អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់

ព័ត៌មានជាតិ

សម្ដេចធិបតី៖ ការទប់ស្កាត់អំពើជួញដូរមនុស្សហាក់មានភាពស្មុគស្មាញ ដោយសារបន្លំជាមួយភាពស្របច្បាប់

2024/12/12 12:51:28 pm        166
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការទប់ស្កាត់អំពើជួញដូរមនុស្ស គឺហាក់មានភាពស្មុគស្មាញ ដោយសារករណីខ្លះបន្លំ ឬបំភាន់ភ្នែកជាមួយនឹងភាពស្របច្បាប់ ដូចនេះហើយ ការទប់ ស្កាត់នូវបទល្មើសនេះ ចាំបាច់ណាស់ត្រូវមានកិច្ចសហការជាមួយបណ្ដាប្រទេសនានាក្នុងពិភពលោក ។ក្នុងឱកាសអញ្ជើញជាអធិបតីភាព ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១២ ខែធ្នូ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកថា បញ្ហាជួញដូរមនុស្ស បើក្រឡេក មើលទៅប្រវត្តិសាស្ត្រ បានកើតឡើងរាប់ពាន់ឆ្នាំមកហើយ ដែលពីមុនធ្វើឡើងជាចំហ គឺការទិញដូរទាសករ ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ អំពើជួញដូរមនុស្ស គឺគ្រប់ប្រទេសទាំងអស់ រួមគ្នាដើម្បីទប់ស្កាត់ ដែលបានប្រែក្លាយពី ទម្រង់ចំហ ទៅជាទម្រង់លួចលាក់ និងទម្រង់ការច្នៃប្រឌិតនវានុវត្តន៍ច្រើន ។សម្ដេចធិបតី បានបន្តថា ការទប់ស្កាត់នូវអំពើជួញដូរមនុស្ស មិនមែនត្រឹមតែការបង្ក្រាប ការដោះស្រាយការ ឆ្លើយតបនោះទេ ប៉ុន្តែត្រូវតែជាការបង្ការ គឺជាកិច្ចការសំខាន់ ដែលការងារនេះ ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័ន ពាក់ព័ន្ធមួយចំនួន ក៏បានដាក់ចេញនូវគោលការណ៍ ដើម្បីធ្វើការដោះស្រាយផងដែរ ។ក្នុងឱកាសនេះដែរសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវទៅគ្រប់មជ្ឈមណ្ឌលទាំងអស់ រួមទាំងអន្តរ សាសនា និងអ្នកបង្កើតមាតិកា ជាដើម សូមចូលរួម​ផ្សព្វផ្សាយពីបញ្ហានៃអំពើជួញ​ដូរ​មនុស្ស ក៏ដូចជាបង្កើតនូវវីដេ អូខ្លីៗ ដែលមានលក្ខណៈអប់រំ ដើម្បីចូលរួមទប់ស្កាត់​អំពើជួញដូរមនុស្ស៕អត្ថបទ៖ សុខរិទ្ធិ

ក្រសួងបរិស្ថាន ប្តេជ្ញាចិត្តខ្ពស់ចូលរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល

2024/12/12 12:43:35 pm        130
ភ្នំពេញ៖ ក្រសួងបរិស្ថាននិយាយតិច តែបានធ្វើការងារច្រើន ក្នុងការឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​សកល បើទោះជានៅ​មាន​ការ​ខ្វះខាត​ធនធាន​ថវិកាក្តី។ នេះ​ជា​ការ​ថ្លែង​ឡើង​របស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាបិទ​បញ្ចប់​កម្ម​វិធី​សម្ព័ន្ធ​ភាព​ប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ (CCCA3) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០២៤ នាទីស្តីការក្រសួងបរិស្ថាន។ឯកឧត្តមបានបន្តទៀតថា ការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជានាពេលនេះ គឺ​ដោយ​មាន​កិច្ច​សហ​ប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ក្រសួង​បរិស្ថាន និងកម្មវិធី CCCA3 ក្នុងភាពជា ដៃគូជាមួយសហភាពអឺរ៉ុប (EU) កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) និងរដ្ឋាភិបាលស៊ុយអ៊ែត (Sweden) និងដៃគូពាក់ព័ន្ធ ទាំង​អស់ ដែលបានរៀបចំនិងអនុវត្តកម្មវីធី CCCA3 ប្រកប​ដោយ​ភាព​ជោគ​ជ័យ​គួរ​ជា​ទី​មោទនៈ​ក្នុង​ការ​ចូលរួមឆ្លើយតបការប្រែប្រួលអាកាសធាតុទាំងនៅកម្រិតជាតិ និងអន្តរជាតិ។ ស្រប​តាម​គោល​នយោបាយ កិច្ចផ្តួចផ្តើម និងយុទ្ធសាស្ត្រជាបន្តបន្ទាប់ នេះហើយដែលជាមូលដ្ឋានគ្រឹះសម្រាប់ គំរូ​នៃ​ការ​អភិវឌ្ឍន៍ឆ្ពោះទៅថាមពលកកើតឡើងវិញ ការពង្រឹង បទប្បញ្ញត្តិបរិស្ថាន និងការរួម​បញ្ចូល​ការ​អនុវត្តប្រកបដោយនិរន្តរភាព នៅក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ចរបស់កម្ពុជាយើង។ជាមួយ​គ្នានេះ ឯកឧត្តម អីហ្គរ ទ្រីសមែន (Igor Driesmans) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សហភាពអឺរ៉ុបបានថ្លែងដែរថា ការបង្ហាញភាព​ជោគជ័យ​នៃ​កម្ម​វិធី​សម្ព័ន្ធ​ភាព​ប្រែ​ប្រួល​អាកាសធាតុនាពេលនេះ គឺជាសក្ខីកម្មនៃគំនិតផ្តួចផ្តើមអស់រយៈពេល១៥ឆ្នាំ របស់​យើង​ក្នុង​ភាព​ជា​ដៃ​គូដ៏រឹងមាំរវាងសហភាពអឺរ៉ុប និងព្រះរាជាណាចក្រកម្ពុជា ក្នុងការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពជាតិ និង​អន្តរជាតិ ក្នុងការប្តេជ្ញាចិត្តបង្ការមិនឱ្យមានការកើនកំដៅផែនដីលើសពី២.០អង្សារសេ ឱ្យ​ម​ក​នៅ​ត្រឹមតែ១.៥អង្សារសេ។ចំណែកកញ្ញា Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) ក៏បានលើកឡើងដែរថា ការប្តេជ្ញាចិត្តឥតងាករេរបស់ក្រសួងបរិស្ថាន ក្រោម​ការ​ដឹក​នាំរ​បស់​ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក្នុងសកម្មភាពអាកាសធាតុ និងប្រែក្លាយរបៀប​វារៈ​អាកាស​ធាតុ​ពី​ការ​ទទួលខុសត្រូវទៅជាកត្តាជំរុញសេដ្ឋកិច្ចដើម្បីឈានទៅដល់ការអភិវឌ្ឍន៍របស់កម្ពុជា តាម​រយៈបេសកកម្មដ៏ធំចម្បងនេះ នឹងនាំកម្ពុជាឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន ដោយ​មាន​សសរ​ត្ដម្ភ ៣ដែលជាការងារអាទិភាពរបស់ក្រសួង គឺភាពស្អាត ភាពបៃតង និងចីរភាព៕

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ អំពើជួញដូរមនុស្សមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមរបស់កម្ពុជា

2024/12/12 12:43:32 pm        204
អំពើជួញដូរមនុស្ស មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមរបស់កម្ពុជា ដូចនេះយើងត្រូវការពារកម្ពុជា ហើយការការពារកម្ពុជា ស្មើនឹងការពាររូបភាព កិត្តិយសកម្ពុជា ក៏ដូចជាការពារពលរដ្ឋកម្ពុជា និងគ្រប់ជាតិសាសន៍នៅកម្ពុជា ដែលជាការការពារផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៨ ក្រោមប្រធានបទ “ប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តខ្ពស់ និងខិតខំប្រឹងប្រែង ទាំងនៅក្នុងគ្រប់កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រឹដ្ឋកម្មជួញដូរមនុស្ស និងទាសភាពសម័យទំនើប ដែលមានចរិតឆ្លងដែន និងជាបញ្ហាប្រឈមទាំងសម្រាប់តំបន់ និងពិភពលោក។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ក្នុងរយៈពេលជាងមួយឆ្នាំនេះ ក្រសួងមហាផ្ទៃ និងគ្រប់កងកម្លាំងទាំងអស់ បានអនុវត្ត និងបំពេញបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម ដែលបន្តបេសកកម្មពីអាណត្តិកន្លងទៅ ដើម្បីប្រយុទ្ធប្រឆាំង បង្ក្រាប បង្ការ និងទប់ស្កាត់ការជួញដូរមនុស្ស។ ការជួញដូរមនុស្សមិនមែនកើតតែក្នុងបច្ចុប្បន្នទេ តែវាបានកើតឡើងតាំងពីគ្រប់សម័យកាលតាំងពីបូរាណ។ ទម្រង់នៃការជួយដូរមនុស្ស គឺមិនមានភាពច្បាស់លាស់ និងស្មុគស្មាញ ដែលបានបន្លំខ្លួនក្នុងសកម្មភាពស្របច្បាប់ ហើយប្រែទៅជាការប្រព្រឹត្តល្មើសច្បាប់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រសួងការបរទេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធទាំងអស់ដែលបានចាត់ចែងភ្លាមៗក្នុងការចេញសកម្មភាព និងសហការគ្នាអន្តរាគមន៍ជួយជនរងគ្រោះ និងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវឈរលើគ្រប់ទិដ្ឋភាពទាំងអស់ ទាំងទិដ្ឋភាពច្បាប់ បច្ចេកទេស និងមនុស្សធម៌។ ការជួយគ្រប់ជនជាតិ គឺជាការជួយគ្នា និងកិច្ចសហប្រតិបត្តិការគ្នា ដែលជាកាតព្វកិច្ចរបស់មនុស្សជាតិ ឈរលើកិច្ចការមនុស្សធម៌ និងសង្គ្រោះជីវិត ដូចនេះការពង្រឹងវិធានការច្បាប់ និងពង្រឹងការប្រើប្រាស់បច្ចេកវិទ្យា ដោយប្រែក្លាយការប្រើប្រាស់បច្ចេកវិទ្យាជាកាលានុវត្តភាពដើម្បីបង្ក្រាបការជួញដូរមនុស្សជាកិច្ចការសំខាន់ ពីព្រោះការជួញដូរមនុស្ស មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមរបស់កម្ពុជា ដូចនេះយើងត្រូវការពារកម្ពុជា ហើយការការពារកម្ពុជា ស្មើនឹងការពាររូបភាព កិត្តិយសកម្ពុជា ក៏ដូចជាការពារពលរដ្ឋកម្ពុជា និងគ្រប់ជាតិសាសន៍នៅកម្ពុជា ដែលជាការការពារផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា៕

ក្នុងខែវិច្ឆិកាឆ្នាំនេះ រដ្ឋបាលខេត្តជាប់ព្រំដែនថៃ និងឡាវ បន្តផ្តល់ប័ណ្ណព្រំដែនជូនពលរដ្ឋ ប្រើប្រាស់បានជាង ១ម៉ឺនប័ណ្ណ

2024/12/12 12:37:53 pm        175
ភ្នំពេញ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈ​ពេល​១​ខែ គិតចាប់ពីថ្ងៃទី២៦ ខែតុលា រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តជា​ប់ព្រំ​ដែន​ប្រទេ​ស​ថៃ បានផ្ដល់សេវាប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់បានចំនួន១៩.២០២ក្បាល ក្នុ​ង​នោះ ខេត្តបន្ទាយមានជ័យផ្ដល់បាន៩.៨១៩ក្បាល ខេត្តប៉ៃលិនផ្ដល់បាន៣.៥២១ក្បាល ខេត្ត​ឧត្តរមានជ័យផ្ដល់បាន២.៩៩៩ក្បាល ខេត្តបាត់ដំបងផ្ដល់បាន២.៤៦៧ក្បាល និងខេ​ត្ត​កោះកុ​ង​ផ្ដល់​បានចំ​នួន៣៩៦ក្បាល។ ក្នុងរយៈពេលដូចគ្នានេះ អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងហាផ្ទៃ ក៏បានបន្តផ្តល់​ប័ណ្ណ​ព្រំដែន​ជូន​រដ្ឋបាល​ខេត្ត​ជាប់ព្រំដែនកម្ពុជា-ថៃ សម្រាប់បំពេញបែប​បទផ្ដល់​សេវា​ប័ណ្ណ​ព្រំដែន​ជូន​ពលរដ្ឋ​ចំនួន​១៦.០០០ក្បាលផងដែរ។ ក្នុងចំណោម​ប័ណ្ណ​ព្រំដែន​ដែល​ក្រសួង​បាន​ផ្ដល់​ជូន​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​ទាំងនោះ ខេត្តបន្ទាយមានជ័យមានចំនួន១២.០០០ក្បាល ខេត្តបាត់ដំងមាន​ចំនួន​៣.០០០ក្បាល និងខេត្តកោះកុង ចំនួន១.០០០ក្បាល ។ នេះបើតាមការឱ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ ដដែល។សម្រាប់​ខេត្តជាប់ប្រទេសឡាវវិញ លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងដែរថា ការបើក​ផ្ដល់​ប័ណ្ណ​ព្រំដែន​ពី​ក្រសួង គិតចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ មិនទាន់​មាន​នោះ​ទេ។ ដោយឡែក ក្នុងរយៈពេលដូចគ្នានេះ រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ បានចេញ​ប័ណ្ណ​ព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងខេត្តស្ទឹងត្រែង ចំនួន១៧ក្បាល។ ចំនួននេះ បើធៀប​នឹង​បណ្ដាខែកន្លងទៅ គឺមានប្រហាក់ប្រហែលគ្នា ពោលគឺពលរដ្ឋខ្មែរជាប់ព្រំដែនឡាវ មាន​តម្រូវ​ការ​សេវា​ប័ណ្ណព្រំដែនតិច៕

នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូងមួយគ្រឿងផ្ទុកនាវិកជិត ៣០០នាក់ ចូលសំចត​នៅកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ

2024/12/12 12:31:59 pm        203
នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង មួយគ្រឿង ផ្ទុកនាវិកសរុបចំនួនជិត ៣០០នាក់ បាន​ចូល​សំចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្នុង​ដំណើរ​បំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ថ្ងៃ។លោកវរនាវីឯក មាន សាវឿន មេបញ្ជាការរង មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ប្រាប់ថា លោក​បាន​ដឹកនាំនាយនាវីជាច្រើនរូបទទួលស្វាគមន៍ នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង ដឹកនាំ​ដោយ​លោកវរនាវីឯក CHOI JONG-SOO មេបញ្ជាការនាវា ដែលមាននាវិកសរុបចំនួនជិត ៣០០នាក់ (នាយនាវី ៣៦នាក់)។ នាវា នេះ មានឈ្មោះ Wang Geon (DDH-978) បាន​ចូល​សំចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ជាលើកដំបូង (ទី១) ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងរិតចំណងសាមគ្ដីភាពរវាងប្រទេសទាំងពីរកម្ពុជា និងកូរ៉េ ។ លក្ខណៈបច្ចេកទេស គឺទម្ងន់ផ្ទុកជិត ៥.០០០តោន មានបណ្ដោយ ១៥០ម៉ែត្រ ទទឹងជាង ១៧ម៉ែត្រ ជម្រៅទឹកជាង ៧ម៉ែត្រ ល្បឿន ៣០Knots (35mph ឬ 56km/h)។យោងតាមកម្មវិធីមានបន្ដបន្ទាប់ពីកិច្ចទទួលស្វាគមន៍ គឺលោកវរនាវីឯក CHOI JONG-SOO មេបញ្ជាការនាវា ដឹកនាំក្រុមនាវិកជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយមេបញ្ជាការ មូលដ្ឋានសមុទ្ររាម នៅទីបញ្ជាការមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក និងធ្វើទស្សនកិច្ចនាវាកងទ័ពជើងទឹកភូមិន្ទកម្ពុជា, ជំនួបសម្ដែងការគួរសមជាមួយគណៈបញ្ជាការរដ្ឋបាលខេត្ដព្រះសីហនុ ពិភក្សាស្វែងយល់ពីវឌ្ឍនភាពរបស់ខេត្ដព្រះសីហនុ, កងទ័ពជើងទឹកភូមិន្ទកម្ពុជា ឡើងលើនាវានាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង ដើម្បីទទួលការណែនាំ សិក្សាស្វែងយល់ពីលក្ខណៈបច្ចេកទេសនាវាជាមួយកងទ័ពជើងទឹកកូរ៉េ និងកម្មវិធីពិសាអាហារសាមគ្គីលើនាវា, ហ្វឹកហាត់រួមលក្ខណៈបច្ចេកទេសនាវា ផ្លាល់ប្ដូរបទពិសោធន៍គ្នា កីឡា និងរៀបចំត្រៀមត្រឡប់ចេញទៅវិញ។

សម្តេចធិបតី ផ្តាំទៅប្រទេសមួយចំនួនចេញរបាយការណ៍ទាក់ទងការជួញដូរមនុស្ស គប្បីត្រូវមានតម្លាភាព

2024/12/12 11:34:34 am        136
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅប្រទេសមួយចំនួន ដែលបាន​ចេញ​របាយការណ៍ទាក់ទងនឹងបញ្ហាការជួញដូរមនុស្ស នាពេលកន្លងទៅ ឬនៅពេល​អនាគត​ គប្បីត្រូវធ្វើ​ឲ្យមានតម្លាភាព កុំដាក់បន្ទុកដល់ប្រទេសដទៃ ក្នុងន័យផ្សេង ​និងទទួលយកព័ត៌មានតែម្ខាងនោះ។ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងទិវាជាតិប្រឆាំងការ​ជួញដូរ​មនុស្ស ១២ធ្នូ ឆ្នាំ២០២៤ នៅ​មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាទទួលស្គាល់ថា មានបញ្ហានៃការជួញដូរមនុស្ស ប៉ុន្តែមិនដូចរបាយការណ៍មួលបង្កាច់របស់ប្រទេសមួយចំនួននោះឡើយ ខណៈរបាយការណ៍​ទាំងនោះ គឺមានចេតនាបង្ខូចកិត្តិយសដល់ប្រទេសកម្ពុជា​សុទ្ធសាធ ដូច្នេះកម្ពុជា​មាន​សិទ្ធិ​ក្នុង​ការឆ្លើយតបចំពោះរបាយការណ៍មិនពិតទាំងនោះ។ក្នុងឱកាសនោះ​សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងផងដែរថា បញ្ហានៃការជួញដូរ​មនុស្ស​គឺជា​បញ្ហា​ស្មុគស្មាញ​យ៉ាងខ្លាំង​ ហើយ​បញ្ហានេះ​គឺបាន​កើតឡើង​តាំង​ពីយូរណាស់​មកហើយ​នៅ​ក្នុងតំបន់ ​ក៏ដូចជាពិភពលោក​យើងទាំងមូល ​គ្រាន់តែពីមុន វាធ្វើឡើងជាចំហរការទិញ​ដូរ​នូវ​ទាសករ។ ប៉ុន្តែនៅសម័យទំនើបនេះការ​ជួញដូរ​មនុស្ស​ត្រូវ​បាន​គ្រប់​ប្រទេសទាំងអស់​រួមគ្នា​ដើម្បី​ទប់ស្កាត់ ​ហើយវា​បាន​ប្រែក្លាយ​ពី​ទម្រង់​ចំហរ​ទៅជា​ទម្រង់​លួចលាក់ ​ឬហៅថា ​ទម្រង់ការ​ច្នៃប្រឌិត​ ឬ​នវានុវត្តន៍​ច្រើន។សម្តេចធិបតី​នាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ​ទម្រង់​នៃការ​ជួញ​ដូរមនុស្សនេះ ​គឺគ្មានអ្វីឲ្យច្បាស់ លាស់​នោះទេ ដោយវាបានធ្វើឡើងបន្លំជាមួយ​នឹងអ្វីមួយដែលស្របច្បាប់ ដូចជា​ករណី​រៀប​អាពាហ៍ពិពាហ៍​ ជាមួយប្តី​បរទេសជាដើម ​ពេលខ្លះ​គេបានការជាមួយយើង ក្នុងនាមជាប្តីប្រពន្ធ ប៉ុន្តែ​សម្រាប់ដល់ប្រទេសគេ បែរជាបុរសជាប្តីនោះ យកស្រ្តីនោះ ទៅលក់បន្ត​ទៅអ្នកផ្សេងជាដើមនោះ ហើយ​របាយការណ៍​ខ្លះ​បានចេញ​ មក​មួលបង្កាច់​កម្ពុជា​ ថា​មានការ​ជួញដូរ​មនុស្សទៅវិញ៕អត្ថបទបាន ចក់

សម្តេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តខ្ពស់ ក្នុងការទប់ស្កាត់ និងប្រឆាំងអំពើជួញដូរមនុស្ស

2024/12/12 11:15:02 am        125
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាប្រឆាំងឲ្យបានដាច់ខាតរាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសគឺអំពើជួញដូរមនុស្ស ហើយត្រូវបង្ការទប់ស្កាត់រាល់ ល្បិចកលទាំងឡាយណា របស់ឧក្រិដ្ឋជនគ្រប់រូបភាពទាំងអស់ផងដែរ។ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ នៅ​មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលប្តេជ្ញាប្រឆាំងដាច់ខាតនូវ អំពើជួញដូរ​មនុស្សគ្រប់ប្រភេទ ខណៈបញ្ហាការជួញដូរមនុស្សនេះ ​បានកំពុងកើតឡើង​គួរឲ្យព្រួយបារម្ភ​នៅក្នុងតំបន់ ​ក៏ដូចជាសកលលោកទាំងមូលនោះ។ សម្តេច បានបន្ថែមថា បញ្ហានៃការជួញដូរមនុស្ស គឺជាមុខសញ្ញា និងជាបណ្តាញអន្តរជាតិ មិនមែន​កើតឡើងនៅតែប្រទេសកម្ពុជានោះទេ ​ប៉ុន្តែទោះជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលមានឆន្ទៈមុត មាំក្នុងបង្ការ ​និងទប់ស្កាត់ឲ្យខាងតែបាន ​ហើយតាម​ស្វែងរក​ចាប់​ជនល្មើសមក​ផ្ដន្ទាទោស​ឲ្យបានផងដែរ។ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានថ្លែង​អំណរគុណ​ចំពោះ​ភាគីពាក់ព័ន្ធទាំងអស់ ​ទាំងរដ្ឋ និងឯកជន ​ទីភ្នាក់ការអង្គការសហប្រជាជាតិ រួមទាំង​អង្គការសង្គមស៊ីវិល ដែលជានិច្ចកាលបាន​រួមចំណែក​ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់​អំពើ​ជួញដូរមនុស្ស​គ្រប់ទម្រង់ និងបានជួយសង្រ្គោះជនរងគ្រោះ​ក្នុងករណី​ជួញដូរមនុស្ស​នាពេល​កន្លងមកដែរ។ ជាមួយគ្នានោះដែរ ​សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ​ដល់ភាគីទាំងអស់​ដែល​បានបន្តចូលរួមជាមួយរាជរដ្ឋាភិបាលបន្ថែមទៀត ក្នុងការ​រិះរក​គ្រប់មធ្យោបាយ​ ដើម្បីទប់ស្កាត់ បង្រ្កាប ​និងផ្តល់កិច្ចការការពារជនរងគ្រោះទាំង ស្រ្តី បុរស កុមារ ព្រមទាំង​បានចូលរួម​ដោះស្រាយ​បញ្ហាប្រឈមជាច្រើន របស់​ប្រជាពលរដ្ឋ​តាម​សហគមន៍​ ជាពិសេស​សហគមន៍​ដែល​មាន​ភាពរងគ្រោះ ​និង​មាន​ជន​ទេសន្តរប្រវេសក៍​ ដែល​គ្មាន​សុវត្ថិភាពតែម្តង៕ អត្ថបទបាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤

2024/12/12 09:53:51 am        91
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលប្តេជ្ញាប្រឆាំងដាច់ខាត នូវអំពើជួយដូរមនុស្សគ្រប់ប្រភេទ ខណៈបញ្ហាការជួយដូរមនុស្សនេះ បានកំពុងកើតឡើងគួរឲ្យព្រួយបារម្ភនៅក្នុងតំបន់ ក៏ដូចជាសកលលោកទាំងមូលនោះ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាប្រឆាំងឲ្យបានដាច់ខាតរាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសគឺអំពើជួញដូរមនុស្ស ហើយសម្តេចធិបតី រំពឹងថា ប្រទេសជាមិត្តក៏នឹងមានការប្តេជ្ញាចិត្តដូចកម្ពុជាផងដែរ ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋរៀងៗខ្លួន ។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តាំទៅប្រទេសមួយចំនួន ដែលចេញរបាយការណ៍ទាក់ទងនឹងបញ្ហាអំពើជួញដូរមនុស្ស គប្បី​ត្រូវធ្វើឲ្យមានតម្លាភាព កុំដាក់បន្ទុកដល់ប្រទេសដទៃ ក្នុងន័យផ្សេងនោះ។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជំរុញឲ្យមានការផ្សព្វផ្សាយ ឲ្យបានសកម្ម ចំពោះបញ្ហាការជួញដូរមនុស្ស ខណៈការផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃការជួញដូរមនុស្សនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ដាស់តឿនដល់ប្រជាជន ជាពិសេសគឺសម្រាប់យុវជនតែម្តង។-សម្តេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងថា កិច្ចការប្រឆាំង និងទប់ស្កាតការជួញដូរមនុស្ស គឺកិច្ចការសំខាន់ខ្លាំងណាស់សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ហើយសម្តេច ទទួលស្គាល់ថា បញ្ហានៃការជួញដូរមនុស្សពិតជាមាននៅកម្ពុជា ប៉ុន្តែមិនដូចរបាយការណ៍​មូលបង្កាច​មួយចំនួននោះឡើយ ខណៈរបាយការណ៍ទាំងនោះ គឺមានចេតនា​បង្ខូចកិត្តិយស​ដល់ប្រទេសកម្ពុជា​សុទ្ធសាធ។-សម្តេចធិបតីនាយករដ្ឋមន្រ្តី ៖ ការរៀបការជាមួយជនបរទេសវាមិនខុសច្បាប់នោះទេ ប៉ុន្តែបើមានការពពោះលក់ដូរនោះ និងការជួញដូរមនុស្សបានខុសច្បាប់។ ដូចនេះ ក្រសួងមហាផ្ទៃត្រូវពិនិត្យមើលឲ្យគ្រប់ទិដ្ឋភាពច្បាប់ និងទិដ្ឋភាពមនុស្សធម៌ ជាពិសេសបង្ការ តាមរយៈការអប់រំបណ្ដុះបណ្ដាលផ្សព្វផ្សាយ អំពីហានិភ័យនៃការចាញ់បោកគេ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យគ្រប់ស្ថាប័នទាំងអស់ ជាពិសេសក្រសួងមហាផ្ទៃតែម្តង ត្រូវមានការឆ្លើយតបឲ្យបានទាន់ពេលវេលា ចំពោះបុគ្គលណា ដែលមានចេតនាបង្ខូច កិត្តិយសកម្ពុជា ដើម្បីតែផលប្រយោជន៍ខ្លួន។-សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា៖ បញ្ហានៃការជួញដូរមនុស្ស គឺជាមុខសញ្ញា និងជាបណ្តាញអន្តរជាតិ មិនមែនកើតឡើងនៅតែប្រទេសកម្ពុជានោះទេ ដូច្នេះ របាយការណ៍ ប្រទេសខ្លះ បានចោទប្រកាន់កម្ពុជា លើបញ្ហានេះ គឺមិនសមហេតុសមផលនោះឡើយ។

សម្ដេចធិបតីនាយករដ្ឋមន្រ្តី អបអរសាទរ ខួបលើកទី១៨ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

2024/12/12 07:02:21 am        134
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារអបអរសាទរ ខួបលើកទី១៨ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» (១២ ធ្នូ ២០០៦ ~ ១២ ធ្នូ ២០២៤)។សម្ដេចធិបតី បានសរសេរថា អបអរសាទរ ខួបលើកទី១៨ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល»សម្ដេចធិបតីមានប្រសាសន៍ថា ការប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» មានគោលបំណងបង្ហាញពីឆន្ទៈមោះមុតរបស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ ដែលនៅតែបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន មន្រ្តីរាជការគ្រប់ឋានានុក្រម នៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបុព្វជិតគ្រប់និកាយសាសនា ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាឱ្យមានការយល់ដឹង ដើម្បីសហការចូលរួមបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសថ្មីៗ លើគ្រប់រូបភាពដែលពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់ រដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ ប្រកបដោយសុវត្ថិភាព

2024/12/11 07:39:17 pm        101
ភ្នំពេញ ៖ នៅវេលាម៉ោង៩ព្រឹក(ម៉ោងនៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ) ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់រដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ ប្រកបដោយសុវត្តិភាពហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅប្រទេសតួកគីយ៉េ។ នៅអាកាសយានដ្ឋានអន្តរជាតិអង់ការ៉ា វត្តមាននៃការអញ្ជើញដល់របស់ សម្តេចតេជោប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពី ឯកឧត្តម អាឌុលកាឌៀ អាក់ហ្គូល (Abdulkadir AKGOL) ប្រធានក្រុមមិត្តភាពអន្តរសភាតួកគីយ៉េ-កម្ពុជា ឯកឧត្តម សុខ ជា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋតួកគីយ៉េ ព្រមទាំងវត្ត មានឥស្សរជនជាន់ខ្ពស់សភាតួកគីយ៉េ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប។​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
06/21/2026 03:06 PM
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
06/21/2026 03:06 PM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
06/21/2026 02:06 PM
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
06/21/2026 02:06 PM
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
06/21/2026 02:06 PM
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់
06/21/2026 02:06 PM
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
06/21/2026 02:06 PM
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង
06/21/2026 01:06 PM
ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
06/21/2026 01:06 PM
ក្រុមការងារចុះមូលដ្ឋានស្រុកជលគីរី ជំរុញអាជ្ញាធរឃុំបង្កើនគុណភាពសេវាសាធារណៈ
06/21/2026 01:06 PM