ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា ​និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង
កម្ពុជា និង CAPRED ពិភាក្សាការរៀបចំយន្តការអនុវត្តក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា
AFD បន្តជួយសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅភាគខាងជើងរាជធានីភ្នំពេញ
សារមនី្ទរទួលស្លែងនឹងប្រារព្ធខួប១ឆ្នាំការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា នាថ្ងៃទី១១ ខែកក្កដានេះ

ព័ត៌មានជាតិ

ពលរដ្ឋមកពីបណ្តាខេត្តចូលរួមពិធីបុណ្យអុំទូកថ្ងៃទី១ សប្បាយរីករាយ ក្រោមបរិយាកាសល្អ និងការរៀបចំស្អាត

2024/11/14 10:21:24 am        527
ប្រជាពលរដ្ឋមកពីបណ្តាខេត្ត នានា ចូលរួមពិធីបុណ្យអុំទូកនៅទ្រឹកថ្ងៃទី១ បានសម្តែង ការសប្បាយរីករាយ និងអំពាវនាវដល់ប្រជាពលរដ្ឋឯទៀត មកចូលរួមឱ្យបានច្រេីន កុះករ ខណៈពួកគាត់បានឃេីញ ការរៀបចំស្អាត និងមានបរិយាកាសស្រស់ស្រាយ ជាពិសេស អាកាសធាតុក៏អំណោយផលគួរជាទីពេញចិត្ត។

ស្រោមអនាម័យចំនួនប្រមាណជាង១១ម៉ឺនស្រោម ត្រៀមចែកជូនក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

2024/11/13 09:24:32 pm        397
ភ្នំពេញ ÷ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម មាន ឈីវុន ទីប្រឹក្សាក្រសួងសុខាភិបាល លោកស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ អញ្ជើញដឹកនាំបើកយុទ្ធនាការអប់រំផ្សព្វផ្សាយការយល់ដឹងស្តីពីការបង្ការមេរោគអេដស៍និងជំងឺអេដស៍ ដល់កីឡាករអុំទូក និងដល់សាធារណជនទូទៅ ដែលចូលរួមនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង បានថ្លែងថា ការរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយមេរោគអេដស៍និងជំងឺអេដស៍ ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ មានគោលបំណង បញ្ជ្រាបការយល់ដឹងមេរោគអេដស៍និងជំងឺអេដស៍ ដល់កីឡាករអុំទូក យុវជន និងមហាជនទូទៅ ដោយផ្តោតសំខាន់លើការបង្ការ តាមរយៈការប្រើប្រាស់ស្រោមអនាម័យ ការប្រើថ្នាំការពារមុន និងក្រោយពេលប្រឈម (PrEP & PeP) និងចង់ឱ្យបងប្អូនប្រជាពលរដ្ឋយើងចាប់អារម្មណ៍ថា មេរោគអេដស៍នៅតែជាការគំរាមកំហែងសុខភាពសាធារណៈ ហើយមិនទាន់ទៅណាឆ្ងាយនៅឡើយទេ ដោយមួយថ្ងៃមានអ្នកឆ្លងថ្មី ៣-៤នាក់ ហើយស្លាប់ដោយជំងឺអេដស៍ក្នុងមួយថ្ងៃប្រមាណ៣នាក់។ ជាមួយគ្នានោះដែរ លោកស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា បានមានប្រសាសន៍ថា យុទ្ធនាការអប់រំផ្សព្វផ្សាយមេរោគអេដស៍និងជំងឺអេដស៍ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងក្រុងរណបជ្រោយចង្វារ (OCIC) ដោយនឹងអនុវត្តនូវសកម្មភាពមួយចំនួនដូចជា៖ (១)-ការដើរក្បួនដោយមានកាន់បដា និងរូបភាពផ្សព្វផ្សាយទាក់ទាញផ្សេងៗក្នុងថ្ងៃបើកយុទ្ធនាការអប់រំផ្សព្វផ្សាយ (២)-រៀបចំស្តង់អប់រំផ្សព្វផ្សាយចំនួន៥ និងចុះអប់រំតាមទីតាំងមួយចំនួន ដោយគ្រោងធ្វើការ៖ ចែកស្រោមអនាម័យ ចំនួន ១១៥ ២០០ ស្រោម និងទឹករំអិលចំនួន ៤ពាន់កញ្ចប់, ចែកប័ណ្ណព័ត៌មានអប់រំមេរោគអេដស៍និងជំងឺអេដស៍ ចំនួន ៤៥ ៥០០ ប័ណ្ណ, ផ្តល់ថ្នាំបង្ការមុននិងក្រោយពេលប្រឈម (PrEP & PEP) ចំនួន ៣ ០០០ ឈុត, ធ្វើតេស្តរកមេរោគអេដស៍ ផ្តល់ប្រឹក្សា និងព្យាបាលជំងឺអេដស៍និងកាមរោគ និងសំណួរនិងចម្លើយផ្តល់វត្ថុអនុស្សាវីយ៍អាវយឺតចំនួន ៨០០អាវ និងស្រោមអនាម័យ។សូមបញ្ជាក់ថា យុទ្ធនាការអប់រំផ្សព្វផ្សាយរយៈពេល៤ថ្ងៃនេះ មានការរៀបចំដឹកនាំដោយក្រសួងសុខាភិបាល មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងមានការចូលរួមពីអង្គការដៃគូធ្វើការងារអេដស៍ រួមមានអង្គការ AHF, FHI360, PSI, KHANA, MHC & CWPD សរុបចំនួនប្រមាណ១២០នាក់៕អត្ថបទ រដ្ឋា

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបួងសួងសុំសេចក្តីសុខ សុខភាពល្អ និងសុខសុវត្ថិភាព ជូនពរដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ រួមទាំងកីឡាករ កីឡាការិនី ក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៤

2024/11/13 06:52:38 pm        67
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូសុខាភិបាល អញ្ជើញក្នុងពិធីក្រុងពាលីប្រទីបក្រសួងសុខាភិបាល ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ដែលនឹងត្រៀមចូលរួមបណ្តែតខ្លួន ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបួងសួងសុំសេចក្តីសុខ សុខភាពល្អ និងសុខសុវត្ថិភាព ជូនពរដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ ប្រកបដោយភាពសប្បាយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ។សូមរំលេចដែរថា ក្រសួងសុខាភិបាលបានរៀបចំនូវទីតាំងជម្រកតង់ការពារសុខភាព និងក្រុមគ្រូពេទ្យប្រចាំការ រថយន្តគិលានសង្រ្គោះបន្ទាន់នៅតាមបណ្តាគោលដៅនីមួយៗ ដែលមានចំនួន ១៥ជម្រកតង់សុខភាព រថយន្តគ្លីនិកចល័ត ចំនួន ២កន្លែង និងក្រុមគ្រូពេទ្យចល័តក្នុងក្រុមមហាជនផងដែរ ដើម្បីផ្តល់សេវាសង្គ្រោះជូនបងប្អូនប្រជាពលរដ្ឋក្នុងករណីមានបញ្ហាសុខភាពបន្ទាន់៕អត្ថបទ រដ្ឋា

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

2024/11/13 06:05:34 pm        72
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពិនិត្យយោបល់របស់ព្រឹទ្ធសភា លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចប្រគល់ភារៈកិច្ចជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ពិនិត្យសិក្សាដោយសហការជាមួយគណៈកម្មការនីតិកម្មនិងយុត្តិធម៌ និងគណៈកម្មការសាធារណការ ដឹកជញ្ជួន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ៕

ប្រទីបក្រសួងការងារ បង្ហាញសោភ័ណភាពបែបសហសម័យដើម្បីត្រៀមដាក់បង្ហាញក្នុងព្រះរាជពិធីបុណ្យអុំទូកស្អែកនេះ

2024/11/13 06:01:28 pm        157
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: បានត្រៀមរួចជាស្រេចក្នុងការដាក់បង្ហាញប្រទីបរបស់ខ្លួនជាផ្លូវការ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ប្រទីបរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានតុបតែងលម្អរំលេចនូវសោភ័ណភាពបែបសហសម័យ បង្ហាញអត្ថន័យធំធេងពាក់ព័ន្ធនឹងវិស័យការងារ វិស័យសន្តិសុខសង្គម និងវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ក្នុងនោះនៅលើប្រទីបរបស់ក្រសួងការងារមានខ្លឹមសារដូចជា៖ ទី១/ “រូបសញ្ញារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” ស្ថិតនៅកណ្តាលប្រទីប តំណាងឱ្យស្ថាប័នរបស់រាជរដ្ឋាភិបាលទទួលបន្ទុកក្នុងការដឹកនាំ និងគ្រប់គ្រងលើវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ចំណែក “រូបមនុស្ស ប្រុសស្រីក្នុងឯកសណ្ឋានជាអធិការការងារ” តំណាងឱ្យការធានានូវការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់ស្ដីពីការងារនិងបទដ្ឋានគតិយុត្តពាក់ព័ន្ធសំដៅរក្សាឱ្យបាននូវលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារប្រសើរ និងការលើកកម្ពស់សិទ្ធិការងារនៅកម្ពុជាស្របតាមច្បាប់ជាតិ និងបទដ្ឋានអន្តរជាតិខាងការងារ។ ទី២/ អក្សរ “TVET” តំណាងឱ្យការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលធានាដល់ការអភិវឌ្ឍមូលធនមនុស្ស និងកម្លាំងពលកម្មឱ្យមានជំនាញដោយធានាថា “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្តន៍យ៉ាងរហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល។ “អក្សរ ១,៥លាន(មួយលានប្រាំសែន)” តំណាងឱ្យកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ទី៣/ រូបប័ណ្ណ ប.ស.ស. តំណាងឱ្យអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែលផ្តល់ជូនបងប្អូនកម្មករនិយោជិត មន្ត្រីរាជការសាធារណៈ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.។ ទី៤/ អក្សរ “ទ.ជ.ម.ក. NEA” តំណាងឱ្យទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដែលបាននិងកំពុងផ្តល់សេវាជួយស្វែងរកកាងារ ការចុះឈ្មោះ ប្រមូល និងផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារ ការប្រឹក្សាយោបល់ មគ្គទេសក៍ការងារនិងអាជីព ជូនដល់យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ និង ផ្គត់ផ្គង់កម្លាំងពលកម្មទៅឱ្យរោងចក្រ សហគ្រាស តាមរយៈមជ្ឈមណ្ឌលការងារនៅតាមរាជធានី ខេត្ត និងមជ្ឈមណ្ឌល ការងារចល័ត ដូច “រូបរថយន្ត” ដែលមានរំលេចពាក្យ៖ រកការងារ រើសបុគ្គលិក និងប្រឹក្សាយោបល់ការងារ។ ទី៥/ “រូបអគារ" តំណាងឱ្យរោងចក្រ សហគ្រាសទាំងអស់នៅកម្ពុជា ដែលជាប្រភពនៃការបង្កើតការងារជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទូទាំងប្រទេស។ ទី៦/ “រូបមនុស្សប្រុសស្រី” ស្ថិតនៅខាងឆ្វេង និងខាងស្តាំ នៃអក្សរ ការងារសន្តិសុខសង្គម បណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងឱ្យកម្មករនិយោជិត នឹងនិយោជក ជាតួអង្គដ៏សំខាន់នៃទំនាក់ទំនងវិជ្ជាជីវៈ ត្រូវតែមានការគោរព និងយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីប្រែក្លាយសហគ្រាសមួយទៅជាសហគមន៍សុខសាន្តមួយសំដៅ ធានាបាននូវសុខដុមនីយកម្មសង្គម។ ទី៧/ “រូបយន្ដហោះ” តំណាងឱ្យលំហូរនៃសកម្មភាពធុរកិច្ច ការវិវិយោគផ្ទាល់ពីបរទេស និងទីផ្សាការងារនៅក្នុងប្រទេស ដែលដើរតួជាកម្លាំងចលករស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា សំដៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ទី៨/ “រូបដ្រូន” តំណាងឱ្យការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដែលតម្រូវឱ្យមាននូវការចូលរួមយ៉ាងសកម្មក្នុងការធ្វើសមាហរណកម្មឌីជីថលនៅក្នុងទីផ្សារការងារកម្ពុជាតាមរយៈការជំរុញការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ទី៩/ “រូបនាគរាជ” គឺជាសត្វទីឃជាតិប្រកបដោយអានុភាព អំណាច និងមហិទ្ធិឫទ្ធិខ្លាំងពូកែ តំណាងឱ្យវឌ្ឍនភាព និងភាពរឹងមាំរបស់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្ដាលវិជ្ជាជីវៈលើមាគ៌ាសន្តិភាព។  សូមបញ្ជាក់ថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះដែរ នឹងមានពិធីបណ្តែតប្រទីបរបស់ក្រសួង ស្ថាប័ន និងក្រុមហ៊ុននានា សរុបចំនួន ៣៦ប្រទីប នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង រយៈពេលទាំង៣ថ្ងៃ នៃព្រះរាជពិធី៕

