មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងក្រសួងមុខងារសាធារណៈ បើកកិច្ចប្រជុំត្រៀមរៀបចំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿន
អ្នកនាំពាក្យក្រសួងព័ត៌មានណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ
តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទជាមួយថៃ ដោយសន្តិវិធីតាមរយៈ UNCLOS
កម្ពុជា ជាប់ឆ្នោតក្នុងគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិ ២០២៦-២០៣០

ព័ត៌មានជាតិ

វិចារណកថា ក្រសួងបរិស្ថាន៖ ការយល់ដឹងអំពីផែនទី Hotspot របស់ NASA និងហានិភ័យនៃការបកស្រាយខុស

2026/02/14 09:39:04 am        118
ក្នុងសម័យកាលឌីជីថល ការទទួលបានទិន្នន័យពីផ្កាយរណបមានភាពងាយស្រួលជាងមុន ប៉ុន្តែការបកស្រាយទិន្នន័យទាំងនោះឱ្យបានត្រឹមត្រូវគឺជាបញ្ហាប្រឈមមួយ។ ប្រព័ន្ធព័ត៌មានអំពីអគ្គិភ័យសម្រាប់ការគ្រប់គ្រងធនធាន (Fire Information for Resource Management System-FIRMS) របស់ NASA គឺជាឧបករណ៍ដ៏មានឥទ្ធិពល ប៉ុន្តែវាជារឿយៗត្រូវបានសាធារណជនយល់ច្រឡំថាជា "ផែនទីភ្លើងឆេះពិតប្រាកដ"។១. តើអ្វីទៅជា Hotspot?ជាបច្ចេកទេស ផ្កាយរណបមិនមែនថតរូប "អណ្ដាតភ្លើង" នោះទេ។ អ្វីដែលប្រព័ន្ធ NASA បង្ហាញគឺ សញ្ញាកម្ដៅមិនធម្មតា (Thermal Anomalies)។ វាគឺជាការវាស់ស្ទង់រស្មីអាំងហ្វ្រារ៉ែតដែលបញ្ចេញចេញពីផ្ទៃផែនដីក្នុងកម្រិតខ្ពស់ខុសពីធម្មតា។ប្រភពនៃសញ្ញាកម្ដៅទាំងនោះអាចរួមមាន៖ការដុតវាលស្មៅ ឬគំនរសំរាមខ្នាតតូចការដុតកសិកម្មតាមរដូវកាលសកម្មភាពឧស្សាហកម្ម ឬរោងចក្រ (ឧទាហរណ៍៖ បំពង់ផ្សែងកម្ដៅ)ភ្លើងឆេះព្រៃផ្ទាំងថ្មដែលស្រូបកម្ដៅថ្ងៃខ្លាំង (ក្នុងករណីខ្លះ)។២. កម្រិតកំណត់នៃបច្ចេកវិទ្យា (Technical Limitations)ទិន្នន័យ Hotspot មិនមែនជាភស្តុតាងដែលមិនអាចប្រកែកបាននៃករណីភ្លើងឆេះព្រៃនោះទេ ដោយសារកត្តាមួយចំនួន៖ភាពមិនច្បាស់លាស់នៃទំហំ៖ ចំណុចក្រហមមួយនៅលើផែនទី តំណាងឱ្យផ្ទៃដីទំហំប្រហែល 375m x 375m (សម្រាប់ផ្កាយរណប VIIRS)។ ដូច្នេះ បើទោះជាមានភ្លើងតូចមួយឆេះ ក៏វានឹងបង្ហាញជាចំណុចធំពេញផ្ទៃដីនោះដែរឧបសគ្គអាកាសធាតុ៖ ប្រសិនបើមានពពកក្រាស់ ឬផ្សែងបាំង ផ្កាយរណបមិនអាចចាប់សញ្ញាកម្ដៅបានឡើយ។ ផ្ទុយទៅវិញ ជួនកាលពន្លឺចាំងពីផ្ទៃទឹក ឬកញ្ចក់ ក៏អាចធ្វើឱ្យប្រព័ន្ធយល់ច្រឡំថាជាកម្ដៅ (False Positive)។៣. ហានិភ័យនៃការចែកចាយរូបថត "Screenshot"បញ្ហាដែលកើតឡើងញឹកញាប់បំផុត គឺការថតរូបអេក្រង់ (Screenshot) នៃផែនទី Hotspot ហើយយកទៅចែកចាយលើបណ្ដាញសង្គមដោយគ្មានការពន្យល់។ ការធ្វើបែបនេះបង្កហានិភ័យដូចជា៖·       ការបាត់បង់បរិបទពេលវេលា៖ រូបថតអេក្រង់មិនបង្ហាញថា តើកម្ដៅនោះកើតឡើងតាំងពីពេលណា? (ជួនកាលជាទិន្នន័យចាស់ដែលបានរលត់ទៅវិញហើយ)·       កម្រិតភាពជឿជាក់ (Confidence Level): ក្នុងប្រព័ន្ធ NASA តែងមានបញ្ជាក់ពីកម្រិតភាពជឿជាក់ (ទាប មធ្យម ឬខ្ពស់) ប៉ុន្តែរូបថតអេក្រង់ច្រើនតែមើលរំលងចំណុចនេះ·       ការបង្កើតការភ័យខ្លាច៖ ការឃើញចំណុចក្រហមព្រោងព្រាតលើផែនទី អាចធ្វើឱ្យសាធារណជនមានការភ័យស្លន់ស្លោ និងយល់ច្រឡំថាមានមហន្តរាយភ្លើងឆេះព្រៃទ្រង់ទ្រាយធំ។សេចក្តីសន្និដ្ឋានទិន្នន័យរបស់ NASA គឺជាឧបករណ៍វិទ្យាសាស្ត្រដ៏មានតម្លៃសម្រាប់ជួយដល់ការតាមដាន និងបង្ការ ប៉ុន្តែវាមិនមែនជា "ភស្តុតាងនៃបទល្មើស" ឬជា "រូបភាពជាក់ស្ដែង" នៃទំហំភ្លើងនោះទេ។ ការបង្ហាញព័ត៌មាននេះ គួរតែធ្វើឡើងដោយអ្នកជំនាញ ឬអមដោយការពន្យល់បច្ចេកទេសឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការបកស្រាយខុសដែលនាំឱ្យមានការយល់ច្រឡំក្នុងសង្គម។

ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសព្រួតដៃគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលុបបំបាត់ឲ្យអស់នូវឧក្រិដ្ឋកម្មឆ្លងដែនជាពិសេសស្កេមអនឡាញ

2026/02/14 09:34:27 am        229
ប្រធានាធិបតីកូរ៉េខាងត្បូង ឯកឧត្តម លី ជេម៉ាម្យុង( Lee Jae Myung) បានប្រកាសថានឹងខិតខំព្រួតដៃ គ្នាបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់ឲ្យអស់នូវឧក្រិដ្ឋកម្មឆ្លងដែនជាពិសេសស្កេមអនឡាញ ហើយឯកឧត្តមប្រធានាធិបតី ក៏បានប្រកាសថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានសហការគ្នាជាមួយកូរ៉េលើកិច្ចការនេះផងដែរ។តាមរយៈផេកហ្វេសបុកផ្ទាល់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ម្សិលមិញនេះ ឯកឧត្តមលី ជេម៉ាម្យុង បានបញ្ជាក់ថារដ្ឋាភិបាលកូរ៉េខាងត្បូង សូមប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយកម្ពុជា ដើម្បីរួមគ្នាឈានទៅរកការលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែននេះ ហើយឯកឧត្តមប្រធានាធិបតីក៏បានកំពុងទន្ទឹងរង់ចាំអនាគតប្រកបដោយសុវត្ថិភាព និងសន្តិភាព ដែលនឹងត្រូវកសាងឡើងចេញពីការរួមកម្លាំងគ្នារវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរផងដែរ។តាមរយៈបណ្តាញសង្គមហ្វេសបុកនេះដែរ ឯកឧត្តមប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានរំលេចអំពីក្រុមការងាររួមរវាងកម្ពុជា និងកូរ៉េ ដែលត្រូវបានបង្កើត និងដាក់ឱ្យដំណើរការតាមរយៈការឯកភាពគ្នារវាង ឯកឧត្តមផ្ទាល់ជាមួយនិងសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយបានអនុវត្តការងារសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយក្រុមការងារចម្រុះនៃប្រទេសទាំងពីរបានចុះបង្ក្រាប ព្រមទាំងឃាត់ខ្លួនជនល្មើសចំពោះករណីឆបោកតាមអនឡាញបានចំនួនជាង១៣០នាក់ ក្នុងរយៈពេលត្រឹមតែ ២ខែប៉ុណ្ណោះ បន្ទាប់ពីក្រុមការងារចម្រុះពិសេសនេះត្រូវបានបង្កើតឡើងនោះ។ភ្លាមៗបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងផ្ញើសារជាសាធារណៈនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានប្រកាសស្វាគមន៍ ចំពោះសាររបស់ឯកឧត្តមផងដែរ ស្តីពីកិច្ចសហប្រតិបត្តិ ការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការទប់ស្កាត់បទល្មើស់ឆ្លងដែន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ សម្តេចធិបតីក៏បានគូសបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា ដើម្បីសន្តិសុខសង្គម ក៏ដូចជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋនោះ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបនូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ទាំងអស់ ជាពិសេសគឺបទល្មើសឆបោកតាមអនឡាញតែម្តង៕

កម្ពុជា-អង្គការ OECD បន្តពង្រឹងកិច្ចសហប្រតិបត្តិការសំដៅលើកកម្ពស់ផលិតភាព ការអភិវឌ្ឍជំនាញ និងអនុលោមភាពច្បាប់

2026/02/14 08:30:13 am        126
(ប៉ារីស)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក អង់តូនីញូ ហ្គោមេស៍ (Antonio Gomes) នាយករងនៃអគ្គនាយកដ្ឋានកិច្ចការហិរញ្ញវត្ថុនិងសហគ្រាស នៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានជួបប្រជុំទ្វេភាគីនៅទីស្នាក់ការអង្គការ OECD ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្រ្តីដឹកនាំគណៈប្រតិភូត្រីភាគីចូលរួមវេទិកាអង្គការ OECD ស្តីពីការត្រួតពិនិត្យអនុលោមភាពនៅក្នុងវិស័យកាត់ដេរ និងផលិតផលស្បែកជើង នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោក អង់តូនីញូ បានរំលឹកពីកិច្ចសហប្រតិបត្តិការ រវាងអង្គការ OECD និងប្រទេសកម្ពុជា លើវិស័យពាក់ព័ន្ធជាច្រើន។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសលើការលើកកម្ពស់ផលិតភាព ការអភិវឌ្ឍជំនាញ និងការអនុវត្តការត្រួតពិនិត្យអនុលោមភាពច្បាប់ពាក់ព័ន្ធសិទ្ធិមនុស្ស និងបរិស្ថាន នៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប ដែលនឹងជួយរក្សាបាននូវភាពប្រកួតប្រជែង ខណៈដែលកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍតិច (LDC)។ ជាមួយនឹងការសម្តែងនូវការពេញផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្តូរបទពិសោធ បញ្ហាប្រឈម និងវឌ្ឍនភាពក្នុងការអភិវឌ្ឍវិស័យការងារផងដែរ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ចំពោះសាររបស់ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធិភាពរវាងរដ្ឋាភិបាលទាំងពីរ ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/02/14 07:39:09 am        234
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងស្វាគមន៍ចំពោះសាររបស់ឯកឧត្តម Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធិភាពរវាងរដ្ឋាភិបាលទាំងពីរ ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់សាជាថ្មីពីការប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត ដែលគំរាមកំហែងដល់សន្តិសុខសង្គម ក៏ដូចជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហាដែលប្រទេសណាមួយប្រឈមមុខ និងអាចដោះស្រាយតែម្នាក់ឯងនោះទេ ។ ដូច្នេះដើម្បីដោះស្រាយការគម្រាមកំហែងនេះ តម្រូវ ឱ្យមានកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់ ជាក់ស្តែងដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងកិច្ចខិតខំប្រឹងប្រែងរួមរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរផងដែរ ចំពោះក្រុមការងាររួមកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងទប់ស្កាត់ បង្រ្កាប និងប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយសង្ឃឹមថា ក្រុមការងាររួមនេះនឹងបន្តទទួលបានលទ្ធផលត្រចះត្រង់បន្ថែមទៀត ដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែននានា។ 

អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន បន្តចុះសួរសុខទុកជនភៀសសឹកកម្ពុជា ដែលកំពុងបន្តរស់នៅជំរំ

2026/02/13 07:23:56 pm        270
នៅវេលាម៉ោង ១៤:៥៥នាទីរសៀល ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ដដែលនោះ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានអមដំណើរគណៈប្រតិភូដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន បានបន្តចុះសួរសុខទុកជនភៀសសឹកកម្ពុជា ដែលកំពុងបន្តរស់នៅជំរំក្នុងវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបច្ចុប្បន្នមានប្រជាជនសរុបចំនួន ១៥២០គ្រួសារ ស្មើនឹង ៥៧៣៥នាក់។ សូមគូសបញ្ជាក់ថា យោងតាមស្មារតីនៃខ្លឹមសារចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពគ្នា ពិសេសក្នុងចំនុចទី ៤ ដែលបានចែងថា" ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន"។ គិតមកត្រឹមព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅមានប្រជាពលរដ្ឋ ៧៨.៣៩៣នាក់ទៀត ពុំទាន់អាច វិលទៅលំនៅឋានបានវិញនៅឡើយទេ ក្នុងនោះមានកុមារ ២៦.៣៨៥នាក់។ក្នុងន័យនេះ ក្រសួងការពារជាតិអំពាវនាវឱ្យភាគីថៃគោរពឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយសុឆន្ទៈនិងភាពស្មោះត្រង់ នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ 

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត សួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលី

2026/02/13 05:30:36 pm        197
ភ្នំពេញ ៖ នៅខេត្តសៀមរាម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី បានជួបសំណេះសំណាល ព្រមទាំងសាកសួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលី ចំនួន ១៨គ្រួសារ របស់ខេត្តឧត្តរមានជ័យ។​នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារលើបណ្ដាញសង្គម ឱ្យដឹងថា រាជរដ្ឋាភិបាល​ យកចិត្តទុកដាក់បំផុតចំពោះវីរភាពរបស់យោធិនពលី​ ចងចាំ​ និងដឹងគុណបំផុតចំពោះការលះបង់​ដើម្បីបុព្វហេតុការពារជាតិ។ ជាមួយគ្នានេះ​ ក៏បានផ្តល់នូវការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារយោធិនពលីទាំងអស់ ទាំងលើជីវភាព,​ ការសិក្សារបស់កូនចៅបន្ត​ និងការស្តារឡើងវិញចំពោះសេដ្ឋកិច្ចគ្រួសារ បន្ទាប់ពីបាត់បង់ជំហគ្រួសារក្នុងការការពារទឹកដីយើង។  សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល​ សូមថ្លែងអំណរគុណដល់ក្រុមគ្រួសារវីរកងទ័ពពលីទាំងអស់​ ដែលបានផ្តល់ចំណែកចូលរួមជាមួយជាតិ​ តាមរយៈ​វីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព​ ដែលជាសមាជិកគ្រួសារយ៉ាងសកម្ម​ និងផ្តល់វីរភាពដ៏ល្អ​ ស្មោះត្រង់​ និងឆន្ទ:ដ៏មុះមុតដេីម្បីជាតិ​ និងប្រជាជនកម្ពុជា។  អត្ថបទ៖ ខាន់ ច័ន្ទវីរៈ 

អគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍​នៅភូមិសាស្រ្តច្រកបឹងត្រកួន

2026/02/13 04:50:34 pm        281
នៅវេលាម៉ោង ១៤:០៥នាទីរសៀល ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន បានចុះសង្កេតការណ៍អំពីស្ថានភាពព្រំដែននៅក្នុងភូមិសាស្រ្តច្រកបឹងត្រកួន ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន ដោយមានការអមដំណើរពីសំណាក់ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា។ដំណើរទស្សនកិច្ចនេះ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រទេសហ្វីលីពីន ដែលនឹងត្រូវដឹកនាំកិច្ចការងារនេះបន្តក្នុងនាមប្រធានអាស៊ានប្តូរវេន និងជាប្រធានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តពីប្រទេសម៉ាឡេស៊ី។សូមគូសបញ្ជាក់ផងដែរថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត។

រដ្ឋមន្រ្ដីក្រសួងការងារចែករំលែកបទពិសោធអំពីការត្រួតពិនិត្យអនុលោមភាពច្បាប់ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងបរិស្ថាន លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ក្នុងវេទិកាប្រចាំឆ្នាំរបស់ អង្គការ OECD

2026/02/13 04:34:29 pm        105
(ប៉ារីស)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការត្រួតពិនិត្យអនុលោមភាពច្បាប់ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងបរិស្ថាន ជាចលករសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចប្រកបដោយចីរភាព ការអនុវត្តលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ និងកិច្ចសន្ទនាសង្គម» នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងវេទិការបស់​អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD) ស្តីពីការត្រួតពិនិត្យអនុលោមភាពក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង។ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រីបានចែករំលែកនូវបទពិសោធរបស់កម្ពុជា ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃវិស័យកាត់ដេរ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ (GFT) ដែលជាវិស័យស្នូលជំរុញកំណើនសេដ្ឋកិច្ច បង្កើនឱកាសការងារ និងចូលរួមកាត់បន្ថយភាពក្រីក្រ តាមរយៈការដាក់ចេញនូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាការអនុវត្តបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងបរិស្ថានប្រកបដោយប្រសិទ្ធភាពក្នុងខ្សែចង្វាក់ផលិតកម្ម។ឯកឧត្តមបានសង្កត់ធ្ងន់ថា ការងារនេះសម្រេចទៅបានដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូសង្គម និងដៃគូអភិវឌ្ឍន៍ ដូចជាអង្គការ ILO និងទីភ្នាក់ងារ GIZ ជាដើម។ ក្នុងន័យនេះ កម្ពុជាគឺជាប្រទេសដំបូងគេដែលបានអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរ (ILO-BFC) ដែលបច្ចុប្បន្នត្រូវបានយកធ្វើជាគំរូនៅតាមបណ្ដាប្រទេសផ្សេងៗទៀត។ បន្ថែមលើនេះ កម្ពុជាបានធ្វើទំនើបកម្មប្រព័ន្ធអធិការកិច្ចការងារ, ពង្រឹងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ, រក្សានិរន្តរភាពក្រុមប្រឹក្សាអាជ្ញាកណ្ដាល, លើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងការគ្រប់គ្រងបរិយាកាសការងារឱ្យកាន់តែប្រសើរឡើង។ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការអនុវត្តការត្រួតពិនិត្យអនុលោមភាពច្បាប់នេះ មិនមែនជា "បន្ទុក" នោះទេ ប៉ុន្តែគឺជា "កាលានុវត្តភាពថ្មី" ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធ្វើសមាហរណកម្មខ្លួនកាន់តែស៊ីជម្រៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល៕

អ្នកជំនាញជាតិអន្តរជាតិ ចែករំលែកគន្លឹះលើវិស័យបច្ចេវិទ្យាឌីជីថល សម្រាប់ការពង្រីកខ្លូនរបស់សហគ្រិន

2026/02/13 04:27:17 pm        227
ភ្នំពេញ ៖ អ្នកជំនាញជាតិនិងអន្តរជាតិល្បីៗ ចែករំលែកនូវបទពិសោធន៍ និងបង្ហាញនូវគន្លឹះអំពីភាពជោគជ័យលើវិស័យការងារ និងការធ្វើ ធុរកិច្ច ជាពិសេសការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ដំណោះស្រាយអាជីវកម្ម និងពាណិជ្ជកម្ម ដល់សហគ្រិនក្នុងស្រុក ដើម្បី បង្កើតបរិយាកាសធ្វើធុរកិច្ច និងវិនិយោគឱ្យកាន់តែខ្លាំងក្លា។ ​អ្នកជំនាញជាតិនិងអន្តរជាតិ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានធ្វើការចែករំលែកនូវចំណេះដឹងថ្មីៗ នៅក្នុងវេទិកា ជំនួបសហគ្រិនជំរុញសេដ្ឋកិច្ចឆ្នាំ២០២៦ ក្នុងភាពជាអ្នកដឹកនាំសហគ្រិនសម័យឌីជីថល ក្រោមការរៀបចំដោយសមាគមសហគ្រិនវីម៉ូ កម្ពុជា ខណៈដែលកម្ពុជាបាននិងកំពុងធ្វើបរិវត្តកម្មឌីជីថល នៃការចាប់យក និងការទាញយកផលប្រយោជន៍ឱ្យបានជាអតិបរមា ពី វិស័យបច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ ការកសាងសង្គមស៊ីវិល័យ ក្រោមការច្បាមយកវិស័យបច្ចេកវិទ្យាឌីជីថល សម្រាប់ជាឈ្នាន់សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងមានទំនុកចិត្តខ្ពស់។ជាក់ស្តែងការរៀបចំវេទិកាខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយក្នុងនោះវាគ្មិនល្បីៗនៅក្នុងស្រុក ជាពិសេស វាគ្មិនមកពីបប្រទេសសឹង្ហបុរី និងប្រទេសមីយ៉ានម៉ា បានធ្វើការចែករំលែកអំពីភាពជោគជ័យនិងបទពិសោធន៍ល្អៗ ព្រមទាំងបាន បង្ហាញអំពីគន្លឹះសម្រាប់ជាពុទ្ធិដល់សហគ្រិន ដើម្បីចាប់យកបច្ចេកវិទ្យាឌីជីថល សម្រួលដល់ការងារ អាជីវកម្ម ពាណិជ្ជកម្ម និងការ វិនិយោគ សម្រាប់ជាមូលដ្ឋានពង្រឹងនិងពង្រីកខ្សែច្រវាក់ផលិតកម្ម ពង្រីកការប្រកួតប្រជែង ក្រោមបរិយាកាសអំណោយផល នៅលើ ការធ្វើអាជីវកម្មរបស់ខ្លួន។សូមបញ្ជក់ថា ជុំវិញបច្ចេកវិទ្យាឌីជីថលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវក្របខណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បីកសាង សេដ្ឋកិច្ច និងសង្គមឌីជីថលឱ្យរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះការទទួលយក និងបរិវត្តកម្មឌីជីថលនូវគ្រប់តួអង្គទាំងរដ្ឋ និង វិស័យឯកជន ជំរុញសម្ទុះសេដ្ឋកិច្ចថ្មី ដើម្បីរួមចំណែកក្នុងការរក្សាម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍន៍វិស័យឯកជនឱ្យកាន់តែរីកម្រើន ក្នុង គោលដៅលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ដែលជាប្រភពនៃការបង្កើតចំណូល និងការងារគ្រប់វិស័យ៕អត្ថបទ៖ សុន រ៉ាឌី

គ.ជ.ប.ជ ដាក់ឲ្យដំណើរការក្របខ័ណ្ឌតាមដាន វាយតម្លៃ និង​សិក្សា​ដក​បទ​ពិសោធន៍​លើ​ការងារ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស

2026/02/13 03:10:28 pm        384
ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដាក់​ឲ្យ​ដំណើរ​ការ​សៀវ​ភៅ​ក្រប​ខ័ណ្ឌ​តាមដាន វាយតម្លៃ និងសិក្សាដកពិសោធន៍ ក្នុងកា​រ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ​ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ ហើយសៀវភៅនេះ នឹង​ជា​ចំណែក​​មួយ​ក្នុងការងារប្រឆាំងនូវអំពើជួញដូរមនុស្សរបស់កម្ពុជា។ក្នុង​ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការសៀវភៅក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកពិសោធន៍ (MEL) ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤​-​២០២៨ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​​មហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​មានប្រសាសន៍ថា ដើម្បីធ្វើឲ្យសម្រេចបានឯកសារមួយនេះ គឺមានការ​ជួប​ពិភាក្សា​ជា​ច្រើន​លើក​ច្រើន​សារ​ ទាំងកម្រិតបច្ចេកទេស ទាំងការសិក្សាទូលំទូលាយ គួបផ្សំ​ការ​ចុះ​សិក្សា​ដោយ​ផ្ទាល់​នៅតាមអង្គភាព ស្ថាប័ន និងខេត្តមួយចំនួនរបស់មន្ត្រីបច្ចេកទេស។លោកជំទាវបានបន្តថា ដើម្បីរៀបចំនូវក្របខ័ណ្ឌតាមដានមួយនេះ ក៏មាន​ការ​ប្រមូ​ល​នូវ​ធាតុ​ចូល​នានា​ ដោយធ្វើឲ្យមានសុក្រឹតភាពរួមជាមួយថ្នាក់តំបន់ អាចអនុវត្តន៍បាន និងអាច​ប្រើ​ប្រាស់​ជា​បង្អែក​សម្រាប់​ការ​តាមដាន ​ការធ្វើរបាយការណ៍ ដើម្បីជាមូលដ្ឋាននៃការបូកសរុប វាយ​តម្លៃ​ឲ្យ​បាន​ត្រឹម​ត្រូវ ​ចំណុចខ្លាំង ភាពប្រឈម ឬឧបសគ្គ ដែលត្រូវ​សិក្សា​ដក​ពិសោធន៍​សម្រេច​ការ​កែ​លម្អ ​ការអនុវត្តកាន់តែល្អប្រសើរឡើង ឈានទៅការសម្រេចលទ្ធផលតាមការរំពឹងទុក នៃ​ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ។លោកជំទាវ ជូ ប៊ុនអេង បានគូសបញ្ជាក់ថា ឯកសារនេះ នឹងយកទៅប្រើប្រាស់ជាខ្នាតវាស់ និង​វឌ្ឍន​ភាព នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាដៃគូការងារទាំងអស់ ដែល​បាន​ប្ដេជ្ញា​ចិត្ត​រួម​គ្នា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។ការបង្កើត​បាន​នូវសៀវភៅក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកពិសោធន៍ ក្នុង​ការ​អនុវត្ត​ផែន​ការ​យុទ្ធសាស្ត្រជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​មូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី អាស៊ាន-អូស្ត្រាលី ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស (ACEAN-ACT) ។គួរបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិស្តីពី ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤-២០២៨ មានគោលដៅលុបបំបាត់រាល់ទម្រង់ចាស់ថ្មី នៃអំពើជួញដូរមនុស្ស ដែលបង្ក​ឡើង​ដោយ​ឧក្រឹដ្ឋ​ជន​តាម​រយៈការធ្វើសកម្មភាពគ្រប់មធ្យោបាយ ក្នុងគោលបំណង​កេង​ប្រវ័ញ្ច​លើ​មនុស្ស​ដោយ​ទុច្ចរិត ធ្វើឲ្យរងគ្រោះយ៉ាងធ្ងន់ធ្ងរដល់រូបកាយ សុខភាពផ្លូវចិត្ត ផ្លូវភេទ អាយុជីវិត ដែល​ជា​ការ​រំលោភ​សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់មនុស្សគ្រប់វ័យ គ្រប់យេនឌ័រ គ្រប់ស្ថានភាព គ្រប់​ពណ៌ស​ម្បុរ ក្នុងដែនសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជា និងលើប្រជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រ​ទេស៕ អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីអាមេរិក និងអ៊ីរ៉ង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ ប៉ុន្តែលោក Trump ថា នៅតែអាចបន្តការវាយប្រហារបាន
06/18/2026 08:06 AM
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងក្រសួងមុខងារសាធារណៈ បើកកិច្ចប្រជុំត្រៀមរៀបចំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿន
06/18/2026 07:06 AM
អ្នកនាំពាក្យក្រសួងព័ត៌មានណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ
06/18/2026 07:06 AM
តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទជាមួយថៃ ដោយសន្តិវិធីតាមរយៈ UNCLOS
06/18/2026 07:06 AM
កម្ពុជា ជាប់ឆ្នោតក្នុងគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិ ២០២៦-២០៣០
06/18/2026 07:06 AM
សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM