សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង
កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានជាតិ

តំណាងរាស្រ្តមណ្ឌលខេត្តកំពត ជំរុញឱ្យប្រជាកសិករគិតគូរពីការដាំបន្លែធម្មជាតិលើកកម្ពស់ជីវភាពរស់នៅ

2026/01/26 11:55:29 am        117
ឯកឧត្តម វ៉ាន់ ដារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និង​ឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងស្វែងយល់អំពី​ការបង្កបង្កើន​ផល​ដំណាំបន្លែ​ធម្មជាតិ​របស់​ប្រជាកសិករ ស្ថិតនៅភូមិត្រពាំងពោន ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត។ នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ាន់ ដារ៉ា បានជំរុញឱ្យកសិករបន្តការដាំដុះបន្លែធម្មជាតិ ចិញ្ចឹមសត្វឱ្យបានច្រើន ដើម្បីលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរ និងយកចិត្ត​ទុកដាក់​ជាចម្បងចំពោះសុខមាលភាព និងសុខភាពប្រជាពលរដ្ឋ។ជាមួយគ្នានេះ ឯកឧត្តម ក៏បានកោតសសើរកសិករដែលបានចូលរួមអនុវត្តវិធីសាស្រ្តដាំបន្លែធម្មជាតិ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្ស សត្វ បរិស្ថាន និងកាត់បន្ថយ​ការចំណាយ។ឯកឧត្តមតំណាងរាស្រ្តមណ្ឌល បានសំណូមពរឱ្យប្រជាកសិករ និងប្រជាពលរដ្ឋប្រើប្រាស់បន្លែធម្មជាតិក្នុងស្រុក ដើម្បីចូលរួមចំណែកលើកកម្ពស់ការថែរក្សាសុខភាព និងអនាម័យ ក៏ដូចជាលើកស្ទួយផលិតផលកសិកម្មក្នុងស្រុកឱ្យកាន់តែប្រសើរឡើង។ឯកឧត្តម ក៏បានអំពាវនាវប្រជាពលរដ្ឋ ជាពិសេសកុមារ និងមនុស្សចាស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ រក្សាអនាម័យជាប្រចាំ ព្រោះរដូវនេះ អាកាសធាតុមានការប្រែប្រួល ចុះត្រជាក់ខ្លាំងអាចធ្វើឱ្យមានបញ្ហាសុខភាព ដូចជា ជំងឺផ្តាសាយ និងជំងឺផ្លូវដង្ហើម។ ដូច្នេះត្រូវរស់នៅដោយអនាម័យជាប់ជានិច្ច បើមានបញ្ហាសុខភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅកាន់​មន្ទីរពេទ្យ​ឱ្យបានឆាប់រហ័ស ដើម្បីជៀសផុតគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ ទន្ទឹមនឹងនេះ ឯកឧត្តម វ៉ាន់ ដារ៉ា ក៏បានជូនសារុង និងឧបត្ថម្ភថវិកាដល់ប្រជាកសិករមួយចំនួនផងដែរ៕

NEA សហការជាមួយដៃគូពាក់ព័ន្ធ ចុះផ្សព្វផ្សាយ​ការរៀបចំ​ផែនការ​​អាជីព និង​ជ្រើស​រើស​ជំនាញ​សិក្សា

2026/01/26 11:48:01 am        180
នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមហ៊ុនឯកជន និងវិទ្យាស្ថានជាតិពហុបច្ចេកទេសព្រះសុកុមៈ បាន​រៀប​ចំ​សិក្ខា​សាលាស្តីពី “ការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញសិក្សា” នៅវិទ្យាល័យ​ព្រះមហា​សង្ឃ​រាជ បួរ គ្រី ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។សិក្ខាសាលាស្តីពី “ការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញសិក្សា” រៀបចំឡើង​ក្នុង​គោល​បំណង​សំខាន់​ៗដូចជា ៖ ការដោះស្រាយបញ្ហាគម្លាតជំនាញ , ការកាត់​បន្ថយ​ការ​បោះ​បង់​ការ​សិក្សា​, ការកសាងមូលធនមនុស្ស , ការផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្ត និងការភ្ជាប់​ជាមួយ​នូវ​ឱកាស​អាហា​រូបករណ៍ វគ្គអប់រំបណ្តុះបណ្តាល និងឱកាសការងារ​ដោយ​ផ្ទាល់​ពី​គ្រឹះស្ថាន​អប់​រំ​សិក្សា ​និងរោងចក្រសហគ្រាសជំនាញជាដើម។ក្នុងកម្មវិធីនេះ តំណាងក្រុមហ៊ុនឯកជន និងវិទ្យាស្ថានបណ្តុះបណ្តាលជំនាញ បាន​ធ្វើ​បទ​បង្ហាញ​តម្រង់​ទិស​ទៅកាន់សិស្សានុសិស្ស ឱ្យបានយល់ដឹងអំពីឱកាសការងារ និងអាជីពការងារ ជាពិសេស​ការ​ត្រៀមខ្លួនជាមុន ក្រោយបញ្ចប់ការសិក្សាថ្នាក់ទី១២ ឬហៅថា ថ្នាក់បាក់ឌុប។សម្តេច​ព្រះមង្គលទេពាចារ្យ វង្ស អានេតា ព្រះនាយកវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មាន​សង្ឃដីកាថា កម្មវិធីសិក្ខាសាលានេះ ពិតជាមាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ចូល​រួម​តម្រង់​ទិស​ដល់​សិស្សានុសិស្សថ្នាក់មធ្យមសិក្សាទុតិយភូមិ ឱ្យមានការសម្រេចចិត្តច្បាស់លាស់ មុន​នឹង​ចាប់​យកជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សា ឬការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ​នា​ពេល​អនាគត​។មន្រ្តីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានលើកឡើងឱ្យដឹងថា ក្នុងបរិបទនៃការ​រីក​ចម្រើន​សេដ្ឋ​កិច្ច និងការប្រែប្រួលយ៉ាងរហ័សនៃតម្រូវការជំនាញក្នុងទីផ្សារកាងារកម្ពុជា NEA បាន​និងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងាករងារ ។ ក្នុងនោះការរៀបចំសិក្ខាសលានេះ គឺជាយុទ្ធសាស្រ្តដ៏សំខាន់ ដែល NEA តែង​តែ​អនុវត្ត​យ៉ាង​ជាប់​លាប់​នៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ដើម្បីឆ្លើយតបទៅនឹងបញ្ហា “គម្លាតជំនាញ” និង​ដោះ​ស្រា​​យ កង្វះព័ត៌មានទីផ្សារការងារ សម្រាប់យុវជន។ ស្របពេល​ដែល​សេដ្ឋកិច្ចកម្ពុជាកំពុងវិវត្តទៅរកយុគ្គសម័យឌីជីថល និងបដិវត្តឧស្សាហកម្ម ៤.០ ការ​អភិវឌ្ឍមូលធនមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ គឺជាកិច្ច​ការ​អាទិភាព​បំផុត​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញពិនិត្យការបន្តរៀបចំជម្រកចល័តជូនជនភៀសសឹក

2026/01/26 11:28:52 am        236
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា ការបន្តរៀបចំជម្រកចល័តជូនជនភៀសសឹកជាយុទ្ធសាស្រ្តគិតគូរវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងចាត់ទុកសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បងបំផុត។នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានអញ្ជើញចុះពិនិត្យការបន្តរៀបចំជម្រកចល័តជូនជនភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋាន នៅតាមបណ្តាមណ្ឌលសុវត្ថិភាព ដើម្បីបង្កភាពងាយស្រួលជូនជនភៀសសឹក ពិសេសប្រជាពលរដ្ឋចាស់ជរា ស្រ្តីមានផ្ទៃពោះ និងកុមារ។ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ទេសរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានផ្តល់គោលការណ៍ក្នុងការរៀបចំជម្រកចល័តនេះជូនបងប្អូនភៀសសឹក។ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សកម្មភាពនាពេលនេះ គឺជាការអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ និងចាត់ទុកសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បងបំផុត។ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការរៀបចំជម្រកចល័តនេះ មិនត្រឹមតែជាការឆ្លើយតបចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ទាំងដែលបង្កដោយមនុស្ស និងធម្មជាតិ ដើម្បីធានាថាប្រជាពលរដ្ឋមានជម្រកសមរម្យ និងសុវត្ថិភាពបំផុតក្នុងគ្រាអាសន្ន។ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា ក្រុមការងារបានខិតខំប្រឹងប្រែងពន្លឿនរហូតសម្រេចរៀបចំរួច និងដំឡើងជម្រកចល័តនេះជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋភៀសសឹកចូលស្នាក់នៅជាបណ្តើរៗ ក្នុងមណ្ឌលសុវត្ថិភាពតាមបណ្តាខេត្តមួយចំនួន។ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា ការរៀបចំជម្រកចល័តនេះ មានអំណោយផលដែលទទួលជនភៀសសឹកច្រើនគ្រួសារ និងអាចការពារពីអាកាសធាតុក្នុងពេលបច្ចុប្បន្ន ហើយអាចផ្តល់លទ្ធភាពដល់គ្រួសារភៀសសឹកដែលមានសមាជិកគ្រួសារផងដែរ។ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្ថែមថា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល តែងតែដល់ផ្តល់អនុសាសន៍ និងរម្លឹកជាប់ជាប្រចាំពីសុខទុក្ខជនភៀសសឹក និងមណ្ឌលសុវត្ថិភាពដែលជាជម្រកសំខាន់ដោះស្រាយក្នុងគ្រាមានជម្លោះព្រំដែនដែលប្រជាពលរដ្ឋស្លូតត្រង់ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ជាពិសេសគោលការណ៍បន្តរៀបចំជម្រកចល័តនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជា រាជរដ្ឋាភិបាលដែលកើតចេញពីប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាជន៕

អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាលលើកទឹកចិត្ត​ក្រុមយុវជន​ហាត់​រាំរបាំ​ខ្មែរ​ត្រៀម​សម្តែ​ង​ក្នុង​ព្រឹត្តិការណ៍ធំៗ

2026/01/26 10:24:57 am        218
ពោធិ៍សាត់៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលជាមួយ អ្នកសិល្បៈជើង​ចាស់​ក្នុង​ខេត្ត​ពោធិ៍​សាត់ ​និងក្រុមយុវជនសិល្បៈមហាជន មកពីបណ្តាក្រុង-ស្រុកនានាក្នុងខេត្ត រួម​និង​ក្រុម​ភ្លេង​បុរា​ណ​ខ្មែរ ប្រមាណ១០០នាក់ ដែលបានចូលរួមហាត់រាំរបាំខ្មែរ ជាច្រើនទម្រង់ ជា​ពិសេស​របាំ​ប្រចាំ​ខេត្ត​ពោធិ៍សាត់ ក្រោមការ​ដឹកនាំ​សម្រប​សម្រួល​របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ពោធិ៍សាត់ ​នៅបរិវេណសារៈមន្ទីរខេត្ត ដើម្បីត្រៀមសម្បែងក្នុងកម្មវិធី និងព្រឹត្តិការណ៍​ផ្សេង​ៗ​ក្នុង​ខេត្ត​ក៏ដូចជាក្រៅខេត្ត។លោក អ៊ុក រក្សា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ន​គឺ​មាន​​ក្រុមសិល្បៈមហាជនចំនួន០៦ក្រុម មកពីបណ្តាក្រុង-ស្រុកក្នុខេត្ត បានចូល​រួម​ជួប​ជុំ​គ្នា​ហាត់​សម ​នៅថ្ងៃអាទិត្យមួយថ្ងៃពេញ ជារៀងរាលសប្តាហ៍ ដោយទទួលបានយកចិត្តទុកដាក់ ឧបត្ថម្ភ​គ្រាំ​ទ្រ​ជា​ប្រចាំពីសំណាក់ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត ។ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បាន​ថ្លែងអំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​លោកគ្រូអ្នកគ្រូដែលជាសិល្បករជើងចាស់ក្នុងខេត្ត បានខិតខំចែក​រំលែក​ផ្ទេរ​ចំណេះ​ដឹង​ផ្នែក​សិល្បៈ​ដល់​យុវជនជំនាន់ក្រោយ ដើម្បីចូលរួមបន្តថែរក្សាវប្បធម៌ប្រពៃណីជាតិខ្មែរ ក្រោម​ការ​ដឹក​នាំ​សម្របសម្រួលរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។ ឯកឧត្តមអភិបាលខេត្ត បាន​កោត​សរសើរ​ដល់​ក្រុមយុវជនសិល្បៈមហាជន ទាំងប្រុសស្រី បានលះបង់ទាំងពេលវេលា និង​កម្លាំង​កាយ​ចិត្ត​ ចូលរួមហាត់រាំរបាំខ្មែរ ដែលនេះជាសកម្មភាពគំរូសម្រាប់យុវជនទូទៅ ព្រោះ​វប្បធម៌​ប្រពៃណី​ខ្មែរ​ គឺមានតំលៃបំផុតសម្រាប់សង្គមជាតិសាសន៍ខ្មែរយើង ប្រកបដោយភាពថ្លៃថ្នូរ ហើយ​យុវជន​ដែល​ចេះ​សិល្បៈ​ប្រពៃណីខ្មែរ​ទម្រង​ណាមួយ គឺជា​យុវជន​ដែល​ប្រកប​ដោយ​គុណ​តំលៃ​ទទួល​បាន​ទាំង​សុខ​ភាព​ផ្លូវ​កាយ និងសុខភាពផ្លូវចិត្ត។ ជាមួយគ្នានោះដែរ ឯកឧត្តម​អភិបាល​ខេត្ត ​បានឧបត្តម្ភថវិកា ៥លានរៀលបន្ថែមទៀត សម្រាប់​ទ្រទ្រង​ដល់​ការ​បណ្តុះ​បណ្តាល​នេះ ​ហើយ​ឯកឧត្តម​នឹងបន្តសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ក្នុង​ការ​លើក​​ស្ទួយ​វិស័យ វប្បធម៌ប្រពៃណីជាតិខ្មែរក្នុងខេត្តឲ្យកាន់តែមានភាពរស់រវើក៕

តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំគម្រោងបង្កើតមណ្ឌលថែទាំចាស់ជរា នៅស្រុកកំពង់ត្រឡាច

2026/01/26 10:21:14 am        94
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិភាក្សាស្តីពីគម្រោងបង្កើតមណ្ឌលថែទាំចាស់ជរា នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្ដម ជាង សិឡាសុមាឫទ្ធិវង្ស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងលោក លោកស្រី ក្រុមការងាររដ្ឋបាលឃុំអូរឫស្សី និងភូមិជុំវិញឃុំឯកឧត្តម ហ៊ឺ វីរៈ បានមានប្រសាសន៍ថា៖ ការរៀបចំកិច្ចប្រជុំនេះ ក្នុងគោលបំណងពិភាក្សាអំពីគម្រោងរៀបចំមជ្ឈមណ្ឌលថែទាំចាស់ជរា និងដើម្បីសាកសួរមតិយោបល់ ព្រមទាំងសុំការឯកភាពពីអាជ្ញាធរមូលដ្ឋាន។សូមជម្រាបថា គម្រោងរៀបចំមណ្ឌលចាស់ជរានេះ ជាការផ្តួចផ្តើមគំនិតរបស់ឯកឧត្ដមបណ្ឌិត ហ៊ឺ វីរៈ និងលោកជំទាវ យី សុភា ព្រមទាំងក្រុមការងារ ដើម្បីជួយសម្រាលបន្ទុកដល់ចាស់ជរា ដែលបានបែកចេញពីក្រុមគ្រួសារ ដោយសារត្រូវកូនចៅបោះបង់ចោល ឬចំណាកស្រុក និងមនុស្សចាស់ដែលរស់នៅក្នុងស្ថានភាពលំបាកបំផុត ដោយពុំមានលទ្ធភាពទិញចំណីអាហារបរិភោគ ពុំមានសម្លៀកបំពាក់គ្រប់គ្រាន់ និងខ្វះការថែទាំសុខភាពពីកូនចៅ សាច់ញាតិ ដែលមិនមានលទ្ធភាពបំពេញកាតព្វកិច្ច ចិញ្ចមបីបាច់ថែរក្សា និងមនុស្សចាស់ដែលមានជំងឺរ៊ាំរ៉ៃ ឬមានពិការភាពជាដើម៕

«ភាពសម្បូរបែបនៃផ្លូវថ្មើរជើងចតុមុខ​កំពុងឆក់យកបេះដូងភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ»

2026/01/26 09:04:26 am        237
នាយប់ថ្ងៃអាទិត្យទី២៥ ខែមករា​ ឆ្នាំ២០២៥នេះ មានបងប្អូនប្រជាពលរដ្ឋ​ ភ្ញៀវជាតិ​ និងអន្តរជាតិកាន់តែច្រើនកុះករមកដើរលេងកំសាន្ត​ រួមទាំងចូលទស្សនាផ្ទាំងពិព័រណ៍បង្ហាញសមិទ្ធផល​ និងការអភិវឌ្ឍនានាក្នុងរាជធានីភ្នំពេញ​ ដែលបានដាក់តាំងបង្ហាញនៅផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street)។

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

2026/01/26 08:58:10 am        337
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ប៊ួកែវ ភុំវង្សសាយ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា។ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៨:៤៥នាទី...។

គណៈប្រតិភូសភាកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ និងមហាសន្និបាតសភាតំបន់អាស៊ី លើកទី១៦ នៅព្រះរាជាណាចក្របារ៉ែន

2026/01/26 08:31:27 am        187
ឯកឧត្តម អង្គ វង្សវឌ្ឍនា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា និងជាប្រធានក្រុមជាតិរដ្ឋសភា (APA), ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា រួមនិងឯកឧត្តម ស្មាន ម៉ាណាន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាកច្រកម្ពុជា ប្រចាំប្រទេសបារ៉ែន ដែលមាននិវេសនដ្ឋាននៅប្រទេសគុយវេត បានអញ្ជើញអមដំណើរ ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី (APA Executive Council Meeting) ដែលប្រព្រឹត្តទៅពី ថ្ងៃទី២៤ដល់ថ្ងៃ២៨ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងម៉ាណាម៉ា ព្រះរាជាណាចក្របារ៉ែន។កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម Rizvan Nabiyev ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាអាស៊ែបៃហ្សង់ និងជាតំណាងប្រធានសភាតំបន់អាស៊ី ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ពីបណ្ដាប្រទេសជាសមាជិក APA ចំនួន ១៩ប្រទេសផងដែរ។កិច្ចប្រជុំនេះ បានពិនិត្យ និងអនុម័តសម្រេចទៅលើរបៀបវារៈនៃមហាសន្និបាត APA លើកទី១៦ និងប្រធានសម្រាប់ដឹកនាំអង្គប្រជុំគណៈកម្មាធិការ  អចិន្ត្រៃយ៍ទាំង ៤របស់ APA នៅក្នុងឆ្នាំ២០២៦ ក៏ដូចជាពិនិត្យទៅលើសេចក្តីព្រាងសេចក្តីសម្រេចដែលបានពិភាក្សានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍នាពេលកន្លងមក៕

ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា នេត ប៉េទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

2026/01/25 08:02:44 pm        292
នៅរសៀលថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦ ដោយទទួលបានការណែនាំពីលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយការវិទ្យុ និងទូរទស្សន៍បាយ័ន លោក ជិន ប៊ុនធឿន បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកផ្ដល់ជូនលោកតា នេត ប៉េ ជាព្រឹទ្ធាចារ្យចាប៉ីដងវែង មានអាយុ៧០ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលកំពុងមានជំងឺប្រចាំកាយផង។ អំណោយដែលបានផ្តល់ជូនលោកតាព្រឹទ្ធាចារ្យ គឺជាអំណោយប្រចាំឆ្នាំដែលសម្តេចទាំង៣ និងលោកជំទាវបណ្ឌិត ដែលបានផ្តល់ជូនតាំងពីឆ្នាំ២០០៧​ រហូតមក​។ អំណោយដែលផ្តល់ជូនលោកតានាពេលនេះ រួមមាន៖ ១-អង្ករចំនួន២៥គីឡូក្រាម ចំនួន៤បេ២-មី ចំនួន៥កេស៣-ត្រីខ ចំនួន១០យួរ៤-ទឹកស៊ីអ៉ីវ ចំនួន៥យួរ៥-សាច់មាន់ផាត់ចំនួន៥ គីឡូក្រាម ៦-ទឹកដោះគោខាប់ ១កេស៧-ស្ករស ៥គីឡូក្រាម ៨-ថ្នាំដុសធ្មេញចំនួន៥ប្រអប់ ៩-ច្រាសដុសធ្មេញចំនួន៥ ដើម ១០-សាប៊ូដុំ ចំនួន១២ដុំ ១១-ថ្នាំពេទ្យចំនួន៥ប្រអប់ ១២-នំស្រួយលីលី ចំនួន៣ កញ្ចប់១៣-ប្រេងកូឡាចំនួន១១ដប១៤-ប្រេងខ្យល់ចំនួន១២ដប ១៥-តែចំនួន២កញ្ចប់ ១៦-មុងចំនួន២ ១៧- ភួយចំនួន២១៨-កន្ទេលចំនួន២១៩-ស្បែកជើងផ្ទាត់ចំនួន២គូរ ២០-ទឹកម្ទេសចំនួន១ឡូ ២១-ទឹកសៀងចំនួន១ឡូ ២២-ពូកចំនួន១២៣-វិទ្យុស្តាប់ FM12 ចំនួន១២៤-ថ្មដាក់វិទ្យុចំនួន១គូរ ២៥-ចានដែក១២៦-ឆ្នាំងតូច១២៧-ឆ្នាំងធំ១២៨- ខ្ទះឆា១២៩-វែកឆា១៣០-វែកបាយ១៣១-វែកសម្ល១៣២-ស្លាបព្រា និងសម១ ៣៣-កុំសៀវ១៣៤-ចានបាយចំនួន៥ឈុត៣៥-ចានសម្លចំនួន៥ឈុត៣៦-ខ្នើយចំនួន២៣៧-ថវិកាចំនួន ១,២០០ ដុល្លារ ៕

រដ្ឋមន្រ្ដី៖ ក្រសួងការងារនឹងបន្តរៀបចំវេទិកាការងារជាហូរហែបន្ថែមទៀតនៅទូទាំងប្រទេស ក្នុងឆ្នាំ២០២៦ ខណៈបច្ចុប្បន្នមានឱកាសការងារក្នុងស្រុកជិត៩ម៉ឺនកន្លែងនៅទូទាំងប្រទេស

2026/01/25 05:09:41 pm        303
បាត់ដំបង៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ក្រសួងនឹងបន្តរៀបចំវេទិកាការងារជាហូរហែបន្ថែមទៀតនៅទូទាំងប្រទេសក្នុងឆ្នាំ២០២៦ ខណៈបច្ចុប្បន្នកម្ពុជាមានឱកាសការងារក្នុងស្រុកសរុបចំនួន ៨៩ ៥៣៩ កន្លែង នៅទូទាំងប្រទេស ដែលជាសញ្ញាណវិជ្ជមានសម្រាប់បងប្អូនដែលចង់កសាងជីវភាពក្នុងស្រុកកំណើត។ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពប្រជាពលរដ្ឋ វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលើកទី៥៧៩ ត្រូវបានរៀបចំឡើងនាបរិវេណអនុវិទ្យាល័យកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយនាំមកនូវឱកាសការងារជាង ៥ ០០០ កន្លែង ពីក្រុមហ៊ុន-សហគ្រាសធំៗចំនួន ៦ ដើម្បីផ្ដល់ការសម្ភាស និងទទួលបានការងារភ្លាមៗជូនដល់បងប្អូនអតីតពលករមកពីថៃ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០២៦នេះ។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា វេទិកាការងារនេះគឺជាយន្តការដ៏មានប្រសិទ្ធភាព ដោយមានអ្នកចូលរួមសរុបដល់ទៅ ១៥០ ៨៩៩ នាក់ ហើយក្រសួងនឹងបន្តរៀបចំជាហូរហែបន្ថែមទៀតនៅទូទាំងប្រទេសក្នុងឆ្នាំ២០២៦ នេះ។ ឯកឧត្តមបានបង្ហើបឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានឱកាសការងារក្នុងស្រុកសរុបចំនួន ៨៩ ៥៣៩ កន្លែង នៅទូទាំងប្រទេស ដែលជាសញ្ញាណវិជ្ជមានសម្រាប់បងប្អូនដែលចង់កសាងជីវភាពក្នុងស្រុកកំណើត។ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការប្រៀបធៀបយ៉ាងស៊ីជម្រៅ ដើម្បីឱ្យបងប្អូនពលករងាយស្រួលក្នុងការសម្រេចចិត្ត។ ឯកឧត្តមបានគូសបញ្ជាក់ថា ការធ្វើការនៅប្រទេសថៃ ទោះបីទទួលបានប្រាក់ឈ្នួលខ្ពស់ជាងបន្តិច ប៉ុន្តែត្រូវប្រឈមនឹងការរើសអើង ហានិភ័យសុវត្ថិភាព ខ្វះការគាំពារសុខភាព និងមិនអាចរស់នៅជួបជុំក្រុមគ្រួសារបានឡើយ។ ផ្ទុយទៅវិញ ការធ្វើការក្នុងស្រុកគឺជាជម្រើសដ៏ប្រសើរ ដែលផ្ដល់នូវសុភមង្គលក្នុងគ្រួសារ និងអត្ថប្រយោជន៍គាំពារសង្គមដ៏លើសលប់ពីប័ណ្ណ ប.ស.ស. រួមមាន៖ (១)សេវាព្យាបាលឥតគិតថ្លៃ៖ ការពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យដៃគូដោយមិនអស់ប្រាក់។ (២)ប្រាក់សោធននិវត្តន៍៖ ការធានានូវប្រាក់ចំណូលប្រចាំខែនៅពេលចាស់ជរាដូចមន្ត្រីរាជការ។ (៣)ការគាំពារមាតា និងទារក៖ ទទួលបានប្រាក់ឧបត្ថម្ភជាច្រើនលើក ចាប់ពីពេលមានផ្ទៃពោះ រហូតដល់សម្រាលកូន និងការឈប់សម្រាកដែលមានប្រាក់ឈ្នួល។ស្របតាមការយកចិត្តទុកដាក់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងបានជំរុញឱ្យយុវជនចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេស (TVET ១.៥ លាននាក់)។ ជាពិសេស សម្រាប់បងប្អូនអតីតពលករដែលមានបទពិសោធន៍ស្រាប់ ក្រសួងនឹងរៀបចំការវាយតម្លៃការសិក្សាពីមុន (RPL) ដើម្បីផ្ដល់វិញ្ញាបនបត្រទទួលស្គាល់ជំនាញជាផ្លូវការលើវិស័យសំណង់ចំនួន ៨ មុខជំនាញ ដោយឥតគិតថ្លៃ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦ នេះតទៅ។ដោយឡែកសម្រាប់បងប្អូនដែលមានបំណងចង់ទៅធ្វើការនៅក្រៅប្រទេស ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំស្វែងរកទីផ្សារការងារដែលមានស្ដង់ដាខ្ពស់ លក្ខខណ្ឌការងារល្អ និងប្រាក់ចំណូលខ្ពស់ ដូចជានៅប្រទេស ជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម ដើម្បីធានាថាបងប្អូនទទួលបានឧត្តមភាព និងសេចក្ដីថ្លៃថ្នូរជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវឱ្យបងប្អូនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារ និងជាតិមាតុភូមិឱ្យកាន់តែរឹងមាំ។ ប្រសិនបើបងប្អូនមានចម្ងល់ ឬស្វែងរកការងារ សូមទាក់ទងមកកាន់ Hotline ១២៩៧ ឬ ១២៨៦ សម្រាប់ព័ត៌មាន ប.ស.ស.៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង
05/14/2026 07:05 AM
កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
05/13/2026 08:05 PM
មនុស្សជាង ១.៧០០នាក់ត្រូវឃុំខ្លួនលើនាវាទេសចរណ៍នៅបារាំង ក្រោយសង្ស័យមានអ្នកស្លាប់ដោយវីរុសណូរ៉ូ
05/13/2026 08:05 PM
ទាហាន និងផ្សែងហុយត្រូវបានមើលឃើញនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈការប្រយុទ្ធគ្នានៅតែបន្ត
05/13/2026 08:05 PM
វិទ្យាសា្ថនសុខាភិបាលហូឡង់បន្ទាបហានិភ័យនៃការរីករាលដាលឆ្លងវីរុស Hanta
05/13/2026 07:05 PM
របាយការណ៍៖ ការជ្រើសរើសទាហានថ្មីរបស់បែលហ្ស៊ិក ឈានដល់កម្រិតខ្ពស់បំផុត ដោយមានទាហានថ្មីជិត ៣.០០០នាក់
05/13/2026 07:05 PM