ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

ឥណ្ឌា ថ្កោលទោស និងចាត់ទុកការបំផិ្លចបំផ្លាញរូបសំណាកព្រះហិណ្ឌូនៅកម្ពុជា ដោយ​យោធា​ថៃ​ជាទង្វើគ្មានការគោរព

2025/12/25 04:20:36 pm        1509
ភ្នំពេញ៖ ក្រសួងការបរទេសឥណ្ឌា និងបណ្ដាញសារព័ត៌មានក្នុងប្រទេសឥណ្ឌា បានចេញការប្រតិកម្មថ្កោលទោស និងចាត់ទុកការបំផិ្លចបំផ្លាញរូបសំណាកព្រះហិណ្ឌូនៅលើដែនអធិបតេយ្យភាពកម្ពុជា ដោយកងកម្លាំងយោធាថៃ ជាទង្វើគ្មានការគោរពទាល់តែសោះ។តាមការបង្ហោះលើបណ្ដាញសង្គមរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហាញថា សារព័ត៌មាននានាជាពិសេសសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌាបានផ្សព្វផ្សាយពីរូបភាពដែលយោធាថៃក្រោយការឈ្លានពានលើទឹកដីកម្ពុជា បានបំផ្លាញរូបសំណាកព្រះវិស្ណុដែលបានសាងសង់នៅលើទឹកដីកម្ពុជាសម្រាប់ការគោរពបូជា។ឯកឧត្តមបានលើកឡើងថា ចាប់តាំងពីថ្ងៃម្សិលមិញ និងបន្តមកដល់ថ្ងៃនេះ សារព័ត៌មាននានាជាពិសេសសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌា បានផ្សព្វផ្សាយពីរូបភាពដែលយោធាថៃក្រោយការឈ្លានពានលើទឹកដីកម្ពុជា បានបំផ្លាញរូបសំណាកព្រះវិស្ណុដែលបានសាងសង់នៅលើទឹកដីកម្ពុជាសម្រាប់ការគោរពបូជា។ឯកឧត្តមបានបន្តថា អ្នកប្រតិបត្តិសាសនានៅក្នុងប្រទេសឥណ្ឌាបានប្រតិកម្មតបយ៉ាងខ្លាំង និងរិះគន់ប្រទេសថៃដែលបានវាយកម្ទេចរូបសំណាកនេះដោយបានពិពណ៌នាសកម្មភាពនៃការបំផ្លិចបំផ្លាញរបស់យោធាថៃនេះថា «ការមិនផ្តល់នូវការគោរព»។ សារព័ត៌មានខ្លះបានចោទសយរថា តើថៃស្រវឹងនឹងសង្គ្រាមឬបានជាទៅកម្ទេចរូបសំណាកហិណ្ឌូដ៏ធំរបស់កម្ពុជា? ខណៈនាយករដ្ឋមន្ត្រីថៃចាំផ្ទះថៃ និងក្រុមអ្នកនាំពាក្យរដ្ឋាភិបាលក្រុងបាំងកកនៅថ្ងៃនេះ បន្ត មិនផ្តល់នូវការគោរពចំពោះអ្នកកាន់សាសនាហិណ្ឌូ និងបង្ហាញការប្រតិកម្មកាន់តែឡើងកម្តៅ និងមានការថ្កោលទោសចំពោះយោធាថៃដែលបានបំផ្លាញរូបសំណាកព្រះវិស្ណុនេះ។ ទាក់ទងនឹងទង្វើគ្មានព្រៃផ្សៃគ្មានសាសនារបស់យោធាថៃនេះ ក្រសួងការបរទេសឥណ្ឌា កាលពីថ្ងៃទី២៤ ខែធ្នូ បានថ្កោលទោសដោយបានចាត់ទុកថា ការបំផិ្លចបំផ្លាញរូបសំណាកព្រះនៃសាសនាហិណ្ឌូនៅឯតំបន់ព្រំដែនកម្ពុជា-ថៃ ពីសំណាក់យោធាថៃ ជាទង្វើដែលគ្មានការគោរពទាល់តែសោះ។នៅក្នុងសេចក្ដីថ្លែងការណ៍អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានលើកឡើងថាសាសនាហិណ្ឌូ និងព្រះពុទ្ធ ត្រូវបានគោរពសក្ការៈដោយប្រជាជននៅទូទាំងតំបន់ ដូច្នេះទង្វើគ្មានការគោរពបែបនេះបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់សាសនិកនៅជុំវិញពិភពលោកហើយទង្វើបែបនេះមិនគួរកើតឡើងឡើយ។ក្រសួងការបរទេសឥណ្ឌា ក៏បានអំពាវនាវឱ្យកម្ពុជា និងថៃត្រឡប់ទៅរកកិច្ចសន្ទនា តាមយន្តការការទូត និងស្ដារសន្តិភាពឡើងវិញ និងបញ្ចៀសការបាត់បង់អាយុជីវិតក៏ដូចជាការខូចខាតដល់ទ្រព្យសម្បត្តិ និងសម្បត្តិបេតិកភណ្ឌតទៅទៀត។ ⁩សូមបញ្ជាក់ថា ទង្វើមិនឱ្យតម្លៃទៅលើការគោរពសាសនារបស់ថៃដោយបំផ្លិចបំផ្លាញរូបសំណាកសំណាកព្រះវិស្ណុ នៃសាសនាហិណ្ឌូនេះ មានន័យថា យោធាថៃកំពុងប្រកាសប្រឆាំងនឹងពិភពលោកទាំងមូល សាសនាហិណ្ឌូមានអ្នកគោរពប្រតិបត្តិជាង ១ ពាន់លាននាក់នៅជុំវិញពិភពលោក និងបំផ្លាញវត្តអារាម ព្រះពុទ្ធសាសនា ដែលមានមានអ្នកគោរព ៥០០ លាននាក់ ជុំវិញពិភពលោក។ នេះបើតាមទិន្នន័យរបស់ គេហទំព័រ statistic sand data។ សូមបញ្ជាក់ដែរថា មកទល់ពេលនេះ ប្រាសាទបុរាណខ្មែរ ដូចជាប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ រូបសំណាក់ព្រះវិស្ណុ រួមនឹងវត្តអារាម ទីកន្លែងសក្ការៈបែបសាសនាហិណ្ឌូនៅលើដែនដីកម្ពុជានៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបានយោធាថៃប្រើប្រាស់យន្តហោះចម្បាំង និងសព្វាវុធបាញ់គ្រប់ប្រភេទកម្ទេចធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត៕

