ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា ​និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង
កម្ពុជា និង CAPRED ពិភាក្សាការរៀបចំយន្តការអនុវត្តក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា
AFD បន្តជួយសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅភាគខាងជើងរាជធានីភ្នំពេញ
សារមនី្ទរទួលស្លែងនឹងប្រារព្ធខួប១ឆ្នាំការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា នាថ្ងៃទី១១ ខែកក្កដានេះ

ព័ត៌មានជាតិ

បុណ្យមហាអំបុកវត្តជុំគ្រៀលខេត្តកំពតទទួលបានការចាប់អារម្មណ៍ច្រើនពីយុវជននិងប្រជាពុទ្ធបរិស័ទ

2024/11/15 02:24:30 pm        113
កំពត ៖ នាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា នៅវត្តជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត មានរៀបចំពិធីបុណ្យមហាអំបុក ដើម្បីបង្ហាញឧបករណ៍ និងរបៀបបោកបែនស្រូវ ការកិនស្រូវដោយត្បាល់ ពិសេសរបៀបដាល់អំបុកតាមប្រពៃណីដូនតា ឲ្យយុវជនជំនានក្រោយបានដឹង និងចេះធ្វើ។ គ្រូបង្រៀន ពលរដ្ឋ និងព្រះសង្ឃស្នើឲ្យនៅតាមភូមិ និងវត្តអារាម គួររៀបចំធ្វើបុណ្យនេះឲ្យបានរាល់ឆ្នាំ ដើម្បីរួមគ្នាថែររក្សាប្រពៃណីដាល់អំបុក កុំឲ្យបាត់បង់។ ​គ្រូបង្រៀនបឋមសិក្សា និងជានិស្សិតផង បានបង្ហាញចំណាប់អារម្មណ៍ចំពោះការរៀបចំពិធីបុណ្យមហាអំបុក នៅវត្តជុំគ្រៀលថា ការរៀបចំបានស្អាត និងមានអ្នកចូលរួមច្រើន។ ពិធីនេះក៏បានបង្ហាញវប្បធម៌ប្រពៃណី ទំនៀមទម្លាប់រស់នៅរបស់ខ្មែរ ពិសេសរបៀបដាល់អំបុកតាមបែបប្រពៃណីដូនតា ឲ្យក្មេងៗជំនាន់ក្រោយរៀនធ្វើតាម។ ពួគគាត់ស្នើឲ្យគ្រប់ភូមិ និងវត្តអារាមគួររៀបចំពិធីបុណ្យមហាអំបុកឲ្យបានជារៀងរាល់ឆ្នាំ។  អ្នកភូមិជុំគ្រៀលដែលបានចូលរួមដាល់អំបុក បានបង្ហាញភាពសប្បាយរីករាយ និងចង់ឲ្យពិធីបុណ្យមហាអំបុកនេះ រៀបចំឡើងរាល់ឆ្នាំ ដើម្បីឲ្យក្មេងៗបានចូលរួមរៀនដាល់អំបុក សប្រាប់ទុកហូបក្នុងរង្វង់គ្រួសារផង និងសម្រាប់ទទួលទានរួមគ្នា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកផង។ព្រះធម្មចារី ហ៊ីង សុង ធម្មធម៌គណខេត្តកំពត និងជាព្រះគ្រូសូត្រស្តាំ វត្តជុំគ្រៀល បានមានសង្ឃដីការថា ពិធីបុណ្យមហាអំបុកវត្តជុំគ្រៀល តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ដែលមានរយៈពេល២ថ្ងៃ ដោយចាប់ពីម៉ោង៦ល្ងាចរហូតទៅដល់យប់។ ពីមួយឆ្នាំទៅមួយឆ្នាំ យុវជនបានចូលរួមកាន់តែច្រើន ប៉ុន្តែដើម្បីតែកម្សាន្តសប្បាយប៉ុណ្ណោះ ពួកគាត់មិនបានយកចិត្តទុកដាក់ ចង់រៀនឲ្យចេះនោះទេ ហើយទៅថ្ងៃខាងមុខ ព្រះអង្គព្រួយបារម្ភខ្លាច ការដាល់អំបុកតាមបែបប្រពៃណីដូចតាអាចនឹងបាត់បង់ ដោយសារគ្មានអ្នកចេះ ។  តាមការបញ្ជាក់ សម្រាប់បុណ្យមហាអំបុកនៅវត្តជុំគ្រៀលឆ្នាំនេះ បានទិញត្បាល់ អង្រែ ក្អម និងឧបករណ៍សម្រាប់ដាល់អំបុកចំនួន ១២ឈុត ដើម្បីឲ្យយុវជន និងអ្នកភូមិអាចនាំគ្នារៀនដាល់អំបុកបានច្រើនគ្នា៕

ព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១មានមហាជនចូលរួមជាង ១លាន ១សែននាក់

2024/11/14 10:33:27 pm        449
លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅរាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១ មានភ្ញៀវ ទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្តមានចំនួនប្រមាណជាង ១លាន ១សែននាក់ ប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព។ អ្នកនាំពាក្យបានបន្តថា ចំពោះការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ និងរៀបរយសាធារណៈ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយថ្នាក់ជាតិ និងកងកម្លំាងគ្រប់ប្រភេទ និងគ្រប់ផ្នែកពាក់ព័ន្ធ គឺមានសន្តិសុខសណ្តាប់ធ្នាប់ល្អ ពុំមានបញ្ហាអ្វីកេីតឡេីងគួរឱ្យកត់សម្គាល់នោះទេ។ពាក់ព័ន្ធបញ្ហាស្ថានភាពទូទៅ លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា គិតត្រឹមម៉ោង ២១ និង៣០នាទីយប់ថកងៃទិ១៤ វិច្ឆិកា អាចសន្និដ្ឋានបានថា ទាំងបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនានាមានសភាពល្អប្រសើរ មិនមានបាតុភាពអាក្រក់អ្វីគួរឱ្យកត់សម្គាល់នោះទេ។ ដោយឡែកបរិមាណសំរាមវិញលោកស្រីនឹងផ្តល់ព័ត៌មានជូននៅព្រឹកស្អែក ព្រោះក្រុមការងារនឹងចាប់ផ្ដើមប្រមូលនៅយប់នេះ រហូតទល់ភ្លឺ។សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រព្រឹត្តទៅនៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ព្រមទាំងទស្សនាការបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្តែងសិល្បៈទាំង៣រាត្រី។ ទិដ្ឋភាពប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រួមទាំងកីឡាករប្រណាំងទូកជាច្រើនកុះករមកពីគ្រប់ទិសទីបានចូលរួមកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ។ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេ ប្រជាពលរដ្ឋក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិពរណ៍នូវទំនិញជាច្រើនតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យ ដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អ្នកទេសចរជាង៨ម៉ឺននាក់ ចូលមកទស្សនាខេត្តសៀមរាប

2024/11/14 10:24:33 pm        445
ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ជាង៨ ម៉ឺន៧ពាន់នាក់ បានទៅទស្សនាក្នុងខេត្តសៀមរាប នាថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយ មានការកើនឡើងប្រមាណ ៨.១៦% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៨០,៥៥០ នាក់ ក្នុងនោះ ។យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា ភ្ញៀវទេសចរណ៍ជាង៨ម៉ឺននាក់នោះ គឺទេសចរបរទេសមានចំនួន ៤,១១៩ នាក់ មានការកើនឡើង ១៦.០៣% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៣,៥៥០ នាក់។ដោយឡែក អ្នកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ៨៣,០០០ នាក់ មានការកើនឡើងប្រមាណ ៧.៧៩% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៧៧,០០០ នាក់។សូមជម្រាបថា រដ្ឋបាលខេត្តសៀមរាបបានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤-១៦ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្តោយដងស្ទឹងសៀមរាប ដែលក្នុងកម្មវិធីនោះក៏មានរៀបចំនូវកម្មវិធីកម្សាន្តផ្សេងៗដូចជា ការប្រណាំងទូកងខ្នាតតូច (ចំណុះ ២២នាក់) ការបណ្តែតប្រទី ការអុំទូកកម្សាន្តតាមដងស្ទឹងសៀមរាប ការតាំងលក់ផលិតផល និងការប្រគុំតន្ត្រីសម័យ។

ពលរដ្ឋចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ពេញចិត្ត និងសប្បាយរីករាយ ​ក្រោយឃេីញមានការរៀបចំល្អ និងមានអ្នកចូលរួមកម្សាន្តច្រេីន

2024/11/14 06:01:51 pm        529
ប្រជាពលរដ្ឋជាច្រេីនដែលកំពុងដេីរកម្សាន្ត នៅសួនច្បារ វត្តបុទុមវត្តី ក្នុងព្រះរាជពិធីបុណ្យអុំទូករសៀលថ្ងៃទី១ នេះ បានបង្ហាញពីការ ពេញចិត្ត និងសប្បាយរីករាយ ខណៈ ឃេីញមានការរៀបចំល្អ និងមានអ្នកចូលរួមកម្សាន្តច្រេីន ។ ពួកលេីកឡេីងថា ពិធីបុណ្យ អុំទូក នៅឆ្នាំនេះ រាជរដ្ឋាភិបាល ក៏ដូច អាជ្ញាធរ រាជធានី ភ្នំពេញ បានតុបតែង និងការរៀបចំសណ្តាប់ធ្នាប់ បានយ៉ាងល្អ និងធំជាងបណ្តាឆ្នាំ ដូច្នេះពួកគាត់មាន អារម្មណ៍ រំភេីបរីរាយ ពិសេស រាជធានីភ្នំពេញ មានការអភិវឌ្ឍ កាន់តែរីកចម្រេីន ពីមួយថ្ងៃមួយថ្ងៃ។ ជាមួយនេះ ពួកគាត់ អំពាវនាវ ឱ្យប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ មកកម្សាន្តឱ្យបានកាន់តែច្រេីន ពិសេសនៅថ្ងៃទី២ និងទី៣ នៃ ព្រះរាជពិធីបុណ្យ អុំទូក៕

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក

2024/11/14 05:47:48 pm        511
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេច យាង ជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នារសៀល​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅទន្លេចតុមុខ មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ព្រះរាជពិធីនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្តា​អង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រះញាតិវង្សានុវង្ស និងភ្ញៀវកិត្តិយសជាតិ-អន្តរ​ជាតិ​ជាច្រើនរូប។

ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក

2024/11/14 03:56:25 pm        129
ភ្នំពេញ៖ រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំស្តង់ដើម្បីផ្តល់ព័ត៌មានអំពីវិស័យសំខាន់ចំនួន៣ របស់ក្រសួង នៅក្នុងបរិវេណកោះពេជ្រ សម្រាប់សាធារណជន យុវជនចូលទស្សនា និងសាកសួរព័ត៌មាន។ វិស័យទាំងនោះ មានដូចជា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), និងវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ បានឲ្យដឹងថា សម្រាប់ស្តង់ផ្សព្វផ្សាយ និងចុះបញ្ជីចល័តរបស់ ប.ស.ស. សាធារណជនអាចធ្វើការសាកសួរព័ត៌មានទូទៅពីអត្ថប្រយោជន៍របបសន្តិសុខសង្គម និងទទួលបានឯកសារផ្សព្វផ្សាយដោយឥតគិតថ្លៃរួមមានសៀវភៅកម្រងឯកសារ/ខិត្តប័ណ្ណបេឡាជាតិសន្តិសុខសង្គម និងយន្តការបង្ការហានិភ័យការងារ។ អ្វីដែលពិសេសនោះ គឺ សាធារណជនក៏អាចធ្វើប័ណ្ណសមាជិក ប.ស.ស. សម្រាប់បុគ្គលស្វ័យនិយោជន៍ អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. និងកម្មករនិយោជិតនៃវិស័យឯកជន (ទទួលបានប័ណ្ណភ្លាមៗ) តែម្តង។ បន្ថែមពីនេះ សម្រាប់សមាជិក ដែលបានចុះបញ្ជីតាមកម្មវិធីទូរសព្ទដៃ និងទទួលបានការពិនិត្យឯកភាពពីមន្រ្តី ប.ស.ស. រួចរាល់អាចមកយកកាតនៅស្តង់ចុះបញ្ជីចល័តនេះបាន គ្រាន់តែបង្ហាញសារ ដែលបានឯកភាពនោះជាការស្រេច។ ក្នុងនោះដែរ លោកអ្នកក៏មានឱកាសទទួលបានរង្វាន់អនុស្សាវរីយ៍រួមមាន៖ អាវយឺត ថង់យួរ សៀវភៅ និងមួក ដ៏ស្រស់ស្អាតពី ប.ស.ស. ផងដែរ។ ឯកឧត្តមបានបន្តថា ដោយឡែក ស្តង់របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក៏បានដាក់តាំងបង្ហាញពីការផ្សព្វផ្សាយពីសេវាការងារ, ព័ត៌មានជ្រើសរើសកម្លាំងពលកម្មក្នុងប្រទេស, ផ្តល់ការប្រឹក្សាយោបល់អាជីព ការងារ និងវិជ្ជាជីវៈ, និងចុះឈ្មោះអ្នកស្វែងរកសម្រាប់ប្រជាពលរដ្ឋដែលចូលរួមកម្មវិធីនេះផងដែរ។ ទន្ទឹមនេះ ក្រសួងការងារ ក៏បានដាក់ស្តង់បង្ហាញពីវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលសាធារណជនទាំងអស់អាចមកទទួលសេវាធ្វើខិតបណ្ណកម្មវិធី TVET ១,៥លាននាក់ និងការបង្ហាញពីមុខជំនាញទាំង៤៥ ដែលកំពុងត្រូវបានបណ្តុះបណ្តាលផងដែរ។ ឯកឧត្តម កត្តា អ៊ន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមកទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញទាំងអស់សូមមកទស្សនាស្តង់ទាំង៣វិស័យ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានដាក់តាំងបង្ហាញក្នុងព្រះរាជពិធីបុណ្យអុំទូកឱ្យបានផុសផុល ដើម្បីទទួលបានព័ត៌មាន និងឱកាសផ្សេងៗជាច្រើនទៀត៕

ក្រសួងពាណិជ្ជកម្ម នឹងបន្តសហការអាជ្ញាធរមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យចំណីម្ហូបអាហារ ក្នុងអំឡុងពិធីបុណ្យអុំទូក

2024/11/14 03:43:50 pm        148
ភ្នំពេញ៖ ក្នុងគោលបំណងដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជា​ការការពារ​សុខុមាលភាព​ប្រជាពលរដ្ឋក្នុងអំឡុងការរៀបចំពិធីបុណ្យអុំទូក ​បណ្តែតប្រទីប ​និងសំពះព្រះខែ អកអំបុក មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ ​នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង ​និងបង្ក្រាបការក្លែងបន្លំ ក្រសួងពាណិជ្ជកម្ម នឹងបន្តកិច្ចសហជាមួយមន្ទីរ​ពាណិជ្ជកម្ម​រាជធានីភ្នំពេញ​ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យទំនិញតាមបណ្តាស្តង់លក់​ផលិតផលទំនិញ ម្ហូបអាហារនានា ដែលអាចនឹងប៉ះពាល់ដល់សុខភាព​ប្រជាពលរដ្ឋ​ដែលជាអ្នកប្រើប្រាស់។លោក ហេង មាលី ប្រធាន ក ប ប សាខារាជធានីភ្នំពេញ បានមានប្រសាសន៍ថា សុវត្ថិភាព​ម្ហូបអាហារ ជាកិច្ចការអត្ថិភាពរបស់រាជរដ្ឋភិបាលកម្ពុជា ហេតុនេះដើម្បីការពារផលប្រយោជន៍អ្នក​ប្រើប្រាស់ ​ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋ ​ត្រូវបាន​លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ​បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ​បានណែនាំជាប្រចាំ​ និង​ចង្អុល​បង្ហាញ ដល់​ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក ​នៃអគ្គនាយកដ្ឋាន ក.ប.ប. ពង្រឹង​ឱ្យខានតែបាននូវការត្រួតពិនិត្យ ​ណែនាំជាប្រចាំ ​និងនៅទូទាំងប្រទេស ដើម្បីធានាបាននូវ​ផលិតផលទំនិញម្ហូបអាហារប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ និងបន្តអប់រំឱ្យ​ប្រតិបត្តិករ​អាជីវកម្មម្ហូបអាហារ ដែលប្រកបអាជីវកម្មរបស់ខ្លួនដោយសុចរិត និងស្វែងយល់ពីអំពើ​ល្មើស​ពាក់ព័ន្ធនឹងការប្រកបអាជីវកម្មដែលបង្កឱ្យមានហានិភ័យដល់សុខភាពប្រជាពលរដ្ឋ ក្នុងការ​ប្រើប្រាស់សារធាតុគីមីហាមឃាត់ ឬការប្រើប្រាស់លើសកម្រិតជាដើម។លោកបានបញ្ជាក់ថា ជាក់ស្តែងក្នុងការងារថ្ងៃទី១ នៃពិធីបុណ្យអុំទូកនេះ មន្ត្រីជំនាញសាខា ក.ប.ប. បាន​ពន្យល់ណែនាំអ្នកប្រកបអាជីវកម្ម លក់រាយ និងតាមស្តង់ដែលតាំងលក់ម្ហូបអាហារ និង​សម្ភារៈប្រើប្រាស់ នៅក្នុងថ្ងៃពិធីនេះឱ្យបានយល់ក្នុងគោលបំណងអប់រំ និងបញ្រ្ជៀបការយល់ដឹង ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។​លើសពីនេះទៅទៀត ​ក៏បានពន្យល់ អប់រំ ណែនាំ ​ដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមាន​ឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយ​កុំលាយ​បន្ថែម​នូវសារធាតុគីមីហាមឃាត់​ណាមួយ​ ដែល​មិនមាន​បទប្បញ្ញត្តិ​បច្ចេកទេស​ទៅលើផលិតផល​ម្ហូបអាហារ ​ដែលនាំឱ្យប៉ះពាល់ដល់សុខភាព ​សុវត្ថិភាពអ្នកប្រើប្រាស់ ​និងបានបន្តណែនាំដល់ អាជីវករទាំងអស់ ​ឱ្យដាក់តាំងលក់ ​ផលិតផលទំនិញឱ្យត្រូវតាមលក្ខណៈ បច្ចេកទេស ដោយ​ញែកដាច់​ចេញពីគ្នា រវាងផលិតផលប្រើប្រាស់ដែលជាសារធាតុគីមី ​និង​ទំនិញម្ហូបអាហារ និង​ការពិនិត្យមើលផលិតផលហួសកាលបរិច្ឆេទជាដើម។ ជាមួយនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ថា ក្នុងករណីឃើញមានផលិតផល​ដែលអាច​ប៉ះពាល់បញ្ហសុខភាព ​ដល់អ្នកទទួលទាន សូមផ្តល់ព័ត៌មានតាមប្រព័ន្ធ Hotline លេខ1266 ដោយមិនគិតលុយទេ របស់ក្រសួងពាណិជ្ជកម្ម ឬតាមបណ្តឹង CCF Complain App មកកាន់អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់។សូមបញ្ជាក់ថា​ ព្រះរាជពិធីបុណ្យអុំទូក ​បណ្តែតប្រទីប ​និងសំពះព្រះខែ ​អកអំបុក មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឆ្នាំនេះ ​មានទូកង ​សរុបចំនួន ៣៤៦ទូក បានចុះឈ្មោះចូលរួម​ប្រណាំង ​ដោយ​កីឡាករ​សរុបជាង ២ម៉ឺននាក់៕

កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ រៀបចំសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងព្រះរាជពិធីបុណ្យអុំទូក

2024/11/14 02:27:15 pm        138
ភ្នំពេញ ៖ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានរៀបចំសន្តិសុខសណ្តាប់ធ្នាប់ និងកំណត់ពេលវេលា សម្រាប់ការធ្វើដំណើរដោយមធ្យោបាយ ផ្សេងៗ ដើម្បីចៀងវាងការកក់ស្ទះចរាចរណ៍ និងបានផ្តល់លទ្ធភាពការធ្វើដំណើរដោយថ្មើរជើង ដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមអប អរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ។​លោក រឿង កែវធនវុឌ្ឍិ តំណាងម្ចាស់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានថ្លែងប្រាប់សារព័ត៌មានឱ្យដឹង អំពីការរៀបចំ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅល្ងាចថ្ងៃម្សិល មិញនេះថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ក្នុងឆ្នាំ ២០២៤ នេះ, គណៈគ្រប់គ្រងកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានរៀបចំសណ្តាប់ធ្នាប់ ដោយអនុវត្តន៍ តាមការណែនាំរបស់គណៈកម្មធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលបានកំណត់អំពីពេលវេលា សម្រាប់ការធ្វើដំណើរឆ្លងកាត់កំពង់ ចម្លង ភ្នំពេញ-អរិយក្សត្រនេះ ដើម្បីចៀសវាងនូវការកក់ស្ទះចរាចរណ៍ ដែលនាំបង្ករឲ្យប៉ះពាល់ដល់ព្រះរាជពិធីបុណ្យអុំទូកនេះ។លោក បានលើកឡើងបន្តថា ជាក់ស្តែងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ គណៈ គ្រប់គ្រងបានរៀបចំកំលាំងបែងចែក ទៅតាមភារកិច្ចផ្សេងៗគ្នា ធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមក្នុង ព្រះ រាជពិធី ធ្វើដំណើរប្រពឹត្តិទៅដោយរលូន ក្នុងនោះសម្រាប់ការធ្វើដំណើរដោយមធ្យោបាយផ្សេងៗរួមមាន៖ កង់ ម៉ូតូ ត្រីចក្រយានយន្ត និងឡានជាដើម អាចធ្វើដំណើរចាប់ពីម៉ោង ៤ ព្រឹក រហូតដល់ម៉ោង ១០ ព្រឹក និងចាប់ពីលើម៉ោង ១០ព្រឹកទៅ គឺផ្តល់ឱកាស សម្រាប់អ្នកធ្វើដំណើរដោយថ្មើជើងតែប៉ុណ្ណោះ ក្នុងនោះបន្ទាប់ពីបញ្ចប់កម្មវិធីនៅក្នុងថ្ងៃនីមួយៗ ប្រសិនមានការអនុញ្ញាត្តិពីសមត្ថភាព ឲ្យចម្លង ម៉ូតូ ត្រីចក្រយានយន្ត និងឡានជាដើម, កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ នឹងបើកឲ្យដំណើរឡើងវិញ។ ចំណែកកំពង់ចម្លងភ្នំ ពេញ-ជ្រោយចង្វារ (សុខា) នឹងត្រូវផ្អាកក្នុងរយៈពេល៣ ថ្ងៃនេះនឹង បើកដំណើរការជាធម្មតាវិញ ចាប់ពីថ្ងៃទី ១៧ តទៅ។ ជុំវិញការធ្វើដំណើរក្នុងព្រះរាជពិធីបុណ្យអុំទូកនេះដែរ, លោក រឿង កែវធនវុឌ្ឍិ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែល ធ្វើដំណើរឆ្លងកាត់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ សូមអនុវត្តន៍ទៅតាមការណែនាំរបស់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ជាពិសេសអ្នក ប្រចាំការតាមគោលដៅនីមួយៗ ដើម្បីជំរុញឲ្យមានសណ្តាប់ល្អ និងធ្វើដំណើរដោយសុវត្ថិភាព ដើម្បីចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុក ប្រកបដោយសុវត្ថិភាព និងការសប្បាយរីករាយទាំងអស់គ្នា៕អត្ថបទ៖ សុន រ៉ាឌី

កងកម្លាំងគ្រប់ប្រភេទជិត២ម៉ឺននាក់ ចេញការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក

2024/11/14 11:37:38 am        200
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញ​ត្រួតពិនិត្យ និងសំណេះសំណាល​ជាមួយកងកម្លាំងគ្រប់ប្រភេទ​នៅទីបញ្ជាការស្រាល និង​បាននាំ​យក​ថវិកា​របស់សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី ជូនដល់កងកម្លាំង​គ្រប់ប្រភេទ​ជិត២ម៉ឺននាក់​ ដែលឈរជើងនៅតាមគោលដៅនានា ដើម្បីការពារសន្តិសុខ​សណ្ដាប់ធ្នាប់​របៀបរៀប​រយសាធារណៈក្នុងព្រះរាជពិធីបុណ្យអុំទូក។នាឱកាសនោះ អភិបាលរាជធានីភ្នំពេញបានណែនាំដល់កងកម្លាំងប្រដាប់អាវុធ​គ្រប់ប្រភេទ​ឲ្យមាន​ស្មារតីទទួលខុសត្រូវ​ ការពារនូវសន្តិសុខសុវត្ថិភាព ​សណ្តាប់ធ្នាប់​ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់​ដឹកនាំ​ជាតិកំពូលៗ ភ្ញៀវជាតិ ​និងអន្តរជាតិ និងប្រជាពលរដ្ឋ ​ដើម្បីឲ្យព្រះរាជពិធីនេះ ប្រព្រឹត្តទៅ​ប្រកបដោយភាពសប្បាយរីករាយ។ឯកឧត្តម ឃួង ស្រេង បន្ថែមថា​ កងកម្លាំងប្រដាប់អាវុធចម្រុះ ចំនួនជិត២ម៉ឺននាក់ នៅតាមគោលដៅ​សំខាន់ៗ ត្រូវត្រៀមលក្ខណៈ ​បំពេញតួនាទីភារកិច្ច ​ដោយការទទួខុសត្រូវ ​ដើម្បីទទួលស្វាគមន៍ និង​ធានាការពារសុខសុវត្ថិភាព​ និងសន្តិសុខ​ជូនប្រជាពលរដ្ឋ ​ដែលមកលេងកម្សាន្តប្រកប​ដោយភាព​សប្បាយរីករាយ ​ជាមួយគ្នានេះ ​កម្លាំង​សន្តិសុខ​ដែល​ល្បាត​ការពារតាមមូលដ្ឋាន​ក៏ត្រូវយកចិត្ត​ទុក​ដាក់បង្កើន ពង្រឹងការពារលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ​ទីតាំង​អាជីវកម្មដ្ឋាន​ក៏ដូចគ្នាដែរ ព្រោះខណៈនេះប្រជាពលរដ្ឋមួយចំនួនបានចាកចេញពីផ្ទះទៅលេងកំសាន្តតាមតំបន់នានាផងដែរ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

ក្រសួងសុខាភិបាល រៀបចំទីតាំង “ជម្រកតង់សុខភាព រថយន្តគិលានសង្រ្គោះនិងក្រុមគ្រូពេទ្យប្រចាំការ”

2024/11/14 10:33:55 am        191
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំសុខាភិបាល នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យការរៀបចំទីតាំងជម្រកតង់ការពារសុខភាពក្រុមគ្រូពេទ្យយាមប្រចាំការ និងរថយន្តគិលានសង្រ្គោះ នៅតាមបណ្តាគោលដៅនីមួយៗ ដើម្បីចូលរួមការពារសុខភាពដល់ប្រជាពលរដ្ឋ ដែលអញ្ជើញមកចូលរួមទស្សនា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យទីតាំងរួមមាន ជម្រកតង់នៅកោះនរា ស្តង់ស្តូបកម្ពុជា-វៀតណាម ស្តង់នៅមុខនាយកដ្ឋានអង្គរក្ស ស្តង់ទល់មុខគណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ ស្តង់ខាងត្បូង និងខាងជើងវេទិកាកិត្តិយស ស្តង់មុខវត្តឧត្តណ្ណាលោម ស្តង់ស្ពានអាកាសឬស្សីកែវ ស្តង់នៅ OCIC និងរថយន្តគ្លីនិកចល័ត ប្រចាំការនៅច្រមុះជ្រូកនិងស្តង់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ។ក្នុងឱកាសចុះពិនិត្យនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីសុខាភិបាល ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដោយត្រូវពិនិត្យរៀបចំសម្ភារៈបរិក្ខារពេទ្យ ឱសថសារវន្តនិងប្រអប់សង្រ្គោះបឋមឱ្យបានត្រឹមត្រូវ ជាពិសេសក្រុមគ្រូពេទ្យចល័ត ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការការពារសុខភាព ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលដើរកម្សាន្ត។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលប្រចាំការនៅតាមជម្រកតង់នីមួយៗ សូមពិនិត្យនូវឱសថ ដែលត្រៀមបម្រុង ដែលត្រូវប្រាកដថាមានគ្រប់ចំនួនកំណត់ ឬត្រូវរៀបចំឱ្យបានលើសផែនការដែលបានគ្រោងទុក ជៀងវាងក្នុងករណីផ្គត់ផ្គង់ឱសថមិនគ្រប់គ្រាន់។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសួរសុខទុក្ខ និងណែនាំដល់គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ និងការជួយគ្រប់ទម្រង់ គ្រប់ទ្រង់ទ្រាយ ក៏ត្រៀមក្នុងការកើតមានឡើងហានិភ័យផ្សេងៗ ជាយថាហេតុណាមួយ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសួរសុខទុក្ខដល់បងប្អូនអាជីវករ ដែលកំពុងរៀបចំលក់ដូរ សូមប្រកាន់ភ្ជាប់អនាម័យ តិចអំបិល តិចស្ករ តិចខ្លាញ់ ដើម្បីចូលរួមលើកម្ពស់សុខភាពប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាភ្ញៀវអន្តរជាតិ នាឱកាសនៃព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នេះ។ឆ្លៀតក្នុងពេលនេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអញ្ជើញទៅកាន់ស្តង់របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានណែនាំដល់ក្រុមការងារសុខាភិបាល សូមបង្កើនការយកចិត្តទុកដាក់លើជំងឺឆ្លង និងណែនាំអំពីការពារដោយប្រើប្រាស់ស្រោមអនាម័យ និងយុទ្ធនាការអប់រំសុខភាពជូនបងប្អូនប្រជាពលរដ្ឋ និងកីឡាករ កីឡាការិនី។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានឆ្លៀតចុះសួរសុខទុក្ខ ផ្ញើការនឹករលឹក និងណែនាំដល់បងប្អូនកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ ត្រូវហូបស្អាត អនាម័យ កុំហូបអាហារដែលមិនឆ្អិនល្អ ជាពិសេសត្រូវការពារខ្លួនពីជំងឺឆ្លងនានា ដូចជាជំងឺអេដស៍ កាមរោគ។ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាល ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ចូលរួមបំពេញភារកិច្ច ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋនាឱកាសដ៏វិសេសវិសាលនេះ។ ឯកឧត្តមរដ្ឋមន្រ្តី សូមជូនពរដល់ប្រជាពលរដ្ឋទាំងអស់ ទទួលបាននូវសេចក្តីសុខ សុខភាពល្អ និងសប្បាយរីករាយ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤។សូមបញ្ជាក់ថា ក្រសួងសុខាភិបាលបានរៀបចំក្រុមគ្រូពេទ្យបម្រើការ ចំនួន៦០៧នាក់/ថ្ងៃ និងរថយន្តគិលានុសង្រ្គោះ ប្រចាំការតាមគោលដៅ ចំនួន៦០គ្រឿង រថយន្តគ្លីនិកចល័ត ចំនួន ២គ្រឿង និងជម្រកតង់ពិនិត្យសុខភាព ដើម្បីផ្តល់សេវាសុខាភិបាល ចំនួន ១៥កន្លែង ដែលផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង។ ទន្ទឹមនឹងនេះដែរ ក្រសួងសុខាភិបាល ក៏បានត្រៀមរថយន្តគិលានសង្រ្គោះ ចំនួន ២២គ្រឿង បន្ថែម ដើម្បីប្រចាំការត្រៀមអន្តរាគមន៍សង្រ្គោះបន្ទាន់ក្នុងករណីចាំបាច់បំផុត៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នាដៃចម្លាក់ដីខ្សាច់របស់វិចិត្រករនៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ឆ្លុះបញ្ចាំងពីបាតុភូតធម្មជាតិអែលនីញ៉ូ
07/06/2026 08:07 PM
ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា ​និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង
07/06/2026 08:07 PM
ម្ចាស់ធុរកិច្ចនៅទីក្រុង La Guairaរបស់វេណេស៊ុយអេឡា រង់ចាំការវិលត្រឡប់មកវិញនៃវិស័យទេសចរណ៍
07/06/2026 08:07 PM
ចៅប្រុសរបស់អតីតប្រធានាធិបតី​គុយបា បញ្ជាក់​ថា បើកចំហ ចំពោះការចរចាជាមួយសហរដ្ឋអាមេរិក
07/06/2026 08:07 PM
វិមានក្រឹមឡាំងបញ្ជាក់​ថា សមយុទ្ធកងទ័ពជើងទឹករុស្ស៊ី-ចិន មិនមែនជាការគំរាមដល់ប្រទេសដទៃឡើយ
07/06/2026 08:07 PM
ការបាក់ទឹកទំនប់បង្កឱ្យមានការជម្លៀសចេញ នៅភាគខាងត្បូងនៃ​ប្រទេសចិន
07/06/2026 08:07 PM
ក្រសួងការពារជាតិ៖ យន្តហោះចម្បាំងរបស់​អង់គ្លេស បានស្ទាក់យន្តហោះរុស្ស៊ី នៅសមុទ្រន័រវ៉ែស
07/06/2026 08:07 PM
យន្តហោះទម្លាក់ទឹក ខណៈភ្លើងឆេះព្រៃនៅបារាំងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួន
07/06/2026 08:07 PM
លោករដ្ឋមន្រ្តីការពារជាតិ Wladyslaw ៖ ការឆ្លាស់វេនទាហានអាមេរិកនៅប៉ូឡូញ នឹងចាប់ផ្តើមឡើងវិញក្នុងពេលប៉ុន្មានសប្តាហ៍ទៀត
07/06/2026 08:07 PM
ទឹកជំនន់ដ៏គំហក់ និងបំណាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបិទផ្លូវហាយវ៉េនៅភាគខាងជើងឥណ្ឌា
07/06/2026 08:07 PM