សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង
កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានជាតិ

«ប.ស.ស. គឺជាជីវិតថ្មីសម្រាប់អតីតពលករវិលត្រឡប់ពីប្រទេសថៃ ដើម្បីទទួលបានការគាំពារ និងសុភមង្គលគ្រួសារ»

2026/01/25 04:58:45 pm        308
បាត់ដំបង៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក «ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការសម្រេចចិត្តធ្វើការងារក្នុងស្រុក គឺជាជម្រើសដ៏ឆ្លាតវៃសម្រាប់អតីតពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ដោយពួកគេនឹងទទួលបាន «របបសន្តិសុខសង្គម» ដែលប្រៀបបាននឹងជីវិតថ្មី និងការធានារ៉ាប់រងយ៉ាងរឹងមាំពីរាជរដ្ឋាភិបាល។ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ប័ណ្ណសមាជិក ប.ស.ស. មិនមែនគ្រាន់តែជាប័ណ្ណសម្គាល់ខ្លួនធម្មតានោះទេ ប៉ុន្តែវាគឺជា «អាវក្រោះ» ការពារសុខុមាលភាព។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ពេលបងប្អូនអតីតពលករទទួលបានការងារធ្វើក្នុងស្រុក នោះបងប្អូននឹងក្លាយជាសមាជិក ប.ស.ស. ហើយនឹងទទួលបានអត្ថប្រយោជន៍ដែលមិនអាចកាត់ថ្លៃបាន រួមមាន៖- ទទួលបានការព្យាបាលដោយឥតគិតថ្លៃ នៅពេលឈឺ ឬគ្រោះថ្នាក់ផ្សេងៗ នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស។- រាជរដ្ឋាភិបាលបានរៀបចំ «ប្រាក់សោធន» (ប្រាក់ចូលនិវត្តន៍) សម្រាប់ពលករដែលធ្វើការក្នុងស្រុក ដើម្បីធានាថាពេលចាស់ទៅ លែងមានកម្លាំងធ្វើការ ក៏នៅតែមានប្រាក់ចំណូលប្រចាំខែសម្រាប់ចិញ្ចឹមជីវិត។ក្រៅពីអត្ថប្រយោជន៍របបសន្តិសុខសង្គម ឯកឧត្តមរដ្ឋមន្រ្តីបានរំលេចពីតម្លៃនៃ «សុភមង្គលគ្រួសារ» ដោយបញ្ជាក់ថា ការធ្វើការងារក្នុងស្រុកអនុញ្ញាតឱ្យបងប្អូនបានរស់នៅជិតប្ដី ប្រពន្ធ កូនៗ និងឪពុកម្ដាយជាទីស្រឡាញ់របស់ខ្លួន។ ដែលនេះមិនត្រឹមតែជួយកាត់បន្ថយការចំណាយលើការធ្វើដំណើរ និងការស្នាក់នៅឆ្ងាយផ្ទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ភាពកក់ក្ដៅផ្លូវចិត្ត ដែលមិនអាចកាត់ថ្លៃបាន៕

តំណាងរាស្រ្តមណ្ឌលខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់គ្រួសារវីរកងទ័ពភៀសសឹកកំពុងស្នាក់នៅស្រុកអង្គរជ័យ

2026/01/25 04:19:14 pm        217
ឯកឧត្តម វ៉ាន់ ដារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តកំពត នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគចែកជូនដល់គ្រួសារវីរកងទ័ពចំនួន ៣២៦គ្រួសារកំពុងស្នាក់នៅស្រុកអង្គរជ័យ ខេត្តកំពត។នាឱកាសនោះដែរ ឯកឧត្តមបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀម អនុប្រធានទី១ នៃរដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹកគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលភៀសសឹក មកកាន់ទីសុវត្ថិភាព ជៀសពីការឈ្លានពានពីយោធាសៀម។អំណោយសម្រាប់ចែកជូនគ្រួសារភៀសសឹកចំនួន ៣២៦គ្រួសារ ក្នុងមួយគ្រួសារទទួលបានមី ទឹកត្រី ទឹកស៊ីអីវ ទឹកបរិសុទ្ធ អង្ករ និងថវិកាមួយចំនួន។ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីអភិបាលស្រុក អភិបាលរងស្រុក មេឃុំ មេភូមិ និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ៕

