បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់

ព័ត៌មានជាតិ

លោកជំទាវ ចម និម្មល លើកទឹកចិត្តវិស័យឯកជនបន្តកិច្ចសហការជាមួយវិស័យរដ្ឋ ដើម្បីពង្រីកសក្តានុពលទីផ្សារនាំចេញ

2024/12/01 08:09:49 pm        230
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បន្តខិតខំប្រឹងប្រែងចូលរួមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារសំខាន់ទាំងក្នុងតំបន់ និងសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាជាសមាជិក និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនានា។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី ពិសាភោជនាហារសាមគ្គីប្រចាំឆ្នាំរបស់សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា កាលពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកជំទាវរដ្ឋមន្រ្តី បានមានប្រសាសន៍ថា វិស័យផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយតាមរយៈនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិត ស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដើម្បីជាផែនទីក្នុងការអភិវឌ្ឍវិស័យនេះទៅជាឧស្សាហកម្ម ប្រកបដោយចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្តោតលើផលិតផលថ្លៃខ្ពស់និងមានលក្ខណៈពិសេស។ លោកជំទាវរដ្ឋមន្រ្តី ក៏បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសមាគម និងអ្នកពាក់ព័ន្ធទាំងអស់ ដែលជានិច្ចកាលចូលរួមយ៉ាងសកម្មជាមួយក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចពិគ្រោះយោបល់នៅពេលចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សិក្ខាសាលា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស និងវេទិកាធុរកិច្ចនានា ក្នុងការអភិវឌ្ឍ និងជំរុញការនាំចេញ ផលិតផលធ្វើដំណើរ និងវត្ថុធ្វើពីស្បែកនៅកម្ពុជា «ផលិតនៅកម្ពុជា - Made in Cambodia» ទៅកាន់ទីផ្សារតំបន់ និងពិភពលោក។ ឧកញ៉ា លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា មានប្រសាសន៍ឲ្យដឹងថា ទិសដៅការងារសម្រាប់ឆ្នាំខាងមុខនេះ សមាគមនឹងពង្រឹងក្រុមការងារវិនិយោគ ដោយបង្កើនទស្សនកិច្ចទៅកាន់តំបន់គោលដៅ ជាពិសេសប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់ ក្នុងគោលបំណងទាក់ទាញការបណ្តាក់ទុនថ្មីៗបន្តទៀតនៅកម្ពុជា និងពពង្រឹងយន្តការផ្សព្វផ្សាយព័ត៌មានពិត ព័ត៌មានវិជ្ជមានស្តីអំពីស្ថានភាពនយោបាយសេដ្ឋកិច្ចនិងវិនិយោគ ដល់វិនិយោគិនឲ្យកាន់តែទូលំទូលាយនិងខ្លាំងក្លា។ បន្ថែមពីនេះ នឹងបន្តការធ្វើសិក្ខាសាលាដោយឥតគិតថ្លៃ ដើម្បីពញ្រ្ជាបព័ត៌មាន ច្បាប់វិធានថ្មីៗបំផុតដល់សមាជិក និងអ្នកវិនិយោគជាដើម។ ជាមួយគ្នានេះ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមអ្នកវិនិយោគកម្ពុជា សង្ឃឹមថា សម្រាប់ការនាំចេញការវិស័យកាត់ដេរខាងផ្នែកផលិតផលធ្វើដំណើរ កាបូប និងស្បែកជើង នៅឆ្នាំ២០២៥ខាងមុខ នឹងមានសញ្ញាវិជ្ជមានកើនឡើងបន្តទៀត ដោយសារតែស្ថានភាពសេដ្ឋកិច្ច ក៏ដូចជានយោបាយកម្ពុជារក្សាបាននូវភាពល្អប្រសើរ និងម៉្យាងទៀត អ្នកបញ្ជាទិញក៏ដូចជារោងចក្រពីបរទេស មានទំនុកចិត្តខ្ពស់មកកាន់កម្ពុជា ខណៈគិតត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២៤ កម្ពុជាសម្រេចការនាំចេញបានចំនួនប្រមាណជាង ១,៣០០លានដុល្លារអាម៉េរិក។សូមបញ្ជាក់ជូនថា នៅក្នុងកម្មវិធី ពិសាភោជនាហារសាមគ្គីប្រចាំឆ្នាំរបស់សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជានេះដែរ ក៏មានការផ្លាស់ប្តូរអនុស្សរណៈនៃយោគយល់គ្នារបស់សមាគម ដើម្បីចូលរួមចំណែកក្នុងការជំរុញអភិវឌ្ឍន៍វិស័យឧស្សាហកម្មនេះ ក៏ដូចជាការនាំចេញឱ្យកាន់តែរីកចម្រើន មានភាពធន់ និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ៕

តំណាងអយ្យការសម្រេចចោទប្រកាន់ចៅសង្កាត់ចោមចៅទី២ និងស្រីម្នាក់

2024/12/01 03:04:33 pm        316
ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើបុគ្គល ២រូប ៖ ១- ឈ្មោះ វ៉ា សារ៉ង ភេទប្រុស ជាចៅសង្កាត់ចោមចៅទី២ ពីបទគំរាមកំហែង​ដោយមាន​បញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ និងបទមិនប្តឹងបរិហារពីបទឧក្រិដ្ឋ ឬបទមជ្ឈិមដោយអ្នករាជការ​សាធារណៈ តាមមាត្រា ២៣២ និងមាត្រា ៥២៨ នៃក្រមព្រហ្មទណ្ឌ។២-ឈ្មោះ ស៊ុយ ជីវ៉ា ភេទស្រី ពីបទ ប៉ុនប៉ងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ២៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។លោក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រាប់ឲ្យ BTV ដឹងថា លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ នៃខណ្ឌពោធិ៍សែនជ័យ និងទី២. ឈ្មោះ ស៊ុយ ជីវ៉ា ហៅ កុត ត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយបែកធ្លាយសារសំឡេងចរចាគ្នាពាក់ព័ន្ធលុយកាក់​ក្នុងករណីជួញដូរគ្រឿង ​ហើយត្រូវបានបណ្តាសារព័ត៌មាន ក៏ដូចជា តាមបណ្តាសង្គមហ្វេសប៊ុក​ចែកចាយបន្តគ្នា ៕តារាវុទ្ធី

