សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា

ព័ត៌មានជាតិ

គ្រួសារសពអតីតយុទ្ធជនពលី ថ្លែងអំណរគុណដល់សម្តេចនាយករដ្ឋមន្ត្រី ដែលបានគិតគូរដល់សុខទុក្ខពួកគាត់

2024/09/03 02:20:19 pm        141
កំពង់ឆ្នាំង ៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ក្រុមគ្រួសារអតីតយុទ្ធជនពលី បានថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានយកចិត្តទុកដាក់ដល់ក្រុមគ្រួសារអតីតយុទ្ធជនពលីដូចជាពួកគាត់ និងគ្រួសារអតីតយុទ្ធជនទាំងអស់។លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំ នាយទាហាន និងក្រុមការងារលេខាធិការដ្ឋាន ស.អ.ក ខេត្តកំពង់ឆ្នាំង នាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤លានរៀល លិខិតចូលរួមរំលែកមរណទុក្ខ ព្រមទាំងអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ទៅចូលរួមក្នុងពិធីបុណ្យសព លោក ឧត្តមសេនីយ៍ត្រី នន្ទ រាសី សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងជា អតីត មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលបានទទួលមរណភាពនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ដោយរោគាពាធ នៅគេហដ្ឋានស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ៕ កាំង ហុងវាស្នា

យុទ្ធនាការ Fit For Hope 2024 បំផុសការយល់ដឹងដល់ស្រ្តីពីជំងឺមហារីកសុដន់

2024/09/03 02:11:44 pm        197
យុទ្ធនាការ Fit For Hope 2024 ដែលជាយុទ្ធនាការលើកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ ត្រូវបានប្រកាសបើកជាផ្លូវការក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤ នៅរៀបចំធ្វើនៅសណ្ឋាការសូហ្វីតែលភ្នំពេញ ។ ជំងឺមហារីកសុដន់មានអត្រាតួលេខឈរនៅលំដាប់ខ្ពស់ជាងគេនៅតាមមន្ទីរពេទ្យក្នុងចំណោមជំងឺមិនឆ្លងទាំងអស់។ ដោយមើលឃើញពីហានីភ័យខ្ពស់ចំពោះសុខភាពស្រ្តី និងក្មេងស្រី នៅក្នុងប្រទេសកម្ពុជា ទើបមានការរៀបចំនូវយុទ្ធនាការលើកកម្ពស់ការយល់ដឹងដល់ស្រ្តីពីជំងឺមហារីកសុដន់ ដែលមានឈ្មោះថា Fit For Hope 2024 រៀបចំដោយវិស័យឯកជន ដែលមានកិច្ចគាំទ្រពី ក្រសួងកិច្ចការនារី និងស្ថាប័នរដ្ឋដទៃទៀត។ លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានកោតសរសើរដល់កិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងក្រសួងពាក់ព័ន្ធ ក្នុងការបំផុសគំនិតបង្កើតឱ្យមានយុទ្ធនាការនេះឡើង ដែលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងដល់ស្រ្តី និងក្មេងស្រី អំពីសុខភាពសាធារណៈ ព្រមទាំងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវការអនុវត្តយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស ដែលផ្ដោតលើកត្តា ការអប់រំ យេនឌ័រ សុខភាពសាធារណៈ និងការលើកកម្ពស់អាហារូបត្ថម្ភ ជួយកាត់បន្ថយអត្រាមរណនៃសុខភាពមាតា និងទារក។  បន្ថែមពីលើនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍អំពាវនាវដល់គ្រប់ក្រសួងស្ថាប័នរដ្ឋ និងឯកជន ក្នុងការចូលរួមលើកកម្ពស់សុខភាពសាធារណៈដើម្បីកាត់បន្ថយហានីភ័យខ្ពស់នៃជំងឺមហារីកសុដន់ និងមហារីកមាត់ស្បូន ព្រមទាំងលើកទឹកចិត្តដល់ស្រ្តី និងក្មេងស្រី នៅតាមសហគមន៍ កុំមានការខ្មាសអៀន និងត្រូវទៅពិនិត្យសុខភាពស្រ្តីឱ្យបានទៀងទាត់នៅមន្ទីរពេទ្យដែលនៅជិតបំផុត។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិតក៏បានបញ្ជាក់ថា ក្រៅពីមន្ទីរពេទ្យរដ្ឋមួយចំនួន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយកមន្ទីរពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីកថ្នាក់ជាតិ ដែលបើកដំណើរចាប់ពីកញ្ញាឆ្នាំ ២០២៤ នេះ លើការពិគ្រោះជំងឺមហារីក។ ចំណែកការព្យាបាល អាចនឹងផ្ដល់សេវាជូននាចុងឆ្នាំ២០២៤ ឬដើមឆ្នាំ ២០២៥ ។ សូមបញ្ជាក់ថា នេះជាគំនិតផ្ដួចផ្ដើមដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ទាល់ ហើយក៏មានការយល់ព្រមពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ។ យុទ្ធនាការ Fit For Hope 2024 នឹងប្រព្រឹត្តទៅនាថ្ងៃទី ១១ ១២ និង១៣ ខែតុលា ខាងមុខនេះ ដែលបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់អាចចូលរួមពិគ្រោះ និងពិនិត្យស្វែងរកជំងឺមហារីកសុដន់ជាមួយគ្រូពេទ្យឯកទេស ដោយមិនគិតថ្លៃ នៅទីតាំងចំនួន ៣ កន្លែង គឺ នៅផ្សារទំនើបអ៊ីអន១ , The Factory Phnom Penh និងនៅបរិវេណខាងមុខវត្តបុទុមវត្តី៕

ពលរដ្ឋនាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដើម្បីអាចមានសិទ្ធិបោះឆ្នោត

2024/09/03 01:48:19 pm        136
ស្ថិតក្នុងដំណើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង បាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ នៅទូទាំងប្រទេសកម្ពុជា។ជាក់ស្តែងដូចជាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញជាដើម។ពលរដ្ឋមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មី នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែកញ្ញានេះ បានប្រាប់BTVឱ្យដឹងថា ការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានសារៈសំខាន់ណាស់ ដើម្បីមានសិទ្ធិអាចបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ ដែលសមត្ថភាពដឹកនាំប្រជាប្រទេសជាតិ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋពិតប្រាកដ។ ថ្វីត្បិតនៅឆ្នាំនេះ មិនមែនជាឆ្នាំបោះឆ្នោតក៍ដោយ តែការមានឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតគឺជាការសំខាន់ ដើម្បីឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតងាយស្រួលធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងបានបំពេញកាត្វកិច្ចជាពលរដ្ឋល្អផងដែរ ។លោក យួន វ៉ឺន ប្រធានក្រុមការងារបោះឆ្នោតនៅសង្កាត់ព្រែកថ្មី បានឱ្យដឹងដែរថា តាមការសង្កេតការចុះឈ្មោះបោះឆ្នោតនៅសង្កាត់ព្រែកថ្មី តាំងពីថ្ងៃទី១ខែកញ្ញា រហូតដល់ព្រឹកថ្ងៃទី៣ ខែកញ្ញានេះ ដំណើរយ៉ាងរលូនដោយមានប្រជាពលរដ្ឋមកចុះជាបន្តបន្ទាប់ ប៉ុន្តែនៅថ្ងៃចុងសប្តាហ៍មានប្រជាពលរដ្ឋមកចុះឈ្មោះច្រើនជាង។លើសពីនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋមានអាយុពី១៨ឆ្នាំឡើងទៅ មិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ស្ថិតនៅតាមឃុំ សង្កាត់ទូទាំងប្រទេសកម្ពុជា ប្រព្រឹត្តទៅក្នុងរយៈពេល១៦ថ្ងៃ ពោលចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយដំណើការចុះឈ្មោះបោះឆ្នោតចាប់ពីម៉ោង ៧:០០ ដល់ ១១:៣០នាទីព្រឹក និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ ៥:៣០នាទី។ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវបំពេញលក្ខខ័ណ្ឌដូចជា៖ ត្រូវបង្ហាញខ្លួន និងមានអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព, និង មានលំនៅឋាន ឫទីសំណាក់ក្នុងឃុំ/សង្កាត់ដែលសាមីខ្លួនត្រូវបានចុះឈ្មោះបោះឆ្នោតជាដើម៕ អត្ថបទ៖ទូច សោភ័ណ 

មន្ដ្រីជំនាញអំពាវនាវដល់ប្រជានេសាទ សូមកុំប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់

2024/09/03 01:28:55 pm        156
ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ សូមកុំប្រើប្រាស់ឧបករណ៍នេសាទ ល្មើសច្បាប់ រួមមាន អាំងវែកទ័រឆក់ត្រី ឧបករណ៍ស្បៃមុង សាច់អួនក្រលាញឹក និងឧបករណ៍ នេសាទខុសច្បាប់ផ្សេងៗមួយចំនួនទៀត ដែលបង្កមហន្តរាយ និងបំផ្លិចបំផ្លាញធនធាន ជលផលរបស់យើងអោយវិនាស​ពីមួយថ្ងៃទៅមួយថ្ងៃនោះ ។ ​សូមអោយបងប្អូន ងាកមកចូលរួមថែរក្សា ការពារ និងអភិរក្ស ដើម្បីអោយធនធាន​របស់យើង​ស្ថិតស្ថេរ គង់វង្ស យូរអង្វែង សម្រាប់ពេលបច្ចុប្បន្ន ​និងទៅអនាគត់។ការអំពាវនាវនេះ គឺធ្វើឡើងកាលពីថ្ងៃទី០២ ​ខែកញ្ញា ឆ្នាំ២០២៤ ខណៈពេលដែរឯកឧត្តម ទឹម បូរក្ស អញ្ជើញដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផលក្រចេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រែកប្រសព្វ​ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត អាជ្ញាធរមូលដ្ឋាន ​សហគមន៍នេសាទ​ និងប្រជាការពារ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅភូមិសាស្ត្រឃុំចំបក់ និងឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ជាលទ្ធផលកម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការរុះរើ និងបំផ្លាញចោលនូវឧករណ៍ នេសាទល្មើសច្បាប់ ចំនួន ០២ករណី រួមមាន របាំងព្រួលសាច់រ៉ាវ ចំនួន ១៩ខ្សែ ប្រវែង៩៥០ម៉ែត្រ ក្រឡាទំហំ ៣ទៅ៥ សង់ទីម៉ែត្រ, លបរ៉ាវចំនួន ១៩គ្រឿង ក្រឡាទំហំ ៣ទៅ៥ សង់ទីម៉ែត្រ, របាំងព្រួលស្បៃមុង ចំនួន ៣៦ខ្សែ ប្រវែង ១៦២០ម៉ែត្រ, លូស្បៃមុងចំនួន ៣៦មាត់លូ, បង្គោលចម្រឹងប្ញស្សី ចំនួន ៧៨០ដើម និងចាក់លែងត្រីចម្រុះចូលក្នុង​បឹងធម្មជាតិ ​ទម្ងន់ប្រមាណ ២០០គីឡូក្រាម ។លោក ម៉ុក ពន្លក​ នាយខណ្ឌរដ្ឋបាលជលផល​ក្រចេះ ​បាន​បញ្ជាក់ឲ្យដឹងថា លោកនឹង​បន្ត​សហការ​ជាមួយ ​គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ​អាជ្ញាធរមូលដ្ឋាន​ និង​សហគមន៍នេសាទ ចុះ​បង្ក្រាបបទល្មើសនេសាទខុសច្បាប់ដូចភ្លៀងរលឹម មិនថា​រដូវបិទ​ ឬរដូវបើកនេសាទឡើយ ៕ ដោយ សេង ម័រ 

សាលារៀនជាអ្នករៀបចំទាំងវិញ្ញាសា ការប្រឡង និងការកែ សម្រាប់ការប្រឡងសញ្ញាបត្រ​បឋមភូមិ

2024/09/03 12:55:22 pm        476
ការប្រឡងសញ្ញាបត្រ បឋមភូមិ សម្រាប់សិស្សថ្នាក់ទី៩ កំពុងប្រព្រឹត្តិទៅទូទាំងប្រទេស រយៈពេល​ពីរ​ថ្ងៃ គឺនៅថ្ងៃទី២ និងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២៤។ ការប្រឡងនេះ ជាការ​ទទួល​ខុស​ត្រូវ​ទាំងស្រុងរបស់សាលារៀននីមួយ ទាំងការតាក់តែងវិញ្ញាសា ការប្រឡង ក៏ដូចជាការធ្វើកំណែ បូកស្រង់ពិន្ទុ និងប្រកាសលទ្ធផល។លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សាបឋមភូមិ ជាការប្រឡងបញ្ចប់ថ្នាកអនុវិទ្យាល័យ ចូលទៅថ្នាក់វិទ្យាល័យ។ ការ​ប្រឡង​នៅ​ឆ្នាំនេះ គឺមានបេក្ខជនចូលរួមសរុប ២០១ ៧១២នាក់ ក្នុងនោះមានស្ត្រីចំនួន ១០៧ ៨០៦ នាក់។ លោកស្រីបន្ថែមថា ក្រសួងអប់រំ បានផ្ដល់ភារកិច្ចទាំងស្រុងជូនចំពោះសាលារៀន ក្នុង​ការរៀបចំទាំងការតាក់តែងវិញ្ញាសា ដំណើរការប្រឡង ក៏ដូចជាដំណើរការកំណែ បូកស្រង់ពិន្ទុ និង​ការប្រកាសលទ្ធផល។ លោកគ្រូ ឆយ ណារ៉ាត នាយករងវិទ្យាល័យបាក់ទូកសម្រាប់វិទ្យាល័យ បាក់ទូក ក្នុងនាមជា​សាលា​មួយ​ដែលទទួលបន្ទុក ទទួលខុសត្រូវរៀបចំការប្រឡងសម្រាប់សិស្សរបស់ខ្លួន បាន​លើក​ឡើង​ថា សាលាមានការរៀបចំដោយគោរពតាមនីតិវិធីច្បាស់លាស់។ ភាពច្បាស់លាស់ គឺអនុវត្ត​គ្រប់​ដំណាក់កាលដើម្បីធានាបានភាពសុក្រឹត្យ តម្លាភាព ចេះគឺជាប់សម្រាប់គ្រប់បេក្ខជន។ លោក​បន្តថា សម្រាប់ការប្រឡងទាំងពីរថ្ងៃនេះ សាលា គឺមានការចូលរួមពីសមត្ថកិច្ច ក្រុមយុវជន លោក​គ្រូ អ្នកគ្រូ ត្រួតពិនិត្យទាំងនៅច្រកចូល និងនៅក្នុងបន្ទប់ប្រឡង។ ការត្រួតពិនិត្យ ដើម្បី​ដក​ហូត​រាល់​សំណៅ​ឯកសារ ទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូនិកទាំងអស់។ចំណែកបេក្ខជនប្រឡង មើលឃើញថា សាលារៀបចំការប្រឡងបានល្អ។ ពួក​គេគាំទ្រ​នូវ​វិធានការ​ដែល​បាន​ដាក់ចេញក្នុងថ្ងៃប្រឡង ដែលធានាថាសិស្ស​គឺ​ប្រឡង​ដោយ​ពឹង​លើ​សមត្ថភាព​ផ្ទាល់​ខ្លួន​ដើម្បី​ជាប់​។សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​បឋម​ភូមិ រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី ២ និងថ្ងៃទី ៣ ខែកញ្ញា។ ការប្រឡង គឺមាន ១១ មុខវិជ្ជា៕ អត្ថបទ៖ គឹមហុក 

គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» ប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៤៤,៣១%

2024/09/03 12:41:21 pm        172
គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» មានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ទី១. ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ហើយទី២. ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ មានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ ដោយគ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ។ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា" នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ៕ 

៩ខែឆ្នាំ២០២៤នេះ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជាង៧ពាន់ករណី រកឃើញថ្នាំញៀនជិត៦តោន

2024/09/03 12:37:53 pm        149
សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា រយៈពេលប្រមាណ៩ខែកន្លងមកនេះ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំង​ជំនាញបានបង្ក្រាប​គ្រឿងញៀន​ជាង ៧ពាន់ករណី និងបានដកហូតវត្ថុតាងថ្នាំញៀនជិត ៦តោន។នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានប្រាប់ BTV ឱ្យដឹងថា ​ក្រោមការបញ្ជាផ្ទាល់​ពី​ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំង​បទល្មើសគ្រឿងញៀន ​ចាប់ពីថ្ងៃទី០១ ​ខែមករា ​ដល់ថ្ងៃទី០២ ​ខែកញ្ញា ឆ្នាំ២០២៤ សមត្ថកិច្ច​បង្ក្រាបគ្រឿងញៀន សរុប ៧,១០៦ ករណី ឃាត់​មនុស្ស ១៧,៦៧៣ នាក់ ក្នុងនោះមានជនបរទេស ៥៥០ នាក់ និងមាន ១៥ញ្ជាតិ ។នគរបាលបន្តថា បទល្មើសគ្រឿងញៀនទាំង ៧,១០៦ ករណី រួមមាន ករណីជួញដូរ ៩១១ករណី ដឹកជញ្ជូន រក្សាទុក ៣,២៧៧ករណី ​ផលិតកែច្នៃ ១១ករណី ចាត់ចែងសម្រួល ៣៣ករណី បើកបរក្រោមឥទ្ធិពលគ្រឿងញៀន​ ៥៨ករណី ​ករណីប្រើប្រាស់ ​២,៨០៩ ករណី និងអនុវត្ដន៍ដីកា ៥០៦ករណី ​ដោយចាប់​យកវត្ថុតាងសារធាតុញៀនគ្រប់ប្រភេទ ប្រមាណជាង ​៥តោន កញ្ឆាស្ងួត ជាង ៦២Kg កញ្ឆាស្រស់ ៦,៦៨២ ដើម និងសារធាតុគីមីផ្សំ ជាង ២២៧ Kg រថយន្ត ៩៦គ្រឿង ម៉ូតូ ១,៤៥៦គ្រឿង ទូរស័ព្ទ ៤,៤១៣ គ្រឿង ជញ្ជីង ៤០៤គ្រឿង អាវុធខ្លី ១៨ដើម និងអាវុធវែង ១៤ដើម ជាប្រភេទកែច្នៃ។ជាមួយគ្នានេះក្នុងនាមសមត្ថកិច្ចជំនាញមន្ទីរប្រឆាំង​បទល្មើស​គ្រឿងញៀន នគរបាលបានអំពាវនាវ​ឱ្យប្រជាពលរដ្ឋទាំងអស់ប្រសិនបើបានដឹងថា ទីណា កន្លែងណា មានលួចលាក់ប្រព្រឹត្តបទល្មើស​គ្រឿងញៀន​គ្រប់ប្រភេទ​ ឬទីតាំងផលិត ចែកចាយ ទីតាំងស្តុកគ្រឿងញៀន ​សូមទាក់ទង និង​ផ្ដល់ព័ត៌មានទៅសមត្ថកិច្ចតាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ ៦៧០ ឬលេខផ្សេងៗទៀត ដែលមាននៅក្នុង ផេក​ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អ្នករាយការណ៍ត្រូវបានធានា​រក្សាការ​សម្ងាត់ជូន៕ តារាវុទ្ធី

សហជីព និងកម្មករត្រៀមចុះឈ្មោះទៅកម្សាន្ត និងស្វែងយល់កិច្ចការងារនៅតំបន់អភិវឌ្ឍ CLV

2024/09/03 12:32:42 pm        138
បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអំពីការចុះឈ្មោះចូលរួមដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ ក្រុមសហជីពនៅកម្ពុជា បានឲ្យដឹងថា មកដល់ពេលនេះ កម្មករ កម្មការិនីជាច្រើននាក់ បានកំពុងសួរនាំព័ត៌មាន ដើម្បីត្រៀមចុះឈ្មោះចូលរួមទៅលេងកម្សាន្ត និងស្វែងយល់តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។លោក គឹម ចាន់សំណាង សមាជិកសភាសម្ព័ន្ធសហជីពជាតិកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកញ្ញានេះ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ដើម្បីផ្តល់ឱកាសកម្មករ កម្មការនី ក៏ដូចជាសហជីពមូលដ្ឋាន បានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន ក្រុមការងាររបស់លោក ត្រៀមនឹងរៀបចំសម្របសម្រួលអំពីរបៀបនៃការចុះឈ្មោះជូនដល់កម្មករនិយោជិត ដែលមានបំណងចង់ចូលរួមការងារនេះជាមួយរាជរដ្ឋាភិបាលនាពេលខាងមុខនេះ ខណៈមានកម្មករនិយោជិតបណ្តារោងចក្រ សហគ្រាសជាច្រើននាក់ បានកំពុងសួរនាំអំពីរបៀបនៃការចុះឈ្មោះ។អ្នកស្រី នីម ថាវី សហភាពសិទ្ធិកម្មករកម្ពុជា បានបង្ហាញការគាំទ្រចំពោះការដាក់ចេញកម្មវិធីដំណើរកម្សាន្តនេះ និងលើកឡើងថា ពិតជាមានអារម្មណ៍រំភើបចិត្ត ដែលប្រមុខថ្នាក់នាំបានផ្តល់ឱកាសដ៏កម្រនេះដល់ប្រជាពលរដ្ឋ ដោយមិនគិតថ្លៃទាំងអស់ ទាំងការធ្វើដំណើរ និងអាហារហូបចុក។ បន្ថែមពីនេះ នឹងបានស្វែងយល់អំពីកាពិតជាក់ស្តែងនៃការរស់នៅ ក៏ដូចជាការអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែនក្នុងភូមិភាគឦសាន។ ពាក់ព័ន្ធដំណើរទស្សនកិច្ចតំបន់ត្រីកោណនេះដែរ អ្នកស្រី ឆែម សុម៉ាលី សហជីពមូលដ្ឋានរោងចក្រកាត់ដេរ មកពីក្រុងតាខ្មៅ ខេត្តកណ្តាល បានឲ្យ ប៊ីធីវី ដឹងដែរថា សម្រាប់អ្នកស្រី រួមទាំងកម្មករ កម្មការនីដទៃផ្សេងទៀត គឺត្រៀមនឹងចុះឈ្មោះដើម្បីសុំចូលរួមដំណើរទស្សននេះ ដែលជាទីកន្លែងប៉ងប្រាថ្នាជាយូរមកហើយ។ អ្នកស្រី ក៏បានសម្តែងការអរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ជូនកម្មវិធីដ៏ល្អនេះសម្រាប់ប្រជាពលរដ្ឋ។យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃនេះ នឹងធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា រហូតដល់បំណាច់ឆ្នាំ២០២៤ ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន៕អត្ថបទ ឈិត បូរ៉ាវី 

ក្រសួងការងារ បន្តចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាព​របស់រាជរដ្ឋាភិបាល​នៅខេត្តកំពង់ធំ

2024/09/03 12:16:15 pm        147
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបន្តចុះផ្សព្វផ្សាយ ស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត និង “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន ១,៥លាននាក់ ” នៅខេត្តកំពង់ធំ ដោយមានវត្តមានចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណជិត ៣០០នាក់។ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីចុះផ្សព្វផ្សាយនេះ បានមានប្រសាសន៍ថា តាមរយៈការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ដោយក្នុងនោះអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ត្រូវទទួលបានអត្ថប្រយោជន៍ កម្រិតទី១ ដែលរួមមាន សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដែលមានជម្រើសទៅព្យាបាល នៅមូលដ្ឋានសុខាភិបាលនានាជាដៃគូ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ, បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបាន ៩ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន, និងប្រាក់វិភាជន៍បូជាសព នៅពេលពួកគាត់ទទួលមរណភាព។ ឯកឧត្តម លើកឡើងបន្តថា ចំពោះការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អាចចុះឈ្មោះ និងទទួលបានការបណ្ដុះបណ្ដាលនៅតាមបណ្ដាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនានា ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ម៉ឺនរៀល។ ដោយឡែក យុវជននានា រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនកម្មករនិយោជិតក៏អាចចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ដោយមិនបង់ថ្លៃផងដែរ ដើម្បីទទួលបានជំនាញមួយពិតប្រាកដ ដែលអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា តាមរយៈការផ្លាស់ប្តូរជំនាញ ការបង្កើនជំនាញ ឬបង្កើនផលិតភាពពេញមួយជីវិត រួមទាំងនិយោជក ម្ចាស់សហគ្រាសដែលមានបំណងបង្កើនប្រសិទ្ធិភាព ផលិតភាពការងារនិងភាពប្រកួតប្រជែងខ្ពស់ ឬចំណេះដឹងផ្នែកសហគ្រិនភាពនិងផ្នែកផ្សេងៗប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន ដោយរក្សាបាននូវស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងការប្រកួតប្រជែង៕

សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារជំរុញការរៀបចំ និងការអនុវត្ត គម្រោងព្រែកជីកហ្វូណនតេជោ

2024/09/03 11:42:14 am        196
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ​របស់​គណៈកម្មាធិការ​ពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្ត គម្រោងព្រែកជីហ្វូណនតេជោ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM