គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន

ព័ត៌មានជាតិ

សមាគមអ្នកចែកចាយយានយន្តខេត្តក្វាងទុង ស្វែងរកកាលានុវត្តភាពវិស័យយានយន្តនៅកម្ពុជា

2024/11/29 03:12:09 pm        486
សភាពាណិជ្ជកម្មកម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ធុរកិច្ច​សមាគម​អ្នក​ចែក​ចាយ​យាន​យន្តមកពីខេត្តក្វាងទុង ប្រទេសចិន ខណៈគណៈប្រតិភូ កំពុងបំពេញទស្សនកិច្ច​នៅ​កម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគ និងកិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​យាន​យន្ត​នៅ​កម្ពុជា ដែលកំពុងរីកច្រើនយ៉ាងឆាប់រហ័ស។កិច្ចប្រជុំនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធាន​សភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាន​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន សម្រាប់​កម្ពុជា និងលោកស្រី យាន ហ្វេយ (Yan Fei) ប្រធាន​សមាគម​អ្នក​ចែក​ចាយ​យាន​យន្ត​ខេត្ត​ក្វាងទុង នៅទីក្រុងភ្នំពេញ។ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ឲ្យដឹងថា ក្នុងអង្គប្រជុំនេះ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្ម បានជម្រាប​ជូន​ភ្ញៀវ អំពីស្ថានភាពបច្ចុប្បន្ននៃវិស័យយានយន្តនៅកម្ពុជា ក៏ដូចជា​វិស័យ​សក្តានុពល សម្រាប់​កិច្ច​សហ​ប្រតិបត្តិការរួមគ្នា ថែមទាំងបានលើកឡើងនូវទំនាក់ទំនងដ៏រឹងមាំ រវាងកម្ពុជានិងចិន និង​ការ​ប្តេជ្ញា​របស់​ថ្នាក់ដឹកនាំ​ប្រទេសទាំងពីរ​ក្នុង​ការ​ជំរុញទំនាក់ទំនង​សេដ្ឋកិច្ច​ដោយ​អនុលោម​តាម​យុទ្ធ​សាស្ត្រ​បញ្ចកោណរបស់កម្ពុជា និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន។ ក្នុងអង្គប្រជុំខាងលើនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានជំរុញលើកទឹកចិត្តវិនិយោគិនចិន ប្រើប្រាស់​បច្ចេក​វិទ្យា និងជំនាញក្នុងវិស័យយានយន្ត បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលជាប្រទេស​មាន​ស្ថិរភាព​នយោបាយ មានទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្រនៅអាស៊ាន មានកម្លាំងពលកម្មវ័យក្មេង និង​មានបរិយកាសធុរកិច្ចល្អប្រសើរ។ជាមួយនេះ លោកស្រី យាន ហ្វេយ រួមនិងគណៈប្រតិភូធុរកិច្ច​សមាគម​អ្នក​ចែក​ចាយ​យាន​យន្ត​ខេត្ត​ក្វាងទុង បង្ហាញនូវចំណាប់អារម្មណ៍ចំពោះទីផ្សារយានយន្តនៅកម្ពុជា និងចង់សិក្សា​ស្វែងយ​ល់​ប​​ន្ថែមអំពីបរិមាណលក់ តម្រូវការយានយន្តថ្មីនិងយានយន្តប្រើប្រាស់រួច និងតម្រូវ​ការ​គ្រឿង​បន្លាស់​យាន​យន្ត។ គណៈប្រតិភូធុរកិច្ចខេត្តក្វាងទុង ក៏សិក្សាស្វែងយល់​ផង​ដែរ​អំពី​ច្បាប់​បទ​ប្បញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធនឹងការនាំចូលយានយន្ត ក៏ដូចជាស្ថានភាព នៃ​ការ​ផ្តល់ក​ម្ចី​ទិញ​លក់​យានយន្តនៅកម្ពុជា។ បើតាម ឯកឧត្តមអគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ស្ថាប័នទាំងពីរមានសុទិដ្ឋិនិយមថា ដំណើរ​ទស្សន​កិច្ច​របស់គណៈប្រតិភូខេត្តក្វាងទុងនាពេលនេះ គឺជាការវិវត្តន៍​ដ៏សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ការ​លើក​កម្ពស់​ទំនាក់ទំនងឧស្សាហកម្មយានយន្តរវាងកម្ពុជានិងចិន និងកិច្ចសហប្រតិបត្តិការ​នា​ពេល​អនាគត​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ភ្នាក់សេវាកម្មបានដើរតួសំខាន់ណាស់ ក្នុងការធ្វើឱ្យទីផ្សារអចលវត្ថុមានភាពរឹងមាំ

2024/11/29 02:57:25 pm        390
មន្រ្តីជាន់ខ្ពស់និយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចំា ចាត់ទុកភ្នាក់សេវាកម្ម គឺដើរ​តួសំខាន់​ណាស់ លើកផ្នែកទិញ លក់ និងជួល អចលនវត្ថុ ក្នុងនោះ​ប្រសិន​ការ​ផ្តល់​នូវ​សេវា​កម្ម​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ និងប្រកដោយវិជ្ជាជីវៈ នឹងធ្វើឱ្យទីផ្សារលើវិស័យនេះ មានភាពរឹងមាំ។ ឯកឧត្តម អ៊ិន មាត្រា អគ្គនាយករងនិយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចំា លើក​ឡើង​នៅ​ក្នុង​កម្ម​វិធី​មហាសន្និបាតលើក ទី១៤ និងការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល ប្រធាន​សមាគម និងសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៩ ២០២៤- ២០២៦ និង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារប្រចាំឆ្នាំ របស់សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា វិបត្តិហិរញ្ញវត្ថុ បានកើតឡើង នៅឆ្នាំ១៩៩៦-១៩៩៧ និងឆ្នាំ ២០០៨-២០០៩ ដែលបញ្ហាមួយចំនួន ក៏កើតឡើងពីការវាយតម្លៃ ចំណែកវិបត្តិ​ដែល​កើតឡើង​នៅ​សហរដ្ឋ​អាមេរិក ក៏មានការប៉ះពាល់ដល់អ្នកពាក់ព័ន្ធជាច្រើន ទាំងក្រុមហ៊ុន RealEstate និង​ក្រុមហ៊ុន​អ្នក​វាយតម្លៃជាដើម។ឯកឧត្តម បន្តថា ជុំវិញបញ្ហាវិបត្តិខាងលើនេះ គឺធ្វើឱ្យយើងបានសិក្សារៀនសូត្របន្ថែម ដើម្បី​ពង្រីក​ខ្លួន​ចាប់យកមុខរបរ និង ការធ្វើអាជីវកម្មឱ្យកាន់តែប្រសើរ, ចំណែកភ្នាក់សេវាកម្ម គឺ​បាន​ដើរ​តួសំខាន់​ណាស់លើកផ្នែកទិញ លក់ និងជួលអចលនវត្ថុជាដើម ហើយវិស័យនេះល្អឬមិនល្អ គឺ​អាស្រ័យលើបងប្អូនដែលរកស៊ីទទួលលើផ្នែកសេវាកម្មអចលនវត្ថុនេះផងដែរ ក្នុងនោះ​ប្រសិន​យើង​ផ្តល់ នូវសេវាកម្មប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយវិជ្ជាជីវៈ នឹងធ្វើឱ្យ​ទីផ្សារ​លើ​វិស័យ​នេះ​មាន​ភាពរឹងមាំល្អប្រលើរ។ចំណែក លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លើក​ឡើង​ផង​ដែរថា ចំពោះ ផលដែលបានកើតឡើងមកដល់ពេលនេះ គឺយើងបានរួបរួមគ្នា ខិតខំ​ប្រឹង​ប្រែង​គៀងគរ ដើម្បីឱ្យសមាជិក និងភ្នាក់ងាររបស់សមាគម បានធ្វើការជាមួយយ៉ាងច្រើន ដើម្បី​ជំរុញ​អភិវឌ្ឍន៍អាជីវកម្មឱ្យរីកចម្រើន ជាពិសេសគឺការជួយគាំទ្រ និងការយកចិត្តទុកដាក់ខ្ពស់ ពី​និយ័តករ​អាជីវកម្ម អចលនវត្ថុ និងបញ្ចំាផងដែរ ទើបធ្វើឱ្យសមាគម​អ្នកវាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា សម្រេចបាននូវ សមិទ្ធផលផ្សេងៗគួរកត់សម្គាល់។ជុំវិញបញ្ហានេះដែរ, លោក សន សៀប ក៏បានធ្វើការចែករំលែកអំពីផែនការសកម្មភាព បទ​ពិសោធន៍ និងទស្សនៈថ្មីៗ មួយចំនួន ដើម្បីជំរុញការកសាង នូវភាពជជោគជ័យ និងការ​ដោះស្រាយ​បញ្ហាប្រឈមផ្សេងៗ នៅក្នុងវិស័យអចលវត្ថុ ឱ្យមានភាព ល្អប្រសើរឡើងវិញ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-អូស្រ្តាលី ពិភាក្សាលើការរៀបចំយុទ្ធសាស្ត្រវិនិយោគ ដើម្បីគាំទ្រទាក់ទាញវិនិយោគិនថ្មីៗ​បន្ថែម

