បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់

ព័ត៌មានជាតិ

កម្ពុជាស្វាគមន៍ក្រុមហ៊ុនជប៉ុនបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្តនៅកម្ពុជា

2024/11/30 06:47:21 pm        148
ភ្នំពេញ៖ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនតូយូតា ដឹកនាំដោយលោក Fujita Ryoji នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្វាគមន៍ចំពោះគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្ត នៅកម្ពុជា ដើម្បីអភិវឌ្ឍន៍ជំនាញក្នុងវិស័យយានយន្តនៅកម្ពុជា។ ក្នុងជំនួបការងារនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបានត្រៀមខ្លួនរួចរាល់ក្នុងការសហការជាមួយក្រុមហ៊ុន ក្នុងការអភិវឌ្ឍការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យយានយន្ត ដោយឯកឧត្តម បានស្នើដល់ក្រុមហ៊ុនពិនិត្យមើលលទ្ធភាពក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលនេះក្នុងបរិវេណគ្រឹះស្ថាន TVET នៅរាជធានីភ្នំពេញ។   ជាការឆ្លើយតប លោក Fujita Ryoji បានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចសហប្រតិបត្តិការលើគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ ដោយក្រុមហ៊ុននឹងពិនិត្យមើលទៅតាមអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីជំរុញគម្រោងនេះលេចចេញជារូបរាង។ លោក បានគូសបញ្ជាក់ថា គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្តនេះ គឺក្នុងគោលបំណងមិនត្រឹមតែសម្រាប់ដំណើរការផលិតកម្មរថយន្តរបស់ក្រុមហ៊ុននោះទេ តែនឹងផ្តល់ការបណ្តុះបណ្តាញជំនាញក្នុងវិស័យយានយន្តដល់សិស្សនិស្សិត និងគ្រូបង្គោល ជាមួយនឹងបច្ចេកវិទ្យាថ្មីៗនៃវិស័យយានយន្តសម្រាប់កម្ពុជា។ គម្រោងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្តនេះ អាចនឹងមានកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថាន TVET កម្ពុជា ក្នុងការបណ្តុះបណ្តាលជំនាញដូចជា ជំនាញថែទាំជួសជុលរថយន្ត ជំនាញតោននិងបាញ់ថ្នាំរថយន្ត រួមនិងការផ្តល់នូវឧបករណ៍សម្ភារៈនានាពាក់ព័ន្ធនឹងវិស័យរថយន្តជាដើម៕

ប្រធានសមាគមជាប់អាណត្តិថ្មី ប្តេជ្ញាចិត្តជំរុញវិស័យអចលនទ្រព្យនិងភ្នាក់ងារផ្តល់សេវា ឱ្យកាន់តែរីកចម្រើន

2024/11/30 03:03:50 pm        312
ភ្នំពេញ ៖ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលជាប់ក្នុងអាណត្តិថ្មីនេះ បានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ ជំរុញ សម្រួចកិច្ចការដែលនៅសេសសល់ឱ្យចំគោលដៅ, ការការពារពង្រឹងគោរពច្បាប់និងវិជ្ជាជីវៈ, ការកសាងសមត្ថភាព និងការស្តង់ដារ ដើម្បីជំរុញឱ្យវិស័យអចលនទ្រព្យ និងភ្នាក់ងារផ្តល់សេវា ឱ្យមានភាពរីកលូតលាស់កាន់តែប្រសើរ។ ​លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលត្រូវបានសមាជិកបោះឆ្នោតគាំទ្រ ជា ប្រធានសមាគមក្នុងអាណត្តិបន្ទាប់ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល ប្រធានសមាគម និងសមាជិកក្រុមប្រឹក្សា ភិបាលអាណត្តិទី៩ ឆ្នាំ២០២៤-២០២៦ នៅម្សិលមិញនេះ លោកបានថ្លែងនូវអំណរអរគុណ ចំពោះសមាជិកទាំងអស់ ដែលមាន សេចក្តីទុក និងបោះឆ្នោតជូនដល់លោក ជាប់ជាប្រធានសមាគមនៅក្នុងអាណត្តិថ្មីនេះ ដើម្បីបន្តបេសកម្មដឹកនាំ គ្រប់គ្រង ជំរុញលើក កម្ពស់វិស័យវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅក្នុងជំហ៊ានបន្ត។សម្រាប់អាណត្តិថ្មីនេះ, លោកបានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ នឹងជំរុញសម្រួចការងារដែលនៅសេសសល់ ជាពិសេសការដាក់ បញ្ចូលបន្ថែមនូវអ្វីដែលជាការចាំបាច់ នៅក្នុងវិស័យវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ ដោយដើរឱ្យត្រូវនិងបរិវបថ និងសង្គមដូចជា៖ ពង្រឹងការគោរពច្បាប់ និងវិជ្ជជីវៈ ព្រោះវិជ្ជាជីវៈនេះមានសារៈសំខាន់ណាស់ ដែលជាតួនាទីរបស់សមាគម ក៏ដូចជាអាជ្ញាធរដែល ពាក់ព័ន្ធ ជួយគាំទ្រដល់វិស័យទាំងនេះឱ្យរឹងមាំ, ការកសាងសមត្ថភាព ដើម្បីជំរុញផ្តល់សេវាកម្មមានទំនុកចិត្តពីអតិថិជន និងមាន ប្រសិទ្ធភាពតាមក្រមសីលធម៌វិជ្ជាជីវៈ និងរុញការអនុវត្តប្រកបដោយស្តង់ដារ ទាំងផ្នែកអចលនទ្រព្យ និងភ្នាក់ងារផ្តល់សេវាជាដើម។ទាក់ទិនវិស័យអចលនទ្រព្យ, លោក សន សៀប បានថ្លែងថា វិស័យអចលនព្រទ្យនេះ គឺវាដើរទន្ទឹមនិងសេដ្ឋកិច្ចរបស់ប្រជាជន, សេដ្ឋកិច្ចប្រទេសជាតិយើង, តំបន់ និងពិភពលោកផងដែរ បច្ចុប្បន្នបើយើងមើលទៅលើសេដ្ឋកិច្ចពិភពលោក គឺមានការងើបឡើងតិច តួចនៅឡើយ បើធៀបនិងឆ្នាំមុន, ក្នុងនោះសម្រាប់សេដ្ឋកិច្ចកម្ពុជា ក៏បានងើបឡើងវិញខ្លះៗផងដែរ។ ចំណែកការរំពឹងមានសម្ទុះ ងើបឡើងខ្លាំងនៅលើវិស័យអចលនវត្ថុនេះ ក៏មិនទាន់មានភាពច្បាស់លាស់នៅឡើយដែរ ។ លោក បន្តថា តាមរយៈដែលយើងសង្កេត ឃើញ, ចាប់ពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន គឺមានការងើបឡើងខ្លះៗ ខណៈថ្លៃលក់លើទីផ្សារ មានតម្លៃទាបជាងមុន។ នៅពេលដែល មានសកម្មភាពទិញ-លក់នេះ វាបានបង្ហាញនូវសញ្ញាណវិជ្ជមានឡើងវិញនៅក្នុងទីផ្សារ ពោលគឺយើងត្រូវការសម្រួចកិច្ចមួយចំនួនឱ្យចំ គោលដៅ ដើម្បីភាពរីកលូតលាស់នៃវិស័យអចលនទ្រព្យនៅកម្ពុជា។សូមញ្ជាក់ថា៖ ជុំវិញវិស័យសំណង់ បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្នុងរយៈពេល ៦ខែ ដើម អាណត្តិទី៧ គម្រោងសំណង់នៅទូទាំងប្រទេសមានចំនួន ១ ៦៤២ គម្រោង មានតម្លៃទុនវិនិយោគប្រមាណជាង ២,៦ ពាន់លានដុល្លារ។ ទោះបី ស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកនៅពុំទាន់ប្រសើរឡើងវិញ ដូចស្ថានភាពមុនការរីករាលដាលនៃជំងឺកូវីដ-១៩ ក្តី ក៏វិស័យ សំណង់កម្ពុជានៅតែមានកំណើនជាប្រចាំ ជាពិសេសគម្រោងថ្មីៗដែលបានស្នើសុំក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៤ មានកំណើន ខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕អត្ថបទ៖ សុន រ៉ាឌី

ព្រឹត្តិការណ៍អន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ លើកទី២៩ នឹងចាប់ផ្ដើមនៅថ្ងៃទី០១​ ខែធ្នូ​ ឆ្ន២០២៤ស្អែកនេះ

2024/11/30 02:16:25 pm        123
សៀមរាប ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមរត់ នៅក្នុងទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅអង្គរវត្ត ខេត្តសៀមរាប នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ស្អែកនេះ។ គោលបំណងនៃការរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង គឺទី១-ដើម្បីកៀគរថវិកាជួយដល់ជនពិការដោយសារគ្រាប់ម៉ីន ដែលបានអនុវត្តតាំងពីឆ្នាំ១៩៩៦ និងជួយដល់អង្គការសប្បុរសធម៌នានា ព្រមទាំងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡាជំនាញ ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍។ លើសពីនេះ ក៏ជាការចូលរួមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងបង្កភាពសប្បាយរីករាយក្រោមម្លប់នៃសន្ដិភាពផងដែរ។​ ព្រឹត្តិការណ៍ស្អែកនេះ​ នឹងមាន១៣៨៧៧នាក់​ អ្នករត់ជាតិ​ ១០៥៣២នាក់​ និងអន្តរជាតិ​៣៣៤៥នាក់​ មកពី៨៧ប្រទេស៕

ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទដឹកនាំ មន្ត្រីបច្ចេកទេសទៅពិនិត្យស្ថានភាពអភិវឌ្ឍន៍ចលនាភូមិគំរូ ក្នុងក្របខ័ណ្ឌគម្រោងការកសាងភូមិសន្តិភាព នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

2024/11/30 01:25:13 pm        123
(បន្ទាយមានជ័យ ) ៖ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដមជាថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេស ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញទៅពិនិត្យស្ថានភាពអភិវឌ្ឍន៍ចលនាភូមិគំរូ ក្នុងក្របខ័ណ្ឌគម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។   ក្នុងដំណើរទស្សនកិច្ចនោះផងដែរ ក៏មានការអញ្ជើញចូលរួមពី តំណាងទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA), តំណាងអង្គការទស្សនពិភពលោក, អាជ្ញាធរថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។ ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងនៅតាមទីតាំងមួយចំនួន រួមមាន៖ បង្គន់អនាម័យបរិយាបន្ន ១ខ្នង មាន ៣បន្ទប់ ក្នុងសាលាបឋមសិក្សា ហ៊ុន សែន សង្កែ ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង, ពិនិត្យស្ថានភាពដាំបន្លែរបស់ក្រុមកសិករ ២កន្លែង ក្នុងភូមិល្វា និងភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ មានក្រុមកសិករចំនួន ៤ក្រុម សមាជិកសរុប ៦៦នាក់ ព្រមទាំងបានពិនិត្យទីកន្លែងលក់បន្លែសហគមន៍ ១កន្លែង ស្ថិតនៅក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ដែលមានសមាជិកលក់បន្លែសរុប ១៥៣នាក់ ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេត នា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនចំពោះប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។ ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ការចុះដល់មូលដ្ឋានប្រជាពលរដ្ឋដល់ទីកន្លែងនេះ គឺដើម្បីពិនិត្យ និងស្វែងយល់អំពីស្ថានភាពជីវភាព រស់ នៅ របស់ប្រជាពលរដ្ឋក្នុងការប្រកបមុខរបរ ការបង្កបង្កើនផល និងការបង្កើនប្រាក់ចំណូលតាមគ្រួសារ ជាពិសេសដើម្បីស្វែងយល់អំពីផលលំបាក ការប្រឈមនានា ដែលប្រជាពលរដ្ឋកំពុងជួបប្រទះ ក្នុងគោលបំណងផ្ដល់នូវដំណោះស្រាយស្របតាមតម្រូវការ និងមាន ប្រសិទ្ធភាព។ សូមបញ្ជាក់ជូនផងដែរថា ទីតាំងដែលពិនិត្យស្ថានភាពនាឱកាសនោះ គឺស្ថិតនៅក្នុងគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការ អភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ ”ឬ“គម្រោងភូមិសន្តិភាព” ជាជំនួយឥតសំណងពីសាធារណរដ្ឋកូរ៉េ និងសម្របសម្រួលទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) គម្រោងនេះអនុវត្តរយៈ ពេល ០៥ឆ្នាំ (២០២២-២០២៦) ដែលមានខេត្តគោលដៅចំនួន ៣គឺ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដែលមានភូមិគោលដៅសរុបចំនួន ៣០ភូមិ។ ដោយឡែកក្នុងខេត្តបន្ទាយមានជ័យ គម្រោងបានជ្រើសរើសភូមិចំនួន ១២ភូមិ រួម មាន៖ ភូមិពន្លៃថ្មី ភូមិចែង និងភូមិប្រិយ៍ ឃុំទ្រាស, ភូមិតេជោភ្នំឆ័ត្រ ភូមិខ្វាវលិច និងភូមិថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក, ភូមិភ្នំរូង ភូមិចំបក់ ភូមិសង្កែ ឃុំបឹងបេង, ភូមិវាលហាត់ ភូមិថ្មី និងភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។ ទីតាំងទាំងនេះ កាលពីអតីតកាលជាដែលធ្លាប់ទទួលការញាំញីដោយសង្គ្រាមរាំរ៉ៃ និងការគំរាមកំហែងដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ តែបច្ចុប្បន្នត្រូវបានយកចិត្តទុក ដាក់ឱ្យមានការអភិវឌ្ឍធ្វើឱ្យប្រជាជនរស់នៅក្នុងជីវភាពធូរធារ និងសម្បូរ សប្បាយ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព អតីតនាយករដ្ឋមន្ដ្រី និងបន្ដវេនដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីនាពេលបច្ចុប្បន្ន៕

ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក ចុះសួរសុខទុក និងសំណេះសំណាលនាយទាហានពលទាហានតាមបណ្តាកងឯកភាពនៅតំបន់យោធភូមិភាគទី១

2024/11/30 12:12:50 pm        127
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូចុះសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និង ពលទាហាន នៅតាមបណ្តាកងឯកភាព ចំណុះយោធភូមិភាគទី១ ដែលកំពុងឈរជើងនៅព្រំដែនកម្ពុជា-ឡាវ។ជាមួយនឹងការសួរសុខទុក្ខនេះដែរ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក ជំនួសមុខឲ្យនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តីនៃកម្ពុជា ក៏បាននាំយកនូវអំណោយមួយចំនួនជូនដល់បណ្តាកងឯកភាព ដែលកំពុងឈរជើង នៅទីនោះផងដែរ ដោយអំណោយទាំងនោះរួមមាន អង្ករ ត្រីខ ប្រេងឥន្ធនៈ ថវិកាថ្នាំពេទ្យ និងសម្ភារៈសុខាភិបាលមួយចំនួនផងដែរ។ក្រៅពីចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហា នាយទាហានរង និងពលទាហាន នៅតាមបណ្តាកងឯកភាពទាំងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក ក៏បានអញ្ជើញទៅពិនិត្យមើលបង្គោលព្រំដែន កម្ពុជា-ឡាវ លេខ០៧៨ ដែលបានបោះរួចស្ថិតនៅគល់ស្ពានគង្គសែនជ័យផងដែរ៕

ឯកឧត្ដម ឃួង ស្រេង ជំរុញឲ្យមន្ត្រីគណបក្សប្រជាជនយកចិត្តទុកដាក់មើលថែសមាជិកបក្ស និងប្រជាពលរដ្ឋនៅមូលដ្ឋាន

2024/11/30 11:28:45 am        72
ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានជំរុញឲ្យមន្ត្រីគណបក្សប្រជាជនយកចិត្តទុកដាក់មើលថែសមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានជំរុញឲ្យមន្ត្រីគណបក្សប្រជាជនយកចិត្តទុកដាក់មើលថែសមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយត្រូវចុះពិនិត្យមើលទាំងជីវភាព និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅក្នុងមូលដ្ឋាន បើមានការខូចខាត ត្រូវជួសជុលស្តារឡើងវិញ។ការជំរុញរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំប្រចាំខែគណបក្សចុះមូលដ្ឋានខណ្ឌព្រែកព្នៅ នៅទីស្នាក់ការគណបក្សខណ្ឌព្រែកព្នៅ។ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា មន្ត្រីបក្សទាំងអស់ត្រូវយកចិត្តទុកដាក់មើលថែសមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពោលគឺនៅពេលគាត់មានបញ្ហាអ្វីមួយត្រូវដោះស្រាយជួយគាត់ភ្លាម ដូចជាការដោះស្រាយបញ្ហាទឹកលិច និងការផ្តល់ស្បៀងអាហារជាដើម។ បន្ថែមពីនេះ មន្ត្រីបក្សក៏ត្រូវចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានផងដែរ ទាំងប្រឡាយទឹក លូទឹក ផ្លូវ បង្គោលភ្លើងបំភ្លឺសាធារណៈជាដើម បើមានការខូចខាត ត្រូវជួសជុលស្តារឡើងវិញ។ មន្ត្រីបក្សត្រូវពង្រឹងប្រព័ន្ធផ្សព្វផ្សាយឲ្យបានខ្លាំងក្លា និងវាយបកឲ្យបានទាន់ពេលវេលា ពិសេសប្រសាសន៍ថ្នាក់ដឹកនាំប្រទេស ត្រូវបន្តផ្សព្វផ្សាយភ្លាមៗដើម្បីឲ្យសមាជិក និងប្រជាពលរដ្ឋបានទទួលព័ត៌មានភ្លាមៗ។មិនមែនគណបក្សប្រជាជនកម្ពុជាឈ្នះនៃការបោះឆ្នោតភ្លូកទឹកភ្លូកដីហើយ លែងដៃចោលនោះទេ។ ត្រូវក្តាប់ឲ្យបានពីចលនារបស់បក្សប្រឆាំងជ្រុលនិយម និងក្តាប់សតិអារម្មណ៍ប្រជាពលរដ្ឋឲ្យបាន ហើយជម្រាបគាត់ឲ្យបានយល់ជាមួយការផ្តល់ក្តីសង្ឃឹមជូនគាត់ ពិសេសចលនាពលរដ្ឋឲ្យបានយល់ច្បាស់ពីការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី។ ឯកឧត្ដម ឃួង ស្រេង បន្តថា គណបក្សប្រជាជនកម្ពុជាត្រូវទទួលបានជ័យជំនៈរហូត ដើម្បីឲ្យប្រទេសកម្ពុជារក្សាបានសន្តិភាព ដែលជាឱកាសអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចំរើន ពិសេសសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ប្រែក្លាយកម្ពុជា មានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ៕អត្ថបទ ៖ វ៉ាន់ដា

សម្ដេចតេជោ ហ៊ុន សែន វាយកូនគោលត្រៀមប្រកួតអបអរសាទរទិវាសន្ដិភាព ថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ

2024/11/30 11:09:05 am        116
ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញវាយកូនគោល ដើម្បីត្រៀមប្រកួតវាយកូនគោលអបអរសាទរទិវាសន្ដិភាព នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។ សម្ដេចតេជោ បញ្ជាក់ថា ក្នុង២សប្ដាហ៍សម្ដេចឆ្លៀតវាយកូនគោលម្ដងដើម្បីត្រៀមបក្រួតអបអរសាទរទិវាសិន្ដិភាពនេះ។ សម្ដេចតេជោ បានសរសេរនៅលើបណ្ដាញសង្គមថា៖«២សប្តាហ៍ឆ្លៀតវាយកូនគោលម្តងដើម្បីត្រៀមប្រកួតអបអរសាទរទិវាសន្តិភាពនៅកម្ពុជា២៩ធ្នូ២០២៤នាពេលខាងមុខ។ ថ្ងៃនេះធាតុអាកាសត្រជាក់ល្មមសមជាមួយរដូវរងា»។សូមជម្រាបថា រដ្ឋាភិបាល បានកំណត់យកថ្ងៃទី«២៩ ធ្នូ» ទៅជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការ ជារៀងរាល់ឆ្នាំ។ នេះបើតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ដែលបានចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១ មករា ២០២៤។ក្នុងអនុក្រឹត្យបានលើកយកហេតុផលថា ការកំណត់យកថ្ងៃទី២៩ ធ្នូ ជា«ទិវាសន្តិភាពនៅកម្ពុជា» នេះដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ដែលស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។ ជាពិសេសរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញនៅកម្ពុជា ដោយសារនយោបាយឈ្នះឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ «ជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងស់មរភូមិការទូត ទាំងសមរភូមិនយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេស នៅព្រះរាជាណាចក្រកម្ពុជា»។ នេះបើតាមអនុក្រឹត្យដដែល។ អនុក្រឹត្យដែលចុះហត្ថលេខាដោយសម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា «ទិវាសន្តិភាពនៅកម្ពុជា» នេះ ក៏ជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនគ្រប់ជំនាន់ ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាក ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ។ ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ក្នុងអនុក្រឹត្យ ដូច្នេះ៖«ជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគតឱ្យយល់ដឹងច្បាស់អំពី «គុណតម្លៃនៃសុខសន្តិភាព» ហើយរួមគ្នាលើកកម្ពស់ «វប្បធម៌សន្តិភាព» នៅកម្ពុជា ពិសេសការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ «សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុត សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាប្រកបដោយចីរភាព និងភិយ្យោភាព»។ ទិវាសន្តិភាពនៅកម្ពុជានេះ ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ។ ចំណែកគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួមបំផុសស្មារតីប្រជាជនកម្ពុជាឱ្យយល់ដឹងអំពីគុណតម្លៃនៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សាការពារសន្តិភាពនៅកម្ពុជា ឱ្យបានគង់វង្ស។ នេះបើតាមអនុក្រឹត្យដដែល៕

កម្ពុជានឹងអាចទទួលបានក្រុមហ៊ុនធំៗចំនួន៤បន្ថែម លើគម្រោងវិនិយោគវិស័យផ្សេងៗគ្នា

2024/11/30 09:28:50 am        159
ភ្នំពេញ ÷ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់ក្រុមហ៊ុន ដែលគ្រោងវិនិយោគបង្កើតរោងចក្រផលិតម៉ូតូនៅកម្ពុជា ធ្វើការ សិក្សាបន្ថែម ពីទំហំទីផ្សារ ក៏ដូចជាតម្រូវការនៅកម្ពុជា និងបានស្វាគមន៍គម្រោងផលិតកម្ម Ceramic, ផលិត Semi-conductor និងការអភិវឌ្ឍអចលនទ្រព្យ លើគម្រោងវិនិយោគនៅកម្ពុជា។ បន្ទាប់ពីកិច្ចប្រជុំ ធ្វើឡើងតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសជំនួបសម្តែងការគួរសម ជាមួយគណៈប្រតិភូក្រុមហ៊ុន Hong Leong Manufacturing Group នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ បានជំរុញឱ្យតំណាងក្រុមហ៊ុន ជួបពិភាក្សាលក្ខណៈបច្ចេកទេសលម្អិតជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការពង្រីកការ វិនិយោគនៅកម្ពុជា។ ជុំវិញបញ្ហានេះ, ឧកញ៉ា Tan Khee Meng បានជម្រាបឱ្យដឹងថា ក្រុមហ៊ុនបានគិតគូរវិនិយោគនៅកម្ពុជា មាន ចំនួន៤រួមមាន៖ ការបង្កើតរោងចក្រផលិតម៉ូតូ, ផលិតកម្ម Ceramic, ផលិត Semi-conductor, និងការអភិវឌ្ឍអចលនទ្រព្យ។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានស្វាគមន៍ ចំពោះគម្រោងវិនិយោគបង្កើត រោងចក្រផលិតម៉ូតូ, ឯកឧត្តម បានស្នើឱ្យក្រុមហ៊ុនធ្វើការសិក្សាបន្ថែម ពីទំហំទីផ្សារ ក៏ដូចជា តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា និងបានស្វាគមន៍ គម្រោងផលិតកម្ម Ceramic និងផលិត Semi-conductor ដែលក្រុមហ៊ុនអាចរកទីតាំងវិនិយោគ ក្នុងតំបន់ សេដ្ឋកិច្ចពិសេសណាមួយ ឬវិនិយោគបង្កើតំបន់សេដ្ឋកិច្ចពិសេសដោយខ្លួនឯង។ ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងពីការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដោយទទួលបាន គម្រោងវិនិយោគ ដែលប្រើបច្ចេកវិទ្យាទំនើប និងមានតម្លៃបន្ថែមខ្ពស់ជាច្រើនដូចជា៖ គម្រោងវិនិយោគផលិតសំបកកង់រថយន្ត, សម្ភារៈបរិក្ខារអេឡិចត្រូនិក, គ្រឿងបន្លាស់រថយន្ត, គ្រឿងសង្ហារឹម និងការផ្គុំដំឡើងទោចក្រយាន។ បន្ថែមលើនេះ កន្សោម ឧស្សាហកម្ម ក៏ត្រូវបានលេចជារូបរាងក្នុងតំបន់សេដ្ឋកិច្ចពិសេស លើមុខសញ្ញាវិនិយោគមួយចំនួនរួមមាន៖ ការផលិតអំពូលលម្អ អគ្គិសនី ខ្សែភ្លើង សម្ភារៈតុបតែងលម្អដើមគ្រីស្មាស់ គ្រឿងសង្ហារឹម ក្តារប្លាកេ ក្តារបន្ទះ និងការផ្គុំដំឡើងទោចក្រយានជាដើម។ទាក់ទងបញ្ហានេះដែរ, ឯកឧត្តម ជា វុទ្ធី ក៏បានជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនវិនិយោគលើវិស័យឧស្សាហកម្មឈើដាំ, ការកែ ច្នៃជ័រកៅស៊ូ, និងការកែច្នៃកសិផលផ្សេងៗជាច្រើនទៀត ខណៈបច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងជំរុញលើកកម្ពស់ ការវិនិយោគកែច្នៃ ក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែម៕អត្ថបទ៖ សុន រ៉ាឌី

មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាពនិងសុខភាពការងារតម្លៃជាង ២,៥លានដុល្លារ ដាក់ឱ្យដំណើរការផ្លូវការ

2024/11/30 09:19:36 am        79
ភ្នំពេញ ÷ មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ជាជំនួយរបស់សាធារណរដ្ឋកូរ៉េ តម្លៃជាង ២,៥លាន ដុល្លារ បានសម្ពោធដាក់ឱ្យដំណើរការផ្លូវការ នៅរសៀលថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ផាក់ ចឹងអ៊ុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា។ឯកឧត្តមរដ្ឋមន្រ្តី នៅក្នុងពិធីសម្ពោធនេះ បានមានប្រសាសន៍ថា មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារនេះ គឺជាសមិទ្ធផលថ្មី និងជាប្រវត្តិសាស្ត្រដែលរដ្ឋាភិបាល និងប្រជាជនកូរ៉េ ផ្តល់ជាចំណងដៃជូនប្រទេសកម្ពុជា និងជាចំណែកដ៏សំខាន់មួយដល់មហិច្ឆតារបស់រដ្ឋាភិបាលដែលចង់បង្កើតការងារសមរម្យជូនដល់កម្មករនិយោជិតដើម្បីធានាបាននូវសុខសុវត្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តរហូតដល់ចូលនិវត្តន៍ ព្រោះថាសុខភាពកម្មករនិយោជិតបានល្អប្រសើរ មិនមែនក្រសួងការងារធ្វើតែម្នាក់ឯងនោះទេ លុះត្រាតែមានការចូលរួមពីនិយោជកក៏ដូចជាកម្មករនិយោជិតខ្លួនឯងបានយល់ដឹងពីវិធានដែលត្រូវអនុវត្តសុវត្តិភាពនិងសុខភាពទាំងអស់គ្នាទើបយើងអាចធានាបានថាសុខភាពនិងសុវត្តិភាពការងារត្រូវបានអនុវត្តពេញលេញនៅកន្លែងការងារ។ បើតាមឯកឧត្តមទន្តបណ្ឌិត ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានរាយការណ៍ឲ្យដឹងថា មជ្ឈមណ្ឌលនេះ មានកម្មវិធីសិក្សាចំនួន ១០ម៉ូឌុល រួមមាន៖ កម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកទទួលបន្ទុកផ្នែកសុវត្ថិភាពការងារ, ផ្នែកសុខភាពការងារ, គ្រប់គ្រងសុវត្ថិភាពការងារនៅការដ្ឋានសំណង់,អ្នកត្រួតពិនិត្យលើសុវត្ថិភាពម៉ាស៊ីនស្ទូច,អ្នកត្រួតពិនិត្យលើសុវត្ថិភាពបរិក្ខាចរន្តអគ្គិសនី,ការត្រួតពិនិត្យលើសុវត្ថិភាពម៉ាស៊ីនសង្កត់ និងម៉ាស៊ីនគាប, ការត្រួតពិនិត្យលើសុវត្ថិភាពនៃប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់, ការត្រួតពិនិត្យសុវត្ថិភាពលើឧបករណ៍សម្រាប់ដំណើរការគីមីនិងឡចំហាយ និងវិធានការការពារការងារនៅលើទីខ្ពស់និងមណ្ឌលហប់៕អត្ថបទ ឈិត បូរ៉ាវី

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបើកពិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋាន ខេត្តឧត្តរមានជ័យ

2024/11/30 08:59:20 am        66
(ឧត្តរមានជ័យ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញបើកពិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅពហុកីឡដ្ឋាន ខេត្តឧត្តរមានជ័យ នាយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ មានរយៈពេល ៤យប់ ៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដែលជាការរៀបចំឡើង ជាលើកទី១ និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីការប្រារព្ធមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ និងយោងទៅតាមសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំ របស់សមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ប្រចាំឆ្នាំ។ការបោះជំរំនេះបានធ្វើឡើងក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព» ដែលមានការចូលរួមពីទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណ ៣០០នាក់ ក្នុងនោះមកពីក្លឹបយុវជនទាំង២៥គ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ, សាខាខេត្តចំនួន៨ រួមមាន ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តពោធិ៍សាត់។ព្រមជាមួយគ្នានេះ ក៏មានការចូលរួមពីយុវជនមកពីសមាគមជាតិអាស៊ីអាគ្នេយ៍ចំនួន ៨នាក់ ក្នុងនោះមកពី អឌ្ឍចន្ទក្រហម ម៉ាឡេស៊ី, កាកបាទក្រហម មីយ៉ាន់ម៉ា និងកាកបាទក្រហម វៀតណាម ពិសេសក៏មានការអញ្ជើញចូលរួមពី លោកស្រី ខាទ្រីន ក្លាសុន ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំកម្រងប្រទេសកម្ពុជា-ឡាវ-ថៃ-វៀតណាមផងដែរ។សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ រយៈពេល ៤យប់ ៥ថ្ងៃ នៅខេត្តឧត្តរមានជ័យ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ និងផ្ដល់ភាពអង់អាចដោយយុវជនក្នុងបរិវត្តន៍កម្មឌីជីថល។ទន្ទឹមនឹងនេះ ដើម្បីបង្កើតឱ្យមានការរឹតចំណងមិត្តភាព សហប្រតិបត្តិការ សាមគ្គីភាព ផ្លាស់ប្ដូរបទពិសោធន៍ក្នុងជួរយុវជន យុវជនពហុជំនាន់ពោល គឺមកពីសាខានិងគ្រឹះស្ថានឧត្តមសិក្សានិងមធ្យមសិក្សា, ផ្ដល់ការសិក្សាជាក់ស្ដែងពីប្រវត្តិនយោបាយ ឈ្នះ ឈ្នះ, ការតស៊ូក្នុងពេលមានសង្គ្រាមរបស់អតីតយុទ្ធជន, ការលើកកម្ពស់គុណតម្លៃនៃសន្តិភាព និងជីវភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋតាមសហគមន៍, លើកកម្ពស់ការចូលរួមក្នុងការគាំពារថែរក្សាបរិស្ថានបៃតង, ការសម្អាតបរិស្ថាន និងបំណិនជីវិត ក្នុងគ្រឹះស្ថានសិក្សា, ការចូលរួមអនុវត្តគម្រោងកែច្នៃសម្រាម និងការយល់ដឹងពីបរិវត្តន៍កម្មឌីជីថលក្នុងវិស័យមនុស្សធម៌ និងបញ្ញាសិប្បនិម្មិត និងផ្ដល់ឱកាសឱ្យយុវជនបានស្គាល់ និងចូលរួមការពារសម្បត្តិវប្បធម៌របស់ប្រទេសជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM
រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ កើត​មាន​នៅ​តំបន់ចុងបូព៌ារបស់រុស្ស៊ី ស្រប​ពេលមានការរញ្ជួយបន្តបន្ទាប់
06/19/2026 07:06 PM