គ្រឿងញៀនជាង១០គីឡូ​ ត្រូវអាជ្ញាធរខេត្តកំពង់ចាមដុតកម្ទេចចោលក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
កម្ពុជាកំពុងប្រមូលផ្តុំច្បាប់និងលិខិតបទដ្ឋាននានា ដើម្បីរៀបចំក្រមពាណិជ្ជកម្ម ធានាដល់ការធ្វើពាណិជ្ជកម្មជាអន្តរជាតិ
រោងចក្រចម្រាញ់ប្រេងឆាពីកន្ទក់ក្នុងខេត្តកំពង់ស្ពឺនឹងជួយបង្កើតឱកាសការងារ និងលើកស្ទួយវិស័យកសិកម្ម
រដ្ឋមន្រ្ដីសុខាភិបាលប្ដេជ្ញាដឹកនាំវិស័យសុខាភិបាល «ធានាធ្វើយ៉ាងណាឱ្យគ្រប់ប្រជាពលរដ្ឋមានឱកាសរស់នៅប្រកបដោយភាពធន់ក្នុងដំណើរជីវិត»

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ទទួលបាន«មេដាយសន្តិភាព៖ សម្រាប់មនុស្សជាតិ និងភពផែនដី» ពីសភា IPTP

2024/11/24 05:16:41 pm        127
សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅ​ព្រឹក​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការមេដាយសន្តិភាព ដែល​តំណាងឱ្យសភាចំនួន ១០៥ ជាសមាជិកនៃ IPTP និងក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និង​សន្តិភាព (GCTP) បានជូន «មេដាយសន្តិភាព៖សម្រាប់មនុស្សជាតិ និងភព ផែនដី» ដល់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា​ប្រធាន​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ មន្រ្ដីរាជការ ប្រជាពលរដ្ឋ បានថ្លែងថា អបអរសាទរ និង​គោរព​ជូន​ពរ​ដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល និងជាមហាកិត្តិយស​ដ៏​ឧត្តុង្គ​ឧត្តមបំផុតដែល សម្តេចតេជោ ទទួលបាន «មេដាយសន្តិភាព៖ សម្រាប់មនុស្សជាតិ និងភព ផែនដី» នាឱកាសនៃសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) លើកទី១១ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី ២៣-២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ។ សម្តេចតេជោ ត្រូវបានក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការមេដាយសន្តិភាព ដែលតំណាងឱ្យ សភាចំនួន ១០៥ ជាសមាជិកនៃ IPTP និងក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និងសន្តិភាព (GCTP) មកពីអាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិកឡាទីន និងមជ្ឈិមបូព៌ា ទទួលស្គាល់ជាពិសេស និ​ង​កោត​សរសើរ វាយតម្លៃយ៉ាងខ្លាំង ចំពោះការរួមចំណែកដ៏ធំធេងរបស់ សម្តេចតេជោ ប្រកបដោយ​ពលិកម្ម​គ្រប់​បែបយ៉ាង សូម្បីជីវិតសម្តេចផ្ទាល់ ក្នុងបុព្វហេតុ សុខសន្តិភាព ស្ថិរភាព និងការ​អភិវឌ្ឍ​របស់កម្ពុជា ធ្វើឱ្យប្រជាជន ទាំងអស់ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ រួម​រស់​ជា​មួយ​គ្នា​ដោយ​សន្តិភាព និងភាពអត់ឱន ជាមួយនឹង ភាពសុខដុមរមនាផ្នែកសង្គម និងសាសនា និង​ការ​​អភិវឌ្ឍ ប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព។ គុណតម្លៃ​ដ៏វិសេសវិសាលរបស់ សម្តេចតេជោ ក្នុងដំណើរកសាង និងស្តារឡើងវិញក្រោយ សង្គ្រាម​ស៊ីវិល​នៅកម្ពុជា រួមមានការអភិវឌ្ឍជនបទ ការអភិវឌ្ឍធនធានមនុស្ស កំណែទម្រង់ច្បាប់ និងស្ថាប័ន អភិបាលកិច្ច និងកិច្ចការងារជាច្រើនផ្សេងទៀតរាប់ពុំអស់ ប្រកបដោយប្រសិទ្ធភាព។ យើង​ក៏មិនអាចភ្លេចបានថា សមិទ្ធផលអស់ទាំងនេះអាចសម្រេចទៅបានដោយសារនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕

សម្ដេចតេជោ ហ៊ុន សែន បន្តរំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯក​ប្រជាធិបតេយ្យ​លើ​លោកក្នុងការបង្កការឈឺចាប់លើកម្ពុជា

2024/11/24 05:09:43 pm        182
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តរំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯកប្រជាធិបតេយ្យលើលោកក្នុងការបង្កការឈឺចាប់លើកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកបែបនេះ ក្នុងឱកាស អញ្ជើញចូលរួមជាអធិបតី​ពិធី​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​លើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) និងធ្វើ​បាឋកថា​ពិសេសមួយអំពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព» ស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្តេតេជោ ហ៊ុន សែន បន្តរំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯកប្រជាធិបតេយ្យលើលោកក្នុងការបង្កការឈឺចាប់លើកម្ពុជា ទោះបីមានរយៈពេលយូរប៉ុណ្ណា ក៏មិនអាចភ្លេចរឿងដ៏ឈឺចាប់នេះបានឡើយ ហើយត្រូវបន្តរំលឹកពួកគេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលទ័ពវៀតណាម ដកចេញពីកម្ពុជា បានធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំងលើកិច្ចចរចារកសន្តិភាពនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមប្រទេសមហាអំណាចថា គេមិនគួរលេងតាមរូបមន្ត «១-១ ស្មើសូន្យ» នោះទេ មានន័យថា ថ្កោលទោសទាំងអ្នកវាយប្រហាររបប ប៉ុល ពត ហើយថ្កោលទោសទាំងរបប ប៉ុល ពត។សម្ដេចតេជោ មាន​ប្រសាសន៍ថា បើទទួលស្គាល់កម្ពុជាមានរបបប្រល័យពូជសាសន៍ ហេតុអ្វីក៏កម្ពុជាវាយផ្តួលរំលំប្រល័យពូជសាសន៍មិនបាន? សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីចាយប្រាក់ជាង ២ពាន់លានដុល្លារ អ៊ុនតាក់បានដកខ្លួនចេញពីកម្ពុជា គឺទុកឱ្យកម្ពុជាជាប់ផុងក្នុងសង្គ្រាមដដែល។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេចក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបន្តថា បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?។សម្តេចតេជោ បានប្រាប់ទៅប្រតិភូអន្តរជាតិថា សន្តិភាពដែលកម្ពុជាមាននៅពេលនេះ ជាសន្តិភាពវែងជាងគេ គឺជិត២៧ឆ្នាំហើយ នៃប្រវត្តិសាស្ត្ររបស់កម្ពុជា យ៉ាងហោចណាស់ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយ។ សម្តេចតេជោបានថ្លែងថា សុខសន្តិភាព ពិតណាស់ជារឿងសំខាន់ដែលត្រូវការពារឱ្យជាប់ជានិច្ច ហើយមុននិយាយអ្វីផ្សេង ត្រូវនិយាយពីសន្តិភាព។ កម្ពុជាឈឺចាប់គ្រប់គ្រាន់ហើយ អត់ត្រូវការបង្កើតសង្គ្រាមទៀតទេ។ សម្តេចតេជោ បានថ្លែងសូមការយោគយល់ប្រិយមិត្តបរទេស ចំពោះការប្រើកណ្តាប់ដៃដែកកម្ចាត់បដិវត្តន៍ពណ៌ គឺដើម្បីធានាការពារនូវសុខសន្តិភាពប៉ុណ្ណោះ។

សម្ដេចធិបតី អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមអន្តរសភា និង​អង្គការអន្តរជាតិ នៃកិច្ចប្រជុំ IPTP

2024/11/24 04:53:47 pm        177
នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ថ្នាក់ដឹកនាំក្រុមអន្តរសភា និងអង្គការអន្តរជាតិនៃ កិច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១ (IPTP) ដឹកនាំដោយ ឯកឧត្តម Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱននិងសន្តិភាព (GCTP) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។សូមជម្រាបថា សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១ (IPTP) ធ្វើឡើងក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ សម័យប្រជុំពេញអង្គនេះ មានគណៈប្រតិភូតំណាង៥៣ប្រទេស ស្មើនឹង២៧២រូប ដើម្បីត្រៀមចូលរួមសម័យប្រជុំពេញអង្គ នាពេលខាងមុខនេះ។ ក្នុងចំណោមគណៈប្រតិភូមកពី ៥៣ប្រទេសនេះ រួមមាន ប្រធានសភា ៦ រូប អនុប្រធានសភា ៦រូប សមាជិកសភា ៩៨រូប និងអង្គការអន្តរជាតិចំនួន ១២អង្គការ។ពិធីបើកសម័យប្រជុំជាផ្លូវការ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយ ឥស្សរជនជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត៕

IPTP ជំរុញសមាជិកប្រឹងប្រែងរួមគ្នា ដើម្បីកសាងមូលដ្ឋានគ្រឹះថែរក្សាសន្តិភាព

2024/11/24 03:00:07 pm        110
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កិច្ចប្រជុំគណៈកម្មាធិការសន្តិភាព និងការផ្សះផ្សា IPTP ដែលមាន ឯកឧត្តម Ek Nath Dhakhal សមាជិកសភានេប៉ាល់ និងជាប្រធាន IAPP Asia Pacific ដែលជាប្រធានអង្គប្រជុំ និងឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា​កម្ពុជា ជាសហប្រធាន ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅបានប្រជុំពិភាក្សា ដើម្បីបន្ត​បេសកកម្ម​ដ៏​ចាំបាច់ក្នុងការលើកកម្ពស់វប្បធម៌សន្តិភាព ការយោគយល់គ្នាទៅវិញទៅមក និងភាពអត់ឱន ។ កិច្ចប្រជុំ បានជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៃសភាជាសមាជិក ដើម្បីកសាងមូលដ្ឋានគ្រឹះ​សម្រាប់​ថែរក្សាសន្តិភាព តាមរយៈកិច្ចសន្ទនាដោយសន្តិវិធី ការងារការទូតដើម្បីកិច្ចការពារ និង​សហប្រតិបត្តិការអន្តរជាតិ ក្នុងគោលដៅឆ្ពោះទៅសម្រេចបានអនាគតប្រកបដោយសុខដុមរមនា និងសន្តិភាពប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា៕ អត្ថបទ បាន សុខរិទ្ធិ

IPTP11 បន្តពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមរួម

2024/11/24 02:55:59 pm        126
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការអន្តរជាតិ IPTP11 ដែលមាន ឯកឧត្តម Mohammed Al Ali សមាជិកក្រុមប្រឹក្សាជាតិសហព័ន្ធអារ៉ាប់រួម ជាប្រធានអង្គប្រជុំ និងឯកឧត្តម ទី សុគន្ធ លេខាធិការ នៃគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា ជាសហប្រធាន ដែលកិច្ចប្រជុំនេះ បានផ្តោតលើការកសាងទំនាក់ទំនងល្អរវាងសភាជាសមាជិក និងការរៀបចំគោលនយោបាយមួយ ដោយរស់នៅមិនមានការរើសអើង ។ អង្គប្រជុំ បានលើកឡើងថា ដើម្បីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមរួមគ្នា ទាមទារឱ្យមានការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី តាមរយៈការរួមរស់ដោយសុខដុមនីយកម្មជាមួយនឹងភាពចម្រុះ នៃវប្បធម៌ សាសនា និងជំនឿ ដែលនាំទៅរកសន្តិភាពនិងភាពអត់ឱន ។ មួយវិញទៀត ការជំរុញសហប្រតិបត្តិការពាណិជ្ជកម្មសេរី គឺជាកត្តាដ៏ចាំបាច់សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ៕ អត្ថបទ បាន សុខរិទ្ធិ

IPTP11 បានចែករំលែកបទពិសោធន៍គ្នា ក្នុងការដោះស្រាយបញ្ហាបរិស្ថាន ដើម្បីការរស់នៅប្រកបដោយសន្តិភាព

2024/11/24 02:44:41 pm        93
នាថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កិច្ចប្រជុំគណៈកម្មាធិការស្បៀងអាហារ-ថាមពល​-ទឹក និងសន្តិសុខបរិស្ថាន IPTP11 ដែលមាន ឯកឧត្តម Sasa Magazinovic ប្រធាន​គណៈកម្មាធិការស្បៀង-ថាមពល-ទឹក និងសន្តិសុខបរិស្ថាន នៃប្រទេស Bosnia and Herzegovina ជាប្រធានអង្គប្រជុំ និង ឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភាកម្ពុជា ជាសហប្រធាន ។កិច្ចប្រជុំនេះ បានបញ្ជាក់អំពីសារៈសំខាន់ នៃការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព ជាពិសេសស្បៀង ថាមពល និងទឹក ។ អង្គប្រជុំបានចែករំលែកបទពិសោធនានា ពាក់ព័ន្ធ​នឹងគោល​នយោបាយ និងច្បាប់សម្រាប់ការដោះស្រាយបញ្ហាបរិស្ថាន ដែលធានាដល់សុវត្ថិភាព និងសន្តិសុខ នៃស្បៀងអាហារ ថាមពល និងទឹក ដើម្បីឈានទៅរកការរស់នៅ​ប្រកបដោយ​សន្តិភាព និងភាពធន់ ៕ អត្ថបទ បាន សុខរិទ្ធិ

IPTP11 មានទស្សនៈរួមប្រើប្រាស់ការទូតសភា និងភាពជាដៃគូអន្តរជាតិ ដើម្បីជ្រោង​យុត្តិធម៌ពិភពលោក

2024/11/24 02:33:23 pm        109
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កិច្ចប្រជុំគណៈកម្មាធិការច្បាប់ និងយុត្តិធម៌ IPTP11 ដែលមាន ឯកឧត្តមបណ្ឌិត Epainete Djangrang Sende អនុប្រធានទី៥ នៃក្រុមប្រឹក្សាជាតិ ជាប្រធាន​អង្គប្រជុំ និងឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភាកម្ពុជា ជា​សហប្រធាន។យោងតាមលទ្ធផលនៃកិច្ចប្រជុំ បានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការច្បាប់ និងយុត្តិធម៌ នៃ IPTP11 បានប្រជុំពិភាក្សាដើម្បីជំរុញប្រសិទ្ធភាពការងារសភា ដើម្បីកសាងក្របខណ្ឌច្បាប់ ដែល​ធានា​ដល់យុត្តិធម៌ ភាពអត់ឱន និងសន្តិភាព ដោយកិច្ចពិភាក្សាបានលើកឡើងពីសារៈសំខាន់ នៃ​តួនាទី​របស់អង្គការសហប្រជាជាតិ ក្នុងការការពារសន្តិសុខទាំងថ្នាក់ជាតិ និងអន្តរជាតិ ស្របតាម​គោលការ​នីតិរដ្ឋ ។ក្នុងន័យនេះ យុត្តិធម៌ និងសន្តិភាពត្រូវបានធានា ដោយការមិនមានជម្លោះ និងប្រព័ន្ធ​យុត្តិធម៌​ដែល​គោរព​សិទ្ធិមនុស្ស ហើយការសម្រេចបានបរិយាបន្នកំណើន ការអប់រំ សុខាភិបាល និង​ការលុប​បំបាត់ភាពក្រីក្រ គឺជាកត្តារួមចំណែកដ៏សំខាន់ក្នុងការធានាភាពយុត្តិធម៌ និងសុខ​សន្តិភាព នៅក្នុងសង្គម ។ជារួមអង្គប្រជុំបានជំរុញការប្តេជ្ញាចិត្ត ក្នុងការសម្រេចបានការពង្រឹងនូវទស្សនវិស័យរួមគ្នា ដើម្បី​ពិភពលោកមួយប្រកបដោយភាពយុត្តិធម៌ ការយោគយល់ ការគោរពសិទ្ធិមនុស្ស និង​គោរព​តាមគោលការណ៍នីតិរដ្ឋ តាមរយៈការទូតសភា និងភាពជាដៃគូអន្តរជាតិ ៕ អត្ថបទ បាន សុខរិទ្ធិ

IPTP11 បានរួមគ្នាប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការពារសន្តិភាព

2024/11/24 02:27:09 pm        114
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កិច្ចប្រជុំគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ IPTP11 ដែលមាន ឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភាកម្ពុជា ជា​ប្រធាន​អង្គ​ប្រជុំ និងឯកឧត្តម Iulius Marian Firczak សមាជិកសភារ៉ូម៉ានី ជាសហប្រធាន។យោងតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃ​IPTP11 បានឲ្យដឹងថា កិច្ចប្រជុំនេះ មានគោលបំណងធ្វើសមាហរណកម្មវិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា ទៅក្នុងការបង្កើតគោលនយោបាយ ដើម្បីដោះស្រាយបញ្ហានូវប្រឈមជាសាកល និង​លើក​​កម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ដោយអង្គប្រជុំបានសង្កត់ធ្ងន់ថា វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា គឺជាកត្តាជំរុញដ៏សំខាន់នៃវឌ្ឍនភាពសង្គម និងកំណើនសេដ្ឋកិច្ច ដែលធ្វើ​ឱ្យ​មាន​សន្តិភាព និងសន្តិសុខ ។ ការវិនិយោគលើវិស័យទាំងនេះអាចទប់ស្កាត់ជម្លោះ ដោះស្រាយវិវាទ និង​ដោះស្រាយ​បញ្ហាឫសគល់នៃអំពើហិង្សា រួមចំណែកដល់ការរួបរួម និងស្ថិរភាពសង្គម ។ អង្គ​ប្រជុំ​បានឯកភាពសហការគ្នា ដើម្បីទាញយកសក្តានុពលពេញលេញ នៃព័ត៌មាន និង​ទំនាក់​ទំនង ដោយ (១). បង្កើតច្បាប់សម្រាប់គ្រប់គ្រងបច្ចេកវិទ្យា, (២). ត្រួតពិនិត្យច្បាប់ឡើងវិញ ដើម្បី​សមភាព និងបរិយាបន្ននៃបច្ចេកវិទ្យា ដោយមិនទុកនរណាម្នាក់ចោល ជាពិសេសកុមារ, (៣) ធានាថាឌីជីថលនីយកម្មមិនប៉ះពាល់ដល់បរិស្ថាន (៤)​ដាក់​បញ្ចូល​បច្ចេក​វិទ្យា​ជា​សសរ​ស្តម្ភ​ទី​៤ នៃអភិបាលកិច្ចសាធារណៈ ប្រកបដោយប្រសិទ្ធភាព ៕ អត្ថបទ៖ បាន សុខរិទ្ធិ

សម្ដេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី

2024/11/24 02:16:36 pm        140
សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានជូនពានរង្វាន់ «សន្ដិភាព ដើម្បីមនុស្សជាតិ និងភពផែនដី» ដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ពិធីបើកជាផ្លូវការ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ការផ្តល់ជូន «ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី» ជាការទទួលស្គាល់ចំពោះការដឹកនាំដ៏ពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន មេដឹកនាំកម្ពុជា ដែលសម្តេចបានបញ្ចប់សង្គ្រាម ហើយកសាងសន្តិភាពនៅប្រទេស រហូតមកដល់សព្វថ្ងៃ។សូមជម្រាបថាសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (International Parliament for Tolerance and Peace-IPTP គឺជាស្ថាប័ននីតិប្បញ្ញត្តិនៃក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និងសន្តិភាព (GCTP) ដែលជាអង្គការអន្តរជាតិមួយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧។ IPTP គឺជាវេទិកាសម្រាប់សមាជិកសភា ពិភាក្សាលើបញ្ហានៃសន្តិភាពពិភពលោក។ សម័យប្រជុំនីតិវិធីដំបូងរបស់ IPTP ត្រូវបានប្រារព្ធឡើងនៅក្នុងសភានៃប្រទេសម៉ាល់តា នៅក្នុងឆ្នាំ២០១៨។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ប្រគល់ជូននូវពានរង្វាន់ «សន្ដិភាព ដើម្បីមនុស្សជាតិ និងភពផែនដី» នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ៕

សម្ដេចធិបតី៖ កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្ដិភាព ពីព្រោះបានឆ្លងកាត់​បទ​ពិសោធន៍​ដោយ​ផ្ទាល់​រងគ្រោះដោយសារសង្គ្រាម

2024/11/24 02:10:13 pm        126
ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកសម័យប្រជុំពេញអង្គសភា​អន្តរជាតិ ដើម្បី​ភាព​អត់​ឱន និងសន្តិភាពលើកទី១១ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្ដិភាព ពីព្រោះ​បាន​ឆ្លង​កាត់បទពិសោធន៍ដោយផ្ទាល់រងគ្រោះដោយសារសង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្សរ៍ ទើប​រយៈ​ពល​ជិត ២៧ឆ្នាំចុងក្រោយនេះ អាចស្វែងរកសន្ដិភាពបានតាមរយៈការដឹកនាំ និង​នយោបាយ​ឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធាន​ព្រឹទ្ធសភា​នាពេល​បច្ចុប្ប​ន្ន​នេះ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៦ថា កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្ដិភាព ពី​ព្រោះ​បាន​​ឆ្លងកាត់បទពិសោធន៍ដោយផ្ទាល់រងគ្រោះដោយសារសង្គ្រាម ទម្រាំទទួល​បាន​នូវ​សន្ដិភាព ដូច្នេះទើបកម្ពុជា បានឱ្យតម្លៃខ្លាំងណាស់ចំពោះសន្ដិភាពសម្រាប់មនុស្សជាតិ និង​ភព​ផែនដី​។សម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា សន្ដិភាពគឺជាគន្លឹះលើអ្វីៗគ្រប់បែបយ៉ាង ពីព្រោះបើគ្មាន​សន្ដិភាព ​គឺគ្មានការអភិវឌ្ឍ គ្មានការរីកចម្រើន និងគ្មាន អនាគតបានឡើយ។ សូមជម្រាបថា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភាកម្ពុជា​បាន​បើក​ជា​ផ្លូវការ​នៃ​សម័យ​ប្រជុំ​ពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)។ សម័យប្រជុំ IPTP ធ្វើឡើងក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែល​នឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕ អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខការទូតអ៊ីរ៉ង់និយាយជាមួយក្រុមហាម៉ាសអំពីការចរចារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន
06/24/2026 04:06 PM
គ្រឿងញៀនជាង១០គីឡូ​ ត្រូវអាជ្ញាធរខេត្តកំពង់ចាមដុតកម្ទេចចោលក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
06/24/2026 04:06 PM
ប្រមុខណាតូ នឹងជួបលោក Trump ដោយមានបំណងសម្រាល​ភាព​តានតឹង មុនកិច្ចប្រជុំកំពូលខែកក្កដា
06/24/2026 04:06 PM
វេទិកា Davos រដូវក្តៅ បើក​​នៅចិន ខណៈនាយករដ្ឋមន្ត្រីលើក​​ពីនវានុវត្តន៍ និងសហប្រតិបត្តិការអន្តរជាតិ
06/24/2026 04:06 PM
កសិករនៅភាគខាងត្បូងប្រទេសឥណ្ឌា កប់ខ្លួនឯងដើម្បីតវ៉ាប្រឆាំងគម្រោងសាងសង់ទំនប់ទឹកនៅទន្លេ Cauvery
06/24/2026 04:06 PM
កម្ពុជាកំពុងប្រមូលផ្តុំច្បាប់និងលិខិតបទដ្ឋាននានា ដើម្បីរៀបចំក្រមពាណិជ្ជកម្ម ធានាដល់ការធ្វើពាណិជ្ជកម្មជាអន្តរជាតិ
06/24/2026 04:06 PM
អ៊ុយក្រែន សរសើរកងកម្លាំងវាយប្រហារ ដោយនិយាយថាសម្ពាធធ្វើឱ្យពលរដ្ឋរុស្ស៊ីសួរអំពីសង្គ្រាមគ្មានទីបញ្ចប់
06/24/2026 04:06 PM
រុស្ស៊ីបញ្ជាក់​ថា សហរដ្ឋអាមេរិក មិនមែនជា «អ្នកសម្រុះសម្រួលមិន​លម្អៀង​» ទេ ក្នុង​បញ្ហា​អ៊ុយក្រែន​
06/24/2026 04:06 PM
នាយករដ្ឋមន្ត្រី៖ ប្រទេសកាតា អាចចាប់ផ្តើមផលិតឧស្ម័នធម្មជាតិរាវឡើងវិញក្នុងពេល២-៣សប្តាហ៍ខាងមុខនេះ
06/24/2026 04:06 PM
UN៖ គ្រួសារជាច្រើននៅប្រទេសលីបង់ គ្មានលំនៅឋានដើម្បីវិលត្រឡប់ទៅវិញទេ
06/24/2026 04:06 PM