ក្រសួងការងារ នឹងនាំយកឱកាសកា​រងារជាង ៩ម៉ឺនកន្លែង រួមនឹងអត្ថប្រយោជន៍ស​ង្គម និង​ការបណ្ដុះបណ្ដាលជំនាញ​ដោយឥតគិតថ្លៃ​ ជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋ​នៅក្នុងខេត្តត្បូង​ឃ្មុំនៅ​ចុងសប្ដាហ៍នេះ
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ប្រគល់ផ្ទះ១ខ្នងជូនគ្រួសារមានជីវភាពខ្វះខាត និងសមាជិកគ្រួសារច្រើន
គណៈកម្មការទី៩ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់
គណៈវិស្វករកម្ពុជា បើកការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម ដល់បេក្ខជនវិស្វករអាជីពជាតិលើកទី៣៥

ព័ត៌មានជាតិ

មនុស្សប្រមាណ ៣០០០នាក់ ចូលរួមដង្ហែក្បួនក្នុងឧទ្យានអង្គរ បង្ហាញពីឆន្ទៈរួម «ពិភពលោកមួយដែលគ្មានគ្រាប់មីន»

2024/11/24 06:09:49 pm        262
ក្នុងឋានៈកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមប្រាម​ការ​ប្រើប្រាស់​មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ស្អែកនេះ កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ពិសេសៗមួយចំនួន ក្នុងនោះមាន “ដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន - March For A Mine-Free World” នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយចេញដំណើរចាប់ពីមុខប្រាសាទអង្គរវត្ត ទៅដល់ទីលានជល់ដំរី ក្នុងរយៈចំងាយ៤ គីឡូម៉ែត។ការដើរដង្ហែក្បួននេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយសម្រាប់វិស័យសកម្មភាពមីនសកល ក្នុងការអំពាវនាវ និងជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមទៅកាន់ពិភពលោក ដើម្បីបញ្ចប់ការរងគ្រោះ និងទុក្ខវេទនា បង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលមានអ្នកចូលរួមប្រមាណជា ៣០០០ នាក់ រួមមាន ៖ គណៈប្រតិភូជារដ្ឋភាគី១៦៤ប្រទេស រដ្ឋមិនមែនភាគី ស្ថាប័នអន្តរជាតិជុំវិញពិភពលោក ក្រសួង/ស្ថាប័នកម្ពុជា តំណាងស្ថានទូតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ រដ្ឋបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករសកម្មភាពមីន មន្រ្តីរាជការ វិស័យឯកជន សិល្បៈករ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធក្នុងខេត្ត។ក្នុងដំណើរឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន លើកឡើងថា “ការដើរដង្ហែក្បួននេះ គឺដើម្បីបង្ហាញនូវអារម្មណ៍សោកសៅយ៉ាងខ្លាំង ក៏ដូចជាការក្រើនរលឹក និងបំផុសស្មារតីទៅកាន់ពិភពលោក ក្នុងការរួមគ្នាបញ្ចប់នូវទុក្ខវេទនា និងការរងគ្រោះថ្នាក់ បង្កដោយសារគ្រាប់មីនប្រឆាំងមនុស្ស។ នេះគឺជាមោទនភាពមួយ​ ដែលមានការចូលរួមរាប់រយពាន់នាក់ក្នុងកម្មវិធីជួបជុំដើរដង្ហែក្បួន ខណៈដែលប្រជាជនរាប់សិបម៉ឺននាក់ បានរងគ្រោះរួចទៅហើយ ប្រជាជនរាប់លាននាក់ កំពុងជួបភាពវ៉ឹកវរដោយសារសង្រ្គាម និងប្រជាជនរាប់លាននាក់កំពុងទទួលផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ។ ជាការពិតណាស់ ខណៈពេលដែលយើងនឹងជួបជុំនៅខេត្តសៀមរាប ប្រជាជនមួយចំនួនពុំមានឱកាសដូចយើង ក្នុងការបញ្ចេញសម្លេងទៅកាន់ពិភពលោក ដើម្បីទាមទារឱ្យមានយុត្តិធម៌នោះទេ។ តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តមបានអំពាវនាវទៅកាន់ពិភពលោក ឱ្យរួមគ្នាអនុវត្តនូវគោលការណ៍នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) និងរួមគ្នាលុបបំបាត់គ្រាប់មីនប្រឆាំងមនុស្ស៕

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្តឹង និងអាជ្ញាធរធ្វើវេទិកាសាធារណ: ដើម្បីដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ

2024/11/24 05:37:43 pm        353
ឯកឧត្តម គូន សារឿន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានឃុំកណ្តឹង តំណាង​ឯកឧត្តម ឈិត បូរ៉ាវុធ ប្រធានក្រុមការងារ នៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណ: របស់ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលធ្វើឡើងក្នុងវត្តបន្ទាយត្រាវ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អស់លោក អនុប្រធាន សមាជិកក្រុមរាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ លោក ឡាំង វាសនា សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោកប្រធានក្រុមប្រឹក្សាស្រុក ការិយាល័យពាក់ព័ន្ធ នគរបាល អាវុធហត្ថស្រុក លោក ស្រី សំបូរ មេឃុំ និងមេភូមិ គ្រប់ភូមិ ព្រមទាំងប្រជាពលរដ្ឋជាង ២៥០នាក់។វេទិកាសាធារណៈផ្សព្វផ្សាយ និងពិគ្រោះយោបល់ដែលធ្វើឡើងនេះ មានគោលបំណងផ្សារភ្ជាប់​រវាង​រាជរដ្ឋាភិបាល ជាមួយថ្នាក់មូលដ្ឋានភូមិ ឃុំ ពិសេសដើម្បីស្ដាប់បញ្ហា សំណូមពរ និងសំណើរ ការប្រឈម​នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរកដំណោះស្រាយជូន​ដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ចំពោះមុខក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានឃុំកណ្តឹង និងអាជ្ញាធរ បានទទួលដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលប្រជាពលរដ្ឋត្រូវការ និងទទួលបានការសាទរពីប្រជាពលរដ្ឋផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលអាណត្តិថ្មីដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ​សម្លឹងទៅមុខ សម្រាប់រយៈពេល ២៥ ឆ្នាំ

2024/11/24 05:32:39 pm        225
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ចេញ យុទ្ធសាស្រ្តបញ្ចកោណ ដែលជារបៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងសម្លឹងទៅមុខសម្រាប់រយៈពេល ២៥ ឆ្នាំ ដែលត្រូវបានគិតគូរដាក់ចេញ និងអនុវត្តជា ៥ ដំណាក់កាល ជាបន្តបន្ទាប់។សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកបែបនេះក្នុងឱកាស អញ្ជើញចូលរួមជាអធិបតីពិធីបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) និងធ្វើបាឋកថាពិសេសមួយអំពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព» ស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្ដេចតេជោថ្លែងថា ចាប់ពីអាណត្តិទី ៣ ដល់អាណត្តិទី ៦, រាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត និងអនុវត្ត យុទ្ធសាស្ត្រចតុកោណ ដើម្បីប្រែក្លាយជំរុញតួនាទីជា «រាជរដ្ឋាភិបាលសេដ្ឋកិច្ច» ក្រោមបាវចនា «រាជរដ្ឋាភិបាលនៃកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព» ដោយអនុវត្តរបៀបវារៈសកម្មភាពសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ សំដៅកែលម្អ និងកសាងសមត្ថភាពស្ថាប័នសាធារណៈ, ពង្រឹងអភិបាលកិច្ចល្អ និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ, ដូចជា ផ្លូវថ្នល់ ផ្លូវដែក និងការ តភ្ជាប់ផ្លូវអាកាស ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច, បង្កើតការងារសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ធានាសមធម៌សង្គម និងលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ។ចំណែក រាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ចេញ យុទ្ធសាស្រ្តបញ្ចកោណ ដែលជារបៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បី កំណើនសេដ្ឋកិច្ច, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព, ដោយកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា» និងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការអភិវឌ្ឍមូលធន មនុស្ស។ យុទ្ធសាស្ត្រនេះ សម្លឹងទៅមុខសម្រាប់រយៈពេល ២៥ ឆ្នាំ ដែលត្រូវបានគិតគូរដាក់ចេញ និងអនុវត្តជា ៥ ដំណាក់កាល ជាបន្តបន្ទាប់ ព្រមទាំងត្រូវបានតម្រង់ និងកែសម្រួល ដោយផ្អែកលើបរិការណ៍ជាក់ស្តែងនៅក្នុងប្រទេស, តំបន់ និង សកល និងបទពិសោធនៃការអនុវត្តពីដំណាក់កាលមុនៗ សំដៅសម្លឹងទៅមុខឆ្ពោះទៅដល់ការសម្រេចបានគោលដៅនៃការកសាងជាតិ ដែលជាប្រាថ្នារបស់ប្រជាជនកម្ពុជា ក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេស ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ បន្ទាប់ពីបញ្ចប់បាឋកថាពិសេស សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទទួលបានពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី ពីសម័យប្រជុំពេញអង្គរបស់ IPTP លើកទី១១ នៅរាជធានីភ្នំពេញប្រកបដោយក្តីរីករាយ និងមោទនភាព៕

សម្ដេចតេជោ ហ៊ុន សែន៖ នយោបាយឈ្នះ ឈ្នះ បានបញ្ចប់សង្គ្រាមស៊ីវិលជិត ៣ទសវត្សរ៍ដោយជោគជ័យ ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់

2024/11/24 05:25:00 pm        151
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន​មាន​ប្រសាសន៍បញ្ជាក់ថា នយោបាយ ឈ្នះ ឈ្នះ បានបញ្ចប់សង្គ្រាមស៊ីវិលជិត ៣ ទសវត្សរ៍ ដោយ​ជោគជ័យ, ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់។ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកបែបនេះក្នុងឱកាស អញ្ជើញចូលរួមជាអធិបតីពិធីបើកសម័យ​ប្រជុំពេញ​អង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) និង​ធ្វើ​បាឋកថាពិសេសមួយអំពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព» ស្តីពីដំណើរការ​កសាង​សន្តិភាព តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្រេចតេជោបានបន្តទៀតថា នយោបាយឈ្នះ ឈ្នះ បានបញ្ចប់សង្គ្រាមស៊ីវិលជិត ៣ ទសវត្សរ៍ ដោយជោគជ័យ, ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់, ប៉ុន្តែ ជំនួសវិញដោយការធ្វើសមាហរណកម្មដោយសន្តិវិធី និងការរំលាយ​ចោលនូវអង្គការ​ចាត់តាំង​នយោបាយ​របស់ខ្មែរក្រហម តាមរយៈ យុទ្ធសាស្ត្រ DIFID (Divide, Isolate, Finish, Integrate, and Develop) ។ សម្ដេចបានដាក់ចេញនូវ «ការធានា បីយ៉ាង» ដែលសម្ដេច​ជឿយ៉ាង​មុតមាំថា ជារូបមន្តដ៏ស័ក្តិសិទ្ធ ដើម្បីឱ្យក្រុមខ្មែរ​ក្រហមដែលលែងចង់​ឃើញការបង្ហូរ​ឈាមរវាង ខ្មែរ និង ខ្មែរ, សុខចិត្តចុះចូលមករួមរស់ជាមួយនឹងសង្គមជាតិ ដោយគ្មានអ្នកឈ្នះ, គ្មាន​អ្នកចាញ់ គឺប្រជាជនកម្ពុជាទាំងមូលជាអ្នកឈ្នះ ដោយទទួលបាននូវសន្តិភាពដែលពួក​យើង​បាន​ទន្ទឹងរង់ចាំជាយូរមកហើយ។ សម្ដេចបានដាក់អាយុជីវិតរបស់សម្ដេចធ្វើជាដើមទុនលើកទី ២ នៅក្នុងការចរចា និងជំរុញការអនុវត្ត នយោបាយឈ្នះ-ឈ្នះ ទម្រាំតែយើងទទួលបានជោគជ័យ​ទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នៅពេលដែលអង្គការចាត់តាំងនយោបាយ និង​យោធា​របស់ខ្មែរក្រហម ត្រូវបានរំលាយ ។ សម្ដេចតេជោបន្តថា សមិទ្ធផលដ៏ធំធេងរបស់សាលាក្តីនេះ ត្រូវបានបញ្ចប់ និង ប្រកាសរួមគ្នា​ដោយ​ព្រះរាជាណាចក្រកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងខែ ធ្នូ ឆ្នាំ២០២២ ដែលជា​សំណុំរឿងដ៏ជោគជ័យបំផុតរបស់តុលាការអន្តរជាតិប្រភេទនេះ ដែលមិនត្រឹមតែបាន ផ្សះផ្សា​សង្គមប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងបានទប់ស្កាត់ការសងសឹក និងការស្អប់ខ្ពើមក្នុងប្រទេស ជាតិផងដែរ (បច្ចុប្បន្ន, គំរូនៃយុត្តិធម៌អន្តរកាលនៅលើឆាកអន្តរជាតិ មិនមានច្រើនទេ សូម្បីតែប្រទេសរ៉ាវ៉ាន់ដា ដែលឆ្លងកាត់របបប្រល័យពូជសាសន៍ ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ១៩៩៤ ដល់ថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ១៩៩៤ ក៏មិនបានកសាងតុលាការកូនកាត់ដូចកម្ពុជាដែរ ៕

សម្ដេចតេជោ ហ៊ុន សែន ទទួលបាន«មេដាយសន្តិភាព៖ សម្រាប់មនុស្សជាតិ និងភពផែនដី» ពីសភា IPTP

2024/11/24 05:16:41 pm        127
សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅ​ព្រឹក​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការមេដាយសន្តិភាព ដែល​តំណាងឱ្យសភាចំនួន ១០៥ ជាសមាជិកនៃ IPTP និងក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និង​សន្តិភាព (GCTP) បានជូន «មេដាយសន្តិភាព៖សម្រាប់មនុស្សជាតិ និងភព ផែនដី» ដល់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា​ប្រធាន​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ មន្រ្ដីរាជការ ប្រជាពលរដ្ឋ បានថ្លែងថា អបអរសាទរ និង​គោរព​ជូន​ពរ​ដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល និងជាមហាកិត្តិយស​ដ៏​ឧត្តុង្គ​ឧត្តមបំផុតដែល សម្តេចតេជោ ទទួលបាន «មេដាយសន្តិភាព៖ សម្រាប់មនុស្សជាតិ និងភព ផែនដី» នាឱកាសនៃសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) លើកទី១១ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី ២៣-២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ។ សម្តេចតេជោ ត្រូវបានក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការមេដាយសន្តិភាព ដែលតំណាងឱ្យ សភាចំនួន ១០៥ ជាសមាជិកនៃ IPTP និងក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និងសន្តិភាព (GCTP) មកពីអាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិកឡាទីន និងមជ្ឈិមបូព៌ា ទទួលស្គាល់ជាពិសេស និ​ង​កោត​សរសើរ វាយតម្លៃយ៉ាងខ្លាំង ចំពោះការរួមចំណែកដ៏ធំធេងរបស់ សម្តេចតេជោ ប្រកបដោយ​ពលិកម្ម​គ្រប់​បែបយ៉ាង សូម្បីជីវិតសម្តេចផ្ទាល់ ក្នុងបុព្វហេតុ សុខសន្តិភាព ស្ថិរភាព និងការ​អភិវឌ្ឍ​របស់កម្ពុជា ធ្វើឱ្យប្រជាជន ទាំងអស់ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ រួម​រស់​ជា​មួយ​គ្នា​ដោយ​សន្តិភាព និងភាពអត់ឱន ជាមួយនឹង ភាពសុខដុមរមនាផ្នែកសង្គម និងសាសនា និង​ការ​​អភិវឌ្ឍ ប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព។ គុណតម្លៃ​ដ៏វិសេសវិសាលរបស់ សម្តេចតេជោ ក្នុងដំណើរកសាង និងស្តារឡើងវិញក្រោយ សង្គ្រាម​ស៊ីវិល​នៅកម្ពុជា រួមមានការអភិវឌ្ឍជនបទ ការអភិវឌ្ឍធនធានមនុស្ស កំណែទម្រង់ច្បាប់ និងស្ថាប័ន អភិបាលកិច្ច និងកិច្ចការងារជាច្រើនផ្សេងទៀតរាប់ពុំអស់ ប្រកបដោយប្រសិទ្ធភាព។ យើង​ក៏មិនអាចភ្លេចបានថា សមិទ្ធផលអស់ទាំងនេះអាចសម្រេចទៅបានដោយសារនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕

សម្ដេចតេជោ ហ៊ុន សែន បន្តរំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯក​ប្រជាធិបតេយ្យ​លើ​លោកក្នុងការបង្កការឈឺចាប់លើកម្ពុជា

2024/11/24 05:09:43 pm        182
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តរំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯកប្រជាធិបតេយ្យលើលោកក្នុងការបង្កការឈឺចាប់លើកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកបែបនេះ ក្នុងឱកាស អញ្ជើញចូលរួមជាអធិបតី​ពិធី​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​លើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) និងធ្វើ​បាឋកថា​ពិសេសមួយអំពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព» ស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្តេតេជោ ហ៊ុន សែន បន្តរំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯកប្រជាធិបតេយ្យលើលោកក្នុងការបង្កការឈឺចាប់លើកម្ពុជា ទោះបីមានរយៈពេលយូរប៉ុណ្ណា ក៏មិនអាចភ្លេចរឿងដ៏ឈឺចាប់នេះបានឡើយ ហើយត្រូវបន្តរំលឹកពួកគេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលទ័ពវៀតណាម ដកចេញពីកម្ពុជា បានធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំងលើកិច្ចចរចារកសន្តិភាពនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមប្រទេសមហាអំណាចថា គេមិនគួរលេងតាមរូបមន្ត «១-១ ស្មើសូន្យ» នោះទេ មានន័យថា ថ្កោលទោសទាំងអ្នកវាយប្រហាររបប ប៉ុល ពត ហើយថ្កោលទោសទាំងរបប ប៉ុល ពត។សម្ដេចតេជោ មាន​ប្រសាសន៍ថា បើទទួលស្គាល់កម្ពុជាមានរបបប្រល័យពូជសាសន៍ ហេតុអ្វីក៏កម្ពុជាវាយផ្តួលរំលំប្រល័យពូជសាសន៍មិនបាន? សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីចាយប្រាក់ជាង ២ពាន់លានដុល្លារ អ៊ុនតាក់បានដកខ្លួនចេញពីកម្ពុជា គឺទុកឱ្យកម្ពុជាជាប់ផុងក្នុងសង្គ្រាមដដែល។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេចក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបន្តថា បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?។សម្តេចតេជោ បានប្រាប់ទៅប្រតិភូអន្តរជាតិថា សន្តិភាពដែលកម្ពុជាមាននៅពេលនេះ ជាសន្តិភាពវែងជាងគេ គឺជិត២៧ឆ្នាំហើយ នៃប្រវត្តិសាស្ត្ររបស់កម្ពុជា យ៉ាងហោចណាស់ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយ។ សម្តេចតេជោបានថ្លែងថា សុខសន្តិភាព ពិតណាស់ជារឿងសំខាន់ដែលត្រូវការពារឱ្យជាប់ជានិច្ច ហើយមុននិយាយអ្វីផ្សេង ត្រូវនិយាយពីសន្តិភាព។ កម្ពុជាឈឺចាប់គ្រប់គ្រាន់ហើយ អត់ត្រូវការបង្កើតសង្គ្រាមទៀតទេ។ សម្តេចតេជោ បានថ្លែងសូមការយោគយល់ប្រិយមិត្តបរទេស ចំពោះការប្រើកណ្តាប់ដៃដែកកម្ចាត់បដិវត្តន៍ពណ៌ គឺដើម្បីធានាការពារនូវសុខសន្តិភាពប៉ុណ្ណោះ។

សម្ដេចធិបតី អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមអន្តរសភា និង​អង្គការអន្តរជាតិ នៃកិច្ចប្រជុំ IPTP

2024/11/24 04:53:47 pm        177
នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ថ្នាក់ដឹកនាំក្រុមអន្តរសភា និងអង្គការអន្តរជាតិនៃ កិច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១ (IPTP) ដឹកនាំដោយ ឯកឧត្តម Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱននិងសន្តិភាព (GCTP) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។សូមជម្រាបថា សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១ (IPTP) ធ្វើឡើងក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ សម័យប្រជុំពេញអង្គនេះ មានគណៈប្រតិភូតំណាង៥៣ប្រទេស ស្មើនឹង២៧២រូប ដើម្បីត្រៀមចូលរួមសម័យប្រជុំពេញអង្គ នាពេលខាងមុខនេះ។ ក្នុងចំណោមគណៈប្រតិភូមកពី ៥៣ប្រទេសនេះ រួមមាន ប្រធានសភា ៦ រូប អនុប្រធានសភា ៦រូប សមាជិកសភា ៩៨រូប និងអង្គការអន្តរជាតិចំនួន ១២អង្គការ។ពិធីបើកសម័យប្រជុំជាផ្លូវការ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយ ឥស្សរជនជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត៕

IPTP ជំរុញសមាជិកប្រឹងប្រែងរួមគ្នា ដើម្បីកសាងមូលដ្ឋានគ្រឹះថែរក្សាសន្តិភាព

2024/11/24 03:00:07 pm        110
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កិច្ចប្រជុំគណៈកម្មាធិការសន្តិភាព និងការផ្សះផ្សា IPTP ដែលមាន ឯកឧត្តម Ek Nath Dhakhal សមាជិកសភានេប៉ាល់ និងជាប្រធាន IAPP Asia Pacific ដែលជាប្រធានអង្គប្រជុំ និងឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា​កម្ពុជា ជាសហប្រធាន ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅបានប្រជុំពិភាក្សា ដើម្បីបន្ត​បេសកកម្ម​ដ៏​ចាំបាច់ក្នុងការលើកកម្ពស់វប្បធម៌សន្តិភាព ការយោគយល់គ្នាទៅវិញទៅមក និងភាពអត់ឱន ។ កិច្ចប្រជុំ បានជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៃសភាជាសមាជិក ដើម្បីកសាងមូលដ្ឋានគ្រឹះ​សម្រាប់​ថែរក្សាសន្តិភាព តាមរយៈកិច្ចសន្ទនាដោយសន្តិវិធី ការងារការទូតដើម្បីកិច្ចការពារ និង​សហប្រតិបត្តិការអន្តរជាតិ ក្នុងគោលដៅឆ្ពោះទៅសម្រេចបានអនាគតប្រកបដោយសុខដុមរមនា និងសន្តិភាពប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា៕ អត្ថបទ បាន សុខរិទ្ធិ

IPTP11 បន្តពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមរួម

2024/11/24 02:55:59 pm        126
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការអន្តរជាតិ IPTP11 ដែលមាន ឯកឧត្តម Mohammed Al Ali សមាជិកក្រុមប្រឹក្សាជាតិសហព័ន្ធអារ៉ាប់រួម ជាប្រធានអង្គប្រជុំ និងឯកឧត្តម ទី សុគន្ធ លេខាធិការ នៃគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា ជាសហប្រធាន ដែលកិច្ចប្រជុំនេះ បានផ្តោតលើការកសាងទំនាក់ទំនងល្អរវាងសភាជាសមាជិក និងការរៀបចំគោលនយោបាយមួយ ដោយរស់នៅមិនមានការរើសអើង ។ អង្គប្រជុំ បានលើកឡើងថា ដើម្បីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមរួមគ្នា ទាមទារឱ្យមានការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី តាមរយៈការរួមរស់ដោយសុខដុមនីយកម្មជាមួយនឹងភាពចម្រុះ នៃវប្បធម៌ សាសនា និងជំនឿ ដែលនាំទៅរកសន្តិភាពនិងភាពអត់ឱន ។ មួយវិញទៀត ការជំរុញសហប្រតិបត្តិការពាណិជ្ជកម្មសេរី គឺជាកត្តាដ៏ចាំបាច់សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ៕ អត្ថបទ បាន សុខរិទ្ធិ

IPTP11 បានចែករំលែកបទពិសោធន៍គ្នា ក្នុងការដោះស្រាយបញ្ហាបរិស្ថាន ដើម្បីការរស់នៅប្រកបដោយសន្តិភាព

2024/11/24 02:44:41 pm        93
នាថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កិច្ចប្រជុំគណៈកម្មាធិការស្បៀងអាហារ-ថាមពល​-ទឹក និងសន្តិសុខបរិស្ថាន IPTP11 ដែលមាន ឯកឧត្តម Sasa Magazinovic ប្រធាន​គណៈកម្មាធិការស្បៀង-ថាមពល-ទឹក និងសន្តិសុខបរិស្ថាន នៃប្រទេស Bosnia and Herzegovina ជាប្រធានអង្គប្រជុំ និង ឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភាកម្ពុជា ជាសហប្រធាន ។កិច្ចប្រជុំនេះ បានបញ្ជាក់អំពីសារៈសំខាន់ នៃការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព ជាពិសេសស្បៀង ថាមពល និងទឹក ។ អង្គប្រជុំបានចែករំលែកបទពិសោធនានា ពាក់ព័ន្ធ​នឹងគោល​នយោបាយ និងច្បាប់សម្រាប់ការដោះស្រាយបញ្ហាបរិស្ថាន ដែលធានាដល់សុវត្ថិភាព និងសន្តិសុខ នៃស្បៀងអាហារ ថាមពល និងទឹក ដើម្បីឈានទៅរកការរស់នៅ​ប្រកបដោយ​សន្តិភាព និងភាពធន់ ៕ អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំក្រុមហេសបូឡាទាមទារឲ្យអ៊ីស្រាអែល ដកកងទ័ពចេញពីលីបង់ទាំងស្រុង
06/24/2026 03:06 PM
ក្រសួងការងារ នឹងនាំយកឱកាសកា​រងារជាង ៩ម៉ឺនកន្លែង រួមនឹងអត្ថប្រយោជន៍ស​ង្គម និង​ការបណ្ដុះបណ្ដាលជំនាញ​ដោយឥតគិតថ្លៃ​ ជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋ​នៅក្នុងខេត្តត្បូង​ឃ្មុំនៅ​ចុងសប្ដាហ៍នេះ
06/24/2026 02:06 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ប្រគល់ផ្ទះ១ខ្នងជូនគ្រួសារមានជីវភាពខ្វះខាត និងសមាជិកគ្រួសារច្រើន
06/24/2026 01:06 PM
គណៈកម្មការទី៩ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់
06/24/2026 01:06 PM
គណៈវិស្វករកម្ពុជា បើកការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម ដល់បេក្ខជនវិស្វករអាជីពជាតិលើកទី៣៥
06/24/2026 01:06 PM
ក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
06/24/2026 01:06 PM
គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពីគ្រឿងញៀន លើកទី៩ (The 9th AIPACODD)
06/24/2026 01:06 PM
អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចុះធ្វើអធិការកិច្ចនៅពន្ធនាគារខេត្ត ដើម្បីពង្រឹងសីលធម៌វិជ្ជាជីវៈ និងការគោរពសិទ្ធិមនុស្ស
06/24/2026 12:06 PM
យុវជនបង្ហាញការដឹងគុណរាជរដ្ឋាភិបាលដែលផ្តល់ការបណ្តុះបណ្តាលជំនាញឥតគិតថ្លៃដល់ពួកគេ
06/24/2026 12:06 PM
កូឡុំប៊ីយកឈ្នះកុងហ្គោ ១-០ ធានាកៅអីឡើងវគ្គ ៣២ ក្រុមចុងក្រោយ World Cup 2026
06/24/2026 12:06 PM