ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ

ព័ត៌មានជាតិ

ឥណ្ឌាបន្តជាទីផ្សារដ៏មានសក្តានុពលសម្រាប់អាស៊ាន, រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកឥណ្ឌា បានបញ្ជាក់ដូច្នេះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកឥណ្ឌាលើកទី១៣

2026/01/31 11:09:55 am        130
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកឥណ្ឌាលើកទី១៣ ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១១, ឯកឧត្តមអគ្គលេខាធិការរងអាស៊ាន, ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំអាស៊ាន ព្រមទាំងប្រតិភូប្រមាណ១០០នាក់ ក្រោមអធិបតីភាពរបស់សហប្រធាន លោកជំទាវ ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន និង ឯកឧត្តម Gajendra Singh Shekhawat រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃសាធារណរដ្ឋឥណ្ឌា។ ឯកឧត្តមរដ្ឋមន្ត្រីហួត ហាក់ បានកត់សម្គាល់ចំពោះវឌ្ឍនភាពវិជ្ជមានដែលសម្រេចបាន ក្រោមក្របខណ្ឌនៃផែនការការងារទេសចរណ៍អាស៊ាន–ឥណ្ឌា ឆ្នាំ២០២៣–២០២៧ ព្រមទាំងការអនុវត្តប្រកបដោយជោគជ័យនៃឆ្នាំទេសចរណ៍អាស៊ាន–ឥណ្ឌា ឆ្នាំ២០២៥។ ក្នុងបរិបទនេះ,កម្ពុជាក៏បានបញ្ជាក់ផងដែរអំពីការអនុវត្តដោយជោគជ័យនៃឆ្នាំទេសចរណ៍ កម្ពុជា–ឥណ្ឌា ឆ្នាំ២០២៤ និង ឆ្នាំ២០២៥ ដែលឥណ្ឌា គឺជាទីផ្សារមួយដ៏មានសក្តានុពលសម្រាប់កម្ពុជា។ ជាពិសេស ការតភ្ជាប់ផ្លូវអាកាសដោយផ្ទាល់ រវាងទីក្រុងភ្នំពេញ និងទីក្រុងញូវដែលី ព្រមទាំងរវាងទីក្រុងសៀមរាប និងទីក្រុងកុលកាតា បានលើកកម្ពស់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងជំរុញលំហូរភ្ញៀវទេសចរឥណ្ឌាឱ្យកើនឡើងបន្ថែមទៀត។ ជាមួយគ្នានេះ, ឯកឧត្តម ហួត ហាក់ ក៏បានថ្លែងផងដែរថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន–ឥណ្ឌាបន្ថែមទៀត យើងមានចំណុចអាទិភាពមួយចំនួនដែលត្រូវយកចិត្តទុកដាក់ រួមមាន៖ ការលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍រួមឱ្យកាន់តែមានប្រសិទ្ធភាព, ការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ផ្លូវអាកាស ផ្លូវសមុទ្រ និងទេសចរណ៍តាមនាវាទេសចរណ៍, ការពង្រឹងកិច្ចសហការលើការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តភាពនិងបរិយាបន្ន, និង ការពង្រឹងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ចំពោះកម្ពុជាគឺជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងបានត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅភ្ញៀវទេសចរឥណ្ឌាបន្ថែមទៀត មកទស្សនាតំបន់ទេសចរណ៍បេតិកភណ្ឌ គោលដៅទេសចរណ៍សាសនា និងគោលដៅទេសចរណ៍ផ្នែកសុខុមាលភាពព្រមទាំងផលិតផលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា។

កម្លាំងអាវុធហត្ថភ្នំពេញបង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ និងប្រើប្រាស់ ចែកចាយបារីអេឡិចត្រូនិច ២ទីតាំងឃាត់ខ្លួនមនុស្ស៩នាក់