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រ ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ១ពាន់ដុល្លារដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែធ្នូ ឆ្នាំ២០២៥

2025/12/25 04:18:44 pm        146
(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ១ពាន់ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែធ្នូ ឆ្នាំ២០២៥។ ក្នុងសារលិខិតនោះមានខ្លឹមសារថា ៖ «ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបានទទួលនូវ ព្រះរាជទ្រព្យ ចំនួន 1,000 USD (មួយពាន់ដុល្លារអាម៉េរិក) អំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជូបត្ថម្ភដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែធ្នូ ឆ្នាំ២០២៥ តាមរយៈ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ក្នុងនាមកាកបាទក្រហមកម្ពុជា ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គប្រកបដោយព្រះរាជហឫទ័យទសពិធរាជធម៌ ជួយទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា សម្រាប់ជួយសម្រាល និងសង្គ្រោះប្រជារាស្ត្រកម្ពុជា ដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។ ខ្ញុំម្ចាស់ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ បារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ព្រះបារមីទេវតារក្សា ព្រះមហាស្វេតច្ឆត្រ និងព្រះតេជះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យបវរមហាប្រសើរថ្លៃថ្លា ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជារាស្ត្រកម្ពុជា ជាកូន ជាចៅ ជ្រកកោនតរៀងទៅ។»

ក្រសួងអប់រំ និង គ.ប.ផ.ក ពង្រឹងយន្តការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សា

2025/12/25 04:12:29 pm        452
នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ដឹកនាំដោយ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក. និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ចំពោះការទទួលស្វាគមន៍ និងផ្តល់កិច្ចសហការប្រកបដោយការយកចិត្តទុកដាក់ តាមរយៈកិច្ចពិភាក្សា និងចែករំលែកព័ត៌មាន ដើម្បីបន្តការពង្រឹងយន្តការតាមដាន និងត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា។ ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងពីបំណងក្នុងការចុះសហការជាមួយក្រសួងអប់រំ ដើម្បីរៀបចំផ្សព្វផ្សាយលើបញ្ហានេះ ដូចជាការចុះសម្ភាសន៍សិស្សានុសិស្សដោយផ្ទាល់ ក្នុងគោលបំណងឈ្វេងយល់ពីស្ថានភាពជាក់ស្តែងនៃការទទួលទានរបបអាហារប្រចាំថ្ងៃ និងកំណត់អត្តសញ្ញាណផលិតផលដែលមានហានិភ័យខ្ពស់ ដែលកំពុងចរាចរជុំវិញបរិវេណសាលារៀន ដើម្បីចាត់វិធានការបង្ក្រាប និងទប់ស្កាត់ផ្សេងៗ។ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ គ.ប.ផ.ក នាពេលកន្លងមក ដោយកិច្ចការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនេះ គឺមានភាពស្របគ្នាទៅនឹងយុទ្ធសាស្ត្រដែលក្រសួងកំពុងអនុវត្តយ៉ាងសកម្មនាពេលបច្ចុប្បន្នផងដែរ។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងចំណុចសំខាន់ៗមួយចំនួនដូចជា៖-ការពង្រឹងវិធានការសុខភាពសិក្សា៖ ក្រសួងនឹងបន្តរឹតបន្តឹងការហាមឃាត់ការលក់ភេសជ្ជៈប៉ូវកម្លាំង ចំណីអាហារហួសកាលបរិច្ឆេទប្រើប្រាស់ និងអាហារដែលមានហានិភ័យខ្ពស់ដទៃទៀត ទាំងក្នុងបរិវេណ និងជុំវិញសាលារៀន ដោយក្រសួងមានយន្តការត្រួតពិនិត្យសុខភាពតាមសាលារៀនរួចមកហើយ។ -ការបញ្ជ្រាបចំណេះដឹងតាមរយៈការអប់រំ៖ ការផ្សព្វផ្សាយចំណេះដឹងតាមរយៈសិក្ខាសាលានានា ជាពិសេសតាមខេត្ត, យកប្រធានបទពាក់ព័ន្ធនឹង ផលិតផលក្លែងក្លាយ និងសុវត្ថិភាពចំណីអាហារ បញ្ចូលទៅក្នុងកម្មវិធី និងសកម្មភាពសិក្សា ព្រមទាំងបញ្ចូលក្នុងការប្រកួតប្រជែងផ្សេងៗ ដូចជាការប្រកួតជជែកដេញដោល ដើម្បីឱ្យសិស្សានុសិស្សយល់ដឹងបន្ថែមពីផលប៉ះពាល់ និងវិធានការទប់ស្កាត់នានា។-ការបញ្ចូលក្នុងស្តង់ដាសាលារៀនគំរូ៖ បច្ចុប្បន្ន ក្រសួងបានដាក់បញ្ចូល ការលើកកម្ពស់អាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារ ជាសូចនាករវាស់វែងមួយនៃ ស្តង់ដាសាលារៀនគំរូ ដោយនេះមានន័យថា គណៈគ្រប់គ្រងសាលានីមួយៗត្រូវមានភារកិច្ចពិនិត្យទាំងក្នុង និងជុំវិញបរិវេណសាលា ដើម្បីធានាថាគ្មានផលិតផលក្លែងក្លាយ ហួសកាលបរិច្ឆេទ និងផលិតផលដែលមានហានិភ័យដល់សិស្សានុសិស្សមកលក់ឡើយ។តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ (គ.ប.ផ.ក) និងការផ្តល់កិច្ចសហការលើកិច្ចការនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយក្រសួងនឹងត្រៀមចេញនូវ សេចក្តីណែនាំបន្ថែមទៀត ដើម្បីពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធភាព និងសូមឱ្យគណៈគ្រប់គ្រងសាលា នាយក លោកគ្រូ អ្នកគ្រូ ជាពិសេសមាតាបិតាសិស្ស និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ការចរាចរផលិតផលក្លែងក្លាយ និងបង្កើនការយកចិត្តទុកដាក់លើអាហារូបត្ថម្ភ ដើម្បីកសាងធនធានមនុស្សដែលមានសុខភាពល្អ និងបញ្ញាស្មារតីភ្លឺស្វាងសម្រាប់អនាគតប្រទេសជាតិ៕

ក្រសួងការបរទេស ធ្វើបទបង្ហាញជូនបណ្តាអង្គទូតបរទេស និងទីភ្នាក់ងារ អ.ស.ប ប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗនៃសភាពការណ៍តាមបណ្តោយព្រំដែន កម្ពុជា-ថៃ

2025/12/25 04:04:48 pm        460
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បា​នធ្វើបទបង្ហាញជូនបណ្តាអង្គទូតបរទេស និងទីភ្នាក់ងារ អ.ស.ប. ប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗនៃសភាពការណ៍តាមបណ្តោយព្រំដែន កម្ពុជា-ថៃ។ កិច្ចប្រជុំអំពីការធ្វើបទបង្ហាញនេះ ដឹកនាំដោយ លោក នង សាកល អនុរដ្ឋលេខធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស ដោយមានការចូលរួមពី បណ្តាអង្គទូតបរទេស និងទីភ្នាក់ងារ អ.ស.ប. ប្រចាំកម្ពុជាសរុបចំនួន២៤។ជំនួបនេះ បានធ្វើឡើងខណៈដែលកងទ័ពថៃ កំពុងឈ្លានពានកម្ពុជា ជាលើកទី២ ដោយវាយប្រហារយ៉ាងខ្លាំងក្លាដោយមិនរើសគោលដៅ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានចូលជ្រៅមកក្នុងទឹកដីកម្ពុជា។ របាយការណ៍របស់ក្រសួងការពារជាតិ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ពេលនេះ មានពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា ចំនួន៣០នាក់ហើយ ដែលបានស្លាប់ និង៨៧នាក់ទៀតរងរបួសពីការវាយប្រហារមិនរើសគោលដៅរបស់ថៃ ខណៈដែលមានជនភៀសសឹកសរុប ៦៣៦ ៦៧៩នាក់ ក្នុងនោះស្ត្រី ៣៣១ ៨៥០នាក់ និងកុមារ២០២ ៤៥៥នាក់៕

ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី១) បានចាប់ផ្ដើម

2025/12/25 04:01:20 pm        583
នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បេក្ខជន ១៦,៤២៥នាក់ បានប្រឡងប្រជែងគ្នា ដើម្បីក្លាយជាសិស្សមន្ត្រីក្រមការ។ ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី១) បានចាប់ផ្តើម ដោយមានការអញ្ជើញបើកវិញ្ញាសាជានិមិត្តរូបដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីតំណាងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ មានប្រសាសន៍នៅពេលកាត់វិញ្ញាសាជានិមិត្តរូបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “ការប្រឡងប្រជែងនាពេលនេះ ជាការប្រឡងប្រជែងលើកទី៥២ ហើយដែលក្រសួងមុខងារសាធារណៈ បានដឹកនាំរៀបចំ។ វិញ្ញាសាទើបនឹងតាក់តែងនៅពេលព្រឹកមិញនេះទេ ដោយគណៈកម្មការបានជ្រើសរើសសំណួរចំនួន១០០ ចេញពីសំណួរប្រមាណ១៥០ ដើម្បីដាក់ជូនបេក្ខជនប្រឡងក្នុងពេលរសៀលនេះ។ គ្រប់សន្លឹកកិច្ចការទាំងអស់ មានចុះហត្ថលេខា កាលបរិច្ឆេទ និងឈ្មោះរបស់ខ្ញុំ ដើម្បីធានាថា វិញ្ញាសាទាំងអស់ មិនមាននរណាម្នាក់បានទទួល ឬដឹងមុនឡើយ។”ស្របពេលជាមួយគ្នានេះ មណ្ឌលប្រឡងប្រជែងទាំង៣ ផ្សេងទៀតរួមមាន៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង, វិទ្យាស្ថានជាតិអប់រំ, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានចាប់ផ្តើមការប្រឡងប្រជែងនៅម៉ោង ១៤:០០នាទី លើវិញ្ញាសាសំណួរពហុចម្លើយដូចគ្នាផងដែរ។សូមបញ្ជាក់ថា៖ បេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេរលើកទី១ ទើបត្រូវបានអនុញ្ញាតឱ្យចូលរួមប្រឡងវិញ្ញាសាសរសេរលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥៕

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ព្យាបាលជំងឺជូនជនភៀសសឹក ក្នុងខេត្តចំនួន៦

2025/12/25 03:37:26 pm        249
ភ្នំពេញ ៖ ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរសាមគ្គី ខ្មែរឈ្នះគ្រប់ស្ថានភាព ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះពិគ្រោះ ពិនិត្យ ព្យាបាលជំងឺ ជូនបងប្អូនជនភៀសសឹក ដែលរងផលប៉ះពាល់ដោយសារសង្រ្គាមឈ្លានពានពីប្រទេសថៃ ដោយប្រើប្រាស់អាវុធតូចធំដោយកម្រោល និងមិនរើសគោលដៅ មកលើដែនអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។​ឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ថា កងទ័ពអាវសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅប្រកៀកស្មាជាមួយវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ គ្រប់គ្រាលំបាក។ ចាប់តាំងពីការបង្កសង្រ្គាមឈ្លានពានឡើងវិញពីភាគីថៃ មកលើកម្ពុជា គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកទល់នឹងថ្ងៃនេះ គឺថៃ នៅតែបន្តឈ្លានពានមកលើទឹកដីកម្ពុជា។ ទន្ទឹមគ្នានេះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយរដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ដែលត្រូវថៃឈ្លានពាន ក្នុងបណ្តាខេត្តមួយចំនួន ដូចជា ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បានចុះផ្សព្វផ្សាយអប់រំសុខភាព និងពិគ្រោះ ពិនិត្យ ព្យាបាល និងផ្តល់សេវាដោយឥតគិតថ្លៃ ព្រមទាំងបាននាំយកសម្ភារបរិក្ខាថ្នាំពេទ្យ និងស្បៀងអាហារមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រ ចិត្តឯកឧត្តម ហ៊ុន ម៉ានី ជូនបងប្អូនជនភៀសសឹក នៅតាមជំរំសុវត្ថិភាព ផងដែរ។ឯកឧត្តម បន្តថា ក្នុងការចុះអប់រំសុខភាព ពិនិត្យព្យាបាលជំងឺ ចែកថ្នាំ និងគ្រឿងឧបភោគបរិភោគ មាន អង្ករ មី បាយក្តាំង សាច់ផាត់ ពងទាប្រៃ ឆៃប៉ូវ កាហ្វេ អាវ សារុង ភួយ ថ្នាំដុសធ្មេញ ជូនដល់ជនភៀសសឹកដែលផ្ទុះអាវុធតាមបន្ទាត់ព្រំដែន និងផ្តល់សេវាដោយឥតគិតថ្លៃ បានចំនួ ៤៩,៨៤៤នាក់ (បួនម៉ឺន ប្រាំបួនពាន់ ប្រាំបីរយ សែសិបបួននាក់) ស្រី ២៨,៨២៥នាក់ (ពីរម៉ឺន ប្រាំបីពាន់ ប្រាំបីរយ ម្ភៃប្រាំនាក់)។ ក្នុងពេលជាមួយគ្នានេះដែរឯកឧត្តម លេង ផាលី ក៏បានផ្ដាំផ្ញើរសួរសុខទុកពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ជាពិសេសក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារស.ស.យ.ក. ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមក្នុងចលនាសង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ស.ស.យ.ក. បន្ថែមទៀត។ តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគំរូដល់សង្គមជាតិ។ ការចូលរួមសកម្មភាពបម្រើសង្គម ជាការរៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជន ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។ឯកឧត្តម លេង ផាលី បានបញ្ជាក់ទៀតថា ក្នុងរយៈពេល ១៤ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២១ ធ្នូ ឆ្នាំ២០២៥) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកាចំនួន ៣៦,០០០នាក់ (បីម៉ឺន ប្រាំមួយពាន់ នាក់) ក្នុងនោះស្ត្រីមានចំនួន ២៣,៦៣៥នាក់ (ពីរម៉ឺន បីពាន់ ប្រាំមួយរយ សាមសិបប្រាំ នាក់) ដែលមាន ២៨ សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី- ខេត្ត សាខា និងសាកលវិទ្យាល័យ ចំនួន ៣សាខា) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យ ព្យាបាលជំងឺជូនប្រជាជនផ្តល់សេវា ដោយឥតគិតថ្លៃបានចំនួន ២,៣៤៩លើក, ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន១៣,៥៣១,៦៣៦នាក់ (ដប់បីលាន ហាសិបបីម៉ឺនមួយពាន់ ប្រាំមួយរយសាមសិបប្រាំមួយនាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៩៦០,៩៨៦នាក់ (ប្រាំមួយលាន កៅសិបប្រាំមួយម៉ឺន ប្រាំបួនរយប៉ែតសិបប្រាំមួយនាក់) គិតត្រឹម ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ច្រើនជាងចំនួន ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,៥៧៧,៧៦០នាក់ (ដប់ប្រាំពីរលាន ហាសិបប្រាំពីរម៉ឺន ប្រាំពីរពាន់ប្រាំពីររយហុកសិប នាក់) ធៀបនឹងឆ្នាំ២០២៥ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៧៦,៥៨១,៨០០ដុល្លារ (ប្រាំមួយរយចិតសិបប្រាំមួយលាន ហាសិបប្រាំបីម៉ឺន មួយពាន់ ប្រាំបីរយដុល្លារសហរដ្ឋអាមេរិក)។ ក្នុងពេលកន្លងមកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលាន កៅសិបមួយម៉ឺនមួយពាន់ ពីររយបីដូស) ក្នុង ២៥ រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំ ផ្តល់សេវាដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយសាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្តមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់៕អត្ថបទ រដ្ឋា

ក្រសួងបរិស្ថាន ជំរុញចលនាបណ្តុះកូនឈើ និងដាំបន្លែរក្សាសុខភាពក្នុងស្មារតីជួយជាតិ និងការពារទឹកដីកម្ពុជា

2025/12/25 03:33:16 pm        429
ក្រសួងបរិស្ថានបាននិងកំពុងជំរុញការបណ្តុះកូនឈើចម្រុះនិងដាំបន្លែនៅតាមថ្នាលបណ្តុះកូនឈើបន្ថែមទៀត ជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន។ មន្រ្តីជំនាញក្រសួងបរិស្ថានប្រចាំការ តាមថ្នាល់បណ្តុះកូនឈើថ្នាក់តំបន់ ខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគីរី និងកោះកុង បាននិងកំពុងចែករំលែកចំណេះដឹង លើកការបណ្តុះដើមឈើ និងបំផុសសកម្មភាពដាំបន្លែបង្ការ នៅតាមថ្នាលបណ្តុះកូនឈើ នៅតាមសាលារៀន វត្តអារាម និងសហគមន៍ ដើម្បីផលិតបន្លែបន្លែសុវត្ថិភាព ជួយផ្គត់ផ្គង់គ្រួសារ ផ្តល់ស្បៀងសម្រាប់សមរភូមិជួរមុខ និងជួយជនភៀសសឹក ក្នុងតម្រូវការចាំបាច់ណាមួយ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន បានជំរុញឱ្យមន្រ្តីជំនាញ ចែករំលែកចំណេះដឹងលើការដាំដុះ កូនឈើចម្រុះ និងបន្លែសេរីរាង្គ ជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស រួមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។ ចលនាដាំដុះកូនឈើចម្រុះនិងបន្លែបង្ការ បានត្រូវរៀបចំ ធ្វើឡើង ដើម្បីអ្នកចូលរួមបានបន្តយកចំណេះដឹង ទៅចូលរួមដាំដុះកូនឈើ និងបន្លែបង្ការ នៅតាមសាលារៀន វត្តអារាម និងនៅតាមសហគមន៍។ ចំពោះកូនឈើហូបផ្លែ និងបន្លែសេរីរាង្គ គឺអាចដាំដុះងាយបានផល ក្នុងនោះបន្លែដែលមានរយៈពេលខ្លី មានដូចជា ស្ពៃគ្រប់ប្រភេទ ត្រកួន ត្រប់ ជាដើម អាចបម្រើការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ ជួយលើកកម្ពស់សន្តិសុខស្បៀងគ្រួសារ ជួយបង្កើនចំណូលសម្រាប់ជីវភាព និងជួយដល់ពលរដ្ឋភៀសសឹកផង និងការគាំទ្រវីរកងទ័ពជូរមុខដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងការពារទឹកដី ប្រយុទ្ធប្រឆាំងនឹងចោរឈ្លារនពាន នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ក្រសួងបរិស្ថានបានជំរុញយុទ្ធនាការ «ពន្លកបៃតង» នៅតាមថ្នាល់បណ្តុះកូនឈើ របស់មន្ទីរបរិស្ថានរាជធានី ខេត្ត ទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ចំនួន៥កន្លែង នៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគីរី និងកោះកុង ដោយជំរុញសកម្មភាពបណ្តុះកូនឈើ និងការដាំបន្លែ គឺស្របតាមយុទ្ធសាស្រ្តនិងគោនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះសសរស្ថម្ភទី២ គឺ«ភាពបៃតង»។ សូមបញ្ជាក់ថា ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលស្រុកអូររាំងឪ អាជ្ញាធរមូលដ្ឋាន បានរៀបចំកម្មវិធីចែករំលែកចំណេះដឹង លើការដាំដុះកូនឈើ និងដាំបន្លែនៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ខេត្តត្បូងឃ្មុំ នៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងស្រុកអូររាំងឪ ជាច្រើននាក់។ អ្នកចូលរួមបានប្ដេជ្ញា ចូលរួមដាំដុះ និងថែទាំពន្លកបៃតង (កូនឈើនិងបន្លែបង្ការ) ឲ្យបានរីលូតលាស់ល្អ ឆ្លើយតមតម្រូវការក្នុងគ្រួសារ និងសង្គមជាតិ ជាពិសេសក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែររួមសាមគ្គីគ្នា ខ្មែរស្រឡាញ់សន្តិភាព។គួរបញ្ជាក់ដែរថា កម្មវិធីខាងលើក៏បានចូលរួមចំណែកក្នុងចលនា “យើងរួមគ្នាដើម្បីជាតិ” ផ្ដួចផ្ដើមគំនិតដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងគោលបំណងផុសសកម្មភាពដាំបន្លែ ដែលអាចឆាប់ប្រមូលផលបាន នៅតាមសាលារៀន ផ្ទះសំបែង វត្តអារាម និងដីសហគមន៍ សំដៅកសាងកសិផលជាតិ ដើម្បីទ្រទ្រង់ដល់វីរកងទ័ព វីរនគរបាលជួរមុខការពារព្រំដែន និងជនភៀសសឹកដោយសារការឈ្លានពានពីប្រទេសថៃ៕

