ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង

ព័ត៌មានជាតិ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងពន្លឿនការដាក់បំពង់មេនាំទឹកទៅកាន់តំបន់ជាយរាជធានីភ្នំពេញ

2024/08/06 02:15:43 pm        650
បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​កំពុងសម្រាក​សម្រាំង​ធ្វើ​ការងារ​ដាក់​បំពង់​មេនាំ​ទឹក​ដើម្បី​រុញ​ទឹក​ទៅ​ផ្គត់ផ្គង់នៅតាមតំបន់ជាយរាជធានីភ្នំពេញ ភាគខាងជើង ត្បូង លិច និងខាងកើត។ នេះ​បើតាម​ប្រសាន៍ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​រដ្ឋាករ​ទឹក​ស្វយ័តក្រុងភ្នំពេញ បានផ្តល់បទសម្ភាសជាមួយBTV នៅថ្ងៃទី០៦ ខែសីហានេះ។នៅក្នុង​បទសម្ភាស ឯកឧត្តមបានបន្តថា តាមការគ្រោងទុកនៅចុងឆ្នាំ២០២៤នេះ ការងារ​ដាក់​បំពង់​មេនាំ​ទឹកដែលមាននៅក្នុងផែនការមេ នឹងត្រូវបញ្ចប់នៅជំហានទី១ ក្នុងគម្រោង​រោងចក្រ​ផលិត​ទឹក​ស្អាតបាក់ខែងទី១ និងបាក់ខែងទី២។ អញ្ចឹងទឹកអាចនឹងផ្គត់ផ្គង់បាននៅប៉ែកខាងលិច និង​ប៉ែកខាងត្បូងឈាងខាងកើត ជាពិសេសតំបន់គួរស្រូវ។ ចំពោះប៉ែកខាងជើង និង​ប៉ែក​ខាង​កើត រាជធានីភ្នំពេញ មានសង្កាត់មួយចំនួនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រតិបត្តិករឯកជន ខណៈ​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងធ្វើកិច្ចសហការជាមួយប្រតិបត្តិករឯកជន ដើម្បី​រក​វិធី​ផ្គត់​ផ្គង់​ទឹក​ស្អាតជូនដល់អតិថិជន។ គួរបញ្ជាក់ដែរថា បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងដាក់ឱ្យ​ដំណើរ​ការ​រោង​ចក្រ​ផលិត​ទឹក​ស្អាត​ចំនួន​៥ទីតាំង ដែលក្នុងនោះរួមមាន៖ទី១.រោងចក្រផលិតទឹកស្អាតភូមិព្រែក ស្ថិតនៅ​ខេត្ត​កណ្តាល ទី២.រោងចក្រផលិតទឹកស្អាតជ្រោយចង្វា ទី៣.រោងចក្រផលិតទឹកស្អាតចំការមន ទី៤.​រោងចក្រផលិតទឹកស្អាតនិរោធ និងទី៥.រោងចក្រផលិតទឹកស្អាតបាក់ខែង ។ រោង​ចក្រ​ទាំង​៥​នេះ​ អាចផលិតទឹកស្អាតបានចំនួនជិត១លានម៉ែត្រគូបក្នុងមួយថ្ងៃ៕ អត្ថបទ៖ទូច សោភ័ណ

អ្នកជំនាញបង្ហាញភាពខុសគ្នាអំពីសេវាធានារ៉ាប់រង រវាងវិស័យរដ្ឋ និងឯកជន

2024/08/06 02:01:47 pm        357
ខណៈអនុវិស័យធានារ៉ាប់រងរបស់វិស័យឯកជន ក៏ដូចជារបបសន្តិសុខសង្គមរបស់វិស័យរដ្ឋ (ប.ស.ស.) បានកំពុងដើរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ឯក​ឧត្តម​អគ្គនាយកនិយ័តករធានារ៉ាប់រងនៅកម្ពុជា បាន​បញ្ជាក់​អំពី​ភាព​ខុស​គ្នា​នៃ​ការ​ចំណាយ​ប្រាក់ ដើម្បីទទួលបាននូវអត្ថប្រយោជន៍របស់វិស័យទាំងអស់នោះ។ជួបសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងនៅកម្ពុជា បាន​មាន​ប្រសាសន៍ថា ជាកាពិត នៅក្នុងប្រទេសក្របខ័ណ្ឌរាជរដ្ឋាភិបាល ដែលហៅថា សន្តិសុខ​សង្គម មិនថាកម្ពុជា នៅប្រទេសផ្សេងទៀតទេ គឺរដ្ឋាភិបាលគិតថា គួរតែមាន​សំណាញ់​សុវត្ថិភាព​សង្គម​មួយ​សម្រាប់ប្រជាពលរដ្ឋ ពិសេសក្នុងការព្យាបាលថែទាំសុខភាព និងគ្រោះថ្នាក់ការងារ ដែល​មាន​បង្កើតគម្រោងជាក្របខណ្ឌសេវាមួយជាកាតព្វកិច្ច ហើយបែងចែកទៀតថា ជាការ​ធានា​រ៉ាប់​រង​ដូចគ្នា ដូចជា ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ប៉ុន្តែជាកាត្វកិច្ច។ឯកឧត្តមបានបន្ថែមថា អ្វីដែលជា​ការ​ផ្តល់​កាតព្វ​កិច្ច​ក្នុង​ក្រប​ខណ្ឌ​របស់​រាជរដ្ឋាភិបាល​ជា​សេវា​មូលដ្ឋាន មានន័យថា តម្រូវឲ្យពលរដ្ឋ កម្មករនិយោជិត ដែលធ្វើ​ការ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​តំរូវ​ឲ្យបង់​ភាគទាន បានកាត់ចេញពីប្រាក់ខែតែម្តង ហើយ​រដ្ឋ​ផ្តល់​សេវា​ជូន​វិញ​តាមរយៈ​សេវា​សុខាភិបាល​ជា​ដើម ដែលនេះជាកាតព្វកិច្ច។ ឯកឧត្តម បានឲ្យដឹងទៀតថា ចំណែកឯការ​ធានា​រ៉ាប់​រង​ផ្នែក​សុខភាពរបស់ក្រុមហ៊ុនឯកជន គឺជាសេវាស្ម័គ្រចិត្ត បានន័យថា ប្រសិនបើប្រជាពលរដ្ឋ ពេល​ដែលបានទទួលសេវាសុខភាពពី ប.ស.ស. ដែលយល់ថា មិនគ្រប់គ្រាន់នោះទេ គឺអាច​ទិញ​បន្ថែម​ចំពោះ​សេវាធានារ៉ាប់រងរបស់ឯកជនបន្ថែមទៀតដូចជា ការទៅព្យាបាលនៅក្រៅប្រទេស និង​សេវា​ផ្សេងៗដទៃទៀតជាដើម។កាលពីពេលកន្លងទៅ លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានលើកឡើងថា សារៈ​សំខាន់​នៃធានារ៉ាប់រងត្រូវបានទទួលស្គាល់ជាទូទៅ ជាពិសេសនៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន ដោយសារជាសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ ដែលជួយកក្រុមគ្រួសារ និង​ធុរកិច្ចនានាឲ្យបានរួចផុតពីទុក្ខលំបាកផ្នែកហិរញ្ញវត្ថុ នៅពេលមានគ្រោះអកុសលកើតឡើង ដូច​ជា​មរណភាពនៃមេគ្រួសារ អគ្គិភ័យ គ្រោះថន្នាក់ចរាចរណ៍ និងជំងឺធ្ងន់ធ្ងរជាដើម។ ប៉ុន្តែ​សារៈសំខាន់នេះ ត្រូវបានមើលរំលងដោយក្រុមគោលដៅមួយចំនួន ជាពិសេសនៅកម្ពុជា ដោយ​សារ​កត្តា​ជា​សារវ័ន្តមួយចំនួន ដូចជាទីផ្សារធានារ៉ាប់រងនៅមានអាយុក្មេងខ្ចី និងកង្វះការ​យល់​ដឹង​ជា​សាធារណៈ​អំពីហានិភ័យ ក៏ដូចជាមុខងារ និងអត្ថប្រយោជន៍នៃធានារ៉ាប់រង។បច្ចុប្បន្ន​នេះ កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ក្រុមហ៊ុន ក្នុងនោះ​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​ប្រភេទ​ទូទៅ​ចំនួន១៨ , ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ , ក្រុមហ៊ុនខ្នាត​តូច​ធានា​រ៉ាប់​រង​ខ្នាត​តូច​ចំនួន៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១។ ក្រុមហ៊ុនទំាងអស់នេះ មានទ្រព្យសកម្ម​សរុប​ចំនួន​ប្រមាណជាង ១ពាន់លានដុល្លារ៕ អត្ថបទ ឈិត បូរ៉ាវី 

សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនឹងបន្តងើបឡើង គាំទ្រដោយវិស័យចម្បងមួយចំនួន

2024/08/06 01:52:03 pm        203
សកម្មភាពសេដ្ឋកិច្ចកម្ពុជានឹងបន្តចលនាងើបឡើង ដែលគាំទ្រដោយវិស័យសេវាកម្ម និង​ពាណិជ្ជ​កម្ម ជាពិសេសលើវិស័យ ពាណិជ្ជកម្មអន្តរជាតិ ជាមួយសម្ទុះនៃការនាំចេញ ដែល​ជំរុញ​ដោយ​ភាព​ជា​ដៃគូ​អន្តរជាតិ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ។ សូចនាករសេដ្ឋកិច្ចសំខាន់ៗ នៃរយៈពេល ៦ ខែ ឆ្នាំ ២០២៤, បានបង្ហាញនូវនិន្នាការ​សេដ្ឋកិច្ច​កាន់​តែ​ល្អ​ប្រសើរជាបន្តបន្ទាប់ ក្នុងនោះបើគិតត្រឹមឆមាសទី១ ទំហំពាណិជ្ជកម្ម​លើ​ទីផ្សារ​អន្តរជាតិ​របស់​កម្ពុជា មានទឹកប្រាក់ប្រមាណជាង ២៦ លានពាន់ដុល្លារអា មេរិក កើនជាង ១២ ភាគរយ បើ​ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ ២០២៣ ក្នុងនោះកម្ពុជាបាននាំចេញមានទឹកប្រាក់ជាង ១២ ពាន់ លាន​ដុល្លារកើន ១២ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ជាង ១៣ ពាន់លានដុល្លារ កើន​ជាង ១២ភាគរយ។ជុំវិញបញ្ហានេះដែរ, អ្នកឧកញ៉ា លឹម ហេង អនុប្រធានប្រធានសភាពាណិជ្ជកម្មកម្ពុជា លើក​ឡើង​ថា បើយោងតាមស្ថានភាពខាង លើនេះ បានបង្ហាញសញ្ញាណកាន់តែល្អ ជាពិសេស​លើ​ការ​ធ្វើ​ពាណិជ្ជ​កម្មអន្តរជាតិ នឹងរំពឹងថា សកម្មភាពសេដ្ឋកិច្ចកម្ពុជានឹងបន្ត ចលនាងើបឡើង​ជា​បន្ត​បន្ទាប់​។ ចំពោះការងើបឡើងនេះ បានកើតចេញជាពីការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ជាក់ស្តែង កន្លងមកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា សម្តេចបានអញ្ជើញចេញទៅក្រៅ ប្រទេសជាបន្តបន្ទាប់ ដើម្បីបង្កើតនូវ​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសការដឹកនាំរៀបចំនូវវេទិការធុរកិច្ចជាដើម រួមជា មួយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម បានកំពុងជំរុញនាំចេញ និងវិនិយោគ ដែលជាចំណែក​ដល់​ការ​អភិវឌ្ឍជាតិ។ចំណែកការវិនិយោគវិញ, អ្នកឧកញ៉ា លឹម ហេង លើកឡើងបន្ថែមថា នៅក្នុងវិបត្តិជាសកលនេះ ឃើញ​ថា ប្រទេសមួយចំនួនជួប អស្ថិរភាពនយោបាយ ដែលជាហេតុ​ធ្វើ​ឲ្យអ្ន​ក​វិនិយោគ​ងាក​មក​រក​កម្ពុជា ជាក់ស្តែងមកដល់ពេលនេះ កម្ពុជានៅតែទទួលបានក្រុមហ៊ុនថ្មីៗ មកបណ្តាក់​ទុន​ជា​បន្ត​បន្ទាប់​។សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម នៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ការនាំចេញទំនិញ នៅក្នុងខែ មិថុនា ឆ្នាំ២០២៤ ហាក់បានបង្ហាញពីការធ្លាក់ចុះបន្តិច រវាង​ប្រទេស​ដែល​នៅប៉ែកអាស៊ី ជាពិសេសក្នុងតំបន់អាស៊ាន និងចិន ខណៈដែលការនាំចេញ ជារួម​ក្នុង​ឆមាសទី១នេះ មានកំណើនល្អប្រសើរទៅគ្រប់បណ្តាទីផ្សារសំខាន់ៗ។ ជាក់ស្ដែង ក្នុងខែ មិថុនា ឆ្នាំ២០២៤ ការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់​អាស៊ាន ចិន និងជប៉ុន បាន​ធ្លាក់​ចុះ​ក្នុង​រង្វង់​ជិត ១៦ ភាគរយ, ជិត ៨ ភាគរយ និង ០,៥ រៀងគ្នា ដោយសារការនាំចេញទៅប្រទេស ទាំងនេះ ភាគច្រើនជាទំនិញកសិផល ប៉ុន្តែគិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ការនាំ​ចេញ​ទៅ​កាន់​ទីផ្សារ​តំបន់អាស៊ាន មានទំហំ ២ ៦៨៧ លានដុល្លារ កើនជាង ៨ ភាគរយ ក្នុងនោះទីផ្សារអឺរ៉ុប មាន​ទំហំ ១ ៩៩៥ លានដុល្លារ កើនជាង ៩ ភាគរយ, ទីផ្សារអាម៉េរិក ៤ ៤០១ លានដុល្លារ កើន​ជិត ៤ ភាគរយ, ទីផ្សារចិន ៨១៥ លានដុល្លារ កើនជាង ១៤ ភាគរយ, ទីផ្សារជប៉ុន ៦២៩ លាន​ដុល្លារ កើន ១៥ ភាគរយ, និងទីផ្សារប្រទេសផ្សេងទៀត មានទំហំ ១ ៤៧៤ លានដុល្លារ កើន​ឡើង​ជាង ១២ ភាគរយ ធៀបនឹងឆមាសទី១ឆ្នាំមុន៕ អត្ថបទ៖ សុន រ៉ាឌី 

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយថ្មីការពារដីធ្លីដោយយកពលរដ្ឋធ្វើជាអ្នកការពារ

2024/08/06 01:29:50 pm        69
សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅពេលខ្លីខាងមុខនេះ រាជរដ្ឋាភិបាល នឹងដាក់ចេញនូវគោលនយោបាយដីធ្លីមួយសំខាន់ ដោយប្រើប្រាស់ប្រជាជនឱ្យធ្វើជាអ្នកការពារដីតែម្ដង ។សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញា បត្រជូនដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី០៦ ខែសីហា នេះ បានប្រកាសថា ដើម្បីការ ពារដីធ្លី ទប់ស្កាត់ការទន្ទ្រានដីធ្លីខុសច្បាប់ ពិសេសតំបន់ភាគឦសាន និងតំបន់សំខាន់​មួយចំនួនទៀត រាជរដ្ឋាភិបាល បានរៀបចំផែនយុទ្ធសាស្ត្រថ្មី ដែលកិច្ចការងារនេះ នឹងផ្សព្វផ្សាយ​ដើម្បីពន្លត់ និងដោះ ស្រាយបញ្ហាការកាប់ទន្ទ្រានដីធ្លី និងបញ្ហាប្រជាភិថុតអត់ដី និងបាត់ទឹកដី ដែលគោលនយោបាយនេះ គឺព្រួញមួយ បាញ់បានសត្វពីរ ។រាជរដ្ឋាភិបាលច្បាស់ណាស់ហ៊ាននិយាយហ៊ានធានាសម្ដេចមិនមានគោលការណ៍ស្ពាយកូនប្រពន្ធទៅណាទេក្រៅពីរស់នៅស្រុកខ្មែរសម្ដេចក៏មានបងប្អូនមិត្តភក្កិធ្វើការដែរ។ ថ្មីៗនេះសម្ដេចធិបតី បានចុះហត្ថលេខាឯកភាពជាមួយអាជ្ញាធរដែនដីផ្ដល់ថវិកាជាង ៣ លានដុល្លារសាងសង់​មន្ទីរពេទ្យ​បង្អែកមួយនៅបឹងកន្សែងខេត្តរតនគិរី ៕ អត្ថបទ៖ ម៉ក់ រ៉េនីតា

សិស្សានុសិស្សមានមោទនភាព ចំពោះការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាសមិទ្ធផល សម្រាប់ជាតិ

2024/08/06 01:29:31 pm        503
សិស្សានុសិស្សបង្ហាញពីក្ដីសាទរ និងក្ដីមោទនភាពជាខ្លាំង ចំពោះការចាប់ផ្ដើមបើកការដ្ឋាន​សាងសង់​ព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី ៥ ខែសីហា ម្សិលម៉ិញ។ ក្ដីសាទរ និងក្ដី​មោទនភាព​នេះ ក៏ដោយសារពួកគេមើលឃើញពីអត្ថប្រយោជន៍ដ៏ធំធេងដែល កម្ពុជា នឹង​ទទួល​បាន​ក្រោយ​ព្រែកជីកហ្វូណនតេជោ សាងសង់រួចរាល់។រាជរដ្ឋាភិបាល មន្ត្រីរាជការ ព្រះសង្ឃ សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន​ទូទាំង​ប្រទេស បានបង្ហាញនូវការសាទរ គាំទ្រយ៉ាងក្លៀវក្លា​ចំពោះ​ការ​បើកការដ្ឋានសាងស​ង់​ព្រែកជីក​ហ្វូណន​តេជោ កាលពីថ្ងៃម្សិលម៉ិញនេះ។ ការបើកការដ្ឋានសាងសង់គម្រោងដ៏ធំនេះ ត្រូវបាន​ប្រសិទ្ធ​នាមថា ជាគម្រោងប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលពុំធ្លាប់មាន ។ សម្រាប់​ការ​សាង់សង់ព្រែកជីកហ្វូណនតេជោនេះ សិស្សានុសិស្សសិក្សានៅវិទ្យាល័យ ហ៊ុនសែន តាខ្មៅ បានបង្ហាញនូវក្ដីមោទនភាពជាខ្លាំង។ មោទនភាព ដោយ​សារ​ពួក​គេ​មើល​ឃើញ​ពី​អត្ថ​ប្រយោជន៍​ធំធេង ដែលកម្ពុជានឹងទទួលបានក្រោយព្រែកជីកសាងសង់រួចរាល់។ ក្នុងនាម​ជា​យុវជន​ផងដែរ ពួកគេចង់ឃើញសមិទ្ធផលដ៏ធំធេងមួយនេះ បញ្ចប់ការសាងសង់ឆាប់ៗ ហើយវានឹង​ក្លាយ​ទៅជាសមិទ្ធផលសម្រាប់ប្រជាជនកម្ពុជាទាំងមូល។ព្រែកជីកហ្វូណន តេជោ ជាគម្រោងក្រោមការផ្ដួចផ្ដើមដោយសម្ដេច ហ៊ុន សែន អតីត​នាយករដ្ឋ​មន្ត្រី​កម្ពុជា​។ ព្រែកជីកហ្វូណនតេជោ ចាប់ផ្ដើមសាងសង់ នៅក្នុងរាជរដ្ឋាភិបាលថ្មី នីតិកាលទី ៧ ក្រោម​ការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ប្រកាស​ជា​ថ្មី​នៅ​ថ្ងៃ​នេះដែរថា ការសាងសង់ព្រែកជីកហ្វូណនតេជោ គឺធ្វើដើម្បីផល​ប្រយោជន៍​ជាតិ​ពិត​ប្រាកដ និងសូមឱ្យពលរដ្ឋរង់ចាំមើល ខណៈព្រែកជីកហ្វូណនតេជោនេះ គ្រោងបញ្ចប់​ការ​សាង​សង់​​នៅ​ក្នុងឆ្នាំ២០២៨។ព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដ៍មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ព្រម​ទាំង​ធ្វើ​ឱ្យប្រទេសកម្ពុជាពង្រឹងនូវឯករាជ្យភាពលើការដឹកជញ្ជូនតាមផ្លូវទឹក ដោយពុំចាំបាច់​ការ​ពឹងផ្អែក​លើ​ប្រទេសជិតខាង ហើយនឹងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និង​រំហូរ​ទឹក​ទន្លេមេគង្គឡើយ។ព្រែកជីកហ្វូណនតេជោ ជាប្រព័ន្ធធារាសាស្ត្រ ដែលសាងសង់ ដោយឆ្លងកាត់ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប ដោយមានទីតាំងចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាម​ព្រែក​តាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ នេះមានសន្ទះផ្លូវនាវាចរណ៍មាន ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវ​អម​សង​ខាង​ប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ៕ អត្ថបទ៖ គឹម ហុក

សម្តេចធិបតី រំលឹកថា វិស័យសុខាភិបាលជាវិស័យអាទិភាពសំខាន់មួយរបស់រាជរដ្ឋាភិបាល

2024/08/06 01:15:24 pm        107
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា ​ក្នុងចំណោ​មវិស័យ​សំខាន់ៗ​នានា វិស័យសុខាភិបាលគឺជាវិស័យអាទិភាពសំខាន់មួយរបស់រាជរដ្ឋាភិបាល នៅក្នុងការធា​នានូ​វសុខុមាល​ភាព​របស់​ប្រជាជន។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​ក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅមជ្ឈមណ្ឌល​សន្និបាតនិង​ពិព័រណ៍​​អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី៦ ខែសីហា នេះ បានគូសបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅនេះ សម្តេចបាន​ប្រកាសដាក់ឱ្យអនុវត្តនូវផែនទី​បង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា នៅឆ្នាំ២០២៤-២០៣៥ ។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងការជំរុញការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលតែងតែចាត់ទុកស្ថាប័នគ្រឹះស្ថានឧត្តមសិក្សាជាដៃគូសហការយ៉ាងជិតស្និត និងមិនអាចខ្វះបាន ក្នុងការតម្រង់ទិសអនាគត​មូលធន​មនុស្ស​ឱ្យចំគោលដៅ ដោយ​ផ្អែកលើចក្ខុវិ​ស័យរួម​ប្រក​បដោយមហិច្ឆតារប​ស់កម្ពុ​ជា។ ស្ថាប័នឧត្តមសិក្សា​ គឺជាតួអង្គ​ដ៏សំខាន់​ក្នុងការធនាថា យុវជនជំនាន់ក្រោយរបស់កម្ពុជា​ មានជំនាញសម្រាប់អនាគត មានភាពធន់​ និ​ង​សមត្ថភាព​សម្រប​សម្រួល​បានឆាប់រហ័ស តាមទាន់ការវិវត្តជឿនលឿន​នៃ​បរិការណ៍សង្គម និងបច្ចេកវិទ្យា ។ ក្នុងស្មារតីនេះសម្តេច​បានលើកទឹក​ចិត្តសាក​ល​វិទ្យាល័យ​ពុទ្ធិសាស្ត្រ ក៏ដូចជាស្ថាប័នឧត្តមសិក្សាដទៃទៀតបន្តពង្រឹងការស្ថាប័នទាំងផ្អែករឹង និងផ្នែកទន់​ដើម្បីបង្កើនទំនុកទុកចិត្ត និងឧត្តមភាពនិងការប្រកួតប្រជែងលើឆាកអន្តរជាតិ ៕ អត្ថបទ៖ មុត សុទ្ធ

វិនិយោគិនមកពីឌូបៃ ឥណ្ឌា និងសិង្ហបុរី កំពុងគ្រោងធ្វើការវិនិយោគ​លើវិស័យ​សុខាភិបាល​នៅកម្ពុជា

2024/08/06 01:04:06 pm        129
ក្រុមវិនិយោគិនមកពីទីក្រុងឌូបៃ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រទេសឥណ្ឌា និងសិង្ហបុរី បាន​បង្ហាញ​ការចាប់អារម្មណ៍ និងគ្រោងធ្វើការវិនិយោគលើវិស័យសុខាភិបាល និងភោជនីយកដ្ឋាន ជាដើម នៅក្នុងប្រទេសកម្ពុជា ។ក្នុងពេលនេះ ក្រុមអ្នកវិនិយោគមកពីទីក្រុងឌូបៃ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រទេសឥណ្ឌា និងសិង្ហ បុរី កំពុងធ្វើទស្សនកិច្ចប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់បន្ថែម និងជួបជាមួយមន្ត្រី ឬអ្នក​ពាក់ព័ន្ធ​នៅកម្ពុជា ។ លោកវេជ្ជបណ្ឌិត សារ៉ាយូឌីន (Sirajuddin) ដែលជាអ្នកសម្រប​សម្រួល​ក្រុម​អ្នកវិ​និយោគនេះ បានឱ្យដឹងថា លោកបានមកដល់ប្រទេសកម្ពុជាប្រមាណ៧ឆ្នាំមកហើយ និង​បាននាំអ្នកវិនិយោគមក កម្ពុជាជាច្រើន ហើយពេលនេះ បាននាំ​អ្នក​វិនិយោគ​បន្ថែម​ទៀត​មក​ពីឌូបៃ សិង្ហបុរី និងឥណ្ឌា ដែលពួកគេ ពិតជាចង់វិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយ​ចង់​បង្កើត​ក្រុមហ៊ុន និងអ្វីៗជាច្រើនទៀត ព្រោះកម្ពុជា ជាប្រទេសដ៏ស្រស់ស្អាតខ្លាំង និងគួរឲ្យទាក់ទាញ ។លោកបានបង្ហាញការពេញចិត្ត និងស្រឡាញ់ពលរដ្ឋ និងប្រទេសកម្ពុជា ដែលមានបរិយាកាសល្អ ហើយ​នឹងបន្តនាំអ្នកវិនិយោគមកកាន់តែច្រើនបន្ថែមទៀតពីជុំវិញពិភពលោក ដើម្បីចូលរួ​ម​លើក​កម្ពស់ ប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន ខណៈពេលនេះ ក៏បាននាំអ្នកវិនិយោគមកពីឌូបៃ សិង្ហបុរី និងឥណ្ឌា ក្នុងនោះមានអ្នកមានបទពិសោធន៍លើការផលិតភាគយន្តនៅឥណ្ឌា និង​សមាគម​ភោជនីដ្ឋានហាឡាល់ ជាដើម ។អ្នកវិនិយោគ បានលើកឡើងថា កម្ពុជា មានវប្បធម៌ និងអរិយធម៌ដ៏យូរលង់ណាស់មកហើយ ជា មួយ​នឹង​ការមានបទពិសោធន៍ផ្នែកពាណិជ្ជកម្មដ៏សម្បូរបែប ហើយពួកគេ គឺមាន​បំណង​យក​នាំ​មក​នូវ​ការ វិនិយោគបែបស្ដង់ដាអន្តរជាតិមកកាន់កម្ពុជា រួមទាំងការនាំ​យក​ផលិត​ផល​ពី​កម្ពុជា​ទៅ​កាន់​ពិភពលោក។ពួកគេបាន​បន្តថា ជាមួយនឹងការមានបទពិសោធន៍ និងការិយាល័យក្រុមហ៊ុន នៅក្នុងប្រទេស ចំនួន​១៨ជុំវិញពិភពលោក ដែលកំពុងផ្តោតសំខាន់លើទេសចរណ៍វេជ្ជសាស្រ្ត ក៏ចង់​ធ្វើ​ការ​វិនិយោគ​វិស័យ នេះនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការបើកនូវភោជនីយកដ្ឋានបែបឥណ្ឌា និង​អារ៉ាប់ ជាដើម ខណៈ ដែលកម្ពុជា មានស្ថិរភាពនយោបាយល្អ ជាអ្វី​ដែល​អ្នក​វិនិយោគ​បរទេស​ចង់បាន និងមានទំនុកចិត្ត ។ក្នុងដំណើរស្វែងរកឱកាសវិនិយោគនេះ វិនិយោគិនឌូបៃ ឥណ្ឌា និងសិង្ហបុរី ក៏មានគម្រោងជួប ជា​មួយ​ថ្នាក់​ដឹកនាំ និងមន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន ដែលក្នុងនោះមា​ន​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាដើម៕ អត្ថបទ៖ បាន សុខរិទ្ធិ

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាតឱ្យឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ចូលជួបសម្តែង ការគួរសម និងស្វែងយល់អំពីកម្មវិធីកិច្ចប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា

2024/08/06 12:40:30 pm        167
នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅ​កម្ពុជា ដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម និងស្វែងយល់អំពីកម្ម​វិធី​កិច្ច​ប្រតិបត្តិការ​សកម្មភាព​មីន​នៅកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពី​ទំនាក់​ទំនង​ការទូត​ជា​ប្រវត្តិ​សាស្រ្ត​រវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី រយៈពេល ៦៧ឆ្នាំ ចាប់តាំងពីថ្ងៃទី៣១ ខែសីហា ឆ្នាំ​១៩៥៧ ជាពិសេសបានចូលរួមយ៉ាងសកម្ម​ក្នុង​ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ដើម្បី​បញ្ចប់​ការ​វិលត្រឡប់មកវិញរបស់របបខ្មែរក្រហម និងការបញ្ជូនកងកម្លាំងរបស់ខ្លួននៅឆ្នាំ១៩៩៣ ក្នុង​ការរួមចំណែកដល់បេសកម្មសម័យ UNTAC ផងដែរ។ ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ទៀតថា ក្រោយបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា ប្រទេស​ម៉ាឡេស៊ី បានដើរតួនាទីមួយយ៉ាងសំខាន់ក្នុងការសម្រេចចិត្តមកធ្វើការវិនិយោគ និងការស្តារ​ឡើង​វិញ​នូវ​សេដ្ឋកិច្ចរបស់កម្ពុជា។ ជាងនេះទៅទៀត ចាប់តាំងពីឆ្នាំ២០២២ ក្រុមហ៊ុនម៉ាឡេស៊ី មួយ​ចំនួន​រួម​មាន៖ សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា អង្គភាពVirtus Media (Khmer Times) និងធនាគារមេឃប៊ែង ជាដើម មិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍ និងបង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ថែមទាំងរួមចំណែក​ដល់​សកម្មភាព​មនុ​ស្ស​ធម៌​ដូច​ជា​ការងារ​បោស​សម្អាត​មីន និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បាន​ទទួល​ស្គាល់​ការ​គាំទ្រ និងភាពជាដៃគូ ក្នុងការរួមចំណែកជំរុញកិច្ចខិតខំប្រឹងប្រែង​ដល់​ការអ​ភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ជូន​ដល់​ប្រជាពលរដ្ឋកម្ពុជានៅតាមមូលដ្ឋាន តាមរយៈការឧបត្ថម្ភគាំទ្ររបស់ក្រុមហ៊ុនម៉ាឡេស៊ី។ ឯកឧត្តម Shaharuddin Onn បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាប្រទេស និង​ប្រជាជន​ទាំងពីរ ព្រមទាំងកោតសរសើរចំពោះភាព​ជាអ្នក​ដឹកនាំ​របស់​រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យ​សកម្មភាព​មីន​រយៈពេលជាង ៣០ឆ្នាំ តាមរយៈអាជ្ញាធរមីន។ ជាមួយគ្នានោះ ឯកឧត្តមអគ្គរាជទូត បាន​សម្តែងនូវការអបអរសាទរចំពោះកម្ពុជា ដែលត្រូវបានជ្រើសតាំងជាប្រធាន និងម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភព​លោក​មួយ​ដែល​គ្មាន​មីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ និងបានជូនពរ​ឱ្យក​ម្ពុជា​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ដំណើរ​ការ​រៀបចំកិច្ចប្រជុំកំពូលនេះ៕ អត្ថបទ,ភារម្យ

ដើមខែសីហានេះ អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូ ២៦នាក់ ឃាត់ម៉ូតូ ១៥គ្រឿង រក្សាទុករយៈពេល៣ខែ

2024/08/06 12:33:00 pm        156
ភ្នំពេញ៖ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា បានដាក់បទបញ្ជាពាក់ព័ន្ធនឹងការចាត់វិធានការ ចំពោះបញ្ហា​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​តាម​ដង​ផ្លូវសាធារណៈ តាមរយៈសារសំឡេង​ពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ដែលសម្តេច បានណែនាំឲ្យឃាត់ម៉ូតូរក្សារទុករយៈពេលបីខែ ចំពោះការប្រព្រឹត្តលើកទីមួយ និង​ប្រាំមួយ​ខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តបន្តទៀតលើកទីពីរ ។អាវុធហត្ថរាជធានីភ្នំពេញ ដើមខែសីហា ឆ្នាំ២០២៤ កម្លាំងបង្ក្រាបបានក្មេងទំនើង បង្ហោះម៉ូតូ ចំនួន០៣ក្រុម ស្មើនឹង២៦នាក់ ឃាត់ម៉ូតូបាន ១៥គ្រឿង ក្នុងនោះបង្ក្រាបកាលពីថ្ងៃទី៣១ ខែ​កក្កដា ឈានចូល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បង្ក្រាបបាន ០៦នាក់ ម៉ូតូ ០៤គ្រឿង ដែល​បាន​ចេញពីជួបជុំគ្នាផឹកទឹកត្នោតជូរ ទៅបង្ហោះម៉ូតូទៅម្ដុំបឹងកក់ ។ នៅយប់ថ្ងៃទី០១ ឈានចូល​ថ្ងៃ​ទី០២ ខែសីហា ឆ្នាំ២០២៤ បង្ក្រាបបាន ០៥នាក់ ម៉ូតូ ០៣គ្រឿង នៅចំណុច​មុខ​ហាង​ហ្គោល​ឌែន​មាស ផ្លូវប៉េតុង ក្រុមហ៊ុន OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និង​ចំណុច​សួន​ច្បារ ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងនៅល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ​២០២៤ បង្ក្រាបបាន ១៥នាក់ រួមនិងម៉ូតូចំនួន ០៨គ្រឿង នៅចំណុចផ្លូវបេតុង ភូមិជ័យជម្នះ សង្កាត់​ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។អាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ប្រសិនបើបានឃើញទង្វើទំនើង​ទាំងឡាយ​របស់​ក្រុមក្មេងស្ទាវ សូមទំនាក់ទំនងផ្តល់ព័ត៌មាន ទៅកាន់កងរាជអាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ តាមរយៈទូរស័ព្ទ Hotline លេខ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នឹងរក្សាការ​សម្ងាត់​ជូន៕ តារាវុទ្ធី

សម្តេចធិបតី៖ ការជំរុញការកសាងព្រែកជីកហ្វូណន ឱ្យខាងតែបាននឹងបញ្ចប់ក្ដីមន្ទិលសង្ស័យរបស់ពលរដ្ឋ

2024/08/06 12:08:06 pm        174
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការកសាងព្រែកជីក ហ្វូណនតេជោ គឺនឹងធ្វើឱ្យជនរួមជាតិទាំងអស់ ទាំងក្រុមប្រឆាំង និងមិនប្រឆាំង អស់មន្ទិលសង្ស័យ និងអស់កង្វល់ ក្រោយគម្រោងនេះសាងសង់រួចជាស្ថាពរហើយនោះ ហើយរាជរដ្ឋាភិបាល នឹងខិតខំជំរុញ គម្រោងនេះឱ្យចេញជារូបរាង ដើម្បីឧត្តមប្រយោជន៍រួមរបស់ជាតិ និងប្រជាជនខ្មែរទាំងមូលនោះ។ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិ សាស្ត្រ នាព្រឹកថ្ងៃទី០៦ ខែសីហានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថា មានក្រុមអ្នកវិភាគ មួយក្តាប់តូច នៅតែរិះគន់ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ បើទោះបីជាគម្រោងនេះបានសម្ពោធ បើកការដ្ឋានសាងសង់ជាផ្លូវការហើយនោះ ។ក្រុមអ្នកវិភាគខ្លះ បាននិយាយថា គម្រោងព្រែកជីកនេះ សាងសង់មានភាពបត់បែនច្រើន មិនធ្វើត្រង់ ដោយសារតែពុករលួយ និងខ្លះទៀតនៅតែនិយាយច្រំដែលៗថា ការសាងសង់នូវគម្រោងនេះ នឹងបាត់បង់នូវអធិបតេយ្យជាតិជាដើម ។ សម្តេចធិបតី បានបញ្ជាក់ថា មូលហេតុដែលគម្រោងព្រែកជីកហ្វូណនតេជោត្រូវធ្វើបត់បែន មិនធ្វើ ត្រង់ ឬជីកត្រង់នោះ គឺដើម្បីបញ្ចៀសផលប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងប៉ះពាល់ដល់គេហដ្ឋានប្រជា ពលរដ្ឋជាដើម ខណៈគម្រោងនេះជីកកន្លែងថ្មី មានត្រឹមតែប៉ុន្មានគីឡូប៉ុណ្ណោះ ។យ៉ាងណាក៏ដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ទាំងក្នុង និងក្រៅប្រទេស ដែលបានគាំទ្រនូវគម្រោងព្រែកជីកហ្វូណនតេជោ ដោយគ្រប់ស្ថាប័នរដ្ឋ ឯកជន និងតាមសាលារៀន វត្តអារាមទាំងអស់ ដែលបានវាយជួង ទូងស្គរ និងរគាំងដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលចំពោះគម្រោងដ៏ប្រវត្តិសាស្រ្តមួយនេះ។ សម្តេចនៅតែនិយាយអះអាងថា គម្រោង ព្រែកជីកហ្វូណនតេជោនឹងផ្តល់អត្ថប្រយោជន៍​ដ៏​មហាសាលដល់សង្គម និងសេដ្ឋកិច្ចជាតិកម្ពុជា ដូចជាការពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ពហុធម្យោបាយ ចំណេចចម្ងាយផ្លូវ ​ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយ ភាពប្រកួតប្រជែង​ត្រង់ទៅសមុទ្រ បង្កើនវិសាលភាពប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ ជួយពង្រីកនិង បង្កើនផលិតភាពនៃការដាំដុះនៅភាគនារតី ទទួលបានផលពីនេសាទ​ និងពីវារីវប្បកម្ម ព្រមទាំងជំរុញវិស័យ ទេសចរណ៍ និងវិនិយោគ ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងការកែច្នៃនាំចេញ ជាដើម៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
05/27/2026 09:05 PM
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
05/27/2026 09:05 PM
ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
05/27/2026 09:05 PM
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
05/27/2026 08:05 PM
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង
05/27/2026 08:05 PM
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
05/27/2026 08:05 PM
នគរបាលអេស្ប៉ាញសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សសង្គមនិយមរបស់លោក Sanchez
05/27/2026 08:05 PM
ហ្គាណាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ក្រោយការវាយប្រហារប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង
05/27/2026 08:05 PM
ជនមូស្លីមនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងប្រារព្ធថ្ងៃដំបូងនៃពិធីបុណ្យ Eid
05/27/2026 08:05 PM