2026/01/31 09:25:06 am        1077
ភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ ប្រើប្រាស់បារីអេឡិចត្រូនិច និងអ្នកលក់ចែកចាយបារីអេឡិចត្រូនិច ២ទីតាំង ឃាត់ខ្លួនមនុស្សសរុប ០៩នាក់ ដកហូតម៉ូតូ ០៦គ្រឿង ទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ។ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា ក្រោយទទួលបានបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ០៨:០០នាទី ដល់ម៉ោង ១៤:១០នាទីបានធ្វើការឆ្មក់បង្ក្រាបក្រុមក្មេងទំនើង ០៦នាក់ ដែលតែងធ្វេីសកម្មភាពបង្ហោះម៉ូតូនៅចំណុច បុរី លឹម ឈាងហាក់ ផ្លូវបេតុងលេខ០៦ ផ្ទះលេខ៥៤ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភំ្នពេញ ធ្វើការណែនាំអប់រំ និង ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គម ដោយដកហូតបារីអេឡិចត្រូនិច (វ៉ែប) ចំនួន ០១ដើម និងម៉ូតូ ០៦គ្រឿង ត្រូវយកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្រោមវិធានជំនាញនៅថ្ងៃដដែល កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថខណ្ឌដង្កោ បានបន្តចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ២កន្លែង គឺនៅចំណុចផ្លូវបេតុងកែងផ្សារថ្នល់បត់ ភូមិថ្មី សង្កាត់ដង្កោ និងចំណុចផ្លូវបេតុង ផ្ទះលេខ៧២៣ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភំ្នពេញ ចាប់យកវត្ថុតាង រួមមាន៖ ម៉ាសុីនជក់ចម្រុះម៉ាក ចំនួន ២០៩ ម៉ាសុីន ក្បាលជក់ចម្រុះម៉ាក ចំនួន ១០៥ក្បាល ទឹក Vape (វេប) ចំនួន ២ដប , YOOZ ចំនួន ០២ប្រអប់, ខ្សែពាក់កមួយចំនួនទៀត ព្រមទាំងឃាត់ខ្លួនម្ចាស់ទីតាំងទាំង ០២កន្លែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯនិងអ្នកប្រើប្រាស់បារីអេឡិចត្រូនិច ០១នាក់ ត្រូវបានអប់រំណែនាំ និងធ្វេីកិច្ចសន្យា រួចអោយឪពុកម្តាយមកធានាអោយត្រឡប់ទៅផ្ទះវិញ ។ ដោយឡែកចំពោះ ម៉ូតូ ០៦គ្រឿង ត្រូវបានយកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ៕តារាវុទ្ធី

ក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខ UN, តំណាងកម្ពុជាបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់ការគោរពសន្ធិសញ្ញា និងច្បាប់អន្តរជាតិហើយអំពាវនាវឱ្យភាគីពាក់ព័ន្ធដោះស្រាយជម្លោះដោយសន្តិវិធី និងតុលាការយុត្តិធម៌អន្តរជាតិ

2026/01/31 09:04:23 am        254
នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមកិច្ចប្រជុំ Arria Formula របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ក្រោមប្រធានបទ «ការប្រកាន់ខ្ជាប់នូវការគោរពសន្ធិសញ្ញានានា ដើម្បីថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ» ដែលរៀបចំដោយស្ថានបេសកកម្មអចិន្ត្រៃយ៍ប៉ាគីស្ថាន នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក។ក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តម តំណាងអចិន្ត្រៃយ៍ បានលើកឡើងនូវចំណុចសំខាន់ៗចំនួន៣ ដូចខាងក្រោម៖(១) សន្ធិសញ្ញាផ្តល់នូវភាពច្បាស់លាស់ផ្នែកច្បាប់ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលមានសារៈសំខាន់សម្រាប់ទំនាក់ទំនងអន្តរជាតិប្រកបដោយស្ថិរភាព ព្រមទាំងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។(២) កម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពនានាដែលមានបំណងគេចវេសមិនអនុវត្តកាតព្វកិច្ចតាមសន្ធិសញ្ញាដែលមានអានុភាពគតិយុត្តិ ដោយឈរលើមូលហេតុច្បាប់នៅក្នុងប្រទេស ឬបញ្ហាក្នុងស្រុក។ រដ្ឋមួយ មិនត្រូវប្រើច្បាប់ក្នុងប្រទេសរបស់ខ្លួន ដើម្បីជាលេសបញ្ចប់ ឬដកខ្លួនចេញ ជាឯកតោភាគី ពីសន្ធិសញ្ញាដែលនៅជាធរមាននោះឡើយ។(៣) កម្ពុជាអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ដោះស្រាយជម្លោះដោយសន្តិវិធី និងលើកទឹកចិត្តឱ្យប្រើប្រាស់តុលាការយុត្តិធម៌អន្តរជាតិ ព្រមទាំងអនុវត្តសេចក្តីសម្រេចរបស់តុលាការនេះដោយស្មោះត្រង់ ស្របតាមមាត្រា ៩៤(១) នៃធម្មនុញ្ញអ.ស.ប.។

អាជ្ញាធរ​ខេត្តកំពង់ចាម ហាមពលរដ្ឋកុំទៅក្បែរទីតាំងបាក់ស្រុតច្រាំងទន្លេប្រមាណ១០០ម៉ែត្រនៅក្រុងកំពង់ចាម

2026/01/31 09:03:00 am        514
​ ដេីម្បីបញ្ជៀសគ្រោះថ្នាក់​ អាជ្ញាធរ​ខេត្តកំពង់ចាម អំពាវនាវ​ឲ្យប្រជាពលរដ្ឋកុំទៅក្បែរកន្លែងបាក់ស្រុតច្រាំងទន្លេអស់ជាច្រើនម៉ែត្រ​ កាលពីយប់មិញ​ នៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ គិតត្រឹមម៉ោង១២យប់ថ្ងៃទី៣០ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ ច្រាំងទន្លេកំពង់ចាម បានបន្តបាក់ស្រុត ប្រវែងប្រមាណ១០០ម៉ែត្រ ទទឹងប្រមាណ១០ម៉ែត្រ​ ខណៈ​ទឹកទន្លេមេគង្គខេត្តកំពង់ចាមឆ្នាំនេះ បានហក់ឡើងលឿន និងស្រកចុះទៅវិញក៏លឿន បណ្តាលឱ្យច្រាំងទន្លេជាច្រើនរងការប្រេះស្រុតយ៉ាងដំណំ។ទន្ទឹមនឹងនេះដែរ​ ឯកឧត្ដម​ អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងដាក់ចេញនូវវិធានការបន្ទាន់ ក្នុងការស្តារ និងបញ្ជៀសហានិភ័យ។ ឯកឧត្ដម​អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរសង្កាត់ ក្រុងកំពង់ចាម​ ឲ្យរៀបចំដាក់ស្លាកសញ្ញាគ្រោះថ្នាក់ នៅកន្លែងដែលប្រេះស្រុត និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះការធ្វេីដំណេីរ​ និងប្រកបរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ​ ដើម្បីជៀសវាងគ្រោះថ្នាក់ចំពោះអ្នកធ្វើដំណើរឆ្លងកាត់។ ឯកឧត្ដម​អភិបាលខេត្ត ក៏បានណែនាំដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយម រៀបចំក្រុមការងារចុះសិក្សាស្ថានភាពជាក់ស្តែង ចំពោះករណីនេះ ដើម្បីធ្វើរបាយការណ៍ដាក់ទៅគណៈកម្មការគ្រប់គ្រងគ្រោះមហន្ដរាយថ្នាក់ខេត្ត និងក្រសួងពាក់ព័ន្ធ ដើម្បីជួសជុលកន្លែងប្រេះស្រុតនេះឡើងវិញ ហើយក៏ជាការការពារ កុំឲ្យបាក់ច្រាំងទន្លេកាន់តែខ្លាំង និងមានហានិភ័យកាន់តែខ្ពស់៕

រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជំរុញឲ្យអាចារ្យ អាចារិនី ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌

2026/01/31 08:23:42 am        125
ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ (ជំនាន់ទី៥២) កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានជំរុញឲ្យអាចារ្យ អាចារិនី ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងអនុវត្តទម្រង់ពិធីកម្មនានា ឲ្យបានត្រឹមត្រូវតាមក្បួនតម្រាច្បាប់ពីបុរាណ។លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ (ជំនាន់ទី៥២) ព្រះមន្រ្តីសង្ឃ សិក្ខាកាមជាអាចារ្យ អាចារ្យនី មកពីរាជធានី-ខេត្ត ចំនួន២២៤ អង្គ/នាក់ ក្នុងនោះព្រះសង្ឃ៣៧អង្គ និងស្រ្តី៥នាក់ សិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២៤រូប សិក្សាលើ២៣មុខវិជ្ជា ដោយចែកចេញជា៤ផ្នែកធំៗដូចជា ការគ្រប់គ្រង, វិជ្ជាហោរាសាស្រ្ត, ពិធីបុណ្យសព និងទម្រង់អាពាហ៍ពិពាហ៍ខ្មែរ។ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី មានប្រសាសន៍ថា ក្រោមមត៌កដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបវគ្គបណ្តុះបណ្តាលតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរនេះ អាចប្រព្រឹត្តឡើងទៅបានដោយភាពរលូន និងជាបន្តបន្ទាប់ គឺអាស្រ័យដោយព្រះរាជាណាចក្រកម្ពុជាយើង ជាប្រទេសដែលមានស្ថិរភាពនយោបាយ មានសិទ្ធិសេរីភាពខាងជំនឿសាសនា និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងបរិការណ៍នេះ ការតម្រង់ទិស តាមរយៈការបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យ អាចារិនីខ្មែរ ទើបជាយន្តការចាំបាច់ និងមានសារៈសំខាន់ណាស់ សម្រាប់ឱ្យការរៀបចំពិធីមង្គល និងពិធីបុណ្យផ្សេងៗ មានភាពរលូន អនុលោមតាមក្បួន តម្រាពីបុរាណ និងឯកសារដែលមាននៅសេសសល់ ហើយក៏ដើម្បីធានាដល់ការអភិរក្ស និងអភិវឌ្ឍប្រពៃណីទំនៀមទម្លាប់មរតកដូនតាយើងឱ្យបានគង់វង្ស និងមានគុណភាព ដើម្បីដឹកនាំពិធីបុណ្យ តាមបែបព្រះពុទ្ធសាសនាផង និងទំនៀមទម្លាប់ពីបុរាណផង ព្រោះពិធីទាំងនេះ ចាំបាច់ទាមទារឱ្យមានបណ្ឌិតជន អ្នកចេះដឹងជួយដឹកនាំដល់សាធារណជន ឱ្យ អនុវត្តបានត្រឹមត្រូវ លើគោលឯកភាពគ្នាមួយ ហើយអ្នកចេះដឹងនោះ លោកហៅថា “អាចារ្យ”។  ឯកឧត្តមបណ្ឌិត ចាយ បូរិន បានរំលឹកផងដែលថា ឫសគល់បញ្ញវ័ន្ត អ្នកប្រាជ្ញ បណ្ឌិត ដែលជាអ្នកចេះដឹង មិនថាជាព្រះសង្ឃ ឬគ្រហស្ថ អាចារ្យ អាចារិនី រួមទាំងប្រជាពលរដ្ឋទូទៅ ត្រូវបានធ្វើគត់ កាប់សម្លាប់គ្មានត្រាប្រណីនៅក្នុងរបបខ្មែរក្រហម ប៉ុន្តែក្រោយពីប្រទេសជាតិ និងប្រជាជន ត្រូវបានរំដោះពីនឹមប្រល័យពូជសាសន៍ ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងព្រះពុទ្ធសាសនា ពាហិរសាសនា ប្រពៃណី ទំនៀមទម្លាប់ ត្រូវបានស្ដារឡើងវិញពីចំណុចសូន្យ។ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល គ្រប់នីតិកាល នៃរដ្ឋសភា គ្រប់វិស័យត្រូវបានស្ដារនិងអភិវឌ្ឍរហូតធ្វើឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ៕អត្ថបទ រដ្ឋា

រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ) អនុម័តផែនការការងារសហប្រតិបត្តិការអាស៊ានបូកបីឆ្នាំ ២០២៦-២០៣០ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៥

2026/01/31 08:11:42 am        175
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៥ (ចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ) ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១១ , ឯកឧត្តមអគ្គលេខាធិការរងអាស៊ាន, ប្រធានគណៈប្រតិភូមកពីប្រទេសចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ ព្រមទាំងអគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន, អាស៊ាន-ជប៉ុន, អាស៊ាន-កូរ៉េ សរុបប្រមាណ ១៧០ រូប។ សហប្រធាននៃកិច្ចប្រជុំនេះ គឺលោកជំទាវ ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន និង ឯកឧត្តម MANABU NAGAI អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ សាធារណរដ្ឋការ និង ទេសចរណ៍នៃប្រទេសជប៉ុន។ នាឱកាសនៃកិច្ចប្រជុំនេះ, ឯកឧត្តមហួត ហាក់ បានកត់សម្គាល់អំពីលទ្ធផលដែលសម្រេចបានកាលពីអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៤ កាលពីឆ្នាំ២០២៥ តាមរយៈវឌ្ឍនភាពដែលសម្រេចបានក្រោមផែនការការងារអាស៊ានបូកបី  និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលអាស៊ាន–ចិន, អាស៊ាន–ជប៉ុន, និង អាស៊ាន–កូរ៉េ សម្រាប់ការចូលរួមចំណែកនៅក្នុងលទ្ធផលការងារប្រកបដោយផ្លែផ្កានេះ។ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ចិន, ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តគាំទ្ររបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងក្នុងការជំរុញលំហូរនៃកំណើនភ្ញៀវទេសចរចិនមកកម្ពុជា ស្របពេលដែលប្រទេសទាំងពីរប្រារព្ធឆ្នាំទេសចរណ៍ កម្ពុជា–ចិន ២០២៥។ ជាមួយគ្នានេះផងដែរ កម្ពុជាបានអនុវត្តគម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងពេលសាកល្បង ៤ ខែ (ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦)។ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ជប៉ុន, កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលទ្ធផលវិជ្ជមានដែលសម្រេចបាន តាមរយៈការចូលរួមវេទិកាសំខាន់ៗ រួមមាន ពិព័រណ៍ទេសចរណ៍ EXPO Japan និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី៨ ដែលបានប្រព្រឹត្តទៅនៅខេត្ត Aichi កាលពីខែកញ្ញា ឆ្នាំ២០២៥។ សូមបញ្ជាក់ជូនថា ជំហានសំខាន់មួយត្រូវបានសម្រេច ដោយមានការបើកដំណើរការជើងហោះហើរត្រង់លើកដំបូង រវាងទីក្រុងភ្នំពេញ និងទីក្រុងតូក្យូ នៅខែតុលា ឆ្នាំ២០២៥ ដែលបានពង្រឹងការតភ្ជាប់ និងសម្រួលដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-សាធារណរដ្ឋកូរ៉េ, ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកម្ពុជាយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ ចំពោះការគាំទ្រជាបន្តបន្ទាប់របស់សាធារណរដ្ឋកូរ៉េ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន–កូរ៉េ ក្រោមការអនុវត្តផែនការសកម្មភាព អាស៊ាន–កូរ៉េ, និយាយជារួម, និងនិយាយដោយឡែក កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-សាធារណរដ្ឋកូរ៉េ។ ក្នុងន័យនេះ តាមរយៈការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងសេអ៊ូល ឆ្នាំ២០២៥ និងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម KIM JAE-SHIN អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ទទួលបានលទ្ធផលគួរជាទីកត់សម្គាល់។ កម្ពុជាសូមស្វាគមន៍កិច្ចសហប្រតិបត្តិការលើការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM trips) របស់សារព័ត៌មាន និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម ដើម្បីបន្ថែមការយល់ដឹង និងលើកកម្ពស់រូបភាពកម្ពុជា ជាគោលដៅទេសចរណ៍មានសុវត្ថិភាព ទាក់ទាញ និងសម្បូរបែបសម្រាប់ភ្ញៀវទេសចរកូរ៉េ។ជារួម, ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំប្រទេសដៃគូទាំងបី ក្នុងការបន្តកសាងសមត្ថភាពសម្រាប់អ្នកជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍, ការផ្សព្វផ្សាយរួមគ្នា, ដំណើរទស្សនកិច្ចសិក្សា (FAM trips) របស់សារព័ត៌មាននិងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម,  ព្រមទាំងការរៀបចំកម្មវិធីនិងព្រឹត្តិការណ៍ទេសចរណ៍រួមគ្នា។ជាមួយគ្នានេះដែរ អង្គប្រជុំបានអនុម័តផែនការការងារសហប្រតិបត្តិការអាស៊ានបូកបីឆ្នាំ ២០២៦-២០៣០ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងអាស៊ាន ជាមួយប្រទេសចិន, ជប៉ុន និង សាធារណរដ្ឋកូរ៉េ។

ឯកឧត្តម ហ៊ុន ម៉ានី៖តាមរយៈការគោរពអភិក្រម «ពង្រឹង ជាជាងពង្រីក» ពុំមានក្រសួង ស្ថាប័នណាមួយពង្រីករចនាសម្ព័ន្ធនោះទេ

2026/01/31 07:59:00 am        199
ភ្នំពេញ៖តាមរយៈការគោរពអភិក្រម «ពង្រឹង ជាជាងពង្រីក» ពុំមានក្រសួង ស្ថាប័នណាមួយពង្រីក រចនាសម្ព័ន្ធនោះទេ។ នេះជាលទ្ធផលនៃការកែទម្រង់រដ្ឋបាលសាធារណៈ ដែលកំពុងលេចចេញជាបន្តបន្ទាប់។នេះជាការបញ្ជាក់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តាមបណ្តាញសង្គមហ្វេសប៊ុកកាលនារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ។ឯកឧត្តម បានថ្លែងថា ក្រោយការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ជំហានទី១ បានបញ្ចប់អនុក្រឹត្យនៃការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួង ស្ថាប័ន បានដាក់ចេញជាបន្តបន្ទាប់។ ថ្ងៃនេះ លេខាធិការដ្ឋាននៃគណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) កំពុងពិនិត្យ និងពិភាក្សាជាបន្តសម្រាប់ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងផែនការ។ឯកឧត្តមបន្តថា យើងមានប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលជាកេរមរតកដ៏ប្រពៃរបស់អ្នកជំនាន់មុន និងដែលបានដោះស្រាយបញ្ហាសង្គម នយោបាយ ជាច្រើនរួចមកហើយ តែផ្អែកលើបរិបទនយោបាយសាកល និងតំបន់ រួមទាំងស្ថានភាពក្នុងប្រទេស យើងមានភាពចាំបាច់ ត្រូវបន្តកែទម្រង់រដ្ឋបាលសាធារណៈរបស់យើង ដោយសម្រួចមុំ ដើម្បីភាពធន់ វិបុលភាព និង រដ្ឋបាលសាធារណៈកម្ពុជាទៅថ្ងៃអនាគត។ កិច្ចការដែលយើងកំពុងពិភាក្សាពេលនេះ ជាផ្នែកមួយនៃលទ្ធផលកែទម្រង់រដ្ឋបាលសាធារណៈរបស់យើង។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា កន្លងមក មិនថាសេចក្តីព្រាងអនុក្រឹត្យទាំងពីរខាងលើ ឬអនុក្រឹត្យផ្សេងៗទៀត នោះទេ រាល់ការរៀបចំឯកសារបទដ្ឋាននីមួយៗ ត្រូវឆ្លងកាត់កិច្ចប្រជុំ ពិភាក្សាជាច្រើនលើក ច្រើនសារ និងគ្រប់កម្រិតបច្ចេកទេសទាំងអស់រវាងក្រសួងមុខងារសាធារណៈ និងគ្រប់ភាគីពាក់ព័ន្ធធ្វើយ៉ាងណា រកចំណុចឯកភាពរួម ហើយអាចបំពេញកិច្ចការដាច់គ្នា ច្បាស់លាស់ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន មិនឱ្យមានភាពត្រួតស៊ីគ្នា មិនជាន់សមត្ថកិច្ចគ្នា តែជាការប្រទាក់ក្រឡាគ្នា បំពេញឱ្យគ្នាទៅវិញទៅមក ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ឈរលើអភិក្រម «ពង្រឹងជាជាងពង្រីក» និង «រៀបចំផ្ទះឱ្យរៀបរយ»។

ក្រសួងមុខងារសាធារណៈជួបជាមួយក្រសួងស្ថាប័នចំនួន៥ ដើម្បីពិភាក្សាគ្នាឆ្ពោះទៅការបន្តចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង

2026/01/31 07:53:17 am        131
នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាការងារបច្ចុប្បន្នភាពរចនាសម្ព័ន្ធអង្គភាព និងទិន្នន័យមន្ត្រី នៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃក្រសួង ស្ថាប័នចំនួន៥ រួមមាន៖ ១)ក្រសួងកិច្ចការនារី ២)ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៣)ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៤)ក្រសួងទេសចរណ៍ ៥)ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។គួររម្លឹកថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនេះ គឺដើម្បីប្រមូលបានទិន្នន័យច្បាស់លាស់ទាំងរចនាសម្ព័ន្ធ ទាំងចំនួនមន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែង។ ទាំងនេះនឹងនាំមកនូវផលប្រយោជន៍ និងភាពច្បាស់លាស់ ក្នុងការគ្រប់គ្រងរដ្ឋបាលសាធារណៈ និងជាដំណើរការនៃការពង្រឹងសមត្ថភាពស្ថាប័ន នៃការគ្រប់គ្រងរដ្ឋបាលសាធារណៈ។ ការធ្វើជំរឿនមន្ត្រីនេះ មានដំណាក់កាលសំខាន់ៗចំនួន២ គឺ ដំណាក់កាលទី១ គឺការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធតាមប្រព័ន្ធឌីជីថល និងដំណាក់កាលបន្ទាប់ គឺការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមអង្គភាពគោលដៅនីមួយៗ មុននឹងឈានដល់ការអនុវត្តនីតិវិធីជាបន្ត៕

តំណាងសម្តេចនាយករដ្ឋមន្រ្តីជំរុញឱ្យមានការចូលរួមទប់ស្កាត់ការបំពុលបរិស្ថានឱ្យបានកាន់តែប្រសើរឡើងថែមទៀត

2026/01/31 07:46:41 am        119
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ក្នុងឋានៈតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថានឆ្នាំ២០២៥ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបបរិស្ថាន បានជំរុញឱ្យ មានការចូលរួមថែមទៀតគោរពច្បាប់បរិស្ថាន ដើម្បីចូលរួមទបស្កាត់ការបំពុលការបំពុលទឹក ដី និងខ្យល់។  ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងាររបស់ក្រសួងបរិស្ថាន បានទទួលបានពីការដាក់ចេញនូវយុទ្ធនាការ និងផែនការសកម្មភាពនានា ដែលកៀរគរនិងជំរុញឱ្យអ្នកពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍ប្រជាពលរដ្ឋ និងវិស័យឯកជន បានប្តេជ្ញាចិត្តខ្ពស់ និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់រួមគ្នា លើការងារអភិរក្ស គ្រប់គ្រង និងអភិវឌ្ឍវិស័យបរិស្ថាន និងធនធានធម្មជាតិយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ជាពិសេស ការចូលរួមកសាង ភាពស្អាត និងពង្រីកភាពបៃតង ប្រកបដោយចីរភាព នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន សម្រាប់អនាគត។សូមបញ្ជាក់ថានៅក្នុងឆ្នាំ២០២៦ ក្រសួងបរិស្ថាន ដាក់ចេញនូវផែនការសកម្មភាព ដើម្បីធ្វើទំនើបកម្មប្រព័ន្ធវិនិច្ឆ័យការបំពុល ដើម្បីធានាសុក្រឹតកម្មបរិស្ថានកិច្ច។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថាក្រសួងបរិស្ថានបន្តពង្រឹងការអនុវត្តច្បាប់ លើការងារត្រួតពិនិត្យការបំពុលបរិស្ថាននិងការលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងពីយកចិត្តទុកដាក់អនុវត្តច្បាប់លើក្រុមហ៊ុន ដែលបង្ហូរទឹកកខ្វក់ ដោយមិន បានធ្វើប្រព្រឹត្តកម្មជាមុន ចូលទៅក្នុងប្រភពទឹកសាធារណៈ និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចាត់វិធាន ការតឹងរ៉ឹង ទៅលើក្រុមហ៊ុនល្មើសទាំងនោះ ឱ្យអនុវត្តច្បាប់ ដើម្បីជាការស្មើភាពគ្នាជាមួយក្រុមហ៊ុន ដទៃទៀត ដែលគោរពច្បាប់។គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថានបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងបានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីក្រុមហ៊ុន រោងចក្រនិងសហគ្រាសនានានៅកម្ពុជា មិនឱ្យមាន ការបំពុលដល់តំបន់ទឹកសាធារណៈ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបរិស្ថាន នៅកម្ពុជាបានជាង២០ លានម៉ែត្រគូប៕

កម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍

2026/01/30 06:53:21 pm        122
នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦, ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលសិទ្ធិប្រទានពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ជាមួយ ដាតុ អាប់ឌុល ម៉ាណាវ មេតទុសស៊ីន រដ្ឋមន្ត្រីក្រសួងធនធានចម្បង និងទេសចរណ៍ព្រុយណេ តំណាងរាជរដ្ឋាភិបាលនៃព្រះចៅស៊ុលតង់ និង យ៉ាង ឌី-ពឺទួន នៃប្រទេសព្រុយណេ ដារូស្សាឡាម។អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណង៖ (១) ធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងភាគីទាំងពីរ ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី, (២) ផ្លាស់ប្តូរការអនុវត្ត និងបទពិសោធល្អៗក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍, (៣) ជំរុញបន្ថែមនូវការតភ្ជាប់រវាងប្រទេសទាំងពីរ, (៤)  ធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍, និង (៥) លើកទឹកចិត្តបន្ថែមលើការផ្លាស់ប្តូរដំណើរទស្សនកិច្ចសិក្សាស្វែងយល់ និងដំណើរទស្សនកិច្ចផ្លូវការនៃវិស័យសាធារណៈ និងឯកជន។តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ កម្ពុជា និង ព្រុយណេ រំពឹងថានឹងមានកំណើននៃលំហូរភ្ញៀវទេសចរទ្វេទិសរវាងនៃប្រទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរពីប្រទេសទី៣ ជាពិសេសប្រទេសកាន់សាសនាអ៉ីស្លាម។ សូមបញ្ជាក់ជូនថា កម្ពុជា បានត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំគោលដៅទេសចរណ៍មូស្លីម, មូលដ្ឋានអាជីវកម្មទេសចរណ៍មូស្លីម និងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជូន ទេសចរមូស្លីម តាមរយៈការដាក់ចេញផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម(២០២៣-២០២៧), ស្តង់ដាមូស្លីមហ្រ្វែនលី សៀវភៅមូស្លីមហ្វ្រែនលីកម្ពុជា និងស្តង់ដាផលិតផលហាលឡាលកម្ពុជា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM
កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់
05/09/2026 06:05 PM
ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស
05/09/2026 06:05 PM
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
05/09/2026 05:05 PM
ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២
05/09/2026 05:05 PM
លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM