ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

ព័ត៌មានជាតិ

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm        441
ភ្នំពេញ៖ ប្រទេសកម្ពុជា​អាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូងទៅប្រទេសចិន​ដែលជាទីផ្សារ​ដ៏​សំខាន់មួយ បន្ទាប់ពីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ត​ល់​វិញ្ញា​បន​បត្រជា​ផ្លូវការដល់ក្រុមហ៊ុនមួយនៅកម្ពុជាអាចនាំចេញចាប់ពីពេលនេះ តទៅ។ ការណ៍នេះ បា​ន​នាំ​ឱ្យផលិតផលកសិកម្មរបស់កម្ពុជាកើនដល់យ៉ាងតិច​ ១០មុខ អាចនាំចេញទៅកាន់ទីផ្សារចិន ​ក្រោម​ការ​សម្របសម្រួលឱ្យមានការចុះហត្ថលេខាលើពិធីសាររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពី លក្ខខណ្ឌត​ម្រូវ​ភូត​គាម​អនាម័យ​។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co., Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ក្រសួងកសិកម្ម បាន​បញ្ជាក់ថា ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន គឺជាផ្លែផ្កាកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងកសិកម្ម អគ្គរដ្ឋបាលគយចិន វិស័យឯកជន និង អាជីវករអ្នកចិញ្ចឹមត្រចៀកកាំទាំងអស់ ដែលបានខិតខំលើកកម្ពស់ស្តង់ដារអនាម័យ រហូតទទួលបានការទទួលស្គាល់ជាអន្តរជាតិ។​ លទ្ធផលនេះ សម្រេចទៅបាន បន្ទាប់ពី ប្រធានាធិបតីចិន ឯកឧត្តម​ ស៊ី ជីនពីង កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥កន្លងទៅ បាន​មកទស្សនកិច្ចជាផ្លូវការ​នៅប្រទេស​​កម្ពុជា ដែលនាំឱ្យ​មាន​​ចុះហត្ថលេខា​លើអនុស្សរណៈយោគយល់គ្នា(MoU) ចំនួន ៣៧ រវាងកម្ពុជា-ចិន​។ ក្នុងនោះ MoU ចំនួន ៣ ពាក់ព័ន្ធនឹង​កសិកផល​កសិកម្មកម្ពុជា​ គឺមានសំបុកត្រចៀកកាំ​ ធុរេន និងកូន​​ក្រពើ ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន។ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា បានឱ្យដឹងថា ការអនុញ្ញាតឱ្យក្រុមហ៊ុនចំនួនមួយអាចនាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិននាពេល​គឺជាការបោះជំហានវិជ្ជាមានមួយសម្រាប់ទីផ្សារក្នុងប្រទេសចិន ។លោកជឿថា ក្នុងរយៈពេល១ឆ្នាំខាងមុខទៀត ក្រុមហ៊ុននាំចេញសំបុកត្រចៀកកាំនៅកម្ពុជា កាន់តែច្រើន នឹងទទួលបានការអនុញ្ញាតពីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ហើយទីផ្សារសំបុកត្រចៀកកាំកម្ពុជានឹងកាន់តែមានភាពរីកចម្រើន។ គិតត្រឹមឆ្នាំ២០២៥ សមិទ្ធផលនៃការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការបើកទីផ្សារនាំចេញ ផលិតផលកសិកម្មកម្ពុជាទៅកាន់ប្រទេសចិនរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន រួមមាន អង្ករ និងកញ្ចុងអង្ករ, ចំណិតដំឡូងមី, គ្រាប់ពោត, ផ្លែចេកស្រស់, ស្វាយស្រស់, មៀនស្រស់, ម្រេច, ដូងស្រស់, ខ្នុរ, និងផ្លែទុរេនស្រស់៕ អត្ថបទ៖ ធូ វិរៈ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm        356
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅ ដឹ ព្រេមៀ សែនសុខ ។ ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ ជាពិសេសបានធ្វើឱ្យពិព័រណ៍នេះមានទំហំកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ហើយក៏ក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ការជួបជុំរវាងអ្នកផ្តល់សេវារៀបចំអាពាហ៍ពិពាហ៍ និងអតិថិជន សម្រាប់ស្វែងយល់អំពីមង្គលការខ្មែរឱ្យបានកាន់តែជ្រៅជ្រះ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏សូមអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានផ្តល់ការណែនាំ គាំទ្រ និងបង្ហាញអំពីការវិវត្តនៃសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរតាមសម័យកាល ស្របតាមខ្លឹមសារបច្ចេកទេសគុណតម្លៃប្រពៃណីខ្មែរ។ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពន្យល់បញ្ជាក់ថា អាពាហ៍ពិពាហ៍គឺជាពេលវេលាដែលកូនក្រមុំ កូនកំលោះឈានទៅបង្កើតគ្រួសារមួយថ្មីដ៏មានសុភមង្គល ការប្តេជ្ញាក្នុងការកសាងជិវិតគ្រួសារដោយសេចក្តីស្រឡាញ់ ភក្តីភាព ទំនួលខុសត្រូវ និងភាពសុខុដុមរមនា ជាពេលដែលញាតិមិត្តបានដឹងឮ ហើយក៏ជាពេលរំលឹកដល់មេបា ដូនតា ចាស់ទុំ គុណបំណាច់អ្នកជំនាន់មុន ដែលបានបន្សល់ទុកដល់យើង។ លោកជំទាវបណ្ឌិត ក៏បានរំលឹកផងដែរអំពីការតុបតែង និងការស្លៀកពាក់នៅក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរនាសម័យមុន ហើយធៀបនឹងសម័យបច្ចុប្បន្ននេះគឺមានភាពខុសគ្នា ព្រោះការវិវត្តនៃសង្គមនាំឱ្យមានការច្នៃប្រឌិតច្រើន ប៉ុន្តែរាល់ការច្នៃប្រឌិតគឺត្រូវមានឫសគល់ រាល់ការធ្វើទំនើបកម្មមិនត្រូវភ្លេចអត្តសញ្ញាណដើមបានឡើយ ហើយការកែច្នៃគឺមិនគួរក្លាយជាការកែបោះចោលអត្ថន័យដើមទេ។ ដើម្បីឱ្យពិធីមង្គលការខ្មែរកាន់តែមានអត្ថន័យរស់រវើក លោកជំទាវបណ្ឌិតក៏បានផ្តល់នូវអនុសាសន៍មួយចំនួនរួមមាន ១.ក្រសួងស្ថាប័នដែលពាក់ព័ន្ធ សូមបន្តការស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយចំណេះដឹងអំពីអាពាហ៍ពិពាហ៍ខ្មែរឱ្យបានកាន់តែទូលំទូលាយ ច្បាស់លាស់ និងងាយយល់ ជាពិសេសសម្រាប់យុវជន យុវនារី និងអ្នកដែលផ្តល់សេវារៀបចំមង្គលការ។ ២.អ្នកដែលប្រកបអាជីវកម្មពាក់ព័ន្ធនឹងមង្គលការទាំងអស់ សូមបន្តច្នៃប្រឌិតដោយមានការគោរពចំពោះទម្រង់ដើម។ សូមប្រើភាពច្នៃប្រឌិត ដើម្បីធ្វើឱ្យប្រពៃណីខ្មែររបស់យើងកាន់តែស្រស់ស្អាត ប៉ុន្តែមិនមែនធ្វើឱ្យអត្ថន័យដើមបាត់បង់នោះទេ។ ៣.យុវជន យុវនារី និងគូស្រករថ្មី សូមសិក្សាស្វែងយល់អំពីអត្ថន័យនៃកិច្ច ឬ ពិធីសំខាន់ៗ មុននឹងរៀបចំពិធីមង្គលការរបស់ខ្លួន។ ការយល់ដឹងនេះ នឹងធ្វើឱ្យថ្ងៃមង្គលការមានអត្ថន័យកាន់តែជ្រាលជ្រៅ ពោលគឺមិនមែនសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ឪពុកម្តាយ គ្រួសារ និងកូនចៅជំនាន់ក្រោយផងដែរ។ ៤.សូមលើកទឹកចិត្តចំពោះការបន្តប្រើប្រាស់ផលិតផលខ្មែរ ផ្កាខ្មែរ ផ្លែឈើខ្មែរ សិប្បកម្មខ្មែរ និងស្នាដៃរបស់អ្នកជំនាញខ្មែរ ក្នុងការរៀបចំមង្គលការ។ ការធ្វើបែបនេះគឺមិនត្រឹមតែជួយលើកស្ទួយវប្បធម៌របស់យើងនោះទេ ប៉ុន្តែក៏ជួយដល់សេដ្ឋកិច្ច ជួយដល់សហគ្រិនខ្មែរ សិប្បករខ្មែរ និងអ្នកប្រកបអាជីវកម្មតូច មធ្យមផងដែរ។ ៥.ក្រុមហ៊ុនរៀបចំពិព័រណ៍ និងបណ្តាដៃគូទាំងអស់ សូមបន្តធ្វើឱ្យពិព័រណ៍នេះក្លាយជាវេទិកាមួយដែលមិនមែនត្រឹមតែជាការបង្ហាញផលិតផលនិងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែក្លាយទៅជាវេទិកាមួយសម្រាប់ការរៀនសូត្រ ការផ្សព្វផ្សាយ និងការបន្តរួបរួមគ្នាអភិរក្សដង្ហើមនៃប្រពៃណីពិព័រណ៍អាពាហ៍ពិពាហ៍ខ្មែរយើង។ សូមបញ្ជាក់ផងដែរថា នេះជាលើកទី៣ហើយដែលពិព័រណ៍អាពាហ៍ពិពាហ៍ត្រូវបានរៀបចំធ្វើឡើង ក្នុងគោលបំណងអភិរក្ស ថែរក្សាវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ដូនតាខ្មែរ និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីខ្មែរ ការរៀបអាពាហ៍ពិពាហ៍ខ្មែរទៅកាន់ឆាកអន្តរជាតិឱ្យស្គាល់អំពីអត្តសញ្ញាណ អរិយធម៌ លក្ខណៈ រចនាបថខ្មែរក្នុងបំណងការពារកុំឱ្យមានការភ័ន្តច្រឡំជាមួយនឹងប្រទេសដទៃ។ ផងដែរ ស្របទៅនឹងគោលនយោបាយប្រជាជនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិព័រណ៍នេះក៏មានគោលបំណងលើកកម្ពស់តម្លៃគ្រួសារ លើកទឹកចិត្តដល់គូស្រករថ្មីបង្កើតគ្រួសារស្របតាមច្បាប់ទម្លាប់ប្រពៃណីខ្មែរ ការបន្តពូជពង្សវង្សត្រកូលខ្មែរ ដើម្បីរក្សាតុល្យភាពរវាងរចនាសម្ព័ន្ធប្រជាជន និងធានាធនធានមនុស្សកម្ពុជាឱ្យសម្បូរបែបក្នុងនាមជាកម្លាំងចលករអភិវឌ្ឍជាតិ៕

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm        293
គិតត្រឹមថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៦ គឺជាការ​ចងចាំ​របស់​ប្រជាព​លរដ្ឋ​ខ្មែរ​ទាំង​មូល​ពី​ទង្វើ​ដ៏​ឃោរ​ឃៅ​របស់​ក្រុមយោធាថៃ ដែលចាប់ផ្តើមសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើប្រទេសកម្ពុជា។ ទន្ទឹម​នេះ ភាគីសហជីព និងក្រុមកម្មកររោងចក្រ បានសម្តែង​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលបានខិតខំប្រឹងប្រែងរក្សាបាននូវសុខសន្តិភាព និងបន្តរក្សា និង​ពង្រីក​ឱកាស​ការ​ងារ​ជូនប្រជាពលរដ្ឋគ្រប់ៗរូប។លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) នៅក្នុងកិច្ចសម្ភាសន៍​ជាមួយ​ព័ត៌មាន ​ប៊ីធីវី បានលើកឡើងថា រហូតមកដល់​ពេល​នេះ​នៅ​តែ​មាន​ការ​ចង​ចាំ​ពី​ទង្វើ​ដ៏​សាហាវ​ឃោរ​ឃៅ ​និងការឈ្លានពានរបស់ភាគីថៃមកលើទឹកដីកម្ពុជា ដូចមើលឃើញថា មាន​ការ​ចូល​មក​បាញ់​ប្រហារ​ទាហានកម្ពុជាដែលឈរជើងតាមបន្ទាត់ព្រំដែន ហើយនឹងការបាញ់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាមបន្ទាត់ព្រំដែន និងការឈ្លានពាន ការរំលោភផ្ទះសម្បែងដែលស្ថិតលើទឹកដីរបស់កម្ពុជា ដែល​បង្កើតជាការឈឺចាប់ដល់ប្រជាពលរដ្ឋខ្មែរដែលបាត់បង់ទ្រព្យសម្បត្តិនានា ព្រមទាំង​ការ​បាត់​បង់​នូវ​ការងារ និងការប្រកបអាជីវកម្មជាដើម ដែលទង្វើទាំងអស់​នេះ​គឺ​ពិត​ជា​ពិបាក​ទទួល​យក​ណាស់​។សហជីពរូបនេះ បានបន្តទៀតថា ងាកមកវិស័យការងាររបស់ប្រជាពលរដ្ឋដែលរស់នៅ និង​ធ្វើ​ការ​នៅ​តំបន់​ផ្សេងៗគ្នាពីបន្ទាត់ព្រំដែន ជាពិសេសនៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​គិត​គូរ​ខ្ពស់ ​និងយកចិត្តទុកដាក់ជានិច្ច ធ្វើយ៉ាងណារក្សា​បាន​នូវ​ឱកាស​ការងា​រ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​ក្នុង​ស្រុក​ ក៏ដូចជាជូនប្រជាពលករដែលត្រឡប់មកពីប្រទេសថៃ ដោយសារ​មាន​បញ្ហា​វិបត្តិ​ព្រំដែន​នេះ​។លោក សំ សឿន បានលើកឡើងដោយប្រកាន់គោលជំហរថា លោកនៅ​តែគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​យន្ត​ការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាមទាមកវិញនូវបរណភាពដែនដី ដែល​ភាគី​ថៃ​បានរំលោភបំពានដោយយន្តការច្បាប់ ហើយមិ​ន​ប្រើ​ប្រាស់​នូវ​កម្លាំង​បាយ​ក្នុង​ការ​ទៅ​ទាម​ទារ​តតាំង ដែលទាំងនេះគឺជាការល្អបំផុត​ធ្វើឱ្យប្រជាពលរដ្ឋ​ក៏ដូច​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​សង​ខាង​អាច​រក្សាបានជីវិតរស់នៅ ព្រមទាំងអាចធ្វើការងារ និងការប្រកបអាជីវកម្មជាដើម។ស្រដៀងគ្នាខាងលើនេះ ក្រុមកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅខណ្ឌដង្កោ រាជ​ធានី​ភ្នំពេញ​ បាននិយាយឱ្យដឹងថា ទោះកន្លងផុតរយៈពេល១ឆ្នាំនេះក្តី ប៉ុន្តែនៅតែ​ចង​ចាំ​មិន​ភ្លេច​នូវ​រូប​ភាព​សង្វេគទាំ​ងឡាយរបស់ប្រជាជនខ្មែរ ដែលរងការវាយប្រហាររបស់ភាគីថៃ និងបង្ក​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បតិ្ត​ជា​ច្រើន ជាពិសេសបេតិកភណ្ឌជាតិរបស់កម្ពុជា។ក្រុមកម្មករ ក៏បានភ្លេចនូវការថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាល ដែលខិតខំ​ប្រឹង​ប្រែង​ទាក់​ទាញ​វិនិយោគ​ថ្មីៗឱ្យមកបង្កើតជារោងចក្រ សហគ្រាសនៅកម្ពុជា ដើម្បីផ្តល់នូវឱកាសការងារ និង​ប្រាក់​ចំណូល​ដល់ប្រជាពលរដ្ឋ ដើម្បីផ្តត់ផ្គង់ជីវភាពរស់នៅ ក៏ដូចជាការផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​ផ្សេង​ៗទៀតដល់ប្រជាពលរដ្ឋគ្រប់រូបផងដែរ។គួររម្លឹកថា ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងសកម្មភាពឈ្លាន​ពាន​ប្រដាប់​អាវុធ​មក​លើ​ទឹក​ដី​កម្ពុជា យោធាថៃបានប្រើប្រាស់កម្លាំងយោធា និងអាវុធធុនធ្ងន់ រួមទាំងយន្តហោះចម្បាំង F-16 ដើម្បីវាយប្រហារមកលើកម្ពុជា ទម្លាក់គ្រាប់បែកមកលើតំបន់នានាក្នុងទឹកដីកម្ពុជា ដោយ​បង្ក​ការ​គំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យ​សម្បត្តិ​ស៊ីវិល ដែលទង្វើទាំងអស់នេះហើយ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរចងចាំរហូតមកដល់សព្វថ្ងៃ៕ អត្ថបទ៖ ឈិត បូរ៉ាវី  

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm        1005
