ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលកំពុងបំពេញបេសកកម្មជួយដល់ពលរដ្ឋភៀសសឹក

2025/12/25 01:30:19 pm        176
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលត្រូវទៅបំពេញបេសកកម្មការងារ ជួយព្យាបាលរបួសជូនជនភៀសសឹក នៅមណ្ឌលសុវត្ថិភាពនានា តាមបន្ទាត់ព្រំដែន សូមយកសមត្ថភាព សីលធម៌ គុណធម៌ និងបេះដូងរបស់យើង ដើម្បីទៅបំពេញកិច្ចការងារនេះដើម្បីឆ្លើយតបទៅនឹងរាជរដ្ឋាភិបាលរបស់យើង ដែលតែងតែលើកឡើងថា «រដ្ឋាភិបាលរួមសុខរួមទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋ»។ក្នុងឱកាសជួបសំណេះសំណាល និងជូនដំណើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាលខេត្តកណ្ដាល ដែលត្រូវបំពេញបេសកកម្មការងារ ក្នុងការជួយពិនិត្យ និងព្យាបាលជំងឺ ជូនជនភៀសសឹកនានា តាមបណ្ដោយព្រំដែន កម្ពុជា ថៃ ដែលបានភៀសខ្លួនមកមណ្ឌលសុវត្ថិភាព បន្ទាប់ពីមានការឈ្លានពានពីសំណាក់ប្រទេសថៃ។  នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ឯកឧត្តមអភិបាលខេត្តបន្តថា៖ រាជរដ្ឋាភិបាលរបស់យើងតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ហើយឥឡូវនេះបងប្អូនប្រជាពលរដ្ឋនៅតាមមណ្ឌលសុវត្ថិភាពនានា ហើយឥឡូវនេះចំនួនជនភៀសសឹកមានការកើនឡើងច្រើន ធ្វើឱ្យសមត្ថភាព និងលទ្ធភាពរបស់ក្រុមគ្រូពេទ្យនៅក្នុងតំបន់នៅមានកម្រិត ដូច្នេះតម្រូវឱ្យក្រុមគ្រូពេទ្យរបស់យើង ទៅជួយពួកគាត់ ដែលជាតម្រូវការជាក់ស្ដែង ព្រោះនៅទីនោះមានអ្នករបួសស្នាម និងមានជំងឺដង្កាត់ផ្សេងៗជាច្រើន កំពុងរង់ចាំយើងទៅពិនិត្យ និងព្យាបាល ហើយនេះក៏បង្ហាញអំពីមនោសញ្ចេតនាដ៏ពិតប្រាកដរបស់រាជរដ្ឋាភិបាលរបស់យើងដែលតែងតែលើកឡើងថា «រដ្ឋាភិបាលរួមសុខរួមទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋ»។ បើទោះបីជាស្ថានភាពនៅពេលនេះមានការគំរាមកំហែងធ្ងន់ធ្ងរយ៉ាងណាក៏ដោយ យើងក៏បានគិតគូរពីការការពារ គិតគូរពីការផ្គត់ផ្គង់ស្បៀងអាហារ គិតគូរពីការព្យាបាលរបួសស្នាម ជូនប្រជាពលរដ្ឋរបស់យើង ដូច្នេះអ្នកដែលមានភារកិច្ចក្នុងផ្នែកនីមួយៗមានការទទួលខុសត្រូវរៀងៗខ្លួន ដែលនេះគឺជាស្មារតីជាតិដ៏ល្អ។ ហើយនៅពេលដែលប្អូនចេញទៅបេសកកម្មបំពេញការងារ មិនមែនត្រឹមតែក្នុងនាមមន្ទីរពេទ្យរបស់យើង មន្ទីរសុខាភិបាលខេត្តនោះទេ គឺតំណាងឱ្យជាតិរបស់យើង សូមឱ្យបេសកកម្មរបស់យើងនៅពេលនេះ គឺយើងត្រូវយកសមត្ថភាព សីលធម៌ គុណធម៌ និងបេះដូងរបស់យើង ដើម្បីទៅបំពេញកិច្ចការងារនេះឱ្យបានល្អ ដើម្បីឆ្លើយតបទៅនឹងរាជរដ្ឋាភិបាលរបស់យើងដែលតែងតែចង់បាន។ សម្រាប់ការចេញទៅបេសកកម្មលើកនេះយើងបានលះបង់គ្រប់យ៉ាង ចោលផ្ទះសម្បែង ចោលអង្គភាព ចោលអ្នកជំងឺដែលយើងធ្លាប់មើលថែ ដើម្បីទៅបំពេញបេសកកម្មនេះ ដូច្នេះយើងទៅទីនោះធ្វើយ៉ាងណា រក្សាគុណតម្លៃការងារ គុណធម៌ សីលធម៌ ធ្វើឱ្យបានល្អ នៅពេលមកវិញយើងមានកិត្តិយសល្អ សម្រាប់មន្ទីរពេទ្យខេត្តកណ្ដាលរបស់យើង។ យោងតាមការឲ្យដឹងពីប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានឱ្យដឹងថា៖ មន្ទីរបានរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន១២ក្រុម ហើយលើកនេះគឺជាក្រុមទី២ហើយ ដែលត្រូវទៅបំពេញបេសកកម្មជួយពិនិត្យ និងព្យាបាលជំងឺជូនជនភៀសសឹក ដែលរបួស និងរងគ្រោះ ដោយការឈ្លានពានទាំងកំរោលពីសំណាក់ប្រទេសថៃ។ ហើយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មួយក្រុមមានចំនួន១២នាក់ រួមទាំងអ្នកបើករថយន្ត ដោយត្រូវបំពេញបេសកកម្ម ១ក្រុមចំនួន ១សប្ដាហ៍ ហើយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះមានគ្រប់ផ្នែក ដូចជា៖ ផ្នែកវគ្គកាត់ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកជំងឺទូទៅ និងផ្នែកកុមារ ដែលមានរថយន្តសង្គ្រោះចំនួន២គ្រឿង ដោយបានរៀបចំឱសថ សម្ភារៈបរិក្ខា សម្រាប់យកទៅប្រើក្នុងការផ្ដល់សេវាពិនិត្យ និងព្យាបាលនៅទីនោះ។ ដោយ៖ សៅ យ៉ាម៉ង់ 

សម្តេចប្រធានរដ្ឋសភា ទទួលអំណោយសប្បុរសធម៌ជាថវិកា និងគ្រឿងឧបភោគបរិភោគពីក្រុមចលនាស្រ្តីគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល សម្រាប់បែងចែកប្រគល់ជូនវីរយុទ្ធជននិងពលរដ្ឋភៀសសឹក

2025/12/25 01:06:41 pm        186
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានទទួលអំណោយសប្បុរសធម៌ទឹកប្រាក់ចំនួន ៤លានរៀល និងសម្ភារៈមួយចំនួនទៀតមាន អង្ករ៥០០គីឡូក្រាម ពងទា១ពាន់គ្រាប់ ឆៃប៉ូវ ១០០គីឡូក្រាម ទឹកត្រី២០យួរ ទឹកស៊ីអ៊ីវ២០យួរ ទឹកបរិសុទ្ធ៥០កេស មី៥០កេស ពីក្រុមចលនាស្រ្តីគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ដឹកនាំដោយលោកជំទាវ ស្រ៊ុន ស្រីនាង ប្រធានក្រុមចលនាស្រ្តីគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ដើម្បីធ្វើការបែងចែកជូនវីរយុទ្ធជននិងពលរដ្ឋភៀសសឹក ក្នុងគ្រាលំបាកដែលកម្ពុជាកំពុងប្រឈមនឹងការឈ្លានពានយ៉ាងឃោរឃៅរបស់ប្រទេសថៃមកលើអធិបតេយ្យកម្ពុជា។ តាងនាមរដ្ឋសភា សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមចលនាស្រ្តីគណបក្សខេត្តកណ្តាល ដែលបានចូលរួមបរិច្ចាគថវិកានិងសម្ភារៈជាច្រើនដើម្បីចូលរួមចំណែកក្នុងការគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ និងសម្រាប់ឧបត្ថម្ភទំនុកបម្រុងដល់ជនភៀសសឹកផងដែរ។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់ពលរដ្ឋទំាងអស់នៅក្នុងខេត្តកណ្តាល ពិសេសស្រ្តីដែលបានចូលរួមគំាទ្រយ៉ាងម៉ឹងមាត់និងមានការជឿជាក់យ៉ាងមុតមាំលើរាជរដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី មានការអត់ធ្មត់ខ្ពស់ដើម្បីបង្រួមសង្រ្គាម ព្យាយាមក្នុងការបញ្ចប់ជម្លោះតាមការចរចា ស្របតាម  ឆន្ទៈរបស់ប្រជាពលរដ្ឋនិងសហគមន៍អន្តរជាតិ។  សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបង្ហាញមោទនភាពចំពោះស្មារតីស្នេហាជាតិ រួមគ្នាជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរទំាងក្នុងនិងក្រៅប្រទេស ឈរពីក្រោយរាជរដ្ឋាភិបាលនិងវីរកងទ័ព នៅក្នុងការប្រយុទ្ធតតំាងជាមួយក្រុមចោលឈ្លានពានទំាងកំរោលនិងព្រៃផ្សៃបំផុត មកលើអធិបតេយ្យកម្ពុជាទំាងបំពានច្បាប់អន្តរជាតិ។  "ទោះយើងម្នាក់ៗមិនអាចពាក់ឯកសណ្ឋានយោធា កាន់កាំភ្លើងចូលប្រយុទ្ធនៅជួរមុខបានក៏ដោយ ក៏យើងអាចធ្វើជាទាហាននៅជួរក្រោយ ជួយតាមលទ្ធភាព និងសមត្ថភាពរបស់យើង ក្នុងការជួយដល់ជនភៀសសឹកនិងគាំទ្រដល់វីរៈកងទ័ព និងរាជរដ្ឋាភិបាល តតាំងនឹងខ្មាំងឈ្លានពានដ៏ឃោរឃៅព្រៃផ្សៃយង់ឃ្នងនាពេលនេះ។ ខ្មែរជាប្រទេសតូច ប៉ុន្តែក្នុងនាមជាប្រជាជាតិមួយ យើងមិនអាចទ្រាំទទួលការប្រមាថវាយប្រហារឈ្លានពានដោយខុសច្បាប់ ដោយមិនមានការតបតវិញនោះទេ។" សម្តេចបានគូសបញ្ជាក់ថាសម្រាប់រដ្ឋសភាវិញ ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រុមទីប្រឹក្សា ជំនួយការប្រធានរដ្ឋសភា និងសប្បុរសជនទំាងអស់ បានចូលរួមយ៉ាងសស្រាក់សស្រំាជាមួយមហាគ្រួសារខ្មែរ ទំាងកម្លំាងកាយចិត្តិ ថវិកា និងសម្ភារៈ សម្រាប់ចែកជូនដល់ពលរដ្ឋភៀសសឹកនិងវីរកងទ័ព។សម្តេចបានផ្តាំផ្ញើជូនវីរកងទ័ពនៅសមរភូមិមុខថារដ្ឋសភានិងពលរដ្ឋខ្មែរទំាងអស់ នៅពីក្រោយបងប្អូនជានិច្ច ផ្តល់ភាពកក់ក្តៅ លើកទឹកចិត្តគ្រប់បែបយ៉ាងចំពោះក្រុមគ្រួសារ វីរយុទ្ធជនឱ្យសមនឹងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនដែលបានលះបង់ដើម្បីជាតិនិងប្រជាពលរដ្ឋនៅពេលនេះ។ កម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង ជាចលករដ៏មានថាមពល នៅពីក្រោយវីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហានការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។  សម្តេចរដ្ឋសភាធិបតី បានគូសបញ្ចាក់ថាអំណោយសប្បុរសធម៌ទំាងអស់ដែលរដ្ឋសភាទទួលបានពីសប្បុរជននានាបានធ្វើការបែបចែកជូនដល់រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានដូចជាខេត្តព្រះវិហារ ខេត្តឧត្តរមានជ័ន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង សម្រាប់ធ្វើការបែងចែកបន្តជូនវិរកងទ័ពនិងពលរដ្ឋភៀសសឹក។ ក្រៅពីនេះថវិកានិងសម្ភារៈមួយចំនួនទៀត សម្រាប់ចែកជូនវីរយុទ្ធជនដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងសម្រាប់ប្រគល់ជូនក្រុមគ្រួសារវីរយុទ្ធជនពលី។ សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើងបន្តបេសកកម្មការពារទឹកដី។ រដ្ឋសភាស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើងគ្រប់ពេលវេលា៕

ឆ្នាំ២០២៥នេះ ការនាំចេញរបស់កម្ពុជាសម្រេចបានក្នុងចំនួនជាង ៥៩ពាន់លានដុល្លារ កើនឡើងជាង៨ភាគរយ

2025/12/25 12:05:03 pm        479
មន្រ្តីជាន់ខ្ពស់នៃកម្ពុជា បានលើកឡើងថា ទោះសិ្ថតក្នុងបរិបទប្រទេសជាតិមានជម្លោះជាបន្តបន្ទាប់នៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃក៏ដោយ ប៉ុន្តែទំហំនៃការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ២០២៥ មានសញ្ញាណកើនឡើងគួរឱ្យកត់សម្គាល់ ដែលគិតត្រឹមរយៈពេល១១ខែចុងក្រោយនេះ ការនាំចេញមានទំហំសរុបចំនួន ៥៩,១១ពាន់លានដុល្លារអាម៉េរិក មានការកើនឡើង ៨,០១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយសមាជិក ផ្នែកឯកជន ក្រុមការងារផ្នែកផលិតកម្មកែច្នៃ សម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម (ក្រុម ឆ) ប្រចាំឆមាសទី២ ឆ្នាំ២០២៥ កាលពីថ្ងៃទី២៤ ខែធ្នូកន្លងទៅ បានមានប្រសាសន៍ថា បើគិតពីរយៈពេល៥ឆ្នាំ ទំហំនៃការនាំចេញពាណិជ្ជកម្មកម្ពុជា ផ្អែកតាមទិន្នន័យដែលទទួលបាន កាលពីឆ្នាំ២០២១ សម្រេចបាន ៤៨,០១ពាន់លានដុល្លារ បានបន្តកើនឡើងនៅឆ្នាំ២០២២ រហូតដល់ ៥២,៤២ពាន់លានដុល្លារ ប៉ុន្តែក៏មានការធ្លាក់ចុះបន្តិចក្នុងឆ្នាំ២០២៣ មកនៅត្រឹម ៤៧,៤៧ពាន់លានដុល្លារ ដោយសារវិបត្តិជម្លោះ អ៊ុយក្រែន រុស្ស៉ី និងសំណល់ខ្លះៗនៃវិបត្តិកូវីដ១៩។ ហើយនៅឆ្នាំ២០២៤ មានការកើនឡើងរហូតដល់ ៥៥,៤៥ពាន់លានដុល្លារ និងឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មនាំចេញ មានចំនួន ៥៩,១១ពាន់លានដុល្លារអាមេរិក ដែលកំណើននេះបានមកពីការចូលរួមចំណែកដ៏ធំបំផុតពីវិស័យឯកជន។លោកជំទាវរដ្ឋមន្រ្តី បានលើកឡើងបន្តថា ចំពោះការងាររបស់ក្រសួងពាណិជ្ជកម្មកន្លងមក គឺមានកិច្ចសហការយ៉ាងស្អិតរមួត ជាក់លាក់ ពោលគឺបានស្វែងយល់នៅបញ្ហាប្រឈម ការស្វះស្វែងរកព័ត៌មានពីបញ្ហាប្រឈម ហើយប្រែក្លាយបញ្ហាប្រឈមទាំងនោះ ទៅជាការផ្លាស់ប្ដូរនូវគោលគំនិត ក៏ដូចជាគោលនយោបាយមួយចំនួននៅក្នុងក្រសួងពាណិជ្ជកម្ម តាមរយៈការកែសម្រួលនិងធ្វើសមត្តកម្ម ទំនើបកម្ម ជាច្រើន ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងឆ្លើយតបឱ្យបានទាន់ពេលវេលា ស្របទៅនឹងបរិបទជាក់ស្ដែង។  លោកជំទាវរដ្ឋមន្ត្រី ក៏បានបង្ហាញពីជំហរយ៉ាងតឹងរឹង ក្នុងការធ្វើទំនើបបកម្មឥតឈប់ឈរ ក៏ដូចជាបើកទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការ ការធ្វើទំនាក់ទំនង ជាពិសេសការទទួលយកនូវព័ត៌មានពីគ្រប់វិស័យ ដើម្បីកែលម្អរ និងអនុវត្តការងារឱ្យសម្រេចបានតាមផែនការ ក៏ដូចជាអនុសាសន៍ណែនាំរបស់ប្រមុខរាជរជ្ឋាភិបាល៕ អត្ថបទ៖ ឈិត បូរ៉ាវី

