មន្ត្រីជំនាញកិច្ចការព្រំដែន៖ ទោះបីថៃប្រើផែនទីណាក៏ដោយក៏មិនអាចបញ្ជាក់ថា ប្រាសាទខ្នារជារបស់ថៃដែរ
ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជាម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា
សមត្ថកិច្ចចុះត្រួតពិនិត្យពីរទីតាំងនៅក្រុងប៉ោយប៉ែតរកឃើញជនជាតិឥណ្ឌូនេស៊ីចំនូន៨១នាក់រស់នៅប្រមូលផ្តុំ
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី យាងបើកកម្មវិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ព័ត៌មានជាតិ

ប្រជាពលរដ្ឋនៅស្រុកបរិបូណ៌ ទទួលបានផ្លូវកៅស៊ូជាសមិទ្ធផលថ្មី សម្រួលការធ្វើដំណើរកាន់តែប្រសើរ

2024/11/18 09:20:02 pm        124
កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅឃុំត្រពាំងចាន់ ក្នុងស្រុកបរិបូណ៌ ទទួលបានផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ ជនបទ ដែលនេះជាសមិទ្ធផលថ្មីនៅក្នុងមូលដ្ឋានរបស់ពួកគាត់ សម្រួលដល់ការធ្វើដំណើរកាន់តែប្រសើរ និងក៏ជាការលើកកម្ពស់ដល់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។ ​ជុំវិញការអភិវឌ្ឍន៍ជនបទនេះ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់ ការផ្តល់ សេវាសង្គមនានារួមមាន៖ សេវាអប់រំ, សេវាសុខាភិបាល, សេវាទឹកស្អាត, អនាម័យ, ទូរគមនាគមន៍, និងពង្រឹងកិច្ចសហប្រតិបត្តិការ, ការសម្របសម្រួល និងការកៀរគរធនធាន ដើម្បីពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យ ជនបទឱ្យកាន់តែខ្លាំងក្លា និងមានប្រសិទ្ធភាពថែមទៀត ជាពិសេសការបន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជននៅជនបទ តាមរយៈ ការស្តារ, ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននៅជនបទ និងការលើកកម្រិតផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហម ទៅជា ផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាបានការប្រើប្រាស់យូរអង្វែង ធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីជំរុញដំណើរអន្តរកម្ម ផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជន ។ទាក់ទងបញ្ហាផ្លូវនេះ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះថា បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ ខ្សែ ប្រវែង ៣ ៣០០ ម៉ែត្រ មានចំនួន ៣ កំណាត់ ទទឹង ៦ម៉ែត្រ ការសាងសង់លូ និងការដាក់ផ្លាកឈ្មោះផ្លូវផ្សេងៗ នៅឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង, នៅក្នុងការចុះពិនិត្យនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ ដល់នាយកដ្ឋានផ្លូវលំជនបទ ដែលបានខិតខំប្រឹង ប្រែងអនុវត្តសម្រេចបានតាមផែនការ នេះគឺជាផ្នែកមួយជួយជំរុញការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីបង្កើនប្រាក់ ចំណូលប្រចាំថ្ងៃ តាមគ្រួសារនីមួយៗ នៅសហគមន៍ជនបទឱ្យមានជីវភាពសមរម្យ ។ជុំវិញការចុះពិនិត្យផ្លូវខាងលើនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈកម្មការអន្តរក្រសួង ជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ, ក្នុងនោះឯកឧត្តមបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ, ដែលសម្តេច និងលោកជំទាវបណ្ឌិត ឯកឧត្តម-លោកជំទាវ តែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពល រដ្ឋ។ ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន ក្រសួងអភិវឌ្ឍន៍ ជនបទ ចែកជូនប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ាចំនួន១ ផងដែរ៕អត្ថបទ៖សុនរ៉ាឌី,

ក្រសួងការងារ និងអង្គការ Swisscontact បន្តការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣ នៅកម្ពុជា

2024/11/18 08:47:13 pm        94
 ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោក គ្រីស្ទៀន វ៉ុលឃឺ អាយឌី (Christian Volker Ide) ប្រធានក្រុមកម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme) នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា នេះ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣» ឆ្នាំ២០២៤-២០២៨ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ Swisscontact។  ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្រោយចប់ពិធីចុះហត្ថលេខានេះ បានឲ្យដឹងថា នៅក្នុងកម្មវិធីនេះ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នាក្នុងដំណាក់កាលទី៣នេះ បង្ហាញពីការបន្តកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូរវាងភាគីទាំងពីរ ក្នុងការផ្តល់ឱកាសដល់យុវជនដែលមានការខ្វះខាត ក៏ដូចជាកម្លាំងពលកម្មជំនាញកំរិតទាប អាចទទួលបាននូវការងារសមរម្យ និងប្រាក់ចំណូលកាន់តែប្រសើរ តាមរយៈការទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។    ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣នេះ ផ្តោតលើវិស័យសំខាន់ចំនួន២ មានដូចជា៖ ១. ការសម្របសម្រួល និងអភិបាលកិច្ចសម្រាប់វិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធនឹង TVET ចាប់តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ។២. ការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងអ្នកផ្តល់ជំនាញនានា តាមរយៈការគាំទ្រដល់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស នៅក្នុងខេត្តចំនួន ១២ នូវធនធានសំខាន់ៗ និងកម្មវិធីបណ្តុះបណ្តាលនានា។ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា តាមរយៈកម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី៣នេះ នឹងមិនត្រឹមតែជួយធ្វើឱ្យប្រសើឡើងនូវគោលនយោបាយ និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសប៉ុណ្ណោះទេ តែកម្មវិធីនេះនឹងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាជាច្រើនពាន់នាក់កាន់តែមានភាពល្អប្រសើរ៕

នគរបាលចុះបង្ក្រាប់ឃាត់ខ្លួន ក្រុមក្មេងទំនើងចំនួន១៥នាក់ ក្រោយធ្វើសកម្មភាពដេញកាប់យុវជន២នាក់បណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

2024/11/18 08:35:57 pm        509
ភ្នំពេញ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយ នគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវ រហូតឃាត់ខ្លួនក្រុមជនសង្ស័យចំនួន១៥នាក់ ពាក់ព័ន្ធករណី ធ្វើសកម្មភាពដេញកាប់ទៅលើយុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ប្រតិបត្តិការ ចុះឃាត់ក្រុមក្មេងទំនើងមានរហស៍នាម DP Zin (ដើមពោធិ៍) នេះធ្វើឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី ១៨ ខែ វិច្ឆិកា ២០២៤ នៅចំណុច កន្លែងបុកប៊ីយ៉ា មួយកន្លែង ស្ថិតក្នុងភូមិ ថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។នគរបាលបានឱ្យដឹងថា ក្រុមនេះតែងតែធ្វើសកម្មភាព កាប់ ហើយក្រុមនេះ មានមេបក្សម្នាក់ ឈ្មោះអាម៉ាប់ធំជាអ្នកដឹកនាំ និងរក្សាទុកអាវុធ រួមទាំបក្សពួកចំនួន១៤នាក់ ទៀត ក្នុងនោះស្រីម្នាក់ និងដកហូតបានម៉ូតូជាង១០គ្រឿង រួចបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញចាត់ការតាមច្បាប់។នគរបាលបានឲ្យដឹងបន្តទៀតថា កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈយុវជនរងគ្រោះ២នាក់កំពុងជិះម៉ូតូម៉ាកហុងដាZoomer-X ១គ្រឿងឌុបគ្នា នៅតាមផ្លូវស្ថិតនៅក្នុងភូមិចំការឪឡឹកទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្រាប់តែក្រុមក្មេងទំនើងមួយក្រុមានគ្នាច្រើននាក់ ជិះម៉ូតូច្រើនគ្រឿង ប្រដាប់ដោយកាំបិត ដេញកាប់ ជាហេតុធ្វើឲ្យជនរងគ្រោះភ័យ បានជិះម៉ូតូរត់ជ្រុលទៅបុកបង្គោលភ្លើង បណ្ដាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ បន្ទាប់មកក្រុមក្មេងទំនើងទាំងនោះបាននាំគ្នាគេចខ្លួនបាត់អស់។នគរបាលបានបញ្ជាក់ឲ្យដឹងថានៅយប់កើតហេតុក្រុមជនសង្ស័យបានធ្វើសកម្មភាពដេញកាប់ ចំនួន៣ករណីនៅទីតាំង៣ គោលដៅផ្សេងគ្នា។ បច្ចុប្បន្នក្រុមជនសង្ស័យទាំង១៥នាក់នេះត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធី។អត្ថបទ៖ កុម្ភះ

ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការថែទាំខួបផ្លូវ ជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន

2024/11/18 07:30:06 pm        97
ត្បូងឃ្មុំ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការថែទាំខួបផ្លូវនៅតាមជនបទ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីជំរុញថែទាំផ្លូវឲ្យបានល្អ សម្រាប់ការប្រើប្រាស់យូរអង្វែង ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងក៏ជាការចូលរួមលើកកម្ពស់ដល់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ។​លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារ ថែទាំខួបផ្លូវ ចំនួន ២ ខ្សែ ក្រាលល្បាយក្រួស ប្រវែងសរុបជាង ១៦ គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ និងសាងសង់លូផ្សេងៗ ស្ថិតនៅឃុំតំបែរ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះថា ទាក់ទិនការអភិវឌ្ឍន៍ផ្លូវជនបទនេះ, ក្រសួងអភិវឌ្ឍន៍ ជនបទ ក្រោមការដឹកនាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តមបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចុះដោយផ្ទាល់ជាប្រចាំ ដើម្បីពិនិត្យអំពីមើលលើការងារស្ថាបនា ការថែទាំ ស្តារ និងការជុសជុលជាដើម លើលក្ខណៈបច្ចេកទេស ជាពិសេសការអនុវត្តឱ្យស្របតាមផែនការ ក្នុងគោលដៅជំរុញបង្ករភាពងាយស្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការចូលរួម ចំណែកលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមជនបទផងដែរ។ ជុំវិញផ្លូវខាងលើនេះ, លោកជំទាវ បានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ នៅលើការងារថែទាំផ្លូវទាំងនេះបានល្អប្រសើរ, ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងក៏ជាការចូលរួមលើកកម្ពស់ដល់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ, ជាក់ស្តែងផ្លូវទាំង ២ ខ្សែខាងលើនេះ, ពិតជាមានសារៈសំខាន់ណាស់ ព្រោះតំបន់ទាំង នេះសុទ្ធសឹងជាអ្នកប្រកបមុខរបរកសិកម្ម ដែលត្រូវការដឹកជញ្ជូនជាចម្បងដូចជា ការដឹកជញ្ជូនសម្ភារៈផ្សេងៗទៅកាន់ចម្ការ ឬការដឹក ជញ្ជូនកសិផលទៅកាន់គេហដ្ឋានរបស់ពួកគាត់ និងការដឹកជញ្ជូនទៅកាន់ទីផ្សារជាដើម។ ទាក់ទងការចុះពិនិត្យផ្លូវខាងលើនេះដែរ, លោកជំទាវ ឯក គន្ធវារី នៅក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ លោកជំទាវ បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងនោះរាជរដ្ឋាភិបាលបានកំពុងជំរុញលើកកម្ពស់ ហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ ដោយមិនទុកឱ្យប្រជាពលរដ្ឋពិបាក ឬការអត់បាយគ្មានអាជ្ញាធរដឹងឮនោះឡើយ ជាពិសេសការ អភិវឌ្ឍន៍ផ្លូវ ស្ពាន នៅតាមជនបទនេះ ដើម្បីសម្រួលនិងកាត់បន្ថយនូវគម្លាតក្នុងការធ្វើដំណើរជាដើម។សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនេះដែរ, លោកជំទាវ អនុរដ្ឋលេខាធិការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ចែកជូនដល់ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ា១ ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋបាលខណ្ឌ៧មករាចាប់ផ្ដើមជួសជុលអណ្ដូងលូ និងគំរបលូ ដែលខូចខាតក្នុងមូលដ្ឋាន ជៀសវាងបង្កការរាំងស្ទះដល់ប្រព័ន្ធលូរ

2024/11/18 06:33:55 pm        161
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌ៧មករា បានយកចិត្តទុកដាក់ និងចាប់ផ្ដើមជួសជុលអណ្ដូងលូ និងគំរបលូ ដែលខូចខាតក្នុងមូលដ្ឋាន ជៀសវាងបង្កការរាំងស្ទះដល់ប្រព័ន្ធលូរ និងផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋ អ្នកធ្វើដំណើរផងដែរ។​រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញតែងតែគិតគូពីការលំបាករបស់ប្រជាពលរដ្ឋជាប់ជាប្រចាំជាពិសេសនោះក៏បានណែនាំទៅដល់រដ្ឋបាលខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញឲ្យយកចិត្តទុកដាក់ពីបញ្ហាការកក់ស្ទះចរាចរណ៍ ប្រព័ន្ធលូ ផ្លូវខូច ជង្ហុកសំបុកមាន់ ជាដើម។ ជាក់ស្ដែង រដ្ឋបាលខណ្ឌ៧មករាបានដាក់ការជួសជុល អណ្ដូងលូ ក្នុងគម្រោងរដ្ឋបាលខណ្ឌ៣ឆ្នាំរំកិល ក្នុងឆ្នាំ២០២៥ តែដោយមានការគិតគូរបស់លោកអភិបាលខណ្ឌ បានចាត់ឲ្យជំនាញសាធារណះការ ខណ្ឌ មើល លើភាពជាក់ស្ដែងចំពោះទីតាំងណាមួុយមានសភាពទ្រុឌទ្រោម ត្រូវជួសជុលភ្លាម ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋ អ្នកធ្វើដំណើរ។លោក ប៉ែន ធឿន ប្រធានការិយាល័យសាធារណះការ ដឹកជញ្ជូន និងបរិស្ថានអនាម័យខណ្ឌ ៧មករា បានប្រាប់ BTV ឲ្យដឹងនារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ពាក់ព័ន្ធបញ្ហាគំរបលូមានសភាពទ្រុឌទ្រោមខូចខាត នៅចំណុចផ្លូវបេតុង ក្បែរបុរីកីឡា ភូមិ១២ សង្កាត់វាលវង់ ហើយក៏មានប្រជាពលរដ្ឋ ស្នើសុំអោយអាជ្ញាធរខណ្ឌ៧មកជួយពិនិត្យមើល ដើម្បីជួសជុលឲ្យពលរដ្ឋងាយស្រួលធ្វើដំណើរ ក្នុងនោះមានការខូចចំនួន៣ ទីតាំង ត្រូវបាន រដ្ឋបាលខណ្ឌចាត់ឲ្យមន្រ្តីជំនាញចុះជួសជុលឡើងវិញមានភាពល្អប្រសើ។លោក ប៉ែន ធឿន ប្រធានការិយាល័យសាធារណះការ ដឹកជញ្ជូន និងបរិស្ថានអនាម័យខណ្ឌ៧មករា សូមបញ្ជាក់ថាចំពោះគម្រោងនីមួយៗគឺស្ថិតនៅក្នុងកញ្ជប់ថវិការួមមាន របស់រដ្ឋបាលរាជធានីភ្នំពេញ របស់រដ្ឋបាលខណ្ឌនិងរបស់រដ្ឋបាលសង្កាត់ ដូច្នេះគម្រោងជួសជុលអណ្ដូងលូនិងគម្របលូនេះត្រូវបានដាក់នៅក្នុងគម្រោងរដ្ឋបាលខណ្ឌ៣ឆ្នាំរំកិលដែលស្ថិតនៅក្នុងគម្រោងឆ្នាំ២០២៥ ។ តែទោះជាយ៉ាងដូច្នេះរដ្ឋបាលខណ្ឌបានសង្កេតមើលជាក់ស្ដែង តាមទីតាំងនីមួយៗ ត្រូវបានធ្វើការជួលជុលជាបន្តបន្ទាប់ដើម្បីបំរើដល់សាធារណះជន ងាយស្រួលក្នុងការធ្វើដំណើរ និងដើម្បីសោភ័ណ្ឌភាពតាមដងផ្លូវផងដែរ។ជាចុងក្រោយរដ្ឋបាលខណ្ឌ៧មករាធ្វើការសំណូមពរក៏ដូចជាការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានសូមធ្វើការចូលរួមជាមួយអាជ្ញាធរដើម្បីរក្សាបរិស្ថានអនាម័យជាពិសេសគឺទុកដាក់សំរាមឲ្យបានត្រឹមត្រូវជៀសវាងពេលមានភ្លៀងធ្លាក់សំរាមហូរចូលក្នុងប្រព័ន្ធលូ បង្កការកកស្ទះប្រព័ន្ធទឹកហូរផងដែរ៕អត្ថបទ៖ កុម្ភះ

រដ្ឋមន្រី្តក្រសួងសុខាភិបាល ជួបពិភាក្សាការងារជាមួយវិស័យឯកជន ផ្តោតលើផ្នែកប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនក្នុងមន្ទីរពេទ្យ និងការសាងសង់មណ្ឌលចាស់ជរា

2024/11/18 06:30:33 pm        121
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវអ្នកឧកញ៉ា ចាន់ សុទ្ធា តំណាងក្រុមហ៊ុន HENAN TAIYI MEDICAL TECHNOLOGY Co., LTD, នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។ជំនួបនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងតម្រូវការរបស់ក្រសួងសុខាភិបាលលើផ្នែកប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនក្នុងមន្ទីរពេទ្យ និងការពិនិត្យលើតម្រូវការក្នុងការសាងសង់មណ្ឌលចាស់ជរា នៅកម្ពុជា។លោក LIAN YU LIN អគ្គនាយកក្រុមហ៊ុន HENAN TAIYI MEDICAL TECHNOLOGY Co., LTD បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់ក្រុមហ៊ុន ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល លើការបំពាក់ប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែននៅតាមមន្ទីរពេទ្យសាធារណៈមួយចំនួនដែលអាចនៅមានតម្រូវការ។ លោកអគ្គនាយកបានប្តេជ្ញាចិត្ត និងផ្តល់ការយកចិត្តទុកដាក់លើក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយក្រសួងសុខាភិបាល តាមការណែនាំរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដើម្បីធានាបាននូវនវានុវត្តន៍សេវាសុខាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការស្វាគមន៍ គាំទ្រកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន លើគម្រោងផលិតអុកស៊ីសែន នៅមន្ទីរពេទ្យសាធារណៈនៅកម្ពុជា ដោយឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនជាអនុសាសន៍ថា (១) ស្នើសុំឱ្យក្រុមហ៊ុនពិភាក្សាការងារជាមួយអ្នកជំនាញបច្ចេកទេសរបស់ក្រសួងជាមុន ដើម្បីកំណត់ពីមន្ទីរពេទ្យដែលនៅមានតម្រូវការជាក់ស្តែង (២) គម្រោងនេះចាំបាច់ត្រូវតែយកចិត្តទុកដាក់ខ្ពស់លើភាពសុក្រិតនៃសម្ភារៈបរិក្ខារ ព្រោះថាអុកស៊ីសែន ជាឱសថដែលមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងគុណភាពខ្ពស់ក្នុងការព្យាបាល និងជួយអាយុជីវិតអ្នកជំងឺ (៣) គម្រោងនេះគួរតែមានការអនុវត្តជំហានតូចដើម្បីជាគម្រោងការសាកល្បងគំរូ មុននឹងសម្រេចលើគម្រោងបន្ទាប់ (៤) សុំឱ្យមានទស្សនៈកិច្ចសិក្សារបស់ក្រុមហ៊ុន ទៅមន្ទីរពេទ្យដែលមានម៉ាស៊ីនផលិតអុកស៊ីសែនឈានមុខគេ និងមន្ទីរពេទ្យដែលនៅមានតម្រូវការជំនួយលើការងារនេះផងដែរ៕អត្ថបទ រដ្ឋា

សម្ដេចធិបតី៖ សន្ដិភាព គឺជាមូលដ្ឋានគ្រឹះទស្សនវិជ្ជារបស់គណបក្សប្រជាជនកម្ពុជា ក្នុងការកសាងជាតិ

2024/11/18 06:24:58 pm        146
សៀមរាប ៖នាឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា សន្ដិភាព គឺជាមូលដ្ឋានគ្រឹះទស្សនវិជ្ជារបស់គណបក្សប្រជាជនកម្ពុជា ក្នុងការកសាងជាតិ។ ​សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា កម្ពុជា មានបំណងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិយមកណ្ដាល ព្រមទាំងរួមគ្នាជាមួយប្រទេស និងគណបក្សនយោបាយដែលមានផ្នត់គំនិតដូចគ្នា គាំទ្រពហុភាគីនិយម និងភាពចម្រុះនៅក្នុងអភិបាលកិច្ចនយោបាយ។ សម្ដេចធិបតីមានប្រសាសន៍ថា សន្ដិភាព គឺជាមូលដ្ឋានគ្រឹះទស្សនវិជ្ជារបស់គណបក្សប្រជាជនកម្ពុជា ដោយខិតខំកសាងសង្គមមួយប្រកបដោយភាពសុខដុម ការអត់ឱន និងបរិយាបន្ន។ក្នុងនាមជាអនុប្រធាន អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (IDC-CDI) សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានចូលរួមចំណែកប្រកបដោយមោទនភាពចំពោះការពង្រឹងប្រជាធិបតេយ្យនៅក្នុងប្រទេស និងក្នុងតំបន់ ខណៈកម្ពុជា បានចូលរួមយ៉ាងសកម្មទាំងក្នុងតំបន់ និងសាកលលោក ដោយបានចែករំលែកនូវបទពិសោធន៍ក្នុងការកសាងសន្ដិភាព និងការផ្សះផ្សាជាតិនេះ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖កម្ពុជាប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ អនុលោមតាមច្បាប់អន្តរជាតិ

2024/11/18 06:14:31 pm        96
សៀមរាប ៖នាឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាបនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសកម្ពុជា បានប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ អនុលោមតាមច្បាប់អន្តរជាតិ។ ​សម្ដេចធិបតី មានប្រសាសន៍ថា សព្វថ្ងៃនេះ ពិភពលោក បានប្រឈមនឹងបញ្ហាដែលពុំធ្លាប់មានពីមុនមក ជាមួយនឹងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្រ្ដនយោបាយដល់ចំណុចខ្ពស់មិនធ្លាប់មាន ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ការអូសបន្លាយនៃការរីកសាយភាយនៃសង្គ្រាមតាមតំបន់នានា និងការចូលរួមជាមួយសង្គ្រាមដែលជាតួអង្គមិនមានជាភាគីនៃជម្លោះ បានធ្វើឱ្យពិភពលោកបាត់ក្ដីសង្ឃឹមក្នុងការឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់នាពេលដ៏ខ្លីខាងមុខនេះ និងបានបង្កើតនូវភាពភ័យខ្លាចទៅដល់សកលលោក។ សម្ដេចធិបតីបន្តថា ការបែងចែកប៉ូលសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ កំពុងតែគំរាមកំហែងដល់អាយុជីវិតនៅទូទាំងពិភពលោកក្នុងកម្រិតមួយដ៏ពិបាកប៉ាន់ស្មានដល់ ខណៈបញ្ហាប្រឈមទាំងនេះបានបង្កើតឱ្យមានវិបត្តិមនុស្សធម៌ និងជនភាសខ្លួនរាំងស្ទះដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសាកលលោក។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រទេសតូចមួយ ប៉ុន្ដែបានប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ដោយអនុលោមតាមច្បាប់អន្តរជាតិ នៅក្នុងនោះទាមទារឱ្យប្រទេសទាំងអស់ពង្រឹងនូវភាពធន់របស់ខ្លួន រក្សាបាននូវសន្ដិសុខ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌របស់ខ្លួន។ ក្នុងឱកាសនោះសម្ដេចធិបតី បញ្ជាក់ថា ប្រទេសកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចដើម្បីរួមចំណែករក្សានូវសន្ដិភាព នៅក្នុងតំបន់ ខណៈកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ ប៉ុន្ដែពេលនេះកម្ពុជាបានគ្រប់គ្រង និងស្ដារសន្ដិភាពឡើងវិញ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះទទួលបានវិបុលភាពមកដល់បច្ចុប្បន្នតាមរយៈ៕

សម្ដេចធិបតីគោរពដឹងគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យ និងកសាងសន្ដិភាព

2024/11/18 06:02:56 pm        246
សៀមរាប ៖នាឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការគោរពដឹងគុណសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះដឹកនាំប្រកបដោយចក្ខុវិស័យ កសាងសន្ដិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា។ ​សម្ដេចធិបតី បានសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណចក្រកម្ពុជា ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្ដេចក្នុងការកកសាងសន្ដិភាព ការផ្សះផ្សាជាតិ និងការអភិវឌ្ឍប្រទេសកម្ពុជា។ក្នុងនាមប្រជាជនកម្ពុជា សម្ដេចធិបតី បានសម្ដែងនូវការកត្តញ្ញូត្តាធម៌ចំពោះការប្ដេជ្ញាចិត្តពេញមួយជីវិតរបស់សម្ដេចតេជោ ដើម្បីស្វែងរកសន្ដិភាព ការផ្សះផ្សាជាតិ និងការកសាងប្រទេសកម្ពុជាឡើងវិញពីជម្លោះសង្គ្រាមស៊ីវិល ដោយបានបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍជាតិ និងការធ្វើទំនើបកម្មរបស់ប្រទេសកម្ពុជា។សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ IDC-CDI បានបង្ហាញនូវការដឹកគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះភាពជាអ្នកដឹកនាំដែលមានចក្ខុវិស័យរបស់សម្ដេចក្នុងការធានាសន្តិភាពពេញលេញសម្រាប់កម្ពុជាក្នុងរយៈកាល ៥ សតវត្សកន្លងមកនេះ។ ការកសាងសន្តិភាព ការផ្សះផ្សា និងការអភិវឌ្ឍជាតិ គឺជាកេរ្តិ៍ដំណែលដ៏អស្ចារ្យបំផុតរបស់ សម្ដេចតេជោ ដែលបានបន្សល់ទុកសម្រាប់កម្ពុជា៕

សម្ដេចធិបតីអញ្ជើញជួបជាមួយគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ CDI-IDC និងចុះហត្ថលេខាលើឯកសារចំនួនពីរ

2024/11/18 05:56:00 pm        140
ភ្នំពេញ ៖ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (IDC-CDI) នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ CDI-IDC ដែលដឹកនាំដោយ ឯកឧត្តម Andrés Pastrana ប្រធាន CDI-IDC។​បន្ទាប់ពីជួបជាមួយគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ CDI-IDC នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាព ពិធីចុះហត្ថលេខា លើឯកសារចំនួនពីរ៖១) ពិធីចុះហត្ថលេខាគាំទ្រ (Co-Sponsor) ធម្មនុញ្ញសន្តិភាពសកល ដោយ ប្រតិភូរដ្ឋសភាហុងគ្រី ។ ២) ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសភាអន្តរជាតិដើម្បីសន្តិភាព និងភាពអត់ឱន (IPTP) និងរដ្ឋសភាហុងគ្រី។សូមជម្រាបថា នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ គណបក្សប្រជាជនកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (Centrist Democrat International) នៅលើទឹកដី ខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិកប្រតិភូ ប្រមាណ ៨៧ រូប មកពី ២៦ គណបក្ស និង ២៤ ប្រទេស ជុំវិញពិភពលោក ក្នុងនោះមានឥស្សរជននយោបាយជាន់ខ្ពស់ជាច្រើន។ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ CDI ទទួលកិត្តិយសដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដើម្បីចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក៏ដូចជាការចូលរួមថ្លែងសុន្ទរកថា ដោយថ្នាក់ដឹកនាំគណបក្ស រដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូលរបស់ CDI ផងដែរ។ តាមរយៈកិច្ចប្រជុំនេះ គណៈកម្មាធិការប្រតិបត្តិ CDI នឹងអនុម័តលើសេចក្តីប្រកាសក្រុងសៀមរាប រួមទាំងសេចក្តី សម្រេចចិត្តនានាដែលស្នើដោយគណបក្សជាសមាជិក និងអនុម័តលើការបញ្ចូលសមាជិកជាគណបក្សនយោបាយចំនួន៤ផងដែរ។ សូមបញ្ជាក់ថា បច្ចុប្បន្ន អង្គការ CDI មានសមាជិកជាង ១០៩ គណបក្ស មកពី ៨៣ ប្រទេស ដែលមានមនោគមវិជ្ជានយោបាយនិយមកណ្តាល មកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាមេរិកខាងជើង អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក។ គណបក្សប្រជាជនកម្ពុជាបានចូលជា សមាជិកពេញសិទ្ធិរបស់ CDI កាលពីខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានបោះឆ្នោតជាអនុប្រធាន អង្គការ CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែកក្កដា ឆ្នាំ២០១៨ ចំនួន ៣ អាណត្តិមកហើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ ព្រមាននាវាកុំឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលខ្លួនពេញចិត្តជ្រើសរើសផ្លូវនេះ
06/29/2026 09:06 AM
លោក Putin ទទួលស្គាល់ពីកង្វះប្រេងឥន្ធនៈ បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន
06/29/2026 08:06 AM
WHO៖ រលកកម្ដៅនៅអឺរ៉ុប ជាប់ពាក់ព័ន្ធនឹងការស្លាប់មនុស្ស១.៣០០នាក់ខណៈអាល្លឺម៉ង់ឡើងដល់កំណត់ត្រា ៤១.៧ អង្សាសេ
06/29/2026 08:06 AM
មន្ត្រីអាមេរិកនិយាយថា អ៊ីរ៉ង់ និងអាមេរិក បានយល់ព្រមបញ្ឈប់ការវាយប្រហារ និងបន្តការចរចា
06/29/2026 08:06 AM
មន្ត្រីជំនាញកិច្ចការព្រំដែន៖ ទោះបីថៃប្រើផែនទីណាក៏ដោយក៏មិនអាចបញ្ជាក់ថា ប្រាសាទខ្នារជារបស់ថៃដែរ
06/29/2026 08:06 AM
ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជាម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា
06/29/2026 07:06 AM
សមត្ថកិច្ចចុះត្រួតពិនិត្យពីរទីតាំងនៅក្រុងប៉ោយប៉ែតរកឃើញជនជាតិឥណ្ឌូនេស៊ីចំនូន៨១នាក់រស់នៅប្រមូលផ្តុំ
06/28/2026 07:06 PM
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី យាងបើកកម្មវិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
06/28/2026 05:06 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ
06/28/2026 04:06 PM
សម្ដេចធិបតី អញ្ជើញត្រួតពិនិត្យ និងសួរសុខទុក្ខយោធិនក្នុងអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម
06/28/2026 04:06 PM