សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្តាល
កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានចូលរួមផ្សព្វផ្សាយផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា

ព័ត៌មានជាតិ

អ្នកនយោបាយ៖ សម្តេចតេជោ ពិតជាស័ក្តិសមទទួលបានពានរង្វាន់មេដាយសន្តិភាព

2024/11/25 01:26:08 pm        171
មួយថ្ងៃបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទទួលបានពានរង្វាន់មេដាយ «សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី » បណ្តាមេដឹកនាំបក្សនយោបាយ បានសំដែងការអបអរសាទរ និងយល់ឃើញថាសម្តេចតេជោ ពិតជាស័ក្តិសមទទួបានពាន់រង្វាន់មេ ដាយសន្តិភាពនេះ ។លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានប្រាប់BTVនៅថ្ងៃទី២៥ ខែវិច្ឆិកា​នេះថា សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាពនៃកម្ពុជា ដែលបានលះបង់គ្រប់​បែបយ៉ាង​ដើម្បីធានានិរន្តរភាពសុខសន្តិ ភាពពេញបរិបូរនៅក្នុងប្រទេស ដូច្នេះសម្តេចតេជោ ពិតជា​ស័ក្តិសម​ទទួលបាលពានរង្វាន់មេដាយ «សន្តិភាពដើម្បី មនុស្សជាតិ និងភពផែនដី» ។លោក បានបញ្ជាក់ថា ក្នុងនាមលោកជាអ្នកនយោបាយមួយរូប នឹងយកគំរូតាមការដឹកនាំ​របស់​សម្តេចតេជោ ដែលគិតពីសុខទុក្ខប្រជាពលរដ្ឋ ​និងប្រទេសជាតិគ្រប់កាលៈទេសៈ ដោយផ្ដោត​លើការប្រកួតប្រជែងតាមបែបលទ្ធិប្រជាធិបតេយ្យ និងរក្សាសុខសន្តិភាព ។លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បាន​សំដែងការអបអរសាទរ​ដែរ​ចំពោះ​សម្តេចតេជោ ដែលទទួលបានពានរង្វាន់មេដាយ «សន្តិភាពដើម្បីមនុស្សជាតិ ​និងភពផែនដី »។ ការទទួលបានពានរង្វាន់នេះ គឺជាកិត្តិយសបំផុតសម្រាប់ប្រទេសកម្ពុជា ​នាពេលបច្ចុប្បន្ន ដែលបាន​បង្ហាញទៅលើឆាកអន្តរជាតិថា ប្រទេសកម្ពុជា មានសុខសន្តិភាពពេញ​បរិបូណ៌ ក្រោមការស្វះស្វែង​រកសុខសន្តិភាពពីសម្តេចតេជោ។ កត្តាសុខសន្តិភាព មានសារសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា និងពិភពលោក។សូមបញ្ជាក់ដែរថា​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន​កម្ពុជា នៅថ្ងៃទី២៤ ខែ វិច្ឆិកានេះ​ បានទទួលពានរង្វាន់លំដាប់​អន្តរជាតិថ្មីមួយទៀត នោះគឺពាន​រង្វាន់មេដាយ «សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី »។ ​ពានរង្វាន់នេះ ត្រូវបានប្រគល់​ជូន​សម្តេចតេជោ ក្នុងពិធីបើកជាផ្លូវការសម័យ ប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាព​អត់ឱន និងសន្តិភាព (IPTP) ក្រោមមូលបទ៖ ការស្វែងរក សន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកានេះ ៕ អត្ថបទ៖ សោភ័ណ 

សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដោយបង្ហាញនវានុវត្តន៍ និងការរីកចម្រើនរបស់សហគ្រិនកម្ពុជា

2024/11/25 01:07:02 pm        162
ភ្នំពេញ៖ សហគ្រិនខ្មែរ បានរៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅថ្ងៃទី២៤ និង២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​និងមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បី​អបអរ​សមិទ្ធផល និងបន្តលើកកម្ពស់ការអភិវឌ្ឍសហគ្រិនភាពនៅកម្ពុជា។នៅក្នុងពិធីបើកទិវានេះ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចនូវតួនាទី​ដ៏សំខាន់​នៃសហគ្រិនភាព ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជាច្រើន​ដល់ប្រជាជន ដូចជាបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយ​ប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព​ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ​ និងស្ថិរភាពសង្គម។ ឯកឧត្តម បានលើកឡើងថា ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព កាន់តែមានសារៈសំខាន់ និងកាន់តែបន្ទាន់ ក្នុងការជំរុញសន្ទុះកំណើនសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍសមត្ថភាព និងស្តង់ដារ​ផលិតកម្ម ក្នុងន័យពង្រីកទីផ្សារក្នុងស្រុក និងអន្តរជាតិ ដើម្បីកាត់បន្ថយការនាំចូល និងជំរុញការ​នាំចេញ។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​ជា​ប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានលើកឡើងថា ទិវាប្រព័ន្ធអេកូឡូស៊ី​សហគ្រិនភាព ​មានគោលដៅផ្តល់ភាពអង់អាច និងជំរុញទឹកចិត្តសហគ្រិនជំនាន់ថ្មីរបស់កម្ពុជា ដោយផ្តល់ឱកាស​កសាងបណ្តាញធុរកិច្ច​ ចែករំលែកចំណេះដឹង ដាក់តាំងបង្ហាញផលិតផល និង​សេវាកម្មដែលកើតចេញពីនវានុវត្តន៍ ​និងគំនិតច្នៃប្រឌិតរបស់សហគ្រិន។ទិវាដែលមានរយៈពេល ២ថ្ងៃនេះ មានស្តង់ផលិតផលចូលរួមជាង២០០ស្តង់ និងមានកម្មវិធី​សំខាន់ៗ ​ដូចជាការប្រកួតប្រជែងសង្វៀនរ៉ូបូត (BATTLEBOTX), ពិធីសម្ពោធកម្មវិធីសហគ្រិន​មហាវិទ្យាល័យ រដូវកាលទី៣, កម្មវិធីប្រកួតគំរូធុរកិច្ច Y2B HACKATHON, វេទិកាផ្សារភ្ជាប់​អ្នកផលិតនិងទីផ្សារ, សន្និសីទវិនិយោគប្រកបដោយនិរន្តភាព, សន្និសីទប្រព័ន្ធអេកូឡូស៊ី​សហគ្រិនភាព, និងពិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤។ ​គិតមកត្រឹមឆ្នាំ២០២៤ សហគ្រិនខ្មែរ ​បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដោយបាន​អនុវត្តកម្មវិធីចំនួន៣៧៩, ប្រើប្រាស់ថវិកាសរុបប្រមាណ១៥លានដុល្លារ និងទាក់ទាញថវិកា​ពីដៃគូសរុប​ប្រមាណ២៥លានដុល្លារ។អ្នកទទួលផលដោយផ្ទាល់ពីកម្មវិធីមានចំនួន ប្រមាណ ៥,៧ម៉ឺននាក់ និងអ្នកទទួលបានថវិកាគាំទ្រ​មាន​ចំនួនប្រមាណ៧៧០នាក់ រួមមានសិស្សថ្នាក់វិទ្យាល័យ និស្សិតថ្នាក់សាកលវិទ្យាល័យ ធុរកិច្ចថ្មី និងសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅទូទាំងប្រទេស។ទន្ទឹមនឹងនេះ សហគ្រិនខ្មែរ បានផ្តល់ថវិកាគាំទ្រសរុបប្រមាណ ៣លានដុល្លារ និងទាក់ទាញ​ថវិកាពីវិស័យឯកជនក្នុងទម្រង់ជាឥណទានប្រមាណ ​១២លានដុល្លារ និងក្នុងទម្រង់ជា​ការវិនិយោគប្រមាណ ២៥លានដុល្លារ៕

អ្នកជំនាញ៖ ល្ខោនស្រមោលស្បែកធំ ជាល្ខោនដែលរៀបចំសម្ដែងតាំងពីមុនសម័យអង្គរ និងមានលក្ខណៈពិសេសជាច្រើន

2024/11/25 12:56:47 pm        124
មានរយៈពេល ១៩ឆ្នាំមកហើយ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានដាក់បញ្ចូល ទៅ​ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ព្រឹទ្ធាចារ្យ​ចាស់​ទុំដែលបានថែរក្សាមរតកវប្បធម៌របស់កម្ពុជាមួយនេះ បានឱ្យដឹងថា ល្ខោនស្រមោលស្បែកធំ ត្រូវបានមនុស្ស នៅលើ​ដីខ្មែរ​រៀបចំ​យក​មក​សម្ដែង​តាំង​ពី​មុន​កាល​សម័យ​អង្គរ​ទៅទៀត។ល្ខោន​ស្រមោលស្បែកធំ ជាល្ខោនសក្ការៈមួយដែលគេរៀបចំសម្ដែងសម្រាប់តែកិច្ចពិធីសាសនាប៉ុ ណ្ណោះ។ នេះបើតាមព្រឹទ្ធាចារ្យ ប៉ុក សារ៉ាន់ ទីប្រឹក្សាអមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ថ្លែង​ឱ្យដឹង​។ លោកព្រឹទ្ធាចារ្យបន្តថា ទម្រង់ល្ខោននេះបុព្វដូនតាខ្មែរបានដកស្រង់ចេញពីរឿងរាមកេរ្តិ៍ ដែលបានហូរចូលមកកម្ពុជាតាំងពីដើមគ្រិស្តសករាជ មករៀបចំជាផ្ទាំងទស្សនីយភាពសម្ដែង។ វត្ត​មាន​នៃផ្ទាំងទស្សនីយភាពសម្ដែងល្ខោនស្រមោលស្បែកធំ ប្រហែល​ជា​រូបរាង​នៅ​អំឡុង​សតវត្សរ៍​ទី៨ ក្រោយគ្រិស្ត សករាជ។ដោយសារតែភាពចំណាស់ និងការស្រឡាញ់ រួមទាំងខ្លាចបាត់បង់មរតកវប្បធម៌នេះផងនោះ លោកព្រឹទ្ធាចារ្យ បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ជាពិសេស​យុវជន​សូមចូល​រួម​ថែ​រក្សា​មរតក​នេះ​ឱ្យ​បាន​គង់ វង្សពីមួយជំនាន់ទៅមួយជំនាន់។ល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិក​ភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្ស​ជាតិ​របស់អង្គការយូណេស្កូនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ កម្ពុជាចាប់តាំង​ពី​ឆ្នាំ​១៩៩២ មក បានរៀបចំដាក់បញ្ចូលមរតកវប្បធម៌របស់ខ្លួនទាំងរូបី និងអរូបីបានចំនួនជាច្រើន ក្នុ​ង​នោះ​មានដូចជា តំបន់រមណី យដ្ឋានអង្គរ, ប្រាសាទព្រះវិហារ, តំបន់ប្រាសាទសម្បូរព្រៃគុក, ​តំបន់​ប្រាសាទកោះកេរ, របាំព្រះរាជទ្រ ព្យ, ល្ខោនស្រមោលស្បែកធំ, ល្បែងទាញព្រ័ត្រ, ចាប៉ី​ដងវែង​, ល្ខោនខោលវត្តស្វាយអណ្ដែត, គុនល្បុ ក្កតោ, បណ្ណសារ​សារ​មន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង, ក្រាំងរឿងអ៊ីណាវបុស្បា, រឿងរាមកេរ្តិ៍តាគ្រុឌ, ឋបនីយជីវមណ្ឌលបឹងទន្លេសាប និងក្រុងបាត់ដំបងជាដើម៕ ដោយ៖ គង់ ឌិន

គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះលើកកម្ពស់សុខុមាលភាពជូនពលរដ្ឋនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

2024/11/25 12:52:28 pm        82
ស្វាយរៀង ÷ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបន្តចុះលើកកម្ពស់សុខុមាលភាព ជូនបងប្អូនប្រជាពលរដ្ឋ រស់នៅឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅវត្តបាយ៉ាប នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង​ តំណាងឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី និងឯកឧត្តម​ លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង សរុបចំនួន៣៥៤នាក់ ស្រី១២០ នាក់ ចុះអប់រំសុខភាព បណ្តុះបណ្តាលវគ្គសង្រ្គោះបឋម ព្រមទាំងពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ចែកឱសថ ទឹកសុទ្ធ នំប៉័ង ជូនប្រជាពលរដ្ឋ ផ្តល់សេវាដោយឥតគិតថ្លៃ ឥតគិតថវិកាបេសកកម្ម រស់នៅក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានចំនួន៥,២៣៥នាក់ ក្នុងនោះស្ត្រី៣,៦១២នាក់ ដែលជាការគិតគូរ និងឧបត្ថម្ភគាំទ្រថ្នាំពេទ្យរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត, ដោយមានការចូលរួមពី លោកជំទាវ វង់ មយូរ៉ា រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំបាសាក់ លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង យុវជនកាកបាទក្រហមកម្ពុជា សកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ យុវជនកាយរិទ្ធិកម្ពុជា និងអាជ្ញាធរ ឃុំ ស្រុក ខេត្ត។លោកវេជ្ជបណ្ឌិត គុជ ស៊ីថា អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តស្វាយរៀង និងជាប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានលើកឡើងថាថ្ងៃនេះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានពិនិត្យ និងព្យាបាលជំងឺរួមមាន៖ ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួសជាដើម។ ក្នុងខេត្តស្វាយរៀង ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋ បានចំនួន៦៩លើក សរុបមានប្រជាពលរដ្ឋចូលរួមចំនួន៥៧៨.៤១២នាក់ ក្នុងនោះស្ត្រីមានចំនួន ៣០៣.៧៩៨នាក់។នាឱកាសនោះឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារ ស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមក្នុងចលនាសង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ ស.ស.យ.ក. បន្ថែមទៀត។តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគំរូដល់សង្គមជាតិ។ ការចូលរួមសកម្មភាពបម្រើសង្គម ជាការរៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជន ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ។ឯកឧត្តម លេង ផាលី បានសង្កត់ធ្ងន់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ  និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។ ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង ឯកឧត្តម ប៉េង ពោធិ៍សា សូមថ្លែងអំណរគុណចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះមកពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំ ដោយឥតគិតថ្លៃនាពេលនេះ ដែលបានបញ្ជាក់ឲ្យឃើញថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តែងតែចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដើម្បីលើកកម្ពស់សុខុមាលភាព ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ នៅតាមមូលដ្ឋាន ហើយបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ តាមរយៈការផ្ដល់សេវាសុខាភិបាលដោយឥតគិតថ្លៃនេះផងដែរ។ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា ក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនៅគោលនយោបាយបញ្ចកោណដំណាក់កាលទី១ បានផ្តោតសំខាន់ទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូចជា៖ កាត់បន្ថយការខ្វះខាតរបស់ប្រជាពលរដ្ឋ គិតគូរទាំងសុខភាព ការអប់រំ ផ្តល់ការងារធ្វើជូនប្រជាពលរដ្ឋ និងគោលនយោបាយ ទឹក ភ្លើង ផ្លូវ មនុស្ស និងបច្ចេកវិទ្យា ឌីជីថល ដែលទាំងអស់នេះជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល។សូមរំលឹកផងដែរថា៖ ក្នុងរយៈពេល ១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២៤ វិច្ឆិកា ឆ្នាំ២០២៤) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកាចំនួន ២៧០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់ នាក់) ក្នុងនោះស្ត្រីមានចំនួន ១៨៦៣០នាក់ (មួយម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ សាមសិប នាក់) ដែលមាន ២៨ សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី- ខេត្ត សាខា និង សាកលវិទ្យាល័យ ចំនួន ៣សាខា គឺសាកលវិទ្យាល័យចេនឡា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង) ដឹកនាំសម្របសម្រួលដោយ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវា ដោយឥតគិតថ្លៃបានចំនួន ២០៨៧លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣.២៨៥.៩៩៩ នាក់ (ដប់បីលាន ម្ភៃប្រាំបីម៉ឺន ប្រាំពាន់ ប្រាំបួនរយ កៅសិបកៅ ប្រាំបួន នាក់) ក្នុងនោះស្ត្រីមានចំនួន ៦.៨១០.៨១២នាក់ (ប្រាំមួយលាន ប៉ែតសិបមួយម៉ឺន ប្រាំបីរយ ដប់ពីរ នាក់) គិតត្រឹម ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ច្រើនជាង៣ ភាគ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,៣៣៦,៣០៧នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ចំណាយអស់៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦៤.២៩៩.៩៥០ដុល្លារ (ប្រាំមួយរយហុកសិបបួនលាន ម្ភៃប្រាំបួនម៉ឺន ប្រាំបួនពាន់ ហាសិបដុល្លារសហរដ្ឋអាមេរិក)។ ក្នុងពេលកន្លងមកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការរជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលានកៅសិបមួយម៉ឺនមួយពាន់ពីររយបីដូស)ក្នុង២៥ រាជធានី-ខេត្ត៕អត្ថបទ រដ្ឋា

សម្តេចធិបតី៖ កម្ពុជាបានខិតខំធ្វើកាត់បន្ថយជនរងគ្រោះ ដោយសារមីនមកតិចជាង១០០នាក់ ក្នុងមួយឆ្នាំ

2024/11/25 12:36:17 pm        118
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍រំលឹកអំពី​មហាសោកនាដកម្មដែលកម្ពុជា ធ្លាប់បានរងគ្រោះដោយសារសង្គ្រាម​ស៊ីវិលអស់ជាច្រើន​ទសវត្ស និងបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន បង្កឱ្យមានជនរងគ្រោះមាន​ជាមធ្យម ជាង៤ពាន់៣០០នាក់ក្នុងមួយឆ្នាំ កាលពីឆ្នាំ១៩៩៦ ប៉ុន្តែសម្រាប់រយៈពេល១០ឆ្នាំចុង​ក្រោយនេះ បានធ្លាក់ចុះមកតិចជាង១០០នាក់ក្នុងមួយឆ្នាំ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ខណៈអញ្ជើញជាអធិបតីភាពដ៏ខ្អង់ខ្ពស់​បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នេះ នៅខេត្តសៀមរាប បានបញ្ជាក់ថា ក្រោមការខិតខំប្រឹងប្រែង និងការគាំទ្រនានាទាំងផ្នែក​ហិរញ្ញវត្ថុ បច្ចេកទេស និងការលើកទឹកចិត្ត កម្ពុជា បានបោះជំហានដ៏សំខាន់ក្នុងការសម្រេច​នូវគោលដៅបោសសម្អាតមីន ។សម្តេចធិបតី បានបន្តថា សមិទ្ធផលជាច្រើនត្រូវបានកើតឡើង ដោយសេដ្ឋកិច្ចរបស់កម្ពុជា មាន​កំណើន ជាមធ្យមក្នុងរង្វង់៧%ក្នុង១ឆ្នាំមុនការរាតត្បាតនៃកូវីដ-១៩ ដែលបានរីកសាយភាយ​ដល់​តំបន់ដែលត្រូវបាន ដោះមីន ​និងជួយប្រជាជនរាប់លាននាក់បានចាកចេញពីភាពក្រីក្រ។ ៨០% នៃផ្ទៃដីដែលត្រូវបានបោសសម្អាត មីន ត្រូវបានយកទៅប្រើប្រាស់សម្រាប់វិស័យកសិកម្ម ។សហគមន៍សកម្មភាពកម្ចាត់មីនកម្ពុជា ​បានបន្តចែករំ ​លែក​ឧត្តមានុវត្តន៍របស់ខ្លួនពីជំនាញ​ដែល​ទទួលបានយ៉ាងលំបាកឲ្យទៅប្រទេសដទៃទៀត ​ដែលប្រឈមមុខ បញ្ហាស្រដៀងគ្នា រួមមាន​ប្រទេស អ៊ុយក្រែន អាហ្គានីស្ថាន អាម៉េនី អាស៊ែរបៃហ្សង់ និងរដ្ឋសមាជិកអាស៊ាន ផង ដែរ។ ទោះជាយ៉ាងណា ដំណើរកម្ពុជានៅវែងឆ្ងាយទៀត ដោយនៅមានផ្ទៃដីមានគ្រាប់មីនជាង ១ពាន់៦០០គីឡូ ម៉ែត្រក្រឡាទៀត ដែលបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនប្រមាណ ១លាននាក់​ទៀត។ នេះជាមូល ហេតុដែលការបញ្ចប់ផលប៉ះពាល់អវិជ្ជមាននូវគ្រាប់មីន និងសំណល់ជាតិផ្ទុះក្រោយសង្គ្រាម ​និងការលើកកម្ពស់​ ជំនួយដល់ជនរងគ្រោះ គឺពិតជា​មូលដ្ឋានគ្រឹះនៃរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាព ​ហើយក៏បានបញ្ចូល ជាគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាពជាតិទី១៨។ ដូច្នេះត្រូវរួបរួមគ្នា ក្រោមអនុសញ្ញាអូតាវ៉ា ដែលជាឯក សារដ៏សំខាន់រួមរបស់មនុស្សជាតិ ៕អត្ថបទ៖ មុត សុទ្ធ

សម្ដេចធិបតី៖ ទោះបីកម្ពុជាទទួលបានសន្ដិភាពពេញលេញ តែប្រជាជននៅប្រឈម ជាមួយស្រមោលគ្រាប់មីន

2024/11/25 12:16:54 pm        205
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្អង់ខ្ពស់បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោក​មួយ​ដែល​គ្មានមីន​ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ បញ្ជាក់ថា ទោះបី​ជា​កម្ពុជា​ទទួល​បានសន្ដិភាពពេញលេញតាំងពីឆ្នាំ ១៩៩៨ ប៉ុន្ដែប្រជាជនកម្ពុជា​នៅ​ប្រឈម​ជាមួយ​ស្រមោល​គ្រាប់​មីននៅឡើយ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ទោះបីកម្ពុជាទទួលបានសន្ដិភាព​ពេញ​លេញ​នៅ​ឆ្នាំ១៩៩៨​ ក៏ដោយ ក៏ស្រមោលនូវ​គ្រាប់មីន​នៅ​បង្ក​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​មនុស្ស និងដល់ដំណើការស្ដារឡើងវិញក្រោយសង្គ្រាមរបស់កម្ពុជា។ ប្រជាជន​កម្ពុជា​មិន​អាច​រស់​នៅ និងប្រកប​ជីវភាព​ដូចប្រក្រតី​បាន​ទេ​ដោយ​សារ​តែ​ទឹកដី​នៅ​តែ​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​គ្រាប់​មីន ហើយការកសាងប្រទេសឡើងវិញក៏ត្រូវប្រឈមផងដែរ ខណៈគ្រា​ប់​មីន​នៅតែជាបញ្ហា​រារាំង​ដល់​ការ​អភិវឌ្ឍ និងសមាហរណកម្មជាតិរបស់កម្ពុជា។ សម្ដេចធិបតីបញ្ជាក់ថា ទាំងអ្នកទេសចរ និងអ្នកវិនិយោគនឹង​មិន​មក​ប្រទេស​ដែល​មាន​សញ្ញា​ក្រហម​ថា ប្រយ័ត្នគ្រាប់មីននោះទេ។ ក្រៅពីនេះផលប៉ះពាល់នៃសង្គ្រាមបានបង្កផលប៉ះពាល់ដល់សតិអាម្មណ៍ និងស្មារតីធ្ងន់​ធ្ងរ​ដល់​ប្រជាជន​ផង​ដែរ។ គ្រាប់មីនបានធ្វើ​ឱ្យប្រជាជន​កម្ពុជា​ជា​ច្រើន​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​យក​ការពិត​នៃ​សន្ដិភាព និងនឹកស្រមៃដល់អនាគត់ដ៏ភ្លឺស្វាង។ ស្លាកស្នាមដែល​គ្រាប់មីន​បាន​បន្សល់​ទុក​ទាំង​ផ្លូវកាយ និងផ្លូវចិត្ត បានរម្លឹកជាប្រចាំអំពីការរន្ធត់ពីអតីតកាលនេះ។ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា វឌ្ឍនភាព​ដ៏​ថ្លៃថ្លា​របស់ក​ម្ពុជា​ក្នុង​សកម្មភាព​ដោះមីន​នឹងមិនអាចសម្រេចបាននោះទេ ប្រសិនបើគ្មានការជួយ​គាំទ្រ​ពី​សហគម​ន៍​អន្តរជាតិ តាមរយៈភាពជាដៃគូជាមួយប្រទេស និងអង្គការម្ចាស់ជំនួយនានា ដែលបាន​ផ្ដល់​នូវ​កិច្ច​ការ​គាំទ្រ​ទាំងហិរញ្ញវត្ថុ បច្ចេកទេស និងការលើកទឹកចិត្តដល់កម្ពុជា ក្នុងការសម្រេចគោលដៅ​បោស​សម្អាត​មីន។ ខណៈមកទល់បច្ចុប្បន្ននេះ កម្ពុជាបានបំផ្លាញ មីនប្រឆាំងមនុស្សជាង ១ លាន​គ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ៣ លានគ្រាប់ និងបានបោសសម្អាតមីនលើផ្ទៃដីជាង ៣ ពាន់​គីឡូម៉ែត្រក្រឡា ដោយបានប្រែក្លាយរាជធានី ខេត្តចំនួន ១៥ ក្នុងចំណោម ២៥ ជារាជធានី ខេត្តអស់មីន៕ អត្ថបទ៖ វ៉ន ដារ៉ា 

សម្ដេចធិបតី៖ កម្ពុជាបានប្រែក្លាយប្រវត្តិសាស្រ្ដសោកនាដកម្ម​ជាមេរៀនដ៏មាន​អានុភាពមួយ​សម្រាប់ពិភពលោក

2024/11/25 12:02:27 pm        151
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្អង់ខ្ពស់បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី​ពិភ​ព​លោក​មួយ​ដែល​គ្មានមីន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះនៅខេត្តសៀមរាប សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ប្រទេស​កម្ពុជាបា​នប្រែក្លាយប្រវត្តិសាស្រ្ដសោកនាដកម្មរបស់ខ្លួនទៅជាមេរៀន​ដ៏​មាន​អានុភាព​មួយ​សម្រាប់​ពិភពលោក ដោយបានតស៊ូមតិប្រឆាំងនឹងការប្រើប្រាស់មីនប្រឆាំងមនុស្ស និងបង្ហាញពីផលវិបាករយៈពេលវែងរបស់មីន។សម្ដេចធិបតី មានប្រសាសន៍ថា «កម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ពីភ្លើងសង្គ្រាម មក​សុខ​សន្តិភាព ពីការលំបាកគ្រប់បែបយ៉ាង មកជាប្រទេសមួយមានស្ថិរភាពនយោបាយ មានការអភិវឌ្ឍ ពី​ប្រទេសដីមីន ទៅជាដីមាសនៅទូទាំងប្រទេស។ បទ​ពិសោធន៍​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ទទួល​បាន​ពី​នយោបាយឈ្នះ ឈ្នះ ពីមគ្គទេសក៍ដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ​មន្រ្ដី​បាន​នាំមក​ជូនជាតិ។ សម្ដេចធិបតីបញ្ជាក់ថា សកម្មភាពបោសម្អាតមីនរបស់កម្ពុជា បានបន្តចែករំលែកឧត្តម​មានុវត្ត​របស់​ខ្លួន និងផ្ទេរជំនាញដែលទទួលបានដោយលំបាកនេះឱ្យទៅប្រទេសដទៃទៀតដែល ប្រឈម​មុខ​នឹង​បញ្ហា​ស្រដៀងគ្នានឹងកម្ពុជានេះ ក្នុងនោះមាន ប្រទេស អ៊ុយគ្រែន, អាហ្កានីស្ថាន, អាមេនី និង​រដ្ឋសមាជិកអាស៊ានជាដើម។ សម្ដេចធិបតីបញ្ជាក់ថា ទោះជាយ៉ាងណាក្ដីដំណើររបស់កម្ពុជានៅវែងឆ្ងាយទៀត កម្ពុជា​នៅ​មាន​ផ្ទៃ​ដី​មាន​គ្រាប់​មីនជាង ១៦០០ គីឡូម៉ែត្រក្រឡា ដែលបង្កផលប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាជន​ប្រមាណ ១ លាននាក់ នេះជាមូលហេតុដែលការ​បញ្ចប់​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​គ្រាប់​មីន​ និងសំណល់ជាតិផ្ទុះក្រោយសង្គ្រាម និងលើកកម្ពស់​ជំនួយ​ដល់​ជន​រង​គ្រោះ​ពិត​ជា​មូលដ្ឋាន​គ្រឹះ​នៃ​របៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា ហើយកម្ពុជា​ក៏​បាន​បញ្ចូល​ជា​គោល​ដៅ​អភិវឌ្ឍជាតិផងដែរ៕ អត្ថបទ៖វ៉ន ដារ៉ា 

សម្ដេចតេជោ រម្លឹកអំពីការផ្លាស់ប្ដូរ និងការវិវត្តរបស់កម្ពុជា​ដល់ប្រតិភូ​មក​ពីបណ្ដា​ប្រទេសនានា នៃ​សភាអន្តរជាតិ IPTP

2024/11/25 11:44:03 am        135
កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ប្រធាន​គណៈ​ប្រតិភូ​មក​ពី​បណ្ដា​ប្រទេស​នានា ​ចូលជួបសម្ដែងការគួរសម មុនឱកាសនៃពិធីបើកសម័យប្រជុំពេញអង្គលើកទី១១ នៃ​សភា​អន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមាន ឯកឧត្តម លោក​ជំទាវ ទាំងអស់ដែលបានខិតខំធ្វើដំណើរមកពីបណ្ដាប្រទេសឆ្ងាយៗរួមមាន អារ៉ាប់ អាមេរិក​ឡាទីន អាហ្វ្រិក និងអឺរ៉ុប មកចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃ​សភា​អន្តរជាតិ​ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅកម្ពុជានាពេលនេះ ដើម្បីរួមគ្នា​អនុម័ត​ទៅ​លើ​ធម្មនុញ្ញ​សន្តិភាព ដែលបានរៀបចំតាក់តែង និងចុះហត្ថលេខានៅទីក្រុងភ្នំពេញនាពេលនេះ ។ សម្ដេចតេជោ ក៏បានរំលឹកអំពីអនុស្សាវរីយ៍នានា ដែលសម្ដេច​ធ្លាប់​បាន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​បណ្តា​ប្រទេស​ជាមិត្តរួមមានដូចជា ប្រទេសអាហ្វ្រិក តំបន់អឺរ៉ុប អារ៉ាប់ ប្រទេសអេត្យូពី និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​នា​ពេលកន្លងទៅ ដែលជាដៃគូក្នុងការរៀបចំ​ឱ្យ​មាន​ធម្មនុញ្ញ​សន្តិភាព​​នា​ពេល​នេះ​។ សម្ដេចតេជោ បានបញ្ជាក់ថាវាពិតជាមានសារៈសំខាន់ណាស់ ដែលប្រទេស​ទាំងអស់​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ត្រូវបញ្ចេញសំឡេង ដោយសារសភាព​ការណ៍ពិ​ភព​លោក​កាន់​តែ​មាន​ភាព​ស្មុគ​ស្មាញ និងពិបាកប៉ាន់ស្មាន ប្រកបដោយការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការ​អនុវត្ត​នយោបាយគាំពារនិយម ដាក់ទណ្ឌកម្ម ដែលទាមទារឱ្យសកលលោកត្រូវតែធានាថា សំឡេង​របស់ក្រុមប្រទេសកំពុងអភិវឌ្ឍ ត្រូវបានគេយកចិត្តទុកដាក់ ដូច្នេះ ការចូលរួម​របស់​គណៈ​ប្រតិភូ​ទាំង​អស់ គឺជាវិភាគទានដ៏សំខាន់ ដើម្បីឱ្យធម្មនុញ្ញសន្តិភាពនេះឈានឆ្ពោះទៅមុខ។ ឆ្លៀត​នៅ​ក្នុងឱកាសនេះផងដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមប្រធាន​រដ្ឋសភា​វៀតណាម ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​សំខាន់​ៗ ​នៅក្នុងប្រទេសកម្ពុជា នារយៈពេលប៉ុន្មានថ្ងៃនេះ។ សម្ដេចតេជោ បានសម្ដែង​នូវ​ក្តី​សង្ឃឹ​ម​ថា ​ឯកឧត្តម និង លោកជំទាវទាំងអស់ នឹងទទួលបាន​នូវ​ភាព​រីករាយ​ក្នុង​ការ​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ នាឱកាសនៃកិច្ចប្រជុំទាំងអស់នេះ។ សម្ដេចតេជោ ក៏បានមានប្រសាសន៍រៀបរាប់អំពីការផ្លាស់ប្ដូរ និងការវិវត្តរបស់ប្រទេសកម្ពុជា ចាប់​តាំង​ពី​កម្ពុជាត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពីមុននោះ ទីក្រុងភ្នំពេញ​មិន​មាន​មនុស្សរស់នៅនោះទេ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ទីក្រុងភ្នំពេញមានមនុស្សរស់នៅយ៉ាងច្រើនកុះករ និងមានសំណង់អគារខ្ពស់ៗរីកដុះដាលជាច្រើន។សម្ដេចតេជោ ក៏បានរៀបរាប់អំពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍដើម្បីឈានឆ្ពោះទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយមិនធ្លាក់ចូកក្នុងអន្ទាក់ប្រទេសចំណូលមធ្យម។ សម្ដេចតេជោ ក៏បានមានប្រសាសន៍អំពីការរៀបចំរដ្ឋាភិបាលថ្មីដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ដែលបានដំណើរការទៅមុខយ៉ាងរលូន ហើយនៅក្នុងអាណត្តិថ្មីនេះ ជាលើកទីមួយហើយដែលយើងមានស្ត្រីជាប្រធានរដ្ឋសភា។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះការរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូទាំងអស់ ដែលអញ្ជើញមកពីបណ្ដាប្រទេសនានានៅពេលនេះ។ ឯកឧត្តម បានបន្តថា យើងទាំងអស់គ្នា នឹងចុះហត្ថលេខាលើ «ធម្មនុញ្ញសន្តិភាព» ហើយ ឯកឧត្តម ពិតជាមានកិត្តិយសដ៏ធំធេង ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅពេលនេះ ។ ឯកឧត្តមមើលឃើញថា កម្ពុជា គឺជាប្រទេសដែលមានសុខសន្តិភាពពេញលេញ ហើយប្រកបដោយវប្បធម៌ដ៏ផូរផង់។ ឯកឧត្តម បានបញ្ជាក់ថា បណ្ដាប្រទេសយើងកំពុងអភិវឌ្ឍនេះ គឺស័ក្តិសមនឹងរស់នៅក្នុងសុខសន្តិភាពនៅលើភពផែនដីដ៏ស្រស់ត្រកាលនេះ។ ជាចុងក្រោយ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវទាំងអស់ ដែលបានអញ្ជើញមកពីបណ្ដាប្រទេសនានា ក្នុងការមកគាំទ្រដល់ធម្មនុញ្ញសន្តិភាពនាពេលនេះ៕

ប្រធានរដ្ឋសភានេប៉ាល់៖ វីរភាព និងការលះបង់របស់សម្តេចតេជោ​ក្នុងបុព្វហេតុកសាងសន្តិភាព​ជាគំរូ​សម្រាប់ពិភពលោក

2024/11/25 11:24:52 am        76
នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត​ឱ្យប្រ​តិភូ​ក្រុម​ប្រធាន​សភា​នៃ​ប្រទេស​ជា​មិត្ត​ដឹក​នាំដោយ ឯកឧត្តម Dev Raj Ghimire ប្រធានរដ្ឋសភានៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេប៉ាល់ ចូលជួប​សម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅសាជាថ្មី បន្ទាប់ពីជំនួបជាមួយ ប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្ត នៅពេលព្រឹក និងក្នុងពេលបាឋកថាពិសេសរបស់ សម្តេច ស្តីពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព»។ សម្តេចតេជោ បានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រុមប្រធានសភានៃប្រទេសជាមិត្ត នឹងបន្តកិច្ចសហប្រតិបត្តិការក្នុងស្មារតីសាមគ្គីភាពអាស៊ី-អាហ្រ្វិក ដែលមានប្រវត្តិជាយូរមកហើយ និងខិតខំប្រឹងប្រែងពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការនេះប្រកបដោយស្មារតីយោគយល់។ក្នុងឱកាសជំនួបនេះ ឯកឧត្តម Dev Raj Ghimire បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ និងកម្ពុជា ដែលបានទទួលរៀបចំកម្មវិធីប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពនាពេលនេះ និងបានគូសបញ្ជាក់ថា «សន្តិភាព» កាន់តែមានសារៈសំខាន់ជាទីបំផុតសម្រាប់ពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។ ឯកឧត្តម Dev Raj Ghimire ក៏បានសង្កត់ធ្ងន់លើស្ថានការណ៍សង្រ្គាមដែលកំពុងរីករាលដាលទូទាំងពិភពលោក និងអាស្រ័យហេតុនេះ យើងគួរធ្វើការរួមគ្នាដើម្បីសន្តិភាពពិភពលោកយូរអង្វែង។ ឯកឧត្តម ក៏បានសម្តែងនូវការចងចាំមិនអាចបំភ្លេចបាននូវគំរូវីរភាព និងការលះបង់របស់ សម្តេចតេជោ ក្នុងបុព្វហេតុកសាង ថែរក្សា និងធានាបាននូវសន្តិភាពជូនកម្ពុជាក្នុងរយៈពេលយូរអង្វែង និងជឿជាក់ថា តួនាទី និងសមិទ្ធផលដែល សម្តេចតេជោ សម្រេចបាន គឺជាឧទាហរណ៍ដែលមិនអាចកាត់ថ្លៃបាន សម្រាប់ពិភពលោក និងជាពិសេសប្រទេសតូចៗ។  ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏មានតម្លៃរបស់ ឯកឧត្តម Dev Raj Ghimire និងការលើកកម្ពស់តួនាទីរបស់កម្ពុជាក្នុងការស្វែងរកសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី។ សម្តេចតេជោ ក៏បានកោតសរសើរចំពោះ ប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្ត ដែលបានធ្វើដំណើរដ៏វែងឆ្ងាយមកចូលរួមប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិនៅកម្ពុជា ដែលនេះ សបង្ហាញឱ្យឃើញពីសំឡេងរួបរួមគ្នានៃបណ្តាប្រទេសកំពុងអភិវឌ្ឍផងដែរ។ សម្តេចតេជោ ក៏បានរំឭកផងដែរអំពីអតីតកាលដែលកម្ពុជាក៏ដូចជាប្រទេសនានានៅក្នុងតំបន់ ដែលទទួលរងការដាក់អាណានិគម ប៉ុន្តែ ដោយការតស៊ូ កម្ពុជា ទទួលបានឯករាជ្យ និងរក្សាបាននូវវប្បធម៌ដ៏ល្អផូរផង់ ក៏ដូចជាអក្សរ និងភាសាខ្មែរ។ ជាថ្មីម្តងទៀត ឯកឧត្តម Dev Raj Ghimire បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអរគុណ សម្តេចតេជោ ដែលបានអនុញ្ញាតដល់ប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្ត ចូលជួបសម្តែងការគួរសម និងបានអញ្ជើញ សម្តេចតេជោ ទៅធ្វើទស្សនកិច្ចនៅប្រទេសនេប៉ាល់ នាពេលវេលាសមស្របណាមួយ នៅពេលខាងមុខ។ ជាចុងបញ្ចប់ សម្តេចតេជោ បានទទួលយកការអញ្ជើញរបស់ ឯកឧត្តម Dev Raj Ghimire និងជូនពរប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្តទទួលបាននូវភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា៕

ប្រធាន GCTP ស្ញប់ស្ញែងសម្តេចតេជោ​ចំពោះការកសាងប្រទេសចេញពីបាតដៃទទេឱ្យ​មានការអភិវឌ្ឍដូចបច្ចុប្បន្ន

2024/11/25 11:11:14 am        97
កាលពីរសៀលថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូថ្នាក់ដឹកនាំនៃក្រុមអន្តរសភា និងអង្គការអន្តរជាតិ ដឹកនាំដោយឯកឧត្តម Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកល ដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការសេចក្តីរីករាយ ស្វាគមន៍ និងយ៉ាងកក់ក្តៅជូនដល់ ឯកឧត្តម Ahmed bin Mohamed Aljarwan ប្រធាន GCTP និងប្រតិភូថ្នាក់ដឹកនាំក្រុមអន្តរសភា និងអង្គការអន្តរជាតិ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំ IPTP លើកទី១១ ក្នុងពេលនេះ ។ សម្តេចតេជោ ចាត់ទុកកិច្ចប្រជុំនេះ ជាវេទិកាដ៏សំខាន់សម្រាប់ប្រទេសមកពីច្រើនតំបន់ មកជួបប្រជុំគ្នា និងជាសម្លេងរបស់ប្រទេសកំពុងអភិវឌ្ឍ ដែលជាសម្លេងមានសារៈសំខាន់ដល់ការកសាងសន្តិភាព និងភាពអត់ឱននៅលើពិភពលោក។ សម្តេចតេជោ បានលើកទឹកចិត្តឱ្យខិតខំបន្តរៀបចំថែមទៀតនូវវេទិកាដ៏មានសារៈសំខាន់នេះ។ ពេលនេះ កម្ពុជា ក៏ដូចជាប្រទេសរបស់គណៈប្រតិភូទាំងអស់ បានក្លាយជាគ្រួសារតែមួយ គឺគ្រួសារ IPTP។នៅក្នុងឱកាសនោះ ឯកឧត្តម ប្រធាន GCTP បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ដែលបានផ្តល់កិត្តិយស និងពេលវេលាមានតម្លៃ អនុញ្ញាតជូនដល់ឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម។ ឯកឧត្តមប្រធាន GCTP បានសម្តែងនូវការកោតសរសើរ និងស្ញប់ស្ញែងចំពោះសម្តេចតេជោជាទីបំផុត តាមរយៈប្រសាសន៍សម្តេចនៅក្នុងពិធីបើក IPTP លើកទី១១ ពីការកសាងប្រទេសចេញពីបាតដៃទទេ និងដឹកនាំប្រទេសចេញឆ្ងាយពីសង្រ្គាមបែកបាក់ និងសោកនាដកម្មអំពើប្រល័យពូជសាសន៍ រហូតទទួលបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ឯកឧត្តមប្រធាន GCTP បានជម្រាបជូនសម្តេចតេជោថា ឯកឧត្តមបានត្រងត្រាប់ស្តាប់ ការអត្ថាធិប្បាយរបស់សម្តេច ដោយការយកចិត្តទុកដាក់ខ្ពស់ ហើយឯកឧត្តមបានរៀនសូត្រច្រើនណាស់ពីសម្តេចតេជោ និងពីប្រទេសកម្ពុជា។ ឯកឧត្តមនឹងចងក្រងចំណេះដឹងទាំងអស់នោះ ជាឯកសារគ្រឹះដើម្បីបន្តសិក្សាទៅថ្ងៃខាងមុខ។ ឯកឧត្តម បានបន្តថា ប្រសាសន៍របស់សម្តេចតេជោ ពីតួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍ ក្នុងការចូលរួមកសាង និងថែរក្សាសន្តិភាព គួរត្រូវបានផ្សព្វផ្សាយទូទាំងពិភពលោក។ ឯកឧត្តមប្រធាន មានប្រសាសន៍ថា គណៈប្រតិភូដែលមកចូលរួមកិច្ចប្រជុំ IPTPលើកទី១១ នៅពេលនេះ មានទាំងប្រទេសមកពីតំបន់អាស៊ីកណ្តាល តំបន់អារ៉ាប់ តំបន់អាហ្រ្វិក តំបន់អាមេរិកឡាទីន អាស៊ីប៉ាស៊ីហ្វិក អាស៊ីអាគ្នេយ៍ ហើយពេលនេះប្រទេសកម្ពុជាគឺជាចំណុចកណ្តាល នៃតំបន់ទាំងអស់នេះ។ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ បានស្គាល់ប្រទេសកម្ពុជា ដ៏សែនស្រស់ស្អាតនេះ ទោះបីធ្លាប់ឆ្លងកាត់ការលំបាកដ៏សែនវេទនា និងសូមថ្លែងអំណរគុណប្រទេសកម្ពុជា ដែលបានចូលរួមគាំទ្រ ធម្មនុញ្ញសន្តិភាពសកល ផងដែរ។នៅក្នុងឱកាសនៃជំនួបនោះផងដែរ សមាជិកគណៈប្រតិភូដែលជាថ្នាក់ដឹកនាំសភាប្រពីប្រទេស ប៉េរូ ប្រធានសភាអាស៊ីដើម្បីទឹក និងបេក្ខជនប្រធានាធិបតីប្រទេសអង់ហ្គោឡា បានសម្តែងនូវការដឹងគុណ ចំពោះសម្តេចតេជោ ដែលបានផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងអបអរសាទរ សម្តេចតេជោ ដែលបានទទួលនូវ “ពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី”។ ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី នេះ ពិតជាស័ក្តិសមជាទីបំផុតសម្រាប់បទពិសោធន៍ក្នុងការកសាងសន្តិភាព និងថែរក្សាសន្តិភាពរបស់សម្តេច។គណៈប្រតិភូទាំងអស់ បានយល់ស្របជាឯកច្ឆ័ន្ធថា វេទិកាសភា IPTP លើកទី១១ នេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីបណ្តាប្រទេស ដែលបានមកចូលរួម អាចឡើងបញ្ចេញមតិ និងបញ្ចេញសម្លេងរបស់ខ្លួន មិនថាជាប្រទេសតូច ឬធំ ប្រទេសអ្នកមាន ឬប្រទេសក្រីក្រនោះទេ។ ឯកឧត្តម លោកជំទាវ សមាជិកគណៈប្រតិភូ ក៏បានសំណូមពរឱ្យបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងប្រទេសកម្ពុជា និងប្រទេសប៉េរូ កូរ៉េ និងអង់ហ្គោឡា ទាំងក្នុងក្របខណ្ឌពហុភាគី និងទ្វេភាគី នៅក្នុងវិស័យធនធានទឹក ការទូត ពាណិជ្ជកម្ម និងវិនិយោគ។ ឯកឧត្តមប្រធាន GCPT បានលើកឡើងពីការបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងឆាអន្តរជាតិ ជាពិសេសនៅពេលខាងមុខនៅពេលដែលមានការធ្វើកំណែទម្រង់អង្គការសហប្រជាជាតិ (អ.ស.ប.) និងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ។ ឯកឧត្តមប្រធាន បានលើកឡើងថាកន្លងមកមានការជជែកវែកញែក ពីការបញ្ចូលតំណាងប្រទេសកំពុងអភិវឌ្ឍទៅក្នុងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដែលតំណាងឱ្យប្រទេសត្បូង-ត្បូង (South-South Cooperation) ជាដើម។ ឯកឧត្តម បានបន្តថា បច្ចុប្បន្ននេះ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.នេះ សឹងតែមិនអាចដោះស្រាយអ្វីបានដោយសារតែការ VETO ពីប្រទេសមហាអំណាចទាំង៥។ឯកឧត្តមប្រធាន ក៏បានជម្រាបជូនសម្តេចពីគម្រោងបង្កើតវេទិកាអ្នកធុរកិច្ចដើម្បីសន្តិភាព និងការអត់ឱន ដើម្បីប្រមូលយកក្រុមហ៊ុន និងសម្ព័ន្ធសាជីវកម្មធំៗមកចូលរួមក្នុងវេទិកាតែមួយជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងគោលបំណងឱ្យក្រុមធុរកិច្ចខ្នាតធំទាំងនោះ អាចចែករំលែកពីគោលដៅវិនិយោគ និងការផ្គូផ្គង ពាណិជ្ជកម្មជាដើម។ ឯកឧត្តមប្រធាន បានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ច នាំមកនូវសន្តិភាពដូចគ្នា។ ឯកឧត្តមប្រធាន ក៏សូមអញ្ជើញសម្តេច និងគណៈប្រតិភូកម្ពុជា ចូលរួមនូវវេទិកាអ្នកធុរកិច្ចនោះ។ ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះពាក្យពេជន៍ល្អៗអបអរសាទរសម្តេច ក្នុងឱកាសបានទទួលពានរង្វាន់ “សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី” ពីក្រុមប្រឹក្សាសកលដើម្បីសន្តិភាព និងភាពអត់ឱន។ សម្តេចតេជោ មានប្រសាសន៍ថា ឯកឧត្តមប្រធាន និងគណៈប្រតិភូ ដែលបានមកដល់ព្រះរាជាណាចក្រកម្ពុជា អាចនឹងមើលឃើញថាជាប្រទេសកំពុងអភិវឌ្ឍធម្មតាមួយ ក៏ប៉ុន្តែប្រទេសកម្ពុជា បានឆ្លងកាត់នូវការឈឺចាប់ ជាច្រើនណាស់។ សម្តេចតេជោ បានលើកឡើងថា ប្រទេសកម្ពូជា ដែលធ្លាប់ជាចក្រភពដ៏រុងរឿងមួយ និងជាប្រទេសធំ បែរក្លាយមកជាប្រទេសតូច នឹងសឹងតែបាត់បង់ ដោយសារតែជម្លោះផ្ទៃក្នុង ការដណ្តើមអំណាច និងបែកបាក់ផ្ទៃក្នុង។ សម្តេចតេជោ ក៏បានរំលឹកពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោយទទួលបានសន្តិភាព ឯកភាពទឹកដី ពិតប្រាកដនៅក្នុងឆ្នាំ១៩៩៨ ដោយសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧%ជាងពីរទស្សវត្សរ៍ និងមានអត្រាភាពក្រីក្រ ក្រោម ១០% នៅមុនជំងឺកូវីដ១៩។ កម្ពុជា បានប្រែក្លាយពីប្រទេសដែលនាំចូលសព្វគ្រប់បែបយ៉ាង ទៅជាប្រទេសផលិតដើម្បីនាំចេញ និងផ្គត់ផ្គង់ទីផ្សារខាងក្រៅ ជាពិសេស ការនាំចេញស្រូវអង្ករ គ្រាប់ស្វាយចន្ទី ទៅប្រទេសក្នុងតំបន់ និងប្រទេសដៃគូ ។ សម្តេចតេជោ បានបន្តថា ប្រទេសកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអេមីរ៉េតអារ៉ាប់រួម ចិន និងកូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងកម្រិតតំបន់ដូចជា អាស៊ាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយតំបន់ RCEP ជាដើម ដែលបានអនុញ្ញាតឱ្យការនាំចេញរបស់កម្ពុជា កើនឡើងជាលំដាប់។ កម្ពុជានឹងសម្រេចគោលដៅចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩, ក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០។ សម្តេចតេជោ បញ្ជាក់ថា រយៈពេល និងគោលដៅនេះ មិនមែនជាគោលដៅដែលហួសប្រមាណ មិនអាចសម្រេចនោះទេ។សម្តេចតេជោ បានមានប្រសាសន៍ថា ការកែទម្រង់អង្គការសហប្រជាជាតិមិនមែនជារឿងងាយស្រួលនោះទេ សម្តេច បានឮអំពីកំណែទម្រង់នេះជាង២០ឆ្នាំមកហើយ។ សម្តេចតេជោ យល់ឃើញថា IPTP គួរដាក់ចេញនូវវិធានការខ្លះ ដើម្បីធ្វើឱ្យបំណងមានតំណាងប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអសប ក្លាយជាការពិត។សម្តេចតេជោ បានលើកទឹកចិត្តឱ្យបន្តរៀបចំកិច្ចប្រជុំ ឬជំនួបបែបនេះ ដែលអាចជាការជួបដោយផ្ទាល់ និងតាមប្រព័ន្ធនិមិត្ត ដោយយកគម្រូតាម ICAPP ឬG7 G20 តាមក្របខណ្ឌ និងយន្តការដែលយើងមានស្រាប់ដូចជា CDI, IPTP និងតាមរយៈធម្មនុញ្ញសន្តិភាពរបស់យើង។ ជាចុងក្រោយ សម្តេចតេជោ បានជូនពរឯកឧត្តមប្រធាន GCPT និងគណៈប្រតិភូទាំងអស់ទទួលបានជោគជ័យជាផ្លែផ្កា ក្នុងដំណើរការនៃកិច្ចប្រជុំ IPTP លើកទី១១ នៅកម្ពុជា និងសូមទទួលបានសុខសប្បាយ ក្នុងឱកាសស្នាក់នៅប្រទេសកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្តាល
06/06/2026 07:06 AM
អ្នកវិភាគ៖ លោក Kim Jong Un អាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោក Xi ដើម្បីបង្ហាញកម្លាំងកូរ៉េខាងជើង
06/05/2026 10:06 PM
កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
06/05/2026 09:06 PM
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
06/05/2026 09:06 PM
ស្នងការដឹកជញ្ជូនសហភាពអឺរ៉ុប៖ EU ពុំមើលឃើញកង្វះខាតប្រេងយន្តហោះនោះទេខណៈតម្លៃប្រេងហក់ឡើងខ្ពស់
06/05/2026 08:06 PM
លោក Putinនិយាយថា រុស្ស៊ីបានទាក់ទងអាមេរិកពាក់ព័ន្ធនឹងបញ្ហាវិបត្តិនៅប្រទេសគុយបា
06/05/2026 08:06 PM
អ្នកថែសន្តិភាព UNម្នាក់ ស្លាប់ និង ២នាក់ រងរបួស អំឡុងការផ្លោងគ្រាប់កាំភ្លើងត្បាល់នៅលីបង់
06/05/2026 08:06 PM
អាហ្វ្រិកខាងត្បូងបញ្ជូនបេ្រសិតទៅកាន់អាហ្វ្រិក និងទ្វីបផ្សេងទៀត ក្រោយការវាយប្រហាររើសអើងជនបរទេស
06/05/2026 08:06 PM
ក្រុមមេដឹកនាំជួបជុំគ្នា មុនកិច្ចប្រជុំកំពូល សហភាពអឺរ៉ុប-តំបន់បាល់កង់ខាងលិច នៅប្រទេសម៉ុនតេណេហ្គ្រូ
06/05/2026 08:06 PM
អាមេរិកបង្កើនសម្ពាធលើគុយបា ខណៈពួកគេដាក់ទណ្ឌកម្មលោកប្រធានាធិបតី Diaz-Canel
06/05/2026 08:06 PM