សហជីពនៅកម្ពុជា ចេញញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃ​ម​កលើ​អធិបតេយ្យ​ភាព​នៃ​ព្រះរាជា​ណាចក្រកម្ពុជា

2025/12/25 11:52:41 am        160
សហជីពនៅកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានចេញញត្តិថ្កោលទោស​​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃ ដែលបានឈ្លាន​ពាន​មក​លើ​អធិបតេយ្យ​ភាព​នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស បានបន្តបាញ់ប្រហារ​មក​លើប្រ​ជាជន​ស៊ីវិល​ស្លូត​ត្រង់​នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ ខែធ្នូ ឆ្នាំ២០២៥។តាមរយៈញត្តិថ្កោលទោស សហជីពនៅកម្ពុជាបញ្ជាក់ថា ការឈ្លានពានរបស់ថៃ ដោយ​បាន​ប្រើ​ប្រាស់​អាវុធធុនតូច និងធុនធំ ដោយកំរោលនិងមិនរើសគោលដៅ យ៉ាងសាហាវព្រៃផ្សៃ បា​ន​ធ្វើ​ឱ្យ​ប្រជាជន​ស៊ីវិលកម្ពុជាមួយចំនួនរងរបួស ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ សិស្សសាលា ក្មេង​ចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។ប្រភពដដែលបន្តថា ភាគីថៃម្តង ហើយម្តងទៀតបានរំលោភបំពានលើបទឈប់បាញ់ និង​សេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សី របស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។ជាមួយគ្នានេះ សហជីពនៅកម្ពុជាបានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្ដីថ្លែងការណ៍រួមស្ដីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ និងអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។បន្ថែមពីនេះ សហជីពនៅកម្ពុជាក៏បានអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្ដីថ្លែងការណ៍ រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ព្រមទាំងប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការប្រើប្រាស់កម្លាំងអាវុធ សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

ពលរដ្ឋបង្ហាញក្ដីរីករាយ ខណៈទិន្នផលត្រីប្រហុកឆ្នាំនេះកើនឡើងច្រើន និងមានតម្លៃល្អ​

2025/12/25 11:38:55 am        512
ខណៈដែលរដូវត្រីធ្វើផ្អក ប្រហុក ត្រីឆ្អើរ បានចាប់ផ្តើមត្រូវច្រើនចាប់ពីថ្ងៃទី២៥ ខែធ្នូនេះទៅ ប្រជា​ពលរដ្ឋទាំងទីជិត និងទីឆ្ងាយ បាននាំគ្នាមកទិញ ដើម្បីធ្វើទុកហូបផង និងសម្រាប់​លក់​ផង​នៅ​ក្នុង​មូលដ្ឋានរបស់ខ្លួន។ សម្រាប់ឆ្នាំនេះ ប្រជាពលរដ្ឋដែល​តែង​តែនិ​យម​ទៅ​ទិញ​ត្រី​ដើម្បី​ធ្វើ​ប្រហុក​ទុកទ​ទួល​ទាននោះ បានលើកឡើងថា ត្រីប្រហុកឆ្នាំនេះមានភាពល្អប្រសើរជាងមុន ហើយ​ក៏​មាន​តម្លៃសមរម្យ។កំពុង​រង់​ចាំកាត់ក្បាលត្រីដើម្បីយកទៅធ្វើប្រហុក អ្នកស្រី ង៉ែត វឿន មកពីស្រុកកំពង់សិលា ខេត្ត​ព្រះសីហនុ ​បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា មិនខុសពីឆ្នាំកន្លងៗទៅទេ អ្នកស្រីរួមទាំ​ងសាច់​ញាតិ​តែងតែមកទិញត្រីកាត់ធ្វើប្រហុក ដើម្បីទុកសម្រាប់ហូបផង និងដើម្បីលក់ផង។ អ្នកស្រី បានបន្តថា ឆ្នាំនេះដោយសារត្រីសម្បូរ ហើយតម្លៃល្អ អ្នកស្រីបានទិញត្រីចំនួន ៥០០ ​ទៅ​៦០០គីឡូ ដោយក្នុងមួយគីឡូថ្លៃជិត ១ពាន់រៀល ក្នុង១គីឡូ ទៅតាមទំហំត្រី។ប្រជា​ពលរដ្ឋដែលមកពីតំបន់ផ្សេងៗគ្នា ក្នុងគោលដៅតែមួយដើម្បីទិញត្រីយកទៅធ្វើប្រហុក ផ្អក សម្រាប់​ទទួលទាន នៅតំបន់កំពុងលួង ស្រុកពញាឮ ខេត្តកណ្តាល ពួកគាត់បានលើកឡើងថា តម្លៃ​ត្រី​ឆ្នាំនេះ និងឆ្នាំមុន គឺប្រហាក់ប្រហែលគ្នា ចន្លោះពី ៣០០រៀល ទៅ៩០០រៀល ក្នុង​១​គីឡូ​ក្រាម​ ទៅតាមទំហំ និងប្រភេទត្រីខុសៗគ្នា។ ក្រុមប្រជាពលរដ្ឋ បានឱ្យដឹងស្រដៀងគ្នាទៀតថា ការ​មក​ទិញត្រីប្រហុក ផ្អកនេះ គឺមកក្នុងមួយឆ្នាំម្តង ដើម្បីទុកប្រើពេញមួយឆ្នាំបន្ទាប់។លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​មាន​បំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី រួសរាន់អញ្ជើញមកទិញត្រីតាមពេលវេលា និង​ទី​កន្លែង​គន្លង​ដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទទួលជួបអនុរដ្ឋមន្រ្តីការបរទេសជប៉ុន​ក្នុងឱកាស​អញ្ជើញ​មក​ធ្វើជា​សហប្រធានកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តី លើកទី៣ រវាងក្រសួងការបរទេសទាំងពីរ

2025/12/25 11:30:09 am        268
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម NAMAZU Hiroyuki អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែល ឯកឧត្តម NAMAZU Hiroyuki អញ្ជើញមកកម្ពុជា ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីលើកទី៣ រវាងក្រសួងការបរទេសទាំងពីរ។ក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម NAMAZU Hiroyuki បានផ្លាស់ប្តូរយោបល់អំពីការពង្រឹង និងពង្រីកបន្ថែមនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ព្រមទាំងបានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម រួមទាំងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ៕

ឯកឧត្តម គន់ គីម អញ្ជើញជាអធិបតីក្នុងពិធីចុះ MoU ជំរុញការអភិវឌ្ឍកសិកម្ម និងសេដ្ឋកិច្ចគ្រួសារអតីតយុទ្ធជន និងនិវត្តជន

2025/12/25 11:24:44 am        151
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ជាមួយឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចគ្រួសារនៅជនបទ តាមរយៈការផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសដល់គ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រួមទាំងសមាគមបណ្តាញកសិករតេជោ ដែលពិធីនេះរៀបចំឡើងនៅទីស្នាក់ការកណ្ដាល អ.ន.ក. ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល៕

ថៃជារដ្ឋបំពានច្បាប់អន្តរជាតិ បំផ្លាញសន្ដិភាព និងសន្ដិសុខមិនត្រឹមតែរវាងកម្ពុជាទេ ប៉ុន្ដែតំបន់ទាំងមូល

2025/12/25 11:19:22 am        309
ទង្វើឈ្លានពានរបស់ថៃយ៉ាងឃោរឃៅមកលើដែនអធិបតេយ្យភាពកម្ពុជាជាលើកទី២ តាំងពីថ្ងៃទី៧ រហូតមកទល់ថ្ងៃទី២៥ ខែធ្នូនេះ ដោយប្រើប្រាស់សព្វាវុធគ្រប់ធន់ ធ្វើការបាញ់ប្រហារ ទម្លាក់គ្រាប់បែកពីលើយន្តហោះ និងនាវា មិនរើសគោលដៅ បំផ្លិចបំផ្លាញសម្លាប់សូម្បីតែជនស៊ីវិលកម្ពុជា គឺបានបង្ហាញយ៉ាងច្បាប់ថា ថៃ គឺជារដ្ឋបំពានច្បាប់អន្តរជាតិ បំផ្លាញសន្ដិភាព និងសន្ដិសុខ មិនត្រឹមតែរវាងកម្ពុជាប៉ុណ្ណោះឡទេ ប៉ុន្ដែថែមទាំងក្នុងតំបន់មូល។លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកមិញនេះថា បន្តបញ្ជាក់ជាថ្មីថាគោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្ដោតតែលើគោលដៅយោធាថៃតែប៉ុណ្ណោះ មិនសំដៅទីតាំងជនស៊ីវិលឡើយ ឬហេដ្ឋារចនាសម្ព័ន្ធស៊ីវិលណាមួយឡើយ, ប៉ុន្ដែយោធាថៃទៅវិញទេដែលជាអ្នកធ្វើការវាយប្រហារមកលើទីតាំងស៊ីវិលកម្ពុជាដោយគិតមកដល់ពេលនេះធ្វើឱ្យបាត់បង់ជីវិតរហូត៣០នាក់ និងរងរបួសកើនឡើងរហូតដល់ ៨៧ នាក់។កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់។ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួល ខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយ ដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាសង្ឃឹមផងដែរថា ភាគីថៃនឹង គោរពនូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដូចកម្ពុជាដែរ៕

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ច​ប្រជុំ​លើកទី៨​របស់​គណៈកម្មាធិការ​រដ្ឋាភិបាល​ឌីជីថល ដើម្បី​ពិនិត្យ និងពិភាក្សាលើប្រធានបទចំនួន ៤

2025/12/25 11:15:52 am        237
នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​នាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បាន​អញ្ជើញ​ជា​អធិបតី​ដឹក​នាំ​កិច្ច​ប្រជុំ​លើក​ទី៨ របស់ គ.រ.ឌ. ដើម្បីពិនិត្យ និងពិភាក្សាលើប្រធានបទចំនួន ៤(បួន) រួមមាន៖១-វឌ្ឍនភាពនៃការប្រើប្រាស់ថ្នាល VERIFY.GOV.KH នៅតាមក្រសួង ស្ថាប័ននៃប្រទេសកម្ពុជានិងប្រទេសជាមិត្ត ២-បទបង្ហាញអំពីសេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ ៣-បទបង្ហាញអំពីសេចក្តីព្រាងគោលនយោបាយក្លោដអាទិភាព ៤-បទបង្ហាញអំពីសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត។សូមបញ្ជាក់ជូនថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជាអនុប្រធាននិងសមាជិក គ.រ.ឌ. ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការ សរុបប្រមាណ ១១០នាក់ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ទាហានថៃបន្តបាញ់ផ្លោងយ៉ាងកំរោលចូលមកលើជនស៊ីវិលកម្ពុជា ដែលមកដល់ពេលនេះ បណ្តាលឲ្យជនស៊ីវិលស្លាប់ និងរបួសជាងមួយរយនាក់

2025/12/25 10:59:22 am        370
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា រហូត មកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល១៩ថ្ងៃហើយ ដែលទាហានឈ្លានពានថៃបំពាន ដោយក្បត់និងកិច្ចព្រមព្រៀងទាំងឡាយជាមួយកម្ពុជា បន្តបាញ់ផ្លោងចូលមកកម្ពុជាដោយមិនរើស គោលដៅចំលើជនស៊ីវិលស្លូតត្រង់កម្ពុជា ដោយគិតត្រឹមថ្ងៃនេះបានបណ្តាលឲ្យជនស៊ីវិលកម្ពុជា ស្លាប់ និងរងរបួសជាបន្តបន្ទាប់ជាងមួយរយនាក់។ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ ឯក ម៉ាលី សុជាតា បានថ្លែងថា ទាហានឈ្លានពានថៃនៅតែបន្តបាញ់ផ្លោងយ៉ាងកំរោលចូលមកលើដែន អធិបតេយ្យកម្ពុជាយ៉ាងឃោរឃៅ មិនស្តាប់តាមការអំពាវនាវរបស់សហគមន៍អន្តរជាតិនោះឡើង ហើយសកម្មភាពការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃនេះ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ដែលច្បាប់អន្តរជាតិមិនត្រូវលើកលែងឲ្យនោះឡើយ។បើទោះបីទាហានឈ្លានពានថៃ បន្តបាញ់ផ្លោងមកលើដែនអធិបតេយ្យកម្ពុជាមិនរើសគោលដៅ ដោយប្រើប្រាស់អាវុធឧទ្ធោបករណ៍ដ៏សាហាវ ដូចជាយន្តហោះចម្បាំង F-16 យន្តហោះ T50 នាវាចម្បាំង អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុលយ៉ាងណាក្តី ក៏វីរកងទ័ព និងវីរនគរបាលកម្ពុជា បានកំពុងតស៊ូយ៉ាងស្វិតស្វាញ អង់អាចក្លាហាន និងមោះមុតបំផុត ប្រយុទ្ធប្រឆាំងជាមួយសត្រូវឈ្លានពានគ្រប់ដំណាក់ កាលទាំងអស់ដើម្បីការពារនូវដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជាគ្រប់ពេលវេលាទោះក្នុងតម្លៃណាក៏ដោយ ខណៈការបាញ់តបតរបស់វីរកងទ័ពកម្ពុជានេះ គឺសំដៅទៅលើតែចោរឈ្លានពានប៉ុណ្ណោះ មិនដូចទាហានឈ្លានពានថៃបាញ់ប្រហារដោយមិនរើសគោលដៅ បាញ់មកលើតែជនស៊ីវិល ដែលមកដល់ពេលនេះ ផ្ទះសម្បែងពលរដ្ឋស៊ីវិលរាប់រយខ្នងបានខូចខាត ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល វត្តអារាម សាលារៀន មន្ទីរពេទ្យ ប្រាសាទបូរាណជាសម្បត្តិបេតិកភណ្ឌរងផលប៉ះពាល់ និងជាងនេះទៅទៀតបានបណ្តាលឲ្យជនស៊ីវិលកម្ពុជាស្លាប់និងរបួសជាច្រើននាក់ ខណៈជិតមួយ លាននាក់បានកំពុងរត់ភៀសសឹក ដោយក្នុងនោះមានកុមារយ៉ាងច្រើនមិនបានចូលរៀន ដោយសារតែការភ័យខ្លាចពីបាញ់ប្រហារដោយមិនរើសគោលដៅរបស់ទាហានឈ្លានពានថៃនោះ៕ អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM