កម្ពុជា-ចិនពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តគម្រោងសំខាន់ៗ ដែលបានចុះ MoU កន្លងមក
រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង
ការស្ថាបនានិងស្តារហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទគឺជាការធ្វើពិពិធកម្មសេដ្ឋកិច្ចជូនពលរដ្ឋ
ការចរាចរទំនិញនិងជនបរទេសឆ្លងកាត់ច្រកទ្វេភាគី ដា ក្នុងខេត្តត្បូងឃ្មុំ ដំណើរការល្អ មិនមានបទល្មើស

ព័ត៌មានជាតិ

នគរបាលចុះបង្ក្រាប់ឃាត់ខ្លួន ក្រុមក្មេងទំនើងចំនួន១៥នាក់ ក្រោយធ្វើសកម្មភាពដេញកាប់យុវជន២នាក់បណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

2024/11/18 08:35:57 pm        509
ភ្នំពេញ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយ នគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវ រហូតឃាត់ខ្លួនក្រុមជនសង្ស័យចំនួន១៥នាក់ ពាក់ព័ន្ធករណី ធ្វើសកម្មភាពដេញកាប់ទៅលើយុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ប្រតិបត្តិការ ចុះឃាត់ក្រុមក្មេងទំនើងមានរហស៍នាម DP Zin (ដើមពោធិ៍) នេះធ្វើឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី ១៨ ខែ វិច្ឆិកា ២០២៤ នៅចំណុច កន្លែងបុកប៊ីយ៉ា មួយកន្លែង ស្ថិតក្នុងភូមិ ថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។នគរបាលបានឱ្យដឹងថា ក្រុមនេះតែងតែធ្វើសកម្មភាព កាប់ ហើយក្រុមនេះ មានមេបក្សម្នាក់ ឈ្មោះអាម៉ាប់ធំជាអ្នកដឹកនាំ និងរក្សាទុកអាវុធ រួមទាំបក្សពួកចំនួន១៤នាក់ ទៀត ក្នុងនោះស្រីម្នាក់ និងដកហូតបានម៉ូតូជាង១០គ្រឿង រួចបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញចាត់ការតាមច្បាប់។នគរបាលបានឲ្យដឹងបន្តទៀតថា កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈយុវជនរងគ្រោះ២នាក់កំពុងជិះម៉ូតូម៉ាកហុងដាZoomer-X ១គ្រឿងឌុបគ្នា នៅតាមផ្លូវស្ថិតនៅក្នុងភូមិចំការឪឡឹកទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្រាប់តែក្រុមក្មេងទំនើងមួយក្រុមានគ្នាច្រើននាក់ ជិះម៉ូតូច្រើនគ្រឿង ប្រដាប់ដោយកាំបិត ដេញកាប់ ជាហេតុធ្វើឲ្យជនរងគ្រោះភ័យ បានជិះម៉ូតូរត់ជ្រុលទៅបុកបង្គោលភ្លើង បណ្ដាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ បន្ទាប់មកក្រុមក្មេងទំនើងទាំងនោះបាននាំគ្នាគេចខ្លួនបាត់អស់។នគរបាលបានបញ្ជាក់ឲ្យដឹងថានៅយប់កើតហេតុក្រុមជនសង្ស័យបានធ្វើសកម្មភាពដេញកាប់ ចំនួន៣ករណីនៅទីតាំង៣ គោលដៅផ្សេងគ្នា។ បច្ចុប្បន្នក្រុមជនសង្ស័យទាំង១៥នាក់នេះត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធី។អត្ថបទ៖ កុម្ភះ

ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការថែទាំខួបផ្លូវ ជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន

2024/11/18 07:30:06 pm        97
ត្បូងឃ្មុំ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការថែទាំខួបផ្លូវនៅតាមជនបទ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីជំរុញថែទាំផ្លូវឲ្យបានល្អ សម្រាប់ការប្រើប្រាស់យូរអង្វែង ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងក៏ជាការចូលរួមលើកកម្ពស់ដល់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ។​លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារ ថែទាំខួបផ្លូវ ចំនួន ២ ខ្សែ ក្រាលល្បាយក្រួស ប្រវែងសរុបជាង ១៦ គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ និងសាងសង់លូផ្សេងៗ ស្ថិតនៅឃុំតំបែរ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះថា ទាក់ទិនការអភិវឌ្ឍន៍ផ្លូវជនបទនេះ, ក្រសួងអភិវឌ្ឍន៍ ជនបទ ក្រោមការដឹកនាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តមបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចុះដោយផ្ទាល់ជាប្រចាំ ដើម្បីពិនិត្យអំពីមើលលើការងារស្ថាបនា ការថែទាំ ស្តារ និងការជុសជុលជាដើម លើលក្ខណៈបច្ចេកទេស ជាពិសេសការអនុវត្តឱ្យស្របតាមផែនការ ក្នុងគោលដៅជំរុញបង្ករភាពងាយស្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការចូលរួម ចំណែកលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមជនបទផងដែរ។ ជុំវិញផ្លូវខាងលើនេះ, លោកជំទាវ បានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ នៅលើការងារថែទាំផ្លូវទាំងនេះបានល្អប្រសើរ, ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងក៏ជាការចូលរួមលើកកម្ពស់ដល់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ, ជាក់ស្តែងផ្លូវទាំង ២ ខ្សែខាងលើនេះ, ពិតជាមានសារៈសំខាន់ណាស់ ព្រោះតំបន់ទាំង នេះសុទ្ធសឹងជាអ្នកប្រកបមុខរបរកសិកម្ម ដែលត្រូវការដឹកជញ្ជូនជាចម្បងដូចជា ការដឹកជញ្ជូនសម្ភារៈផ្សេងៗទៅកាន់ចម្ការ ឬការដឹក ជញ្ជូនកសិផលទៅកាន់គេហដ្ឋានរបស់ពួកគាត់ និងការដឹកជញ្ជូនទៅកាន់ទីផ្សារជាដើម។ ទាក់ទងការចុះពិនិត្យផ្លូវខាងលើនេះដែរ, លោកជំទាវ ឯក គន្ធវារី នៅក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ លោកជំទាវ បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងនោះរាជរដ្ឋាភិបាលបានកំពុងជំរុញលើកកម្ពស់ ហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ ដោយមិនទុកឱ្យប្រជាពលរដ្ឋពិបាក ឬការអត់បាយគ្មានអាជ្ញាធរដឹងឮនោះឡើយ ជាពិសេសការ អភិវឌ្ឍន៍ផ្លូវ ស្ពាន នៅតាមជនបទនេះ ដើម្បីសម្រួលនិងកាត់បន្ថយនូវគម្លាតក្នុងការធ្វើដំណើរជាដើម។សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនេះដែរ, លោកជំទាវ អនុរដ្ឋលេខាធិការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ចែកជូនដល់ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ា១ ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋបាលខណ្ឌ៧មករាចាប់ផ្ដើមជួសជុលអណ្ដូងលូ និងគំរបលូ ដែលខូចខាតក្នុងមូលដ្ឋាន ជៀសវាងបង្កការរាំងស្ទះដល់ប្រព័ន្ធលូរ

2024/11/18 06:33:55 pm        161
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌ៧មករា បានយកចិត្តទុកដាក់ និងចាប់ផ្ដើមជួសជុលអណ្ដូងលូ និងគំរបលូ ដែលខូចខាតក្នុងមូលដ្ឋាន ជៀសវាងបង្កការរាំងស្ទះដល់ប្រព័ន្ធលូរ និងផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋ អ្នកធ្វើដំណើរផងដែរ។​រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញតែងតែគិតគូពីការលំបាករបស់ប្រជាពលរដ្ឋជាប់ជាប្រចាំជាពិសេសនោះក៏បានណែនាំទៅដល់រដ្ឋបាលខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញឲ្យយកចិត្តទុកដាក់ពីបញ្ហាការកក់ស្ទះចរាចរណ៍ ប្រព័ន្ធលូ ផ្លូវខូច ជង្ហុកសំបុកមាន់ ជាដើម។ ជាក់ស្ដែង រដ្ឋបាលខណ្ឌ៧មករាបានដាក់ការជួសជុល អណ្ដូងលូ ក្នុងគម្រោងរដ្ឋបាលខណ្ឌ៣ឆ្នាំរំកិល ក្នុងឆ្នាំ២០២៥ តែដោយមានការគិតគូរបស់លោកអភិបាលខណ្ឌ បានចាត់ឲ្យជំនាញសាធារណះការ ខណ្ឌ មើល លើភាពជាក់ស្ដែងចំពោះទីតាំងណាមួុយមានសភាពទ្រុឌទ្រោម ត្រូវជួសជុលភ្លាម ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋ អ្នកធ្វើដំណើរ។លោក ប៉ែន ធឿន ប្រធានការិយាល័យសាធារណះការ ដឹកជញ្ជូន និងបរិស្ថានអនាម័យខណ្ឌ ៧មករា បានប្រាប់ BTV ឲ្យដឹងនារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ពាក់ព័ន្ធបញ្ហាគំរបលូមានសភាពទ្រុឌទ្រោមខូចខាត នៅចំណុចផ្លូវបេតុង ក្បែរបុរីកីឡា ភូមិ១២ សង្កាត់វាលវង់ ហើយក៏មានប្រជាពលរដ្ឋ ស្នើសុំអោយអាជ្ញាធរខណ្ឌ៧មកជួយពិនិត្យមើល ដើម្បីជួសជុលឲ្យពលរដ្ឋងាយស្រួលធ្វើដំណើរ ក្នុងនោះមានការខូចចំនួន៣ ទីតាំង ត្រូវបាន រដ្ឋបាលខណ្ឌចាត់ឲ្យមន្រ្តីជំនាញចុះជួសជុលឡើងវិញមានភាពល្អប្រសើ។លោក ប៉ែន ធឿន ប្រធានការិយាល័យសាធារណះការ ដឹកជញ្ជូន និងបរិស្ថានអនាម័យខណ្ឌ៧មករា សូមបញ្ជាក់ថាចំពោះគម្រោងនីមួយៗគឺស្ថិតនៅក្នុងកញ្ជប់ថវិការួមមាន របស់រដ្ឋបាលរាជធានីភ្នំពេញ របស់រដ្ឋបាលខណ្ឌនិងរបស់រដ្ឋបាលសង្កាត់ ដូច្នេះគម្រោងជួសជុលអណ្ដូងលូនិងគម្របលូនេះត្រូវបានដាក់នៅក្នុងគម្រោងរដ្ឋបាលខណ្ឌ៣ឆ្នាំរំកិលដែលស្ថិតនៅក្នុងគម្រោងឆ្នាំ២០២៥ ។ តែទោះជាយ៉ាងដូច្នេះរដ្ឋបាលខណ្ឌបានសង្កេតមើលជាក់ស្ដែង តាមទីតាំងនីមួយៗ ត្រូវបានធ្វើការជួលជុលជាបន្តបន្ទាប់ដើម្បីបំរើដល់សាធារណះជន ងាយស្រួលក្នុងការធ្វើដំណើរ និងដើម្បីសោភ័ណ្ឌភាពតាមដងផ្លូវផងដែរ។ជាចុងក្រោយរដ្ឋបាលខណ្ឌ៧មករាធ្វើការសំណូមពរក៏ដូចជាការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានសូមធ្វើការចូលរួមជាមួយអាជ្ញាធរដើម្បីរក្សាបរិស្ថានអនាម័យជាពិសេសគឺទុកដាក់សំរាមឲ្យបានត្រឹមត្រូវជៀសវាងពេលមានភ្លៀងធ្លាក់សំរាមហូរចូលក្នុងប្រព័ន្ធលូ បង្កការកកស្ទះប្រព័ន្ធទឹកហូរផងដែរ៕អត្ថបទ៖ កុម្ភះ

រដ្ឋមន្រី្តក្រសួងសុខាភិបាល ជួបពិភាក្សាការងារជាមួយវិស័យឯកជន ផ្តោតលើផ្នែកប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនក្នុងមន្ទីរពេទ្យ និងការសាងសង់មណ្ឌលចាស់ជរា

2024/11/18 06:30:33 pm        121
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវអ្នកឧកញ៉ា ចាន់ សុទ្ធា តំណាងក្រុមហ៊ុន HENAN TAIYI MEDICAL TECHNOLOGY Co., LTD, នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។ជំនួបនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងតម្រូវការរបស់ក្រសួងសុខាភិបាលលើផ្នែកប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនក្នុងមន្ទីរពេទ្យ និងការពិនិត្យលើតម្រូវការក្នុងការសាងសង់មណ្ឌលចាស់ជរា នៅកម្ពុជា។លោក LIAN YU LIN អគ្គនាយកក្រុមហ៊ុន HENAN TAIYI MEDICAL TECHNOLOGY Co., LTD បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់ក្រុមហ៊ុន ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល លើការបំពាក់ប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែននៅតាមមន្ទីរពេទ្យសាធារណៈមួយចំនួនដែលអាចនៅមានតម្រូវការ។ លោកអគ្គនាយកបានប្តេជ្ញាចិត្ត និងផ្តល់ការយកចិត្តទុកដាក់លើក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយក្រសួងសុខាភិបាល តាមការណែនាំរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដើម្បីធានាបាននូវនវានុវត្តន៍សេវាសុខាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការស្វាគមន៍ គាំទ្រកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន លើគម្រោងផលិតអុកស៊ីសែន នៅមន្ទីរពេទ្យសាធារណៈនៅកម្ពុជា ដោយឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនជាអនុសាសន៍ថា (១) ស្នើសុំឱ្យក្រុមហ៊ុនពិភាក្សាការងារជាមួយអ្នកជំនាញបច្ចេកទេសរបស់ក្រសួងជាមុន ដើម្បីកំណត់ពីមន្ទីរពេទ្យដែលនៅមានតម្រូវការជាក់ស្តែង (២) គម្រោងនេះចាំបាច់ត្រូវតែយកចិត្តទុកដាក់ខ្ពស់លើភាពសុក្រិតនៃសម្ភារៈបរិក្ខារ ព្រោះថាអុកស៊ីសែន ជាឱសថដែលមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងគុណភាពខ្ពស់ក្នុងការព្យាបាល និងជួយអាយុជីវិតអ្នកជំងឺ (៣) គម្រោងនេះគួរតែមានការអនុវត្តជំហានតូចដើម្បីជាគម្រោងការសាកល្បងគំរូ មុននឹងសម្រេចលើគម្រោងបន្ទាប់ (៤) សុំឱ្យមានទស្សនៈកិច្ចសិក្សារបស់ក្រុមហ៊ុន ទៅមន្ទីរពេទ្យដែលមានម៉ាស៊ីនផលិតអុកស៊ីសែនឈានមុខគេ និងមន្ទីរពេទ្យដែលនៅមានតម្រូវការជំនួយលើការងារនេះផងដែរ៕អត្ថបទ រដ្ឋា

សម្ដេចធិបតី៖ សន្ដិភាព គឺជាមូលដ្ឋានគ្រឹះទស្សនវិជ្ជារបស់គណបក្សប្រជាជនកម្ពុជា ក្នុងការកសាងជាតិ

2024/11/18 06:24:58 pm        146
សៀមរាប ៖នាឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា សន្ដិភាព គឺជាមូលដ្ឋានគ្រឹះទស្សនវិជ្ជារបស់គណបក្សប្រជាជនកម្ពុជា ក្នុងការកសាងជាតិ។ ​សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា កម្ពុជា មានបំណងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិយមកណ្ដាល ព្រមទាំងរួមគ្នាជាមួយប្រទេស និងគណបក្សនយោបាយដែលមានផ្នត់គំនិតដូចគ្នា គាំទ្រពហុភាគីនិយម និងភាពចម្រុះនៅក្នុងអភិបាលកិច្ចនយោបាយ។ សម្ដេចធិបតីមានប្រសាសន៍ថា សន្ដិភាព គឺជាមូលដ្ឋានគ្រឹះទស្សនវិជ្ជារបស់គណបក្សប្រជាជនកម្ពុជា ដោយខិតខំកសាងសង្គមមួយប្រកបដោយភាពសុខដុម ការអត់ឱន និងបរិយាបន្ន។ក្នុងនាមជាអនុប្រធាន អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (IDC-CDI) សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានចូលរួមចំណែកប្រកបដោយមោទនភាពចំពោះការពង្រឹងប្រជាធិបតេយ្យនៅក្នុងប្រទេស និងក្នុងតំបន់ ខណៈកម្ពុជា បានចូលរួមយ៉ាងសកម្មទាំងក្នុងតំបន់ និងសាកលលោក ដោយបានចែករំលែកនូវបទពិសោធន៍ក្នុងការកសាងសន្ដិភាព និងការផ្សះផ្សាជាតិនេះ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖កម្ពុជាប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ អនុលោមតាមច្បាប់អន្តរជាតិ

2024/11/18 06:14:31 pm        97
សៀមរាប ៖នាឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាបនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសកម្ពុជា បានប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ អនុលោមតាមច្បាប់អន្តរជាតិ។ ​សម្ដេចធិបតី មានប្រសាសន៍ថា សព្វថ្ងៃនេះ ពិភពលោក បានប្រឈមនឹងបញ្ហាដែលពុំធ្លាប់មានពីមុនមក ជាមួយនឹងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្រ្ដនយោបាយដល់ចំណុចខ្ពស់មិនធ្លាប់មាន ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ការអូសបន្លាយនៃការរីកសាយភាយនៃសង្គ្រាមតាមតំបន់នានា និងការចូលរួមជាមួយសង្គ្រាមដែលជាតួអង្គមិនមានជាភាគីនៃជម្លោះ បានធ្វើឱ្យពិភពលោកបាត់ក្ដីសង្ឃឹមក្នុងការឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់នាពេលដ៏ខ្លីខាងមុខនេះ និងបានបង្កើតនូវភាពភ័យខ្លាចទៅដល់សកលលោក។ សម្ដេចធិបតីបន្តថា ការបែងចែកប៉ូលសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ កំពុងតែគំរាមកំហែងដល់អាយុជីវិតនៅទូទាំងពិភពលោកក្នុងកម្រិតមួយដ៏ពិបាកប៉ាន់ស្មានដល់ ខណៈបញ្ហាប្រឈមទាំងនេះបានបង្កើតឱ្យមានវិបត្តិមនុស្សធម៌ និងជនភាសខ្លួនរាំងស្ទះដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសាកលលោក។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រទេសតូចមួយ ប៉ុន្ដែបានប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ដោយអនុលោមតាមច្បាប់អន្តរជាតិ នៅក្នុងនោះទាមទារឱ្យប្រទេសទាំងអស់ពង្រឹងនូវភាពធន់របស់ខ្លួន រក្សាបាននូវសន្ដិសុខ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌របស់ខ្លួន។ ក្នុងឱកាសនោះសម្ដេចធិបតី បញ្ជាក់ថា ប្រទេសកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចដើម្បីរួមចំណែករក្សានូវសន្ដិភាព នៅក្នុងតំបន់ ខណៈកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ ប៉ុន្ដែពេលនេះកម្ពុជាបានគ្រប់គ្រង និងស្ដារសន្ដិភាពឡើងវិញ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះទទួលបានវិបុលភាពមកដល់បច្ចុប្បន្នតាមរយៈ៕

សម្ដេចធិបតីគោរពដឹងគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យ និងកសាងសន្ដិភាព

2024/11/18 06:02:56 pm        246
សៀមរាប ៖នាឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការគោរពដឹងគុណសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះដឹកនាំប្រកបដោយចក្ខុវិស័យ កសាងសន្ដិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា។ ​សម្ដេចធិបតី បានសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណចក្រកម្ពុជា ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្ដេចក្នុងការកកសាងសន្ដិភាព ការផ្សះផ្សាជាតិ និងការអភិវឌ្ឍប្រទេសកម្ពុជា។ក្នុងនាមប្រជាជនកម្ពុជា សម្ដេចធិបតី បានសម្ដែងនូវការកត្តញ្ញូត្តាធម៌ចំពោះការប្ដេជ្ញាចិត្តពេញមួយជីវិតរបស់សម្ដេចតេជោ ដើម្បីស្វែងរកសន្ដិភាព ការផ្សះផ្សាជាតិ និងការកសាងប្រទេសកម្ពុជាឡើងវិញពីជម្លោះសង្គ្រាមស៊ីវិល ដោយបានបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍជាតិ និងការធ្វើទំនើបកម្មរបស់ប្រទេសកម្ពុជា។សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ IDC-CDI បានបង្ហាញនូវការដឹកគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះភាពជាអ្នកដឹកនាំដែលមានចក្ខុវិស័យរបស់សម្ដេចក្នុងការធានាសន្តិភាពពេញលេញសម្រាប់កម្ពុជាក្នុងរយៈកាល ៥ សតវត្សកន្លងមកនេះ។ ការកសាងសន្តិភាព ការផ្សះផ្សា និងការអភិវឌ្ឍជាតិ គឺជាកេរ្តិ៍ដំណែលដ៏អស្ចារ្យបំផុតរបស់ សម្ដេចតេជោ ដែលបានបន្សល់ទុកសម្រាប់កម្ពុជា៕

សម្ដេចធិបតីអញ្ជើញជួបជាមួយគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ CDI-IDC និងចុះហត្ថលេខាលើឯកសារចំនួនពីរ

2024/11/18 05:56:00 pm        140
ភ្នំពេញ ៖ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (IDC-CDI) នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ CDI-IDC ដែលដឹកនាំដោយ ឯកឧត្តម Andrés Pastrana ប្រធាន CDI-IDC។​បន្ទាប់ពីជួបជាមួយគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ CDI-IDC នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាព ពិធីចុះហត្ថលេខា លើឯកសារចំនួនពីរ៖១) ពិធីចុះហត្ថលេខាគាំទ្រ (Co-Sponsor) ធម្មនុញ្ញសន្តិភាពសកល ដោយ ប្រតិភូរដ្ឋសភាហុងគ្រី ។ ២) ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសភាអន្តរជាតិដើម្បីសន្តិភាព និងភាពអត់ឱន (IPTP) និងរដ្ឋសភាហុងគ្រី។សូមជម្រាបថា នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ គណបក្សប្រជាជនកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (Centrist Democrat International) នៅលើទឹកដី ខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិកប្រតិភូ ប្រមាណ ៨៧ រូប មកពី ២៦ គណបក្ស និង ២៤ ប្រទេស ជុំវិញពិភពលោក ក្នុងនោះមានឥស្សរជននយោបាយជាន់ខ្ពស់ជាច្រើន។ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ CDI ទទួលកិត្តិយសដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដើម្បីចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក៏ដូចជាការចូលរួមថ្លែងសុន្ទរកថា ដោយថ្នាក់ដឹកនាំគណបក្ស រដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូលរបស់ CDI ផងដែរ។ តាមរយៈកិច្ចប្រជុំនេះ គណៈកម្មាធិការប្រតិបត្តិ CDI នឹងអនុម័តលើសេចក្តីប្រកាសក្រុងសៀមរាប រួមទាំងសេចក្តី សម្រេចចិត្តនានាដែលស្នើដោយគណបក្សជាសមាជិក និងអនុម័តលើការបញ្ចូលសមាជិកជាគណបក្សនយោបាយចំនួន៤ផងដែរ។ សូមបញ្ជាក់ថា បច្ចុប្បន្ន អង្គការ CDI មានសមាជិកជាង ១០៩ គណបក្ស មកពី ៨៣ ប្រទេស ដែលមានមនោគមវិជ្ជានយោបាយនិយមកណ្តាល មកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាមេរិកខាងជើង អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក។ គណបក្សប្រជាជនកម្ពុជាបានចូលជា សមាជិកពេញសិទ្ធិរបស់ CDI កាលពីខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានបោះឆ្នោតជាអនុប្រធាន អង្គការ CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែកក្កដា ឆ្នាំ២០១៨ ចំនួន ៣ អាណត្តិមកហើយ៕

អ្នកវិភាគ និងអ្នកឃ្លាំមើលសង្គម៖ ចលនារបស់ក្រុមប្រឆាំងគឺជាចលនាបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលពលរដ្ឋមិនគួរអើពើ

2024/11/18 05:02:01 pm        609
អ្នកវិភាគ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម បានអំពាវនាវដល់យុវជន និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​កុំចូលរួមពាក់ព័ន្ធក្នុងចលនាណាមួយដែលបង្កើតឡើងដោយមេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ សម រង្សី ដោយសារសកម្មភាពរបស់ពួកគេជាចលនាបំផ្លាញសន្ដិភាព និង​ការ​អភិវឌ្ឍ​ដែល​ពលរដ្ឋ​មិន​គួរ​អើពើ​​។លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហានយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា យុវជន និងពលរដ្ឋគ្រប់រូប គួរតែចូលរួមក្នុងចលនានយោបាយដ៏ត្រឹមត្រូវដែលស្ថិតនៅក្រោមច្បាប់ ព្រោះ​ច្បាប់​ក្នុងរដ្ឋធម្មនុញ្ញកម្ពុជាមិនបានហាមពលរដ្ឋឱ្យចូលរួមក្នុង​នយោបាយនោះទេ ហើយ​មិន​ត្រូវ​​​ធ្វើនយោបាយក្នុងប្រទេសប្រជាធិបតេយ្យតាមបែបអនាធិបតេយ្យនោះដែរ។ លោក​បណ្ឌិតបន្តថា ប្រសិនបើប្រជាពលរដ្ឋ​ចង់ចូលរួមសកម្មភាពនយោបាយ ហើយចង់​ចូល​រួម​ជួយ​​ដល់​​ប្រទេសជាតិពិតប្រាកដមែន គឺមិន​ចាំ​បាច់​ពាក់​ព័ន្ធ​នឹង​ចល​នា​ណាមួ​យ​ផ្សេង​នៅ​ក្រៅ​ពី​សកម្ម​ភាព​នយោបាយនៅក្នុងស្រុកនោះទេ ដើម្បីការចៀសវាង​ការ​ប្រព្រឹត្តិ​ខុស​ច្បាប់​ដែល​នាំ​ឱ្យ​សង្គម​ជាតិ​បែកបាក់។អ្នកវិភាគបញ្ជាក់ថា «យើងត្រូវរស់នៅក្នុង​សកម្មភាព​នយោបាយ​ណា​ដែល​ស្រប​ទៅ​តាម​ច្បាប់​ធម្មនុញ្ញ​របស់​យើង និងច្បាប់ផ្សេងៗទៀត ដើម្បីស្ថាបនា អភិវឌ្ឍន៍ប្រទេសជាតិយើងទាំងអស់គ្នា ហើយរិះគន់បែបជួយស្ថាបនា ព្រោះយើងជាប្រទេសប្រជាធិបតេយ្យ ត្រូវការ​ពហុ​គំនិត​ដែល​មាន​បន្ទាត់​ក្រហម​នៃច្បាប់ ដើម្បីកុំឱ្យប្រទេសយើងដើរយឺតជាងគេ»។លោកបណ្ឌិតបន្ថែមថា «យើងជួយគ្នាក្នុងការជំរុញវិស័យសេដ្ឋកិច្ច និងការអប់រំនានាឱ្យបាន​រឹង​មាំ​ថែម​ទៀត ហើយរៀងរាល់ប្រាំឆ្នាំម្ដង យើងត្រូវបោះឆ្នោត ក្រោយបោះឆ្នោត យើងត្រូវគោរព​ស្មារតី​នៃ​ប្រជា​ពលរដ្ឋយើងដែលជាម្ចាស់ឆ្នោត បើបោះឆ្នោតឱ្យនរណាជាអ្នកដឹកនាំប្រទេស យើង​គោរព​ទៅ​តាម​ហ្នឹងទៅ»។ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមបានថ្លែងថា ការបង្កើតចលនា​ដ៏ឆ្គួត​លី​លា​នេះ​ គឺគ្រាន់តែជាការបង្កើតព្រឹត្តិការណ៍នយោបាយថ្មីមួយទៀត ដើម្បី​តែ​ការ​ប្រមែ​ប្រមូល​រក​ថវិកា​ពី​អ្នក​គាំទ្រណា​ដែលបន្តការចាញ់បោកនយោបាយរបស់ សម រង្ស៊ីប៉ុណ្ណោះ ខណៈរបៀបវារៈ​ចាស់​ៗ​​ពី​មុនក្រោមលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និង​ស្នេហា​ទឹក​ដី​ហាក់​ដូច​ជាលែង​មាន​ប្រសិទ្ធ​ភាព​បោកប្រាស់គេទៀតហើយ។លោកបន្តថា ចលនា​ដែលបង្កើតឡើងដោយទណ្ឌិត សម រង្ស៊ី មានគោលដៅបំផុសប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធឱ្យងើបបះបោរប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ និងញុះញង់​ឱ្យ​កង​ទ័ព​មិន​ស្តាប់​បញ្ជា គឺសុទ្ធតែជាបទល្មើសព្រហ្មទណ្ឌទាំងអស់។ អ្នកឃ្លាំមើលថា គោលបំណងរបស់ពួកគេ គឺការបង្កចលាចលសង្គម បង្កើតជាអំពើហិង្សា​បង្ហូរ​ឈាម និងបំផ្លាញសន្តិភាព ស្ថេរ​ភាពនយោបាយនៅក្នុងប្រទេស ដើម្បីផ្តួលរំលំ​រដ្ឋ​អំណាច​​ស្រប​ច្បាប់ ដែលបង្កើតឡើងតាមលិទ្ធិប្រជាធិប្បតេយ្យ និងគោលការណ៍ច្បាប់រដ្ឋធម្មនុញ្ញ។លោក សំ សឿន បញ្ចាក់ថា៖«តាមពិតទៅ វាជារឿងគួរឱ្យហួសចិត្តណាស់នៅពេលដែលទណ្ឌិត សម រង្ស៊ី មេខ្លោងក្រុមជ្រុលនិយម បែរជាដាក់ចេញទិសដៅចង់បង្កសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរ ក៏ដូចជាពលរដ្ឋលើសកលលោកបានថ្កោលទោស និង​ស្អប់​ខ្ពើម​សង្គ្រាម​»។លោកបន្ថែមថា «ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋគួរតែរក្សាភាពស្ងប់ស្ងាត់ ប្រកាន់គោលជំហរឱ្យ​រឹង​មាំង​ ចៀសវាងពីចលនាមិនស្របច្បាប់ណាមួយ ដែលផ្ទុយពីច្បាប់ និងរដ្ឋធម្មនុញ្ញកម្ពុជាយើង។ ​ការ​សម្តែងមតិ ឆន្ទៈណាមួយ គឺជាសិទ្ធិសេរីភាពយ៉ាងពេញលេញរបស់ប្រជាពលរដ្ឋ តែយើង​គប្បី​ចៀង​វាង​ការប្រើប្រាស់ឱ្យជ្រុលហួសខុសច្បាប់​ ដែលនាំឱ្យសង្គមជាតិអសន្តិសុខ និងការបែក​បាក់​សាមគ្គី​ជាតិ​របស់ខ្មែរយើង»។គួររំឭកផងដែរថា ក្រុមជ្រុលនិយមដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី និងបក្ខគ្នីគ្នា​បាន​បង្កើត​ចលនា​អសន្ដិសុខជាច្រើន បូករួមទាំងការបំផុសបំផុលផែន​ការ​មាតុភូមិនិវត្តន៍​កាលពីថ្ងៃទី៩​វិច្ឆិកា​ឆ្នាំ​២០១៩។ ទោះបីជាយ៉ាងណា ផែនការទាំងអស់ដែលរៀបចំដោយមេឧទ្ទាមក្រៅច្បាប់សម រង្ស៊ី មិ​ន​ដែលទទួលបានជោគជ័យនោះទេ ហើយថែមទាំងនាំទុក្ខទោសដល់ប្រជាពលរដ្ឋ និង​អ្នក​គាំ​ទ្រ​មួយ​ក្ដាប់​តូចទៀត៕ 

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ថ្លែងថា ការហ្វឹកហ្វឺនគឺជាការងារមិនអាចខ្វះបាន ក្នុងកិច្ចការការពារជាតិ និងសន្តិសុខ

2024/11/18 04:52:17 pm        496
កំពង់ស្ពឺ៖ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញអង្គរក្សពិសេសជំនាន់ទី៣០ បើកវគ្គបន្តជំនាន់ទី៣១ និងសម្ពោធអគារទី ចាត់ការសាលាកម្ពស់ពីរជាន់ ព្រមទាំងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស ស្ថិត នៅភូមិសាស្ត្រភ្នំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គ នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​ក្រសួងការ​ពារជាតិ និងជាមេបញ្ជាការរង កងទ័ពជើងគោក បានថ្លែងថា ការហ្វឹកហ្វឺនគឺជាការងារមិនអាចខ្វះបាន ក្នុងកិច្ចការការពារជាតិ និងសន្តិសុខ។ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះការរីកចំរើនរបស់កង យោធពលខេមរភូមិន្ទ ជាពិសេសនាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាមបញ្ជាការដ្ឋានអង្គរក្ស ដែលមានស្មារតីជឿជាក់ដ៏ជ្រាលជ្រៅលើថ្នាក់ដឹកនាំនិងយកអស់កម្លាំងកាយ-ចិត្ត ដើម្បីក្រេបជញ្ជក់​នូវរាល់ចំណេះជំនាញឆ្លើយតបនូវកាតព្វកិច្ចចាំបាច់សំដៅលើការការពារសន្តិសុខសុវត្តិភាពជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារនិងការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ស្ថិរភាពសន្តិសុខសង្គមជាតិ ក៏ដូចជាការអភិវឌ្ឍអង្គភាព និងការបណ្តុះបណ្តាលធនធានមនុស្ស។ឯកឧត្តម បានបញ្ជាក់ថា កងអង្គរក្សបានក្លាយជាកម្លាំងស្នូល ក្នុងការការពារសុវត្ថិភាពសន្តិសុខថ្នាក់​ដឹកនាំប្រមុខរាជរដ្ឋាភិបាល និងលើការការពារជាតិបូរណភាព ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបន្តថា ការរៀនសូត្រ វិវត្តខ្លួនគ្មានទីបញ្ចប់ គឺត្រូវរៀនសូត្រអភិវឌ្ឍន៍ខ្លួនជាប់ជា ប្រចាំអស់​មួយជីវិត នៅលើចំណេះដឹង និងចំណេះធ្វើ ដើម្បីពង្រឹងសមត្ថភាពជំនាញក្នុងការបំពេញ​តួនាទីភារកិច្ច​របស់ខ្លួនឲ្យទទួល​បានជោគជ័យ ។ក្នុងខណៈនោះដែរ ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានថ្លែងអរគុណចំពោះលោកឪពុកអ្នកម្តាយ និង​ក្រុមគ្រួសារបង ប្អូនប្រជាពលរដ្ឋ ដែលបានលះបង់ខ្ពស់ចំពោះកូនចៅ ប្តីប្រពន្ធជាទីស្រលាញ់​ឲ្យចូលមក​បម្រើការងារក្នុងជួរ ខ.ភ.ម ពិសេសមកបម្រើនៅក្នុងបញ្ជាការដ្ឋានអង្គរក្ស។ ឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់ថា ទិសដៅអនុវត្តបន្តទៅមុខទៀត យើងត្រូវរួមគ្នាបំពេញបន្ថែម រក្សាការ​សាមគ្គីគ្នា ឯកភាព ជាតិផ្ទៃក្នុង រក្សាសុវត្ថិភាពដឹកនាំ។ កងទ័ពកម្ពុជា ត្រូវមានភាព​ស្មោះត្រង់ និងបានផ្តាំផ្ញើអនវត្តនូវអនុសាសន៍របស់សម្តេចតេជោ និងអនុសាសន៍របស់​សម្តេចធិបតី ពិសេសការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន ​ដើម្បីសុខភាពខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ហើយត្រូវយកចិត្តទុកដាក់លើការលាក់ការណ៏សំងាត់កងទ័ព ថែរក្សា​យោធបរិក្ខារ​គ្រឿងបំពាក់ ហ្វឹកហ្វឺនត្រៀមលក្ខណៈនូវសម្ភារៈឧបករណ៍ ដើម្បីដោះស្រាយនូវគ្រប់ឧបទ្ទវហេតុ និងជួយសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ។ ក្នុងឱកាសនោះដែរឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានពាំនាំអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ​និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់បញ្ជាការដ្ឋានអង្គរក្សមានអង្ករ ចំនួន ១០តោន, ត្រីខ ចំនួន ៣តោន និង ថវិកាចំនួន ១៥០លានរៀល ។ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជា ការដ្ឋានអង្គរក្ស បានឲ្យដឹងថា មជ្ឈមណ្ឌល​ហ្វឹកហ្វឺនបញ្ជា ការដ្ឋានអង្គរក្ស បានទទួលហ្វឹកហ្វឺនក្នុងពេលតែមួយ រួម មាន វគ្គជំនាញអង្គរក្ស​ពិសេស និងយុទ្ធវិធីថ្មើរជើងជំនាន់ទី៣០ - វគ្គបណ្តុះបណ្តាលនាយ​ទាហានបឋមជំនាន់ទី៥ ឆ្នាំទី១, វគ្គបំប៉នបញ្ជាការសេនាធិការ និងអប់រំចិត្តសាស្ត្រ ជំនាន់ទី១០។ដោយឡែកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនា ញអង្គរក្សពិសេសជំនាន់ទី៣០ មានសិក្ខាកាមរួម ចំនួន ៥០៨នាក់ ។ យោធាចារ្យ ចំនួន ៣៤នាក់ និងគណៈគ្រប់ គ្រងចំនួន៣៥ នាក់។ រយៈពេលហ្វឹកហ្វឺនរួមចំនួន ៦ ខែដោយផ្តោតទៅលើខ្លឹមសាររមវៀនធំៗចំនួន៩ ក្នុងនោះលំហាត់​របៀប,កាយសិក្សានិង កីឡា,អប់រំចិត្តសាស្ត្រ ,ភស្តុភារហិរញ្ញវត្ថុ ,ច្បាប់ទូទៅនិងសិទ្ធមនុស្ស, សព្វាវុធនិងការបាញ់,សុខាភិបាល, យុទ្ធវិធីរថ្មើរជើងនិងជំនាញ​អង្គរក្ស។ ជាលទ្ធផលទទួល​បាន​និទ្ទេសល្អចំនួន ១៥៩នាក់ -ល្អបង្គួរ ចំនួន ២៧១ នាក់ និងនិទ្ទេសមធ្យម ចំនួន ៧៨នាក់ ។ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមលបានបញ្ជាក់ថា នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងនាយឧត្តម សេនីយ៍ ហ៊ុយ ពិសិដ្ឋ បានដឹកនាំកសាងមជ្ឈមណ្ឌលហ្វឹកហ្វឺន(ភ្នំស្រង់)គិតមក ដល់បច្ចុប្បន្នមានអគារសរុបចំនួន ៦១ខ្នង បណ្ណាល័យចំនួន ១ ស្ថានីយ៍ប្រេងឥន្ធនៈ ១ ស្ថានីយ៍ ឧបសគ្គទីខ្ពស់ ១កន្លែង សំណង់ខ្ពស់សម្រាប់ហ្វឹកហាត់បាញ់អាវុធរយៈចម្ងាយឆ្ងាយ១កន្លែងឧបសគ្គសម្រាប់ពង្រឹងកាយសម្បទា ២៥ ឧបសគ្គ អណ្តូងទឹក ស៊ីទែនទឹក២១កន្លែង អគារមន្ទីរពេទ្យ ផ្លូវចាក់កៅស៊ូ ចំនួន៧ខ្សែ និងអគារទីចាត់ ការសាលាថ្មី ចំនួន ១ ខ្នង កម្ពស់ពីរជាន់ មានបណ្ដោយ ៦០ម និងទទឹង ២៦ម និងអគារស្លាបសងខាង ដែលទើបកាត់ខ្សែប្តូរដាក់ឱ្យប្រើ ប្រាស់នាឱកាសនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតដោយចំណាយអស់ទឹកប្រាក់ប្រមាណជាង ២លានដុល្លាអាមេរិក៕ អត្ថបទ.ភារម្យ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskyy៖ អ៊ុយក្រែនវាយប្រហារជាលើកទី ២ លើ​ទីតាំងផ្កាយរណប Dubna របស់រុស្ស៊ី
06/30/2026 07:06 PM
ទិន្នន័យផ្កាយរណប៖ អគារជាង ៥៨.០០០ខ្នង ទំនងរងការខូចខាត ឬ​បំផ្លាញ នៅវ៉េណេស៊ុយអេឡា
06/30/2026 07:06 PM
កម្ពុជា-ចិនពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តគម្រោងសំខាន់ៗ ដែលបានចុះ MoU កន្លងមក
06/30/2026 06:06 PM
រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង
06/30/2026 06:06 PM
ជនជាតិអាមេរិក ១៦២លាននាក់ ប្រឈមកម្ដៅ​ក្ដៅ​ខ្លាំង រួមនឹង​ចំហេះ​ព្រៃបន្ត​រាលដាល​ នៅភាគខាងលិចប្រទេស​
06/30/2026 06:06 PM
ការស្ថាបនានិងស្តារហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទគឺជាការធ្វើពិពិធកម្មសេដ្ឋកិច្ចជូនពលរដ្ឋ
06/30/2026 06:06 PM
រដ្ឋមន្ត្រីការបរទេសចិន នឹងទៅ​ទស្សនកិច្ច នៅ​ប្រទេស​អឺរ៉ុប​ខាងជើង​ នាសប្តាហ៍នេះ ដើម្បីពង្រឹងទំនាក់ទំនង
06/30/2026 06:06 PM
ការចរាចរទំនិញនិងជនបរទេសឆ្លងកាត់ច្រកទ្វេភាគី ដា ក្នុងខេត្តត្បូងឃ្មុំ ដំណើរការល្អ មិនមានបទល្មើស
06/30/2026 06:06 PM
កងទ័ពអ៊ីស្រាអែលកម្ទេចអគារ ​ នៅទូទាំងតំបន់ហ្កាហ្សា ក្នុង​​ពេល​មានការរំលោភបំពាន​បទឈប់បាញ់
06/30/2026 06:06 PM
សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
06/30/2026 06:06 PM