ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា ​និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង
កម្ពុជា និង CAPRED ពិភាក្សាការរៀបចំយន្តការអនុវត្តក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា
AFD បន្តជួយសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅភាគខាងជើងរាជធានីភ្នំពេញ
សារមនី្ទរទួលស្លែងនឹងប្រារព្ធខួប១ឆ្នាំការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា នាថ្ងៃទី១១ ខែកក្កដានេះ

ព័ត៌មានជាតិ

ភ្ញៀវទេសចរជាង ១១ មុឺននាក់មកលេងកម្សាន្តខេត្តព្រះសីហនុថ្ងៃទី ២ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីបអកអំបុកសំពះព្រះខែ

2024/11/16 10:35:11 am        134
ព្រះសីហនុ៖ ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ ថ្ងៃទី០២ នេះលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរខេត្តឱ្យដឹងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា ចំនួនភ្ញៀវទេសចរបើធៀបនឹងឆ្នាំ ២០២៣ មានការកើតឡើង ចំពោះ ភ្ញៀវទេសចរផ្ទៃក្នុងសរុបចំនួន១១០.០៧៥នាក់កើនឡើង៨,៩០% ក្នុងនោះ•ភ្ញៀវជាតិ ១០៧.២៣៨នាក់ កើនឡើង៨,៩៧%•ភ្ញៀវបរទេស ២,៨៣៧នាក់ កើនឡើង៦,០៩%១.ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរនិង រមណីយដ្ឋាននានាសរុប ១០៨,៣៩០នាក់ កើនឡើង៤,៨៦% ក្នុងនោះ•ភ្ញៀវជាតិ១០៦,៤០០នាក់ កើនឡើង៨,៣៩%•ភ្ញៀវបរទេស១.៩៩០នាក់ ថយចុះ៩,៥៨%២. មានភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិ០៤ជើង ស្មើនឹងភ្ញៀវសរុប៣៥២នាក់កើនឡើង៣០០% ក្នុងនោះ. ភ្ញៀវជាតិ០៤នាក់ កើនឡើង ១០០% . ភ្ញៀវអន្តរជាតិ ៣៤៨នាក់កើនឡើង៣១៤,២៨% ៣. ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាសរុប ១.៣៣៣នាក់កើនឡើង ១១២,៥៩% ក្នុងនោះ•ភ្ញៀវជាតិ ៨៣៤នាក់ កើនឡើង២៥១,៨៩%•ភ្ញៀវបរទេស ៤៩៩នាក់ កើនឡើង២៨,២៧% ៕

រដ្ឋបាលរាជធានីភ្នំពេញប្រកាសអនុវត្តវិធានការច្បាប់ចំពោះទីតាំងផ្ញើម៉ូតូខុសច្បាប់ ឬលើសពីតម្លៃនៃកិច្ចសន្យា

2024/11/16 10:32:47 am        156
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពង្រឹងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ក្នុងកិច្ចប្រជុំនេះ លោក ឃ្លាំង ហួត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងក្នុងការការពារសុវត្ថិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ពីពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ ក្នុងនោះ រយៈពេល២ថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញបានទទួលនូវសំណើ និងសំណូមពរពីបងប្អូនប្រជាពលរដ្ឋដែលចូលរួមកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បានលើកឡើងអំពីកង្វល់នូវបញ្ហានៃតម្លៃផ្ញើមធ្យោបាយរបស់ពួកគាត់ថ្លៃ។ ក្នុងកិច្ចប្រជុំខាងលើនេះ ដើម្បីដោះស្រាយនិងឆ្លើយតបចំពោះតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ គណៈបញ្ជាការរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការច្បាប់គ្រប់ទីតាំងផ្ញើម៉ូតូខុសច្បាប់ ជាពិសេសទីតាំងផ្ញើម៉ូតូដែលយកតម្លៃផ្ញើលើសពីកិច្ចសន្យាឬការព្រមព្រៀងជាមួយអាជ្ញាធរ។ ជាមួយគ្នានេះ លោក កើត ឆែ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ប្រសិនបងប្អូនប្រជាពលរដ្ឋជួបប្រទះនូវបញ្ហាអំពីការផ្ញើតម្លៃលើសនោះ សូមបងប្អូនប្រជាពលរដ្ឋរាយការណ៍ ឬផ្ញើសារមកកាន់រដ្ឋបាលរាជធានីភ្នំពេញដើម្បីអនុវត្ត និងដោះស្រាយភ្លាមៗជូនបងប្អូនប្រជាពលរដ្ឋ។លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងសមត្ថកិច្ចតាមគោលដៅទាំងអស់ចូលរួមសហការជាមួយរដ្ឋបាលខណ្ឌនីមួយៗ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងផ្ដល់ភាពកក់ក**ៅដល់បងប្អូនប្រជាពលរដ្ឋដែលសប្បាយរីករាយក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

រយៈពេល២ថ្ងៃ មានអ្នកទេសចរជិត៣០ម៉ឺននាក់ ទៅកន្សាន្តនៅពិធីបុណ្យអុំទូក ខេត្ដសៀមរាប

2024/11/16 10:29:31 am        128
សៀមរាប៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញថា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ១៤ ដល់១៥ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានអ្នកទេសចរជាតិ និងអន្ដរជាតិប្រមាណ២៧៨,៩៨២នាក់ បានទៅកន្សាន្ដក្នុងខេត្ដសៀមរាប ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងខេត្ដសៀមរាប។ ចំនួនអ្នកទេសចរជាង២៧ម៉ឺននាក់នេះ មានការកើនឡើងប្រមាណ១៣.០១%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ២៤៦,៨៦៧ នាក់។របាយការណ៍បន្ដថា  នាថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៤នេះ អ្នកទេសចរចំនួនប្រមាណ១៩១,៨៦៣ម៉ឺននាក់ មានការកើនឡើងប្រមាណ១៥.៣៦% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន១៦៦,៣១៧នាក់ ក្នុងនោះអ្នកទេសចរបរទេសចំនួនប្រមាណ៤,៨៦៣ នាក់ មានការកើនឡើង ៤៦.៦១% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៣,៣១៧ នាក់។ដោយឡែកនៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៤ មាននចំនួនប្រមាណ៨៧,១១៩ នាក់ មានការកើនឡើងប្រមាណ៨.១៦% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៨០,៥៥០ នាក់ ក្នុងនោះ អ្នកទេសចរបរទេសមានចំនួន ៤,១១៩ នាក់ មានការកើនឡើង ១៦.០៣% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៣,៥៥០ នាក់ ខណៈដែលអ្នកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ៨៣,០០០ នាក់ មានការកើនឡើងប្រមាណ៧.៧៩% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៧៧,០០០ នាក់។របាយការណ៍បានបញ្ជាក់ថា ក្នុងរយះពេល២ថ្ងៃ ១៤ដល់ថ្ងៃ១៥ ខែវិច្ឆិកាឆ្នាំ២០២៤ ទទួលបានទេសចរសរុបប្រមាណ២៧៨,៩៨២នាក់ មានការកើនឡើងប្រមាណ១៣.០១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន២៤៦,៨៦៧ នាក់ ក្នុងនោះ មានទេសចរបរទេសមានចំនួន៨,៩៨២ នាក់ មានការកើនឡើង ៣០.៨០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន៦,៨៦៧ នាក់ និងអ្នកទេសចរទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ២៧០,០០០ នាក់ កើន១២.៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន២៤០,០០០ នាក់ ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងក្រុមការងារពាក់ព័ន្ធដែលបានជួយបោសសម្អាត និងគ្រប់គ្រងអនាម័យបានល្អក្នុងព្រះរាជពិធីបុណ្យអំទូកឆ្នាំនេះ

2024/11/16 09:32:06 am        130
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ត្រូវនឹងថ្ងៃទី៣ ឬថ្ងៃបញ្ចប់នៃព្រះរាជពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ បានសរសេរថា ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងក្រុមការងារពាក់ព័ន្ធ ដែលបានជួយបោសសម្អាត និងគ្រប់គ្រងអនាម័យបានល្អក្នុងព្រះរាជពិធីបុណ្យអំទូកឆ្នាំនេះ។ សម្ដេចធិបតីបានសរសេរថា៖«សូមអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ក្រុមការងារពាក់ព័ន្ធ ព្រះថេរានុថេរៈ លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗទាំងអស់ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យនៅតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធីនានា នៃពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដើម្បីរក្សាបាននូវសោភណ្ឌភាព ជូនដល់ប្រជាពលរដ្ឋខ្មែរយើង និងជនបរទេសជាភ្ញៀវទេសចរណ៌ បានចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព»។

អ្នកមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះបានចូលរួមក្នុងយុទ្ធនាការដើម្បីកម្ពុជាស្អាត ខណៈសំរាម និងសំណល់ផ្សេងៗមានការចូលរួមទុកដាក់បានល្អយ៉ាងផុសផុល

2024/11/16 09:17:05 am        121
ភ្នំពេញ៖ សំរាមនិងសំណល់ផ្សេងៗ ក្នុងនោះមានសំណល់ប្លាស្ទិកផងដែរ ចំនួនប្រមាណ៣៨០០តោន ត្រូវបានប្រមូលទុកដាក់ទៅលានចាក់សំរាម នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហាញថា សំរាមដែលប្រមូលបាននៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកមានចំនួនប្រហាក់ប្រហែល នឹងតិន្នន័យនៃការប្រមូលសំរាមប្រចាំថ្ងៃ នៅទូទាំងរាជធានីភ្នំពេញ ខណៈប្រជាពលរដ្ឋ ដែលកម្សាន្តនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យប្រពៃណីដ៏ធំនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ប្រកាសថាមានចំនួនកើនឡើងជាង១,១លាននាក់ បន្ថែមលើប្រជាពលរដ្ឋដែលកំពុងរស់នៅ នាពេលបច្ចុប្បន្នប្រមាណជាង២លាននាក់។ ក្នុងការប្រមូលទុកដាក់សំរាម និងការកាត់បន្ថយចំនួនសំរាម នៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ចំនួនរថយន្តដឹកជញ្ជូនសំរាម ប្រមាណ ២០០គ្រឿង បានដឹកជញ្ជូនសំរាមជាង៥៣០ជើង រួមជាមួយអ្នកប្រមូលសំរាម មានប្រមាណ១០០០នាក់ផងដែរ។ បើតាមប្រសាសន៍របស់ឯកឧត្តម ខ្វៃ អាទិត្យា ការបញ្ជេញសំណល់សំរាម និងសំណល់ផ្លាស្ទិក នៅក្នុងព្រះរាជធីបុណ្យអុំទូកឆ្នាំ២០២៤ ត្រូវបានប្រមូលទុកដាក់ នៅពេលពិធីត្រូវបានបញ្ចប់នៅអាធ្រាត ថ្ងៃប្រារព្ធពិធីប្រណាំងទូក រហូតដល់ព្រឹកព្រលឹម នៅអំឡុងថ្ងៃបន្ទាប់។ ការប្រមូលទុកដាក់សំរាម មានការចូលរួមយ៉ាងផុសផុល ពីអាជ្ញាធរ អ្នកទេសចរណ៍ យុវជន អ្នកស្រឡាញ់បរិស្ថាន មកពីបណ្តាស្ថាប័ន អង្គការ សមាគមនានា រួមទាំងវិស័យឯកជនផងដែរ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះអ្នកចូលរួមកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលបានបញ្ចេញនិងប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិកនិងការចូលរួមកាត់បន្ថយពីការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកទៅក្នុងទីសាធារណៈ។ ឯកឧត្តម ខ្វៃ អាទិត្យា នៅតែអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្នុងនោះកុំបោះចោលសំរាម សំណល់ប្លាស្ទិក ចូលនៅក្នុងទន្លេ ដើម្បីចូលរួមថែរក្សាបរិស្ថាន និងធ្វើឱ្យកម្ពុជាស្អាត មានភាពបៃតង ទៅថ្ងៃអនកាគត។ អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ការទុកដាក់សំរាម ក៏ជាផ្នែកមួយនៃការស្តែងឡើងនូវអាកប្បកិរិយា ឥរិយាបទ និងការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងសង្គម ប្រសិនបើគ្មានការកាត់បន្ថយ និងបម្រូលទុកដាក់ឱ្យបានត្រឹម សំរាម សំណល់ប្លាស្ទិក ទាំងអស់នេះបង្កផលប៉ះពាល់ ជាអវិជ្ជមានច្រើន ទាំងផ្នែកបរិស្ថាន សោភណ្ឌភាព សុខភាពនិងជីវិតរបស់មនុស្ស សត្វ និងរុក្ខជាតិ។សូមបញ្ជាក់ថា នាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូលសំរាម បានបន្ថែមធុងសំរាមថ្មីចំនួនជាង១ពាន់ធុង លើធុងសំរាមដែលមានស្រាប់ប្រមាណ៣ពាន់ធុង សម្រាប់ដាក់ពង្រាយនៅតាមគោលដៅសំខាន់នានា។ ជារៀងរាល់ថ្ងៃរាជធានីភ្នំពេញបានបញ្ចេញសំរាមប្រមាណចន្លោះពី៣០០០ តោន ទៅ៤០០០តោនក្នុង១ថ្ងៃ ហើយក្នុងនោះសំណល់ប្លាស្ទិកមានជាង២០%។ ទោះបីជាយ៉ាងណាក៏ដោយ សំរាម ២០% តែប៉ុណ្ណោះដែលត្រូវបានកែច្នៃប្រើប្រាស់ឡើងវិញ នាពេលបច្ចុប្បន្ន៕

ស.ស.យ.ក រៀបចំកម្មវិធី ទីជល់គុណ ដើម្បីបង្ហាញពីវប្បធម៌ និងប្រពៃណីខ្មែរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

2024/11/16 07:24:32 am        140
ភ្នំពេញ ÷ សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក រៀបចំកម្មវិធីហៅថា ទីជល់គុណ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីបង្ហាញពីវប្បធម៌ និងប្រពៃណីខ្មែរជូនភ្ញៀវជាតិ និងអន្តរជាតិកម្សាន្ត។ក្នុងរយៈពេល៣ថ្ងៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធី “ទីជល់គុណ ដោយបង្កើតកម្មវិធីកម្សាន្តជូនដល់សាធារណជន ភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនា និងលេងកម្សាន្តដោយសេរីជាមហាគ្រួសារ។នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំ និងការចូលរួមកម្សាន្តពីបងប្អូនប្រជាពលរដ្ឋ។ ជាក់ស្តែង ប្រជាពលរដ្ឋដែលបានចូលរួមទស្សនាក្នុងកម្មវិធីនេះ លើកឡើងថា ការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ពិតជាមានសារៈសំខាន់ក្នុងការការពារ និងថែរក្សានូវតម្លៃវប្បធម៌ ប្រពៃណីរបស់ខ្មែរសម្រាប់យុវជន និងភ្ញៀវអន្តរជាតិបានឃើញ និងស្គាល់ពីកម្ពុជា។កម្មវិធី ទីជលគុណ រៀបចំរយៈពេល៣ថ្ងៃ នៅផ្នែកខាងជើងសួនច្បារមុខវត្តបទុមវតី ដោយមានការកំណត់ សកម្មភាពដូចខាងក្រោម៖-ការរចនាតុបតែងកម្មវិធី នឹងបង្កើតភាពទាក់ទាញស្របតាមគោលគំនិតរបស់កម្មវិធីដើម្បីសាធារណជន អាចទស្សនា និងជួបជុំថតរូបកម្សាន្ត-ការប្រគំតន្ត្រី និងសម្តែងសិល្បៈខ្នាតតូច ដែលនឹងមានការចូលរួមពីសំណាក់យុវជន យុវនារីដែលពោរពេញដោយទេព្យកោស្យ និងសិល្បករជំនាញ ដើម្បីបង្ហាញទស្សនីយភាពសិល្បៈជូនសាធារណៈជន -ការសម្តែង និងបង្ហាញសិល្បៈតាមដងផ្លូវ ជាការបង្ហាញពីទម្រង់នៃរបាំប្រពៃខ្មែរ ដោយក្រុមយុវជស្ម័គ្រចិត្តដែលស្រឡាញ់ អភិរក្ស និងចូលរួមលើកស្ទួយសិល្បៈ វប្បធម៌ខ្មែរ-ស្តង់ម្ហូបអាហារខ្មែរ វត្ថុអនុស្សាវរីយ៍ និងស្តង់កម្សាន្ត ដើម្បីសម្រួលដល់សាធារណជនដែលបានចូលរួមក្នុងកម្មវិធី មានភាពងាយស្រូវក្នុងការស្វែងរកអាហារបរិភាគ និងវត្ថុអនុស្សវនីយ៍ -ការលេងល្បែងប្រជាប្រិយ ដើម្បីឱ្យសាធារណជនស្វែងយល់បន្ថែមពីល្បែងប្រជាប្រិយខ្មែរ និងអាចចូលរួមកម្សាន្តសញ្ញារាជារសេរីជាមួយកម្មវិធី-ល្បែងកម្សាន្តទាក់ព័ន្ធនឹងទឹកដែលប្រសិទ្ធនាមថា តំបន់ត្រជាក់ចិត្ត ដែលមានបំពាក់ដោយសម្ភារកម្សាន្តពាក់ព័ន្ធនឹងទឹក កញ្ញាឯកធ្លាក់ទឹក ការប្រណាំងទូក ប្រដាល់ធ្លាក់ទឹក អង្គុយចាក់ទឹកបន្តគ្នា និងការរាំកម្សាន្តជុំគ្នាជាដើម៕

ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ២លាន ២សែននាក់បានចូលរួមកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី២

2024/11/16 07:18:41 am        151
ភ្នំពេញ ៖ ថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូក មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសបានអញ្ជើញចូលរួមលេងកម្សាន្តប្រមាណជាង ២លាន ២សែននាក់ ដែលមានចំនួនកេីនលេីស ២ដង បេីប្រៀបធៀបទៅនឹងព្រះរាជពិធីបុណ្យអុំទូកកាលពីថ្ងៃទី ១ ។លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា នាថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរបរទេសបានអញ្ជើញចូលរួមលេងកម្សាន្តប្រកបដោយភាពរីករាយ ក្រោមម្លប់សន្តិភាពសរុបប្រមាណ ជាង ២លាន ២សែននាក់ គឺកេីនឡេីងលេីសថ្ងៃទីមួយ ចំនួន២ដង។លោកស្រីបន្តថា ចំពោះសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ គឺមិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ស្ថានភាពល្អគឺល្អប្រសើរ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ រួមជាមួយសមត្ថកិច្ចថ្នាក់ជាតិ និងកងកម្លំាងគ្រប់ប្រភេទ គ្រប់ផ្នែកដែលពាក់ព័ន្ធ ប៉ុន្តែក៏មានករណីវង្វេងបាត់កូនចៅមួយចំនួនតូចដែរ តែត្រូវបានក្រុមការងារតាមគោលដៅប្រេីប្រាស់មធ្យោបាយទាក់ទង និងប្រព័ន្ធផ្សព្វផ្សាយស្វែងរកឪពុកម្តាយ ឬអាណាព្យាបាល បានឃើញ វិញ និងបានប្រគល់ជូនសាច់ញាតិវិញរួចហើយដែរ។គួររំលឹកថា កាលពីថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ១លាន ១សែននាក់បានចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយ ក្រោមម្លប់នៃសន្តិភាព៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

រមណីយដ្ឋានដូងទេទាក់ទាញទេសចរកាន់តែច្រើន នៅថ្ងៃទី២ នៃពិធីបុណ្យអុំទូក

2024/11/15 03:32:48 pm        131
កំពត ៖ ភ្ញៀវទេសចរជាច្រើនបានជាប់ចិត្តនឹងទេសភាព បរិយាកាស សេវាកម្មផ្សេងៗនៅរមណីយដ្ឋានដូងទេ។ពួកគាត់ថាការចេះរៀបចំច្នៃប្រឌិតថ្មីៗ ប្លែកទាក់ភ្នែក អាចផ្តល់ភាពសប្បាយសម្រាប់មនុស្សគ្រប់វ័យ ទាំងកុមារនិងចាស់ៗ បានធ្វើឲ្យពូកគាត់ ដែលភ្លេចដូងទេពេលមកកំពត។ អ្នកលក់តាមផ្លូវចូលសប្បាយចិត្ត ព្រោះបានលក់ដាច់ច្រើន ខណៈដែលបុគ្គលិកដូងទេថាថ្ងៃបុណ្យអុំទូកទី២ ភ្ញៀវបុកមកច្រើនជាងថ្ងៃម្សិលមិញ។ ​ភ្ញៀវទេសចរមកពីតាមបណ្តារាជធានីខេត្ត បានបង្ហាញអារម្មណ៍រំភើបរីករាយ ពេលបានមកសម្រាកលម្ហែ និងទទួលអាហារនៅរមណីយដ្ឋានដូងទេថា ទោះពួកគាត់ធ្លាប់មកច្រើនដង ឬអ្នកខ្លះទើបបានមកស្គាល់ក៏ដោយ ប៉ុន្តែទីនេះពិតជា ពូកកែរៀបចំឲ្យមានភាពទាក់ទាញ ទាំងសោភ័ណភាព អនាម័យបរិស្ថាន សេវាកម្មផ្សេងៗល្អ ពិសេសរក្សាបាននូវធម្មជាតិ មានឆ្នេរ និងដើមឈើត្រជាក់ស្រួល។ ក្រុមអាជីវករលក់នៅតាមផ្លូវចូលរមណីយដ្ឋានដូងទេ សប្បាយចិត្តយ៉ាងខ្លាំងដោយសារ ខាងដូងទេបានរៀបចំតូបថ្មីស្អាត និងងាយស្រួល ពិសេសលក់ដាច់ច្រើនក្នុងឱកាសបុណ្យអុំទូកនេះ។ ចំណែកបុគ្គលិករមណីយដ្ឋានដូងទេ ថាកន្លែងខ្លួនបានពង្រីកសេវាកម្មកាន់តែច្រើន និងល្អប្រសើរឡើង ដើម្បីឆ្លើយតបតាមតម្រូវការភ្ញៀវ។ តាមការបញ្ជាក់របស់ប្រធានមន្ទីរទេសចរខេត្ត លោក សយ ស៊ីណុល ថាថ្ងៃទី២ នៃពិធីបុណ្យអុំទូក ភ្ញៀវទេសចរបន្តសម្រុកមកលេងខេត្តកំពតកាន់តែច្រើន ប៉ុន្តែយ៉ាងណាក៏ដោយ គេរង់ចាំមើលទូរលេខរបស់ក្រុមការងារជំនាញ បូកសរុបនៅម៉ោ៧ល្ងាច៕

គ្រប់ម្ចាស់ស្តង់ពិព័រណ៌ទំនិញ សេវាកម្មនៅកោះពេជ្រ បង្ហាញភាពកាក់កប ក្រោយមានពលរដ្ឋចូលទស្សនាច្រើន

2024/11/15 02:48:24 pm        93
ភ្នំពេញ ៖ គ្រប់បណ្តាស្តង់តាំងពិព័រណ៌ នៅមជ្ឈមណ្ឌលពិព័រណ៌សន្និបាតកោះពេជ្រ គ្រប់អាជីវករ បានបង្ហាញពីភាពកាក់កប និងមានក្តីសប្បាយរីករាយ ការតាំងលក់ផលិតផល និងសេវាកម្ម របស់ខ្លួន ខណៈនៅយប់ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ មានពលរដ្ឋចូលទស្សនាច្រើន គាំទ្រទិញផលិតផលអស់ច្រើន និងបានជំរុញពលរដ្ឋនានាចង់ចាំ និងស្គាល់ផលិតផលពិតពីក្រុមហ៊ុន ដើម្បីងាយទិញប្រើប្រាស់នៅពេលក្រោយទៀត។​បណ្តាម្ចាស់ស្តង់ពិព័រណ៌លក់ទំនិញ បានថ្លែងប្រាប់BTV នៅថ្ងៃទី១៤ខែវិច្ឆិកានេះថា នៅដំណើរការបើកស្តង់ពិព័រណ៌លក់ និងផ្សព្វផ្សាយផលិតផល អមដោយមានការប្រគំតន្ត្រីខ្នាតធំរបស់ទូរទស្សន៍បាយ័ន នៅកោះពេជ្រផងដែរនេះ គឺគ្រប់អាជីវករ បាននាំគ្នាផ្សព្វផ្សាយ និងផ្តល់ការPROMOTION លក់បញ្ចុះតម្លៃ ឬ ទិញ១ មានថែមជូន១ ឬថែម២ និងបានទទួលការគាំទ្រទិញច្រើន ខណៈនៅថ្ងៃដំបូងព្រះរាជពិធីបុណ្យអុំទូក នៅកោះពេជ្រមានពលរដ្ឋ និងភ្ញៀវទេសចរជាតិអន្តរជាតិជាច្រើនកុះករអញ្ជើញចូលទស្សនាដើរកម្សាន្ត។ពលរដ្ឋ ថ្លែងដូចគ្នាដែរថា យប់ថ្ងៃទី១ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ គឺមានពលរដ្ឋ និងភ្ញៀវទេសចរជាតិអន្តរជាតិ អញ្ជើញដើរកម្សាន្តនៅកោះពេជ្រច្រើនកុះករ ដើរមើលការប្រគំតន្ត្រី ដើរមើលស្តង់ពិព័រណ៌ដើម្បីស្គាល់ពីផលិតផលនានាដែលផលិតនៅក្នុងស្រុក និងក្រៅស្រុក ពិសេសគឺបានដើរភ្លក់ពិសារ ម្ហូបអាហារភេសជ្ជៈ មិនគិតថ្លៃ និងមានការទិញច្រើន ធ្វើឲ្យពលរដ្ឋទាំងអស់គ្នា ស្គាល់ពីផលិតផលពិតៗរបស់ក្រុមហ៊ុនជាច្រើន។សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ នៅមុខឆាកប្រគំតន្ត្រីទូរទស្សន៍បាយ័ន នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ គឺមានស្តង់ពិព័រណ៌តាំងបង្ហាញទំនិញ និងសេវាកម្ម របស់រដ្ឋ និងឯកជន ប្រមាណជាង ១៥០ស្តង់ និងស្តង់លក់ទំនិញផ្សេងៗរបស់ពលរដ្ឋជាច្រើនទៀត។ឈ្មោះ ស៊ុម សុខជា

ម្ចាស់ស្តង់លក់ដូរផលិតផលនៅកោះពេជ្រ សម្តែងអារម្មណ៍រីករាយ បន្ទាប់ពីលក់ដាច់ខ្លាំង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

2024/11/15 02:46:14 pm        134
ភ្នំពេញ ៖ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំមបះព្រះខែ អកអំបុក ក្នុងថ្ងៃទី២ តំណាងម្ចាស់ស្តង់ពិព័រណ៍លក់ដូរផលិតផលនៅកោះពេជ្រ បានសម្តែងអារម្មណ៍សប្បាយរីករាយ បន្ទាប់ពីថ្ងៃទី១ និងនៅថ្ងៃទី២ កំពុងបាននឹងលក់ដាច់ខ្លាំង។បញ្ជាក់ប្រាប់ BTV តំមណាងម្ចាស់ស្តង់ពិព័រណ៍ផលិតផលនៅកោះពេជ្រចំនួន២ស្តង់ បានប្រាប់ថា ពួកគាត់ពិតជាសប្បាយរីករាយណាស់ ដែលបានដាក់តំាងលក់ផលិតផលនៅកោះពេជ្រ ដែលមានបងប្អូនប្រជា ពលរដ្ឋច្រើនកុះករទំាងនៅថ្ងៃទី១ និងថ្ងៃទី២ក្នុងថ្ងៃនេះ ដោយបានធ្វើឱ្យពួកគាត់ លក់ផលិតផលដាច់បានច្រើន ប្រកបដោយភាពសប្បាយរីករាយ។ ពួកគាត់បន្តទៀតថា ភាពសប្បាយរីករាយ និងបានធ្វើឱ្យពួកគាត់លក់ផលិត ផលដាច់ទំាងនេះដោយសារប្រទេសជាតិមានសុខសន្តិភាព ប្រទេសជាតិមានមេដឹកនាំល្អ ហើយសង្ឃឹមថា ពួកគាត់នឹងលក់ដាច់បន្ថែមទៀត ដោយសារព្រះរាជពិធីបុណ្យអុំទូកមានរយៈពេល៣ថ្ងៃ នៅពុំទាន់ចប់នៅ ឡើយទេ ជាមួយគ្នានេះពួកគាត់សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានរៀបចំព្រះរាជពិធីបុណ្យអុំទូក ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ បានសប្បាយរីករាយគ្រប់ទីកន្លែង ពិសេសគឺនៅរាជធានីភ្នំពេញនេះផ្ទាល់តែម្តង។សូមបញ្ជាក់ថា សម្រាប់ទិដ្ឋភាពនៅកោះពេជ្រ ដែលមានស្តង់ពិព័រណ៍ផលិតផលច្រើន នាឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋ ច្រើនកុះករ ទំាងនៅថ្ងៃទី១ និងនៅថ្ងៃទី២នេះ ហើយបើតាមមន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានគូសបញ្ជាក់សម្រាប់ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក មានភ្ញៀវទេសចរប្រមាណជាង១លាន់នាក់ ដោយសង្ឃឹមថានៅថ្ងៃទី២នេះ នឹងមានចំនួនកើនឡើងជាងថ្ងៃទី២បន្ថែមទៀត៕ផលិត គង់ រ៉េន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នាដៃចម្លាក់ដីខ្សាច់របស់វិចិត្រករនៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ឆ្លុះបញ្ចាំងពីបាតុភូតធម្មជាតិអែលនីញ៉ូ
07/06/2026 08:07 PM
ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា ​និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង
07/06/2026 08:07 PM
ម្ចាស់ធុរកិច្ចនៅទីក្រុង La Guairaរបស់វេណេស៊ុយអេឡា រង់ចាំការវិលត្រឡប់មកវិញនៃវិស័យទេសចរណ៍
07/06/2026 08:07 PM
ចៅប្រុសរបស់អតីតប្រធានាធិបតី​គុយបា បញ្ជាក់​ថា បើកចំហ ចំពោះការចរចាជាមួយសហរដ្ឋអាមេរិក
07/06/2026 08:07 PM
វិមានក្រឹមឡាំងបញ្ជាក់​ថា សមយុទ្ធកងទ័ពជើងទឹករុស្ស៊ី-ចិន មិនមែនជាការគំរាមដល់ប្រទេសដទៃឡើយ
07/06/2026 08:07 PM
ការបាក់ទឹកទំនប់បង្កឱ្យមានការជម្លៀសចេញ នៅភាគខាងត្បូងនៃ​ប្រទេសចិន
07/06/2026 08:07 PM
ក្រសួងការពារជាតិ៖ យន្តហោះចម្បាំងរបស់​អង់គ្លេស បានស្ទាក់យន្តហោះរុស្ស៊ី នៅសមុទ្រន័រវ៉ែស
07/06/2026 08:07 PM
យន្តហោះទម្លាក់ទឹក ខណៈភ្លើងឆេះព្រៃនៅបារាំងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួន
07/06/2026 08:07 PM
លោករដ្ឋមន្រ្តីការពារជាតិ Wladyslaw ៖ ការឆ្លាស់វេនទាហានអាមេរិកនៅប៉ូឡូញ នឹងចាប់ផ្តើមឡើងវិញក្នុងពេលប៉ុន្មានសប្តាហ៍ទៀត
07/06/2026 08:07 PM
ទឹកជំនន់ដ៏គំហក់ និងបំណាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបិទផ្លូវហាយវ៉េនៅភាគខាងជើងឥណ្ឌា
07/06/2026 08:07 PM