សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) នៅខេត្តត្បូងឃ្មុំ
ជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
កម្មវិធី “បរិច្ចាគឈាម ចងចាំវីរភាព"រំលឹកដល់ការលះបង់របស់សម្ដេចតេជោ និងដើម្បីជួយសង្គ្រោះជីវិត

ព័ត៌មានជាតិ

រដ្ឋបាលខេត្តឧត្តរមានជ័យ គ្រោងរៀបចំការប្រណាំងទូកនៅដើមខែ​វិច្ឆិកា ដើម្បីបង្ករលក្ខណៈសប្បាយរីករាយជូនពលរដ្ឋ

2024/10/08 03:49:12 pm        89
រដ្ឋបាលខេត្តឧត្តរមានជ័យ គ្រោងនឹងរៀបចំការប្រណាំងទូក នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ នៅមុខបរិវេណវេទិកាអុំទូកបឹងស្នោរ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីបង្ករលក្ខណៈសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ បានទស្សនាកម្សាន្ត នាឱកាសពិធីបុណ្សអុំទូក នាពេលខាងមុខនេះ។ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា ការ​ប្រារព្ធ​ពិធីបុណ្សអុំទូក អកអំបុក សំពះព្រះខែ បណ្តែតប្រទីប ដែលរដ្ឋបាលខេត្តត្រៀមនឹងរៀបចំនៅឆ្នាំនេះ គឺដើម្បី​បង្កើន​ការអបអរ ភាពសប្បាយរីករាយជូន​ដល់បងប្អូន​ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ទូទៅគ្រប់​មជ្ឈដ្ឋាន​ឲ្យ​មក​ទស្សនា​កម្សាន្ត​ឲ្យបានកាន់តែច្រើនកុះករ ​នៅនឹងមូលដ្ឋានរបស់ខ្លួន ក៏ដូចជាការរួមចំណែកកាត់បន្ថយការចំណាយនានារបស់បងប្អូនប្រជាពលរដ្ឋ​ដែល​ពុំមាន​លទ្ធភាព​ក្នុងការធ្វើដំណើរទៅ​ចូលរួម​ទស្សនា​នៅ​ឯរាជធានីផងដែរ។ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការដែលយើងមាន​ឱកាសរៀបចំពិធីបុណ្សជាតិធំៗ​ជាច្រើន​នៅពេលនេះ គឺដោយសារតែសង្គមជាតិ​បច្ចុប្បន្ន​មាន​សុខសន្តិភាព ​ស្ថេរភាព ​សន្តិសុខ​សង្គម កំណើន​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ​មាន​ភាព​ល្អប្រសើរ​ផងនោះ ​ក្រោមការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្តេចធិបតី នាយក​រដ្ឋ​មន្រ្តី​នៃ​កម្ពុជា ទើប​យើង​មាន​ការ​ជួបជុំគ្នា​បង្ករ​ការ​ស្បាយរីករាយ ​និង​មានអ្វីៗ​គ្រប់យ៉ាង​បាន​មក​ដល់​ពេល​បច្ចុប្បន្ន​នេះផងដែរ ។សូមបញ្ជាក់ថា ​រដ្ឋបាលខេត្តឧត្តរមានជ័យ​ នឹងប្រារព្ធពិធីបុណ្សអុំទូក ​មានរយៈពេល២ថ្ងៃ ចាប់​ពី​ថ្ងៃទី០៤-០៥ ខែ​វិច្ឆិកា ​ឆ្នាំ២០២៤ នាពេលខាងមុខនេះ ​មានការបាញ់កាំជ្រួច អមជាមួយនឹងការប្រគុំ​តន្ដ្រី​ខ្នាតយក្សក្រុមហ៊ុនវឌ្ឍនៈ ដើម្បីបង្ករលក្ខណៈសប្បាយរីករាយជូនពលរដ្ឋ មក​ទស្សនា​កម្សាន្ត​ឲ្យបានកាន់តែច្រើនកុះករ ។

