ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ

ព័ត៌មានជាតិ

ផ្លូវជនបទនៅទូទាំងប្រទេស បានកំពុងស្ថាបនាជាបន្តបន្ទាប់ ក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ

2026/01/30 05:10:02 pm        70
ផ្លូវជនបទនៅទូទាំងប្រទេស ដែលស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងស្តារ និងស្ថាបនាជាបន្តបន្ទាប់ ដើម្បី ជំរុញបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឲ្យមានភាពប្រទាក់ក្រឡា និងរឹងមាំ ព្រោះផ្លូវជាសរសៃឈាមដែលតភ្ជាប់ ជំរុញនូវគ្រប់ អន្តរវិស័យ ជាពិសេសនៅក្នុងចលនាសេដ្ឋកិច្ចជាតិ។ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង នូវគ្រប់ ហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ដ ជាពិសេសការស្ថាបនាផ្លូវជនបទ ដើម្បីបង្ករភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើ ដំណើរចំណេញពេលវេលា កាត់បន្ថយការចំណាយលើការដឹកជញ្ជូនសម្ភារៈកសិផល និងសម្រួលដល់ការធ្វើអាជីវកម្មផ្សេងៗសម្រាប់ ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ជុំវិញការស្ថាបនាផ្លូវ និងសំណង់សិល្បការ្យនេះ, ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ លូ និងផ្លាកឈ្មោះផ្លូវចំនួន ២គម្រោង ស្ថិតនៅខេត្តកោះកុង។ ជុំវិញការងារស្ថាបនា ការស្តារ និងការថែទាំផ្លូវ គឺជាការវិនិយោគចាំបាច់ របស់រាជរដ្ឋាភិបាល ព្រោះផ្លូវជាសរសៃឈាមដែលតភ្ជាប់ជំរុញនូវគ្រប់អន្តរវិស័យ នៅក្នុងចលនាសេដ្ឋកិច្ច និងក៏ដូចជាការលើកកម្ពស់ ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីករបស់ប្រជាពលរដ្ឋនៅតាមជនបទផងដែរ។ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងលើការងារស្ថាបនា និងការថែទាំរសុពលភាព ដោយរក្សានូវគុណភាពផ្លូវបានល្អប្រសើរ ស្របតាមការយកចិត្តទុក ដាក់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបាននិងកំពុងលើកកម្ពស់កម្រិតគុណភាពផ្លូវ សំដៅធានាបានការប្រើប្រាស់យូរអង្វែង សម្រាប់ ជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល។សូមបញ្ជាក់ថា ផ្លូវដែលគណៈកម្មការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃរួមមាន៖ គម្រោងទី១- ការងារស្ថាបនាផ្លូវក្រាលដីល្បាយ ក្រួសចំនួន ១ខ្សែ មាន២កំណាត់ ប្រវែងសរុប ២ ២០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ, សាងសង់លូប្រអប់មុខពីរចំនួន២កន្លែង, លូមូលមុខបី ចំនួន៣កន្លែង, លូមូលមុខពីរចំនួន១កន្លែង, លូមូលមុខមួយចំនួន៤កន្លែង, និងផ្លាកឈ្មោះផ្លូវចំនួន២កន្លែង, សម្រាប់បម្រើការងារ សាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ចំណែកគម្រោងទី២- ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ២ ៣០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ, សាងសង់លូប្រអប់ មុខបីចំនួន២កន្លែង, លូប្រអប់មុខពីរចំនួន១កន្លែង, លូមូលមុខបីចំនួន២កន្លែង, និងលូមូលមុខពីរចំនួន១កន្លែង ស្ថិតនៅភូមិបឹងឃុន ឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គម្រោងទាំងពីរនេះអនុវត្តដោយនាយកដា្ឋនវិស្វកម្ម ក្រសួងការពារជាតិ៕អត្ថបទ៖ សុន រ៉ាឌី

មន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី

2026/01/30 04:26:06 pm        163
ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ នៃរដ្ឋសភា នៅថ្ងៃទី២៧ ខែមករា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ ក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពីគ្រោះថ្នាក់គ្រឿងញៀន (ASEAN Inter-Parliamentary Assembly Advisory Council on Dangerous Drugs – (AIPACODD) ចាប់ថ្ងៃទី២៧ ដល់ ៣០ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ។គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ បានពិភាក្សា និងសិក្សាលើការកែទម្រង់ AIPACODD ឱ្យទៅជាយន្តការថ្មី ដែលមានវិសាលភាពទូលំទូលាយជាងមុន ដើម្បីឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់រូបភាព រួមមាន៖ បទល្មើសបច្ចេកវិទ្យា ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ឱ្យស្របតាមចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥។ឯកឧត្តម ទី សុគន្ធ បានចូលរួមចែករំលែកមតិយោបល់នៅក្នុងគ្រប់សម័យប្រជុំ និងផ្តោតលើចំណុចសំខាន់ៗ មួយចំនួន ដូចជា៖ ការពង្រឹងការឆ្លើយតបតាមផ្លូវច្បាប់ ចំពោះការគំរាមកំហែងដែលកំពុងកើតមាន ក៏ដូចជាការបង្កើតយន្តការតំបន់ ដើម្បីដោះស្រាយបទល្មើសឆ្លងដែន។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា “ការឈ្លានពានដោយប្រដាប់អាវុធ និងអំពើហិង្សាឆ្លងដែនរបស់កងទ័ពថៃមកលើប្រទេស និងប្រជាពលរដ្ឋខ្មែរ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងជាការគំរាមកំហែងឆ្លងដែន ដែលប៉ះពាល់ដល់ស្ថិរភាពតំបន់ និងមជ្ឈភាពអាស៊ាន”។ គណ:ប្រតិភូរដ្ឋសភាកម្ពុជា បានអំពាវនាវឱ្យមានការគោរព និងអនុវត្តតាមច្បាប់អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនទាំងអស់ តាមរយៈកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ហើយជៀសវាងការប្រើប្រាស់កម្លាំងយោធាឈ្លានពាន ដែលប៉ះពាល់ដល់សន្តិសុខ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋជា សមាជិកនីមួយៗ ដូចមានចែងក្នុងធម្មនុញ្ញសហប្រជាជាតិ សន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិនានា៕

តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ

2026/01/30 04:20:31 pm        120
ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាលេខាធិការគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថានធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ ស្ថិតនៅឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម លន់ លឹមថៃ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងគ្រប់ទីកន្លែង។ ឯកឧត្តម បានថ្លែងថា អំណោយទាំងនោះអាចសម្រាលទុក្ខលំបាកបងប្អូនបានមួយកម្រិត ហើយជាការបង្ហាញ ការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋគ្រប់រូប ក្នុងនាមជាតំណាងរាស្ត្រ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ រាល់ពេលមានទុក្ខលំបាក ហើយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងខិតខំបំពេញការខ្វះខាតដូចភ្លៀងរលឹម ជាពិសេសក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ទន្ទឹមនេះឯកឧត្តម បានថ្លែងនូវការកោតសរសើដល់អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ដែលបានខិតខំបំពេញការងារបំរើប្រជាពលរដ្ឋ និងសូមឱ្យបង្កើននូវការខិតខំជួយមន្ថែម ទៀតទៅលើគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីលុបបំបាត់នូវបញ្ហាអបាយមុខ និងភាពអសន្តិសុខនានា ដែលធ្វើឱ្យរាំងស្ទះដល់ដំណើរការរីកចម្រើនរបស់ភូមិ ឃុំ ក៏ដូចជា សង្គមជាតិយើងទាំងមូល។ ឯកឧត្តម លន់ លឹមថៃ ក៏បានលើកឡើង អំពីការវិវត្តថ្មីៗ នៃសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលជាដើមហេតុនាំឱ្យប៉ះពាល់ដល់បញ្ហាផ្លូវចិត្ត និងបញ្ហាជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលធ្លាប់រស់យ៉ាងសុខក្សេមក្សាន្តតាមខ្សែបន្ទាត់ព្រំដែន។ ឯកឧត្តម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើង ត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីជាកម្លាំងជាតិដ៏រឹងមាំ ជាពិសេស យើងត្រូវជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយ ក៏ដូចជាពង្រឹងសន្តិភាព និងបន្តការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។ ឯកឧត្តម បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំប្រកបកិច្ចការងារ ដើម្បីកែប្រែជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ជាពិសេស ត្រូវអប់រំកូនចៅឱ្យបានទៅសិក្សារៀនសូត្រទទួលបានចំណេះជំនាញជួយដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមទាំងមូល និងសូមថែទាំសុខភាពឱ្យបានល្អ ប្រកាន់ខ្ជាប់នូវអនាម័យ ជាពិសេស ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់អំពីបញ្ហាអគ្គីភ័យ ព្រោះរដូវនេះ ជារដូវប្រាំងដែលងាយបង្កឱ្យកើតជាគ្រោះអគ្គីភ័យ ជាយថាហេតុក៏ថាបាន។ ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្ដម លន់ លឹមថៃ បានផ្តល់សម្ភារៈ និងថវិកាជូនពលរដ្ឋជួបការលំបាកទាំង ៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម ទឹកត្រី ១យួរ មី ១កេស សម្ភារៈប្រើប្រាស់ ១ឈុត និងថវិកាចំនួន ២ម៉ឺនរៀល។ ជូនប្រជាការពារចំនួន ៦នាក់ និងមេភូមិចំនួន ១៤នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ២ម៉ឺនរៀល។ សរុបការចំណាយថវិកាអស់ចំនួន ១៤,១០០,០០០រៀល៕

អភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត

2026/01/30 03:56:35 pm        124
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ស្នើរដល់គ្រប់សាលារៀនទាំងអស់ទាំងរដ្ឋ និងឯកជន ទូទាំងខេត្តកណ្ដាល មិនត្រូវប្រើប្រាស់វិធានការលុបឈ្មោះសិស្សចេញពីសាលាទេ តែត្រូវចាត់ទុកថានេះគឺជាការខ្វះខាតរបស់យើងទាំងអស់គ្នាក្នុងការអប់រំសិស្សានុសិស្ស។ ប្រសិនបើយើងបណ្ដេញពួកគាត់ចេញពីសាលា ពួកគាត់ទៅនៅក្នុងសង្គមដោយមិនបានសិក្សា ធ្វើឱ្យគាត់អាចក្លាយទៅជាក្មេងទំនើង ឬអ្នកបង្កបញ្ហាផ្សេងៗទៅដល់សង្គមរបស់យើង។ ការស្នើរឡើងយ៉ាងដូច្នេះក្នុងឱកាសដែលឯកឧត្តមអភិបាលអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល។ ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា៖ បើសិនសិស្សានុសិស្សល្មើសវិន័យនៅក្នុងសាលា ឬអវត្តមានញឹកញាប់ ឬច្រើនដងពេក ត្រូវខិតខំទំនាក់ទំនងទៅឪពុកម្ដាយ ឬអាណាព្យាបាល ដើម្បីអូសទាញពួកគាត់ឲ្យមកសិក្សាបន្ត ដើម្បីជំរុញការបណ្ដុះបណ្ដាល និងការសិក្សារៀនសូត្ររបស់ពួកគាត់បន្ថែមទៀត។ ប៉ុន្តែប្រសិនបើពួកគេមកបង្កហិង្សានៅក្នុងសាលា ឬបញ្ហាប្រឈមផ្សេងៗដែលល្មើសនឹងច្បាប់ នោះទុកឱ្យច្បាប់ជាអ្នកអនុវត្តចំពោះពួកគេ ប៉ុន្តែក្នុងករណីខុសវិន័យ ឬមានអវត្តមានញឹកញាប់ ត្រូវខិតខំពន្យល់ពួកគាត់ និងអូសទាញពួកគាត់ឲ្យមកបន្តការសិក្សាបន្តទៀតកុំឲ្យពួកគាត់បោះបង់ចោលការសិក្សាឡើយ។ ស្ថិតក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ កិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងរាល់ ដៃគូពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាបំពេញភារកិច្ចយ៉ាងសកម្ម។ ការខិតខំប្រឹងប្រែងទាំងនេះ បានធ្វើឲ្យវិស័យ អប់រំ យុវជន និងកីឡា ក្នុងខេត្តកណ្តាល មានការអភិវឌ្ឍរីកចម្រើនទាំងលើផ្នែក ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគុណភាព នៃការអប់រំ ជាខេត្តដែលមានសិស្សជាប់ និទ្ទេស A ច្រើនជាងគេបំផុត ចំណាត់ថ្នាក់លេខ ២ ទូទាំងប្រទេស បន្ទាប់ពីរាជធានីភ្នំពេញ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ កន្លងទៅ។អត្ថបទ៖ សៅ យ៉ាម៉ង់

‎មន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ

2026/01/30 03:39:08 pm        154
‎ថ្ងៃទី៣០ មករា ឆ្នាំ២០២៦ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឃើញប្រភេទត្រីបាឡែន១ក្បាលបានហែលនៅខាងមុខឆ្នេរតាបារាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ។ ‎ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងនាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចាត់តាំង លោក ញ៉ែម វណ្ណា នាយរងផ្នែកជលផលទំនប់រលក និងលោក ខៀវ ថា ប្រធានក្រុមអធិការកិច្ចជលផលខណ្ឌ ដើម្បីចុះពិនិត្យ និងជួយអន្តរាគមន៍ ប៉ុន្តែនៅពេលក្រុមការងារទៅដល់ទីតាំងនោះ ប្រភេទត្រីបាឡែនបានហែលចេញឆ្ងាយពីឆ្នេរទៅសមុទ្រក្រៅបាត់។ ខណៈនៃមន្ត្រីជលផល បានជួបសាកសួរព័ត៌មាន លោកពូ បារាំង ម្ចាស់រីសតឆ្នេរ បានឱ្យដឹងថាត្រី បាឡែនបានឡើងឆ្នេរនៅពេលព្រឹក បន្ទាប់មកហែលដេញចាប់ចំណីតាមបណ្តោយខាងមុខឆ្នេរ ក៏បណ្តែតខ្លួនចេញក្រៅ។ តាមការអង្កេតរបស់គាត់ ត្រីបាឡែននោះមានប្រវែងប្រហែល១២ម៉ែត្រ ហើយមានសុខភាពល្អ ហើយនេះជាលើកទី១ ហើយដែលឃើញវត្តមានវានៅឆ្នេរនេះ។ ដើម្បីឱ្យប្រាកដត្រីបាឡែនមានសុវត្ថិភាព មន្ត្រីជលផលបានរងចាំអង្កេតនៅទីនោះរយៈពេល ៣ទៅ៤ម៉ោងទើបចាកចេញពីឆ្នេរនោះ។តាមការសន្និដ្ឋាននេះបណ្តាលមកពីតំបន់មានបរិស្ថានល្អ មានចំណីច្រើនសម្រាប់ប្រភេទបាឡែន ដូចជាគី កូនត្រីតូចៗ ធ្វើឱ្យវាតាមចាប់ចំណី។

កម្ពុជា-ទីម័រ ពិភាក្សាគ្នាពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងក្របខណ្ឌតំបន់ និង​អាស៊ាន

2026/01/30 02:02:57 pm        229
កម្ពុជា និងទីម័រឡេស្ដេ បានពិភាក្សាគ្នាអំពីការពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និង​ទីម័រ​ឡេស្តេ ក្នុងក្របខណ្ឌតំបន់ និងក្របខណ្ឌអាស៊ាន និង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ស្ថាន​តំណាង​នៃ​ប្រទេសទាំងពីរ។ការពិភាក្សានេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្នុង​ជំនួប​សម្ដែង​ការ​គួរ​សម​រវាង​ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េជាមួយ ឯកឧត្តម António de Sá Benevides ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅ​ស្ថាន​ទូត​ទីម័រ​ឡេស្តេ ក្នុងទីក្រុងសេអ៊ូល។ក្នុងជំនួបនោះ ឯកឧត្តម ឯកអគ្គរាជ​ទូត​បាន​សម្តែង​ការ​អបអរ​សាទ​រ​សារ​ជា​ថ្មី​ចំពោះ​សាធារណ​រ​ដ្ឋ​ទី​ម័រ​ឡេស្តេ​ដែលបានចូលជាសមាជិកអាស៊ានទី១១ កាលពីចុងខែតុលា ឆ្នាំ២០២៥ កន្លង​ទៅ​នេះ ​ដែលវាបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយផ្លែផ្ការបស់រដ្ឋាភិបាល និង​ប្រជា​ជន នៃប្រទេសទីម័រឡេស្តេ។ សូមជម្រាបជូនផងដែរថា កាលពីខែកញ្ញាឆ្នាំ២០២៥កន្លងទៅ កម្ពុជា និងទីម័រឡេស្ត បាន​ឯក​ភាព​គ្នា​ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ជា​ពិសេ​សកា​រពិនិត្យលទ្ធភាពជំរុញកសិ-ពាណិជ្ជកម្ម ការធានាសន្តិសុខស្បៀង និងការផ្លាស់​ប្តូរ​កម្ម​សិក្សា​កសិករ​ប្រទេសទាំងពីរ៕

ពលរដ្ឋសាទរចំពោះវិធានការរបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/01/30 01:55:25 pm        208
ប្រជាពលរដ្ឋ បង្ហាញការគាំទ្រចំពោះវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការកម្ចាត់បទឧក្រិដ្ឋឆបោក តាមអនឡាញ ពិសេសបន្ទាប់ពីសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាន​បញ្ជាក់​ថា ​កម្ពុជា គឺជាឋានរក​សម្រាប់​ជន​បរទេស​ទាំងឡាយ​ណា​ដែល​ចង់​មក​ធ្វើ​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​ប្រព័ន្ធបច្ចេក​វិទ្យា។ បន្ទាប់ពីមានការផ្ញើរសារដ៏មានសារសំខាន់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះ​រា​ជា​ណាចក្រកម្ពុជារួចមក ប្រជាពលរដ្ឋ បានមើលឃើញយ៉ាងច្បាស់ថា សម្តេចជា​ថ្នាក់​ដឹក​នាំ​កំពូល​ ដែលចង់ឲ្យប្រទេសជាតិ និងសង្គម​ជាតិ​មាន​ភាព​រីក​ចម្រើន​ល្អប្រ​សើរ​តាម​រយៈ​ផ្លែផ្កា​វិជ្ជមាន​នានា​របស់ជាតិ ជាជាងការរីកចម្រើន ឬល្បីរន្ទឺដោយអំពើឧក្រិដ្ឋកម្មទុច្ចរិត។ ប្រជាពលរដ្ឋកម្ពុជា ក៏សម្តែងនូវការគាំទ្រខ្ពស់ចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុង​ការ​បោស​សម្អាតឧក្រិដ្ឋទាំងឡាយ ដែលបានបង្កអសន្តិសុខ និងអស្ថេរភាពដល់ប្រទេសជាតិ ពិសេស​ឧក្រិដ្ឋកម្មបច្ចេកវិទ្យា។គួរបញ្ជាក់ថា ក្នុងរយៈពេលជិត០១ខែ នៃដើមឆ្នាំ២០២៦នេះ កម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ទូទាំង​ប្រទេស មិនបានបន្ថូរបន្ថយដៃ ក្នុងការស្រាវជ្រាវបង្ក្រាប និងទប់ស្កាត់ ចំពោះអំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams) នោះឡើយ ពោលនៅតែ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​បោស​សម្អាត​ឧក្រិដ្ឋកម្មទាំងនេះឲ្យបានស្អាតល្អ ដើម្បីធានាបានសន្តិសុខ និងស្ថេរភាពក្នុង​សង្គម​ជាតិ​។ កម្លាំងអាជ្ញាធរនៅតាមថ្នាក់មូលដ្ឋានទូទាំងប្រទេស នៅតែបន្តការចុះធ្វើបច្ចុប្បន្នភាពត្រួតពិនិត្យ ការ​ស្នាក់នៅរបស់ជនបរទេស តាមទីតាំងជួលការស្នាក់នៅនានាជាច្រើន ដូចជា សណ្ឋាគារ, ខុនដូរ ឬលំនៅឋានតូចធំជាច្រើន ដើម្បីតាមដានលើការរស់នៅដោយស្របច្បាប់ ពិសេ​ស​ត្រួត​ពិនិត្យ​ទប់​ស្កាត់ និងបង្ក្រាបដាច់ខាត លើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ លីហេង

ពលរដ្ឋភៀសសឹកមិនទាន់អាចវិលទៅផ្ទះវិញ ទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល

2026/01/30 01:42:34 pm        153
ពលរដ្ឋដែលបន្តស្នាក់នៅជំរំភៀសសឹក ដោយសារតំបន់របស់ពួកគេត្រូវបានដាក់ជាតំបន់ក្រហម កំពុង​ទទួលបានការយកចិត្តទុកដាក់ជាខ្លាំងពីរាជរដ្ឋាភិបាល ដោយ​បាន​មើល​ថែ​ទាំ​ពួក​គាត់​ឱ្យ​មាន​ទី​ស្នាក់​សមរម្យ និងហូបចុកគ្រប់គ្រាន់ ពោលគឺរាជ​រដ្ឋាភិ​បាល​មិន​ទុក​ពលរដ្ឋ​ណា​ម្នាក់​ឱ្យ​នៅ​ឯ​កោ​ឡើយ។ ប្រជាពលរដ្ឋភៀសសឹក នៅក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា ក្រោមការមើលថែរបស់អាជ្ញាធរ សម្រាប់​មណ្ឌលសុវត្ថិភាព ពួកគាត់ស្នាក់នៅបណ្ដោះអាសន្ននេះ អាជ្ញាធរ​បាន​រៀបចំ​ការ​ស្នា​ក់​នៅ​សមរម្យ ហើយការផ្ដល់អាហារហូបចុកបានយ៉ាងល្អ រួមទាំងមានបង្គង់អនាម័យ ទឹកស្អាត មាន​គ្រូ​ពេទ្យ​ប្រចាំ​ការពិនិត្យព្យាបាលជំងឺ ហើយកូនៗក៏បានរៀនសូត្រ ។ពលរដ្ឋបានបន្តថា ពួកគាត់នឹកផ្ទះសម្បែង ប៉ុន្តែស្ដាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល និង​អាជ្ញាធរ​ឲ្យបន្តស្នាក់នៅបណ្ដោះអាសន្នសិន រហូតបញ្ហាព្រំដែនកម្ពុជា-ថៃ បានដោះស្រាយ ប៉ុន្តែ​យ៉ាង​ណា ក៏ស្នើទៅអន្តរជាតិដាក់បន្ទុកទៅថៃ កុំបង្កជម្លោះ ឈ្លានពានទឹកដីកម្ពុជាទៀត ព្រោះ​ប្រជា​ពលរដ្ឋកម្ពុជាត្រូវការតែសន្តិភាព ។យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតមកដល់ពេលនេះ ក្នុង​ចំណោម​ពលរដ្ឋ​ភៀស​សឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណជាង ៥សែន ៣ម៉ឺននាក់ ឬជិត​៨៣​ភាគរយ​ បានវិលត្រឡប់ទៅលំនៅឋានវិញហើយដោយបច្ចុប្បន្នមានពលរដ្ឋភៀសសឹកចំនួន ១១២ ០២១ នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យតាមជំរំសុវត្ថិភាពនានា ក្នុងនោះស្រី្តមានចំនួន ៥៨ ៦៦៩នាក់ និងកុមារចំនួន ៣៦ ៦៧២នាក់ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

បទល្មើសធនធានធម្មជាតិជាងមួយពាន់ករណីត្រូវបានបង្ក្រាបក្នុងឆ្នាំ២០២៥

2026/01/30 12:52:51 pm        199
នៅឆ្នាំ២០២៥ មន្ត្រីជំនាញក្រសួងបរិស្ថាន បានស្រាវជ្រាវ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បាន​ចំនួនជាង១ពាន់ករណី និងបន្តពង្រឹងវិធានការដើម្បីបង្ក្រាបនៅឆ្នាំ២០២៦។ក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែមករា នេះ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ឋផលការងារ បរិស្ថាន​ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពង់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ ពិធីនេះរៀបចំនៅក្រសួងបរិស្ថាន ដោយមានការចូលពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អង្គទូត អង្គការអន្តរជាតិ និងដៃគូពាក់ព័ន្ធនានា សរុប​ប្រមាណ​ ៥០០នាក់។នៅក្នុងអង្គសន្និបាតឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងពី សមិទ្ធផល​ជាច្រើនរបស់ក្រសួងបរិស្ថានដែលសម្រេចបាននៅក្នុងឆ្នាំ២០២៥ ក្នុងនោះក៏​មាន​ការ​បង្រ្កាប​បទ​ល្មើសធនធានធម្មជាតិផងដែរ។ ឯកឧត្តមបន្តថា នៅឆ្នាំ២០២៥ ក្រសួងបរិស្ថាន បាន​ធ្វើ​ការ​ស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចំនួន ១,៤៩៤ករណី ក្នុង​នោះ​រួ​មមាន៖ បទល្មើសព្រៃឈើ ជាង៥០០ករណី បទល្មើសសត្វព្រៃជាង ៤០០ ករណី បទ​ល្មើស​រុក​រានដីព្រៃខុសច្បាប់ជាង ២០០ករណី បទល្មើសនេសាទជាង២០០ ករណី និងបទល្មើស​ធន​ធានរ៉ែ ១១ករណី។ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់​ខ្ពង់​បំផុត​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងកោតសសើរ និងវាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធ​ផល​ក្រសួង​បរិស្ថាន ដែលបានដាក់ចេញអនុវត្ត និងសម្រេចបានក្នុងឆ្នាំ២០២៥ ជាពិសេស​ក្នុង​រយៈ​ពេល​ជិត២ឆ្នាំកន្លះ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។គួរបញ្ជាក់ដែរថា នៅឆ្នាំ២០២៦ ក្រសួងបរិស្ថាននឹងបន្តអនុវត្តសកម្មភាពអាទិភាពមួយចំនួន ដូច​ជា បន្តអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨។ បន្តរៀបចំគោលនយោបាយ និង​លិខិតបទដ្ឋានគគិយុត្តដោយអនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។ បន្តជំរុញ​ការ​កំណត់​តំបន់​គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ ដើម្បីធានា​ប្រសិទ្ធ​ភាព​ការ​ងារ​គ្រប់​គ្រង​តំបន់​ការ​ពារ​ធម្មជាតិ និងបន្តពង្រឹងការអនុវត្តច្បាប់បទល្មើសធនធានធម្មជាតិជាដើម៕ អត្ថបទ៖ទូច សោភ័ណ 

កុមារភៀសសឹកបន្តផ្ញើសារដង្ហោយឱ្យអន្តរជាតិជួយកម្ពុជា ដើម្បីបានសន្តិភាពមកវិញ

2026/01/30 12:36:48 pm        407
កុមារភៀសសឹកកម្ពុជា ដោយសារការឈ្លានពាន​ពីយោធាថៃ និងពុំទាន់អាចបានវិលត្រឡប់ ទៅ​លំនៅ​ឋាន​វិញ បានបន្តផ្ញើសារដង្ហោយហៅឱ្យអន្តរជាតិជួយកម្ពុជា ទប់ស្កាត់ការបន្ត​បង្ក​សង្គ្រាម​ដោយ​ទាហានថៃឈ្លានពាន ដើម្បីពលរដ្ឋកម្ពុជា ពិសេស​កុមា​រ​បាន​រស់​នៅ​ក្នុង​សន្តិភាព​ដូច​ដើម​វិញ។ ពលរដ្ឋកម្ពុជា ត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមនោះឡើយ។បច្ចុប្បន្ន កុមារប្រមាណជាង៣.៧០០០នាក់ បាននឹងកំពុងជាប់គាំងនៅតាមទីតាំងជំរំសុវត្ថិភាព នានា​ក្នុង​ភូមិសាស្រ្តខេត្តឧត្តរមានជ័យ។ ពួកគេបានបង្ហាញអារម្មណ៍ឈឺចាប់ និងនឹកនា​ផ្ទះ​សម្បែង​យ៉ាង ខ្លាំង ដែលបានចាកចេញមកអស់ច្រើនខែហើយ ដោយសារ​ការ​ទម្លាក់​គ្រាប់​បែក​របស់​ទាហាន​ថៃឈ្លានពាន ដ៏សាហាវឃោឃៅព្រៃផ្សៃមកលើភូមិឋានជនស៊ីវិលកម្ពុជា ក្នុង​ការ​ប្រយុទ្ធគ្នា​ដោយសារជម្លោះព្រំដែន។ពួកគេ បានដង្ហោយហៅ​អន្តរជាតិ​ឱ្យ​ជួយ​អន្ត​រាគមន៍​កុំ​ឱ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​ទៀត​រវាង​កងទ័​ពក​ម្ពុជា ​និងថៃ ដោយងាកម​ករក​ការ​ចរចា​ដោយ​សន្តិ​វិធី​ដើម្បី​បញ្ចប់​វិវាទ​ព្រំដែន​ដែល​អូស​បន្លាយ​រាប់ទ​សវត្សមកហើយនេះ។កុមារខ្លះដែលមានឱពុកជាកងទ័ពជួរមុខផងនោះ បានបញ្ជាក់អំពីបំណងចង់ទៅសាលារៀនវិញ បើ ទោះជានៅក្នុងជំរំទទួលបានការសិក្សារៀនសូត្រជាប្រក្រតីក៏ដោយ តែអារម្មណ៍​រៀន​សូត្រ​នៅ​សាលា​ដែល​ ខ្លួនធ្លាប់រៀននៅតែល្អប្រសើរជាងនៅក្នុងជំរំ៕ អត្ថបទ៖ ឃិន សារិទ្ធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM
កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់
05/09/2026 06:05 PM
ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស
05/09/2026 06:05 PM
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
05/09/2026 05:05 PM
ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២
05/09/2026 05:05 PM
លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM