ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង

ព័ត៌មានជាតិ

សម្តេចធិបតី ប្តេជ្ញាបន្តតាមដើរតាមគំរូវីរភាពរបស់បុព្វបុរស និងកសាងព្រែកជីកហ្វូណនតេជោ ឱ្យខាងតែបាន

2024/08/05 03:37:22 pm        188
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានប្តេជ្ញាយ៉ាងអង់អាចបន្តអនុវត្តដើរតាមគំរូវីរភាពរបស់បុព្វបុរសដូចតាយើង និងប្តេជ្ញាកសាងព្រែកជីកហ្វូណនតេជោ ឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្តេជ្ញាយ៉ាងមុតមាំបែបនេះ ខណៈសម្តេច និងលោកជំទាវបណ្ឌិតអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី៥សីហានេះ។សម្តេចធិបតីបានលើកឡើងថា យើងត្រូវត្រៀមមោទនភាពនូវគម្រោងព្រែកជីកមួយនេះ ដែលមិនត្រឹម​តែបំរើផលប្រយោជន៍តាមប្រព័ន្ធផ្លូវទឹកនេះទេ ប៉ុន្តែក៏សម្រាប់អ្នកដែលរស់នៅជុំវិញ​នោះតែម្តង។ ក្នុងន័យនេះ សម្តេចធិបតីលើកឡើងថា ដូនតាយើងក៏ដូចគ្នាខំធ្វើព្រែកជីកទាញ​យកទឹក ទាញយកសក្តានុពលពីកសិកម្ម ​ចែកចាយកសិកម្ម ដល់ភូមិឃុំនៅទីនោះ ឥឡូវនេះ យើងធ្វើដូចគ្នា ដូច្នេះក្នុងនាមរាជរដ្ឋាភិបាលសម្តេចបានប្តេជ្ញាបន្តដើរតាមតាមគំរូវីរភាព​របស់ដូនតាយើង​ហើយប្តេជ្ញាកសាងព្រែកជីកនេះឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ។សម្តេចធិបតី បានបញ្ជាក់ផងដែរថា សមិទ្ធផលនេះ មិនត្រឹមតែជាសមិទ្ធផលសម្រាប់ជាតិ​សេដ្ឋកិច្ចយើងទេ ប៉ុន្តែ វាក៏នឹងជួយជាធាតុផ្សំក្នុងការទុកចិត្តគ្នា និងសាមគ្គីភាពរវាងប្រជាជាតិខ្មែរ​ផងដែរ ដោយហេតុថា នៅតាមប្រព័ន្ធហ្វេសប៊ុកក៏មានបងប្អូនមួយចំនួនមានការបារម្ភ និងកង្វល់​អំពីព្រែកជីក ដែលថាអាចនាំឱ្យបាត់បង់ទឹកដី អធិបតេយ្យភាព។ទោះជាយ៉ាងណា សម្តេចថា ការបញ្ជាក់របស់បងប្អូនគឺជាកង្វល់ដែលសម្តេចគោរព ដោយសម្តេច​បានគិតហើយថា ស្មារតីជាតិនិយមគឺត្រូវតែមាន។ការបញ្ជាក់ពីកង្វល់ការបាត់បង់ទឹកដី បាត់បង់​អធិតេយ្យជាតិគឺត្រូវតែមាន ប៉ុន្តែទោះជាយ៉ាងណាសម្តេចថាអ្វីដែលយើងមានសព្វថ្ងៃ​គឺត្រូវតែការពារឱ្យបានហើយសូមកុំព្រួយបារម្ភអំពីការបាត់បង់អធិបតេយ្យភាព។សម្តេចបញ្ជាក់ថា គ្រោងព្រែកជីកនេះមិនមែនទៅខ្ចីថវិកាបរទេសយកមកវិនយោគ ទេ​ ជាក្រុមហ៊ុនវិនិយោគBOT ហើយនៅក្នុងក្រុមហ៊ុនឯកជននេះទៀតពីដើមឡើយ​គឺក្រុមហ៊ុន​បរទេស១០០% ប៉ុន្តែមកដល់ពេលនេះ គឺខ្មែរក្រុមហ៊ុនក្នុងស្រុកមានភាគហ៊ុនធំ ដោយ​មានការចូលរួមពីបរទេសតែមួយផ្នែកតែប៉ុណ្ណោះ ​ក្នុងនោះកំណាត់ទី១ពីព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ​ទៅភ្ជាប់ទន្លេបាសាក់ នៅត្រើយស្លា ស្រុកស្អាងជាង២០គ.ម អនុវត្តដោយ​ក្រុមហ៊ុនខ្មែរ១០០%ដោយមានការចូលរួមពីសហគ្រាសសាធារណៈរបស់រដ្ឋដូចជាកំពង់ផែស្វយ័តព្រះសីហនុ និងភ្នំពេញ៥១% ក្រៅពីនោះមានក្រុមហ៊ុនOCIC តែ៤៩%ទេ ដោយក្រុមហ៊ុនរដ្ឋ​ជាអ្នកកាន់ភាគហ៊ុនធំ ពោលគឺពុំមានភាគហ៊ុនបរទេសនៅទីនេះ ដែលថាអាចបាត់បង់​អធិបតេយ្យ​ជាតិ​ឡើយ។ ដោយឡែកកំណាត់ទី២ ពីព្រែកតាហ៊ីង ស្រុកកោះធំទៅខេត្តកែប១៣០គ.ម មានក្រុមហ៊ុនរបស់ចិន ​ដែលពីមុនគ្រោង១០០% តែឥឡូវបានថយមកនៅត្រឹមតែ៤៩%ទេ គឺឱ្យក្រុមហ៊ុនខ្មែរឡើង៥១% អ៊ីចឹងកុំខ្លាចថា ក្រុមហ៊ុនបរទេសគ្រប់គ្រង ប្រើប្រាស់ គឺក្រុមហ៊ុនខ្មែរសុទ្ធសាធ ​ដែលគ្រប់គ្រងទាំងពីរកំណាត់នេះ៕អត្ថបទ៖ មុត សុទ្ធ

ថ្នាក់ដឹកនាំ និងបុគ្គលិក ប.ស.ស. ជាង២ពាន់នាក់ ចូលរួមអបអរសាទរ "ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ"

2024/08/05 03:36:37 pm        121
 ភ្នំពេញ៖ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកនៅទូទាំងប្រទេសចំនួនប្រមាណជាង ២ពាន់នាក់ នាព្រឹកថ្ងៃទី៥ ខែសីហានេះ បានចូលរួមអបអរសាទរ "ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ"។ ក្នុងពិធីនាឱកាសនោះ ឯកឧត្តមអគ្គនាយក មានប្រសាសន៍ថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងព្រែកជីកដ៏មហាអស្ចារ្យ និងជាប្រវត្តិសាស្ត្រដែលមានប្រវែង ១៨០គីឡូម៉ែត្រ តភ្ជាប់កំពង់ផែស្វយ័តភ្នំពេញ ជាមួយក្រុងកែប និងឈូងសមុទ្រថៃ និងឆ្លងកាត់ខេត្តចំនួន៤ រួមមានកណ្ដាល តាកែវ ខេត្តកំពត និងខេត្តកែប។ឯកឧត្តម ម៉េង ហុង បានបន្ថែមទៀតថា ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ដ៏មានសក្ដានុពលសម្រាប់សេដ្ឋកិច្ចជាតិ និងក្លាយជាប្រព័ន្ធធារាសាស្រ្ដមួយ ដែលអាចជួយក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅជិតៗព្រែកជីកនេះ ប្រកបរបរកសិកម្មបានយ៉ាងល្អប្រសើរទៀតផង។ ជាមួយគ្នានេះ ឯកឧត្តម បានសំដែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកក្រោមឱវាទទាំងអស់ ដែលបានចូលរួមក្នុងឱកាសដ៏មហស្ចារ្យជាប្រវត្តិសាស្ត្រនេះ។សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា ហើយបាន និងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជា កេរមរតក ប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។ គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃ ដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ កាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន និងការវិនិយោគផ្សេងៗ។ល៕

មន្ត្រីរាជការ បុគ្គលិក​ក្រសួងការបរទេស ជួបជុំគ្នាទូងស្គរយ៉ាងអធឹកអធម អបអរសាទរ ពិធីបើក​ការដ្ឋាន​សាងសង់​ព្រែកជីកហ្វូណនតេជោ

2024/08/05 03:29:59 pm        216
នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩ និង៩នាទីព្រឹក តាងនាមឯកឧត្តម សុខ ចិន្តាសោភាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស៊ា កុសល រដ្ឋលេខាធិការប្រចាំការ បានធ្វើជាអធិបតីដឹកនាំមន្ត្រីរាជការ បុគ្គលិក​ក្រសួង ជួបជុំគ្នាទូងស្គរយ៉ាងអធឹកអធម និងសប្បាយរីករាយក្រៃលែង អបអរសាទរ ពិធីបើក​ការដ្ឋាន​សាងសង់​ព្រែកជីកហ្វូណនតេជោ ដែលជាថ្ងៃប្រវត្តិសាស្ត្រដ៍ឧត្តុង្គឧត្តម របស់​ព្រះរាជា​ណាចក្រ​កម្ពុជា។ពិធីបើក​ការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នេះ​គឺ​ជា​សក្ខីភាពនៃ ការសម្រេចបាននូវស្នាដៃថ្មីដែលជាសមិទ្ធផលដ៏វិសេសវិសាលរបស់ប្រជាជាតិខ្មែរ ដែល​បានបង្ហាញពីសមត្ថភាព លទ្ធភាពពេញលេញ និងឆន្ទៈដ៏មុតមាំរួមគ្នារបស់រាជរដ្ឋាភិបាល និង​ប​ងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់នៅគ្រប់ទិសទី ដើម្បីតភ្ជាប់​ប្រវត្តិសាស្ត្រ នៃ​ការ​ប្រើប្រាស់​សក្តានុពល​ ផ្លូវទឹកនៅសម័យអាណាចក្រហ្វូណនដ៏អស្ចារ្យ មកសម័យតេជោសន្តិភាពដ៏រុងរឿង។ ព្រែកជីក​ហ្វូណនតេជោ ដែលត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែង ១៨០គីឡូម៉ែត្រ មាន​ទទឹង​មុខ​កាត់​ផ្នែកខាង​លើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ ជម្រៅ​ទឹក​ប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង។ ផ្លូវទឹ​ក​នេះ​ចាប់​ផ្តើម​ពី​ព្រែក​តាកែវ​នៃទ​ន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាម ព្រែកតាហ៊ីង​នៃ​ទន្លេ​បាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្ត្រ ខេត្តចំនួន៤ រួមមាន ខេត្ត​កណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដោយ​នឹង​ត្រូវ​សាង​សង់​ស្ទើរ​ទាំង​ស្រុង​លើ​តម្រាយ​ខ្សែផ្លូ​វ​ទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់​ទុក​ស្រាប់​តាំង​ពី​សម័យ​អាណា​ចក្រ​ហ្វូណន​មក​ម៉្លេះ ក្នុងនោះផ្លូវទឹក ធម្មជាតិដែលមានស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវ​ទឹក​ត្រូវជីកតម្រង់កុំឱ្យកោងពេក មានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និងផ្លូវ​ទឹក​ជី​ក​ថ្មី​មាន​ប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយត​ភ្ជាប់​ទៅ​កាន់​សមុទ្រ។ គម្រោងនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅ ក្នុង​បណ្តាញ​ផ្លូវ​ទឹកសាប និងអាចកំណត់បរិមាណ និងអត្រានៃរំហូរទឹកសាបដែលត្រូវ ហូរចេញទៅ​សមុទ្រ​បា​នប្រកបដោយប្រសិទ្ធភាពខ្ពស់។ គួរបញ្ជាក់ថា គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់​នៅ​ក្នុង​អំឡុង​ឆ្នាំ២០២៨ ខាងមុខ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ពាន់លាន ដុល្លារ​អាមេរិក ក្នុងនោះទុនវិនិយោគរបស់សហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក មានចំនួន ៥១% និងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) មានចំនួន ៤៩% ដោយការវិនិយោគនេះនឹងត្រូវអនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ៕

សម្តេចធិបតី៖ ការកសាងព្រែកជីកហ្វូណនតេជោ ផ្សារភ្ជាប់នឹងភូមិសាស្ត្រប្រវត្តិសាស្ត្រ សំដៅជំរុញកសិកម្ម ភស្តុភាកម្ម

2024/08/05 03:29:03 pm        159
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យ និងការសម្រេចចិត្តសាងសង់ព្រែកជីកហ្វូណនតេជោ បង្ហាញ​អំពីការដឹកនាំ​ប្រកបដោយទស្សនវិស័យ និងការហានធ្វើ ហានទទួលខុសត្រូវរបស់​រាជរដ្ឋាភិបាល​នៅក្នុងបុព្វហេតុជាតិ ​ទាំងនៅក្នុងពេលបច្ចុប្បន្ន ​និងអនាគត។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងយ៉ាងដូច្នេះ ខណៈសម្តេច និង​លោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៥សីហា ឆ្នាំ ២០២៤នេះ។សម្តេចធិបតី បានលើកឡើងថា ការសាងសង់ព្រែកជីកហ្វូណនតេជោនាពេលនេះ ក៏ជាសក្ខីភាព​យ៉ាងច្បាស់ មិនអាចបំភ្លៃថា កម្ពុជាមានសុខសន្តិភាព ឯកភាពជាតិ និងសេរីភាព​ពេញលេញ​ក្នុងការកំណត់ជោគ​វាសនារបស់ខ្លួន ដោយខ្លួនឯង និងដោយមានការគាំទ្រ​ពីប្រជាពលរដ្ឋ​គ្រប់ស្រទាប់​នៃសង្គមហើយកម្ពុជាក៏មិនរាថយឡើយក្នុងការការ ពារ កសាងប្រទេស ដើម្បី​ឧត្តមប្រយោជន៍ជាតិ និងប្រជាជនរបស់យើង ។សម្តេចថា ព្រែកជីកហ្វូណនតេជោ នឹងជួយលើកកម្ពស់ស្វ័យភាពសេដ្ឋកិច្ចរបស់កម្ពុជា​តាម​រយៈការពង្រឹងឯករាជភាព និងភាពម្ចាស់ការ​លើការដឹក​ជញ្ជូន​តាមផ្លូវទឹកដែល​នឹង​ជួយសម្រួលដ​លំហូពាណិជ្ជកម្ម ហើយក៏នឹងក្លាយទៅជាប្រព័ន្ធគ្រប់គ្រងធនធានទឹក​ដ៏មានប្រសិទ្ធភាព និង​បើកសក្តានុពល​នៃតំបន់ជាប់ផ្លូវទឹកជាច្រើនទៀត ​តាមតំបន់តាមដងទន្លេមេគង្គលើ ​មេគង្គក្រោម ទន្លេបាសាក់ ​ដែលនាំមកនូវការវិនិយោគ ជាពិសេសវិស័យឧស្សាហកម្ម កសិកម្ម ​ឡូជីស្ទិក និង​អចលនទ្រព្យក៏ដូចជាសក្តានុពល​នៃការអភិវឌ្ឍ​ដែលព្រែកជីកនេះហូរកាត់ព្រមទាំងតំបន់ដទៃទៀត​នៅទូទាំងប្រទេសដែលគម្រោងនេះ មិនត្រឹមតែជាគម្រោងហេដ្ឋា​រចនាសម្ព័ន្ធផ្លូវទឹក​ដែលជួយ​សម្រួលទៅដល់ការដឹកជញ្ជូន ​និងកំណើន​សេដ្ឋិច្ចប៉ុណ្ណោះទេ តែមានលក្ខណៈពិសេសដែលភ្ជាប់​នឹងលក្ខណៈភូមិសាស្ត្រ និងប្រវត្តិសាស្ត្រតែម្តង ។គម្រោងព្រែកជីកហ្វូណនតេជោ មានគោលបំណងធំតែមួយគត់ គឺផ្តោតទៅលើការធ្វើ ពាណិជ្ជកម្ម ដោយព្រែកជីកនេះនឹងកាត់បន្ថយ ការដឹកជញ្ជូនតាមផ្លូវគោក កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនទំនិញ ​ដែលនឹង រួមចំណែកលើកកម្ពស់ ​កំណើនសេដ្ឋកិច្ចកម្ពុជា ធ្វើអោយ​ទំនិញចុះថោក និង មានទីផ្សារទូលំទូលាយជាងមុន។ ព្រែកជីកប្រវែងប្រមាណ១៨០គីឡូម៉ែត្រនេះ នឹងតភ្ជាប់បណ្តាញផ្លូវទឹកនៃទន្លេមេគង្គ ​និងទន្លេបាសាក់ ទៅកាន់ផ្លូវ សមុទ្រអន្តរជាតិដោយចាប់​ផ្តើម​ពីព្រែកតាកែវ ឆ្លងកាត់តាមព្រែកតាឯក ព្រែកតាហ៊ីង រហូតដល់សមុទ្រខេត្តកែប។ ព្រែកជីកនេះនឹងបម្រើដល់ការដឹកជញ្ជូនទំនិញក្នុងប្រទេស និងអន្តរជាតិ មកកាន់រាជធានីភ្នំពេញ​បានយ៉ាង ឆាប់រហ័ស ជាពិសេសកំពង់ផែស្វយ័តភ្នំពេញ ដែលជាកំពង់ផែធំទី២របស់កម្ពុជា​នឹង​អាចដឹកជញ្ជូនតាមព្រែកជីកនេះ ដោយមិនពឹងផ្អែកតាមផ្លូវទឹក ទន្លេមេគង្គ តាមច្រកសមុទ្រ ប្រទេសជិតខាងទៀតឡើយ៕អត្ថបទ៖ មុត សុទ្ធ

មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ អបអរសាទរពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»

2024/08/05 03:24:57 pm        139
ភ្នំពេញ ៖ នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញទាំងអស់ សូមចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ។​លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សូមចូលរួមអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណន តេជោ” និងបង្ហាញចលនាជាតិគាំទ្រខ្លាំងក្លាចំពោះគម្រោងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជាទាំងមូល និងទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ ក្រោមម្លប់នៃ "សុខសន្តិភាព”។ ក្នុងន័យនេះ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ពិធីបើកការដ្ឋានខាងលើឱ្យបានអធិកអធម និងបង្ហាញពីសក្ខីភាពគាំទ្រសាទរ ជាពិសេសសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អគ្គមគ្គទេសក៍ បិតាស្ថាបនិកសន្តិភាពកម្ពុជា ”សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើមគំនិត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយក្នុងការសាងសង់ “ព្រែកជីកហ្វូណន តេជោ” ជាព្រែកជីកប្រវត្តិសាស្ត្រ លើកទី១ នៅកម្ពុជា និងបន្តពូនជ្រំអនុវត្តយ៉ាងសស្រាក់សស្រាំឲ្យចេញជាសមិទ្ធផលពិតប្រាកដ ទុកជាកេរមរតក ដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សមត្ថភាព និងភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងទាំងអស់គ្នាសូមចូលរួមអបអរសាទរ និងគាំទ្រ យ៉ាងពេញទំហឹងនូវសមិទ្ធផលដ៏ថ្លៃថ្លានេះ។ជាថ្មីម្តងទៀត យើងទាំងអស់គ្នា សូមប្តេជ្ញាប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ និងសូមប្តេជ្ញាគាំទ្រឥតងាករេតាមមាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តស្នាដៃ និងជំរុញបន្ថែមឱ្យព្រែកជីកហ្វូណន តេជោ លេចជារូបរាងឡើងនៅពេលខាងមុខ៕អត្ថបទ រដ្ឋា

រដ្ឋមន្រ្តីការពារជាតិជប៉ុនវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន

2024/08/05 03:17:48 pm        138
ភ្នំពេញ ៖ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសមនាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤នេះ នៅវិមានព្រឹទ្ធសភា ឯកឧត្តម គីហារ៉ា មីណូរឹ (KIHARA Minoru) រដ្ឋមន្រ្តីការពារជាតិជប៉ុន បាន វាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន។ ​ក្នុងឱកាសជំនួបនោះសម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់ ឯកឧត្តម រដ្ឋមន្រ្តីការពារជាតិជប៉ុន មកកាន់កម្ពុជា។ សម្តេចតេជោបានលើកឡើងថា ទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីនាឱកាសនេះ គឺស្របពេលដែលប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា មានប្រវែង១៨០គីឡូម៉ែត្រ ភ្ជាប់ពីទន្លេទៅសមុទ្រ ហើយនិងចំថ្ងៃខួបកំណើតរបស់សម្តេចផងដែរ។ សម្តេចតេជោ ជឿជាក់ថា ទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូនៅកម្ពុជា នឹងរួមចំណែកដល់ការពង្រឹងពង្រីក និងផ្តល់សន្ទុះបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការល្អប្រសើរដែលមានស្រាប់លើវិស័យការពារជាតិរវាងប្រទេសទាំងពីរ និងធ្វើឱ្យភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុនកាន់តែស៊ីជម្រៅបន្ថែមទៀត ។ឯកឧត្តម គីហារ៉ា មីណូរឹ បានបង្ហាញនូវសេចក្តីរំភើបរីករាយដែល នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តម មកកាន់កម្ពុជា ក្នុងតួនាទីជារដ្ឋមន្រ្តីការពារជាតិជប៉ុននាពេលនេះ បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចតេជោ បានចំណាយពេលវេលាដ៏មានតម្លៃក្នុងថ្ងៃពិសេសនេះ ដើម្បីទទួលជួបឯកឧត្តម និងគណៈប្រតិភូ។ឯកឧត្តម បានគោរពជូនពរសម្តេចតេជោ ក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេច និងចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលសម្រេចបាននូវការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់កម្ពុជា នាពេលខាងមុខ។ ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុន បានវាយតម្លៃខ្ពស់ និងស្វាគមន៍កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃខួបអនុស្សាវរីយ៍នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុនលើកទី៧០ កាលឆ្នាំ២០២៣កន្លងមក។ ឯកឧត្តម ជឿជាក់ថាតាមរយៈកិច្ចព្រមព្រៀងនេះ កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន លើគ្រប់វិស័យ និងជាពិសេសកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ នឹងត្រូវបានជំរុញកាន់តែប្រសើរឡើងថែមទៀត៕

ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់​លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ អបអរសាទរពិធីបើក​ការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

2024/08/05 03:15:40 pm        178
នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ តំណាង​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ បានចូលរួមវាយជួង ទូងស្គ ដើម្បីអបអរសាទរនូវសមិទ្ធផលជាប្រវត្តិសាស្ត្រ ពិធី​បើក​ការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ជាផ្លូវការ នៅទីស្ដីការក្រសួងទេសចរណ៍។ពិធីបើក​ការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នេះ​គឺ​ជា​សក្ខីភាពនៃ ការសម្រេចបាននូវស្នាដៃថ្មីដែលជាសមិទ្ធផលដ៏វិសេសវិសាលរបស់ប្រជាជាតិខ្មែរ ដែល​បានបង្ហាញពីសមត្ថភាព លទ្ធភាពពេញលេញ និងឆន្ទៈដ៏មុតមាំរួមគ្នារបស់រាជរដ្ឋាភិបាល និង​ប​ងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់នៅគ្រប់ទិសទី ដើម្បីតភ្ជាប់​ប្រវត្តិសាស្ត្រ នៃ​ការ​ប្រើប្រាស់​សក្តានុពល​ ផ្លូវទឹកនៅសម័យអាណាចក្រហ្វូណនដ៏អស្ចារ្យ មកសម័យតេជោសន្តិភាពដ៏រុងរឿង។ ព្រែកជីក​ហ្វូណនតេជោ ដែលត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែង ១៨០គីឡូម៉ែត្រ មាន​ទទឹង​មុខ​កាត់​ផ្នែកខាង​លើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ ជម្រៅ​ទឹក​ប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង។ ផ្លូវទឹ​ក​នេះ​ចាប់​ផ្តើម​ពី​ព្រែក​តាកែវ​នៃទ​ន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាម ព្រែកតាហ៊ីង​នៃ​ទន្លេ​បាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្ត្រ ខេត្តចំនួន៤ រួមមាន ខេត្ត​កណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដោយ​នឹង​ត្រូវ​សាង​សង់​ស្ទើរ​ទាំង​ស្រុង​លើ​តម្រាយ​ខ្សែផ្លូ​វ​ទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់​ទុក​ស្រាប់​តាំង​ពី​សម័យ​អាណា​ចក្រ​ហ្វូណន​មក​ម៉្លេះ ក្នុងនោះផ្លូវទឹក ធម្មជាតិដែលមានស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវ​ទឹក​ត្រូវជីកតម្រង់កុំឱ្យកោងពេក មានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និងផ្លូវ​ទឹក​ជី​ក​ថ្មី​មាន​ប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយត​ភ្ជាប់​ទៅ​កាន់​សមុទ្រ។ គម្រោងនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅ ក្នុង​បណ្តាញ​ផ្លូវ​ទឹកសាប និងអាចកំណត់បរិមាណ និងអត្រានៃរំហូរទឹកសាបដែលត្រូវ ហូរចេញទៅ​សមុទ្រ​បា​នប្រកបដោយប្រសិទ្ធភាពខ្ពស់។ គួរបញ្ជាក់ថា គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់​នៅ​ក្នុង​អំឡុង​ឆ្នាំ២០២៨ ខាងមុខ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ពាន់លាន ដុល្លារ​អាមេរិក ក្នុងនោះទុនវិនិយោគរបស់សហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក មានចំនួន ៥១% និងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) មានចំនួន ៤៩% ដោយការវិនិយោគនេះនឹងត្រូវអនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ រដ្ឋមន្ត្រីការពារជាតិជប៉ុនជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/08/05 03:13:22 pm        56
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យឯកឧត្ដម KIHARA Minoru រដ្ឋមន្ត្រីការពារជាតិជប៉ុន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ប្រជាពលរដ្ឋ នៅឃុំព្រែកទន្លាប់ គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ

2024/08/05 03:11:08 pm        43
កណ្ដាល ៖ ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ តាជី យាយជី គណៈកម្មការវត្ត ព្រះសង្ឃ និងអាជ្ញាធរឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល បានទូងស្គ ទូងគងជ័យ ដុំឃ្មោះ គោះចាន គោះឆ្នាំង គោះថាស់ដែក គោះធុនដែក ដើម្បីគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែរធ្វេីឡេីងក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ​ស្របពេលសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៤ ពិធីទូងស្គ និងគងជ័យ អាជ្ញាធរឃុំបានរៀបចំធ្វើនៅក្នុងបរិវេណសាលាឃុំក្រោមអធិបតីភាព លោកជំទាវ អាន អាន់​ អនុប្រធាក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំព្រែកទន្លាប់ និងក្រុមការងារ លោក ងី សារី មេឃុំព្រែកទន្លាប់ និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូកម្លាំងប្រជាការពារ កងកម្លាំង និងព្រះសង្ឃផងដែរ ។ ក្នុងពិធីនេះ លោក ងី សារី និងលោកជំទាវ អាន់ អាន បានមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងកងកម្លាំងព្រះសង្ឃ សិស្សសាលា លោកគ្រូ អ្នកគ្រូលើកឡើងពីគុណប្រយោជន៍យ៉ាងច្រើនសម្រាប់ជាតិ និងប្រជាជន ដែលទទួលបានពីគម្រោងព្រែកជីកហ្វូណនតេជោនេះ ។ ចំណែកប្រជាពលរដ្ឋ សិស្សសាលា លោកគ្រូ អ្នកគ្រូ តាជី យាយជី គណៈកម្មការវត្ត និងព្រះសង្ឃ ដែលមិនបាននិមន្ត និងអញ្ជើញចូលរួមក្នុងពិធីនៅសាលាឃុំ បានធ្វើនៅតាមខ្នងផ្ទះ សាលារៀន និងតាមវត្តអារាម ក្នុងឃុំព្រែកទន្លាប់ផងដែរ ។ ប្រជាពលរដ្ឋក៏បានលើកឡើងពីការគាំទ្រនូវគម្រោងព្រែកជីកហ្វូណនតេជោ ដោយពួកគាត់យល់ឃើញថាមានអត្ថប្រយោជន៍យ៉ាងច្រើនដល់សង្គមជាតិ ។ គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ខណៈដែលគម្រោងមួយនេះ គ្រោងនឹងចំណាយទឹក ប្រាក់រហូតដល់ប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក ដោយត្រូវប្រើពេលវេលា៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង។ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាឱ្យទៅដល់សមុទ្រកម្ពុជា ដែលប្រព័ន្ធនេះមានសារៈសំខាន់ណាស់ ក្នុងការបន្ថយចម្ងាយ តម្លៃ នីតិវិធីបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ។ គម្រោងព្រែកជីកហ្វូណនតេជោនេះ បើតាមគម្រោង នឹងយកភូមិសាស្រ្តខេត្តកែប ជាច្រកសម្រាប់តភ្ជាប់ទៅកាន់ទន្លេ ហើយតាមរយៈគម្រោងនេះ ខេត្តកែប នឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយទៀត។ បន្ថែមពីនោះទៀត ក្រោយពេលដែលគម្រោងនេះសម្រេច នោះកម្ពុជាពិតជាអាចទទួលនូវអត្ថប្រយោជន៍ជាច្រើនមហាសាល ដូចជា ការកាត់ បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការ បង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍និងចិញ្ចឹម សត្វ ជាដើម។ សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោនេះបានសិក្សាលម្អិតណាស់ ដោយសិក្សារយៈពេល២៦ខែ ដើម្បីធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់បរិស្ថានផងដែរ។គម្រោងព្រែកជីកហ្វូណនតេជោ គឺជួយរំដោះទឹកជំនន់តាមរយៈធ្វើទ្វារទឹកចំនួន១៥ថែមទៀត ដើម្បីអូសទឹកឱ្យចូលក្នុងព្រែកជីករបស់ឱ្យហូរចូលក្នុងសមុទ្រ ប្រសិនបើយើងមិនត្រូវការនៅរដូវវស្សា។ ផ្ទុយទៅវិញនៅរដូវប្រាំងយើងមានទឹករហូត អ៊ីចឹងយើងប្រើប្រាស់វិស័យកសិកម្មយើងមានការរីកចម្រើន យើងទប់ទឹកបានប្រជាពលរដ្ ប្រមាណ១លាន៦សែននាក់ ដែលរស់នៅតាមដងព្រែក ១៨០គីឡូម៉ែត្រនេះ លោកមានទឹកប្រើប្រាស់គ្រប់គ្រាន់។ ហើយបើប្រជាពលរដ្ឋមានត្រី ដាក់ចិញ្ចឹមត្រីគ្រប់បែបយ៉ាងទាំង អស់ រាប់ពាន់តោន អ៊ីចឹងប្រជាពល រដ្ឋយើងនៅតាមនឹងមានជីវភាពធូរធារ។ ទេសចរណ៍យើងធ្វើដំណើរតាមផ្លូវទឹកពីភ្នំពេញទៅលេងនៅកែប ទេសចរណ៍ពីកែប កំពត ពីក្រុងព្រះសីហនុ មកលេងភ្នំពេញ តាមផ្លូវព្រែកជីក១៨០គីឡូម៉ែត្រនេះ មានតំបន់ពាណិជ្ជកម្ម មានភោជនីយដ្ឋាន មានតំបន់សេដ្ឋកិច្ចពិសេស អ៊ីចឹងថានេះផលចំណេញច្រើន ទៅលើការរៀបចំព្រែកជីករបស់យើងនេះ »។ អត្ថបទ ៖ សៅ​ យ៉ាម៉ង់

ក្រសួងអប់រំ យុវជន និងកីឡា ចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

2024/08/05 03:04:11 pm        318
នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោក​ជំទាវ ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ និងមន្រី្តរាជការ ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា បាន​ចូល​រួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ។ ពិធីបើក​ការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នេះ​គឺ​ជា​សក្ខីភាពនៃ ការសម្រេចបាននូវស្នាដៃថ្មីដែលជាសមិទ្ធផលដ៏វិសេសវិសាលរបស់ប្រជាជាតិខ្មែរ ដែល​បានបង្ហាញពីសមត្ថភាព លទ្ធភាពពេញលេញ និងឆន្ទៈដ៏មុតមាំរួមគ្នារបស់រាជរដ្ឋាភិបាល និង​ប​ងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់នៅគ្រប់ទិសទី ដើម្បីតភ្ជាប់​ប្រវត្តិសាស្ត្រ នៃ​ការ​ប្រើប្រាស់​សក្តានុពល​ ផ្លូវទឹកនៅសម័យអាណាចក្រហ្វូណនដ៏អស្ចារ្យ មកសម័យតេជោសន្តិភាពដ៏រុងរឿង បន្ទាប់​ពីបានបោះបង់ចោលនៅក្នុងអំឡុងសតវត្សរ៍ទី៥ ឬទី៦ នៃគ្រិស្តសករាជ ដោយ​សា​រ​ប្រទេស​ជួប​ប្រទះ​នឹង​បញ្ហាសង្គ្រាមឥតឈប់ឈរ។ ព្រែកជីក​ហ្វូណនតេជោ ដែលត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែង ១៨០គីឡូម៉ែត្រ មាន​ទទឹង​មុខ​កាត់​ផ្នែកខាង​លើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ ជម្រៅ​ទឹក​ប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង។ ផ្លូវទឹ​ក​នេះ​ចាប់​ផ្តើម​ពី​ព្រែក​តាកែវ​នៃទ​ន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាម ព្រែកតាហ៊ីង​នៃ​ទន្លេ​បាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្ត្រ ខេត្តចំនួន៤ រួមមាន ខេត្ត​កណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដោយ​នឹង​ត្រូវ​សាង​សង់​ស្ទើរ​ទាំង​ស្រុង​លើ​តម្រាយ​ខ្សែផ្លូ​វ​ទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់​ទុក​ស្រាប់​តាំង​ពី​សម័យ​អាណា​ចក្រ​ហ្វូណន​មក​ម៉្លេះ ក្នុងនោះផ្លូវទឹក ធម្មជាតិដែលមានស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវ​ទឹក​ត្រូវជីកតម្រង់កុំឱ្យកោងពេក មានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និងផ្លូវ​ទឹក​ជី​ក​ថ្មី​មាន​ប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយត​ភ្ជាប់​ទៅ​កាន់​សមុទ្រ។ គម្រោងនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅ ក្នុង​បណ្តាញ​ផ្លូវ​ទឹកសាប និងអាចកំណត់បរិមាណ និងអត្រានៃរំហូរទឹកសាបដែលត្រូវ ហូរចេញទៅ​សមុទ្រ​បា​នប្រកបដោយប្រសិទ្ធភាពខ្ពស់។ គួរបញ្ជាក់ថា គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់​នៅ​ក្នុង​អំឡុង​ឆ្នាំ២០២៨ ខាងមុខ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ពាន់លាន ដុល្លារ​អាមេរិក ក្នុងនោះទុនវិនិយោគរបស់សហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក មានចំនួន ៥១% និងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) មានចំនួន ៤៩% ដោយការវិនិយោគនេះនឹងត្រូវអនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
05/27/2026 09:05 PM
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
05/27/2026 09:05 PM
ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
05/27/2026 09:05 PM
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
05/27/2026 08:05 PM
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង
05/27/2026 08:05 PM
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
05/27/2026 08:05 PM
នគរបាលអេស្ប៉ាញសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សសង្គមនិយមរបស់លោក Sanchez
05/27/2026 08:05 PM
ហ្គាណាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ក្រោយការវាយប្រហារប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង
05/27/2026 08:05 PM
ជនមូស្លីមនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងប្រារព្ធថ្ងៃដំបូងនៃពិធីបុណ្យ Eid
05/27/2026 08:05 PM