មនី្ទរពេទ្យព្រះអង្គឌួងពង្រឹងការផ្តល់សេវាឆ្លើយតបទៅនឹងកំណើនអ្នកជំងឺមានចំនួនកើនឡើងច្រើន

2024/10/08 03:42:53 pm        1028
មនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានខិតខំពង្រឹងការផ្តល់សេវាកម្ម ដើម្បី​ឆ្លើយ​តបទៅ​នឹងកំណើនអ្នកជំងឺទៅទទួលសេវាព្យាបាលជំងឺមានចំនួនកើនឡើងច្រើន។លោក នង ម៉ានិត នាយករងមនី្ទរពេទ្យព្រះអង្គឌួង បានថ្លែងប្រាប់ BTV នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះថា ប្រជាពលរដ្ឋមកពីគ្រប់ទិសទី មានទំនុកចិត្ត និងជឿជាក់​មក​ទទួល​សេវា​ពី​ក្រុម​គ្រូពេទ្យជំ​នាញនៃមនី្ទរពេទ្យព្រះអង្គឌួង ជាពិសេសប្រជាពលរដ្ឋដែលប្រើប្រាស់ប័ណ្ណប.ស.ស និង​ប័ណ្ណមូលនិធិសមធម៌ បានមកទទួលសេវាក្នុងមនី្ទរពេទ្យជារៀងរាល់ថ្ងៃ។ ឆ្លើយ​តប​ទៅនឹងកំណើនប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី មកទទួលសេវាពិនិត្យ ព្យាបាល​ជំងឺ​ក្នុង​មនី្ទរ​ពេទ្យដ៏ច្រើននេះ ដោយសារថ្នាក់ដឹកនាំមនី្ទរពេទ្យ ដែលមានលោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានខិតខំពង្រឹងគ្រប់គ្រងសេវាកម្ម ជាពិសេស​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈរបស់គ្រូពេទ្យ ចំពោះការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ ដូចជា៖ ការពង្រឹង​ក្រម​សីល​ធម៌ បច្ចេកទេស បច្ចេកទេសនៃការព្យាបាលជំងឺ ការបំពាក់ឧបករណ៍វេជ្ជសាស្រ្តទំនើបៗ ដើម្បី​ផ្តល់​ការ​ព្យាបាលឲ្យមានប្រសិទ្ធភាព និងរៀបចំបុគ្គលិក គ្រូពេទ្យជំនាញ រងចាំផ្តល់សេវា​គ្រប់​ពេល​វេលា ២៤ម៉ោង លើ២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្តាហ៍ ក្នុងករណីបង​ប្អូន​ប្រជា​ពលរដ្ឋ​មាន​បញ្ហា​សុខភាព សូមអញ្ជើញមកទទួលសេវាកម្មក្នុងមនី្ទរពេទ្យព្រះអង្គឌួង បានគ្រប់ពេលវេលា។ជាមួយគ្នានោះដែរលោកវេជ្ជបណ្ឌិត ហេង មុន្នីរ័ត្ន ឯកទេសសោភ័ណសល្យសាស្រ្ត និង​ជា​ប្រធាន​ផ្នែក​វះ​កាត់​ទូទៅនៃមនី្ទរពេទ្យព្រះអង្គឌួង បានលើកឡើង​ពី​សារ​បាន​នៃ​ការ​កកើត​ដំបូង​នៃ​ផ្នែ​ក​វះ​កាត់​ទូទៅ មកដល់ពេលនេះបង្កើត និងដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋ លើផ្នែកនេះ មាន​រយៈ​ពេល៦ឆ្នាំមកហើយ ផ្នែកវះកាត់ទូទៅនេះ ត្រូវបានបែងចែកជា៥ជំនាញផ្សេងទៀត ដូចជា៖ វះកា​ត់សោភ័ណសល្យសាស្រ្ត វះកាត់ប្រព័ន្ធទឹកមូត្រ ឬតម្រង់នោម វះកាត់ខួរក្បាលឆ្អឹងខ្នង វះ​កាត់​ឆ្អឹង និងវះកាត់ប្រព័ន្ធរំលាយអាហារ។ ដោយក្នុងមួយថ្ងៃមានបងប្អូនប្រជាពលរដ្ឋ មកទទួល​សេវា​ចន្លោះពី២០០នាក់ ទៅ៤០០នាក់។លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានសង្កត់ធ្ងន់ថា មក​ដល់​ពេល​នេះ​មនី្ទរ​ពេទ្យ មានក្រុមការងារគ្រូពេទ្យ បុគ្គលិក និងអ្នកបម្រើសេវាកម្មផ្សេងៗ សរុបជាង​៦០០​នាក់​។ ទន្ទឹមនឹងនោះ ក្នុងមួយថ្ងៃមនី្ទរពេទ្យព្រះអង្គឌួង មានប្រជាពលរដ្ឋមកទទួលសេវាពិគ្រោះ ពិនិត្យ ព្យាបាលជំងឺ ចន្លោះពី២៤០០នាក់ ទៅជាង៣០០០នាក់ និងប្រជាពលរដ្ឋ​សម្រាក​ព្យាបាល​ជំងឺ ចន្លោះពី៥០០នាក់ ទៅ៦០០នាក់ ក្នុងមួយថ្ងៃ។ ចំពោះចំនួនអត្រា​ប្រើប្រាស់​គ្រែ​សម្រាប់​អ្នក​ជំងឺ មានការប្រើប្រាស់លើសចំនួន ដែលបច្ចុប្បន្នមនី្ទរពេទ្យមានចំនួន៥២០គ្រែ បើ​ទោះ​បី​ចំនួនអត្រាប្រើប្រាស់គ្រែមានចំនួនកើនឡើង ប៉ុន្តែថ្នាក់ដឹកនាំ​មនី្ទរ​ពេទ្យ​ខិត​ខំ​សម្រប​សម្រួល និងរៀបចំចាត់ចែងជូនអ្នកជំងឺបានយ៉ាងល្អប្រសើរ៕ អត្ថបទ រដ្ឋា

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូជាន់​ខ្ពស់ចូលរួម​កិច្ចប្រជុំ​កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសឡាវ

2024/10/08 03:28:59 pm        719
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹក​នាំ​គណៈ​ប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំ​កំពូល​ពាក់​ព័ន្ធ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤នេះ។យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរ សម្ដេចមហាបវរធិបតី និង​លោកជំទាវបណ្ឌិត រួមមានលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និង​សហ​ប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងតំណាង​វិស័យ​ឯកជន នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងផងដែរថា កិច្ចប្រជុំកំពូលអាស៊ាន នឹងធ្វើឡើង​ក្រោម​មូល​បទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» នឹងផ្តោតទៅ​លើ​ការ​ជំរុញ​បន្ថែម​ទៀត​នូវ​វឌ្ឍនភាព​នៃ​ការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅកាន់ការសម្រេច​បាន​ចក្ខុ​វិស័យ​សហគម​ន៍​អាស៊ាន​ឆ្នាំ​២០២៥ និងការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ាន តាមរយៈ​យន្តការនានាដែលដឹកនាំដោយអាស៊ាន ក្នុងគោលដៅលើកកម្ពស់ការតភ្ជាប់ និងភាព​ធន់​នៅ​ក្នុង​តំបន់ និងក្រៅតំបន់ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន និងដែលកំពុងកើត​មាន​ប្រកប​ដោយ​ប្រសិទ្ធភាព។បើតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងឱកាសនៃកិច្ចប្រជុំកំពូលខាងលើ សម្តេច​មហា​បវរធិបតី នឹងអញ្ជើញចូលរួម​ក្នុង​ជំនួប​ថ្នាក់​ដឹក​នាំ​អាស៊ាន​ជាមួយ​តំណាង​នៃ​មហា​សន្និបាត​អន្តរ​សភាអាស៊ាន (AIPA) ជំនួបថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) ជំនួបថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងនៃយុវជនអាស៊ាន និងកិច្ចប្រជុំ​កម្រិត​ថ្នាក់​ដឹកនាំ​ប្រទេសនៃសហគមន៍បំភាយឧស្ម័នសូន្យ អាស៊ី (AZEC) លើកទី២។សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក៏គ្រោងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួនទៀត ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត៕

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងអង្គការនារី ដើម្បីសន្តិភាព​ចុះអនុស្សរណៈគ្នាលើក កម្ពស់ដោះស្រាយវិវាទនៅមូលដ្ឋាន

2024/10/08 03:11:56 pm        668
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងលោកស្រី គ្រី ស៊ុយហៀង នាយិកាប្រតិបត្តិនៃអង្គការនារីដើម្បីសន្តិភាព នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់ការដោះស្រាយវិវាទនៅមូលដ្ឋាន។ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានលើកទ្បើងអំពីវឌ្ឍនភាពការងារសំខាន់ៗ ដែល អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ. សម្រេចបាននាពេលកន្លងមក ក៏ដូចជាទិសដៅការងារទៅមុខរទៀត ហើយឯកឧត្តម ក៏បានចាត់ទុកថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា នាពេលនេះ គឺជាវឌ្ឍនភាពថ្មីមួយបន្ថែមទៀត ស្របតាមចក្ខុវិស័យរបស់ អ.ដ.ក. និងទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់យន្តការនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឱ្យកាន់តែងាយស្រួល កាន់តែសម្បូរបែប កាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន និងកាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ ផ្តោតសំខាន់លើការបង្កើតភាពជាដៃគូលើកិច្ចសហការពង្រឹងការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ អំពីអត្ថប្រយោជន៍នៃយន្កការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ការផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេសក្នុងការសម្រុះសម្រួលដោះស្រាយវិវាទ និងការផ្តល់នូវវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញនៅមូលដ្ឋាន៕ អត្ថបទ៖បាន ចក់ 

កម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៤ នៅប្រទេសឡាវ

2024/10/08 02:31:08 pm        831
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅថ្ងៃម្សិលមិញនេះ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៤ ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។យោងតាមក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសឡាវឆ្នាំ២០២៤ ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ ពិភាក្សាលើរបៀបវារៈសំខាន់ៗនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន រួមមាន៖ ការអនុវត្តផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ និងការរៀបចំសហគមន៍សេដ្ឋកិច្ចអាស៊ានក្រោយឆ្នាំ២០២៥ របៀបវារៈចីរភាពអាស៊ាន និងបដិវត្តន៍ឌីជីថលអាស៊ាន ក៏ដូចជាពិនិត្យឯកសារសមិទ្ធផលក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានដើម្បីត្រៀមដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕ 

ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ គ្រោងរៀបចំឡើងនៅខែធ្នូខាងមុខ

