ច្បាប់ភូមិបាល ច្បាប់សំណង់ លិខិបទដ្ឋានគត្តិយុត្តិពាក់ព័ន្ធដីធ្លីត្រូវបានផ្សព្វផ្សាយដល់មន្ត្រីមូលដ្ឋានក្នុងស្រុកបាកាន
តំណាងអយ្យការចោទប្រកាន់មនុស្សចំនួន៩នាក់ ករណីនាំសាច់បង្កក និងទំនិញមកពីថៃ
ក្រសួងរៀបចំដែនដី៖គិតត្រឹមថ្ងៃទី១៦ មិថុនានេះបានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោង បុរី ម៉ន ដានី ចំនួន ១៨៨គម្រោង, ដោះស្រាយបញ្ចប់ចំនួន ១៥០គម្រោង និងកំពុងបន្តដោះស្រាយចំនួន ៣៨គម្រោង
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្ដេចម៉ែ យាងចូល៩១ព្រះវស្សា

ព័ត៌មានជាតិ

ជន​បរទេស​សរុប ៤២៨នាក់​ទៀត ត្រូវបានបណ្ដេញចេញ​ពី​កម្ពុជា ពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើ​ការងារ​ខុស​ច្បាប់

2026/02/09 06:05:51 pm        160
នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​ការ​បណ្តេញ​ជន​បរទេស​សរុបចំនួន ៤២៨នាក់ (ស្រី ២៦នាក់) មាន ១០សញ្ជាតិ រួមមាន លីន៊េរីយ៉ា នេប៉ាល់ ឥណ្ឌា ប៉ាគីស្ថាន ចិន ហ្វីលីពីន ថៃ កូរ៉េ មីប៊ី និងឥណ្ឌូណេស៊ី ចេញ​ពី​ព្រះរាជាណា​ចក្រ​កម្ពុជា ក្នុងនោះមានជនជាតិចិនចំនួន ៣១២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងមួយចំនួនទៀតពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើ​ការងារ​ខុស​ច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជួប​ពិភាក្សា​ការងារ​ជាមួយ​អ្នក​សម្រប​សម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា

2026/02/09 04:14:16 pm        256
នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុ​ប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ លោកស្រី វ៉ឡាដានកា អង់ឌីវ៉ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុង​គោល​បំណង​ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបន្តអនុវត្តលើគម្រោងជួយគ្នាទៅវិញទៅមក។

សិក្ខាកាមជាង ៥០០នាក់មកពីក្រសួងស្ថាប័នចំនួន៥ ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី​ការ​ប្រើប្រាស់​ប្រព័ន្ធបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង

2026/02/09 04:05:56 pm        273
ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ សិក្ខាកាមជាង៥០០នាក់ មកពីក្រសួង ស្ថាប័ន ចំនួន៥ បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់ប្រព័ន្ធបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីសិក្ខាកាម មកពីក្រសួង ស្ថាប័នទាំង៥រួមមាន៖ ១)ក្រសួងអភិវឌ្ឍន៍ជនបទ ២)ក្រសួងអធិការកិច្ច ៣)ក្រសួងធម្មការនិងសាសនា ៤)ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង៥)ក្រសួងសុខាភិបាល។ការរៀបចំវគ្គបណ្តុះបណ្តាលនេះគឺដើម្បីគាំទ្រដល់មន្រ្តីជំនាញតាមក្រសួង ស្ថាប័ន ឱ្យបានយល់ច្បាស់អំពីនិតិវិធីនៃការធ្វើជំរឿនមន្ត្រី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងជំរឿនមន្ត្រី និងផ្ទៀងផ្ទាត់ទិន្នន័យមន្រ្តីជាក់ស្តែង ដែលកំពុងបំពេញការងារ នៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័នរបស់ខ្លួន ដោយប្រើប្រាស់ទិន្នន័យរបស់ក្រសួងមុខងារសាធារណៈជាមូលដ្ឋានគោល ក្នុងគោលដៅរួម ដូចអ្វីប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តែងតែបានលើកឡើងថា គឺដើម្បីចងក្រងនូវទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា។ បន្ថែមពីនេះគឺការកំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិតនិងគ្រប់ប្រភេទ និងអភិវឌ្ឍទិន្នន័យព័ត៌មានវិទ្យាគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ ដោយកែលម្អឱ្យកាន់តែប្រសើរចំពោះប្រព័ន្ធបើកផ្តល់បៀវត្សជូនដល់មន្រ្តីដែលកំពុងបំពេញការងារជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័ន៕

ក្រុមសមាជិកាព្រឹទ្ធសភា ចុះជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំជាស្ត្រី នៃស្រុកបារាយណ៍ ស្រុក​តាំង​គោក និងស្រុកសន្ទុក ខេត្តកំពង់ធំ

2026/02/09 03:58:46 pm        211
នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បាន​អញ្ជើញ​ចុះ​ជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំជាស្ត្រី នៃស្រុកបារាយណ៍ ស្រុកតាំងគោក និង​ស្រុក​សន្ទុក ខេត្តកំពង់ធំ ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារឆ្នាំ២០២៥ តម្រូវការ ការ​អនុវត្ត​គោល​នយោបាយ​ស្តីពី​ការលើកកម្ពស់សមភាពយេនឌ័រ ផែនការសកម្មភាពការងារឆ្នាំ២០២៦ និង​ការ​ឆ្លុះ​បញ្ចាំង​ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧។កិច្ចប្រជុំប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោកជំទាវ យស ថានារី អ្នក​តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​កំពង់ធំ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត លោកស្រីអភិបាលរងស្រុក ក្រុម​ប្រឹក្សា​ឃុំ ស​រុបចំនួន៦៩នាក់ នៅសាលាស្រុកបារាយណ៍។ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា បាន​មាន​ប្រសាសន៍​នាំ​នូវ​ការ​ផ្តាំ​ផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំខេត្ត ស្រុក និងក្រុម​ប្រឹក្សា​ឃុំ​ទាំង​អស់ប្រកបដោយក្តីនឹករលឹក។ ព្រមទាំងបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ សូម​បន្ត​បម្រើ​ប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសធានាឱ្យបាននូវការអនុវត្តភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​ បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ និងខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ក្នុងកម្រិតដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយយុត្តិធម៌ និងសមធម៌សង្គម។ ចំពោះ​បញ្ហាប្រឈម និងសំណូមពរនានា ដែលក្រុមប្រឹក្សាឃុំ សង្កាត់ បានលើកឡើង ក្រុម​សមាជិកា​ព្រឹទ្ធសភា នឹងធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈ​កម្មាធិការ​អចិន្ត្រៃយ៍ព្រឹ​ទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាប​ដល់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​រួម​គ្នា​ដោះ​ស្រាយ​។នៅចុងបញ្ចប់​នៃ​កម្មវិធីលោកជំទាវបណ្ឌិតអនុប្រធានក្រុម បានផ្តល់ថវិកាមួយ​ចំនួន​ដល់​រដ្ឋ​បាល​ស្រុក និងដបទឹករក្សាកំដៅជូនដល់សមាជិកក្រុមប្រឹក្សាឃុំ៕

សន្ដិសុខសុវត្ថិភាពល្អ ធ្វើឱ្យមានជើងហោះហើរត្រង់ ពីខេត្ដព្រះសីហនុទៅអន្ដរជាតិ ត្រូវ​បាន​តភ្ជាប់​ជា​បន្ដ​បន្ទាប់

2026/02/09 03:25:58 pm        317
រដ្ឋបាលខេត្ដព្រះសីហនុ និងរដ្ឋបាលអាកាសយានដ្ឋាន រៀបចំពិធីសម្ពោធជើងហោះហើរត្រង់ ថ្មី ឡើងវិញពីខេត្តព្រះសីហនុ ទៅកាន់ទីក្រុង Xiamen ខេត្ត Fujian នៃសាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ស្ថិត​ក្នុង​សង្កាត់​រាម ក្រុងកំពង់សោម។ការហោះហើរទៅកាន់អន្ដរជាតិ ត្រូវបានតភ្ជាប់ជាបន្ដបន្ទាប់ទាំងការហោះហើរត្រង់ ពិសេស​ទៅ​កាន់​ប្រទេសចិន និងការហោះហើរទៅមកតាមបណ្ដាប្រទេសនានា ព្រមទាំង​ការ​ហោះ​ហើរ​ក្នុង​ស្រុក​ដែលជាសញ្ញាវិជ្ជមានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។ នេះ គឺជាការលើកឡើងរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ជាមួយ​​នោះ នាយករងអាកាសយានដ្ឋានអន្ដរជាតិខេត្ដព្រះសីហនុ ក៏បានលើកឡើងបញ្ជាក់ថា ថ្ងៃ​នេះ ​គឺ​ជាពិធីសម្ពោធ​ជើងហោះហើរ លេខៈ ZA687 របស់ក្រុមហ៊ុន Sky Angkor Airline ដែល​នឹង​ធ្វើ​ការ​ហោះហើរពីខេត្តព្រះសីហនុ ទៅកាន់ទីក្រុង Xiamen ខេត្ត Fujian នៃសាធារណ​រដ្ឋ​ប្រជា​មានិត​ចិន។ ពីការហោះហើរមានការកើនឡើងជាបន្ដបន្ទាប់ទាំងអន្ដរជាតិ និងក្នុងស្រុក ជា​មធ្យម​ជាង ៣០ជើង ក្នុងមួយសប្ដាហ៍ និងCharter flight (ជើងហោះហើរពាណិជ្ជកម្មឯកជន) ១ជើង​ក្នុងមួយថ្ងៃ។ទន្ទឹមនឹងនោះ ប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ ក៏បានបង្ហាញពីសញ្ញាវិជ្ជមានផងដែរថា ការ​បើកឱ្យមានប្រព័ន្ធគមានគមន៍សម្បូរបែប ដែលមានច្រើនជម្រើស គីមានសារៈ​សំខាន់​ណាស់​ក្នុង​ការ​ចូល​រួមលើកកម្ពស់វិស័យទេសចរណ៍ ជាមួយនឹង​សក្ដា​នុ​ពល​ធន​ធាន​ធម្មជាតិ​របស់​ខេត្ដ​ព្រះសីហនុ ពិតជាបានទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ​ឱ្យ​ចូល​មក​ខេត្ដ​ព្រះសីហនុ​បាន​ច្រើន​ដែលបានជួយបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

អតីតយុទ្ធជន និង​និវត្តជន​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​គិតគូរ​ពី​រាជរដ្ឋាភិបាល និង​មិន​ទុក​ឲ្យ​នរណា​ម្នាក់​ឯកោឡើយ

2026/02/09 02:41:03 pm        118
ដើម្បីជាការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់តួនាទី និងពង្រឹងរចនាសម្ព័ន្ធដឹកនាំសមាគមអតីត យុទ្ធជន និងនិវត្តជនទូទាំងខេត្ត នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រដ្ឋបាល​ខេត្ត​ឧត្តរមាន​ជ័យ ​បានរៀបចំពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស ប្រធាន អនុប្រធាន និងសមាជិក នៃ​គណៈ​កម្មាធិការ​សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្រុង/ស្រុកទាំង០៥ និងសាខា​សមាគម​អតីតយុ​ទ្ធជន និងនិវត្តជនកម្ពុជាឃុំ សង្កាត់ទាំង២៤ក្នុងខេត្តឧត្ដរមានជ័យ ក្រោម​អធិបតី​ភាព ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.កខេត្ត តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តម កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន ជាអគ្គ​លេខា​ធិការ​សមាគម​អតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ក្នុងឱកាសនោះដែរឯកឧត្ដម មាន ចាន់យ៉ាដា បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជន​កម្ពុជា ​តែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមាន​គុណ​បំណាច់​ដ៏​ធំធេងមិនអាចកាត់ថ្លៃបាន ដែលហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើ​ពលី​កម្ម​គ្រប់​បែប​យ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ដែលធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និង​មាន​ការ​អភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃផងដែរ។ឯកឧត្ដម ប្រធានគណៈកម្មាធិការ អ.ន.កខេត្ត ក៏បានផ្ដាំផ្ញើ​ឱ្យ​ថ្នាក់​ដឹកនាំ​សមាគម​ដែល​ទើប​ទទួល​បាន​ការ​តែងតាំងទាំងអស់ ត្រូវតែដើរតួជាសេនាធិការដ៏សកម្ម ក្នុងការតាមដាន រាយការណ៍ និង​ជួយដោះស្រាយរាល់បញ្ហាប្រឈមនានារបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ឱ្យ​បាន​ទាន់​ពេល​វេលា​បំផុត ដោយយើងមិនត្រូវទុកឱ្យបងប្អូនណាម្នាក់រស់នៅឯកោ ឬជួបការលំបាក​ដោយ​គ្មាន​ការ​ដឹង​ឮ​ពី​យើងនោះឡើយ៕ អត្ថបទ៖ ឃិន សារិទ្ធ 

មនុស្សជាង ១ពាន់នាក់ នាំគ្នារត់ប្រណាំង ដើម្បីបុព្វហេតុជាតិមាតុភូមិនៅខេត្តកោះកុង

2026/02/09 02:26:35 pm        293
មនុស្សជាង១ពាន់នាក់ បានមកចូលរួមរត់ប្រណាំងរយៈចម្ងាយជាង ៤គីឡូម៉ែត្រ ដើម្បី​បុព្វ​ហេតុ​ជាតិ​ មាតុភូមិ និងអបអរសាទរអបអរសាទរខួបលើកទី៤៧ ថ្ងៃបង្កើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (០២ ធ្នូ) នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ថ្នាក់ដឹកនាំដឹកនាំខេត្ត មន្ត្រីរាជការ ដៃគូសហការ កងកម្លាំង ក្រុមយុវជន និងកីឡាករស្ម័គ្រចិត្តប្រ មាណ ១ពាន់នាក់ បានជួបជុំគ្នារត់ប្រណាំងនៅក្នុងបរិវេនស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ក្នុង​គោលបំណង៖ រំលឹកស្មារតី ២ ធ្នូ ដឹងគុណសន្តិភាព និងលើកកម្ពស់សុខភាព សាធារណៈ។លោកជំទាវ មិថុនា ភូថង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ថា តាមគម្រោងកម្មវិធីនេះ គ្រោងធ្វើឡើងនៅដើមខែធ្នូ ឆ្នាំ២០២៥​កន្លង​ទៅប៉ុន្តែដោយសារតែស្ថានភាពបញ្ហាព្រំដែន ក៏ត្រូវបានពន្យាមកដល់ថ្ងៃទី៨ ខែកុម្ភៈ នេះ។ លោកជំទាវ បានបន្តថា រត់ប្រណាំងរយៈចម្ងាយជាង៤គីឡូម៉ែត្រ ដើម្បីបុព្វហេតុជាតិមាតុភូមិ និង អបអរ​សាទរអបអរសាទរខួបលើកទី៤៧ ថ្ងៃបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា ២ ធ្នូ ១៩៧៨​-២ ធ្នូ ២០២៥។ មិនត្រឹមតែដើម្បីផ្សារភ្ជាប់សុខភាពប៉ុណ្ណោះទេ ក៏ជាការបង្ហាញ​នូវ​ស្មារតី​ស្នេហា​ជាតិ និងការរួមរួមកម្លាំងដើម្បីអនាគតកម្ពុជា។ ជាក់ស្តែងថវិកាសប្បុរសជន ក៏ត្រូវបាន​យក​ទៅ​ជួយ​វីរៈកងទ័ពជួរមុខផងដែរ។ក្រុមយុវជនដែលបានចូលរួមរត់ប្រណាំង ថ្លែងថា ពួក​គេ​ពិត​ជា​សប្បាយ​រីករាយ​ដែល​បាន​ចូល​រួម​កម្ម​វិធី​អបអរសាទរអបអរសាទរខួបលើកទី៤៧ ថ្ងៃបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា និង​បង្ហាញ​ស្មារតី​សាមគ្គី​ភាព​តែមួ​យ​គាំទ្រ​មាតុភូមិយើ​ង​ដែល​កំពុង​រង​គ្រោះព្រោះ​តែ​ការ​ឈ្លាន​ពាន​របស់​យោធាថៃ។គួរជម្រាបថា កម្មវិធីរត់ប្រណាំង ខេត្តកោះកុងបានរៀបចំ​ឡើង​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​មិន​តូច​៣​ដង​នោះ​ទេ រយៈពេល៤ឆ្នាំកន្លងមកទៅ ដោយឈរលើស្មារតីបណ្តុះការអប់រំស្រឡាញ់សុខភាព ពង្រឹង​សាមគ្គីភាព មិត្តភាព និងស្វែងរក​ថវិកា​ជួយ​ទ្រទ្រង់​ដោះ​ស្រាយ​ក្នុង​សង្គម​ជាតិ​ជា​បន្ត​បន្ទាប់​៕ អត្ថបទ៖ ឈឹម មករា

អភិបាល​ខេត្តកំពង់ស្ពឺ ណែនាំឱ្យអាជ្ញាធររៀបចំទីតាំងអភិរក្សជីវចម្រុះ និង​ព្រមាន​ចាត់​វិធានការ​អ្នក​ប្រើ​ឧបករណ៍​ល្មើសបំផ្លាញ

2026/02/09 01:34:38 pm        196
កំពង់ស្ពឺ៖ ​ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បាន​ណែនាំ​ទៅ​ដល់​អាជ្ញាធរ​ក្រុង​-ស្រុកទាំង៩ ឱ្យរៀបចំទីតាំងអភិរក្សជីវចម្រុះ ឱ្យបានយ៉ាងតិចមួយកន្លែង ដើម្បី​បង្កើន​ធន​ធាន​ជលផល សម្រាប់កូនចៅជំនាន់ក្រោយ តែត្រូវចាត់វិធានការឱ្យបានតឹងរឹងបំផុត ចំពោះ​ជនទាំងឡាយណា ដែលប្រើប្រាស់ឧបករណ៍ល្មើសគ្រប់ប្រភេទបំផ្លាញជីវចម្រុះ។ ក្នុង​កិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម​អភិបាលខេត្ត មានប្រសាសន៍ថា ខេត្តកំពង់ស្ពឺគឺជាខេត្តមួយ ដែលសំបូរ​ទៅ​ដោយ​អាង​ទឹក​ធំ​ៗ​ ប៉ុន្តែមិនសម្បូរនូវធនធានជលផលនោះទេ និយាយជារួម គឺជីវចម្រុះ ដែលទាំងនេះ គឺ​បណ្តាល​មក​ពីការគ្រប់គ្រង របស់មន្រីជំនាញ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានមានភាពធូររលុង មិន​អើ​ពើ ឬក៏ចាត់វិធានការក្តៅ ចំពោះជនល្មើស ដែលតែង​ប្រើ​ប្រាស់​ឧបករណ៍​ហាម​ឃាត់​គ្រប់​ប្រភេទ ពិសេសគឺឧបករណ៍ឆក់។ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានបន្ថែមថា ដោយកត្តាអំណោយផល ដែល​ខេត្ត​នេះ​សំបូរ​ទៅ​ដោយ​អាង​ស្តុកទឹ​កធំៗ ដែលអាចជាជម្រកជីវចម្រុះ អាចរស់នៅបាន ដូច្នេះអាជ្ញាធរក្រុងស្រុក ត្រូវ​តែ​រៀប​ចំ​ទីតាំងភូមិសាស្ត្រអាងណាមួយ ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីព្រលែងពួជត្រីចម្រុះ ចូល​ទៅ​ក្នុងអាងនោះ ដើម្បីពង្រីកពូជធ្វើឲ្យធនធានជលផលមានការកើនឡើងវិញ ជាងនេះ គឺផ្តល់​ផល​ប្រយោជន៍​យ៉ាងច្រើនដល់ប្រព័ន្ធអេកូឡូស៊ី និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅ​មូល​ដ្ឋាន​តាមរយៈការរកចំណូលពីការនេសាទតាមបែបប្រពៃណី និងទេសចរណ៍ធម្មជាតិ។ជាមួយនេះ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ដើម្បីការពារ អភិរក្ស​ជីវៈ​ចម្រុះ​ជល​ផល ក្រោយការរៀបចំ និងព្រលែងពូជត្រីចូលទៅក្នុងអាងរួចរាល់ អាជ្ញាធរត្រូវប​ង្កើត​ជា​សហគមន៍ និងកន្លែងអភិរក្ស ដោយសហការជាមួយកម្លាំងពាក់ព័ន្ធ ក្នុងការយាមល្បាត ហើយ​ត្រូវ​ដាក់​វិធានការឱ្យបានតឹងរឹងបំផុត ចំពោះអ្នកដែលប្រើប្រាស់ឧបករណ៍ឆក់ នៅពេល​ដែល​ចាប់​ខ្លួន​បាន​ធ្វើយ៉ាងណាឱ្យជនល្មើសមានការរៀងចាល និងរក្សាបាននូវនិរន្តរភាពធនធានជលផល សម្រាប់​កូន​ចៅជំនាន់ក្រោយ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អ្នកវិនិយោគ និងអ្នកសារព័ត៌មានកូរ៉េ គ្រោងធ្វើទស្សនកិច្ច ដើម្បីស្វែងរកឱកាសវិនិយោគ និងចង់ឃើញពីបច្ចុប្បន្នភាពកម្ពុជាប្រាប់ទៅពលរដ្ឋកូរ៉េ

2026/02/09 01:16:04 pm        265
ភ្នំពេញ៖ អ្នកវិនិយោគ និងអ្នកសារព័ត៌មានជនជាតិ នៃសាធារណរដ្ឋកូរ៉េ មានបំណងចង់មកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងចង់ដឹងពីបច្ចុប្បន្នភាពរបស់កម្ពុជា ក្រោយពីមានកិច្ចខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសអនឡាញ (Scame Online) ។ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានថ្លែងថា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក PARK JOO BONG ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Daejoo KC នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល ។ ក្នុងជំនួបនេះ ឯកឧត្តម ឯកអគ្គរាជទូត បានលើកឡើងអំពីបច្ចុប្បន្នភាព នៃទំនាក់ទំនងរវាងប្រទេសកម្ពុជា-កូរ៉េ ផ្តោតលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងបានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារស្ថានភាពទំនាក់ទំនង នៃប្រទេសទាំងពីរ ឱ្យត្រលប់ទៅរកប្រក្រតីភាពវិញ បន្ទាប់ពីមានបញ្ហាឧក្រិដ្ឋកម្មអនឡាញ បានកើតឡើងកាលពីឆ្នាំកន្លងមក ។ ក្នុងជំនួបនោះ លោក PARK JOO BONG បានលើកឡើងថា ប្រទេសកូរ៉េនៅតែផ្តល់សារៈសំខាន់ដល់ទំនាក់ទំនង រវាងប្រទេសកម្ពុជា-កូរ៉េ និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ។ ជាមួយនេះ លោកក៏បានលើកឡើង អំពីគម្រោងដឹកនាំក្រុមគណៈប្រតិភូកូរ៉េ ប្រហែល២០នាក់ មកកាន់ប្រទេសកម្ពុជា នៅពាក់កណ្តាលខែកុម្ភៈនេះ ដែលក្នុងនោះមានអ្នកវិនិយោគ និងអ្នកសារពត៌មានកូរ៉េ ផងដែរ ដើម្បីបង្ហាញឱ្យពួកគេឃើញថា កម្ពុជាមានសុវត្ថិភាព និងផ្តល់បរិយាកាសល្អសម្រាប់អ្នកវិនិយោគ ហើយអ្នកសារព័ត៌មានកូរ៉េ អាចរាយការណ៍ពីតថភាពក្នុងប្រទេសកម្ពុជា ដល់ប្រជាជនកូរ៉េ បន្ទាប់ពីដំណើរទស្សនកិច្ចនេះ ។ ឯកឧត្តមឯកអគ្គរាជទូត បានស្វាគមន៍ចំពោះគម្រោងរបស់ ក្នុងការដឹកនាំក្រុមគណៈប្រតិភូកូរ៉េទៅប្រទេសកម្ពុជា ដែលស្របទៅនឹងផែនការសកម្មភាព របស់ស្ថានទូត ដែលកន្លងមកស្ថានទូត តែងព្យាយាមស្នើឱ្យប្រព័ន្ធសារព័ត៌មានកូរ៉េផ្សព្វផ្សាយ អំពីភាពពិតក្នុងប្រទេសកម្ពុជា និងចុះផ្សាយអំពីកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ដើម្បីផ្តល់នូវទំនុកចិត្ត និងរក្សាសុខសុវត្ថិភាព ជូនវិនិយោគិន និងភ្ញៀវទេសចរ ។ ឯកឧត្តម ឃួន ផុនរតនៈ បានគូសបញ្ជាក់ថា ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការរៀបចំជំនួប រវាងក្រុមគណៈប្រតិភូ និងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ៕ អត្ថបទ បាន សុខរិទ្ធិ

អាមេរិក អរគុណដល់កម្ពុជា ចំពោះកិច្ចសហការក្នុងការឃាត់ខ្លួន និង​និរទេស​ឧក្រិដ្ឋ​ជន​ជន​ជាតិ​អាមេរិក​ម្នាក់​ទៅអាមេរិកវិញ

2026/02/09 12:54:07 pm        210
ភ្នំពេញ៖ ភ្នាក់ងារពិសេសមកពីសេវាសន្តិសុខការទូត (DSS) នៃការិយាល័យស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​ក្រៅប្រទេស (OCI) ប្រចាំស្ថានទូតអាមេរិកនៅភ្នំពេញ នៃប្រទេសកម្ពុជា បាន​សម្រប​សម្រួល​ដោយ​ជោគជ័យ ក្នុងការនាំខ្លួនឧក្រិដ្ឋជនជាជនជាតិអាមេរិកម្នាក់ ដែលត្រូវ​បាន​ស្វែង​រក​ចាប់​ខ្លួន​នៅក្នុ​ងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋមួយចំនួនដូចជា កាន់កាប់អាវុធ​ខុស​ច្បាប់ និងបទល្មើសឧក្រិដ្ឋមួយចំនួនទៀតពាក់ព័ន្ធនឹងគ្រឿងញៀន។ នេះបើ​តាម​ការ​ចេញ​ផ្សាយ​របស់​ស្ថាន​ទូត​អាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ភ្នាក់ងារ DSS បានរកឃើញទីតាំងរបស់បុគ្គលនោះ និងបានធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បី​សម្រប​សម្រួលការចាប់ខ្លួន និងនិរទេសចេញពីប្រទេសកម្ពុជា។ ពិរុទ្ធជនត្រូវ​បា​នចា​ប់​ខ្លួន​បញ្ជូន​ទៅ​សហរដ្ឋអាមេរិកវិញ ក្រោមការគ្រប់គ្រងរបស់ភ្នាក់ងារពិសេស U.S. Marshals Service Deputies។«យើងខ្ញុំសូមអរគុណដល់ដៃគូកម្ពុជារបស់យើង ចំពោះកិច្ចសហការដ៏ល្អប្រកបដោយវិជ្ជាជីវៈ។ យើង​រួមគ្នា បញ្ជូនសារយ៉ាងច្បាស់ថា ចំពោះបុគ្គលទាំងឡាយណាដែលប៉ុនប៉ងគេចខ្លួនពីច្បាប់ នឹង​ត្រូវ​បានវែកមុខយកមកផ្តន្ទាទោសតាមច្បាប់»។ នេះបើ​តាម​ការ​បញ្ជាក់​នៅ​ការ​ចេញ​ផ្សាយ​របស់​ស្ថានទូត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ច្បាប់ភូមិបាល ច្បាប់សំណង់ លិខិបទដ្ឋានគត្តិយុត្តិពាក់ព័ន្ធដីធ្លីត្រូវបានផ្សព្វផ្សាយដល់មន្ត្រីមូលដ្ឋានក្នុងស្រុកបាកាន
06/17/2026 04:06 PM
UN៖ ជនភៀសខ្លួនបានវិលត្រឡប់ទៅភាគខាងត្បូងប្រទេសលីបង់វិញ ទោះបីជាមានអំពើហិង្សាក៏ដោយ
06/17/2026 04:06 PM
បេសកជន UN អំពាវនាវឲ្យមានការស្តារដំណើរការនយោបាយយេម៉ែនឡើងវិញ
06/17/2026 03:06 PM
Mbappe ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្រ្តក្រុមជម្រើសជាតិបារាំង
06/17/2026 03:06 PM
តំណាងអយ្យការចោទប្រកាន់មនុស្សចំនួន៩នាក់ ករណីនាំសាច់បង្កក និងទំនិញមកពីថៃ
06/17/2026 01:06 PM
ក្រសួងរៀបចំដែនដី៖គិតត្រឹមថ្ងៃទី១៦ មិថុនានេះបានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោង បុរី ម៉ន ដានី ចំនួន ១៨៨គម្រោង, ដោះស្រាយបញ្ចប់ចំនួន ១៥០គម្រោង និងកំពុងបន្តដោះស្រាយចំនួន ៣៨គម្រោង
06/17/2026 01:06 PM
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្ដេចម៉ែ យាងចូល៩១ព្រះវស្សា
06/17/2026 12:06 PM
អាជ្ញាធរស្រុកឈូក ចុះត្រួតពិនិត្យ និងទប់ស្កាត់ការលក់ដូរទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ
06/17/2026 12:06 PM
មន្ត្រីជំនាញពាក់ព័ន្ធប្រជុំពិភាក្សាលើសេចក្តីព្រាងនីតិវិធីប្រតិបត្តិការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
06/17/2026 12:06 PM
ស៊ីមកាត និងគណនីធនាគារដែលមិនបានផ្ទៀងផ្ទាត់ត្រឹមត្រូវ អាចផ្អាក លុបចោល ឬបង្កកនៅត្រឹមចុងឆ្នាំ២០២៦
06/17/2026 12:06 PM