‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
​សម្ដេចធិបតី៖ កម្ពុជា នឹងប្រើយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដោះស្រាយដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និង​អនាគត​នៃ​សង្គមជាតិ

ព័ត៌មានជាតិ

សម្តេចព្រះមហាក្សត្រី ព្រះរាជានុញ្ញាតជូន ឯកឧត្តម តូ ឡឹម ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង

2026/02/06 02:26:09 pm        262
សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យ ព្រះរាជានុញ្ញាត ជូន ឯកឧត្តម តូ ឡឹម ( TO Lam ) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។

ប្រធានសភាពាណិជ្ជកម្មកម្ពុជា អំពាវនាវ​ដល់វិស័យឯកជនបង់ពន្ធ​ជូនរដ្ឋគ្រប់ៗ​គ្នា​ដើម្បីអភិវឌ្ឍន៍ជាតិ

2026/02/06 02:10:05 pm        216
ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអំពាវនាវដល់ផ្នែកវិស័យឯកជនទាំងអស់ ចូលរួម​បំពេញ​កាតព្វ​កិច្ចបង់ពន្ធជូនរដ្ឋឱ្យបានត្រឹមត្រូវ និងគ្រប់ៗគ្នា ចូលរួមចំណែក​ដល់ការប្រមូល​ចំណូល​ជូនរដ្ឋ ដើម្បីរាជរដ្ឋាភិបាលមានលទ្ធភាពជំរុញអភិវឌ្ឍន៍លើវិស័យសំខាន់ៗ ក្នុង គោលដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងនៅក្នុងវេទិកាពន្ធដារ​កម្ពុជា​ឆ្នាំ​២០២៦ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះថា ជុំវិញការបង់ពន្ធជូនរដ្ឋនេះ ឃើញថា វិស័យ​ឯកជន​មានការយល់ដឹងច្រើន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ប៉ុន្តែក៏នូវ ជួបបញ្ហា​ប្រឈម​ខ្លះ​ៗ​អំពី​នីតិវិធីមួយចំនួន បញ្ហានេះ, សូមឱ្យរដ្ឋាភិបាល ជាពិសេសអគ្គនាយកដ្ឋានពន្ធដារ ជួយ​សម្រួល​ដើម្បីធ្វើឱ្យអ្នក ជាប់ងាយស្រួល ក្នុងការបំពេញកាតព្វបង់ពន្ធ និងផ្តល់នូវ​ទំនុក​ចិត្ត​រវាង​គ្នាទៅ​វិញទៅមក។អ្នកឧកញ៉ា បានគូសបញ្ជាក់ថា ចំពោះសភាពាណិជ្ជកម្មកម្ពុជា គឺបានប្តេជ្ញាចិត្តយ៉ាងមុតមាំ​របស់​ខ្លួន ក្នុងការធ្វើការងារយ៉ាងជិត ស្និទ្ធជាមួយរាជរដ្ឋាភិបាល អគ្គនាយកដ្ឋានពន្ធដារ និងអ្នក​ពាក់ព័ន្ធ​ទាំង​អស់ ដើម្បីលើកកម្ពស់ការប្រព្រឹត្តិអាជីវកម្ម ប្រកបដោយការទទួល ខុសត្រូវ ការប្រកួត​ប្រជែងដោយយុត្តិធម៌ អភិបាលកិច្ចសាជីវកម្មល្អ និងការអភិវឌ្ឍ​សេដ្ឋកិច្ចប្រកប​ដោយចីរភាព។ ក្នុងនោះផងដែរ អ្នកឧកញ៉ា ក៏បានអំពាវនាវដល់ផ្នែកវិស័យឯកជនទាំងអស់ សូមបង់ពន្ធជូនរដ្ឋឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកដល់ការប្រមូលចំណូល របស់រាជរដ្ឋាភិបាល សម្រាប់យកទៅអភិវឌ្ឍន៍វិស័យសំខាន់ៗ ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំរុញឱ្យអគ្គនាយកដ្ឋាន ពន្ធដារ បន្តយកចិត្តទុកដាក់លើការធ្វើបរិវត្តកម្មឌីជីថល សំដៅប្រែក្លាយខ្លួនទៅជារដ្ឋបាលសារពើពន្ធទំនើប ឬហៅជាភាសាអង់គ្លេសថា Tax Administration 3.0 នាពេលខាងមុខ ស្របតាមចក្ខុវិស័យរួមរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុង «ក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥», សម្រាប់ធ្វើជា ត្រីវិស័យ ជំរុញការធ្វើបរិវត្តកម្មឌីជីថលរបស់កម្ពុជា ដើម្បីលើកកម្ពស់អភិបាលកិច្ច និងពង្រឹងអនុលោមភាពសារពើពន្ធ ធ្វើឲ្យការបំពេញ កាតព្វកិច្ចសារពើពន្ធរបស់វិស័យឯកជន កាន់​តែមានភាពងាយស្រួល និងដើម្បីបង្កើនចំណូលពន្ធជូនរដ្ឋផងដែរ។ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងផងដែរថា វេទិកា ពន្ធដារកម្ពុជា គឺជាយន្តការថ្មី ដើម្បីបំពេញបន្ថែមទៀត ពីលើយន្តកាកិច្ចសហការជាមួយវិស័យឯកជន ដែលកំពុងអនុវត្តស្រាប់ និងក៏ជា ឱកាសល្អសម្រាប់ការបញ្ចេញមតិ និងផ្លាស់ប្តូរយោបល់ ជាពិសេសក្នុង​ឱកាសដែល​មាន​ការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរដ្ឋ ទាំងវិស័យឯកជន ទាំងតំណាងស្ថានទូត និងកុងស៊ុល និងទាំងដៃគូអភិវឌ្ឍនានា។ បញ្ហាខាងលើនេះ ឯកឧត្តមក៏បានទទួលស្តាប់ មតិរបស់អ្នកចូលរួមដែលលើកឡើងពីពន្ធដារ ជាពិសេសវិស័យឯកជនដែលជាអ្នកទទួលបានការលើកទឹកចិត្តពន្ធដារ ដើម្បីពិនិត្យមើលថា តើយន្តការដែលបានដាក់ចេញកន្លងមកមានប្រសិទ្ធភាព និងសម្រេចបានគោលដៅយ៉ាងណា? អត្ថបទ៖ សុន រ៉ាឌី

សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម តូ ឡឹម អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ​អនុស្សរណៈ ​នៃការយោគយល់រវាងគណៈទាក់ទងការបរទេសគណបក្សប្រជាជនកម្ពុជា និង​គណៈកម្មាធិការ​បក្ស​ក្រសួងកា​របរទេសវៀតណាម

2026/02/06 01:57:11 pm        240
នៅ​វិមាន៧មករា នាព្រឹកថ្ងៃសុក្រ​ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ​បក្ស​កុម្មុយ​នីស្ត​វៀត​ណាម អញ្ជើញជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​រវាង​គណៈ​ទាក់​ទង​ការបរទេស គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការ​បក្ស​ក្រសួង​ការ​បរទេស​វៀត​ណាម។ 

មន្រ្តីជាន់ខ្ដស់ CDC៖ ខណៈពិភពលោកកំពុងតានតឹង កម្ពុជា​បាន​កំពុង​បន្ត​ឆ្ពោះ​ទៅ​មុខ​មាន​ទិស​ដៅ​សេដ្ឋកិច្ច​ច្បាស់​លាស់

2026/02/06 01:45:39 pm        228
មន្រ្តីជាន់ខ្ដស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្លែងថា ទោះបីពិភពលោកកំពុងមានភាពតាន់តឹង ក៏​ប្រទេស​កម្ពុជា​នៅ​តែបន្តឆ្ពោះទៅមុខ ជាមួយនឹងទិសដៅសេដ្ឋកិច្ចច្បាស់លាស់ ក្រោម​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​របស់​រាជរដ្ឋាភិបាល ក្នុងកិច្ចការពារសន្តិភាព និងស្ថិរភាព នយោបាយ ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​បង្កើតទំនុកចិត្តវិនិយោគរយៈពេលវែង។ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងនៃក្រុមប្រឹក្សាវិនិយោគកម្ពុជា លើកឡើងក្នុង «​ពិធី​បើក​ពិព័រណ៍​អ៊ីតាលីកម្ពុជា ឆ្នាំ២០២៦» នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា នៅ​ពេល​ដែល​សេដ្ឋកិច្ច​ពិភពលោកកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា កាន់តែ ខ្លាំងឡើង ភាព​តាន​តឹង​នៃ​ភូមិ​សាស្ត្រ​នយោបាយ ជម្លោះក្នុងតំបន់ និងការរឹតបន្តឹងហិរញ្ញវត្ថុជាដើម, ចំពោះ​ការ​រៀប​ចំ​ព្រឹត្តិការណ៍ពិព័រណ៍នេះឡើង មានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដោយពិព័រណ៍នេះ​ជា​សញ្ញា​ដ៏​រឹងមាំនៃទំនុកចិត្តនៃវិនិយោគ និងបាន ប្រមូលផ្តុំនូវចំណុចខ្លាំងរបស់អ៊ីតាលី ក្នុង​វិស័យ​បច្ចេក​វិទ្យា គ្រឿងចក្រ ការរចនា នវានុវត្តន៍ និងការអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យម ជាមួយ​នឹង​ទីផ្សារ​ដែលកំពុងរីកចម្រើនរបស់កម្ពុជា និងអាទិភាពនៃការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្ម និង​ឱកាស​ធ្វើសមាហរណកម្មក្នុងតំបន់ តាមរយៈការផ្លាស់​ប្តូរ​បណ្តាញ​ទំនាក់​ទំនង​ទៅ​ជា​ពាណិជ្ជ​កម្ម​ ការវិនិយោគ និងការបណ្តាក់ទុនរួមគ្នា។ឯកឧត្តម បន្តថា ខណៈដែលពិភពលោកកំពុងមានភាពតាន់តឹង, ចំណែក​កម្ពុជា​នៅ​តែ​បន្ត​ឆ្ពោះ​ទៅ​មុខ​ ជាមួយនឹងទិសដៅ សេដ្ឋកិច្ចច្បាស់លាស់ ក្រោមការដឹកនាំ​ដ៏​ឈ្លាស​វៃ​របស់​សម្តេច​អគ្គ​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយក្នុង នោះរាជរដ្ឋាភិបាល​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ ក្នុងការការពារសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋាន​គ្រឹះ​សម្រាប់​ទំនុ​ក​ចិត្ត វិនិយោគរយៈពេលវែង។ ក្នុងពេលជាមួយគ្នានេះ, រដ្ឋាភិបាល​បន្ត​ពង្រឹង​ភាព​ធ​ន់​នៃ​ម៉ាក្រូ​សេដ្ឋ​កិច្ច​ រក្សាគោលនយោបាយហិរញ្ញវត្ថុ និង រូបិយវត្ថុដោយប្រុងប្រយ័ត្ន និងពង្រឹងកំណែទម្រង់ ដើម្បី​ធានាបាននូវបរិយាកាសវិនិយោគដែលបើកចំហ អាចព្យាករណ៍បាន មាន តម្លាភាព និង​មាន​ភាព​ប្រកួត​ប្រជែង។ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងផងដែរថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពាណិជ្ជកម្ម និងការវិនិយោគសកលលោក កាន់តែមានភាពស្មុគស្មាញ និង​ប្រកួតប្រជែង ក្នុងនោះការចូលទីផ្សារតែមួយមុខមិនគ្រប់ គ្រាន់ឡើយ ខណៈដែលប្រទេស និង​ក្រុមហ៊ុននានា ត្រូវតែបង្ហាញពីភាពជឿជាក់ លើការអនុលោមតាមស្តង់ដារ ភាពធន់​នៃ​ខ្សែ​សង្វាក់​ ផ្គត់ផ្គង់ និងសមត្ថភាពក្នុងការផ្តល់គុណភាពស្របគ្នា។ បរិបទនេះចំពោះប្រទេសកម្ពុជា ការ​ពង្រឹងភាពប្រកួតប្រជែង ផ្នែកពាណិជ្ជកម្ម និងការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច នៅ​តែ​ជា​គោល​បំណងស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរញកែលម្អតម្លៃបន្ថែម គុណភាព និង​និរន្តរ​ភាព​ផង​ដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ពលរដ្ឋបន្តសាទរបទបញ្ជារបស់រាជរដ្ឋាភិបាលបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញឱ្យអស់ពីកម្ពុជា

2026/02/06 01:27:21 pm        89
ប្រជាពលរដ្ឋ បានសម្តែងការគាំទ្រខ្ពស់ចំពោះគោលជំហរមុតមាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេច​ធិបតី ហ៊ុន ម៉ាណែត ដែលបានបន្ត​ជំរុញ​ឱ្យ​អាជ្ញាធរ​ខិតខំ​បោស​សម្អាត​ឧក្រិដ្ឋ​កម្ម​ឆបោក​អន​ឡាញ​ចេញ​ពីកម្ពុជា។ ក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ កាលពីម្សិលមិញ សម្តេច​ធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តដាក់បញ្ជាដោយគោលជំហរមុតមាំ ចំពោះ​អាជ្ញាធរ​ឱ្យ​បោសសម្អាតអំពើឆបោកតាមប្រព័ន្ធអនឡាញ ដោយសម្តេចលើកឡើងថា « យើង​ត្រូវ​តែ​រួម​គ្នា​ប្តេជ្ញា​ចិត្តសម្អាតផ្ទះយើង ដោយបណ្ដេញរាល់អំពើអាក្រក់ចេញពីប្រទេសឱ្យអស់ ដើម្បី​នាំ​មក​វិញ​នូវ​អ្វីដែលល្អៗ សម្រាប់ជាតិ និង ប្រជាជនយើង» ។ចំណែកឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏​បាន​បន្ត​ណែ​នាំ​ដាក់កំហិតដល់អាជ្ញាធរនៅតាមថ្នាក់រដ្ឋបាលក្រោមជាតិទាំង២៥រាជធានីខេត្ត ត្រូវ​ម្ចាស់​ការ​ក្នុង​ការ​សម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញ (Online Scams) ឱ្យអស់ពីមូលដ្ឋានខ្លួន ត្រឹម​ខែ​មេសា​ ឆ្នាំ២០២៦នេះ។ ពលរដ្ឋ បានបង្ហាញនូវការគាំទ្រខ្ពស់ ចំពោះវិធានការដ៏ម៉ឺងម៉ាត់ ក្នុង​ការ​កម្ទេច​បទ​ល្មើស​ឧក្រិដ្ឋ​ទាំងឡាយ ដែលបានបង្កអសន្តិសុខ និងអស្ថិរភាពដល់ប្រទេសជាតិ។ ពលរដ្ឋ មិនចង់ឲ្យកម្ពុជា ក្លាយ​ជា​ជម្រក នៃបទល្មើសឧក្រិដ្ឋទាំងឡាយនោះទេ ពោលចង់​ឲ្យ​កម្ពុជា​លេច​មុខ​លេច​មាត់​នៅ​ឆាក​អន្តរជាតិ តាមរយៈលទ្ធផលវិជ្ជមានជាច្រើន ដូចជាវប្បធម៌ ទំនៀមទំលាប់ ប្រពៃណី សន្តិភាព ​ក៏ដូចជាការអភិវឌ្ឍន៍ជាដើម ។ ដើម្បីជាការឆ្លើយតប ទៅតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី ​កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និងរដ្ឋបាលក្រោមជាតិ បាន​នឹងកំពុងបន្តការ យកចិត្តទុកដាក់ខ្ពស់ក្នុងយុទ្ធនាការទប់ស្កាត់ និងបង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ លើបទល្មើសឧក្រិដ្ឋកម្ម ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។ យុទ្ធនាការ នៃ​ការ​ចុះ​រដ្ឋបាលត្រួតពិនិត្យនេះ គឺតែងបានធ្វើ ឡើងជា​រឿយៗ​ទៅ​តាម​ទីតាំង​ជួល​ការ​ស្នាក់​នៅ​តាម​ទីតាំង​ផ្ទះជួ​ល ,អគារបន្ទប់ជួល, ខុនដូរ, ផ្ទះសំណាក់ និង សណ្ឋាគារនានា ដើម្បីធ្វើបច្ចុប្បន្ន​ភាព​កំណត់​ឲ្យ​បាន​ច្បាស់អំពីការរស់នៅដោយស្របច្បាប់ត្រឹមត្រូវរបស់ជន បរទេសទាំងឡាយ ជៀស​វៀង​ការ​ស្នាក់នៅដោយលួចលាក់ប្រព្រឹត្តិឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕ អត្ថបទ៖ លីហេង

អ្នកធ្វើដំណើរតាមដងផ្លូវ គាំទ្រឱ្យមានការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ឡើងវិញ

2026/02/06 01:08:24 pm        583
ក្រសួងមហាផ្ទៃបានប្រកាស ពីការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់​ពី​ខែ​កុម្ភៈ​ ឆ្នាំ២០២៦នេះតទៅ។ ស្របគ្នានឹងការប្រកាសនេះដែរ អ្នកធ្វើដំណើរ​តាម​ដង​ផ្លូវ​ជា​រៀង​រាល់​ថ្ងៃ​ចង់ឱ្យមានការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវឡើងវិញ ព្រោះ​ពួក​គេ​មើល​ឃើញ​ដែរ​ថា អ្នកបើកបរមានការធ្វេសប្រហែស មិនគោរពច្បាប់ចរាចរណ៍ នៅពេលមាន​ការ​បន្ធូរ​បន្ថយ​មួយ​រយៈ​កន្លងមកនេះ។ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ត្រូវបានប្រកាសអនុវត្ត ចាប់ពីខែកុម្ភៈ ឆ្នាំ ២០២៦​នេះតទៅ។ ទោះយ៉ាងណាក៏ដោយ នៅតាមគោលដៅចរាចរណ៍មួយចំនួន ពុំ​ទាន់​អនុវត្ត​ការ​ផាក​ពិន័យ​នោះទេ គិតត្រឹមព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ។ សម្រាប់​គោល​ដៅ​ចរាចរណ៍​នៅ​ចំណុចទីតាំងស្ពានដែក ចំការដូង ជាទីតាំងមមាញឹកមួយ រៀងរាល់ថ្ងៃ គឺ​សមត្ថកិច្ច​បន្ត​សម្រប​សម្រួលចរាចរណ៍ ជាធម្មតា តែក៏ពុំទាន់អនុវត្តការផាកពិន័យនោះដែរ ។សម្រាប់​អ្នក​ធ្វើដំណើរឆ្លងកាត់ចំណុចនេះនៅថ្ងៃនេះផ្ទាល់ ក៏នៅបន្ត​មាន​អ្នក​បើក​បរ​មិន​ពាក់​មួក​ការ​ពារ​សុវត្ថិភាពដែរ ក្នុងនោះមានទាំងយុវជន មានទាំងសិស្ស មានទាំងមនុស្សវ័យចំណាស់។សម្រាប់​ពលរដ្ឋដែលបើកបរម៉ូតូ និងម៉ូតូកង់បី លើកឡើងថា ពួកគេចង់ឱ្យមាន​ការ​ផាក​ពិន័យ​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍ឡើងវិញ។ ពួកគេមើលឃើញផ្ទាល់ពីការធ្វេសប្រហែស របស់អ្នកបើកបរ​មួយ​ចំនួន​ស្របពេលដែល មានការបន្ធូរបន្ថយ និងមិនមានការផាកពិន័យកន្លងមកនេះ។ជា​អ្នក​បើកបរ ពួកគេចង់ឱ្យអ្នកបើកបរតាមដងផ្លូវគ្រប់គ្នា ត្រូវគោរពច្បាប់ចរាចរណ៍ជាដាច់ខាត ដើម្បី​សុខសុវត្ថិភាព។ការប្រកាសពីការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញនេះ ស្រប​ពេល​ដែល​មាន​ការ​រក​ឃើញ​​ថា​ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ក្នុងពេលវេលាដែល​មាន​ការ​បន្ធូរ​បន្ថយ​កន្លង​មក​នេះ​។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងរយៈពេល ១៦០ថ្ងៃ(គិតចាប់ពីថ្ងៃទី២៥ ខែ​កក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥) ក្នុងអំឡុងពេលមានជម្លោះ ប្រដាប់​អាវុធ​នៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ ការត្រួតពិនិត្យការអនុវត្តច្បាប់ត្រូវបានបន្ធូរបន្ថយមួយរយៈ។ ក្នុងរយៈពេល​នោះ​ករ​ណី​គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង៣៤លើក ស្មើ៣% អ្នកស្លាប់កើន៦២នាក់ ស្មើ​១០% និងអ្នករបួសកើន២០៩នាក់ ស្មើ១៥% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ ជា​ពិសេស​រយៈ​ពេល ១ខែមករា ដើមឆ្នាំ២០២៦ ធៀបនឹងខែមករា ឆ្នាំ២០២៥ គ្រោះថ្នាក់​ចរាចរណ៍​កើន​៤២​លើក ​ស្មើ១៩% អ្នកស្លាប់កើន២៥នាក់ ស្មើ១៨% និងអ្នករបួសកើន៦៤នាក់ ស្មើ២៣%។ មូល​ហេតុបង្កគ្រោះថ្នាក់រួមមាន ការបើកបរល្មើសល្បឿន៤៧% មិនគោរពសិទ្ធិ២១% មិន​ប្រកាន់​ស្តាំ​១០% ប្រជែងគ្រោះថ្នាក់៧% បត់គ្រោះថ្នាក់៦% ស្រវឹង៣% សញ្ញាចរាចរណ៍២% កត្តា​យាន​១%​ ងងុយ១% និងកត្តាផ្លូវ១% ៕​ អត្ថបទ៖ គឹម ហុក

កិច្ចប្រជុំ RBC រវាងកម្ពុជា និងថៃ ចំនួនបី​លើក​មិន​ទាន់​រក​ឃើញ​ចំណុច​កណ្តាល​ដែល​ត្រូវ​ឯក​ភាព​គ្នា​នោះ​ទេ

2026/02/06 12:47:33 pm        282
កងទ័ពកម្ពុជា និងថៃ បានបើកកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធ ភូមិភាគ​ (RBC) បានចំនួនបីលើកមកហើយ កាលពីជាងមួយសប្តាហ៍កន្លងទៅ ប៉ុន្តែភាគីទាំងពីរ នៅតែ​មិនទាន់រកឃើញនូវចំណុចកណ្តាលដែលត្រូវឯកភាពគ្នានោះទេ បើទោះ​បី​ជាកិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅក្រោមវត្តមានក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ពីប្រទេសទាំង​សង​ខាង​ក៏​ដោយ​។តាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីការវិវត្តន៍ស្ថានការណ៍រវាងកម្ពុជា និងថៃ នាព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បាន​បញ្ជាក់​ថា ​រាល់កិច្ចប្រជុំ RBC នេះ គឺបានធ្វើឡើងសុទ្ធតែផ្អែកទៅតាមស្មារតីនៃសេចក្តីប្រកាសរួម នៃ​កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៥ ដែលភាគីទាំងពីរបានបញ្ជាក់សាជាថ្មី អំពីការ​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ខ្ជាប់​ខ្ជួន​នូវ​លទ្ធផល​នៃ​កិច្ច​ប្រជុំពិសេសនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏​ដូច​ជា​ការ​បន្ត​កិច្ច​ខិតខំ​ប្រឹង​ប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែង​រក​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងឈាន​ដល់​ការ​វិល​ត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស។យ៉ាងណាក៏ដោយឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា បើទោះបីជាកិច្ចប្រជុំខាងលើនេះពុំទាន់ បាន​រក​ឃើញនុវចំណុចកណ្តាលដែលត្រូវនឹងឯកភាពគ្នាក៏ដោយ ក៏ប៉ុន្តែ​កិច្ច​ប្រជុំ​ជា​បន្ត​បន្ទាប់​នេះ​ក៏​ជា​សញ្ញាមួយបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ភាគីកម្ពុជា និងថៃក្នុង​ការ​ស្វះ​ស្វែង​រក​ដំណោះ​ស្រាយ ​ដោយ​សន្តិវិធី​តាម​រយៈ​ការ​ជួប​ប្រជុំ​ដើម្បី​ជជែក​គ្នា​ជំនួស​ដោយ​ការ​ប្រយុទ្ធ​គ្នា​ដោយ​ប្រដាប់​អាវុធស្របតាម ស្មារតីនៃសេចក្តីប្រកាសរួមកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និង​កិច្ច​ព្រម​ព្រៀងទាំងឡាយដែលភាគីទាំង ពីរបានធ្វើកាលពីកន្លងទៅនោះ។បើតាមអ្នក​នាំ​ពាក្យរាជរដ្ឋាភិបាលឯកឧត្តមប៉ែន បូណា ក៏បានបញ្ជាក់ជាថ្មីផងដែរថា មិនថាកិច្ចប្រ ជុំ​កម្រិត JBC. GBC ឬRBCនោះទេកម្ពុជាសុទ្ធតែមានឆន្ទៈគោរព និង​អនុវត្ត​ដោយ​ស្មោះ​ត្រង់​បំផុត​ចំពោះ ​សេចក្តីប្រកាសរួមកាលពីថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២៥ ក៏ដូចជាឯកសារ​នៃ​កិច្ច​ព្រម​ព្រៀង​នានា​ ដែលបានឯកភាពគ្នា ដូច្នេះកម្ពុជាអំពាវនាវដល់ភាគីថៃត្រូវតែគោរព និងអនុវត្ត​រាល់​កិច្ច​ព្រម​ព្រៀងកាលពី កន្លងទៅដូចកម្ពុជាដែរ ដើម្បីធ្វើយ៉ាងណា​ឲ្យ​សម្រេច​ឲ្យបា​ន​នូវ​ការ​កសាង​សន្តិភាព​នៅ​តាមព្រំដែនយូរអង្វែង ដូចអ្វីដែលភាគីទាំងពីរបានប្តេជ្ញាចិត្ត និងជាក្តីប្រាថ្នា​របស់​ប្រជា​ជន​ទំាងពីរ រួមទាំងសហគមន៍ក្នុងតំបន់ និងអន្តរជាតិផងដែរនោះ៕ អត្ថបទ៖ បាន ចក់ 

ក្រសួងការងារកំពុងសម្រុកផ្សព្វផ្សាយឱកាសការងារដែលនៅសល់ជិត ៩ម៉ឺនកន្លែងទៀត​ដល់​មូលដ្ឋាន​ពលរដ្ឋ

2026/02/06 12:33:33 pm        344
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅឆ្នាំ២០២៦នេះ កំពុងសម្រុកធ្វើការផ្សព្វផ្សាយនូវឱ កាស​ការងារ ទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្ទាល់ ខណៈបច្ចុប្បន្ននេះ កំពុង​នៅ​សល់​ការងារ​ជិត ៩ម៉ឺនកន្លែងទៀត កំពុងរងចាំអតីតពលករមកពីប្រទេសថៃ បងប្អូនកំពុងភៀសសឹក និង​ប្រជាពលរដ្ឋផ្សេងៗទៀត ។ក្នុងពេល​ចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិក ដែលជាអតីតពលករខ្មែរមកពីប្រទេសថៃ នៅ​រោង​ចក្រ​កាត់​ដេរសម្លៀកបំពាក់ H&W ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោក ស៊ុន មេសា អ្នក​នាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានរោងចក្រ សហ​គ្រាសប្រមាណជាង ៤ម៉ឺន ៦ពាន់កន្លែង ខណៈរោងចក្ររាប់រយកន្លែងទៀត កំពុងសាង​សង់​បន្ថែម​នៅ​ក្នុង​រាជធានីភ្នំពេញ និងបណ្ដាខេត្តមានសក្ដានុលពលរដ្ឋចំនួនទៀត។លោក​បានបន្តថា ស្របនឹងកំណើនរោងចក្រសហគ្រាស កើតឡើងឥតឈប់ឈរនេះ គឺ​នៅ​សល់​ការងារ​ច្រើន​រហូតដល់ជិត៩ម៉ឺនកន្លែង ដូច្នេះហើយ នៅឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ សម្រុកធ្វើវេទិកាការងារឲ្យបានប្រមាណជាង ៦០ដងថែមទៀត នៅក្នុងខេត្ត​គោល​ដៅ​ចំនួន​១៤ ដើម្បីផ្សព្វផ្សាយឱកាសការងារដល់អតីតពលករមកពីប្រទេសថៃ បង​ប្អូន​ភៀស​សឹក​ សិស្សនិស្សិត និងប្រជាពលរដ្ឋ ដែលចង់ធ្វើការ។លោក ស៊ុន មេសា បានបន្ថែមថា ចាប់ពីមានការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និង​កង​ទ័ព​ថៃ​ គឺមានពលករខ្មែរប្រមាណជិត ៩៦ម៉ឺននាក់ បានត្រឡប់មកពីប្រទេសថៃវិញ ហើយ​បច្ចុប្បន្ន​ ក្រសួងបានរកការងារឲ្យពួកគាត់បានធ្វើ ប្រមាណជាង ៦២ម៉ឺននាក់ និងមានជាង ៣ម៉ឺន​នាក់​ បានចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ។ជាមួយនេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវយ៉ាងទទួច ដល់ពលរដ្ឋខ្មែរ ដែល​មាន​បំណង​ចង់​ធ្វើការ និងរកការងារ អាចទាក់ទងមជ្ឈមណ្ឌលការងារ របស់ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមរាជធានីខេត្ត ឬ​ទាក់​ទង​តាមលេខទូរស័ព្ទ ១២៩៧ ហើយការផ្ដល់ជូនការងារនេះ ផ្ដល់អទិភាព​ដល់​អតីត​ពលករ​ទើប​ត្រឡប់​មក​ពី​ប្រទេសថៃ និងបងប្អូនបន្តភៀសសឹក៕ អត្ថបទ បាន សុខរិទ្ធិ

ព្រឹកនេះក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅ​តំបន់​ច១ ស្រុកវាលវែង ខេត្តពោធិ៍សាត់

2026/02/06 12:24:56 pm        370
នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី ក្រុមសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្រុកវាលវែង ខេត្ត​ពោធិ៍សាត់ ក្រោយបទឈប់បាញ់ចូលជាធរមាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់​លោក​ជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​។សេចក្តីប្រកាសព័ត៌មានបាន​គូសបញ្ជាក់ជូនផងដែរថា ចាប់តាំងពីការចូលជាធរមាន​នៃ​បទ​ឈប់​បាញ់​រវាងកម្ពុជា និង​ថៃមក កម្ពុជា​តែងតែ​ប្រកាន់​ខ្ជាប់នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​ក្នុង​ការ​គោរព​ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន ពេញលេញនូវបទឈប់បាញ់, សេចក្តីថ្លែង​ការណ៍​រួម​ស្តី​ពី​កិច្ច​ព្រម​ព្រៀង​ស​ន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាស​រួម​នៃ​កិច្ច​ប្រជុំ​ពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត៕

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម

2026/02/06 11:35:05 am        317
នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា និង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា​ បានអញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​រវាង​គណៈអចិន្ត្រៃយ៍​ នៃគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ជាមួយ​ការិយាល័យ​មជ្ឈិម​បក្ស​កុម្មុយ​នីស្ត​វៀតណាម ​ដឹកនាំដោយ ឯកឧត្តម តូ ឡឹម (TO Lam ) អគ្គលេខាធិការបក្ស​កុម្មុយ​នីស្ត​វៀតណាម​ នៅវិមាន៧មករា។ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្សសាលាអារ៉ាប់រួមនៅទីក្រុងឌូបៃ វិលត្រឡប់ទៅរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
05/05/2026 09:05 PM
ភរិយាសកម្មជនកងនាវាហ្កាហ្សានិយាយថា ស្វាមីរបស់ពួកគេដែលឃាត់ខ្លួនដោយអ៊ីស្រាអែល ត្រូវបានគេធ្វើទារុណកម្ម
05/05/2026 09:05 PM
នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ពីតំណែង ដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត
05/05/2026 08:05 PM
អារ៉ាប់រួមរឹតបន្តឹងដែនអាកាស ក្រោយមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់
05/05/2026 08:05 PM
ប្រមុខមន្ទីរបញ្ចកោណ៖ អាមេរិកមិនស្វែងរកការប្រយុទ្ធ ដោយប្រតិបត្តិការបណ្តោះអាសន្ន ដើម្បីការពារនាវាទេ
05/05/2026 08:05 PM
កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់ «ភស្តុតាងពីការមានជីវិត»
05/05/2026 07:05 PM
ចិន៖ ទណ្ឌកម្មកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក លើគុយបា គឺ «ខុសច្បាប់»
05/05/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចេញដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយចិន
05/05/2026 07:05 PM
អ៊ុយក្រែនអះអាងថា មនុស្ស ៣នាក់ រងរបួស ក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើមជ្ឈមណ្ឌលទីក្រុង Chernihiv
05/05/2026 07:05 PM
‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
05/05/2026 07:05 PM