កម្ពុជាកំពុងប្រមូលធាតុចូល ដើម្បីកសាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ធុរកិច្ច នៃដំណោះស្រាយថ្មីលើទីផ្សារ
សម្ដេច​ធិបតីអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ
កម្ពុជាឃាត់ខ្លួនជនជាតិថៃម្នាក់ ក្រោយចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ខណៈកំពុងសម្របសម្រួលតាមយន្តការទំនាក់ទំនងព្រំដែនឈរលើគោលការណ៍មនុស្សធម៌ ដើម្បីបញ្ជូនខ្លូនទៅវិញ
សម្តេចតេជោ ស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូល ខេត្តបាត់ដំបងដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន

ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញបើកបវេសនកាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ២០២៥-២០២៦ សាកលវិទ្យាល័យភូមិន្ទកសិកម្ម

2026/01/21 01:22:54 pm        175
នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៥-២០២៦ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី សម្តែងក្តីសោមនស្សរីករាយក្នុងចូលរួមសំណេះសំណាលជាមួយនិស្សិតកសិកម្មជំនាន់ថ្មី ហើយបានលើកឡើងពីវឌ្ឍនភាពនៃការវិវត្តន៍ថ្មីក្នុងវិស័យកសិកម្ម ដើម្បីឱ្យសិស្សនិស្សិត បានយល់ដឹងពីភាពចាំបាច់នៃវិស័យកសិកម្មក្នុងការធានាសន្តិសុខស្បៀង និងការជួយទ្រទ្រង់វិស័យដទៃទៀតដើម្បីសម្រេចបាននូវ «មានហូប មានប្រើ មានបាន និងមានរហូត»។ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដែលជាជំនួយការបច្ចេកទេសជួយកសិករ និងការចងក្រងសហគមន៍កសិកម្មទំនើបដែលផ្ដល់អត្ថប្រយោជន៍ច្រើនជូនប្រជាកសិករជាពិសេសការកាត់បន្ថយថ្លៃដើមនិងការធានាតម្លៃនិងទីផ្សារទុកមុន។បើតាម ឯកឧត្តមរដ្ឋមន្ត្រី ធនធានមនុស្សជាតម្រូវការចាំបាច់ក្នុងវិស័យកសិកម្ម ត្រូវមានចំណេះដឹងនិងចំណេះជំនាញផ្សារភ្ជាប់ទៅនឹងការគិតគូរពិចារណាច្បាស់លាស់ និងអនុវត្តជាក់ស្ដែងប្រកបដោយសត្យានុម័ត និងមានភាពច្នៃប្រឌិត។ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាកល សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំ បណ្តុះបណ្តាលកសាងធនធានមនុស្ស ប្រកបដោយគុណភាព និងពេញសមត្ថភាព ហើយលើកទឹកចិត្តឱ្យបន្តកិច្ចការងារនេះថែមទៀត សំដៅបង្កើនធនធានមនុស្សក្នុងវិស័យកសិកម្មកម្ពុជា៕

គោលដៅទេសចរណ៍ក្នុងរាជធានីភ្នំពេញ កំពុងមមាញឹកខ្លាំងទទួលភ្ញៀវទេសចរអន្តរជាតិ

2026/01/21 01:05:51 pm        237
នៅក្នុងខែមករា ដើមឆ្នាំ២០២៦នេះ សម្គាល់ឃើញគ្រប់គោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិ សាស្ត្រ​នានា នៅក្នុងរាជធានីភ្នំពេញ គឺមានភាពមមាញឹកខ្លាំង​ក្នុង​ការ​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា ខណៈភ្ញៀវទេសចរអន្តរជាតិនានានោះ ក៏បានចាត់ទុក រាជធានីភ្នំពេញ គឺជា​គោលដៅ​ទេសចរណ៍ដ៏ល្អបំផុតសម្រាប់ការដើរទស្សនាកម្សាន្ត។ទេសចរអន្តរជាតិ បានថ្លែងប្រាប់BTV នៅថ្ងៃទី២១ ខែមករានេះថា ការ​ឈប់​សម្រាក​ពី​ការ​ងារ​នៅ​ឆ្នាំ​នេះ ​ភ្ញៀវបានដាក់ផែនការមកទស្សនាកម្ពុជា បំណងចង់​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​ខេត្ត​សៀមរាប​ ទស្សនារាជធានីភ្នំពេញ ទស្សនាតំបន់កោះឆ្នេរនៅខេត្តព្រះសីហនុ និងតាមខេត្ត​តំបន់​នានា​ទៀត​ ហើយនៅក្នុងដំណើរកម្សាន្តនោះ បណ្តាភ្ញៀវ​ភាគ​ច្រើន​បាន​ចំណាយ​ពេល​ស្នាក់​នៅ​រាជ​ធានី​ភ្នំពេញ ២ទៅ៣យប់ ដើម្បីដើរទស្សនាកម្សាន្ត ខណៈភ្ញៀវនានានោះបានចាត់ទុក រាជ​ធានី​ភ្នំពេញ​ជាគោលដៅទេសចរណ៍ល្អបំផុតក្នុងការដើរកម្សាន្ត សិក្សាស្វែងយល់ ជា​ពិសេស​គោល​ដៅ​ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ផ្លូវថ្មើរជើង ការទស្សនាទេសភាពតាមដងទន្លេ មើល​របៀបរស់នៅ ការប្រកបរបររបស់ប្រជាជន និងការភ្លក់ម្ហូបអាហារខ្មែរជាដើម។ប្រធានមន្ទីរណ៍មន្ទីរទេសចរណ៍រាជធានីភ្នំពេញ លោក ម៉ម វាសនា បច្ចប្បន្ន​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ បាននិងកំពុងគិតគូររៀបចំអភិវឌ្ឍន៍ផលិតផលទេសចរណ៍ជាច្រើនទៀត ពិសេស​ជំរុញ​ការ​រៀប​ចំ​ផ្លូវថ្មើរថ្មីៗបន្ថែមទៀត ខណៈផ្លូវថ្មើរជើងចតុមុខ បាននិងកំពុងដើរ​តួនាទី​សំខាន់​ទាក់​ទាញ​ភ្ញៀវ​ទេសចរជាតិ អន្តរជាតិ មកទស្សនារាជធានីភ្នំពេញមានកំណើនជាបន្តបន្ទាប់  និង​ជំរុញ​មាន​ស្នាក់​នៅយូរ ក្នុងដើរកម្សាន្ត។បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានគោលដៅទេសចរណ៍សំខាន់ចំនួន២០គោលដៅ ក្នុង​នោះ​មាន​ដូច​ជា ​ព្រះបរមរាជវំាង សារមន្ទីរជាតិ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ជើងឯក វត្តភ្នំ ផ្សាររាត្រី ផ្លូវថ្នើរជើងចតុមុខ ឆ្នេរខ្សាច់កោះដាច់ ការធ្វើដំណើរតាមទន្លេ គោលដៅ​ទេសចរណ៍​តាម​ជាយ​រាជ​ធានីភ្នំពេញ និងផ្សាររដ្ឋ ផ្សារឯកជនជាច្រើនកន្លែងទៀត៕ អត្ថបទ៖ ស៊ុម សុខជា 

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ អ្នកមានអត្តសញ្ញាណច្រើន នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​វិស័យ​សន្តិសុខ និងសុវត្ថិភាពសង្គម

2026/01/21 12:52:16 pm        239
នៅក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៦​ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ​២០២៦​នេះ ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួង​មហាផ្ទៃបានលើកឡើងថា ក្នុងប្រទេសនីតិរដ្ឋមួយបើបុគ្គលម្នាក់ៗ មានឈ្មោះច្រើន មាន​អត្ត​សញ្ញាណ​ច្រើន នឹងជះឥទ្ធិពលអវិជ្ជមានដល់វិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង​សុវត្ថិភាព​សង្គម​ជាក់​ជា​មិន​ខាននោះឡើយ ដូច្នេះត្រូវធ្វើការ ទប់ស្កាត់​ចំពោះក​រណី​នេះ​ឲ្យ​ខាង​តែ​បាន​។ឧត្តមសេនីយ៍ឯក តុប នេត ក៏បានបញ្ជាក់ផងដែរថា កន្លងមកអគ្គនាយកដ្ឋាន ធ្លាប់ជួបប្រទះ​បញ្ហា​ប្រឈម​មួយ​ចំនួ​ន​លើការក្លែងបន្លំ ឬភាពជាន់គ្នានៃឯកសារអត្តសញ្ញាណបុគ្គល ដូចជា​មា​ន​ករណី​បញ្ហា​បុគ្គល​ម្នាក់​មាន​អត្តសញ្ញាណច្រើនផ្សេងៗគ្នា និងមានករណីបុគ្គលច្រើននាក់ ប្រើ​ប្រាស់​អត្តសញ្ញាណតែមួយផងដែរ។ឯកឧត្តមបានគូសបញ្ជាក់ថា «ក្នុងប្រទេសនីតិរដ្ឋ បើបុគ្គលម្នាក់ៗ មានឈ្មោះច្រើន​មាន​អត្ត​សញ្ញាណ​ច្រើន​វានឹងជះឥទ្ធិពលអវិជ្ជមានដល់វិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង​សុវត្ថិភាព​សង្គម។ នេះសំដៅលើការទទួលខុសត្រូវចំពោះមុខច្បាប់ ការពារការក្លែងបន្លំ ការ​ទទួល​បាន​នូវ​សិទ្ធបុគ្គលជាមូលដ្ឋាន ការមិនរើសអើង និងសមភាពក្នុងសង្គម»។ ជាមួយគ្នានេះ ឯកឧត្តម​ អគ្គនាយកក៏បានលើកឡើងផងដែរថា សព្វថ្ងៃការ​ផ្ដល់​សេវា​អត្ត​សញ្ញាណ​កម្ម​ទទួល​បា​ន​ការ​សាទរជាច្រើនពីប្រជាពលរដ្ឋ ប៉ុន្តែនៅមានចំណុចប្រឈមមួយចំនួន ដែលត្រូវ​ខិតខំ​កែ​លម្អ​ឱ្យ​កាន់​តែ​ប្រសើរឡើង។ឯកឧត្តមអគ្គនាយកបន្ដទៀតថា ក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏​ដូច​ជារដ្ឋបាលថ្នាក់ក្រោមជាតិទាំង២៥រាជធានី-ខេត្ត បានខិតខំ​ប្រឹង​ប្រែង​បំពេញ​ការងារ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ និងសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន ហើយឯកឧត្តម លើកទឹក​ចិត្ត​ឲ្យ​ក្រុម​ការងារខិតខំបម្រើដល់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែសកម្មបន្ថែមទៀតផងដែរ៕ អត្ថបទ៖ បាន ចក់

លោក សួន ចំរើន ពីអតីតពលករដែលគ្មានជំនាញក្លាយទៅជាអ្នកមានជំនាញ និង​មាន​ការងារ​ច្បាស់​លាស់ ​តាមរយៈយន្ដការរបស់ក្រសួងការងារ

2026/01/21 12:38:48 pm        199
អតីតពលករខ្មែរត្រឡប់មកពីថៃគឺលោក សួន ចំរើន ដែល​ពី​មុន​គ្មាន​ជំនាញ​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ជំនាញ និងមានការងារច្បាស់លាស់ តាមរយៈយន្ដការរបស់ក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ។ លោក សួន ចំរើន បានប្រាប់ថា លោក មានស្រុកកំណើតនៅខេត្តសៀមរាប ហើយ​បាន​ទៅ​ធ្វើ​ការ​ងារ​នៅ​ប្រទេសថៃរយៈពេល ៧ឆ្នាំ ផ្នែកកសិកម្ម និងបានវិលត្រឡប់មកដល់កម្ពុជាវិញ នៅ​អំឡុង​ខែ​មិថុនា ឆ្នាំ២០២៥។ បន្ទាប់​ពី​ទទួលបានការពន្យល់ណែនាំពីមន្ត្រីក្រសួងការងារមក, លោក ក៏បាន​សម្រេច​ចិ​ត្ត​ចុះ​ឈ្មោះ​ចូល​រៀនជំនាញដេរ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ នៅរោងចក្រ ធី. អេស ស្ព័ត (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយលោករៀនតែ ២ថ្ងៃ​ប៉ុណ្ណោះ ក៏អាចបានចូលរួមធ្វើការងារតែម្ដង។ លោក សួន ចំរើន ប្រាប់ថា «ខ្ញុំមករៀនក្នុងរោងចក្រនេះ ខ្ញុំរៀនតែ ២ថ្ងៃទេ ខ្ញុំបាន​ការ​ងារ​ធ្វើ​ពេញ​សិទ្ធិ…គេថា រៀនក៏បានលុយដែរ ខ្ញុំក៏ខំរៀនបាន ២ថ្ងៃ ខ្ញុំក៏ចូលដេរបណ្ដោយ»។ ក្រោយពីទទួលបានការងារធ្វើ លោក ចំរើន បានលើកឡើងថា ក្រសួងការងារ ពិត​ជា​បាន​ជួយ​លោក​យ៉ាង​ស្វាហាប់ និងពិតប្រាកដ ដោយបានដឹកលោកពីក្រសួងមករៀននៅរោងចក្រ ធី. អេស ស្ព័ត នេះ ហើយបានជួយរកផ្ទះជួលឱ្យស្នាក់នៅរយៈពេល ៧ថ្ងៃ ដោយឥតគិតថ្លៃថែមទៀត។ លោក សួន ចំរើន បានបន្ថែមថា «ខ្ញុំចង់អំពាវនាវឱ្យអ្នកដែលនៅក្នុងស្រុកខ្មែរក៏ដោយ អ្នក​ដែល​ទើប​មក​ពីថៃក៏ដោយ អ្នកនៅក្នុងប្រទេសថៃក៏ដោយ ការងារនៅប្រទេសខ្មែរយើងច្រើនណាស់ ក្រសួង​គាត់នៅតែជួយគ្រប់ភេទ ភេទប្រុស ភេទស្រីក៏ដោយត្រូវការទាំងអស់ ការងារ​នៅ​ប្រទេស​ខ្មែរ​យើង​ច្រើននៅត្រូវការ»។ ជាមួយគ្នានេះ លោក ចំរើន បានអរគុណដល់ក្រសួងការងារ ដែលបាន​រៀបចំ​​​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​ដេរ​នេះ ដោយធ្វើឱ្យលោកទទួលបានឱកាសការងារ ទាំងដែលពីមុន​មក​លោក​មិន​មាន​ជំនាញ​នេះ​សោះឡើ​យ ហើយប្ដេជ្ញាចិត្តថា នឹងខិតខំធ្វើការងារដែលខ្លួនមានសព្វថ្ងៃនេះឱ្យបានល្អ និង​យូរអង្វែង៕

ក្រុម AOT បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅភូមិសាស្រ្តស្រុកសំពៅលូន និង​ស្រុកភ្នំព្រឹក​ទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​រងការខូច​ខាតយ៉ាងធ្ងន់ធ្ងរ​ពី​ការ​វាយ​ប្រហារ​ដោយ​យោធា​ថៃ

2026/01/21 12:26:53 pm        210
ភ្នំពេញ៖ នៅវេលាម៉ោង ៨:២៥នាទីព្រឹក ថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦នេះ ក្រុម​សម្រប​សម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្រប​សម្រួល​ជូន​ដល់​ក្រុម​អ្នក​សង្កេត​ការណ៍​អា​ស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍​អំពី​ស្ថាន​ភាព​ព្រំដែន​នៅ​ភូមិ​សាស្រ្ត​ស្រុក​សំពៅ​លូន និងស្រុកភ្នំព្រឹក ក្នុងខេត្តបាត់ដំបងក្រោយបទឈប់បាញ់ចូលជាធរមាន និង​ចុះ​ទៅ​ពិនិត្យ​មើល​ទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងនោះរួមមានលំនៅ​ដ្ឋាន​របស់​ប្រជា​ពលរដ្ឋ ​និងមន្ទីរពេទ្យបង្អែក ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារ​ការ​វាយ​ប្រហារ​របស់​យោធា​ថៃ​កាល​ពីខែធ្នូឆ្នាំ២០២៥។ នេះបើតាម ការឱ្យដឹងរបស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា កម្ពុជាតែង​តែ​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើ​សារៈ​សំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្ត​បទ​ឈប់​បាញ់​ឱ្យ​បាន​ពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណ​នេយ្យ​ភាព ​និងការជឿទុកចិត្តគ្នាទៅវិញទៅមក។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា សង្គត់ធ្ងន់ថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូម​បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្ត​យ៉ាង​ពេញ​លេញ​ខ្ជាប់​ខ្ជួន​ និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសេចក្តី​ប្រកាស​រួម​នៃ​កិច្ច​ប្រជុំ​ពិសេស​លើក​ទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តី​ថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និង​ការ​វិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាព​យូរអ​ង្វែង​នៅ​តាម​បណ្តោយ​ព្រំដែន​៕

កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះសកម្មភាពជាបន្តបន្ទាប់របស់យោធាថៃ ធ្វើឱ្យប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ទឹក​ដី​កម្ពុជា

2026/01/21 12:20:34 pm        196
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាលកម្ពុជា ប្រកាសជាថ្មីនូវការ តវ៉ាយ៉ាងខ្លាំង​របស់​កម្ពុជា​ប្រឆាំង​នឹង​សកម្ម​ភាព​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ថៃ​ដែល​បាន​ធ្វើស​កម្មភាព​ជាបន្ត​បន្ទាប់​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​អធិបតេយ្យ​ភាព​ទឹកដីរបស់កម្ពុជា។កម្ពុជាសូមសម្តែងនូវការតវ៉ាជំទាស់យ៉ាងខ្លាំងចំពោះសកម្មភាពជាបន្តបន្ទាប់ដែលបង្កឡើងដោយកងកម្លាំងប្រដាប់អាវុធថៃ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ហើយជាសកម្មភាពដែលមិនស្របទៅនឹងវិធានការកាត់បន្ថយភាពតានតឹងដែលមានចែងក្នុងចំណុចទី១នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពគ្នានោះឡើយ។សកម្មភាពបង្កហេតុរបស់កងកម្លាំងប្រដាប់អាវុធថៃបានបន្តកើតមាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ រួមមានដូចជា៖១. ការតម្កល់រូបសំណាកព្រះពុទ្ធបដិមារ នៅលើទីតាំងរូបសំណាកបដិមាព្រះវិស្ណុដែលត្រូវបានបំផ្លាញដោយយោធាថៃ នៅតំបន់អានសេះ ខេត្តព្រះវិហារ។២. ការដាក់រាយទូរកុងតឺន័រដើម្បីរាំងផ្លូវនៅតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ។៣. ការសាងសង់លេណដ្ឋានដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់នៅតំបន់បឹងត្រកួន។កម្ពុជាសូមអំពាវនាវឱ្យប្រទេសថៃអនុវត្តឱ្យបានពេញលេញនិងស្មោះត្រង់នូវគ្រប់ប្រការទាំងអស់នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតដើម្បីកាត់បន្ថយភាពតានតឹង ជាប្រយោជន៍ដល់ការកសាងទំនុកចិត្ត ការជឿជាក់ និងការស្តារសន្តិភាពឡើងវិញនៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបានសម្តែងពីការជំទាស់យ៉ាងខ្លាំងរបស់កម្ពុជាចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលធ្វើឱ្យមានការកែប្រែនូវបរិយាកាសសន្តិសុខនៅក្នុងឬជុំវិញតំបន់ជនស៊ីវិល ដើម្បីពង្រឹងការគ្រប់គ្រងយោធា ឬបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង ដែលជាមូលហេតុធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង និងរារាំងដល់ការវិលត្រឡប់របស់ជនស៊ីវិលទៅកាន់ផ្ទះសម្បែង និងកាន់កាប់ទ្រព្យសម្បត្តិរបស់ពួកគេដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ សកម្មភាពទាំងនោះរួមបញ្ចូលទាំងការរាយបន្លាលួសនៅក្នុងតំបន់ច្រកទ្វារអន្តរជាតិថ្មដា ក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដែលបង្កនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយដែលផ្ទុយពីស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីពីជំហររបស់កម្ពុជាដូចតទៅ៖ ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួនក្នុងការគោរពបទឈប់បាញ់ និងគ្រប់ចំណុចទាំងអស់ដែលមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងដទៃទៀត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ៕

ជនជាតិវៀតណាមសរុប ១៦៤នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិបន្ទាយចក្រី

2026/01/21 12:02:59 pm        348
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦​ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧប​នាយក​​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់ដឹកនាំក្រសួង​មហាផ្ទៃ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក​ សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍​ បានណែនាំឱ្យ​នាយកដ្ឋាន​ស៊ើប​​អង្កេត​ និង​អនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន១៦៤នាក់ (ស្រី៣២​នាក់) ចេញពី​ព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ខេត្ត​ព្រៃវែង ពាក់​ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។ក្នុងនោះដែរ នាយកដ្ឋាន​ស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង និង​ខេត្ត​ត្បូង​ឃ្មុំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា

2026/01/21 11:36:17 am        142
កិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥នៃព្រឹទ្ធសភា។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភាដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៨រូប។អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន២ ដូចខាងក្រោម៖១.ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំអំពី លទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភាចំនួន ២រូប ឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺពី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះដោយឥតកែប្រែចំនួន ៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។២.បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភានីតិកាលទី៥។ឯកឧត្តម ឈីវ យីស៊ាង សមាជិកព្រឹទ្ធសភា ត្រូវបានសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដោយទទួលបានសំឡេងគាំទ្រចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

ក្រសួងសាធារណការនិងដឹកជញ្ជូន ដាក់វិធានការ៣ចំណុច ដើម្បីបញ្ចៀសការបុកប៉ះ គ្រោះថា្នក់ផ្សេងៗ និងការងារសុវត្ថិភាពចរាចរណ៍តាមផ្លូវដែក

2026/01/21 11:32:53 am        273
ភ្នំពេញ៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា ដើម្បីបញ្ចៀសការបុកប៉ះ គ្រោះថា្នកា់ផ្សេងៗ និងការងារសុវត្ថិភាពចរាចរណ៍តាមផ្លូវដែក ក្រសួងបានដាក់វិធានការចំនួន៣ចំណុច គឺការដាក់របារ និងការបំពាក់ហេដ្ឋារចនាសម្ព័ន្ធការពារសុវត្ថិភាព, ការបំពាក់ផ្លាកសញ្ញាចរាចរណ៍, និងការអប់រំផ្សព្វផ្សាយ។ លោក ផន រឹម បានលម្អិតលើវិធានការទាំង៣ចំណុចនោះរួមមាន៖វិធានការបន្ទាន់ទី១៖ ការដាក់របារ និងការបំពាក់ហេដ្ឋារចនាសម្ព័ន្ធការពារសុវត្ថិភាព៖ • ក្រុមហ៊ុនRoyal railway Cambodia(RRC) បង្កើនការដាក់ឆ្មាំរបារនៅតាមទីតាំងចំណុចប្រសព្វ ដោយជ្រើសរើសបន្ថែមនូវប្រជាជនមូលដ្ឋាន ជាពិសេសប្រជាការពារ(តាមការណែនាំរបស់ សម្ដេចធិបតី) ដើម្បីផ្ដល់សញ្ញា បិទផ្លូវ និងសម្របសម្រួលចរាចរណ៍ នៅពេលមានរថភ្លើងធ្វើដំណើរឆ្លងកាត់ ហើយក្រុមហ៊ុនជាអ្នកទទួលបន្ទុកផ្ដល់ថវិកាឧបត្ថម្ភលើកទឹកចិត្ត។ • ក្រុមហ៊ុន RRC និងនាយកដ្ឋានផ្លូវដែករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានរួមគ្នាចុះត្រួតពិនិត្យ វាយតម្លៃឡើងវិញ និងប្រមូលទិន្នន័យទីតាំងផ្លូវប្រសព្ទសំខាន់ៗ ហើយក្រុមហ៊ុនបានបំពាក់របារបន្ថែមដែលទាញដោយមនុស្ស ឬរបារស្វ័យប្រវត្តិ នៅតាមទីតាំងសំខាន់ៗ ដែលមិនទាន់មានរបារ និងផ្លាស់ប្តូរដោយបំពាក់របារវែងជាងមុន សម្រាប់ទីតាំងដែលមានរបារខ្លី។ • ចំពោះទីតាំងដែលមិនសូវមានចរាចរណ៍ឆ្លងកាត់ច្រើន នឹងមិនមានការបំពាក់របារទេ តែបានដាក់ផ្លាកសញ្ញាព្រមាន និងឆ្នាំផ្តល់សញ្ជា ស្របទៅតាមការអនុវត្តជាអន្តរជាតិនៅតាមបណ្តាប្រទេសដទៃ។ • ក្រសួងសាធារណការ និងដឹកជញ្ជូន តាមដានត្រួតពិនិត្យការអនុវត្តការងាររបស់ក្រុមហ៊ុនRRCឱ្យបានដិតដល់បំផុត។វិធានការបន្ទាន់ទី២៖ ការបំពាក់ផ្លាកសញ្ញាចរាចរណ៍៖ • ក្រុមហ៊ុនRRCបានពិនិត្យឡើងវិញលើចម្ងាយដែលត្រូវបំពាក់ផ្លាកសញ្ញានៅតាមបណ្តោយផ្លូវដែក ដើម្បីឱ្យអ្នកបើកបររថភ្លើងអាចមានពេលវេលាស៊ីផ្លេផ្តល់សញ្ញាបានយូរជាងមុន មុននឹងធ្វើដំណើរមកដល់ទីតាំងចំណុចប្រសព្វ ហើយអ្នកប្រើប្រាស់ផ្លូវថ្នល់ឆាប់បានដឹង និងបង្កើនការប្រុងប្រយ័ត្ន ព្រមទាំងមានពេលវេលាគ្រប់គ្រាន់ក្នុងការឈប់ ដើម្បីឱ្យរថភ្លើងឆ្លងកាត់។ • ក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់វិធានការភ្លាមៗក្នុងការលើកផ្លាកសញ្ញាព្រមានលើផ្លូវថ្នល់បន្ថែមឱ្យបានច្រើនជាងមុនអំពីផ្លូវរថភ្លើងឆ្លងកាត់នៅតាមទីតាំងចំណុចប្រសព្វសំខាន់ៗ ដើម្បីផ្ដល់សញ្ញា និងជូនដំណឹងដល់អ្នកធ្វើដំណើរតាមដងផ្លូវថ្នល់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ • ចំពោះទីតាំងផ្លូវមួយចំនួនដែលស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្ត ជាកម្មវត្ថុនៃការពិភាក្សា និងសហការបន្ថែមទៀតរវាងក្រសួងសាធារណការ និងដឹកជញ្ជួន ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តផ្ទាល់។ វិធានការបន្ទាន់ទី៣៖ ការអប់រំផ្សព្វផ្សាយ៖ • ក្រុមហ៊ុនRRC បានសហការជិតស្និទ្ធជាមួយនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជួន ដើម្បីបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយ និងបង្កើនការអប់រំដល់ប្រជាជនទូទៅក្នុងការគោរពផ្លាកសញ្ញាព្រមាន និងបង្កើនការប្រុងប្រយ័ត្ននៅតាមផ្លូវដែលមានរថភ្លើងឆ្លងកាត់។ • ចំពោះការផ្សព្វផ្សាយនេះ ក្រុមហ៊ុនក៏បានស្នើសុំការសហការ និងចូលរួមយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋានផងដែរ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអប់រំណែនាំ។ • បន្ថែមលើនេះ ក្រសួងសាធារណការ និងដឹកជញ្ចូន បានផ្ញើលិខិតណែនាំទៅគ្រប់ក្រុមហ៊ុនដឹកជញ្ជូន និងភ្នាក់ងារទេសចរណ៍ ដើម្បីអប់រំអ្នកបើកបររថយន្តឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពផ្លាកសញ្ញាចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន៕

សម្ដេចធិបតី ដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តការងារ និងដាក់ទិសដៅបន្ត

2026/01/21 11:25:24 am        227
នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា-គ.ប.ឆ.ប. (ONLINE SCAMS) ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តការងារ និងដាក់ទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ញើសារពិសេស ជូនចំពោះបងប្អូនជនរួមជាតិខ្មែរ អំពាវនាវឱ្យ ចូលរួម និងរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាលក្នុងការលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងគោលបំណងលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃនៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ។តាមរយៈសារពិសេសនេះ សម្ដេចធិបតីបានបញ្ជាក់ថា ចំពោះមុខនេះយើងមានភាពចាំបាច់ ក្នុងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយនឹងការប្តេជ្ញាចិត្តរួមរបស់ជាតិ ដើម្បីពង្រឹងសក្តានុពលជាតិលើគ្រប់វិស័យ និង លុបបំបាត់ភាពអសកម្មភាពទាំងឡាយក្នុងសង្គមជាតិ ដែលធ្វើឱ្យជាតិចុះខ្សោយ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាអាទិភាពមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ ហើយការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាចំណុចដ៏សំខាន់នាពេលនេះបន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងលើកិច្ចការអាទិភាពសំខាន់ៗរបស់ជាតិផ្សេងទៀត។ សម្ដេចធិបតីបានបន្តថា ដោយមើលឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសង្គមជាតិ ដែលបង្កឡើងដោយឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មសម័យទំនើបមួយនេះ ដែលមានបណ្តាញប្រទាក់ក្រឡាគ្នាពីប្រទេសមួយទៅប្រទេសមួយ, រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា រហូតដល់ដើមនីតិកាលទី៧ នៃរដ្ឋសភា បានចាត់វិធានការជាច្រើនលើឧក្រិដ្ឋកម្មនេះ ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាក្នុងការកំណត់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាកិច្ចការអាទិភាពក្នុងរបៀបវារៈនយោបាយរបស់ខ្លួន គឺពុំមែនជាការចៃដន្យឡើយ ហើយការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចជាបន្តបន្ទាប់លើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក គឺជាសក្ខីភាពមួយនៃការអនុវត្តការប្តេជ្ញាចិត្តខាងនយោបាបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ ដែលជាក្តីកង្វល់រួមរបស់កម្ពុជា តំបន់ និងពិភពលោក។ សម្ដេចធិបតីបានថ្លែងថា៖«ហេតុដូច្នេះ ខ្ញុំពិតជាចង់ឃើញណាស់នូវការចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិ ពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ជាពិសេស ការចូលរួមពីសំណាក់ប្រជាជនខ្មែរយើងគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជាមន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីយើងរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរសំដៅលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃនៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ»៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រទេសចិន នឹង «រង់ចាំឱកាសអំណោយផល» លើបញ្ហាអ៊ីរ៉ង់ ជាជាងពង្រីកតួនាទីហួសដែនកំណត់
05/14/2026 11:05 AM
កម្ពុជាកំពុងប្រមូលធាតុចូល ដើម្បីកសាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ធុរកិច្ច នៃដំណោះស្រាយថ្មីលើទីផ្សារ
05/14/2026 11:05 AM
សម្ដេច​ធិបតីអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ
05/14/2026 11:05 AM
នាយករដ្ឋមន្ត្រី​អង់គ្លេស​ ព្រមានពីភាពវឹកវរក្នុង​គណបក្ស ស្របពេលមានការរំពឹងទុកពីការផ្លាស់ប្តូរមេដឹកនាំ
05/14/2026 11:05 AM
យោធាអ៊ីរ៉ង់៖ ការគ្រប់គ្រងច្រកសមុទ្រ Hormuz នឹងនាំមកនូវប្រាក់ចំណូលសេដ្ឋកិច្ចដ៏សំខាន់
05/14/2026 11:05 AM
លោក Xi ប្រាប់លោក​​ Trump ថា​ ​ប្រទេស​​ចិន​ និងអាមេរិកគួរតែជា«ដៃគូ មិនមែនជាគូប្រជែង» ទេ​
05/14/2026 10:05 AM
កម្ពុជាឃាត់ខ្លួនជនជាតិថៃម្នាក់ ក្រោយចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ខណៈកំពុងសម្របសម្រួលតាមយន្តការទំនាក់ទំនងព្រំដែនឈរលើគោលការណ៍មនុស្សធម៌ ដើម្បីបញ្ជូនខ្លូនទៅវិញ
05/14/2026 10:05 AM
សម្តេចតេជោ ស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូល ខេត្តបាត់ដំបងដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន
05/14/2026 10:05 AM
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកជាលទ្ធផលមិនអាចបន្ទោស ក្រោយ​ទស្សនា​ចប់​ជំនួប​ផ្ដាច់​ព្រ័ត្រ​រវាង​ព្រះខ័នរាជ និងKuwait SC
05/14/2026 10:05 AM
លោក​ Trump ប្រាប់លោក Xi ថា ទំនាក់ទំនងអាមេរិកជាមួយចិននឹង«ប្រសើរជាងពេលណាៗទាំងអស់»​
05/14/2026 10:05 AM