កម្ពុជាត្រៀមអនុវត្តច្បាប់កាតព្វកិច្ចយោធាថ្មី៖ បុរសអាយុ ១៨-២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ច ២៤ ខែ ខណៈអ្នកគេចវេសអាចប្រឈមទោសជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ
រដ្ឋមន្ត្រីការពារជាតិ ជួបពិភាក្សាជាមួយគណៈកម្មការទី៤ នៃរដ្ឋសភា ពិនិត្យលើសេចក្ដីព្រាងច្បាប់កាតព្វកិច្ចយោធា
រដ្ឋមន្រ្ដីបីក្រសួងដឹកនាំប្រជុំអំពីកម្មវិធី គោលនយោបាយ និងសកម្មភាពពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ
អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាជួបពិភាក្សាជាមួយប្រធានបេសកកម្ម ICRC ប្រចាំ​កម្ពុជា អំពីស្ថានភាពរស់នៅរបស់ជនភៀសសឹកនៅតាមជម្រកបណ្តោះអាសន្ន និង​យន្តការ​ជួយ​គាំពារ​បន្ថែម

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ដចុះជួបសំណេះសំណាលសាកសួរសុខទុក្ខពលរដ្ឋភៀសសឹកចំនួន​ ​១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ

2026/02/14 12:15:38 pm        222
បន្ទាយមានជ័យ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន​ ​១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងបរិវេណវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។សូមបញ្ជាក់ថារាជរដ្ឋាភិបាលបាននឹងកំពុងខិតខំគ្រប់មធ្យោបាយដើម្បីបញ្ជៀសការផ្ទុះសង្គ្រាមឡើងវិញ​ និងខិតខំរៀបចំការស្នាក់នៅបណ្តោះអាសន្នដល់បងប្អូន​ អ៊ំពូមីង​ តាយាយដែលត្រូវចាកឆ្ងាយពីលំនៅដ្ឋាន​,​ មិនទាន់អាចត្រឡប់ទៅវិញក្នុងពេលនេះ​ ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃឱ្យកាន់តែល្អប្រសើរទាំងសុវត្ថិភាព​ និងបរិស្ថានស្អាត។ នេះ​ គឺបញ្ជាក់ច្បាស់ថា​ រាជរដ្ឋាភិបាល​មិនបោះបង់ប្រជាពលរដ្ឋណាម្នាក់នោះទេ​ "សុខទុក្ខរបស់ប្រជាពលរដ្ឋ​ គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាល​ និងប្រជាពលរដ្ឋទូទាំងប្រទេស"។

អគ្គលេខាធិការដ្ឋានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា រៀបចំបាឋកថាស្ដីពី «ជំហ៊ានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត»

2026/02/14 10:57:34 am        205
នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានរៀបចំបាឋកថាស្ដីពី «ជំហ៊ានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» ដែលជាការចែករំលែកដោយវាគ្មិនកិត្តិយស ឯកឧត្តម កែវ ពង្ស សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះ បានប្រព្រឹត្តទៅនៅវិមាន ៧ មករា ទីស្ដីការគណបក្សប្រជាជនកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តម លី យ៉ុងផាត់ ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការកណ្ដាលគណបក្ស និងតំណាងស្ថាប័នជំរុញគណៈកម្មាធិការកណ្ដាលគណបក្សជាច្រើនរូប។ បាឋកថានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកនូវរឿងរ៉ាវប្រវត្តិសាស្រ្តដល់មន្រ្តីគណបក្សបន្តវេនដោយវាគ្មិនកិត្តិយសដែលជាសាក្សីរស់ និងជាផ្នែកមួយនៃដំណើរស្វែងរកសន្តិភាព ការផ្សះផ្សារ និងការបង្រួបបង្រួមជាតិតាមរយៈនយោបាយឈ្នះឈ្នះ។តាមរយៈបទបង្ហាញផ្អែកលើបទពិសោធន៍ពិតពីតួអង្គដែលស្ថិតក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បាឋកថានេះបានផ្ដល់ការយល់ដឹងជ្រាលជ្រៅអំពីចក្ខុវិស័យវែងឆ្ងាយ និងការសម្រេចចិត្តដ៏ក្លាហានរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្នុងការជ្រើសរើសផ្លូវនយោបាយជំនួសអាវុធ ដើម្បីសម្រេចបាននូវការរួបរួម និងការឯកភាពជាតិពេញលេញ។ វេទិកានេះ បានរំលឹកពីគុណតម្លៃនៃថ្ងៃ ៧ មករា ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាពនៅកម្ពុជា និងជាមរតកផ្នែកស្មារតី សម្រាប់ការលើកកម្ពស់កតញ្ញុតា មោទនភាព និងភក្តីភាព ចំពោះជាតិ និងប្រជាជន។ លើសពីនេះ ការរៀបចំបាឋកថាដ៏មានសារៈសំខាន់នេះ គឺជាការចងក្រង និងរក្សាទុកឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលជាភស្តុតាងប្រវត្តិសាស្ត្របញ្ជាក់ថា សុខសន្តិភាពដែលកម្ពុជាកំពុងទទួលបានសព្វថ្ងៃ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃការតស៊ូ ការលះបង់ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ថ្នាក់ដឹកនាំ និងឥស្សរជនកម្ពុជាជំនាន់មុន៕

គណៈកម្មការជំរឿនមន្ត្រី នឹងបន្តចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង និងធ្វើជីវមាត្រដោយផ្ទាល់នៅក្រសួង ស្ថាប័នទាំង៩ នាពេលខាងមុខ

2026/02/14 10:35:08 am        242
បន្ទាប់ពីបានអនុវត្តការចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅរចនាសម្ព័ន្ថក្រសួងមុខងារសាធារណៈ និងគ្រឹះស្ថានសិក្សាសាធារណៈ ព្រមទាំងអង្គភាពសុខាភិបាលមូលដ្ឋាន ស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានីភ្នំពេញ រួចមក គណៈកម្មការជំរឿនមន្ត្រីនៃក្រសួងមុខងារសាធារណៈ បានជួបប្រជុំជាមួយក្រសួង ស្ថាប័នទាំង៩ ដើម្បីពិនិត្យការងារឆ្ពោះទៅកាន់ការធ្វើជំរឿនមន្ត្រីជាក់ស្តែង នាពេលខាងមុខ។ កិច្ចប្រជុំនេះប្រព្រឹត្តឡើងនារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងមានការអញ្ជើញចូលរួមពីនាំ និងមន្ត្រីជំនាញក្រសួងមុខងារសាធារណៈ ជាគណៈកម្មការជំរឿន តំណាងំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងក្រសួងសាមីទាំង៩ ដែលត្រូវចុះជំរឿន។ក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការធ្វើវិភាគមុខងាររចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើជំរឿនមន្ត្រីជាក់ស្តែង។ ឯកឧត្តមក៏បានលើកឡើងបន្ថែមថា កិច្ចប្រជុំនាពេលនេះ ដើម្បីពិភាក្សាឱ្យកាន់តែមានភាពច្បាស់លាស់នៃការបំពេញបែបបទ និងនីតិវិធីទាំងដំណាក់កាលមុនជំរឿន ដំណាក់កាលជំរឿន និងដំណាក់កាលក្រោយជំរឿននៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នចំណុះអង្គការការនីតិប្រតិបត្តិ។ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចការងារ និងជំហររបស់ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការឱ្យសម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការជំរុញវិធានការគន្លឹះទាំង៣ នេះ គឺគោរពតាមអភិក្រម ពិគ្រោះយោបល់គ្នាឱ្យបានច្រើន ស្វែងយល់អំពីលក្ខណៈពិសេសនៃតម្រូវការរបស់ក្រសួង ស្ថាប័ន ដែលមិនមែនក្រសួងមុខងារសាធារណៈ ដោយធ្វើការពិគ្រោះយោបល់រកចំណុចរួម។ "គោលដៅពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈ និងជាការពង្រឹងសមត្ថភាព ក្នុងការកសាងរដ្ឋបាលសាធារណៈឱ្យរឹតតែប្រសើរឡើង ផ្អែកលើថ្នាលមានស្រាប់ ដែលថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុក និងឈាងទៅដល់ការកសាងប្រព័ន្ធរដ្ឋបាលសាធារណៈទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនទៅដល់ប្រជាពលរដ្ឋ បង្កើននូវភាពធន ជាពិសេសបង្កើតសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ គោលដៅជំរឿនមន្ត្រី គឺដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា ហើយគោលដៅជំរឿន មិនមែនត្រឹមតែជំរឿននោះទេ តែត្រូវផ្សារភ្ជាប់នូវគោលដៅចុងក្រោយ គឺបង្កើតសមត្ថភាពរបស់កម្ពុជាយើង ដែលត្រូវប្រឈមនឹងភាពមិនច្បាស់លាស់នៃស្ថានភាពខាងក្រៅ។" ឯកឧត្តមបានបន្ថែម។សូមជម្រាបថា បន្ទាប់ពីកិច្ចប្រជុំនេះ គណៈកម្មការជំរឿន នឹងរៀបចំសេចក្តីជូនដំណឹងស្តីពី ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងក្រសួងកិច្ចការនារី, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ទេសចរណ៍, ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, អភិវឌ្ឍន៍ជនបទ, ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ,ធម្មការនិងសាសនា, រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រសួងសុខាភិបាល ជូនដល់ក្រសួង ស្ថាប័នគោលដៅទាំង៩៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលប្តេជ្ញាយ៉ាងមុតមាំ ក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ទាំងអស់

2026/02/14 09:53:30 am        270
ដើម្បីសន្តិសុខសង្គម ក៏ដូចជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអះអាងជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាល ប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបនូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ទាំងអស់ ជាពិសេសគឺ បទល្មើសឆបោកតាមអនឡាញ។តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់សាជាថ្មី ពីការប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន​គ្រប់ទម្រង់ រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងបទល្មើស​តាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត ដែលគំរាមកំហែងដល់សន្តិសុខសង្គម ក៏ដូចជាសុវត្ថិភាព​របស់ប្រជាពលរដ្ឋ»។ សម្តេចធិបតី បានបន្ថែមទៀតថា«ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហាដែលប្រទេសណាមួយប្រឈមមុខ និងអាចដោះស្រាយតែម្នាក់ឯងនោះទេ ។ ដូច្នេះដើម្បីដោះស្រាយការគម្រាមកំហែងនេះ តម្រូវឱ្យមានកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់ ជាក់ស្តែងដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងកិច្ចខិតខំប្រឹងប្រែងរួមរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ»។ តាមរយៈសារនេះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានប្រកាសស្វាគមន៍ចំពោះសាររបស់ឯកឧត្តម LEE JAE MYUNG ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធិភាពរវាងរដ្ឋាភិបាលទាំងពីរ ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ សម្តេចធិបតី ក៏បានថ្លែងកោតសរសើរផងដែរ ចំពោះក្រុមការងាររួមកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងទប់ស្កាត់ បង្រ្កាប និងប្រយុទ្ធប្រឆាំង​គ្រប់ទម្រង់​នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយសម្តេចសង្ឃឹមថា ក្រុមការងាររួមនេះនឹងបន្តទទួលបានលទ្ធផលត្រចះត្រង់បន្ថែមទៀត ដើម្បីលុបបំបាត់ការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែននានាជាដើម។សូមបញ្ជាក់ថា បន្ទាប់ពីបើកប្រតិបត្តិការទ្រង់ទ្រាយធំកន្លងទៅ ពោលគឺក្រោយបទ​បញ្ជាយ៉ាង​ម៉ឺងម៉ាត់​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ កងកម្លាំងសមត្ថកិច្ចកម្ពុជា​បានធ្វើឃាត់ខ្លួនជនសង្ស័យជាជនបរទេសរាប់ពាន់នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ ហើយក៏បាន ចាប់បញ្ជូនទៅប្រទេសពួកគេវិញជាបន្តបន្ទាប់ផងដែរ៕ អត្ថបទបាន ចក់ 

វិចារណកថា ក្រសួងបរិស្ថាន៖ ការយល់ដឹងអំពីផែនទី Hotspot របស់ NASA និងហានិភ័យនៃការបកស្រាយខុស

2026/02/14 09:39:04 am        113
ក្នុងសម័យកាលឌីជីថល ការទទួលបានទិន្នន័យពីផ្កាយរណបមានភាពងាយស្រួលជាងមុន ប៉ុន្តែការបកស្រាយទិន្នន័យទាំងនោះឱ្យបានត្រឹមត្រូវគឺជាបញ្ហាប្រឈមមួយ។ ប្រព័ន្ធព័ត៌មានអំពីអគ្គិភ័យសម្រាប់ការគ្រប់គ្រងធនធាន (Fire Information for Resource Management System-FIRMS) របស់ NASA គឺជាឧបករណ៍ដ៏មានឥទ្ធិពល ប៉ុន្តែវាជារឿយៗត្រូវបានសាធារណជនយល់ច្រឡំថាជា "ផែនទីភ្លើងឆេះពិតប្រាកដ"។១. តើអ្វីទៅជា Hotspot?ជាបច្ចេកទេស ផ្កាយរណបមិនមែនថតរូប "អណ្ដាតភ្លើង" នោះទេ។ អ្វីដែលប្រព័ន្ធ NASA បង្ហាញគឺ សញ្ញាកម្ដៅមិនធម្មតា (Thermal Anomalies)។ វាគឺជាការវាស់ស្ទង់រស្មីអាំងហ្វ្រារ៉ែតដែលបញ្ចេញចេញពីផ្ទៃផែនដីក្នុងកម្រិតខ្ពស់ខុសពីធម្មតា។ប្រភពនៃសញ្ញាកម្ដៅទាំងនោះអាចរួមមាន៖ការដុតវាលស្មៅ ឬគំនរសំរាមខ្នាតតូចការដុតកសិកម្មតាមរដូវកាលសកម្មភាពឧស្សាហកម្ម ឬរោងចក្រ (ឧទាហរណ៍៖ បំពង់ផ្សែងកម្ដៅ)ភ្លើងឆេះព្រៃផ្ទាំងថ្មដែលស្រូបកម្ដៅថ្ងៃខ្លាំង (ក្នុងករណីខ្លះ)។២. កម្រិតកំណត់នៃបច្ចេកវិទ្យា (Technical Limitations)ទិន្នន័យ Hotspot មិនមែនជាភស្តុតាងដែលមិនអាចប្រកែកបាននៃករណីភ្លើងឆេះព្រៃនោះទេ ដោយសារកត្តាមួយចំនួន៖ភាពមិនច្បាស់លាស់នៃទំហំ៖ ចំណុចក្រហមមួយនៅលើផែនទី តំណាងឱ្យផ្ទៃដីទំហំប្រហែល 375m x 375m (សម្រាប់ផ្កាយរណប VIIRS)។ ដូច្នេះ បើទោះជាមានភ្លើងតូចមួយឆេះ ក៏វានឹងបង្ហាញជាចំណុចធំពេញផ្ទៃដីនោះដែរឧបសគ្គអាកាសធាតុ៖ ប្រសិនបើមានពពកក្រាស់ ឬផ្សែងបាំង ផ្កាយរណបមិនអាចចាប់សញ្ញាកម្ដៅបានឡើយ។ ផ្ទុយទៅវិញ ជួនកាលពន្លឺចាំងពីផ្ទៃទឹក ឬកញ្ចក់ ក៏អាចធ្វើឱ្យប្រព័ន្ធយល់ច្រឡំថាជាកម្ដៅ (False Positive)។៣. ហានិភ័យនៃការចែកចាយរូបថត "Screenshot"បញ្ហាដែលកើតឡើងញឹកញាប់បំផុត គឺការថតរូបអេក្រង់ (Screenshot) នៃផែនទី Hotspot ហើយយកទៅចែកចាយលើបណ្ដាញសង្គមដោយគ្មានការពន្យល់។ ការធ្វើបែបនេះបង្កហានិភ័យដូចជា៖·       ការបាត់បង់បរិបទពេលវេលា៖ រូបថតអេក្រង់មិនបង្ហាញថា តើកម្ដៅនោះកើតឡើងតាំងពីពេលណា? (ជួនកាលជាទិន្នន័យចាស់ដែលបានរលត់ទៅវិញហើយ)·       កម្រិតភាពជឿជាក់ (Confidence Level): ក្នុងប្រព័ន្ធ NASA តែងមានបញ្ជាក់ពីកម្រិតភាពជឿជាក់ (ទាប មធ្យម ឬខ្ពស់) ប៉ុន្តែរូបថតអេក្រង់ច្រើនតែមើលរំលងចំណុចនេះ·       ការបង្កើតការភ័យខ្លាច៖ ការឃើញចំណុចក្រហមព្រោងព្រាតលើផែនទី អាចធ្វើឱ្យសាធារណជនមានការភ័យស្លន់ស្លោ និងយល់ច្រឡំថាមានមហន្តរាយភ្លើងឆេះព្រៃទ្រង់ទ្រាយធំ។សេចក្តីសន្និដ្ឋានទិន្នន័យរបស់ NASA គឺជាឧបករណ៍វិទ្យាសាស្ត្រដ៏មានតម្លៃសម្រាប់ជួយដល់ការតាមដាន និងបង្ការ ប៉ុន្តែវាមិនមែនជា "ភស្តុតាងនៃបទល្មើស" ឬជា "រូបភាពជាក់ស្ដែង" នៃទំហំភ្លើងនោះទេ។ ការបង្ហាញព័ត៌មាននេះ គួរតែធ្វើឡើងដោយអ្នកជំនាញ ឬអមដោយការពន្យល់បច្ចេកទេសឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការបកស្រាយខុសដែលនាំឱ្យមានការយល់ច្រឡំក្នុងសង្គម។

ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសព្រួតដៃគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលុបបំបាត់ឲ្យអស់នូវឧក្រិដ្ឋកម្មឆ្លងដែនជាពិសេសស្កេមអនឡាញ

2026/02/14 09:34:27 am        200
ប្រធានាធិបតីកូរ៉េខាងត្បូង ឯកឧត្តម លី ជេម៉ាម្យុង( Lee Jae Myung) បានប្រកាសថានឹងខិតខំព្រួតដៃ គ្នាបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់ឲ្យអស់នូវឧក្រិដ្ឋកម្មឆ្លងដែនជាពិសេសស្កេមអនឡាញ ហើយឯកឧត្តមប្រធានាធិបតី ក៏បានប្រកាសថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានសហការគ្នាជាមួយកូរ៉េលើកិច្ចការនេះផងដែរ។តាមរយៈផេកហ្វេសបុកផ្ទាល់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ម្សិលមិញនេះ ឯកឧត្តមលី ជេម៉ាម្យុង បានបញ្ជាក់ថារដ្ឋាភិបាលកូរ៉េខាងត្បូង សូមប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយកម្ពុជា ដើម្បីរួមគ្នាឈានទៅរកការលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែននេះ ហើយឯកឧត្តមប្រធានាធិបតីក៏បានកំពុងទន្ទឹងរង់ចាំអនាគតប្រកបដោយសុវត្ថិភាព និងសន្តិភាព ដែលនឹងត្រូវកសាងឡើងចេញពីការរួមកម្លាំងគ្នារវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរផងដែរ។តាមរយៈបណ្តាញសង្គមហ្វេសបុកនេះដែរ ឯកឧត្តមប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានរំលេចអំពីក្រុមការងាររួមរវាងកម្ពុជា និងកូរ៉េ ដែលត្រូវបានបង្កើត និងដាក់ឱ្យដំណើរការតាមរយៈការឯកភាពគ្នារវាង ឯកឧត្តមផ្ទាល់ជាមួយនិងសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយបានអនុវត្តការងារសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយក្រុមការងារចម្រុះនៃប្រទេសទាំងពីរបានចុះបង្ក្រាប ព្រមទាំងឃាត់ខ្លួនជនល្មើសចំពោះករណីឆបោកតាមអនឡាញបានចំនួនជាង១៣០នាក់ ក្នុងរយៈពេលត្រឹមតែ ២ខែប៉ុណ្ណោះ បន្ទាប់ពីក្រុមការងារចម្រុះពិសេសនេះត្រូវបានបង្កើតឡើងនោះ។ភ្លាមៗបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងផ្ញើសារជាសាធារណៈនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានប្រកាសស្វាគមន៍ ចំពោះសាររបស់ឯកឧត្តមផងដែរ ស្តីពីកិច្ចសហប្រតិបត្តិ ការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការទប់ស្កាត់បទល្មើស់ឆ្លងដែន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ សម្តេចធិបតីក៏បានគូសបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា ដើម្បីសន្តិសុខសង្គម ក៏ដូចជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋនោះ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបនូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ទាំងអស់ ជាពិសេសគឺបទល្មើសឆបោកតាមអនឡាញតែម្តង៕

កម្ពុជា-អង្គការ OECD បន្តពង្រឹងកិច្ចសហប្រតិបត្តិការសំដៅលើកកម្ពស់ផលិតភាព ការអភិវឌ្ឍជំនាញ និងអនុលោមភាពច្បាប់

2026/02/14 08:30:13 am        124
(ប៉ារីស)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក អង់តូនីញូ ហ្គោមេស៍ (Antonio Gomes) នាយករងនៃអគ្គនាយកដ្ឋានកិច្ចការហិរញ្ញវត្ថុនិងសហគ្រាស នៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានជួបប្រជុំទ្វេភាគីនៅទីស្នាក់ការអង្គការ OECD ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្រ្តីដឹកនាំគណៈប្រតិភូត្រីភាគីចូលរួមវេទិកាអង្គការ OECD ស្តីពីការត្រួតពិនិត្យអនុលោមភាពនៅក្នុងវិស័យកាត់ដេរ និងផលិតផលស្បែកជើង នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោក អង់តូនីញូ បានរំលឹកពីកិច្ចសហប្រតិបត្តិការ រវាងអង្គការ OECD និងប្រទេសកម្ពុជា លើវិស័យពាក់ព័ន្ធជាច្រើន។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសលើការលើកកម្ពស់ផលិតភាព ការអភិវឌ្ឍជំនាញ និងការអនុវត្តការត្រួតពិនិត្យអនុលោមភាពច្បាប់ពាក់ព័ន្ធសិទ្ធិមនុស្ស និងបរិស្ថាន នៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប ដែលនឹងជួយរក្សាបាននូវភាពប្រកួតប្រជែង ខណៈដែលកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍតិច (LDC)។ ជាមួយនឹងការសម្តែងនូវការពេញផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្តូរបទពិសោធ បញ្ហាប្រឈម និងវឌ្ឍនភាពក្នុងការអភិវឌ្ឍវិស័យការងារផងដែរ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ចំពោះសាររបស់ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធិភាពរវាងរដ្ឋាភិបាលទាំងពីរ ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/02/14 07:39:09 am        202
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងស្វាគមន៍ចំពោះសាររបស់ឯកឧត្តម Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធិភាពរវាងរដ្ឋាភិបាលទាំងពីរ ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់សាជាថ្មីពីការប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត ដែលគំរាមកំហែងដល់សន្តិសុខសង្គម ក៏ដូចជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហាដែលប្រទេសណាមួយប្រឈមមុខ និងអាចដោះស្រាយតែម្នាក់ឯងនោះទេ ។ ដូច្នេះដើម្បីដោះស្រាយការគម្រាមកំហែងនេះ តម្រូវ ឱ្យមានកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់ ជាក់ស្តែងដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងកិច្ចខិតខំប្រឹងប្រែងរួមរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរផងដែរ ចំពោះក្រុមការងាររួមកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងទប់ស្កាត់ បង្រ្កាប និងប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយសង្ឃឹមថា ក្រុមការងាររួមនេះនឹងបន្តទទួលបានលទ្ធផលត្រចះត្រង់បន្ថែមទៀត ដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែននានា។ 

អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន បន្តចុះសួរសុខទុកជនភៀសសឹកកម្ពុជា ដែលកំពុងបន្តរស់នៅជំរំ

2026/02/13 07:23:56 pm        257
នៅវេលាម៉ោង ១៤:៥៥នាទីរសៀល ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ដដែលនោះ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានអមដំណើរគណៈប្រតិភូដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន បានបន្តចុះសួរសុខទុកជនភៀសសឹកកម្ពុជា ដែលកំពុងបន្តរស់នៅជំរំក្នុងវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបច្ចុប្បន្នមានប្រជាជនសរុបចំនួន ១៥២០គ្រួសារ ស្មើនឹង ៥៧៣៥នាក់។ សូមគូសបញ្ជាក់ថា យោងតាមស្មារតីនៃខ្លឹមសារចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពគ្នា ពិសេសក្នុងចំនុចទី ៤ ដែលបានចែងថា" ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន"។ គិតមកត្រឹមព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅមានប្រជាពលរដ្ឋ ៧៨.៣៩៣នាក់ទៀត ពុំទាន់អាច វិលទៅលំនៅឋានបានវិញនៅឡើយទេ ក្នុងនោះមានកុមារ ២៦.៣៨៥នាក់។ក្នុងន័យនេះ ក្រសួងការពារជាតិអំពាវនាវឱ្យភាគីថៃគោរពឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយសុឆន្ទៈនិងភាពស្មោះត្រង់ នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ 

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត សួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលី

2026/02/13 05:30:36 pm        176
ភ្នំពេញ ៖ នៅខេត្តសៀមរាម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី បានជួបសំណេះសំណាល ព្រមទាំងសាកសួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលី ចំនួន ១៨គ្រួសារ របស់ខេត្តឧត្តរមានជ័យ។​នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារលើបណ្ដាញសង្គម ឱ្យដឹងថា រាជរដ្ឋាភិបាល​ យកចិត្តទុកដាក់បំផុតចំពោះវីរភាពរបស់យោធិនពលី​ ចងចាំ​ និងដឹងគុណបំផុតចំពោះការលះបង់​ដើម្បីបុព្វហេតុការពារជាតិ។ ជាមួយគ្នានេះ​ ក៏បានផ្តល់នូវការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារយោធិនពលីទាំងអស់ ទាំងលើជីវភាព,​ ការសិក្សារបស់កូនចៅបន្ត​ និងការស្តារឡើងវិញចំពោះសេដ្ឋកិច្ចគ្រួសារ បន្ទាប់ពីបាត់បង់ជំហគ្រួសារក្នុងការការពារទឹកដីយើង។  សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល​ សូមថ្លែងអំណរគុណដល់ក្រុមគ្រួសារវីរកងទ័ពពលីទាំងអស់​ ដែលបានផ្តល់ចំណែកចូលរួមជាមួយជាតិ​ តាមរយៈ​វីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព​ ដែលជាសមាជិកគ្រួសារយ៉ាងសកម្ម​ និងផ្តល់វីរភាពដ៏ល្អ​ ស្មោះត្រង់​ និងឆន្ទ:ដ៏មុះមុតដេីម្បីជាតិ​ និងប្រជាជនកម្ពុជា។  អត្ថបទ៖ ខាន់ ច័ន្ទវីរៈ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Modi សម្លឹងដល់ជ័យជម្នះជាប្រវត្តិសាស្ត្រ ខណៈរដ្ឋសំខាន់ៗរបស់ឥណ្ឌាចាប់ផ្តើមរាប់សន្លឹកឆ្នោត
05/04/2026 04:05 PM
អឺរ៉ុប៖ ពេលវេលានៃការដកកងទ័ពអាមេរិកចេញពីប្រទេសអាល្លឺម៉ង់ គឺជារឿងគួរឱ្យភ្ញាក់ផ្អើល
05/04/2026 04:05 PM
ប្រធានសិទ្ធិមនុស្ស UN ព្រមានថា ការវាយប្រហារលើអ្នកសារព័ត៌មានគំរាមដល់សេរីភាពសកល
05/04/2026 04:05 PM
កម្ពុជាត្រៀមអនុវត្តច្បាប់កាតព្វកិច្ចយោធាថ្មី៖ បុរសអាយុ ១៨-២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ច ២៤ ខែ ខណៈអ្នកគេចវេសអាចប្រឈមទោសជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ
05/04/2026 04:05 PM
រដ្ឋមន្ត្រីការពារជាតិ ជួបពិភាក្សាជាមួយគណៈកម្មការទី៤ នៃរដ្ឋសភា ពិនិត្យលើសេចក្ដីព្រាងច្បាប់កាតព្វកិច្ចយោធា
05/04/2026 04:05 PM
រដ្ឋមន្រ្ដីបីក្រសួងដឹកនាំប្រជុំអំពីកម្មវិធី គោលនយោបាយ និងសកម្មភាពពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ
05/04/2026 04:05 PM
អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាជួបពិភាក្សាជាមួយប្រធានបេសកកម្ម ICRC ប្រចាំ​កម្ពុជា អំពីស្ថានភាពរស់នៅរបស់ជនភៀសសឹកនៅតាមជម្រកបណ្តោះអាសន្ន និង​យន្តការ​ជួយ​គាំពារ​បន្ថែម
05/04/2026 04:05 PM
នាយករដ្ឋមន្ត្រីជប៉ុន បញ្ជាក់ថា វិបត្តិប្រេងមាន «ផលប៉ះពាល់យ៉ាងធំធេង» នៅអាស៊ី-ប៉ាស៊ីហ្វិក
05/04/2026 04:05 PM
អាស៊ីកំពុងរងប៉ះពាល់ខ្លាំងជាពិសេស ដោយសារផលវិបាកសេដ្ឋកិច្ចបណ្ដាលពីជម្លោះអ៊ីរ៉ង់
05/04/2026 04:05 PM
របាយការណ៍៖ អាមេរិកប្រគល់នាវាអ៊ីរ៉ង់ដែលត្រូវបានរឹបអូសទៅប៉ាគីស្ថាន ដើម្បីធ្វើមាតុភូមិនិវត្តន៍
05/04/2026 04:05 PM