កម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
ប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ដែលបាន​ផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត លី ធុជ អនុញ្ញាតឱ្យប្រធានផ្នែកសកម្មភាពមីនមនុស្សធម៌ នៃការិយាល័យ​ការបរទេស​សហព័ន្ធអាល្លឺម៉ង់ ចូលរួមសម្តែងការគួរសម និងពិភាក្សាការងារ

2024/11/27 03:52:46 pm        213
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរ​មីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ បណ្ឌិត Peter Matthias Reuss ប្រធាន​ផ្នែកសកម្មភាពមីនមនុស្សធម៌ នៃការិយាល័យការបរទេសសហព័ន្ធអាល្លឺម៉ង់ ចូលជួប​សម្តែង​ការគួរសម និងពិភាក្សាការងារស្តីពីវិស័យសកម្មភាពមីន។ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែង​អំរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលជួយគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ក្នុងនោះរួមទាំងគាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។ ជាមួយគ្នានោះ ប្រទេសអាល្លឺម៉ង់ បានរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​គាំទ្រ​ដល់​ដំណើរ​ការ​ដឹកនាំ​អនុ​សញ្ញា​អូតាវ៉ា​ក្នុង​ភាព​ជា​ប្រធានរបស់កម្ពុជា រយៈពេល ១ឆ្នាំ រហូតទទួលបានជោគជ័យ។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា វឌ្ឍនភាពនៃសកម្មភាពមីនបច្ចុប្បន្ននៅកម្ពុជា បាន​មក​ពីការរួមចំណែកពីរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបា​ន​ធ្វើ​ឱ្យ​ជីវិភា​ព​រស់​នៅ​របស់​ប្រជាជន និងសហគមន៍មានការរីកចំរើនជាងមុន។ កម្ពុជា នៅតែបន្តដោះស្រាយ​ផល​ប៉ះពាល់​ដែល​នៅ​សេស​សល់ រហូតដល់កម្ពុជាអាចសម្រេចនូវគោលដៅ កម្ពុជាគ្មានផលប៉ះពាល់​ដោយ​សារ​មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ជាមួយគ្នានោះ ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណ​ដល់​ប្រទេស​អាល្លឺម៉ង់ ដែលបន្តឈរជាមួយកម្ពុជា និងធ្វើជាដៃគូយ៉ាងជិតស្និទ្ធ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ប្រាប់ បណ្ឌិត Peter Matthias Reuss ថា ជាមួយ​នឹង​ផលប៉ះពាល់ធ្ងន់ធ្ងរដោយសារគ្រាប់មីន កម្ពុជាបាននឹង​កំពុង​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​នូវ​ចម្ការ​មីនតាមបណ្តោយព្រំដែនកម្ពុជា-កម្ពុជា ដែលតម្រូវកម្ពុជា​ត្រូវ​បន្ត​ស្នើ​សុំ​ពន្យា​ពេល​បោស​សម្អាត​មីន។ លោកបណ្ឌិត Peter Matthias Reuss បានសម្តែងនូវការអបអរសាទរចំពោះភាពជាអ្នកដឹកនាំ និង​ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ហើយ​ប្រទេស​អាល្លឺម៉ង់នៅតែបន្តគាំទ្រ និងភាពជាដៃគូ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​វិស័យ​សកម្មភាព​មីន​នៅក​ម្ពុជា៕

រដ្ឋាភិបាលកំពុងបន្តថែរក្សា និងការអភិវឌ្ឍន៍ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីជំរុញការរីកលូតលាស់

2024/11/27 03:20:36 pm        255
រាជរដ្ឋាភិបាលកម្ពុជា បានខិតខំក្នុងការថែរក្សា និងអភិវឌ្ឍន៍សេដ្ឋកិច្ច ជំរុញ​ដល់​ការ​រីក​លូត​លាស់​មាន​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឱ្យ មានកំណើនវិជ្ជមាន និងមានអត្រាអតិផរណាទាប ផ្តល់លទ្ធ​ភាព​ដល់​អ្នក​វិនិយោគទទួលបានផលចំណេញ ស្របពេលកម្ពុជាកំពុងទទួល បានកំណើន​វិនិយោគ​ជា​បន្ត​បន្ទាប់​។ឯកឧត្ដម សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លើកឡើង ក្នុងបទបង្ហាញ ក្នុងពិធីសម្ពោធដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ប្រព័ន្ធ​គ្រប់​គ្រង​គម្រោង​វិនិយោគកម្ពុជា នៅថ្ងៃទី ២៧ ខែ វិច្ឆកា នេះថា ជុំវិញ ការវិនិយោគ កម្ពុជាមាន​រាជ​រដ្ឋាភិបាល​ធ្វើ​ការអបជាមួយវិស័យឯកជន ដោយយកធុរកិច្ចជាទិសដៅ​សម្រាប់​រុញ​កំណើន​សេដ្ឋកិច្ច និង មានគោលនយោបាយមិនប្រែប្រួល ចាប់តាំងពីកម្ពុ​ជាបា​ន​បង្កើត​ច្បាប់​វិនិយោគ​លើក​ទី១ នៅក្នុងប្រវត្តិសាស្រ្តទំនើបរបស់កម្ពុជា ឆ្នាំ ១៩៩៤ ដោយបានយកធុរកិច្ចជនជាដៃគូ និង​បានបើកចំហរ ដោយឈរលើមូលដ្ឋានបើកទ្វាសម្រាប់ទទួលអ្នកវិនិយោគ ដោយប្រកាន់ ខ្ជាប់​អ្នក​វិនិយោគគឺជាដៃគូ ដែលបានផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ច។ឯកឧត្ដម បន្ថែមថា ជុំវិញការងារនេះ ជារាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយមេដឹកនាំវ័យក្មេង មាន​ថាមពលច្បាស់លាស់ និងឈ្លៀសវៃ ដោយបាន​គិតគូរ​យកផ្នែក​ឯកជន​ជា​ដៃគូ​សម្រាប់​ការ​អភិវឌ្ឍ ជាក់ស្តែងក្នុងរយៈពេលជាង១ឆ្នាំនេះ សម្តេចធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្តី បាន​ណែនាំ​ដ​ល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រៀបចំវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ នេះ​បាន​បង្ហាញ នូវកាយវិការដែលយកធុរជន ធុរកិច្ច ជាដៃគូ ដើម្បីជំរុញឱ្យ​ប្រទេស​ជាតិ​ដំណើរ​ការ​ទៅ​មុ​ខប្រកបដោយថាមពល។ឯកឧត្ដម សួន សុផល បន្ថែមថា ផ្អែកតាមការអង្កេតរបស់ធនាគារពិភពលោក រាជ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​បន្តប្តេជ្ញាការពារ ថែ រក្សាសន្តិភាព ស្ថិរភាព បានជំរុញឱ្យកម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ជាង​ប្រទេស​ធំ​ៗ​ចំនួនពីរនៅក្នុងតំបន់ នេះជាមោទនភាពរបស់កម្ពុជា និងបានបង្ហាញថា រាជ​រដ្ឋាភិបាល​កម្ពុជាបានគិតគូរយកធុរកិច្ចជាដៃគូរជាសំខាន់ ខុសពីប្រទេសដ៏ទៃ ដោយកម្ពុជា​បាន​បង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍ ជាស្ថាប័នច្រកចេញចូលតែមួយ ដែលដឹកនាំដោយនាយករដ្ឋមន្រ្តី។ឯកឧត្ដម បញ្ជាក់ថា ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើឱ្យមានសន្តិភាព ស្ថិរភាព​យូរអង្វែង ខិតខំក្នុងការថែរក្សា និងអភិវឌ្ឍន៍សេដ្ឋកិច្ច ជំរុញដល់ការ​រីក​លូត​លាស់​មាន​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឱ្យមានកំណើនវិជ្ជមាន និងមានអត្រាអតិផរណាទាប ផ្តល់លទ្ធភាព​ដល់​អ្នក​វិនិយោគទទួលបានផលចំណេញ ស្របពេលកម្ពុជា​កំពុង​ទទួល​បាន​កំណើន​វិនិយោគ​ជា​បន្ត​បន្ទាប់ ជាក់ស្តែងនៅ ក្នុងវិបត្តិជំងឺកូវីដ ១៩ កម្ពុជាក៏នៅតែខិតខំទាក់ទាញ ក្នុងនោះនៅឆ្នាំ ២០២០ កម្ពុជាមានកំណើនលើការវិនិយោគ ចំនួន ៨ ពាន់លាន ក្នុងពេលដែល​ពិភពលោក​ធ្លាក់​ចុះ​ជា​គំហុក ហើយវិបត្តិនេះក៏បានធ្វើឱ្យកម្ពុជារៀបចំគោលនយោបាយវិនិយោគមួយ ដោយឱ្យអ្នក វិនិយោគកាន់តែមានជំនឿទុកចិត្ត ក្នុងនោះនៅឆ្នាំ ២០២១ កម្ពុជា​បាន​ដាក់​ចេញ​នូវ​ច្បាប់​ស្តីពី​វិនិយោគ​កម្ពុជា ដែលអាចធ្វើឱ្យការវិនិយោគ នៅកម្ពុជារក្សាបានក្នុងរង្វង់ ៤ ពាន់លានដុល្លារ បច្ចុប្បន្នការវិនិយោគកំពុងមានកំណើនកើនឡើងផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM បង្កើតឡើងដើម្បីពន្លឿននីតិវិធី សម្រាប់ការស្នើសុំការវិនិយោគ

2024/11/27 03:08:20 pm        212
បន្ទាប់ពីបានដាក់ឲ្យដំណើរការសាកល្បងផ្ទៃក្នុងរយៈពេល៣ខែកន្លងមកនេះ ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​វិនិយោគិន​អាច​ដាក់​ពាក្យ​ពី​គ្រប់​ទីកន្លែង និងគ្រប់ពេលវេលា ពោលគឺកាត់បន្ថយជំនួប​រវាង​មន្រ្តី​ និង​អ្នក​វិនិយោគ និងកាត់បន្ថយពេលវេលាពីរយៈពេលវែងឲ្យមកខ្លី។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធ​ថ្មីនេះ នឹងជួយសម្រួលដល់កិច្ចវិនិយោគរបស់អ្នកវិនិយោគនានាទាំងនៅក្នុងស្រុក និង​ក្រៅ​ប្រទេស​ ឲ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និង​ប្រសិទ្ធភាព ព្រមទាំងចូលរួមកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល និងរដ្ឋាភិបាល​ឌីជីថល​នៅ​កម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​កម្ពុជា។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ប្រព័ន្ធថ្មីនេះ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នឹង​ពង្រីក​ទៅ​កាន់ក្រសួង ស្ថាប័នជាច្រើនផ្សេងៗទៀត រួមមាន៖ ក្រសួងពាណិជ្ជកម្ម , ក្រសួង​ទេសចរណ៍ , ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ , អគ្គនាយកដ្ឋានពន្ធដារ និង​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា , ក្រសួងរៀបចំដែនដី និងនគររូបនីយកម្ម និង​ក្រសួង​មហា​ផ្ទៃ​ជាដើម ដើម្បីបញ្ជូនព័ត៌មាននានាអំពីឱកាសវិនិយោគ កុំឲ្យអ្នកវិនិយោគ​មាន​ការ​លំបាក​រត់​ពី​មួយ​ទៅមួយ ដែលជាបញ្ហាកើតឡើងដដែលជាដដែល។ ហើយប្រព័ន្ធនេះដែរ នឹងធ្វើ​ឲ្យ​អ្នក​វិនិយោគ​កាន់​តែទទួលបាននូវទំនុកចិត្តមួយកម្រិតថែមទៀតពីវិនិយោគិនទាំងជាតិ និងអន្តរជាតិ។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បាន​និង​កំពុង​ខិតខំ​ប្រឹង​ប្រែង ទាក់ទាញអ្នកវិនិយោគ ឲ្យមកបណ្តាក់ទុននៅកម្ពុជា ដើម្បីចូលរួម​បង្កើត​ការងារ​ជូន​ប្រជា​ពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ច ឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យកម្ពុជា ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ត្រឹមឆ្នាំ២០៥០។ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) បង្កើតឡើងមានគោល​បំណង​ជំរុញ​ការ​អនុវ​ត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមគាំទ្រ​ការ​អនុវត្ត​យុទ្ធសាស្រ្ត​បញ្ច​កោណ​ដំណាក់កាលទី១ ក្រុមប្រឹក្សាអភិវឌ្ឍ​កម្ពុជា​បាន​រៀប​ចំ​ប្រព័ន្ធ​គ្រប់​គ្រង​គម្រោង​វិនិយោគ​កម្ពុជា ដោយមានអនុលោមភាពជាមួយនឹងអនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់​ស្តីពី​វិនិយោគ នៃ​ព្រះរា​ជា​ណាចក្រកម្ពុជា៕ អត្ថបទ ឈិត បូរ៉ាវី

បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនរ៉េចង្កូតបុករះម៉ូតូ និងរថយន្តជាច្រើនគ្រឿង បង្កឲ្យរងរបួសមនុស្ស ៤នាក់

2024/11/27 02:58:25 pm        377
បុរសចំណាស់ម្នាក់បានបើករថយន្តម៉ាក lexus ៤៧០ តាមបណ្ដោយផ្លូវ​ទេពផន​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​ជ្រុល​ចង្កូត​ទៅបុកនិងម៉ូតូមួយគ្រឿងហើយបន្តទៅបុករះរថយន្តចំនួន០៤គ្រឿងបន្ថែមទៀត បណ្ដាល​ឲ្យ​មនុស្សរបួសធ្ងន់ស្រាលចំនួន០៤នាក់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១និង៤៥នាទីរសៀលថ្ងៃទី២៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ដែលស្ថិតនៅតាមបណ្ដោយផ្លូវទេពផន មូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជ​ធានីភ្នំពេញ។ប្រភពព័ត៌មាននិងកាមេរ៉ាសុវត្ថិភាពផងដែរនោះបានឲ្យដឹងថានៅមុនពេលកើតហេតុមានបុរសម្នាក់ដែលបើក​រថយន្តម៉ាក lexus470 ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង 2A-0788 ធ្វើដំ​ណើរ​តាម​បណ្ដោយ​ផ្លូវ​ទេព​ផន ក្នុងទិសដៅពីកើតទៅលិច ខណៈមក​ដល់​ចំណុច​គាត់​ហេ​តុ​រថយន្ត​បាន​បុក​ទៅ​លើ​​​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក wave ពណ៌ស ពាក់ស្លាកភ្នំពេញ 1HS.5516 បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរង់របួស ហើយ​រថយន្ត​បាន​បន្ត​ទៅ​បុករះ រទះរុញ និងរថយន្តចំនួន០៤គ្រឿងទៀត របស់ទីតាំងហាងលក់រថយន្ត ជាបន្ត​បន្ទាប់​និង​បណ្ដាល​ឲ្យម​នុស្ស ០៣នាក់ផ្សេងទៀតរងរបួសផងដែរ។ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ និងកម្លាំងនគរបាល​ផែន​ចរាចរណ៍​នៃ​អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះមកដល់ទីតាំងកើតហេតុ និងបានបញ្ជូនម​នុស្សរ​ង​របួស​ទៅម​ន្ទីរ​ពេទ្យភ្លាមៗ ។ ចំណែកម្ចាស់រថយន្តបង្កនិងរថយន្ត បានឃាត់បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភះ

អភិបាលខេត្តកំពង់ឆ្នាំង ប្រកាសប្រាប់ប្រជាកសិករដែលមានដីក្នុងតំបន់២ និង៣ ហាមសុំកាត់ឆ្វៀល និងឈូសបំផ្លាញព្រៃលិចទឹក តែអាចបង្កបង្កើនផលបានក្នុងតំបន់២

2024/11/27 02:51:57 pm        76
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានប្រកាសប្រាប់ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង ដែលមានដីស្រែក្នុងតំបន់២ និង៣ ហាមសុំកាត់ឆ្វៀល និងឈូសបំផ្លាញព្រៃលិចទឹកនាំអោយខុសច្បាប់ តែអាចបង្កបង្កើនផលបានក្នុងតំបន់២ដែលជាដីធ្លាប់អាស្រ័យផលបាន ចំណែកដីធ្លាប់អាស្រ័យផលក្នុងតំបន់៣ ឯកឧត្តមអភិបាលខេត្តកំពុងស្នើសុំទៅសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីអាចបានធ្វើស្រែនៅក្នុងតំបន់នោះនៅឆ្នាំនេះ។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ក្នុងស្រុកកំពង់លែង ដែលមានការចូលរួមពីឯកឧត្តម ស៊ីវ រ៉ុន ប្រធានក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា មន្ទីរអង្គភាពជុំវិញខេត្ត និងសមាជឹកក្រុមប្រឹក្សាស្រុកឃុំ ប្រជាពលរដ្ឋផងដែរ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបន្តថា៖ ក្រោយពីឯកឧត្តមបានស្នើសុំទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចបានអនុញាតិអោយប្រជាកសិករក្នុងស្រុកជលគីរី និងស្រុកកំពង់លែង បានធ្វើស្រែលើដីតំបន់២ដែលធ្លាប់អាស្រ័យផលរួចហើយ តែក្នុងតំបន់៣វិញ ទោះដីធ្លាប់អាស្រ័យផលក៏ដោយ ក៏មិនទាន់បានអនុញាតិអោយធ្វើដែរ ត្រូវរង់ចាំ៣ថ្ងៃទៀត ឯកឧត្តមនឹងផ្តល់ដំណឹងជូនវិញ។ តែប្រសិនបើបងប្អូនមិនស្តាប់ការណែនាំនេះទេ នោះនឹងទទួលទោសតាមច្បាប់។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នាថ្ងៃនេះ គឺបានផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើរទាំងឡាយរបស់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ សហគមន៍ ប្រជាពលរដ្ឋ ប្រមូលពិភាក្សាអំពីសំណើរ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ។ អង្គវេទិកានេះ ពិតជាបានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋទទួលបាននូវព័ត៌មាន និងបានស្តាប់នូវ របាយការណ៍បូកសរុបលទ្ធផលការងារ ដែលក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសម្រេចបាន ក្នុងឆ្នាំកន្លងទៅ ហើយក៏ជាឱកាសមួយ សម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរ ដើម្បីក្រុមប្រឹក្សាធ្វើការពិភាក្សា និងឆ្លើយតប។ អង្គវេទិកានាពេលនេះបានទទួលសំណូមពរ ពីប្រជាពលរដ្ឋជិត២០ករណី ហើយត្រូវបានអង្គវេទិកាដោះស្រាយទាំងជិត២០ករណី៕ កាំង ហុងវាស្នា

សាលាមត្តេយ្យសិក្សាជាថ្នាលដំបូង ដែលត្រូវយកចិត្តទុកដាក់បំផុតជំរុញឱ្យកុមារស្រឡាញ់ការសិក្សា

2024/11/27 01:29:51 pm        64
ភ្នំពេញ ÷ សាលាមត្តេយ្យសិក្សាគឺជាថ្នាលបណ្ដុះបណ្ដាល និងជាមូលដ្ឋានគ្រឹះថ្នាក់អប់រំដំបូងយ៉ាងសំខាន់ ដែលត្រូវការចូលរួមគាំពារ និងត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា ជាពិសេសនៅតាមសហគមន៍ជនបទ ដើម្បីជំរុញឱ្យកុមារអាចឈានទៅបន្តការសិក្សាថ្នាក់បន្តបន្ទាប់ ។លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើ ប្រាស់អគារសាលាមត្តេយ្យ សហគមន៍រក្សាកុមារ នៅភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ នេះថា សាលាមត្តេយ្យសិក្សា គឺជាថ្នាលបណ្ដុះបណ្ដាលសម្រាប់កុមារ ដែលត្រូវរួមគ្នាយកចិត្តទុកដាក់ កសាងឲ្យបានច្រើន ពិសេសនៅតាមតំបន់ជនបទ ដើម្បីឲ្យកុមារមានលទ្ធភាពបានចូលរៀននៅថ្នាក់ដំបូងបានគ្រប់ៗគ្នា ក្នុងនោះលោកជំទាវ ក៏បានលើក ទឹកចិត្តឲ្យមាតា-បិតា និងអាណាព្យាបាលយកចិត្តទុកដាក់ បញ្ជូនកូនចៅឲ្យចូលរៀននៅថ្នាក់មត្តេយ្យឲ្យបានគ្រប់ៗគ្នា ព្រោះវាថ្នាល បណ្ដុះបណ្ដាលដំបូងសម្រាប់ឲ្យកុមារ គឺជំរុញឱ្យកុមារចេះស្រឡាញ់ការសិក្សាពីតូចៗនេះទៅ។ លោកជំទាវបណ្ឌិត ជា សិរី សង្ឃឹមថា សាលាមត្តេយ្យសហគមន៍រក្សាកុមារ ដែលដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះ នឹងក្លាយ ជាទីកន្លែងផ្ដល់នូវចំណេះដឹងល្អៗ ដល់កុមារក្នុងតំបន់នេះ និងបានចូលរៀនទទួលយកការអប់រំដ៏ល្អ ពីលោកគ្រូអ្នកគ្រូបានគ្រប់ៗគ្នា ដើម្បីឲ្យក្លាយជាមូលដ្ឋាន ក្នុងការត្រៀមលក្ខណៈ និងបង្កើតទំលាប់នៃការសិក្សារបស់កុមារ។ សូមបញ្ជាក់ថា សាលាមត្តេយ្យសហគមន៍រក្សាកុមារនេះ កើតចេញពីការជួយជ្រោមជ្រែង និងគាំទ្រពីក្រុមការងារយុវជនធនាគារជាតិ នៃកម្ពុជា ដែលបានចុះជួយភូមិកាល់មេឃ, បច្ចុប្បន្នក្នុងភូមិនេះ មានសាលាមត្តេយ្យសហគមន៍ចំនួន ៣អគារ ដែលសុទ្ធសឹងជា សម្ធិផលដែលក្រុមការងារយុវជន ធនាគារជាតិនៃកម្ពុជាបានផ្តល់ជូន ដែលអគារសាលាមតេយ្យទាំង៣នេះ ធ្វើពីបេតុងប្រក់សង្កសី ដែលមានកុមារកុមារីចូលរៀនសរុបចំនួន ៧០នាក់ ក្នុងនោះស្រីមានចំនួន ៣១នាក់។ ដោយឡែកសាលាមត្តេយ្យសហគមន៍ រក្សាកុមារ ដែលដាក់សម្ភោធឲ្យប្រើប្រាស់ថ្ងៃនេះ គឺជាចំណុចកណ្តាលក្នុងភូមិកាល់មេឃ ដែលមានកុមារា-កុមារី កំពុងសិក្សាចំនួន ២៩ នាក់ ក្នុងនោះ កុមារី ចំនួន ១៤នាក់។ នៅឱកាសនោះដែរ, លោកជំទាវបណ្ឌិត ជា សិរី បានផ្ដល់ជូនសម្ភារៈសិក្សាដល់កុមារតូចៗ និងជូន លោកគ្រូ-អ្នកគ្រូ សម្រាប់ជាចំណងដៃនៃការដាក់សម្ភោធអគារសាលាមត្តេយ្យសហគមន៍រក្សាកុមារផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្ត្រីសុខាភិបាល៖ «ប្រជាជនកម្ពុជាម្នាក់ក្នុងចំណោមបួននាក់ ស្លាប់មុនអាយុ ៧០ឆ្នាំ ដោយសារជំងឺមិនឆ្លង»

2024/11/27 01:18:16 pm        178
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា «ប្រជាជនកម្ពុជាម្នាក់ក្នុងចំណោមបួននាក់ (២៣%) ស្លាប់មុនអាយុ ៧០ឆ្នាំ ដោយសារ​ជំងឺ​មិន​ឆ្លង​រួម​មាន៖ ជំងឺបេះដូង-សរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរៃ។ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះក្នុងសិក្ខាសាលាផ្សព្វផ្សាយការអប់រំសុខភាព ដើម្បីចៀសវាងកត្តាហានិភ័យ នៃជំងឺមិនឆ្លង នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ឯកឧត្តម រដ្ឋមន្រី្តបន្តថា ជំងឺមិនឆ្លងគឺជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដ៏ធំមួយនៅកម្ពុជា ដែលសម្លាប់មនុស្សជិត ៦០,០០០នាក់ ជារៀងរាល់ឆ្នាំ ស្មើនឹង៦៤% នៃករណីស្លាប់ទាំងអស់ក្នុងឆ្នាំ២០១៨។ ប្រជាជនកម្ពុជាម្នាក់ក្នុងចំណោមបួននាក់ (២៣%) ស្លាប់មុនអាយុ ៧០ឆ្នាំ ដោយសារជំងឺមិនឆ្លងរួមមាន៖ ជំងឺបេះដូង-សរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរៃ។ ការកើតជំងឺមិនឆ្លងបណ្តាលមកពីកត្តាហានិភ័យចម្បងបួន រួមមានដូចជា៖ របបអាហារមិនមានសុខភាព កង្វះសកម្មភាពរាងកាយ ការប្រើប្រាស់ផលិតផលថ្នាំជក់ និងការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង ប្រកបដោយគ្រោះថ្នាក់។ បុគ្គលមានការប្រឈមនឹងកត្តាហានិភ័យទាំងនេះកាន់តែច្រើន នឹងមានហានិភ័យ ក្នុងការកើតមានជំងឺមិនឆ្លងកាន់តែខ្ពស់។ ការប្រឈមនឹងហានិភ័យនៃជំងឺមិនឆ្លង គឺពាក់ព័ន្ធនឹងឥរិយាបថរស់នៅរបស់បុគ្គល គ្រួសារ និងសហគមន៍ពេញមួយជីវិត តាំងពីកុមារភាព។ ការទទួលទានរបបអាហារមិនមានសុខភាព (អាហារប្រៃ ផ្អែម ខ្លាញ់) ខ្វះសកម្មភាពរាងកាយ ការប្រើប្រាស់ផលិតផលថ្នាំជក់ ឬស្រូបផ្សែងផលិតផលថ្នាំជក់ ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង បណ្តាលឱ្យមានការកើនឡើងកត្តាហានិភ័យសរីរវិទ្យា (Physiological risk factors) ដូចជា៖ លើសទម្ងន់និងជំងឺធាត់ លើសសម្ពាធឈាម លើសជាតិស្ករក្នុងឈាម និងវិបត្តិខ្លាញ់ក្នុងឈាម។ យើងបានដឹងតាមការអង្កេតកត្តាហានិភ័យជំងឺមិនឆ្លង ប្រទេសកម្ពុជា ឆ្នាំ២០២៣ថា ការប្រឈមកត្តាហានិភ័យនៃជំងឺមិនឆ្លងទាំងបួន ក្នុងចំណោមប្រជាជនអាយុ ១៨ដល់ ៦៩ឆ្នាំ នៅតែជាបញ្ហាគួរព្រួយបារម្ភ ដែលក្នុងនោះការប្រើប្រាស់ ផលិតផលគ្រឿងស្រវឹងនៅមានកម្រិតខ្ពស់ (៥០% ក្នុងចំណោមប្រជាជនទាំងពីរភេទ ក្នុងនោះ ៧១.២% ក្នុងចំណោម បុរស ២៧.៥% ក្នុងចំណោមស្ត្រី) និង៥០% នៃបុរសផឹកគ្រឿងស្រវឹងជោគជាំ (៦កម្រិតស្តង់ដារ ឬច្រើនជាង ក្នុងឱកាសណាមួយក្នុងរយៈពេល ៣០ថ្ងៃកន្លងមក)។ តាមការប៉ាន់ប្រមាណរបស់អង្គការសុខភាពពិភពលោក នៅកម្ពុជា អ្នកប្រើប្រាស់ផលិតផលគ្រឿងស្រវឹងអាយុ ១៥ឆ្នាំឡើង ទទួលទានគ្រឿងស្រវឹងជាមធ្យម ១៦,២លីត្រនៃជាតិអាល់ កុលក្នុងម្នាក់ក្នុងមួយឆ្នាំ (ក្នុងនោះបុរសទទួលទាន ២១,៩លីត្រ និងស្ត្រីទទួលទាន ៨,១លីត្រ ដែលនេះជាបរិមាណ ខ្ពស់ក្នុងចំណោមប្រទេសនៅអាស៊ាន)។ ការប្រើប្រាស់គ្រឿងស្រវឹង គឺមិនមានកម្រិតសុវត្ថិភាពនោះទេ (No safe level of alcohol consumption)² ប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើន បង្កហានិភ័យដល់សុខភាពកាន់តែច្រើន។ ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹងបង្កបញ្ហាសុខភាពនិងជំងឺច្រើនជាង ២០០ ប្រភេទ ជាអាទិ៍ ជំងឺក្រិនថ្លើម ជំងឺមហារីក ជំងឺបេះដូង-សរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម។ ការប្រើប្រាស់គ្រឿងស្រវឹងប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់យុវវ័យ បណ្តាលឱ្យញៀន និងបង្កបញ្ហាសុខភាព ផ្លូវចិត្តដូចជា ជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ជាដើម។ លើសពីនេះ ការប្រើប្រាស់គ្រឿងស្រវឹងបានប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម ជំរុញឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ និងអំពើហិង្សាបុគ្គល គ្រួសារ ផងដែរ។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដ និយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋគឺជាអាទិភាព។ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ការបង្ការជំងឺមិនឆ្លង គឺជាអាទិភាពចម្បងមួយរបស់ក្រសួងសុខាភិបាល ដែលក្នុងនោះរួម មានការអប់រំផ្សព្វផ្សាយដើម្បីចៀសវាងកត្តាហានិភ័យជំងឺមិនឆ្លង។ ការងារអប់រំសុខភាពមានសារសំខាន់ណាស់ ក្នុងការជំរុញឱ្យប្រជាជនមានការផ្លាស់ប្តូរឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព។ ការអប់រំសុខភាពផ្តល់នូវចំណេះ ដឹងជំនាញ អាកប្បកិរិយាដល់បុគ្គលនិងគ្រួសារ និងលើកទឹកចិត្តពួកគាត់ឱ្យផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន និងបង្កើតឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការបង្កើតនូវបរិយាកាសគាំទ្រដល់ការផ្លាស់ប្តូរឥរិយាបថប្រកបដោយ និរន្តរភាព៕ អត្ថបទ រដ្ឋា

គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ និមន្តជួបសំណេះសំណាល​ជាមួយ​សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

2024/11/27 12:19:29 pm        372
នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះមន្ត្រីសង្ឃខ្មែរក្រោម ចំនួន៦ព្រះអង្គ នៃខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយព្រះតេជព្រះគុណថាច់ ញ៉ឹក ព្រះចៅ​អធិការ​វត្ត​ពោធិ​គិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី បាននិមន្ត​ជួប​សំណេះ​សំណាល​ជាមួយ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅភូមិគ្រឹះ​របស់​សម្ដេច​នៅ​ក្រុង​តាខ្មៅ។ព្រះតេជព្រះគុណ ថាច់ ញ៉ឹក បានមានថេរដីការជម្រាបជូនសម្ដេចទាំងទ្វេថា គោល បំណងនៃ​ការ​ជួប​សំណេះសំណាលជាមួយសម្ដេចនាពេលនេះ ដើម្បីថ្លែងអំណរ​គុណ​ដោយ​ផ្ទាល់ចំពោះ​សម្តេច​ទាំង​ទ្វេ​ដែល​បានផ្ដួចផ្ដើមរៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែឆ្ពោះទៅកាន់​វត្តពោធិ​គិរី​វង្សារាម កាលពីថ្ងៃទី៣,៤,៥ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ដែលនេះជាប្រវត្តិសាស្រ្ត​មួយ​សម្រាប់​ព្រះសង្ឃ ក៏ដូចជាពុទ្ធបរិស័ទខ្មែរក្រោមនៅខេត្តត្រាវិញ។ ព្រះអង្គក៏សូមយកឱកាសនេះថ្លែងអំណរព្រះគុណ និងអរគុណចំពោះ​សម្ដេច​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មហាពុទ្ធបរិស័ទគ្រប់ទិសទី ដែលមានសទ្ធាជ្រះថ្លា លះបង់​អស់​កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងទ្រព្យ រៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ក្រោម​គំនិត​ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅព្រះរាជាណាចក្រកម្ពុជា ដែល​បានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្ត​ស្វាយ​សៀម​ថ្មី ខេត្តត្រាវិញ កាលពីថ្ងៃទី ៣,៤,៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ និងបានប្រគេន បច្ច័យ​ដល់​វត្ត​ទាំង១៤២វត្តទៀត ដើម្បីទំនុកបម្រុង ក៏ដូចជាការ​ប្រើប្រាស់សម្រាប់​ការ​កសាង​នូវ​សាសនា​វត្ថុ​​ផ្សេងៗនៅក្នុងព្រះពុទ្ធសាសនា ឱ្យមានការរីកចម្រើន តាំងនៅស្ថិតស្ថេរ។អង្គ​កឋិនទាននេះក៏ទទួលបានការជួយជ្រោមជ្រែង និងគាំទ្រពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ដោយមាន ការដឹកនាំរៀបចំពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករ ពីថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា និងមហាពុទ្ធបរិស័ទខ្មែរគ្រប់ទិសទី ប្រកបដោយមហាសទ្ធាជ្រះថ្លា។ ដោយសារតែមានការជួយសម្របសម្រួលពីបក្ស រដ្ឋ និងប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះមន្រ្តីសង្ឃ គ្រប់ជាន់ថ្នាក់ផងដែរ ទើបធ្វើឱ្យការដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅកាន់វត្តពោធិគិរីវង្សារាមហៅវត្តស្វាយសៀមថ្មី សម្រេចបានជោគជ័យតាម បំណងប្រាថ្នាថ្នាក់ដឹកនាំនិងពុទ្ធបរិស័ទខ្មែរគ្រប់ទិសទី ប្រកបទៅដោយសេចក្តីសប្បាយរីករាយ និងអំណរសាទរយ៉ាងក្រៃលែង។ក្រៅពីការថ្លែងអំណរគុណចំពោះអង្គកឋិនទានកន្លងមក ព្រះមន្រ្តីសង្ឃខ្មែរក្រោម ទាំង៦ព្រះអង្គ ក៏បានចូលក្រាបបង្គំគាល់ សម្តេចព្រះមហាសង្ឃរាជនិងសម្ដេចព្រះសង្ឃនាយកទាំងពីរគណៈ ដើម្បីធ្វើកិច្ចវត្តប្រណិប័តន៍តាមទំនៀមនៃព្រះពុទ្ធសាសនា និងការបដិបត្តិធម៌វិន័យនិងការសិក្សារបស់ព្រះសង្ឃខ្មែរក្រោមនៅក្នុងខេត្តត្រាវិញ។ ព្រមជាមួយនោះ ក៏បានជួបសំណេះសំណាលជាមួយ សម្ដេចកិត្តសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដើម្បីថ្លែងអំណរគុណអំពីការរៀបចំ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរកន្លងមក និងការសុំជួយគាំទ្រដល់ការសិក្សានិងស្នាក់នៅរបស់ព្រះសង្ឃខ្មែរក្រោម នៅតាមបណ្ដាវត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រមជាមួយគ្នានេះ ព្រះអង្គក៏បានស្នើសុំសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការផ្ដល់នូវព្រះត្រៃបិដក សៀវភៅវចនានុក្រមភាសាខ្មែររបស់សម្ដេច ជួន ណាត សៀវភៅវចនានុក្រមរៀបរៀងដោយរាជបណ្ឌិតសភាកម្ពុជា និងការជួយកសាងទូកង សម្រាប់ការចូលរួមការប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ក្នុងឱកាសនោះ សម្ដេចទាំងទ្វេ មានទឹកចិត្តរីករាយប្រកបដោយសទ្ធាជ្រះថ្លា ដោយបានទទួល ប្រតិភូព្រះសង្ឃខ្មែរក្រោមនាពេលនេះដោយផ្ទាល់។សម្ដេចតេជោ ក៏បានយល់ព្រមប្រគេនតាមសំណើររបស់ព្រះអង្គនូវទូកង និងព្រះត្រៃបិដកចំនួន ១៦ចប់ សៀវភៅវចនានុក្រមភាសាខ្មែររបស់សម្ដេច ជួន ណាត សៀវភៅវចនានុក្រមរៀបរៀងដោយរាជបណ្ឌិតសភាកម្ពុជាសម្រាប់តម្កល់នៅតាមបណ្ដាវត្តខ្មែរក្រោមនៅក្នុងខេត្តត្រាវិញ ដើម្បីសិក្សារៀនសូត្ររបស់ព្រះសង្ឃក៏ដូចជាពុទ្ធបរិស័ទ។ជាទីបញ្ចប់ សម្ដេចទាំងទ្វេ បានប្រគេនទេយ្យទាន និងបវរណាបច្ច័យ ព្រមទាំងបានប្រគេនពរចំពោះព្រះមន្រ្តីសង្ឃ ខ្មែរក្រោម៕

កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ

2024/11/27 12:14:11 pm        90
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ថ្លែងការណ៍ ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ។អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងការណ៍ថា៖«យើងសង្ឃឹមថាកិច្ចព្រមព្រៀងនេះ នឹងនាំទៅដល់ការបញ្ឈប់ជាអចិន្ត្រៃយ៍នៃការប្រយុទ្ធគ្នាឆ្លង ព្រំដែនរវាងអ៊ីស្រាអែល-លីបង់»៕

មន្ត្រីជំនាញឆ្មក់បង្រ្កាបបទល្មើសជលផលពេលយប់នៅបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

2024/11/27 11:21:46 am        468
ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ សហការ​ជាមួយ​ក្រុម​ការងារ​ថ្នាក់ជាតិបង្រ្កាបបទល្មើសជលផលឈរជើងកន្លែងអភិរក្សជ្រោយស្តី និងគណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលស្រុកក្រគរ កណ្តៀងនិងស្រុកបាកាន ជាប់បឹងទន្លេសាប បានចុះបង្រ្កាប​បទ​ល្មើស​ជលផលដោយប្រើឧបករណ៍ឈ្នក់(ឆ្នុក)រួមផ្សំអំពូលភ្លើងរយៈពេល២យប់ ដោយបាន​ធ្វើ​ការ​ដកហូត និងបំផ្លាញឧបករណ៍ខុសច្បាប់ជាច្រើនមុខ ។នៅយប់ថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល នៃមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិសាត់ ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែក​រដ្ឋបាល​ជល​ផលក្រគរ រួមមាន នាយ- នាយរងសង្កាត់រដ្ឋបាលជលផលកណ្ដៀង សហការ​ជាមួយ ក្រុមការងារថ្នាក់ជាតិបង្រ្កាបបទល្មើស ជលផលប្រចាំការកន្លែងអភិរក្សជលផលជ្រោយស្ដី ដឹកនាំដោយ លោក គឹម ទី នាយរងអធិការ ដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប និងលោក វ.ឯក ជា សោភ័ណ តំណាងកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស កម្លាំងសរុប ២៣នាក់ មធ្យោបាយធ្វើដំណើរកាណូតចំនួន០៥ គ្រឿង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅចំណុចចាប់ពី ជ្រោយហាលស្លារហូតដល់ជ្រោយតាកែវ ភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ហើយកម្លាំងផ្នែករដ្ឋបាលជលផលរាំងទិល និងកម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយលោក រស់ សុខា មន្រ្តីសង្កាត់ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនិងកម្លាំងបរិស្ថានស្រុកបាកានប្រើប្រាស់កម្លាំងសរុបចំនួន១០នាក់ និងកាណូតចំនួន ០២គ្រឿង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចរាំងទ្រេតស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ ជាលទ្ធផលបានដកហូតនិងបំផ្លាញឧបករណ៍ខុសច្បាប់រួមមាន - សាច់ឈ្នក់ចំនួន២៥វង់ - បង្គោលចំនួន២៣៨ដើម - ខ្សែរួមផ្សំប្រវែង ៤.៣៥០ម៉ែត្រ- ខ្សែភ្លើងប្រវែង២៨០ម៉ែត្រ - អំពូលភ្លើងចំនួន២២គ្រឿង - អាគុយ៥០អំពែរចំនួន១៩គ្រឿង និងដុំបំលែងអគ្គីសនីចំនួន២១គ្រឿង ។ គួរឱ្យដឹងដែរថា មន្ទីរដែលមានខណ្ឌរដ្ឋបាលជលផល សហការជាមួយកំលាំងគណបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ បានកំពុងតែបន្ត ចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសនេសាទ បន្តជាប្រចាំ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចំហេះ​ព្រៃបង្ខំឲ្យ​មានការជម្លៀសចេញ នៅភាគកណ្តាលរដ្ឋ Utah ខណៈអគ្គិភ័យ​ Iron Fire រាល​ដាលយ៉ាង​លឿន​
06/22/2026 05:06 PM
ហ្វីលីពីនកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៦ ដោយសារហេតុផលរឿងអាស្រូវពុករលួយ និងវិបត្តិថាមពល
06/22/2026 05:06 PM
តុលាការកូរ៉េខាងត្បូងកាត់ទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ឲ្យជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំ ពាក់ព័ន្ធនឹងច្បាប់អាជ្ញាសឹក
06/22/2026 05:06 PM
ប្រេងធ្លាក់ថ្លៃ ក្រោយកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់ បង្ហាញសញ្ញាបន្ធូរបន្ថយហានិភ័យនៃការផ្គត់ផ្គង់
06/22/2026 05:06 PM
កម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
06/22/2026 05:06 PM
អូស្ត្រាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញការពារជាតិដ៏ធំបំផុតជាមួយ​កាណាដា
06/22/2026 05:06 PM
ជំងឺ Ebola នៅកុងហ្គោ កើន​ឡើង​លើស ១.០០០ករណី ខណៈមាន​ការឆ្លងថ្មីត្រូវបាន​កត់​ត្រា
06/22/2026 05:06 PM
កូរ៉េខាងត្បូងរិះគន់ការ​ដំឡើង​​របងព្រំដែន «កាន់តែខ្លាំង» របស់កូរ៉េខាងជើង
06/22/2026 05:06 PM
ប្រធានាធិបតីស៊ីរីបដិសេធការ​ចង់​ធ្វើ​អន្តរាគមន៍នៅលីបង់ បន្ទាប់ពីមាន​សុន្ទរកថារបសលោក Trump
06/22/2026 05:06 PM
ប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ដែលបាន​ផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
06/22/2026 05:06 PM