2024/10/08 02:24:22 pm        442
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី​១៧ ឆ្នាំ២០២៤» នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូខាងមុខនេះ នៅក្នុង​បុរី​ប៉េង​ហួត បឹងស្នោ រាជធានីភ្នំពេញ ដោយគ្រោងរៀបចំឡើងចំនួនពី ២៥០ ដល់ ៣០០ស្តង់។ក្រសួងពាណិជ្ជកម្ម នៅក្រោយចប់កិច្ចប្រជុំផ្សព្វផ្សាយស្តីពី «អត្ថ​ប្រយោជន៍​ពី​ការ​ចូល​រួម​ពិព័រណ៍ផ​លិត​ផល​ខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤» នៅថ្ងៃទី៧ ខែតុលានេះ បាន​ឲ្យ​ដឹង​ថា ក្នុងចំណោមស្តង់ចំនួនប្រមាណ៣០០នេះ រួមមានស្តង់រួមរបស់ក្រសួងពាណិជ្ជកម្ម ស្តង់​របស់មន្ទីររាជធានី-ខេត្ត ស្តង់របស់ស្ថានទូតបណ្តាប្រទេសនានា។ ស្តង់របស់សមាគម-សហព័ន្ធ និង​ស្តង់របស់ក្រុមហ៊ុនវិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក។ប្រភពដដែល បានឲ្យដឹងទៀតថា ក្នុងព្រឹត្តការណ៍នេះដែរ ក៏នឹងមានរៀបចំកម្មវិធី និង​ព្រឹត្តិការណ៍​អម​មួយ​ចំនួន​ផងដែរ មានដូចជា៖ វេទិកាពាណិជ្ជកម្មឌីជីថល វេទិកាកិច្ចសហប្រតិបត្តិការ​ឧស្សា​ហ​កម្ម​កម្ពុជា-កូរ៉េ ការធ្វើបទបង្ហាញស្តីពីការត្រៀមខ្លួនសម្រាប់ការនាំចេញ និងការ​តាំង​បង្ហាញ​ផលិត​​ផលឧស្សាហកម្ម ពិធីប្រគល់ពានរង្វាន់ពាណិជ្ជកម្មអេឡិចត្រូនិច និងការប្រគុំតន្រ្តីជាដើម។សូម​បញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយស្តីពី «អត្ថប្រយោជន៍ពីការចូលរួមពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤» ដឹកនាំដោយ ឯកឧត្តម សំហេង បូរ៉ា រដ្ឋ​លេខា​ធិការក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ​របស់​ក្រសួង​ពាណិជ្ជកម្ម រួមទាំងលោក-លោកស្រីជាប្រធានសមាគម-សហព័ន្ធ និងលោក-លោកស្រី​ជា​ប្រធាន​ក្រុម​ហ៊ុន/សហគ្រាសវិស័យឯកជនជាច្រើនរូបផងដែរ៕ 

[BREAKING NEWS] សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យសម្រេចបញ្ចប់តំណែង លោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល

2024/10/08 02:13:09 pm        665
នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក កន សុខកាយ ពី​អភិបាល​ស្រុកល្វាឯម ខេត្តកណ្តាល។ 

សម្ដេច ម៉ែន សំអន ប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកណ្តាល

2024/10/08 01:31:12 pm        78
រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានចាត់តាំងឡើងដោយផ្អែកលើស្មារតីឯករាជ្យជាតិដ៏បរិសុទ្ធរបស់ប្រជាជនកម្ពុជាសាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមែប្រមូលរាល់កម្លាំងសង្គមដោយមិនប្រកាន់និន្នាការនយោបាយជំនឿ សាសនា វណ្ណៈ កម្មករ កសិករ បញ្ញវន្ត ព្រះសង្ឃ ជនជាតិ រួមទាំងប្រជាពលរដ្ឋខ្មែរទាំងឡាយ ដែលរស់នៅក្រៅប្រទេសផងដែរ ។ នេះគឺជាការលើកឡើងរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិកម្ពុជា នាឱកាសអញ្ជើញជាអធិបតីនៃពិធីប្រកាសទទួលស្គាល់​គណៈកម្មាធិការ​រណសិរ្សសាមគ្គីអភិវឌ្ឍន៍​មាតុភូមិកម្ពុជា ​ខេត្តកណ្តាល ​នៅសាលាខេត្ត នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានរំឭកថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នប្តូរឈ្មោះថា « ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា » ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ធ្នូ ១៩៧៨ នៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដោយមានការឧបត្ថម្ភគាំទ្រស្មារតី និងសម្ភារៈទៅវិញទៅមករវាងបណ្តាប្រទេសជាមិត្ត ហើយជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុមបានប្រមូលផ្តុំគ្នា ដើម្បីដាក់ចេញនូវផែនការរំដោះជាតិ សិទ្ធិសេរីភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាចេញពីរបបកម្ពុជាប្រជាធិបតេយ្យ បនប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត ។ រណសិរ្សនេះ គឺជាអង្គការសាមគ្គីភាពប្រជាជនកម្ពុជាដ៏ទូលំទូលាយ ទាំងក្នុង និងក្រៅប្រទេស ដោយមិនប្រកាន់សាសនា វណ្ណៈ និន្នាការនយោបាយ ប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ ស្រឡាញ់​សន្តិភាព ប្រជាធិបតេយ្យ និងសេរីភាព ស្ម័គ្រចិត្តចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឈានទៅសម្រេចការកាត់បន្ថយភាពក្រីក្រ ដើម្បីវិបុលភាព ភាពសុខដុមរមនា និងសុភមង្គលជូន​ប្រជាជនកម្ពុជា។ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បន្តថា រណសិរ្សនេះ យកចិត្តទុកដាក់ការពារសិទ្ធិសេរីភាព និងផលប្រយោជន៍ត្រឹមត្រូវរបស់ប្រជាជន ដោយគោរពរដ្ឋធម្មនុញ្ញ ​និងច្បាប់បញ្ញត្តិជាធរ​មានរបស់រដ្ឋ ប្រមូលផ្តុំគំនិតយោបល់ និងសំណូមពរពីប្រជាជន ដើម្បីលើកសំណើជូនស្ថាប័នមានសមត្ថកិច្ចពិនិត្យ និងដោះស្រាយ។ រណសិរ្ស ចូលរួមកសាង និងពង្រឹងពង្រីកទំនាក់ទំនងសាមគ្គី មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រជាជនកម្ពុជា ជាមួយប្រជាជនបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក។ សម្ដេចកិត្តិសង្គបណ្ឌិត បានរំឭដល់កម្មវិធីអំពីភារកិច្ចទាំង ៧ ចំណុច របស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ហើយជាចុងក្រោយសម្ដេចកិត្តិសង្គហបណ្ឌិត បានសង្កត់ធ្ងន់ថា សុខ​សន្តិភាព រយៈពេលជាង ២៥ឆ្នាំមកនេះ កើតឡើងពីការ ខិតខំ តស៊ូ លះបង់ ព្យាយាមដោយភាព​អត់ធ្មត់ និងទប់ទល់នឹងកត្តាអវិជ្ជមានច្រើន​ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី​នៃព្រះរាជាណាកម្ពុជា ​និងការចូលរួមគាំទ្រពីសំណាក់ប្រជាជនកម្ពុជាទាំងអស់។ ហេតុនេះ យើងត្រូវអរគុណសន្តិភាព ត្រូវរួមគ្នាការពារសន្តិភាពឱ្យបានឋិតថេរគង់វង្សរឹងមាំជានិច្ច។ សម្ដេច ម៉ែន សំអន សង្កត់ធ្ងន់ផងដែរថា « មានសន្តិភាពទើបមានការអភិវឌ្ឍប្រកបដោយចីរភាព យើងមិនអនុញ្ញាតដាច់ខាតឱ្យពួកអ្នកនយោបាយជ្រុលនិយមមួយក្ដាប់តូចមកបំផ្លាញសន្តិភាព ។ ក្នុងន័យនេះសម្ដេចបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាចូលរួមលើកកម្ពស់ស្មារតីជាតិនិយម និងបន្តជ្រោងទង់មហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ និងបាវចនាជាតិ សាសនា ព្រះមហាក្សត្រ ប្រឆាំងដាច់ខាតនូវរាល់សកម្មភាពណាដែលធ្វើឱ្យសាមគ្គីភាពត្រូវចុះខ្សោយ។ ការបែកបាក់ជាតិពីអតីតកាលបានផ្ដល់ឱ្យយើងនូវមេរៀនដ៏ឈឺចាប់បំផុត ដែលយើងត្រូវតែចងចាំជានិច្ច មិនត្រូវឱ្យស្ថានភាពដ៏អាក្រក់នេះអាចកើតមានជាថ្មីបានឡើយ » ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

ក្រុមប្រឹក្សា និងរដ្ឋបាលរាជធានីធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅខណ្ឌបឹងកេងកង ដើម្បីស្ដាប់សំណូមពរពលរដ្ឋ

2024/10/08 12:56:29 pm        254
ភ្នំពេញ ៖នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំធ្វើវេទិកា​ផ្សព្វ ផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីអាណត្តិទី៤ ឆ្នាំ២០២៤ នៅខណ្ឌ​បឹង​កេង​កង ក្រោមវត្តមាន ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម សុខ ពេញ​វុធ អភិបាលរងរាជធានីភ្នំពេញ។ក្នុងវេទិកានេះ ប្រជាពលរដ្ឋក្រៅពីការអរគុណចំពោះអាជ្ញាធរហើយ ក៏មានប្រជាពលរដ្ឋ​លើក​ឡើង​ជា​សំណើ និងសំណូមពរផ្ទាល់មាត់ ដើម្បីអោយអាជ្ញាធរដោះស្រាយដូចជា ស្នើដាក់បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ សុំប្តូរបង្គោលភ្លើងថ្មី ជាមួយនិងការសុំកាប់ដើមឈើពុកផុយផងដែរ។ក្នុងឱកាសនោះឯកឧត្ដម សុខ ពេញវុធ បានលើកឡើងថា រាល់សំណើ និងសំណូមពរ​ផ្ទាល់​មាត់​របស់​បង​ប្អូនប្រជាពលរដ្ឋនៅក្នុងវេទិកានេះ លោកអោយមន្ទីរសាធារការ និងដឹកជញ្ជូនរាជ​ធានី​ភ្នំពេញ ចុះពិនិត្យជាក់ស្តែង រួចសុំគោលការមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយជូន។ឯកឧត្ដម សុខ ពេញវុធ បានបញ្ជាក់ផងដែរថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលបាន​ស្នើ​ឡើង​ជា​លាយ​លក្ខណ៍អក្សរ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញ​នឹង​យក​មក​ដោះ​ស្រាយ​ពេល​ក្រោយ ពោលគឺ អ្វីជាអត្ថិភាព ចាំបាច់បន្ទាន់ៗអាជ្ញាធរនឹងដោះស្រាយមុនគេ ហើយអ្វីដែល​នៅ​សេស​សល់នឹងដាក់ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិលរាជធានី ខណ្ឌ សង្កាត់។ថ្លែងក្នុងពិធីបិទវេទិការឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានលើកឡើងថា វេទិកា​ផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោល​គឺ​នៅក្នុ​ង​ខែ​តុលា វិច្ឆិកា និងខែធ្នូ ហើយសំរាប់ខណ្ឌនីមួយៗត្រូវធ្វើឡើងនៅខែមិថុនារាល់ឆ្នាំ។ វេទិកា​ផ្សព្វ​ផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ផ្តោតសំខាន់ពាក់ព័ន្ធ និងកង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍​នៅ​មូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរដឹងលឺ និងរកយន្តការដោះស្រាយជូន។ សម្រាប់កា​រ​ចូល​រួម​មតិ​យោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាន​នាំ​មក​នូវ​សក្តានុពល​យ៉ាងធំធេង និងបានធ្វើអោយរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវ​ចំណុច​អសកម្ម​នា​របស់​ខ្លួន​ពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុង​មូល​ដ្ឋាន​អោយ​បាន​ល្អ​ប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពលរដ្ឋអោយមានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាងអោយរដ្ឋបាលសាធារណៈ៕

បេក្ខជន​ប្ដេជ្ញាខ្ពស់​ក្នុងការយកនិទ្ទេស​ល្អជូនខ្លួនឯង និងគ្រួសារ ទោះការ​ប្រឡង​មាន​ការ​រឹត​បន្តឹង​ក៏ដោយ

2024/10/08 12:49:09 pm        464
បើទោះបីជាការប្រឡងមានការរឹតបន្តឹងក៏ដោយ ក៏បេក្ខជនប្រឡង ប្តេជ្ញាខ្ពស់​ក្នុង​ការ​យក​និទ្ទេស​ល្អជូន​ខ្លួនឯង និងក្រុមគ្រួសារ ។ បេក្ខជនប្រឡង នាមណ្ឌលវិទ្យាល័យបាក់ទូងសប្បាយរីករាយ ចំពោះការ​ប្រឡង​ពេញ​មួយ​ព្រឹក​នេះ ព្រោះពួកគាត់ធ្វើបានល្អច្រើន ដែលកត្តានេះអាចកើតឡើងបាន ដោយសារការ​ខិតខំ​ទន្ទេញ​មេរៀ​ន រំលឹកមេរៀន មកជាយូរហើយ មុនមកដល់ដំណាក់កាលប្រឡងនៅថ្ងៃនេះ។ បេក្ខជន រំពឹងខ្ពស់ ក្នុងការប្រឡងឱ្យបានជាប់ និងជាប់ក្នុងការទទួលបាននិន្ទេសល្អ ដើម្បី​សម្រាប់​ខ្លួន​ឯងផង និងផ្តល់ក្តីសប្បាយចិត្តជូនដល់ឪពុកម្តាយផង ។ ឪពុកម្តាយអាណាព្យាបាលសិស្សានុសិស្ស ដែលបានទៅឈររង់ចាំ ដើម្បី​ជា​កម្លាំងចិត្ត​ដល់​កូន​ៗ​របស់​ខ្លួន បានបង្ហាញការគាំទ្របំផុតចំពោះ ក្រសួងដែលបានរឹតបន្តឹងការ​ប្រឡង​ប្រក​ប​ដោយ​ប្រសិទ្ធិ​ភាព ព្រោះនេះជាការធ្វើឱ្យធនធានមនុស្ស កាន់តែមានគុណភាពខ្លាំងខ្លា ដើម្បីជាសសរ​ទ្រូង​ដ៏​រឹង​មាំសម្រាប់សង្គមជាតិទៅថ្ងៃអនាគត។ សូមបញ្ជាក់ថា វិទ្យាល័យបាក់ទូក មានមណ្ឌលប្រឡងចំនួន០៣ , ដោយមានបន្ទប់​ប្រឡង​១០៧​បន្ទប់ និងបេក្ខជនប្រឡងសរុប ២៦៥៤អង្គនាក់ ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣ - ២០២៤នេះ នឹង​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល​២​ថ្ងៃ គិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ។ ក្នុងនោះ បើនិយាយ​សម្រាប់​ក្រប​ខណ្ឌ​ទូទាំងរាជធានីភ្នំពេញវិញ គឺមានមណ្ឌលប្រឡងសរុបចំនួន៣២មណ្ឌល៕ អត្ថបទ ៖ លីហេង 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM
ប្រទេសន័រវែសស្វែងរកការហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយនឹងអ្នកតាំងលំនៅឋានអ៊ីស្រា អែលខុសច្បាប់
06/20/2026 03:06 PM
ជនអន្តោប្រវេសន៍នីហ្សេរីយ៉ាដែលវិលត្រឡប់មកពីអាហ្វ្រិកខាងត្បូង កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច
06/20/2026 03:06 PM
សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
06/20/2026 02:06 PM
មេដឹកនាំសហភាពអឺរ៉ុបឯកភាពគ្នាបន្តទណ្ឌកម្មលើប្រទេសរុស្ស៊ីរយៈពេលមួយឆ្នាំទៀត
06/20/2026 02:06 PM
មន្ត្រីជាន់ខ្ពស់៖ អ៊ីរ៉ង់មិនដកពីការចរចាអំពីបទឈប់បាញ់នៅប្រទេសលីបង់ជាមួយអាមេរិកទេ
06/20/2026 02:06 PM
WHOនិយាយថា ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោបានឆ្លងដល់គ្រូពេទ្យចំនួន ៧៥នាក់ ចាប់តាំងពីខែឧសភាមក
06/20/2026 02:06 PM
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) នៅខេត្តត្បូងឃ្មុំ
06/20/2026 01:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងលីបង់បណ្តាលឲ្យមនុស្សយ៉ាងតិច ៤៧នាក់ ស្លាប់ និង ៩៧នាក់រងរបួស
06/20/2026 01:06 PM
ជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 01:06 PM