ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក យាងសួរសុខទុក្ខផ្ដល់អំណោយដល់គ្រួសារកងទ័ព និងអ្នកភៀសសឹកនៅខេត្តពោធិ៍សាត់

2025/12/24 08:18:16 pm        422
(ពោធិ៍សាត់)៖ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តច័ន្ទបុរីវង្ស (សំរោងខាងជើង) យាងនិមន្តសួរសុខទុក្ខ និងផ្ដល់ សម្ភារ និងថវិកា ដែលទទួលបានពីសប្បុរសជន ពិធីនេះក៏មានកានិមន្តនិងអញ្ជើញចូលរួមពីសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល អនុប្រធានថេរសភានៃព្រះពុទ្ធសាសនានៅកម្ពុជា និងព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំ និងជាព្រះចៅអធិការវត្តចន្ទប្បជោត្តនារាម(តាសុត) អមដោយព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ រួមជាមួយ លោកជំទាវ  អុីវ ស្រុី ទីប្រឹក្សាក្រសួងមហាផ្ទៃ លោកស្រី ហេង ចាន់ណា និងអ្នកឧកញ៉ា ឡេង ហ៊ួឧកញ៉ា កែវ មុំ ព្រមទាំងលោកចៅសង្កាត់សំរោង និងសប្បុរជនជាច្រើនរូបទៀតផងដែរ។ជូនក្រុមគ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ជាង ៥០០នាក់ កំពុងស្នាក់នៅទីសុវត្ថិភាព ក្នុងខេត្តពោធិ៍សាត់ ក្នុងនោះគ្រួសារកងទ័ពចំនួន ១៤៤គ្រួសារ ។ក្នុងឱកាសចុះសួរសុខទុក្ខ និងផ្ដល់អំណោយ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក មានសង្ឃដីការថា ពុទ្ធបរិសាទជាពលរដ្ឋភៀសសឹក ត្រូវខិតខំថែទាំសុខភាពឱ្យបានល្អ តាមការអនុវត្តនូវវិធានការអនាម័យស្អាត ៣យ៉ាង ដើម្បីបង្ការ ទប់ស្កាត់ និងការពារការឆ្លង នៃជំងឺរាតត្បាតនានា ទាំងក្នុងរយៈពេលនៃការស្នាក់នៅ និងធ្វើដំណើរ ព្រោះថា បើមានការធ្វេសប្រហែស អាចនាំឱ្យប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពរបស់បងប្អូនផងដែរ ។សម្ដេចព្រះពោធិវ័ង្ស មានសង្ឃដីកាបន្តថា ប្រជាពលរដ្ឋទាំងអស់សូមមានស្មារតីរឹងមាំ និងជឿទុកចិត្តទៅលើជំហរយ៉ាងមុតមាំ និងស្វាហាប់ របស់ថ្នាក់ដឹកនាំកំពូលកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចទាំងទ្វេមានប្រាជ្ញាឈ្លាសវៃ ក្នុងការការពារបូរណភាពទឹកដី ក៏ដូចជាកសាងប្រទេសជាតិ ធ្វើឱ្យព្រះពុទ្ធសាសនាបានរស់ឡើងវិញ ក្រោយផ្តួលរំលំរបបខ្មែរក្រហម ។ ដូចនេះហើយ ទើបប្រជាពលរដ្ឋខ្មែរ គោរពស្រលាញ់ និងដឹងគុណរាជរដ្ឋាភិបាល ។ជាមួយនេះ សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក ជួយបីបាច់ថែរក្សាកម្ពុជា និងធ្វើឲ្យប្រទេសកម្ពុជា និងប្រជាពលរដ្ឋមានសុខសន្តិភាពឡើងវិញ ។ឯកឧត្តម ហេង សុភាណា អភិបាលរង តំណាង ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ តំណាងឲ្យប្រជាពលរដ្ឋទាំងអស់ បានគោរពសម្ដែងនូវក្តីរំភើប និងសូមគោរពថ្លែងអំណរអរគុណ ដល់សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក និងសប្បុរសជននានា ដែលតែងតែមានទឹកព្រះទ័យ និងមានចិត្តអាណិតអាសូ ហើយបានគិតគូសួរសុខទុក្ខ ចំពោះបងប្អូនជាគ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋដែលកំពុងស្នាក់នៅជំរំភៀសសឹក ។អំណោយជូនដល់ក្រុមគ្រួសារកងទ័ពទាំង ១៤៤គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានសម្ភារមួយចំនួន រួមមាន អង្ករ២៥គីឡូ មី១កេស ទឹកក្រូច១កេស ត្រីខ១ឡូ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ មុង១ ក្រម៉ា១ ភួយ១ សារ៉ុង១ នំស្រួយលីលី១កញ្ចប់ និងថវិកា ១០មុឺនរៀល ។ ក្នុងឱកាសនោះ សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក ក៏បានយាង និងអញ្ជើញសួរសុខទុក្ខវីរកងទ័ព កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព ព្រមទាំងបានជូនសម្ភារ និងថវិកាដល់វីកងទ័ពផងដែរ ។គួរបញ្ជាក់ថា អំណោយមនុស្សធម៌នេះ គឺមានការចូលរួមពី សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក, ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំ និងជាព្រះចៅអធិការវត្តចន្ទប្បជោត្តនារាម (តាសុត), ព្រះធម្មវិសុទ្ធិវង្ស អ៊ូ សុខអេង ព្រះធម្មធរអនុគណខណ្ឌព្រែកព្នៅ លោកជំទាវអ្នកឧកញ៉ា ជឹង សុភាព (តាន់ភូ), លោកឧកញ៉ា ជឹង ធានសេង និងលោកជំទាវ លោកជំទាវ  ខៀវ ស៊ីណា ជាចាន់តូ, លោកជំទាវ  អុីវ ស្រ៊ី ទីប្រឹក្សាក្រសួងមហាផ្ទៃ, លោកស្រី ហេង ចាន់ណា, អ្នកឧកញ៉ា ឡេង ហ៊ួ, ឧកញ៉ា កែវ មុំ,ឯកឧត្តម  ហ៊ត សីហា និងឯកឧត្តម ផន សុភ័ក្រ្ត និងលោកជំទាវឧកញ៉ា, លោកស្រី ហង្ស សារិន និងស្វាមី, លោកស្រី ឈុន ធារិន និងស្វាមី, លោកស្រី សឿន ម៉ារី និងស្វាមី, លោក យិន អ៊ីម ចៅសង្កាត់សំរោង, លោកស្រី លី អៀងហេង និងគ្រួសារ និងលោក ហម សារ៉ាក់ និងភរិយា និងសប្បុរសជនជាច្រើនរូបទៀត ៕

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

2025/12/24 08:13:17 pm        136
១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:១៥នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥- ចាប់ពីម៉ោង ១៧:០០នាទី រហូតដល់ម៉ោង ១២នាទីរំលងអាធ្រាត្រ យោធាថៃនៅបន្តបាញ់ផ្លោងកាំភ្លើងធំ និងដ្រូនបាញ់ផ្សែងពុលជាច្រើនចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, គោល៨, ភ្នំត្រង៉ោល។- ចាប់ពីម៉ោង ១៧:០០នាទី រហូតដល់ម៉ោង ១៩:០០នាទីល្ងាច យោធាថៃបានបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ និងរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់ និងជប់គគីរ។- ចាប់ពីម៉ោង ១៨:០០នាទី យោធាថៃបានបន្តបាញ់កាំភ្លើងធំគ្រប់ប្រភេទចូលក្នុងភូមិសាស្រ្តគោល៨, ភ្នំត្រងោល, តាស៊ឹម, ប្រាសាទព្រះវិហារ និងតាថាវ រហូតដល់ម៉ោង ៩:១៥នាទីយប់។ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ១២:០០នាទីរំលងអាធ្រាត្រ យោធាថៃបានបន្តបាញ់ផ្លោងពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។- ម៉ោង ៥:០៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើង ១២,៧ អាវុធបំពាក់លើរថក្រោះ និងរថពាសដែកវាយប្រហារមកលើទីតាំងអាគារពាណិជ្ជកម្មឯកជនរបស់ប្រជាជនស៊ីវិលមួយកន្លែងនៅភូមិសាស្ត្រអូរស្មាច់។- ម៉ោង ៧:០០នាទី យោធាថៃបន្តបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។- ចាប់ពីម៉ោង ៧:១៥នាទី រហូតដល់ម៉ោង ៨:០០នាទី យោធាថៃបានវាយសន្ធប់យ៉ាងខ្លាំង ដោយបានប្រើប្រាស់កាំភ្លើងធំ និងដ្រូនអត្តឃាតនៅភូមិសាស្ត្រចាន់ក្រហម និងប្រាសាទព្រះវិហារ។- ចាប់ពីម៉ោង ៩:០០នាទី ដល់ម៉ោង ១០:០០នាទី យោធាថៃបានបន្តបាញ់កាំភ្លើងធំ, កាំភ្លើងត្បាល់, បាញ់ផ្សែងពុល និងដ្រូនទម្លាក់គ្រាប់អត្តឃាតចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, តាថាវ, ភ្នំខ្មោច, គោល៨, ភ្នំត្រង៉ោល និងបន្តបាញ់កាំភ្លើងធំ និងកាំភ្លើងត្បាល់ចូលភូមិសាស្ត្រប្រាសាទតាមាន់។- ម៉ោង ១១:០០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង ទម្លាក់ចំនួន ៤គ្រាប់ចូលភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប និងបានប្រើប្រាស់កាំភ្លើង១៥៥ម.ម, កាំជ្រួចហ្វូង DTI-1G ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, តាថាវ, ភ្នំខ្មោច, គោល៨, ភ្នំត្រង៉ោល ព្រមទាំងបានប្រើប្រាស់កាំភ្លើងត្បាល់បាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទតាមាន់។- ម៉ោង ១២:០០នាទី យោធាថៃបានប្រើប្រាស់រថក្រោះ និងកម្លាំងថ្មើរជើងធ្វើសកម្មភាពវាយប្រហារក្នុងភូមិសាស្ត្រវាលឥន្ទ្រី និងប្រាសាទព្រះវិហារ។- ម៉ោង ១៣:៤៣នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់,បាញ់ផ្លោងកាំភ្លើងធំពីចម្ងាយ និងប្រើប្រាស់រថយន្តដាក់កាំភ្លើងចល័តបាញ់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។- ម៉ោង ១៤:០០នាទី យោធាថៃនៅតែបន្តបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម និងកាំភ្លើងចល័តលើរថយន្ត DK ១០៦ និងបានប្រើប្រាស់កាំជ្រួចហ្វូងDTI-1G បាញ់សន្ធាប់ចូលមកក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ- ម៉ោង ១៥:០០នាទី ដល់ម៉ោង ១៧:១៥នាទី យោធាថៃបានបន្តព្យាយាមសម្រុកវាយប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ,រថយន្តចល័ត, រថក្រោះ និងកម្លាំងថ្មើរជើងចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, ប្រាសាទតាមាន់, វាលឥន្ទ្រី, ចំការចេក, ៥មករា និងសំបុកឃ្មុំ។២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥- គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ រហូតដល់ម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី២៤ យោធាថៃបានបន្តបាញ់ផ្លោងប្រមាណជាង ១៥០គ្រាប់ ចូលភូមិសាស្ត្របឹងត្រកួន។- គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ រហូតដល់ម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី២៤ យោធាថៃបានបន្តបាញ់ផ្លោងប្រមាណជាង ១២០គ្រាប់ ចូលភូមិសាស្ត្រភូមិព្រៃចាន់។- គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ រហូតដល់ម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី២៤ យោធាថៃបានបន្តបាញ់ផ្លោងប្រមាណជាង ៨០គ្រាប់ ចូលភូមិសាស្ត្រភូមិជោគជ័យ។- គិតចាប់ពីម៉ោង ១៩:៣០នាទី រហូតដល់ម៉ោង ២១:៣០នាទី យោធាថៃបានបាញ់ផ្លោងគ្រាប់ភ្លើងបំភ្លឺចំនួន ៤គ្រាប់នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។- ម៉ោង ២០:០២នាទី យោធាថៃបានបាញ់គ្រាប់ភ្លើងបំភ្លឺនៅភូមិសាស្ត្រឃុំថ្មដា។- ម៉ោង ២១:៣០នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៧គ្រាប់ ចូលភូមិសាស្ត្រស្រុកភ្នំព្រឹក។ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥- ម៉ោង ៧:០០នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថពាសដែកបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។- ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃនៅបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។- ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១៧:០០នាទី យោធាថៃនៅបន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។- ម៉ោង ៧:១២នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។- ម៉ោង ៩:១២នាទី និងម៉ោង ៩:៤០នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៣គ្រាប់ចូលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដែលបណ្តាលឱ្យប្រជាពលរដ្ឋរងរបួសចំនួន ២នាក់។- ម៉ោង ៩:៤៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ។- ម៉ោង ១០:០០នាទី និងម៉ោង ១៤:០២នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T-50TH ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង។- ម៉ោង ១០:២៨នាទី ដល់ម៉ោង ១៦:៣៨នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២៦គ្រាប់ចូលភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង។- ចាប់ពីម៉ោង ១២:១៥នាទី ដល់ម៉ោង ១២:២៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង T-50TH ទម្លាក់គ្រាប់បែកចង្កោម នៅភូមិសាស្ត្រឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។- ម៉ោង ១៧:០០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្ត្រស្រុកបាណន់។កងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។

កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហការ ក្នុងវិស័យសកម្មភាពកម្ចាត់មីន ទាំងនៅកម្ពុជា និងក្នងសកលលោក

2025/12/24 07:53:59 pm        156
នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ នៅទីបញ្ជាការដ្ឋាន មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC បានទទួលជួបពិភាក្សាការងារជាមួយ លោក KONAGAYA Hideaki ប្រធានផ្នែកអាស៊ានទី១ នាយកដ្ឋានកិច្ចការអាស៊ីខាងលិច និងអាស៊ីខាងកើត នៃក្រសួងការបរទេសជប៉ុន។ ក្នុងការពិភាក្សានេះគឺផ្តោតជាសំខាន់លើលទ្ធផលសម្រេចបាន និងផែនការទៅមុខសម្រាប់ពង្រឹងកិច្ចសហការរវាងកម្ពុជា និងជប៉ុន ក្នុងវិស័យសកម្មភាពកម្ចាត់មីនទាំងនៅកម្ពុជា និងក្នងសកលលោក។ ទន្ទឹងនឹងនេះ ភាគីទាំង២ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ អំពី សង្គ្រាមកម្ពុជា-ថៃ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បង្កស្លាប់ របួស និងបាត់បង់លំនៅដ្ឋានចំពោះប្រជាពលរដ្ឋ (ជនស៊ីវិល) សិស្សសាលា និងសកម្មភាពសេដ្ឋកិច្ចសង្គមនានាជាដើម។ល។ ភាគីជប៉ុនបានចូលរួមរំលែកនូវការសោកស្តាយ និងមរណទុក្ខចំពោះគ្រួសារសព និងប្រជាពលរដ្ឋរងផលប៉ះពាល់ពីសង្គ្រាមនេះ ព្រមទាំងអំពាវនាវឱ្យ កម្ពុជា-ថៃ បញ្ឈប់សង្គ្រាម និងស្វែងរកដំណោះស្រាយដោយសន្តិវិធី។

ក្រសួងកសិកម្ម ថ្កោលទោសដាច់អហង្ការ សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពកម្ពុជា

2025/12/24 07:39:32 pm        147
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ សង្គ្រាមឈ្លានពានវាយប្រហាររបស់ថៃមកលើអធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់ជាច្រើនក្នុងខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកោះកុង ដែលបណ្ដាលឱ្យប្រជាពលរដ្ឋ ជាជនស៊ីវិលស្លូតត្រង់ស្លាប់ និងរបួសមួយចំនួន ហើយមួយចំនួនធំត្រូវភៀសសឹកចេញពីផ្ទះសម្បែងមិនអាចរស់នៅនិង ប្រកបរបរចិញ្ចឹមជីវិតបាន។ ការឈ្លានពានរបស់ថៃនេះថែមទាំងបំផ្លិចបំផ្លាញប្រាសាទបុរាណ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងទ្រព្យសម្បត្តិរបស់ប្រជាជនស្លូតត្រង់កម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់។សង្គ្រាមឈ្លានពានរបស់ថៃនេះ គឺជាឧក្រិដ្ឋកម្មនិងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យនិងបូរណភាព ទឹកដីរបស់កម្ពុជា និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក៏ដូចជារំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើបទឈប់បាញ់ និង សេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាព ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចុះហត្ថលេខាកាលពី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ថ្មីៗកន្លងទៅនេះ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ព័ត៌មានពិស្ដារ៖ ញត្តិថ្កោលទោស របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

រដ្ឋមន្រ្តីសុខាភិបាល «សុខាភិបាល គឺនៅជាមួយវីរកងទ័ព ជនភៀសសឹក និងប្រជាពលរដ្ឋទាំងអស់ គ្រប់ទីកន្លែង និងគ្រប់ស្ថានភាព ដោយមិនទុកនរណាម្នាក់ចោល មិនទទួលបានការថែទាំសុខភាពនោះឡើយ»

2025/12/24 07:06:43 pm        157
ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ជាមួយក្រុមគ្រូពេទ្យពហុជំនាញ ឯកទេស ដើម្បីពិនិត្យពីវឌ្ឍនភាព និងតាមដានស្ថានភាពជំងឺឱ្យកាន់តែឆាប់បានជាសះស្បើយ និងឆាប់បានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។ ក្នុងឱកាសប្រជុំពិភាក្សានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវការអរគុណ និងកោតសរសើរនូវការខិតខំ ការលះបង់កម្លាំងកាយចិត្ត ក្នុងការពិនិត្យព្យាបាលវីរកងទ័ពរបស់យើង នៅគ្រប់កាលៈទេសៈដោយមិនមានការរាថយ ទាំងនៅសមរភូមិមុខនៅតាមព្រំដែន ហើយអ្នកជួរក្រោយបញ្ជូនកម្លាំងជួយសហការគាំទ្រ ដល់ក្រុមគ្រូពេទ្យជួរមុខ។ នេះជាវីរៈភាពដ៏អង់អាចរបស់ក្រុមគ្រូពេទ្យរបស់យើង ដែលតែងតែនៅជាមួយវីរកងទ័ព និងប្រជាពលរដ្ឋគ្រប់សភាពការណ៍ ដោយឈរលើគោលការណ៍ មិនទុកនរណាម្នាក់ ត្រូវបានទុកចោល ដោយមិនបានទទួលសេវាថែទាំសុខភាពនោះទេ។ក្នុងឱកាសចុះពិនិត្យ ឯកឧត្តមសាស្រ្តាចារ្យ បានពាំនាំនូវពាក្យផ្តាំផ្ញើ សួរសុខទុក្ខដោយក្តីបារម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សូមជូនពរដល់បងប្អូនវីរកងទាំងអស់ សូមឆាប់ជាសះស្បើយ មានសុខភាពប្រសើរឡើង ដើម្បីឆាប់បានវិលត្រឡប់ជួបជុំគ្រួសារ និងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារជាតិមាតុភូមិ៕អត្ថបទ រដ្ឋា

គណបក្ស នយោបាយ២ ចេញថ្កោលទោស ការវាយប្រហារមិនរើសគោលដៅរបស់ថៃ មកលើកម្ពុជា

2025/12/24 07:02:35 pm        146
គណបក្ស នយោបាយចំនួន ២ គឺ គណបក្សធម្មាធិបតេយ្យ និង គណបក្សមហាសាមគ្គីជាតិខ្មែរ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានចាប់ផ្ដើមជាថ្មីក្នុងការ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការបន្តវាយប្រហារយ៉ាង ព្រៃផ្សៃរបស់ប្រទេសថៃ ធ្វើសង្គ្រាមឈ្លានពានយ៉ាងច្បាស់ មកលើដែនអធិបតេយ្យកម្ពុជា ដោយប្រើប្រាស់ សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ យន្តហោះចម្បាំង F-16 និង T-5oTH នាវាចម្បាំង ការប្រើប្រាស់ផ្សែងពុល និង គ្រាប់បែកចង្កោម មកលើទីតាំងភូមិសាស្ត្រ ដែលមានប្រជាជនស៊ីវិលរស់នៅក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង ឧត្តរមានជ័យ សៀមរាប ព្រះវិហារ និងខេត្តកោះកុង។ការឈ្លានពាននេះ បណ្តាលឲ្យប្រជាជនស៊ីវិលបានស្លាប់ចំនួន ២១នាក់ និងរងរបួសចំនួន ៨៣នាក់ ជនភៀសសឹកកើនដល់ ៦០៧ ៩៨០នាក់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន ត្រូវបានបំផ្លាញ រួមមាន ផ្ទះប្រជាពលរដ្ឋ អគារឯកជន អគាររដ្ឋ អគារស្នាក់នៅ/សណ្ឋាគារ ស្ថានីយ៍ប្រេង ឃ្លាំង ទិញដំឡូង ឃ្លាំងទំនិញ បង្គោលអង់តែនទូរស័ព្ទ សាលារៀន មណ្ឌលសុខភាព វត្តអារាម ប្រាសាទបុរាណ សាលា ឆទាន ផ្សារ ស្ពាន ផ្លូវ រថយន្ត និងម៉ូតូ។ល។ទង្វើដ៏ឃោរឃៅ និងអមនុស្សធម៌នេះ មិនត្រឹមតែជាការឈ្លានពានរំលោភលើអធិបតេយ្យភាព និង បូរណភាពដែនដីរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្សជាមូលដ្ឋាន របស់ប្រជាជនកម្ពុជា ជាពិសេស សិទ្ធិរស់រានមានជីវិត និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ជនស៊ីវិល ព្រមទាំងសិទ្ធិ លើទ្រព្យសម្បត្តិ ដែលត្រូវបានការពារយ៉ាងគត់មត់ដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ លើសពីនេះ ទង្វើបាញ់ ប្រហារលើជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល គឺជាការរំលោភបំពានយ៉ាងច្បាស់លើច្បាប់មនុស្សធម៌អន្តរជាតិ ជា ពិសេស គោលការណ៍ជាមូលដ្ឋាននៃអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងពិធីសាបន្ថែមពាក់ព័ន្ធ ដែល ហាមឃាត់ដាច់ខាតចំពោះការវាយប្រហារលើជនស៊ីវិល និងទាមទារឲ្យការពារប្រជាជននៅគ្រប់កាលៈទេសៈ។ព័ត៌មានពិស្ដារ៖ សេចក្ដីប្រកាស ថ្កោលទោសរបស់គណបក្សទាំង២

ក្រសួងការងារ ថ្កោលទោសដាច់អហង្ការ សង្គ្រាមឈ្លានពានរបស់ថៃ មកលើអធិបតេយ្យភាពកម្ពុជា

2025/12/24 06:59:09 pm        135
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះ បានប្រកាស ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃ ដែលបានឈ្លានពានមកលើ អធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស បានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិលស្លូតត្រង់នៅតាម បណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ការឈ្លានពានរបស់ថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោលនិងមិនរើសគោលដៅយ៉ាងសាហាវ ព្រៃផ្សៃ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាមួយចំនួនរងរបួស ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ សិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។ ភាគីថៃម្តងហើយម្តងទៀតបានរំលោភបំពានលើ បទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។ព័ត៌មានពិស្ដារ៖ ញត្តិថ្កោលទោសរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

UN គាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើការសិក្សាប៉ាន់ប្រមាណពហុវិស័យអំពីតម្រូវការបន្ទាន់របស់ពលរដ្ឋភៀសសឹក

2025/12/24 06:26:13 pm        759
ថ្ងៃនេះអង្គការសហប្រជាជាតិនៅកម្ពុជា ព្រមទាំងវេទិការឆ្លើយតបមនុស្សធម៌ (HRF) បានចូលរួមជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ដើម្បីធ្វើការប៉ាន់ប្រមាណរួមគ្នាអំពីតម្រូវការបន្ទាន់របស់ពលរដ្ឋភៀសសឹក។ ក្រុមការងាចម្រុះនឹងធ្វើការដោយផ្ទាល់ជាមួយពលរដ្ឋភៀសសឹក (IDPs) និងអាជ្ញាធរមូលដ្ឋានដើម្បីស្វែងយល់បន្ថែមអំពីតម្រូវការចាំបាច់ និងបន្ទាន់ ទាំងផ្នែកជម្រកស្នាក់នៅ អនាម័យ ទឹកស្អាត សុខភាព ស្បៀងអាហារ ការអប់រំ និងការគាំពារ។ លទ្ធផលនៃការប៉ានប្រមាណរួមគ្នានេះនឹងជួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធក្នុងការកំណត់អាទិភាព ដើម្បីផ្តល់ជំនួយ ពង្រឹងការសម្របសម្រួល និងធានាដល់ការផ្តល់ជំនួយទាន់ពេលវេលា និងសមស្របតាមស្តង់ដារជំនួយមនុស្សធម៌។ ការសិក្សាប៉ាន់ប្រមាណនេះជាផ្នែកមួយនៃការឆ្លើយតបរួមរបស់អង្គការសហប្រជាជាតិ ដើម្បីជួយដល់ប្រជាជននៅកម្ពុជា។ ចាប់តាំងពីខែមិថុនាមក ពលរដ្ឋភៀសសឹកប្រមាណជាង ១០០ ០០០នាក់ក្នុងខេត្តចំនួន៧ បានទទួលការគាំទ្រពីវេទិការឆ្លើយតបមនុស្សធម៌ (HRF) និងអង្គការសហប្រជាជាតិ ផ្នែកអនាម័យ ទឹកស្អាត សុខភាព ការអប់រំ ស្បៀងអាហារ និងជំរកស្នាក់នៅ។ បន្ថែមលើនេះអង្គការសហប្រជាជាតិបានធ្វើការជាមួយរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ពលករដែលត្រលប់មកពីប្រទេសថៃ ដើម្បីទទួលបានការងារនិងសេវាសង្គមចាំបាច់ ដូចជាសេវាគាំពារសង្គម។ អង្គការសហប្រជាជាតិក៏កំពុងជួយធ្វើការវិភាគទៅលើផលប៉ះពាល់ផ្នែកសង្គមសេដ្ឋកិច្ចទៅលើពលរដ្ឋភៀសសឹក និងពលករត្រលប់ពីប្រទេសថៃដើម្បីគាំទ្រដល់ការរៀបចំផែនការស្តារឡើងវិញសម្រាប់រយៈខ្លី និងមធ្យម។

មកទល់រសៀលនេះ យោធាថៃ បន្តប្រើប្រាស់សព្វាវុធធន់ធ្ងន់ និងយន្តហោះចម្បាំងឈ្លានពានកម្ពុជា និងបំផ្លាញទីលំនៅជនស៊ីវិល

2025/12/24 06:13:51 pm        242
ភ្នំពេញ ៖គិតមកដល់រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបន្តធ្វើសកម្មភាពបាញ់ប្រហារចូលឈ្លានពានដែនអធិបតេយ្យភាពកម្ពុជាយ៉ាងកំរោល មិនរើសទីតាំងដោយប្រើប្រាស់យន្តហោះចម្បាំង អាវុធធន់ធ្ងន់គ្រប់ប្រភេទ, ទង្វើនេះបញ្ជាក់យ៉ាងច្បាស់អំពីបទល្មើសនៃការឈ្លានពានរបស់ថៃមកលើកម្ពុជា ជាឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក៏ដូចជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។​លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅរសៀលនេះថា មកទល់រសៀលនេះស្ថានការណ៍នៅយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ យោធាថៃបន្តធ្វើសកម្មភាពបាញ់ប្រហារមកដោយប្រើប្រាស់សព្វាវុធធន់ធ្ងន់គ្រប់ប្រភេទ និងយន្តហោះចម្បាំងបាញ់ចូលក្នុងភូមិសាស្រ្ដខេត្តឧត្តរមានជ័យ សៀមរាប ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង.ក្នុងនោះ នាវេលាម៉ោង ៩:៤០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥យោធាថៃ បានបាញ់ផ្លោង គ្រាប់ចូលតំបន់ស៊ីវិលកម្ពុជា ក្នុងភូមិកូនត្រី (ក្បែរផ្លូវជាតិលេខ៥) ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យពលរដ្ឋ ចំនួន២នាក់ រងរបួសធ្ងន់ ក្នុងនោះមានម្នាក់ជាកុមារ៕ម៉ោង ១០:០០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ (T-50) ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង។- ម៉ោង ១១:០០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង ទម្លាក់ចំនួន ៤គ្រាប់ចូលភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប។- ម៉ោង ១០:២៨នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២៦គ្រាប់ចូលភូមិសាស្ត្រឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងនោះក៏មានគ្រាប់បានផ្លោងចូលវត្តចាន់ដែងផងដែរ។- ចាប់ពីម៉ោង ១២:១៥នាទី ដល់ម៉ោង ១២:២៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង T-50TH ទម្លាក់គ្រាប់បែកចង្កោម នៅភូមិសាស្ត្រឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។- ម៉ោង ១៤:០២នាទី យោធាថៃបានប្រើប្រាស់យន្តហោះ T-50TH ទម្លាក់ចំនួន ១គ្រាប់ចូលភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់។កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួល ខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយ ដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាសង្ឃឹមផងដែរថា ភាគីថៃនឹង គោរពនូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដូចកម្ពុជាដែរ៕

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតបន្តចុះសួរសុខទុក្ខវីរៈយុទ្ធជនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ

2025/12/24 05:36:53 pm        281
ក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ចំពោះពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់ជាតិមាតុភូមិ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានបន្តអញ្ជើញចុះសួរសុខទុក្ខវីរៈយុទ្ធជន ការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួស និងពុលផ្សែងក្នុងសមរភូមិ កំពុងព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ។ នេះជាការចុះសួរសុខទុក្ខនៅតាមមន្ទីរពេទ្យជាលើកទី៣ របស់អ្នកម្តាយមនុស្សធម៌ ដើម្បីលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់ វីរៈយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទីចំពោះសុខទុក្ខរបស់ វីរៈយុទ្ធជន និងក្រុមគ្រួសារ ក៏ដូចជាប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុតដែលកំពុងជួបប្រទះនូវទុក្ខលំបាក។ ក្នុងឱកាសចុះសួរសុខទុក្ខនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានអារម្មណ៍ក្ដុកក្ដួល រំជួលចិត្តឥតឧបមា មានក្តីអាណិតអាសូរជាពន់ពេកដល់ វីរៈយុទ្ធជនដែលបានពលី និងលះបង់កម្លាំងកាយចិត្ដ បំពេញការងារដោយបេះដូង និងឆន្ទៈខ្ពស់បំផុត ក្នុងការការពារបូរណភាពទឹកដី លះបង់ឈាមស្រស់ សាច់ស្រស់ បូជាជូនជាតិមាតុភូមិ ដោយក្តីមោទនភាពជាទីបំផុត។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែង ចំពោះភរិយានិងក្រុមគ្រួសាររបស់វីរៈយុទ្ធជន ដែលពិតជាមានការលះបង់ខ្ពស់បំផុត ឱ្យស្វាមីទៅសមរភូមិមុខ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ក្នុងឱកាសនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ព្រះទ័យអាណិតអាសូរ ក្តីមេត្តាករុណាពីសំណាក់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាពិសេសការគោរពស្ញប់ស្ញែងចំពោះទឹកចិត្ត ដ៏អង់អាចក្លាហាន ហ៊ានពលីកម្មគ្រប់បែបយ៉ាង ដើម្បីបូរណភាពទឹកដីជាទីស្នេហានៃយើង និងសូមជូនពរដល់វីរៈយុទ្ធជនគ្រប់រូប សូមឆាប់បានជាសះស្បើយឡើងវិញ។ បន្ទាប់ពីបានជួបសំណេះសំណាលដោយផ្ទាល់នៅតាមបន្ទប់និងគ្រែនីមួយៗ វីរៈយុទ្ធជន និងក្រុមគ្រួសារ មានក្តីរំភើបស្រក់ទឹកភ្នែកដែលទទួលបានការថ្នាក់ថ្នមដោយភាពកក់ក្ដៅ ដែលនេះជាការផ្ដល់កម្លាំងចិត្ដមួយដ៏ធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់វីរៈយុទ្ធជនទាំងអស់។ ក្នុងឱកាសដ៏រំភើបឥតឧបមានេះដែរ វីរៈយុទ្ធជន និងគ្រួសារ បានលើកដៃប្រណព្វថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច តែងតែគិតគូរពីសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាជនគ្រប់រូប ពោលគឺទីណាដែលមានទុក្ខលំបាក ទីនោះគឺមានបេះដូង និងទឹកចិត្ដសង្គ្រោះរបស់អ្នកម្ដាយមនុស្សធម៌។ វីរៈយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ សូមប្រសិទ្ធពរជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជា ជារៀងដរាប។សូមបញ្ជាក់ថា វីរៈយុទ្ធជនដែលរងរបួស និងពុលផ្សែងក្នុងសមរភូមិ ទទួលបាននូវការឧបត្ថម្ភពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកា៤០លានរៀល ជូនមន្ទីរពេទ្យសម្រាប់ដោះស្រាយអាហារ ដល់វីរៈយុទ្ធជន ក្នុងអំឡុងពេលសម្រាកព្យាបាលនេះផងដែរ។ លើសពីនេះទៅទៀត តាមសំណូមពររបស់មន្ទីរពេទ្យខេត្តកំពង់ធំ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភ ម៉ាស៊ីនថតឆ្អឹងពេលវះកាត់ (C-Arm) ១គ្រឿង និងម៉ាស៊ីនថតកាំរស្មីអិក្សចល័ត (X-Ray) ១គ្រឿង ជូនមន្ទីរពេទ្យ ដែលមានតម្រូវការចាំបាច់សម្រាប់សេវាកម្មសុខាភិបាលក្នុងមន្ទីរពេទ្យ។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភទឹកបរិសុទ្ធ វី-អាកទីវ ចំនួន ២០០កេស និងភេសជ្ជៈ វី-កូឡា ចំនួន ២០០កេស ជូនដល់រដ្ឋបាលខេត្តកំពង់ធំ សម្រាប់ប្រើប្រាស់តាមការចាំបាច់ផងដែរ៕អត្ថបទ៖ សំ ងីម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM