‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
​សម្ដេចធិបតី៖ កម្ពុជា នឹងប្រើយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដោះស្រាយដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និង​អនាគត​នៃ​សង្គមជាតិ

ព័ត៌មានជាតិ

ជីវប្រវត្តិរបស់ឯកឧត្តម តូ ឡឹម (TO Lam) អគ្គលេខាធិការបក្សកុម្មុយនីស្ត​វៀតណាម

2026/02/06 08:36:42 am        494
នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម តូ ឡឹម អគ្គលេខា​ធិការ​បក្សកុម្មុយ​នីស្ត​វៀតណាម ​ដែលជាឥស្សរជនដ៏មានឥទ្ធិពលរបស់វៀតណាម​ នាពេល​បច្ចុប្បន្ន បានអញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ​រយៈ​ពេលមួយថ្ងៃ។ ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​របស់​ឯកឧត្តម តូ ឡឹម ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះ​បរម​នាថ​នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា។ខាងក្រោមនេះជាជីវប្រវត្តិរបស់ឯកឧត្តម តូ ឡឹម (TO Lam)៖ 

អគ្គលេខា​ធិការ​បក្សកុម្មុយនីស្តវៀតណាម អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញ​ទស្សនកិច្ចផ្លូវរដ្ឋ​​រយៈពេលមួយថ្ងៃ

2026/02/06 08:19:30 am        368
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម តូ ឡឹម អគ្គលេខា​ធិការ​បក្សកុម្មុយនីស្តវៀតណាម ដែលជាឥស្សរជនដ៏មានឥទ្ធិពលរបស់វៀតណាម​ នាពេល​បច្ចុប្បន្ន បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ​រយៈ​ពេលមួយថ្ងៃ។អញ្ជើញទទួលស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយសម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកជារដ្ឋមន្ត្រីអមគណៈប្រតិភូ។ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា។

សម្ដេចធិបតី៖«យើងត្រូវតែរួមគ្នាប្ដេជ្ញាចិត្តសម្អាតផ្ទះយើង ដោយបណ្ដេញរាល់អំពើអាក្រក់ចេញពីប្រទេសឱ្យអស់ ដើម្បីនាំមកវិញនូវអ្វីដែលល្អៗសម្រាប់ជាតិ និងប្រជាជនយើង»។

2026/02/05 09:21:39 pm        224
សម្ដេចប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួម និងគាំទ្របេសកកម្មនេះ និងបានព្រមានអនុវត្តមរតក អភិក្រមវះកាត់ ដោយគ្មានការលើកលែង ចំពោះមន្រ្តីដែលជាប់ពាក់ព័ន្ធបទល្មើសក្នុងសង្គម ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។សម្ដេចធិបតី មានប្រសាសន៍បែកនេះ ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារ ឆ្នាំ ២០២៦ របស់ក្រសួងមហាផ្ទៃ រសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅក្រសួងមហាផ្ទៃ។

ប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតអូស្ដ្រាលី ប្ដេជ្ញាចិត្តរួមបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងស្វែងរកកាលានុវត្តភាពថ្មីថែមមួយកម្រិតទៀត

2026/02/05 07:49:20 pm        129
នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ដ្រាលី ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួង។ក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតអូស្ត្រាលី បានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ និងបានសម្តែងការប្តេជ្ញាចិត្តរួមក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ក៏ដូចជាស្វែងរកកាលានុវត្តភាពដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ឱ្យឈានឡើងថែមមួយកម្រិតទៀត។ កិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ ដូចជានយោបាយ សន្តិសុខ និងការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងអប់រំ ត្រូវបានលើកទ្បើងនៅក្នុងជំនួបនេះ។  ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ក៏ដូចជាបញ្ហាតំបន់ ដែលជាក្ដីកង្វល់រួមផងដែរ។

ក្រសួងការងារ និង ADB បន្តកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ និងការអភិវឌ្ឍជំនាញនៅកម្ពុជា

2026/02/05 07:45:29 pm        129
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការលើការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។​នៅក្នុងជំនួបការងារ កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានកន្លងមក តាមរយៈកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ព្រមទាំងបានផ្ដល់នូវអនុសាសន៍គន្លឹះក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរលូន ជាពិសេសនៅក្នុងការចូលរួមពីវិស័យឯកជនសម្រាប់ការអភិវឌ្ឍជំនាញ យន្តការធ្វើតេស្តវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍ជំនាញជាដើម។ជាការឆ្លើយតប លោកស្រី ស៊ីឌីគី បានសម្ដែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជារួម និងដោយឡែកជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍជំនាញជាតិ ដែលចូលរួមពង្រឹងផលិតភាព ភាពធន់កម្លាំងពលកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ លោកស្រី ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្តគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការអនុវត្តកម្មវិធីយុទ្ធសាស្ត្រសម្រាប់វិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី 

សាធារណរដ្ឋគុយបា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយកម្ពុជា

2026/02/05 07:37:17 pm        99
ភ្នំពេញ ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យលោកជំទាវ Milena Caridad Zalddivar Piedra ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា-គុយបា។ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបលោកជំទាវឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថា កម្ពុជា និងគុយបាមានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦០ ដោយគិតត្រឹមឆ្នាំ២០២៦ នេះ គឺមានរយៈពេល៦៦ឆ្នាំ មកហើយ។ក្នុងឱកាសនៃជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបលោកជំទាវឯកអគ្គរដ្ឋទូត ថា តាមរយៈការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើប្រទេសកម្ពុជាទទួលបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងជំរុញឱ្យវិស័យទេសចរណ៍មានការរីកចម្រើន និងត្រូវបានប្រសិទ្ធនាមជា «មាសបៃតង»។ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជូនលោកជំទាវឯកអគ្គរដ្ឋទូតបន្ថែមទៀតថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព១ និងជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដ៏សំខាន់ ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ជាមួយគ្នានេះ លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្រ្តីដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការីចូលរួមពិភាក្សាការងារ។ទន្ទឹមនឹងនេះ លោកជំទាវ ក៏បានជម្រាបឯកឧត្តមរដ្ឋមន្រ្តីអំពីចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-គុយបាតាមរយៈ ១) ស្នើឱ្យមាននូវការពិភាក្សា និងរៀបចំ FAM Trip ទៅវិញមករវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយគោលដៅទេសចរណ៍ ២) ស្នើសុំចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនៃប្រទេសគុយបានាពេលខាងមុខ និង៣) ស្នើសុំឱ្យក្រសួងជួយសម្របសម្រួល ដើម្បីឱ្យមានជំនួបពិភាក្សាជាមួយនឹងសមាគមក្នុងវិស័យទេសចរណ៍នៅកម្ពុជា អំឡុងពេលដែលគណប្រតិភូក្រសួងទេសចរណ៍គុយបា អញ្ជើញមកទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានឯកភាពតាមការស្នើសុំ និងគាំទ្រឱ្យមានការរៀបចំជា FAM Trip ទៅវិញទៅមក ក៏ដូចជាការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ។ ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ (កម្មវិធីជំនួបដៃគូសហប្រតិបត្តិការបរទេសទី៦)។

អាមេរិកផ្តល់ហិរញ្ញប្បទានឥតសំណង​ ចំនួន ៥ លានដុល្លារសម្រាប់អង្គភាព CMAC និងអង្គការ NPA ដើម្បីអនុវត្តគម្រោងបោសសម្អាតគ្រាប់បែកចង្កោម មីន និងការដោះស្រាយការគំរាមកំហែងដែលនៅសេសសល់

2026/02/05 07:27:45 pm        270
នារសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខ្ញុំ និងលោក Hans Peter Risser ប្រធានអង្គការNPA ដោយមានការអញ្ជើញចូលរួមជាសាក្សីពីសំណាក់លោកស្រី Kelly Saltzman សហការីផ្នែកនយោបាយ នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងអង្គការ NPA ក្រោមគម្រោង “ ការពារអាយុជីវិត និងឆ្ពោះទៅលុបបំបាត់ផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា ” តាមរយៈការអនុវត្តគម្រោងកម្មវិធីការស្រាវជ្រាវនិងបោសសម្អាតគ្រាប់បែកចង្កោម ការបោសសម្អាតមីន និងការដោះស្រាយការគំរាមកំហែងដែលនៅសេសសល់ សម្រាប់រយៈពេល១៨ខែ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៧ ដែលមានថវិកាគាំទ្រគម្រោងសរុបចំនួន៥.០០០.០០០ដុល្លារអាម៉េរិក ដែលក្នុងនោះអង្គភាពCMAC បានទទួលថវិកាចំនួន៤.០០០.០០០ដុល្លារអាម៉េរិក តាមរយៈអង្គការNPA និងអង្គការNPA បានទទួលថវិកាចំនួន១.០០០.០០០ដុលា្លរអាម៉េរិក។ គម្រោងនេះជួយគាំទ្រកម្លាំងជំនាញអង្គភាពCMACចំនួនប្រមាណជិត៣០០នាក់ ក្នុងកងឯកភាពកំចាត់មីនចំនួន២ នៅទិសខេត្តត្បូងឃ្មុំ និងទិសខេត្តឧត្តរមានជ័យ ដែលទទួលបន្ទុកប្រតិបត្តិការដោយផ្ទាល់។សូមជម្រាបថា គម្រោងនេះមានគោលបំណងលុបបំបាត់ហានិភ័យបង្កដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះឱ្យមានប្រសិទ្ធភាព ស្តារជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍ដែលរងផលប៉ះពាល់ ជំរុញដល់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាព។​ សូមបញ្ជាក់ថា​ សង្គ្រាមសៀមឈ្លានពានក្នុងឆ្នាំ២០២៥កន្លងទៅនេះ​ បានបង្កឱ្យមានផលប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជាដោយសារគ្រាប់បែកចង្កោម​ គ្រាប់បែកទម្លាក់ពីយន្តហោះ/ដ្រូន​ គ្រាប់អាវុធសារធាតុគីមី​ និងគ្រាប់យុទ្ធភណ្ឌ​ទូទៅ​ គំរាមកំហែងសុខសុវត្ថិភាពលេីផ្ទៃដីចំនួនប្រមាណ៤៤១.៥៩៥ហិកតា​ ក្នុងភូមិសាស្ត្រនៃភូមិចំនួន៣៤០​ មានចំនួនជាង៩១.៤១១​គ្រួសារ​ ស្មេីនឹងមនុស្សរាយជិត៣៦៤​,​៦៩៤នាក់​ ក្នុង៧ខេត្ត​តាមបណ្តោយព្រំដែនកម្ពុជា-សៀម។ គម្រោងនេះត្រូវអនុវត្តដោយផ្តោតជាសំខាន់នៅខេត្តឧត្តរមានជ័យ​ ដែលមានផ្ទៃដីសង្ស័យរងផលប៉ះពាល់ចំនួន៤០.៤០០ហិកតា​ ស្ថិតក្នុងភូមិចំនួន១៤៥។ ទន្ទឹមនឹងជំនួយនេះ​ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានផ្តល់ការគាំទ្រលេីការងារសម្ភារបច្ចេកទេស​ និងពង្រឹងសមត្ថភាពធនធានមនុស្សផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចធិបតី នាយករដ្ឋមន្រ្តី ដែលបានគាំទ្រគម្រោងដ៏មានសារសំខាន់នេះ និងសូមសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះឯ.ឧ​ ប្រធានាធិបតី​ Donald J Trump​ រដ្ឋាភិបាលនិងប្រជាជនសហរដ្ឋអាម៉េរិក ជាពិសេសអង្គការNPA ដែលបានបន្តគាំទ្រយ៉ាងសកម្មដល់សកម្មភាពមីន និងការអភិវឌ្ឍន៍នៅកម្ពុជា។ ក្នុងស្មារតីសប្បុរសធម៌ ការគាំទ្រដ៏ថ្លៃថ្លា និងការប្តេជ្ញាចិត្តប្រកបដោយឆន្ទៈមោះមុតទាំងនេះ គឺជាកម្លាំងចលករយ៉ាងសំខាន់ ដើម្បីឱ្យអង្គភាពCMAC អាចបន្តបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនេះ ដើម្បីសង្គ្រោះអាយុជីវិត និងរួមចំណែកក្នុងការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាព។

ក្រុមបច្ចេកទេសសិក្សាស្តារ និងសាងសង់ច្រាំងទន្លេនៅក្រុងកំពង់ចាមបន្ទាប់ពីមានករណីបាក់ស្រុត

2026/02/05 06:08:51 pm        125
កំពង់ចាម៖ ក្រុមការងារបច្ចេកទេសនៃក្រសួងធនធានទឹក សហការជាមួយមន្រ្តីក្រុងកំពង់ចាម បច្ចុប្បន្នបាននិងកំពុងចុះពិនិត្យស្ថានភាពច្រាំងបាក់ស្រុតនៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម បន្ទាប់ពីមានហេតុការណ៍បាក់ច្រាំងកាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ លោក​ អ៊ុម​ វិបុល​ ប្រធាន​មន្ទីរ​ធនធានទឹក​ និងឧត្តុនិយម​ខេត្តកំពង់ចាម​ បានឲ្យដឹងថា​ បច្ចុប្បន្ន​ក្រុមមន្ត្រីជំនាញនៃក្រសួងធនធានទឹក និងឧតុនិយម បានធ្វេីការសហការជាមួយអាជ្ញាធរខេត្តបានចុះមកដល់ទីតាំងកើតហេតុ ដើម្បីចុះពិនិត្យ វាយតម្លៃលក្ខណៈបច្ចេកទេស ពិនិត្យលទ្ធភាពស្តារ និងសាងសង់សំណង់ច្រាំងទន្លេឡើងវិញ។​ស្របពេលនៃការពិនិត្យសិក្សាស្តារ និងសាងសង់ច្រាំងទន្លេនេះ រដ្ឋបាលសាលាខេត្តក៍បានប្រើប្រាស់កម្លាំងសមត្ថកិច្ច ដោយហាមឃាត់ការធ្វើចរាចរណ៍ និងធ្វើដំណើចេញចូលតំបន់បាក់ស្រុតច្រាំងទន្លេជាបណ្តោះអាសន្ន ដើម្បីការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋទូទៅ។ គូសបញ្ជាក់​ថា​ កាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ មានហេតុការណ៍បាក់ស្រុតច្រាំងទន្លេនៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ ចាម ខេត្តកំពង់ចាម តែមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនោះទេ។ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បញ្ជាក់ពីមូលហេតុថា ការបាក់ស្រុតច្រាំងទន្លេនៅទីតាំងខាងលើនេះ បណ្តាលមកពីទីតាំងនោះស្ថិតនៅខាងមុខអន្លង់ទឹកកួច ដែលមានជម្រៅចាប់ពី ១.២ ម៉ែត្រ ទៅ ៦ ម៉ែត្រ។ កត្តាមួយទៀត រដ្ឋបាលខេត្តថា អាចបណ្តាលមកពីសំណង់ច្រាំងទន្លេម្តុំនោះ មានអាយុកាលចាស់ ដោយសាងសង់តាំងពីឆ្នាំ២០១២ ពោលគឺមានរយៈពេលជាង ១៤ឆ្នាំហើយ៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ

2026/02/05 05:56:56 pm        160
ភ្នំពេញ៖ រសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។ក្នុងឱកាសនោះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ រដ្ឋបាលថ្នាក់ក្រោមជាតិ និងក្នុងអង្គសន្និបាតទាំងមូល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែឆ្លៀតឱកាសដ៏មមាញឹកក្នុងភារកិច្ចបម្រើប្រទេសជាតិ និងប្រជាជន អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ ដើម្បីផ្តល់អនុសាសន៍ដឹកនាំណែនាំតម្រង់ទិសដល់មន្រ្ដីក្រសួងមហាផ្ទៃទាំងអស់គ្នា ក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធភាព។

ការមើលឃើញចំនួន Hotspot ច្រើន មិនមានន័យថា មានការបំពុលខ្យល់ច្រើនទេ

2026/02/05 05:36:56 pm        124
ចំនួន Hotspot ត្រូវបានប្រើជាញឹកញាប់ ដើម្បីបង្ហាញតំបន់ដែលគួរឲ្យព្រួយបារម្ភ នៃការបំពុលខ្យល់ ប៉ុន្តែវាអាចមានការយល់ច្រឡំ។ ចំនួន Hotspot ច្រើន មិនមែនជាភស្តុតាងថា មានការបំពុលខ្យល់ធ្ងន់ធ្ងរ ឬមានទំហំធំនោះឡើយ។Hotspot បង្ហាញតែទីតាំងជាក់លាក់ដែលបានកើតមានការឆេះ និងបញ្ចេញផ្សែងក្នុងកម្រិតណាមួយប៉ុណ្ណោះ។ វាមិនអាចវាស់វែងកម្រិតខ្លាំងនៃការបំពុល ទំហំតំបន់ដែលរងផលប៉ះពាល់ ឬរយៈពេលដែលការបំពុលកើតមានឡើយ។ ដូច្នេះ Hotspot តូចៗ ដែលការបំពុលទាប ត្រូវបានវាយតម្លៃជារួម ជាមួយទំហំធំៗ និងមានការបំពុលខ្លាំង។ករណីមានកើតឡើងចំនួន Hotspot ក៏អាស្រ័យលើការត្រួតពិនិត្យ និងលក្ខខណ្ឌអាកាសធាតុផងដែរ។ តំបន់ដែលមានឧបករណ៍វាស់វែងច្រើន អាចបង្ហាញ Hotspot ច្រើន។ ខ្យល់ និងលក្ខខណ្ឌបរិយាកាស អាចបណ្ដាលឲ្យការបំពុល រាលដាលទៅតំបន់ធំៗ ដោយមិនបង្កើត Hotspot ច្បាស់លាស់ ប៉ុន្តែវាក៏អាចប៉ះពាល់ដល់ប្រជាជន។ ភស្តុតាងខាងលើ បណ្តាលឱ្យមានការយល់ច្រឡំ អាចនាំឲ្យមានការសន្និដ្ឋានមិនត្រឹមត្រូវ និងការសម្រេចចិត្តមិនមានប្រសិទ្ធភាព។ ដូច្នេះ ទិន្នន័យ Hotspot គួរត្រូវបានប្រើជាឧបករណ៍សម្រាប់ទទួលព័ត៌មានដំបូងប៉ុណ្ណោះ មិនមែនជាការវាស់វែងផ្ទាល់នៃស្ថានភាពធ្ងន់ធ្ងរនៃការបំពុលខ្យល់ឡើយ។ ជារួមការវាយតម្លៃត្រឹមត្រូវ និងការផ្តល់ព័ត៌មានអំពីកម្រិតការបំពុលរយៈពេលជាក់លាក់ និងទំហំនៃការរងការប៉ះពាល់ គឺមិនអាចមើលត្រឹមតែចំនួន Hotspot ប៉ុណ្ណោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខការទូតអាមេរិក៖ លោក Trump និងលោក Xi ទំនងជានឹងពិភាក្សាពីបញ្ហាកោះតៃវ៉ាន់នៅសប្តាហ៍ក្រោយ
05/06/2026 08:05 AM
លោក Trump ផ្អាកកិច្ចខិតខំប្រឹងប្រែងអមការពារនាវានៅច្រកសមុទ្រ Hormuz ដោយលើកឡើងពីវឌ្ឍនភាពនៃការចរចា
05/06/2026 08:05 AM
សិស្សសាលាអារ៉ាប់រួមនៅទីក្រុងឌូបៃ វិលត្រឡប់ទៅរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
05/05/2026 09:05 PM
ភរិយាសកម្មជនកងនាវាហ្កាហ្សានិយាយថា ស្វាមីរបស់ពួកគេដែលឃាត់ខ្លួនដោយអ៊ីស្រាអែល ត្រូវបានគេធ្វើទារុណកម្ម
05/05/2026 09:05 PM
នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ពីតំណែង ដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត
05/05/2026 08:05 PM
អារ៉ាប់រួមរឹតបន្តឹងដែនអាកាស ក្រោយមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់
05/05/2026 08:05 PM
ប្រមុខមន្ទីរបញ្ចកោណ៖ អាមេរិកមិនស្វែងរកការប្រយុទ្ធ ដោយប្រតិបត្តិការបណ្តោះអាសន្ន ដើម្បីការពារនាវាទេ
05/05/2026 08:05 PM
កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់ «ភស្តុតាងពីការមានជីវិត»
05/05/2026 07:05 PM
ចិន៖ ទណ្ឌកម្មកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក លើគុយបា គឺ «ខុសច្បាប់»
05/05/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចេញដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយចិន
05/05/2026 07:05 PM