ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង

ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ចូលរួមប្រារព្វពិធីអបអរសាទរការបើកការដ្ឋានជីកព្រែកហ្វូណនតេជោ

2024/08/05 12:41:36 pm        52
កំពង់ឆ្នាំង៖ នៅព្រឹកព្រលឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃមហាឧត្តុង្គឧត្តមវិសេសវិសាលបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជា គេឃើញថា មន្ត្រីសាលាដំបូងខេត្តកំពង់ឆ្នាំង ប្រជាជន យុវជន សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្ត បានជួបជុំគ្នា ដើម្បីចូលរួមអបអរសាទរ ប្រារព្វពិធីបើកការដ្ឋានជីកព្រែកហ្វូណនតេជោ យ៉ាងអធឹកអធមបំផុត។ នៅក្នុងពិធីនេះគេសង្កេតឃើញ មន្ត្រីសាលាដំបូងខេត្តកំពង់ឆ្នាំង ប្រជាជន យុវជន សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្ត បានជួបជុំគ្នា ដើម្បីចូលរួមអបអរសាទរ ប្រារព្វពិធីបើកការដ្ឋានជីកព្រែកហ្វូណនតេជោ យ៉ាងអធឹកអធមបំផុត។ ព្រែកជីកនេះ នឹងផ្ដល់ជាប្រយោជន៍ដល់ពលរដ្ឋរស់នៅជាប់ដងព្រែកជីកប្រមាណ១លាន៦សែននាក់ តាមរយៈការធ្វើកសិកម្ម ដូចជាការធ្វើស្រែ១ឆ្នាំបានពី២ទៅ៣ដង ការចិញ្ចឹមត្រី បង្កង បង្កើនទិន្នផល ត្រី ដែលអនុញ្ញាតឱ្យប្រជានេសាទ អាចនេសាទបាន។ ព្រែកជីកនេះ នឹងជួយរំដោះទឹកជំនន់ ក្នុងខេត្តកណ្ដាល ខេត្តតាកែវ ដែលធ្លាប់តែជនលិចលង់ខ្លាំង តាមរយៈការបង្ហូរទឹកតាមប្រព័ន្ធបង្ហូរទឹកចូលក្នុងព្រែកជីក និងបង្ហូរទឹកចេញមកវិញនៅរដូវប្រាំង។ ជាពិសេស ព្រែកជីក នឹងជួយដល់សេដ្ឋកិច្ចប្រទេសកម្ពុជា អោយមានសន្ទុះហក់ឡើងយ៉ាងឆាប់រហ័ស ដូចបណ្តាប្រទេសមួយចំនួនក្នុងតំបន់។មន្ត្រីសាលាដំបូងខេត្តកំពង់ឆ្នាំង ប្រជាជន យុវជន សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្តកំពង់ឆ្នាំង បាននាំគ្នាអបអរសាទរថ្ងៃជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភាជាតិ និងមានការដឹកនាំអនុវត្តផ្ទាល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕ កាំង ហុងវាស្នា

កម្មកររោងចក្រសហគ្រាសទូទាំងប្រទេសជួបជុំអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដោយភ្ជាប់ជាមួយនឹងមោទកភាពជាតិ

2024/08/05 12:13:34 pm        260
កម្មករនិយោជិតនៅតាមបណ្តារោងចក្រសហគ្រាសទូទាំងប្រទេស នៅព្រឹកថ្ងៃទី៥ ខែសីហានេះ បាន​ជួបជុំគ្នាដើម្បីរៀបចំពិធីវាយជួង ទូងស្គរ វាយគង អបអរសាទរ​ពិធី​សម្ពោធ​ការដ្ឋាន​ព្រែក​ជីក​ហ្វូណន​តេជោ​ដោយម្នាក់ៗបង្ហាញពីមោទកភាពចំពោះជាតិមាតុភូមិ និងរាជរដ្ឋាភិបាល​ដែល​បាន​កសាង​គម្រោងព្រែកជីកដែលជាលក្ខណៈប្រវត្តិសាស្ត្រមួយនេះ។ការអបអរសាទពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះធ្វើឡើង ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ​ជា​អធិបតី «បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅចំណុចព្រែកតាកែវ ស្ថិត​ក្នុង​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។ លោកស្រី ហង្ស កថា ជាកម្មករ និងជាប្រធានសហជីពមូលដ្ឋាន នៃក្រុមហ៊ុន ស៊ូវៃ ហ្គាម៉ិន (ខេមបូឌា) ឯ.ក បានបង្ហាញក្តីសប្បាយរីករាយ ក្នុងការចូលរួម​អបអរ​សាទរ​ពិធី​បើក​ការដ្ឋាន​ព្រែក​ជីក​ហ្វូណនតេជោ ដែលមានប្រយោជន៍មហាសាលសម្រាប់ប្រជាជន ពិសេសការដឹកជញ្ជូន ការធ្វើកសិកម្ម ការក់ទាញភ្ញៀវទេសចរណ៍ ជំរុញកំណើនសេដ្ឋកិច្ច។ ចំណែក​លោក លោក ហាំ ហ៊ត់ ជាកម្មករ និងជាប្រធានសហជីពមូលដ្ឋាន នៃក្រុមហ៊ុន អ៊ីមេជ ហ្គាម៉ិន (ខេមបូឌា) ឯ.ក បានស្រែកប្រកាសគាំទ្រព្រមគ្នាជាមួយកម្មករនិយោជិតដទៃទៀត ចំពោះ​ពិធី​បើកការដ្ឋានព្រែកជីកហ្វូណនតេជោ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ក្នុងពិធីជួបជុំនេះកម្មករនិយោជិតក្រុមហ៊ុន អេសដេត បានស្រែកព្រមៗគ្នាថា «យើងខ្ញុំ​ទាំង​អស់​គ្នា សូមគាំទ្រយ៉ាងពេញទំហឹង និងមានមោទនភាពចំពោះការបង្កើតព្រែកជីកតេជោនេះឡើង ជយោ​ព្រះរាជាណាចក្រកម្ពុជា! ជយោព្រែកជីកហ្វូណនតេជោ ជាប្រវត្តិសាស្ត្រ! ជយោ សម្តេច​តេជោ ហ៊ុន សែន! ជយោ សម្តេចធិបតី ហ៊ុន ម៉ាណែត!»។  គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រីកម្ពុជា ហើយសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃអាណត្តិទី៧នេះ បាន​បន្ត​គម្រោង​នេះដើម្បីប្រយោជន៍ជាតិមាតុភូមិដែលធ្វើឱ្យកម្មករកម្មការិនីនៅតាមរោង​ចក្រ​សហគ្រាស​បាន​ចូលរួមអបអរសាទរជាមួយនឹងមោទកភាពជាតិ៕

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង​ពិធីអបអរ​សាទរការបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នៅវិមានរដ្ឋសភា

2024/08/05 12:05:11 pm        82
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណា​ចក្រ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតីភាពដ៏ខ្ពង់ខ្ពស់រៀបចំពិធីអបអរសាទរ ថ្ងៃបើកការដ្ឋាន​គម្រោង​ព្រែក​ជីក​ហ្វូណនតេជោ នាព្រឹកថ្ងៃទី៥ ខែសីហាឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំ អគ្គ​លេខាធិការដ្ឋានរដ្ឋសភា និងមន្រ្តីរាជការនៃ អគ្គលេខាធិការដ្ឋាន​យ៉ាង​ច្រើន​កុះករ​ក្រោម​បរិយាកាស​សប្បាយរីករាយ និងជាទីមោទនភាពជាតិ បំផុតចំពោះគម្រោង​ប្រវត្តិសាស្រ្ត​ដែល​នឹង​ចូល​រួម​ចំណែកលើកកម្ពស់សេដ្ឋកិច្ច សង្គម កិត្យានុភាពជាតិ ជាពិសេសការ​ពង្រឹង​ប្រព័ន្ធ​ដឹក​ជញ្ជូន​ផ្លូវ​ទឹកកម្ពុជា ភ្ជាប់ទៅកាន់ពិភពលោកដ៏មានតម្លៃមហាសាល។ប្រជាពលរដ្ឋខ្មែរទំាងក្នុងនិងក្រៅប្រទេស បាននាំគ្នាមូលមី​ចូលរួម​អបអរ​សាទរ​ពី​ទី​កន្លែង​រៀង​ៗ​ខ្លួន យ៉ាងគគ្រឹកគគ្រេង អឹងកង។ រីឯនៅវិមានរដ្ឋសភា សម្តេចប្រធានរដ្ឋសភា បានអញ្ជើញ​ទូង​ស្គរជ័យ ចំណែកអ្នកចូលរួម បានទះដៃ អបអរសាទរ បង្ហោះប៉េងប៉ោង បន្លឺសំឡេង​យ៉ាង​កង​រំពង​សប្បាយ​រីករាយ ព្រមៗគ្នានៅវេលាម៉ោង៩:០៩ នាទី ស្របពេល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចុចប៊ូតុង​បើក​ការដ្ឋាន សាងសង់ជាផ្លូវការ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត​កណ្តាល៕

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំពិធីវាយគងទូងស្គរ​អបអរសាទរ​ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

2024/08/05 11:44:31 am        81
ភ្នំពេញ៖ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៥ ខែសីហានេះ បានរៀបចំពិធីវាយគង ទូងស្គរអបអរ​សាទរ​ពិធីបើកការដ្ឋាន​សាងសង់​ព្រែក​ជីក​ហ្វូណន​តេជោ នៅមុខអគារទីស្តីការក្រសួង។ ការអបអរសាទពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះធ្វើឡើងចំពេល ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ​ជាអធិបតី «បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅចំណុចព្រែកតាកែវ ស្ថិត​ក្នុង​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ផងដែរ។ លោក ណុប សុខុម មន្ត្រីរាជការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញ​ក្តី​សប្បាយ​រីករាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ លោក​ថា ព្រែកជីកជាប្រវត្តិសាស្ត្រនេះមានប្រយោជន៍សន្ធឹកសន្ធាប់សម្រាប់ប្រជាជាតិ ដូចជា​ការ​បង្កើន​ទិន្នផលត្រី និងការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋ ទាក់ទាញភ្ញៀវទេសចរ និងជួយ​បង្កើន​សេដ្ឋកិច្ចជាតិផងដែរ។ ចំណែកលោកស្រី អ៊ុច សិរីរ័ត្ន មន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​បង្ហាញ​ក្តី​រំភើបសប្បាយរីករាយ និងមានមោទនភាព​ចំពោះ​ប្រជាជាតិខ្មែរ​ទាំង​អស់​ដែល​បាន​រួបរួម​គ្នា​គាំទ្រ​ព្រឹត្តិការប្រវត្តិសាស្ត្រមួយនេះ។ លោកស្រីថា ព្រែកជីកហ្វូណន​តេជោ​នេះ​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ​យ៉ាងច្រើនព្រោះបានជួយសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹកដែលមិនធ្លាប់មាន និង​មានប្រយោជន៍ដល់ការធ្វើកសិកម្មរបស់ប្រជាពលរដ្ឋទៀតផង។ក្រៅពីបានបង្ហាញពីមោទកភាពចំពោះព្រែកជីនេះ អ្នកស្រី ឈន សុភាក់ មន្ត្រី​រា​ជ​ការ​នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅទូទាំង​ប្រទេស​គាំទ្រ​រាជ​រដ្ឋាភិបាល​កម្ពុជា គាំទ្រគម្រោងព្រែក​ជីកហ្វូណន​តេជោ​ដែល​ជា​ព្រែក​ជីក​ប្រវត្តិសាស្ត្រ​សម្រាប់​ជាតិ​ព្រោះ​នឹងធ្វើឱ្យកម្ពុជាមានឯករាជ្យភាពជាតិលើការដឹកជញ្ជូនដែលជាគន្លឹះនៃការពង្រឹងសេដ្ឋកិច្ច និង​ការអភិវឌ្ឍ។ សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោដែលជាការតភ្ជាប់ផ្លូវ​ទឹក​ពី​ទន្លេរ​ទៅ​កាន់​សមុទ្រនេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់​តាម​ព្រែក​តាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និង​បន្ត​រហូត​ដល់​សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែល​មាន​ប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ ដែលមាន​ទទឹង​មុខ​កាត់​ផ្នែក​ខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅ​ទឹក​ប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ​ដែល​ជាគ​ម្រោង​មហិមា​ជាលក្ខណៈ​ប្រវត្តិសាស្ត្រ​នេះ ជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយ​បាន​បន្ត​អនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី​ដែល​នឹង​ផ្ដល់​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគ​ផ្សេងៗ​ដែល​នឹង​នាំ​ឱ្យ​កម្ពុជាមានឯករាជ្យភាពសេដ្ឋកិច្ច និងចរាចរណ៍កាន់តែខ្លាំងបន្ថែមទៀត៕

ថ្នាក់ដឹកនាំមនី្ទរពេទ្យកាល់ម៉ែត គោះឃ្មោះ ទូងស្គរ វាយគង អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្ត នៃពិធីបើកការដ្ឋានសាងសង់​ព្រែកជីកហ្វូណនតេជោ

2024/08/05 11:33:31 am        191
ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន ទីប្រឹក្សាក្រសួងសុខាភិបាល និងជាអគ្គនាយករងមនី្ទរពេទ្យកាល់ម៉ែត បានដឹកនាំឯកឧត្តម លោក​ជំទាវសាស្រ្តាចារ្យ មន្រ្តីរាជការ វេជ្ជបណ្ឌិតឯកទេស លោក លោកស្រី ចូលរួម​គោះឃ្មោះ​ទូងស្គរ វាយគង អបអរសាទរព្រឹត្តិការជាប្រវត្តិសាស្រ្ត និងមហិមា នៃ​ពិធីបើកការដ្ឋាន​សាងសង់​ព្រែក​ជីក​ហ្វូណនតេជោ, នៅព្រឹកថ្ងៃទី៥ខែសីហា ឆ្នាំ២០២៤។ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត បានថ្លែងប្រាប់BTV ព័ត៌មាន នា​ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិត​ផ្តួចផ្តើម​ប្រកប​ដោយ​ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយ​បច្ចុប្បន្ន​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាល​ទី៧ នៃរដ្ឋសភា បានបន្តស្នាដៃ និងកំពុងអនុវត្ត​ជំរុញ​បន្ថែម​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​ព្រែកជីក​ហ្វូណនតេជោ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។ជាចុងក្រោយក្នុងនាមថ្នាក់ដឹកនាំមនី្ទរពេទ្យកាល់ម៉ែត ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា សូម​ប្តេជ្ញា​ប្រកាស​គាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឹងម៉ាត់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ និងសូមប្តេជ្ញាគាំទ្រឥតងាករេតាមមាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តស្នាដៃ និងជំរុញបន្ថែមឲ្យ ព្រែកជីក​ហ្វូណន តេជោ លេចជារូបរាងឡើងនៅពេលខាងមុខ៕ អត្ថបទ រដ្ឋា

សម្ដេចធិបតី៖ ការកសាងព្រែកជីកហ្វូណនគឺមិនខុសពីចក្ខុវិស័យរបស់កបុព្វបុរសខ្មែរ កាលពី២ពាន់ឆ្នាំមុននោះទេ

2024/08/05 11:09:35 am        94
ក្នុងឱកាសអញ្ជើញជាធីបតីពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាន៍បញ្ជាក់ថា ការកសាងព្រែកជីកហ្វូណនគឺមិនខុសពីចក្ខុវិស័យរបស់កបុព្វបុរសខ្មែរកាលពី២ពាន់ឆ្នាំមុននោះទេ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសានស៍បញ្ជាក់ថា ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺមានភាពច្បាស់លាស់ និងសមត្ថភាពក្នុងការចាត់ចែង ដូច្នេះគម្រោងប្រវត្តិសាស្រ្ដ «ព្រែកជីកហ្វូណនតជោ» គឺ ត្រូវតែធ្វើឱ្យបាន និងធ្វើឱ្យបានល្អបំផុតសម្រាប់ប្រជាជាតិទាំងមូល។ សម្ដេចធិបតីជឿជាក់ថា ដោយកត្តាឆន្ទៈមុះមុត និងសាមគ្គីភាព ទើបបុព្វបុរសខ្មែរអាចកសាង នូវមហានគរមួយសម្រាប់ជាប្រវត្តិសាស្រ្ដដល់កូនចៅជំនាន់ក្រោយមកដល់សព្វថ្ងៃនេះ។ នៅក្នុងន័យនេះ ក្នុងនាមជាកូនចៅជំនាន់ក្រោយមានការប្ដេជ្ញាចិត្តមុះមុតក្នុងការកសាងកម្ពុជាឱ្យមានការរីកចម្រើនឡើងវិញ។ ហើយការកសាងព្រែកជីកហ្វូណនតេជោថ្ងៃនេះក៏ជាការបង្ហាញនូវឯកភាពក្នុងការអភិវឌ្ឍប្រទេសជាតិកម្ពុជាផងដែរ។ សូមជម្រាបថា ក្នុងឱកាសពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៥នេះ ប្រជាពលរដ្ឋទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស បានបង្ហាញការសាទរ គាំទ្រនូវសមិទ្ធផលព្រែកជីកប្រវត្តិសាស្រ្ដថ្មីមួយទៀតរបស់កម្ពុជា ខណៈការស្ថាបនាព្រែកជីកនេះ​ក៏បានបង្ហាញនូវកត្តាសាមគ្គីភាព ឆន្ទៈស្នេហាជាតិរបស់ប្រជាជាតិខ្មែរទាំងមូល៕ អត្ថបទ៖ វ៉ន ដារ៉ា

ក្រសួងធម្មការ និងសាសនា ទូងស្គរ វាយគង អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នៃពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

2024/08/05 10:28:03 am        150
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ដឹកនាំមន្រ្តីរាជការ និង​និមន្ត​សម្តេច​សង្ឃ ព្រះមន្រ្តីសង្ឃ នៃគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ទូងស្គរ វាយគង អបអរ​សាទរ​ព្រឹត្តិការណ៍​ជាប្រវត្តិសាស្រ្ត និងមហិមា នៃពិធីបើកការដ្ឋាន​សាងសង់​ព្រែក​ជីក​ហ្វូណន​តេជោ, នៅព្រឹកថ្ងៃទី៥ខែសីហា ឆ្នាំ២០២៤។គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុម​ឧត្តមប្រឹក្សាផ្ទា​ល់​ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបន្តស្នាដៃ និងកំពុង​អនុវត្ត​ជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូល​តាមព្រែកតាហ៊ឹង នៃទន្លេបាសាក់ ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយ​ឆ្លង​កាត់​ខេត្ត​ចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមាន​ប្រវែង​ប្រមាណ ១៨០គីឡូម៉ែត្រ ដើម្បីបន្សល់ទុកជា​កេរមរតក​ប្រវត្តិសាស្ត្រ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​រាប់​ពាន់​ឆ្នាំ​តទៅមុខ។ សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលបានប្រារព្ធ​ពិធី​បើក​ការដ្ឋាន​សាង​សង់​ស្ថិត​នៅភូ​មិ​ព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២៤​នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រកម្ពុជានាពេលនេះ នឹងផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និង​ថ្លៃ​ដឹក​ជញ្ជូនប្រកបដោយភាពប្រកួតប្រជែង ត្រង់ទៅសមុទ្រ ព្រមទាំងបង្កើន​វិសាលភាព​នៃ​ប្រព័ន្ធ​ស្រោច​ស្រព និងរំដោះទឹកជំនន់ ជួយពង្រីកនិងបង្កើនផលិតភាព នៃការដាំដុះនៅតំបន់ភាគនិរតី ដែលជាការរួមចំណែកដ៏សំខាន់សំរាប់បម្រើឱ្យសេដ្ឋកិច្ចជាតិ និងជីវភាព​រស់​នៅ​របស់​ប្រជាជនកម្ពុជានាពេលអនាគត៕ អត្ថបទ រដ្ឋា

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនចូលជួបសម្ដែងការគួរសម

2024/08/05 10:05:05 am        143
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម គីហារ៉ា មីណូរឹ (KIHARA Minoru) រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ”

2024/08/05 09:03:09 am        230
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតនៅព្រឹកថ្ងៃចន្ទ ទី៥ សីហា ២០២៤ បានអញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ” ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការប្ដេជ្ញាចិត្តរបស់យើង រួមជាមួយភាពច្បាស់លាស់ និងសមត្ថភាពក្នុងការចាត់ចែង គម្រោងប្រវត្តិសាស្រ្ដ «ព្រែកជីកហ្វូណនតេជោ» គឺយើងត្រូវតែធ្វើឱ្យបាន និងធ្វើឱ្យបានល្អបំផុតសម្រាប់ប្រជាជាតិយើងទាំងមូល។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា ដោយសារឆន្ទៈមុះមុត និងសាមគ្គីភាព ទើបបុព្វបុរសខ្មែរអាចកសាងនូវមហានគរមួយសម្រាប់ជាប្រវត្តិសាស្រ្ដដល់កូនចៅជំនាន់ក្រោយមកដល់សព្វថ្ងៃនេះ។នៅក្នុងន័យនេះ យើងជាកូនចៅជំនាន់ក្រោយមានការប្ដេជ្ញាចិត្តយើងមុះមុតក្នុងការកសាងកម្ពុជាឱ្យមានការរីកចម្រើនឡើងវិញ។ ហើយការកសាងព្រែកជីកហ្វូណនតេជោថ្ងៃនេះ ក៏ជាការបង្ហាញនូវឯកភាពក្នុងការអភិវឌ្ឍប្រទេសជាតិកម្ពុជាផងដែរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ព្រែកជីកហ្វូណនតេជោ បញ្ជាក់ឱ្យឃើញ ច្បាស់ថា កម្ពុជាមានសុខសន្តិភាព និងសេរីភាពពេញលេញនៅក្នុងការសម្រេចជោគវាសនាខ្លួនឯង។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្មអន្តរជាតិប៉ុណ្ណោះតែ ក៏បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រព័ន្ធធារាសាស្រ្ដ និងផលប្រយោជន៍ជាច្រើនលើសលប់ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបណ្ដោយព្រែកជីកនេះ។-សម្ដេចធិបតី ៖ ការកសាងព្រែកជីកហ្វូណនតេជោ គឺមិនខុសពីចក្ខុវិស័យរបស់កម្ពុជា កាលពី ២ពាន់ឆ្នាំមុននោះទេ ដែលកាលនោះ កម្ពុជា គឺអាណាចក្រហ្វូណន មានភាពរុងរឿងរីកចម្រើន។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ តាមរយៈការស្រាវជ្រាវបានបង្ហាញឱ្យឃើញថា អង្គរបុរីនៃអាណាចក្រហ្វូណន ក្នុងសម័យកាលនគរភ្នំ មានព្រែកជីកចំនួន ៥ ដែលភ្ជាប់តទៅកំពង់ផែអន្តរជាតិអូរកែវ សម្រាប់ការធ្វើពាណិជ្ជកម្មជាមួយប្រទេសនានា និងព្រែកជីកធំមួយទៀតភ្ជាប់មកទន្លេមេគង្គទៅកំពង់ផែចិន។ ចំពោះព្រែកជីកចំនួន ៣ ទៀតតភ្ជាប់ការដឹកជញ្ជូនទៅតំបន់ផ្សេងៗ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីជូនប្រជាពលរដ្ឋ និងជនរួមជាតិថា ការកសាង «ព្រែកជីកហ្វូណនតេជោ» គឺមិនខុសអ្វីពីគំនិតរបស់បុព្វបុរសខ្មែរយើងកាលពី២ពាន់ឆ្នាំមុននោះទេ គឺធ្វើឡើងដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន។-សម្ដេចធិបតី៖ កាលណាខ្មែរកាន់តែខ្វះសាមគ្គីភាព ខ្វះឯកភាពជាតិខ្មែរនឹងកាន់តែទន់ខ្សោយ។ ប៉ុន្ដែបើកាលណាខ្មែរកាន់តែមានសាមគ្គីភាព និងឯកភាពគ្នាជាធ្លុងមួយនោះខ្មែរកាន់តែខ្លាំង និងរីកចម្រើនរុងរឿង។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ព្រែកជីកហ្វូណតេជោ ៥ឆ្នាំទៀតនឹងក្លាយទៅជាទីតាំងសក្ដានុពលដ៏សំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រែកជីកនេះ ដោយបានផ្ដល់ផលទាំងវិស័យកសិកម្ម ដឹកជញ្ជូន និងទេសចរណ៍ជាដើម។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាបន្តនូវគំរូវីរភាពរបស់បុព្វបុរស និងថ្នាក់ដឹកនាំជំនាន់មុន កសាងព្រែកជីកហ្វូណនតេជោឱ្យបានល្អបំផុត សម្រាប់ទុកជាផលប្រយោជន៍ និងមោទនភាពជូនជាតិមាតុភូមិ និងបង្ហាញដល់ដួងព្រលឹងដូនតាថា កូនចៅជំនាន់ក្រោយបានកសាងព្រែកជីកហ្វូណនតេជោនេះ ឡើងជាប្រត្តិសាស្រ្ដថ្មីមួយទៀតរបស់កម្ពុជា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា សម្ដេចនឹងបន្តធ្វើអ្វីគ្រប់យ៉ាង ដើម្បីបន្តរក្សាឯករាជភាព សន្ដិភាព បូរណភាពទឹកដីរបស់កម្ពុជា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា គ្មានបរទេសណាដែលអាចមករំលោភអធិបតេយ្យភាពរបស់កម្ពុជាបានដាច់ខាត។ ហើយគម្រោង ស្ថាបនាព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ខ្មែរ ក្នុងនោះវិនិយោគិនក្នុងស្រុកមានភាគហ៊ុនច្រើនជាងគេ ហើយក្រុមហ៊ុនខ្មែរ ១០០% ជាអ្នកអនុវត្តសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនេះ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ទោះក្នុងតម្លៃណាក៏ដោយ យើងត្រូវតែធ្វើព្រែកជីកហ្វូណនតេជោនេះឱ្យខាងតែបាន គឺដើម្បីពង្រឹងអធិបតេយ្យភាពនៃវិស័យដឹកជញ្ជូនកម្ពុជា។ គម្រោងនេះវិនិយោគដោយខ្មែរភាគច្រើន និងមានការចូលរួមពីក្រុមហ៊ុនបរទេសមួយចំណែកតូច ដែលបញ្ជាក់ថា ខ្មែរមានសិទ្ធិនៅក្នុងការសម្រេចភាគច្រើន។ គម្រោងនេះជាការវិនិយោគ BOT(សាងសង់ ប្រតិបត្តិការ និងផ្ទេរមកវិញ)។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាចិត្តធ្វើយ៉ាងណាស្ថាបនាព្រែកជីកហ្វូណនតេជោឱ្យបាន ហើយឱ្យបានល្អបំផុត ខណៈគម្រោងព្រែកជីកហ្វូណនតេជោនេះ គឺបង្ហាញពីសាមគ្គីភាព និងឯករាជភាពរបស់កម្ពុជា មិនដូចក្រុមប្រឆាំងមួយក្ដាប់តូចថា គម្រោងនេះធ្វើឱ្យបាត់បង់អធិបតេយ្យភាពរបស់កម្ពុជានោះទេ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានរំកិលពីការគ្រោងអនុវត្តនៅខែធ្នូ ឆ្នាំ២០២៤ មកខែសីហា ឆ្នាំ២០២៤ វិញ គឺដើម្បីជំរុញល្បឿននៅក្នុងការសាងសង់។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ក្រោយបញ្ចប់ការសាងសង់ ព្រែកជីកហ្វូណនតេជោនឹងមិនធ្វើឱ្យបាត់បង់ទឹកដីកម្ពុជានៅចំណុចណាទាំងអស់។ គម្រោងនេះក៏នឹងមិនធ្វើឱ្យបាត់បង់អធិបតេយ្យភាពនៃវិស័យដឹកជញ្ជូនរបស់កម្ពុជានោះដែរ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា សម្ដេចធានាលើបណ្ដាចំណុចទាំងអស់នេះ។

ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក ដឹកនាំនាយទាហានពលទាហានវាយជួងទូងស្គរ​អបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

2024/08/05 08:35:27 am        574
នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ កងពលតូចដឹកជញ្ជូនលេខ៩៩ ដឹកនាំ​ដោយ​ឧត្តម​សេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បាន​ដឹកនាំ​នាយទាហានពលទាហាន ធ្វើពិធីវាយជូង ទូងស្គរ ដើម្បី​អបអរ​សាទ​រ​ថ្ងៃបើកការដ្ឋាន​សាង​សង់ «ព្រែកជីកហ្វូណនតេជោ»។ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ គឺជាថ្ងៃប្រវត្តិសាស្រ្តដ៏ធំមួយទៀតរបស់កម្ពុជាគឺជាថ្ងៃដែល​ប្រជាជន​កម្ពុជា​នៅ​គ្រប់ទិសទីទាំងអស់ ចងចាំមិនភ្លេចគឺ​ជាថ្ងៃបើកការដ្ឋាន​ជា​ផ្លូវការ​សាងសង់​នូវ​គម្រោង​«ព្រែកជីកហ្វូណនតេជោ» ដែលការ​បើក​ការដ្ឋាន​នេះ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ គម្រោងយក្សមួយនេះត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានចូលរួមអបអរសាទរ និង​បានគាំទ្រយ៉ាងពេញទំហឹង ថែមទាំងនាំគ្នាវាយជួង ទូងស្គរ និងរគាំង​អបអរ​សាទរ​នៅ​ទូទាំង​ប្រទេស​ផង​ដែរ។សូមបញ្ជាក់ថា គម្រោង«ព្រែកជីកហ្វូណនតេជោ» មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និង បន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤៖ ខេត្តកណ្តាល ខេត្ត​តាកែវ ខេត្តកំពត និងខេត្តកែប។ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹង​ចំណាយ​ទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។គម្រោង​ព្រែកជីកហ្វូណនតេជោមានអត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជាពោលគឺ វាអាច​កាត់​បន្ថយ​រយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនដែលអំណោយផលដល់ភាព​ប្រកួត​ប្រជែង​នៃ​ទំនិញ​កម្ពុជា ពោលគឺអាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍ​ផែរណប​ថ្មីៗជាច្រើនជាដើម។ ក្រៅពីនោះ ព្រែកជីកនេះក៏អំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរ។«ព្រែកជីកហ្វូណនតេជោ»នេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ដោយ​បង្កើត​ការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់​ផែផ្សេ​ងៗទៀត ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្មក៏ដូចជាផ្នែកអចលនទ្រព្យ។ នៅមានផលប្រយោជន៍ជាច្រើនទៀតដែលពលរដ្ឋរស់នៅតាមដងព្រែកទទួលបាន៕ អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
05/27/2026 09:05 PM
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
05/27/2026 09:05 PM
ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
05/27/2026 09:05 PM
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
05/27/2026 08:05 PM
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង
05/27/2026 08:05 PM
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
05/27/2026 08:05 PM
នគរបាលអេស្ប៉ាញសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សសង្គមនិយមរបស់លោក Sanchez
05/27/2026 08:05 PM
ហ្គាណាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ក្រោយការវាយប្រហារប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង
05/27/2026 08:05 PM
ជនមូស្លីមនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងប្រារព្ធថ្ងៃដំបូងនៃពិធីបុណ្យ Eid
05/27/2026 08:05 PM