ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង

ព័ត៌មានជាតិ

ក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជាធ្វើវេទិកាសាធារណៈក្រោមប្រធានបទ «ការប្រើប្រាសបណ្តាញសង្គម Social Media ដើម្បីការពារសន្តិភាពនិងការអភិវឌ្ឍ»

2024/08/05 06:49:36 am        52
ឯកឧត្ដមបណ្ឌិត សួន សេរីរដ្ឋា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បាន​ដឹកនាំ​ធ្វើ​វេទិកា​សាធារណៈ​ក្រោមប្រធានបទ «ការប្រើប្រាសបណ្តាញសង្គម Social Media ដើម្បី​ការពារ​សន្តិភាព និង​ការអភិវឌ្ឍ» ដែលប្រារពធ្វើនៅមជ្ឈបណ្ឌលសាភាកូរ៉េ IDEA ក្នុងស្រុករលៀប្អៀ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ៤ សីហា ២០២៤ នេះ ។វេទិកានេះ ក្នុងគោលបំណងផ្សព្វផ្សាយឲ្យឮសិស្ស យុវជន ប្រជាជន និង​មន្ត្រីរាជ​ការ​យល់ឲ្យបានច្បាស់អំពី «គំរោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV-DTA» និង​ទប់​ទល់​ជាមួយការផ្សាយព័ត៌មានបំភ្លៃខុសពីការពិត ដែលពួកនយោបាយ​ជ្រុល​និយម​ព្យាយាម​ចែក​ផ្សាយ បំពុល បញ្ឆេះកំហឹងប្រជាជនតាមរយៈបណ្តាញសង្គម ។វេទិកាសាធារណៈថ្ងៃនេះមានអ្នកចូលរួមជា សិស្ស យុវជន ប្រជាជន លោកគ្រូអ្នកគ្រូ និង​មន្ត្រីមូលដ្ឋានជាង ៥០០ នាក់ ។ក្នុងវេទិកា​សាធារណៈ បន្ទាប់ពីការនិយាយផ្សព្វផ្សាយ ពន្យល់ ឲ្យអ្នកចូលរួមទាំងអស់បានយល់ ច្បាស់អំពី CLV ជាអ្វី ? មានបំណងអ្វី ? មានប្រយោជន៍អ្វី ? អ្នកណាជាអ្នកផ្តួចផ្តើមបង្កើត CLV នេះ ? ឯកឧត្ដមប​ណ្ឌិត សួន សេរីរដ្ឋា បានឆ្លើយសំណួរមួយចំនួន ដែលក្តីកង្វល់​របស់​សិស្ស​ និង​យុវជន​យើង​ផងដែរ ។ឯបឧត្ដម​ណ្ឌិត សួន សេរីរដ្ឋា បានបញ្ជាក់ថា «បើយើងខ្លាំង គេហ្នឹងខ្លាចយើង… តែបើយើង​បន្ត​ខ្លាច គេនឹងខ្លាំងដាក់យើងរហូត» ៕

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ប្រជុំត្រួតពិនិត្យកិច្ចការសន្តិសុខ និងអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

2024/08/04 06:32:20 pm        380
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានប្រជុំត្រួតពិនិត្យកិច្ចការសន្តិសុខនារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ដើម្បីត្រួតពិនិត្យការងារសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងពិនិត្យទីតាំងប្រារព្ធកម្មវិធីប្រគំតន្ត្រី អបអរសាទរពិធីបេីកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ព្រមទាំងរៀបចំពិធីអុជធូបសុំសេចក្ដីសុខ សេចក្ដីចម្រើន និងដំណេីរការកម្មវិធី ប្រកបដោយរលូន នៅមុខសាលមហោស្រពកោះពេជ្រ។ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ទៀតថា ការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ជាផលប្រយោជន៍ដ៏ធំធេងសំរាប់ប្រជាជាតិកម្ពុជា ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តសម្រេចបានដើម្បីផលប្រយោជន៍ខ្មែរជំនាន់ក្រោយៗទៀត។ ដែលពេលនេះម្នាក់ៗពិតជាមានភព្វវាសនាណាស់ ដែលបានចូលរួមលើការងារព្រែកជីកហ្វូណនតេជោនេះ។ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ការងារសំខាន់ពេលនេះរបស់គណបញ្ជាការឯកភាពរាជធានីភ្នំពេញ គឺកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងពិធីអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃស្អែកនេះ ដែលទាមទាឲ្យកងកម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ យកអស់មម្លាំងកាយចិត្ត ក្នុងស្មារតីខ្មែររួមជាតិតែមួយ ធ្វើយ៉ាងណាឲ្យពិធីនេះដំណើរការទៅដោយរលូន មានសុខសុវត្ថិភាពជាមួយនិងភាពសប្បាយរីករាយ។ ជាមួយគ្នានេះដែរគ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញក៏មានការរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនេះ ដែរ ដោយធ្វើឡើងនៅតាមអង្គភាពរៀងៗខ្លួន មានទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គរ ឲ្យមានភាពគគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារ សាសនា នានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គរ បែបនេះផងដែរ។ ក្រោយពិធីបើកការដ្ឋានបានបញ្ចប់ ពោលគឺនៅរាត្រីថ្ងៃទី៥ សីហា ឆ្នាំ២០២៤ នឹងមានការប្រគុំតន្ត្រី នៅមុខសាលមហោស្រព កោះពេជ្រ ដែលមានសិល្បករ និងកីឡាករល្បីៗរបស់កម្ពុជា និងមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ ជាមួយនិងការ រៀបចំបាញ់កាំជ្រួចនៅទន្លេ៤មុខចំនួន២លើក នោះគឺនៅម៉ោង៧និង២០នាទី១លើក និងទី២នៅម៉ោង៩និង៩យប់មួយលើកទៀត៕អត្ថបទ៖ ប្រាក់ វ៉ាន់ដា

ស.ស.យ.ក គ៧៨ រៀបចំពិធីអបអរសាទរមុនថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

2024/08/04 11:51:21 am        846
សហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ ឫហៅថា ស.ស.យ.ក គ៧៨ នៅព្រឹកថ្ងៃទី០៤ ខែសីហានេះ បានរៀបចំពិធីអបអរសាទរមុនថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហាស្អែកនេ។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានក្រុមការងារ ស.ស.យ. គ.៧៨ ដោយមានអ្នកចូលរួមសរុបជាង៣០០នាក់ ស្ថិតនៅសាលាបឋមសិក្សាទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ។នៅក្នុងពិធីឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ បានប្តេជ្ញាចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ និងអបអរសាទរការ​បើក​ការដ្ឋាន​ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហាស្អែកនេះ ដែលជាថ្ងៃដ៍អស្ចារ្យថ្មីមួយ​សម្រាប់​ប្រទេសកម្ពុជា។ ព្រែកជីកនេះ ជាសមិទ្ធផលមរតកប្រវត្តិសាស្រ្តសម្រាប់បម្រើផលប្រយោជន៍​សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋ។សម្រាប់អ្នកចូលរួមក្នុងពិធីអបអរសាទរ បានលើកឡើងដែរថា បន្ទាប់ពីព្រែកជីកហ្វូណនតេជោ បានជីករួចរាល់ និងជួយជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពរីកចម្រើន។ លើសពីនេះ ពួកគេ​មានមោទនភាពដែលប្រទេសកម្ពុជានឹងមានព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្រ្ត។ សូមជម្រាបថា ព្រែកជីកហ្វូណន-តេជោ នឹងបើកការដ្ឋានជាផ្លូវការ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយបាន និងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សុលទុកជា​កេរមរតកប្រវត្តិសាស្រ្តសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។ ព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដ៍មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ព្រមទាំងធ្វើឱ្យប្រទេសកម្ពុជា​ពង្រឹងនូវឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក ហើយនឹងមិនបង្កផល​ប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងរំហូរទឹកទន្លេមេង្គឡើយ៕ អត្ថបទ៖ទូច សោភ័ណ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី​ កោតសរសើរការរីកចម្រើនរបស់កម្លាំងយុវជនកាកបាទក្រហមកម្ពុជា នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សានៅទូទាំងប្រទេស

2024/08/04 11:36:26 am        66
នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធាន​អចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ដឹកនាំកិច្ច​ប្រជុំពិនិត្យ​វឌ្ឍនភាពការងារយុវជនកាកបាទក្រហមកម្ពុជា និងលើកទិសដៅការងារបន្ត ដោយមានការអញ្ជើញ​ចូលរួមពីសំណាក់ថ្នាក់ដឹកនាំ​គណៈកម្មាធិការកណ្តាល ​ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន មន្ត្រី​ទីស្នាក់ការកណ្តាល សាកលវិទ្យាធិការ ប្រធានកិត្តិយសក្លឹបយុវជន ទីប្រឹក្សាយុវជន និងយុវជន​កាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៥ ក្នុងរាជធានីភ្នំពេញ សរុបប្រមាណចំនួន ១៣១ នាក់ ។ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ បានកោតសរសើរ​ចំពោះការរីកចម្រើន​របស់កម្លាំងយុវជនកាកបាទក្រហមកម្ពុជា នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៥ ក្នុងរាជធានីភ្នំពេញ និងគ្រឹះស្ថានមធ្យមសិក្សាចំនួន ៦០៣ នៅទូទាំងប្រទេស ហើយកម្លាំយុវជន​ទាំងនោះបានទទួលការបណ្តុះបណ្តាលវគ្គមូលដ្ឋាន និងវិជ្ជាសង្គ្រោះបឋម និងមានសកម្មភាព​រស់រវើកក្នុងការងារមនុស្សធម៌ និងការងារសង្គម ព្រមទាំងមានការយល់ដឹងពីគោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ដោយទទួលបានការលើកកម្ពស់ក្នុងភាពជាអ្នកដឹកនាំ និងលើទំនាក់ទំនង​សហប្រតិបត្តិការជាតិ និងអន្តរជាតិ ផងដែរ ។វឌ្ឍនភាពការងារទាំង​អស់នេះ គឺបាន​ឆ្លុះបញ្ចាំង​ពីការប្តេជ្ញាចិត្ត និងឆន្ទៈនៃការ​លះបង់​កម្លាំងកាយចិត្ត ពេលវេលាប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់ប្រធានគណៈកម្មាធិការ​សាខាទាំង ២៥ រាជធានី-ខេត្ត ក៏ដូចជាឯកឧត្តម លោកជំទាវ សាកលវិទ្យាធិការ នាយកវិទ្យាស្ថាន ដែលជាប្រធានកិត្តិយសក្លឹប ក្នុងការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ផ្តល់សារៈសំខាន់ទៅ​លើកម្លាំងយុវជន ដែលជាអ្នកស្ម័គ្រចិត្តវ័យក្មេងរបស់យើង ។ អង្គប្រជុំបានគាំទ្រអនុសាសន៍របស់ លោកជំទាវបណ្ឌិត លើចែករំលែកនូវបទពិសោធន៍​ក្នុងការ​លើកកម្ពស់ និងការចូលរួមរបស់យុវជននៅក្នុងសកម្មភាពមនុស្សធម៌ និងវិធីសាស្រ្តនៃការ​ដោះស្រាយ​បញ្ហាប្រឈមនានា ​ក្នុងដំណើរការពង្រឹង និងកសាងកម្លាំងយុវជនថ្មី នៅតាម​គ្រឹះស្ថានឧត្តមសិក្សា ដើម្បីអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​ ជាពិសេស ក្នុងការពង្រឹងតួនាទីស្នូលរបស់យុវជន ដើម្បីសម្រេចបានសមិទ្ធផលធំធេងជាបន្តបន្ទាប់​ក្នុងបុព្វហេតុមនុស្ស​ធម៌ដ៏ធំមួយនេះ ៕

យុទ្ធនាការដាំស្តារដើមឈើ៥ម៉ឺនដើម នៅផ្លូវអន្ទង់អាំង ជើងភ្នំ១៥០០ ក្នុងជំហានទី១ បានចាប់ផ្តើមហើយ

2024/08/04 11:14:16 am        426
ពោធិ៍សាត់៖ យុទ្ធនាការដាំស្តារព្រៃឈើឡើងវិញ នៅផ្លូវអន្ទង់អាំង ជើងភ្នំ១៥០០ បានចាប់ផ្តើមហើយ ដោយក្នុងដំណាក់ការទី១ ដើមឈើចម្រុះចំនួន៥ម៉ឺនដើម នឹងត្រូវដាំលើផ្ទៃដី៤៥ហិកតា មាន១៤ប្រភេទរួមមាន បេង ផ្ដៀក ខ្លឹមចន្ទន៍ ស្ដៅ នាងនួន ធ្នង់ គ្រញូង ត្រយឹង ឈើទាល ត្របែកព្រៃ ពពេល កកោះ អង្កាញ់ និងរំដួល ដោយប្រើនឹងត្រូវប្រើរយៈពេលក្នុងការដាំចំនួន៣១ថ្ងៃ ។ពិធីបើកយុទ្ធនាការដាំស្តារដើមឈើនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែសីហាឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធាន​ក្រុមការងារអន្តរក្រសួងដោះស្រាយតំបន់អន្ទង់អាំងភ្នំ១៥០០ឱ្យទៅជាតំបន់បៃតង និងដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ម៉ៅ ស៊ីផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និង តំណាងក្រុមហ៊ុនរុករករ៉ែមាស រ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) របស់ប្រទេសអូស្ត្រាលី រួមនិងមន្ត្រីរាជការ កងម្លាំង សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋសរុបចំនួន១១០០នាក់ ។ក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ មានប្រសាសន៍លើកឡើងថា យុទ្ធនាការដាំដើមឈើនេះ គឺក្រសួងរ៉ែនិងថាមពល សហការជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ជាពីសេសគឺទទួលបានកិច្ចសហការគាំទ្រផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ ពីក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) របស់ប្រទេសអូស្ត្រាលី ។ ឯកឧត្តម កែវ រតនៈ មានប្រសាសន៍បន្តថា កាលពីអំឡុងខែមីនាឆ្នាំ២០២៤ កន្លងមក សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់​និងចង្អុលណែនាំពាក់ព័ន្ធនឹងកិច្ចការងារអភិរក្សសម្បត្តិធនធានធម្មជាតិ ត្រង់ចំណុចតំបន់ផ្លូវ​អន្ទង់អាំងភ្នំ១៥០០ ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន អតីតនាករដ្ឋមន្ត្រី ប្រសិទ្ធនាមថា (ផ្លូវបុប្ផាលាក់ខ្លួន) ដោយបានចាត់តាំងឱ្យរូបលោក ដឹកនាំក្រុមការងារអន្តរក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ក្នុងការដោះស្រាយនិងរៀបចំតំបន់(បុប្ផាលាក់ខ្លួន) ឱ្យក្លាយជាកន្លែង​អភិរក្សតំបន់បៃតង សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍មកគយគន់ទស្សនា ។ ជាមួយគ្នានោះ ឯកឧត្តម កែវ រតនៈ បានសង្កត់ធ្ងន់ថា យុទ្ធនាការដាំដើមឈើនេះ គឺកូនឈើដែលបានដាំរួច គឺត្រូវថែរក្សាការពារ ពុំមែនដាំហើយទុកចោលនោះទេ ហើយដើមឈើដែលបានដាំនៅតាមទីតាំងស្តារឡើងវិញទាំងអស់ មិនអនុញ្ញាត​ឱ្យមានការកាប់បំផ្លាញជាដាច់ខាត់ ព្រោះដើមឈើទាំងនោះមានប្រយោជន៍ទាំងផ្នែកបរិស្ថាន ក៏ដូចជាការពារដីដែលធ្លាប់រងការកាប់ទន្ទ្រាននាពេលកន្លងមក ដូចនេះសូមអំពាវនាវដល់​បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថានរបស់យើងទាំងអស់គ្នា​ ឱ្យមាននិរន្តរភាព បើស្រលាញ់ព្រៃឈើ ប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាធ្វើសកម្មភាព៣គឺ ដាំ ថែ និងការពារ ។គួរឱ្យដឹងដែរថា តំបន់បុប្ផាលាក់ខ្លួននេះ ​ត្រូវបានកំណត់លើផ្ទៃដីប្រមាណ៨០០ហិកតា សម្រាប់​កិច្ចការស្ដារបរិស្ថានឡើងវិញ ដោយត្រូវបានបែងចែកជា៣តំបន់៖ ១.តំបន់មិនត្រូវការដាំដើមឈើបន្ថែម មានផ្ទៃដីទំហំប្រមាណ៣០០ហិកតា, ២.តំបន់ត្រូវដាំដើមឈើឡើងវិញ មានផ្ទៃដីទំហំប្រមាណ៤០០ហិកតា និង៣.តំបន់ត្រូវដាំដើមផ្កាលំអរ អមសងខាងផ្លូវអន្ទង់អាំង ប្រវែងប្រមាណ៩.៨០០ម៉ែត្រ ដែលគិតជាផ្ទៃដីស្មើនឹងទំហំប្រមាណ១០០ហិកតា។ បន្ទាប់ពីការដាំដើមឈើដំណាក់កាលទី១នេះរួចរាល់ ក្រសួងរ៉ែនិងថាមពល អាជ្ញាធរខេត្ត និងក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល ដែលទទួលបន្ទុកលើការងារនេះ គឺមានផែនការក្នុងការថែទាំ និងបន្តការដាំដើមឈើ ក្នុងដំណាក់កាលទី២ នៅអំឡុងរដូវវស្សាឆ្នាំ២០២៥ខាងមុខនេះ ជាបន្តទៀត ៕អត្ថបទ ៖ ភិរុណ ពៅ

សម្ដេចសង្ឃរាជ បួរ គ្រី៖ ព្រះសង្ឃគណៈធម្មយុត្តិត្រៀមរួចរាល់អបអរពិធីបើកការដ្ឋានព្រែកជីហ្វូណនតេជោ

2024/08/04 11:06:35 am        397
សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ មានព្រះបន្ទូលថា ព្រះសង្ឃគណៈធម្មយុត្តិកនិកាយ នៅក្នុងប្រទេសកម្ពុជា មានការគាំទ្រយ៉ាងខ្លាំង និងបានត្រៀមរួចរាល់ហើយ ដើម្បីចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ស្អែកនេះ។សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានព្រះបន្ទូល​ស្ញប់ស្ញែង ចំពោះសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានពុះពារ នាំយកមកនូវសុខសន្តិភាពពេញលេញ ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយមានការគិតខ្ពស់ និងចក្ខុវិស័យដ៏វែង​ឆ្ងាយថែមទៀត គឺការផ្ដួចផ្ដើមកសាងនូវព្រែកជីកហ្វូណនតេជោ ដែលនឹងផ្ដល់នូវអត្ថប្រយោជន៍​មិនអាចកាត់ថ្លៃបាន និងដ៏មហាសាល ។សម្ដេចព្រះមហាសង្ឃរាជ មានបន្ទូលបន្ថែមថា ចំពោះសមិទ្ធផលនេះ គឺកូនខ្មែរគ្រប់រូប ត្រូវតែគាំទ្រ និងអបអរសាទរគ្រប់ៗគ្នា ព្រោះជាសមិទ្ធផលរបស់ជាតិ ហើយមានជំនឿមុតមាំថាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអនុវត្តគម្រោងនេះទទួលបានជោគជ័យ ។សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ​ជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹក​ជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បី តភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ លក្ខណៈបច្ចេកទេសទូទៅ​របស់ផ្លូវទឹក មានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ​ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់​ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូត​ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦ លាននាក់ រស់នៅអមសងខាង ផ្លូវទឹកនេះ៕ អត្ថបទ បាន សុខរិទ្ធិ 

ក្រុមយុវជន គ្រូបង្រៀន និងសិស្សានុសិស្សរួមគ្នាធ្វើពិធីចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹលើកទី១៥

2024/08/04 11:00:14 am        374
ក្រុមយុវជនសង្គមស៊ីវិលរួមជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌបឹងកេងកង មន្ត្រីក្រសួងបរិស្ថាន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តមហាមន្ត្រីជា៣០០នាក់ បានជួបជុំប្រារព្ធពិធីការចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមលើកទី១៥ ក្រោមប្រធានបទ «កម្ពុជាស្អាត កម្ពុជាបៃតង និងខ្មែរធ្វើបាន»។ការ​ប្រារព្ធ​ពិធីនេះឡើង ដោយមានដាំកូនឈើជាច្រើនដើម នៅក្នុងបរិវេណសាលារៀន​បឋមសិក្សាវត្ត​មហាមន្ត្រីនាវេលាព្រឹកថ្ងៃទី៣ សីហាឆ្នាំ ២០២៤ នេះ។លោក ហេង សំណាង ប្រធានសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល​ បាន​ថ្លែងថា កម្មវិធីការ ចែករំលែក ក្តីស្រឡាញ់ និងស្នាមញញ្ញឹមនេះ គឺអនុវត្តស្របតាមយុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ។ ពិសេសគោល​នយោបាយរបស់ក្រសួងអប់រំយុវជន និងកីឡា និង ក្រសួងបរិស្ថាន ស្តី អំពីការកាត់​បន្ថយការ​ប្រើប្រាស់ថង់ប្លាស្ទិក និង ដាំកូន ឈើ១ លានដើម​ ក្នុងមួយឆ្នាំដើម្បីប្រព័ន្ធអេកូឡូស៊ី និងធនធានធម្មជាតិ​ប្រទេសកម្ពុជាផងដែរ។ជាមួយគ្នានេះដែរ លោក គង់ សៀកលី អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួង បរិស្ថានបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់យុវជន សហការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ​និងអង្គការដៃគូ ​ក្នុងការចែករំលែកការស្រឡាញ់ និងការ​អប់រំបរិស្ថាន រួមជាមួយពិធីដាំកូនឈើនៅតាមសាលារៀននេះជាពិសេស​ជាមួយសិស្សានុសិស្ស​ដើម្បីបង្កើតសកម្មភាពមេត្រីបរិស្ថាន ​ជាពិសេសបានចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានបង្កើតឡើងដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ ​និងគាំទ្រយ៉ាងពេញទំហឹង ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតសំខាន់លើមុំយុទ្ធសាស្រ្តបីសំខាន់គឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ក្នុងឱកាសនោះលោក ហេង សំណាង ក៏បានផ្តាំផ្ញើរនិងណែនាំដល់សិស្សានុសិស្សទាំងអស់​ក្រៅ​ពីចូលរួមធ្វើអំពើល្អក្នុងសង្គម​ក៏​ត្រូវខិតខំរៀនសូត្របន្ថែមនៅផ្ទះដោយខ្លួនឯង ដើម្បី​ក្លាយ​ជា​សិស្សគំរូ យុវជនគំរូ ​និង​មានអនាគតល្អ​សម្រាប់​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិកម្ពុជា៕ អត្ថបទ៖ ភារម្យ

កងពលតូចដឹកជញ្ជូនលេខ៩៩ ត្រៀមខ្លួនរួចជាស្រេច ដើម្បីអបអរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

2024/08/04 09:53:46 am        595
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំនាយទាហានពលទាហាន ទាំងអស់នៃកងពលធ្វើពិធីហាត់សម ដើម្បីត្រៀមរៀបចំធ្វើពិធីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់នូវ«ព្រែក ជីកហ្វូណនតេជោ» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ។ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ គឺជាថ្ងៃប្រវត្តិសាស្រ្តដ៏ធំមួយទៀតរបស់កម្ពុជា​គឺជាថ្ងៃដែល​ប្រជាជនកម្ពុជា​នៅគ្រប់ទិសទីទាំងអស់ ចងចាំ​មិនភ្លេចគឺជាថ្ងៃបើកការដ្ឋានជាផ្លូវការសាងសង់​នូវគម្រោង«ព្រែកជីកហ្វូណនតេជោ» ដែលការបើកការដ្ឋាននេះបានធ្វើឡើងក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ គម្រោងយក្សមួយនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង ​និងក្រៅប្រទេសបានចូលរួមអបអរសាទរ និង​បានគាំទ្រយ៉ាងពេញទំហឹង​ ថែមទាំងនាំគ្នាវាយជួង ទូងស្គរ ​និង​រគាំ​ង​អបអរសាទរ​នៅទូទាំង​ប្រទេសផងដែរ។សូមបញ្ជាក់ថា គម្រោង«ព្រែកជីកហ្វូណនតេជោ» ​មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និង បន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ៕ អត្ថបទបាន ចក់

ករណីដាច់ទូរថភ្លើងក្រឡាប់ធ្លាក់ចេញពីផ្លូវដែកពេលកំពុងបើកបរ នៅក្នុងស្រុកក្រគរ មិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ

2024/08/04 09:37:04 am        711
នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយ រថភ្លើងដែលកំពុងបើកបាន ដាច់ទូក្រឡាប់ធ្លាក់ចេញពីផ្លូវដែក នៅចំនុចភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ដោយមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ ។សូមរម្លឹក​ផងដែរថា កាលពីខែមីនា ក្នុងឆ្នាំ២០២៤ នៅបំណក់ ឃុំឈើតុំ ស្រុកក្រគរ ក៏មានធ្លាប់មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង និងឡានក្រុងដឹកអ្នកទេសចរណ៍ផងដែរ ដោយបណ្តាលឱ្យមានអ្នករបួសធ្ងន់ ស្រាលចំនួន៤៦នាក់ ។ អត្ថបទ ៖ ភិរុណ 

សម្តេចធិបតី៖ រាជរដ្ឋាភិបាល ជានិច្ចកាលមិនដែលព្រងើយកន្តើយអំពីកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឡើយ

2024/08/04 07:36:29 am        365
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលមិនដែលព្រងើយកន្តើយអំពី កិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឡើយ។ តាមរយៈសំណេរនៅលើបណ្តាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់តាមរយៈរូបថតបង្ហោះលើបណ្តាញសង្គម ដែលបានថតកាលពីអំឡុងឆ្នាំ២០១៧ ក្នុងខណៈដែល សម្តេចធិបតី បានចុះទៅពិនិត្យភូមិសាស្ត្រដើម្បីកសាងប្រៀបការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួននៅក្នុងតំបន់អូរអាឡៃ (ខេត្តស្ទឹងត្រែង) ជាប់ព្រំដែនឡាវ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីតំបន់នោះ មកតំបន់ផ្ទៃក្នុង នៃខេត្តស្ទឹងត្រែង។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា ក្នុងនាមជាប្រតិបត្តិករមួយរូបដែលបានចូលរួមដោយផ្ទាល់ នៅក្នុងសកម្មភាពជាច្រើនក្នុងកិច្ចការពង្រឹងប្រៀបការពារជាតិនៅតាមបណ្តោយព្រំដែន សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលមិនដែលព្រងើយកន្តើយអំពីកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឡើយ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
05/27/2026 09:05 PM
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
05/27/2026 09:05 PM
ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
05/27/2026 09:05 PM
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
05/27/2026 08:05 PM
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង
05/27/2026 08:05 PM
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
05/27/2026 08:05 PM
នគរបាលអេស្ប៉ាញសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សសង្គមនិយមរបស់លោក Sanchez
05/27/2026 08:05 PM
ហ្គាណាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ក្រោយការវាយប្រហារប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង
05/27/2026 08:05 PM
ជនមូស្លីមនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងប្រារព្ធថ្ងៃដំបូងនៃពិធីបុណ្យ Eid
05/27/2026 08:05 PM