កម្ពុជា និងជប៉ុន បេ្តជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យការងារឱ្យកាន់តែទូលំទូលាយថែមទៀត

2025/12/25 03:16:12 pm        406
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម សាកាហ្គុឈិ ណោតុ (Sakaguchi Naoto) សមាជិករដ្ឋសភាជប៉ុន ដើម្បីពិភាក្សាលើវឌ្ឍនភាពនៃកម្មវិធីបញ្ជូនកម្មសិក្សាការី និងពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន។ ក្នុងជំនួបការងារ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ ឯកឧត្ដមរដ្ឋមន្រ្តី បានថ្លែងការអរគុណចំពោះរដ្ឋាភិបាល និងអ្នកតំណាងរាស្ត្រជប៉ុនដែលបានបានផ្តល់ការយកចិត្តទុកដាក់ និងរៀបចំយន្តការគាំទ្រចាំបាច់នានាដល់កម្មសិក្សាការី និងពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសជប៉ុន។ ជាងនេះទៅទៀត កម្ពុជាសូមសម្តែងនូវការគាំទ្រចំពោះប្រព័ន្ធការងារសម្រាប់ការអភិវឌ្ឍជំនាញ ដែលនឹងត្រូវមកជំនួសប្រព័ន្ធកម្មសិក្សាការីបច្ចេកទេស នៅឆ្នាំ២០២៧ខាងមុខនេះ។ ប្រព័ន្ធការងារសម្រាប់ការអភិវឌ្ឍជំនាញ ត្រូវបានកែលម្អបន្ថែមដោយក្នុងនោះមានការពង្រីកជំនាញច្រើនជាងមុន ហើយមានលក្ខណៈស្របនឹងជំនាញក្នុងប្រព័ន្ធពលករជំនាញ ដែលធ្វើឱ្យពលករបរទេសងាយស្រួលបន្តអាណត្តិជាពលករជំនាញ និងមានយន្តការអនុញ្ញាតឱ្យពលករអាចផ្លាស់ប្តូរការងារដែលនឹងរួមចំណែកក្នុងការកាត់បន្ថយបញ្ហារត់គេច ព្រមទាំងមានការកំណត់កម្រៃសេវាបញ្ជូនអតិបរមាដូចៗគ្នាសម្រាប់គ្រប់ប្រទេសបញ្ជូន។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្ពុជាបានខិតខំពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារ ដោយក្នុងនោះបានសម្រេចនូវសមទ្ធិផលជាច្រើន រួមទាំងការកាត់បន្ថយកម្រៃសេវាបញ្ជូនជាបន្តបន្ទាប់ និងគ្រោងកាត់បន្ថយបន្ថែមនៅឆ្នាំ២០២៧។ជាការឆ្លើយតប ឯកឧត្តម សាកាហ្គុឈិ ណោតុ បានលើកឡើងថា តាមរយៈបទពិសោធការងារជាអ្នកផ្តល់ការប្រឹក្សាយោបល់ និងភ្ជាប់ទំនាក់ទំនងរវាងទីភ្នាក់ងារជ្រើសរើសឯកជននៅតាមបណ្តាប្រទេសបញ្ជូនមួយចំនួន និងសមាគមគ្រប់គ្រងជប៉ុន ឯកឧត្តម នឹងខិតខំជួយកម្ពុជាដើម្បីផ្សារភ្ជាប់ទីភ្នាក់ងារជ្រើសរើសឯកជន ជាមួយសមាគមគ្រប់គ្រងជប៉ុនផ្ទាល់ដោយមិនពាក់ព័ន្ធជាមួយឈ្មួញកណ្តាល សំដៅរួមចំណែកកាត់បន្ថយកម្រៃសេវាបញ្ជូន និងផ្តល់ឱកាសការងារនៅប្រទេសជប៉ុនបន្ថែមទៀតដល់ពលករកម្ពុជា។ ឯកឧត្តម បានសន្យាថា នឹងនាំយកនូវសំណូមពរនានា ជាពិសេស កិច្ចការពាក់ព័ន្ធនឹងការគាំពារពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ទៅពិភាក្សាក្នុងក្របខ័ណ្ឌសភាជប៉ុន ដើម្បីបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។សូមបញ្ជាក់ថា នៅក្នុងជំនួបនេះដែរ ឯកឧត្តម សាកាហ្គុឈិ ណោតុ ក៏បានចូលរួមសម្តែងការសោកស្តាយចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលបានសម្លាប់ និងបង្ករបួសដល់ជនស៊ីវិល ក៏ដូចជាការជម្លៀសពលរដ្ឋ ដែលនេះគឺជាការលំបាកនៃប្រទេសទាំងពីរ។ ជប៉ុនចង់ឃើញកម្ពុជា-ថៃ វិលទៅរកតុចរចា បទឈប់បាញ់ និងស្ដារសន្តិភាពឡើងវិញក្នុងពេលឆាប់ៗ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

រដ្ឋបាលខេត្តកំពង់ស្ពឺ បន្តទទួលអំណោយ ដើម្បីទ្រទ្រង់ដល់​សមរភូមិមុខ និង​ជន​ភៀសសឹក​នៅ​តាម​ជំរំភៀសខ្លួន

2025/12/25 02:32:57 pm        114
កំពង់ស្ពឺ៖ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ មន្ទីរសុខាភិបាលខេត្ត វិស័យឯកជន និងសប្បុរសជន បានបន្តផ្តល់អំណោយជាថវិកាអង្ករ ទឹក​សុទ្ធ និងភេសជ្ជៈ ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីចូលរួមទ្រទ្រង់ដល់សមរភូមិមុខ ដែល​ជា​កម្លាំង​ចលករ​មួយដ៏​សំខាន់ សម្រាប់ការប្រឆាំងតតាំងនឹងការឈ្លានពានទឹកដីកម្ពុជា របស់យោធាសៀម និង​សម្រាលដល់ការរស់នៅរបស់ជនភៀសសឹក កំពុងស្នាក់នៅតាមទីសុវត្ថិភាព ។ក្នុង​ពេលផ្ដល់អំណោយស្បៀងអាហារផ្សេងៗ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម យឹម សុខុម មានប្រសាសន៍ថា នៅខណៈពេលដែលប្រទេសជាតិ កំពុងត្រូវបានឈ្លានពានពីកងទ័ពថៃ មក​លើ​អធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា គឺកម្លាំងសាមគ្គីជាតិខ្មែរ បានរួមសហការ​គ្នា​នាំ​យក​នូវ​ថវិកា អង្ករ ទឹកសុទ្ធ និងភេសជ្ជៈ យកមកជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បី​បន្ត​យក​ទៅ​ចែ​ក​ជូនពលរដ្ឋនៅក្នុងជំរំភៀសសឹក និងវីរកងទ័ពនៅតំបន់ជួរមុខ។ឯកឧត្តម​ប្រធានក្រុមប្រឹក្សាខេត្ត បានប្ដេជ្ញាបន្តចូលរួមគាំទ្រ និងឧបត្តម្ភដល់​សកម្មភា​ព​ការ​ងារ​មនុស្ស​ធម៌​របស់រដ្ឋបាលខេត្ត ជាពិសេស ក្នុងខណៈពេល​មាន​សង្គ្រាម​ឈ្លាន​ពាន​របស់​យោធា​សៀម មកលើដែនអធិបតេយ្យកម្ពុជា ក្នុងនាមអ្នកសមរភូមិក្រោយ មិនអាចកាន់​អាវុធ​តតាំង​ជា​មួយ​សត្រូវ​ឈ្លានពាន ប៉ុន្តែអាចធ្វើជាភស្តុភា ដើម្បីជួយទ្រទ្រង់ទៅដល់ជីវភាព និងការហូបចុក​ប្រចាំ​របស់​វីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក។ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានសម្តែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរសុខាភិបាលខេត្ត និងវិស័យឯកជន រួម​ទាំង​សប្បុរស​ជន​នានា ដែលបានផ្តល់ជំនួយជាថវិកា អង្ករ ទឹកសុទ្ធ នំ និងភេសជ្ជៈ មករដ្ឋបាលខេត្ត ។ឯកឧត្តម​បន្ថែមថា ទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ គឺបានបង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និង​ការ​ចូល​រួមចំណែកយកចិត្តទុកដាក់ខ្ពស់ របស់អ្នកសមរភូមិក្រោយ លើការងារសប្បុរសធម៌ និង​កិច្ច​ការ​សង្គម ដើម្បីចែកជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន ។នៅ​ក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ស្ពឺ បានបន្តលើកទឹកចិត្តទៅដល់បណ្តាស្ថាប័ន មន្ទីរ អង្គការ ក្រុមហ៊ុន និងសប្បុរសជននានា សូមបន្តជួយឧបត្ថម្ភគាំទ្របន្ថែម ដើម្បីជួយ​បង្ក​លក្ខណៈ​ដល់​ការ​ស្នាក់នៅ ហូបចុក និងប្រើប្រាស់សម្រាប់វីរកងទ័ព និងជនភៀសសឹកនៅតាមសមរភូមិ និង​ជំរំ​ភៀសសឹក។សូមបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តកំពង់ស្ពឺទទួលបាន ពីក្រុមប្រឹក្សាខេត្តមាន អង្ករ​២​តោន​ មី២០កេះ មន្ទីរសុខាភិបាលខេត្តថវិកា ១០លានរៀល ក្រុមហ៊ុនឯកជន អង្ករ១៥តោន នំ​អ៊ុយ​៩០០ ចំនួន១០០កេះ ត្រីខ ៤០កេះ មី ១០០កេះ និងទឹកសុទ្ធ១០០កេះ៕ អត្ថបទ បាន សុខរិទ្ធិ 

បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលយោធាថៃបន្តការបាញ់ប្រហារ ដើម្បី​ឈ្លាន​ពានមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងយោធភូមិភាគទី៤ និងទី៥ គិត​មក​ដល់​ថ្ងៃ​ទី​២៥​ធ្នូ មានរយៈពេល១៩ថ្ងៃហើយ

2025/12/25 02:11:27 pm        202
បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីយោធាថៃបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតមកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១៩ ហើយ។១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:១៥នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១២:០០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ១៧:១៥នាទី យោធាថៃបានចាប់ផ្តើមប្រើប្រាស់រថក្រោះ និងកម្លាំងថ្មើរជើងចូលភូមិសាស្ត្រវាលឥន្ទ្រី, ចំការចេក, ៥មករា និងសំបុកឃ្មុំ។- ម៉ោង ២៣:០០នាទី យោធាថៃបានប្រើប្រាស់រថក្រោះបាញ់ប្រមាណ ២០គ្រាប់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥- ចាប់ពីម៉ោង ៦:១៥នាទី ដល់ម៉ោង ៧:០០នាទី យោធាថៃបានចាប់ផ្ដើមប្រើប្រាស់កាំភ្លើងធំយ៉ាងសន្ធាប់និងបានបាញ់កាំភ្លើងបំពាក់លើរថក្រោះបាញ់បុកបន្ថែម ព្រមទាំងប្រើប្រាស់ដ្រូនអត្តឃាតនៅភូមិសាស្ត្រប្រាសាទព្រះវិហារ។- ចាប់ពីម៉ោង ៧:៤០នាទី ដល់ម៉ោង ១០:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ - ចាប់ពីម៉ោង ៩:២៤នាទី ដល់ម៉ោង ១០:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់។ - ម៉ោង ៩:៥០ យោធាថៃបានប្រើប្រាស់យន្តហោះស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្ត្រប្រាសាទតាមាន់។ - ម៉ោង ១១:០០នាទី យោធាថៃបានបង្កើនការបាញ់យ៉ាងសន្ធប់បន្ថែមលើភូមិសាស្ត្រប្រាសាទតាមាន់។- ម៉ោង ១២:០០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងប្រភេទ ១៥៥ម.ម និងប្រភេទកាំជ្រួចហ្វូង DTI-2 ពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ ២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥ រហូតដល់ម៉ោង ១២:០០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥- ម៉ោង ១៧:១៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ។- ចាប់ពីម៉ោង ១៧:៤០នាទីល្ងាច ថ្ងៃទី២៤ ដល់ម៉ោង ៦:១៣នាទី ថ្ងៃទី២៥ យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។- ចាប់ពីម៉ោង ១៩:០០នាទី ដល់ម៉ោង ២០:៣៥នាទី យោធាថៃបានបាញ់ផ្លោងគ្រាប់ភ្លើងបំភ្លឺចំនួន ៤គ្រាប់លើភូមិសាស្ត្របឹងត្រកួន។- ម៉ោង ១៩:១៥នាទី យោធាថៃបានបាញ់ផ្លោងចូលខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។- ម៉ោង ១៩:១៧នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុនៅភូមិសាស្ត្រស្រុកសំឡូត។ - ចាប់ពីម៉ោង ២០:២២នាទី រហូតដល់ម៉ោង ២១:២៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់លើភូមិសាស្ត្រអូរភ្លុកដំរី។- ចាប់ពីម៉ោង ២២:១០នាទីយប់ ថ្ងៃទី២៤ ដល់ម៉ោង ៥:៣៥នាទីព្រឹក ថ្ងៃទី២៥ យោធាថៃបានបន្តបាញ់ផ្លោងចំនួន ១៥គ្រាប់ចូលភូមិសាស្ត្របឹងត្រកួន ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល និងអមនុស្សធម៌ ព្រោះយោធាថៃយកទីតាំងស៊ីវិលធ្វើជាគោលដៅបាញ់ប្រហារ។ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥- នៅវេលាម៉ោង ៥:៣៥នាទីទៀបភ្លឺភ្លាម យោធាថៃបានចាប់ផ្តើមបន្តការវាយប្រហារ ដោយធ្វើសកម្មភាពបាញ់ផ្លោងចូលភូមិសាស្រ្តឃុំស្វាយចេក និងភូមិសាស្ត្របឹងត្រកួន ទៅតាមផែនការនៃការឈ្លានពានបូរណភាពទឹករបស់កម្ពុជា។- ម៉ោង ៦:១៣នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។- ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ៨:៣០នាទី យោធាថៃបានបាញ់ផ្លោងចំនួនប្រមាណ ៦០គ្រាប់ចូលភូមិសាស្រ្តភូមិព្រៃចាន់ និងបានផ្លោងចំនួន ១៥គ្រាប់ចូលភូមិសាស្ត្រគោកព្រិច និងភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។- ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១០:៥០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម ចំនួន ៣៣គ្រាប់ ចូលភូមិសាស្ត្រភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ - ចាប់ពីម៉ោង ៩:៥៨នាទី ដល់ម៉ោង ១១:០០នាទី យោធាថៃបានបាញ់ផ្លោងសរុប ២៨គ្រាប់ចូលភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង។- ម៉ោង ១០:២៥នាទី យោធាថៃបានបាញ់ផ្លោងចូលខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។- ម៉ោង ១១:៤០នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។ ស្ថានការណ៍ជួរមុខនៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួនយោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM
អ្នកចរចាជាន់ខ្ពស់៖ គ្មានកិច្ចព្រមព្រៀងជាមួយអាមេរិកនោះទេ រហូតដល់សិទ្ធិពលរដ្ឋអ៊ីរ៉ង់ត្រូវបានធានា
06/01/2026 07:06 PM