ប្រធានាធិបតីចិន ស៊ី ជីនពីង បានហៅសម្ដេចតេជោថាជាមិត្តចាស់ ខណៈទំនាក់ទំនងកម្ពុជា-ចិន​មាន​ភាព​រឹងមាំដូចផ្ទាំងសិលា
ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី២២ខែមិថុនានេះ សមត្ថកិច្ចកម្ពុជា បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជាង ៥០០ទីតាំង ដកហូត និងព្យួរអាជ្ញាប័ណ្ណកាស៊ីណូ ២៥ទីតាំង
«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សា​សម្រួច​រចនា​សម្ព័ន្ធ​ការងារ​នៃអង្គភាពចំណុះជៀសវាងការអនុវត្តតួនាទីជាន់គ្នា
ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួបជាមួយក្រុមហ៊ុនខ្មែរ ពិភាក្សា​លើការនាំ​ផលិតផល​បន្ថែម​ទៅកាន់ទីផ្សារកូរ៉េ

ព័ត៌មានជាតិ

កម្ពុជា និងចិនបានបញ្ជាក់ពីការបន្តពង្រឹង​កិច្ចសហប្រតិបត្តិការ​កាន់តែ​ប្រសើរថែមទៀត ក្នុង​វិស័យ​បរិស្ថាន

2024/11/21 02:03:49 pm        206
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា បាន​ទទួល​ជួប​ឯកឧត្តម ZHAO Yingmin អនុរដ្ឋមន្ត្រីក្រសួង​អេកូឡូស៊ី និ​ង​បរិស្ថាន នៃ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិនថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្នុងអំឡុងសន្និសីទលើកទី២៩ នៃបណ្តាភាគី​អនុសញ្ញា​ក្រប​ខណ្ឌ​សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នាទីក្រុងបាគូ ប្រទេសអាស៊ែបៃស្សង់។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡោះងថា កម្ពុជា បានរួមចំណែក​យ៉ាង​ច្រើន​ទៅ​លើ​កិច្ច​ប្រឹង​ប្រែង​ដោះ​ស្រាយ​បញ្ហាប្រែប្រួលអាកាសធាតុនៅក្នុងប្រទេស និងចូលរួមជាមួយ​សហគមន៍​អន្តរ​ជាតិ ​ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ នៅក្នុងសន្និសីទ COP29 ឆ្នាំនេះ ប្រទេស​កម្ពុជា​បានដាក់​ចេញ​នូវ​គោល​បំណង​ច្បាស់​លាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ ក្នុងជំរុញឱ្យប្រទេស​អភិវឌ្ឍន៍​ឆ្លើយ​តប​ការ​សន្យា​ក្នុង​ការ​កាត់​បន្ថយ​ការ​កើន​ឡើង​កំដៅ និងផ្តល់មូលនិធីដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សម្រាប់​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែលជាប្រទេសរងគ្រោះពីបញ្ហានេះផងដែរ។ ឯកឧត្តម ZHAO Yingmin បាន​វាយ​តម្លៃ​ខ្ពស់ ចំពោះសមិទ្ធផលសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ជាពិសេស ការប្តេជ្ញា​ចិត្ត និង​ការ​ចូលរួម​របស់​កម្ពុជា ក្នុងអំឡុងសន្និសីទលើកទី២៩ បណ្តាភាគីអនុសញ្ញាក្រប​ខណ្ឌ​សហ​ប្រជាជាតិ​ស្តី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ នាទីក្រុងបាគូ ប្រទេសអាស៊ែបៃស្សង់។ ប្រទេសចិននឹងគាំទ្រដល់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរលើវិស័យបរិស្ថាន ជាពិសេស ការ​ប្រយុទ្ធ​ប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ ដែលទាមទារនូវកិច្ចខិតខំប្រឹងប្រែងរួម ពីគ្រប់​ប្រទេស និង​តំបន់ទាំងអស់។ ជាចុងក្រោយថ្នាក់ដឹកនាំក្រសួងបរិស្ថាននៃប្រទេសទាំង២កម្ពុជា ចិន បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៅគ្រប់កម្រិតទាំងអស់ ដើម្បី​ដោះ​ស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍បញ្ចេញកាបូនទាប ដើម្បី​សម្រេច​បាន​នូវ​យុទ្ធ​សាស្ត្រ​ចក្រាវិស័យ ដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣គឺ ស្អាត បៃតង និងចីរភាព។ក្នុងឱកាសនេះ ភាគីចិនបានប្រកាសផ្តល់ជូនជាសម្ភារក្រោមកិច្ចសហប្រតិបត្តិការខាងត្បូង-ខាង​ត្បូង​សម្រាប់ការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុនៅឆ្នាំ២០២៤ រួមមាន៖ អំពូលសូឡា LED បំភ្លឺផ្លូវសាធារណចំនួន១៥០០គ្រឿង ផ្ទាំងប្រព័ន្ធថាមពលព្រះអាទិត្យចំនួន ២0០០គ្រឿង រថយន្ត​ត្រួតពិនិោត្យគុណភាពខ្យល់ចល័ត ចំនួន២ គ្រឿង។ សូមបញ្ជាក់ តាំងពីឆ្នាំ២០១៩ ដល់​ឆ្នាំ​២០២៤ ក្រសួងអេកូឡូស៊ីនិងបរិស្ថានចិន តាមរយៈកិច្ចសហប្រតិបត្តិការខាងត្បូង-ខាង​ត្បូង​ សម្រាប់​ការ​ប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុនៅឆ្នាំ២០២៤ បានផ្តល់ជូន​ក្រសួង​បរិស្ថាន​នូវ​ជំនួយ​សម្ភារៈដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍​បញ្ចេញ​កាបូន​ទាប រួមមាន អំពូលសូឡា LED ចំនួន៤៣០០ ក្រឿង ផ្ទាំងសូឡា ចំនួន ២២០០ គ្រឿង រថយន្ត​ត្រួត​ពិនិត្យ​គុណភាពខ្យល់ចល័ត ចំនួន២ គ្រឿង និងម៉ូតូអគ្គិសនី ចំនួន២០០គ្រឿង​រួច​មក​ហើយ​៕

សម្ដេចធិបតី លើកទឹកចិត្តឱ្យផ្សព្វផ្សាយវិជ្ជមានពីកម្ពុជា ដើម្បីទាក់ទាញទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជា

2024/11/21 01:50:52 pm        192
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ​នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា បានអំពាវនាវ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ​និងអ្នកផលិតមាតិកានានា ចូលរួមធ្វើការផ្សព្វផ្សាយ​រូបភាពវិជ្ជមានពីកម្ពុជា ដើម្បីទាក់ទាញទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជា ដើម្បីជាប្រយោជន៍រួមរបស់កម្ពុជា។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋ​គ្រប់មជ្ឍដ្ឋាន​ដែលបានចូលរួមផ្សព្វផ្សាយពីសក្ដានុពល និងតំបន់ទេសចរណ៍របស់កម្ពុជា ក្នុងឱកាសព្រះរាជពិធី​បុណ្យអុំទូក កន្លងទៅនេះ។ សម្ដេចធិបតី បានលើកឡើងថា តាមរយៈការចូលរួមផ្សព្វផ្សាយ​ពីសំណាក់​បងប្អូនប្រជាពលរដ្ឋ និងក្រុមអ្នកផលិតមាតិកា បានធ្វើឱ្យទេសចរបរទេសជាច្រើន​បានអញ្ជើញមកទស្សនាកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកកន្លងទៅនេះ។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ ​និងអន្តរជាតិចេញដើរលេងកម្សាន្តទូទាំងប្រទេសសរុប ៧,៨៤៤,៣៨៨ នាក់ ក្នុងនោះ មានទេសចរជាតិចំនួន ៧,៧៥៥,០៩២នាក់ ​កើនឡើង ២១.៤% និង​ទេសចរបរទេសមានចំនួន ៨៩,២៩៦នាក់ ​កើនឡើង ២៨.៧% ធៀបនឹងរយៈពេលដូចគ្នា​ឆ្នាំ២០២៣។ ​ខណៈរាជធានីភ្នំពេញ​ទទួលបានភ្ញៀវទេសចរច្រើនជាងគេ ដែលមានប្រមាណជាង ៦លាននាក់ និងខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណជាង ៣០ម៉ឺននាក់៕ 

សម្ដេចធិបតី៖ ក្រុមជ្រុលនិយមយករឿងព្រំដែនមកបំភ្លៃញុះញង់ពលរដ្ឋ ប៉ុនប៉ងបង្កើតចលានាផ្ដួលរំលំរាជរដ្ឋាភិបាល

2024/11/21 01:38:06 pm        255
ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ក្រុមជ្រុលនិយមនៅក្រៅស្រុក ដឹកនាំដោយទណ្ឌិតក្បត់ជាតិ ពួកគេបានខិតខំបង្កើតព័ត៌មានមិនពិតនានាទាក់ទងនឹងរឿបូរណភាពទឹកដី និងរឿងព្រំដែន មកបំភ្លៃ ដើម្បីតែញុះញង់ពលរដ្ឋ បង្កើតចលានាផ្ដួលរំលំរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ក្រុមជ្រុលនិយមនៅក្រៅស្រុក បានប៉ុនប៉ង​បង្កើត​ចលនា​ផ្ដួលរំលំរាជរដ្ឋាភិបាលជាច្រើនលើកច្រើនសារមកហើយ តាមរយៈការប្រឌិតព័ត៌មាន​មិនពិតរឿង​បញ្ហាព្រំដែននេះ ដើម្បីញុះញង់​ពលរដ្ឋឱ្យចូលរួមចលនារបស់ពួកគេហើយ​ឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល។ សម្ដេចធិបតី បានបញ្ជាក់ឱ្យដឹងថា ករណីកោះគុត ស្ថិតនៅដែនទឹក នៃភូមិសាស្ដ្រខេត្តកោះកុង ក៏មិនខុសពីរឿងកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍ CLV-DTA ដែរ គឺកាលនោះ​ក្រុមជ្រុលនិយមបង្កើតចលនានេះឡើង ដើម្បីញុះញង់ពលរដ្ឋឱ្យចេញមកផ្ដួលរំលំរាជរដ្ឋាភិបាល​នៅថ្ងៃទី១៨ ខែសីហា កន្លងទៅ ប៉ុន្ដែទៅបានរាជរដ្ឋាភិបាលទប់ស្កាត់ បង្ក្រាបធ្វើឱ្យផែនការ​របស់ពួកគេបរាជ័យ។ ចំណែកករណី កោះគុតនេះ គឺពួកគេមានបំណងញុះញង់​ពលរដ្ឋឱ្យងើប​មកធ្វើបាតុកម្ម ក្នុងឱកាសពលរដ្ឋចូលរួមព្រះរាជពិធីបុណ្យអុំទូក​ កន្លងទៅនេះ ដូច្នេះរឿងនេះ គឺជានយោបាយអាក្រក់ដដែលៗរបស់ក្រុមជ្រុលនិយម​ ដើម្បីបំផ្លាញសន្ដិភាពរបស់កម្ពុជា។ ក្នុងឱកាសនេះសម្ដេចធិបតី​ នាយករដ្ឋមន្រ្ដី បានអំពាវនាវដល់ប្រជាពលដ្ឋ ធ្វើការវិភាគ និង​ពិចារណាឱ្យបានច្បាស់លាស់ជុំវិញការប្រឌិតព័ត៌មានរបស់ក្រុមជ្រុលនិយមនៅក្រៅស្រុក ពីព្រោះពួកគេធ្វើសកម្មភាពដើម្បីតែសម្រេច​មហិច្ឆតា​នយោបាយរបស់ពួកគេ គឺប៉ុនប៉ងផ្ដួល​រំលំរាជរដ្ឋាភិបាល។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មកដល់បច្ចុប្បន្ន ព្រំដែនកម្ពុជា​ដែល​បាន​វាស់វែង​ត្រួសៗ​ដោយប្រើបច្ចេកវិទ្យាទំនើប គឺមានទំហំ ១៨១ ៤៣៦ គីឡូម៉ែត្រការ៉េ មិនមែន ១៨១ ០៣៥ គីឡូម៉ែត្រការ៉េនោះទេ។ តួលេខវាស់វែងត្រួសៗ​ដោយប្រើបច្ចេកវិទ្យាថ្មីនេះ កើនជាង ៣០០ គីឡូម៉ែត្រការ៉េ ​ដោយ​នៅ​មិន​ទាន់រាប់បញ្ចូល​ដែនដី​កោះ​នៅឡើយនោះទេ។សម្ដេចធិបតី ក៏បានមានប្រសាសន៍ឱ្យបុគ្គលខ្លះ ដែលបានសាក់ទឹកដីកម្ពុជាមានទំហំត្រឹម ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ ទៅលុបសាក់ចេញ ​នៅក្រោយកម្ពុជា​ចរចាបញ្ហាព្រំដែន​ចប់សព្វគ្រប់ ដែល​មានទំហំកើនលើសតួលេខ ១៨១ ០៣៥ ​គីឡូម៉ែត្រការ៉េទៅទៀត៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីរចំណុចជូនជនរួមជាតិទាក់ទងនឹងករណី កោះគុត

2024/11/21 01:15:12 pm        321
ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា បានបញ្ជាក់ចំនួនពីរចំណុចទៅកាន់ប្រជាពលរដ្ឋ និងជនរួមជាតិទាក់ទងនឹងករណី ក្រុមជ្រុលនិយមនៅក្រៅប្រទេសបំភ្លៃព័ត៌មាន រឿងកោះគុត ស្ថិតនៅព្រំដែនទឹក កម្ពុជា-ថៃ ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ពាក់ព័ន្ធនឹងករណី កោះគុត ស្ថិតនៅដែនសមុទ្រ ក្នុងភូមិសា្រស្ដខេត្តកោះកុង ដែលក្រុមជ្រុលនិយមចោទប្រកាន់ថា រាជរដ្ឋាភិបាលស្ងាត់នោះ មូលហេតុដែលរាជរដ្ឋាភិបាលមិនឆ្លើយតបទៅក្រុមជ្រុលនិយមនៅក្រៅ ដោយមូលហេតុចំនួនពីរ គឺទី១ រាជរដ្ឋាភិបាលមានភាពចាស់ទុំខាងនយោបាយ និងទី២ រាជរដ្ឋាភិបាលមានការទទួលខុសត្រូវចំពោះប្រជាជន លើបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ សម្ដេច បន្តថា ភាពចាស់ទុំ រាជរដ្ឋាភិបាល ដែលជាអ្នកដឹកនាំ​ប្រទេសមិន​អាចលេងល្បែង​នយោបាយ​ដូចកូនក្មេងជាមួយក្រុមជ្រុលនិយមនៅក្រៅស្រុកនោះទេ ​ហើយកត្តានេះ គឺដើម្បីកុំឱ្យយកភ្លើងពីខាងក្រៅចូលមកផ្ទះ ខណៈរឿងព្រំដែនកម្ពុជា-ថៃ បានធ្វើតាំងពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្ន ជាពិសេសព្រំដែនទឹក ​មិនទាន់ឯកភាពបញ្ចប់នៅឡើយ។ ប៉ុន្ដែករណី កោះគុតនេះ ក្រុមប្រឆាំងនៅប្រទេសថៃ បានចោទប្រកាន់រាជរដ្ឋាភិបាលរបស់គេថា ធ្វើឱ្យបាន កោះគុតមកកម្ពុជា ​ចំណែកក្រុមជ្រុលនិយម​នៅក្រៅស្រុកបានទាញយករឿង​នេះ​មកដើម្បី​តែផលប្រយោជន៍នយោបាយរបស់ពួកគេដែរ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ចោទសួរថា ក្រុមប្រឆាំងនៅថៃ បានចោទទៅរាជរដ្ឋាភិបាលថៃថា បានធ្វើឱ្យបាត់កោះគុត មកកម្ពុជា ចំណែកក្រុមជ្រុលនិយមនៅក្រៅស្រុក បានចោទកម្ពុជាថា ធ្វើឱ្យបាត់កោះគុត ទៅថៃ ដូច្នេះតើកោះនេះបាត់ទៅណា ឬបាត់ទៅជនទីបី ឬលិចចូលទៅ​ក្នុង​សមុទ្រ? ខណៈព្រំដែនសមុទ្រកម្ពុជា-ថៃ មិនទាន់បាន​បោះបង្គោលឯកភាពគ្នា​ចប់សព្វគ្រប់​នៅឡើយ។ក្នុងឱកាសនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាក់ជូនជនរួមជាតិសារជាថ្មីថា រដ្ឋាភិបាលប្ដេជ្ញាការពារបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់មួយមិល្លីម៉ែត្រនោះឡើយ។ សម្ដេចធិបតី បន្ថែមថា ​ការដោះស្រាយបញ្ហាព្រំដែន គឺរាជរដ្ឋាភិបាលប្រកាន់ជំហរ​ដោះស្រាយ​ដោយសន្តិវិធី ដោះស្រាយតាមយន្តការដែលមានស្របតាមច្បាប់ និងបច្ចេកទេសអន្តរជាតិ៕

ទាក់ទងនឹងបញ្ហាកោះគុត សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមជ្រុលនិយមថា ដំបៅមិនឈឺកុំយកឈឺចាក់

2024/11/21 12:37:02 pm        289
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តាំ ទៅក្រុមប្រឆាំង​ជ្រុលនិយម​មួយក្តាប់តូច ដែលបានកំពុងតែវង្វេងប្រវត្តិសាស្រ្តនោះថា កុំបង្វែរស្ថានការណ៍ឲ្យក្តៅ និងញុះញង់អុចអាលពលរដ្ឋឲ្យមានការយល់ច្រឡំខុសពីការពិតទាក់ទងនឹងបញ្ហាកោះគុតឲ្យសោះ ខណៈកោះនេះ គឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ហើយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ​ក៏បានកំពុងរកដំណោះស្រាយគ្នាជាទ្វេភាគី​ និងដោយសន្តិវិធីផងដែរ។ផ្ញើសារចេញពីកម្មវិធីបើកអនុសំវច្ចរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣២ឆ្នាំ២០២៤ នៅសាលវិទ្យាស្ថានអប់រំ នាថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នាប៉ុន្មានថ្ងៃមកនេះមានក្រុមជ្រុលនិយមមួយក្តាប់តូច ដែលមាន​ក្រុមក្បត់ជាតិ​បីជំនាន់​នៅពីក្រោយខ្នងធ្វើ ​ការញុះញង់អុចអាលនោះ បានកំពុងយកបញ្ហាកោះគុត​បញ្ឆេះ​ពលរដ្ឋ​ឲ្យមានការ​ភ័នច្រឡំ​ធ្វើបាតុកម្មប្រឆាំង នឹងរាជរដ្ឋាភិបាល និងរុញរាជរដ្ឋាភិបាលឲ្យប្តឹងភាគីថៃ​ទៅកាន់តុលាការយុត្តិធម៌អនុ្តរជាតិ ICJ ហើយតាមរយៈការ​ញុះញង់​ពី​ជនអគតិទាំងនោះអាច​នឹង​ធ្វើឲ្យកម្ពុជា និងថៃមើលមុខគ្នាមិនចំ ​រហូតអាចឈានដល់ផ្ទុះអាវុធផងដែរ។ សម្តេចតេជោ បានបន្ថែមទៀតថា «ដំបៅមិនឈឺយកឈើចាក់»។សម្តេចតេជោ ហ៊ុន សែន​ ក៏បានបញ្ជាក់ផងដែរថា ការប្តឹងផ្តល់គ្នាទៅតុលាការយុត្តិធម៌អន្តរជាតិ​លើ​បញ្ហាកោះគុតតាមការញុះញង់របស់ជនអគតិមួយក្តាប់តូច​នៅក្រៅប្រទេសនោះ មិនមែន​ជា​ការងាយស្រួលនោះទេ ​ខណៈបញ្ហាកោះគុតនេះ កម្ពុជាមានក្រុមក្បត់ជាតិបីជំនាន់ជាអ្នកបញ្ឆេះ ហើយខាងភាគីថៃ ក៏មានក្រុមជ្រុលនិយម បានកំពុងបញ្ឆេះរឿងនេះដែរ ដែលកត្តានេះ អាច​នឹងធ្វើឲ្យកម្ពុជា ​និងថៃមានបញ្ហា ​ដាក់គ្នាដូចករណី​ប្រាសាទព្រះវិហារ និងកោះតាក្របីយ៉ាង​ដូច្នេះដែរ៕ អត្ថបទបាន ចក់

សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់លើបញ្ហាកោះគុត ទុកឱ្យរដ្ឋាភិបាលដោះស្រាយ

2024/11/21 12:28:44 pm        299
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ និងកងកងទ័ពទាំងអស់ រក្សាភាពស្ងៀមស្ងាត់កុំស្តាប់​តាម​ការញុះញង់អុចអាល​ពី​ក្រុមជុលនិយម​មួយក្តាប់តូចលើបញ្ហាកោះគុតនេះ ដោយគប្បីត្រូវទុកលទ្ធភាពករណីនេះ ឲ្យរដ្ឋាភិបាលកម្ពុជា និងថៃដោះស្រាយគ្នាដោយទ្វេភាគី និងដោយសន្តិវិធី។ថ្លែងនៅក្នុងវិធីបើកអនុសំវច្ចរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ នៅសាលវិទ្យាស្ថានអប់រំ នាព្រឹកថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ ​សម្តេចតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា នាពេលបច្ចុប្បន្នកម្ពុជា និងថៃបានកំពុងរក្សា​បាននូវព្រំដែន​សន្តិភាព ជាមួយគ្នាដោយបានធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរសក្សាទំនាក់ទំនង​គ្នាបានល្អ ដូច្នេះកុំគ្រាន់តែឮពាក្យ ញុះញង់​ខុសពីការពិតពីក្រុមជ្រុលនិយមមួយក្តាប់តូចបែជាធ្វើ​ឲ្យប្រទេសទាំងពីរមានភាពប្រេះឆា ជាមួយគ្នានោះ។សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ប្រទេសណាក៏មានក្រុមជ្រុលនិយមដែរ ប៉ុន្តែក្រុមជ្រុលនិយមនៅកម្ពុជាគឺបានជ្រុលនិយមហួសកម្រិតដោយពិបាកទទួលយក។ ត្រង់ន័យនេះ គឺសម្តេចតេជោ បានសំដៅទៅលើក្រុមក្បត់ជាតិបីជំនាន់ ដែលជាក្រុមជ្រុលនិយម ហើយបានកំពុងរុញស្ថានការណ៍ឱ្យក្ដៅ ខណៈទង្វើនេះ គឺមានចេតនាបំផ្លាញប្រយោជន៍ពលរដ្ឋ និងប្រទេសជាតិ ។ជាក់ស្តែងលើបញ្ហាកោះគុតនេះតែម្តង បានកំពុងបញ្ឆេះឲ្យពលរដ្ឋ​ធ្វើ​បាតុកម្មរាជរដ្ឋាភិបាល។យ៉ាងណាក៏ដោយ ទាក់ទងនឹងបញ្ហាកោះកុតនេះសម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់កងកងទ័ព ទាំងអស់ទាំងជើងទឹក ជើងគោក និងជើងអាកាសកុំធ្វើការចល័តទ័ព​ផ្ដេសផ្ដាស​នៅតំបន់​កោះនោះ​ឲ្យសោះ ដោយគ្រាន់តែទទួលព័ត៌មានមិនច្បាស់លាស់ និងស្តាប់​តាមការអុចអាលពីក្រុមប្រឆាំង​ជ្រុលនិយមមួយក្តាប់តូចនោះ។ ទាក់ទងនឹងបញ្ហានេះដែរ សម្តេចតេជោ ក៏បានស្នើរឲ្យមានការ​តាក់តែង​ច្បាប់​ដោយដាក់ក្រុមជ្រុលនិយមទាំងនោះ ទៅជាក្រុមភេរវកម្មផងដែរ៕អត្ថបទ៖ បាន ចក់

សាលាដំបូងខេត្តកំពង់ឆ្នាំង បើកសវនាកាជំនំជំរះក្តីលើជនល្មើស៣នាក់ ដែលបានចូលទៅឈូសទន្ទ្រានព្រៃលិចទឹកតំបន់២ក្នុងស្រុកកំពង់លែងកាលពីដើមខែមេសា ឆ្នាំ២០២៤

2024/11/21 12:02:26 pm        140
កំពង់ឆ្នាំង៖ ជនជាប់ចោទ៣នាក់ដែលពាក់ព័ន្ធក្នុងករណីឈូសបំផ្លាញព្រៃលិចទឹកតំបន់២ ក្នុងស្រុកកំពង់លែង ដែលត្រូវអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន បញ្ជូនមកដាក់ពន្ធធនាគាកាលពីដើមខែមេសា ឆ្នាំ២០២៤នោះ ត្រូវបានសាលដំបូងខេត្តកំពង់ឆ្នាំង យកមកបើកសវនាកាសួរដេញដោលពេញ១ថ្ងៃ ដោយមានការចូលរួមពីឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, លោក ស៊ិន ច័ន្ទសុភ័ក្រ្ត ចៅក្រម, លោក កែវ វ៉ាន់នី ព្រះរាជអាជ្ញារង, លោក វ៉ែន កែវសារឿត ក្រឡាបញ្ជី និងមានការចូលរួមពីមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយចំនួន៥រូប រួមនិងមេធាវីការពារក្តីអោយជនល្មើស៤រូបផងដែរ។ លោក ហុង គឹមហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ មកដល់ថ្ងៃបើកសវនាកានេះ ជនជាប់ចោទទាំង៣នាក់បានជាប់ពន្ធធនាគារអស់រយៈពេលជាង៧ខែហើយ ។ អង្គសវនាកា បានផ្តើមដំណើរការចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានដេញដោលសួរជនជាប់ចោទទាំង៣នាក់ រួមនិងសាក្សីជាង១០នាក់ផ្សេងទៀត ដើម្បីយកចម្លើយមកផ្ទៀងផ្ទាត់។ ក្រោយសាកសួរពេញ១ថ្ងៃនោះ អង្គសវនាកា បានសម្រេចយកទៅពិចារណា និងដាក់ទោសទណ្ឌទៅលើជនទាំង៣នាក់នេះប៉ុន្មានឆ្នាំ នឹងបានដឹងនៅពេលចេញសាលក្រម។ សូមរំលឹកថា៖ កាលពីវេលាម៉ោង១០និង៥៥នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ជនជាប់ចោទ៣នាក់ដែលបានពាក់ព័ន្ធនឹងការឈូសបំផ្លាញព្រៃលិចទឹកនៅចំណុចបឹងតាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែងកន្លងទៅ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនមកដល់អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងវិញ និងបានបញ្ជូនទៅពន្ធនាគារខេត្តកំពង់ឆ្នាំងនៅវេលាម៉ោង១១និង៤៥នាទីថ្ងៃដដែល។ជនជាប់ចោទទាំង៣នាក់ រួមមានឈ្មោះ ពុំ សុផល ជាអភិបាលរងស្រុកកំពង់លែង និងជាប្រធានក្រុមចំរុះទប់ស្កាត់បទល្មើសព្រៃលិចទឹកក្នុងដែនឃុំច្រណូក ស្រុកកំពង់លែង(ជាអ្នកអនុញាតអោយកើតមានបទល្មើស), ឈ្មោះ លឹម ដានីន ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកំពង់លែង (ជាអ្នកសំរបសំរួលលុយកាក់អោយមន្ត្រី ឬសមត្ថកិច្ចដែលដឹងរឿងនេះ), ឈ្មោះ ជួន តុំ ជាអ្នករកស៊ីទិញលក់ដីក្នុងស្រុកកំពង់លែង (ជាអ្នកឈូសបំផ្លាញព្រៃលិចទឹក និងជាអ្នកសំរបសំរួលលុយកាក់ដល់មន្ត្រី ឬសមត្ថកិច្ចដែលដឹងរឿងនេះផងដែរ)។ ជនល្មើស២នាក់ ឈ្មោះ លឹម ដានីន និង ជួន តុំ ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង អយ្យការសាលាដំបូងខេត្ត និងមន្ទីរកសិកម្មខេត្ត ចាប់ឃាត់ខ្លួនភ្លាមៗ ក្រោយពីពួកគេបានចូលទៅឈូសបំផ្លាញព្រៃលិចទឹកនៅចំណុចបឹងតាទុំ ស្ថិតក្នុងកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អស់ប្រមាណ៤ហិកតា ក្នុងចំណោម២០ហិកតា ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤កន្លងមក និងបានបញ្ជូនខ្លួនទៅអង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ ដោយឡែកឈ្មោះ ពុំ សុផល ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ កោះហៅអោយចូលខ្លួន ដើម្បីសាកសួរនៅថ្ងៃទី០១-០២ ខែមេសា ឆ្នាំ២០២៤ ហើយបានឃាត់ខ្លួនបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តវិញនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ តែម្តង។កន្លងមក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវអោយប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចូលរួមទប់ស្កាត់ ថែរក្សាព្រៃលិចទឹក កុំអោយមានការបំផ្លាញតទៅទៀត ក្រោយពីសម្តេចដឹងថា ព្រៃលិចទឹកជុំវិញបឹងទន្លេសាបជាច្រើនពាន់ហិកតារងការបំផ្លាញពីក្រុមជនល្មើស។ ក្រោយពីសម្តេចធិបតីមានប្រសាសន៍រួច អាជ្ញាធរខេត្តកំពង់ឆ្នាំង អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានសហការបង្ក្រាបបទល្មើសនេះបានចំនួន២ករណី និងចាប់បានជនល្មើសបំផ្លាញព្រៃលិចទឹកចំនួន៥នាក់ ផ្តន្ទាទោសតាមនីតិវិធី ហើយមួយចំនួនទៀតកំពុងរត់គេចខ្លួនផងដែរ ៕ កាំង ហុងវាស្នា

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

2024/11/21 10:13:57 am        217
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី លើកទឹកឱ្យធ្វើការផ្សព្វផ្សាយវិជ្ជមានពីកម្ពុជា ព្រោះតែការផ្សព្វផ្សាយនេះហើយទើបធ្វើឱ្យភ្ញៀវទេសចរមកកម្ពុជាកើនឡើង។ សម្ដេចធិបតីបញ្ជាក់ថា គ្មានប្រទេសណាល្អឥតខ្ចោះនោះទេ ប៉ុន្ដែការផ្សព្វផ្សាយវិជ្ជមាន គឺដើម្បីកម្ពុជាទាំងអស់គ្នា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់សារជាថ្មីថា គ្មានការដោះដូរ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នោះទេ ប៉ុន្ដែគឺមានការពង្រីកសាលាបន្ថែមដោយសារតែកំណើននិស្សិតមានការចុះឈ្មោះចូលរៀននៅសាលានេះកាន់តែច្រើន។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ប្រកាសថ្លែងអំណរគុណដល់បណ្ដាសាកលវិទ្យា ដែលបានផ្ដល់អាហារូបករណ៍ដល់សម្ដេចតេជោ (សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត) ដែលអាចផ្ដល់ឱកាសដល់និស្សិតដែលគ្មានលទ្ធភាពអាបន្តការសិក្សានៅសាកលវិទ្យាល័យបាន។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ ឱកាសការងារមានច្រើនកម្រិត ច្រើនប្រភេទ និងច្រើនទីកន្លែង អ៊ីចឹងការទទួលបានការងារក៏ផ្សេងៗគ្នា ហើយការទទួលបានការងារមុខតំណែងកាន់តែធំ ការទទួលខុសត្រូវកាន់តែខ្ពស់ និងជំនាញកាន់តែខ្ពស់ ដូច្នេះឱកាសដែលមានអាស្រ័យទៅលើសមត្ថភាព ចំណេះដឹង និងគុណវុឌ្ឍិរបស់សិស្ស និស្សិតផ្ទាល់។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ នៅកម្ពុជាគ្មានការបែងចែកវណ្ណៈនោះទេ ដូច្នេះកូនអ្នកនេសាទ ឬកូនអ្នកកសិករ អ្នកស្រែចម្ការ ក៏អាចក្លាយជាមន្រ្ដីរាជការ អ្នកដឹកនាំនៅតាមបណ្ដាក្រសួង ស្ថាប័ននានា ក៏ដូចជាអ្នកជោគជ័យនៅក្នុងជំនួញផងដែរ លទ្ធផលទាំងនេះ គឺអាស្រ័យទៅលើការអប់រំរបស់ពួកគេ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ សភាពការណ៍ពិភពលោកដើរលឿនណាស់ ហើយការប្រកួតប្រជែងក៏មានការប្រកួតប្រជែងខ្លាំងណាស់ដែរ ទាំងវិស័យនយោបាយ និងសេដ្ឋកិច្ច ដូច្នោះទាមទារឱ្យកម្ពុជាមានធនធានមនុស្សដែលខ្លាំង និងមានសមត្ថភាពក្នុងការប្រកួតប្រជែង ខណៈដែរកម្ពុជាមិនត្រឹមតែទាក់ទាញការវិនិយោគក្នុងវិស័យរោងចក្រកាត់ដេរប៉ុណ្ណោះទេ ប៉ុន្ដែយើងក៏ត្រូវទាក់ទាញកាវិនិយោគលើវិស័យបច្ចេកវិទ្យា និងយានយន្តទំនើបផងដែរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបញ្ជាក់ថា ក្រុមហ៊ុន BYD កំពុងចរចាមកបើករោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជានៅឆ្នាំក្រោយ ខណៈកម្ពុជាក៏កំពុងមានក្រុមហ៊ុនរថយន្តរបស់ជប៉ុន កូរ៉េ និងក្រុមហ៊ុនរថយន្តជាច្រើនទៀតកំពុងវិនិយោគលើវិស័យយានយន្តនៅកម្ពុជា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា វិស័យ ឧស្សាហកម្ម និងកម្មន្តសាល និងបច្ចេកវិទ្យា ជាវិស័យអាទិភាពចំបងក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដូច្នេះរាជរដ្ឋាភិបាលកំពុងជំរុញការអភិវឌ្ឍ និងវិនិយោគលើវិស័យនេះ ដើម្បីអនុវត្តនៅឆ្នាំ ២០២៥ ខាងមុខ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបញ្ជាឱ្យសិក្សាបន្ថែមលើការស្ថាបនាផ្លូវរថភ្លើងខ្លីមួយខ្សែបន្ថែមនៅលើទឹកដីខេត្តសៀមរាប ដើម្បីផ្ដល់ភាពងាយស្រួលដល់ការដឹកញ្ជូន វិស័យទេសចរណ៍នៅខេត្តសៀមរាប។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ដោយសារតែបញ្ហាសេដ្ឋកិច្ចសាកលប្រទេសជិតខាងកម្ពុជាមួយចំនួនមានបញ្ហាអតិផរណា ដែលបណ្ដាលឱ្យទំនិញមួយចំនួនឡើងថ្លៃរហូតដល់ទៅ ៣០% ប៉ុន្ដែប្រទេសកម្ពុជាយើងអាចគ្រប់គ្រងបាន មិនឱ្យមានបញ្ហាអតិផរណានេះ កើតឡើងឡើយ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ផ្ដាំទៅនិស្សិតថា ប្អូនអាចធ្វើការងារធំជោគជ័យទៅបាន ទាល់តែប្អូនអាចធ្វើការងារជោគជ័យពីតូចៗទៅជាមុនសិន ខណៈដែលរាជរដ្ឋាភិបាលក៏បានអនុវត្តបែបនេះដែរ គឺអនុវត្តឱ្យបានល្អតាំងតែពីការងារតូច ល្អិត ទៅតែម្ដង។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ផ្ដាំទៅនិស្សិតឱ្យប្រើប្រាស់ចំណេះដឹងឱ្យសាកសមជាបញ្ញវន្ត កុំពឹងលើការសម្រេចចិត្តរបស់អ្នកដទៃ និស្សិតដែលខិតខំសិក្សារៀនសូត្រត្រូវយកចំណេះដឹងមកសម្រេចចិត្តដោយឯករាជ្យ ម្ចាស់ការលើខ្លួនឯង ក្រោយទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ផ្ដាំទៅនិស្សិតឱ្យយកចំណេះរបស់ខ្លួនដែលបានខិតខំរៀនសូត្រ យកទៅអនុវត្តឱ្យស្របទៅនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ កុំយកចំណេះទៅអនុវត្តខុស។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ផ្ញើសារជូនបងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងរឿងកោះគុត នៅខេត្តកោះកុង ដែលក្រុមជ្រុលនិយមចោទប្រកាន់ថា រាជរដ្ឋាភិបាលស្ងាត់នោះ គឺទី១ រាជរដ្ឋាភិបាលមានភាពចាស់ទុំខាងនយោបាយ ទី២ រាជរដ្ឋាភិបាលមានការទទួលខុសត្រូវចំពោះប្រជាជន លើបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ សម្ដេចបន្តថា ភាពចាស់ទុំ គឺមិនយកភ្លើងចូលផ្ទះ ខណៈរឿងព្រំដែនកម្ពុជា-ថៃ បានធ្វើតាំងពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្នមិនទាន់បញ្ចប់នៅឡើយ។ ប៉ុន្ដែរឿងនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច បានទាញយកមកដើម្បី តែផលប្រយោជន៍នយោបាយរបស់ពួកគេ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ចោទសួរថា ក្រុមប្រឆាំងនៅថៃ បានចោទទៅរាជរដ្ឋាភិបាលថៃថា បានធ្វើឱ្យបាត់កោះគុត មកកម្ពុជា ចំណែកក្រុមជ្រុលនិយមនៅក្រៅស្រុក បានចោទកម្ពុជាថា ធ្វើឱ្យបាត់កោះគុត ទៅថៃ ដូច្នេះតើកោះនេះបាត់ទៅណា ឬបាត់ទៅជនទីបី ឬលិចចូលនៅក្នុងសមុទ្រ? ខណៈព្រំដែនសមុទ្រកម្ពុជា-ថៃមិនទាន់បានបោះបង្គោលឯកភាពគ្នាចប់សព្វគ្រប់នៅឡើយ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាក់ជាសាធារណៈជាថ្មីថា រដ្ឋាភិបាលប្ដេជ្ញាការពារបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់មួយមិល្លីម៉ែត្រនោះឡើយ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការដោះស្រាយបញ្ហាព្រំដែន គឺយើងប្រកាន់ជំហរដោះស្រាយដោយសន្តិវិធី ដោះស្រាយតាមយន្ត ការដែលមាន តាមច្បាប់ និងបច្ចេកទេសអន្តរជាតិ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការស្នើឱ្យរដ្ឋាភិបាលបញ្ចេញឯកសារ និងយុទ្ធវិធីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ជាការស្នើដែលមានភាពល្ងង់ខ្លៅបំផុត។ សម្ដេចធិបតីបន្ថែមថា ចង់ដឹងពីវិធីសាស្ត្រដោះស្រាយបញ្ហាព្រំដែន សូមរង់ចាំមើលលទ្ធផល។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា រដ្ឋាភិបាលនឹងប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនឱ្យបានប្រយោជន៍ជាអតិបរមា(ច្រើនបំផុត)ដល់កម្ពុជា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ក្រោយកម្ពុជាបោះបង្កោលព្រំដែនដីគោក និងព្រំដែនទឹកចប់សព្វគ្រប់ដែនដីកម្ពុជា អាចកើនឡើងលើពីផែនទីកំណត់បច្ចុប្បន្ន ដូច្នេះបងប្អូនដែលទៅចាក់សាក់លើទំហំផ្ទៃដី បច្ចុប្បន្នអាចត្រូវលុបចេញ និងផ្លាស់ប្ដូរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ក្រុមជ្រុលនិយមនៅក្រៅស្រុក ខិតខំយករឿងព្រំដែនមកនិយាយ ដូចជារឿងកោះគុតជាដើម មកបន្តបំភ្លៃព័ត៌មាន គឺដើម្បីឈានទៅបង្កើតចលានាផ្ដួលរំលំរាជរដ្ឋាភិបាលរបស់ពួកគេ។

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន​ក្នុងពិធីបើក​អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ​ទូទាំ​ង​ប្រទេស លើកទី៣២ ឆ្នាំ២០២៤

2024/11/21 10:05:19 am        247
នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកអនុសំវច្ឆ​រ​មហា​សន្និបាត​មន្ត្រី​សង្ឃទូទាំងប្រទេស លើកទី៣២ ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ ។ ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ៖-សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះគុណ និងអំណរគុណដល់ព្រះ សង្ឃ​ទំាងពីរ​គណៈ​ដែលបានយាង និងនិមន្តចូលរួមក្នុងវិធីបើកអនុសំវច្ចរមហាសន្និបាតមន្រ្តីសង្ឃ​ទូទាំងប្រទេស​លើកទី៣២ ឆ្នាំ២០២៤ ដើម្បីរួមគ្នារកដំណោះស្រាយរាល់បញ្ហាប្រឈមនានានៅក្នុងសង្គម។ -សម្ដេចតេជោ ហ៊ុន សែន៖ ការ​ប្រតិបត្តិសាសនា​នៅ​ក្នុង​សង្គមជាតិ​នីមួយៗ​តែងតែ​មាន​ជាប់​ទាក់​ទង​​​ទៅ​នឹង​ប្រពៃណី​ទំនៀមទម្លាប់វប្បធម៌របស់ជាតិសាសន៍នោះ ដែលជាអត្តសញ្ញាណ នៃ​គុណ​តម្លៃរួ​ម នៃ​ជីវិតរបស់មនុស្ស​នៅក្នុងសង្គមនីមួយៗ ​សកម្មភាព​មនុស្ស​មាន​ភាព​ទៀង​ត្រង់​នឹង​មាន​លក្ខណៈ​ប្រហាក់ប្រហែលអាចរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។ -សម្តេចតេជោ ហ៊ុន សែន សម្តែងមោទនភាពយ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ដែលពោរពេញដោយសុខដុមរមនីយកម្មជាតិសាសន៍ និងសាសនា ខណៈបច្ចុប្បន្នកម្ពុជាមានអ្នកកាន់សាសនាផ្សេងៗច្រើន ប៉ុន្តែមិនមានការរើសអើងគ្នា និងបែកបាក់សាមគ្គីភាពគ្នានោះឡើយ។ -សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសុខចិត្តលះបង់សេដ្ឋកិច្ចក្នុងសង្គម មិនសុខចិត្ត​ឲ្យកម្ពុជា​មានការបែកបាក់សាមគ្គី និងសង្គ្រាម​ដោយសារ​តែ​ការញុះញង់​ពី​ក្រុមពួក​អគតិ​មួយក្តាប់​តូច​នោះ​ឡើយ​។ ត្រង់ន័យនេះត្រូវបានសម្តេចបានបញ្ជាក់ថា កម្ពុជាសម្រេចដកខ្លួន​ចេញ​ពី​កិច្ចសហប្រតិបត្តិការ​CLV គឺដើម្បីលុបបំបាត់មន្ទិលសង្ស័យពីបងប្អូនប្រជាពលរដ្ឋ។ -សម្តេចតេជោ ហ៊ុន សែន ប្រកាសថា តំបន់កោះគុត គឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ខណៈកោះនេះគឺរាជរដ្ឋាភិបាលកម្ពុជា និងថៃកំពុងបន្តជជែកគ្នាយ៉ាងក្តៅគគុកនៅឡើយ ប៉ុន្តែ​មានជនអគតិមួយក្តាប់តូច(ក្រុមក្បត់ជាតិបីជំនាន់)កំពុងតែធ្វើការញុះញង់អុចអាលលើបញ្ហានេះ ហើយការញុះញង់បែបនេះអាចនឹងធ្វើឲ្យកម្ពុជា និងថៃឈានដល់មានការផ្ទុះអាវុធ។ -សម្ដេចតេជោ ហ៊ុន សែន៖ កត្តា២យ៉ាងធំៗ​ដែលធ្វើឲ្យប្រទេសជាតិ​មានការរីកចម្រើន​គឺការឯកភាពផ្ទៃក្នុង និងសន្តិភាពជាមួយប្រទេសជិតខាង -សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការប្តឹងផ្តល់គ្នាទៅតុលាការអន្តរជាតិលើបញ្ហា កោះគុត​តាម​ការ​ញុះញង់របស់ជនអគតិមួយក្តាប់តូចនៅក្រៅប្រទេសនោះមិនមែនជាការងាយស្រួលនោះទេ -សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ​ទុកលទ្ធភាព​ឲ្យរដ្ឋាភិបាល​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​ថៃ​រឿងកោះគុត ហើយសង្ឃឹមថា​ខាងអ្នកជ្រុលនិយម​នៅ​ក្នុង​ប្រទេស​ថៃ​ក៏​ត្រូវ​ទុក​លទ្ធភាព​ឲ្យ​រដ្ឋាភិបាលក្នុងប្រទេសថៃធ្វើការចរចាដែរ។ - សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងដែល កំពុង​រត់ចោល​ស្រុក និងបងប្អូន ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ថា «ដំបៅមិនឈឺកុំយកឈឺរុក»​ ខណៈបញ្ហា​កោះគុត​ ​រាជរដ្ឋាភិបាលកម្ពុជា និងថៃកំពុងរកដំណោះស្រាយគ្នាដោយសន្តិភាពវិធី -សម្ដេចតេជោ ហ៊ុន សែន៖ ការបោះបង្គោលព្រំដែនជាមួយនឹងឡាវបានចំនួន ៨៦ភាគរយ ជាមួយ​វៀតណាមបានចំនួន ៨៤ ភាគរយ និងបានបោះបង្គោលព្រំដែនតូចៗបន្ថែមទៀត ដើម្បី​ឱ្យពលរដ្ឋដែលទៅកម្សាន្តនៅតាមព្រំដែន ងាយឃើញ ងាយយល់។ -សម្ដេចតេជោ ហ៊ុន សែន៖ ក្រុមជ្រុលនិយមនៅកម្ពុជា​ជាក្រុមជ្រុល​និយម​មិន​ធម្មតា​ដែល​ទាមទារ​ឲ្យធ្វើ​​ច្បាប់ ដើម្បីដាក់ទោស និងការពារសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា -សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់កងទ័ពទាំងជើងទឹក និងជើងគោកទាំងអស់ មិន​ត្រូវ​ចល័ត​កម្លាំង​ទៅ​តំបន់កោះគុត ក្រោយទទួលព័ត៌មានពីបញ្ហានៅកោះគុតនោះឡើយ។ សម្ដេចតេជោ​បញ្ជាក់បន្ថែមថា កម្ពុជា និងថៃនៅតែបន្តចរចាពីបញ្ហានេះដោយសន្តិវិធីនៅឡើយ។ -សម្ដេចតេជោ ហ៊ុន សែន ស្នើដល់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ពិនិត្យ​កែតម្រូវ​ឡើងវិញ​លើ​ការ​រៀបចំ​មន្ត្រី​សង្ឃគង់​ឱ្យបានត្រឹមត្រូវទៅតាមឋានន្តរសក្ដិ និងតួនាទីដឹកនាំរបស់មន្ត្រីសង្ឃ នៅក្នុងពិធី​ផ្លូវការនានា។ -សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ឱ្យពិនិត្យពិចារណាលើការរៀបចំចេតិយ ដោយ​រកដី​នៅ​កន្លែង​ណាមួ​យ​ដើម្បីរៀបចំជាកន្លែងទុកឱ្យប្រជាពលរដ្ឋសាងសង់ធ្វើចេតិយ ដើម្បី​បញ្ជៀស​កំណើន​ធ្វើ​ចេតិយនៅក្នុងវត្ត។ -សម្ដេចតេជោ បានស្នើដល់​ក្រសួងធម្មការ​សាសនា​គួរបណ្ដុះបណ្ដាល​អាចារ្យ​ដើម្បី​ស្នងអាចារ្យ​ដោយ​សព្វថ្ងៃនេះ​មាន​វិបត្តិ​ខ្វះ​អាចារ្យ។ ជាពិសេស​តាមទីវត្តអា​រាម​នីមួយៗ​អាច​ទទួល​ការ​បណ្ដុះ​បណ្ដាល​អាចារ្យ​ស្នងបាន៕ 

សារមន្ទីរទួលស្លែង សម្ពោធបើកពិព័រណ៍មិនអចិន្ត្រៃយ៍ ស្តីពី «កុមារភាពក្នុងអន្ធការ»

2024/11/20 10:49:31 pm        167
ភ្នំពេញ ÷ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកពិព័រណ៍មិនអចិន្ត្រៃយ៍ ស្តីពី "កុមារភាពក្នុងអន្ធការ” នៅសារមន្ទីរទួលស្លែង នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ពិធីសម្ពោធបើកពិព័រណ៍មិនអចិន្ត្រៃយ៍ មានការអញ្ជើញចូលរួមពីឯកឧត្តម សាដាម អ៊ូម៉ា អាឡាម (Sadar Umar Alam) តំណាងការិយាល័យយូណេស្កូភ្នំពេញ និងលោកជំទាវ ហេលែន ចាវីស (Helen Jarvis) ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។លោក ហង្ស និស្ស័យ ប្រធានការិយាល័យសារមន្ទីរទួលស្លែង បានលើកឡើងថា ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី “កុមារភាពក្នុងអន្ធការ” ក្រុមការងាររំលេចសំខាន់ពីកុមារដែលត្រូវខ្មែរក្រហមចាប់ចូលមកមន្ទីរ ស-២១។ ទោះបីជាមានការសិក្សាដោយសាលាក្តីខ្មែរក្រហមអំពីចំនួនកុមារនៅ ស-២១ ក្តី ប៉ុន្តែមិនទាន់ផ្សព្វផ្សាយឲ្យលម្អិតពីស្ថានភាពកុមារដែលត្រូវចាប់យកមកជាមួយ ឪពុក ម្តាយនោះដែរ។ ដោយមើលឃើញពីចំណុចទាំងនេះ ទើបក្រុមការងារពិព័រណ៍នៃសារមន្ទីរទួលស្លែង បានរៀបចំពិព័រណ៍មិន អចិន្ត្រៃយ៍ស្តីពី “កុមារភាពក្នុងអន្ធការ” នេះ ឡើង។ ក្រុមការងារសារមន្ទីរ បានចាប់ផ្តើមការសិក្សាស្រាវជ្រាវ នេះចាប់ពីខែសីហា ឆ្នាំ២០២៣ ដោយចាប់ផ្តើមពីការសិក្សាក្នុងបណ្ណសារសារមន្ទីរ ការសិក្សាលើប្រភពឯកសារ បោះពុម្ព និងនៅបណ្ណសារផ្សេងៗ។ ជាលទ្ធផល ក្រុមការងារបានសម្រេចរៀបចំព័ត៌មាននិងតម្លើងផ្ទាំងពិព័រណ៍ចំនួន ពីរបន្ទប់ដោយបង្ហាញពីទិដ្ឋភាពទូទៅរបស់កុមារក្នុងសម័យខ្មែរក្រហម និងស្ថានភាពកុមារក្នុងមន្ទីរ ស-២១។ ដោយក្នុងនោះលោក នង ចាន់ផល និង នង ចាន់លី ជាកុមារ ២រូប ក្នុងចំណោមកុមារ ៤រូប ដែលអាចរស់រានមានជីវិតពី មន្ទីរ ស-២១។ បច្ចុប្បន្ន ជនរងគ្រោះដែលនៅមានជីវិតចំនួន៤រូប (ក្នុងចំណោម ១២រូប ដែលអាចរួចផុតពីសេចក្តីស្លាប់នៅ មន្ទីរ ស-២១) តែងតែចូលរួមផ្សព្វផ្សាយនិងចែករំលែកពីបទពិសោធន៍របស់ខ្លួននាសម័យខ្មែរក្រហម ពិសេសនៅ មន្ទីរ ស-២១។នាឱកាសនោះឯកឧត្តម ប្រាក់ សុណ្ណារ៉ា បានថ្លែងថា របបកម្ពុជាប្រជាធិបតេយ្យបានបំផ្លិចបំផ្លាញ ប្រទេសជាតិស្ទើរតែទាំងស្រុង ជាពិសេសធនធានមនុស្សដែលត្រូវបានខ្មែរក្រហមសម្លាប់និងស្លាប់ដោយសារអត់ អាហារ ជម្ងឺ ធ្វើការបាក់កម្លាំងអស់ជិត២លាននាក់ ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ទោះបីជារបបវាលពិឃាត បានបញ្ចប់នៅឆ្នាំ១៩៧៩ សង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា នៅតែបន្តអូសបន្លាយរហូតដល់ឆ្នាំ១៩៩៨។ ប្រជាជនកម្ពុជា បានស្គាល់សុខសន្តិភាពជាលើកដំបូងក្រោយពេលឆ្លងកាត់បទពិសោធន៍សង្គ្រាម ជាង២ទសវត្សរ៍ ពិសេសក្រោយការអនុវត្តដោយជោគជ័យនូវយុទ្ធសាស្រ្តឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពសម្រាប់ប្រជាជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ក្នុងចំណោមជនរងគ្រោះដែលមានជីវិត ពីសម័យខ្មែរក្រហម ប្រហែលជា៥លាននាក់ ក្នុងនោះមានប្រមាណ ៧០% ជាស្ត្រី និងកុមារ (នេះបើយោងតាមស្ថិតិ របស់មហាវិទ្យាល័យវេជ្ជសាស្ត្រ និងនាយកដ្ឋានមាតា និងទារក ក្នុងឆ្នាំ១៩៨៩) ហើយកុមារ ៤៣,៥% (អាយុចន្លោះពី ១ឆ្នាំ ទៅ១៥ឆ្នាំ) មានបញ្ហាខ្វះអាហារូបត្ថម្ភ អនាម័យ និងជំងឺផ្សេងៗទៀត។ ដោយសារតែបទពិសោធន៍ដ៏ឈឺចាប់របស់ប្រជាជនកម្ពុជា ទើបរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែង ស្វែងរកសន្តិភាព និងបានចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងន័យធានាថាប្រជាជនត្រូវរស់ក្នុងភាពសុខដុម រួមទាំងកុមារផងដែរ។ តួយ៉ាងរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់អនុវត្តតាមអនុសញ្ញាអន្តរជាតិផ្សេងៗ ពិសេសស្តីពី “សិទ្ធិកុមារ” របស់អង្គការសហប្រជាជាតិ ដែលប្រទេសកម្ពុជាបានប្រកាសទទួលស្គាល់និងចូលជារដ្ឋភាគីហត្ថលេខី ស្តីពីសិទ្ធិកុមារនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩២។ ជាពិសេសនៅក្រោមរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលជាប្រមុខដឹកនាំដ៏ឆ្នើម បានយកចិត្តទុកដាក់យ៉ាង ខ្លាំងលើការថែទាំកុមារ ទាំងសុខុមាលភាព និងការអប់រំ ព្រមទាំងធានានូវសេចក្តីសុខនិងការអភិវឌ្ឍជូនប្រជាជនកម្ពុជា។ ការរៀបចំសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី “កុមារភាពក្នុងអន្ធការ” នាថ្ងៃនេះ គឺជាការរំលឹកដល់ខួបទី៣៥ នៃការអនុម័តលើអនុញ្ញាអន្តរជាតិស្តីពី “សិទ្ធិកុមារ” ដោយអង្គការសហប្រជាជាតិ ដែលទាមទារឲ្យប្រទេសក្នុងសកលលោកត្រូវយកចិត្តទុកដាក់ និងមានភារកិច្ចផ្តល់ឲ្យកុមារនូវសិទ្ធចម្បងៗរបស់ខ្លួន (សិទ្ធរស់រានមានជីវិត សិទ្ធទទួលនូវការអភិវឌ្ឍ សិទ្ធទទួលបាននូវការការពារ និងសិទ្ធក្នុងការចូលរួមកិច្ចការផ្សេងៗ)៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទោះបីឡើង អ្នកគាំទ្រអាមេរិកសម្ដែងការខកចិត្តក្រោយក្រុមចាញ់តួកគី ឯអូស្ត្រាលីបានត្រឹមស្មើប៉ារ៉ាហ្កាយ
06/26/2026 02:06 PM
អាមេរិកគំរាមកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅឲ្យសហភាពអឺរ៉ុប ចំពេលមានជម្លោះលើច្បាប់បរិស្ថាន
06/26/2026 02:06 PM
ប្រធានាធិបតីចិន ស៊ី ជីនពីង បានហៅសម្ដេចតេជោថាជាមិត្តចាស់ ខណៈទំនាក់ទំនងកម្ពុជា-ចិន​មាន​ភាព​រឹងមាំដូចផ្ទាំងសិលា
06/26/2026 02:06 PM
លោក Katz ៖ កងទ័ពអ៊ីស្រាអែល នឹងបន្តនៅក្នុងប្រទេសលីបង់ ស៊ីរី និងហ្កាហ្សា «ដោយគ្មានកំណត់ពេលវេលា»
06/26/2026 02:06 PM
ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី២២ខែមិថុនានេះ សមត្ថកិច្ចកម្ពុជា បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជាង ៥០០ទីតាំង ដកហូត និងព្យួរអាជ្ញាប័ណ្ណកាស៊ីណូ ២៥ទីតាំង
06/26/2026 01:06 PM
«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សា​សម្រួច​រចនា​សម្ព័ន្ធ​ការងារ​នៃអង្គភាពចំណុះជៀសវាងការអនុវត្តតួនាទីជាន់គ្នា
06/26/2026 01:06 PM
ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួបជាមួយក្រុមហ៊ុនខ្មែរ ពិភាក្សា​លើការនាំ​ផលិតផល​បន្ថែម​ទៅកាន់ទីផ្សារកូរ៉េ
06/26/2026 01:06 PM
ជម្រើសជាតិនារីកម្ពុជា ទទួលបានឈាមថ្មី ត្រៀមប្រជែងជើងឯកអាស៊ាន ក្រោយខកខានពីរដូវកាលមុន
06/26/2026 01:06 PM
ប្រធានក្រុមហ៊ុន CCCC របស់ចិន បានប្ដេជ្ញាចំពោះមុខសម្ដេចតេជោ អនុវត្តគម្រោងព្រែកជីកហ្វូណនតេជោឱ្យបានជោគជ័យ
06/26/2026 01:06 PM
Manchester City ព្រមព្រៀងផ្ទេរ Elliot Anderson ពី Nottingham Forest ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប
06/26/2026 01:06 PM