ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា
អ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលប្រាសាទបក្សីចាំក្រុង និងកំពង់ទឹកយសោតដាក

ព័ត៌មានជាតិ

ក្រុមហ៊ុន ហ៊ិននីគែន ប្ដេជ្ញាចិត្តបន្តការវិនិយោគនៅកម្ពុជា

2024/09/10 02:04:01 pm        928
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអនុញ្ញាតជូនលោក Jacco Van Der Linden អគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន ហ៊ិននីគែន (Heineken) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប លោក Jacco Van Der Linden អគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន ហ៊ិននីគែន (Heineken) បានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា ក្នុងរយៈពេល៣០ឆ្នាំ និងថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្តល់កិច្ចសហការ និងការយកចិត្តទុកដាក់ដល់ក្រុមហ៊ុន កន្លងមក។ ទន្ទឹមនឹងនេះ លោកអគ្គនាយកប្រចាំតំបន់បានប្ដេជ្ញាចិត្តក្នុងការបន្តការវិនិយោគនៅកម្ពុជា ដោយអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន ចូលរួមការពារអ្នកប្រើប្រាស់ និងរួមចំណែកលើកកម្ពស់ការទទួលខុសត្រូវក្នុងសង្គម រួមទាំងកិច្ចការពារបរិស្ថាន។ សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះទំនុកចិត្ត និងការជឿជាក់របស់ក្រុមហ៊ុនហ៊ិននីគែន ដែលបានសម្រេចចិត្តធ្វើការវិនិយោគនៅប្រទេសកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួមទាំងការបង្កើតការងារដោយផ្ទាល់និងប្រយោល នៅកម្ពុជា ក្នុងរយៈពេល៣ទសវត្សរ៍ មកនេះ។ សម្តេចធិបតីបានគូសរំលេចអំពីការបន្តយកចិត្តទុកដាក់ និងកិច្ចខំខិតប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធានានូវបរិយាកាសវិនិយោគល្អប្រសើរប្រកបដោយភាពទាក់ទាញ តាមរយៈការដាក់ចេញនូវច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងកញ្ចប់វិធានការនានា ដើម្បីធានាការប្រកួតប្រជែងដោយស្មើភាពគ្នា ជំរុញភាពជោគជ័យរបស់វិនិយោគិនដែលមានស្រាប់ និងទាក់ទាញវិនិយោគិនថ្មីបន្ថែមទៀត៕

សម្តេចតេជោ ហ៊ុន សែន៖ អាស៊ាន ប្រកាន់ខ្ជាប់ពហុភាគីនិយម ផ្តោតលើប្រជាជន និងយកប្រជាជនធ្វើជាស្នូល

2024/09/10 02:01:12 pm        877
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​ចែករំលែកនូវទស្សនៈវិស័យសាមគ្គីភាព សក្តានុពល ពហុភាគីនិយម របស់អាស៊ាន ជាពិសេស​អាស៊ានបានប្រកា​ន់​ខ្ជាប់​ដោយយកប្រជាជនជាស្នូល។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានគូសបញ្ជាក់បែបនេះតាមរយៈសុ​ន្ទរក​ថា​​ពិសេសក្រោមប្រធានបទ (មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាននិងវិបុលភាពក្នុងអាស៊ាន) ក្នុង «វេទិកា​ចំណេះ​ដឹង​ពិភពលោកលើកទី២៥» នៅ​សាធា​រណរដ្ឋកូរ៉េ នាថ្ងៃទី១០ខែកញ្ញានេះ។សម្តេចតេជោថ្លែងថា អាស៊ានបានទាក់ទាញវិនិយោគ និងដៃគូពីខាងក្រៅមកវិនិយោគយ៉ាងច្រើន​ដោយ​ពុំ​មានថម​ថយ​នោះទេ​គឺមានតែការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ សម្តេចបន្តថា បើ​ទោះបីពេលខ្លះ នៅក្នុងបរិបទសកល បានជួបប្រទះនូវការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងណាក៏ដោយ បាន​ក្លាយ​ពីតំបន់ដែលរ​ងកា​រអ​ភិវ​ឌ្ឍ​ន៍ទៅជាតំបន់​ដែលជួយ​ដឹកនាំកំណើនសេដ្ឋកិច្ចតំបន់ និង​សកល​ផងដែរ។សម្តេចតេជោ​បានបញ្ជាក់ពីភាពខ្លាំងរបស់អាស៊ាន ដែលបានផ្តល់​អាទិភាព​ខ្ពស់​បំផុត​ទៅ​ដល់​ការ​ធ្វើ​សមាហរណកម្មសេដ្ឋកិច្ច ជាពិសេសការ​បង្កើត​ឡើង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ដៃគូ​ជា​ច្រើន​ដូច​ជាកូរ៉េ ចិន ជប៉ុន អូស្ត្រាលី​ជាដើម ​និង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែល​ទាំង​អស់នេះ កម្ពុជាគាំទ្រជានិច្ច ដល់ពហុភាគី និយម ដោយសេរី បើក​ចំហរ មានបរិយាបន្ន និង​តម្លាភាពដែល មានអង្គការពាណិជ្ជកម្មពិ​ភពលោ​កជាស្នូល។ សម្តេចថា ​អាស៊ាន​ក៏បាននិង​កំពុង​ខិតខំគិតគូរ ស្វែងរកប្រភពកំណើនថ្មី ខ្សែច្របាក់ផ្គត់ផ្គង់តំបន់ ឲ្យកាន់តែប្រសើរ ពី​ការត​ភ្ជាប់​​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា ដែលតំបន់អាស៊ា​នប​ន្តស​ម្រេច​បាន​មិន​ត្រឹមតែ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប៉ុណ្ណោះ​ទេ​ ​តែថែមទាំង​មានភាពធន់​និងមាន​ជីវភាពកំណើនផងដែរ។ អាទិភាពទាំងអស់នេះ ត្រូវ​បាន​ច្បាស់​ក្នុងការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ​ក៏ដូចជាផែនការ​យុទ្ធសាស្ត្រ នៃ​សសរស្ដម្ភទាំងបីរបស់សហគមន៍អាស៊ានផងដែរ។ អាស៊ានបានប្រកាន់ខ្ជាប់នូវគោលការណ៍​បរិយាប័ន្ន​នៅក្នុងការកសាងសហគមន៍របស់ខ្លួន ដែលផ្ដោតលើប្រជាជន និង​យក​ប្រជាជ​ន​ជា​ស្នូល​​ជា​មួយ​នឹងចក្ខុវិស័យមិនទុកកន្លែងណាមួយ ឬប្រជាជនណាម្នាក់ចោលនោះទេ។ សម្ដេចសង្ឃឹមថា បទប​ង្ហាញនេះនឹង​ចូល​រួមចំណែកផ្ដល់ជាពុទ្ធិ​សម្រាប់​សាធារណ​ជន​នៅ​​​វេទិកា​អន្តរជាតិ ដើម្បីឲ្យពួកគេបានស្គាល់ និងយល់កាន់​តែច្បាស់​ពី​អាស៊ាន និង​ពី​សមិទ្ធផល​ក៏ដូចជា​យន្តការ​របស់​អាស៊ាន ដែលយកសន្តិភាព ស្ថេរភាពតំបន់​ធ្វើជាមូលដ្ឋាន​ស្នូល ​ដើម្បី​ជំរុញ​សមាហរណកម្ម និងវិបុលភាពសម្រាប់ប្រជាជនក្នុងតំបន់៕ អត្ថបទ៖ មុត សុទ្ធ

ឱកាសល្អ! អ្នកមានបំណងចង់ទៅធ្វើការងារនៅជប៉ុន អាចធ្វើតេស្តជំនាញ និងភាសា ចាប់ពីខែតុលាតទៅ

2024/09/10 01:48:25 pm        103
ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈបានឱ្យដឹងថា ចាប់ពីខែតុលា និងវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ អង្គភាពទទួល​បន្ទុក​ការ​ធ្វើ​តេស្តជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) សម្រាប់សាធារណជនទាំងឡាយណា ដែល​ច​ង់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន។ នៅក្នុងបណ្តាញសង្គម ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា សាធារណជន​ដែល​មាន​បំណង​ទៅ​ធ្វើ​ការ​នៅ​ប្រទេសជប៉ុនក្នុងគម្រោងពលករជំនាញ អាចមកធ្វើតេស្ត​ជាមួយ​អង្គភាព​ទទួល​បន្ទុក​ការ​ធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) ដែលមាន​ព័ត៌មាន​លម្អិត ដូចខាងក្រោម៖ ទី១.ការធ្វើតេស្តភាសាជប៉ុន នៅថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២៣ ដល់២៧ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២,៦,៧ និង១០ ខែវិច្ឆិកា ឆ្នាំ២០២៤, និងថ្ងៃទី១៨,១៩ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។  ទី២ ការធ្វើតេស្តផ្នែកថែទាំ នៅថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២៣-២៧ និង៣០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២,៦,៧,៩ និង១០ ខែវិច្ឆិកា ឆ្នាំ២០២៤, និងថ្ងៃទី១៨,១៩ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។  ទី៣ ការធ្វើតេស្តផ្នែកសំណង់ នៅថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២៣-២៧ និង៣០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២,៦,៧,៩ និង១០ ខែវិច្ឆិកា ឆ្នាំ២០២៤, និងថ្ងៃទី១៨,១៩ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។  ទី៤ ការធ្វើតេស្តផ្នែកកសិកម្ម នៅថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២៣-២៧ និង៣០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២,៦,៧, ៩ និង១០ ខែវិច្ឆិកា ឆ្នាំ២០២៤, និងថ្ងៃទី១៨,១៩ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។  ទី៥ ការធ្វើតេស្តផ្នែកការងារនៅភោជនីយដ្ឋាន នៅថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២៣-២៧ និង៣០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២,៦,៧,៩ និង២០ ខែវិច្ឆិកា ឆ្នាំ២០២៤ និងថ្ងៃទី១៨,១៩ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តម កត្តា អ៊ន បានគូសបញ្ជាក់ថា លក្ខខណ្ឌចុះឈ្មោះធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុននេះ បេក្ខជនត្រូវមានអាយុចាប់ពី ១៧ឆ្នាំឡើងទៅ ដោយមិនគិតពីកម្រិតវប្បធម៌។ ដោយឡែកសេវានៃការចុះឈ្មោះធ្វើតេស្តគឺបង់ជូនទៅអង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន។ ឯកសារចាំបាច់ដែលត្រូវយកមកជាមួយនៅថ្ងៃធ្វើតេស្ត មានដូចជា អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬប័ណ្ណបើកបរ៕

សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចាប់ផ្តើមទទួលពាក្យសិស្សរៀនជំនាញបន្តសញ្ញាបត្រ C2

2024/09/10 01:37:57 pm        237
បណ្តាសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសTVET បានចាប់​ផ្តើម​បើក​ការ​ទទួល​ពាក្យ​ចូលរៀន​ថ្នាក់អាហារូបករណ៍បន្ត លើជំនាញវិជ្ជាជីវៈសញ្ញាបត្រកម្រិត២ C2 សម្រាប់​សិស្ស​ទាំង​ឡាយ​ណា ដែលបានរៀនជំនាញវិជ្ជាជីវៈC1ចប់ ក្នុងកម្មវិធីការផ្តល់អាហារូបករណ៍​រាជរដ្ឋាភិបាល សម្រាប់​ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១.៥លាននាក់ សម្រាប់យុវជនមក​ពី​គ្រួសារ​ក្រីក្រ និងងាយរងហានីភ័យ។បើតាមអ្នកគ្រូ យ៉ា ស្រីមុំ មន្ត្រីរងចាំទទួលពាក្យសុំការសិក្សា នៃ វិទ្យាស្ថានជាតិ​ពហុ​បច្ចេក​ទេស​តេជោ សែន​ក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី១០ ខែកញ្ញានេះថា ដោយសារ​ការ​អនុវត្តពីថ្នាក់ដឹកនាំសាលា នៅពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ សែន​ក្រុងតាខ្មៅ បានចាប់ផ្តើមបើកទទួលពាក្យសុំរៀនបន្តជំនាញវិជ្ជាជីវៈសញ្ញាបត្រC2 ដោយ​មិន​គិត​ថ្លៃ​រយៈពេល១ឆ្នាំ សម្រាប់សិស្សទាំងឡាយណា ដែលបានរៀនជំនាញវិជ្ជាជីវៈC1ចប់ ក្នុងកម្មវិធី​ការ​ផ្តល់អាហារូបករណ៍រាជរដ្ឋាភិបាលសម្រាប់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១.៥លាន​នាក់ និងចាប់ផ្តើម​ទទួល​ពាក្យ​សុំ​ចូល​រៀន​ថ្នាក់​អាហារូបករណ៍​សញ្ញាបត្រ​ជាន់​ខ្ពស់​បច្ចេកទេស រៀនរយៈពេល២ឆ្នាំ។អ្នកគ្រូ បន្តថា អំឡុងពេលចាប់ផ្តើមទទួលពាក្យសុំការសិក្សានេះ គឺមានសិស្សដែល​បាន​រៀន​ជំនាញ​ថ្នាក់​C1ចប់ កំពុងមានការងារធ្វើ គឺគេបានឆ្លៀតពេល​​មក​ចុះ​ឈ្មោះ​ដាក់​ពាក្យ​សុំ​ចូល​រៀន​នៅ​ថ្នាក់​បន្ត​ជាបណ្តើរៗហើយ។ ដោយក្តីស្រឡាញ់ និងចង់បង្កើនកម្រិតសមត្ថភាពចំណេះជំនាញវិជ្ជាជីវៈ បំពេញការងារ និង​មុខរបរ​ នៅពេលនេះ យុវជន បានថ្លែងអំណរគុណ រាជរដ្ឋាភិបាលដែល​បាន​ផ្តល់​អាហារូបករណ៍​រៀនជំនាញ​ជូនយុវជន ១លាន៥សែននាក់ រៀនជំនាញវិជ្ជាជីវៈកម្រិតC1ចប់ ហើយបានផ្តល់ការរៀន​ជំនាញនេះនៅថ្នាក់បន្តបន្ទាប់ទៀតដោយមិនមានគិតថ្លៃបន្តទៀត។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីអណត្តិទី៧ បានដឹកនាំប្រទេសបានរយៈពេលជាង១ឆ្នាំមកនេះ បាន​អនុវត្តកម្មវិធីគោលនយោបាយថ្មីផ្តល់អាហារូបករណ៍បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បចេ្ចក​ទេស​ជូនយុវជន១.៥លាននាក់ មានសិស្សចុះឈ្មោះចូលរៀន​ជំនាញ​បាន​ជាង​៥​ម៉ឺ​ន​៨០០​នាក់​រៀន​ជំនាញវិជ្ជាជីវៈសញ្ញាបត្រកម្រិតមួយC1 ហើយក៏មានសិស្ស​មួយ​ចំនួន​បាន​ស្នើ​សុំ​ដាក់​រៀន​បន្ត​ថ្នាក់​C2 និងរៀនជំនាញនានាទៀត៕ អត្ថបទ ស៊ុម សុខជា 