ឯកឧត្ដម ឃួង ស្រេង ដឹកនាំមន្ត្រីពិនិត្យវឌ្ឍនភាពចុងក្រោយនៃការរៀបចំសណ្តាប់ធ្នាប់កន្លែងប្រារព្វព្រះរាជពិធីបុណ្យអុំទូក

2024/11/13 05:58:13 pm        118
ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំមន្រ្ដីមកពីអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌ ដែលមានភូមិសាស្ត្រជាប់មាត់ទន្លេចុះពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយតាមដងទន្លេ កន្លែងប្រារព្វព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការដឹកនាំមន្ត្រី និងអាជ្ញាធរខណ្ឌដែលមានភូមិសាស្ត្រជាប់មាត់ទន្លេ ពីសំណាក់ឯកឧត្ដម ឃួង ស្រេង នាពេលនេះ គឺដើម្បីពិនិត្យពីវឌ្ឍនភាពចុងក្រោយនៃការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន តាមដងទន្លេ ថាតើបានរៀបចំដូចអ្វីដែលបានគ្រោងទុកឬទេ។ ក្រោយការជិះកាណូតមួយជុំ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន ច្បារអំពៅ ជ្រោយចង្វា និងខណ្ឌឬស្សីកែវ ឃើញថា អ្វីដែលជាគម្រោងគឺក្រុមការងារអនុវត្តបានល្អរហូតទទួលបានការកោតសរសើរពីមជ្ឈដ្ឋានខាងក្រៅទៀតផង ដោយថា ឆ្នាំនេះការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ បរិស្ថាន និងការរៀបចំចំណតទូក ការណូត ទូក ង នៅតាមដងទន្លេមានលក្ខណៈល្អប្រសើរជាងបណ្តាឆ្នាំមុនៗ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

រដ្ឋមន្រ្តីការងារស្នើភាគីពាក់ព័ន្ធចូលរួមលើកកម្ពស់ពលរដេ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ

2024/11/13 05:56:00 pm        107
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ខួបលើកទី១២ ក្រោមប្រធានបទ “គាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវ ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌ និងសកម្មភាពបរិស្ថាននៅកម្ពុជា” ដោយមានអ្នកចូលរួមមកពីសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងតំណាងមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ សរុបប្រមាណ ២០០នាក់។ ក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះមុខសញ្ញាសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយបានដាក់ចេញនូវវិធានការនិងកម្មវិធីគាំពារឱ្យកាន់តែគ្រប់ជ្រុងជ្រោយសម្រាប់អ្នកប្រកបមុខរបរ និងធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ទន្ទឹមនេះរាជរដ្ឋាភិបាល ក៏បាននិងកំពុងជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨ សំដៅចូលរួមកែលម្អជីវភាពប្រជាជន និងសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា អ្នកប្រកបមុខរបរ និងធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ (បុគ្គលស្វ័យនិយោជន៍) បាននិងកំពុងទទួលការគាំពារយ៉ាងពេញលេញទាំងសន្តិសុខផ្លូវកាយ និងសន្តិសុខផ្លូវចិត្ត ក៏ដូចជាសន្តិសុខសេដ្ឋកិច្ចសម្រាប់ជីវភាពគ្រួសារ ពីគោលនយោបាយគាំពាររបស់រាជរដ្ឋាភិបាលកម្ពុជា ពោលគឺចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានប្រកាសដាក់អនុវត្តជាផ្លូវការ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលមានវិសាលភាពអនុវត្តចំពោះបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. រួមមានសហព័ទ្ធ និងកូនក្នុងបន្ទុក។ បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងថា រាជរដ្ឋាភិបាលក៏បាននិងកំពុងលើកទឹកចិត្ត និងផ្តល់ការគាំពារដូចជា ការផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃដែលអ្នកប្រកបមុខរបរ និងធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏អាចចូលរៀនដើម្បីទទួលបានជំនាញមួយពិតប្រាកដក្នុងជីវិតសម្រាប់ប្រកបមុខរបរ ឬធ្វើការងារដើម្បីទទួលបានប្រាក់ចំណូលសមរម្យទៀតផង។ ឯកឧត្តម ក៏បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រក្នុងការលើកកម្ពស់ និងរួមគ្នាគិត រួមគ្នាធ្វើក្នុងការធ្វើឱ្យប្រសើរឡើងជូនប្រជាជនកម្ពុជាដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕

កម្ពុជាបង្ហាញសក្តានុពលវិនិយោគដល់ក្រុមវិនិយោគិនមកពីទីក្រុងណានជិង ប្រទេសចិន

2024/11/13 05:52:15 pm        143
ភ្នំពេញ ៖ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នៅថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៤នេះ បានបើកសន្និសីទកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងទីក្រុងណានជីង-កម្ពុជា ដោយមានការចូលរួមពីលោក វ៉ាង ហ័រ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សក្រុងណានជីង និងជាប្រធាននាយកដ្ឋាន និងលោកបណ្ឌិត លី ជុនជី ស្ថាបនិកសមាគមសហគ្រិនចិននៅកម្ពុជា នៅរាជធានីភ្នំពេញ។អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា តាមរយៈកម្មវិធីសន្និសីទនេះ បានផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដើម្បីបង្ហាញឲ្យអ្នកវិនិយោគចិន បន្តចូលមកកម្ពុជាកាន់តែច្រើនឡើងថែមទៀត ខណៈក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កម្ពុជានៅតែបន្តរក្សាសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវិបុលភាព។ អ្នកឧកញ៉ា បានឲ្យដឹងទៀតថា ក្រៅពីនេះសមាគមក៏បានង្ហាញអំពីសក្តានុពលវិជ្ជមានរបស់កម្ពុជាទៅកាន់បណ្តាក្រុមហ៊ុនចិន ផ្តោតទៅលើវិស័យអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាល ដូចជាវិស័យកសិកម្ម, វិស័យឧស្សាហកម្មកាត់ដេរ, វិស័យកសិ-ឧស្សាហកម្ម, ទេសចរណ៍ និងវិស័យហិរញ្ញវត្ថុជាដើម។ បន្ថែមពីនេះ ការផ្តល់ជូនរបស់រាជរដ្ឋាភិបាលកម្ពុជាទៅកាន់អ្នកវិនិយោគជាជនជាតិបរទេស ដោយមិននមានការរឹតត្បិតលើការប្តូរប្រាក់បរទេស ហើយអ្នកវិនិយោគអាចដក និងដាក់ប្រាក់បានដោយសេរី ដែលធ្វើឲ្យមិនមានហានិភ័យសំរាប់អ្នកវិនិយោគឡើយ។យោងតាមសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា គិតក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងចិន សម្រេចបានចំនួនប្រមាណ ១២,៣៧ពាន់លានដុល្លារអាមេរិក កើនឡើង ២៣% បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៣។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិន មានចំនួន ១,៤២ពាន់លានដុល្លារ កើនឡើង ២១%។ ចំណែកការនាំចូលរបស់កម្ពុជាពីប្រទេសចិន មានចំនួនប្រមាណ ១០,៩៥ពាន់លានដុល្លារ កើនឡើង ២៣% ពីមួយឆ្នាំទៅមួយឆ្នាំ៕ អត្ថបទ ឈិត បូរ៉ាវី

ប្រៃសណីយ៍កម្ពុជានឹងដាក់ឱ្យដំណើរការបច្ចេកវិទ្យាកំណត់ទីតាំង ដើម្បីប្រសិទ្ធភាពចែកចាយ​បញ្ញើ

2024/11/13 04:29:01 pm        632
ប្រៃសណីយ៍កម្ពុជានឹងដាក់ឱ្យដំណើរការនៅទូទាំងប្រទេស នូវបច្ចេកវិទ្យាកំណត់​ទីតាំង​ប្រកប​ដោយ​ការ​ច្នៃប្រឌិតដែលមានឈ្មោះថា what3words។នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រៃសណីយ៍កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​នៃ​ការ​យោគ​យល់​គ្នា​ជាមួយក្រុមហ៊ុន what3words ដែលជាការគូសបញ្ជាក់​ពីការចាប់​ផ្តើម​នៃ​ភាព​ជាដៃគូ​របស់​ភាគីទាំងពីរ​ក្នុង​គោល​បំណង​បង្កើន​ប្រសិទ្ធភាព នៃ​ការ​ចែក​ចាយ​បញ្ញើ​ប្រៃសណីយ៍​ទូទាំងប្រទេស។តាមរយៈអនុសារណៈនៃការយោគយល់គ្នា ប្រៃសណីយ៍​កម្ពុជា​បាន​បង្កើត​ភាពជាដៃគូ​ដ៏​សំខាន់​ជាមួយ​ what3words ដោយបាននាំយកម​ក​នូវ​បច្ចេក​វិទ្យា​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ក្នុង​ការ​កំណត់​ទីតាំង ឬអាសយដ្ឋាន ក្នុងគោលបំណង​ធ្វើ​ឱ្យប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​សេវា​ចែក​ចាយ​បញ្ញើ​ដល់​គោលដៅចុងក្រោយនៅទូទាំងប្រទេស។ ប្រៃសណីយ៍កម្ពុជា គឺជាសហគ្រាស​ដំបូង​គេ​នៅក្នុ​ង​ប្រទេសកម្ពុជា ដែលសហការជាមួយក្រុមហ៊ុន what3words ក្នុងការបង្កើន​ប្រសិទ្ធភាព​សេវា​កម្ម​ចែកចាយ​បញ្ញើ​ប្រៃសណីយ៍​ តាមរយៈ​ឌីជីថល​ភាវូបនីយកម្ម សម្រាប់​សម្រួល​ដល់​ការ​បញ្ជូន​បញ្ញើ​ដល់អតិថិជន។មន្ដ្រីបានបន្ថែមថា ភាពមិនច្បាស់លាស់នៃអាសយដ្ឋាន ដូចជាលេខផ្ទះ លេខផ្លូវ តំបន់ទីក្រុង ជនបទ គឺជាបញ្ហាប្រឈម​សម្រាប់​ការ​ចែក​ចាយ​បញ្ញើ​ឱ្យ​ដល់​ទីតាំង​ច្បាស់​លាស់​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និងទាន់ពេលវេលា។ ការមិនអាចកំណត់ទីតាំងច្បាស់លាស់ គឺជាឧបសគ្គ​សម្រាប់​អ្នក​ផ្តល់​សេវា​ចែកចាយបញ្ញើ និងនាំឱ្យមានការថ្នាំងថ្នាក់ពីអតិថិជនដែលប្រើប្រាស់សេវា។ what3words អាចផ្តល់ជូននូវដំណោះស្រាយដែលមានភាពងាយស្រួល ដោយសារ ប្រព័ន្ធ​នេះ​បាន​កំណត់ទីតាំងយ៉ាងជាក់ច្បាស់ នៅក្នុងរង្វង់ផ្ទៃក្រឡា ៣x៣ មែត្រការ៉េ តាមរយៈពាក្យ ៣ ម៉ាត់​ដែលអាចឱ្យយើងស្វែងរកទីតាំងអាសដ្ឋានបានយ៉ាងជាក់ច្បាស់។ បច្ចេកវិទ្យានេះ ផ្តល់នូវ​ជម្រើស​មានរហូតដល់ ៦០ ភាសា រួមមានទាំងភាសាខ្មែរផងដែរ ហើយអាច​ដំណើរ​ការ​ដោយ​ពុំ​ចាំបា​ច់មានសេវាអ៊ីនថិណិត ដែលជាលក្ខណៈ​ពិសេស​មួយ​សម្រាប់​ការ​ប្រើប្រាស់​នៅ​តំបន់​មាន​សេវា​អ៊ីន​ធឹណិតខ្សោយ ឬមិនអាចភ្ជាប់សេវាអ៊ីនធឺណិតបាន។ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា មានប្រសាសន៍ថា ការដាក់​បញ្ចូល​ប្រព័ន្ធ​អាសយដ្ឋានរបស់ what3words នឹងក្លាយជាការផ្លាស់ប្តូរសម្រាប់សេវាកម្មដឹកជញ្ជូន ដែល​ជួយ​បំពេញ​តម្រូវ​ការ ដែលកំពុងកើនឡើង សម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក និងអនុញ្ញាត​ឱ្យ​ប្រៃសណីយ៍​អាច​បម្រើអតិថិជនបានកាន់តែប្រសើរឡើងនៅគ្រប់ច្រកល្ហកទូទាំងប្រទេស។ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ប្រៃសណីយ៍កម្ពុជា បានបន្ថែមថា បច្ចេកវិទ្យាប្រកបដោយនវារនុវត្តរបស់ What3words បានផ្តល់នូវ​សក្តានុពល​ដ៏​មាន​សារៈ​សំខាន់​ក្នុង​ការ​ពង្រឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៃ​ចែក​ចាយ​បញ្ញើ​ប្រៃ​សណីយ៍ក្នុងឱកាសការចាប់យកភាពជាដៃគូនេះ។លោក គ្រីស ស្ហ៊ែលឌ្រីក (Chris Sheldrick) សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន what3words បានលើកឡើងថា តាមរយៈកិច្ចសហការ​ជាមួយ​នឹង​ក្រុម​ការងារ​របស់​ប្រៃសណីយ៍​កម្ពុជា បច្ចេកវិទ្យានេះនឹងត្រូវបានណែនាំទៅដល់មនុស្សរាប់លាននាក់នៅទូទាំងប្រទេស ដើម្បី​ទទួល​បានសេវាប្រៃសណីយ៍ជាមួយនឹងបទពិសោធន៍ថ្មី និងការធ្វើឱ្យប្រសើរ​ឡើង​នូវ​ការ​ចែក​ចាយ​បញ្ញើ​ប្រកប​ដោយប្រសិទ្ធភាព។ what3words កំពុងត្រូវបានប្រើប្រាស់​យ៉ាង​ទូលំ​ទូលាយ​ដោយ​មនុស្ស​រាប់​លាននាក់នៅទូទាំងពិភពលោក រួមមានស្ថាប័នរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន​សម្រាប់​ការងារ​ប្រចាំ​ថ្ងៃដូចជា ការឆ្លើយតបយ៉ាងឆាប់រហ័សសម្រាប់គ្រាមានអាសន្ន ឧប្បត្តិហេតុផ្សេងៗ តាមរយៈការទទួលបានទីតាំងច្បាស់លាស់ ដើម្បីទៅកាន់ទីកន្លែងដែលរងគ្រោះអាសន្ន ឬកន្លែង​ដែល​មានឧប្បត្តិហេតុកើតឡើង។បច្ចេក​វិទ្យានេះត្រូវបានប្រើប្រាស់ដោយប្រៃសណីយ៍ម៉ុងហ្គោលី នៅឆ្នាំ២០១៦ និងប្រៃសណីយ៍​វៀតណាម នៅឆ្នាំ២០២៣ DHL, 7-Eleven, Lotte Mart, Emart Mongolia និង Domino's Pizza ដើម្បីប្រើប្រាស់សម្រាប់កំណត់ទីតាំងអាសយដ្ឋានរបស់អតិថិជន៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

វឌ្ឍនភាពការជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា ប្រែក្លាយទៅជាល្អប្រសើរឡើងវិញជាជំហានៗ

2024/11/13 03:53:50 pm        391
ដំណើរការជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា ដែលក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា រយៈពេលជាង៣ខែមកនេះ បានធ្វើឱ្យផ្នែកជាច្រើនប្រែក្លាយទៅជាល្អប្រសើរឡើងវិញជាជំហានៗ។ដោយបានជួសជុលកម្រាលស្ពានហាល បង្កាន់ដៃនាគ តួខ្លួននាគ ជើងទម្រនាគ ធ្នឹម និងសសរសងខាងស្ពាននៅផ្នែកខាងជើង បានប្រមាណជាង៤០ភាគរយហើយ។ស្ពានហាលខាងកើតប្រាសាទបេងមាលា ដែលរងការខូចខាត បានចាប់ផ្ដើមដំណើរការជួសជុល តាំងតែពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមមូលនិធិពិសេស របស់មេគង្គ-ឡានឆាង។អ្នកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ជំហានដំបូងក្រុមការងារបានចាប់ផ្ដើមជួសជុលនៅផ្នែកខាងជើងនៃស្ពានហាល ដោយចាប់ផ្តើមពីក្បាលនាគនៅទិសខាងកើត។ ក្រុមការងារបានជួសជុលពង្រឹងគ្រឹះដែលស្រុត ដោយជំនួសថ្មបាយក្រៀមថ្មីដែលផុកផុយ។ រៀបផ្គុំកម្រាលថ្មភក់នៃស្ពានហាល ដំឡើងធ្នឹម បង្កាន់ដៃនាគ ជើងទម្រនាគ សសរសងខាងស្ពានហាល និងតភ្ជាប់បំណែកក្បាលនាគដែលបែកជាបីបំណែកនៅតាមទីតាំដើមបានមួយចំហៀង គឺនៅសល់តែផ្នែកខាងត្បូងមួយចំហៀងទៀតប៉ុណ្ណោះ។អ្នកស្រី បានបញ្ជាក់ថា ការងារជួសជុលស្ពានហាលនៅផ្នែកខាងជើងនៃស្ពានហាល សម្រេចបានប្រមាណជាង ៤០ភាគរយ ហើយបច្ចុប្បន្ន ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា កំពុងជួសជុលដោយចិត្តទុកដាក់ ដើម្បីឱ្យការងារប្រព្រឹតិ្តទៅដោយរលូន និងត្រូវតាមលំនាំដើមបុរាណឡើងវិញ។ មិនតែប៉ុណ្ណោះ ក្រុមការងារក៏មានសេចក្តីត្រេកអរចំពោះការងារជួសជុលនេះដែរ ដោយហេតុថា ក្រុមការងារបានរកឃើញថ្មនៃរចនាសម្ពន្ធរបស់ស្ពានហាលនេះស្ទើរតែពេញលេញទាំងមូលឡើងវិញ។ រីឯ ថ្មភក់មួយចំនួនដែលបាក់បែក ខូចខាត ក្រុមការងារបានជួសជុលពង្រឹង និងអាចយកទៅរៀបផ្គុំទៅទីតាំងដើម។បន្ទាប់ពីបញ្ចប់ការជួសជុលនៅផ្នែកខាងជើងរួច ក្រុមការងារនឹងចាប់ផ្ដើមផ្នែកខាងត្បូងជាបន្តទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នាដៃចម្លាក់ដីខ្សាច់របស់វិចិត្រករនៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ឆ្លុះបញ្ចាំងពីបាតុភូតធម្មជាតិអែលនីញ៉ូ
07/06/2026 08:07 PM
ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា ​និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង
07/06/2026 08:07 PM
ម្ចាស់ធុរកិច្ចនៅទីក្រុង La Guairaរបស់វេណេស៊ុយអេឡា រង់ចាំការវិលត្រឡប់មកវិញនៃវិស័យទេសចរណ៍
07/06/2026 08:07 PM
ចៅប្រុសរបស់អតីតប្រធានាធិបតី​គុយបា បញ្ជាក់​ថា បើកចំហ ចំពោះការចរចាជាមួយសហរដ្ឋអាមេរិក
07/06/2026 08:07 PM
វិមានក្រឹមឡាំងបញ្ជាក់​ថា សមយុទ្ធកងទ័ពជើងទឹករុស្ស៊ី-ចិន មិនមែនជាការគំរាមដល់ប្រទេសដទៃឡើយ
07/06/2026 08:07 PM
ការបាក់ទឹកទំនប់បង្កឱ្យមានការជម្លៀសចេញ នៅភាគខាងត្បូងនៃ​ប្រទេសចិន
07/06/2026 08:07 PM
ក្រសួងការពារជាតិ៖ យន្តហោះចម្បាំងរបស់​អង់គ្លេស បានស្ទាក់យន្តហោះរុស្ស៊ី នៅសមុទ្រន័រវ៉ែស
07/06/2026 08:07 PM
យន្តហោះទម្លាក់ទឹក ខណៈភ្លើងឆេះព្រៃនៅបារាំងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួន
07/06/2026 08:07 PM
លោករដ្ឋមន្រ្តីការពារជាតិ Wladyslaw ៖ ការឆ្លាស់វេនទាហានអាមេរិកនៅប៉ូឡូញ នឹងចាប់ផ្តើមឡើងវិញក្នុងពេលប៉ុន្មានសប្តាហ៍ទៀត
07/06/2026 08:07 PM
ទឹកជំនន់ដ៏គំហក់ និងបំណាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបិទផ្លូវហាយវ៉េនៅភាគខាងជើងឥណ្ឌា
07/06/2026 08:07 PM