ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣

2026/01/21 09:11:14 am        276
នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៨:០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានរៀចំកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា។  របៀបវារៈរួមមាន៖១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។២-កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។៣-ផ្សេងៗ។ឆ្លងតាមរយៈការពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ នាវេលាម៉ោង៩:0០នាទីព្រឹក នៅវិមានព្រឹទ្ធសភា ដើម្បីបើកសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយមានរបៀបវារៈដូចខាងក្រោម៖១-ពិនិត្យ ហើយយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។២-បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភានីតិកាលទី៥។

លោកជំទាវ ចម និម្មល ចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទស្តីពី “New Pathways for ASEAN Growth and Productivity” នៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកា សេដ្ឋកិច្ច ពិភពលោកឆ្នាំ២០២៦

2026/01/21 08:20:58 am        307
(ក្រុងដាវ៉ូស-ក្លូស្ទ័រ, ប្រទេសស្វ៊ីស)៖ នារសៀលថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ នៅក្រុងដាវ៉ូស-ក្លូស្ទ័រប្រទេសស្វ៊ីស លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទស្តីពី “New Pathways for ASEAN Growth and Productivity” នៅអំឡុងពេលនៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកា សេដ្ឋកិច្ច ពិភពលោកឆ្នាំ២០២៦។ កិច្ចពិភាក្សានេះ បានជជែកអំពីការកំណត់ទិសដៅអាទិភាព ក្នុងការពង្រឹងភាពប្រកួតប្រជែងរបស់អាស៊ាន និងមានភាពប្រទាក់ក្រឡាគ្នា ព្រមទាំងកិច្ចសហការរវាងរដ្ឋាភិបាលនិងវិស័យឯកជនក៏ដូចជា ភាគីពាក់ព័ន្ធនានាលើវិស័យថាមពលអន្តរកាល សេដ្ឋកិច្ចឌីជីថល ទីផ្សារហិរញ្ញវត្ថុ និងឧស្សាហូបនីយកម្ម សំដៅធ្វើឱ្យអាស៊ានក្លាយជាទិសដៅវិនិយោគរយៈពេលវែង លើកកម្ពស់ភាពធន់និងផលិតភាពខ្ពស់ ព្រមទាំងអភិវឌ្ឍប្រកបដោយថាមវ័ន្តនិងចីរភាព។

ត្រកួនចំនួន ១២៧.៥ គីឡូក្រាម ត្រូវបានគណៈកម្មការគ្រប់គ្រងមណ្ឌលភៀសសឹក និងបងប្អូនភៀសសឹកនៅវត្តប្រាសាទបុទុមមោងស្រុកស្រីស្នំ កាត់យកផ្គត់ផ្គង់ដល់បងប្អូនភៀសសឹក

2026/01/21 08:10:06 am        237
ក្រោយពីការថែទាំ​ ដាក់ជី​ ស្រោចទឹកប្រចាំថ្ងៃពីគណៈកម្មការគ្រប់គ្រងមណ្ឌលភៀសសឹក និងបងប្អូនភៀសសឹក នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្រុមការងារ និងបងប្អូបានភៀសសឹក នៅវត្តប្រាសាទបុទុមមោងស្រុកស្រីស្នំ បានកាត់ប្រមូលផលត្រកួនបានចំនួន១២៧.៥ គីឡូក្រាម ដើម្បីជូនបងប្អូនភៀសសឹកធ្វើជាបន្លែបរិភោគ។  សកម្មភាពនេះ គឺអនុវត្តតាមការណែនាំរបស់ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុត​របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លើចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយបំផុសបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនគ្រួសារ​កងទ័ព​ បងប្អូនភៀសសឹក​សម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ។ ក្នុងនាមបងប្អូនភៀសសឹកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុត​របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត​ និងការណែនាំរបស់ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ​ និងការផ្គត់ផ្គង់ចំណីអាហារដល់បងប្អូនភៀសសឹកមិនឱ្យមានការខ្វះខាត​ ពិសេសបានបំផុសគំនិតឱ្យមានការដាំដុះបន្លែថែមទៀត៕

កម្ពុជាដាក់ឱ្យដំណើរការជាផ្លូវការផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រដើម្បីដោះស្រាយការបំពុលបរិស្ថានដោយប្លាស្ទិក

2026/01/21 07:44:07 am        294
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ផែនការនេះត្រូវបានរៀបចំឡើងជាយុទ្ធសាស្ត្រ ស្របនឹងជាមួយយុទ្ធសាស្ត្រចក្រាលរបស់ជាតិពីបរិស្ថាន ដោយធានាឱ្យកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយប្លាស្ទិកត្រូវបានដាក់បញ្ចូលទៅក្នុងគោលដៅទំនើបកម្មបរិស្ថានជាតិ និងជាពិសេស ក្រសួងបរិស្ថានបានកំណត់យកឆ្នាំ២០២៦ ជាឆ្នាំនៃសកម្មភាពជាមួយលទ្ធផលជាក់ស្តែង ដែលជាឆ្នាំដែលយើងរួមដៃគ្នាប្រែក្លាយរាល់សកម្មភាពឱ្យទៅជាផ្លែផ្កាដ៏មានន័យសម្រាប់មាតុភូមិយើង។ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា ការរៀបចំផែនទីបង្ហាញផ្លូវសកម្មភាពប្លាស្ទិកនៅកម្ពុជា បានបង្ហាញយ៉ាងច្បាស់អំពីការប្ដេជ្ញាចិត្ត និងឆន្ទៈឥតងាករេ របស់កម្ពុជាក្នុងការចូលរួមជាមួយសកលលោកប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក និងជាពិសេសការសម្រេចបាននូវ «ភាពស្អាត» នៅកម្ពុជាសម្រាប់មនុស្សគ្រប់ជំនាន់។ ផែនទីបង្ហាញផ្លូវនេះ បានដាក់ចេញសកម្មភាពជាយុទ្ធសាស្ត្រដើម្បីពន្លឿនការផ្លាស់ប្ដូរជាប្រព័ន្ធ ដោយផ្ដោតលើកិច្ចការសំខាន់ៗ រួមមាន៖ (ទី១) ពង្រឹងនិងពង្រីកក្របខ័ណ្ឌលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធប្លាស្ទិកចក្រា, (ទី២) ការបង្កើតយន្តការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព, (ទី៣) ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវដ្ដនៃប្លាស្ទិក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញដំណោះស្រាយរួមគ្នា, និង (ទី៤) ជំរុញការផ្លាស់ប្តូរឥរិយាបថប្រកប ដោយបរិយាប័ន្នសម្រាប់ការកាត់បន្ថយប្លាស្ទិក និងការគ្រប់គ្រងសំណល់។សូមបញ្ជាក់ថា តាមរយៈការសិក្សាប៉ាន់ប្រមាណ ក្នុងឆ្នាំ២០២២ កម្ពុជាបានបង្កើតកាកសំណល់ប្លាស្ទិកចំនួនប្រមាណជា ៥៤៦,000 តោន (សមមាត្រជាមធ្យម ៣៣ គីឡូក្រាម ក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំៗ។ ទំហំកាកសំណល់នេះ គឺមានអត្រាខ្ពស់ជាងបរិមាណប្រាស្ទិក សម្រាប់បណ្តាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០២២។ បន្ថែមលើនេះទៀតនោះ មានគម្លាតខ្លះ រវាងអត្រាប្រមូលកាកសំណល់នៅទីប្រជុំជន (មានប្រមាណជា ៧០%) ជាមួយអត្រាប្រមូលកាកសំណល់នៅទីជនបទ (មិនដល់ពាក់កណ្តាលនៃទិន្នន័យខាងលើ) ដោយពិបាកចូលប្រមូល ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិត។ លោក Enrico Gaveglia តំណាងប្រចាំប្រទេស UNDP Cambodia មានប្រសាសន៍ថា ៖ «ផែនទីបង្ហាញផ្លូវនេះមិនត្រឹមតែបំពេញនូវគម្លាតដ៏សំខាន់មួយក្នុងការយល់ដឹងរបស់យើងអំពីការបង្កើត និងលំហូរសំណល់ប្លាស្ទិកនៅក្នុងប្រទេសកម្ពុជា ហើយបង្ហាញពីឱកាសដ៏មិនគួរឲ្យជឿក្នុងការកែលម្អការគ្រប់គ្រងសំណល់ប៉ុណ្ណោះទេ។ ប៉ុន្តែវា [ផែនទីបង្ហាញផ្លូវនេះ] ថែមទាំងជួយកាត់បន្ថយការប្រើប្រាស់វត្ថុប្លាស្ទិកតែមួយដង និងចាប់យកតម្លៃនៃវត្ថុធាតុដើមដែលអាចកែច្នៃឡើងវិញបាន និងប្លាស្ទិកងាយរលាយចូលជាមួយដី ដែលរួមចំណែកដល់ការផ្លាស់ប្តូររបស់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់សេដ្ឋកិច្ចចក្រា»។ផែនទីបង្ហាញផ្លូវនេះ បង្ហាញពីសេណារីយ៉ូនៃការផ្លាស់ប្តូរប្រព័ន្ធនៅឆ្នាំ ២០៤០ ជាមួយនឹងការកាត់បន្ថយការបំពុលប្លាស្ទិក ៧៤% ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់៤០% និងការសន្សំការចំណាយប៉ាន់ស្មាន ៣៧% សម្រាប់រដ្ឋាភិបាល ព្រមទាំងការងារថ្មីចំនួន ២៦,000 កន្លែង បើប្រៀបធៀបជាមួយការមិនចាត់វិធានការអ្វីសោះ។ លោកស្រី Clemence Schmid នាយិកានៃភាពជាដៃគូសកម្មភាពផ្លាស្ទិកសកល នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានមានប្រសាសន៍ថា ៖ «ផែនទីបង្ហាញផ្លូវនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួម ផ្អែកលើភស្តុតាង និងកិច្ចសហការដែលដឹកនាំដោយក្រសួងបរិស្ថាន។ វាកំណត់យុទ្ធសាស្ត្រជាតិច្បាស់លាស់ក្នុងការកាត់បន្ថយការបំពុលប្លាស្ទិក និងបង្កើនប្លាស្ទិកចក្រារហូតដល់ទៅ ៥២% នៅត្រឹមឆ្នាំ ២០៤០។ ការផ្លាស់ប្តូរនេះ គឺមានសារៈសំខាន់ច្រើនជាងការជំរុញឱ្យមានការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចទៅទៀត ត្បិតវានឹងជំរុញនវានុវត្តន៍ និងពង្រឹងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា»។ ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវផែនទីបង្ហាញផ្លូវសកម្មភាពប្លាស្ទិកនៅកម្ពុជា ក្រោមមូលបទ «ដំណើរឆ្ពោះទៅសេដ្ឋកិច្ចប្លាស្ទីកចក្រា» នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមអង្គការដៃគូអភិវឌ្ឍន៍ជាច្រើនរូប ។ ផែនទីបង្ហាញផ្លូវនេះ គឺជាសមិទ្ធផលដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្រោមការសម្របសម្រួលដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងក្រសួងបរិស្ថាន ក្រោមភាពជាដៃគូសកម្មភាពប្លាស្ទិកសកល (Global Plastic Action Partnership ហៅកាត់ថា GPAP) ដែលជាគំនិតផ្តួចផ្តើចេញពីភាគីពាក់ព័ន្ធដ៏ធំបំផុតរបស់ពិភពលោកលើការបំពុលប្លាស្ទិក ដែលលាតសន្ធឹងលើភាពជាដៃគូចំនួន ២៥ ប្រទេស និងរៀបចំដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)៕

រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងអភិសេកព្រះបដិមាលោកេស្វរៈ និងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរកងទ័ព នៅចុងសប្ដាហ៍នេះ

2026/01/20 08:19:35 pm        169
រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នេះ បានចេញ សេចក្តីជូនដំណឹង ថា រដ្ឋបាលខេត្តឧត្តរមានជ័យ ដោយយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ នឹងរៀបចំពិធីអភិសេកព្រះបដិមាលោកេស្វរៈ និងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជាការពារព្រំដែនខេត្ត ឧត្តរមានជ័យ ពិធីនេះនឹងប្រព្រឹត្តទៅ វេលាម៉ោង ៦:៣០នាទីព្រឹក នៅថ្ងៃសៅរ៍ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅបរិវេណអតីតរង្វង់មូលដៃប្រាំបី ក្រុងសំរោង។ពិធីនេះនឹងមានការរាប់បាត្រព្រះសង្ឃចំនួន ១០៨អង្គ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជា ការពារព្រំដែនដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។សេចក្តីជូនដំណឹងនេះទុកជាការនិមន្ត អញ្ជើញព្រះថេរានុថេរៈគ្រប់ព្រះអង្គ ប្រជាពលរដ្ឋ សាធាណៈជន ទាំងអស់ដែលមានបំណងចូលរួម សូមមេត្តាចូលរួមក្នុងពិធីខាងលើតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។

ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី បានបញ្ចប់បេសកកម្មការទូត នៅកម្ពុជាដោយជោគជ័យ

2026/01/20 07:55:23 pm        121
នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជម្រាបលា ក្នុងឱកាសដែលឯកឧត្តមអគ្គរដ្ឋទូត បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជាដោយជោគជ័យ។ នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការរួមចំណែកដ៏មានតម្លៃរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងឥណ្ឌូណេស៊ី។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងសកម្មលើវិស័យសំខាន់ៗមួយចំនួន ជាពិសេសវិស័យសន្តិសុខ សេដ្ឋកិច្ច អប់រំ និងវប្បធម៌។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអរគុណ ឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ និងរង់ចាំបន្តផ្ដល់ការគាំទ្រ និងសហការជាមួយឯកអគ្គរដ្ឋទូតថ្មី។

ឯកអគ្គរដ្ឋទូតឡាវ បញ្ចប់ការងារការទូតនៅកម្ពុជា រយៈពេល ៤ឆ្នាំ ដោយជោគជ័យ

2026/01/20 07:52:14 pm        144
នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្ដម បូរ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា រយៈពេល ៤ឆ្នាំ ដោយជោគជ័យ។ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែង សរសើរដល់ ឯកឧត្ដម បូរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា ដែលក្នុងអណត្តិរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតប្រទេសទាំងពីរបានផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ទៅវិញទៅមកជាញឹកញាប់។ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ព្រមទាំងមានកិត្តិយស និងមោទនភាពដែលបានមកបំពេញការងារការទូតនៅកម្ពុជារយៈពេល ៤ឆ្នាំមកនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានជម្រាបជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រីពីភាពជោគជ័យនៃការរៀបចំមហាសន្និបាតលើកទី១២ នៃបក្សប្រជាជនបដិវត្តន៍ឡាវ កាលពីថ្ងៃទី៦-៨ ខែមករា ឆ្នាំ២០២៦ ដោយបានអនុម័តកម្មវិធីនយោបាយបក្ស និងផែនការសេដ្ឋកិច្ច រយៈពេល ៥ឆ្នាំរបស់ ស.ប.ប.ឡាវ។ដោយឆ្នាំ២០២៦ នេះ ជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និង ដើម្បីអបអរខួបនេះ ប្រទេសទាំងពីរកំពុងរៀបចំដំណើរព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះបាទព្រះករុណា នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសឡាវ។ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធកម្ពុជានានា ដែលបានផ្តល់ កិច្ចសហប្រតិបត្តិការ និងការគាំទ្រយ៉ាងជិតស្និទ្ធ ក្នុងអាណត្តិរបស់ឯកឧត្តម។ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូតជោគជ័យក្នុងការបំពេញភារកិច្ចថ្មី និងបានបញ្ជាក់នូវការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយ ឯកអគ្គរដ្ឋទូតឡាវថ្មី ដើម្បីពង្រឹងចំណងមិត្តភាពទ្វេភាគីបន្ថែមទៀត៕

អគ្គរដ្ឋទូតចិន កោតសរសើររាជរដ្ឋាភិបាលកម្ពុជា មានកម្លាំងគ្រប់គ្រាន់ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/01/20 05:27:10 pm        210
ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាមានផែនការច្បាស់លាស់ ធ្វើឱ្យអន្តរជាតិមានជំនឿចិត្តថា កម្ពុជាមានកម្លាំងគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិនលើគ្រប់វិស័យនិយាយជារួម និងដោយឡែកកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏មានភាពជិតស្និទ្ធ និងទទួលបានលទ្ធផលជាផ្លែផ្កាផងដែរ។ ឯកឧត្តមសន្តិបណ្ឌិតបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានជំហររឹងមាំ និងជាក់លាក់ក្នុងការដាក់វិធានការបង្ក្រាប និងបោសសម្អាតទីតាំង និងក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាការអនុវត្តនីតិវិធីលើមេក្លោង និងគូកន។ ទន្ទឹមនេះ កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាដៃគូ ដើម្បីបន្តធ្វើការរួមគ្នាអនុវត្តប្រតិបត្តិការបង្ក្រាបប្រកបដោយសង្គតិភាព សំដៅធ្វើយ៉ាងណាកាត់ក្បាល និងបំបែកសម្បុកក្រុមឧក្រិដ្ឋជនឱ្យដល់ឬសគល់។  ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា ដែលបានសហការក្នុងការចាប់ខ្លួន និងបញ្ជូនមេខ្លោងជនជាតិចិន និងគូកន ត្រលប់ទៅប្រទេសចិន ដើម្បីបន្តនីតិវិធីស៊ើបអង្កេត និងផ្តន្ទាទោស។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះជាសក្ខីកម្ម សបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាលទ្ធផលជាក់ស្តែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅកាន់សហគមន៍អន្តរជាតិ ហើយវាក៏សបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អរវាងសមត្ថកិច្ចកម្ពុជា និងចិនផងដែរ។ ឯកឧត្តមក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាមានផែនការច្បាស់លាស់ ធ្វើឱ្យអន្តរជាតិមានជំនឿចិត្តថា កម្ពុជាមានកម្លាំងគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយសង្ឃឹមថា អាចលុបបំបាត់ឧក្រិដ្ឋកម្មនេះបានជាដាច់ខាត។ ឯកឧត្តម មានជំនឿជឿជាក់លើការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចការនេះប្រកបដោយប្រសិទ្ធភាព ហើយភាគីចិន រីករាយ និងត្រៀមខ្លួនជានិច្ច ក្នុងការធ្វើកិច្ចសហការ និងផ្តល់ការគាំទ្រដល់កម្ពុជា ដើម្បីសម្រេចគោលដៅបង្ក្រាប និងបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីប្រទេសកម្ពុជា។ មុននឹងបញ្ចប់ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធស្ថានការណ៍ ក៏ដូចជាជំហានបន្ទាប់ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។

អ.ន.ក. ខេត្តកំពង់ធំ ប្រគល់ថវិកាធានារ៉ាប់រងសង្គមជូនគ្រួសារសពអតីតមន្ត្រីរាជការ ចំនួន ១៣គ្រួសារ

2026/01/20 04:17:18 pm        123
នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានអ.ន.ក. ខេត្ត បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ​អតីតគ្រួសារមន្ត្រី​រាជការស៊ីវិល និងប្រគល់ថវិកាធានារ៉ាប់រងសង្គមរបស់រាជរដ្ឋាភិបាល សរុបចំនួន ១២០,៦៧៣,៥០០រៀល ជូនគ្រួសារសពអតីតមន្ត្រីរាជការស៊ីវិលចំនួន ១៣គ្រួសារ ដែលបានទទួលមរណភាពនាពេលកន្លងទៅ នៅទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផ្ដល់បណ្ណកម្មសិទ្ធិដីសមូហភាពដល់ជនជាតិភាគតិចក្រោល នៅខេត្តក្រចេះ

2026/01/20 03:50:37 pm        305
ក្រចេះ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បានអញ្ជើញផ្ដល់បណ្ណកម្មសិទ្ធិដីសមូហភាព ដែលស្ថិត​ក្នុង​គម្រោង​បែង​ចែក​ដី​ដើម្បី​សង្គមកិច្ច ​និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ទៅដល់បងប្អូនជន​ជាតិ​ដើម​ភាគ​តិច​ក្រោល ​ស្ថិតក្នុងភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដែល​ងាយ​ស្រួល​ដល់​ពួក​គាត់​អាស្រ័យផល ចូលរួមថែរក្សាការពារព្រៃឈើ និងប្រតិបត្តិតាមប្រពៃណីទំនៀម​ទម្លាប់​របស់​ពួកគាត់។ក្នុងពិធីផ្ដល់បណ្ណសមូហភាពចំនួន ៣៩បណ្ណ ស្មើនឹងផ្ទៃដីប្រមាណជិត ១ពាន់ហិកតា នៅថ្ងៃ​ទី​២០​ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការងារផ្ដល់​នូវ​ដី​សមូហភាព​ដ​ល់បងប្អូនជនជាតិដើមភាគតិចគ្រប់អម្បូរ គឺជាការយកចិត្តទុកដាក់ និង​គោល​ដៅ​របស់​រាជ​រដ្ឋាភិបាល ដោយធ្វើយ៉ាងណាឲ្យពួកគាត់ មានដីសម្រាប់រស់នៅ អាស្រ័យ​ផល​ធ្វើ​កសិកម្ម ​ដីព្រៃសហគមន៍ និងដីសម្រាប់កបខ្មោចជាដើម ។ឯកឧត្តម បានបន្តថា មួយវិញទៀត បន្ទាប់ពីការងារវាស់វែងដីធ្លី និង​ការ​ផ្ដល់​ជូន​នូវ​បណ្ណ​កម្ម​សិទ្ធិ​រួច​រាល់ ​ក្រសួងក៏នឹងមានការរៀបចំការអភិវឌ្ឍដីធ្លី ជាពិសេសនៅក្នុងទឹកដីភូមិភាគឦសាននេះ ដែ​ល​មានខេត្តក្រចេះផងដែរនោះ នឹងត្រូវបែងចែកប្រភេទដី សម្រាប់ធ្វើការអភិវឌ្ឍសេដ្ឋកិច្ច ក្នុង​នោះ​មាន​ដី​ធ្វើកសិកម្ម ដូចជាការដាំដំណាំផ្សេង និងការចិញ្ចឹមសត្វ... ។ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហាញការជឿជាក់ថា បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច ដែលបានទទួលបណ្ណកម្មសិទ្ធិដីសមូហភាពនេះ នឹងប្រើប្រាស់​បាន​ជា​ប្រយោជន៍​ដល់​សហគមន៍ ជាមួយនឹងការស្នើទៅអាជ្ញាធរ និងគម្រោង LASED III បន្ត​ជួយ​អភិវឌ្ឍន៍​ផ្លូវ អាងស្តុកទឹក និងបណ្ដុះបណ្ដាលជំនាញកសិកម្មជាដើម ដល់ពលរដ្ឋនៅក្នុងបន់នេះ ឲ្យ​កាន់តែមានជីវភាពល្អប្រសើរ។ក្នុងពេលទៅទទួលបណ្ណកម្មសិទ្ធិដីសមូហភាព ជនជាតិដើមក្រោល បាន​បង្ហាញ​ការ​សប្បាយ​រីក​រាយ ​ចំពោះការគិតគូររបស់រាជរដ្ឋាភិបាល ដែលបាន​ផ្ដល់​នូវ​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ជូន​ជន​ជាតិ​ដើម​ភាគ​តិច ​ជាមួយនឹងការប្ដេជ្ញាខិតខំចូលរួមថែរក្សាដីដូនតា និងដីសហគមន៍ ដែលកំពុង​មាន​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ​កំពុង​រស់នៅ ឲ្យបានគង់វង់ ។ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ថា ខេត្តក្រចេះ មានសហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ​បានដាក់ពាក្យស្នើសុំចុះបញ្ជីដីចំនួន ១១សហគមន៍ ក្នុងនោះ បានចេញ​បណ្ណ​កម្ម​សិទ្ធិ​សមូហភាព​រួច​ចំនួន ៧សហគមន៍ មានចំនួន ២៤៥បណ្ណ ស្មើនឹង ៩៩៣គ្រួសារ មានទំហំ ៦ ៥៣៨,៣៧ហិកតា ។ឯកឧត្តម បានបន្តថា សហគមន៍ទាំង ៧រួមមាន សហគមន៍ជនជាតិដើមភាគតិច “ព្នង” ចំនួន ៣​សហគមន៍, សហគមន៍ជនជាតិដើមភាគតិច “ក្រោល” ចំនួន៣សហគមន៍, សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច “មិល” ចំនួន១សហគមន៍។ ជាមួយនេះ មានសហគមន៍ជនជាតិដើមភាគតិច បាន​ស្នើ​សុំអ​នុបយោគចំនួន ២សហគមន៍ គឺជនជាតិដើមភាគតិច “គួយ”, បានបញ្ចប់​ការ​វាស់​វែងចំនួន ១សហគមន៍ គឺជនជាតិដើមភាគតិច “ព្នង”, បាននិងកំពុងចុះបញ្ជីចំនួន១សហគមន៍ គឺ​ជនជាតិដើមភាគតិច “គួយ” ដែលស្ថិតក្រោមគម្រោង LASED III ហើយ​ក៏​បាន​បញ្ចប់​ការ​វាស់​វែង ​និងត្រៀមបិទផ្សាយ) ៕ អត្ថបទ បាន សុខរិទ្ធិ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM