ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង

ព័ត៌មានជាតិ

កិច្ចប្រជុំវឌ្ឍនភាពការងារយុវជន កាកបាទក្រហមកម្ពុជា និងទិសដៅការងារបន្ដ

2024/08/03 06:20:21 pm        114
នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ យុវជនកាកបាទក្រហមកម្ពុជា និងទិសដៅការងារបន្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គណៈកម្មាធិការកណ្តាល ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន មន្ត្រីទីស្នាក់ការកណ្តាល សាកលវិទ្យាធិការ ប្រធានកិត្តិយសក្លឹបយុវជន ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន២៥ ក្នុងរាជធានីភ្នំពេញ សរុបចំនួន ១៣១នាក់។ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានមកជួបជុំជាលើកទី១ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការពង្រឹង និងពង្រីក កម្លាំងយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះលោកជំទាវបណ្ឌិតបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ជូនចំពោះសមាជិកសមាជិកានៃអង្គប្រជុំទាំងមូល និងបានគូសបញ្ជាក់ពីភាពជាគំរូរបស់ យុវជនកាកបាទក្រហមកម្ពុជា ដែលតែងតែមានមុខជានិច្ចក្នុងសកម្មភាពមនុស្សធម៌ នៅតាមគ្រឹះស្ថានសិក្សា និងក្នុងកិច្ចការងារសង្គមជាតិជាច្រើន។ ក្នុងឱកាសនោះដែរលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានអាននូវរបាយកាណ៍សង្ខេប ជូនចំពោះអង្គប្រជុំស្តីពី វឌ្ឍនភាពការងារយុវជន៧ខែដើមឆ្នាំ២០២៤ និងទិសដៅការងារបន្ត ដោយបានរំលេចឱ្យឃើញនូវការសម្រេចបាន ដោយគិតមកដល់ថ្ងៃទី៣០ ខែកក្កដា កម្លាំងយុវជនកាកបាទក្រហមកម្ពុជាថ្មី បានកើនដល់ជាង៣ម៉ឺននាក់ នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន២៥ ក្នុងរាជធានីភ្នំពេញ និងគ្រឹះស្ថានមធ្យមសិក្សាចំនួន៦០៣ នៅទូទាំងប្រទេស។ យុវជនទាំងនោះសុទ្ធតែបានទទួលការបណ្តុះបណ្តាលវគ្គមូលដ្ឋាន និងវិជ្ជាសង្គ្រោះបឋម មានសកម្មភាពដ៏រស់រវើក ក្នុងការងារមនុស្សធម៌ និងការងារសង្គម មានការយល់ដឹងពីគោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងទទួលបានការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងក្នុងទំនាក់ទំនងសហប្រតិបត្តិការជាតិ និងអន្តរជាតិ។បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរួច លោកជំទាវបណ្ឌិត ប្រធានអង្គប្រជុំបានគូសបញ្ជាក់ថា វឌ្ឍនភាពការងារទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ឆន្ទៈនៃការលះបង់កម្លាំងកាយចិត្ត ពេលវេលាប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់ប្រធានគណៈកម្មាធិការសាខាទាំង ២៥រាជធានី-ខេត្ត ក៏ដូចជាឯកឧត្តម លោកជំទាវ សាកលវិទ្យាធិការ នាយកវិទ្យាស្ថាន ដែលជាប្រធានកិត្តិយសក្លឹប ក្នុងការខិតខំប្រឹងប្រែង ឆ្លើយតបបានយ៉ាងសក្តិសម ទៅនឹងការយកចិត្តទុកដាក់ ផ្តល់សារៈសំខាន់ ទៅលើកម្លាំងយុវជន ដែលជាអ្នកស្ម័គ្រចិត្តវ័យក្មេង និងជាគម្រូដល់យុវជនដទៃទៀត។ ការពិភាក្សាបញ្ចេញមតិយោបល់ និងមានសំណូមពរមួយចំនួនពីសំណាក់អង្គប្រជុំ ជាពិសេសឯកឧត្តម លោកជំទាវ សាកលវិទ្យាធិការរួចមក និងលើកទិសដៅការងារបន្ត លោកជំទាវបណ្ឌិត ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់អង្គប្រជុំ៖     ទី១ពិនិត្យពីកម្លាំងយុវជន នៅក្នុងការងាររយៈពេល៧ខែ ដើមឆ្នាំ២០២៤ ដែលបានអនុវត្តនៅតាមគ្រឹះស្ថានឧត្តមសិក្សាទាំង ២៥នៅក្នុងរាជធានីភ្នំពេញ, ទី២គឺចែករំលែកនូវបទពិសោធន៍ក្នុងការលើកកម្ពស់ និងការចូលរួមរបស់យុវជន នៅក្នុងសកម្ម ភាពមនុស្សធម៌ និងវិធីសាស្រ្តនៃការដោះស្រាយបញ្ហាប្រឈមនានា ក្នុងដំណើរការពង្រឹង និងកសាងកម្លាំងយុវជនថ្មី នៅតាមគ្រឹះស្ថានឧត្តមសិក្សា, និងទី៣ពិនិត្យសម្រេចរួមគ្នា ក្នុងការងារអទ្ធិភាពដែលត្រូវអនុវត្តបន្ត។ ដើម្បីអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុងការពង្រឹងតួនាទីស្នូលរបស់យុវជន ដើម្បីសម្រេចបានសមិទ្ធផលធំធេងជាបន្តបន្ទាប់ក្នុងបុព្វហេតុមនុស្សធម៌ដ៏ធំមួយនេះ៕អត្ថបទ៖ សំ ងីម

ស្នាក់ការកណ្តាលឧបត្ថម្ភថវិកាលើកទី១៣ ចំនួន៣០ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

2024/08/03 06:18:25 pm        114
កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកាចំនួន ៣០ម៉ឺនដុល្លារអាម៉េរិក ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សម្រាប់ប្រតិបត្តិការមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះហន្តរាយផ្សេងៗក្នុងរាជធានីភ្នំពេញ នេះជាការឧបត្ថម្ភថវិកាជាលើកទី១៣ ដោយគិតចាប់តាំងពីឆ្នាំ២០០៨មក។ថវិកាចំនួន ៣០ម៉ឺនដុល្លារអាម៉េរិកនេះ ត្រូវបានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាល នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤នេះ។ក្នុងជំនួបមុនពិធីប្រគល់ទទួលថវិកាខាងលើនេះ ឯកឧត្តម ឃួង ស្រេង បានជម្រាបជូនលោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ថា៖ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤នេះ ការងារគ្រប់គ្រងគ្រោះមហន្តរាយ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានសហការជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានត្រៀមបម្រុងនូវថវិកា និងគ្រឿងឧបភោគ-បរិភោគ សម្ភារៈសង្គ្រោះរួចជាស្រេច សម្រាប់យកទៅចែកជូនជនរងគ្រោះ និងងាយរងគ្រោះឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះសាខាបានផ្តល់អំណោយមនុស្សធម៌ ឆ្លើយតបបានយ៉ាងទាន់ពេលវេលា ក្នុងការជួយសម្រាលទុក្ខលំបាកចំពោះមុខ របស់ជនរងគ្រោះ និងជនងាយរងគ្រោះផ្សេងៗបានចំនួន ៥២.៨២៦ គ្រួសារ។ តាមរយៈលោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍, ឯកឧត្តម ឃួង ស្រេង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែផ្តល់ថវិកាឧបត្ថម្ភដល់សាខារាជធានីភ្នំពេញ ជារៀងរាល់ឆ្នាំ ក្រោយពីកាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជន ក្នុងឱកាសអបអរទិវា៨ឧសភា ដែលថវិកានេះពិតជាមានតម្លៃធំធេងណាស់ សម្រាប់សាខាប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ជាពិសេសការជួយដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះក្នុងរាជធានីភ្នំពេញ។លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ហើយសង្ឃឹមថាថវិកា៣០ម៉ឺនដុល្លារអាម៉េរិកនេះ នឹងអាចជួយសម្រួលនិងសម្រាលការលំបាកខ្វះខាត របស់បងប្អូនប្រជាពលរងគ្រោះនៅរាជធានីភ្នំពេញបានមួយផ្នែកថែមទៀតផងដែរ៕អត្ថបទ៖ សំ ងីម

កូនឈើ ៥០០ ដើមត្រូវបានដាំនៅមូលដ្ឋានឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម

2024/08/03 04:58:50 pm        208
កំពង់ចាម ៖ ក្រោមការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមទី២ ទទួលបន្ទុកសាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យលីមកុកវីង ហៅថា ក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ទី២ លោក អូន វុទ្ធី អនុប្រធានក្រុមការងារ ព្រមទាំងសមាជិក បានដឹកនាំនិស្សិត អ.ម.ត ចំនួន៥០នាក់ ប្រារព្ធពិធីដាំដើមឈើនៅវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្ថិតនៅឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម,នាព្រឹកថ្ងៃសៅរ៍ ទី៣ ខែសីហា ឆ្នាំ២០២៤នេះ។គួរបញ្ជាក់ថា ដើមឈើ ចំនួន ២៥០ដើម ត្រូវបានដាំក្នុងបរិវេណវិទ្យាល័យ និងចំនួន២៥០ដើម ត្រូវបានប្រគល់ជូនរដ្ឋបាលឃុំ ដើម្បីយកទៅដាំតាមតំបន់នានាក្នុងមូលដ្ឋាន។ថ្លែងក្នុងពិធីនេះ លោក អូន វុទ្ធី អនុប្រធានក្រុមការងារ តំណាងឯកឧត្តម ឡាវ វ៉ាន់ បានមានប្រសាសន៍ថា សកម្មភាពដាំដើមឈើ ជាផ្នែកមួយនៃយុទ្ធសាស្ត្រ ក្នុងការទប់ស្កាត់ និងឆ្លើយតបការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតងសំដៅសម្រេចគោលដៅយុទ្ធសាស្រ្ត«បញ្ចកោណ» របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាប្រទេស«អព្យាក្រឹតកាបូន និងមានគម្របព្រៃចំនួន៦០%នៅឆ្នាំ២០៥០»។ បន្ថែមពីនេះ លោកបានបន្តថា ដើមឈើ គឺផ្សារភ្ជាប់នឹងការរស់នៅ ព្រោះដើមឈើពិតជាមានសារៈសំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃ ដែលបានជួយកាត់បន្ថយកម្តៅ ផ្តល់ជម្រក និងផ្តល់អត្ថប្រយោជន៍មួយចំនួនទៀត។ ដូចនេះការប្រារព្ធពិធីថ្ងៃនេះ គឺធ្វើឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ជាចុងក្រោយ លោក អូន វុទ្ធី បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារដល់ប្អូនៗសិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន កងតាណឹង ឱ្យខិតខំបន្តយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ ជាពិសេសការប្រឡងថ្នាក់មធ្យមសិក្សាទុតិយភូមិឱ្យបានលទ្ធផលល្អប្រសើរ ដើម្បីឈានទៅរកមហាវិទ្យាល័យសម្រេចក្តីស្រម៉ៃ និងបង្កើតមុខរបរការងារតាមរយៈជំនាញវិជ្ជាជីវៈសិក្សានៅមហាវិទ្យាល័យ៕អត្ថបទ រដ្ឋា

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញបើកសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៨ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា ក្រោមប្រធានបទ «ការព្យាបាលជំងឺបេះដូង និងសរសៃឈាមក្នុងបរិបទសុខាភិបាលឌីជីថល»

2024/08/03 03:43:23 pm        353
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញក្នុងពិធីបើកសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៨ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា ក្រោមប្រធានបទ «ការព្យាបាលជំងឺបេះដូង និងសរសៃឈាមក្នុងបរិបទសុខាភិបាលឌីជីថល» " Advanced Cardiovascular Management in Digital Transformation" ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង នាយកមន្ទីរពេទ្យជាតិ នាយកមជ្ឈមណ្ឌលជាតិ និងគណៈគ្រូពេទ្យកម្ពុជា រួមទាំងដៃគូ, ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤នេះ។សន្និសីទនេះរៀបចំឡើង ក្នុងគោលបំណងចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធន៍គ្នារវាងសហភាតរៈគ្រូពេទ្យឯកទេសបេះដូងកម្ពុជាយើងនិងសហភាតរៈគ្រូពេទ្យ ឯកទេសបេះដូងអន្តរជាតិដើម្បីចែករំលែកនិងដកស្រង់នូវបទពិសោធន៍រវាងគ្នានឹងគ្នាស្តីអំពីការ អភិវឌ្ឍន៍ថ្មីៗ និង នវានុវត្តន៍នៃការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលជម្ងឺបេះដូង-សរសៃឈាមនៅលើសកលលោក ក្នុងគោលបំណងលើកកំពស់សមត្ថភាពនិងចំណេះដឹង ចំណេះធ្វើរបស់វេជ្ជបណ្ឌិតខ្មែរ យើងដើម្បីធានាអោយបាននូវប្រសិទ្ធិភាពនៃការព្យាបាលនិងថែទាំសុខភាពជូនប្រជាពលរដ្ឋរបស់យើងអោយបានល្អប្រសើរ។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការរៀបចំឱ្យមានសន្និសីទនេះឡើង ដើម្បីជាឱកាសអនុញ្ញាតឱ្យគ្រូពេទ្យបេះដូងកម្ពុជា និងគ្រូពេទ្យបេះដូងអន្តរជាតិ ធ្វើការផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍រវាងគ្នានឹងគ្នា និងចំណេះដឹងបច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងបន្ថែមសមត្ថភាពរបស់គ្រូពេទ្យកម្ពុជាយើង ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព បច្ចេកទេស និងមធ្យោបាយផ្សេងៗ ប្រកបដោយបច្ចេកវិទ្យាខ្ពស់ ក្នុងការព្យាបាលជំងឺ និងថែទាំសុខភាពជូនប្រជាពលរដ្ឋយើង។ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍ ជូនដល់អង្គសន្និសីទ ជាពិសេសក្រុមគ្រូពេទ្យ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន ដូចខាងក្រោម៖- សូមយកចិត្តទុកដាក់ខ្ពស់លើជំងឺស្ទះសរសៃឈាមបេះដូង វិធីបង្ការជាពិសេស- លើកទឹកចិត្តធ្វើយ៉ាងណា គឺត្រូវដើរឱ្យទាន់បច្ចេកវិទ្យាព្យាបាល ដោយត្រូវសហការគ្នា ក្នុងការស្រាវជ្រាវ ទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីប្រសិទ្ធិភាពព្យាបាល បង្ការ និងការពារ- ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបាននូវសារអប់រំសុខភាពទូលាយ ឱ្យមានរស់នៅសុខភាពល្អ ដូចជាការហូបចុកសុខុមាលភាព- សូមយកចិត្តទុកដាក់ក្នុងការផ្តល់ការថែទាំសុខភាពប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលដូចជា ជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ដោយប្រើប្រាស់ ប.ស.ស ឬ មូលនិធិសមធម៌- លើកទឹកចិត្តឱ្យអ្នកវិជ្ជាជីវៈសុខាភិបាលទាំងអស់ រួមនិងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នាយកដ្ឋានការពារសុខភាព និងដៃគូ ពង្រឹងការការពារ និងព្យាបាលជំងឺបេះដូងនិងសរសៃឈាម។ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមគ្រូពេទ្យបេះដូងកម្ពុជា និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងការរៀបចំសន្និសីទនេះឡើង ហើយសម្រេចបានលទ្ធផលគួរឱ្យពេញចិត្ត និងជាទីមោទនៈ។ សូមអំពាវនាវផងដែរ ដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមគ្រូពេទ្យបេះដូងកម្ពុជា សូមបន្តរួមចំណែក ផ្តល់កិច្ចសហការ និងគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍ ការកែទម្រង់ និងការបណ្តុះបណ្តាលលើវិស័យសុខាភិបាល៕អត្ថបទ រដ្ឋា

ក្រសួងការងារ បើកវេទិកាពិភាក្សាជាមួយថ្នាក់ដឹកនាំសហជីព ដើម្បីរួមគ្នាកសាងវឌ្ឍនភាពសម្រាប់វិស័យការងារ និងសង្គមជាតិឱ្យកាន់តែប្រសើរបន្ថែមទៀត

2024/08/03 03:08:42 pm        52
ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីពប្រមាណ២០០នាក់ ដែលមកពីវិស័យការងារ ទេសចរណ៍ សំណង់ និងកំសាន្តជាដើម។ វេទិកាពិភាក្សាដែលធ្វើឡើងនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគោលបំណងដើម្បីពិភាក្សា ចែករំលែកព័ត៌មាន និងស្វែងយល់ពីវឌ្ឍនភាព និងគោលនយោបាយថ្មីៗដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងគិតគូរដល់កម្មករនិយោជិត ក៏ដូចជាការស្តាប់បញ្ហាប្រឈមផ្សេងៗក្នុងវិស័យពីតំណាងសហជីពផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងសមត្ថភាព និងការយល់ដឹងអំពីច្បាប់ស្តីពីការងារ និងច្បាប់ពាក់ព័ន្ធដើម្បីជួយឱ្យសហជីពបំពេញតួនាទីប្រកបដោយទំនួលខុសត្រូវខ្ពស់ និងកាន់តែមានតម្លាភាពក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍ដែលស្របតាមច្បាប់ជូនកម្មករនិយោជិត។ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់នៃប្រសិទ្ធភាពរបស់អង្គការវិជ្ជាជីវៈ តំណាងឱ្យកម្មករនិយោជិត ដែលនឹងរួមចំណែកយ៉ាងសំខាន់ដើម្បីភាពប្រសើរឡើងជាលំដាប់ក្នុងវិស័យកាត់ដេរ និងវិស័យផ្សេងៗទៀតក្នុងប្រព័ន្ធដែលជាចំណុចគន្លឹះសំខាន់នៃភាពសុខដុមនីយកម្មក្នុងផ្នែកទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រ សហគ្រាសដែលនឹងនាំដល់ការរក្សានូវការវិនិយោគ និងទាក់ទាញវិនិយោគបន្ថែម ដែលមានទិសដៅក្នុងការកសាងជីវភាពកម្មករនិយោជិតឱ្យកាន់តែប្រសើរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យសហជីពនៅកម្ពុជាមិនគួរមានការរើសអើងតាមរយៈការប្រើប្រាស់ពាក្យសហជីពឯករាជ្យ ឬមិនឯករាជ្យដែលនឹងនាំឱ្យមានការបែកបាក់ក្នុងសង្គម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យសហជីពបន្តជួយ និងផ្សព្វផ្សាយនូវកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃដែលមានទិសដៅបង្កើនសមត្ថភាពនិងផលិតភាព ឬបង្កើតជំនាញថ្មីដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់វឌ្ឍនភាពរបស់កម្មករនិយោជិត។គួររំលឹកថា ជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសហជីពនាពេលនេះ គឺជាយន្តការសន្ទនា និងពិភាក្សារវាងរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំសហជីព ដែលក្រសួងការងារដាក់ចេញជាជំនួបជារៀងរាល់ត្រីមាសដើម្បីចែករំលែកព័ត៌មាន និងស្វែងយល់ពីគោលនយោបាយ វឌ្ឍនភាព និងក្តីកង្វល់ ដើម្បីបន្តជំរុញវឌ្ឍនភាពក្នុងវិស័យ និងសង្គមឱ្យកាន់តែប្រសើរបន្ថែមទៀត៕

ក្រសួងបរិស្ថាន រួមទាំងអាជ្ញាធរខណ្ឌបឹងកេងកង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សាលាបឋមសិក្សាវត្តមហាមន្រ្តី ចូលរួមអនុវត្តយុទ្ធនាការ ស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន»

2024/08/03 02:22:24 pm        208
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ សីហា ឆ្នាំ ២០២៤នេះ នៅសាលាបឋមសិក្សាវត្តមហាមន្រ្តីបានរៀបចំកម្មវិធី ការចែករំលេក ក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៥ ក្រោមប្រធានបទ «កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន» ពិសេសឆ្លៀតឱកាសកម្មវិធីនេះគ្រប់ភាគីក៏បានចេញសារគាំទ្រ និងត្រៀមចូលរួមថ្ងៃបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តនៅ ថ្ងៃទី៥ ខែសីហា ឆ្កនាំ២០២៤នេះផងដែរ។ដោយឡែក ចំពោះ ក្រសួងបរិស្ថាន ការចង្អុលបង្ហាញ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងនោះវត្តមានលោក គង់ សៀកលី អគ្គនាយកករដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានសហការជាមួយ ក្រុមយុវជនពិសេសម្តេចតេជោ ហ៊ុន សែន រដ្ឋបាលសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង លោកគ្រូអ្នកគ្រូសាលាបឋមសិក្សាវត្តមហាមន្រ្តី អាព្យាបាលសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២៤ នេះ បានរៀបចំកម្មវិធី៖ ការចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៥ ក្រោម ប្រធានបទ «កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន» ។កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក គង់ សៀកលី អគ្គនាយកករដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន, លោក ហេង សំណាង រួមនឹងអាជ្ញាធរខណ្ឌ លោក ហួត លាបពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខណ្ឌបឹងកេងកង លោក ពាហន ចៅ សង្កាត់អូឡាំពិក លោកគ្រូអ្នកគ្រូ ដឹកនាំដោយ លោកនាយកសាលា សឹង ទូច និងសិស្សានុសិស្សសរុបប្រមាណ ៤០០ នាក់។ជាមួយគ្នានេះដែល គណអធិបតីទាំងមូល បានវាយតម្លៃខ្ពស់ចំពោះការចូលរួម អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និង អង្គកាដៃគូ ក្នុងការចែករំលែកការស្រឡាញ់ និងការអប់រំបរិស្ថាន រួមជាមួយ ពិធី ដាំកូន ឈើ នៅ តាម សាលា រៀន ជាពិសេសជាមួយសិស្សានុសិស្ស ដើម្បីបង្កើតសកម្មភាពមេត្រីបរិស្ថាន ជាពិសេស បាន ចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបាន បង្កើត ឡើង ដោយ មាន ការ ណែនាំ ដ៏ ខ្ពង់ខ្ពស់ ការចង្អុលបង្ហាញ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលផ្តោតសំខាន់ លើ មុំយុទ្ធសាស្រ្ត បី សំខាន់ ភាព ស្អាត ភាពបៃតង និងចីរភាព។នៅក្នុងឱកាសនោះ ឯកឧត្តម បានលើកឡើង ពី យុទ្ធនាការ កាត់បន្ថយ ការ ប្រើប្រាស់ ប្លាស្ទិក នៅ កម្ពុជា ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រ់ថង់ប្លាស្ទិកទេ» ពិតជាមានសារៈសំខាន់ និង បាន បំផុស នៅ ចលនា ចូលរួមរបស់ក្មេងៗ ជំនាន់ក្រោយនៅតាមសាលរៀនទូទាំងប្រទេស ប្រមាណ ជាង ៣ លាន ៤ សែន នាក់ ឱ្យមានការយល់ដឹង និងអនុវត្ត ដើម្បីធ្វើឱ្យតាមសាលារៀន ដងផ្លូវ ទី សាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ ជាកន្លែងដែលស្អាត និងគ្មាន ការ ប្រើ ប្រាស់ ថង់ ប្លាស្ទិក និងមានភាពបៃតង មានដើមឈើ មានម្លប់ និងមានខ្យល់អាកាសល្អ ហើយ បាន ចូលរួម ជាមួយ រាជ រដ្ឋាភិបាល ក្នុងការសម្រេចគោលដៅប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និង មានគម្របព្រៃ៦០% នៅឆ្នាំ២០៥០៕

កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង សមកម្លាំង ត្រៀមចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

2024/08/03 12:29:49 pm        102
កំពង់ឆ្នាំង៖ កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានធ្វើការសមត្រៀមកម្លាំងជារៀងរាល់ថ្ងៃ ដើម្បីប្តេជ្ញាចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចប្រជាពលរដ្ឋ ក៏ដូចជាការបញ្ជៀសទឹកជំនន់ផងដែរ ។ នេះបើយោងតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា បញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤នេះ ។លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា បានបន្តថា៖ កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានធ្វើការសមរួមគ្នាជារៀងរាល់ថ្ងៃ ដើម្បីអបអរសាទរ និងគាំទ្រជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ព្រោះពួកគាត់យល់ឃើញថា គម្រោងមួយនេះ នឹងផ្ដល់ប្រយោជន៍ដល់ការដឹកជញ្ជូនដូចជា កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃ ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា។ ព្រែកជីកនេះ នឹងផ្ដល់ជាប្រយោជន៍ដល់ពលរដ្ឋរស់នៅជាប់ដងព្រែកជីកប្រមាណ១លាន៦សែននាក់ តាមរយៈការធ្វើកសិកម្ម ដូចជាការធ្វើស្រែ១ឆ្នាំបានពី២ទៅ៣ដង ការចិញ្ចឹមត្រី បង្កង បង្កើនទិន្នផល ត្រី ដែលអនុញ្ញាតឱ្យប្រជានេសាទ អាចនេសាទបាន។ព្រែកជីកនេះ នឹងជួយរំដោះទឹកជំនន់ ក្នុងខេត្តកណ្ដាល ខេត្តតាកែវ ដែលធ្លាប់តែជនលិចលង់ខ្លាំង តាមរយៈការបង្ហូរទឹកតាមប្រព័ន្ធបង្ហូរទឹកចូលក្នុងព្រែកជីក និងបង្ហូរទឹកចេញមកវិញនៅរដូវប្រាំង។កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង កំបុងរួមគ្នាហ្វឹកហាត់ជារៀងរាល់ថ្ងៃ ដើម្បីអបអរសាទរថ្ងៃជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភាជាតិ និងមានការដឹកនាំអនុវត្តផ្ទាល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ កងកម្ឡាំងក្នុងទីបញ្ជាការប្រតិបត្តិការសឹករងកំពង់ឆ្នាំងទាំងអស់គ្នា នឹងចូលរួមក្នុងពិធីបើកការដ្ឋាននេះ ហើយប្តេជ្ញាគាំទ្រ ការពារអោយបានដាច់ខាតនូវសុខសន្តិភាពនេះ សម្រាប់កូនខ្មែរតជំនាន់ទៅមុខទៀត៕ កាំង ហុងវាស្នា

កម្ពុជា-ជប៉ុន ចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការកម្មវិធីលើកកម្ពស់ប្រព័ន្ធវាយតម្លៃជំនាញ

2024/08/03 12:22:14 pm        152
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បានចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការស្តីពីកម្មវិធីលើកកម្ពស់ប្រព័ន្ធវាយតម្លៃជំនាញ ជាមួយក្រសួងសុខាភិបាល ការងារ និងសុខុមាលភា ពនៃប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ប៉ុក ប៉ាន់ នៅទីស្ដីការក្រសួង។  ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២ ខែសីហា បានឲ្យដឹងថា ឯកសារអនុស្សរណៈលើកិច្ចសហប្រតិបត្តិការនេះ ត្រូវបានចុះហត្ថលេខា រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលតំណាងដោយ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ជាមួយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពនៃប្រទេសជប៉ុន តំណាងដោយលោក UCHINO Tomohiro នាយករងទទួលបន្ទុកការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្រៅប្រទេសនៃក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពនៃប្រទេសជប៉ុន។  ក្នុងកម្មវិធីនេះ ឯកឧត្តម ប៉ុក ប៉ាន់ បានមានប្រសាសន៍ថា កម្មវិធីលើកកម្ពស់ប្រព័ន្ធវាយតម្លៃជំនាញ (SESPP)នេះ មានគោលបំណងលើកកម្ពស់ និងការផ្ទេរចំណេះដឹង ស្តីពី“ការធ្វើតេស្ត និងការផ្តល់វិញ្ញាបនបត្រជំនាញ” និង “វិធីសាស្ត្រប្រកួតប្រជែងជំនាញ” របស់ប្រទេសជប៉ុន ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងនូវការបណ្តុះបណ្តាលសម្រាប់កម្មករជំនាញនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍តំបន់អាស៊ី។ ឯកឧត្តម សង្ឃឹមថាគម្រោងនេះ នឹងជួយឱ្យការបណ្តុះបណ្តាលជំនាញបច្ចេកទេស (TVET) របស់កម្ពុជាអាចផលិតអ្នកបច្ចេកទេសមានគុណភាពខ្ពស់ ដែលអាចសម្របខ្លួនទៅនឹងការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការក្នុងឧស្សាហកម្មនាពេលបច្ចុប្បន្ន និងអនាគត។ បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គោលដៅសម្រាប់ឆ្នាំ២០២៤ នៃការចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការនេះ គឺផ្តោតទៅលើការធ្វើតេស្តជំនាញសម្រាប់កម្មវិធីបណ្តុះបណ្តាលចំនួន៣ គឺ១)ការថែទាំប្រព័ន្ធអគ្គិសនី២)ការចែកចាយថាមពល និងការដំឡើងបន្ទះត្រួតពិនិត្យ និង៣)ការភ្ជាប់បណ្តាញ Network។លោក UCHINO Tomohiro រំពឹងថា គោលដៅរួមនៃគម្រោងនេះនឹងគាំទ្រដល់ការអភិវឌ្ឍន៍ធនធានមនុស្ស “ការប្រកួតប្រជែងជំនាញ” និង “តេស្តជំនាញ” នៅកម្ពុជា។ ជាពិសេស អ្នកវាយតម្លៃនឹងទទួលបានការទទួលស្គាល់ និងចូលរួមប្រគួតប្រជែងជំនាញថ្នាក់ជាតិនៅក្នុងប្រទេសកម្ពុជាផងដែរ៕

រកឃើញរូបចម្លាក់ជាច្រើនតាមផ្ទាំងថ្មក្នុងព្រៃ លើភ្នំខ្នងព្រះអង្គ នៅស្រុកវាលវែង មន្ត្រីជំនាញកំពុងសិក្សាស្រាវជ្រាវ

2024/08/03 11:24:13 am        381
ពោធិ៍សាត់ ៖ បង្គោលប្រាប់ទិស និងរូបចម្លាក់តូចធំ ដែលឆ្លាក់ជាប់និងផ្ទាំងកម្រាលថ្មធម្មជាតិលើខ្នងភ្នំនៅកណ្តាលព្រៃ សរុបចំនួន១១ត្រូវបានរកឃើញនៅ ភ្នំខ្នងព្រះអង្គ ស្ថិតក្នុងភូមិម៉ុងរី ឃុំប្រម៉ោយ ស្រុកវាលវែង ក្បែរព្រំប្រទល់ស្រុកភ្នំក្រវាញ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជំនាញនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ។ដោយទទួលបានពត៌មាន អំពីវត្តមានរូបចម្លាក់ផ្សេងៗនៅលើភ្នំខ្នងព្រះអង្គ ពីក្រុមអ្នកទេសចរណ៍ និងប្រជាពលរដ្ឋ ថ្មីៗនេះ មន្ត្រីការរិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន និងអាជ្ញាធរស្រុកវាលវែង បានធ្វើការចុះពិនិត្យសិក្សាស្រាវជ្រាវដល់ទីតាំងផ្ទាល់ ដោយបានរកឃើញរូបចម្លាក់សរុបចំនួន១១ រួមមាន រូបព្រះអង្គធំមានចំនួន៤ ប្រវែងចន្លោះពី១៧៨ ដល់ ២២៥សង់ទីម៉ែត្រ មានលក្ខណៈជាចម្លាក់ផុសចេញពីថ្ម និងចម្លាក់គំនូរខូង , រូបព្រះអង្គតូចមានចំនួន១ ប្រវែង១៥៥សង់ទីម៉ែត្រ មានលក្ខណៈជាចម្លាក់គំនូរខូង, រូបចម្លាក់ទេវរូបស្រីចំនួន៥ ប្រវែងចន្លោះពី២០២ ដល់ ៣៤១សង់ទីម៉ែត្រ មានលក្ខណៈជាចម្លាក់គំនូរខូង , និងរកឃើញបង្គោលប្រាប់ទិសចំនួន១ មានកម្ពស់១០៥សង់ទីម៉ែត្រ មានរាងបួនជ្រុង ដោយជ្រុងនីមួយៗ មានប្រវែង៥០សង់ទីម៉ែត្រ ។ មន្ត្រីជំនាញនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានឱ្យដឹងដែរថា នេះជាការចុះពិនិត្យសិក្សាស្រាវជ្រាវបឋម ដើម្បីប្រមូលចង់ក្រងពត៌មានផ្សេងៗផ្ញើរជូនទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ហើយក្នុងពេលខាងមុខក្រសួងនឹងបញ្ជូនមន្ត្រីជំនាញដើម្បចុះមកពិនិត្យសិក្សាលម្អិតលើការងារបច្ចេកទេសផ្សេងៗបន្ថែមទៀត ដើម្បីអាចធ្វើការវាយតំលៃកំណត់ អត្តសញ្ញាណ ប្រវត្តិ អាយុកាលនៃរូបចម្លាក់ទាំងនោះ និងរៀបចំផែនការក្នុងការអភិរក្សថែរក្សាការពារតំបន់នោះ ។ជាមួយគ្នានោះដែរ មន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងថា ភ្នំខ្នងព្រះអង្គ មានកម្ពស់ប្រមាណ១២០០ម៉ែត្រ អាចនឹងក្លាយជាគោលដៅទេសចរណ៍ធម្មជាតិថ្មីមួយ សម្រាប់អ្នកដែលចូលចិត្តទេសចរណ៍បែបផ្សងព្រេងឡើងភ្នំ ដោយសារនៅទីនោះមានទេសភាពស្អាតខ្លាំង សម្បូរទៅដោយជីវចម្រុះផ្សេងៗ វាលស្មៅ និងមានខ្យល់អាកាសត្រជាក់ល្អ ហើយនៅលើកំពូលភ្នំមានទីតាំងធំទូលាយសម្រាប់ការបោះតង់ស្នាក់នៅ អាចមើលថ្ងៃរះថ្ងៃលិចប៉ប្រះខ្នងភ្នំ និងមានពពករសាត់ជាប់ភ្នំ គួរជាទីមនោរម្យ ជាពិសេសគឺមានរូបចម្លាក់ព្រះពុទ្ធតាមកម្រាលថ្ម និងមានទីតាំងមួយដែលគេហៅថាព្រះបាទជាន់ផ្អៀង ដែលអាចមានការជាប់ពាក់ព័ន្ធទៅនិងប្រវត្តិពីបុរាណ ៕អត្ថបទ ៖ ភិរុណ ពៅ

ពលរដ្ឋភ្នំពេញ ជូនពរថ្នាក់ដឹកនាំនិងអ្នកបំពេញការងារគម្រោងព្រែកជីកហ្វូនណនតេជោ ឲ្យប្រព្រឹត្តទៅដោយជោគជ័យ

2024/08/03 11:21:08 am        51
ភ្នំពេញ ៖ ២ថ្ងៃទៀតប៉ុណ្ណោះ គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវប្រកាសបើកដំណើរការសាងសង់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។ ប្រជាពលរដ្ឋដែលរស់នៅ និងបំពេញការងារនៅរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា បានត្រៀមរួចរាល់ដើម្បីចូលរួមអបអរសាទរនាពេលខាងមុខតាមមូលដ្ឋានរៀងៗខ្លួន និងបានសម្តែងការជូនពរចំពោះថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងារដែលត្រូវបំពេញបេសកម្មនេះ ឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យគ្រប់ភារកិច្ច។​ជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋរស់នៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង អ្នកស្រី ដួង ស៊ីថន បានឲ្យព័ត៌មាន ប៊ីធីវី ដឹង នៅព្រឹកថ្ងៃទី៣ ខែសីហានេះថា ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ រូបគាត់រួមជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ បានត្រៀមអបអរសាទរ បើទោះបីជាជាប់រវល់ការងារក្តី ក៏នឹងឆ្លៀតពេលចូលរួមពីចម្ងាយ នៅវេលាម៉ោង៩៖០៩នាទីព្រឹក ដោយមានឧបករណ៍មួយចំនួន ដើម្បីគោះបង្ហាញអំពីអ្វីដែលជាឆន្ទៈក្នុងនាមជាពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជា ព្រោះបានបង្ហាញពីចលនាជាតិ និងការសាមគ្គីភាពរបស់ជនរួមជាតិទាំងមូលទៅលើគម្រោងព្រែកជីកដែលជាប្រវត្តិសាស្រ្តដ៏សំខាន់នេះ។ ទាក់ទិនគម្រោងព្រែកជីកហ្វូណនតេជោនេះដែរ អ្នកស្រី ទេព ផល្លា ជាពលរដ្ឋរស់នៅតំបន់ដូចគ្នាខាងលើ បានបង្ហាញការគាំទ្រពេញទំហឹង ហើយរំពឹងទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តដឹកនាំប្រទេសឲ្យរីកចម្រើនទៅមុខបន្ថែមទៀត ដែលនាំមកនូវសុខសន្តិភាព តាមរយៈការដាក់ចេញនូវគោលការណ៍នានា សំដៅរក្សាឲ្យបាននូវសុខដុមរមនៅក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងការទទួលបាននូវសុខមាលភាពសង្គម និងអត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត។ដើម្បីជាការអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំដល់សាធារណជន ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ចូលរួមឲ្យបានកុះករ និងអធិកអធម តាមរយៈការទូងស្គរ វាយគង ជួង រគាំង ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ នៅវេលាម៉ោង ៩:០៩នាទីព្រឹក។ គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ៕អត្ថបទ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
05/27/2026 09:05 PM
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
05/27/2026 09:05 PM
ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
05/27/2026 09:05 PM
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
05/27/2026 08:05 PM
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង
05/27/2026 08:05 PM
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
05/27/2026 08:05 PM
នគរបាលអេស្ប៉ាញសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សសង្គមនិយមរបស់លោក Sanchez
05/27/2026 08:05 PM
ហ្គាណាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ក្រោយការវាយប្រហារប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង
05/27/2026 08:05 PM
ជនមូស្លីមនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងប្រារព្ធថ្ងៃដំបូងនៃពិធីបុណ្យ Eid
05/27/2026 08:05 PM