ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី នេត សាវឿន

2026/01/29 04:40:19 pm        97
នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និង លើកទិសដៅបន្តរបស់រដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធាន អាជ្ញាធរជា តិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម ដែលប្រព្រឹតទៅ នៅសាសាខេត្តកំពង់ចាម។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអះអាងថា ក្នុងការអនុវត្ត បទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មិនមានអំពើឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online scams) នោះទេ ហើយក៏គ្មានការហើរចូលពីខាងក្រៅនៃជនសង្ស័យដើម្បី សម្ងំលាក់ខ្លួន ឬបង្កើត ការឆបាកតាមប្រព័ន្ធបច្ចេកវិទ្យា និងក៏គ្មានការបង្ខាំងមនុស្សឡើយ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត ក៏បានផ្សព្វផ្សាយ និងធ្វើការណែនាំឱ្យមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជា ពលរដ្ឋ បាននឹងចេះប្រើប្រាស់នូវកម្មវិធី App No Drug ដើម្បី រួមចំណែកក្នុងសង្គម រួមគ្នាទប់ស្កាត់ការ ជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនផងដែរ។ឯកឧត្តមអភិបាលខេត្ត ថ្លែងបញ្ជាក់ថា អ្វីដែលជាមោទនភាពដ៏ឧត្តុង្គឧត្តមរបស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំនេះគឺ ១-អង្គភាពការិយាល័យច្រកចេញចូលតែមួយខេត្ត, ២-ការិយាល័យប្រជាពលរដ្ឋ និង ៣- មន្ទីរបង្អែកខេត្តកំពង់ចាម បានជាប់ចំណាត់ថ្នាក់ថ្នាក់លេខ១ នៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះមន្ត្រីអង្គភាពទាំងបី ដែលកន្លងបាន ខិតខំ ប្រឹងប្រែង លះបង់ ពេលវេលា ផ្តល់សេវាព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ ទាំងយប់ ទាំងថ្ងៃ ដោយមិនគិតពីការងើយហត់ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ យកទៅប្រើប្រាស់។ ឯកឧត្តម បានផ្តាំផ្ញើឲ្យ ប្រធានមន្ទីរបង្អែកខេត្តកំពង់ចាម ការិយាល័យច្រកចេញចូលតែមួយ ការិយាល័យប្រជាពលរដ្ឋ សុំបន្ត ថែរក្សាខ្សែក្រវាត់របស់ខ្លួនបានស្ថិតស្ថេរ យូរអង្វែង កុំឲ្យរបូតចេញចំណាត់ថ្នាក់ ដោយត្រូវបន្ថែម ការងារ រុករក កែឆ្នៃ បង្កើនសមត្ថភាព ក្នុងការផ្តល់សេវាជូនប្រជាពល រដ្ឋ ឲ្យកាន់តែល្អប្រសើរបន្តទៅទៀត។ក្នុងឱកាសនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានថ្លែងការកោតសរសើរ ដល់រដ្ឋបាលខេត្ត, សមត្ថកិច្ចជំនាញ និងអ្នកពាក់ព័ន្ធ ដែលបានរួមគ្នាធ្វើខេត្តកំពង់ចាម ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជាពិសេសរដ្ឋបាលខេត្ត ក្រោមការការដឹកនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត។ឯកឧត្តមសន្ដិបណ្ឌិត ក៏បានជំរុញឱ្យធ្វើការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងក្រុម ក្មេងទំនើង ព្រមទាំងខិតខំជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដោយមានកម្លាំងប្រមូលផ្តុំនៅក្នុងការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅមូលដ្ឋាន របស់ខ្លួន។ថ្លែងបែបនេះក្នុងឱកាសបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និង លើកទិសដៅបន្តរបស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានណែនាំដល់អាជ្ញាធរ ក៏ដូចជា កងកម្លាំងមានសមត្ថកិច្ចក្នុងខេត្តកំពង់ចាម ត្រូវបន្តថែរក្សាការពារឱ្យបានគត់ម៉ត់នូវសុខសន្តិភាព ស្ថិរភាពនយោបាយ និង ការពារឱ្យបានជាដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដែលមិនអនុញ្ញាតឱ្យមានការរំលោភបំពានបានឡើយ ពិសេសត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យ ខាងតែបាននូវរាល់សកម្មភាព ឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ភាពចលាចល វឹកវរក្នុងសង្គម៕

រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំយ៉ាងខ្លាំងលើនយោបាយការទូត ដើម្បីដោះស្រាយ​បញ្ហាព្រំដែន​ជាមួយ​ថៃ​ដោយ​សន្តិវិធី យន្តការ JBC និងច្បាប់អន្តរជាតិ

2026/01/29 04:35:53 pm        264
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាល​ក៏​កំពុង​ខិតខំ​យ៉ាង​ខ្លាំង​លើ​នយោបាយ​ការទូត ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធីតាមយន្តការ JBC ដោយ​អនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែ​ម​ករា ឆ្នាំ២០២៦នេះថា ទន្ទឹមនឹងដៃម្ខាងដោះស្រាយបញ្ហាជូនពលរដ្ឋ ដែលរង​ផល​ប៉ះ​ពាល់​ពី​សង្គ្រាម​រំលោភ​បំពាន​របស់ថៃ ដៃម្ខាងទៀត រាជរដ្ឋាភិបាលក៏កំពុងខិតខំយ៉ាងខ្លាំងលើនយោបាយការទូត ដើម្បី​ដោះ​ស្រាយ​បញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធីតាមយន្តការ JBC ដោយអនុលោម​តាម​អនុ​សញ្ញា ​សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ទន្ទឹមគ្នានេះ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នេះ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានបញ្ចប់ហើយ បន្ទាប់ពីដំណើរការអស់រយៈពេលបីថ្ងៃគឺ ចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ មក។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទល់នឹងខេត្តស្រះកែវ ប្រទេសថៃ។ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃដឹកនាំដោយឧត្តមសេនីយ៍ទោ ភិថាយ៉ាគូល ពោធិ៍សុវណ្ណ ប្រធានក្រុមលេខាធិការ (RBC) ថៃ។ កិច្ចប្រជុំប្រព្រឹត្តទៅក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជានិងថៃ។ដោយសារតែភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រឡប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាដើម្បីឈានទៅរកការឯកភាពគ្នានាពេលខាងមុខទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ។គួររំលឹកថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានបញ្ជាក់សារជាថ្មី អំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួននូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕ 

កុមាររងគ្រោះកម្ពុជាដង្ហោយយ៉ាងទទូចដល់អន្តរជាតិជួយឱ្យពួកគេបានទៅផ្ទះវិញ

2026/01/29 04:25:29 pm        99
កុមារកម្ពុជាដែលរងគ្រោះ ដោយសារអំពើឈ្លានពានរបស់កងទ័ពថៃ កំពុងភៀសសឹកស្នាក់នៅជំរំសុវត្ថិភាពអំពាវនាវយ៉ាងទទូចស្នើដល់សហគមន៍អន្តរជាតិជួយដល់ពួកគេឱ្យបានត្រឡប់ទៅផ្ទះសម្បែងវិញ និងជំរុញថៃឱ្យចូលដោះស្រាយដោយសន្ដិវិធីជាមួយកម្ពុជា។ កុមាររងគ្រោះ បានឲ្យដឹងថា ពួកគេនៅតែភ័យខ្លាចតក់ស្លុត ចំពោះសង្គ្រាមដែលបានឆ្លងកាត់ រហូតរត់ភៀសសឹកចាក់ចោលផ្ទះសម្បែង មករស់នៅក្នុងជំរំ ដែលប្រមូលផ្ដុំគ្នាយ៉ាងច្រើនកុះករ អស់រយៈ ពេលជិតពីរខែមកហើយ ។ពួកគេនឹកផ្ទះ ចង់ត្រឡប់ទៅផ្ទះវិញ ព្រោះការរស់នៅជុំគ្នាច្រើន គឺពិបាកទាំងការហូបចុក ការស្នាក់ នៅ និងបញ្ហាអនាម័យ ដូចនេះហើយសូមស្នើទៅអន្តរជាតិជួយអន្តរាគមន៍ និងដាក់សម្ពាធទៅថៃ ដើម្បីពួក គេឆាប់បានទៅផ្ទះវិញ ។របាយការណ៍របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា មកដល់ពេលនេះ ប្រជាពលរដ្ឋភៀសសឹក ចំនួន ជាង៥សែន៣ម៉ឺននាក់ ឬជិត៨៣ភាគរយ នៃជនភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ បានវិលត្រឡប់ ទៅលំនៅឋានវិញហើយ ពោលគឺបច្ចុប្បន្ន នៅសល់ពលរដ្ឋភៀសសឹកបន្តស្នាក់អាស្រ័យតាមជំរំសុវត្ថិភាព នានា ចំនួនជាង១១ម៉ឺន២ពាន់នាក់៕ អត្ថបទ៖ បាន សុខរិទ្ធិ 

ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងប្រែក្លាយតំបន់ជនបទ ទៅជាតំបន់មានការអភិវឌ្ឍរីកចម្រើន

2026/01/29 04:18:15 pm        35
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញផ្លាស់ប្តូរហេដ្ឋារចនាសម្ព័នផ្លូវនៅតាមជនបទ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសការប្រែក្លាយពីផ្លូវល្បាយក្រួស មកជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង ធានានូវគុណភាពខ្ពស់ ផ្តល់ប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ច។ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារផ្លូវចំនួន៣គម្រោង នៅស្រុកខ្សាច់កណ្តាល និងស្រុកមុខកំពូល ខេត្តកណ្តាល នៅថ្ងៃ២៩ ខែមករា ឆ្នាំ២០២៦ នេះថា ជុំវិញផ្លូវជនបទ មិនថាការងារស្ថាបនាផ្លូវ ការជុសជួលកែលម្អ ការថែទាំផ្លូវ ឬ សំណង់សិល្បការ្យផ្សេងៗនោះឡើយ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការជំរុញអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឱ្យឆ្លើយតបទៅនិងការរស់នៅរបស់ប្រជាជន។ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ជាក់ស្តែងផ្លូវក្រាលបេតុងចំនួន ៣គម្រោង ស្ថិតក្នុងស្រុកចំនួនពីរខាងលើនេះ បាននិងកំពុងផ្តល់ ប្រយោជន៍ដល់សហគមន៍ និងសាធារណជនដែលធ្វើដំណើរឆ្លងកាត់ និងការរកស៊ីទទួលទានផ្សេងៗជាដើម មិនត្រឹមតែប៉ុណ្ណោះ, តាម រយៈផ្លូវនេះដែរ ក៏ជាការជំរុញចលនាសេដ្ឋកិច្ចនៅជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡា ពីតំបន់ដែលប្រជាជន រស់នៅ ទៅកាន់តំបន់ផលិតកម្ម និងការដឹកជញ្ជូនផលិផលទៅកាន់ទីផ្សារជាដើម ក្រៅពីនេះក៏ជាការស្រូបយកឱកាសវិនិយោគឱ្យទៅ បណ្តាក់ទុននៅតំបន់ទាំងនោះ ដើម្បីបង្កើតការងារ និងប្រាក់ចំណូលដល់មូលដ្ឋាន ខណៈដែលរាជរដ្ឋាភិបាលបានចាត់ទុក មានផ្លូវ មានទឹក មានភ្លើង គឺមានការអភិវឌ្ឍ។ ឯកឧត្តមបានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់នាយកដ្ឋានវិស្វកម្ម ក្រសួង ការពារជាតិ ដែលបានអនុវត្តសម្រេចទៅតាមផែនការ និងបានថែទាំបញ្ចប់សុពលភាព ដោយរក្សាបាននូវគុណភាពផ្លូវបានល្អប្រសើរ។សូមបញ្ជាក់ថា ចំពោះគម្រោងផ្លូវទាំង៣ខាងលើនេះ ក្នុងនោះគម្រោងទី១ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលដីល្បាយថ្មភ្នំ ទៅជាផ្លូវ ក្រាលបេតុង ១ខ្សែ មាន២កំណាត់ ប្រវែងសរុប ១ ៦០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ, ស្ថិតនៅឃុំកំពង់អុស ស្រុកពញាឮ ទៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។ គម្រោងទី២ ការងារកែលម្អផ្លូវក្រាលដីល្បាយថ្មភ្នំ ទៅជាផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ២ ០០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ, ស្ថិតនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល (បញ្ចប់សុពលភាព) និងគម្រោងទី៣, ការងារ ស្ថាបនាកែលម្អផ្លូវក្រាលដីល្បាយថ្មភ្នំ ទៅជាផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ៣ ១០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ, ស្ថិតនៅឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល (បញ្ចប់សុពលភាព), ក្រៅពីការស្ថាបនាផ្លូវ គម្រោងទាំងនេះក៏មានស្ថាបនាសំណង់សិល្បការ្យផ្សេងៗ ផងដែរ ដែលអនុវត្តដោយនាយកដ្ឋាន វិស្វកម្មក្រសួងការពារជាតិ៕អត្ថបទ៖ សុន រ៉ាឌី

ប្រតិបត្តិករទេសចរណ៍ ដាក់ផែនការទាក់ទាញទេសចរអន្តរជាតិមកទស្សនាកម្ពុជាបន្ថែមទៀត

2026/01/29 04:09:13 pm        227
បណ្តាប្រតិបត្តិករទេសចរណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិ​លំដាប់ខ្ពស់ លំដាប់អ្នកមានៗជាច្រើនមកទស្សនា និងមានចាយ​ថវិកា​ច្រើន​សម្រាប់​ដំណើរ​កម្សាន្តមក​កម្ពុជាហើយមើលឃើញឱកាសពិសេសនេះ បណ្តាប្រតិបត្តិករទេសចរណ៍ បានរួម​គ្នា​ដាក់​ផែន​ការ​ជាយុទ្ធសាស្ត្រ ផ្តល់សេវាបដិសណ្ឋារកិច្ចល្អ ផ្សព្វផ្សាយគោលដៅទេសចរណ៍ល្អៗពីកម្ពុជា សំដៅ​ទាក់​ទាញ​ ទេសចរអន្តរជាតិទាំងនោះមកទស្សនាកម្ពុជាម្តងទៀត។ប្រតិបត្តិករទេសចរណ៍នានា បានប្រាប់BTVនៅក្នុងថ្ងៃទី២៩ ខែមករានេះថា នៅក្នុងឆ្នាំ២០២៦ បណ្តា​មូល​ដ្ឋាន​អាជីវកម្មទេសចរណ៍ នឹងខិតខំផ្តល់សេវាបដិសណ្ឋារកិច្ចឲ្យបានល្អប្រសើរ សំដៅទាក់ទាញ ភ្ញៀវ​ទេសចរ​អន្តរជាតិនានាទៀតមកទស្សនាកម្ពុជា ខណៈដែលនៅក្នុងរយៈពេលចុងក្រោយនេះ កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរអន្តរជាតិលំដាប់ខ្ពស់ជាច្រើនមកទស្សនាកម្ពុជា ហើយភាគច្រើននៃភ្ញៀវទាំងនោះ បាន​ស្នាក់​នៅ​ដើរ​កម្សាន្តរយៈពេលយូរថ្ងៃ ចំណាយថវិកាច្រើនៗ ជួលសណ្ឋាគារស្នាក់លំដាប់ខ្ពស់ ព្រមទាំង បាន​ចាត់ទុកកម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុតដែលត្រូវមកទស្សនា និងមានសុវត្ថិភាព។លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាCATA បានបញ្ជាក់ថា នៅ ក្នុង​ឆ្នាំនេះ សមាគមបានរៀបចំផែនការសកម្មភាពជាច្រើន បង្កើនការរិតចំណងកិច្ចសហប្រតិបត្តិការថ្មីៗជា មួយ​បណ្តាទីភ្នាក់ងារទេសចរណ៍ នៅក្នុង និងក្រៅប្រទេស ជាពិសេស ទីផ្សារទេសចរណ៍នៅប្រទេសចិន ឥណ្ឌា រុស្ស៊ី ជប៉ុន កូរ៉េ និងទីផ្សារតំបន់អាម៉េរិក អឺរ៉ុប និងតំបន់មជ្ឈិមបូព៌ា។ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅឆ្នាំ២០២៥ នេះ កម្ពុជាទទួល បាន​ភ្ញៀវ​ទេសចរជាតិចេញដើរកម្សាន្តប្រមាណ២៥លាននាក់ កើនឡើង១១.៧% ដោយឡែទេសចរអន្តរ ជាតិ ទទួល​បានប្រមាណ៥.៥៧លាន ថយចុះ១៦.៩% ប្រៀបធៀបឆ្នាំ២០២៤ ដែលមានប្រមាណ៦.៧ លាន​នាក់។របាយការណ៍ឆ្នាំ២០២៥ របស់ធនាគារជាតិ នៃកម្ពុជា បានបង្ហាញថា វិស័យទេសចរណ៍នៅកម្ពុជា បា​ន​ផ្តល់​ចំណូលចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ ប្រមាណ៣.៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ កើនឡើង ៣% បើ​ធៀប​នឹងឆ្នាំ២០២៤៕ អត្ថបទ៖ ស៊ុម សុខជា 

ឆ្នាំ២០២៦នេះជាខួបអនុស្សាវរីយ៍លើកទី៧០ ការបង្កើតទំនាក់ទំនងការទូត, ប្រមុខការទូតកម្ពុជា-ឡាវ ប្តេជ្ញាចិត្តខ្ពស់ក្នុងការសហការយ៉ាងជិតស្និទ្ធ និងរៀបចំសកម្មភាពនានារួមគ្នាឱ្យមានអត្ថន័យ

2026/01/29 03:54:33 pm        103
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារក្រៅផ្លូវការជាមួយ ឯកឧត្តម ថងសាវណ្ណ ភុមិវិហាន រដ្ឋមន្ត្រីការបរទេសឡាវ នៅកោះសេប៊ូ។ក្នុងជំនួបក្រៅផ្លូវការខាងលើ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនោះ ប្រមុខការទូតប្រទេសទាំងពីរ បានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងឆ្នាំ២០២៦នេះ ដែលជាខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតហើយបានប្តេជ្ញាចិត្តខ្ពស់ក្នុងការសហការយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំសកម្មភាពនានារួមគ្នាឱ្យមានអត្ថន័យជ្រាលជ្រៅសម្រាប់អបអរសាទរនូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ។ទន្ទឹមនឹងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានឆ្លៀតឱកាសផ្លាស់ប្តូរមតិយោបល់គ្នាយ៉ាងស៊ីជម្រៅ លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួម។

កម្ពុជា និងអូស្ត្រាលី ជំរុញកិច្ចសហប្រតិបត្តិការការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យប្រកបដោយគុណភាព

2026/01/29 03:47:50 pm        99
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងលោក Jeremy Crawford នាយកប្រតិបត្តិសភាពាណិជ្ជកម្មប្រចាំទីក្រុងហ្គីឡុង នៃរដ្ឋវីតូរីយ៉ា ប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃនេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី សហប្រតិបត្តិការនៅក្នុងការផ្លាស់ប្តូរជំនាញ ការបណ្ដុះបណ្ដាលសិស្សហ្វឹកហាត់ និងការហ្វឹកហាត់ការងារ។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងគោលបំណងគឺដើម្បីបង្កើតកិច្ចសហការលើការបណ្តុះបណ្តាលសិស្សហាត់ការ និងការអនុវត្តការងារជាក់ស្តែងតាមស្តង់ដាអូស្រ្តាលី។ កិច្ចសហការនេះ ក៏នឹងបើកផ្លូវឱ្យមានកម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរផងដែរ ដែលផ្តល់ឱកាសដល់សិក្ខាកាមកម្ពុជា គ្រូបណ្តុះបណ្តាល TVET និងសិស្សនិស្សិត ចូលរួមក្នុងការសិក្សា និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងវែង ដែលជួយលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការផ្ទេរជំនាញផងដែរ។ឯកឧត្ដមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ ដែលជាយន្តការមួយក្នុងការកសាងមូលធនមនុស្សឱ្យមានផលិតភាពខ្ពស់ ជំនាញច្បាស់លាស់ប្រកបដោយស្តង់ដា និងមនសិការវិជ្ជាជីវៈបន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលសកល។ឯកឧត្តម បានគូសបញ្ជាក់ថា កិច្ចសហការនេះ ជាការបង្ហាញនូវទំនាក់ទំនងល្អ រវាងកម្ពុជា និងអូស្ត្រាលី ហើយក៏ជាការបើកទំព័រថ្មីប្រកបដោយអត្ថន័យក្នុងប្រវត្តិសាស្ត្រលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា។ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្រ្តីមានការជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជាអាចជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ស្របតាមស្តង់ដាការងារ ដែលអាចឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មក្រៅប្រទេសទាំងពេលបច្ចុប្បន្ន និងអនាគតផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី 

បក្សនយោបាយ៖ កម្ពុជាចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព ចំណេញទាំងភូមិសាស្ត្រនយោបាយ និង​ទំនាក់​ទំនងការទូត

2026/01/29 03:47:32 pm        189
បណ្តាមេដឹកនាំគណបក្សនយោបាយនៅកម្ពុជា បានបង្ហាញការយល់ឃើញថា ការសម្រេចចិត្តចូល ជា​សមាជិក​ស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព នឹងនាំមកនូវផលចំណេញដល់កម្ពុជា ទាំងភូមិសាស្ត្រនយោ បាន និងទំនាក់ទំនរងការទូត ។លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ នៅថ្ងៃទី២៩ ខែមករា នេះ បានយល់ ស្រប​ចំពោះ​ការ​គិតគូរសម្រេចចូលជាសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព ដែលនឹងធ្វើឱ្យពិភពលោក ស្គាល់​កម្ពុជាកាន់តែច្បាស់ និងទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-អាម៉េរិកកាន់តែល្អ ។លោក​បងបន្តថា បន្ទាប់ពីចូលជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព អាចធានានូវសុខសន្តិ ភាព​នៅ​ក្នុងប្រទេសកម្ពុជា និងទំនាក់ទំនងការទូត ពាណិជ្ជកម្ម នយោបាយ រវាងប្រទេសកម្ពុជា-អាម៉េរិក នឹ​ង​កាន់​តែ​ល្អ​។ ម្យ៉ាងវិញទៀត ពិភពលោកក៏ស្គាល់កម្ពុជាកាន់តែច្បាស់ផងដែរ។លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានលើកឡើងដែរថា ក្នុងនាមអ្នក នយោបាយ​មួយ​រូប សូមគាំទ្រចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចចូល រួម​ជា​ស្ថាបនិកនៃ «ក្រុមប្រឹក្សាសន្តិភាព» ព្រោះការចូលរួមនេះ នឹងធ្វើឲ្យទំនាក់ទំនងការទូតប្រទេស កម្ពុជា-​អាម៉េរិក ទូតកាន់តែល្អប្រសើរ និងអាចធានាសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា។បន្ទាប់​ពី​រាជរដ្ឋាភិបាលសម្រេចូលជាសមាជិកស្ថាបនិកនៃ«ក្រុមប្រឹក្សាសន្តិភាព» អ្នកនយោបាយ អង្គការ​សង្គម​ស៊ីវិល និងពលរដ្ឋទាំងក្នុងប្រទេស និងបរទេស ផុលផុសបានសំដែងការគាំទ្រ៕ អត្ថបទ៖ ទូច សោភ័ណ 

រដ្ឋមន្រ្ដីក្រសួងកសិកម្ម លើកទឹកចិត្តអង្គការ WWF បន្តពង្រឹងការអភិរក្សសត្វផ្សោត ខណៈអត្រាស្លាប់សូន្យក្នុងឆ្នាំ២០២៥

2026/01/29 03:42:15 pm        99
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ លោក Chris Howe នាយកផ្នែកវាយតម្លៃការងារអភិរក្សប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃអង្គការ WWF អន្តរជាតិ ដើម្បីពិភាក្សាការងារការក្នុងភាពជាដៃគូលើការអភិរក្សសត្វផ្សោតនៅកម្ពុជា។យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងជំនួបការងារ កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្រ្តី បានទទួលស្វាគមន៍ និងពិភាក្សាការងារអំពីភាពជាដៃគូ ការស្វែងរកការគាំទ្របន្ថែម ការគ្រប់គ្រងសហគមន៍នេសាទ សហគមន៍ព្រៃឈៃ រួមជាមួយនឹងការលើកទឹកចិត្តអង្គការ WWF កម្ពុជាសំដៅជួយគាំទ្រអភិរក្ស និងអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងពីភាពជោគជ័យក្នុងការអភិរក្សធនធានធម្មជាតិ ជាពិសេសការយកចិត្តទុកដាក់ខ្ពស់លើសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់កម្ពុជា និងពិភពលោក ជាក់ស្តែងអត្រាស្លាប់សូន្យនៃសត្វផ្សោតក្នុងឆ្នាំ២០២៥ និងលើកទឹកចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងភាគជាដៃគូរថែមទៀតទាំងការអភិរក្សនិងអភិវឌ្ឍ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន៕អត្ថបទ៖ ឈិត បូរ៉ាវី 

ប្រមុខការទូតកម្ពុជា-ឥណ្ឌូណេស៊ី នឹងធ្វើសហប្រធាន កិច្ចប្រជុំលើកទី៦នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឥណ្ឌូណេស៊ីដែលគ្រោងរៀបចំក្នុងឆ្នាំនេះ

2026/01/29 03:38:08 pm        117
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Sugiono រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី នៅកោះសេប៊ូ។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរទន្ទឹងរង់ចាំក្នុងការធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៦ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឥណ្ឌូណេស៊ី ដែលគ្រោងនឹងរៀបចំឡើងទៅក្នុងឆ្នាំនេះ នៅប្រទេសឥណ្ឌូណេស៊ី ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។លើសពីទំនាក់ទំនងទ្វេភាគី រដ្ឋមន្ត្រីការបរទេសទាំងពីរថែមទាំងបានផ្លាស់ប្តូរមតិយោបល់គ្នាយ៉ាងស៊ីជម្រៅលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ និងតំបន់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM
កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់
05/09/2026 06:05 PM
ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស
05/09/2026 06:05 PM
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
05/09/2026 05:05 PM
ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២
05/09/2026 05:05 PM
លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM