កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានចូលរួមផ្សព្វផ្សាយផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា
យុវជន០២នាក់ជាសិស្សរងរបួសធ្ងន់ធ្ងរ ក្រោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកពីមុខយ៉ាងពេញទំហឹង

ព័ត៌មានជាតិ

សម្តេចធិបតី អំពាវនាវបណ្ដាប្រទេស និងដៃគូទាំងអស់ រួមគ្នា សម្រេចឱ្យបានគោលដៅពិភពលោកគ្មានមីន

2024/11/25 10:06:05 am        139
សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការអំពាវនាវដល់បណ្តាប្រទេស និងដៃគូទាំងអស់ រួមគ្នា ធ្វើយ៉ាងណាសម្រេចឲ្យបាននូវគោលដៅ ពិភពលោកគ្មានមីន ខណៈគ្រាប់មីននេះ បានធ្វើឲ្យប្រជាជនកម្ពុជា មានការលំបាកយ៉ាងខ្លាំង ក្នុងការទទួលយកនូវសន្តិភាព។ក្នុងពិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន នៅព្រឹកថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទាំងអ្នកវិនិយោគទាំងអ្នកទេសចរពួកគេនឹងមិនមកប្រទេសណា​ដែលមានសញ្ញាក្រហមថា «ប្រយ័ត្នគ្រាប់មីន»នោះទេ ហើយការរស់នៅជាមួយគ្រាប់មីននេះដែរ បានធ្វើឲ្យប្រជាជនកម្ពុជា មានភាពលំបាកយ៉ាងខ្លាំង។ មួយវិញទៀតស្លាកស្នាមដែលគ្រាប់មីនបានបន្សល់ទុកទាំងផ្លូវកាយ និងផ្លូវចិត្តវាជាការរំលឹកជាប្រចាំថ្ងៃអំពី​ភាព រន្ធត់​ពីអតីតកាលរបស់ប្រជាជនកម្ពុជា។ គ្រាប់មីននេះ ហើយបានធ្វើឲ្យមនុស្សជាតិទាំងមូលជួប​មហន្តរាយ​ ដូច្នេះយើង ទាំងអស់គ្នា​គប្បីរួមគ្នាលុបបំបាត់​វាឲ្យអស់ពោលគឺធ្វើយ៉ាងណាឲ្យពិភពលោកគ្មានមីន។សម្តេចធិបតី ហ៊ុន ម៉ណែត បានលើកឡើងទៀតថា កម្ពុជា ​ជាប្រទេសធ្លាប់រងគ្រោះដោយ​សារ​សង្រ្គាម​ដ៏​រាំរ៉ៃ ហើយគ្រាប់មីនដែលសល់ពីសង្រ្គាមនេះ បានរាយប៉ាយលើផ្ទៃដីកម្ពុជាជាច្រើន ប៉ុន្តែកម្ពុជា​បានពុះពារយ៉ាងខ្លាំង ដែលមានការចូលរួមពីប្រទេសជាដៃគូ និងអង្គការនានាបានជួយ​ឧបត្ថម្ភទាំងហិរញ្ញវត្ថុ និងបច្ចេកទេសផងនោះ បានធ្វើឲ្យកម្ពុជាបច្ចុប្បន្ននេះបានបោសសម្អាត​គ្រាប់មីន​ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសម្រេចបានជាងមួយលានគ្រាប់ និងសំណល់ជាតិ​ផ្ទុះចំនួន​បីលានគ្រាប់ បានបោសសម្អាត មីនលើផ្ទៃដីជាងបីពាន់គីឡូម៉ែត្រក្រឡា ហើយ​បាន​ប្រែក្លាយ​រាជធានី-ខេត្ត១៥ ក្នុងចំណោម២៥ រាជធានី​ខេត្តអស់មីនផងដែរ។ ជាមួយគ្នានោះដែរ សម្តេចធិបតី ក៏បានអះអាងផងដែរថា ចំនួនជនរងគ្រោះដោយសារគ្រាប់មីន​ជា​មធ្យមជាងបួនពាន់បីរយនាក់ក្នុង មួយឆ្នាំ ពោលគឺឆ្នាំ១៩៩៦​ មកតិចជាងមួយរយនាក់ក្នុងមួយឆ្នាំ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។នៅក្នុងអង្គប្រជុំខាងលើនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានលើកឡើង​ផងដែរថា ទឹកដីដែលធ្លាប់មានមីន ពេលនេះបានក្លាយទៅជាដីដែលមានជីវជាតិសម្រាប់ធ្វើកសិកម្ម នគរូបនីយកម្ម ​ហើយបានជួយប្រជាពលរដ្ឋខ្មែររាប់លាននាក់​ចេញពីភាពក្រីក្រ ខណៈផ្ទៃដីប្រមាណ ៨០ភាគរយ ត្រូវបានយកទៅប្រើប្រាស់លើវិស័យកសិកម្ម ហើយដី​ដែលនៅសេសសលត្រូវ​បាន​យកទៅធ្វើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ​និងអភិវឌ្ឍន៍ រួមមានការកសាងហេដ្ឋា​រចនាសម្ព័ន្ធ​សំខាន់ៗសម្រាប់តភ្ជាប់ទូទាំងប្រ ទេស ដោយបានធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនរហូតដល់សព្វថ្ងៃ​នេះផងដែរ។ ជាងនេះទៅទៀតបានផ្តល់ឲ្យភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ រួមទាំងអ្នកវិនិយោគ​មកទស្សនា​កម្ពុជាផងដែរ៕អត្ថបទ៖ បាន ចក់

Translator-KH នឹងផ្ដល់នូវលទ្ធភាពថ្មីៗសម្រាប់ភាសាខ្មែរក្នុងយុគសម័យឌីជីថល

2024/11/25 10:05:01 am        674
កម្មវិធី Translate-KH ត្រូវបានសម្ពោធជាផ្លូវការ នៅក្នុងវេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍។កម្មវិធី Translate-KH ដែលជាកម្មវិធីបកប្រែ​ប្រកបដោយភាពច្នៃប្រឌិត ដែលត្រូវ​បាន​រចនា​ឡើង​ដើម្បី​បំប្លែង​អត្ថបទ​រវាង​ភាសា​ខ្មែរ និងភាសាអង់គ្លេស ដោយរលូន ដោយប្រើ​បញ្ញា​សិប្បនិម្មិត​កម្រិត​ខ្ពស់​។ កម្មវិធីនេះត្រូវបាន​ស្នើឡើងដោយអគ្គនាយកដ្ឋាន ICT នៃ MPTC ឧបករណ៍នេះ​មាន​គោល​បំណង​បម្រើប្រជាជនកម្ពុជា ដោយផ្តល់ជូននូវ​ដំណោះ​ស្រាយ​ការ​បក​ប្រែ​ដែល​អាច​ទុក​ចិត្ត​បាន និងត្រឹមត្រូវតាមតម្រូវការនៃភាសាខ្មែរ។ ជាមួយនឹងភាពត្រឹមត្រូវដូចគ្នា​នឹង​វេទិកា​សកល​ឈាន​មុខ​គេ​ដូច​ជា Google Translate។Translate-KH ធានាថា ទិន្នន័យត្រូវបានរក្សាទុកដោយសុវត្ថិភាពនៅលើម៉ាស៊ីនមេក្នុងស្រុក ការ​បង្កើន​ប្រសិទ្ធ​ភាព​វា​ សម្រាប់ករណីប្រើប្រាស់ជាក់លាក់ និង​អនុញ្ញាត​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ផ្សេង​ទៀត តាមតម្រូវការ។Translate-KH ផ្តល់​ភាពងាយស្រួល​ដល់សហគមន៍មូលដ្ឋាន ដោយ​សម្រប​សម្រួល​ការ​ទំនាក់​ទំនង​ជាមួយ​ជន​បរទេស តាមរយៈមុខងារដូចជា ការបកប្រែសុន្ទរកថាតាមពេលវេលាជាក់ស្តែង និងការបកប្រែរូបភាព។ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់បកប្រែអត្ថបទ និងអត្ថបទ​បាន​យ៉ាង​ឆាប់​រហ័ស បំបែកឧបសគ្គភាសា នៅក្នុងការអប់រំ អាជីវកម្ម និងបរិបទប្រចាំថ្ងៃ។ វេទិកានេះ នឹង​ប្រមូល​ទិន្ន​ន័យ​បន្ថែម និងអនុវត្តជំហានមុនដំណើរការបន្ថែម ដើម្បីកែលម្អគុណភាពការបកប្រែ។ ការអាប់ដេតនាពេលអនាគត ក៏នឹងរួមបញ្ចូលមុខងារដែលបានពង្រីកផងដែរ ដូចជា​ការ​បក​ប្រែ​ដោយ​សំឡេង ដែលនឹងធ្វើឱ្យបទពិសោធន៍អ្នកប្រើប្រាស់កាន់តែសម្បូរបែបថែមទៀត។ នៅក្នុងដំណើរការនេះ Translator-KH នឹងផ្ដល់នូវលទ្ធភាពថ្មីៗ សម្រាប់​ភាសាខ្មែរ​ក្នុង​យុគសម័យ​ឌីជីថល! អត្ថបទ៖ ស៊ូជីង

សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃបណ្តាប្រទេស និងអង្គការអន្តរជាតិ

2024/11/25 09:04:03 am        130
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅខេត្ត សៀមរាប បានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃបណ្តាប្រទេសនិងអង្គការអន្តរជាតិ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន ដឹកនាំដោយ លោកជំទាវបណ្ឌិត អាមីដា សាលស៊ីយ៉ាអាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ, លេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) និងជា តំណាងជាន់ខ្ពស់នៃអគ្គលេខាធិការអង្គការសហប្រជាជាតិ ។

ឯកឧត្តម ឡាវ វ៉ាន់៖ កត្តាសុខសន្តិភាពរបស់កម្ពុជា បានផ្តល់ឱកាសដល់និស្សិតខ្មែរសិក្សារៀនសូត្រពេញលេញ និងបន្តការសិក្សានៅក្រៅប្រទេស

2024/11/25 08:52:41 am        192
ភ្នំពេញ ÷ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត បានដឹកនាំក្រុមការងាររៀបចំពិធីសំណេះសំណាល និងអាហារសាមគ្គីជាមួយនិស្សិតកម្ពុជា​ ដែលកំពុងសិក្សា នៅទីក្រុងប៉េកាំង និងទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន ប្រមាណ២៧០នាក់ ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់ដឹកនាំមន្ត្រីស្ថានទូត តំណាងសាកលវិទ្យាល័យចិន, នាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ថ្លែងក្នុងពិធីនេះឯកឧត្តម ឡាវ វ៉ាន់ បានពាំនាំនូវការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត ដល់និស្សិតដែលកំពុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តមបន្តថា កត្តាសុខសន្តិភាពរបស់កម្ពុជា បានផ្តល់ឱកាសដល់និស្សិតខ្មែរសិក្សារៀនសូត្រពេញលេញ និងបន្តការសិក្សានៅក្រៅប្រទេស។ ឯកឧត្តម គូសបញ្ជាក់ថា និស្សិតទាំងអស់ត្រូវដឹងគុណបំណាច់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាវីរៈជនដ៏ឆ្នើមរបស់កម្ពុជា ក្នុងការនាំសន្តិភាព និងការអភិវឌ្ឍ។ បន្ថែមពីនេះ ឯកឧត្តម ឡាវ វ៉ាន់ បានលើកឡើងថា ក្រោមការដឹកនាំបន្តវេនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តថែរក្សាសន្តិភាព និងធ្វើឱ្យកម្ពុជាកាន់តែមានការអភិវឌ្ឍន៍បន្ថែមទៀត ដូចនេះកូនខ្មែរគ្រប់រូបត្រូវសាមគ្គីភាព និងរួបរួមគ្នា មានតែសាមគ្គីភាពទេទើបធ្វើឱ្យខ្មែរខ្លាំង ខ្មែរមានកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ លើសពីនេះនិស្សិតទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីមកបន្តចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានគាំទ្រចំពោះប្រសាសន៍ឯកឧត្តម ឡាវ វ៉ាន់ ដែលនិស្សិតខ្មែរត្រូវសាមគ្គីភាពគ្នា រួបរួមគ្នា និងត្រូវចេះសហការជួយគ្នាទៅវិញទៅមក។ ការជួបជុំគ្នាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ដើម្បីបង្កើតទំនាក់ទំនងរវាងខ្មែរ និងនិស្សិតខ្មែរ ដែលមករៀននៅក្រៅប្រទេស ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានផ្តាំផ្ញើដល់និស្សិតទាំងអស់ ត្រូវចូលរួមថែរក្សាចំណងមិត្តភាពជាមួយបរទេសតាមរយៈពង្រឹងចាស់ ជាពិសេសប្រទេសចិន ដែលជាមិត្តដ៏ល្អរបស់ប្រទេសកម្ពុជា និងបានរួមចំណែកជាច្រើនក្នុងការជួយ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ទន្ទឹមនេះក៏ត្រូវពង្រីកថ្មីបន្ថែមទៀត ជាមួយបណ្តាប្រទេសជាមិត្តផ្សេងៗ។ ជាចុងក្រោយ លោកជំទាវ បានផ្តាំផ្ញើដល់និស្សិតទាំងអស់ ត្រូវចូលរួមលើកកម្ពស់កិត្យានុភាពប្រទេសជាតិ តាមរយៈធ្វើជានិស្សិតល្អ និងខិតខំប្រឹងប្រែងរៀនសូត្រឱ្យខ្លាំងពូកែនៅក្នុងសាកលវិទ្យាល័យ៕អត្ថបទ រដ្ឋា

ស្តង់ពិព័រណ៍អបអរកិច្ចប្រជុំកំពូលសៀមរាប-អង្គរ​ ស្តីពីពិភពលោកគ្មានមីនដែលរៀបចំឡេីង​ នៅសណ្ឋាគារសុខាសៀមរាប

2024/11/25 07:25:46 am        157
កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន នឹងមានការអញ្ជើញ ចូល រួមដោយគណៈប្រតិភូសរុបប្រមាណ ៧០០នាក់មកពីប្រទេស និងអង្គការដៃគូ ពាក់ ព័ន្ធអនុសញ្ញាអូតាវ៉ាជាង១៥០។ ពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្ត ទៅ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ដ៏ខ្អង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ប្រធានក្រុមប្រឹក្សា GCTP៖ កម្ពុជាជាប្រទេសមានសុខសុវត្ថិភាពជាមួយប្រជាជនដែលមានភាពរួសរាយរាក់ទាក់បំផុត

2024/11/24 07:55:58 pm        242
នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមអន្តរសភា និងអង្គការអន្តរជាតិនៃកិច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP) ដឹកនាំដោយ ឯកឧត្តម Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំដ៏ល្អរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គ​ IPTP លើកទី១១ និងការធ្វើបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅចំពោះគណៈប្រតិភូ IPTP​ ទាំងអស់។ ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលក៏បានគូសបញ្ជាក់ថា សម័យប្រជុំ IPTP បានផ្ដល់ឱកាសឱ្យអ្នកចូលរួម បានស្វែងយល់ និងដកស្រង់ពិសោធន៍អំពីភាពជោគជ័យរបស់កម្ពុជានៅក្នុងដំណើរការនៃការស្វែងរកសុខសន្ដិភាព ដែលបានប្រែក្លាយកម្ពុជាពីប្រទេសដែលធ្លាប់តែរងគ្រោះដោយសារសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ទៅជាប្រទេសដែលទទួលបានសុខសន្ដិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលក៏បានគូសរំលេចថា ខណៈដែលស្ថានភាពពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ការថែរក្សាបាននូវសុខសន្ដិភាព និងការធានានូវប្រក្រតីភាពនៃជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គឺការចាំបាច់។ បន្ថែមលើនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលក៏បានកត់សម្គាល់ថា​ កម្ពុជា ជាប្រទេសដែលមានសុខសុវត្ថិភាព និងមានប្រជាជនប្រកបដោយភាពរួសរាយរាក់ទាក់បំផុត។ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះគណៈប្រតិភូ ដែលបានចំណាយពេលដ៏មមាញឹកចូលរួមក្នុងសម័យប្រជុំពេញអង្គ​ IPTP និងបានគូសបញ្ជាក់ថា IPTP មិនត្រឹមតែជាវេទិកាសម្រាប់ចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ រវាងបណ្ដាប្រទេសសមាជិកប៉ុណ្ណោះទេ ប៉ុន្តែ​ ជាវេទិកាមួយដ៏មានសារៈសំខាន់សម្រាប់ជួយដល់ការកសាងបណ្ដាញ និងការភ្ជាប់ទំនាក់ទំនង ដែលនឹងអាចគាំទ្រ​ និងជួយគ្នាទៅវិញទៅមក។ សម្ដេចបវរធិបតីក៏បានសង្កត់ធ្ងន់អំពីតម្លៃនៃសន្ដិភាព ដោយបានបញ្ជាក់ថា សន្ដិភាពជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន ហើយអវត្តមាននៃសន្ដិភាពនឹងបំផ្លាញប្រទេសមួយក្នុងរយៈពេលដ៏ខ្លី។​ ក្នុងន័យនេះ​ ការថែរក្សាសុខសន្ដិភាពគឺជាកត្តាចាំបាច់​ ហេីយសន្តិភាពនឹងជួយដល់ការធ្វេីសមាហរណកម្ម​ និង​ការតភ្ជាប់ពិភពលោក​ រួមទាំងការជំរុញឱ្យមានការតភ្ជាប់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ។

គណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត៖ ដំណើរស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និង​បទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែក​ទៅកាន់បណ្ដា​ប្រទេសនានានៅលើពិភពលោក

2024/11/24 07:39:33 pm        288
នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត ដឹកនាំដោយ ឯកឧត្តម Dev Rej Ghimire ប្រធានរដ្ឋសភានៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានគណៈប្រតិភូបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំដ៏ល្អរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP 11) និងអរគុណចំពោះការស្វាគមន៍​ និងការធ្វើបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅដល់គណៈប្រតិភូ IPTP ទាំងអស់។ ឯកឧត្តមប្រធានគណៈប្រតិភូក៏បានកត់សម្គាល់ថា កម្ពុជា​ ជាប្រទេសដែលធ្លាប់រងគ្រោះដោយសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងបានឆ្លងកាត់របបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត ប៉ុន្តែតាមរយៈការទទួលបានសុខសន្ដិភាពពេញលេញ​ កម្ពុជា​បានកសាងប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ ឯកឧត្តមក៏បានគូសបញ្ជាក់ជូនសម្ដេចបវរធិបតីថា ដំណើរឈានទៅរកការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ និងដំណើរការនៃការស្វែងរកសុខសន្ដិភាពរបស់កម្ពុជា​ គឺជាគំរូ និងបទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែកទៅកាន់បណ្ដាប្រទេសលើពិភពលោក។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានគណៈប្រតិភូ និងគណៈប្រតិភូ IPTP ទាំងអស់ដែលបានចូលរួមក្នុងសម័យប្រជុំពេញអង្គ IPTP លើកទី១១ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចបវរធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ IPTP ដែលជាវេទិកាមួយដ៏ល្អសម្រាប់ជួយកសាងបណ្ដាញរវាងប្រទេសក្នុងតំបន់ និងសកលលោក ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងសភានិងសភា រដ្ឋាភិបាលនិងរដ្ឋាភិបាល ព្រមទាំងរវាងគណបក្ស និងគណបក្ស សំដៅរួបរួមគ្នា និងជួយគ្នាទៅវិញទៅមក ក្នុងពេលចាំបាច់។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ពីដំណើរការនៃការស្វែងរកសុខសន្ដិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា ដោយសម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា នៅពេលអវត្តមាននូវសន្ដិភាព នោះប្រទេសជាតិនឹងត្រូវបានបំផ្លិចបំផ្លាញ តែនៅពេលដែលប្រទេសជាតិទទួលបានសុខសន្ដិភាពពេញលេញ​ នោះប្រទេសនឹងមានការរីកចម្រេីន​ និងការអភិវឌ្ឍលើគ្រប់វិស័យ។

Giunness World Records ប្រគល់វិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញ​រថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ជូនប្រជាជាតិកម្ពុជា

2024/11/24 07:28:12 pm        274
ស្ថាប័នពិភពលោក Giunness World Records តំណាងដោយលោក AUSTIN JOHNSON បាននាំយកវិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» (THE LARGEST DISPLAY OF SUPER CARS / HYPER CARS) ជូនប្រជាជាតិកម្ពុជាជាផ្លូវការ ដែលការផ្ដល់ជូននេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៤នាខេត្ដសៀមរាប។លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប ម៉ុង បានឱ្យដឹងថា ដើម្បីពាំនាំផ្សព្វផ្សាយបង្ហាញនូវភាពជោគជ័យរបស់កម្ពុជា និងការកោតសរសើរពីសំណាក់ប្រតិភូអន្តរជាតិ ជូនដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរអន្តរជាតិ កម្មវិធី Post Gumball 3000 ក៏ត្រូវបានរៀបចំឡើងនៅលើទឹកដីសៀមរាប-អង្គរ ដែលដាមជាប់ស្នាមកង់រថយន្តរបស់ប្រតិភូ Gumball 3000 ទាំងជាតិនិងអន្តរជាតិ កាលពីខែកញ្ញាកន្លងទៅ ហើយក៏ជាគោលដៅទេសចរណ៍ដ៏ចម្បងបំផុតមួយរបស់កម្ពុជា ដែលភ្ញៀវទេសចរទូទាំងពិភពលោកប្រាថ្នាចង់មកទស្សនា។លោកឧកញ៉ា បានរំឭកពីភាពជោគជ័យនៃគោលបំណងចម្បងៗចំនួន៤ នៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia កាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ហើយក៏ជាឧត្តមប្រយោជន៍គួរជាទីមោទនៈសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ក្នុងនោះរួមមាន៖ គោលបំណងធំទី១ ជាយុទ្ធនាការលើកស្ទួយវិស័យទេសចរណ៍។ គោលបំណងធំទី២ ជាយុទ្ធការសប្បុរសធម៌ប្រមូលថវិកទាំងនោះបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប រហូតដល់៤៥ម៉ឺនដុល្លារ ។ គោលបំណងធំទី៣ ជាជំនួបធុរកិច្ចរវាងពាណិជ្ជករជាតិនិងអន្តរជាតិ។គោលបំណងទី៤ គឺការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ។ យុទ្ធនាការនេះជាការខិតខំសហការ សាមគ្គីរបស់ប្រតិភូ Gumball 3000 ទាំងអស់ក្នុងការចូលរួមសម្រេចបាននូវការបំបែកកំណត់ត្រាដ៏មានកិត្តិយសនេះ។ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានលើកឡើងថា ដោយទទួលបានការអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងទេសចរណ៍បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរៀបចំព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia កាលពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះ មានរថយន្តចូលរួមសរុប៣៤៩គ្រឿង ក្នុងនោះរថយន្តប្រតិភូ Gumball 3000 កម្ពុជា មានចំនួន២៤៦គ្រឿង អមដោយប្រតិភូ Gumball 3000 ប្រមាណ៥៦៣នាក់ (ប្រតិភូ Gumball 3000 កម្ពុជា ប្រមាណ៣៥០នាក់)។ឯកឧត្ដម បានចាត់ទុកព្រឹត្តិការណ៍លំដាប់ថ្នាក់អន្តរជាតិនេះ ជាការចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបង្ហាញឱ្យពិភពលោកស្គាល់ច្បាស់ពីកម្ពុជាថាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាជាប្រទេសមួយដែលមានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលបង្កបរិយាកាសអនុគ្រោះ ផ្តល់ភាពងាយស្រួលភាពកក់ក្តៅ និងស្នាមញញឹមជូនទេសចរគ្រប់រូប។ ព្រឹត្តិការណ៍ជាលក្ខណៈអន្តរជាតិនេះ ជាសក្ខីកម្មបញ្ជាក់និងបង្ហាញឱ្យពិភពលោកបានឃើញនិងស្គាល់ថាកម្ពុជាជា «ប្រទេសតូច តែមានបេះដូងធំ»។ឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» នេះ គឺសម្រេចបានក្នុងឱកាសព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia កាលពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ដែលកាលណោះគឺមានការចតរថយន្ត SUPER CARS / HYPER CARS សរុបដល់ទៅ១៧៩គ្រឿង ដែលជាកំណត់ត្រាច្រើនលើសជាងគេចុងក្រោយលើពិភពលោក។Gumball ដើម្បីទេសចរណ៍! ជោគជ័យក្នុងការរៀបចំ Gumball 3000 ផ្ដល់ឧត្តមប្រយោជន៍ដល់កម្ពុជាគួរជាទីមោទនៈ ៕

រដ្ឋមន្ត្រីការពារប្រទេសវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ​ជាមួយកម្ពុជា

2024/11/24 07:13:27 pm        236
នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួប​សម្ដែង​ការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ​ចំពោះ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​លើ​គ្រប់​វិស័យរបស់​កម្ពុជា និងជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ​របស់​សម្ដេច​បវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍរីកចម្រើន ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាង​វៀត​ណាម-កម្ពុជា នឹងកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងបានធ្វើមាតុភូមិ​និវត្តន៍​ទៅ​ប្រទេស​កំណើតវិញ។ ឯកឧត្តមរដ្ឋមន្ត្រីបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបជាមួយ​រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងបានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីក​កិច្ច​សហ​ប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត។ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាព និងទំនាក់ទំនងដ៏ល្អប្រសើររវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាមដែលបានផ្ដល់វគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនដល់នាយទាហាន និងសិក្ខាកាមកម្ពុជានាពេលកន្លងមក​ និង ការសម្របសម្រួលដើម្បីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពកម្ពុជាមកកាន់មាតុប្រទេសវិញ​ និងត្រូវបានបញ្ចុះនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការពារប្រទេសវៀតណាមក្នុងការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា ។សម្តេច​បវរ​ធិបតី​បានលើកទឹកចិត្តឱ្យក្រសួងការពារជាតិនៃប្រទសទាំងពីរ បន្តជំរុញការពង្រឹង​ និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធថែមទៀត តាមរយៈការផ្ដួចផ្ដើមឱ្យមានសកម្មភាពថ្មីៗបន្ថែមទៀត។

ឯកឧត្តម លី ធុជ ចាត់ទុកដំណើរឈ្វេងយល់សារមន្ទីរតេជោសន្តិភាព សម្រាប់សកម្មភាពមីន​នឹងអាច​ជំរុញបន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅចុងក្រោយនៃពិភពលោកមួយដែលគ្មានមីន

2024/11/24 06:42:47 pm        240
រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានអនុសញ្ញាអូតាវ៉ា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរនៃអនុសញ្ញាអូតាវ៉ា ចូលទស្សនាឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន។ ដំណើរទស្សនកិច្ចនេះ មានការចូលរួមពី ឯកឧត្តម ERI Arfiya អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក ANDO Naoki អនុប្រធានជាន់ខ្ពស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអង្គភាពស៊ីម៉ាក់។ក្នុងនាមកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំងអស់ក្នុងដំណើរឈ្វេងយល់អំពីផលប៉ះពាល់អវិជ្ជមានដែលកើតចេញពីសង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា និងលទ្ធផលសម្រេចបានក្នុងការរំដោះផ្ទៃដីមានមីន និងផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម អស់រយៈពេលជាង ៣០ឆ្នាំ។ ឯកឧត្តម លី ធុជ បន្តទៀតថា សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន មិនត្រឹមតែឆ្លុះបញ្ចាំងពីដំណើររបស់ប្រទេសកម្ពុជាពីប្រទេសដែលរងផលប៉ះពាល់ដោយសារមីនទៅជាប្រទេសនាំមុខគេលើពិភពលោកក្នុងសកម្មភាពមីនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្ហាញពីការដោះស្រាយរួមគ្នាក្នុងបុព្វហេតុសកម្មភាពមីនមនុស្សធម៌ និងការអនុវត្តគោលការណ៍នៃអនុសញ្ញាអូតាវ៉ា។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាថ្ងៃនេះ នឹងអាចជំរុញរដ្ឋភាគី រដ្ឋមិនមែនភាគី ដៃគូ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅចុងក្រោយនៃពិភពលោកមួយដែលគ្មានមីន ជាពិសេសរួមគ្នាកសាងនូវអនាគតមួយប្រកបដោយសុវត្ថិភាព និងកាន់តែមានសុវត្ថិភាពសម្រាប់មនុស្សជំនាន់ក្រោយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកវិភាគ៖ លោក Kim Jong Un អាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោក Xi ដើម្បីបង្ហាញកម្លាំងកូរ៉េខាងជើង
06/05/2026 10:06 PM
កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
06/05/2026 09:06 PM
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
06/05/2026 09:06 PM
ស្នងការដឹកជញ្ជូនសហភាពអឺរ៉ុប៖ EU ពុំមើលឃើញកង្វះខាតប្រេងយន្តហោះនោះទេខណៈតម្លៃប្រេងហក់ឡើងខ្ពស់
06/05/2026 08:06 PM
លោក Putinនិយាយថា រុស្ស៊ីបានទាក់ទងអាមេរិកពាក់ព័ន្ធនឹងបញ្ហាវិបត្តិនៅប្រទេសគុយបា
06/05/2026 08:06 PM
អ្នកថែសន្តិភាព UNម្នាក់ ស្លាប់ និង ២នាក់ រងរបួស អំឡុងការផ្លោងគ្រាប់កាំភ្លើងត្បាល់នៅលីបង់
06/05/2026 08:06 PM
អាហ្វ្រិកខាងត្បូងបញ្ជូនបេ្រសិតទៅកាន់អាហ្វ្រិក និងទ្វីបផ្សេងទៀត ក្រោយការវាយប្រហាររើសអើងជនបរទេស
06/05/2026 08:06 PM
ក្រុមមេដឹកនាំជួបជុំគ្នា មុនកិច្ចប្រជុំកំពូល សហភាពអឺរ៉ុប-តំបន់បាល់កង់ខាងលិច នៅប្រទេសម៉ុនតេណេហ្គ្រូ
06/05/2026 08:06 PM
អាមេរិកបង្កើនសម្ពាធលើគុយបា ខណៈពួកគេដាក់ទណ្ឌកម្មលោកប្រធានាធិបតី Diaz-Canel
06/05/2026 08:06 PM
រដ្ឋមន្រ្តីការពារជាតិអាមេរិកចាត់ទុកបាតុកម្មនៅបូលីវីថា ប្រៀបបាននឹងការផ្តួលរំលំរដ្ឋាភិបាល
06/05/2026 08:06 PM