កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
កម្មកររោងចក្រជាង១ពាន់នាក់ ចូលរួមប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងវៀតណាម មានជំនួបទ្វេភាគី នៅកោះសេប៊ូ ប្រទេសហ្វីលីពីនក្នុងឱកាសចូលរួមកិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន

2026/01/28 06:56:41 pm        127
ក្នុងស្មារតីមិត្តភាពជាប្រពៃណីកម្ពុជា-វៀតណាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ឡេ ហ័យជុង រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ជំនួបនេះធ្វើឡើងស្របពេលដែលថ្នាក់ដឹកនាំទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន។ភាគីទាំងពីរបានរំលឹកឡើងវិញនូវលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំ លើកទី២១ នៃគណៈកម្មការចម្រុះ (JC) ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបានប្រព្រឹត្តទៅកាលពីដើមខែធ្នូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងវៀតណាម។

មន្ត្រីក្រសួងការងារ និងសហភាពសហជីពប្រជុំពង្រឹងសុខដុមនីយកម្ម និងស្ថិរភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ

2026/01/28 06:44:37 pm        149
(ភ្នំពេញ)៖ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសហភាពសហជីព នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា និងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដើម្បីពង្រឹងកិច្ចសហការ និងស្ថិរភាពការងារ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។កិច្ចប្រជុំនេះមានគោលបំណងសំខាន់ក្នុងការស្ដាប់នូវមតិយោបល់របស់ថ្នាក់នាំដឹកនាំសហភាពសហជីព និងការវិវត្ត នៃស្ថានភាពកម្មករនិយោជិត ក្នុងគោលដៅរួមគ្នាថែរក្សាសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ នៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ។  ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ការងារនេះមិនត្រឹមតែជួយលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងការចូលរួមរបស់កម្មករនិយោជិត ឱ្យកាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាយន្តការមួយក្នុងការទប់ស្កាត់ និងជៀសវាងរាល់ការធ្វើកូដកម្ម បាតុកម្ម ខុសច្បាប់ផងដែរ។ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងជួយបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ និងបង្កើតបរិយាកាសការងារ កាន់តែល្អប្រសើរ ដែលជាប្រភពចំណូលដ៏មានស្ថិរភាពសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារកម្មករនិយោជិត ក៏ដូចជាការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ថ្នាក់ដឹកនាំសហភាពសហជីព នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា និងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចំណែកជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងម្ចាស់ក្រុមហ៊ុន ដើម្បីជំរុញការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់៕

ខណ្ឌ/ស្រុក មួយចំនួននៅ ភ្នំពេញ កណ្ដាល និងកំពង់ស្ពឺ នឹងដាច់អគ្គិសនី តាមម៉ោង ៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ មករា

2026/01/28 06:39:33 pm        189
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះ អគ្គិសនីកម្ពុជា បានជូនសេចក្ដីជូនដំណឹងថា អគ្គិសនីកម្ពុជា នឹងអនុវត្តការងារជួសជុលផ្លាស់ប្ដូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៣:០០ ឬម៉ោង ១៦:០០។ការណ៍នេះ នឹងធ្វើឱ្យ មានការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីចំពោះអតិថិជនខ្លះក្នុងកំឡុងពេលជួលជុល ក្នុង ១១ខណ្ឌ នៅភ្នំពេញ ២ស្រុកក្រុង នៃខេត្តកណ្ដាល និង ២ស្រុក នៃខេត្តកំពង់ស្ពឺ ដូចជា៖ ខណ្ឌឫស្សីកែវ ខណ្ឌកំបូល ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌមានជ័យ ខណ្ឌបឹងកេងកង ខណ្ឌជ្រោយចង្វា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ ស្រុកអង្គស្នួល នៃខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកសំរោងទង ស្រុកគលពិសី នៃខេត្តកំពង់ស្ពឺ។

ប្រមុខការទូតកម្ពុជា៖ កម្ពុជាត្រៀមខ្លួនសហការជាមួយដៃគូនានា ក្នុងស្វែងរកដំណោះស្រាយបន្ធូរបន្ថយភាពតានតឹងនៅមីយ៉ាន់ម៉ា

2026/01/28 06:36:45 pm        157
ប្រមុខការទូតកម្ពុជា បានបបញ្ជាក់ថាកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយដែគូនានា ជាពិសេសហ្វីលីពីន ក្នុងស្វែងរកដំណោះស្រាយ និងគំនិតផ្តួចផ្តើមនានាដើម្បីបន្ធូបន្ថយភាពតានតឹងក្នុងប្រទេសមីយ៉ាន់ម៉ា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់បែបនេះក្នុងឱកាស ចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុច (5PC) នៅកោះសេប៊ូ ប្រទេសហ្វីលីពីន នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។កិច្ចប្រជុំបានជ្រាបអំពីវឌ្ឍនភាពដែលសម្រេចបាន និងយន្តការនានា ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុច (5PC) អោយមានប្រសិទ្ធភាព ជាពិសេសគឺការយកចិត្តទុកដាក់ អោយសម្រេចបាននូវសន្តិភាព ស្ថិរភាពយូរអង្វែង និងប្រក្រតីភាពក្នុងប្រទេសមីយ៉ាន់ម៉ា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា៖ កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយដែគូនានា ជាពិសេសហ្វីលីពីន ក្នុងស្វែងរកដំណោះស្រាយ និងគំនិតផ្តួចផ្តើមនានាដើម្បីបន្ធូបន្ថយភាពតានតឹងក្នុងប្រទេសមីយ៉ាន់ម៉ា៕

ផ្លូវជនបទស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានបង្កើតបរិយាកាសដល់ការរស់នៅរបស់ប្រជាជន

2026/01/28 05:08:24 pm        29
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ លើការងារលើកកម្រិតគុណភាពផ្លូវ ក្រាលកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដែលស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ដោយ សម្រេចបានតាមផែនការ ឆ្លើយតបទៅនិងតម្រូវការជាក់ស្តែងនៅតាមមូលដ្ឋាន។ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៦ នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែ, ប្រវែង ៣ ០០០ ម៉ែត្រ, និងទទឹង ៧ ម៉ែត្រ ស្ថិតនៅភូមិព្រៃបន្ទំ ទៅភូមិធ្នង់ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត គម្រោងនេះអនុវត្តដោយនាយកដ្ឋាន វិស្វកម្ម ក្រសួងការពារជាតិ។ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ជុំវិញផ្លូវជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរាជរដ្ឋាភិបាល បាន គិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ មិនថាការស្ថាបនា ការស្តារ និងការកែលម្អផ្លូវជនបទនោះឡើយ ដោយក្រសួងបាននិងកំពុងប្រែក្លាយផ្លូវក្រាលក្រួសជាច្រើនខ្សែ ទៅជាផ្លូវក្រាលកៅស៊ូ ឬ ផ្លូវបេតុង សំដៅធានាបានការប្រើប្រាស់យូរអង្វែង ដើម្បីជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ច ផ្សេងៗ រវាងតំបន់ជនបទនិងទីប្រជុំជន។ទាក់ទិនផ្លូវខាងលើនេះដែរ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែល បានខិតខំប្រែងលើការងារស្ថាបនាផ្លូវ ដែលស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបានតាមផែនការ និងបានអនុវត្ត ស្របតាមបច្ចេកទេសត្រឹមត្រូវ និងប្រកបដោយគុណភាពខ្ពស់ ដែលនេះគឺជាការចូលរួមចំណែកលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន មានផ្លូវល្អសម្រាប់ធ្វើដំណើរ ជាពិសេសការលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាជន និងប្រែក្លាយជនបទ ឱ្យទៅជាតំបន់ដែលមាន ភាពរីកចម្រើន និងស៊ីវីល័យ ស័ក្តិសមជាជនបទនៃប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០៕អត្ថបទ៖សុនរ៉ាឌី

ប្រមុខការទូតកម្ពុជា និងរដ្ឋមន្ត្រីការបរទេសទី២ព្រុយណេពិភាក្សាការងារជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន

2026/01/28 04:44:47 pm        128
ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលបំផុត នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេស ទី២ នៃប្រទេសព្រុយណេ នៅកោះសេប៊ូ។ក្នុងឱកាសនេះ រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរការសួរសុខទុក្ខគ្នាទៅវិញទៅមក ដែលសបញ្ជាក់ឱ្យឃើញពីស្មារតីមិត្តភាពយ៉ាងស៊ីជម្រៅ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងគោលដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់ប្រទេសព្រុយណេ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ៕

ក្រសួងបរិស្ថាន៖ សារធាតុគីមីជាង ១៦ ០០០ ប្រភេទ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ផលិត​ចេញ​ជា​ផលិត​ផល​ប្លាស្ទិក​ក្នុង​នោះមួយភាគបួន គឺជាសារធាតុគីមីគ្រោះថ្នាក់ចំពោះសុខភាពមនុស្ស និង​ប្រព័ន្ធ​អេកូឡូស៊ី

2026/01/28 04:23:20 pm        324
សារធាតុគីមីជាង ១៦ ២៣៥ ប្រភេទ ត្រូវបានប្រើក្នុងការផលិតប្លាស្ទិក។ អ្នកស្រាវ​ជ្រាវ​អា​ច​កំណត់​អត្ត​សញ្ញាណ និងប្រមូលសារធាតុគីមី ទាំងនោះ ក្នុងការផលិតប្លាស្ទិកបានត្រឹមតែ ១២ ៦៥៨ ប្រភេទប៉ុណ្ណោះ ក្រៅពីនេះមិនទាន់មានព័ត៌មាន និងអាច​កំណត់​លក្ខណៈ​សម្បត្តិ​អំពី​សមាស​ធាតុ​ផ្សំរបស់វានៅឡើយ។ យោងតាមមូលដ្ឋានទិន្នន័យសកលចេញផ្សាយកាលពីពេលថ្មីៗ ដោយកម្មវិធីឈ្មោះ PlastChem និង​បានដកស្រង់ផ្សាយដោយអគ្គនាយកដ្ឋានទទួលបន្ទុកបរិស្ថាននៃសហភាពអឺរ៉ុប បានឱ្យដឹងថា ក្នុង​ចំណោមសារធាតុគីមីចម្រុះ ដែលអាចកំណត់អត្តសញ្ញាណបាន សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​ផលិត​ជា​ប្លាស្ទិក អ្នកវិទ្យាសាស្រ្តបានរកឃើញសារធាតុគីមីគ្រោះថ្នាក់ រហូតដល់មួយភាគ​បួន​រួច​ទៅ​ហើយ​។ វាក៏កំពុងត្រូវបានប្រើប្រាស់ និងបោះចោលទៅក្នុងបរិស្ថាន និងកំពុងបង្ក​គ្រោះ​ថ្នាក់​បំផុត ចំពោះសុខភាពមនុស្ស និងប្រព័ន្ធអេកូឡូស៊ី។ ប្រភពដដែលខាងលើបានឱ្យដឹងថា សារ​ធាតុ​គីមី​គួរឲ្យព្រួយបារម្ភជាច្រើន មិនទាន់ត្រូវបានគ្រប់គ្រងនៅកម្រិតសកលនៅឡើយទេ វា​កំពុង​ស្ថិត​ក្នុង​សម្ភារប្រើប្រាស់ដោយប្លាស្ទិក ដែលអាចចូលទៅក្នុងខ្លួនមនុស្ស ជាមួយភាពស៊ាំ រឹងមាំ និង​អាចមានរយៈពេលយូរ ក្នុងខ្លួនមនុស្ស។សូមបញ្ជាក់ថា ប្លាស្ទិកបញ្ចេញសារធាតុពុលនិងបង្កគ្រោះថ្នាក់ នៅគ្រប់ដំណាក់ កាល​នៃ​វដ្ត​ជីវិត​របស់​វា គិតចាប់ផ្តើមពីការផលិត ការប្រើប្រាស់ ការកែច្នៃឡើងវិញ និងរហូត​ដល់​ការ​គ្រប់​គ្រង​សំណល់​របស់​វា។ សារធាតុគីមីចម្រុះ រួមទាំងលម្អងប្លាស្ទិក នៅពេលធ្លាក់ចូលទៅក្នុងខ្លួនមនុស្ស បង្ក​ឱ្យមានជំងឺជាច្រើនក្នុងមានទាំងជំងឺបន្តពូជ ការអភិវឌ្ឍសរសៃប្រសាទ ភាពស៊ាំ និង​ជំងឺ​មេតា​ប៉ូលីស​។ អ្នកវិទ្យាសាស្រ្តបានឱ្យដឹងបន្ថែមថា ការប្រើប្រាស់ប្លាស្ទិកចាស់ៗឡើងវិញ ក៏ជាបញ្ហា​ផង​ដែរ ​ពីព្រោះវត្ថុធាតុដើមចាស់ៗ នៅពេលរលួយ ដែលប​ង្កើន​ហានិ​ភ័យ​នៃ​ការ​បញ្ចេញ​សារធាតុ​គីមី​។សូមបញ្ជាក់ថាការសិក្សាកន្លងមកនេះ បានជំរុញឱ្យមានការគាំទ្រ ដល់​ការ​ពង្រឹង​ការ​គ្រប់​គ្រង​សារ​ធាតុ​គីមី និងបង្កើនតម្លាភាព ក្នុងការផលិតសម្ភារជំនួសសារធាតុគ្រោះថ្នាក់ ដោយជម្រើស​សម្ភារ​មាន​សុវត្ថិភាព និងកែច្នៃផលិតប្លាស្ទិកឲ្យសាមញ្ញ និងមិនមានជាតិពុល ដើម្បីឆ្ពោះទៅ​រក​សេដ្ឋ​កិច្ច​ប្លាស្ទិក​ចក្រា​៕

ក្រសួងអប់រំ និង KOICA បន្តជំរុញការប្រើប្រាស់បច្ចេកវិទ្យា ICT សម្រាប់ការសិក្សាមុខវិជ្ជា STEM

2026/01/28 04:17:35 pm        453
ក្រសួងអប់រំ យុវជន និងកីឡា ដោយមានកិច្ចសហការពីមន្ត្រីជំនាញនៃ KOICA ប្រទេសកូរ៉េ បាន​អនុវត្ត​គម្រោងរួមគ្នា ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យា ICT ក្នុងជួយដល់​ដំណើរ​ការ​សិក្សា​លើ​មុខវិជ្ជា STEM សម្រាប់សិស្សកម្រិតអនុវិទ្យាល័យ។ បច្ចុប្បន្នក្រសួងអប់រំ និង KOICA បាន​នឹង​កំពុង​អនុវត្តគម្រោងមួយនេះលើសាលារៀនគោលដៅចំនួន ២០។ការប្រើ​ប្រាស់បច្ចេកវិទ្យា ICT ក្នុងជួយដល់ដំណើរការសិក្សាលើមុខវិជ្ជា STEM សម្រាប់​សិស្ស​កម្រិត​អនុវិទ្យាល័យ នេះ បច្ចុប្បន្នបានអនុវត្តលើពីរកម្រិតថ្នាក់រួចមកហើយ គឺថ្នាក់ទី ៧ និង​ថ្នាក់​ទី៨ លើសាលារៀនគោលដៅទាំង ២០ នៅខេត្តកណ្ដាល ព្រៃវែង កំពង់ចាម និងខេត្តតាកែវ។ បច្ចុប្បន្នមន្ត្រីជំនាញនៃក្រសួងអប់រំ និងមន្ត្រីជំនាញនៃ KOICA កំពុងធ្វើការ​បណ្ដុះ​បណ្ដាល​លើ​គរុ​និស្សិត ក៏ដូចជាគ្រូបង្រៀនថ្នាក់ទី ៩ មកពីសាលារៀនគោលដៅទាំង ២០ លើសៀវភៅ​គោល​ដែល​ត្រូវ​បានរៀបចំឡើង ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យា ICT ដែលជាជំនួយ​ដល់​ការ​បង្រៀន​មុខ​វិជ្ជា​ STEM។ លោក ជ សុភា ប្រធានដេប៉ាតឺម៉ង់ ICT នៃវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ លើកឡើងថា វា​ជា​ភាព​ចាំបាច់ក្នុងការប្រើប្រាស់ ICT ក្នុងការជួយដល់ការយល់ដឹងរបស់សិស្សលើ មុខវិជ្ជាទាំង ៥ ដែលរួមមានរូបវិទ្យា ជីវវិទ្យា គីមីវិទ្យា ផែនដីវិទ្យា និងគណិតវិទ្យា។ លោកបញ្ជាក់ថា ការ​ប្រើ​ប្រាស់ ​ICT ជាជំនួយនេះ នឹងជួយឱ្យសិស្សយល់ដឹងកាន់តែស៊ីជម្រៅ តាមរយៈ​ការ​អនុវត្ត​ផ្ទាល់​លើ​ទូរស័ព្ទ​ដៃ ចៀសជាងការសិក្សាត្រឹមតែទ្រឹះស្ដី។សម្រាប់គរុនិស្សិត និងគ្រូបង្រៀនថ្នាក់ទី៩ មកពីសាលារៀនគោលដៅទាំង ២០ ដែល​កំពុង​ទទួល​បាន​ការ​បណ្ដុះបណ្ដាលរយៈពេលប៉ុន្មានថ្ងៃមកនេះ លើកឡើងថា នេះជាការ​បណ្ដុះ​បណ្ដាល​ដែល​មាន​អត្ថ​ប្រយោជន៍ជាច្រើន សម្រាប់ការផ្ទេរចំណេះដឹងទៅកាន់សិស្ស ជួយឱ្យ​សិស្ស​ងាយ​សិក្សា​លើ​មុខ​វិជ្ជា STEM ទាំងនោះ។ សម្រាប់គម្រោងមួយនេះ មានឈ្មោះជាផ្លូវការថា គម្រោង​កសាង​សមត្ថភាព​បច្ចេក​វិទ្យា​ព័ត៌មាន​សម្រាប់​ការ​អប់រំនៅមធ្យមសិក្សា បឋមភូមិ នៅកម្ពុជា។ ការអនុគម្រោងនេះ មានការចាប់​ផ្ដើម​ពី​ឆ្នាំ២០២១ ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២៦នេះ។ ចំពោះទីតាំងអនុវត្តគម្រោង រួមមាន​មជ្ឈ​មណ្ឌល​គរុកោសល្យភូមិភាគ ៤ និងសាលារៀនគោលដៅទាំង ២០ ដែលស្ថិតនៅខេត្តកណ្ដាល តាកែវ ព្រៃវែង និងខេត្តកំពង់ចាម។ជា​ការ​គ្រោងក្រសួងអប់រំ ក៏នឹងចែករំលែកសៀវភៅគោលទាំង ៣កម្រិតថ្នាក់ និង​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​បន្ថែម ទៅកាន់សាលារៀនដទៃ ក្រៅពីសាលារៀនគោលដៅផងដែរ៕ អត្ថបទ៖ គឹមហុក 

ពលរដ្ឋខ្មែរនៅបរទេស៖ ការចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព នឹង​អាច​ការពារ​កម្ពុជា​ពី​ការ​បង្ក​ជម្លោះ

2026/01/28 04:08:28 pm        375
បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បាន​យល់​ព្រម​តាម​សំណើ​របស់​លោក​ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូលរូម​ជា​សមាជិក​ស្ថាបនិក​នៃ​ក្រុម​ប្រឹក្សា​សន្តិភាព ប្រជាពលរដ្ឋខ្មែររស់នៅបរទេស បានបង្ហាញការគំាទ្រ និងសង្ឃឹមថា ការចូល​រួម​ជា​សមាជិក​នេះ នឹងអាចការពារប្រ ទេសកម្ពុជា​មិន​ឱ្យ​ប្រទេស​ជិត​ខាង​មក​បង្ក​ជម្លោះ​ព្រំដែន​ជាមួយ​បាន​ទៀតជាពិសេសប្រទេសថៃ។តាមរយៈវីឌីអូដែលBTVទទួលបាននៅព្រឹកថ្ងៃទី២៨ខែមករា ឆ្នាំ២០២៦នេះ ពលរដ្ឋខ្មែរកំពុងរស់ នៅរដ្ឋTennessee សហរដ្ឋអាម៉េរិក បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបាន​សម្រេច​ចិត្ត​ចូល​រួម​ជា​សមាជិក​ស្ថាបនិក នៃ ក្រុមប្រឹក្សាសន្តិភាព ស្របតាមការអញ្ជើញរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក គឺជា ការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយការចូលរួមនេះ គឺបង្ហាញពីឆន្ទៈ​របស់​ប្រទេស​កម្ពុជាក្នុងការគាំទ្រ និងរួមចំ ណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពជាសកល។ លើស​ពី​នេះ ពលរដ្ឋទាំងនោះ សង្ឃឹមថា ការចូល រួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព នឹង​អាច​ការ​ពារ​ប្រទេស​កម្ពុជាមិនឲ្យប្រទេសជិតខាងមកបង្កជម្លោះព្រំ ដែនជាមួយ ជាពិសេសប្រទេសថៃ។សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៧ ខែមករា ម្សិលមិញ បាន​បញ្ជាក់​ថា ការសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាម​ការ​អញ្ជើញ របស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump គឺដើម្បី​បង្ហាញ​ពី​ឆន្ទៈ​របស់កម្ពុជាក្នុង ការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំ ទ្រ និងរួមចំណែកដល់ការកសាង និងរក្សាសន្តិភាព គឺជា​គោល​ការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជា រៀងរហូតមក ជាពិសេសតាម​រយៈ​ការ​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្ម​នៅ​តាមប​ណ្តាប្រ​ទេស​មួយ​ចំនួនដែលរងគ្រោះដោយសារសង្រ្គាម៕ អត្ថបទ៖ ទូច សោភ័ណ 

មន្រ្ដីជំនាញក្រសួងធនធានទឹក ចុះពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តសម្រាប់សហគមន៍កសិកម្មទំនើប ក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ ខណៈសម្រេចបានប្រមាណ៨០%

2026/01/28 03:54:40 pm        375
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជានាយកអង្គភាពគ្រប់គ្រងគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត សម្រាប់សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង ស្ថិតក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដែលទទួលបានហិរញ្ញប្បទានពីធនាគារពិភពលោក (WB) តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា។ សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត សម្រាប់សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង បាននិងកំពុងអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Peng Sour Construction Co., Ltd ដែលគិតមកដល់ពេលនេះ លទ្ធផលការងារសាងសង់ជារួមសម្រេចបានប្រមាណ ៨០%។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលភាគីក្រុមហ៊ុនសម្រេចបាន និងបានណែនាំដល់ក្រុមហ៊ុនឱ្យបន្តបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើគុណភាពសំណង់ បទដ្ឋានបច្ចេកទេស និងជំរុញឱ្យបង្កើនល្បឿនក្នុងការអនុវត្តកិច្ចការបន្ថែមទៀត ព្រមទាំងសំណូមពរដល់មន្ទីរធនធានទឹក និងឧតុនិយម និងសហគមន៍កសិកម្មទំនើបឱ្យបន្តសហការ និងជួយសម្របសម្រួលក្នុងករណីចាំបាច់ណាមួយ ដើម្បីឱ្យការអនុវត្តគម្រោងសម្រេចបានជោគជ័យតាមផែនការកំណត់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
05/13/2026 08:05 PM
មនុស្សជាង ១.៧០០នាក់ត្រូវឃុំខ្លួនលើនាវាទេសចរណ៍នៅបារាំង ក្រោយសង្ស័យមានអ្នកស្លាប់ដោយវីរុសណូរ៉ូ
05/13/2026 08:05 PM
ទាហាន និងផ្សែងហុយត្រូវបានមើលឃើញនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈការប្រយុទ្ធគ្នានៅតែបន្ត
05/13/2026 08:05 PM
វិទ្យាសា្ថនសុខាភិបាលហូឡង់បន្ទាបហានិភ័យនៃការរីករាលដាលឆ្លងវីរុស Hanta
05/13/2026 07:05 PM
របាយការណ៍៖ ការជ្រើសរើសទាហានថ្មីរបស់បែលហ្ស៊ិក ឈានដល់កម្រិតខ្ពស់បំផុត ដោយមានទាហានថ្មីជិត ៣.០០០នាក់
05/13/2026 07:05 PM
UPDATE | សំឡេងកាំភ្លើងបាន​បន្លឺឡើង ខណៈភាពច្របូកច្របល់​កើតមាន​នៅព្រឹទ្ធសភាហ្វីលីពីន
05/13/2026 07:05 PM