សហជីព និងពលរដ្ឋសម្តែងការហួសចិត្ត ដែលក្រុមប្រឆាំងនៅក្រៅប្រទេស យកបុគ្គលធ្លាប់ជាប់គុក និយាយកុហករឿងព្រំដែន មកធ្វើបទឧទ្ទេសនាមរឿងព្រំដែនទៀត

2024/12/01 02:59:46 pm        255
សហជីព និងប្រជាពលរដ្ឋ សម្តែងការហួសចិត្ត និងឈប់ជឿលើបុគ្គល អ៊ុំ សំអាន ដែលជាមនុស្សធ្លាប់ជាប់គុកព្រោះនិយាយកុហករឿងព្រំដែន និងបានចំអកឱ្យបុគ្គលនេះថាជាមនុស្សគ្មានចំណេះដឹង គ្មានសមត្ថភាពអ្វីមកនិយាយរឿងព្រំដែនប្រទេសជាតិនោះទេ។លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា លើកឡើងថា បុគ្គល អ៊ុំ សំអាន ជាក្រុមបំផ្លាញជាតិក្រៅស្រុក ខំប្រឹងចេញមុខនិយាយពីបញ្ហាព្រំដែនកម្ពុជា ប៉ុន្តែការពិតបុគ្គលនេះគ្មានចេះដឹងអ្វីសូម្បីបន្តិច ជាក់ស្តែងធ្លាប់ជាប់គុកដោយសារ និយាយបំភ្លៃការពិតរឿងព្រំដែន ហើយធ្លាប់បានសារភាពថា ខ្លួនជាមនុស្សគ្មានចំណេះដឹង និយាយដោយគ្មានការពិចារណាទៀតផង។លោកថ្លែងថា៖«អ្វីដែលលោក អ៊ុំ សំអាន ធ្វើនេះគឺគ្មានការពិត គ្មានភាពជាក់ស្តែងហើយគ្មានលក្ខណៈច្បាស់លាស់ណាមួយទៅលើបញ្ហាព្រំដែន គឺគាត់មានចេតនាភូតកុហកមួលបង្កាច់និយាយបំផ្លើសការពិតពីបញ្ហាព្រំដែន។ លោក អ៊ុំ សំអាន ក៏គ្មានតម្លៃអ្វី សម្រាប់ឱ្យយើងខ្ញុំជឿជាក់ទៅលើការបកស្រាយដែល គ្មានការពិតបំផ្លើសការពិតរបស់គាត់នោះដែរ»។ លោក ទុយ កុសល ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានសម្តែងការហួសចិត្តចំពោះបុគ្គល អ៊ុំ សំអាន ដែលជាក្រុមលក់ក្បាលបម្រើបរទេស មានចេតនាចង់បំផ្លាញជាតិ ប្រឹងចេញមុខនិយាយពីបញ្ហាព្រំដែនប្រទេសជាតិ ដើម្បីឱ្យពលរដ្ឋយល់ច្រឡំ តាមពិតពលរដ្ឋបានដឹងហើយថា បុគ្គលនេះគ្មានចំណេះដឹង ហើយពូកែខាងភូតភកុហក។លោកប្រាប់ថា៖«ខ្ញុំហួសចិត្ត ដែលបុគ្គល អ៊ុំ សំអាន ដែលជាក្រុមបំផ្លាញជាតិនៅក្រៅប្រទេស ប្រឹងចេញមុខនិយាយរឿងព្រំដែន តាមពិតបុគ្គលនេះគ្មានចំណេះដឹងអ្វីទេ ហេតុនេះអ្វីដែលបុគ្គលនេះនិយាយគ្មានត្រង់ណាអាចជឿបានទេ ខ្ញុំមិនជឿដាច់ខាង ហើយក៏សូមឱ្យបងប្អូនយើងទាំងអស់ កុំជឿលើបុគ្គលឆបោកម្នាក់នេះ»។លោក ឡេវ សំអាន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានលើកឡើងថា កាលពីឆ្នាំ២០១៦ ក្រោយនិយាយផ្តេសផ្តាសបំប៉ោង និងបំភ្លៃពីបញ្ហាព្រំដែនជាមួយវៀតណាមត្រូវបានតុលាការចាប់ដាក់គុក ហើយបុគ្គលនេះក៏បានសារភាពថា ខ្លួនគ្មានចំណេះដឹងនិងហាស្តីដោយគ្មានការពិចារណា ប៉ុន្តែការសារភាពនោះដើម្បីបានរួចទោសកាលនោះតែប៉ុណ្ណោះ ឥឡូវលេចចេញកន្ទុយបង្ហាញសន្តានកុហកបោកប្រាស់នោះទៀតហើយ។ លោកនិយាយថា៖«ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ១រូបខ្ញុំហួសចិត្តនិងបុគ្គល អ៊ុំ សំអាន ដែលជាក្រុមប្រឆាំងបំផ្លាញជាតិនៅក្រៅប្រទេស ប្រឹងចេញមុខនិយាយពីបញ្ហាព្រំដែនទាំងខាងកើតជាមួយវៀតណាម និងខាងលិចជាមួយថៃ តាមពិតបុគ្គលនេះគ្មានចំណេះដឹងអ្វីទេ»។ បើតាមការលើកឡើងរបស់សហជីពតំណាងកម្មករទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋ បញ្ជាក់ថា បុគ្គល អ៊ុំ សំអាន ជាមនុស្សបោកប្រាស់ មិនអាចជឿជាក់បានជាដាច់ខាត។ជាក់ស្តែងបុគ្គលនេះធ្លាប់ជាប់ គុកព្រោះនិយាយកុហករឿងព្រំដែន ហើយបានធ្វើលិខិត​សុំ​លើកលែងទោស ដោយសន្យាថា ឈប់ធ្វើសកម្មភាពណាមួយអំពីបញ្ហា​ព្រំដែន និងចូលរួមការពារសន្តិភាព ប៉ុន្តែទីបំផុត បុគ្គលនេះនៅតែកុហក ហើយចេញមកនិយាយបង្កាច់បង្ខូចរឿងព្រំដែន ដដែល៕

សម្ដេចធិបតី៖ ព្រឹត្តិការណ៍អង្គរវត្តពាក់កណ្ដាលម៉ារ៉ាតុង​អន្តរជាតិ មិនត្រឹម​តែរួមចំណែក​ដល់សកម្មភាព​មនុស្សធម៌​ ប៉ុន្តែ​ក៏បង្ហាញ​ថា​ កម្ពុជាមានសន្តិភាព​ ស្ថិរភាព​ និង​សុវត្ថិ​ភាព​ពេញបរិបូរណ៌

2024/12/01 11:29:48 am        293
សៀមរាប៖ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Philip Witherington ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Manulife ប្រចាំអាស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសៀមរាប-អង្គរ។ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានចូលរួមព្រឹត្តិការណ៍អង្គរវត្តពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី ២៩​ ហេីយ​ក្រុម​ហ៊ុន​Manulife បាន​ចូលរួមឧបត្ថម្ភព្រឹត្តិការណ៍នេះ ដេីម្បីរ៉ៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីដំណើរការនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន នៅជុំវិញពិភពលោក ជាពិសេសនៅតំបន់អាស៊ី និងដែលមានមូលដ្ឋានធំនៅប្រទេសកាណាដា។ ក្រុមហ៊ុនបានផ្ដល់សេវាធានារ៉ាប់រងជីវិតមុនដំបូងគេ នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១២ ក្នុងគោលដៅជួយគាំទ្រដល់ក្រុមគ្រួសារ និងធានាបាននូវសន្ដិសុខហិរញ្ញវត្ថុសម្រាប់គ្រួសារនៃប្រជាជនកម្ពុជា។ ជាមួយគ្នានោះ លោកប្រធានក្រុមហ៊ុនបានបង្ហាញពីការប្ដេជ្ញាចិត្តពង្រីកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យកាន់តែរីកចម្រើនថែមទៀត និងបន្តចូលរួមចណែកក្នុងការអភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច​កម្ពុជា​ក៏ដូចជាការគាំទ្រ​ និងធានា​ដល់សន្តិសុខ​ហិរញ្ញវត្ថុ​ដល់គ្រួសាររបស់ប្រជាជនកម្ពុជា​ សម្រាប់រយៈពេលវែង។ជាការឆ្លើយតប សម្ដេចបវរធិបតីបានកោតសរសើរ និងថ្លែងអំណរគុណក្រុមហ៊ុន ដែលចូលរួមឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនាពេលកន្លងមក​ ហេីយឆ្នាំនេះ មានអ្នកចូលរួមច្រើនកុះករជាង១៤,០០០នាក់ ដែលចំនួននេះកើនលើសឆ្នាំកន្លងទៅ។ ព្រឹត្តិការណ៍នេះ​ មិនត្រឹមតែបានចូលរួមចំណែកដល់សកម្មភាពមនុស្សធម៌ នៅមន្ទីរពេទ្យកុមារអង្គរ និងជួយជនរងគ្រោះដោយសារគ្រាប់មីនប៉ុណ្ណោះទេ ប៉ុន្តែ​ក៏បានបង្ហាញពីស្ថានភាពជាក់ស្ដែងរបស់កម្ពុជា ដែលជាប្រទេសមួយមានសុខសន្ដិភាព ស្ថិរភាព​ សុវត្ថិ​ភាព​ពេញបរិបូរណ៍។ ទន្ទឹមនឹងនោះ សម្ដេចបវរធិបតីបាន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយគាំពារសង្គម ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការផ្ដល់ជូននូវសេវាធានារ៉ាប់រ៉ងផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីរាជការ និងក្រុមគ្រួសារក្រីក្រ​ និង​ងាយរងគ្រោះ និងបានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស។ សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រឹង និងពង្រីកការវិនិយោគ និងបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីជាជម្រើសសម្រាប់សេវាធានារ៉ាប់រងជូនប្រជាជនកម្ពុជា។

សម្ដេចធិបីតី ហ៊ុន ម៉ាណែត៖ អត្តពលិកជាតិ-អន្ដរជាតិ ចូលរួមរត់ម៉ារ៉ាតុងអង្គរ ជាសក្ខីភាពយ៉ាងច្បាស់ពីសន្ដិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា

2024/12/01 11:05:14 am        340
សៀមរាប៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ថា ការចូលរួមរត់របស់កីឡាករអាជីព និងមិនអាជីពទាំងអស់ ក្នុងទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅតំបន់អង្គរ ខេត្តសៀមរាប សបញ្ជាក់យ៉ាងច្បាស់ពីសន្ដិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា ។ការថ្លែងរបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ស្របពេលសម្ដេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកនិងបញ្ជាចេញដំណើរ ហើយសម្ដេចក៏បានចូលរួមរត់ដោយផ្ទាល់លើវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានអត្តពលិកជាតិ-អន្ដរជាតិចូលរួមសរុប ១៤,៣៧០នាក់ មកពី ៨៧ប្រទេសលើពិភពលោក ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ ។ ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចក៏សូមថ្លែងអំណរគុណចំពោះអត្តពលិជាតិ និងអន្ដរជាតិ ដែលបានចូលរួមរត់ប្រណាំងនាពេលនេះ ដើម្បីគាំទ្រដល់យុទ្ធនាការអប់រំ សុខភាពសាធារណៈ និងគាំទ្រដល់អំពើសប្បុរសធម៌ ពិសេសការចូលរួមជួយដល់ជនរងគ្រោះដោយសារគ្រាប់មីន ។ ជាមួយគ្នា សម្ដេចក៏បានកោតសរសើរ ចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងដៃគូសហការ និងតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអស់កម្លាំងកាយចិត្ត ក្នុងការរៀបចំព្រឹត្តិការណ៍នេះ បានយ៉ាងទៀងទាត់ ហើយកាន់តែមានប្រជាប្រិយភាពឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។សម្ដេចមហាបវរធិបតី មានប្រសាសន៍បន្ថែមថា ទឹកដីអង្គរដ៏ពិសិទ្ធ ដែលជាបេតិកភណ្ឌ នៃ​មនុស្សជាតិ និងជារតនសម្បត្ដិដ៏វិសេសវិសាលរបស់បុព្វបុរសខ្មែរ ពិតជាមានមោទនភាព​បានទទួលស្វាគមន៍អត្តពលិកជាតិ​ និងអន្ដរជាតិ ​មករត់កម្សាន្ដយ៉ាងសប្បាយជារៀងរាល់ឆ្នាំ ពិសេសឆ្នាំ២០២៤ នេះ ដែលមបានបំបែកកំណត់ត្រាអ្នកចូលរួមរត់ប្រណាំងច្រើនជាងគេ​រហូតដល់ជាង ១,៤០០នាក់ ។ ការចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ របស់កីឡាករអាជីព និងមិនអាជីពទាំងអស់ មកពីបណ្ដាប្រទេសជាច្រើន គឺជា​សក្ខីភាពជាក់ស្ដែងយ៉ាងច្បាស់ពីសន្ដិភាព ​ស្ថេរភាពនយោបាយនៅកម្ពុជា ។តាមរយៈនេះ សម្ដេចបានសង្កត់ធ្ងន់ថា កីឡារស់ក្នុងសន្ដិភាព គឺជាពាក្យស្លោកដ៏ស័ក្ដិសមបំផុត សម្រាប់កម្ពុជា ក៏ដូចជាសម្រាប់ពិភពលោក នាពេលកន្លងមក និងបច្ចុប្បន្ន ហើយសម្ដេចសង្ឃឹមថា ព្រឹត្តិការណ៍នេះ​ នឹងនាំជូនអត្តពលិកជាតិ ​និងអន្ដរជាតិ នូវស្នាមញញឹម សុវត្ថិភាព ពោពេញ​ដោយអនុស្សាវរីយ៍ល្អៗ ដែលមិនអាចបំភ្លេចបាន ។ យោងតាមរបាយការណ៍ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការ​ជាតិអូឡាំពិក​កម្ពុជា ​បានគូសបញ្ជាក់ថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង​នៅ​អង្គរវត្តឆ្នាំនេះ បានស្រូបទាញអ្នកចូលរួមសរុបចំនួន ​១៤,៣៧០នាក់ កើនឡើង ៤០% ធៀបនឹង​ឆ្នាំ២០២៣ ក្នុងនោះអត្តពលិកជាតិ ចំនួន ១១,០២៥នាក់ ​និងអត្តពលិកអន្តរជាតិ ចំនួន ៣,៣៤៥នាក់ មកពី ៨៧ប្រទេស​ ដែលប្រទេសចូលរួម ច្រើនជាងគេគឺ ចក្រភពអង់គ្លេស បារាំង អូស្រ្តាលី ជប៉ុន និងអាមេរិក ៕អត្ថបទ លី ឈុនឡា

សម្ដេចធិបតី៖ កម្ពុជាជាប្រទេសឈានមុខមួយកំពុងរៀបចំកម្មវិធីអេដស៍ប្រកបដោយភាពធន់ និងចីរភាព

2024/12/01 10:23:30 am        325
ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសឈានមុខមួយ ដែលកំពុងរៀបចំកម្មវិធីអេដស៍ប្រកបដោយភាពធន់ និងចីរភាព។ ខណៈកាលពីឆ្នាំ២០២៣កន្លងទៅកម្ពុជាត្រូវបានទទួលស្គាល់ថាមានអត្រាគ្របដណ្តប់សេវាព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍រហូតដល់ចំនួន ៩៨% នៃអ្នកដែលបានធ្វើរោគវិនិច្ឆ័យ ដែលអត្រានេះខ្ពស់ជាងគេនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ក្នុងឱកាស ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះដែរ តាងនាមរាជរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតី បានចូលរួមជាមួយពិភពលោកទាំងមូល ក្នុងការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ «សិទ្ធិ ជាមាគ៌ា ឆ្ពោះទៅបញ្ចប់អេដស៍»។ទិវានេះត្រូវបានប្រារព្ធឡើងដើម្បីឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តជារួមរបស់ពិភពលោក ក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការចូលរួមចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធក្នុងការប្រយុទ្ធទប់ស្កាត់ការរាលដាលនៃមេរោគអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការគាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍ និងអ្នករងផល ប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ឱ្យទទួលបានសេវាថែទាំ ព្យាបាល និងសេវាគាំពារសង្គម ឆ្ពោះទៅបញ្ចប់អេដស៍ឱ្យបានឆាប់បំផុត។ សម្ដេចធិបតីមានប្រសាសន៍បញ្ជាក់ថា វឌ្ឍនភាពដ៏ច្រើននៃការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា ត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ជាមួយនឹងវឌ្ឍនភាពនៃការការពារសិទ្ធិមនុស្ស។ បន្ថែមលើនេះវឌ្ឍនភាពដែលសម្រេចបានក្នុងការឆ្លើយតបនឹងមេរោគ អេដស៍ និងជំងឺអេដស៍ ក៏បានធ្វើឱ្យមានវឌ្ឍនភាពកាន់តែប្រសើរក្នុងការអនុវត្តសិទ្ធិនៃការទទួលបានការថែទាំសុខភាពរបស់ប្រជាជន និងការពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេស។ក្នុងឱកាសនេះសម្ដេចធិបតី ក៏បានអបអរសាទរចំពោះសមិទ្ធផល ដែលកម្ពុជាសម្រេចបានក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងនោះនៅឆ្នាំ២០២៣កន្លងទៅនេះប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ថាមានអត្រាគ្របដណ្តប់សេវាព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍រហូតដល់ចំនួន ៩៨% នៃអ្នកដែលបានធ្វើរោគវិនិច្ឆ័យ ដែលអត្រានេះខ្ពស់ជាងគេនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ចំនួននៃការឆ្លងថ្មីបានធ្លាក់ចុះពី ១ ៤០០នាក់ ក្នុងឆ្នាំ២០២២ មកនៅត្រឹម ១ ២០០នាក់ នៅឆ្នាំ២០២៣។អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាដែលត្រូវបានរាប់បញ្ចូលក្នុងចំណោមប្រជាជនក្រីក្រ កំពុងទទួលបាននូវ ផលប្រយោជន៍នៃកម្មវិធីគាំពារសង្គមកាន់តែទូលំទូលាយ ហើយគិតពីពេលចាប់ផ្តើមអនុវត្តកម្មវិធីក្នុងត្រីមាសទី១ ឆ្នាំ២០២២ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៤ មានអ្នកផ្ទុកមេរោគអេដស៍សកម្មកំពុងទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ចំនួន ៤៦ ២០២នាក់ (ស្មើនឹង ៦៧%) នៃ ៦៩ ៤១៣ នាក់បានទទួលបណ្ណសមធម៌។ សម្ដេចធិបតីមានប្រសានស៍បញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសឈានមុខមួយ ដែលកំពុងរៀបចំកម្មវិធីអេដស៍ប្រកបដោយភាពធន់ និងចីរភាព។ កម្ពុជាក៏កំពុងពង្រឹងប្រព័ន្ធជាតិឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ សំដៅជំរុញចរន្តជាតិមួយ ដ៏មុតស្រួច ដោយបង្កលក្ខណៈឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ស្រុក ខណ្ឌ ឃុំ សង្កាត់ ដំណើរការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់លំដាប់ថ្នាក់ ជាមួយនឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ រួមទាំងអង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ។ ជាមួយនឹងសមិទ្ធផលខាងលើកម្ពុជាកំពុងខិតខំបន្ថែមទៀត ក្នុងការស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ចំនួនប្រមាណជិត ៧ ០០០នាក់ ដែលមិនទាន់បានមកទទួលសេវាព្យាបាល និងខិតខំបញ្ចៀសកុំឱ្យមានការបោះបង់ការព្យាបាលរបស់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ដែលកំពុងទទួលសេវាព្យាបាលថែទាំ។ដើម្បីឈានទៅ សម្រេចជោគជ័យនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនេះ គ្រប់ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយប្រតិបត្តិករ ព្រមទាំងជាមួយសហគមន៍នៃប្រជាជនគន្លឹះទាំងអស់ ក្នុងការផ្តល់ មធ្យោបាយបង្ការ និងផ្សព្វផ្សាយសារសុវត្ថិភាពនៃការរួមភេទ ដូចជាការប្រើប្រាស់ស្រោមអនាម័យ ការប្រើឱសថបង្ការ មុនការប្រឈម (PrEP) ការប្រើឱសថបង្គារក្រោយការប្រឈម (PEP) និងការធ្វើតេស្តកមេរោគអេដស៍ជាដើម៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណប្រជាពលរដ្ឋ ក៏ដូចភ្ញៀវបរទេស ដែលចូលរួមរត់ប្រណាំងអន្តរជាតិម៉ារ៉ាតុងអង្គរវត្តលើកទី២៩ យ៉ាងច្រើនកុះកុះករ

2024/12/01 08:31:13 am        399
សៀមរាប៖ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធី «ទិវារត់ប្រណាំងអន្តរជាតិម៉ារ៉ាតុងអង្គរវត្ត លើកទី២៩» នៅមុខប្រាសាទអង្គរវត្ត ។ក្នុងឱកាសនោះ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាក្ដីសប្បាយរីករាយដែលបានចូលរួមរត់ក្នុងកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី ២៩ ដែលមានការចូលរួមពីប្រជាពលរដ្ឋខ្មែរ និងបរទេសប្រមាណ ១៤.០០០ នាក់ មកពី ៨៧ប្រទេស។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្តលើកទី ២៩ រៀបចំឡើងក្នុងគោលបំណងដើម្បីគាំទ្រទៅដល់សកម្មភាពមនុស្សធម៌ជួយដល់កុមារកម្ពុជា ប្រជាជនមានការលំបាក និងជនពិការភាពជាពិសេសជនរងគ្រោះដោយសារគ្រាប់មីន។ សម្ដេចធិបតី៖ ខ្ញុំសូមអរគុណចំពោះគណៈកម្មការរៀបចំ សប្បុរសជន កម្លាំងសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នារៀបចំកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន។ ខ្ញុំសូមអរគុណពិសេសចំពោះប្រជាពលរដ្ឋខ្មែរក៏ដូចជាមិត្តបរទេសដែលបានចូលរួមនៅក្នុងកម្មវិធីនេះយ៉ាងច្រើនកុះកុះករ៕ 

ភាពយន្តខ្លី «ទៅអត់» ជាប់ជ័យលាភីលេខ០១ ក្នុងពិធីបិទមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤

2024/12/01 12:50:05 am        223
ភ្នំពេញ ÷ ក្នុងពិធីបិទមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤ នាល្ងាចថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២៤ គណៈមេប្រយោគវគ្គផ្តាច់ព្រ័ត្រ បានត្រួតពិនិត្យ សុភវិនិច្ឆ័យ ទៅតាមសមត្ថភាពរៀងៗខ្លួន ហើយនៅទីបំផុត បានរកឃើញម្ចាស់ជ័យលាភីលេខ១ គឺបានទៅលើខ្សែភាពយន្ត មានចំណងជើងថា «ទៅអត់», ជ័យលាភីលេខ២ ភាពយន្ត «នាគមាស» និងជ័យលាភីលេខ៣ ភាពយន្ត «ផ្ការីកនាពេលនារាត្រី» ។លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤ បានលើកឡើងថា ក្នុងរយៈពេល០៦ថ្ងៃនៃការរៀបចំមហោស្រព ក្រុមការងារលេខាធិការដ្ឋាន ក្រោមកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ និងប្អូនៗក្រុមយុវជនស្ម័គ្រចិត្ត បានរៀបចំព្រឹត្តិការណ៍ជាច្រើនដើម្បីរួមចំណែកញុំាងឲ្យបរិយាកាសនៃមហោស្រពភាពយន្តនាឆ្នាំនេះកាន់តែមានសារសំខាន់ក្នុងការផ្តល់ចំណេះដឹង និងចែករំលែកបទពិសោធន៍ល្អៗជូនផលិតករភាពយន្តវ័យក្មេង ព្រមទាំងអ្នកស្រឡាញ់ចូលចិត្តវិស័យភាពយន្តទាំងអស់។ លោក ក៏បានធ្វើរបាយការណ៍សង្ខេបស្តីពីដំណើរការនៃការរៀបចំមហោស្រពជាតិភាពយន្តកម្ពុជាលើកទី៤ ឆ្នាំ២០២៤ ដូចតទៅ៖ បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញមូលដ្ឋានវិជ្ជាជីវៈភាពយន្តរយៈពេលខ្លី(CambodiaFilmLab) រយៈពេល០៣ខែ ដោយចាប់ផ្តើម ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដោយផ្តោតលើជំនាញមូលដ្ឋាននៃការសរសេរអត្ថបទនិពន្ធភាពយន្ត, ជំនាញដឹកនាំរឿង, ជំនាញថតភាពយន្ត, កាត់តដំឡើងរូបភាព, ផ្គុំសំឡេង ព្រមទាំងជំនាញសំខាន់ៗមួយចំនួនទៀត ដោយបានផ្តល់ឱកាសដល់សិក្ខាកាមចំនួន៤២រូប បានអនុវត្តការផលិតស្នាដៃភាពយន្តខ្លីចំនួន០៣ចំណងជើង សម្រាប់ចូលរួមប្រកួតប្រជែងក្នុងមហោស្រពនាឆ្នាំនេះផងដែរ។ បានទទួលស្នាដៃភាពយន្តខ្នាតខ្លីសុំចូលរួមប្រកួតប្រជែងចំនួន ៤៦ស្នាដៃ ដែលក្នុងនោះ ស្នាដៃ ភាពយន្តខ្លីសម្រាប់ប្រកួតប្រជែងមានចំនួន ៣៤ស្នាដៃ និងស្នាដៃឯកសារភាពយន្តខ្នាតខ្លី សម្រាប់ ប្រកួតប្រជែងមានចំនួន១២ស្នាដៃ។ ជាមួយនេះ មានស្នាដៃភាពយន្តឯកសារខ្លីចំនួន២២ស្នាដៃ បានចូលរួមចាក់បញ្ចាំងផងដែរ។ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពស់ខ្ពង់លោកជំទាវបណ្ឌិតសភាចារ្យ  ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តចាត់ទុក ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពគន្លឹះ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលជាកត្តាចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ក្នុងនោះ ការពង្រឹងធនធានមនុស្សលើវិស័យភាពយន្ត ក៏ត្រូវបានចាត់ទុកជាអាទិភាពមួយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ សំដៅជំរុញកម្ពុជា ឱ្យក្លាយជាដែនដីស្វាគមន៍នៃការថតភាពយន្តជាតិ និងបរទេស ដើម្បីទាញយកអត្ថប្រយោជន៍ពីវិស័យនេះ ក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ ដូច្នេះហើយ សូមប្អូនៗផលិតករភាពយន្តទាំងអស់ គួរប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ដើម្បីផ្តល់ជាគំរូល្អដល់សង្គម ព្រមទាំងខិតខំពង្រឹងសមត្ថភាពក្នុងអាជីព បង្កើនការយល់ដឹងអំពីក្បួនខ្នាត វប្បធម៌ និងប្រពៃណីនិងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ ដើម្បីបង្កើតស្នាដៃមួយបង្កប់នូវគំនិតទស្សនៈល្អៗ ដែលនឹងចូលរួមដល់ការពង្រឹងនូវអត្តសញ្ញាណ និងកិត្យានុភាពជាតិ។ សូមប្អូនៗដែលជាផលិតករភាពយន្តទាំងអស់ចងចាំថា រឿងរ៉ាវដែលប្អូនៗបានបង្ហាញ សំឡេងដែលប្អូនៗបានបន្លឺឡើងតាមរយៈស្នាដៃភាពយន្ត គឺជាការបន្ថែមទំព័រថ្មីមួយទៅក្នុងសៀភៅប្រវត្តិសាស្រ្ត សម្រាប់វិស័យភាពយន្ត នាថ្ងៃអនាគត៕អត្ថបទ រដ្ឋា

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «ការរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុង គឺពិតជាផ្នែកដ៏សំខាន់មួយក្នុងការចូលរួមធ្វើលំហាត់ប្រាណ ដើម្បីសុខភាព»

2024/11/30 11:11:47 pm        112
សៀមរាប៖ នាល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល នឹងចូលរួមក្នុងព្រឹត្តិការណ៍អង្គរវគ្គពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី២៩ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម បានឆ្លៀតចុះពិនិត្យស្ថានីយ៍បណ្តុះបណ្តាលសង្រ្គោះបឋម និងស្តង់ប្រចាំការសម្រាប់ត្រៀមជួយសង្រ្គោះដល់កីឡាកររត់ពាក់កណ្តាលម៉ារ៉ាតុង។ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តសៀមរាប បានរៀបចំស្តង់ប្រចាំការនិងរថយន្តគិលានុសង្រ្គោះនៅតាមបណ្តោយផ្លូវ ចំនួន៦ទីតាំង និងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជិះកង់ចល័តមានប្រអប់ជួយសង្រ្គោះ (first AID) និងក្រុមយុវជនស័្មគ្រចិត្តកាកបាទក្រហមខេត្តសៀមរាប ដែលមានចំណេះដឹងក្នុងការជួយសង្គ្រោះ ឈរចំងាយ ៣០០ម៉ែត/ម្នាក់ ក្នុងការការពារ និងជួយសង្រ្គោះដល់កីឡាករ។ ទន្ទឹមនឹងនេះដែរ មានការចូលរួមសហការពីកាកបាទក្រហមកម្ពុជា រួមមានស្តង់បណ្តុះបណ្តាលសង្រ្គោះបឋម ដែលមានការចូលរួមពីមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ មន្ទីរពេទ្យ Sun rise និង Future focus solution។ ក្នុងនោះដែរ ក្រុមគ្រូពេទ្យស័្មគ្រចិត្ត មកពី សាកលវិទ្យាល័យអង្គរ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលខេមរភូមិន្ទ និងGLOBAL DOCTORS ព្រមទាំងមានការចូលរួមពី ។ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ដែលនឹងបង្កើតបានជាអនុស្សាវរីយ៍ និងប្រវត្តិសាស្ត្រមួយ ព្រមទាំងត្រូវមានការតាំងចិត្ត យកចិត្តទុកដាក់ក្នុងការជួយសង្រ្គោះ និងស្វែងយល់ពីប្រព័ន្ធបញ្ជូន និងអន្តរាគមន៍។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានណែនាំដល់គ្រូពេទ្យប្រចាំការនៅតាមស្តង់ និងរថយន្តគិលានុសង្រ្គោះ ត្រូវត្រៀមលក្ខណៈឱ្យគ្រប់គ្រាន់នូវឱសថសារវន្ត សម្ភារៈជួយសង្រ្គោះ អុកស៊ីសែន និងសំខាន់បំផុតឧបករណ៍ឆក់បេះដូងទំនើប ស្វ័យប្រវត្តិ និងរថយន្តគិលានសង្រ្គោះក្នុងការបញ្ជូនបន្ត។ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាព ដោយត្រូវបរិភោគអាហារមានសុវត្ថិភាព តិចអំបិល តិចខ្លាញ់ តិចស្ករ ពិសារបន្លែផ្លែឈើឲ្យច្រើន និងចៀងវាងការពិសារគ្រឿងស្រវឹង ព្រមទាំងចូលរួមលំហាត់ប្រាណ ដែលកីឡារត់ម៉ារ៉ាតុងនាពេលនេះ ដែលជាការធ្វើលំហាត់ប្រាណសម្រាប់សុខភាព៕អត្ថបទ រដ្ឋា

ប្រធានគណៈទន្តពេទ្យកម្ពុជា អំពាវនាវអ្នកប្រកបវិជ្ជាជីវៈទន្តសាស្រ្តត្រូវមានអាជ្ញាបណ្ណត្រឹមត្រូវជៀសផុតពីការអនុវត្តច្បាប់

2024/11/30 09:14:48 pm        168
ភ្នំពេញ ៖ ប្រធានគណៈទន្តពេទ្យកម្ពុជា បានអំពាវនាវដល់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្រ្តទាំងអស់ ដែលមិនទាន់មានអាជ្ញាបណ្ណវិជ្ជាជីវៈ ត្រូវរួសរាន់ចុះបញ្ជីការស្នើរអាជ្ញាបណ្ណឲ្យបានគ្រប់គ្នា ដើម្បីមាននីតិ​សម្បទា គ្រប់គ្រាន់អាចប្រកបវិជ្ជាជីវៈទន្តសាស្ត្រស្របច្បាប់។ បន្ថែមពីនេះ ទន្តពេទ្យត្រូវសរសេរវេជ្ជបញ្ជាឲ្យបានច្បាស់លាស់ដើម្បីឲ្យអ្នកជំងឺ សាច់ញាតិ និងអ្នកជិតខាង យល់បានពិតប្រាកដ និងអាចអនុវត្តបានត្រឹមត្រូវ។លោកសាស្ត្រាចារ្យជំនួយ ប៉ូច សុភារ័ត្ន ប្រធានគណះទន្តពេទ្យកម្ពុជា បានអំពាវនាវយ៉ាងដូច្នេះក្នុងឱកាសបើកសន្និសីទទន្តសាស្រ្តរាជធានីភ្នំពេញ និងការតាំងពិព័រណ៍សម្ភារបរិក្ខារទន្តសាស្ត្រលើកទី១ ក្រោមប្រធានបទស្តីពី “ការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពរបស់អ្នកប្រកបវិជ្ជាជីវះទន្តសាស្រ្ត” នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានលោកប្រធានគណៈទន្តពេទ្យរាជធានីខេត្តទាំង២៥ ព្រមទាំងលោក លោកស្រីសាស្ត្រាចារ្យ​ ទន្តបណ្ឌិតវាគ្មិនជាតិ និងអន្តរជាតិចូលរួមជាច្រើនរយនាក់ ។លោកសាស្ត្រាចារ្យជំនួយ ប៉ូច សុភារ័ត្ន ថ្លែងថា គណៈទន្តពេទ្យកម្ពុជា តែងតែលើកទឹកចិត្ត និងគាំទ្រដល់សកម្មភាពអភិវឌ្ឍន៍ វិជ្ជាជីវៈបន្តដែលរៀបចំដោយក្រុមប្រឹក្សាគណះរាជធានី-ខេត្ត សមាគមវិជ្ជាជីវះទន្តសាស្ត្រ គ្រឹះស្ថាន បណ្តុះបណ្តាលសាធារណៈ និងឯកជន និងដៃគូផ្តល់ការបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈបន្តនានា សំដៅជំរុញឱ្យមានការចូលរួមពីសំណាក់ទន្តពេទ្យទាំងអស់ក្នុងការសិក្សាស្រាវជ្រាវ និងបន្តអភិវឌ្ឍន៍នូវសមត្ថភាពចំណេះជំនាញ និងបច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណងបង្កើននូវចំណេះដឹងជំនាញវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងសមាហរណកម្មក្នុងតំបន់ ក៏ដូចជាសាកលលោក ព្រមទាំងលើកកម្ពស់ដល់ការផ្តល់សេវាពិនិត្យព្យា បាល ថែទាំងសុខភាពមាត់ធ្មេញដល់ប្រជាពលរដ្ឋប្រកបដោយគុណភាពសុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់។ លោកសាស្ត្រាចារ្យជំនួយ កែវ ឌីណាម៉ូរ៉ា ប្រធានគណៈទន្តពេទ្យរាជធានីភ្នំពេញ បានថ្លែងដែរថា ការជួប ជុំគ្នានេះ គឺជាការឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មផុសផុលក្នុងការអភិវឌ្ឍវិជ្ជាជីវៈបន្ត។ សន្និសីទទន្តសាស្ត្រនេះប្រារព្ធឡើងក្រោមប្រធានបទ “ការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពរបស់ អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យទន្តសាស្ត្រ” ដែលជាប្រធានបទមួយ ឆ្លើយតបទៅនឹងការអភិវឌ្ឍយ៉ាងខ្លាំង ផ្នែកទន្តសាស្ត្រឌីជីថល និងការ ប្រតិបត្តិវិជ្ជាជីវៈទន្តសាស្ត្រដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ។ លោកបន្តថា កន្លងមកគណៈកម្មការរៀបចំសន្និសីទត្រូវបានបង្កើតឡើង ហើយបានអញ្ជើញវាគ្មិនជាតិ និងអន្តរជាតិល្បីៗ ជាច្រើនរូបក្នុងគោលបំណងធ្វើបទបង្ហាញចែករំលែកចំណេះដឹង ចំណេះជំនាញបទពិសោធន៍ និងបច្ចេកទេសថ្មីៗ ដល់ទន្តពេទ្យរបស់យើង។ អង្គសន្និសីទនេះ គឺជាវេទិកាមួយដែលផ្តល់នូវការពិភាក្សា ផ្លាស់ប្តូរគំនិតយោបល់ថ្មីៗ លទ្ធផលនៃការអនុវត្ត និងស្រាវជ្រាវគ្លីនិកដែលអាចឆ្លើយតបបាន ទៅនឹងបញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងការផ្តល់សេវាព្យាបាលថែទាំងសុខភាពមាត់ធ្មេញ ជូនប្រជាពលរដ្ឋ។ លោកសាស្ត្រាចារ្យជំនួយ កែវ ឌីណាម៉ូរ៉ា បានបញ្ជាក់ថា អស់រយៈពេលជិតពីរទសវត្សមកហើយ ដែលគណៈទន្តពេទ្យរាជធានីភ្នំពេញ បានខិតខំបំពេញ បេសកកម្មយ៉ាងសកម្ម ដើម្បីលើកកម្ពស់ស្តង់ដារ នៃការប្រតិបត្តវិជ្ជាជីវៈទន្តសាស្ត្រ នៅកម្ពុជា។ ដោយមានកម្មវិធីសិក្សា ហ្មត់ចត់ ក្របខ័ណ្ឌបទបញ្ញតិរឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ទន្តពេទ្យក្នុងការព្យាបាលថែទាំ ផ្អែកលើលក្ខណៈវិទ្យាសាស្ត្រ ក្រមសីលធម៌វិជ្ជាជីវៈ វិស័យទន្តសាស្ត្ររបស់យើងមានការរីកចំរើនគួរជាទីមោទន ដែលអាចធានាបានថា ប្រជាជនកម្ពុជាទទួលបានសេវាទន្តសាស្ត្រប្រកបដោយគុណភាព៕ អត្ថបទ ៖ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បុរស ២នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារនៅអង់គ្លេស សម្រាប់ការធ្វើចារកម្មឲ្យចិន
06/19/2026 07:06 PM
អង្គការ WMO ៖ មនុស្សជាង ៣ពាន់នាក់ បានស្លាប់ដោយសារអាកាសធាតុអាក្រក់នៅទ្វីបអាហ្វ្រិក
06/19/2026 07:06 PM
អាកាសធាតុក្តៅវាយប្រហារតំបន់ជាច្រើននៅប្រទេសអាល្លឺម៉ង់ ពេលដែលសីតុណ្ហភាពនឹងកើនឡើងដល់ ៣៨អង្សាសេ
06/19/2026 07:06 PM
ស្រ្តីជាម្តាយរស់នៅក្នុងទីក្រុង Dubai ស្វាគមន៍បំរាមព័ត៌មានសង្គមសម្រាប់ក្មេងក្រោមអាយុ ១៥ឆ្នាំ របស់អារ៉ាប់រួម
06/19/2026 07:06 PM
EU បញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះអ៊ុយក្រែន និងជំរុញរុស្ស៊ីឲ្យ​ឈាន​ដល់​ឈប់បាញ់
06/19/2026 07:06 PM
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
06/19/2026 06:06 PM
រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល៖ លីបង់ទាំងមូល​ត្រូវតែឆេះសន្ធោសន្ធៅ​ ក្រោយ​ទាហានត្រូវបានសម្លាប់
06/19/2026 06:06 PM
ទឹកជំនន់ដ៏គំហក់បានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងនៅភាគខាងជើងអេស្ប៉ាញ
06/19/2026 06:06 PM
វិចិត្រករឥណ្ឌាឧទ្ទិសចម្លាក់ដីខ្សាច់ដល់កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់
06/19/2026 06:06 PM
រដ្ឋមន្រ្តីអង់គ្លេសជំរុញឲ្យអ៊ីស្រាអែលដកទ័ពចេញពីតំបន់ភាគខាងត្បូងលីបង់ដើម្បីឲ្យពលរដ្ឋវិលត្រឡប់ទៅផ្ទះវិញ
06/19/2026 06:06 PM