ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង

ព័ត៌មានជាតិ

សម្តេចធិបតីបញ្ជាក់ជាថ្មីថា ខេត្តបួនក្នុងកិច្ចសហប្រតិបត្តិការCLVនឹងមិនអាចបាត់បង់ឡើយ

2024/08/06 11:56:49 am        146
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋថា កុំមានការបារម្ភ និងភ័យក្លាយបាត់បង់ខេត្តចំនួនបួនរបស់កម្ពុជាក្នុងកិច្ចសហ ប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍រវាងកម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV DTA នោះ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅព្រឹកថ្ងៃទី០៦ ខែសីហា នេះ បាន​អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យជឿជាក់លើរាជរដ្ឋាភិបាល ដោយកុំព្រួយបារម្ភ​អំពី​ផលប៉ះពាល់នៃខេត្តទាំងបួន គឺខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ដែល​ស្ថិតក្នុងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ថា ត្រូវបានកាត់ឱ្យប្រទេសណាឱ្យសោះ ខណៈកិច្ច​សហប្រតិបត្តិការនេះ គឺដើម្បីផ្តល់ផលប្រយោជន៍រួម ​សម្រាប់ប្រជាជនកម្ពុជា ជាពិសេស​គឺពលរដ្ឋដែលកំពុងរស់នៅទីនោះតែម្តង ។សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានប្រាប់ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ផងដែរថា ដើម្បីចៀសវាង ការយល់ច្រឡំ និងជឿតាមការញុះញង់របស់ជនជ្រុលនិយមួយក្តាប់តូច សម្តេចបានអំពាវនាវ​ឱ្យជនរួម ​ជាតិទាំងអស់ដែលមានលទ្ធភាព អាចអញ្ជើញទៅទស្សនា និងដើរលេងកម្សាន្ត​នៅខេត្តទាំងបួននេះ នៅពេលរដូវភ្ជុំបិណ្យ ចូលឆ្នាំ ឬបុណ្យសម្រាករបស់ជាតិនានា ជាដើម ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាល ធានាអះអាងថា គ្មាន​ប្រទេសណាមួយ អាចមកលេបទឹកដីខេត្តទាំងបួនរបស់កម្ពុជា ដោយសារតែកិច្ច​សហប្រតិបត្តិការតំបន់ត្រី កោណអភិវឌ្ឍន៍នេះឡើយ ​ហើយសម្តេចក៏មិនចេះតែនិយាយ និងនាំប្រពន្ធកូនរត់ចោលស្រុក ដូចអ្នកខ្លះ នោះដែរ ជាពិសេសគឺក្រុមជ្រុលនិយមនេះតែម្តង ៕អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

2024/08/06 10:01:02 am        233
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតី ថ្លែងអរគុណប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានគាំទ្រគម្រោងការរៀបចំកសាងព្រែកជីកហ្វូណនតេជោ នេះគឺស្មារតីរួមគ្នា។គម្រោងព្រែកជីកនេះ មិនមែនជាគម្រោងធម្មតានោះទេ វាជានិមិត្តរូបរួមគ្នារបស់ខ្មែរ។-សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា៖ ការសាងសង់ព្រែកជីកហ្វូណនតេជោ គឺនឹងធ្វើឲ្យជនរួមជាតិទាំងអស់ ទាំងក្រុមប្រឆាំង និងមិនប្រឆាំងអស់មន្ទិលសង្ស័យ និងអស់កង្វល់ក្រោយគម្រោងនេះ សាងសង់រួចជាស្ថាពរហើយនោះ។-សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោនេះ មានប្រជាជនខ្មែរមួយចំនួនមានការសង្ស័យលើសមត្ថភាពការដឹកនាំរបស់ជាតិខ្លួនឯង ថាបរទេសជាអ្នកសាងសង់ ការពិតភាគច្រើនគឺជាស្នាដៃរបស់កូនខ្មែរ ក្នុងការកសាងព្រែកជីកនេះ ដូច្នេះរដ្ឋាភិបាលត្រូវតែធ្វើគម្រោងនេះ ឲ្យបានចេញ ដើម្បីបញ្ចប់មន្ទិលសង្ស័យរបស់ប្រជាជនខ្មែរធ្ វើដើម្បីផលប្រយោជន៍ជាតិយើង។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្សនៅតែជាកត្តាស្នូលនៃគោល នយោបាយរបស់រាជរដ្ឋាភិបាល ខណៈរាជរដ្ឋាភិបាលបានចាត់ទុកថា ស្ថាប័នឧត្តមសិក្សាជាដៃគូដ៏សំខាន់ដើម្បី លើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនោះ។-សម្ដេចអធិបតី៖ សូមបងប្អូនកុំព្រួយបារម្ភចំពោះរដ្ឋាភិបាលសម្រាប់កសាងព្រែកជីកហ្វូណនតេជោ យើងត្រូវតែធ្វើឲ្យបានព្រែកជីកហ្វូនណនតេជោ ដោយមិនឲ្យបាត់បង់បូរណភាពទឹកដីនោះទេ យើងនឹងបន្តធ្វើរាប់រយឆ្នាំតទៅទៀតមិនថយក្រោយឡើយ។-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចង់ខ្លាចចំពោះគ្រូទាយក្រុមជ្រុលនិយមមួយចំនួន ដែលតែងតែវាយប្រហាររិះគន់បែបបន្ទុចបង្អាក់លើគ្រប់សកម្មភាពរបស់សម្ដេច ដែលចុះពិនិត្យសកម្មភាពការងារផ្សេងៗ តាមខេត្តទូទាំងប្រទេស។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងពេលខ្លីខាងមុខ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយដីធ្លី ដើម្បីទប់ស្កាត់ការរំលោភបំពាន់ដីធ្លីរបស់រដ្ឋ និងដោះស្រាយបញ្ហាពលរដ្ឋអត់ដី។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ផែនការអភិវឌ្ឍនៅតំបន់ព្រំដែននៃខេត្តទាំងបួនរបស់កម្ពុជាជាមួយប្រទេសជិតខាង(CLV-DTA) គឺជាផែនការអភិវឌ្ឍដែលមានការកសាងរៀបចំដោយខ្មែរខ្លួនឯង និងមានការជួយជ្រោមជ្រែងពីប្រទេសជាច្រើន ក្នុងនោះមានដូចជា អាល្លឺម៉ង់ និងជប៉ុនជាដើម ដើម្បីអភិវឌ្ឍន៍នៅតំបន់ទាំងនោះ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ តំបន់អភិវឌ្ឍន៍នៃខេត្តទាំងបួនរបស់កម្ពុជាជាមួ យប្រទេសជិតខាង(CLV-DTA) ចាប់តាំងពីដាក់ឱ្យដំណើរការមក, នៅក្នុងទឹកដីកម្ពុជាមានបរទេសជាច្រើនទៅបណ្ដាក់ទុនវិនិយោគនៅតំបន់នោះ ក្នុងនោះមានដូចជា អូស្ត្រាលី, ជប៉ុន និងចិន ជាដើម។ សម្ដេចធិបតី ចង់បានបំផុតឱ្យមានវិនិយោគិនខ្មែរក្នុងប្រទេស ទៅអភិវឌ្ឍនៅតំបន់នោះឱ្យបានច្រើន។-សម្តេចធិបតីនាយករដ្ឋមន្ត្រី បានឆ្លើយតបទៅកាន់ក្រុមអ្នកវិភាគបែកផ្សែង និងក្រុមប្រឆាំងមួយក្តាប់តូច ដែលបានលើកឡើងថា មូលហេតុដែលគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវធ្វើបត់បែនមិនធ្វើត្រង់ ឬជីកត្រង់នោះ គឺដើម្បីបញ្ចៀសផលប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងប៉ះពាល់ដល់គេហដ្ឋានប្រជាពលរដ្ឋជាដើម ខណៈគម្រោងនេះ ជីកកន្លែងថ្មីមានត្រឹមតែប៉ុន្មានគីឡូប៉ុណ្ណោះ។ការលើកឡើងរបស់សម្តេចនេះ គឺបានធ្វើឡើងក្រោយក្រុមអ្នកវិភាគបែកផ្សែង និងក្រុមប្រឆាំងថា ការសាងសង់នូវព្រែកជីកហ្វូណនតេជោ មានលក្ខណៈពុករលួយដោយសារតែការជីក និងធ្វើបត់បែនច្រើន។-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខេត្តព្រះសីហនុគឺជាគ្រាប់ពេជ្ររបស់កម្ពុជា មិនមែនជារបស់ប្រទេសណានោះឡើយ ខណៈការលើកឡើងរបស់សម្តេចធិបតីបែបនេះ គឺឆ្លើយតបទៅប្រទេស ឬក្រុមប្រឆាំងមួយក្តាប់តូច ដែលចោទថា ខេត្តជាប់ដែនសមុទ្រមួយនេះ នឹងបាត់នូវអធិបតេយ្យ ឬក្លាយទៅជាប្រទេសនេះ ប្រទេសនោះ ក្រោយឃើញក្រុមអ្នកវិនិយោគចិនច្រើន​សន្ធឹកសន្ធាប់​នោះ។-សម្ដេចធិបតី៖ ប្រជាជនខ្មែរមិនល្ងង់នោះទេ ថ្នាក់ដឹកនាំខ្មែរអាចសម្រេចលើជោគវាសនាក្នុងការដឹកនាំប្រទេសដោយខ្លួន មិនចាំបាច់មានបរទេសព្រួយបារម្ភមកលើការអភិវឌ្ឍនៅស្រុកខ្មែរនោះទេ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋឱ្យសម្លឹងមើលសមិទ្ធផលជាក់ស្ដែងចំពោះការអភិវឌ្ឍប្រទេសជាតិ កុំជឿទៅតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច។-សម្ដេចអធិបតី៖ មិនអាចធ្វើអត្តឃាត​នយោបាយនោះទេ ប្រជាពលរដ្ឋមិនលើកលែងទេ រហូតតកូនចៅ រយៈពេលការបោះឆ្នោត ក្នុងអាណត្តិនីមួយៗ៥ឆ្នាំម្ដង គ្មានអ្នកណាចង់បំផ្លាញ អោយបាត់បង់ទឹកដី ឬអធិប្បតេយ្យភាពនោះទេ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ឱ្យតែខ្មែរយើងខ្លាំង ប្រជាជនយើងខ្លាំង គ្មានបរទេស ឬអ្នកណាមកធ្វើបាបយើងបានទេ ដូច្នេះខ្មែរយើងត្រូវរួមគ្នាពង្រឹងខ្លួនឯង និងលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ កម្ពុជាកំពុងក្លាយជាទីតាំងបណ្ដុះបណ្ដាលទាំងក្នុងតំបន់ និងអន្តរជាតិក្នុងនោះមានដូចជា ជំនាញធ្វើអវយវៈសិប្បនិម្មិត និងដោះមីនជាដើម។ ក្រៅពីនេះ ក៏មានវិនិយោគិនខ្មែរជាច្រើនទៅបណ្ដាក់ទុននៅប្រទេសដទៃផងដែរ។ សម្ដេចធិបតីជូនពរដល់សាលាបណ្ដុះបណ្ដាល, អ្នកជំនាញកម្ពុជា និងធុរជនខ្មែរទាំងអស់ សូមឱ្យកាន់តែជោគជ័យ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិឱ្យកាន់តែល្បាញល្បីថែមទៀត។

មូលនិធិ Nippon សរសើរការបណ្ដុះបណ្ដាលជំនាញធ្វើអវយវៈសិប្បនិម្មិត និងការស្ដារនីតិសម្បទា នៅកម្ពុជា

2024/08/05 06:46:10 pm        176
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងសទី៥ ខែសីហា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក Ichiro Kabasawa នាយកប្រតិបត្តិមូលនិធិ Nippon (The Nippon Foundation) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។​ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិមូលនិធិ Nippon បានកោតសរសើរការអភិវឌ្ឍ និងការរីកចម្រើនដែលកម្ពុជាសម្រេចបាន នាពេលកន្លងមក។ ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា រយៈពេលជាង៣០ឆ្នាំមកនេះ លោកនាយកប្រតិបត្តិសូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជាលើការបណ្ដុះបណ្ដាលជំនាញធ្វើអវយវៈសិប្បនិម្មិត និងការស្ដារនីតិសម្បទា ព្រមទាំងជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវគោលនយោបាយគាំពារសង្គម ជាពិសេសការគ្របដណ្ដប់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ តាមរយ:កិច្ចសហប្រតិបត្តិការនេះ កម្ពុជាក៏បានផ្តល់ការបណ្ដុះបណ្ដាលដល់និស្សិតបរទេសមួយចំនួន ដែលនេះជាមោទនភាពមួយរបស់កម្ពុជា ។ សម្ដេចធិបតីបានអអរគុណ និងកោតសរសើរចំពោះមូលនិធិ Nippon ដែលបានរួមចំណែកក្នុងការអភិវឌ្ឍវិស័យស្ដានីតិសម្បទា អប់រំ និងសុខាភិបាល នៅកម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ថា ដោយកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ការស្ដារនីតិសម្បទា គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល ។ សម្ដេចធិបតីសង្ឃឹមយ៉ាងមុតមាំថា មូលនិធិ Nippon នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីគាំទ្រវិស័យដ៏សំខាន់នេះ៕

ជប៉ុននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជា

2024/08/05 06:42:29 pm        95
ភ្នំពេញ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យឯកឧត្ដម KIHARA Minoru រដ្ឋមន្ត្រីការពារជាតិជប៉ុន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។​ក្នុងឱកាសនៃជំនួប ឯកឧត្តម Kihara Minoru រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន បានគោរពជម្រាបជូនសម្តេចធិបតី អំពីលទ្ធផលនៃនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងក្រសួងការពារជាតិ នៃប្រទេសជប៉ុន និងកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃ"ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ជប៉ុននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជាបន្ថែមទៀត រួមទាំងក្នុងវិស័យការពារជាតិ និងសន្តិសុខ។ សម្ដេចធិបតី បានអរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានចូលរួមគាំទ្រដល់ដំណើរការស្វែងរកសន្តិភាពនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរ។សម្ដេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រី ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌកងទ័ពជើងគោក ជើងទឹក និងជើងអាកាស។ កិច្ចសហការទាំងនោះនឹងផ្តោតលើការផ្លាស់ប្តូរទស្សនកិច្ច, ការបណ្តុះបណ្តាល, ការបោសសម្អាតមីនមនុស្សធម៌ និងលំហាត់រួមលើការសង្គ្រោះគ្រោះមហន្តរាយ ជាដើម៕

សហជីពទូទាំងប្រទេសអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

2024/08/05 05:29:11 pm        543
សហជីពទូទាំងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានរៀបចំ​នៅតាម​ទីស្នាក់​ការ​រៀងៗខ្លួន ដើម្បីអបអរសាទរ ពិធីបើកការដ្ឋានសាងសង់​ព្រែកជីក​ហ្វូណន​តេជោ​ដែល​ជា​ព្រឹតិ្តការណ៍​ប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា។ ការអបអរសាទពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះធ្វើឡើងនៅស្របពេលដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ​ជាអធិបតីក្នុងពិធី «បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅចំណុច​ព្រែក​តាកែវ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ទន្ទឹមនឹងនេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ថ្លែងថា សហជីព និងកម្មករ​និយោជិត បានជួបជុំធ្វើសកម្មភាពយ៉ាងក្លៀវក្លាប្រកប​ដោយ​មោទនភាព​ក្នុង​ការ​គាំទ្រ​ការ​សាង​សង់​ព្រែក​ជីកហ្វូណនតេជោ នៅតាមបណ្តារោងចក្រសហគ្រាសនៅទូទាំងប្រទេស។ លោកថា ព្រែកជីកនេះបានធ្វើឱ្យកម្ពុជាមានឯករាជភាពលើវិស័យ ដឹកជញ្ជូនតាមផ្លូវទឹក បង្កើត​បាន​កំពុង​ផែរណប ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធអេកូឡូស៊ី ប៉ូលទេសចរណ៍ និងបង្កើនការងារ។ លោកថ្លែងថា «ព្រែកជីកហ្វូណនតេជោនេះគឺបានជួយជំរុញឱ្យកំណើន​សេដ្ឋកិច្ចជាតិ​កាន់​តែ​ប្រសើ​ឡើ​ង ហើយជាពិសេសគឺធ្វើឱ្យវិស័យការងារកាន់តែមានភាពរីកចម្រើនជាលំដាប់ ដោយ​សារ​តែ​កាត់​បន្ថយពេលវេលាដឹកជញ្ជូន បន្ថយការកកស្ទះតាមបណ្តាផ្លូវថ្នល់ ហើយជួយកាត់​បន្ថយ​ការ​ចំណាយថ្លៃដើមនៃការដឹកជញ្ជូនផងដែរ»។ ចំណែកឯលោក ហង្ស រ៉ាវី ប្រធានសហព័ន្ធសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានឱ្យដឹងថា កម្មករ​និយោជិត និងសហជីពមូលដ្ឋាន បាន​ចូល​រួមគាំទ្រយ៉ាងផុលផុសចំពោះពិធីបើការដ្ឋានសាង​សង់​ព្រែក​ជីក​ហ្វូណនតេជោ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ជាតិ។ កម្មករនិយោជិត បាន​បង្ហាញ​ការ​សប្បាយរីករាយយ៉ាងខ្លាំង ក្នុងការជួបជុំគ្នានៅតាមបណ្តារោងចក្រសហគ្រាស ដើម្បី​ស្វា​គមន៍ព្រែកជីកជាប្រវត្តិសាស្ត្រដែលមានអត្ថប្រយោជន៍ សេដ្ឋកិច្ច​ជាតិ​ទាំង​មូល​ត​កូន​ត​ចៅ​ទៅជំនាញ​ក្រោយទៀត។ លោកថ្លែងថា «ក្នុងនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត ធ្វើឱ្យមានព្រែក​ជីក​ហ្វូណន​តេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ ធ្វើឱ្យបងប្អូនកម្មករនិយោជិត និងអ្នកនៅក្នុង​សេដ្ឋកិច្ច​ក្រៅប្រ​ព័ន្ធ មានការអបអរសាទរយ៉ាងក្លៀវក្លានៅតាមរោងចក្រសហគ្រាសនានា ជាពិសេស នៅតាមស្ថាប័ននានាទូទាំងព្រះរាជាណាចក្រកម្ពុជា»។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយបន្តអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។

គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេស អបអរសាទរ​ពិធីបើកការដ្ឋាន​សាងសង់​ព្រែកជីកហ្វូណនតេជោជាមួយក្តីរំភើប និងមោទនភាព

2024/08/05 05:17:08 pm        201
ភ្នំពេញ៖ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅតាមគ្រឹះស្ថានបណ្តុះបណ្តាល​បច្ចេក​ទេស​ទូទាំង​ប្រទេស បានជួបជុំគ្នាអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅព្រឹក​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ។ ការអបអរសាទរពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះធ្វើឡើងស្របពេលដែលប្រមុខរាជរដ្ឋាភិបាល សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ​ជាអធិបតី «បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅចំណុចព្រែកតាកែវ ស្ថិត​ក្នុង​ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ឯកឧត្តម យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) យល់ឃើញថា ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​ជាតិ ដែលមិនធ្លាប់មាន។ ការសាងសង់ព្រែកជីកនេះធ្វើឡើង​ស្របពេល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​រីក​ចម្រើន និងមានតម្រូវការដឹកជញ្ជូនតាមផ្លូវទឹកដែលមិនអាចខ្វះបាន។ ឯកឧត្តមបញ្ជាក់ថា ការសាងសង់ព្រែកជីកហ្វូណនតេជោគឺជាមោទនភាពជាតិ។ មោនភាពជាតិ ដោយ​សារ​តែខឿនសេដ្ឋកិច្ចជាតិអាស្រ័យទៅលើការដឹកជញ្ជូន ហេតុនេះការសាង​សង់​ព្រែកជីក​ហ្វូណន​តេជោ​នេះ មានអត្ថប្រយោជន៍សំខាន់ និងងាយស្រួលក្នុងការធ្វើចរាចរណ៍ទំនិញសេដ្ឋកិច្ច មិន​លំបាកក្នុងការឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយ ដែលខាតទាំងពេលវេលា សោហ៊ុយ និង​អ្វីៗទាំងអស់។ ឯកឧត្តមថ្លែងថា៖«យើងមើល បើសិនជាយើងរត់នៅលើថ្នល់ជាតិ គឺឡានមួយកុងតឺន័រមួយ ដូច្នេះ​បើ​យើង​មានព្រែកជីកហ្វូណននេះហើយ យើងមានផ្លូវគមនាគមន៍ ដែលជាប្រព័ន្ធ​ផ្លូវ​ទឹក​ឆ្លង​កាត់​ពី​សមុទ្រ មានរយៈចម្ងាយ ១៨០គីឡូម៉ែត្រ គឺខ្លីហើយកប៉ាល់​អាច​ដឹកកុង​តឺន័រ​បាន​ក្នុង​១​ជើង​រាប់​រយ​កុង​តឺន័រ ដែលចំណេញទាំងការដឹកជញ្ជូន ពេលវេលា និងចំណេញទាំងបរិស្ថាន»។សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោង​មហិមា​ជាល​ក្ខណៈ​ប្រវត្តិសាស្ត្រ​នេះ ជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយបា​ន​បន្តអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី​ដែល​នឹង​ផ្ដល់​អត្ថ​ប្រយោជន៍​ជា​ច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការ​វិនិយោគ​ផ្សេងៗដែលនឹងនាំឱ្យកម្ពុជាមានឯករាជ្យភាពសេដ្ឋកិច្ច និងចរាចរណ៍​ដឹក​ជញ្ជូន​ផ្លូវ​ទឹក​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត៕

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រារព្ធពិធីអបអរសាទរ​ពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” ជាផ្លូវការ

2024/08/05 04:43:56 pm        193
ដើម្បីចូលរួមអបអរសាទរយ៉ាងក្លៀវក្លាពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ ទាំងថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួម​អបអរសាទរពិធីជាប្រវត្តិសាស្ត្រនេះ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីគាំទ្រគម្រោង​ដែល​ផ្តល់​ផល​ប្រយោជន៍​ដ៏មហាសាល​ដល់សង្គម និងសេដ្ឋកិច្ចកម្ពុជា ពិសេស គឺជាមរតកប្រវត្តិសាស្ត្រសម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​របស់យើងទាំងអស់គ្នា ក្នុងស្មារតី “គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរនិងដើម្បី​ខ្មែរ​គ្រប់រូប”។ពិធីបើក​ការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នេះ​គឺ​ជា​សក្ខីភាពនៃ ការសម្រេចបាននូវស្នាដៃថ្មីដែលជាសមិទ្ធផលដ៏វិសេសវិសាលរបស់ប្រជាជាតិខ្មែរ ដែល​បានបង្ហាញពីសមត្ថភាព លទ្ធភាពពេញលេញ និងឆន្ទៈដ៏មុតមាំរួមគ្នារបស់រាជរដ្ឋាភិបាល និង​ប​ងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់នៅគ្រប់ទិសទី ដើម្បីតភ្ជាប់​ប្រវត្តិសាស្ត្រ នៃ​ការ​ប្រើប្រាស់​សក្តានុពល​ ផ្លូវទឹកនៅសម័យអាណាចក្រហ្វូណនដ៏អស្ចារ្យ មកសម័យតេជោសន្តិភាពដ៏រុងរឿង។ព្រែកជីក​ហ្វូណនតេជោ ដែលត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែង ១៨០គីឡូម៉ែត្រ មាន​ទទឹង​មុខ​កាត់​ផ្នែកខាង​លើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ ជម្រៅ​ទឹក​ប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង។ ផ្លូវទឹ​ក​នេះ​ចាប់​ផ្តើម​ពី​ព្រែក​តាកែវ​នៃទ​ន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាម ព្រែកតាហ៊ីង​នៃ​ទន្លេ​បាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្ត្រ ខេត្តចំនួន៤ រួមមាន ខេត្ត​កណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដោយ​នឹង​ត្រូវ​សាង​សង់​ស្ទើរ​ទាំង​ស្រុង​លើ​តម្រាយ​ខ្សែផ្លូ​វ​ទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់​ទុក​ស្រាប់​តាំង​ពី​សម័យ​អាណា​ចក្រ​ហ្វូណន​មក​ម៉្លេះ ក្នុងនោះផ្លូវទឹក ធម្មជាតិដែលមានស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវ​ទឹក​ត្រូវជីកតម្រង់កុំឱ្យកោងពេក មានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និងផ្លូវ​ទឹក​ជី​ក​ថ្មី​មាន​ប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយត​ភ្ជាប់​ទៅ​កាន់​សមុទ្រ។ គម្រោងនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅ ក្នុង​បណ្តាញ​ផ្លូវ​ទឹកសាប និងអាចកំណត់បរិមាណ និងអត្រានៃរំហូរទឹកសាបដែលត្រូវ ហូរចេញទៅ​សមុទ្រ​បា​នប្រកបដោយប្រសិទ្ធភាពខ្ពស់។គួរបញ្ជាក់ថា គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់​នៅ​ក្នុង​អំឡុង​ឆ្នាំ២០២៨ ខាងមុខ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ពាន់លាន ដុល្លារ​អាមេរិក ក្នុងនោះទុនវិនិយោគរបស់សហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក មានចំនួន ៥១% និងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) មានចំនួន ៤៩% ដោយការវិនិយោគនេះនឹងត្រូវអនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិមូលនិធិ Nippon ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2024/08/05 04:30:41 pm        302
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងសទី៥ ខែសីហា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក Ichiro Kabasawa នាយកប្រតិបត្តិមូលនិធិ Nippon (The Nippon Foundation) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។សូមបញ្ជាក់ថា មូលនិធិ Nippon បានជួយប្រទេសកម្ពុជា តាមរយៈ ការអនុវត្តគម្រោងមួយចំនួនក្នុងវិស័យអប់រំ, ការថែទាំសុខភាព, និងពិការភាព។ The Nippon Foundation ដែលក្នុងរយៈកាល ៣០ ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ បានផ្តល់នូវជំនួយមនុស្សធម៌ដល់កម្ពុជា ដោយក្នុងនេះ ប្រជាជនកម្ពុជាជាច្រើនបានទទួលនូវអត្ថប្រយោជន៍ពីជំនួយទាំងនោះ ដូចជា ការទទួលបាននូវអវយវៈសិប្បនិម្មិត ដែលផ្តល់លទ្ធភាពឱ្យពួកគាត់មានឱកាសត្រឡប់ទៅប្រកបរបរចិញ្ចឹមជីវិតក្នុងជីវភាពជាប្រក្រតីឡើងវិញ។

រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា អបអរសាទរ​ការបើកការដ្ឋានសាងសង់​ព្រែកជីកហ្វូណនតេជោ

2024/08/05 04:19:01 pm        178
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិ​រណសិរ្សសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីវាយគង ជួង រគាំង និងទូងស្គរ អបអរសាទរ​ការបើក​ការដ្ឋាន​សាង​សង់ព្រែកជីកហ្វូណនតេជោ នៅទីស្នាក់ការរបស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយមាន​ការ​អញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកនៃរណសិរ្សសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ចំនួន​ប្រមាណ ១០០នាក់ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ។គួរំលឹកផងដែរថា ព្រែកជីកហ្វូណនតេជោ​គឺជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែល​ជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន​សែន អតីតនាយករដ្ឋមន្ត្រី និង​ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ​កម្ពុជា ហើយបច្ចុប្បន្ន សម្តេចមហាបវរធិបតី​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្ត​ស្នាដៃ និង​ជំរុញ​បន្ថែម​ការ​អភិវឌ្ឍ​ព្រែក​ជីកហ្វូណន​តេជោ នេះឲ្យសម្រេចបាននាពេលអនាគត។ ព្រែកជីកហ្វូណនតេជោនេះ ជា​គម្រោង​ផ្លូវទឹក ដែលតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្ត​ចំនួន ៤ គឺ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត​និងកែប ដែលមានប្រវែង ១៨០​គីឡូម៉ែត្រ ដែលមានប្រជាជនរស់នៅអម​ព្រែកជីកនេះប្រមាណ ១លាន ៦សែននាក់។ ព្រែក​ជីកហ្វូណនតេជោ បានផ្តល់អត្ថប្រយោជន៍មហា​សាលសម្រាប់​ប្រទេសកម្ពុជា ជាពិសេស​វិស័យ​ដឹក​ជញ្ជូន​ដូចជា កាត់​បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវ​ថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ បង្កើន​ទំហំពាណិជ្ជកម្ម អភិវឌ្ឍន៍កសិកម្ម ធារា​សាស្រ្ត និង​វារីប្បកម្ម បង្កើត​ការងារបន្ថែមដល់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍ​ទីក្រុង នគរូបនីយ​កម្ម ការរីកចម្រើនផ្នែកអចលន​ទ្រព្យ ជំរុញទិន្នផល​ត្រីទឹកសាប ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា និង​ផលប្រយោជន៍ជាច្រើនទៀត។ សម្តេចកិត្តិសង្គហបណ្ឌិត និងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិ​រណសិរ្សសាមគ្គី អភិវឌ្ឍន៍​មាតុភូមិកម្ពុជា បានប្រកាសគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​អនុវត្ត​គម្រោង​ព្រែក​ជីក​ហ្វូណន​​តេជោ និងសូម​យក​ឱកាសដ៏វិសេសវិសាលនេះ គោរពថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ជាទី​បំផុត​ចំពោះ សម្តេចអគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន​ព្រឹទ្ធសភាព ដែលបានផ្តួចផ្តើមគម្រោងដ៏​មានសារប្រយោជន៍នេះ​ឡើង និង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​ដែលបានគាំទ្រ និង​ជំរុញការ​អនុវត្ត​គម្រោង​ព្រែក​ជីកនេះឡើង រហូតឈានដល់ការបើកការដ្ឋាននាថ្ងៃនេះ ៕ អត្ថបទ បាន សុខរិទ្ធិ

វាយគង ទូងស្គរជ័យ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអបអរសាទរពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន តេជោ»

2024/08/05 03:55:53 pm        75
ភ្នំពេញ ៖ ឯកឧត្ដម ហ៊ឺ វិរៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ សិល្បករ សិល្បការិនី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងយុវជនសហភាពសហព័ន្ធយុវជន វិស័យវប្បធម៌ បានរៀបចំពិធីវាយគង ទូងស្គរជ័យ ដើម្បីអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបច្ចុប្បន្នគម្រោងនេះ ស្ថិតក្រោមការអនុវត្តផ្ទាល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
05/27/2026 09:05 PM
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
05/27/2026 09:05 PM
ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
05/27/2026 09:05 PM
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
05/27/2026 08:05 PM
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង
05/27/2026 08:05 PM
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
05/27/2026 08:05 PM
នគរបាលអេស្ប៉ាញសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សសង្គមនិយមរបស់លោក Sanchez
05/27/2026 08:05 PM
ហ្គាណាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ក្រោយការវាយប្រហារប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង
05/27/2026 08:05 PM
ជនមូស្លីមនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងប្រារព្ធថ្ងៃដំបូងនៃពិធីបុណ្យ Eid
05/27/2026 08:05 PM