ទ័ពមួកខៀវកម្ពុជាជាង ១៨០រូប វិលត្រឡប់ពីប្រទេសលីបង់ ដោយសុវត្ថិភាព
រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញសំណេះសំណាលជាមួយនាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនជាង១០០គ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង
សម្ដេចធិបតី អំពាវនាវឱ្យអនុវត្ដពេញលេញភ្លាមៗនូវសេចក្ដីប្រកាសរួមកម្ពុជា-ថៃ និងវាស់វែង និង​ខណ្ឌ​សីមា​ព្រំដែនប្រទេសទាំងពីរជាបន្ទាន់
អ្នកនាំពាក្យបញ្ជាក់ជាថ្មី៖ កម្ពុជានឹងប្រើប្រាស់យន្តការ​នៃការផ្សះផ្សារ​ដោយ​ចាប់​បង្ខំ​ឋិត​ក្រោម​អនុសញ្ញា ​UNCLOS ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖«ចៅស្រី ZARA តា រង់ចាំទទួលចៅនៅពេលប៉ាម៉ាក់ចៅនាំចៅមកដល់កម្ពុជា»

2026/01/26 04:05:27 pm        286
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ បានប្រកាសថា សម្ដេចរង់ចាំទទួលចៅស្រី ZARA នៅពេលប៉ាម៉ាក់នាំមកដល់កម្ពុជា»។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ដោយបានភ្ជាប់ជាមួយសាររបស់លោក សាន ប៊ុនឆាយ ដោយបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា ZARA សួរខ្ញុំថា «ប៉ាតើខ្ញុំអាចសុំជួបលោកតា Hun Sen បានទេ»? ខ្ញុំប្រាប់ថាបាន(ខ្ញុំកុហក់កូនព្រោះចង់ឲ្យកូនសប្បាយចិត្ត) ចង់ជួបងាយៗមិចកូនសម្លាញ់ប៉ា? លោកតាជាថ្នាក់ដឹកនាំកំពូល លោកមានពេលឯណាលេងហ្វែសប៊ុក ? លោករវល់គិតរឿងជាតិមាតុភូមិ រឿងអីលោកតាស្គាល់កូន និងស្គាល់ប៉ាៗនោះ? ...និយាយលេងសើចអី..បើខ្ញុំអាចទៅលេងកម្ពុជាបាន ខ្ញុំបបួលអ្នកប្រឆាំងថ្នាក់កណ្តាលដែលភ័យខ្លាចមិនហ៊ានចូលកម្ពុជា ឲ្យពួកគាត់បានទៅលេងស្រុកកំណើតហ្មង គឺទៅដោយគ្មានការភ័យខ្លាច....ខ្ញុំនិយាយមែន និយាយមុខស្ងួត..៕

កម្ពុជា-ឡាវ ឯកភាពជំរុញកិច្ចសហប្រតិបត្តិការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣

2026/01/26 04:02:01 pm        152
ភ្នំពេញ៖ កម្ពុជា-ឡាវឯកភាពជំរុញកិច្ចសហប្រតិបត្តិការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣។ ការឯកភាពគ្នានេះបានលើកឡើងក្នុងឱកាសជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ។ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា ដែលបានផ្ដល់នូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះឯកឧត្តម និងគណៈប្រតិភូ ដែលនេះបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ។ ឯកឧត្តមរដ្ឋមន្ត្រី បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្នុងរយៈពេល៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ឡាវ, កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការវិវត្តរីកចម្រើនឥតឈប់ឈរ ហើយដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឡាវនៅកម្ពុជានាពេលនេះ ក៏ជាការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ ផងដែរ។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ជូនសម្ដេចបវរធិបតីថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូ មកកាន់កម្ពុជានាឱកាសនេះ មានគោលបំណងសំខាន់ចំនួន ២ រួមមាន៖ (១) ការពិភាក្សាទៅលើការអនុវត្តនូវកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នាកន្លងមក សំដៅជំរុញការបង្កបង្កើនផលិតផលកសិកម្ម, ការចិញ្ចឹមសត្វ, និងការអភិរក្សព្រៃឈើ និង (២) ការពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូនសម្តេចបវរធិបតីថា ក្រសួងកសិកម្ម និងបរិស្ថានឡាវ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការក្នុងការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ទៅកាន់ប្រទេសទី៣ ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការនេះសម្រេចបានលទ្ធផលជាផ្លែផ្កា និងឱ្យបានឆាប់រហ័ស។ បន្ថែមពីនេះ, ឯកឧត្តមរដ្ឋមន្ត្រីក៏បានប្ដេជ្ញានៅក្នុងការជំរុញ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងបរិស្ថានឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ជាមួយសមភាគីកម្ពុជា។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានឡាវ ដែលបានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះ។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ ព្រមទាំងបានសម្ដែងនូវការពេញចិត្ត និងសេចក្ដីរីករាយ ដែលបានឃើញនូវភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងការធានានូវសន្តិសុខស្បៀង។ ជាមួយនឹងកត្តាទីតាំងភូមិសាស្ត្រ និង ភាពស្រដៀងគ្នារវាងកម្ពុជា-ឡាវ, សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីសារៈសំខាន់ និងសក្តានុពលជាច្រើនទៀត ដែលប្រទេសទាំងពីរអាចសហការជាមួយគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឱ្យស្របទៅនឹងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យផ្សេងៗ ដូចជា វិស័យសន្តិសុខនិងការពារជាតិ, ថាមពល, និងពាណិជ្ជកម្ម ជាដើម។ មុននឹងបញ្ចប់, សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រសួងកសិកម្ម នៃប្រទេសទាំងពីរពន្លឿននូវនីតិវិធីនៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ ហើយ សម្ដេចបវរធិបតីជឿជាក់ថាកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ៕

រដ្ឋមន្ដ្រីការពារជាតិកម្ពុជាទទួលជួបពិភាក្សាការងារជាមួយមេបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិក និងអញ្ជើញទស្សនកិច្ចនាវាចម្បាំងសហរដ្ឋអាម៉េរិក

2026/01/26 03:57:10 pm        215
ភ្នំពេញ ៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងការពារជាតិកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក និងបានបន្តអញ្ជើញទស្សនកិច្ចលើនាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក USS CINCINNATI (LCS 20) ក្នុងពេលដែលនាវាចម្បាំងនេះបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនៅកម្ពុជា។សូមជម្រាបថា នាយឧត្តមនាវី Samuel Paparo បំពេញទស្សនកិច្ចនៅកម្ពុជា ស្របពេលជាមួយនឹងនាវាចម្បាំងអាមេរិក ចូលមកចតនៅមូលដ្ឋានសមុទ្ររាមរបស់កម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា-អាមេរិក។នៅព្រឹកថ្ងៃទី២៦ ខែមករានេះ នាយឧត្តមនាវី Samuel Paparo ក៏បានចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ជំនួបរវាងសម្តេចមហាបវរធិបតី និងមេទ័ពជើងទឹកអាមេរិក ដើម្បីពិភាក្សាពីទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងវិស័យការពារជាតិ និងវិធីពង្រឹងចំណងទាក់ទងទ្វេភាគី និងការការគាំទ្រដល់ស្ថិរភាពតំបន់។ កិច្ចពិភាក្សាបានផ្តោតលើការសន្ទនា ទំនុកចិត្តគ្នានិងស្ថិរភាពតំបន់។ សហរដ្ឋអាមេរិក និងកម្ពុជានឹងធ្វើការប្រកៀកស្មាគ្នា ដើម្បីលើកស្ទួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានភាពសេរី និងបើកចំហ។នៅល្ងាចថ្ងៃនេះ មេទ័ពជើងទឹកអាមេរិក នាយឧត្តមនាវី Samuel Paparo ក៏នឹងរៀបចំពិធីជប់លៀងលើនាវាដ៏មានអានុភាពរបស់អាមេរិក ដែលកំពុងចតនៅមូលដ្ឋានសមុទ្ររាមផងដែរ៕

NEA បន្តកម្មវិធីបណ្តុះបណ្តាលជំនាញទន់សម្រាប់សិក្ខាកាម ដែលបាន​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​ដេរ

2026/01/26 03:53:32 pm        289
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ នៅ​តែ​បន្ត​រៀប​ចំ​កម្ម​វិធី​បណ្តុះបណ្តាលជំនាញទន់ សម្រាប់សិក្ខា​កាម​ដែល​​បាន​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​ដេរ​រយៈ​ពេល ៦ថ្ងៃដោយជោគជ័យ នឹងត្រៀម​ខ្លួន​ចូល​ធ្វើកា​រ​។ វគ្គបណ្តុះ​បណ្តាល​នេះ​គឺ​ជា​កិច្ច​សហការ​រវាង NEA ជាមួយ​រោង​ចក្រ​នានា​ក្នុង​វិស័យ​កាត់​ដេរ ​នៃខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ដោយ​ទទួលបានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។យុវជន អ្នកស្វែងរកការងារ និងជាពិសេសបងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ដែល​មាន​បំណងចង់ចូលរួមវគ្គបណ្តុះបណ្តាលនេះ និងទទួលបានការងារធ្វើភ្លាមៗ អាច​ទាក់​ទង​មក​ NEA តាមរយៈលេខ 076 863 3484/016 786 655 / 088 359 5436/ 071 488 8905។

អភិបាលខេត្តកោះកុង៖ ការអភិវឌ្ឍទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំង​សង្គម​ស៊ីវិល​ វិស័យឯកជន និងសហគមន៍

2026/01/26 03:38:46 pm        514
លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខា​សាលា​បិទ​បញ្ចប់​គម្រោង​ «លើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយភាពធន់ និងបន្ស៉ាំការ​ប្រែ​ប្រួល​អាកាស​ធាតុ»​ (គម្រោង ការីប) និងពិធីបើកគម្រោងភាពធន់ និងការប្រែប្រួល​អាកាស​ធាតុ​ក្នុង​វិស័យ​អប់រំ​ (BRACE) និងគម្រោង​បង្កើនកា​លា​នុវត្ត​ភា​ព​សម្រាប់​អភិវឌ្ឍ​វិស័យ​សាក​វប្ប​កម្ម​(GROWTH) នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។នាឱកាសនោះ លោកជំទាវ អភិបាលខេត្ត បានអបអរសាទរចំពោះសមិទ្ធផលជាផ្លែផ្កា ចេញ​ពី​ការ​អនុវត្ត​របស់​គម្រោង ការីប ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ដែលជាគម្រោងបន្តពីគម្រោងស្ទៀរ ក្នុង​រយៈ​ពេល ៥ឆ្នាំកន្លងមក និងកិច្ចខិតខំប្រឹងប្រែង របស់លោក លោកស្រី ជាដៃគូរអភិវឌ្ឍ ម្ចាស់​ជំនួយ​ ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ វិស័យឯកជន លោកគ្រូ អ្នក​គ្រូ និងបងប្អូនប្រជាកសិករទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនាពេលកន្លងមក ក្នុ​ង​ការ​រួម​ចំណែកឆ្លើយតបទៅនឹងគោលនយោបាយជាតិ ដើម្បីកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយ និង​បន្ស៉ាំ​ទៅ​នឹងការប្រែប្រួលអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា និងខេត្តកោះកុង។លោកជំទាវបានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការ Save the Children និង​ដៃ​គូ​អភិវឌ្ឍ​ផ្សេង​ៗ បានទាញយកនូវបទពិសោធន៍ នៃការអនុវត្តគម្រោងកន្លងមក ដើម្បីកសាង​គម្រោង​ថ្មី​ៗ និងទទួលបានការអនុម័តហិរញ្ញប្បទានពី ក្រសួងការបទេស និងពាណិជ្ជកម្ម នៃ​ប្រទេស​ណូវែលហ្សេឡង់ (MFAT) និងមូនិធិអាកាសធាតុបៃតង (GCF) រួមជាមួយមូលនិធិ ភាព​ជា​ដៃគូសកលសម្រាប់អប់រំ (GPE)។ នាងខ្ញុំសូមអបអរសាទរ និងគាំទ្រ​ចំពោះ​គម្រោង​ថ្មី​ទាំង​ពីរ ​ដែលអង្គការ Save the Children បានប្រកាសជាផ្លូវការរួម ក្នុងកំរិតប្រទេស ជាមួ​​យ​ក្រសួង​ រួចរាល់ហើយ រួមមានក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹងកំពុងរៀបចំការអនុវត្តន៍គម្រោងនេះ ក្នុងភាពជាដៃគូកំរិតខេត្ត ជាមួយមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអង្គការ IDE ដោយ​ពង្រីក​តំបន់​គោល​ដៅ​ទូទាំងខេត្តកោះកុង។លោកជំទាវ អភិបាលខេត្ត បន្ដថា ជាការ​ពិត​ការ​អភិវឌ្ឍ​ទាម​ទារ​ឱ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ​ទាំងសង្គមស៊ីវិល វិស័យឯកជន និងសហគមន៍ ព្រោះជាចលករ ក្នុងការ​កសាង​ធន​ធាន​មនុស្ស​នៅ​កម្រិតមូលដ្ឋានលើចំណេះដឹង និងជំនាញ បច្ចេកទេស ដើម្បីជំរុញកំណើន​សេដ្ឋកិច្ច​គ្រួសារ និងការដោះស្រាយរួម គ្នាចំពោះនិន្នាការ នៃការប្រែប្រួលអាកាសធាតុ និងគ្រោះ​មហន្ត​រាយ​ក្នុង​ប្រទេសកម្ពុជា និងក្នុងខេត្តកោះកុងយើងនាពេលបច្ចុប្បន្ន។ រាជរដ្ឋាភិបាលកម្ពុជា លើក​ទឹក​ចិត្ត​ឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នា ក្នុងកា​រ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជាជន​៕

អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាលផ្ដាំផ្ញើ​ដល់​យោធិន​នៃ​កង​រាជ​អាវុធហត្ថ​ទើប​ជ្រើស​រើស​ថ្មី​ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ និងបទបញ្ជា

2026/01/26 03:17:00 pm        143
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាល និងផ្ដាំផ្ញើដល់យោធិន នៃ​កង​រាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរព​វិន័យ បទបញ្ជា និងត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ ដើម្បីមកបម្រើ និង​ការពារប្រទេសជាតិ មាតុភូមិ និង​បន្ត​ថែ​រក្សា​នូវ​សុខ​សន្តិភាព​ឱ្យ​បាន​គង់​វង្ស​យូរ​អង្វែង​រហូត​ទៅ​។​មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាល និងជូនដំណើរ យោធិន នៃកងរាជអាវុធហត្ថ ទើប​ជ្រើស​រើសថ្មី(ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកមរា ឆ្នាំ២០២៦ នៅបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល។ ឯកឧត្តម​អភិបា​ល​ខេត្ត​បន្តថា ការហ្វឹកហាត់របស់យើង​នៅ​ពេល​នេះ​គឺ​ជា​ភារកិច្ច​ស្នូល​របស់​កង​កម្លាំង​ជា​ចាំ​បា​ច់ ដើម្បីមកបម្រើ និងការពារប្រទេសជាតិ មាតុភូមិ និងបន្ត​ថែ​រក្សា​នូវ​សុខ​សន្តិភាព​ឱ្យ​បាន​គង់​វង្ស​យូរ​អង្វែងរហូតទៅ ហើយទាល់តែយើងមានសមត្ថភាពគ្រប់គ្រាន់ ទើបយើង​អាច​ការពារ​បូរណ​ភា​ពទឹកដី និងបន្តថែរក្សានូវសុខសន្តិភាពជូនប្រជាពលរដ្ឋរបស់យើងបានយ៉ាងល្អប្រសើរ។ ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តមអភិបាល​បាន​សំដែង​នូវ​ការ​អបអរ​សាទរ​ចំពោះ​យុវជន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ ​កងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់​លក្ខណ​សម្បត្តិ​(ជាប់​ជា​ស្ថាពរ) ក្លាយជាយោធិន នៃកងរាជអាវុធហត្ថ ដែលត្រូវបានជូនដំណើរ និងត្រូវ​ចូល​ហ្វឹក​ហ្វឺន នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ដែលចេញពីការជ្រើសរើសក្នុងខេត្តកណ្តាល សូម​ខិត​ខំ​រៀនសូត្រ និងបំពេញតួនាទី ភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថ ឱ្យ​ទទួល​បាន​ជោគ​ជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ, បទវិន័យ​ទូទៅ​សម្រាប់​កង​យោធ​ពល​ខេមរភូមិន្ទ និងបទបញ្ជាពេលបញ្ចប់វគ្គ និងសូមរគុណ និងកោតសរសើរ​ចំពោះ​ទឹក​ចិត្ត​រប​ស់​ក្រុម​គ្រួសារ យុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានអនុញ្ញាតឱ្យកូន ចៅ ចូលបម្រើ​កង​យោធ​ពល​ខេមរ​ភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេសជាតិ មាតុភូមិនៃយើង។យោង​តាមរបាយការណ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងថា បេក្ខ​ជន​គ្រប់​លក្ខណ​សម្បត្តិ(ជាប់ជាស្ថាពរ) ទាំង ២២នាក់ ត្រូវបានក្រសួងការពារជាតិ ចេញប្រកាស​បញ្ចូល​ក្រប​ខ័ណ្ឌ​កងយោធពលខេមរភូមិន្ទ បំពេញឱ្យក្របខ័ណ្ឌកងរាជអាវុធហត្ថ ក្លាយជាយោធិន នៃ កង​រាជ​អាវុធហត្ថ ជាផ្លូវការ និងបានប្រមូលផ្តុំហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ពចាប់ពីថ្ងៃទី១៩ ខែ​មករា ឆ្នាំ២០២៦ និងជូនដំណើរទៅហ្វឹកហ្វឺន នៅវិទ្យាស្ថាន​កង​រាជ​អាវុធ​ហត្ថ​(កំបូល)​នា​ពេល​នេះ​៕

ទុនបម្រុងអន្តរជាតិកម្ពុជាឆ្នាំ២០២៥ បានបន្តក្នុងកម្រិតខ្ពស់ធានា​ដល់​ការ​នាំ​ចូល​ទំនិញ​ក្នុង​គ្រា​បន្ទាប់

2026/01/26 02:46:12 pm        176
ទុនបម្រុងអន្តរជាតិរបស់កម្ពុជានៅក្នុងឆ្នាំ២០២៥ បានបន្តរក្សាស្ថិតក្នុងកម្រិតខ្ពស់ ឆ្លុះ​បញ្ចាំង​នូវ​ភាព​រឹងមាំ ​នៃលទ្ធផលសងបំណុលក្រៅប្រទេស ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និង​ប្រព័ន្ធ​ទូទាត់​ជាតិ​ ការទប់ស្កាត់និងវិបត្តិ ជាពិសេសធានាដល់ការនាំចូលទំនិញក្នុង គ្រាបន្ទាប់។ ទាក់ទងការគ្រប់គ្រងទុនបម្រុងអន្តរជាតិ យោងតាមរបាយការណ៍ត្រួតពិនិត្យប្រឆ្នាំ២០២៥ របស់​ធនាគារ​ជាតិ​នៃកម្ពុជា បានបង្ហាញឱ្យដឹងថា ទុនបម្រុងអន្តរជាតិបន្តរក្សាបាននៅកម្រិតខ្ពស់ ដែល​ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃលទ្ធភាពសងបំណុលក្រៅប្រទេស ការ រក្សាស្ថិរភាពអត្រាប្តូរប្រាក់ និង​ប្រព័ន្ធ​ទូទាត់ជាតិ ព្រមទាំងផ្តល់ការការពារគ្រប់គ្រាន់ សម្រាប់បំពេញតម្រូវការសន្ទនីយភាព ទប់​ទល់នឹងវិបត្តិខាងក្រៅ។ជុំវិញទុនបម្រុងនេះ, លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើក​ឡើង​ឱ្យ​ដឹង​នៅក្នុងសន្និបាតបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ នាចុងសប្តាហ៍កន្លងមកថា ទុន​បម្រុងអន្តរជាតិនៅក្នុងឆ្នាំ២០២៥ បានកើនឡើងដល់ ២៧,៥ ប៊ីលានដុល្លារអាមេរិក ក្នុងអត្រា ២២,៣% ធៀបនឹងឆ្នាំ២០២៤ (២២,៥ ប៊ីលានដុល្លារអាមេរិក) ឬស្មើនឹង ៨ ខែ នៃ​ការ​នាំ​ចូល​ទំនិញ ​និងសេវាគ្រាបន្ទាប់ ដែលជាកម្រិតខ្ពស់សម្រាប់ប្រទេសកំពុងអភិវឌ្ឍ។ ការកើនឡើងនេះ ជា​ចម្បងបណ្ដាលមកពីការកើនឡើងដូចជា៖ តម្លៃមាស, ចំណូលពីការវិនិយោគក្រៅប្រទេស,កា​រ​​ប្រែប្រួលអត្រាប្តូរប្រាក់, និងប្រាក់បញ្ញើពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាល និង​ប្រាក់​បម្រុង​កាតព្វកិច្ច។ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ ត្រូវបានអនុវត្តដោយការប្រុងប្រយ័ត្ន និងប្រកបដោយវិជ្ជាជីវៈ ដោយ​រចនាសម្ព័ន្ធគ្រប់គ្រង ទុនបម្រុងអន្តរជាតិ ត្រូវបាន​រៀបចំ​ឡើង​ស្រប​តាម​ឧត្ត​មា​នុវត្ត​ន៍​អន្តរជាតិ ដើម្បីធានាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងប្រុង ប្រយ័ត្នខ្ពស់។ ការ​កំណត់​ទិស​ដៅ​យុទ្ធសាស្រ្ត និងកម្រិតហានិភ័យទទួលយកបាន ត្រូវធ្វើឡើងដោយក្រុមប្រឹក្សាភិបាល តាម​រ​យៈការ អនុម័តលើគោលនយោបាយវិនិយោគជាប្រចាំឆ្នាំ ឬតាមការចាំបាច់។ រីឯ​ការ​តាម​ដាន​ជា​ប្រចាំខែ គឺត្រូវអនុវត្តដោយគណៈកម្មការ វិនិយោគទុនបម្រុង ដែលមាន​ទេសា​ភិបាល​ជា​ប្រធាន​គណៈកម្មការ ដើម្បីពិនិត្យលទ្ធផលនៃការវិនិយោគ វិភាគលក្ខខណ្ឌទីផ្សារ និង ផ្ដល់​អនុ​សាសន៍​កែ​សម្រួលចាំបាច់ ដើម្បីធានាថា យុទ្ធសាស្ត្រគ្រប់​គ្រង​ទុន​បម្រុង​ត្រូវ​បាន​ផ្ដោត​លើ​សុវត្ថិភាព សន្ទនីយភាព និងទទួល បានចំណូលសមស្រប។ នៅឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជាបានធ្វើបច្ចុប្បន្នកម្ម លើសេចក្ដីណែនាំការវិនិយោគ, បទ​បញ្ជា​ផ្ទៃ​ក្នុង​ស្តីពី, សេចក្ដីណែ នាំលើការងារជ្រើសរើសនិងគ្រប់គ្រងអ្នកចាត់ការខាងក្រៅ និង​ភ្នាក់​ងារ​រក្សា​មូលបត្រ “ក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីបុគ្គលិកនាយកដ្ឋាន គ្រប់គ្រងទុនបម្រុង”, ប្រព័ន្ធ​គ្រប់​គ្រង​ទុនបម្រុង និងការធ្វើពិពិធកម្មភ្នាក់ងាររក្សាមូលបត្របន្ថែម សំដៅក្នុងការធានាសុវត្ថិភាព និង​ប្រសិទ្ធភាពនៃការគ្រប់គ្រងទុនបម្រុងអន្តរជាតិ៕ អត្ថបទ៖ សុន រ៉ាឌី

ប្រតិបត្តិករទេសចរណ៍៖ វិបត្តិព្រំដែនកម្ពុជា-ថៃ ជំរុញឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍កាន់តែខ្លាំង

2026/01/26 02:43:51 pm        171
ប្រតិបត្តិករទេសចរណ៍ បានលើកឡើងថា វិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ឈានដល់ការបិទព្រំដែន គោករវាងប្រទេសទាំងពីរ បានធ្វើឱ្យកម្ពុជាមានឱកាសក្នុងការពង្រឹងវិស័យទេសចរណ៍ឱ្យរឹងមាំឡើង។លោក ឌុច សារ៉េត ជាប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប បានលើកឡើងថា វិបត្តិព្រំដែនកម្ពុជាថៃនេះ វាបានបង្កើតជាកាលានុវត្តភាពថ្មីសម្រាប់វិស័យទេសចរណ៍កម្ពុជា។ លោកបានលើកឡើងក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចម្សិលមិញថា តាមរយៈជម្លោះដែលកើតឡើងនេះ វាបានបង្កើតជាកាលានុវត្តភាពថ្មីសម្រាប់វិស័យទេសចរណ៍ ពិសេសភ្ញៀវទេសចរក្នុងការជ្រើសរើសវិធីសាស្រ្តក្នុងការធ្វើដំណើរបែបថ្មី។ លោកថា “ពីមុនភ្ញៀវជ្រើសរើសក្នុងការធ្វើដំណើរតាមព្រំដែនគោក ប៉ុន្តែឥឡូវពួកគេដូរពីការហោះហើរពីទីក្រុងមួយៗ មកកាន់រាជធានីភ្នំពេញ ឬខេត្តសៀមរាប។ នេះក៏ជាឱកាសមួយសម្រាប់កម្ពុជា ស្របពេលដែលព្រលានយន្តហោះធំៗបានដំណើរការ រួមមានព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរនិងព្រលានយន្តហោះអន្តរជាតិតេជោ”។យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ នៅក្នុងខែធ្នូ ឆ្នាំ២០២៥ ដែលជាពេលយោធាថៃ បើកការបាញ់ប្រហារមកលើកម្ពុជាជាលើកទី២នោះ ចំនួនអ្នកទេសចរបរទេសដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានការធ្លាក់ចុះប្រមាណជិត៣០ភាគរយ បើធៀបនឹងខែធ្នូ ឆ្នាំ២០២៤។បើទោះយ៉ាងនេះក្តី ប្រតិបត្តិករវិស័យទេសចរណ៍ បានរំពឹងថា គោលនយោបាយលើកលែងទិដ្ឋាការចំពោះអ្នកទេសចរចិន ក៏នឹងជួយជំរុញដល់កំណើនទេសចរមកលេងនៅកម្ពុជាឡើងវិញ។ ទន្ទឹមនេះ ក្រុមប្រតិបត្តិករ ក៏បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា បន្តក្នុងការលើកលែងទិដ្ឋការចំពោះប្រទេសគោលដៅដទៃទៀត ដូចជាប្រទេសឥណ្ឌាជាដើម៕អត្ថបទ៖ សាវី 

អភិបាលខេត្តកំពង់ចាម ស្នើសមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឱ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា

2026/01/26 02:39:48 pm        91
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើសុំដល់សមាជិកសមាគមនារី តាម ខេត្ត ក្រុង-ស្រុក ជួយធ្វើចលនាធ្វើការងារសង្គម តាមរយៈ ជួយស្ត្រីមានផ្ទៃពោះស្ត្រីមេម៉ាយ ចាស់ជរា ក្មេងកំព្រាជនពិការឲ្យបានផុសផុលដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ។ឯកឧត្តមមានប្រសាសន៍បែបនេះ ក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បី សន្តិភាព និងការអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រីខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៦ នៅសាលាខេត្តដោយក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមដោយលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារី ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា កន្លងមកឃើញសកម្មភាព សមាគមនារី តែងតែចុះជួយការងារ មនុស្សធម៌ជារៀងរាល់ឆ្នាំលើសពីឯកឧត្តម សូមស្នើដល់សមាគមនារីខេត្ត បន្តជំរុញដល់ សមាគមនារីតាមក្រុង ស្រុកឲ្យបន្តសកម្មភាពចុះជួយប្រជាពលរដ្ឋជួបការលំបាកឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីរួមគ្នាលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ មានលំនឹងក្នុងគ្រួសារហើយ ក៏ការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមជនបទ។ ឯកឧត្តម អ៊ុន ចាន់ដា បានបន្ត ការបង្កើតសមាគមនេះឡើង មិនមែនត្រឹមតែគៀងគរថវិកាតែមួយមុខនោះទេ គឺបង្កើតឡើងដើម្បីឲ្យសមាជិកក្នុងសមាគមនារី ចុះធ្វើសកម្មភាព ជួយការងារសង្គម មិនផ្តោតសំខាន់តែរឿងលុយកាក់ចូលសមាគមនោះដូច្នេះសូមសមាជិកសមាគមប្រឹងប្រែងខិតខំ ជួយកិច្ចការមនុស្សធម៌ឲ្យបានច្រើន។ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវ ដល់សមាជិកនីមួយៗ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង មានឯកភាពគ្នា ចេះជួយគ្នាទៅវិញទៅមក ដល់សមាជិកក្នុងក្រុមដែលជួបការលំបាក ហើយបន្តពង្រឹង សមត្ថភាព ចំណេះដឹង ចំណេះធ្វើឲ្យមានសមត្ថភាព គ្រប់គ្រាន់ សម្រាប់ធ្វើជាអ្នកដឹកនាំក្រុមដឹកនាំសមាគមន៍ និងក្លាយជា សរសៃរឈាម សេដ្ឋកិច្ចរបស់ប្រទេសជាតិ៕

អ្នកបន្តភៀសសឹក ទទូចឱ្យអន្តរជាតិជួយអន្តរាគមន៍​ជំរុញ​ថៃ​បញ្ឈប់​អរិភាព​ជាមួយ​កម្ពុជា និង​ងាក​មក​រក​ដំណោះ​ស្រាយ​ផ្លូវច្បាប់

2026/01/26 02:29:36 pm        180
ប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ មាន​លំនៅ​ឋាន​នៅ​តំបន់​ក្រហម​ហើយ​កំពុង​បន្ត​ភៀស​សឹក​តាម​ជំរំ​សុវត្ថិភាព បានស្នើយ៉ាងទទូច ដល់សហគមន៍អន្តរជាតិ បញ្ឈប់​ទង្វើ​អរិភាព​របស់​កង​ទ័ព​ថៃ ​ឈ្លានពានបូរណភាពទឹកដីកម្ពុជា និងជួយស្ដារសន្តិភាពនៅកម្ពុជាឡើងវិញ ។ប្រជាពលរដ្ឋ លើកឡើងថា កំពុងនឹករលឹកយ៉ាងខ្លាំង ដល់ផ្ទះសម្បែងពួកគាត់ ដែល​ជម្លៀស​ចេញ​អស់​រ​យៈ​ពេលជាង ១ខែមកហើយនោះ ហើយមិនដឹងទ្រព្យសម្បត្តិ រងការបំផ្លាញយ៉ាងណាខ្លះ ព្រោះ​នៅ​ក្បែរតំបន់ប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ហើយចង់ត្រឡប់ទៅផ្ទះវិញ ។អ្នកភៀសសឹកបានបន្តថា នៅពេលឃើញប្រជាពលរដ្ឋភៀសសឹកដទៃទៀត ត្រឡប់ទៅផ្ទះវិញ គឺ​ពួក​គាត់​ក៏​ចង់​ទៅដែរ ប៉ុន្តែស្ដាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ ដោយ​សារ​ផ្ទះ​នៅ​ក្នុង​តំបន់​ក្រហម ហើយការហាមមិនទាន់ឲ្យទៅវិញនេះ គឺគិតពីសុវត្ថិភាពរបស់ពួកគាត់។ទន្ទឹមនេះ ប្រជាពលរដ្ឋបានស្នើយ៉ាងទទូច ដល់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ជួយ​ដល់​ប្រទេសកម្ពុជា ដែលរងនូវអំពើឈ្លានពានរបស់កងទ័ពថៃ ហើយបាន​បង្ក​សង្គ្រាម​មុន​នោះ ​ដើម្បីពួកគាត់អាចត្រឡប់ទៅផ្ទះវិះ ដោយសុវត្ថិភាព។ទោះបីជាមានកិច្ចព្រមព្រៀង បទឈប់បាញ់អស់រយៈពេលជិតមួយខែ មកហើយក៏ដោយ ក៏​ក្នុង​អំឡុង​នេះ ​កងទ័ពថៃតែងតែបង្កនូវអរិភាព ជាច្រើនបន្តបន្ទាប់ ក្នុងនោះមានការយកបន្លាលួស តួ​កុង​ទីន័រ​ និងកងឡានជាដើម មកព័ទ្ធយកទឹកដីខ្មែរ នៅក្នុងតំបន់មួយចំនួន ដែលទង្វើនេះ បាន​រំលោភ​ទៅ​លើ​កិច្ចព្រមព្រៀងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។គួរបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ គឺមានប្រមាណជាង ៥​សែន​ ៣ម៉ឺននាក់ ឬស្មើនឹង ៨២ភាគរយហើយ បានវិលត្រឡប់ទៅលំនៅឋានវិញ ។ ដូចនេះ​ប្រជា​ពលរដ្ឋ​ភៀស​សឹកបន្តស្នាក់នៅជំរំមានចំនួន ជាង ១១ម៉ឺននាក់ទៀត ក្នុងនោះស្រី្តមានជាង ៦​ម៉ឺន​នាក់​ និងកុមារជិត ៤ម៉ឺននាក់៕ អត្ថបទ បាន សុខរិទ្ធិ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លីបង់និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៣៩នាក់ ទោះមានបទឈប់​​បាញ់​​ក៏ដោយ​
05/10/2026 11:05 AM
ទ័ពមួកខៀវកម្ពុជាជាង ១៨០រូប វិលត្រឡប់ពីប្រទេសលីបង់ ដោយសុវត្ថិភាព
05/10/2026 11:05 AM
រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញសំណេះសំណាលជាមួយនាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនជាង១០០គ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង
05/10/2026 11:05 AM
លោក Putin និយាយថា សង្រ្គាមអ៊ុយក្រែនទំនងជានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ទោះការ​ប្រយុទ្ធគ្នា​​​នៅតែ​​ខ្លាំង​​ក្លាក៏ដោយ ​
05/10/2026 10:05 AM
សម្ដេចធិបតី អំពាវនាវឱ្យអនុវត្ដពេញលេញភ្លាមៗនូវសេចក្ដីប្រកាសរួមកម្ពុជា-ថៃ និងវាស់វែង និង​ខណ្ឌ​សីមា​ព្រំដែនប្រទេសទាំងពីរជាបន្ទាន់
05/10/2026 10:05 AM
អ្នកនាំពាក្យបញ្ជាក់ជាថ្មី៖ កម្ពុជានឹងប្រើប្រាស់យន្តការ​នៃការផ្សះផ្សារ​ដោយ​ចាប់​បង្ខំ​ឋិត​ក្រោម​អនុសញ្ញា ​UNCLOS ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ
05/10/2026 10:05 AM
ព្រះសង្ឃនៅខេត្ដសៀមរាប បន្ដនាំយកសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ទៅផ្តល់ជូនកងទ័ពជួរមុខ ក្នុង​ខេត្ត​ឧត្តរមានជ័យ
05/10/2026 10:05 AM
សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបទីតាំង Online Scams ២កន្លែងក្នុងខណ្ឌ៧មករា និង​ឃាត់​ខ្លួន​ជន​បរទេស ៥៨នាក់ភាគច្រើនជនជាតិឥណ្ឌូនេស៊ី
05/10/2026 10:05 AM
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង និងក្រុមគ្រូពេទ្យខ្មែរ ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋភៀសសឹកដោយឥតគិតថ្លៃ ក្នុងឃុំស្លក្រាម
05/10/2026 10:05 AM
បណ្ដេញជន​ជាតិចិន ៣១៨នាក់ ចេញពីកម្ពុជាពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
05/10/2026 10:05 AM