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ វេលានេះ ជាកាលានុវត្តភាពដ៏ល្អបំផុតសម្រាប់យើងខិតខំរួមគ្នាទាំងពុទ្ធចក្រ និងអាណាចក្រ ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ

2026/01/25 03:53:15 pm        416
នៅក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបន្តសម្រេចបាននូវសមិទ្ធផលធំៗដូចជា៖ សន្តិភាព អធិបតេយ្យជាតិ បូរណភាពទឹកដី រក្សាលំនឹងសេដ្ឋកិច្ច ស្ថិរភាពនយោបាយ ត្រូវបាន ការពារយ៉ាងគត់មត់ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមកាន់ តែត្រូវបានលើក កម្ពស់ ជាពិសេសកិត្យានុភាពជាតិកាន់តែត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ។ ហើយពេលវេលានេះ ជាកាលានុវត្តភាពដ៏ល្អបំផុតសម្រាប់យើងខិតខំរួមគ្នាទាំងពុទ្ធចក្រ និងអាណាចក្រ ដើម្បីអភិវឌ្ឍលើ គ្រប់វិស័យ និងជាមូលដ្ឋានសម្រាប់កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អ្នកតំណាងរាស្ត្រមណ្ឌលស្វាយ រៀង និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងដូច្នេះ នៅក្នុង ឱកាស អញ្ជើញជាអធិបតីពិធីប្រកាសផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហា សន្និបាតមន្រ្តីសង្ឃទូទាំង ប្រទេស លើកទី៣៣ នៅសាលាខេត្តស្វាយរៀង នារសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមចំណែកនូវទស្សនាទានមួយចំនួន៖ទី១) មន្ត្រីសង្ឃគ្រប់ឋានានុក្រម ត្រូវបន្តអនុវត្តស្មារតីសង្ឃប្រកាស នៃអនុសំវច្ឆរមហាសន្និបាតមន្ត្រី សង្ឃ ទូទាំងប្រទេសដែលបានសម្រេចកន្លងទៅឱ្យបានម៉ឺងម៉ាត់ និងបន្តការពង្រឹងគុណវុឌ្ឍិតាមរយៈសង្ឃភិបាល ដើម្បីលើកកម្ពស់សមត្ថភាពប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តតួនាទីភារកិច្ច។ទី២) សូមរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ ដូចជា ព្រះ រាជ ក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ ប្រកាស សង្ឃប្រកាស សារាចរ សេចក្តីសម្រេច សេចក្តីជូនដំណឹង របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីសហការជាមួយ រាជរដ្ឋាភិបាលឱ្យក្លាយទៅជាកម្លាំងចលករ ដ៏មាន សារៈ សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ទី៣) គណៈសង្ឃខេត្ត ព្រមទាំងសាសនាផ្សេងៗទៀត ដែលមានក្នុងខេត្ត បន្តពង្រឹងទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អថែមទៀតជាមួយមន្ទីរធម្មការ និងសាសនាដើម្បីសហការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រកបដោយការយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក។ទី៤) គណៈសង្ឃខេត្តត្រូវបន្តយកចិត្តទុក្ខដាក់ក្នុងការពង្រឹងគុណភាពសាលាពុទ្ធិកសិក្សា ដែលមាននៅ ខេត្តស្វាយរៀង រួមទាំងថ្នាក់ធម្មវិន័យឱ្យក្លាយទៅជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយ គុណភាព ប្រសិទ្ធភាព ផ្នែកព្រះធម៌ ភាសាបាលីសំស្រ្កឹត និងចំណេះដឹងទូទៅ។ទី៥) មន្ត្រីសង្ឃគ្រប់ឋានានុក្រម គប្បីបន្តយកព្រះទ័យទុកដាក់ក្នុងកិច្ចការសង្គម និងកិច្ចការមនុស្សធម៌ រួមមានការចូលរួមអប់រំសីលធម៌សង្គម ការផ្សព្វផ្សាយពុទ្ធវចនៈឱ្យបានជ្រួតជ្រាបដល់សាធារណជន និងការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈដល់ជនគ្មានទីពឹង បរិស័ទដែលជួបគ្រោះមហន្តរាយផ្សេងៗ ពិសេសការចុះសួរសុខទុក្ខដល់ជនភៀសសឹក និងវីរៈកងទ័ពនៅតាមព្រំដែនកម្ពុជា-ថៃ។ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏ផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពី សម្តេច អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃ កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជន សម្តេច តេជោ (TYDA) ដែលជានិច្ចកាល សម្តេចតែងតែមានមនោសញ្ចេតនាគោរពស្រឡាញ់ និងរួមសុខរួមទុក្ខ ជាមួយ បងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយ នូវទុក្ខលំបាកសព្វបែបយ៉ាងនៅគ្រប់ ទីកន្លែង ទូទាំង ប្រទេសកម្ពុជា រួមជាមួយនឹងការគិតគូរចំពោះវិស័យព្រះពុទ្ធសាសនា ដោយការលះបង់ គ្រប់បែប យ៉ាង ដើម្បីជាតិ និងសាសនា៕

អតីតយុទ្ធជនកំពុងភៀសសឹកអាណិតក្មេងៗជំនាន់ក្រោយ ត្រូវរងគ្រោះដោយសារសង្គ្រាមឈ្លានពាន

2026/01/25 03:44:15 pm        284
អតីតយុទ្ធជន និងចាស់ទុំធ្លាប់ហែលឆ្លងកាត់សង្គ្រាម យ៉ាងលំបាកជាច្រើនទសវត្សនាពេលកន្លងមក បានបង្ហាញនូវក្តីឈឺចាប់ និងអាណិតអាសូជាពន់ពេក ចំពោះក្មេងៗជំនាន់ក្រោយ ពិសេសកុមារតូចៗ និងទារកទើបនឹងកើត ត្រូវរងគ្រោះដោយសារសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ ហើយរត់ភៀសសឹក បាត់បង់ផ្ទះសម្បែងរហូតដល់សព្វថ្ងៃ។អតីតយុទ្ធជន និងមនុស្សចាស់មានទីលំនៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ កំពុងភៀសសឹកនៅមណ្ឌលសុវត្ថិភាព ក្នុងខេត្តបន្ទាយមានជ័យ បាននិយាយថា ក្រោយសមាហរណកម្មឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី គិតថាប្រទេសកម្ពុជាមានសុខសន្តិភាពជារៀងរហូត ព្រោះខ្មែរបានរួមសាមគ្គីគ្នាបញ្ចប់សង្គ្រាមផ្ទៃក្នុង ។ពួកគាត់បន្តថា ប៉ុន្តែភាពរីករាយនឹងការរស់នៅក្នុងសន្តិភាព ត្រូវបានបំផ្លាញដោយសារកងទ័ពថៃ ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជានៅតាមព្រំដែនកម្ពុជា-ថៃ បានរត់ភៀសសឹក ខណៈក្មេងៗរាប់ម៉ឺននាក់ បានបាត់បង់ផ្ទះសម្បែង រត់គេចគ្រាប់ផ្លោងគួរឲ្យអាសូរ និងខ្លោចចិត្តយ៉ាងខ្លាំង ហើយមិនត្រឹមប៉ុណ្ណោះ បានបាត់បង់ការសិក្សានៅសាលារបស់ពួកគេ ។គួរបញ្ជាក់ថា រយៈពេលជាង ១ខែមកហើយ អ្នកភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានរស់យ៉ាងលំបាក នៅក្រោមដំបូលតង់ ដោយសារអំពើអមនុស្សធម៌របស់រដ្ឋាភិបាលកក្រុងបាំងកក និងកងទ័ពថៃ ដែលបានរំលោភអធិបតេយ្យភាពកម្ពុជា ហើយពួកគេបានបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយធ្វើសកម្មភាពឈ្លានពាន បំផ្លិចបំផ្លាញផ្ទះសំបែងរបស់ប្រជាពលរដ្ឋទាំងពីរភូមិ និងតំបន់មួយចំនួនទៀតយ៉ាងឃោរឃៅបំផុត៕ អត្ថបទ បាន សុខរិទ្ធិ

ក្រសួងការងារ ផ្តល់ឱកាសការងារជាង២ពាន់កន្លែង ដល់ពលករ និងយុវជននៅស្រុកមង្គលបូរី

2026/01/25 03:25:39 pm        271
សហគ្រាស ក្រុមហ៊ុន រោងចក្រធំៗចំនួន ៤ បានចូលរួមសម្ភាសន៍ជ្រើសរើសបុគ្គលិកដោយផ្ទាល់ នៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នៅបរិវេណផ្សារតាដោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ឯកឧត្តម ម៉ម វិបុល អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើង ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនពលករ នាឱកាសនោះថា នេះជាវេទិកាជំនួបដ៏ធំមួយរវាងអ្នកស្វែងរកការងារ និងនិយោជក ដើម្បីដាក់ពាក្យស្វែងរកការងារ ជ្រើសរើសបុគ្គលិក សម្ភាសន៍ និងទទួលបានការងារភ្លាមៗនៅមូលដ្ឋានផ្ទាល់តែម្តង តាមរយៈក្រុមហ៊ុនធំៗទាំង៤ ដែលត្រូវការកម្លាំងពលកម្មបន្ថែមចំនួន ២ ៦៥០កន្លែង ដើម្បីកុំឱ្យបងប្អូនពិបាកចំណាយពេលវេលា និងថវិកាក្នុងការធ្វើដំណើរទៅឆ្ងាយ។ ឯកឧត្តម លើកឡើងថា អត្ថប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស.) សម្រាប់កម្មករនិយោជិតនៅពេលចូលបម្រើការងារនៅក្នុងស្រុក ព្រមទាំងផ្សព្វផ្សាយ និងចុះឈ្មោះចូលរៀនវគ្គអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ នៅគ្រឹះស្ថានអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសតាមរយៈកម្មវិធី TVET ១,៥លាននាក់​ របស់រាជរដ្ឋាភិបាល។ជាមួយគ្នានោះដែរឯកឧត្តម បានលើកទឹកចិត្តឱ្យបងប្អូនអតីតពលករពិចារណា​ក្នុងការជ្រើសរើស​ការងារក្នុងស្រុក បន្ថែមលើប្រាក់ឈ្នួល ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនទាំងពេលបច្ចុប្បន្ន និងអនាគត តាមរយៈការប្រើប្រាស់ប័ណ្ណ ប.ស.ស. ជាពិសេសជួយសម្រាល​បន្ទុកគ្រួសារ​ពេល​មានជំងឺ ឬចាស់ជរា។ ប៉ុន្តែបើជ្រើសរើសការងារក្រៅប្រទេស គួរតែទៅធ្វើការនៅ​ប្រទេសដែល​មានប្រាក់ឈ្នួលខ្ពស់។ជាមួយគ្នានេះ​ឯកឧត្តម មានប្រសាសន៍ថា វេទិកានេះគឺបានបង្ហាញឱ្យឃើញយ៉ាងច្បាស់​អំពី​ការរួមគ្នាថែរក្សាប្រពៃណីដ៏ល្អនៃស្មារតី«ខ្មែរជួយខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់​ការងារឱ្យខ្មែរ» ដែលផ្តល់ភាពកក់ក្តៅ ផ្តល់ក្តីសង្ឃឹម ​ផ្តល់ភាពជឿជាក់ដល់បងប្អូន ក្នុង​ខេត្តបន្ទាយមានជ័យ ដែលកំពុងស្វែងរកyesការងារ ដើម្បីឱ្យមានឱកាសរួមគ្នាកសាង និងអភិវឌ្ឍជាតិបន្តទៀត។ ឃិនសារិទ្ធ

ផ្សារផលិតផលខ្មែរខេត្តកណ្តាល បាននិងកំពុងដំណើរការលក់ផលិតផលខ្មែររៀងរាល់ថ្ងៃសៅរ៍-អាទិត្យ

2026/01/25 03:11:00 pm        273
កណ្តាល៖ ផ្សារផលិតផលខ្មែរខេត្តកណ្តាល បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកណ្តាល នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៧៖០០ ព្រឹក ដល់ម៉ោង១៣៖០០ថ្ងៃត្រង់ ដែលមានទីតាំងនៅថ្ងៃសៅរ៍ និងអាទិត្យ ស្ថិតនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ។សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្ត សម្របសម្រួលដោយមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការ (ផ្សារផលិតផលខ្មែរ) ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ អាជីវករខ្នាតតូច តំណាងឱ្យចង្កោមផលិត ក្រុមកសិករផលិត និងការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់គ្រួសារផលិត (ដាំដុះ ចិញ្ចឹម កែច្នៃ )ដែលអាចរកប្រាក់ចំណូល សំដៅលើកកម្ពស់ជីវភាពរស់នៅឱ្យប្រសើរជាងមុន។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាព ផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនដែលស្ថិតនៅក្នុងបន្ទាត់ក្រ១ ក្រ២ នឹងជិតក្រ ជួយជំរុញអភិវឌ្ឍឱ្យពួកគាត់មានជីវភាពកាន់តែប្រសើរឡើង។ សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕

អភិបាលខេត្តពោធិ៍សាត់ ជំរុញអាជ្ញាធរ និងអាជីវកររៀបចំសណ្តាប់ធ្នាប់អនាម័យជុំវិញផ្សារពោធិ៍សាត់

2026/01/25 03:04:28 pm        323
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមដំណើរដោយលោកអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុងពោធិ៍សាត់ គណៈកម្មការគ្រប់គ្រងផ្សារនិងអ្នកទទួលបន្ទុកភាស៊ីបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករលក់ដូរ ជុំវិញផ្សារថ្មីពោធិ៍សាត់ ដោយឯកឧត្តម អភិបាលខេត្តបានណែនាំនិងជម្រុញ ឲ្យអាជ្ញាធរក្រុង និងបងប្អូនអាជីវករលក់ ត្រូវចូលរួមក្នុងការរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យជុំវិញផ្សារ បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋចូលទិញទំនិញផ្សេងៗ ។ ឯកឧត្តម អភិបាលខេត្ត សូមឱ្យអាជ្ញាធរក្រុង និងអ្នកពាក់ព័ន្ធ ត្រូវរួមសហការរៀបចំទីតាំងលក់ដូរឱ្យមានរបៀបរាបរយ សណ្តាប់ធ្នាប់ល្អទៅតាមទីតាំងបានកំណត់ កុំបណ្តែតបណ្តោយឲ្យមានការដាក់លក់ទំនិញលើផ្លូវ តាមបែបអណាធិបតេយ្យបង្កការប៉ះពាល់ដល់អ្នកធ្វើដំណើរ ជាពិសេសអ្នកចូលទិញទំនិញ ។ ចំពោះសមត្ថកិច្ចមូលដ្ឋាន គណៈកម្មការផ្សារនិងសន្តិសុខត្រូវទទួលខុសត្រូវខ្ពស់លើការងារសន្តិសុខសុវត្ថិភាព នៅក្នុងនិងជុំវិញផ្សារ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងរាល់សំរាម កាកសំណល់រឹង រាវ និងប្រព័ន្ធបង្ហូរទឹកជុំវិញផ្សារជាពិសេសបរិវេណមុខផ្សារឱ្យបានស្អាត់ល្អនិងមានសោភ័ណ្ឌភាព ។ ឯកឧត្តមក៏បានលើកឡើងផងដែរថា ផ្សារថ្មីពោធិ៍សាត់រហូតមកដល់ពេលនេះពិនិត្យឃើញថាមិនទាន់មានសណ្តាប់ធ្នាប់ល្អប្រសើរនៅឡើយទេ គឺអាជីវករមួយចំនួនបានសាងសង់សំយ៉ាបលក់ដូរ និងអ្នកយកភាស៊ីម៉ូតូរំលោភលើចំណីផ្លូវសាធារណ បង្កការកកស្ទះនៅតាមដងផ្លូវទាំងនេះទាមទាឱ្យមានការរៀបចំ របៀបរាបរយ ឡើងវិញសំដៅធ្វើយ៉ាងណាឱ្យផ្សារថ្មីពោធិ៍សាត់កាន់តែមានសោភណ្ឌភាពអនាម័យបរិស្ថាន។ ឯកឧត្តម ជំរុញឱ្យអាជ្ញាធរក្រុង ត្រូវបន្តពន្យល់ណែនាំបងប្អូនអាជីវករឲ្យពួកគាត់ចូលរួមសហការ ធ្វើយ៉ាងណាឱ្យ ផ្សារថ្មីពោធិ៍សាត់មួយនេះកាន់តែមានភាពទាក់ទាញពីគ្រប់មជ្ឈដ្ឋាន។ តែទោះជាយ៉ាងនេះក៏ដោយសូមឱ្យអាជ្ញាធរក្រុង គណកម្មការផ្សារត្រូវពិនិត្យតាមដានជាប់ជាប្រចាំដើម្បីក្តាប់បាននូវរាល់បញ្ហាប្រឈម នានាដែលកើតមាន ជៀសវាងបង្កការថ្នាំងថ្នាក់ពីសំណាក់បងប្អូនអាជីវករក្នុងការប្រកបរបបចិញ្ចឹមជីវិត ៕

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធស្នាក់ការបក្ស និងបញ្ចូលសមាជិកបក្សប្រជាជនកម្ពុជាថ្មីនៅស្រុកគងពិសី

2026/01/25 02:41:20 pm        449
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៦ បានអញ្ជើញចូលរួម ក្នុងការ សម្ពោធស្នាក់ការគណបក្សប្រជាជនកម្ពុជា និងបញ្ជូលសមាជិកគណបក្សថ្មីចំនួន ៤០២នាក់ មកពីឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ឆ្លៀតឱកាសនៃថ្ងៃឈប់សម្រាកចុងសប្ដាហ៍នេះ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញទៅចូលរួម ក្នុងការសម្ពោធស្នាក់ការគណបក្សប្រជាជនកម្ពុជា ក៏ដូចជាជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ៤០២នាក់ មកពីឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ក្នុងឱកាសចូលរួមសម្ពោធស្នាក់ការគណបក្ស និងជួបសំណេះសំណាលជាមួយសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជានេះ ឯកឧត្តម បានលើកឡើង ជាការស្វាគមចំពោះការចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដំណើរដើម្បីភាពរីកចំរើនរបស់ជាតិ។ឯកឧត្តមបានរម្លឹកជាថ្មីថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាពលរដ្ឋគ្រប់រូប ជាគណបក្សដែលបានបំពេញការងារជាច្រើន ដើម្បីប្រជាជន ដើម្បីជាតិកម្ពុជា។ ឯកឧត្តមបញ្ជាក់ថា ស្នាដៃជាប្រវត្តិសាស្ត្រជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា ដោយចាប់រាប់ដំបូងពីការសង្គ្រោះជីវិតប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ បញ្ចប់របបប្រល័យពូជសាសន៍ បញ្ចប់សង្គ្រាមស៊ីវិល បង្រួបបង្រួមជាតិខ្មែរតែមួយ រស់នៅជាមួយគ្នា តាមរយៈនយោបាយឈ្នះឈ្នះ។ភ្ជាប់ជាមួយការនាំយកជីវិតទី២ ជូនប្រជាពលរដ្ឋខ្មែរ គណបក្សប្រជាជនកម្ពុជាបានចាប់ផ្ដើមពីបាទដៃទទេ ក្នុងការកសាងប្រទេសជាតិកម្ពុជា ឱ្យមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃ។ ឯកឧត្តមលើកឡើងថា ការចាប់ផ្ដើមពីបាទដៃទទេ ក្នុងការកសាងអភិវឌ្ឍជាតិនេះ ពុំមែនជារឿងងាយស្រួលនោះទេ ស្របពេលដែលគ្រប់យ៉ាងត្រូវបានខ្មែរក្រហមបំផ្លាញទាំងស្រុង។ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងដែរថា ឆ្នាំ ២០២៥ថ្មីៗកន្លងទៅនេះ កម្ពុជាបានជួបប្រទះបញ្ហាជម្លោះព្រំដែន។ រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបំពេញការងារជាច្រើន ក្នុងការដោះស្រាយបញ្ហានេះ។ នេះបង្ហាញពីសមត្ថភាព ពីការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំជំនាន់ក្រោយ របស់គណបក្សប្រជាជនកម្ពុជា៕ អត្ថបទ៖ គឹមហុក  

កម្ពុជា គឺជាគោលដៅទេសចរណ៍កីឡាដ៏ទាក់ទាញមួយនៅអាស៊ី ដោយសារលក្ខណៈពិសេសនៃការបញ្ចូលគ្នារវាងកីឡា ទេសចរណ៍ ធម្មជាតិ និងវប្បធម៌

2026/01/25 02:17:39 pm        260
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងពិធីប្រគល់រង្វាន់ជ័យលាភីទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយលើកទី៩ដល់អត្តពលិក ដែលមានវិញ្ញាសារត់ប្រណាំងចំនួន ៨ រួមមាន៖ ១០០ គីឡូម៉ែត្រ ,៦៤គីឡូម៉ែត្រ ,៤២គីឡូម៉ែត្រ ,៣២គីឡូម៉ែត្រ ,១៨គីឡូម៉ែត្រមាន ៣ ប្រភេទ និង ៨គីឡូម៉ែត្រ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក (NOCC)។តាមរយៈព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ បានសបញ្ជាក់ឱ្យឃើញពីកម្ពុជា គឺជាគោលដៅទេសចរណ៍សុវត្ថិភាព និងមានទាក់ទាញ សម្រាប់ទេសចរណ៍កីឡា និងវប្បធម៌ ពោលគឺការរួមបញ្ចូលរវាងកីឡា ទេសចរណ៍ និងវប្បធម៌ក្នុងព្រឹត្តិការណ៍នេះ បានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដ៏គួរឱ្យចាប់អារម្មណ៍ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់ទទួលបទពិសោធទេសចរណ៍ថ្មី ប្លែក និងបរិយាកាសសុវត្ថិភាព ប្រកបដោយអត្ថន័យ និងភាពចម្រុះ។សូមជម្រាបជូនថា ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ Angkor Ultra Trail 2026 បានទាក់ទាញអ្នកចូលរួមប្រមាណ ១ ៧៤០នាក់ អញ្ជើញមកពី៥២ប្រទេសផ្សេងគ្នា និងជាព្រឹត្តិការណ៍ដ៏អស្ចារ្យដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់ព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងមកកាន់តំបន់អង្គរដ៏បវរនៃយើងទាំងអស់គ្នា។

កម្ពុជា-ឡាវ ចុះកិច្ចព្រមព្រៀង លើការដឹកជញ្ជូនឆ្លងកាត់ទំនិញកសិផល សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន

2026/01/25 02:03:05 pm        522
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបប្រជុំទ្វេភាគី និងធ្វើជាសក្ខីភាពលើការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ទំនិញកសិផលជាមួយ ឯកឧត្តមបណ្ឌិត Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្មនិងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានសម្តែងការស្វាគមន៍ និងក្តីសោមនស្សរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ និងបន្តជំរុញកសិ-ពាណិជ្ជកម្ម ផ្គត់ផ្គង់ផលិតផលកសិកម្មទៅវិញទៅមក ជាពិសេសការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) កន្លងមកប្រកបដោយភាពប្រាកដនិយម និងបុរេសកម្ម ហើយការចុះកិច្ចព្រមព្រៀងថ្ងៃនេះបញ្ជាក់ពីការពង្រឹងទំនាក់ទំនងបន្ថែមទៀតហើយក្រុមការងារជំនាញទាំងពីរនឹងធ្វើការជាមួយគ្នាពិនិត្យលើនីតិវិធីនៃការដឹកជញ្ជូនឆ្លងកាត់ទំនិញកសិផល សំដៅបើកផ្លូវនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីលទ្ធភាពនៃការសហការជាមួយភាគីឡាវ ដើម្បីផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃ ការផ្គត់ផ្គង់រ៉ែជីពីប្រទេសឡាវ ការកែលម្អបរិយាកាសវិនិយោគ ការកែលម្អផលិតកម្មពូជ ការលើកកម្ពស់ស្តង់ដាផលិត ការតាំងពិព័រណ៍ផលិតកម្មកសិកម្ម ធ្វើយ៉ាងណាយកចិត្តទុកដាក់ខ្ពស់លើស្តង់ដាគុណភាព សុវត្ថិភាព ចំណាយថ្លៃដើមទាប និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ជាពិសេសការសហការរួមគ្នាលើការទប់ស្កាត់ភ្លើងឆេះព្រៃ ការអភិរក្សព្រៃឈើ សត្វព្រៃ ជីវចម្រុះ និងធនធានធម្មជាតិ។កិច្ចប្រជុំនេះបញ្ចប់ដោយលទ្ធផលផ្លែផ្កា ដោយសមភាគីទាំងពីរ កម្ពុជា-ឡាវ បានបង្ហាញឆន្ទៈ និងប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើន ជំរុញកសិ-ពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការបាញ់ស្រោចដោយយានដ្រូនចំនួន៨០០គ្រឿងនៅពេលថ្ងៃរបស់រុស្ស៊ី សម្លាប់មនុស្សច្រើននាក់នៅអ៊ុយក្រែន
05/14/2026 09:05 AM
អារ៉ាប់រួមបដិសេធដែល​ថា​លោក Netanyahu បានទៅទស្សនកិច្ចដោយសម្ងាត់អំឡុងសង្គ្រាមអាមេរិក-អ៊ីស្រាអែលខណៈ​អ៊ីរ៉ង់ព្រមាន​​
05/14/2026 08:05 AM
លោក Trump និងលោក Xi ត្រៀមពិភាក្សា​នៅទីក្រុងប៉េកាំង ​ស្ដីពី​ពាណិជ្ជកម្ម ខណៈសង្គ្រាមអ៊ីរ៉ង់ស្ថិតក្នុង​របៀបវារៈ
05/14/2026 08:05 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង
05/14/2026 07:05 AM
កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
05/13/2026 08:05 PM
មនុស្សជាង ១.៧០០នាក់ត្រូវឃុំខ្លួនលើនាវាទេសចរណ៍នៅបារាំង ក្រោយសង្ស័យមានអ្នកស្លាប់ដោយវីរុសណូរ៉ូ
05/13/2026 08:05 PM