សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានចូលរួមផ្សព្វផ្សាយផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា
យុវជន០២នាក់ជាសិស្សរងរបួសធ្ងន់ធ្ងរ ក្រោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកពីមុខយ៉ាងពេញទំហឹង
ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១០០០ម៉ែត្រ នៅក្រុងតាខ្មៅ ត្រូវបានបើកការដ្ឋានសាងសង់
អ្នកវិនិយោគចិន គ្រោងពង្រីកសាខាក្រុមហ៊ុន និងបណ្តុះបណ្តាលវិស្វករជំនាញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ

អាល្លឺម៉ង់ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន

2026/06/05 12:13:44 pm        111
ប្រទេសអាល្លឺម៉ង់ (តាមរយៈទីភ្នាក់ងារ GIZ និងអង្គការដៃគូផ្សេងៗ) បានបញ្ជាក់ពីការប្តេជ្ញាចិត្តគាំក្រសួងបរិស្កាន ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សធនធានធម្មជាតិ តាមរយៈគម្រោង ការគ្រប់គ្រងសំណល់ និងសេដ្ឋកិច្ចបៃតង។ប្រតិភូអាល្លឺម៉ង់ ដឹកនាំដោយ លោក Christof Weigelmeier, អនុប្រធានបេសកកម្មនិងសហប្រតិបត្តិការ ស្ថានឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោកបណ្ឌិត Matthias Bickel, នាយកប្រចាំប្រទេស អង្គការ GIZ បានទទួលការអនុញ្ញាត ជួបពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នាទីស្តីការក្រសួងបរិស្ថាន។លោក Christof Weigelmeier បានបញ្ជាក់ពីការគាំទ្ររបស់ប្រទេសអល្លឺម៉ង ជាពិសេសអង្គការ GIZលើគម្រោងគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការកាត់បន្ថយនិងការកែច្នៃសំរាមនិងសំណល់ប្លាស្ទិក គម្រោងអភិរក្សតំបន់កោះស្រឡៅ ក្នុងខេត្តកោះកុង ដែលផ្តោតលើការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការថែរក្សាជីវចម្រុះ។ប្រទេសអាល្លឺម៉ង់ បាននឹងកំពុងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តសកម្មភាពផ្តោតលើផែនការជាតិរួមចំណែក ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣របស់ប្រទេសកម្ពុជា យុទ្ធសាស្ត្រ NDC 3.0 ក្នុងគោលដៅជួយគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិក និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ឱ្យមានភាពធន់នឹងអាកាសធាតុ និងរីកចម្រើនរុងរឿង។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា កម្ពុជាត្រូវបានចាត់ជាប្រទេសដែលមាន បរិស្ថានធម្មជាតិល្អលេខ១ លើពិភពលោក ក្នុងរបាយការណ៍របស់ U.S. News & World Report ស្របពេលដែលក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលរួមជាមួយដៃគូអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន ធ្វើការរួមគ្នាលើកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំងជួយលើកកម្ពស់ សេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ឱ្យស្របតាមគោលដៅអភិវឌ្ឍន៍ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភចំនួន៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព។ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើជីវភាពសហគមន៍មូលដ្ឋាន ព្រោះការអភិរក្សធនធានធម្មជាតិ មិនអាចទទួលបានជោគជ័យឡើយ ប្រសិនបើប្រជាពលរដ្ឋ ខ្វះមុខរបរ និងប្រាក់ចំណូល。ការលើកកម្ពស់ជីវភាពជួយ កាត់ផ្តាច់ការការពឹងផ្អែកលើ អនុផលព្រៃឈើ ការកាប់ឈើ ឬការបរបាញ់សត្វ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ក្រសួងបរិស្ថានបាននិងកំពុងជំរុញគម្រោងអភិវឌ្ឍន៍ គោលដៅលំហែបៃតង ក្នុងតំបន់ការពារធម្មជាតិ ស្របតាមអនុសាស្រ្តដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ បង្កើតចំណូលផ្ទាល់ដល់សហគមន៍មូលដ្ឋានទាំងអស់៕

គណៈប្រតិភូរដ្ឋសភាកម្ពុជា ចែករំលែកបទពិសោធន៍លើការអភិវឌ្ឍមូលធនមនុស្ស និងសមភាពយេនឌ័រ ក្នុងកិច្ចប្រជុំ AFPPD នៅប្រទេសឡាវ

2026/06/05 11:27:34 am        83
គណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម សេង ញ៉ក់ និង ឯកឧត្តម ឃឹង នុភាព សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា និងជាសមាជិកសមាគមសមាជិកសភាប្រជាជន និងការអភិវឌ្ឍ (CAPPD) បានអញ្ជើញចូលរួមកិច្ចប្រជុំសមាជិកសភាអនុតំបន់ នៃវេទិកាសមាជិកសភាអាស៊ី ដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) នៅទីក្រុងវៀងចន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការផ្តល់ភាពអង់អាចដល់យុវជន ដើម្បីកំណើនប្រកបដោយបរិយាបន្ន» (Youth Empowerment for Inclusive Growth)។នៅក្នុងឱកាសនោះ ឯកឧត្តម សេង ញ៉ក់ បានធ្វើបទបង្ហាញស្តីពី “ការអប់រំ ការអភិវឌ្ឍជំនាញ និងដំណាក់កាលនៃការបណ្តុះបណ្តាលសម្រាប់យុវជនដែលទើបបញ្ចប់ការសិក្សាឱ្យទទួលបានការងារ”។ ឯកឧត្តមបានគូសបញ្ជាក់ពីការអនុវត្តគោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងទិសដៅយុទ្ធសាស្ត្រក្នុងការជំរុញកម្លាំងពលកម្មនៅកម្ពុជា ដោយក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” បានកំណត់យក “ការអភិវឌ្ឍមូលធនមនុស្ស” ជាមុំអាទិភាពចម្បងបំផុត ដើម្បីប្រែក្លាយយុវជនកម្ពុជាឱ្យទៅជាកម្លាំងពលកម្មឌីជីថល និងមានជំនាញបច្ចេកទេសច្បាស់លាស់ ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់។បន្ថែមលើនេះ ឯកឧត្តមបានចែករំលែកពីជោគជ័យនៃ៖ - ការអនុវត្តកម្មវិធី TVET៖ ការពង្រីកកម្មវិធីអប់រំបច្ចេកទេស និងវិជ្ជាជីវៈ នៅតាមវិទ្យាល័យចំណេះទូទៅរបស់រដ្ឋ។ - កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១,៥ លាននាក់។ - ការជំរុញការចូលរួមរបស់ស្ត្រី និងការផ្តល់ឱកាសដល់ក្រុមងាយរងគ្រោះ ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM) ដើម្បីធានាបាននូវការអភិវឌ្ឍជំនាញដោយស្មើភាព និងបរិយាបន្ន។សូមបញ្ជាក់ថា AFPPD គឺជាវេទិកាសម្រាប់សមាជិកសភាក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍លើបញ្ហាគន្លឹះនានា ដូចជា និន្នាការប្រជាសាស្ត្រ ការអប់រំ និងការអភិវឌ្ឍជំនាញ ដើម្បីស្វែងរកវិធីសាស្ត្រគោលនយោបាយនានា ក្នុងការទាញយកប្រយោជន៍ពីកាលានុវត្តភាពប្រជាសាស្ត្រ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ននៅទូទាំងតំបន់៕

អាល្លឺម៉ង់ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន

2026/06/05 11:15:29 am        69
ប្រទេសអាល្លឺម៉ង់ (តាមរយៈទីភ្នាក់ងារ GIZ និងអង្គការដៃគូផ្សេងៗ) បានបញ្ជាក់ពីការប្តេជ្ញាចិត្តគាំក្រសួងបរិស្កាន ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សធនធានធម្មជាតិ តាមរយៈគម្រោង ការគ្រប់គ្រងសំណល់ និងសេដ្ឋកិច្ចបៃតង។ប្រតិភូអាល្លឺម៉ង់ ដឹកនាំដោយ លោក Christof Weigelmeier, អនុប្រធានបេសកកម្មនិងសហប្រតិបត្តិការ ស្ថានឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោកបណ្ឌិត Matthias Bickel, នាយកប្រចាំប្រទេស អង្គការ GIZ បានទទួលការអនុញ្ញាត ជួបពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នាទីស្តីការក្រសួងបរិស្ថាន។លោក Christof Weigelmeier បានបញ្ជាក់ពីការគាំទ្ររបស់ប្រទេសអល្លឺម៉ង ជាពិសេសអង្គការ GIZលើគម្រោងគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការកាត់បន្ថយនិងការកែច្នៃសំរាមនិងសំណល់ប្លាស្ទិក គម្រោងអភិរក្សតំបន់កោះស្រឡៅ ក្នុងខេត្តកោះកុង ដែលផ្តោតលើការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការថែរក្សាជីវចម្រុះ។ ប្រទេសអាល្លឺម៉ង់ បាននឹងកំពុងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តសកម្មភាពផ្តោតលើផែនការជាតិរួមចំណែក ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣របស់ប្រទេសកម្ពុជា យុទ្ធសាស្ត្រ NDC 3.0 ក្នុងគោលដៅជួយគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិក និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ឱ្យមានភាពធន់នឹងអាកាសធាតុ និងរីកចម្រើនរុងរឿង។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា កម្ពុជាត្រូវបានចាត់ជាប្រទេសដែលមាន បរិស្ថានធម្មជាតិល្អលេខ១ លើពិភពលោក ក្នុងរបាយការណ៍របស់ U.S. News & World Report ស្របពេលដែលក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលរួមជាមួយដៃគូអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន ធ្វើការរួមគ្នាលើកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំងជួយលើកកម្ពស់ សេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ឱ្យស្របតាមគោលដៅអភិវឌ្ឍន៍ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភចំនួន៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព។ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើជីវភាពសហគមន៍មូលដ្ឋាន ព្រោះការអភិរក្សធនធានធម្មជាតិ មិនអាចទទួលបានជោគជ័យឡើយ ប្រសិនបើប្រជាពលរដ្ឋ ខ្វះមុខរបរ និងប្រាក់ចំណូល。ការលើកកម្ពស់ជីវភាពជួយ កាត់ផ្តាច់ការការពឹងផ្អែកលើ អនុផលព្រៃឈើ ការកាប់ឈើ ឬការបរបាញ់សត្វ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ក្រសួងបរិស្ថានបាននិងកំពុងជំរុញគម្រោងអភិវឌ្ឍន៍ គោលដៅលំហែបៃតង ក្នុងតំបន់ការពារធម្មជាតិ ស្របតាមអនុសាស្រ្តដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ បង្កើតចំណូលផ្ទាល់ដល់សហគមន៍មូលដ្ឋានទាំងអស់៕

មួយថ្ងៃម្សិលមិញសមត្ថកិច្ចរាជធានីភ្នំពេញបន្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រួតពិនិត្យ ១០៤ទីតាំង និងឃាត់ខ្លួនជនសង្ស័យ ៨នាក់

2026/06/05 11:06:34 am        170
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ម្សិលម៉ិញនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤នៅតែបន្តបំពេញការងារព្រមៗគ្នាដោយបានប្ដេជ្ញាថាលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បានចំនួន ១០៤ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ១.០២១នាក់ (ស្រី ៤៨០នាក់)ពុំមានលិខិតឆ្លងដែន២៩នាក់។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាព្រឹក ថ្ងៃទី៥ខែមិថុនានេះ។ លោកស្រី ដោ សម្ផស្ស បានបន្តទៀតថា៖ ក្នុងនោះដែរ ក្រុមការងារខណ្ឌចំការមនរកឃើញ បទល្មើសចំនួន០៣បន្ទប់(បន្ទប់លេខ៣២០១, ១៦០១ និង១៥០៦)ក្នុងអគារ The Peak Tower ១ & ២ វិថីសម្តេចហ៊ុនសែន ភូមិ១៤ សង្កាត់ទន្លេបាសាក់ ឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ (ស្រី ០១នាក់) ជាជនជាតិចិន ៤នាក់ ជនជាតិវៀតណាម ៤នាក់(ស្រី ១នាក់) ព្រមទាំងសម្ភាររួមមាន កុំព្យូទ័រយួរដៃ ចំនួន ០២គ្រឿង, CPU ចំនួន ០៨គ្រឿង, ម៉ូនីទ័រចំនួន ១៥គ្រឿង, ALL IN ONE ចំនួន ០៩គ្រឿង, ទូរស័ព្ទចំនួន ៤៤គ្រឿង។ យោងតាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រកឃើញថានេះជាករណីពាក់ព័ន្ធនឹងល្បែងភ្នាល់តាមប្រព័ន្ធ អនឡាញខុសច្បាប់ (GAME ONLINE)។ ចំពោះទីតាំងបន្ទប់ខាងលើ ក្រុមការងារសម្រេចបិទឃ្លុំបេជាបណ្ដោះអាសន្ន រីឯមនុស្ស និងសម្ភារបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។ លោកស្រីអ្នកនាំពាក្យនូវបានអះអាងដែរថា៖បើទោះបីកន្លងមកគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤បានបំពេញការងារបានល្អហើយក្ដីតែឯកឧត្ដមឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តែងតែណែនាំ និងសង្កត់ធ្ងន់ជាប់ជាប្រចាំចំពោះ លោក លោកស្រីអភិបាលខណ្ឌទាំង១៤ត្រូវចុះត្រួតពិនិត្យទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា និងព្វផ្សាយអនុក្រឹត្យលេខ ០៣ ឱ្យកាន់តែសកម្ម បន្តទៀត។ លោកស្រី ដោ សម្ផស្សបានបន្ថែមថា៖ ពាក់ព័ន្ធនិងការងារនេះ ស្នងការដ្ឋាននគរ បាល រាជធានីភ្នំពេញ បានអនុវត្តការ ផាកពិន័យចំពោះម្ចាស់ឬអ្នកគ្រប់គ្រង ទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យ លេ ខ០៣ អនក្រ .បក ចុះថ្ងៃទី៥ខែមករាឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល មាត្រា២០ ជំពូកទី៦ស្ដីពីទណ្ឌកម្មបានផាកពិន័យសរុបចំនួន ២ទីតាំងមនុស្សចំនួន២៤នាក់គិតជាថវិកាសរុបបានចំនួន ៩៦.០០០.០០០រៀល៕

កិច្ចប្រជុំអគ្គនាយគយអាស៊ាននៅកម្ពុជាបានបញ្ចប់ប្រកបដោយផ្លែផ្កាល្អប្រសើរជាមួយប្រតិភូអាស៊ាន

2026/06/05 10:56:44 am        103
“កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៥ គិតចាប់ពីថ្ងៃទី២ ដល់ទី៤ ខែមិថុនា ឆ្នាំ២០២៦ បានបិទបញ្ចប់ដោយភាពជោគជ័យ និងលទ្ធផលផ្កែផ្កាជាច្រើន ខណៈដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ ដែលមានការចូលរួមពីគណៈប្រតិភូរដ្ឋបាលគយ នៃប្រទេសសមាជិកអាស៊ានទាំងអស់។ ដោយឡែក​គណៈប្រតិភូនៃរដ្ឋបាលគយថៃ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។នៅក្នុងសន្និសីទសារព័ត៍មាន ក្រោយចប់កិច្ច នារសៀលថ្ងៃទី៤ ខែមិថុនានេះ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ជាលទ្ធផលនៃកិច្ចប្រជុំរយៈពេល ៣ថ្ងៃកន្លងមកនេះ អង្គប្រជុំបានអនុម័តលើឯកសារសំខាន់ៗចំនួន៤ រួមមាន៖ ១) លក្ខខណ្ឌយោងសម្រាប់កិច្ចសហប្រតិបត្តិ ការរវាងរដ្ឋបាលគយអាស៊ាននិងរដ្ឋបាលគយជប៉ុន ស្តីពីការចែករំលែកព័ត៌មានពាក់ព័ន្ធករណីរឹបអូសទំនិញ, ២) លក្ខខណ្ឌយោងសម្រាប់កិច្ចសហប្រតិបត្តិបត្តិការរវាងរដ្ឋបាលគយអាស៊ាន និងរដ្ឋបាលគយកូរ៉េ ស្តីពីការ ផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការបង្ក្រាបការជួញដូរគ្រឿងញៀនខុសច្បាប់ឱ្យបានទាន់ពេល ៣) មគ្គុទេសក៏ស្តីពី ការកែទម្រង់និងទំនើបកម្មគយអាស៊ាន និង៤)ផែនទីបង្ហាញផ្លូវនៃប្រព័ន្ធបញ្ជរតែមួយស៊ាន ជំនាន់២.០០ (ASW 2.0) សម្រាប់ឆ្នាំ២០២៦-២០៣០។ ឯកឧត្តមបណ្ឌិត បានលើកឡើងបន្តថា កិច្ចប្រជុំនេះក៏បានចេញនូវសេចក្តីថ្លែងការណ៍រួម ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលគយអាស៊ានក្នុងការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់ ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការធ្វើទំនើបកម្មគយ ស្របពេលពិភពលោកកំពុងប្រឈមនឹងបញ្ហាថ្មីៗ ដូចជា ភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះនៅមជ្ឈិមបូព៌ាជាដើម ដែលបានបន្តប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិ។ អគ្គនាយកគយអាស៊ាន បានបញ្ជាក់ជាថ្មីនូវការខិតខំប្រឹងប្រែងពង្រីកឌីជីថលភាវូបនីយកម្មនីតិវិធីគយ តាមរយៈប្រព័ន្ធបញ្ជរតែមួយអាស៊ាន, បានស្វាគមន៍វឌ្ឍនភាពនៃគំនិតផ្តួចផ្តើមសំខាន់ៗក្នុងតំបន់ រួមមាន៖ ការរៀបចំ AEO MRA ក្នុងចំណោមរដ្ឋបាលគយតំបន់ និងបន្តពង្រីក AEO-MRA ជាមួយរដ្ឋបាលគយដៃគូអាស៊ាន, ពង្រីកវិសាលភាពប្រព័ន្ធឆ្លងកាត់គយអាស៊ានទាំងក្នុងតំបន់ និងពិនិត្យលទ្ធភាពតភ្ជាប់ជាមួយប្រទេសចិន។ បើតាម ឯកឧត្តមបណ្ឌិត គុណ ញឹម កិច្ចប្រជុំលើកទី៣៥នេះ អគ្គនាយកគយអាស៊ាន ក៏បានប្រជុំ​ពិគ្រោះ​យោបល់​​​​ជាមួយសមាគមធុរកិច្ចនៃវិស័យឯកជនសំខាន់ៗ រួមមាន៖ ក្រុមប្រឹក្សា​ធុរកិច្ច​​​អាស៊ាន , ក្រុមប្រឹក្សា​ធុរកិច្ច​​​អាស៊ាន-អឺរ៉ុប និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាម៉េរិក ដើម្បី​ពង្រឹង​ទំនាក់ទំនង​និង​កិច្ច​សហការរវាងរដ្ឋបាលគយអាស៊ាននិងវិស័យឯកជន ស្តាប់អនុសាសន៍និងពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាមួយចំនួន ដែលវិស័យឯកជនបានលើកឡើង ក្នុងន័យ​លើក​កម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាស​វិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់។ សូមបញ្ជាក់ថា នេះជាលើកទី៣ ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអគ្គនាយកគយអាស៊ាន ចាប់តាំងពីកម្ពុជាបានចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ ដោយការទទួលធ្វើជាម្ចាស់ផ្ទះលើកទី១ នៅឆ្នាំ២០០៦ និងលើកទី២នៅឆ្នាំ២០១៦៕អត្ថបទ៖ ឈិត បូរ៉ាវី

កម្ពុជា រកឃើញសត្វព្រៃសំខាន់ៗជាច្រើននៅភាគខាងជើងប្រទេស

2026/06/05 09:20:23 am        200
ថ្ងៃទី៥ ខែ មិថុនា ឆ្នាំ ២០២៦ការសិក្សាស្រាវជ្រាវដែលទើបចុះផ្សាយថ្មីៗនេះ បានបញ្ជាក់ពីវត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែលក្នុងចំណោមនោះ មានថនិកសត្វចំនួន ៧ ប្រភេទស្ថិត ក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ ហើយមានប្រភេទខ្លះគឺព៉ំដែលត្រូវ បានប្រទះឃើញផ្ទាល់នឹងភ្នែកឡើយនៅក្នុងតំបន់សិក្សានោះ។ សត្វព្រៃទាំំង៧ប្រភេទនោះរួមមាន៖ សត្វទន្សោង Banteng (Bos javanicus) សត្វពង្រូល Sunda pangolin (Manis javanica) សត្វស្វាកន្ទុយសជើងក្រហម Red-shanked douc langur (Pygathrix nemaeus) សត្វទោចថ្ពាល់លឿងឦសាន Northern yellow-cheeked crested gibbon (Nomascus annamensis) សត្វកែះ Mainland serow (Capricornis sumatraensis) សត្វខ្លាឃ្មុំតូច Malayan sun bear (Helarctos malayanus) សត្វខ្លាពពក Mainland clouded leopard (Neofelis nebulosa) លទ្ធផលស្រាវជ្រាវតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ រយៈពេល៨ខែ គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ អនុវត្តដោយក្រុមអ្នកវិទ្យាសាស្រ្តចម្រុះមកពីក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការCI) និងអង្គការ Wild Earth Allies បានកត់ត្រាវត្តមានសត្វព្រៃសរុបចំនួន ៤៧ ប្រភេទ រួមមាន ថនិកសត្វ ២៦-ប្រភេទ បក្សី ១៨-ប្រភេទ និងសត្វល្មូន ៣-ប្រភេទ។ លទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់ជាសកលនៃឧទ្យានជាតិវើនសៃ-សៀមប៉ាង ហើយក៏បានផ្តល់នូវព័ត៌មានសំខាន់អំពីស្ថានភាពសត្វព្រៃ និងមូលដ្ឋានគាំទ្រដល់ការសម្រេចចិត្តផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ដែលអាចជួយតម្រង់ទិសដល់ការកំណត់យុទ្ធសាស្រ្តបានប្រសើរសម្រាប់ការអភិរក្សនាពេលអនាគត។ ក្នុងការស្រាវជ្រាវនេះ អ្នកវិទ្យាសាស្រ្តបានលើកឡើងថា៖ «ទោះបីជាតំបន់សិក្សានេះមានសារៈសំខាន់ខ្ពស់ផ្នែកប្រព័ន្ធអេកូឡូស៊ីយ៉ាងណាក៏ដោយ ក៏នៅមិនទាន់មានការស្រាវជ្រាវ និងអង្កេតជីវចម្រុះឱ្យបានទូលំទូលាយនៅឡើយទេ ដោយសារវាជាតំបន់មិនទាន់ទទួលបានការចាប់អារម្មណ៍ ពិបាកចូលទៅដល់ហើយធនធានសម្រាប់ការស្រាវជ្រាវនៅមានកម្រិត។» ទោះជាយ៉ាងណា កិច្ចសហការរវាងស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន គឺពិតជាចាំបាច់ណាស់ ក្នុងការងារអភិរក្ស និងការពារប្រភេទសត្វកំពុងរងការគំរាមកំហែងទាំងនេះ។ ក្នុងទិវាបរិស្ថានពិភពលោក ក្រោមប្រធានបទ «បណ្តុះគំនិតស្រឡាញ់ធម្មជាតិ ធ្វើសកម្មភាពដើម្បីអាកាសធាតុ និងអនាគតរបស់យើង» សូមចូលរួមទាំងអស់គ្នាឱ្យកាន់តែផុសផុលក្នុងការការពារសត្វព្រៃ និងថែរក្សាមរតកធម្មជាតិរបស់កម្ពុជា សម្រាប់មនុស្សគ្រប់ជំនាន់។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបែងចែកភាគលាភឆ្នាំ២០២៥ ជាង ២៨,៧ ប៊ីលានរៀលជូនភាគហ៊ុនិក

2026/06/05 08:42:21 am        82
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឯកភាពបែងចែកភាគលាភឆ្នាំ២០២៥ ជាសាច់ប្រាក់ចំនួនជាង ២៨,៧ ប៊ីលានរៀល ក្នុងនោះជាង ៤,៣ ប៊ីលានរៀល ជាភាគហ៊ុនដែលត្រូវបែងចែកជូនភាគហ៊ុនិកឯកជន និងទឹកប្រាក់សរុបជាង ២៤,៣ ប៊ីលានរៀល ជាភាគលាភ របស់រដ្ឋ។ឯកឧត្តម ឯក សុនចាន់ រដ្ឋមន្រ្តីប្រតិភូអបនាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្នុង មហាសន្និបាតភាគហ៊ុនិកលើកទី១៤ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនាសប្តាហ៍កន្លងមក, ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូបានជម្រាបពី លទ្ធផលសំខាន់ៗដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសម្រេចបានក្នុង​​ឆ្នាំ២០២៥ ក្នុងនោះជុំវិញការផ្គត់ផ្គង់ទឹកស្អាត រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញផលិតទឹកស្អាតបានប្រមាណជាង ៣០៨ លានម៉ែត្រគូប, ពង្រីកបណ្តាញចែកចាយបន្ថែមថ្មីបានប្រវែង ៣៩៩ គីឡូម៉ែត្រ និងបង្កើនចំនួនអតិថិជនថ្មីបានចំនួនជាង ២៤ ពាន់បណ្តាញ ខណៈអតិថិជនចំណូលទាបមានចំនួនជាង ១ ពាន់បណ្តាញ។ទាក់ទិននិងចំណូលវិញ, ឯកឧត្តមបន្ថែមឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លក់ទឹកស្អាតបានចំនួន ប្រមាណជាង ២៣១ លានម៉ែត្រគូប ដោយប្រមូលចំណូលគិតជាទឹកប្រាក់សរុបបានចំនួនប្រមាណជាង ៣៧៣ ប៊ីលានរៀល បើគិត ចំណេញពិតក្រោយបង់ពន្ធរួចមានទឹកប្រាក់ជិត ៩៥ ប៊ីលានរៀល ក្នុងនោះចំណេញជាមូលដ្ឋានក្នុងមួយភាគហ៊ុន មានទឹកប្រាក់ជាង ១.០៩២ រៀល។ចំណែកការបែងចែកភាគលាភ, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានភាគហ៊ុនិកវត្តមានសរុប ២១៨ រូប គិតជាភាគហ៊ុនមាន ចំនួនជាង ៧៥ លាន ត្រូវប្រមាណជាង ៨៦% នៃចំនួនភាគហ៊ុនធម្មតាសរុប ក្នុងងនោះបានអនុម័តបែងចែកភាគលាភឆ្នាំ២០២៥ ជាសាច់ប្រាក់ចំនួន ២៨,៧ ប៊ីលានរៀល ជូនភាគហ៊ុនិកដែលមានឈ្មោះក្នុងបញ្ជីភាគហ៊ុនិក នាកាលបរិច្ឆេទកំណត់ទុកថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០២៦ (ដោយទឹកប្រាក់ជាង ៤,៣ ប៊ីលានរៀល ជាភាគលាភដែលត្រូវបែងចែកជូនភាគហ៊ុនិកឯកជន និងទឹកប្រាក់ចំនួន ២៤,៣ ប៊ីលានរៀល ជាភាគលាភរបស់រដ្ឋ ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានសំឡេងឆ្នោតគាំទ្រប្រមាណ ជាង ៧៥ លានសំឡេង ត្រូវជិត ១០០% នៃចំនួនភាគហ៊ុនដែលមានវត្តមានសរុប)។ ភាគលាភនេះនឹងត្រូវចែកជូនភាគហ៊ុនិក ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងទឹកប្រាក់ចំនួន ៣៣០ រៀល/ភាគហ៊ុន។ក្នុងសន្និបាតនេះដែរ ក៏បានអនុម័តលាភការរបស់សមាជិកក្រុមប្រឹក្សាភិបាលចំនួន ៧ រូប និងមន្ត្រីត្រួតពិនិត្យរដ្ឋអមរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញចំនួន ១ រូប សម្រាប់ឆ្នាំ២០២៦ ដែលមានទឹកប្រាក់សរុបចំនួន ១,១ ប៊ីលានរៀល ដោយសំឡេងឆ្នោតគាំទ្រចំនួនជាង ៧៥ លានសំឡេង ត្រូវជិត ១០០% នៃចំនួនភាគហ៊ុនដែលមានវត្តមានសរុប៕អត្ថបទ៖ សុន រ៉ាឌី,

កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីលទ្ធភាព នៃការជំរុញនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី

2026/06/05 08:17:22 am        104
កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីលទ្ធភាព នៃការជំរុញនាំចេញផលិតផលស្បៀងអាហារ និងកសិផលរបស់កម្ពុជា ពិសេសផ្លែទុរេន និង ស្វាយ ដែលមានគុណភាពទៅកាន់ទីផ្សារសិង្ហបុរី ព្រមទាំងការទាក់ទាញការវិនិយោគ ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងកសិ-ឧស្សាហកម្ម មកបណ្តាក់ទុននៅកម្ពុជា។ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ដែលតែងតាំងថ្មី ប្រចាំព្រះ រាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជានិងសិង្ហបុរី ក៏ដូចជាកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងវិស័យជាច្រើននាពេលកន្លងមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ទោះបីជាកម្ពុជា និងសិង្ហបុរីមានកម្រិតអភិវឌ្ឍន៍ខុសគ្នា ប៉ុន្តែប្រទេសទាំងពីរប្រកាន់នូវគុណតម្លៃ និងទស្សនរួមគ្នា ក្នុងនាមជាប្រទេសតូច ដែលពឹងផ្អែកលើ គោលការណ៍សន្តិភាព ប្រព័ន្ធពហុភាគីនិយម និងយន្តការច្បាប់អន្តរជាតិ ដើម្បីធានាបាននូវការរស់រាន និងការអភិវឌ្ឍរបស់ខ្លួន នៅក្នុង បរិបទដែលពិភពលោកមានភាពមិនប្រាកដប្រជាខ្ពស់ និងកំពុងប្រែប្រួល យ៉ាងឆាប់រហ័ស ហើយក្នុងនោះអាស៊ាននៅតែជាក្របខ័ណ្ឌ យុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសសមាជិក ដោយរួមទាំងកម្ពុជា និងសិង្ហបុរី ក្នុងការការពារ និងលើកកម្ពស់ផលប្រយោជន៍រួម។ជុំវិញការធ្វើពាណិជ្ជកម្ម, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សិង្ហបុរីគឺជាដៃគូពាណិជ្ជកម្មដ៏ធំលំដាប់ទី៣ និងជាវិនិយោគិន លំដាប់ទី៣របស់កម្ពុជា។ ទោះយ៉ាងនេះក្តី កម្ពុជានិងសិង្ហបុរីនៅមានសក្តានុពលច្រើនថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហ- ប្រតិបត្តិការទ្វេភាគី ពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។ជាការឆ្លើយតប ឯកឧត្តម Steven Pang Chee Wee បានសម្តែងការវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពរបស់កម្ពុជា និងចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការធ្វើទំនើបកម្មប្រទេស ក្រោមក្របខណ្ឌនៃ «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១»។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់សិង្ហបុរី ក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត និងការបន្ត ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសលើការបញ្ជូនពលករកម្ពុជាទៅធ្វើការ និងអភិវឌ្ឍជំនាញនៅសិង្ហបុរី ព្រមទាំងការអភិវឌ្ឍ ធនធានមនុស្ស ដោយបន្តគាំទ្រការកសាងសមត្ថភាពមន្ត្រីរាជការកម្ពុជា។ សូមបញ្ជាក់ថា ក្នុងជំនួបនោះ ភាគីទាំងពីបានពិភាក្សា អំពីលទ្ធភាពនៃការជំរុញការនាំចេញផលិតផលស្បៀងអាហារ និងកសិផលរបស់ កម្ពុជា ពិសេសផ្លែឈើដូចជា ទុរេន និងស្វាយ ដែលមានគុណភាពខ្ពស់ ទៅកាន់ទីផ្សារសិង្ហបុរី ព្រមទាំងការទាក់ទាញការវិនិយោគ ក្នុងខ្សែ ច្រវាក់តម្លៃកសិកម្ម និងកសិ-ឧស្សាហកម្ម។ ទន្ទឹមនេះ ភាគីទាំងពីរក៏បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពល ក្នុងក្របខ័ណ្ឌបណ្តាញអគ្គិសនីអាស៊ាន, ការតភ្ជាប់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធខ្សែកាបបាតសមុទ្រ និងការប្រយុទ្ធប្រឆាំងនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាល, ការកសាងសមត្ថភាព និងការចែករំលែក បទពិសោធន៍លើការគ្រប់គ្រង និងការពង្រឹងអភិបាលកិច្ច និងគោលការណ៍គុណាធិបតេយ្យ ក្នុងវិស័យសាធារណៈ៕អត្ថបទ៖ សុន រ៉ាឌី

ព្រឹត្តិការណ៍ “ដើរ ២ ៧០០ ជំហាន ដើម្បីទារកនិងកុមារកម្ពុជា” ប្រមូលថវិកាបានជាង ២ ១០០ លានរៀល

2026/06/05 08:12:41 am        90
ព្រឹត្តិការណ៍ “ដើរ ២ ៧០០ ជំហាន ដើម្បីទារក និងកុមារកម្ពុជា” ដែលរៀបចំដោយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន និងអង្គភាពនានាក្រោមឱវាទិ៍ក្រសួង ប្រមូលថវិកាបានចំនួនប្រមាណជាង ២.១០០ លានរៀល ពីសប្បុរសជនចំនួនជាង ១ ម៉ឺននាក់។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា បរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា លើកឡើងក្នុង «ពិធីដើរ ២ ៧០០ ជំហាន ដើម្បីទារក និងកុមារកម្ពុជា» នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះថា “ពិធីដើរ ២ ៧០០ ជំហាន ដើម្បីទារក និងកុមារកម្ពុជា” ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនិងជាលើកទី១ ដែលត្រូវ បានរៀបចំឡើងដោយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយគណៈកម្មការប្រចាំ អគ្គនាយកដ្ឋាន និងអង្គភាពនានា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងគណៈកម្មការប្រចាំស្ថាប័នមួយចំនួនទៀត ក្រោមឱវាទ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ពិធីដើរនេះមានគោលបំណងបង្កើន និងពង្រឹងសាមគ្គីភាព រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃបណ្តាអគ្គនាយកដ្ឋាន អង្គភាព និងស្ថាប័នដែលស្ថិតនៅក្រោមឱវាទក្រសួង ព្រមទាំងដើម្បីផ្សារភ្ជាប់កីឡា ជាមួយសកម្មភាពមនុស្សធម៌, ជាពិសេសដើម្បីបំផុស ស្មារតី “ខ្មែរជួយខ្មែរ” ឲ្យកាន់តែទូលំទូលាយ, ជាផ្នែកមួយនៃ «យុទ្ធនាការ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានដឹកនាំដ៏ខ្ពង់ខ្ពស់ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ។ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា លើក ឡើងថា ចំពោះការបរិច្ចាកថវិកាក្នុងពិធី "ដើរ ២ ៧០០ ជំហាន ដើម្បីទារកនិងកុមារកម្ពុជា” នេះ ជាការបរិច្ចាគដើម្បីគាំទ្រ "យុទ្ធនាការ ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ហើយរាល់ការបរិច្ចាគពីសប្បុរសជន តិចក្តី ច្រើនក្តី សុទ្ធតែមានតម្លៃដ៏ធំធេង ក្នុងការចូលរួមសង្គ្រោះ ជីវិតទារក និងកុមារនៅកម្ពុជា ដែលទទួលបានការពិនិត្យ និងព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ផា និងសេវាសម្ភពដោយឥតគិតថ្លៃ ប្រកបដោយ គុណភាព និងមិនមានការរើសអើង ចំនួនប្រមាណជាង ១ លានករណីក្នុងមួយឆ្នាំៗ។ ឯកឧត្តមបណ្ឌិត បន្ថែមថា ដើម្បីបំពេញបេសកកម្ម សង្គ្រោះជីវិតទារក និងកុមារ ក៏ដូចជាការផ្តល់សេវាសម្ភពនេះ, ក្នុងមួយឆ្នាំៗមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅសៀមរាបត្រូវការថវិកាចំនួនប្រមាណ ៤៥ លានដុល្លារអាម៉េរិក ឬជាង ១២ ម៉ឺនដុល្លារក្នុងមួយថ្ងៃៗ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”

2026/06/05 07:01:40 am        149
អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិកម្ពុជានៅ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី “ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)” ដោយសិក្ខាសាលានេះគឺមានរយៈពេលបួនថ្ងៃគឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ ​នៅខេត្តសៀមរាប ដោយមានការចូលរួមពីបណ្តាប្រទេសសមាជិកអាស៊ាន និងលេ​ខាធិកា​រដ្ឋានអាស៊ាន។ថ្លែងនៅក្នុងឱកាសបើកសិក្ខាសាលានោះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបទេស ក្រសួងការពារជាតិអគ្គលេខាធិ​ការគណៈកម្មាធិការជាតិប្រវត្តិសាស្រ្តយោធា និងជាប្រធាឧត្តមមន្រ្តីការពារជាតិអាស៊ាននៃព្រះរាជាណាចក្រកម្ពុជាលើកឡើងថា សិក្ខាសាលា​នេះ​ត្រូវបានបង្កើតឡើងដោយឈរលើគោលការណ៍ស្នូលរបស់អាស៊ាន រួមមានការឯកភាព​គ្នា បរិយាបន្ន ការគោរពគ្នាទៅវិញទៅមក ភាពបត់បែន និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរវាងគ្នានិងគ្នាជាដើម។ ​ឯក​ឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងទៀតថា ប្រវត្តិសាស្ត្រយោធា មិនមែនគ្រាន់តែជាកំណត់ត្រានៃសង្គ្រាម និងជម្លោះប៉ុណ្ណោះទេ ប៉ុន្តែជាប្រភពនៃមេរៀន យុទ្ធសាស្ត្រ និងទស្សនវិស័យ ដែលអាចជួយដល់ការកសាងសន្តិភាព ការទប់ស្កាត់ជម្លោះ និងការពង្រឹងភាពធន់របស់តំបន់ជាដើម។ ឯកឧត្តមបាន​បន្ថែមថា ក្នុងបរិបទសន្តិសុខបច្ចុប្បន្នដែលកំពុងប្រឈមមុខនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមសន្តិសុខដ៏ស្មុគស្មាញ ការសិក្សាពីប្រវត្តិសាស្ត្រអាចជួយទប់ស្កាត់ការគណនាខុស កាត់បន្ថយភាពតានតឹង និងរក្សាស្ថិរភាពក្នុងតំបន់។ អាស៊ានគឺជាគំរូជោគជ័យនៃការប្រែក្លាយពីអតីតកាលដែលពោរពេញដោយបញ្ហាប្រឈម មកជាសហគមន៍ដែលមានសន្តិភាព ស្ថិរភាព និងវិបុលភាព តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ។ ក្នុងន័យនេះ AMHIC នឹងដើរតួនាទីជាវេទិកាភ្ជាប់សារមន្ទីរយោធាបណ្ណសារ មជ្ឈមណ្ឌលស្រាវជ្រាវ ស្ថាប័នអប់រំ និងស្ថាប័នប្រវត្តិសាស្ត្រយោធានានាក្នុងអាស៊ាន ដើម្បី​ជំរុញការផ្លាស់ប្តូរវិជ្ជាជីវៈ ការស្រាវជ្រាវរួម ការអភិរក្សបេតិកភណ្ឌយោធា និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន។ ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិក៏បានលើកយកបទពិសោធន៍របស់កម្ពុជា ដែលបានបង្ហាញថា «នយោបាយឈ្នះ ឈ្នះ» ដែលផ្តួចផ្តើមឡើងដោយ សម្តេចតេជោ ហ៊ុន សែន គឺជាគំរូដ៏ជោគជ័យនៃការសម្រេចបានសន្តិភាព និងការឯកភាពជាតិពេញលេញតាមរយៈការផ្សះផ្សារការកសាងទំនុកចិត្ត និងការធានាសុវត្ថិភាពសម្រាប់គ្រប់ភាគី មិនមែនតាមរយៈការប្រើប្រាស់កម្លាំងយោធាដើម្បីកម្ទេចភាគីម្ខាងទៀតនោះទេ។ ក្រៅពីនេះ ក៏បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទបានបង្កើតក្រុមកា​រ​ងារ​ប្រវត្តិសាស្ត្រយោធានៅគ្រប់អង្គភាព ដើម្បីពង្រឹងការយល់ដឹងពីប្រវត្តិសាស្ត្រ និងរក្សាសាមគ្គីភាពជាតិ​ជាដើម។ បន្ថែមពីលើនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានគូសបញ្ជាក់ថា៖ « ប្រវត្តិសាស្ត្រនៃជម្លោះ​ប្រដាប់អាវុធគឺជាបញ្ហាដែលបានកើតឡើងជាច្រើនទសវត្សរ៍មកហើយ ហើយមិនគួរត្រូវបានបណ្តោយឱ្យកើតមានឡើងទៀតនោះទេ។ ផ្ទុយទៅវិញយើងគួរតែចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពបរិយាបន្ន ទាំងសម្រាប់ប្រវត្តិសាស្ត្របច្ចុប្បន្ន និងទៅអនាគត។ ឯកឧត្តមបានបន្ថែមថា ប្រទេសនីមួយៗគួរតែខិតខំស្វែងរកកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីជួយស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាដែលកំពុងបន្តកើតមាន ដោយផ្អែកលើច្បាប់អន្តរជាតិ។ នៅក្នុងបរិបទសង្គម និងវប្បធម៌ដ៏ទំនើបជឿនលឿនរបស់យើង យើងគួរតែស្វែងរកវិធីសាស្ត្រថ្មីៗបន្ថែមទៀត ដើម្បីទប់ទល់ និងឆ្លើយតបទៅនឹងការគំរាមកំហែងសហសម័យ ដូចជាគ្រោះមហន្តរាយធម្មជាតិ សន្តិសុខស្បៀង សន្តិសុខសេដ្ឋកិច្ច និងបញ្ហាផ្សេងៗទៀតជាដើម។ ជាពិសេស ដើម្បីការពារជាតិរបស់យើង យើងគួរតែផ្តោតលើការកសាងភាពធន់បន្ថែមទៀតនៅក្នុងវិស័យការពារជាតិ តាមរយៈការបង្កើនការចំណាយលើវិស័យការពារជាតិឱ្យបានសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការយុទ្ធសាស្ត្រជាក់ស្តែង ក្នុងគោលបំណងកសាងសហគមន៍មួយដែលមានស្ថិរភាព សន្តិភាព និងវិបុលភាព ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ៕ អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សភាអាមេរិកគាំទ្រទណ្ឌកម្មរុស្ស៊ី និងជំនួយអ៊ុយក្រែនដែលជាសញ្ញាប៉ះពាល់ចុងក្រោយដល់លោក Trump
06/05/2026 08:06 PM
អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ចាប់ផ្តើមកិច្ចពិភាក្សា ដើម្បីព្រាងក្របខ័ណ្ឌសហប្រតិបត្តិការសន្តិសុខថ្មី
06/05/2026 08:06 PM
កងកម្លាំងអាមេរិកឡើងលើ «នាវាជាប់​ទណ្ឌកម្ម​» នៅមហាសមុទ្រឥណ្ឌា និង​ប្ដេជ្ញាបន្តអនុវត្តច្បាប់សមុទ្រ
06/05/2026 08:06 PM
អ៊ីរ៉ង់បញ្ជាក់​ថា កងទ័ពជើងទឹកបានបាញ់ព្រមានទៅកាន់នាវាពិឃាតអាមេរិក នៅសមុទ្រអូម៉ង់
06/05/2026 08:06 PM
រុស្ស៊ីប្រកាសពីការដោះដូរអ្នកទោសសង្គ្រាមជាមួយអ៊ុយក្រែន ដោយភាគីម្ខាងៗចំនួន​ ១៨៥នាក់
06/05/2026 07:06 PM
មេដឹកនាំកំពូលអ៊ីរ៉ង់ អនុម័តការលើកលែងទោសដល់អ្នកទោសជាង ២.០០០នាក់
06/05/2026 07:06 PM
ប្រធានសភាលីបង់គាំទ្រការដកទ័ពរបស់ហេសបូឡា ដំណាល​គ្នានឹងការដកទ័ពរបស់អ៊ីស្រាអែល
06/05/2026 07:06 PM
លោក Macron គាំទ្រការចរចាដោយផ្ទាល់រវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព
06/05/2026 06:06 PM
UN អំពាវនាវរកជំនួយទ្វេដងដល់ជិត ៦៤០លានដុល្លារ សម្រាប់​លីបង់ អំឡុងសង្គ្រាមអ៊ីស្រាអែល
06/05/2026 06:06 PM
កងទ័ពអ៊ីស្រាអែលព្រមានពីការវាយប្រហារជិតកើត​មាន​ លើ​ក្រុមហេសបូឡា នៅទីក្រុង​ Sarafand របស់​លីបង់
06/05/2026 06:06 PM