រដ្ឋមន្រ្តីកសិកម្ម ទទួលជួបធនាគារពិភពលោក ដើម្បីពិភាក្សាលើគម្រោងអភិវឌ្ឍន៍ វិស័យវាវប្បកម្មនៅកម្ពុជា

2024/09/10 01:37:17 pm        86
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃម្សិលមិញ បានជួបពិភាក្សាការងារជាមួយលោក Africa Olojoba នាយកប្រតិបត្តិ សម្រាប់បរិស្ថាន ធនធាន​ធម្មជាតិ ​និងសេដ្ឋកិច្ចបៃតងសម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងក្រុមការងារធនាគារពិភព​លោក (World Bank) ដើម្បីពិនិត្យលទ្ធភាពចូលរួមក្នុងវិស័យជលផល ដោយមានបំណង់ចង់លើក​កម្ពស់ការងារវារីវប្បកម្មកម្ពុជា។ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងជំនួបការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារគម្រោងធ្វើការសិក្សា​ដោយ​ផ្តោតលើការអភិវឌ្ឍវារីវប្បកម្មឱ្យមានភាពចំនេញ មានសេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់ និងមានការ​វិនិយោគពីវិស័យឯកជន ដើម្បីជួយដល់ការចិញ្ចឹមត្រីក្នុងស្រុក និងសហគមន៍ចិញ្ចឹមត្រី។ លើសពីនេះឯកឧត្តម សង្កត់ធ្ងន់ពីសារៈសំខាន់នៃការសិក្សាពីប្រសិទ្ធភាពសេដ្ឋកិច្ចពូជត្រី ដែលជាតម្រូវការចាំបាច់​ និងមានភាពចំនេញក្នុងទីផ្សារ ​ព្រមទាំងជំរុញខ្សែច្រវាក់ផលិតកម្ម ចាប់តាំងពីការចិញ្ចឹមរហូតដល់ទីផ្សារនាំចេញ។ទាក់ទងនឹងការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារគម្រោង​សិក្សា​លើហេដ្ឋា​រចនាសម្ព័ន្ធ ដោយពិនិត្យលទ្ធភាពប្រើប្រាស់ថា​មពលកកើតឡើងវិញ និងការប្រើប្រាស់​ថាមពលសូឡា ដែលអាចជួយកាត់បន្ថយការចំណាយ ​ទៅតាមសហគមន៍ចិញ្ចឹមត្រី ព្រមទាំងការ​ប្រើប្រាស់ទឹកក្នុងការផ្លាស់ប្តូរផងដែរ។បន្ថែមពីនេះ ឯកឧត្តម ក៏បានជំរុញឱ្យក្រុមការងារពិចារណាក្នុងការផ្តល់ប្រាក់កម្ចីដែល​មាន​អត្រាការប្រាក់ទាបដល់កសិករ និងសហគមន៍ចិញ្ចឹមត្រី​ ក្នុងការពង្រឹងអាជីវកម្មរបស់គាត់ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់មានភាពរឹងមាំ ​និងមានលទ្ធភាពសងត្រលប់ទៅវិញ៕អត្ថបទឈិត បូរ៉ាវី 

កម្ពុជានឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់ព្រែកជីកហ្វូណនតេជោ និងទិវាសន្តិភាពនៅចុងឆ្នាំ២០២៤

2024/09/10 01:30:29 pm        86
ព្រឹត្តិការណ៍បាល់ទាត់ព្រែកជីកហ្វូណនតេជោ និងទិវាសន្តិភាពនៅកម្ពុជា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៩ ធ្នូ ចុងឆ្នាំ២០២៤ ក្រោមមូលបទ "រួមគ្នាដើម្បីព្រែកជីកហ្វូណនតេជោ និងសន្តិភាព“ នឹងមានអ្នកចូលរួមប្រមាណជាង ៤ម៉ឺននាក់។ព្រឹត្តិការណ៍បាល់ទាត់ព្រែកជីកហ្វូណនតេជោ និងទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ១៩៩៨ ក្រោមមូលបទ "រួមគ្នាដើម្បីព្រែកជីកហ្វូណនតេជោ និងសន្តិភាព“ នឹងរៀបចំឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានអ្នកចូលរួមប្រមាណជាង ៤ម៉ឺននាក់។ នេះបើតាមកិច្ចប្រជុំស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់នេះ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងតំណាងក្រសួងអប់រំ យុវជន និងកីឡា។ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ព្រឹត្តិការណ៍បាល់ទាត់ព្រែកជីកហ្វូណនតេជោ និងទិវាសន្តិភាពនៅកម្ពុជាក្រោមមូលបទ "រួមគ្នាដើម្បីព្រែកជីកហ្វូណនតេជោ និងសន្តិភាព“ រៀបចំឡើងក្នុងគោលបំណង ដើម្បីរំលឹកខួបសន្តិភាព ថ្ងៃ២៩ ខែធ្នូឆ្នាំ១៩៩៨ និងដើម្បីអបអរសាទរនៃការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។ សម្រាប់អាជ្ញាធររាជធានីភ្នំពេញក្នុងព្រឹត្តិការណ៍នេះ ក្រៅពីត្រៀមរៀបចំរក្សាសន្តិសុខសណ្តាប់ធ្នាប់ អាជ្ញាធរនឹងត្រៀមរៀបចំការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាមួយការតុបតែងរៀបចំបដា រៀបចំការប្រគុំតន្រ្តីជាដើម សំដៅធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះដំណើរទៅដោយរលូន និងជោគជ័យ។ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍បាល់ទាត់នេះ អ្វីដែល សំខាន់នោះ គឺកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងពិធី។ កាលពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០២៤ កន្លងមកនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញជាមួយកងកម្លាំង មានសមត្ថកិច្ច បាន​បំពេញ​ការងារបានយ៉ាងល្អ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ដោយបានធ្វើឱ្យក្រុមជ្រុលនិយម​ចង់ផ្តួល​រំលំរាជរដ្ឋាភិបាលស្របច្បាប់ទទួលបរាជ័យ។ ​ប៉ុន្តែត្រូវដឹងថា ​ពួកអគតិជ្រុលនិយមទាំងនេះ នៅតែចិញ្ចឹមចិត្តបង្កអសន្តិសុខនៅក្នុងសង្គមដដែល ដែលទាមទារឱ្យកម្លាំងមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់នេះ។ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបន្តទៀតថា ព្រឹត្តិការណ៍បាល់ទាត់នៅថ្ងៃទី២៩ ខែធ្នូនេះ នឹងមានការអញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថាប័នព្រឹទ្ធសភា ​ស្ថាប័នរដ្ឋសភា ​មន្ត្រីរាជការ ​ភ្ញៀវជាតិ​ អន្តរជាតិ យុវជន មហាជន ចូលរួមប្រមាណជាង ៤ម៉ឺននាក់។ ​ដូច្នេះអ្វីដែលត្រូវអនុវត្តគឺកិច្ចការពារសន្តិសុខ សុវត្ថិភាព ​ជូនថ្នាក់ដឹកនាំ ​និងប្រជាពលរដ្ឋដែលអញ្ជើញចូលរួម៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អ្នកជំនាញ បន្តជួសជុលរចនាសម្ពន្ធមុខព្រហ្មរបស់ខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម

2024/09/10 01:12:40 pm        109
អាជ្ញាធរជាតិអប្សរា តាមរយៈកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បន្តជួសជុលកំពូលមុខព្រហ្មរបស់ខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មជាបន្តទៀត បន្ទាប់ពីក្រុមអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (ICC-Angkor/ Sambor Prei Kuk) បានអនុញ្ញាតឱ្យប្រើថ្មថ្មីមកជំនួសថ្មចាស់ដែលខូចខាត និងបាត់បង់ ដើម្បីអាចឱ្យខ្លោងទ្វារនេះមានរូបរាងពេញលេញឡើងវិញ។ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម លោក Chitranjan Kumar ឱ្យដឹងថា ការងារជួសជុលខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម គឺសម្រេចបានតួខ្លោងទ្វារ រួមទាំងស្លាបសងខាង និងរចនាសម្ពន្ធដំបូល។បច្ចុប្បន្នក្រុមការងារជួសជុលបន្តចាប់ពីរចនាសម្ពន្ធចង្ការនៃផ្ទៃមុខព្រហ្មឡើងទៅលើបន្ថែមទៀត តាមថ្មចាស់ដែលនៅសេសសល់ ដើម្បីឱ្យខ្លោងទ្វារនេះមានរូបរាងដូចដើមឡើងវិញ។ក្រុមការងារមានការត្រេកអរដែលអ្នកជំនាញអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានអនុញ្ញាត ហើយខ្លោងទ្វារទាំងមូលនឹងបង្ហាញរូបរាងពេញលេញតាមលំនាំដើមក្នុងពេលឆាប់ៗខាងមុខនេះ។សូមបញ្ជាក់ថា គម្រោងជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មនេះ បានចាប់ផ្ដើមជួសជុល កាលពីដើមឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ខាងមុខ។ នៅមុនពេលជួសជុល ខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម មានសភាពទ្រុឌទ្រោមខ្លាំង គឺប្រាង្គកណ្ដាលផ្នែកខាងលើ និងថ្មដំបូលរលុះទាំងស្រុង គឺនៅសល់ផ្នែកខ្លះនៃស្លាបសងខាងប៉ុណ្ណោះ តែគ្មានលំនឹង ហែក ក្រៀកចេញពីគ្នាក្នុងស្ថានភាពហានិភ័យខ្ពស់៕

ទឹកធ្លាក់អូរទឹកចោល ស្ថិតនៅលើជួរភ្នំដងរែក ហ៊ុមព័ទ្ធ​ទៅព្រៃភ្នំខៀវស្រងាត់ កំពុងបង្ហាញសម្រស់ស្រស់ត្រកាល គួរជាទីពេញចិត្ដ

2024/09/10 01:06:08 pm        85
តំបន់ទេសចរធម្មជាតិទឹកធ្លាក់អូរទឹកចោលមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បន្សាយរាក ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅលើជួរភ្នំដងរែក ជាប់ព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្នកំពុងបង្ហាញនូវ​សោភ័ណភាព​ដ៏ស្រស់ត្រកាល ដែល​ហ៊ុមព័ទ្ធ​ទៅព្រៃភ្នំក្រាសៗ ខៀវស្រងាត់​គួរឲ្យមានភាពទាក់ទាញ លើវិស័យទេសចរសម្រាប់ភូមិសាស្រ្តខេត្តមួយនេះ។លោកស្រី ធិនី មន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្នុង​ភូមិសាស្រ្តខេត្តឧត្តរមានជ័យ​ភាគច្រើនមានតំបន់​ទេសចរ​លក្ខណៈប្រវត្តិសាស្រ្ត និង​តំបន់ទេសចរ​លក្ខណៈបែបធម្មជាតិជាច្រើនកន្លែង នៅតាមបណ្តាលមូលដ្ឋាន​ក្រុងស្រុកទាំងប្រាំរបស់ខេត្ត។លោកស្រី បានបន្តថា ដោយឡែក​សម្រាប់តំបន់ទេសចរបែបលក្ខណៈធម្មជាតិទឹកធ្លាក់​អូរទឹកចោលនេះ ដែលមានចម្ងាយពីក្រុងសំរោងប្រមាណជាង៤០គីឡូ ស្ថិតនៅលើជួរភ្នំដងរែក។ លោកស្រី បានបន្ដថា ទីតាំងនេះ មានសម្រស់ទឹកធ្លាក់ និងមានព្រៃភ្នំក្រាសៗ​ហ៊ុមព័ទ្ធ​ដោយ​បរិស្ថាន​ដ៏ស្រស់ស្អាត​គួរឲ្យមានភាព​ទាក់ទាញ​យ៉ាងណាក្តី​ ក៏បងប្អូន​ប្រជាពលរដ្ឋ​ពិសេសទេសចរ​ពុំសូវ​បានស្គាល់ និងទៅលេងកម្សាន្តនៅតំបន់នោះ​ប៉ុន្មាន​នោះទេ ​ដោយ​ទីតាំងនេះ ជាតំបន់ព្រៃភ្នំ​មានលក្ខណៈបែបធម្មជាតិពិបាកក្នុងការរៀបចំ​មានការ​ស្មុគស្មាញ​ច្រើន។ ​ប៉ុន្តែ​ទោះបី​យ៉ាង​ណា​ក៏​ដោយ​ទៅថ្ងៃខាងមុខមន្រ្តីជំនាញ និង​ព្យាយាម​ខិតខំ​សហការ​ជាមួយបងប្អូន​ប្រជាសហគមន៍​ដែលរស់​នៅក្នុង​តំបន់នោះ ធ្វើការរៀបចំ​ឲ្យបាន​ល្អទៅតាមអ្វីដែលអាចធ្វើបាន​ដើម្បី​ជា​ការ​ទាក់ទាញ​ដល់វិស័យ​ទេសចរ ​និង​ទស្សនា​កម្សាន្ត​នៅ​តំបន់​នេះផងដែរ៕ 

ឯកឧត្តម គីម រិទ្ធី អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់ នៅស្រុកត្បែងមានជ័យ

2024/09/10 12:52:07 pm        115
ពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់” ដើម្បីផ្គត់ផ្គង់ ដល់មន្ទីរពេទ្យ បង្អែក ១៦មករា ខេត្តព្រះវិហារ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាស្រុកត្បែងមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ព្រះវិហារ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ មូលដ្ឋាន កងកម្លាំងទាំង៣ មន្រ្តីរាជការ សហភាពសហព័ន្ធ យុវជនកម្ពុជា នឹងយុវជនកាកបាទក្រហម ជាច្រើនរូបទៀត។ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវក្តីរីករាយសប្បាយចិត្ត នឹងថ្លែងអំណរគុណចំពោះវត្តមានរបស់ថ្នាក់ដឹកនាំស្រុក នឹងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមដោយស្ម័គ្រចិត្តក្នុងការបរិច្ចាគឈាមនាពេលនេះ ដែលជាផ្នែកមួយនៃការលើកកម្ពស់វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់ ហើយសកម្មភាពទាំងនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការយល់ដឹងពីអត្ថប្រយោជន៍ នៃការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតមនុស្ស សំដៅរួមចំណែក ក្នុងការជួយដល់ជនរងគ្រោះដែលមានតម្រូវការឈាមជាចាំបាច់។ឯកឧត្តមបន្តថា បច្ចុប្បន្ននេះ ដោយមានតម្រូវការឈាម ដើម្បីសង្គ្រោះអាយុជីវិតពិតជាចាំបាច់ ជាពិសេស គឺនៅក្នុងមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារយើង មានតម្រូវការឈាម គិតជាមធ្យមយើង ត្រូវការឈាមប្រចាំថ្ងៃប្រមាណជា ០៣ប្លោក ក្នុង១ថ្ងៃ ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ ឱ្យរួចផុតពីស្ថានភាពធ្ងន់ធ្ងរនៃជំងឺផ្សេងៗ ហេតុនេះ សូមអំពាវនាវឱ្យមានការចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាម និងផ្សព្វផ្សាយ ហើយគាំទ្រសកម្មភាពចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យមានដំណើរ ការជារៀងរាល់ខែជាប់ជាប្រចាំយ៉ាងហោចណាស់ ១ខែម្តង ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ ឬជនរងគ្រោះ ដែលមានតម្រូវការឈាម ហើយយើងទាំងអស់គ្នាក៏ប្តេជ្ញាចិត្តថា នឹងមិនទុកឱ្យអ្នកជំងឺណាម្នាក់ ស្លាប់ដោយសារខ្វះឈាមបញ្ចូលនោះឡើយ។ សូមបញ្ជាក់ថា មានអ្នកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តចំនួន ៥២នាក់ អ្នកមិនមានលក្ខខណ្ឌ គ្រប់គ្រាន់ក្នុងការបរិច្ចាកឈាមចំនួន ២៤នាក់ ឈាមដែលបូមបាន ចំនួន២៨នាក់ ក្រុម ឈាម O+ ១២សាក់, AB+ ០៤សាក់, A+ ០៣សាក់, B+ ០៩សាក់៕

បក្សនយោបាយមួយចំនួន គ្រោងចុះទស្សនកិច្ចតាមបន្ទាត់ព្រំដែននាសប្តាហ៍ក្រោយ

2024/09/10 12:36:36 pm        133
បណ្តាគណបក្សនយោបាយមួយចំនួន គ្រោងចុះទស្សនកិច្ចតាមបន្ទាត់ព្រំដែនក្នុងតំបន់ឦសាន ដើម្បី​ពិនិត្យស្ថានភាពទូទៅ និងបង្គោលព្រំដែននាសប្តាហ៍ក្រោយនេះ។ ស្រប​ពេល​ប្រជាពលរដ្ឋ និងយុវជនគ្រប់​មជ្ឈដ្ឋាន​បាន​បន្តនាំគ្នា​ទៅទស្សនាតាមបណ្តាខេត្ត​តំបន់​ឦសាន​ជាប់ព្រំដែនកម្ពុជា-វៀតណាម មាន​បណ្តា​គណបក្សនយោបាយ​ដែលជាសម្ព័ន្ធភាព​បាន​រៀប​ចំ​គម្រោងក្នុងការចុះធ្វើទស្សនកិច្ចទៅកាន់ខេត្តទាំង៤​ដែល​ជា​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍ ក្នុងគោលបំណងស្វែងយល់ និងពិនិត្យតថភាពពិត នៃ​ស្ថានភាព​តាម​បន្ទា​ត់​ព្រំដែន ការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍នៅតំបន់នោះ។ លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ បានឱ្យដឹងថា គណបក្ស​របស់​លោក​នឹង​ជួប​ហើយ​កំណត់​ពេលវេលាចុះទស្សនកិច្ចតាមបន្ទាត់ព្រំដែននាសប្តាហ៍ខាងមុខ ជាមួយបណ្តា​គណបក្ស​នយោបាយផ្សេងទៀត។ ប្រធានគណបក្សរូបនេះ បញ្ជាក់ថា ទស្សនកិច្ចនេះ មាន​គោល​បំណង​មើល​ពីភាពពិតតាមបន្ទាត់ព្រំដែនដែលរាជរដ្ឋាភិបាលបានរៀបចំ ព្រោះក្នុងនាម​អ្នក​នយោបាយ​ត្រូវ​ទៅដល់ និងមើលពីភាពជាក់ស្តែង ហើយមិនមែនចោទ​ប្រកាន់​ដូច​អ្នក​នយោបាយ​មួយ​ចំនួន​ទាំងដែលខ្លួនមិនបានទៅពិនិត្យផ្ទាល់នោះទេ។ ជាមួយគ្នានេះ លោក ហួត សុខដុម ប្រធានគណបក្សនគរប្រជាធិបតេយ្យ បានចាត់ទុកការ​ធ្វើ​ទស្សន​កិច្ច​នាពេលខាងមុខជាមួយបណ្តាគណបក្សនយោបាយផ្សេងទៀត គឺមានសារៈសំខាន់ ដើម្បី​ពិនិត្យថា​រាជ​រដ្ឋាភិបាល​ពិតជាធ្វើការអភិវឌ្ឍ​តាម​បន្ទាត់​ព្រំដែន​ក្នុង​ការ​លើក​ស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋពិតប្រាកដ។សូមជម្រាបថា ក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកាសពីការ​រៀបចំ​ដំណើរ​កម្សាន្ត ក៏ដូចជាទស្សនកិច្ចសិក្សានៅតាមបន្ទាត់ព្រំដែនជូនប្រជាពលរដ្ឋ ជាពិសេសយុវជន សិស្សា​នុសិស្ស និង និស្សិត បានធ្វើទស្សនកិច្ចទៅតាមខេត្តតំបន់ឦសានទាំង៤ជាបន្តបន្ទាប់ ហើយ​ថែមទាំងមានការដឹកនាំ និងពន្យល់ដល់ទីតាំងបង្គោលព្រំដែននីមួយៗ ព្រមទាំង​មើល​ពី​ការ​អភិវឌ្ឍ​តាម​ក្រវាត់ព្រំដែនជូនដល់ប្រជាពលរដ្ឋ និងយុវជនសម្រាប់ទស្សនា និងចងក្រង​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវរបស់ខ្លួនផងដែរ៕ អត្ថបទ៖ សេក ឧត្តម 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សរាប់រយនាក់រត់គេចខ្លួន ខណៈហ្វូងមនុស្សប្រឆាំងនឹងជនអន្តោប្រវេសន៍អាហ្វ្រិកខាងត្បូង ដើរពីផ្ទះមួយទៅផ្ទះមួយ
06/03/2026 05:06 PM
ជប៉ុនមាន​ក្ដី​បារម្ភយ៉ាងខ្លាំង ចំពោះប្រតិបត្តិការថ្មើរជើង​​របស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់
06/03/2026 05:06 PM
នាយករដ្ឋមន្ត្រី៖ ហុងគ្រីត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាអ៊ុយក្រែន
06/03/2026 05:06 PM
ប្រទេសឈូងសមុទ្រថ្កោលទោសការវាយប្រហារជាថ្មីរបស់អ៊ីរ៉ង់ដែលកំណត់គោលដៅលើប្រទេសកូវ៉ែត និងបារ៉ែន
06/03/2026 05:06 PM
​មនុស្ស​ត្រូវបាន​ចាប់​ជាចំណាប់​ខ្មាំង​ ខណៈការគំរាមកំហែងដោយ​គ្រាប់បែកបង្ក​​ឲ្យ​មាន​ការជម្លៀស នៅរដ្ឋ California
06/03/2026 05:06 PM
ចិនជំរុញឲ្យ​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ «គោរព» បទឈប់បាញ់ អំឡុប​ពេលមាន «សង្គ្រាមថ្មី​»
06/03/2026 05:06 PM
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
06/03/2026 05:06 PM
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
06/03/2026 04:06 PM
អាមេរិកច្រានចោលរបាយការណ៍អំពីការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើទីស្នាក់ការកណ្តាលកងនាវាទី៥ របស់ខ្លួន
06/03/2026 04:06 PM
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា
06/03/2026 04:06 PM