កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
កម្មកររោងចក្រជាង១ពាន់នាក់ ចូលរួមប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

ព័ត៌មានជាតិ

កិច្ចប្រជុំក្រុមលេខា RBC រវាងយោធភូមិភាគទី៥ កម្ពុជា និងកងទ័ពភូមិភាគទី១ ថៃ បាន​បញ្ចប់​កិច្ច​ប្រជុំ​ តែភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ

2026/01/29 09:34:16 am        168
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹកនេះ កិច្ចប្រជុំ​ក្រុម​លេខា​ធិការ​ដ្ឋាន​នៃ​គណៈ​កម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ ភាគី​កម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានបញ្ចប់កិច្ចប្រជុំពិភាក្សារបស់ខ្លួនហើយ បន្ទាប់​ពី​ដំណើរ​ការ​អស់រយៈពេលបីថ្ងៃគឺ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដែលបាន​ប្រព្រឹត្ត​ទៅ​នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់​នឹង​ខេត្ត​ស្រះកែវ ព្រះរាជាណាចក្រថៃ។ នេះបើតាមសេចក្តី​ប្រកាសព័ត៌មានរបស់​លោកជំទាវ ឧត្តម​សេនីយ៍​ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធាន​ក្រុម​លេខា​ធិការ (RBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃដឹកនាំដោយ ឧត្តម​សេនីយ៍​ទោ ភិថាយ៉ាគូល ពោធិ៍សុវណ្ណ ប្រធានក្រុមលេខាធិការ (RBC ) ថៃ។ សូមជម្រាបជូនផងដែរថា ដោយសា​រតែ​ភាគី​ទាំង​ពីរ​មិន​ទាន់​រក​ឃើញ​នូវ​ចំណុច​កណ្តាល​រួម​គ្នា​មួយ​នៅ​ឡើយ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយ​បន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នា​ឈាន​ដល់​ការ​ឯកភាព​គ្នានាពេល​ខាង​មុខ​ទើប​មាន​ការរៀបចំ​ពិធី​ចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ ។ គួររំលឹកផងដែរថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃ​គណៈ​កម្មា​ធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពី​ថ្ងៃ​ទី២​៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានបញ្ជាក់សាជាថ្មី អំពីកា​រ​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ខ្ជាប់​ខ្ជួ​ននូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏​ដូច​ជា​កា​រ​បន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រម​ទាំង​ស្វែង​រក​កិច្ច​សហ​ប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និង​ឈាន​ដល់​ការ​វិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស។ សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការនៃ គណៈកម្មាធិការព្រំដែន​ថ្នាក់​យោធ​ភូមិ​ភាគ​​កម្ពុជា-ថៃ (RBC) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រោម​ការ​​សង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃផងដែរ៕

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រកាសឱ្យផ្អាកការនាំចូលមុខទំនិញទឹកដោះគោម្សៅ Babybio Optima 1 ក្រោយរកឃើញមានជាតិពុល

2026/01/29 08:58:09 am        217
ភ្នំពេញ៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងប្រកាសឱ្យផ្អាកការនាំចូលមុខទំនិញទឹកដោះគោម្សៅ Babybio Optima 1 បណ្តោះអាសន្ន បន្ទាប់ពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានជូនដំណឹងអំពីការរកឃើញ វត្តមានជាតិពុល (Toxin) ឈ្មោះ Cereulide ក្នុងផលិតផល ទឹកដោះគោនេះ។លិខិតរបស់បណ្ឌិត គុណ ញឹម បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកធានាសុវត្ថិភាពសុខភាពទារក និងកុមារ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមធ្វើការណែនាំដូចខាងក្រោម៖១. ត្រូវបានផ្អាកការនាំចូល ទឹកដោះគោម្សៅម៉ាក Babybio Optima 1 ដែលមានលេខឡូត៏ដូចខាងលើ។២. មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ទៀងផ្ទាត់ ព័ត៌មាននិងទិន្នន័យដែលប្រកាសក្នុងឯកសារជាមួយ និងទំនិញជាក់ស្ដែង ដើម្បីជៀសវាងការបន្លំនាំចូលដោយគេចវេះ ពីវិធានការខាងលើជាយថាហេតុ៕