2024/11/29 02:42:10 pm        229
កម្ពុជា-អូស្រ្តាលី ពិភាក្សាលើការរៀបចំយុទ្ធសាស្ត្រវិនិយោគរយៈពេល៣ឆ្នាំ និងផែនការ​សកម្មភាព​សម្រាប់អនុវត្ត ដែលជាឯកសារ ផ្ទៃក្នុងរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បី​គាំទ្រដល់បេសកកម្មទាក់ទាញវិនិយោគ និងការផ្ដល់សេវាជូនវិនិយោគិនរបស់ស្ថាប័ន ដោយ​អនុ​លោម​តាម​យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧។ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃម្សិលមិញនេះ បាន​ដឹកនាំ​កិច្ចប្រជុំស្ដីពី ការរៀបចំយុទ្ធសាស្ត្រវិនិយោគរយៈពេល៣ឆ្នាំ និងផែនការ​សកម្មភាព​សម្រាប់​អនុវត្ត នៅក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមបានស្វាគមន៍ និង សម្តែងសេចក្តីសោមនស្ស ចំពោះ​ភាពជាដៃគូ និងការគាំទ្ររបស់រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី CAPRED និង​កម្ម​វិធី​នានា​មក កាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកន្លងមក ដើម្បីជំរុញ​ការ​ងើបឡើ​ងវិ​ញ​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា និងការពង្រឹងភាពធន់ តាមរយៈការ អនុវត្តនូវអន្តរាគមន៍សេដ្ឋកិច្ចចាំបាច់ជាច្រើន។ទាក់ទិនសកម្មភាពខាងលើនេះ, ឯកឧត្ដម ក៏បាន​លើកឡើង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​គ្រប់ៗអាណត្តិ ដែលចាត់ទុកការវិនិយោគ ជាបង្គោលនៃកំណើន​សេដ្ឋកិច្ច​កម្ពុជា​។ ​ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការ ដឹកនាំប្រកប​ដោយ​ភាព​ឈ្លាស​វៃ និងរហ័សរហួនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណា​ចក្រក​ម្ពុជា ប្ដេជ្ញាបន្តរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែល​ជា​កត្តាមូលដ្ឋានមិនអាចខ្វះបាន សម្រាប់ការ វិនិយោគរយៈពេលវែង ព្រមទាំងបន្តធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាផងដែរ។ ឯកឧត្តមអគ្គលេខាធិការរង ក៏បានគូសរំលេចពីនិន្នាការសាកលថ្មីៗ ដែលអាចជះ​ឥទ្ធិពល​ដល់​បរិយាកាស​វិនិយោគនៅកម្ពុជា ជាហេតុតម្រូវឱ្យកម្ពុជា ត្រូវរៀបចំយុទ្ធសាស្រ្តទាក់ទាញវិនិយោគ ស្រប​តាមនិន្នារការសកលថ្មីៗ ដើម្បីរុញច្រានកម្ពុជាឱ្យក្លាយជា ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ប្រកួត​ប្រជែង និងជាទិសដៅវិនិយោគដ៏លេចធ្លោមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងកិច្ចប្រជុំនេះដែរ, លោកស្រី Amber Cervnos លេខាទី១ នៃស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា ក៏​បានសម្ដែងនូវក្ដីសោមនស្ស និងពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលអូស្រ្តាលី និង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជាកន្លងមក។ លោកស្រី បន្តថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុងការរៀបចំឯកសារយុទ្ធសាស្រ្តនេះ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ កម្មវិធី CAPRED និងក្រសួងស្ថាប័នពាក់ព័ន្ធ។ លោកស្រី សង្ឃឹមយ៉ាងមុតមាំថា យុទ្ធសាស្រ្ត​វិនិយោគ​រយៈពេល៣ឆ្នាំ នឹងក្លាយឯកសារ ផ្ទៃក្នុងយ៉ាងសំខាន់ សម្រាប់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុង​ការទាក់ទាញវិនិយោគ ដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់។សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា ពីការ​រៀបចំ​យុទ្ធសាស្ត្រ​វិនិយោគរយៈពេល៣ឆ្នាំ និង ផែនការសកម្មភាពសម្រាប់អនុវត្ត ដែលជាឯកសារ​ផ្ទៃ​ក្នុង​របស់​គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បី គាំទ្រដល់​បេសកកម្ម​ជំរុញទាក់ទាញវិនិយោគ និងការផ្ដល់សេវាជូនវិនិយោគិនរបស់ស្ថាប័ន ដោយ​អនុលោម​តាម​យុទ្ធ​សាស្រ្តបញ្ច កោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧។ យុទ្ធសាស្ត្រ​នេះ នឹងដាក់ចេញសកម្មភាពជាក់លាក់ ដែលអាចអនុវត្តបាន ជាក់ស្ដែង ដោយផ្តោត​ជា​ចម្បង​លើ​ការ​កំណត់​វិស័យអាទិភាព, ការគាំទ្រ និងកិច្ចសម្រួលដល់វិនិយោគិន ព្រមទាំងការ​កំណត់​គុណ​តម្លៃ ច្បាស់លាស់ ក្នុងវិស័យអាទិភាពដែលបានកំណត់ ដើម្បីជំរុញទាក់ទាញវិនិយោគ និងទាញ​យក​ជា​អតិបរមានូវកាលានុវត្តភាពពី និន្នាការ ដែលបាននិងកំពុងលេចឡើងទាំងក្នុងតំបន់ និង​សកល​៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋសភាចេញញត្តិថ្កោលទោសចំពោះសារនយោបាយ បណ្តុះហិង្សា បំបែកបំបាក់ជាតិរបស់ក្រុមជ្រុលនិយម

2024/11/29 02:29:32 pm        110
នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ រដ្ឋសភាកម្ពុជា បានចេញញត្តិថ្កោលទោសចំពោះ សារនយោបាយបណ្តុះហិង្សា បង្កប់គំនិតគុំកួន ការស្អប់ខ្ពើម ការបំបែកបំបាក់សង្គមជាតិរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស។តាមរយៈញត្តិ រដ្ឋសភាកម្ពុជា បានប្រកាសថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសារ នយោបាយ ក៏ដូចជាទង្វើទាំងឡាយ ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ក្នុងរយៈពេលចុងក្រោយនេះ ដូចជាការបង្កើតរដ្ឋាភិបាលក្រៅច្បាប់និងសកម្មភាពញុះញង់ និងការប្រឌិត ព័ត៌មានភូតកុហកបោកប្រាស់គ្រប់រូបភាពដល់មតិសាធារណៈ។ រដ្ឋសភាបានបញ្ជាក់ថា នាពេលថ្មីៗនេះ ក្រុមនេះបានចេញសារ គ្មានសីលធម៌ បណ្តុះគំនិតហិង្សាដោយចេតនាចំៗឱ្យមានការប្រឆាំងលើក្រុមគ្រួសារ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាឥស្សរជនជាន់ខ្ពស់របស់ជាតិ ជាមគ្គទេសក៍សន្តិភាពរបស់កម្ពុជា ដែលបាន ធ្វើពលីកម្មដើម្បី «ជាតិ សាសនា និងព្រះមហាក្សត្រ» រហូតទទួលបានការគោរពស្រលាញ់ ការជឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ ក្នុងការដឹកនាំប្រទេសជាតិជាង ៤ទសវត្សរ៍ កន្លងមកនេះ។ ជាការពិត គេបានដឹងថា សារនយោបាយនិងសកម្មភាពយ៉ាងគឃ្លីននិងគ្មានមូលដ្ឋាន របស់ក្រុម ប្រឆាំងជ្រុលនិយមនាពេលនេះ គឺគ្រាន់តែរដើម្បីបម្រើមហិច្ឆតាដ៏ខ្មៅងងឹត ក្នុងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាការទ័លច្រករបស់ពួកគេ ក្នុងការបន្តជីវិតនយោបាយចុងក្រោយតែប៉ុណ្ណោះ។ ប៉ុន្តែទោះជាក្នុង កាលៈទេសៈណាក៏ដោយ ក៏ក្រុមជ្រុលនិយមនេះ មិនគួរបាត់សតិសម្បជញ្ញៈរហូតដល់ថ្នាក់បណ្តុះនិង សាបព្រោះវប្បធម៌ហិង្សា ការគុំកូន ការស្អប់ខ្ពើមជាតិសាសន៍ខ្លួន នៅក្នុងសង្គម ដែលជាគំរូអាក្រក់បំផុត ដល់អ្នកជំនាន់ក្រោយនោះឡើយ។ រដ្ឋសភាកម្ពុជាបានលើកឡើងថា លើសពីនេះទៀត សារនយោបាយហិង្សា គ្មានសីលធម៌របស់ពួកគេបានបង្កការឈឺចាប់ ប៉ះពាល់ ធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរក្រុមគ្រួសារឥស្សរជនកំពូលរបស់ជាតិ ដែលបានពលីកម្មយ៉ាងធំធេង ដើម្បីជាតិនិងប្រជាពលរដ្ឋ។ លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានគោរពនឹងដឹងគុណយ៉ាង ជ្រាលជ្រៅមិនត្រឹមក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងសហគមន៍អន្តរជាតិផងដែរ។រដ្ឋសភា ប្តេជ្ញាគោរពនិងការពារដ្ឋធម្មនុញ្ញ ការពារនិងបម្រើឆន្ទៈពលរដ្ឋ ដើម្បីបន្តកសាងនីតិរដ្ឋ ការពារសុខសន្តិភាព ស្ថិរភាពសង្គម ពិសេសដំណើរការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព មាន សុខដុមរមនានៅក្នុងសង្គម ដោយយកពលរដ្ឋជាស្នូល ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្របតាមឆន្ទៈរបស់ ប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីដឹកនាំនាវាកម្ពុជា ឈាន ឆ្ពោះទៅការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ និងឆ្នាំ២០៥០។ រដ្ឋសភាកម្ពុជាបាន អំពាវនាវដល់បងប្អូនជនរួមជាតិ ក៏ដូចជាមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ដែលស្រឡាញ់សន្តិភាព លើកកម្ពស់សីលធម៌សង្គម សុជីវធម៌ និងវិជ្ជាជីវៈ សូមប្រឆាំងនឹងថ្កោលទោសជា ដាច់ខាតចំពោះសកម្មភាពជ្រុលនិយមប្រកបដោយគ្រោះថ្នាក់ និងជាការសាបព្រោះវប្បធម៌ហិង្សាពិសពុល របស់ក្រុមប្រឆាំងជ្រុលនិយមនេះ៕

វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានពង្រីកវិសាលភាពប្រកបដោយនិរន្តរភាព និងដោយទំនុកចិត្ត

2024/11/29 02:22:02 pm        191
វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបន្តពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន ប្រកប​ដោយ​និរន្តរភាព និងទំនុកចិត្ត និងបានបន្ត អភិវឌ្ឍសេវាហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញ​តម្រូវ​ការ​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​ប្រសិទ្ធភាព មានកិច្ចការពារ និងប្រកបដោយបរិយាបន្ន ។លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា លើកឡើង​នៅ​ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ ស្ដីពី "វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា”នៅខេត្តត្បូងឃ្មុំ ថ្ងៃទី ២៨ ខែ វិច្ឆិកា ម្សិល​មិញ​នេះ​ថា ជាច្រើនទស្សវត្សរ៍កន្លងទៅ វិស័យមីក្រូហិរញ្ញ វត្ថុនៅកម្ពុជា បានបង្ហាញ​ពី​ការ​វិវត្ត​ និង​រីក​ចម្រើន​យ៉ាងខ្លាំង ហើយបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមកម្ពុជា ជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ កាត់បន្ថយ​វិសមភាព​ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ និងកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមតំបន់មូលដ្ឋាន។លោក បន្តថា ទោះបីយ៉ាងនេះក្តី វិស័យ​នេះ​ក៏​កំពុង​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​មិន​មាន​មូលដ្ឋាន​ជាក់​លាក់ និងការព្រួយបារម្ភ ពីអង្គការសង្គមស៊ីវិលមួយចំនួន ពាក់ព័ន្ធនឹង​ការ​បញ្ចេញ​ឥណទាន​ហួស​ពី​តម្រូវការ ដែលជាកត្តាជំរុញឱ្យគ្រួសារក្រីក្រជាប់បំណុល លើសលប់ ការអនុវត្ត​សកម្មភាព​ប្រមូល​បំណុល​ដែលមានលក្ខណៈគំរាមកំហែង និងការបង្ខំឱ្យគ្រួសារក្រីក្រកាត់បន្ថយរបបអាហារ ឬ​លក់ដីធ្លី ឬធ្វើចំណាកស្រុកខុសច្បាប់ ឬជំរុញឱ្យមានការបោះបង់ការសិក្សា និងការ​ជិះជាន់​លើ​ពលកម្ម​កុមារ ដើម្បីអាចទូទាត់ សងប្រាក់។ បញ្ហាចម្បងៗ​ដែល​ជា​ដើមហេតុ​នៃ​ការ​ចោទ​ប្រកាន់​ទាំង​នេះរួ​មមាន៖ ការផ្តល់កម្ចី និងសកម្មភាពបញ្ចាំខុសច្បាប់ ចំណេះដឹងផ្នែក​ហិរញ្ញវត្ថុ​នៅ​មាន​កម្រិត​ទាប ការឆកល្វែងក្នុងការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ កម្សាយនៃដំណើរការវាយតម្លៃ ក្នុង​ការផ្តល់ឥណទាន ការផ្តល់ឥណទានដោយផ្ដោតតែលើទ្រព្យបញ្ចាំ ការគិតកម្រៃសេវា និង​ការ​ពិន័យ​ផ្សេងៗក្នុងកម្រិតខ្ពស់ និងការអនុវត្ត​ការងារ​របស់​បុគ្គលិក​គ្រឹះស្ថាន​ដោយ​គ្មាន​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​ជា​ដើម​។លោក អែម កំណាន់ លើកឡើងថា បញ្ហានេះ ធនាគារជាតិនៃកម្ពុជា តែងតែយកចិត្ត​ទុក​ដាក់​ក្នុង​ការ​អនុវត្ត​សកម្មភាពជាច្រើន ដើម្បីជួយសម្រួលបញ្ហាប្រឈមនានាដែលមានក្នុងប្រព័ន្ធធនាគារ។ ជាក់ស្ដែង ធនាគារជាតិនៃកម្ពុជា បាននិងកំពុងពង្រឹងក្របខ័ណ្ឌ បទប្បញ្ញត្តិ និងត្រួត​ពិនិត្យ​ធនាគារ ក្នុងទិសដៅធានាឱ្យបាននូវការប្រកួតប្រជែងដែលស្មើភាព សុចរិតភាព តម្លាភាព និង​គិតគូរ​ដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការរីកចម្រើន​ប្រព័ន្ធ​ធនាគារ​ប្រកប​ដោយ​ចីរភាព និង​ការ​អភិវឌ្ឍ។ ក្នុងសិក្ខាសាលានេះដែរ, សុន្ទរកថា លោកជំទាវ ឌិត នីតា ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​មី​ក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា លើកឡើង ផងដែថា បញ្ហានេះសមាគមបានកិច្ចខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ និង​កាត់បន្ថយការប្រើប្រាស់សេវាឥណទានក្រៅផ្លូវការ កិច្ចការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាមរ​យៈការ​បោះ​ពុម្ព​បញ្ជីឈ្មោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ រួចធ្វើការបែងចែកសៀវភៅ ដល់ គ្រប់​អាជ្ញាធរ​មូលដ្ឋានដែលរួមមាន៖ មេឃុំ មេភូមិ និងប៉ូលីសប៉ុស្តិ ដើម្បីអាជ្ញាធរមូលដ្ឋានមាន មូលដ្ឋាន​នៅ​ក្នុងការផ្តល់ព័ត៌មាន បឋម ក៏ដូចជាធ្វើការផ្សព្វផ្សាយបន្តនូវគ្រឹះស្ថានធនាគារ និង​ហិរញ្ញវត្ថុ​ផ្លូវការទាំងនោះ។ ជាក់ស្តែងវិស័យមីក្រូហិរញ្ញនៅកម្ពុជា នៅតែបន្ត រក្សាបានកំណើន និង​ស្ថិរភាពតាមរយៈការផ្តល់សេវាកម្ម ប្រកបដោយបរិយាបន្ន ជាមួយស្មារតីទទួលខុសត្រូវខ្ពស់ និង​កិច្ច​ការពារ អតិថិជន ស្របតាមយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

សម្តេចធិបតី៖ ម៉ាឡៃ អតីតតំបន់កាកសំណល់ពីសង្គ្រាម បានប្រែក្លាយមកជាតំបន់អភិវឌ្ឍន៍ហើយ

2024/11/29 01:39:55 pm        87
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ម៉ាឡៃ អតីតតំបន់កាក​សំណល់​ពីសង្គ្រាម បានប្រែក្លាយមកជាតំបន់អភិវឌ្ឍន៍ហើយ ក្រោយការបញ្ចប់សង្គ្រាម​រ៉ាំរ៉ៃ​អស់ច្រើនទសវត្ស ។ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ ស្ថិតនៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរម្លឹកអំពីសង្គ្រាមកាលពីអតីតកាល ជាពិសេសសមរភូមិតំបន់ព្រំដែននៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅមុនការ ដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ គឺបានធ្វើឱ្យភាគីជម្លោះទទួលយកនូវការផ្សះផ្សាឯក ភាពជាតិ ហើយក៏បានរួមគ្នាធ្វើការស្តារ និងអភិវឌ្ឍន៍ប្រទេសឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ រហូត មកដល់សព្វថ្ងៃ ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការស្វែងសន្តិភាព មិនមែន​ជា​ការងាយ​ស្រួលទេ ប៉ុន្តែការបង្កើតនូវកំហឹង និងការសងសឹកគ្នាជាការងាយស្រួល។ ​ដូច្នេះការ​សម្ពោធ​សមិទ្ធផល ​នៅថ្ងៃនេះ គឺវាភ្ជាប់ជាមួយនឹងទិដ្ឋភាពជាក់ស្តែង​ ជាមួយនឹងអ្នកដែល​នៅ​សល់ពីសង្គ្រាម ៕ អត្ថបទ៖ មុត សុទ្ធ

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកំពុងខិតខំពន្លឿនការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីដើម្បីបញ្ចប់វិវាទដីធ្លី

2024/11/29 01:23:34 pm        121
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ​កំពុងខិតខំធ្វើយ៉ាងណាពន្លឿនបញ្ចប់ការវាស់វែង​ដីធ្លីចេញ​បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត ដើម្បីបញ្ចប់ជម្លោះរវាងប្រជាពលរដ្ឋ ។សម្ដេចរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីសម្ពោធសមិទ្ធផលនានា​នៅក្នុងតំបន់​អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះ ឈ្នះ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ​ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ក្នុងអាណត្តិមុននេះ ​ការងារវាស់វែង និង​ចុះបញ្ជី​ក្បាលដី បាន៧លាន៧សែនក្បាលដី ចែកជូនប្រជាពលរដ្ឋ ​បាន៧លានបណ្ឌ ចំណែកក្នុង​អាណត្តិទី៧នេះ បានវាស់ និងចុះបញ្ជីក្បាលដីបានបន្ថែម៣លានកន្លះ និងបានចេញកម្ម សិទ្ធិបណ្ដើរៗហើយ ​និងនៅសល់ប្រហែល១លានកន្លះក្បាលដីទៀត។សម្ដេធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលត្រៀមថវិកាប្រមាណ ១០០លាន​ដុល្លារទៀត​ ដើម្បីឈានទៅដល់ការបញ្ចប់ ​ហើយរៀបចំប្លង់បណ្ឌកម្មសិទ្ធិជូនប្រជាពលរដ្ឋ​នៅកន្លែង​ដែលវាស់វែងរួចហើយ។ ការចេញ បណ្ឌកម្មសិទ្ធិនេះ មិនត្រឹមតែបញ្ចប់ជម្លោះដីធ្លីនោះទេ ប៉ុន្តែវា​ផ្ដល់​ឱកាសដល់ម្ចាស់កម្មសិទ្ធិនីមួយៗ(ទ្រព្យរស់)មាន​ ប្លង់រឹងផ្នែកច្បាប់ អាចយកទៅប្រើប្រាស់​បានតាមតម្រូវការ ។សម្តេចធិបតីបានបញ្ជាក់ដែរថា សន្តិភាព និងនយោបាយឈ្នះ ឈ្នះ គឺបញ្ចប់សង្គ្រាមក្នុងឆ្នាំ១៩៩៨ ប៉ុន្តែយើង ​ត្រូវការរយៈពេល២០ឆ្នាំទៀត ​ដើម្បីបញ្ចប់សង្គ្រាមដីធ្លីរវាងប្រជាជន​ ព្រោះជម្លោះដីធ្លី វាផុយស្រួយណាស់​ នៅក្នុងការ ​បង្កើតទំនាស់​ ជាពិសេសបើមានការលូកដៃពីក្រុមណាមួយ ៕អត្ថបទ៖ នីតា 

សម្ដេចធិបតី៖ មួយសប្ដាហ៍នេះកម្ពុជាដឹកនាំកិច្ចប្រជុំធំៗ លំដាប់អន្តរជាតិដោយលើកឡើងពីគុណតម្លៃនៃសន្ដិភាព

2024/11/29 12:56:45 pm        95
ក្នុងឱកាសអញ្ជើញជាអធិបតី អញ្ជើញសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះដែរ សម្ដេចមហាបវរធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរម្លឹកថា មួយសប្ដាហ៍នេះ កម្ពុជាដឹកនាំកិច្ចប្រជុំធំៗ​លំដាប់អន្តរជាតិជាច្រើន ក្នុងនោះមានមេដឹកនាំមកពីបណ្ដាប្រទេស និងបក្សនយោបាយជាច្រើនប្រទេស បានចូលរួម ហើយកិច្ចប្រជុំទាំងនោះ គឺបានលើកឡើងពីគុណតម្លៃនៃសន្ដិភាព។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានរម្លឹកថា កម្ពុជាបានដឹកនាំកិច្ចប្រជុំធំៗជាច្រើនក្នុងនោះមានថ្នាក់ដឹកនាំប្រទេស និងគណបក្សនយោបាយមកពីប្រទេសជាច្រើន នៅទូទាំងតំបន់ និងពិភពលោកបានអញ្ជើញមកចូលរួម ប៉ុន្ដែអ្វីដែលគួឱ្យគត់សម្គាល់នោះ គឺកិច្ចប្រជុំទាំងអស់បានលើកឡើងអំពីប្រធានបទ គុណតម្លៃនៃសន្ដិភាព។ សម្ដេចធិបតី បញ្ជាក់ថា ពេលកម្ពុជាដឹកនាំកិច្ចប្រជុំជាមួយបណ្ដាមេដឹកនាំប្រទេស និងមេដឹកនាំ​គណបក្ស គឺបានលើកឡើងពីតម្លៃនៃន្ដិភាព។ សម្ដេចធិបតីបញ្ចាក់ថា ថ្នាក់ដឹកនាំ​ប្រទេស​ទាំងអស់ បានលើកឡើងពី តម្លៃនៃសន្ដិភាព ប៉ុន្ដែពិភពលោកមើលឃើញ​តម្លៃសន្ដិភាពនេះ កាន់តែខ្លាំង គឺនៅពេលដែលបាត់បង់សន្ដិភាព។ ឧទាហរណ៍ដូចជាសង្គ្រាមនៅ ប្រទេស រុស្ស៊ី-អ៊ុយក្រែន, អ៊ីស្រាអែល និងបាឡេស្ទីន ជាដើម ដែលពលរដ្ឋជាច្រើនកំពុងរងគ្រោះ ហេរដ្ឋារចនាសម្ព័ន្ធដែលខិតខំកសាងត្រូវបានបំផ្លិចបំផ្លាញ។សូមជម្រាបថា ក្នុងមួយសប្ដាហ៍កន្លងទៅនេះ កម្ពុជាបានដឹកនាំកិច្ចប្រជុំធំៗជាច្រើនដូចជា កិច្ចស ប្រជុំពេញអង្គនៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និង សន្តិភាព (IPTP) លើកទី១១”។ កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញាអូតាវ៉ា និងការរៀបចំ​សេចក្តី​ថ្លែងការណ៍ និងផែនការសកម្មភាពសៀមរាប-អង្គរ២០២៤ ជាដើម​ ៕ អត្ថបទ ដារ៉ា

រយៈពេល១៥ខែមកនេះ សម្ដេចធិបតីប្រើយុទ្ធសាស្រ្ដឈ្នះឈ្នះ ដោះវិវាទដីធ្លី ជូនពលរដ្ឋបានរាប់ម៉ឺនហិកតា

2024/11/29 12:49:30 pm        102
ក្នុងឱកាសអញ្ជើញជាអធិបតី អញ្ជើញសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិ​បឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះដែរ សម្ដេចមហាបវរធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល ១៥ ខែកន្លងមកនេះ សម្ដេចបានប្រើយុទ្ធសាស្រ្ដ ឈ្នះ ឈ្នះ ដោះបញ្ហាវិវាទដីធ្លីជូន​ប្រជាពលរដ្ឋបានរាប់ម៉ឺនហិកតា ដោយអនុវត្តតាមគោលការណ៍ច្បាប់ សន្ដិវិធី រក្សាភាពស្ងៀមស្ងាត់ និងមានការចូលរួម​ពី​ប្រជាពលរដ្ឋគ្រប់គ្នា។ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ​បានមានប្រសានស៍បញ្ជាក់ថា កន្លងទៅមានក្រុម​ជ្រុលនិយម និងអង្គការក្រៅរដ្ឋភិបាលមួយចំនួនបានយកបញ្ហាវិវាទដីធ្លីនេះ មកដាក់បន្ទុកលើរាជ​រដ្ឋាភិបាល ក្នុងនោះ​ក៏មានក្រុមជ្រុលនិយមដែលជាមេក្លោងជាអ្នកញុះញង់ពលរដ្ឋ​ឱ្យចូលទៅកាប់​រុករានន្ទ្រានដីរដ្ឋដោយខុសច្បាប់ កុំឱ្យជឿលើការដោះស្រាយរបស់រាជរដ្ឋាភិបាល ហើយទៅ​បង្កើត​បញ្ហាដល់រាជរដ្ឋាភិបាល និងកេងចំណេញផ្នែក​សេដ្ឋកិច្ចរបស់ពួកគេ ​ដែលរឿងនេះ​បានកើតឡើង​ដដែលៗ ជាការរៀបចំឡើងដោយក្រុមជ្រុលនិយម។សម្ដេចធិបតីបញ្ជាក់ថា​ បញ្ហាវិវាទដីធ្លីដែលកើតមានឡើងនាពេលកន្លងទៅនេះ ភាគច្រើនគឺ​កើតឡើង​រវាងពលរដ្ឋ ​និងពលរដ្ឋដែលចូលទៅរុករានទន្រ្ទានដីរដ្ឋដោយខុសច្បាប់នេះឯង ក្នុងនោះក៏មានពលរដ្ឋមួយចំនួន​ចាញ់បោក​មេខ្យល់រហូតខាត់បងថវិកាផ្ទាល់ខ្លួនថែមទៀត។ ក្នុងកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ​បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំចាញ់កលក្រុមជ្រុល​និយម ជាពិសេសមេដឹកនាំជាទណ្ឌិតក្បត់ជាតិនៅក្រៅប្រទេស ​ដែលតែងតែលើកយករឿង​បូរណភាព​ទឹកដី និងរឿងព្រំដែនកម្ពុជា​ មកបង្កើតជាបញ្ហាដើម្បីញុះញង់ពលរដ្ឋ និងដើម្បីកេង​ចំណេញផលប្រយោជន៍នយោបាយរបស់ពួកគេ គឺដុតកំហឹងពលរដ្ឋ ដើម្បីតែផ្ដួលរំលំរាជរដ្ឋាភិបាល​តែប៉ុណ្ណោះ។ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួល ករណី វិវាទដីធ្លីចំនួន ១៥,៩៦០ ករណី ​ក្នុងនោះ មានករណីវិវាទ ៤ប្រភេទ គឺ វិវាទលើនិឯកជន, វិវាទលើទីតាំងដីរដ្ឋ និងដីសហគមន៍, បណ្ដឹងជំទាស់លើសេចក្តី​សម្រេចរបស់​ស្ថាប័ន​តុលាការនិងសេចក្តី សម្រេចរាជរដ្ឋាភិបាលរួចហើយ ​និងបណ្ដឹង ឬសំណើមាន​ចរិត​នយោបាយ។ ក្នុងករណីវិវាទទាំងនេះក្រសួងបានសម្របសម្រួល ​ដោះស្រាយបញ្ចប់ចំនួន ១៤, ៩១៩ ករណី នៅសេសសល់ ១,០៤១ករណី ដែលកំពុងដោះស្រាយបញ្ចប់៕អត្ថបទ៖វ៉ន ដារ៉ា 

សម្តេចធិបតី៖ រដ្ឋនឹងចាប់ផ្តើមចែកដីជូនពលរដ្ឋ ដែលអត់ដីពិតប្រាកដនៅដើមឆ្នាំក្រោយ

2024/11/29 12:37:05 pm        145
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា រដ្ឋបានត្រៀមដីរួច រាល់ហើយសម្រាប់ផ្តល់ជូនដល់ប្រជាពលរដ្ឋណាដែលអត់ដីពិតប្រាកដ ខណៈគម្រោងផ្តល់នេះ នឹងចាប់ ផ្តើមអនុវត្តពីដើមឆ្នាំក្រោយតែម្តង ។ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ នៅឃុំ ទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញ​នូវគោលនយោបាយផ្តល់ដីសម្បទាន​សង្គមកិច្ចតាមនីតិវិធីច្បាប់ដោយនឹងចែកដី​ ជូនពលរដ្ឋណាដែលអត់ដីពិតប្រាកដ ខណៈការដាក់​ចេញនូវគោលនយោបាយនេះគឺដើម្បីលើកស្ទួយជីវ ភាពរបស់ពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ​របស់ប្រជាជន។យ៉ាងណាក៏ដោយ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានរំលឹកដល់ប្រជាពលរដ្ឋកុំស្តាប់តាមការ​ញុះញង់​របស់ជនមួយចំនួនតូច ​ដែល​បំផុសបំផុល​ឲ្យបងប្អូន​ទៅកាប់ទន្ទ្រានព្រៃ ឬឈួសឆាយដីរដ្ឋ​ខុសច្បាប់ឲ្យសោះ ។ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានផ្តាំទៅក្រុមអគតិមួយចំនួន​ត្រូវបញ្ឈប់​ជាបន្ទាន់ផងដែរ នូវ​សកម្មភាព​ទាំងឡាយណា ដែលឆបោកពលរដ្ឋតាមរយៈការឃោសនាឲ្យមានការកាន់កាប់ដីរដ្ឋ​ដោយខុសច្បាប់​ដើម្បី​តែផលប្រយោជន៍ខ្លួនឯងនោះ ៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM