រដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ខេត្តបន្ទាយមានជ័យ
ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម Mushahid Hussain Sayed អញ្ជើញដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧

2024/11/23 09:36:04 am        130
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តម Mushahid Hussain Sayed សហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) អញ្ជើញដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ « ការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព » នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។

ករណីក្រុមក្មេងទំនើងបង្កហិង្សា បណ្តាលឱ្យមនុស្សស្លាប់ និងរងរបួស តុលាការសម្រេចចោទប្រកាន់០៤បទល្មើស

2024/11/22 10:31:43 pm        149
ភ្នំពេញ ៖ ករណីក្រុមក្មេងទំនើង១០នាក់ បង្កហិង្សាកាប់ប្រហារ បណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួស តំណាងអយ្យការបានសម្រេចធ្វើកាចោទប្រកាន់ជនសង្ស័យចំនួន០៤បទល្មើស ដោយញ៉ែកសំណុំរឿងជា០២ ដាច់ដោយឡែកពីគ្នា ។ យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការណ៍ របស់ស្ថាប័ន្ថអយ្យការ បានឱ្យដឹងថា ៖ ជនត្រូវចោទចំនួន០៩នាក់ ក្នុងចំណោមបក្សពួកទាំង១០នាក់ ត្រូវបានអយ្យការ សម្រេចចោទប្រកាន់ពីបទ « ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណៈភាព នៃជនរងគ្រោះ , ហិង្សាដោយដោយចេតនាមានស្ថានទម្ងន់ទោស , និងបទ កាន់កាប់អាវុធដោយខុសច្បាប់ » ប្រព្រឹត្តិទៅ នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ កាលពីថ្ងៃទី១៦ , ១៧ , ១៨ វិច្ឆិកា ឆ្នាំ២០២៤ ។ ដោយឡែកសំណុំរឿងទី២ អយ្យការសម្រេចចោទប្រកាន់ជនសង្ស័យ០៥នាក់ ក្នុងចំណោមពួកគេទាំង១០នាក់ដដែល ពីបទ « ហិង្សាដោយដោយចេតនាមានស្ថានទម្ងន់ទោស , និងបទធ្វើឱ្យខូចដោយចេតនាមានស្ថានទម្ងន់ទោស » ប្រព្រឹត្តិនៅចំណុចផ្លូវបេតុង ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ គួររំលឹកថា ជនសង្ស័យទាំង១០នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ច បើកការស្រាវជ្រាវ រហូតឈានទៅចាប់ឃាត់ខ្លួនបានទាំងអស់ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងទឹកដីភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ។ លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំែញ បានប្រាប់ឲ្យដឹងថា ៖ ជនសង្ស័យទាំង១០នាក់នេះ ជាក្រុមទំនើងមួយក្រុមធំ ដែលពួកគេបានដាក់រហ័សនាមក្រុមខ្លួនថា ក្រុមដើមពោធិ ( DP ) និង ក្រុមបឹងសាឡាង ( BSL ) ដោយពួកគេបានបង្កករណីហិង្សាចំនួន០៣ករណី ដែលប្រព្រឹត្តិទៅនៅទីតាំង និងពេលវេលាខុសៗគ្នា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។ នាយការិយាល័យដដែល បានបន្តថា ៖ ក្នុងអំពើហិង្សាទាំង០៣ករណីដែលក្រុមជនសង្ស័យបានបង្កហេតុ គឺបានបណ្តាលឱ្យយុវជន០២នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ ក្នុងករណីចំនួន០២ផ្សេងគ្នា និង០១ករណីដាច់ដោយឡែកផ្សេងទៀត គឺយុវជនម្នាក់ទៀតត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារក្រុមជនសង្ស័យបានធ្វើសកម្មភាពកាប់ប្រហារបណ្តាលឱ្យរងរបួសហើយ ជនរងគ្រោះកើតសភាពភ័យស្លន់ស្លោរខ្លាំង បានជិះរត់គេចខ្លួន រហូតទៅបុកបង្គោលភ្លើង បណ្តាលឱ្យស្លាប់ពេលបញ្ចូនទៅសង្គ្រោះដល់មន្ទីរពេទ្យ ។ គួរបញ្ជាក់ថា ៖ ទាក់ទងបញ្ហាក្រុមក្មេងទំនើងនេះដែរ កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែបានដាស់តឿន ក្រើនរំលឹកជារឿយៗ ដល់កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច នៅថ្នាក់រដ្ឋបាលក្រោមជាតិទាំងអស់ ត្រូវបន្តយកចិត្តទុក និងពង្រឹងបន្ថែម លើការបង្ក្រាបសកម្មភាពក្រុមក្មេងទំនើងឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ដោយចាំបាច់ត្រូវតែបង្ក្រាបឱ្យអស់ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យក្រុមទំនើងមួយក្តាប់តូច ធ្វើសកម្មភាពបង្កភាពប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលនោះឡើយ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា ៖ បញ្ហាក្រុមក្មេងទំនើងនេះ សមត្ថកិច្ច មិនបានបន្ថូរបន្ថុយដៃនោះឡើយ ទោះបីមួយរយៈក្រោយមកនេះ សកម្មភាពក្រុមក្មេងទំនើងបង្កហិង្សាតាមទីសាធារណៈ ហាក់មានការថបថយច្រើនក៏ពិតមែនក៏ដោយ ។ លោកឧត្តមសេនីយ៍ស្នងការ ប្រកាន់គោលជំហរដាច់ខាត គឺមិនលើកលែងនោះឡើយ ចំពោះក្រុមក្មេងទំនើងដែលអស់ ដែលនៅតែគគ្លើន ប្រហានហ៊ានបង្កសកម្មភាពអសន្តិសុខនានា ប៉ះពាល់ដល់សង្គមជាតិ ៕ លីហេង

ឯកឧត្តមបណ្ឌិត លី ធុជ ៖ សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន គឺជាគោលដៅមួយដែលកម្ពុជារៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចូលរួមកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប

2024/11/22 10:18:46 pm        80
(សៀមរាប) ៖ មុននឹងកម្មវិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូល ធ្វើទស្សនកិច្ចសារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ដើម្បីឈ្វេងយល់អំពីដំណើរនៃការបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ ទៅកាន់សន្តិភាពពេញលេញនៅកម្ពុជា ក្នុងនោះរួមទាំងកិច្ចការសកម្មភាពមីន ផងដែរ។ ដំណើរទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមកិច្ចសហការរៀបចំដោយអាជ្ញាធរមីន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងមានការចូលរួមពីប្រតិភូពីបណ្តារដ្ឋភាគី រដ្ឋមិនមែនភាគី ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិ ជុំវិញពិភលោក ចំនួន ៥២៨ នាក់ ។ ក្នុងដំណើរការរៀបចំនេះ ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា “សារមន្ទីរតេជោសន្តិភាពនេះ គឺជាសក្ខីភាពមួយនៃភាពធន់ និងឆ្លុះបញ្ចាំងពីគោលដៅចម្បង នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ហើយជាពិសេស បានបង្ហាញពីសារៈសំខាន់នៃសកម្មភាពមីន ចំពោះមាគ៌ាឆ្ពោះទៅមុខរបស់កម្ពុជា និងការប្តេជ្ញាចិត្តជាសាកលរួមគ្នា ក្នុងការសម្រេចបានពិភពលោកមួយ ដែលមានសុវត្ថិភាព។ សារមន្ទីរនេះ មិនត្រឹមតែរំលឹកយើងអំពីអតីតកាលរបស់កម្ពុជានោះទេ វាជានិមិត្តរូបនៃការអំពាវនាវ និងការជំរុញឱ្យយើងរួបរួមគ្នា បន្តឆ្ពោះទៅមុខដើម្បីសម្រេចបានពិភពលោកមួយដែលគ្មានមីន។ ជាមួយគ្នានោះ សារមន្ទីរតេជោសន្តិភាព ក៏ជាសក្ខីភាពបង្ហាញថា ការបោសសម្អាតមីន បាននាំមកនូវសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ និងផ្តល់នូវឱកាសជាថ្មីដល់ជីវិតរបស់ប្រជាជាន និងសហគមន៍ទាំងមូល។ សារមន្ទីរតេជោសន្តិភាព នឹងបំផុសគំនិតយើងទាំងអស់គ្នាឱ្យ បន្តប្រកាន់ខ្ជាប់នូវគោលការណ៍សុវត្ថិភាព សាមគ្គីភាព និងភាពធន់ ក៏ដូចជាបំផុសគំនិតយើងឱ្យសម្រេចឱ្យបាន នូវគោលដៅពិភពលោកមួយដែលគ្មានមីន តាមរយៈការអនុវត្តផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩ ដែលនឹងត្រូវអនុម័ត ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ខាងមុខនេះ។” ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារ JICA និងរដ្ឋាភិបាលជប៉ុនសម្រាប់ភាពជាដៃគូយូរអង្វែង និងការគាំទ្រដ៏មានតម្លៃសម្រាប់ការសាងសង់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ជាពិសេសការប្ដេជ្ញាចិត្តរបស់ជប៉ុន ក្នុងសកម្មភាពមីន ដើម្បីផ្លាស់ប្តូរប្រទេសកម្ពុជា ពីប្រទេសដែលរងផលប៉ះពាល់ដោយសារមីន ទៅជាប្រទេសនាំមុខគេក្នុងសកម្មភាពមីនជាសកល៕

ស្ថានទូតកាហ្សាក់ស្ថាន និង អាស៊ែបៃហ្សង់ ប្រចាំនៅកម្ពុជា រួមគ្នាប្រារព្ធខួប៣០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងរាជធានីភ្នំពេញ

2024/11/22 10:12:54 pm        231
(ភ្នំពេញ)៖ ស្ថានទូតអាស៊ែបៃហ្សង់ និងកាហ្សាក់ស្ថានប្រចាំកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបានប្រារព្ធខួប៣០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានឲ្យដឹងនៅវេលាថ្ងៃនេះ។ការប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងសាធារ ណរដ្ឋអាស៊ែបៃហ្សង់ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ដោយទទួល ស្វាគមន៍ផ្លូវការមួយ ត្រូវបានរៀបចំឡើងនៅភ្នំពេញនេះមាន ការ ចូលរួមពីមន្ត្រីរដ្ឋាភិបាល អ្នកតំណាងពីស្ថាប័នរដ្ឋនានានៃកម្ពុជា អតីតនិស្សិតកម្ពុជាដែលបានសិក្សានៅសាកលវិទ្យាល័យអាស៊ែបៃហ្សង់ និងកាហ្សាក់ស្ថាន ឯកអគ្គរដ្ឋទូត និង បុគ្គលិកស្ថានទូតដែលបានចុះបញ្ជីនៅកម្ពុជា អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយ និងប្រជាជនអាស៊ែបៃហ្សង់ និង កាហ្សាក់ស្ថានដែលរស់នៅកម្ពុជា។ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ប្រចាំកម្ពុជា លោក Shovgi Meh dizade បានលើកឡើងអំពីប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលបានបន្តជាង៣០ឆ្នាំ ហើយបានសង្កត់ធ្ងន់ថា ទំនាក់ទំនងកំពុងអភិវឌ្ឍទៅក្នុងវិស័យជាច្រើន។ លោកបានរំឮកពីប្រវត្តិដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសអាស៊ែបៃហ្សង់កាលពីក្នុងឆ្នាំ២០១៤កន្លងមក និងដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងដែលដឹកនាំដោយប្រធានសភា Milli Majlis នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ លោកស្រី Sahiba Gafarova មកកាន់ប្រទេសកម្ពុជា កាលពីនៅក្នុងឆ្នាំឆ្នាំ២០២២ ផងដែរ។ឯកអគ្គរដ្ឋទូតរូបនេះក៏បានថ្លែងថា កម្ពុជាបានចូលរួមក្នុងសម័យប្រជុំលើកទី២៩ នៃអគ្គនាយកដ្ឋានអង្គការសហប្រជាជាតិអំពីការផ្លាស់ប្តូរអាកាសធាតុ (COP29) ដោយមានប្រតិភូចូលរួមចំនួន ១១០ នាក់។ បន្ថែមពីនេះលោកនូវបានរំលឹកដល់ការបង្កើតមិត្តភាពអន្តរសភារវាងកម្ពុជានិងអាស៊ែបៃហ្សង់ ដោយសេចក្តីសម្រេចនៃសភា ជាតិកម្ពុជា និងការរួមចំណែកក្នុងគំនិតបង្កើតសមាគមមិត្តភាពកម្ពុជា-អាស៊ែបៃហ្សង់ផងដែរ។នៅក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំកម្ពុជា លោក Kanat Tumysh បានលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសទាំងនេះ និងបានបញ្ជាក់ថា នៅអំឡុងសម័យសូវៀត មាននិស្សិតកម្ពុជាច្រើនបានសិក្សានៅសាកលវិទ្យាល័យកាហ្សាក់ ស្ថាន។ លោកឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំកម្ពុជាបានឲ្យដឹងបន្តថា នៅខែតុលា ឆ្នាំ២០២៤ កន្លងមក កាហ្សាក់ស្ថានបានចាប់ ផ្តើមជើងហោះហើរទៅកាន់សីហានុកវិល ដោយក្រុមហ៊ុនអាកាស ចរណ៍ SCAT Airline។លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ប្រធានរដ្ឋសភានឹងត្រូវបានអញ្ជើញទៅកាហ្សាក់ស្ថាន សម្រាប់សន្និបាតអន្តរជាតិក្នុងទីក្រុងអាស្តានា នៅចុងខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ។ កាហ្សាក់ស្ថាននឹងបកប្រែស្នាដៃ «On Perfect State» របស់ Al-Farabi អ្នកវិទ្យាសាស្ត្រកាលពីសម័យមជ្ឈិមទួរគីជាភាសាខ្មែរ ។ព្រឹត្តិការណ៍នេះ បានបន្តជាមួយកម្មវិធីតន្រ្តីដែលសម្តែងដោយអ្នកចម្រៀងដែលត្រូវបានអញ្ជើញជាពិសេស គឺលោកស្រី Kamala Garamollayeva មកពីអាស៊ែបៃហ្សង់ផងដែរដើម្បីបង្កបរិយាកាសនៃការប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងសាធា រណរដ្ឋអាស៊ែបៃហ្សង់ និងសាធារណរដ្ឋកាហ្សាក់ស្ថាន នាវេលានេះកាន់តែមានភាពសប្បាយរីករាយនិងអធិកអធម ៕

រដ្ឋមន្រ្តីការងារទទួលជួបជាមួយគណៈប្រតិភូ ADB និង AFD លើការអភិវឌ្ឍវិស័យ TVET នៅកម្ពុជា

2024/11/22 09:49:18 pm        113
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដឹកនាំដោយលោក អេនថូនី រ៉ូបឺត ហ្គីល (Anthony Robert Gill) ប្រធានផ្នែកប្រតិបត្តិការប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងលោក អ៊ែមម៉ានូអ៊ែល ឌុលហ្វុស (Emmannuel Dollfus) នាយកស្តីទីប្រចាំប្រទេសនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានគោលបំណងសំខាន់ក្នុងការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាដើម្បីការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។  ឯកឧត្តម ហេង សួរ បានសម្តែងការអរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់វិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសារសំខាន់នៃវិស័យ TVET ក្នុងការបង្កើតមូលធនមនុស្ស និងកម្លាំងពលកម្មជំនាញសម្រាប់ចូលរួមអភិវឌ្ឍកម្ពុជា ឆ្ពោះទៅសម្រេចបានជាប្រទេសមានប្រាក់ចំណូលខ្ពស់កំរិតមធ្យមនាឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៥០។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។ ជាការឆ្លើយតប លោក អេនថូនី រ៉ូបឺត ហ្គីល (Anthony Robert Gill) និងលោក អ៊ែមម៉ានូអ៊ែល ឌុលហ្វុស (Emmannuel Dollfus) បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី អំពីវឌ្ឍនភាពនៃការអនុវត្តភាពជាដៃគូអភិវឌ្ឍន៍ ដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យ TVET នៅកម្ពុជា។ ទន្ទឹមនេះ គណៈប្រតិភូនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានបង្ហាញថានឹងបន្តចូលរួមផ្តល់ជាធាតុចូល និងការគាំទ្រនានាដើម្បីធ្វើឱ្យវិស័យ TVET នៅកម្ពុជាកាន់តែមានភាពល្អប្រសើរ៕

ឯកឧត្ដមប្រធានរដ្ឋសភាវៀតណាមជឿជាក់ថា កម្ពុជានឹង​មាន​ការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា​

2024/11/22 09:38:14 pm        148
ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅកម្ពុជា។ ក្នុងឱកាសនៃជំនួប ឯកឧត្ដមប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្លា ប្រកបដោយភាពច្នៃប្រឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ និងមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ និងខ្លាំងក្លា​បន្ថែមទៀត ដែលនឹងសម្រេចបាននូវចក្ខុវិស័យ ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្ដមប្រធានរដ្ឋសភា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងវៀតណាម និងកម្ពុជា។ ឯកឧត្ដមប្រធានរដ្ឋសភា បានប្ដេជ្ញាចិត្ត ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ និងបង្ហាញការគាំទ្រចំពោះការបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងក្រសួង-ស្ថាប័ននៃប្រទេសទាំងពីរ។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះវឌ្ឍនភាព និងការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក៏ដូចជាទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ សម្ដេចបវរធិបតីបានស្វាគមន៍ការប្តេជ្ញាចិត្តក្នុងការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ សម្ដេចបវរធិបតី និងឯកឧត្ដមប្រធានរដ្ឋសភាក៏បានពិភាក្សាផងដែរ អំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន ជាអាទិ៍៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ, វិស័យទេសចរណ៍, វិស័យសន្តិសុខ និងការពារជាតិ, ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន៕

ឯកឧត្តមប្រធាន IDC-CDI ថា សម្ដេចតេជោ ហ៊ុន សែន គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា

2024/11/22 09:18:33 pm        84
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (12th General Assembly of ICAPP (International Conference of Asian Political Parties ) បានអនុញ្ញាតឱ្យ ឯកឧត្តម Andrés Pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ CDI-IDC (អតីតប្រធានាធិបតីកូឡុំប៊ី) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានសម្តែងសេចក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ ឯកឧត្តម Andres Pastrana ប្រធាន IDC-CDIនិងគណៈប្រតិភូ COPPAL ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំសំខាន់ៗក្នុងពេលនេះ។ សម្តេចបានមានប្រសាសន៍ថាការអញ្ជើញមកចូលរួមកម្មវិធីជាច្រើនកន្លងមក និងការអញ្ជើញមកទស្សនាប្រទេសកម្ពុជាច្រើនលើករបស់ ឯកឧត្តមប្រធាន គឺជាការផ្តល់កិត្តិយស និងការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ឯកឧត្តម ចំពោះប្រទេសកម្ពុជា។ សម្តេចតេជោ ក៏បានសម្តែងការអបអរសាទរចំពោះលទ្ធផលដ៏ជោគជ័យនៃកិច្ចប្រជុំ IDC-CDI នៅខេត្តសៀមរាប ដែលទើបបានបញ្ចប់ និងមានសេចក្តីសោមនស្សរីករាយ ដែលឯកឧត្តមប្រធាន រួមជាមួយគណៈប្រតិភូ បន្តចូលរួមមហាសន្និបាតនៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើកទី ១២ ហៅកាត់ថា ICAPP ដែលគណបក្សប្រជាជនកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរាជធានីភ្នំពេញ បន្តទៀត។ សម្តេចតេជោ បានបន្តថា ការចូលរួមក្នុងបណ្តាកិច្ចប្រជុំនេះ គឺមានសារៈសំខាន់ខ្លាំងណាស់នាពេលបច្ចុប្បន្ន នៅពេលដែលពិភពលោកមានការវិវត្តយ៉ាងឆាប់រហ័ស ប្រកបដោយភាពគ្រោះថ្នាក់ ស្មុគ្រស្មាញ និងមិនអាចប៉ាន់ស្មានបាន ដែលតម្រូវឱ្យគណបក្សនយោបាយមកពីគ្រប់តំបន់ ចាំបាច់ត្រូវជួបពិភាក្សាគ្នា ស្វែងរកវិធីសាស្រ្ត ដែលអាចជួយនាំសន្តិភាពត្រឡប់មករកពិភពលោករបស់យើងវិញ។ នៅក្នុងឱកាសនោះ ឯកឧត្តម ប្រធាន IDC-CDI បានសម្តែងនូវការរីករាយ និងថ្លែងអំណរគុណចំពោះ សម្តេចតេជោ ដែលតែងតែផ្តល់កិត្តិយស និងពេលវេលាដ៏មានតម្លៃទទួលជួប ឯកឧត្តម និងគណៈប្រតិភូគ្រប់ពេលដែល ឯកឧត្តម និងគណៈប្រតិភូបានមកចូលរួមប្រជុំ និងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។ ឯកឧត្តមប្រធាន បានបន្តថា កិច្ចប្រជុំ CDI នៅខេត្តសៀមរាប ដែលទើបតែបញ្ចប់ទៅនេះ ពិតជាទទួលបានជោគជ័យ និងលទ្ធផលជាផ្លែផ្កាល្អបំផុត។ ជាមួយគ្នានេះដែរ ឯកឧត្តម និងគណៈប្រតិភូ ក៏បានទៅទស្សនាពីបុណ្យអុំទូក នៅខេត្តសៀមរាបផងដែរ ដែលព្រឹត្តិការណ៍នេះ គឺជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ ឯកឧត្តម និងគណៈប្រតិភូ។ ឯកឧត្តមប្រធាន ក៏បានលើកឡើងពីប្រវត្តិជូរចត់ដូចគ្នារវាងកូឡុំប៊ី និងកម្ពុជា ដែលបានរងគ្រោះដោយសារសង្រ្គាម និងការបែកបាក់ ជាពិសេសក្នុងអំឡុងពេលនៃការបះបោររបស់ពួកជ្រុលនិយម Marxist Guerilla ដែលមានរយៈពេលជាង ៥០ឆ្នាំមុន។ ឯកឧត្តមប្រធាន បានគូសបញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពិភពលោកមកសិក្សាស្វែងយល់ និងដកបទពិសោធន៍។ឯកឧត្តមប្រធាន បានបន្តថា ឯកឧត្តមពិតជាពេញចិត្ត និងគាំទ្រទាំងស្រុងចំពោះបទអត្ថាធិប្បាយរបស់សម្តេចតេជោ នៅក្នុងកម្មវិធីបើកសន្និបាត ICAPP ដែលសម្តេចតេជោ បានមានប្រសាសន៍ថា «នៅលើពិភពលោកនេះ គ្មានស្តង់ដារ សម្រាប់ការកសាងសន្តិភាពនោះទេ ហើយស្តង់ដារដែលមានសម្រាប់ពិភពលោក គឺមានតែក្នុងវិស័យកីឡាប៉ុណ្ណោះ ដែលគេប្រើស្តង់ដាររួមមួយ»។ ឯកឧត្តម ក៏បានឯកភាពថា មានតែប្រទេសយើងខ្លួនឯងប៉ុណ្ណោះ ដែលអាចបង្កើតវិធីសាស្រ្ត ឬស្តង់ដារក្នុងការកសាងសន្តិភាពឱ្យប្រទេសខ្លួនឯង។ ឯកឧត្តមប្រធាន បានរំលឹកជូន សម្តេចតេជោ ពីប្រវត្តិស្វែងរកសន្តិភាពនៅពេលដែលនឯកឧត្តមជាបេក្ខជននៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងក្រោយមកក្លាយជាប្រធានាធិបតីសម្រាប់ប្រទេសកូឡុំប៊ី នៅទសវត្សឆ្នាំ ១៩៩០។ ឯកឧត្តម បានបន្តថា ប្រទេសកម្ពុជា គឺជាប្រទេសគំរូសម្រាប់ប្រទេសកូឡុំប៊ី និងដោយផ្អែកតាមបទពិសោធន៍នេះ ឯកឧត្តមបានព្យាយាមចរចាជាមួយគ្រប់បណ្តាគណបក្សនយោបាយ និងគ្រប់ភាគីពាក់ព័ន្ធ ហើយជាលទ្ធផលនាពេលនេះប្រទេសកូឡុំប៊ី បានក្លាយជាប្រទេសគំរូមួយផងដែរ សម្រាប់ការផ្សះផ្សាដើម្បីសន្តិភាព។ ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរ និងស្ញប់ស្ញែងចំពោះយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ដែលទទួលបានជោគជ័យ រហូតមានការអភិវឌ្ឍដូចសព្វថ្ងៃ និងទទួលបានឯកភាពជាតិទាំងស្រុង។

សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា

2024/11/22 08:30:28 pm        122
ភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដមបណ្ឌិត Chairul Tanjung ប្រធានសម្ព័ន្ធក្រុមហ៊ុន CT Corp ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម​ប្រធានសម្ព័ន្ធក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា CT Corp គឺជាសម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំមួយ ដែលមានប្រតិបត្តិការអាជីវកម្មចម្រុះជាច្រើន ជាពិសេសលេីវិស័យហិរញ្ញវត្ថុ, សួនកំសាន្ត, អចលនទ្រព្យ, សណ្ឋាគារ, និងផ្សារទំនើប។ ឯកឧត្តមប្រធានបានកោតសរសើរការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងគូសបញ្ជាក់អំពីចំណាប់អារម្មណ៍របស់សម្ព័ន្ធក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។  ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងបានបញ្ជាក់ថា កម្ពុជាមានវិស័យសក្តានុពល និងកាលានុវត្តភាពជាច្រើនសម្រាប់ក្រុមហ៊ុន ក្នុងទីផ្សារនាំចេញ និងទីផ្សារក្នុងស្រុក។ សម្ដេចបវរធិបតី បានចែករំលែកអំពីគោលនយោបាយ វិធានការ និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកទឹកចិត្ត និងធានាបរិស្ថានធុរកិច្ច​ ការវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ថា កម្ពុជាមានការតភ្ជាប់ទីផ្សារយ៉ាងទូលំទូលាយក្នុងតំបន់ និងពិភពលោក ជាពិសេស តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន​។  សម្ដេចបវរធិបតី និងឯកឧត្តប្រធានសម្ព័ន្ធក្រុមហ៊ុនបានផ្លាស់ប្តូរយោបល់គ្នាលើកាលានុវត្តភាព និងវិស័យសក្តានុពលមួយចំនួន រួមមាន៖ វិស័យហិរញ្ញវត្ថុ,​ អចលនទ្រព្យ, កសិកម្ម​ និងកសិ-ឧស្សាហកម្ម, អប់រំ,​ បច្ចេកវិទ្យា,​ ទេសចរណ៍, សួនកំសាន្ត, សណ្ឋាគារ,​ ផ្សារទំនេីប ជាដើម។សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក៏ដូចជាដៃគូអាជីវកម្មក្នុងស្រុក​ ដើម្បីចាប់យកឱកាស​វិនិយោគ​នៅកម្ពុជា​៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)

2024/11/22 08:03:07 pm        99
នៅរាត្រីថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ីលើកទី ១២ (ICAPP 12) និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាតអន្តរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12) បានរៀបចំពិធីជប់លៀង(Gala dinner) ជូនដល់បណ្ដាប្រតិភូថ្នាក់ដឹកនាំគណបក្សនយោបាយនានា ដែលបានអញ្ជើញចូលរួមនៅក្នុងមហាសន្និបាត ICAPP លើកទី១២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ ពិធីរៀបចំជប់លៀងជូនដល់ប្រតិភូនៃមហាសន្និបាតនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ប្រកបដោយភាពរីករាយ និងជោគជ័យជាមហាគ្រួសារ ICAPP៕

ក្រសួងពាណិជ្ជកម្មកម្ពុជា-កយកា-KOICA សហការគ្នាលើការជំរុញម៉ាកពាណិជ្ជកម្មជាតិរបស់កម្ពុជានិងប្រព័ន្ធកម្មសិទ្ធិបញ្ញា

2024/11/22 07:49:38 pm        515
ភ្នំពេញ ក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំបិទកម្មវិធីដើម្បីពិនិត្យលើការសិក្សាជាបឋមនៃគម្រោង “មជ្ឈមណ្ឌលគ្រប់គ្រងម៉ាកពាណិជ្ជកម្មជាតិរបស់កម្ពុជា និងការអភិវឌ្ឍប្រព័ន្ធព័ត៌មានអាជីវកម្មកម្មសិទ្ធិបញ្ញា” “Cambodia’s National Trademark Management Center (NTMC) and IP -Business Information System Development Project” ការសិក្សាជាបឋមនៃគម្រោងនេះ ត្រូវបានធ្វើឡើងដោយភាពជាដៃគូជាមួយអ្នកជំនាញកូរ៉េ និងក្រសួងពាណិជ្ជកម្មចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។កិច្ចប្រជុំនេះប្រារព្ធឡើងក្រោមវត្តមានឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោកស្រី ឆយ មូន ជុង (Ms. CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ទីភ្នាក់ងារកយកា-KOICA ក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងការកសាងអនាគតប្រកបដោយនិរន្តរភាព និងឌីជីថល។ ក្នុងនាមជាដៃគូ សំខាន់ របស់កម្ពុជា ទីភ្នាក់ងារកយកា-KOICA បាន ប្តេជ្ញាចិត្តក្នុងការពង្រឹង ការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈកម្មវិធីផ្សេងៗ ដែលលើកកំពស់វិបុលភាពរវាងប្រទេសទាំងពីរ។ កិច្ចប្រជុំក៏បានរួមបញ្ចូលការពិភាក្សាលើការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងម៉ាកពាណិជ្ជកម្មជាតិរបស់កម្ពុជា Cambodia’s National Trademark Management Center (NTMC)។ គម្រោងនេះមានគោលបំណងជំរុញប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា តាមរយៈការរួមបញ្ចូលទិន្នន័យអាជីវកម្ម ទៅនឹងប្រព័ន្ធចុះបញ្ជីម៉ាក និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ geographical indication (GI) និងអភិវឌ្ឍមុខងារសេវាសាធារណៈ។ គម្រោងនេះ នឹងជួយពង្រឹងសមត្ថភាពគ្រប់គ្រងម៉ាកពាណិជ្ជកម្ម និងការកសាងកេរ្តិ៍ឈ្មោះម៉ាករបស់កម្ពុជា ជំរុញការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញកម្ពុជា និងលើកកម្ពស់ការការពារ កម្មសិទ្ធិ បញ្ញា។ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងអំណរគុណចំពោះ ទីភ្នាក់ងារកយកា-KOICA ដែលបានបន្តគាំទ្រ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃគម្រោងនេះ ក្នុងការជំរុញភាពធន់នឹងសេដ្ឋកិច្ចរបស់កម្ពុជា និងការប្រកួតប្រជែងជាសកល។ ឯកឧត្តមបាន គូសបញ្ជាក់ថា គំនិតផ្ដួចផ្ដើមនេះ នឹងចូលរួមចំណែក លើកស្ទួយកេរ្តិ៍ឈ្មោះម៉ាក របស់ផលិតផលកម្ពុជា ទាំង ក្នុង និងក្រៅប្រទេស។ ទីភ្នាក់ងារកយកា-KOICA នៅតែប្តេជ្ញាចិត្តក្នុងការជួយដល់ការអភិវឌ្ឍរបស់កម្ពុជា និងបន្តពង្រីកចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រជាជាតិទាំងពីរ។ ទីភ្នាក់ងារនេះទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាបាននូវភាពជោគជ័យនៃគម្រោងដ៏សំខាន់នេះ៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្ញៀវទេសចរនៅលើកោះ Santorini របស់ក្រិក នាំគ្នាមើលថ្ងៃលិច ស្របពេលរលកកម្តៅវាយប្រហារអឺរ៉ុប
06/24/2026 08:06 PM
ប្រតិបត្តិករផ្លូវរថភ្លើងអាល្លឺម៉ង់ បញ្ឈប់សេវាកម្មរបស់ខ្លួន ដោយសារភាពរអាក់រអួស ITទូទាំងប្រទេស
06/24/2026 08:06 PM
រដ្ឋមន្រ្តីកសិកម្មឥណ្ឌាអះអាងថា ប្រទេសរបស់លោកត្រៀមខ្លួនរួចរាល់សម្រាប់បាតុភូតធម្មជាតិអែល នីញ៉ូ
06/24/2026 08:06 PM
ភ្លើងឆេះព្រៃ បានឆាបឆេះឆ្លងកាត់វាលស្រែស្រូវសាលី នៅតំបន់ជនបទ Qamishli ប្រទេសស៊ីរី
06/24/2026 08:06 PM
ក្រុមហ៊ុនអវកាស Katalyst ព្យាយាមសង្រ្គោះយានអវកាសរបស់អង្គការណាសាពីការឆេះ
06/24/2026 08:06 PM
ប្រតិបត្តិការទ្រង់ទ្រាយធំរបស់កូស្តារីកា ដើម្បីរុះរើបណ្តាញជួញដូរគ្រឿងញៀនខុសច្បាប់
06/24/2026 08:06 PM
លោក Trump ព្រមានថា ការចរចាជាមួយអ៊ីរ៉ង់នឹងបញ្ចប់ភ្លាម ប្រសិនបើមាន​ការ​យក​ថ្លៃពី​នាវា
06/24/2026 08:06 PM
សកម្មជន ៤នាក់របស់កងនាវាជំនួយហ្កាហ្សា ត្រូវបានដោះលែងចេញពីការឃុំឃាំងនៅប្រទេសលីប៊ី
06/24/2026 08:06 PM
បែលហ្ស៊ិកព្រមាន​ពីកម្ដៅ​ទូទាំងប្រទេស ខណៈប្រតិបត្តិករផ្លូវដែក លុប​ដំណើរការ​រថភ្លើង ១០០គ្រឿង​​ ក្នុង ១ថ្ងៃ
06/24/2026 08:06 PM
រដ្ឋមន្ត្រីអ៊ីស្រាអែលព្រមានថា អាមេរិកនឹងស្ថិត​ «លើផ្លូវប៉ះទង្គិច» ជាមួយទីក្រុង Tel Aviv ដោយសារ​កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/24/2026 08:06 PM