ក្រសួងប្រកាសប្រមូលត្រឡប់វិញផលិតផលទឹកដោះគោម្សៅ Babybio Optima 1 ខណៈ អាចបង្កហានិភ័យដល់សុខភាពទារក កុមារ និង អ្នកប្រើប្រាស់ទូទៅ

2026/01/29 08:36:13 am        221
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជន ជាពិសេសមាតាបិតា និងអាណាព្យាបាលទារក និងកុមារទាំងអស់ឱ្យបានជ្រាបថា យោងតាមលិខិតរបស់ទីភ្នាក់ងារជាតិសម្រាប់ សុវត្ថិភាព ចំណីអាហារប្រទេសបារាំង និងលិខិតបញ្ជាក់របស់រោងចក្រឈ្មោះ VITAGERMINE បានបញ្ជាក់ថា ផលិតផលទឹកដោះគោម្សៅឈ្មោះ Babybio Optima 1 ចំនួន ៣ ឡូតិ៍ (ដូចមានភ្ជាប់មកជាមួយនូវរូបភាព ផលិតផល) អាចមានវត្តមាន Toxin ឈ្មោះ Cereulide ដែលបង្ក ហានិភ័យដល់សុខភាពទារក កុមារ និង អ្នកប្រើប្រាស់ទូទៅផងដែរ។ ផលិតផលទឹកដោះគោម្សៅទាំង ៣ឡូតិ៍នេះមានដូចនៅក្នុងតារាងខាងក្រោម៖ តាមការបញ្ជាក់របស់ក្រុមហ៊ុន Comptoir Perfect Pharmed Co., Ltd ដែលជាអ្នកនាំចូលផលិតផល ទឹកដោះគោម្សៅនេះ បានជម្រាបជូនថា ក្រុមហ៊ុនបាននាំចូលផលិតផលទឹកដោះគោម្សៅទាំង ៣ឡូតិ៍ខាងលើ ប៉ុន្តែក្រុមហ៊ុនទើបបានចែកចាយផលិតផលចំនួន ២ឡូតិ៍ រួមមានលេខឡូតិ៍ 894408 និង 900035 ក្នុងចំណោម ផលិតផលទាំង ៣ឡូតិ៍ខាងលើ។ ទោះបីយ៉ាងណាក៏ដោយ ដើម្បីធានាបាននូវសុវត្ថិភាពចំពោះអ្នកប្រើប្រាស់ ក្រសួង សុខាភិបាល តម្រូវឱ្យក្រុមហ៊ុន Comptoir Perfect Pharmed Co., Ltd ប្រមូលត្រឡប់មកវិញនូវផលិតផល ទឹកដោះគោម្សៅទាំង ៣ឡូតិ៍ ខាងលើជាបន្ទាន់ និងត្រូវបន្តប្រមូលផលិតផលខាងលើ ឱ្យអស់ពីលើទីផ្សារនៅ ព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលខ្លីខាងមុខនេះ។ទន្ទឹមនេះដែរ ដើម្បីធានាបាននូវអនាម័យ និងសុវត្ថិភាព សូមអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធ ទាំងអស់បន្តសហការ៖គ្រប់ទីតាំងចែកចាយ ឬលក់ផលិតផលខាងលើទាំងអស់ ត្រូវបញ្ឈប់ការចែកចាយ ឬលក់ ជាបន្ទាន់ភ្លាម និងត្រូវប្រគល់ផលិតផលទាំងនេះ ទៅឱ្យក្រុមហ៊ុន Comptoir Perfect Pharmed Co., Ltd វិញ។គ្រប់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត បន្តចុះត្រួតពិនិត្យតាមបណ្តាទីផ្សារ ផ្សារទំនើប ឱសថស្ថាន និងឱសថស្ថានរង ដើម្បីទប់ស្កាត់ការចរាចរនៃផលិតផលទាំង ៣ឡូតិ៍ខាងលើ។ចំពោះមាតាបិតា ឬអាណាព្យាបាល ដែលបានទិញនិងកំពុងប្រើប្រាស់ផលិតផលទឹកដោះគោម្សៅ Babybio Optima 1 ដែលមានលេខឡូតិ៍ខាងលើ សូមបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ និងតាមដានសុខភាព កូនជាប្រចាំ។ ក្នុងករណីមានរោគសញ្ញាដូចជា រាក ឬក្អួត សូមប្រញាប់នាំកូនទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាពនៅជិតបំផុតជាបន្ទាន់។ករណីបងប្អូនបានជួបប្រទះឃើញ ឬកំពុងប្រើប្រាស់ លក់ ឬចែកចាយ ផលិតផលខាងលើ ឬបានឃើញ ទារក និងកុមារតូចៗ មានរោគសញ្ញាសង្ស័យពាក់ព័ន្ធនឹង ការប្រើប្រាស់ផលិតផលនេះ សូមប្រគល់ ផលិតផលនោះទៅទីតាំងដែលបានទិញវិញឬជូនដំណឹងទៅលេខទូរសព្ទខាងក្រោម។អាស្រ័យហេតុនេះ សូមសាធារណជន មាតាបិតា និងអាណាព្យាបាលទាំងអស់ មេត្តាជ្រាប និងចូលរួម សហការអនុវត្តតាមសេចក្តីប្រកាសព័ត៌មាននេះឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាលមិនដែលមានការលក់កោះណាមួយនៅដែនសមុទ្រកម្ពុជាទៅឱ្យក្រុមហ៊ុនឯកជននោះទេ

2026/01/29 08:00:00 am        194
 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កត់សម្គាល់ឃើញថាមានការផ្សព្វផ្សាយតាមបណ្តាញសង្គមនូវព័ត៌មានមិនពិតថា រាជរដ្ឋាភិបាលបានលក់កោះមួយ នៅខេត្តព្រះសីហនុ និងកោះគី នៅខេត្តកំពត ទៅឱ្យក្រុមហ៊ុនឯកជន។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ជូនសាធារណជនថា កោះទាំងពីរនេះគឺជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលនឹងត្រូវធ្វើការជួលទៅឱ្យក្រុមហ៊ុនឯកជនដើម្បីធ្វើការអភិវឌ្ឍបម្រើឱ្យវិស័យទេសចរណ៍។  កោះទាំងពីរនេះរាជរដ្ឋាភិបាលមិនបានលក់ទៅឱ្យក្រុមហ៊ុនឯកជនឡើយ ហើយក៏មិនដែលមានការលក់កោះណាមួយនៅដែនសមុទ្រកម្ពុជាទៅឱ្យក្រុមហ៊ុនឯកជនដែរ៕

កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ និងជំរុញឱ្យមានការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីរវាងកម្ពុជា និងថៃ

2026/01/29 07:51:52 am        195
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារក្រៅផ្លូវការប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តម Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។ក្នុងឱកាសនោះ ប្រមុខការទូតកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ និងជំរុញឱ្យមានការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីរវាងកម្ពុជា និងថៃ។ក្នុងឱកាសនេះផងដែរ កម្ពុជាសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២៥ ដែលសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ស្ថិរភាព និងកំណើនក្នុងតំបន់។

កម្ពុជាសម្ពោធជាផ្លូវការ គម្រោងធានាឥណទាន ឯកត្តឥណទានពិសេស គាំទ្រដល់វិស័យអាទិភាព

2026/01/29 07:45:25 am        166
កម្ពុជាដាក់សម្ពោធជាផ្លូវការនូវ “គម្រោងធានាឥណទាន ឯកត្តឥណទានពិសេស” បង្កើតឡើងដើម្បីគាំទ្រគោលនយោបាយ, យុទ្ធ សាស្រ្ដ, និងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលដូចជា វិស័យស្រូវអង្ករ ស្វាយចន្ទី កម្មន្ដសាល ការអភិវឌ្ឍលំនៅឋានសង្គម និងលំនៅ ឋានតម្លៃសមរម្យជាដើម។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងពិធីអបអរសាទរខួប ៥ ឆ្នាំ របស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) “៥ឆ្នាំនៃការធានាឥណទានជាយុទ្ធសាស្រ្ដ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ បរិយាបន្ន” នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦, បានអញ្ជើញជាអធិបតីការដាក់សម្ពោធជាផ្លូវការនូវ “គម្រោងធានាឥណទាន ឯកត្តឥណទានពិសេស” ដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រគោលនយោបាយ យុទ្ធសាស្រ្ដ និងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជា៖ វិស័យស្រូវអង្ករ ស្វាយចន្ទី កម្មន្ដសាល ការអភិវឌ្ឍលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យជាដើម។ ដោយគម្រោងនេះ អនុញ្ញាតឱ្យម្ចាស់អាជីវកម្ម អាចដាក់ពាក្យបង្ហាញចំណាប់អារម្មណ៍មក CGCC ដោយផ្ទាល់ ក្នុងការទទួលបានការធានាឥណទានលើ កម្ចីរហូតដល់ ១០ លានដុល្លារ ក្នុងមួយកម្ចី សម្រាប់ការប្រើប្រាស់ជាទុនបង្វិល និងពង្រីកអាជីវកម្ម និងអនុញ្ញាតឱ្យ CGCC ចូលរួម វាយតម្លៃលទ្ធភាពសងរបស់អ្នកខ្ចី រួមជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការផ្តល់ហិរញ្ញប្បទាន។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្ថែមថា ការបង្កើត CGCC នេះឡើង គឺជាការគិតគូរជាយុទ្ធសាស្ត្រដ៏ល្អិតល្អន់ និងដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៦ នៃរដ្ឋសភា, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា, ក្នុងការអនុវត្តវិធានការអន្តរាគមន៍ តាមរយៈយន្តការធានាឥណទាន, សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ច, ជាពិសេសក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល, ដោយ ផ្អែកលើឧត្តមានុវត្តជាអន្តរជាតិ ក៏ដូចជាការវិវត្តនៃបរិបទសង្គម-សេដ្ឋកិច្ចជាក់ស្តែងរបស់កម្ពុជា។ យន្តការធានាឥណទាន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តគោលនយោបាយគន្លឹះនានារបស់រាជរដ្ឋាភិបាល រួម មាន៖ ទី១. ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈ ការបង្កើនលទ្ធភាពទទួល បាននូវហិរញ្ញប្បទាន; ទី២. ការពង្រឹងការអភិវឌ្ឍវិស័យឯកជន តាមរយៈការគាំទ្រឲ្យមានការវិនិយោគ ការពង្រីកប្រតិបត្តិការអាជីវកម្ម និងការបង្កើតការងារបន្ថែមឲ្យបានកាន់តែច្រើន ជាពិសេសសម្រាប់យុវជន; និងទី៣. ការពង្រឹងភាពធន់នៃសេដ្ឋកិច្ច តាមរយៈការ បង្កើនទំនុកចិត្តក្នុងទីផ្សារ និងការរួមគ្នាគ្រប់គ្រងហានិភ័យ ជាពិសេសក្នុងអំឡុងវិបត្តិ ឬបញ្ហាប្រឈមពីកត្តាខាងក្រៅ ដែលមិនចំណុះ នឹងការគ្រប់គ្រងរបស់កម្ពុជា។ចំណែក CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បង ក្នុងការផ្ដល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងរួមចំណែក ដល់កំណើន សេដ្ឋកិច្ច។ នៅក្នុងរយៈពេល ៥ឆ្នាំ កន្លងមកនេះ CGCC បានដាក់ឱ្យដំណើរការការធានាឥណទាន ឯកត្តឥណទាន ចំនួន ៧ គម្រោង, ការធានាឥណទានជាកញ្ចប់ចំនួន ១៧ កិច្ចព្រមព្រៀង, ការធានាលើការបោះផ្សាយសញ្ញាបណ្ណរបស់ក្រុមហ៊ុនចំនួន១ , និងការធានា ឥណទានបោះដុំចំនួន ៣កិច្ចព្រមព្រៀង ព្រមទាំងបានដាក់ឱ្យដំណើរការកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC)។ តាមរយៈគម្រោងទាំងអស់នេះ CGCC បានអនុម័តការធានាឥណទានចំនួន ៩.៥៥៦ គណនី លើកម្ចីប្រមាណាង ៥២១លានដុល្លារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

កម្លាំងជំនាញ CMAC ប្រើប្រាស់បច្ចេកទេសគ្រឿងចក្រស្រូបឆក់គ្រាប់បែកចង្កោមសំណល់គ្រាប់មិនទាន់ផ្ទុះរបស់ថៃឈ្លានពាននៅខេត្តបន្ទាយមានជ័យ

2026/01/29 07:36:21 am        507
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញជួរមុខ CMAC បានប្រើប្រាស់បច្ចេកទេសគ្រឿងចក្រស្រូបឆក់គ្រាប់បែកចង្កោមជាសំណល់គ្រាប់មិនទាន់ផ្ទុះរបស់សៀមឈ្លានពានស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានគ្រាប់បែកចង្កោមប្រភេទM46ចំនួន១០គ្រាប់ ស្រូបឆក់និងបន្សាបបានចំនួន៩គ្រាប់ ប៉ុន្តែមានគ្រាប់បែកចង្កោមចំនួន១គ្រាប់បានផ្ទុះនៅពេលប្រតិបត្តិការស្រូបឆក់។ ករណីផ្ទុះនេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់កម្លាំងប្រតិបតិ្តការឬបង្កខូចខាតដល់គ្រឿងចក្រឡើយ។  CMAC បានរំលឹកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ដែលបានអញ្ជើញវិលត្រឡប់ចូលលំនៅដ្ឋាននៅតាមតំបន់រងផលប៉ះពាល់ដោយសារគ្រាប់ផ្លោងរបស់សៀមឈ្លានពានវិញ សូមមេត្តាប្រុងប្រយត្ន័ខ្ពស់បំផុតចំពោះសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលស្ថិតនៅរាយប៉ាយតាមដីភូមិឋានស្រែចម្ការរបស់បងប្អូន។ករណីជួបប្រទះគ្រាប់មិនទាន់ផ្ទុះ សូមទំនាក់ទំនងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬកម្លាំងនគរបាលមូលដ្ឋាន ឬកម្លាំងCMAC តាមរយៈទូរស័ព្ទដូចខាងក្រោម៖ • ខេត្ដព្រះវិហារ៖លេខទូរស័ព្ទ៖០៩៧ ២២២ ២៧៣៥/០៨១ ៦១១ ១១៣/០៩៧ ៥៦៧ ៧៦៧៨/០៩៧ ៨៨៦ ៦២៨៤• ខេត្ដឧត្ដរមានជ័យ៖ លេខទូរស័ព្ទ៖០៩៧ ៨៥៧ ៥៦៦៦/០៩៧ ៧២១ ០២០០ • ខេត្តបន្ទាយមានជ័យ៖លេខទូរស័ព្ទ៖០៩៧ ២០០ ១១៤១/០១២ ២៣១ ៤៤១/០៩៧ ៦៧៦ ២៣៣៨/០១៧ ៩៥៤ ៤៤៤• ខេត្តបាត់ដំបងលេខទូរស័ព្ទ៖០៩៧ ២០០ ១២៣៨/០៧១ ៩៥៥ ១១៦៨/០១២ ៣៨៣ ៩៥៩/០៨៦ ៦២៧ ៧៦៩• ខេត្តពោធិ៍សាត់ និងខេត្តកោះកុង៖លេខទូរស័ព្ទ៖០៩៣ ៦៦៦ ១៦៩/០៨៨ ៨៦៦ ៦១៦៩/០៩៦ ៥០៦ ៤៤៤៧/០១៦ ៩១៧ ៧៩១• ខេត្ដសៀមរាប៖លេខទូរស័ព្ទ៖០៦៧ ៥៥៤ ៤៤៤/០១១ ៥៥៤ ៤៤៤/០១២ ៥៦៥ ១៦៨។

រដ្ឋមន្រ្តីសុខាភិបាល​ អញ្ជើញចុះពិនិត្យការអនុវត្តការងារចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិតេជោដើម្បីបង្ការ និងទប់ស្កាត់នូវការនាំចូលជំងឺឆ្លងនានា

2026/01/28 07:19:02 pm        297
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយ លោកឧកញ៉ា វ៉ាន់ ឆារស៍ នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ខូអិលធីឌី ឯ.ក (CAIC) និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំទទួលបន្ទុកជំងឺឆ្លង វិទ្យាស្ថានជាតិសុខាភាពសាធារណៈ វិទ្យាស្ថានប៉ាស្ទ័រ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មន្រ្តីចត្តាឡីស័ក អញ្ជើញចុះពិនិត្យកាអនុវត្តការងារចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបង្ការ និងទប់ស្កាត់នូវការនាំចូលជំងឺឆ្លងនានា ជាពិសេសជំងឺនីប៉ាស៍ ដែលកំពុងកើតមានក្នុងបណ្តាប្រទេសតំបន់អាស៊ី។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បច្ចុប្បន្នកម្ពុជាមិនទាន់មានករណីជំងឺនីប៉ាស៍នៅឡើយទេ ប៉ុន្តែក្រសួងសុខាភិបាលមានភារកិច្ច ក្នុងការរៀបចំបង្ការការចម្លងចូលទៅក្នុងសហគមន៍។ ក្នុងករណីមានការសង្ស័យ លើអ្នកដំណើរត្រូវអនុវត្តតាមនីតិវិធីស្តង់ដា ក្នុងការឆ្លើយតបគ្រោះអាសន្នសុខភាពសារធាណៈនៅច្រកចេញចូលប្រទេស ដោយត្រូវមានការសហការគ្នាឱ្យបានជិតស្និតជាមួយគ្រប់ផ្នែកពាក់ព័ន្ធ អាកាសយានដ្ឋាន ក្រុមហ៊ុនហើរហោះ មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត។ ជាជំហានបន្ទាប់ត្រូវមាន លំហាត់សមយុទ្ធត្រៀមករណីមានសង្ស័យមកដល់ គិតតាំងការរកឃើញ ការដាក់ឱ្យនៅដាច់ដោយឡែក ការបញ្ជូន ការព្យាបាល និងការអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យ។ ជាកិច្ចបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលដែលបានចូលរួម និងត្រៀមរួចជាស្រេច ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធិភាព «ការពារថ្ងៃនេះ អ្នកនឹងបានប្រសើរនៅថ្ងៃស្អែក»។

ឯកឧត្តម ហ៊ុន ម៉ានី វាយតម្លៃខ្ពស់ដល់មន្ត្រីរាជការក្រសួងមុខងារសាធារណៈទាំងអស់ ខណៈ៣០ខែមកនេះបានប្រឹងប្រែងលះបង់រួមគ្នាបំពេញតួនាទីយ៉ាងសកម្ម ជាពិសេសការងារកែទម្រង់រដ្ឋបាលសាធារណៈ

2026/01/28 07:11:58 pm        200
នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងាររបស់ក្រសួងមុខងារសាធារណៈប្រចាំខែមករា ឆ្នាំ២០២៦ ដើម្បីពិនិត្យលើសមិទ្ធផលការងារសម្រេចបាន កំណត់នូវបញ្ហាប្រឈមនិងដំណោះស្រាយ និងលើកទិសដៅការងារបន្តរបស់ក្រសួងមុខងារសាធារណៈសម្រាប់ខែបន្ទាប់។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំនៃសាលាភូមិន្ទរដ្ឋបាល មានការអញ្ជើញចូលរួមដោយ ថ្នាក់ដឹកនាំនិងមន្ត្រីនៃក្រសួងមុខងារសាធារណៈដោយផ្ទាល់ និងថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរមុខងារសាធារណៈទូទាំង២៥រាជធានី-ខេត្ត តាមប្រព័ន្ធអនឡាញ។ថ្លែងមតិស្វាគមន៍បើកកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលក្នុងរយៈពេល៣០ខែមកនេះ បានប្រឹងប្រែងលះបង់រួមគ្នាបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការអនុវត្តលើកិច្ចការងារស្នូលក្រសួងយ៉ាងសកម្ម ជាពិសេសគឺការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយសម្រេចបាននូវសមិទ្ធផលការងារសំខាន់ៗប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងភាពរហ័សក្នុងការផ្តល់សេវាដល់ក្រសួង ស្ថាប័ន និងមន្រ្តីរាជការទូទៅ។តាមរយៈការរាយការណ៍របស់ ឯកឧត្តមអគ្គលេខាធិការ ហាស់ ប៊ុនថ្ថន បានបង្ហាញពីវឌ្ឍនភាពការងារជាច្រើនដែលក្រសួងមុខងារសាធារណៈសម្រេចបាននៅក្នុងខែមករា ក្នុងការអនុវត្តការងារស្នូល និងការងារកែទម្រង់រដ្ឋបាលសាធារណៈ។ ក្រៅពីការងារដែលសម្រេចបាន កិច្ចប្រជុំបានបង្ហាញឱ្យឃើញនូវទិសដៅការងារឆ្ពោះទៅមុខយ៉ាងច្រើនទាំងការងារការគ្រប់គ្រងមន្ត្រី អភិវឌ្ឍសមត្ថភាពមន្រ្តី ស្ថាប័ន និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ដោយគោរពយ៉ាងហ្មត់ចត់តាមបទបញ្ជា និងអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់ សម្តេចមហាបវរធិបតី តាមរយៈការសហការជាមួយស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ស្ថិតក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ។

រដ្ឋបាលខេត្តកំពង់ស្ពឺ កំពុងពន្លឿនការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ ខណៈហេដ្ឋារចនាសម្ព័ន្ធនៅដំណាក់ដំរីកសាងរួចរាល់

2026/01/28 07:01:38 pm        162
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីក្រោមឱវាទចំណុះមន្ទីរអង្គភាពជុំវិញខេត្ត ចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា និងផ្លូវឡើងទៅកាន់ភ្នំខ្នងផ្សារ ស្ថិតក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ គ្រាដែលមណ្ឌលព័ត៌មាន និងហេដ្ឋារចនាសម្ព័ននានា នៅចំណុចដំណាក់ដំរីរួចរាល់ ១០០ភាគរយ ហើយ ។ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត លើកឡើងថា តាមរយៈគម្រោង និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា របស់ក្រសួងបរិស្ថាន បានបើកការដ្ឋានសាងសង់ផ្លូវចូលទៅភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់មួយចំនួនដើម្បីបម្រើដល់វិស័យទេសចរណ៍ ដែលការអភិវឌ្ឍន៍តំបន់ព្រៃភ្នំ ដ៏មានសក្ដានុពលនេះ ធ្វើឡើងក្នុងទិសដៅលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាសហគមន៍ តាមរយៈការបម្រើសេវាទេសចរណ៍ ។ឯកឧត្តមបានបន្តថា ជាងនេះទៅទៀត ការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ភ្នំខ្នងផ្សារនេះដែរ ក៏ដើម្បីបម្រើឱ្យគោលដៅ “លំហែបៃតង” តាមការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាលគឺសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីអំឡុង ដែលសម្តេចបានអញ្ជើញដោយផ្ទាល់ ក្នុងការសម្រាកលំហែរលើភ្នំខ្នងផ្សារ ។ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ ក៏បានបញ្ជាក់បន្ថែមថា គម្រោងអភិវឌ្ឍន៍តំបន់ខ្នងផ្សារ នឹងជួយផ្សព្វផ្សាយអំពីការគាំទ្ររបស់រដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ក្នុងការរួមចំណែក លើកកម្ពស់សេដ្ឋកិច្ចសង្គម និងគោលដៅលំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ ព្រមទាំងជួយជំរុញចលនាទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើន ហើយការងារនេះនឹងចូលរួមលើកកម្ពស់ជីវភាពពលរដ្ឋនៅមូលដ្ឋាន តាមរយៈការផ្ដល់សេវាកម្មទេសចរណ៍នានា ដែលទាំងនេះក៏បានចូលរួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាពផងដែរ។ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ នៃគម្រោងរៀបចំរបៀងគោលដៅលំហែបៃតងនោះដែរ ឯកឧត្តមអភិបាលខេត្តបានក្រើនរំឭកបន្ថែម ដល់មន្តី្រជំនាញបច្ចេកទេសទាំងអស់ ត្រូវពន្លឿនការសាងសង់ធ្វើយ៉ាងណាអាចស្រូបទាញភ្ញៀវទេសចរណ៍ ឱ្យមកលេងកម្សាន្ត និងគយគន់ធម្មជាតិលើភ្នំខ្នងផ្សារបានកាន់តែច្រើន ។សូមបញ្ជាក់ថា ភ្នំខ្នងផ្សារគឺជាតំបន់ព្រៃភ្នំដ៏ធំមួយ ដែលមានទីតាំងប្រសព្វមុំ៣ គឺខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ ។ ភ្នំនេះសម្បូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ ។ ភ្នំខ្នងផ្សារ មានកម្ពស់ប្រហែល ១០១៧ម៉ែត្រ ដែលអាចមើលឃើញទេសភាពបាន ៣៦០ដឺក្រេ ។ មិនតែប៉ុណ្ណោះ ភ្នំនេះមានទេសភាពស្អាតគ្រប់រដូវកាល និងមានចម្ងាយប្រមាណ ១៦៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញនិងជាង ៨០គីឡូម៉ែត្រពីខេត្តកំពង់ស្ពឺ ៕ អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
05/13/2026 08:05 PM
មនុស្សជាង ១.៧០០នាក់ត្រូវឃុំខ្លួនលើនាវាទេសចរណ៍នៅបារាំង ក្រោយសង្ស័យមានអ្នកស្លាប់ដោយវីរុសណូរ៉ូ
05/13/2026 08:05 PM
ទាហាន និងផ្សែងហុយត្រូវបានមើលឃើញនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈការប្រយុទ្ធគ្នានៅតែបន្ត
05/13/2026 08:05 PM
វិទ្យាសា្ថនសុខាភិបាលហូឡង់បន្ទាបហានិភ័យនៃការរីករាលដាលឆ្លងវីរុស Hanta
05/13/2026 07:05 PM
របាយការណ៍៖ ការជ្រើសរើសទាហានថ្មីរបស់បែលហ្ស៊ិក ឈានដល់កម្រិតខ្ពស់បំផុត ដោយមានទាហានថ្មីជិត ៣.០០០នាក់
05/13/2026 07:05 PM
UPDATE | សំឡេងកាំភ្លើងបាន​បន្លឺឡើង ខណៈភាពច្របូកច្របល់​កើតមាន​នៅព្រឹទ្ធសភាហ្វីលីពីន
05/13/2026 07:05 PM