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ បាន​ចែករំលែក សាររបស់លោកស្រី Angelina Jolie រាហូលីវូដដ៏ល្បីពិភពលោក ដែល​បាន​រំឭក​ខួប​១​ឆ្នាំ​នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា។ សម្ដេចតេជោបានសរសេរថា «ខ្ញុំមានចំណាប់អារម្មណ៍លើសំណេររបស់លោកស្រី អេនជេលីណា ជូលី (Angelina Jolie) តារាហូលីវូដដ៏ល្បីពិភពលោក ដែលបានបញ្ចេញសារនៅក្នុង​ថ្ងៃខួប​មួយ​ឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា»។ ខ្លឹមសាររបស់​លោកស្រីដូចខាងក្រោម៖«ក្នុងរយៈពេលមួយឆ្នាំមក​នេះ ជម្លោះដែលបានផ្ទុះឡើងនៅតាមបណ្ដោយព្រំដែនរបស់កម្ពុជា បាន​ធ្វើ​ឱ្យប្រជាជនជាច្រើនបាត់បង់នូវអារម្មណ៍មានស្ថិរភាព និងសុវត្ថិភាព។ បច្ចុប្បន្ន ប្រជាជន​ជិត ​៣០ ០០០នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ។ កម្ពុជា​តែង​តែជាប្រទេសដ៏ពិសេសមួយសម្រាប់រូបខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ។ ទីនេះជា​ប្រទេស​កំណើត​កូន​ប្រុសរបស់ខ្ញុំ ទីនេះជាផ្ទះរបស់ពួកយើង ហើយអស់រយៈពេល២០ឆ្នាំមកនេះ យើង​បាន​បំពេញ​ការងារជាមួយក្រុមការងារក្នុងសហគមន៍នានាស្ដីពីការអភិរក្ស និងការ​អភិវឌ្ឍ​សហគមន៍​»​។ មូលនិធិ Maddox មានទីស្នាក់ការ​នៅ​ក្នុង​តំបន់​ព្រំដែន​ជា​កន្លែង​តែ​មួយ​ដែល​ជម្លោះ​ព្រំដែន​បានផ្ទុះឡើង។ ខ្ញុំពិតជាមានកិត្តិយស​ដែល​បាន​ក្លាយ​ជា​មិត្តជិ​ត​ស្និទ្ធ​ជាមួយ​អ្នក​ជិត​ខាង​រប​ស់​ខ្ញុំ និងក្រុមការងារមូលនិធិ ខណៈយើងបានដោះគ្រាប់មីន និងបានអភិវឌ្ឍ​តំបន់​ជាមួយ​គ្នា​។ នៅពេលដែលជម្លោះផ្ទុះឡើងកាលពីឆ្នាំមុន យើងបានជម្លៀសបុគ្គលិករបស់យើង និងគ្រួសារ​របស់​ពួក​គេ ​ហើយបទពិសោធន៍ដ៏ឈឺចាប់ទាំងនេះបានបង្ហាញថា ជម្លោះអាចផ្ទុះឡើង​វិញ​បាន​ភ្លាម​ៗ​។ ខ្ញុំស្រឡាញ់​ប្រទេសមួយនេះ (កម្ពុជា) និងប្រជាជនដែលមានភាពរឹងមាំ ព្រមទាំងពោរ​ពេញ​ដោយ​ភាព​កក់​ក្ដៅ និងរួសរាយរាក់ទាក់។ ខណៈយើងពិតជា មានក្ដីសោមនស្ស​រីករាយ​ដើម្បី​ចាប់​ផ្ដើម ​ការងាររបស់ពួកយើងឡើងវិញ ក្នុងការការពារដីធ្លី និងគាំទ្រដល់សុខមាលភាពសហគមន៍ ព្រម​ទាំង​ការរស់នៅ បេះដូងរបស់ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់​គ្នា​ដែល​ទន្ទឹង​រង់​ចាំ​ចាំ​ថ្ងៃ​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ។ខ្ញុំស្រឡាញ់ប្រទេស​មួយនេះ និងប្រជាជនដែលមានភាពរឹងមាំ ព្រមទាំងពោរពេញដោយ​ភាព​កក់​ក្តៅ ​និង​រួសរាយ​ រាក់ទាក់។ បេះដូងរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នា ដែលនៅតែទន្ទឹង​រង់ចាំ​ថ្ងៃ​ដែល​អាច​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​៕»

តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am        228
ភ្នំពេញ៖ តារាសម្ដែងអាមេរិកដ៏ល្បីល្បាញលោកស្រី Angelina Jolie បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម Instagram ជាមួយការរំឮកខួបមួយឆ្នាំនៃការផ្ទុះជម្លោះប្រដាប់អាវុធ រវាងកម្ពុជា និងថៃនៅតាមបណ្ដោយព្រំដែន។ លោកស្រីបាននិយាយថា ប្រជាជនកម្ពុជាជិត ៣០០០០នាក់នៅតែមិនទាន់អាចត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ។ លោកស្រីបានសរសេរសារនៅលើបណ្ដាញសង្គមថា ក្នុងរយៈពេលមួយឆ្នាំមកនេះ ជម្លោះដែលបានផ្ទុះឡើងនៅតាមបណ្ដោយព្រំដែនរបស់កម្ពុជា បានធ្វើឱ្យប្រជាជនជាច្រើនបាត់បង់នូវអារម្មណ៍មានស្ថិរភាព និងសុវត្ថិភាព។ បច្ចុប្បន្ន ប្រជាជនជិត ៣០ ០០០នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ។ លោកស្រីថ្លែងថា៖«កម្ពុជាតែងតែជាប្រទេសដ៏ពិសេសមួយសម្រាប់រូបខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ។ ទីនេះជាប្រទេសកំណើតកូនប្រុសរបស់ខ្ញុំ ទីនេះជាផ្ទះរបស់ពួកយើង ហើយអស់រយៈពេល២០ឆ្នាំមកនេះ យើងបានបំពេញការងារជាមួយក្រុមការងារក្នុងសហគមន៍នានាស្ដីពីការអភិរក្ស និងការអភិវឌ្ឍសហគមន៍។ មូលនិធិ Maddox មានទីស្នាក់ការនៅក្នុងតំបន់ព្រំដែនជាកន្លែងតែមួយដែលជម្លោះព្រំដែនបានផ្ទុះឡើង។ ខ្ញុំពិតជាមានកិត្តិយសដែលបានក្លាយជាមិត្តជិតស្និទ្ធជាមួយអ្នកជិតខាងរបស់ខ្ញុំ និងក្រុមការងារមូលនិធិ ខណៈយើងបានដោះគ្រាប់មីន និងបានអភិវឌ្ឍតំបន់ជាមួយគ្នា»។ លោកស្រីបានលើកឡើងថា នៅពេលដែលជម្លោះផ្ទុះឡើងកាលពីឆ្នាំមុន យើងបានជម្លៀសបុគ្គលិករបស់យើង និងគ្រួសាររបស់ពួកគេ ហើយបទពិសោធន៍ដ៏ឈឺចាប់ទាំងនេះបានបង្ហាញថា ជម្លោះអាចផ្ទុះឡើងវិញបានភ្លាមៗ។ លោកស្រីបញ្ជាក់ថា៖«ខ្ញុំស្រឡាញ់ប្រទេសមួយនេះ (កម្ពុជា) និងប្រជាជនដែលមានភាពរឹងមាំ ព្រមទាំងពោរពេញដោយភាពកក់ក្ដៅ និងរួសរាយរាក់ទាក់។ ខណៈយើងពិតជា មានក្ដីសោមនស្សរីករាយដើម្បីចាប់ផ្ដើម ការងាររបស់ពួកយើងឡើងវិញ ក្នុងការការពារដីធ្លី និងគាំទ្រដល់សុខមាភាពសហគមន៍ ព្រមទាំងការរស់នៅ បេះដូងរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នាដែលទន្ទឹងរង់ចាំចាំថ្ងៃត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។ ខ្ញុំស្រឡាញ់ប្រទេសមួយនេះ និងប្រជាជនដែលមានភាពរឹងមាំ ព្រមទាំងពោរពេញដោយភាពកក់ក្តៅ និងរួសរាយ រាក់ទាក់។ បេះដូងរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នា ដែលនៅតែទន្ទឹងរង់ចាំថ្ងៃដែលអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ»៕ 

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី

2026/07/24 11:37:21 am        506
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា មូលហេតុ​ដែល​កម្ពុជា​សម្រេច​ប្រើ​យន្ត​ការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញា (UNCLOS) របស់​អង្គការ​សហ​ប្រជាជាតិ ​ដោយសារប្រទេសថៃបានសម្រេចលុបចោលអនុស្សរណៈយោគយល់ (MOU) ឆ្នាំ​២០០១ ​ដែលជាកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់រវាងកម្ពុជា និងថៃស្តីពីដែនសមុទ្រ។ សម្តេច​នាយក​រដ្ឋ​មន្រ្ដី​បានបញ្ជាក់ជាថ្មីបែបនេះ តាមរយៈកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយអ្នកសារព័ត៌មាន Bloomberg ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ។ តាមរយៈសំណួរបន្ទាប់ថា ប្រទេសថៃ​បាន​ផ្អាក​ការ​ពិភាក្សា​អំពី​បញ្ហា​ព្រំដែន​បន្ទាប់​ពី​កម្ពុជា​បាន​ស្នើ​ឱ្យ​អង្គការ​សហប្រជាជាតិចូលរួមដោះស្រាយវិវាទដែនសមុទ្រ។ តើកំពុងមាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អ្វី​ខ្លះ ​ដើម្បីចាប់ផ្តើមការចរចាព្រំដែនឡើងវិញ? សម្ដេចធិបតី​បានលើកឡើងថា សម្ដេចបានឮថា ថ្នាក់ដឹកនាំថៃ ជាពិសេសរដ្ឋមន្ត្រីការបរទេស បាន​និយាយថា ដោយសារកម្ពុជាបានទៅប្រើយន្តការរបស់អង្គការសហប្រជាជាតិ នោះទ្វារ​សម្រាប់​ការ​ចរចាព្រំដែនគោកត្រូវបានបិទ។ សម្ដេចបានបញ្ជាក់ថា ការលើកឡើង​នេះ​មិន​សូវ​ត្រឹម​ត្រូវ​ហើយ​ក៏មិ​នសូវយុត្តិធម៌ដែរ ដោយសារហេតុផលពីរ។ សម្ដេចបានបញ្ជាក់ថា ទីមួយ៖ មូលហេតុដែល​យើង​ទៅប្រើ​កា​រ​ផ្សះ​ផ្សាដោ​យ​ចាប់​បង្ខំ​ក្រោម​អនុសញ្ញា ​(UNCLOS) របស់អង្គការសហប្រជាជាតិ គឺដោយសារ​ប្រទេសថៃ​បាន​សម្រេច​លុប​ចោល​អនុស្សរណៈយោគយល់ (MOU) ឆ្នាំ២០០១ ដែលជាកិច្ចព្រម​ព្រៀង​ទ្វេភាគី​តែ​មួយ​គត់​រវាង​កម្ពុជា ​និងថៃស្តីពីដែនសមុទ្រ។ អស់រយៈពេលប្រហែល១៥ឆ្នាំ រដ្ឋាភិបាលថៃជាច្រើនជំនាន់ និង​កម្ពុជាបានខិតខំធ្វើការលើមូលដ្ឋាននៃ MOU នេះ ដើម្បីស្វែងរកដំណោះស្រាយ រួមទាំង​ការ​អភិវឌ្ឍ​រួម​។ ក្នុងអំឡុងពេលខ្ញុំកាន់តំណែង យើងក៏បានធ្វើការ​ជាមួយ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ពីរ​រូប​ផង​ដែរ​។ ប៉ុន្តែទោះបីយើងបានស្នើសុំឱ្យថៃកុំលុបចោល MOU នេះក៏ដោយ ថៃនៅតែ​សម្រេច​លុប​ចោល​។ ​ដូច្នេះ យើងគ្មានជម្រើសផ្សេងក្រៅពីទៅប្រើយន្តការផ្សះផ្សានោះទេ។ សម្ដេចបន្តថា ទីពីរ៖ មិនមានលក្ខខណ្ឌ ឬកិច្ចព្រមព្រៀង​ណាមួយ​ដែល​ហាម​ឃាត់​សកម្ម​ភាព​នេះ​ឡើយ​។ ត្រង់​សំសំណួរបន្ត៖ ហាក់ដូចជាកម្ពុជា និងថៃមានទស្សនៈ​ខុសគ្នាចំ​ពោះអ្វី​ដែ​ល​គួរ​ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុងដំណើរការរបស់អង្គការសហប្រជាជាតិ។ ថៃចង់ផ្តោតលើការកំណត់ព្រំដែនសមុទ្រ ខណៈ​កម្ពុជាចង់ផ្តោតលើការអភិវឌ្ឍរួមនៅតំបន់ដែលមានការអះអាងត្រួតស៊ីគ្នា។ ក្នុងនាម​ជា​កាយ​វិការ​នៃ​ឆន្ទៈល្អ តើកម្ពុជាអាចពិចារណា​កំណត់​វិសាលភាព​នៃ​ការ​ពិភាក្សា​ឱ្យផ្តោ​ត​តែ​លើ​ការ​កំណត់​ព្រំដែន​សមុទ្រដែរឬទេ? ជាការឆ្លើយតប៖ សម្ដេចធិបតីបានបញ្ជាក់ថា សម្ដេចគិតថា វានៅឆាប់ពេកក្នុងការ​និយាយ​អំ​ពី​រឿ​ង​នេះ​។ យើងត្រូវព្រមព្រៀងគ្នាលើដំណើរការតែងតាំងអាជ្ញាកណ្តាលជាមុនសិន។ ឥឡូវនេះ ភាគី​ទាំង​ពីរ​បានតែងតាំងអាជ្ញាកណ្តាលពីររូបរួចហើយ ហើយយើងកំ​ពុង​ធ្វើ​ការ​លើកា​រ​ជ្រើស​រើស​ប្រធា​ន​អាជ្ញា​កណ្តាល ដែលជាសមាជិកទី៥។ ត្រង់សំណួរបន្តថា៖ ដូច្នេះសម្រាប់ពេលនេះ ការកំណត់វិសាលភាព​នៃ​ការ​ពិភាក្សា​មិន​មែន​ជា​ជម្រើស​ដែល​កម្ពុជានឹងពិចារណាទេឬ? សម្ដេចធិបតីបាន​ឆ្លើត​តបវិញថា វាមិនមែនជាសំណើដែលកម្ពុជាបានលើកឡើងទេ។ កម្ពុជា​បាន​ស្នើ​ឱ្យ​ពិភាក្សាទាំងការកំណត់ព្រំដែន និងការអភិវឌ្ឍរួម។ ប៉ុន្តែដូចសម្ដេចបាននិយាយ សម្រាប់​ដំណាក់​កាល​នេះ សូមផ្តោតលើការធ្វើឱ្យដំណើរការចាប់ផ្តើមទៅមុខសិន៕

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am        241
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​ប្តេជ្ញា​បង្កើន​យុទ្ធនាការ​បង្ក្រាប​ទូទាំង​ប្រទេស​ប្រឆាំងនឹងបណ្តាញឆបោកតាមអនឡាញឆ្លងដែន ដែលកំពុងវិវត្ត និង​មាន​ភាព​ស្មុគ​ស្មាញ​កាន់​តែខ្លាំង។ សម្តេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ជាថ្មីបែបនេះ តាមរយៈ​កិច្ច​សម្ភាសន៍​ផ្តាច់​មុខ​ជា​មួយ​អ្នកសារព័ត៌មាន Bloomberg ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦​នេះ​។ តាមរយៈកិច្ចសម្ភាសន៍នេះបានចោទសួរសម្ដេចធិបតីថា កម្ពុជា​បាន​សហការ​ជាមួយ​សហរដ្ឋ​អាមេរិក​ ហើយក៏សហការជាមួយចិនលើបញ្ហាបង្ក្រាបបទល្មើសឆបោកតាមអនឡាញនេះ ។ តើ​សម្ដេច​គិត​ថា សហរដ្ឋអាមេរិក និងចិនគួរតែសហការគ្នាឱ្យកាន់តែជិតស្និទ្ធជាងនេះដែរឬទេ? ដូច​ដែល​សម្ដេចបានលើកឡើងថា នេះគឺជាបញ្ហាឆ្លង​ដែន​ដែល​គ្មាន​ប្រទេស​ណា​មួយ​អាច​ដោះ​ស្រាយ​តែ​ម្នាក់​ឯង​បាន។ សម្ដេចធិបតីបា​នបញ្ជាក់វិញថា ពិតជាដូច្នោះមែន។ ប្រធានាធិបតី Xi Jinping និងប្រធានាធិបតី Donald Trump ទើបតែបានជួបគ្នា។ រដ្ឋមន្ត្រីការបរទេស Marco Rubio ក៏កំពុង​ស្ថិត​នៅ​ទី​ក្រុង​ប៉េកាំង ​ជួបជាមួយរដ្ឋមន្ត្រីការបរទេស Wang Yi ដើម្បីរៀបចំ​ដំណើរទ​ស្សន​កិច្ច​រប​ស់​ប្រធា​នា​ធិប​តី​ទៅ​កាន់​សហរដ្ឋអាមេរិក។ ទាំងនេះជាកិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ដែល​ប្រទេស​ទាំង​ពីរ​មាន​រួច​ហើយ​។ ​នៅលើឆាកអន្តរជាតិក៏នឹងមានកិច្ចសហប្រតិបត្តិការពហុភាគី រួមទាំងរវាង​សហរដ្ឋ​អាមេរិក ​និងចិនផងដែរ។ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ​នៃ​សន្និសីទអ​ន្តរ​ជាតិ​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា (International Conference on Combating Online Scams​) ​ដែលនឹងមានការចូលរួមពីទាំងចិន និងសហរដ្ឋអាមេរិក។ សម្ដេចធិបតី​បាន​លើកឡើងថា សម្ដេចក៏បានអញ្ជើញគណៈប្រតិភូពី FBI ឱ្យចូលរួម ហើយ​លោក​នាយក ​Kash Patel បាននិយាយថា លោកនឹងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់មកចូលរួម។ ទាំង​នេះ​គឺ​ជា​កិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហារួម ដែល​លើស​ពី​បញ្ហា​ភូមិ​សាស្ត្រ​នយោបាយ​។ ​វា​គឺដើម្បីផលប្រយោជន៍របស់ប្រទេសទាំងអស់។ សម្ដេចធិបតី​បានបន្តថា បណ្តាញឧក្រិដ្ឋកម្មអាចវាយប្រហារប្រទេសណាក៏បាន ដោយមិន​គិត​ថា​ប្រទេស​នោះ​មាន​ការពាក់ព័ន្ធនយោបាយជាមួយពួកគេឬអត់។ អ្វីដែលពួកគេអាច​កេង​ប្រវ័ញ្ច​បាន​ពួក​គេ​នឹង​កេងប្រវ័ញ្ច។ ពួកគេអាចវាយប្រហារទាំងសហរដ្ឋអាមេរិក និងចិនក្នុងពេលតែមួយ ដើម្បី​រក​ប្រាក់ចំណេញពីការបោកប្រាស់ ឬជួញដូរគ្រឿងញៀន។ ដូច្នេះ សម្ដេចយល់ថា កិច្ច​សហ​ប្រតិបត្តិ​ការ​ទាំង​នេះមិនគួរត្រូវបានកំណត់ ឬក្លាយជាចំណាប់ខ្មាំង​នៃ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ឡើយ​។ សម្ដេចថ្លែងបញ្ជាក់ថា «ពេលខ្លះ យើងផ្តោតខ្លាំងពេកលើចំណុចអវិជ្ជមាន។ ប៉ុន្តែជារួមទំនាក់​ទំនង​វិជ្ជមាន​រវាងចិន និងសហរដ្ឋអាមេរិកនៅ​តែ​មាន​ហើយ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​តាម​រយៈ​បណ្តាញ​ជា​ច្រើន»​។ ក្នុងសំណួរជាមួយ Bloomberg ថា សម្ដេចបាននិយាយថា ក្រុមឧក្រិដ្ឋជនទាំងនេះ​កំពុង​កាន់​តែ​មាន​ភាព​ស្មុគ​ស្មាញ​។ របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា ពួកគេកំពុង​ដំណើរ​ការ​ដូច​ជា​ក្រុម​ហ៊ុន​ធំៗ​ ហើយនៅអាស៊ីអាគ្នេយ៍ ពួកគេកំពុងប្រើប្រាស់​ដី​សម្បទាន​ក្នុង​តំបន់​សេដ្ឋកិ​ច្ច​ពិសេស ​(SEZ) ដើម្បីប្រព្រឹត្តបទល្មើស។ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសជាច្រើន។ តើ​កម្ពុជា​កំពុង​ធ្វើ​អ្វីខ្លះ​ ដើម្បីធានាថាតំបន់ទាំងនេះមិនត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពឧក្រិដ្ឋកម្ម? ចំណុច​នេះសម្ដេចធិបតីបានបញ្ជាក់ថា៖ យើង (កម្ពុជា) បានរៀនពី​បទ​ពិសោធន៍​របស់​ប្រទេស​ដទៃ​។ ស​ម្ដេចបានផ្តល់ការណែនាំយ៉ាងតឹងរ៉ឹងដល់អាជ្ញាធរសន្តិសុខ ឱ្យធ្វើការជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន ​និងស្ថាប័នគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីធានាថា មិនមាន SEZ ណា​មួយ​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់លាក់បាំងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។ ប្រសិនបើ SEZ ណា​មួយ​ត្រូវបានរកឃើញថាជាកន្លែងគាំទ្រឧក្រិដ្ឋកម្មបោកប្រាស់ នោះតំបន់នោះ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​តាមផ្លូវច្បាប់ ដូចជាអ្នកដទៃដែរ។ មកទល់ពេលនេះ យើងមិនទាន់​មាន​ភស្តុតាង​បញ្ជាក់​អំពី​ករណី​បែបនេះនៅឡើយទេ។ សម្ដេចបាន​ថ្លែងថា យើងមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះបញ្ហានេះ។ តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​ច្រើន​នៅ​កម្ពុជា គឺជាវេទិកាសម្រាប់ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យផ្សេងៗ។ យើង​សង្ឃឹមថា វានឹងបន្តរីកចម្រើន និងទាក់ទាញការវិនិយោគកាន់តែច្រើន។ យើងប្តេជ្ញា​បន្ត​បង្ក្រាប​បទ​ល្មើសទាំងនេះ ហើយយើងបានឃើញលទ្ធផលរួចមកហើយ។ យើងនឹងធ្វើឱ្យ​កម្ពុជា​ក្លាយ​ជា​កន្លែងដែលមិនងាយស្រួល និងមិនមានតម្លៃ​សម្រាប់​ក្រុម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ក្នុង​ការ​បន្ត​សកម្មភាព៕ 

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am        207
ទីក្រុងញូវយ៉ក ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៦ - ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប. បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តជាសកលជាថ្មីចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី និងការប្រកាន់ខ្ជាប់ឱ្យកាន់តែខ្លាំងចំពោះច្បាប់អន្តរជាតិ នៅក្នុងសេចក្តីថ្លែងការណ៍ក្នុងកិច្ចពិភាក្សាបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពី “ការពង្រឹងយន្តការសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី៖ ការតាមដានសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខលេខ ២៧៨៨ (២០២៥)” ។ ឯកឧត្តមបានរំលឹកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ ក្នុងសេចក្តីថ្លែងការរបស់ឯកឧត្តមទៅកាន់ក្រុមប្រឹក្សាសន្តិសុខកាលពីខែឧសភា កន្លងទៅ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីអាទិភាពចំនួនបួនដូចខាងក្រោម៖ ការពង្រឹងតួនាទីរបស់អ.ស.ប. ក្នុងការបង្ការដោយវិធីសាស្រ្តការទូត; ការធានាថាជម្លោះត្រូវបានដោះស្រាយតាមរយៈមធ្យោបាយសន្តិវិធី និងការអនុលោមតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ; ការពង្រឹងឯកភាព និងភាពមិនលម្អៀងរបស់ក្រុមប្រឹក្សា; និងការដោះស្រាយផលប៉ះពាល់មនុស្សធម៌នៃជម្លោះព្រំដែនរបស់កម្ពុជាដែលកំពុងបន្តកើតមាន ដែលមានជនស៊ីវិលជាង ២ម៉ឺននាក់នៅតែជាជនភៀសសឹក។ ជាទីបញ្ចប់ ឯកឧត្តមបានសង្កត់ធ្ងន់ថា ព្រំដែន និងអធិបតេយ្យមិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែងនោះទេ។ 

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am        237
ភ្នំពេញ៖ លោកជំទាវ សួស ស៊ីនួន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការទប់ស្កាត់ និងការឆ្លើយតបនឹងអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រនៅកន្លែងការងារ» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយមានកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តអនុស្សរណៈយោគយល់គ្នាលើកទី៨ សម្រាប់ឆ្នាំ២០២៣-២០២៧ រវាងក្រសួងការងារនិងបណ្តុះបណ្តោលវិជ្ជាជីវៈ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ក្នុងគោលបំណងពង្រឹងការយល់ដឹង និងសមត្ថភាពរបស់មន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរការងារនិងបណ្តុះបណ្តោលវិជ្ជាជីវៈរាជធានី-ខេត្ត លើបញ្ហាសមភាពយេនឌ័រ ការទប់ស្កាត់ និងការឆ្លើយតបនឹងអំពើហិង្សានិងការបៀតបៀនផ្អែកលើយេនឌ័រនៅកន្លែងធ្វើការ។ ក្នុងឱកាសនេះ លោកជំទាវ សួស ស៊ីនួន បានថ្លែងអំណរគុណចំពោះគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាអង្គការនៃអង្គការ (ILO-BFC) ដែលបានបន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ការរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ក្នុងទិសដៅលើកកម្ពស់សមត្ថភាពមន្ត្រីពាក់ព័ន្ធក្នុងការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រ (GBVH) នៅកន្លែងការងារ សហគ្រាស ក្រុមហ៊ុន និងរោងចក្រ។លោកជំទាវបានគូសបញ្ជាក់ថា ការបង្កើតកន្លែងការងារប្រកបដោយសុវត្ថិភាព គោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងគ្មានអំពើហិង្សា ឬការបៀតបៀន គឺជាមូលដ្ឋានគ្រឹះសម្រាប់ការងារសមរម្យ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព និងបរិយាបន្ន។ ក្នុងន័យនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពមន្ត្រី លើកកម្ពស់ការយល់ដឹង និងជំរុញការអនុវត្តវិធានការបង្ការ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះអំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ។លោកជំទាវ សួស ស៊ីនួន ​សង្ឃឹមយ៉ាងមុតមាំថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះនឹងរួមចំណែកដល់ការកសាង បរិយាកាសការងារដែលមានសុវត្ថិភាព សមភាព បរិយាបន្ន និងការគោរពគ្នាទៅវិញទៅមក ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា និងស្តង់ដាអន្តរជាតិខាងការងារ។ជាមួយគ្នានេះ លោក ជា សុផល ប្រធានក្រុមត្រួតពិនិត្យលក្ខខណ្ឌការងារ នៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) បានលើកឡើងអំពីសារៈសំខាន់នៃការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រនៅកន្លែងការងារ។ លោកសង្ឃឹមថា សិក្ខាកាមនឹងទទួលបានចំណេះដឹង ជំនាញ និងបទពិសោធថ្មីៗ ដែលអាចយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពនៅក្នុងការងារជាក់ស្តែង និងបន្តចែករំលែកដល់ភាគីពាក់ព័ន្ធផ្សេងទៀត។លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ក្នុងការបន្តសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងដៃគូពាក់ព័ន្ធ ដើម្បីលើកកម្ពស់សិទ្ធិការងារ និងរួមចំណែកកសាងកន្លែងការងារដែលមានសុវត្ថិភាព គ្មានអំពើហិង្សា និងការបៀតបៀន សម្រាប់កម្មករនិយោជិតទាំងអស់៕ 

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

2026/07/23 07:15:37 pm        164
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហ​ប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារ​ទ្វេភាគីជាមួយ ឯកឧត្តម Cho Hyun រដ្ឋមន្ត្រីការបរទេសនៃសា​ធារណរដ្ឋកូរ៉េ​នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួម​កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ភាគីទាំងពីរបានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តក្នុងការបន្តជំរុញដៃគូយុទ្ធសាស្ត្រកម្ពុជា-សាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងបានពិភាក្សាអំពីវិធីសាស្ត្រនានាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ សន្តិសុខ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍រួម។លើសពីនេះ ដោយឆ្នាំ២០២៧ គឺជាខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ កម្ពុជាទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសាធារណរដ្ឋកូរ៉េ ក្នុងការរៀបចំកម្មវិធីផ្សេងៗ ដើម្បីអបអរសាទរដល់ព្រឹត្តិ​ការណ៍ដ៏សំខាន់នេះ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនបន្ថែមអំពីបច្ចុប្បន្ន​ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM