សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្តាល
កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានចូលរួមផ្សព្វផ្សាយផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា

ព័ត៌មានជាតិ

ឯកឧត្តម លី ធុជ ចាត់ទុកដំណើរឈ្វេងយល់សារមន្ទីរតេជោសន្តិភាព សម្រាប់សកម្មភាពមីន​នឹងអាច​ជំរុញបន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅចុងក្រោយនៃពិភពលោកមួយដែលគ្មានមីន

2024/11/24 06:42:47 pm        240
រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានអនុសញ្ញាអូតាវ៉ា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរនៃអនុសញ្ញាអូតាវ៉ា ចូលទស្សនាឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន។ ដំណើរទស្សនកិច្ចនេះ មានការចូលរួមពី ឯកឧត្តម ERI Arfiya អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក ANDO Naoki អនុប្រធានជាន់ខ្ពស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអង្គភាពស៊ីម៉ាក់។ក្នុងនាមកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំងអស់ក្នុងដំណើរឈ្វេងយល់អំពីផលប៉ះពាល់អវិជ្ជមានដែលកើតចេញពីសង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា និងលទ្ធផលសម្រេចបានក្នុងការរំដោះផ្ទៃដីមានមីន និងផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម អស់រយៈពេលជាង ៣០ឆ្នាំ។ ឯកឧត្តម លី ធុជ បន្តទៀតថា សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន មិនត្រឹមតែឆ្លុះបញ្ចាំងពីដំណើររបស់ប្រទេសកម្ពុជាពីប្រទេសដែលរងផលប៉ះពាល់ដោយសារមីនទៅជាប្រទេសនាំមុខគេលើពិភពលោកក្នុងសកម្មភាពមីនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្ហាញពីការដោះស្រាយរួមគ្នាក្នុងបុព្វហេតុសកម្មភាពមីនមនុស្សធម៌ និងការអនុវត្តគោលការណ៍នៃអនុសញ្ញាអូតាវ៉ា។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាថ្ងៃនេះ នឹងអាចជំរុញរដ្ឋភាគី រដ្ឋមិនមែនភាគី ដៃគូ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅចុងក្រោយនៃពិភពលោកមួយដែលគ្មានមីន ជាពិសេសរួមគ្នាកសាងនូវអនាគតមួយប្រកបដោយសុវត្ថិភាព និងកាន់តែមានសុវត្ថិភាពសម្រាប់មនុស្សជំនាន់ក្រោយ៕

ដំណើរទស្សនកិច្ចតាមក្រវាត់ព្រំដែនប៉ែកឦសានជើងទី៩ ប្រព្រឹត្តទៅដោយជោគជ័យ និង​ការជឿជាក់លើរាជរដ្ឋាភិបាល អំពីកិច្ចការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

2024/11/24 06:34:43 pm        372
ភ្នំពេញ៖ ដំណើរទស្សនកិច្ចតាមក្រវាត់ព្រំដែនប៉ែកឦសាន ជើងទី៩ ក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី រយៈពេលមួយយប់ពីរថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយជោគជ័យ និងការជឿជាក់លើរាជរដ្ឋាភិបាល អំពីកិច្ចការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។នៅក្នុងដំណើរចូលរួមទស្សនកិច្ចសិក្សាស្វែងយល់អំពីខ្សែក្រវាត់ព្រំដែនទិសឦសាន សម្រាប់ជើងទី៩ នេះ មានបងប្អូនប្រជាពលរដ្ឋប្រមាណជិត ២០០នាក់ បានបន្តចូលរួមធ្វើទស្សនកិច្ចនៅបង្គោលព្រំដែនលេខ ៣០ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ ខេត្តរតនគិរី និងនៅបង្គោលព្រំដែនច្រកទ្វារ អន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន និងបង្គោលព្រំដែនដែលបន្សល់ទុកតាំងពីសម័យបារាំង អាយុកាលជិត ១០០ឆ្នាំ (៩៥ឆ្នាំ) នៅខេត្តស្ទឹងត្រែង ដើម្បីស្វែងយល់ពីការពិតជាក់ស្តែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជាយ៉ាងគត់មត់។លើសពីនេះ ប្រជាពលរដ្ឋក៏បានទស្សនារមណីយដ្ឋានអកបឹងកន្សែង រមណីយដ្ឋានបឹងយក្សឡោម និងក៏បានមើលឃើញដោយផ្ទាល់នូវស្ថានភាពនៃជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនក្នុងសហគមន៍មូលដ្ឋាន និងការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច ព្រមទាំងការរីកចម្រើននៃវិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយមានការអភិវឌ្ឍជាក់ស្តែង និងមានការវិវត្តឈានឡើងជាបន្តបន្ទាប់៕

ឯកឧត្តម លី ធុជ ទទួលជួបពិភាក្សាការជាមួយ អគ្គនាយកទីភ្នាក់ងារស្វីសសម្រាប់អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ

2024/11/24 06:28:15 pm        181
ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤ បានទទួលជួបពិភាក្សាការងារ ជាមួយ លោកជំទាវ Patricia Danzi អគ្គនាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) ដែលក្នុងជំនួបទ្វេភាគីនេះ មានការចូលរួមពីឯកឧត្តមឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅប្រទេសថៃ កម្ពុជា និងឡាវ។តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងស្វីស រយៈពេលជាង ៦០ឆ្នាំ និងជាពិសេសបានថ្លែងអំណរគុណចំពោះការគាំទ្រ និងការរួមចំណែកដល់កិច្ចការអភិវឌ្ឍនៅប្រទេសកម្ពុជា ក៏ជាការគាំទ្រកិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ ទន្ទឹមនឹងនោះ ឯកឧត្តម លី ធុជ បានចាត់ទុកការសម្រេចបាននៃវិស័យសកម្មភាពមីននៅកម្ពុជារយៈពេលជាង ៣០ឆ្នាំ គឹជាផ្នែកមួយនៃរួមចំណែករបស់រដ្ឋាភិបាល និងប្រជាជនស្វីស ផងដែរ។ជាមួយគ្នានេះ តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ា ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះការគាំទ្រដល់ការអនុវត្តនៃអនុសញ្ញាអូតាវ៉ា ជាពិសេសការផ្តល់ភាពជាដៃគូ កិច្ចសហប្រតិបត្តិការ និងការគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការរួមចំណែកសម្រាប់វិស័យសកម្មភាពមីនសកល។លោកជំទាវ Patricia Danzi បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជាសម្រាប់ការរួមចំណែកវិស័យសកម្មភាពមីនសកល និងការអនុវត្តនៃអនុសញ្ញាអូតាវ៉ា។ លោកជំទាវ Patricia Danzi បានវាយតម្លៃខ្ពស់ចំពោះការរៀបចំព្រឹត្តិការណ៍ពិសេសមុនបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺការដើរដង្ហែក្បួនសម្រាប់ពិភពលោកមួយដែលគ្មានមីន ដែលត្រូវបានចាត់ទុកជាសារមួយយ៉ាងសំខាន់ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងសម្រាប់វិស័យសកម្មភាពមីនសកល។ លោកជំទាវ Patricia Danzi បានគូសបញ្ចាក់ថា ប្រទេសស្វីស នឹងបន្តភាពជាដៃគូជាមួយប្រទេសកម្ពុជា រហូតដល់កម្ពុជាអាចសម្រេចបាននូវគោលដៅគ្មានផលប៉ះពាល់ដោយសារមីន ហើយលោកជំទាវ Patricia Danzi បានទទួលស្គាល់ចំពោះការលំបាក និងភាពស្មុគស្មាញនៃស្ថានភាពចម្ការមីននៅកម្ពុជា ដែលតម្រូវឱ្យបន្តពន្យាពេលការបោសសម្អាតមីន។

មនុស្សប្រមាណ ៣០០០នាក់ ចូលរួមដង្ហែក្បួនក្នុងឧទ្យានអង្គរ បង្ហាញពីឆន្ទៈរួម «ពិភពលោកមួយដែលគ្មានគ្រាប់មីន»

2024/11/24 06:09:49 pm        261
ក្នុងឋានៈកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមប្រាម​ការ​ប្រើប្រាស់​មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ស្អែកនេះ កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ពិសេសៗមួយចំនួន ក្នុងនោះមាន “ដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន - March For A Mine-Free World” នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយចេញដំណើរចាប់ពីមុខប្រាសាទអង្គរវត្ត ទៅដល់ទីលានជល់ដំរី ក្នុងរយៈចំងាយ៤ គីឡូម៉ែត។ការដើរដង្ហែក្បួននេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយសម្រាប់វិស័យសកម្មភាពមីនសកល ក្នុងការអំពាវនាវ និងជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមទៅកាន់ពិភពលោក ដើម្បីបញ្ចប់ការរងគ្រោះ និងទុក្ខវេទនា បង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលមានអ្នកចូលរួមប្រមាណជា ៣០០០ នាក់ រួមមាន ៖ គណៈប្រតិភូជារដ្ឋភាគី១៦៤ប្រទេស រដ្ឋមិនមែនភាគី ស្ថាប័នអន្តរជាតិជុំវិញពិភពលោក ក្រសួង/ស្ថាប័នកម្ពុជា តំណាងស្ថានទូតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ រដ្ឋបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករសកម្មភាពមីន មន្រ្តីរាជការ វិស័យឯកជន សិល្បៈករ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធក្នុងខេត្ត។ក្នុងដំណើរឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន លើកឡើងថា “ការដើរដង្ហែក្បួននេះ គឺដើម្បីបង្ហាញនូវអារម្មណ៍សោកសៅយ៉ាងខ្លាំង ក៏ដូចជាការក្រើនរលឹក និងបំផុសស្មារតីទៅកាន់ពិភពលោក ក្នុងការរួមគ្នាបញ្ចប់នូវទុក្ខវេទនា និងការរងគ្រោះថ្នាក់ បង្កដោយសារគ្រាប់មីនប្រឆាំងមនុស្ស។ នេះគឺជាមោទនភាពមួយ​ ដែលមានការចូលរួមរាប់រយពាន់នាក់ក្នុងកម្មវិធីជួបជុំដើរដង្ហែក្បួន ខណៈដែលប្រជាជនរាប់សិបម៉ឺននាក់ បានរងគ្រោះរួចទៅហើយ ប្រជាជនរាប់លាននាក់ កំពុងជួបភាពវ៉ឹកវរដោយសារសង្រ្គាម និងប្រជាជនរាប់លាននាក់កំពុងទទួលផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ។ ជាការពិតណាស់ ខណៈពេលដែលយើងនឹងជួបជុំនៅខេត្តសៀមរាប ប្រជាជនមួយចំនួនពុំមានឱកាសដូចយើង ក្នុងការបញ្ចេញសម្លេងទៅកាន់ពិភពលោក ដើម្បីទាមទារឱ្យមានយុត្តិធម៌នោះទេ។ តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តមបានអំពាវនាវទៅកាន់ពិភពលោក ឱ្យរួមគ្នាអនុវត្តនូវគោលការណ៍នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) និងរួមគ្នាលុបបំបាត់គ្រាប់មីនប្រឆាំងមនុស្ស៕

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្តឹង និងអាជ្ញាធរធ្វើវេទិកាសាធារណ: ដើម្បីដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ

2024/11/24 05:37:43 pm        351
ឯកឧត្តម គូន សារឿន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានឃុំកណ្តឹង តំណាង​ឯកឧត្តម ឈិត បូរ៉ាវុធ ប្រធានក្រុមការងារ នៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណ: របស់ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលធ្វើឡើងក្នុងវត្តបន្ទាយត្រាវ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អស់លោក អនុប្រធាន សមាជិកក្រុមរាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ លោក ឡាំង វាសនា សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោកប្រធានក្រុមប្រឹក្សាស្រុក ការិយាល័យពាក់ព័ន្ធ នគរបាល អាវុធហត្ថស្រុក លោក ស្រី សំបូរ មេឃុំ និងមេភូមិ គ្រប់ភូមិ ព្រមទាំងប្រជាពលរដ្ឋជាង ២៥០នាក់។វេទិកាសាធារណៈផ្សព្វផ្សាយ និងពិគ្រោះយោបល់ដែលធ្វើឡើងនេះ មានគោលបំណងផ្សារភ្ជាប់​រវាង​រាជរដ្ឋាភិបាល ជាមួយថ្នាក់មូលដ្ឋានភូមិ ឃុំ ពិសេសដើម្បីស្ដាប់បញ្ហា សំណូមពរ និងសំណើរ ការប្រឈម​នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរកដំណោះស្រាយជូន​ដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ចំពោះមុខក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានឃុំកណ្តឹង និងអាជ្ញាធរ បានទទួលដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលប្រជាពលរដ្ឋត្រូវការ និងទទួលបានការសាទរពីប្រជាពលរដ្ឋផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលអាណត្តិថ្មីដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ​សម្លឹងទៅមុខ សម្រាប់រយៈពេល ២៥ ឆ្នាំ

2024/11/24 05:32:39 pm        223
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ចេញ យុទ្ធសាស្រ្តបញ្ចកោណ ដែលជារបៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងសម្លឹងទៅមុខសម្រាប់រយៈពេល ២៥ ឆ្នាំ ដែលត្រូវបានគិតគូរដាក់ចេញ និងអនុវត្តជា ៥ ដំណាក់កាល ជាបន្តបន្ទាប់។សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកបែបនេះក្នុងឱកាស អញ្ជើញចូលរួមជាអធិបតីពិធីបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) និងធ្វើបាឋកថាពិសេសមួយអំពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព» ស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្ដេចតេជោថ្លែងថា ចាប់ពីអាណត្តិទី ៣ ដល់អាណត្តិទី ៦, រាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត និងអនុវត្ត យុទ្ធសាស្ត្រចតុកោណ ដើម្បីប្រែក្លាយជំរុញតួនាទីជា «រាជរដ្ឋាភិបាលសេដ្ឋកិច្ច» ក្រោមបាវចនា «រាជរដ្ឋាភិបាលនៃកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព» ដោយអនុវត្តរបៀបវារៈសកម្មភាពសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ សំដៅកែលម្អ និងកសាងសមត្ថភាពស្ថាប័នសាធារណៈ, ពង្រឹងអភិបាលកិច្ចល្អ និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ, ដូចជា ផ្លូវថ្នល់ ផ្លូវដែក និងការ តភ្ជាប់ផ្លូវអាកាស ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច, បង្កើតការងារសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ធានាសមធម៌សង្គម និងលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ។ចំណែក រាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ចេញ យុទ្ធសាស្រ្តបញ្ចកោណ ដែលជារបៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បី កំណើនសេដ្ឋកិច្ច, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព, ដោយកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា» និងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការអភិវឌ្ឍមូលធន មនុស្ស។ យុទ្ធសាស្ត្រនេះ សម្លឹងទៅមុខសម្រាប់រយៈពេល ២៥ ឆ្នាំ ដែលត្រូវបានគិតគូរដាក់ចេញ និងអនុវត្តជា ៥ ដំណាក់កាល ជាបន្តបន្ទាប់ ព្រមទាំងត្រូវបានតម្រង់ និងកែសម្រួល ដោយផ្អែកលើបរិការណ៍ជាក់ស្តែងនៅក្នុងប្រទេស, តំបន់ និង សកល និងបទពិសោធនៃការអនុវត្តពីដំណាក់កាលមុនៗ សំដៅសម្លឹងទៅមុខឆ្ពោះទៅដល់ការសម្រេចបានគោលដៅនៃការកសាងជាតិ ដែលជាប្រាថ្នារបស់ប្រជាជនកម្ពុជា ក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេស ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ បន្ទាប់ពីបញ្ចប់បាឋកថាពិសេស សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទទួលបានពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី ពីសម័យប្រជុំពេញអង្គរបស់ IPTP លើកទី១១ នៅរាជធានីភ្នំពេញប្រកបដោយក្តីរីករាយ និងមោទនភាព៕

សម្ដេចតេជោ ហ៊ុន សែន៖ នយោបាយឈ្នះ ឈ្នះ បានបញ្ចប់សង្គ្រាមស៊ីវិលជិត ៣ទសវត្សរ៍ដោយជោគជ័យ ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់

2024/11/24 05:25:00 pm        147
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន​មាន​ប្រសាសន៍បញ្ជាក់ថា នយោបាយ ឈ្នះ ឈ្នះ បានបញ្ចប់សង្គ្រាមស៊ីវិលជិត ៣ ទសវត្សរ៍ ដោយ​ជោគជ័យ, ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់។ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកបែបនេះក្នុងឱកាស អញ្ជើញចូលរួមជាអធិបតីពិធីបើកសម័យ​ប្រជុំពេញ​អង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) និង​ធ្វើ​បាឋកថាពិសេសមួយអំពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព» ស្តីពីដំណើរការ​កសាង​សន្តិភាព តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្រេចតេជោបានបន្តទៀតថា នយោបាយឈ្នះ ឈ្នះ បានបញ្ចប់សង្គ្រាមស៊ីវិលជិត ៣ ទសវត្សរ៍ ដោយជោគជ័យ, ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់, ប៉ុន្តែ ជំនួសវិញដោយការធ្វើសមាហរណកម្មដោយសន្តិវិធី និងការរំលាយ​ចោលនូវអង្គការ​ចាត់តាំង​នយោបាយ​របស់ខ្មែរក្រហម តាមរយៈ យុទ្ធសាស្ត្រ DIFID (Divide, Isolate, Finish, Integrate, and Develop) ។ សម្ដេចបានដាក់ចេញនូវ «ការធានា បីយ៉ាង» ដែលសម្ដេច​ជឿយ៉ាង​មុតមាំថា ជារូបមន្តដ៏ស័ក្តិសិទ្ធ ដើម្បីឱ្យក្រុមខ្មែរ​ក្រហមដែលលែងចង់​ឃើញការបង្ហូរ​ឈាមរវាង ខ្មែរ និង ខ្មែរ, សុខចិត្តចុះចូលមករួមរស់ជាមួយនឹងសង្គមជាតិ ដោយគ្មានអ្នកឈ្នះ, គ្មាន​អ្នកចាញ់ គឺប្រជាជនកម្ពុជាទាំងមូលជាអ្នកឈ្នះ ដោយទទួលបាននូវសន្តិភាពដែលពួក​យើង​បាន​ទន្ទឹងរង់ចាំជាយូរមកហើយ។ សម្ដេចបានដាក់អាយុជីវិតរបស់សម្ដេចធ្វើជាដើមទុនលើកទី ២ នៅក្នុងការចរចា និងជំរុញការអនុវត្ត នយោបាយឈ្នះ-ឈ្នះ ទម្រាំតែយើងទទួលបានជោគជ័យ​ទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នៅពេលដែលអង្គការចាត់តាំងនយោបាយ និង​យោធា​របស់ខ្មែរក្រហម ត្រូវបានរំលាយ ។ សម្ដេចតេជោបន្តថា សមិទ្ធផលដ៏ធំធេងរបស់សាលាក្តីនេះ ត្រូវបានបញ្ចប់ និង ប្រកាសរួមគ្នា​ដោយ​ព្រះរាជាណាចក្រកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងខែ ធ្នូ ឆ្នាំ២០២២ ដែលជា​សំណុំរឿងដ៏ជោគជ័យបំផុតរបស់តុលាការអន្តរជាតិប្រភេទនេះ ដែលមិនត្រឹមតែបាន ផ្សះផ្សា​សង្គមប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងបានទប់ស្កាត់ការសងសឹក និងការស្អប់ខ្ពើមក្នុងប្រទេស ជាតិផងដែរ (បច្ចុប្បន្ន, គំរូនៃយុត្តិធម៌អន្តរកាលនៅលើឆាកអន្តរជាតិ មិនមានច្រើនទេ សូម្បីតែប្រទេសរ៉ាវ៉ាន់ដា ដែលឆ្លងកាត់របបប្រល័យពូជសាសន៍ ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ១៩៩៤ ដល់ថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ១៩៩៤ ក៏មិនបានកសាងតុលាការកូនកាត់ដូចកម្ពុជាដែរ ៕

សម្ដេចតេជោ ហ៊ុន សែន ទទួលបាន«មេដាយសន្តិភាព៖ សម្រាប់មនុស្សជាតិ និងភពផែនដី» ពីសភា IPTP

2024/11/24 05:16:41 pm        126
សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅ​ព្រឹក​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការមេដាយសន្តិភាព ដែល​តំណាងឱ្យសភាចំនួន ១០៥ ជាសមាជិកនៃ IPTP និងក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និង​សន្តិភាព (GCTP) បានជូន «មេដាយសន្តិភាព៖សម្រាប់មនុស្សជាតិ និងភព ផែនដី» ដល់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា​ប្រធាន​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ មន្រ្ដីរាជការ ប្រជាពលរដ្ឋ បានថ្លែងថា អបអរសាទរ និង​គោរព​ជូន​ពរ​ដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល និងជាមហាកិត្តិយស​ដ៏​ឧត្តុង្គ​ឧត្តមបំផុតដែល សម្តេចតេជោ ទទួលបាន «មេដាយសន្តិភាព៖ សម្រាប់មនុស្សជាតិ និងភព ផែនដី» នាឱកាសនៃសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) លើកទី១១ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី ២៣-២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ។ សម្តេចតេជោ ត្រូវបានក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការមេដាយសន្តិភាព ដែលតំណាងឱ្យ សភាចំនួន ១០៥ ជាសមាជិកនៃ IPTP និងក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និងសន្តិភាព (GCTP) មកពីអាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិកឡាទីន និងមជ្ឈិមបូព៌ា ទទួលស្គាល់ជាពិសេស និ​ង​កោត​សរសើរ វាយតម្លៃយ៉ាងខ្លាំង ចំពោះការរួមចំណែកដ៏ធំធេងរបស់ សម្តេចតេជោ ប្រកបដោយ​ពលិកម្ម​គ្រប់​បែបយ៉ាង សូម្បីជីវិតសម្តេចផ្ទាល់ ក្នុងបុព្វហេតុ សុខសន្តិភាព ស្ថិរភាព និងការ​អភិវឌ្ឍ​របស់កម្ពុជា ធ្វើឱ្យប្រជាជន ទាំងអស់ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ រួម​រស់​ជា​មួយ​គ្នា​ដោយ​សន្តិភាព និងភាពអត់ឱន ជាមួយនឹង ភាពសុខដុមរមនាផ្នែកសង្គម និងសាសនា និង​ការ​​អភិវឌ្ឍ ប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព។ គុណតម្លៃ​ដ៏វិសេសវិសាលរបស់ សម្តេចតេជោ ក្នុងដំណើរកសាង និងស្តារឡើងវិញក្រោយ សង្គ្រាម​ស៊ីវិល​នៅកម្ពុជា រួមមានការអភិវឌ្ឍជនបទ ការអភិវឌ្ឍធនធានមនុស្ស កំណែទម្រង់ច្បាប់ និងស្ថាប័ន អភិបាលកិច្ច និងកិច្ចការងារជាច្រើនផ្សេងទៀតរាប់ពុំអស់ ប្រកបដោយប្រសិទ្ធភាព។ យើង​ក៏មិនអាចភ្លេចបានថា សមិទ្ធផលអស់ទាំងនេះអាចសម្រេចទៅបានដោយសារនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕

សម្ដេចតេជោ ហ៊ុន សែន បន្តរំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯក​ប្រជាធិបតេយ្យ​លើ​លោកក្នុងការបង្កការឈឺចាប់លើកម្ពុជា

2024/11/24 05:09:43 pm        180
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តរំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯកប្រជាធិបតេយ្យលើលោកក្នុងការបង្កការឈឺចាប់លើកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកបែបនេះ ក្នុងឱកាស អញ្ជើញចូលរួមជាអធិបតី​ពិធី​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​លើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) និងធ្វើ​បាឋកថា​ពិសេសមួយអំពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព» ស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្តេតេជោ ហ៊ុន សែន បន្តរំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯកប្រជាធិបតេយ្យលើលោកក្នុងការបង្កការឈឺចាប់លើកម្ពុជា ទោះបីមានរយៈពេលយូរប៉ុណ្ណា ក៏មិនអាចភ្លេចរឿងដ៏ឈឺចាប់នេះបានឡើយ ហើយត្រូវបន្តរំលឹកពួកគេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលទ័ពវៀតណាម ដកចេញពីកម្ពុជា បានធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំងលើកិច្ចចរចារកសន្តិភាពនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមប្រទេសមហាអំណាចថា គេមិនគួរលេងតាមរូបមន្ត «១-១ ស្មើសូន្យ» នោះទេ មានន័យថា ថ្កោលទោសទាំងអ្នកវាយប្រហាររបប ប៉ុល ពត ហើយថ្កោលទោសទាំងរបប ប៉ុល ពត។សម្ដេចតេជោ មាន​ប្រសាសន៍ថា បើទទួលស្គាល់កម្ពុជាមានរបបប្រល័យពូជសាសន៍ ហេតុអ្វីក៏កម្ពុជាវាយផ្តួលរំលំប្រល័យពូជសាសន៍មិនបាន? សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីចាយប្រាក់ជាង ២ពាន់លានដុល្លារ អ៊ុនតាក់បានដកខ្លួនចេញពីកម្ពុជា គឺទុកឱ្យកម្ពុជាជាប់ផុងក្នុងសង្គ្រាមដដែល។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេចក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបន្តថា បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?។សម្តេចតេជោ បានប្រាប់ទៅប្រតិភូអន្តរជាតិថា សន្តិភាពដែលកម្ពុជាមាននៅពេលនេះ ជាសន្តិភាពវែងជាងគេ គឺជិត២៧ឆ្នាំហើយ នៃប្រវត្តិសាស្ត្ររបស់កម្ពុជា យ៉ាងហោចណាស់ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយ។ សម្តេចតេជោបានថ្លែងថា សុខសន្តិភាព ពិតណាស់ជារឿងសំខាន់ដែលត្រូវការពារឱ្យជាប់ជានិច្ច ហើយមុននិយាយអ្វីផ្សេង ត្រូវនិយាយពីសន្តិភាព។ កម្ពុជាឈឺចាប់គ្រប់គ្រាន់ហើយ អត់ត្រូវការបង្កើតសង្គ្រាមទៀតទេ។ សម្តេចតេជោ បានថ្លែងសូមការយោគយល់ប្រិយមិត្តបរទេស ចំពោះការប្រើកណ្តាប់ដៃដែកកម្ចាត់បដិវត្តន៍ពណ៌ គឺដើម្បីធានាការពារនូវសុខសន្តិភាពប៉ុណ្ណោះ។

សម្ដេចធិបតី អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមអន្តរសភា និង​អង្គការអន្តរជាតិ នៃកិច្ចប្រជុំ IPTP

2024/11/24 04:53:47 pm        175
នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ថ្នាក់ដឹកនាំក្រុមអន្តរសភា និងអង្គការអន្តរជាតិនៃ កិច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១ (IPTP) ដឹកនាំដោយ ឯកឧត្តម Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱននិងសន្តិភាព (GCTP) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។សូមជម្រាបថា សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១ (IPTP) ធ្វើឡើងក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ សម័យប្រជុំពេញអង្គនេះ មានគណៈប្រតិភូតំណាង៥៣ប្រទេស ស្មើនឹង២៧២រូប ដើម្បីត្រៀមចូលរួមសម័យប្រជុំពេញអង្គ នាពេលខាងមុខនេះ។ ក្នុងចំណោមគណៈប្រតិភូមកពី ៥៣ប្រទេសនេះ រួមមាន ប្រធានសភា ៦ រូប អនុប្រធានសភា ៦រូប សមាជិកសភា ៩៨រូប និងអង្គការអន្តរជាតិចំនួន ១២អង្គការ។ពិធីបើកសម័យប្រជុំជាផ្លូវការ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយ ឥស្សរជនជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្តាល
06/06/2026 07:06 AM
អ្នកវិភាគ៖ លោក Kim Jong Un អាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោក Xi ដើម្បីបង្ហាញកម្លាំងកូរ៉េខាងជើង
06/05/2026 10:06 PM
កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
06/05/2026 09:06 PM
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
06/05/2026 09:06 PM
ស្នងការដឹកជញ្ជូនសហភាពអឺរ៉ុប៖ EU ពុំមើលឃើញកង្វះខាតប្រេងយន្តហោះនោះទេខណៈតម្លៃប្រេងហក់ឡើងខ្ពស់
06/05/2026 08:06 PM
លោក Putinនិយាយថា រុស្ស៊ីបានទាក់ទងអាមេរិកពាក់ព័ន្ធនឹងបញ្ហាវិបត្តិនៅប្រទេសគុយបា
06/05/2026 08:06 PM
អ្នកថែសន្តិភាព UNម្នាក់ ស្លាប់ និង ២នាក់ រងរបួស អំឡុងការផ្លោងគ្រាប់កាំភ្លើងត្បាល់នៅលីបង់
06/05/2026 08:06 PM
អាហ្វ្រិកខាងត្បូងបញ្ជូនបេ្រសិតទៅកាន់អាហ្វ្រិក និងទ្វីបផ្សេងទៀត ក្រោយការវាយប្រហាររើសអើងជនបរទេស
06/05/2026 08:06 PM
ក្រុមមេដឹកនាំជួបជុំគ្នា មុនកិច្ចប្រជុំកំពូល សហភាពអឺរ៉ុប-តំបន់បាល់កង់ខាងលិច នៅប្រទេសម៉ុនតេណេហ្គ្រូ
06/05/2026 08:06 PM
អាមេរិកបង្កើនសម្ពាធលើគុយបា ខណៈពួកគេដាក់ទណ្ឌកម្មលោកប្រធានាធិបតី Diaz-Canel
06/05/2026 08:06 PM