ប្រតិភូកម្ពុជាធ្វើទស្សនកិច្ចឈ្វេងយល់ពីបច្ចេកវិទ្យាថាមពលស្អាត និងឧស្សាហកម្មគីមីឥន្ធនៈ នៅសាធារណរដ្ឋកូរ៉េ ដើម្បីជាទុនរៀបចំគោលនយោបាយនៅកម្ពុជា
ទិវាជាតិ ធីវ៉េត លើកទី៩ ទាក់ទាញអ្នកចូលរួមទស្សនាចំនួន ១០ម៉ឺននាក់នៅទូទាំងប្រទេស
មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលកំពង់ធំចុះយុទ្ធនាការចាក់វ៉ាក់សាំងជំងឺសារទឹក
សៀវភៅ «The Father» រៀបរាប់ពីដំណើរដឹកនាំកម្ពុជារបស់សម្តេចតេជោ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអន្តជាតិ

ព័ត៌មានជាតិ

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកំពុងខិតខំពន្លឿនការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីដើម្បីបញ្ចប់វិវាទដីធ្លី

2024/11/29 01:23:34 pm        121
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ​កំពុងខិតខំធ្វើយ៉ាងណាពន្លឿនបញ្ចប់ការវាស់វែង​ដីធ្លីចេញ​បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត ដើម្បីបញ្ចប់ជម្លោះរវាងប្រជាពលរដ្ឋ ។សម្ដេចរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីសម្ពោធសមិទ្ធផលនានា​នៅក្នុងតំបន់​អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះ ឈ្នះ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ​ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ក្នុងអាណត្តិមុននេះ ​ការងារវាស់វែង និង​ចុះបញ្ជី​ក្បាលដី បាន៧លាន៧សែនក្បាលដី ចែកជូនប្រជាពលរដ្ឋ ​បាន៧លានបណ្ឌ ចំណែកក្នុង​អាណត្តិទី៧នេះ បានវាស់ និងចុះបញ្ជីក្បាលដីបានបន្ថែម៣លានកន្លះ និងបានចេញកម្ម សិទ្ធិបណ្ដើរៗហើយ ​និងនៅសល់ប្រហែល១លានកន្លះក្បាលដីទៀត។សម្ដេធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលត្រៀមថវិកាប្រមាណ ១០០លាន​ដុល្លារទៀត​ ដើម្បីឈានទៅដល់ការបញ្ចប់ ​ហើយរៀបចំប្លង់បណ្ឌកម្មសិទ្ធិជូនប្រជាពលរដ្ឋ​នៅកន្លែង​ដែលវាស់វែងរួចហើយ។ ការចេញ បណ្ឌកម្មសិទ្ធិនេះ មិនត្រឹមតែបញ្ចប់ជម្លោះដីធ្លីនោះទេ ប៉ុន្តែវា​ផ្ដល់​ឱកាសដល់ម្ចាស់កម្មសិទ្ធិនីមួយៗ(ទ្រព្យរស់)មាន​ ប្លង់រឹងផ្នែកច្បាប់ អាចយកទៅប្រើប្រាស់​បានតាមតម្រូវការ ។សម្តេចធិបតីបានបញ្ជាក់ដែរថា សន្តិភាព និងនយោបាយឈ្នះ ឈ្នះ គឺបញ្ចប់សង្គ្រាមក្នុងឆ្នាំ១៩៩៨ ប៉ុន្តែយើង ​ត្រូវការរយៈពេល២០ឆ្នាំទៀត ​ដើម្បីបញ្ចប់សង្គ្រាមដីធ្លីរវាងប្រជាជន​ ព្រោះជម្លោះដីធ្លី វាផុយស្រួយណាស់​ នៅក្នុងការ ​បង្កើតទំនាស់​ ជាពិសេសបើមានការលូកដៃពីក្រុមណាមួយ ៕អត្ថបទ៖ នីតា 

សម្ដេចធិបតី៖ មួយសប្ដាហ៍នេះកម្ពុជាដឹកនាំកិច្ចប្រជុំធំៗ លំដាប់អន្តរជាតិដោយលើកឡើងពីគុណតម្លៃនៃសន្ដិភាព

2024/11/29 12:56:45 pm        95
ក្នុងឱកាសអញ្ជើញជាអធិបតី អញ្ជើញសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះដែរ សម្ដេចមហាបវរធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរម្លឹកថា មួយសប្ដាហ៍នេះ កម្ពុជាដឹកនាំកិច្ចប្រជុំធំៗ​លំដាប់អន្តរជាតិជាច្រើន ក្នុងនោះមានមេដឹកនាំមកពីបណ្ដាប្រទេស និងបក្សនយោបាយជាច្រើនប្រទេស បានចូលរួម ហើយកិច្ចប្រជុំទាំងនោះ គឺបានលើកឡើងពីគុណតម្លៃនៃសន្ដិភាព។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានរម្លឹកថា កម្ពុជាបានដឹកនាំកិច្ចប្រជុំធំៗជាច្រើនក្នុងនោះមានថ្នាក់ដឹកនាំប្រទេស និងគណបក្សនយោបាយមកពីប្រទេសជាច្រើន នៅទូទាំងតំបន់ និងពិភពលោកបានអញ្ជើញមកចូលរួម ប៉ុន្ដែអ្វីដែលគួឱ្យគត់សម្គាល់នោះ គឺកិច្ចប្រជុំទាំងអស់បានលើកឡើងអំពីប្រធានបទ គុណតម្លៃនៃសន្ដិភាព។ សម្ដេចធិបតី បញ្ជាក់ថា ពេលកម្ពុជាដឹកនាំកិច្ចប្រជុំជាមួយបណ្ដាមេដឹកនាំប្រទេស និងមេដឹកនាំ​គណបក្ស គឺបានលើកឡើងពីតម្លៃនៃន្ដិភាព។ សម្ដេចធិបតីបញ្ចាក់ថា ថ្នាក់ដឹកនាំ​ប្រទេស​ទាំងអស់ បានលើកឡើងពី តម្លៃនៃសន្ដិភាព ប៉ុន្ដែពិភពលោកមើលឃើញ​តម្លៃសន្ដិភាពនេះ កាន់តែខ្លាំង គឺនៅពេលដែលបាត់បង់សន្ដិភាព។ ឧទាហរណ៍ដូចជាសង្គ្រាមនៅ ប្រទេស រុស្ស៊ី-អ៊ុយក្រែន, អ៊ីស្រាអែល និងបាឡេស្ទីន ជាដើម ដែលពលរដ្ឋជាច្រើនកំពុងរងគ្រោះ ហេរដ្ឋារចនាសម្ព័ន្ធដែលខិតខំកសាងត្រូវបានបំផ្លិចបំផ្លាញ។សូមជម្រាបថា ក្នុងមួយសប្ដាហ៍កន្លងទៅនេះ កម្ពុជាបានដឹកនាំកិច្ចប្រជុំធំៗជាច្រើនដូចជា កិច្ចស ប្រជុំពេញអង្គនៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និង សន្តិភាព (IPTP) លើកទី១១”។ កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញាអូតាវ៉ា និងការរៀបចំ​សេចក្តី​ថ្លែងការណ៍ និងផែនការសកម្មភាពសៀមរាប-អង្គរ២០២៤ ជាដើម​ ៕ អត្ថបទ ដារ៉ា

រយៈពេល១៥ខែមកនេះ សម្ដេចធិបតីប្រើយុទ្ធសាស្រ្ដឈ្នះឈ្នះ ដោះវិវាទដីធ្លី ជូនពលរដ្ឋបានរាប់ម៉ឺនហិកតា

2024/11/29 12:49:30 pm        102
ក្នុងឱកាសអញ្ជើញជាអធិបតី អញ្ជើញសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិ​បឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះដែរ សម្ដេចមហាបវរធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល ១៥ ខែកន្លងមកនេះ សម្ដេចបានប្រើយុទ្ធសាស្រ្ដ ឈ្នះ ឈ្នះ ដោះបញ្ហាវិវាទដីធ្លីជូន​ប្រជាពលរដ្ឋបានរាប់ម៉ឺនហិកតា ដោយអនុវត្តតាមគោលការណ៍ច្បាប់ សន្ដិវិធី រក្សាភាពស្ងៀមស្ងាត់ និងមានការចូលរួម​ពី​ប្រជាពលរដ្ឋគ្រប់គ្នា។ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ​បានមានប្រសានស៍បញ្ជាក់ថា កន្លងទៅមានក្រុម​ជ្រុលនិយម និងអង្គការក្រៅរដ្ឋភិបាលមួយចំនួនបានយកបញ្ហាវិវាទដីធ្លីនេះ មកដាក់បន្ទុកលើរាជ​រដ្ឋាភិបាល ក្នុងនោះ​ក៏មានក្រុមជ្រុលនិយមដែលជាមេក្លោងជាអ្នកញុះញង់ពលរដ្ឋ​ឱ្យចូលទៅកាប់​រុករានន្ទ្រានដីរដ្ឋដោយខុសច្បាប់ កុំឱ្យជឿលើការដោះស្រាយរបស់រាជរដ្ឋាភិបាល ហើយទៅ​បង្កើត​បញ្ហាដល់រាជរដ្ឋាភិបាល និងកេងចំណេញផ្នែក​សេដ្ឋកិច្ចរបស់ពួកគេ ​ដែលរឿងនេះ​បានកើតឡើង​ដដែលៗ ជាការរៀបចំឡើងដោយក្រុមជ្រុលនិយម។សម្ដេចធិបតីបញ្ជាក់ថា​ បញ្ហាវិវាទដីធ្លីដែលកើតមានឡើងនាពេលកន្លងទៅនេះ ភាគច្រើនគឺ​កើតឡើង​រវាងពលរដ្ឋ ​និងពលរដ្ឋដែលចូលទៅរុករានទន្រ្ទានដីរដ្ឋដោយខុសច្បាប់នេះឯង ក្នុងនោះក៏មានពលរដ្ឋមួយចំនួន​ចាញ់បោក​មេខ្យល់រហូតខាត់បងថវិកាផ្ទាល់ខ្លួនថែមទៀត។ ក្នុងកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ​បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំចាញ់កលក្រុមជ្រុល​និយម ជាពិសេសមេដឹកនាំជាទណ្ឌិតក្បត់ជាតិនៅក្រៅប្រទេស ​ដែលតែងតែលើកយករឿង​បូរណភាព​ទឹកដី និងរឿងព្រំដែនកម្ពុជា​ មកបង្កើតជាបញ្ហាដើម្បីញុះញង់ពលរដ្ឋ និងដើម្បីកេង​ចំណេញផលប្រយោជន៍នយោបាយរបស់ពួកគេ គឺដុតកំហឹងពលរដ្ឋ ដើម្បីតែផ្ដួលរំលំរាជរដ្ឋាភិបាល​តែប៉ុណ្ណោះ។ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួល ករណី វិវាទដីធ្លីចំនួន ១៥,៩៦០ ករណី ​ក្នុងនោះ មានករណីវិវាទ ៤ប្រភេទ គឺ វិវាទលើនិឯកជន, វិវាទលើទីតាំងដីរដ្ឋ និងដីសហគមន៍, បណ្ដឹងជំទាស់លើសេចក្តី​សម្រេចរបស់​ស្ថាប័ន​តុលាការនិងសេចក្តី សម្រេចរាជរដ្ឋាភិបាលរួចហើយ ​និងបណ្ដឹង ឬសំណើមាន​ចរិត​នយោបាយ។ ក្នុងករណីវិវាទទាំងនេះក្រសួងបានសម្របសម្រួល ​ដោះស្រាយបញ្ចប់ចំនួន ១៤, ៩១៩ ករណី នៅសេសសល់ ១,០៤១ករណី ដែលកំពុងដោះស្រាយបញ្ចប់៕អត្ថបទ៖វ៉ន ដារ៉ា 

សម្តេចធិបតី៖ រដ្ឋនឹងចាប់ផ្តើមចែកដីជូនពលរដ្ឋ ដែលអត់ដីពិតប្រាកដនៅដើមឆ្នាំក្រោយ

2024/11/29 12:37:05 pm        145
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា រដ្ឋបានត្រៀមដីរួច រាល់ហើយសម្រាប់ផ្តល់ជូនដល់ប្រជាពលរដ្ឋណាដែលអត់ដីពិតប្រាកដ ខណៈគម្រោងផ្តល់នេះ នឹងចាប់ ផ្តើមអនុវត្តពីដើមឆ្នាំក្រោយតែម្តង ។ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ នៅឃុំ ទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញ​នូវគោលនយោបាយផ្តល់ដីសម្បទាន​សង្គមកិច្ចតាមនីតិវិធីច្បាប់ដោយនឹងចែកដី​ ជូនពលរដ្ឋណាដែលអត់ដីពិតប្រាកដ ខណៈការដាក់​ចេញនូវគោលនយោបាយនេះគឺដើម្បីលើកស្ទួយជីវ ភាពរបស់ពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ​របស់ប្រជាជន។យ៉ាងណាក៏ដោយ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានរំលឹកដល់ប្រជាពលរដ្ឋកុំស្តាប់តាមការ​ញុះញង់​របស់ជនមួយចំនួនតូច ​ដែល​បំផុសបំផុល​ឲ្យបងប្អូន​ទៅកាប់ទន្ទ្រានព្រៃ ឬឈួសឆាយដីរដ្ឋ​ខុសច្បាប់ឲ្យសោះ ។ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានផ្តាំទៅក្រុមអគតិមួយចំនួន​ត្រូវបញ្ឈប់​ជាបន្ទាន់ផងដែរ នូវ​សកម្មភាព​ទាំងឡាយណា ដែលឆបោកពលរដ្ឋតាមរយៈការឃោសនាឲ្យមានការកាន់កាប់ដីរដ្ឋ​ដោយខុសច្បាប់​ដើម្បី​តែផលប្រយោជន៍ខ្លួនឯងនោះ ៕អត្ថបទ៖ បាន ចក់

សម្តេចធិបតី អំពាវនាវដល់ពលរដ្ឋកុំជឿការញុះញង់របស់ក្រុមឧទ្ទាមក្រៅប្រទេស ត្រូវរួមគ្នាបន្តថែរក្សាសន្តិភាព

2024/11/29 12:31:52 pm        130
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ជាពិ សេសបងប្អូនដែលកំពុងរស់នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះកុំជឿតាមការញុះញង់ និងអុច អាលរបស់ក្រុមឧទ្ទាមក្រៅប្រទេស ឬខ្មោចគណបក្សប្រឆាំង គប្បីជឿជាក់លើការដឹកនាំ និងយន្តការដោះ ស្រាយរាជរដ្ឋាភិបាលដែលខិតខំគ្រប់យ៉ាងដើម្បីផលប្រយោជន៍រួមរបស់ជាតិ និងរបស់បងប្អូនប្រជាពលរដ្ឋនោះ ។ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ក្រុមនិន្នាការប្រឆាំងនៅតែ បន្តចិញ្ចឹមចិត្ត និងផែនការនានាដើម្បីធ្វើការញុះញង់ឲ្យដុតបំផ្លាញប្រទេសជាតិដើម្បីតែបំពេញមហិច្ឆិតារបស់ពួកផងខ្លួនដើម្បីឲ្យប្រជាពលរដ្ឋស្អប់ និងប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះ ឆ្នោត។ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់កុំស្តាប់តាមការអុចអាលរបស់ពួកទាំងនោះ គប្បីរួមគ្នាខិតខំបន្តថែរក្សាសុខសន្តិភាព និងភាពសុខសាន្តដែលយើងកំពុងមានសព្វថ្ងៃនេះ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋក៏បានលើកឡើងផងដែរថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ស្តាប់តាមការបំផុសបំផុលពីក្រុមអគតិដោយគ្មានការពិចារណាឲ្យបានច្បាស់លាស់ទេនោះ ប្រទេសនឹង កើតមានបញ្ហា (សង្រ្គាមរវាងប្រជាជននិងប្រជាជន)។ សម្តេចបានបន្ថែមទៀតថា ប្រសិនបើយើងបាត់បង់នូវសុខសន្តិភាពប្រទេសយើងនឹងដើរថយ​ក្រោយវិញ ឧទ្ទាហរណ៍ដូចជា ប្រទេសអ៊ុយក្រែនយ៉ាងដូច្នេះដែរ ខណៈបីឆ្នាំមុនប្រទេសនេះ មានអគារខ្ពស់ៗត្រឆឹងត្រឆៃប៉ុន្តែក្រោយមានសង្រ្គាមប្រទេសនេះបានកំពុងរងគ្រោះដោយផេះផង ៕អត្ថបទ៖ ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធ​សមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ខេត្តបន្ទាយមានជ័យ

2024/11/29 10:00:00 am        241
បន្ទាយមានជ័យ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានជឿទុកចិត្ត និងបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជានាពេល កន្លងមក យ៉ាងច្រើនលើសលប់។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី រម្លឹកកាលពីសប្ដាហ៍មុន កម្ពុជាបានដឹកនាំកិច្ចប្រជុំធំៗ ជាច្រើន ក្នុងនោះមានថ្នាក់ដឹកនាំប្រទេស និងគណបក្សនយោបាយមកពីប្រទេសជាច្រើននៅទូទាំងតំបន់ និងពិភពលោកបានអញ្ជើញមកចូលរួម ប៉ុន្ដែអ្វីដែលគួឱ្យគត់សម្គាល់នោះ គឺកិច្ចប្រជុំទាំងអស់បានលើកឡើងពីគុណតម្លៃនៃសន្ដិភាព។-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធផលនានាដែលបានកើត ឡើងនៅក្នុងតំបន់អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះ ឈ្នះ គឺជាស្នាដៃ និងការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីរកយុត្តិធម៌ដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ នេះ បន្ទាប់ពីមានជម្លោះយ៉ាង​រ៉ាំរ៉ៃ​ក្រោយមានការញុះញង់​ពី​ខ្មោចគណបក្សប្រឆាំងនោះ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ខេត្តបន្ទាយមានជ័យ ជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះពីរជាន់គឺទី១ កែប្រែតំបន់ដែលធ្លាប់តែប្រយុទ្ធគ្នា ក្នុងសង្គ្រាមទៅជាតំបន់អភិវឌ្ឍន៍ និងទី២ គឺការដោះស្រាយបញ្ហាជម្លោះដីធ្លី ។-សម្ដេចធិបតី៖ តម្លៃសន្តិភាពយើងមើលមិនឃើញនោះទេ ប៉ុន្តែនៅពេលដែលវាបាត់បង់នោះ បានយើងដឹងថា សន្តិភាពមានតម្លៃប៉ុណ្ណា។ សម្ដេចធិបតី បន្ដអំពាវនាវឲ្យប្រជាពលរដ្ឋកុំជឿ​តាមញុះញង់របស់ពួកក្រុមជ្រុលនិយមមួយចំនួន ចូលរួមទប់ស្កាត់កុំឲ្យមានសង្គ្រាមកើតឡើង នៅក្នុងប្រទេសរបស់យើង។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ពេលកម្ពុជាដឹកនាំកិច្ចប្រជុំជាមួយបណ្ដាមេដឹកនាំប្រទេស និងមេដឹកនាំគណបក្ស គឺបានលើកឡើងពីតម្លៃនៃន្ដិភាព ប៉ុន្ដែយើងមើលឃើញតម្លៃនៃសន្ដិភាពកាន់តែខ្លាំង គឺនៅពេលដែលបាត់បង់សន្ដិភាព។ ឧទាហរណ៍ដូចជា សង្គ្រាមនៅ ប្រទេសរុស្ស៊ី-អ៊ុយក្រែន, អ៊ីស្រាអែល និងបាឡេស្ទីនជាដើម ដែលពលរដ្ឋជាច្រើនកំពុងរងគ្រោះ ហេរដ្ឋារចនាសម្ព័ន្ធដែលខិតខំកសាងត្រូវបានបំផ្លិចបំផ្លាញ នោះយើងនឹងយល់ពីតម្លៃនៃសន្ដិភាពកាន់តែខ្លាំង។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់សារជាថ្មីថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានបន្ថែមកញ្ចប់ថវិកាប្រមាណ១០០ លានដុល្លារ ដើម្បីខិតខំជំរុញការចេញប្លង់ក្បាលដីជូនដល់ប្រជាពលរដ្ឋឱ្យបានរួចរាល់ ខណៈបច្ចុប្បន្ននៅសល់ប្រមាណជាង ១ លានក្បាលដីទៀតដែលត្រូវចេញប្លង់ជូនពលរដ្ឋ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ក្រុមជ្រុលនិយមមួយចំនួនបានបំផុសបំផុលប្រជាពលរដ្ឋឱ្យទៅកាប់រុករានទន្រ្ទានកាន់កាប់ដីធ្លីរបស់រដ្ឋដោយខុសច្បាប់ ដែលបញ្ហានេះ បានបង្កើតជាជម្លោះរវាងពលរដ្ឋ និងពលរដ្ឋ បង្កបញ្ហាដីធ្លីដល់រាជរដ្ឋាភិបាល។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា ប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ ឬអត់មានដីធ្លីពិតប្រាកដ រាជរដ្ឋាភិបាលមានគោលនយោបាយផ្ដល់ដីសម្បទានសង្គមកិច្ច ដល់ប្រជាពលរដ្ឋតាមនីតិវិធីច្បាប់ ប៉ុន្ដែមិនអាចផ្ដល់ឱ្យចំពោះអ្នកដែលចូលទៅកាប់រុករានទន្រ្ទានដីព្រៃ ឬដីការពារអភិរក្សរបស់រដ្ឋនោះទេ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅក្រុមអគតិមួយចំនួនត្រូវបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពទាំងឡាយណា ដែលឆបោកពលរដ្ឋ តាមរយៈការឃោសនាឲ្យមានការកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដើម្បីតែផលប្រយោជន៍ខ្លួនឯង។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ក្នុងរយៈពេល ១៥ ខែកន្លងមកនេះ សម្ដេចបានប្រើយុទ្ធសាស្រ្ដ ឈ្នះ ឈ្នះ ដោះបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋបានរាប់ម៉ឺនហិកតា ដោយអនុវត្តតាមគោលការណ៍ច្បាប់ សន្ដិវិធី រក្សាភាពស្ងៀមស្ងាត់ និងមានការចូលរួមពីប្រជាពលរដ្ឋគ្រប់គ្នាដែលបានជឿជាក់មកលើរាជរដ្ឋាភិបាល។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ក្រោយបញ្ចប់ចលនាថ្ងៃទី១៨ ខែសីហា ប្រជាពលរដ្ឋកម្ពុជា បានមូលមតិគ្នារួបរួមគ្នាឡើងវិញ ក្នុងនោះពលរដ្ឋដែលចាញ់កលមេដឹកនាំជ្រុលនិយម ជាពិសេសអ្នកដឹកនាំគ្នាធ្វើបាតុកម្មនៅក្រៅប្រទេស ដូចជាលោក ហៃ វណ្ណា បានដឹងខ្លួនសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។-សម្តេចធិបតីនាយករដ្ឋមន្រ្តី ប្រាប់ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍តេជោ ឈ្នះ ឈ្នះ កុំជឿតាមការញុះញង់របស់ក្រុមខ្មោចគណបក្សប្រឆាំង ឬក្រុមឧទ្ទាមក្រៅប្រទេស គប្បីត្រូវជឿទុកចិត្តទៅលើការដឹកនាំ និងយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាល។-សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា រាជរដ្ឋាភិបាលប្តេជ្ញាការពារផលប្រយោជន៍ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឲ្យខាងតែបាន រួមទាំង បន្តជួយការអភិវឌ្ឍតំបន់នេះ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។-សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា៖ សមិទ្ធផលដែលបានកើតឡើងនៅ ក្នុងតំបន់អភិវឌ្ឍន៍តេជោ ឈ្នះ ឈ្នះ នាពេលនេះ គឺដោយសារបងប្អូនបានជឿទុកចិត្តដល់នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន តែប្រសិនបើបងប្អូនបន្តស្តាប់ការញុះញង់ និងអុចអាលរបស់ខ្មោចគណបក្សប្រឆាំងនោះ ប្រហែលមិនទាន់មានការអភិវឌ្ឍដូចថ្ងៃនេះនោះឡើយ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី អំពាវានាវដល់ពលរដ្ឋសិក្សាឱ្យបានច្បាស់ទៅលើប្រវត្តិសាស្រ្ដរបស់កម្ពុជា ដែលឈានទៅបង្កើតសង្គ្រាម បាត់បង់សន្ដិភាពគឺដោយសារតែមានការឃោសនាពីក្រុមជ្រុលនិយម។ សម្ដេច អំពាវនាវដល់ប្រជាពលរដ្ឋកុំចាញ់កលការឃោសនារបស់ក្រុមជ្រុលនិយមលើរឿងបូរណភាពទឹកដី ឬរឿងព្រំដែនដែលពួកគេកំពុងញុះញង់ឱ្យពលរដ្ឋងើបឡើង ដុតប្រទេសខ្លួនឯង។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី អំពាវនាវដល់ប្រជាពលរដ្ឋ កុំចូលរួមជាមួយចលនាណាមួយដែលមានចរិតបំផ្លាញក្ដីសុខរបស់ប្រជាពលរដ្ឋ និងបំផ្លាញសន្ដិភាពរបស់ប្រទេសកម្ពុជា ដែលខិតខំកសាងមកយ៉ាងលំបាកពីសង្គ្រាមទម្រាំមានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ស្មារតីស្នេហាជាតិទាល់តែរួមគ្នាការពារជាតិ រួមគ្នាកសាងសមិទ្ធផលដើម្បីជាតិ មិនមែនដូចក្រុមប្រឆាំងជ្រុលនិយមដែលបំផុសបំផុស​ឱ្យដុតប្រទេសហើយអួតខ្លួនថា ស្នេហាជាតិនោះទេ។ ខណៈស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋ ដូចជា មូលនិធិកសាងព្រំដែនដែលទទួលបានពីបងប្អូនប្រជាពលរដ្ឋជិត ២៧លានដុល្លារ មានបងប្អូនជនរួមជាតិប្រមាណជិត៧០ម៉ឺនអង្គ/នាក់ វិភាគទានស្ម័គ្រចិត្ត កំពុងយកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែនក្នុងខេត្តទិសឦសាន។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ឯកភាពផ្ដល់ក្របខណ្ឌដល់លោកគ្រូ អ្នកគ្រូកិច្ចសន្យាចំនួន១១នាក់ ដែលបានខិតខំបង្រៀនសិស្ស សាលាបឋមសិក្សា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ប.ស.ស. ទទួលពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រង ពី ASSA នៅហ្វីលីពីន

2024/11/28 09:29:27 pm        115
ភ្នំពេញ៖ ពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រង ស្តីពីការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ ត្រូវបានសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ប្រគល់ជូនបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងកិច្ចប្រជុំលើកទី៤១ នៅប្រទេសហ្វីលីពីន។ ពានរង្វាន់នេះ ត្រូវបានប្រគល់ដោយ លោក Ahmad Zulqarnain Onn ប្រធានផ្លាស់វេន នៃសមាគមសន្តិសុខសង្គមអាស៊ានលើកទី៤០ និងជានាយកប្រតិបត្តិមូលនិធិសោធននិវត្តន៍សម្រាប់កម្មករនិយោជិត (EPF) នៃប្រទេសម៉ាឡេស៊ី ជូន ឯកឧត្ដម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានបញ្ជាក់ថា ការទទួលពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រង ពីសមាគមសន្តិសុខសង្គមអាស៊ាននេះ បង្ហាញនូវសមិទ្ធផលនៃវិស័យសន្តិសុខសង្គមកម្ពុជាទាំងមូលដែលមានវឌ្ឍនភាពឥតឈប់ឈរ ក្នុងការពង្រីកវិសាលភាពគ្របដណ្តប់កាន់តែទូលំទូលាយ។គិតរហូតមកដល់ពេលនេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ធ្លាប់ទទួលបានពានរង្វាន់អង្គភាពឆ្នើមស្តីពីការអនុវត្តរបបសន្តិសុខសង្គមចំនួន៨រួចមកហើយ ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ហើយពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រងស្តីពី ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ ដែលទទួលបាននាពេលនេះ គឺជាពានរង្វាន់ទី៩ ដែលប្រធានសមាគម ASSA បានផ្តល់ជូន។សូមបញ្ជាក់ថា កិច្ចប្រជុំសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) មានការអញ្ជើញចូលរួមពីតំណាងស្ថាប័នសន្តិសុខសង្គមនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ចំនួន២០ស្ថាប័ន មកពីបណ្តាប្រទេសទាំង១០។ សម្រាប់ប្រធានផ្លាស់វេន នៃសមាគមសន្តិសុខសង្គមអាស៊ាន លើកទី៤១ ឆ្នាំ២០២៤-២០២៥ គឺអង្គភាពសន្តិសុខសង្គមសម្រាប់មន្ត្រីរដ្ឋាភិបាល (GSIS) នៃប្រទេសហ្វីលីពីន ជាប្រធានផ្លាស់វេន បន្ទាប់ពីមូលនិធិសោធននិវត្តន៍សម្រាប់កម្មករនិយោជិត (EPF) នៃប្រទេសម៉ាឡេស៊ី។ រហូតមកទល់ពេលនេះ បេឡាជាតិសន្តិសុខសង្គម មានសមាជិកសរុបជាង ២,៧លាននាក់ ក្នុងនោះបុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈមានចំនួនជិត ៥០ម៉ឺននាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារមានចំនួនជាង ១,៦លាននាក់ បុគ្គលស្វ័យនិយោជន៍មានចំនួនជាង ៤៣ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួនជិត ១៤ម៉ឺននាក់ ដោយជាសហព័ទ្ធ (ប្រពន្ធ ឬប្តី)មានចំនួន ៣៦ ៦១២នាក់ និងកូនមានចំនួន ១០២,៧៨៨នាក់៕

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «សូមបន្តការខិតខំយកចិត្តទុកដាក់ផ្តោតទៅលើការពង្រឹងនិយ័តកម្មសេវាឯកជន និងបង្កើនការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋប្រើប្រាស់បណ្ណមូលនិធិសមធម៌ និងបណ្ណ ប.ស.ស»

2024/11/28 09:26:34 pm        150
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងលោក លោកស្រី ចាប់ពីប្រធានការិយាល័យ ព្រមទាំងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ចូលរួមតាមរយៈប្រព័ន្ធអនឡាញ (Zoom), នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ នៃចំណុចសំខាន់ៗ ក្នុងការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព និងលឿនជាងមុខតាមបែបនិយាមស្តង់ដា រួមមាន៖ ១) ការគិតទៅលើគោលការណ៍ និងគោលនយោបាយសុខាភិបាល ដែលជាការសម្របសម្រួលមានប្រសិទ្ធភាព នៃសកម្មភាពផ្តល់សេវាសាធារណៈ ទទួលបានប្រសិទ្ធខ្ពស់ និងឈានដល់គោលដៅកំណត់ ២) ដំណើរការ ដោយត្រូវមាននិយាមការងារ ភាពច្បាស់លាស់ (ទាំងធនធានមនុស្ស និងជំនាញ) របៀបរបបនៃការធ្វើការងារ និងការកំណត់ផែនការ ៣) បច្ចេកទេស៖ ត្រូវមានការងារសកម្មភាពបែបលក្ខណៈបណ្តុះបណ្តាល ត្រូវពិនិត្យទៅលើគម្រោងការងារនីមួយៗ វិធីសាស្ត្រនៃការអនុវត្តការងារ ដើម្បីអនុវត្តស្របទៅតាមពេលវេលា មានសន្ទុះលឿន និងមានប្រសិទ្ធខ្ពស់។ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល សូមបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការធ្វើនិយ័តកម្មសេវាឯកជន និងស៊ីជម្រៅក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ជាពិសេស សូមបង្កើនការយកចិត្តទុកដាក់បន្តទៀត ទៅលើសេវាព្យាបាល ដោយប្រើប្រាស់ បណ្ណមូលនិធិសមធម៌ និងបណ្ណ ប.ស.ស ក្នុងការផ្តល់សេវាសុខភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ។ ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូន ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំចូលរួមបំពេញការងារដោយ យកចិត្តទុកដាក់ខ្ពស់ និងលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីការពារ និងបង្ការសុខភាពជូនបងប្អូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប និងសំពះព្រះខែ ដែលទើបកន្លងផុតថ្មីៗ ដោយភាពរលូន និងជាទីមោទនភាព៕អត្ថបទ រដ្ឋា

មន្រ្តីទូតធំៗចំនួន៤ កោតសរសើរកម្ពុជាចំពោះសមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់អន្តរជាតិ

2024/11/28 08:53:06 pm        154
ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចនាព្រលានយន្តហោះអន្តរជាតិថ្មីក្រុងតាខ្មៅដែលកំពុងសាងសង់ គណៈប្រតិភូជាន់ខ្ពស់នៃស្ថានទូតចំនួន៤ រួមមាន៖ឥណ្ឌូនេស៊ី អង់គ្លេស ព្រុយណេ និងម៉ាឡេស៊ី បានសម្តែងការកោតសរសើរចំពោះកម្ពុជា ដែលនឹងមានព្រលានយន្តហោះខ្នាតអន្តរជាតិក្នុងពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តម ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្នុងឱកាសចុះទស្សនកិច្ច នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានការចូលរួមពីឯកអគ្គរដ្ឋទូតចំនួន៤ប្រទេស ដែលប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧ និង២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា មន្រ្តីទូតធំៗចំនួន៤ប្រចាំប្រទេសកម្ពុជា បានសាទរ និងកោតសរសើរចំពោះកម្ពុជា ដែលនឹងទទួលបានសមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F នៅឆ្នាំ២០២៥ខាងមុខនេះ ខណៈព្រលានយន្តហោះអន្តរជាតិថ្មី បានកំពុងដំណើរសាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា។សូមជម្រាបជូនថា ឯកអគ្គរដ្ឋទូត ចំនួន៤ប្រទេសនោះ រួមមាន៖ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា, ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា , ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងឯកឧត្តម Pengiran Kasmirhan ឯកអគ្គរាជទូតប្រុយណេប្រចាំនៅកម្ពុជា។សូមបញ្ជាក់ទៀតថា គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ព្រលានយន្តហោះអន្តរជាតិតេជោ សម្រេចការសាងសង់បានប្រហែលជាង ៩០% និងចំនួនទឹកប្រាក់ ១,៣៣៦លានដុល្លារ ហើយគ្រោងនឹងបើកដំណើរការនៅឆមាសទី១ ឆ្នាំ២០២៥ខាងមុខ ទៅតាមផែនការដែលបានគ្រោងទុក។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន៕អត្ថបទ ឈិត បូរ៉ាវី 

ធុរកិច្ចបង្កើតថ្មីជាច្រើន បានកំពុងចូលរួមចំណែកបង្កើតអាជីវកម្ម ការងារ និងប្រាក់ចំណូល

2024/11/28 08:04:26 pm        111
ភ្នំពេញ ៖ ធុរកិច្ចដែលជាប់ជ័យលាភីពីការប្រកួតជែងភាពជាសហគ្រិនឆ្នាំ ២០២៤ ពិតជាធុរកិច្ចបង្កើតថ្មីប្រកបដោយសក្តានុពល នឹងអាចក្លាយ ទៅជាសហគ្រិនឆ្នើម តាមរយៈការច្នៃប្រឌិតចេញជាផលិតផលផ្សេងៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ការបង្កើតការងារ និងការចូល រួមអភិឌ្ឍន៍ក្នុងសេដ្ឋកិច្ចជាតិ។​ជុំវិញធុរកិច្ចបណ្តុះថ្មី ឬហៅថា (Startup), នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោមនេះ កម្ពុជាបានបណ្តុះគំនិតយុវជន និងអ្នក ដែលមានបំណងចង់បង្កើតអាជីវកម្ម តាមរយៈការច្នៃប្រឌិត ការបង្កើតចេញជាផលិតផល និងគំរូអាជីវកម្មផ្សេងៗ ជាពិសេសការយក បច្ចេកវិទ្យាឌីជីថលសម្រាប់ដំណោះស្រាយអាជីវកម្ម ស្របតាមនវានុវត្តន៍ បច្ចុប្បន្នបានកំពុងជំរុញធុរកិច្ចទាំងនោះ បង្កើតចេញជា ផលិតចេញជាផលិតផល និងអាជីវកម្មកាន់តែសំបូរបែប ដើម្បីរួមចំណែកការអភិវឌ្ឍន៍ប្រទេសជាតិយើង។ជាក់ស្តែងក្រុមធុរកិច្ចរបស់ខេមអេដ បានជំរុញការប្រកួតភាពជាសហគ្រិនភាពជាលើកទី៣, ការប្រកួតនេះ ត្រូវបានរៀបចំឡើង ដោយមានការចូលរួមពីសិស្ស-និស្សិតសរុប ៤២ ក្រុម ក្នុងនោះក្រុមធុរកិច្ចបានជ្រើសរើសយកនូវគំនិតអាជីវកម្ម គ្រប់ដណ្តប់ទៅលើ វិស័យផ្សេងៗគ្នាជាច្រើនដូចជា៖ វិស័យកសិកម្ម និងផលិតកម្ម, វិស័យសេវាកម្ម និងការប្រឹក្សាយោបល់វិស័យសិល្ប: និងការកែច្នៃ វិស័យម្ហូបអាហារ និងវិស័យផ្សេងៗទៀត ហើយក្នុងនោះគណៈកម្មការបានជ្រើសរើសជំរុះរហូតដល់ជុំចុងក្រោយ គឺបានចម្រាញ់នៅសល់ចំនួន ១០ ក្រុម។ ជុំវិញការប្រកួតប្រជែងនេះ ក្រុមដែលជាជ័យលាភីរួមមាន៖ ក្រុម CCH ទទួលបានចំណាត់ថ្នាក់លេខ ១, ក្រុម OMPOVISION ទទួលបាទចំណាត់ថ្នាក់លេខ ២ និងក្រុម Grounded ទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងនោះក្រុមដែលជាប់ជ័យលាភីនីមួយៗ ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តយ៉ាងច្រើនផងដែរ។សូមបញ្ជាក់ថា ជុំវិញការបណ្តុះបណ្តាលធុរកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ជាសេនាធិការ និងវិស័យឯកជន បានកំពុងចូលរួមក្នុងការបណ្តុះធុរកិច្ចនេះជាបន្តបន្ទាប់ ដោយក្នុងមួយឆ្នាំៗបានគាំទ្រដល់ធុរកិច្ចថ្មី ឲ្យក្លាយជាម្ចាស់ អាជីវកម្ម និងម្ចាស់ក្រុមហ៊ុនផ្សេងៗ លើការចូលរួមផ្តល់នូវសេវា និងផលិតផលថ្មីៗដែលមានសក្តានុពល ឆ្លើយតបនឹងតម្រូវការទីផ្សារ និងការផ្តល់ការងារផ្សេងៗជូនដល់ប្រជាពលរដ្ឋ និងក៏ជាការចូលរួមចំណែកលើកកម្ពស់ដល់កំណើនសេដ្ឋកិច្ចជាតិ ជាមួយរាជរដ្ឋាភិបាល ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង់គ្លេសគូសបញ្ជាក់ពីជំនួយចំនួន ១៩០លានដុល្លារសម្រាប់យេម៉ែន និងគាំទ្រកិច្ចព្រមព្រៀងដោះលែងអ្នកជាប់ឃុំ
06/17/2026 04:06 PM
ពានបាល់ទាត់នារី Svay Rieng Cup សប្ដាហ៍ទី៤ ក្រុម CRS Sport ធ្វើការងារធ្ងន់ជាងគេ
06/17/2026 04:06 PM
អាល្លឺម៉ង់ និងប៉ូឡូញ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មីមួយ ខណៈតុល្យភាពអំណាចនៅអឺរ៉ុបផ្លាស់ប្តូរ
06/17/2026 04:06 PM
ប្រតិភូកម្ពុជាធ្វើទស្សនកិច្ចឈ្វេងយល់ពីបច្ចេកវិទ្យាថាមពលស្អាត និងឧស្សាហកម្មគីមីឥន្ធនៈ នៅសាធារណរដ្ឋកូរ៉េ ដើម្បីជាទុនរៀបចំគោលនយោបាយនៅកម្ពុជា
06/17/2026 04:06 PM
ទិវាជាតិ ធីវ៉េត លើកទី៩ ទាក់ទាញអ្នកចូលរួមទស្សនាចំនួន ១០ម៉ឺននាក់នៅទូទាំងប្រទេស
06/17/2026 04:06 PM
មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលកំពង់ធំចុះយុទ្ធនាការចាក់វ៉ាក់សាំងជំងឺសារទឹក
06/17/2026 04:06 PM
រុស្ស៊ីបិទមិនឲ្យចូលប្រទេសនេះចំពោះជនជាតិកាណាដាចំនួន ១០៣នាក់
06/17/2026 04:06 PM
UNព្រមានអំពីភាពអត់ឃ្លានកាន់តែអាក្រក់ឡើងៗ នៅប្រទេសយេម៉ែន ស្របពេលមានការខ្វះខាតថវិកា
06/17/2026 04:06 PM
អង្គការសហប្រជាជាតិ៖ រដ្ឋនិងដែនដីយ៉ាងតិចចំនួន ៥៨ ត្រូវបានគំរាមកំហែងដោយគ្រាប់មីន
06/17/2026 04:06 PM
សៀវភៅ «The Father» រៀបរាប់ពីដំណើរដឹកនាំកម្ពុជារបស់សម្តេចតេជោ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអន្តជាតិ
06/17/2026 04:06 PM