ក្រសួងសេដ្ឋកិច្ចដាក់ឱ្យប្រើប្រាស់ជាកាតព្វកិច្ច​ ប្រព័ន្ធវិក្កយបតអឡិចត្រូនិកកម្ពុជាជំហានទី៤
ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់

ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អង្ករចំនួន ១០០តោន, ទឹកបរិសុទ្ធ ១.០០០កេស និងភេសជ្ជៈផ្អែម ១.០០០កេស ជូនសាខាកាកបាទក្រហមខេត្តគោលដៅចំនួន៥ ដើម្បីចែកជូនជនភៀសសឹក

2025/12/23 11:46:11 am        377
នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អង្ករចំនួន ១០០តោន, ទឹកបរិសុទ្ធ ១.០០០កេស និងភេសជ្ជៈផ្អែម ១.០០០កេស ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តគោលដៅចំនួន៥ ដើម្បីចែកជូនប្រជាជនភៀសសឹកនៅតាមជំរំសុវត្ថិភាពក្នុងខេត្តនីមួយៗ។ខេត្តគោលដៅទាំង៥រួមមាន៖ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ដែលខេត្តនីមួយៗទទួលបាន អង្ករ ២០តោន, ទឹកសុទ្ធ ២០០កេស និងភេសជ្ជៈផ្អែម ២០០កេស។កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានឧបត្ថម្ភស្បៀង សម្ភារ និងថវិកា ដោយសទ្ធាជ្រះថ្លាដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយដល់ប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែន៕

ក្រសួងការពារជាតិ៖ ម៉ោង១០:៣៩នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២គ្រាប់​ចូល​ភូមិ​សាស្ត្រ​កូន​ដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

2025/12/23 10:55:59 am        259
ក្រសួងការពារជាតិកម្ពុជា ជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី​ករណី​យោធា​ថៃ​នៅ​តែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជន​ស៊ីវិលកម្ពុជា​នៅ​យោធ​ភូមិ​ភាគ​ទី​៥ ​ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។ក្រសួងការពារជាតិបញ្ជាក់ថា នៅវេលាម៉ោង ១០និង៣៩នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២​គ្រាប់​ចូល​ភូមិសាស្ត្រកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការ​រំលោភ​បំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារ​បូរណភាព​ទឹក​ដី​របស់​កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជា​ដាច់​ខា​ត​ទោះ​ក្នុង​តម្លៃណាក៏ដោយ។ ព័ត៌មានលម្អិតក្រសួងនឹងរាយការណ៍ជូននៅពេលក្រោយ៕

ប្រធានក្រុមការងារចុះជួយឃុំទួលសាលា ប្រាប់គ្រួសារកងទ័ពនៅជួរមុខជឿជាក់​លើថ្នាក់ដឹកនាំ​ក្នុងការ​ការពារទឹកដី

2025/12/23 10:49:31 am        179
កំពង់ស្ពឺ៖ ឧត្តមអគានុរក្សថ្នាក់លេខ២ លោក ទិន សុវណ្ណនី ប្រធានក្រុម​ការងារចុះ​ជួយ​ឃុំ​ទួល​សាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តដល់គ្រួសារវីរកងទ័ពសមរភូមិមុខ និង​បង​ប្អូន​ជន​ភៀសសឹក ឱ្យបន្តភាពអត់ធ្មត់ ហើយជឿជាក់លើថ្នាក់ដឹកនាំមានសម្ដេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារ​បូ​រ​ណភា​ព​ទឹកដី ទប់ទល់នឹងអំពើ ឈ្លានពានដែនអធិបតេយ្យរបស់សៀម ដែលកំពុង​មាន​ភាព​តាន​តឹង ​និងក្តៅគគុកនោះ ។ការលើកទឹកចិត្តនេះ ធ្វើឡើងគ្រាដែលដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំទួលសាលា ជួបសំណេះសំណាល ប្រគល់សំលៀកបំពាក់ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ដល់គ្រួសារកងទ័ពសមរភូមិមុខ និងជនភៀសសឹក ចំនួន៦០គ្រួសារ ស្ថិតនៅក្នុងឃុំទួលសាលា នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ម្សិលមិញ ។ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ទិន សុវណ្ណនី បានបង្ហាញនូវការឈឺចាប់ និងសោកស្តាយ ដែលបានឃើញពលរដ្ឋត្រូវភៀសខ្លួន ចាកចេញពីផ្ទះសម្បែង បោះបង់ទីលំនៅ និងការងារបង្កបង្កើនផល ដោយសារតែការរំលោភបំពាន និងការឈ្លានពានពីប្រទេសសៀម ដែលស្ថានភាពនេះ បានធ្វើឱ្យជួបការលំបាកទាំងផ្នែកជីវភាព និងស្មារតី ប៉ុន្តែយ៉ាងណា សូមទឹកចិត្តឱ្យពលរដ្ឋទាំងអស់ ត្រូវបន្តខិតខំសាមគ្គីគ្នា ដូចចង្កឹះមួយបាច់ទើបសត្រូវមិនអាចកាច់បំបាក់បាន ។ប្រធានក្រុមការងារចុះជួយឃុំទួលសាលា បានបញ្ជាក់ថា ក្នុងកាលៈទេសៈនេះ ពលរដ្ឋភៀសសឹកពិតជាមានការលំបាកខ្លាំង ប៉ុន្តែអ្វីដែលរឹតតែសង្វេគ និងគួរឱ្យអាណិតអាសូរបំផុតនោះ គឺវីរកងទ័ពដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិ និងបានពលីជីវិតក្នុងការការពារបូរណភាពទឹកដី ពីការឈ្លានពាននៃទាហានសៀម ដោយពលរដ្ឋខ្មែរទាំងអស់ត្រូវខិតខំតស៊ូក្នុងគ្រាលំបាកនេះ ដើម្បីជាកម្លាំងចិត្តដល់វីរកងទ័ពទាំងអស់ ខណៈអ្នកនៅ ជួរក្រោយ ថ្វីត្បិតមិនអាចកាន់អាវុធតតាំង ជាមួយទាហានឈ្លានពាន តែអាចលះបង់កម្លាំងកាយចិត្តមិនខ្លាចនឿយហត់ដើម្បីគាំទ្រវីរភាពដ៏អង់អាចរបស់វីរកងទ័ព និងប្រជាជនយើងដូចគ្នា ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះខេត្តកំពង់ស្ពឺ ក៏ដូចជាឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ជារឿយៗ ក៏បានក្រើនរំឭកដល់ក្រុមការងារទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងគិតគូដល់ការរស់នៅរបស់គ្រួសារវីរកងទ័ព និងជនភៀសសឹក ដែលបានបង្ខំចិត្តចាកចេញពីលំនៅដ្ឋាន ទៅរកទីសុវត្ថិភាព ដើម្បីគេចចេញពីការវាយប្រហាររបស់កងទ័ពសៀម ។ ក្នុងដំណាក់កាលនេះ ក្រុមការងារក៏ដូចជាអាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងខេត្ត ត្រូវធានាដល់ការរស់នៅ និងហូបចុកប្រចាំថ្ងៃ ដោយមិនមានការរើសអើង រហូតដល់សង្គ្រាមឈ្លានពានត្រូវបានបញ្ចប់ ។ ទន្ទឹមនោះចំពោះកុមារដែលបានភៀសសឹកអាជ្ញាធរ និងក្រុមការងារ ត្រូវផ្តល់លក្ខណៈងាយស្រួលដល់ពួកគេបានចូលរៀន នៅសាលាបណ្តោះអាសន្នផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ 

កម្ពុជា អំពាវនាវដល់សហគមន៍អន្តរជាតិថ្កោលទោសថៃ ខណៈ១៧ថ្ងៃហើយ នៅតែបន្តឈ្លានពានកម្ពុជា

2025/12/23 10:40:25 am        368
កម្ពុជាបន្តអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ទង្វើដ៏គឃ្លើនរបស់ថៃបានបើការបាញ់ប្រហារជាថ្មី ឈ្លានពានលើដែនអធិបតេយ្យភាពកម្ពុជា និងបាញ់ប្រហារមិនរើសគោលដៅសម្លាប់ជនស៊ីវិល និងកុមារកម្ពុជាជាច្រើននាក់ មលទល់ថ្ងៃទី២៣ ខែធ្នូនេះ គឺមានរយៈពេល១៧ថ្ងៃហើយ។លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអំពាវនាវជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកនេះថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើ «គោលដៅ យោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ» ប៉ុន្តែមានតែភាគីថៃទេដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជន ស៊ីវិលស្លូតត្រង់កម្ពុជាបានបាត់បង់ជីវិត និងរងរបួសជាច្រើននាក់។លោកជំទាវអ្នកនាំពាក្យបញ្ជាក់ថា ការប្រើប្រាស់សព្វាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្ពស់គ្រប់ប្រភេទរបស់ប្រទេសថៃរួមទាំងការប្រើប្រាស់យន្តហោះចម្បាំង F-16, រថយន្តបាញ់រ៉ុកែត DTI-2, ដ្រូនទម្លាក់គ្រាប់បែក, គ្រាប់បែកចង្កោម, ផ្សែងពុល និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភ យ៉ាងច្បាស់ក្រឡែត និងមិនអាចប្រកែកបាន ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់ បែបនេះបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត មិនត្រឹម តែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ អន្តរជាតិផងដែរ។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា គូសបញ្ជាក់ថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា។ យើងក៏បញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើង ដូចដែលមានចែងនៅ ក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹក ដី និងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយ។ សូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់ និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែល កំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់៕

ក្រសួងការពារជាតិ បង្ហាញពីបច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខណៈ​យោធា​ថៃ​នៅ​តែបន្តវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជា ដែលមកដល់ពេលនេះមានរយៈពេល ១៧ថ្ងៃហើយ

2025/12/23 10:32:55 am        289
បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីយោធាថៃបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតមកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១៧ ហើយ។ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ស្ថានភាពនៃអំពើគំរាមកំហែង និងការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា៖១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១២:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥ - ចាប់ពីម៉ោង ១២:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ៥:៣៩នាទីទៀបភ្លឺ យោធាថៃបានបាញ់កាំភ្លើងធំ រថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់។ - ចាប់ពីម៉ោង ៤:០០នាទីទៀបភ្លឺ យោធាថៃបានបាញ់កាំភ្លើងធំពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ និងតាថាវ រហូតមកដល់ពេលនេះនៅបន្តបាញ់នៅឡើយ។ - ម៉ោង ៥:៣០នាទី យោធាថៃបានបាញ់កាំភ្លើងធំ រថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់។មកដល់ម៉ោងនេះនៅតាមទីតាំងមួយចំនួន យោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:២៥នាទីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០១នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ១៧:២៥នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលទីតាំងរបស់ប្រជាជនស៊ីវិលកម្ពុជាក្នុងភូមិ សាស្រ្តសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។- ម៉ោង ២០:៥៩នាទី យោធាថៃបានបាញ់គ្រាប់ភ្លើងបំភ្លឺចំនួន ២គ្រាប់នៅភូមិសាស្ត្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ផ្លូវលេខ៥៨) ខេត្តបន្ទាយមានជ័យ។ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥- ចាប់ពីវេលាម៉ោង ១:១៦នាទីរំលងអាធ្រាត្រ រហូតដល់វេលាម៉ោង ១:៤០នាទី យោធាថៃបានបាញ់ផ្លោងចំនួន ១៣គ្រាប់ចូលក្នុងភូមិសាស្ត្រឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។- ម៉ោង ៧:០១នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។- ម៉ោង ៧:៣៥នាទី យោធាថៃបានបាញ់កាំភ្លើងយន្តនៅភូមិសាស្ត្រអូរភ្លុកដំរី។- ម៉ោង ៨:០១នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។- ម៉ោង ៨:០១នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២គ្រាប់ ចូលទីតាំងស៊ីវិលដែលមានប្រជាជនរស់នៅក្នុងភូមិសាស្ត្រប៉ោយប៉ែត ដោយ ១គ្រាប់ធ្លាក់នៅសង្កាត់អូរឬស្សី និង ១គ្រាប់ទៀតធ្លាក់នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។មកដល់ម៉ោងនេះនៅតាមទីតាំងមួយចំនួន យោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។សូមធ្វើការបញ្ជាក់ជូនសាជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើ “គោលដៅ យោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ” ប៉ុន្តែមានតែ ភាគីថៃទេ ដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជន ស៊ីវិលស្លូតត្រង់កម្ពុជាបានបាត់បង់ជីវិតចំនួន ២១នាក់ (ទារក ១នាក់) និងរងរបួសចំនួន ៨៣នាក់ គិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៦ល្ងាច ។ ការប្រើប្រាស់សព្វាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្ពស់គ្រប់ប្រភេទរបស់ប្រទេសថៃរួមទាំងការប្រើប្រាស់យន្តហោះចម្បាំងF-16, រថយន្តបាញ់រ៉ុកែត DTI-2, ដ្រូនទម្លាក់គ្រាប់បែក, គ្រាប់បែកចង្កោម, ផ្សែងពុល និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភ យ៉ាងច្បាស់ក្រឡែត និងមិនអាចប្រកែកបាន ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់ បែបនេះបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត មិនត្រឹម តែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ អន្តរជាតិផងដែរ។ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់។ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួល ខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយ ដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាសង្ឃឹមផងដែរថា ភាគីថៃនឹង គោរពនូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដូចកម្ពុជាដែរ។សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា។ យើងក៏បញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើង ដូចដែលមានចែងនៅ ក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹក ដី និងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយ។សូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់ និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែល កំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់។ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជារួប រួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាន និងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។សម្រាប់ព័ត៌មានបន្ថែមស្តីពីស្ថានការណ៍ជួរមុខ ក្រសួងការពារជាតិនឹងមានចេញផ្សាយក្នុងប្រព័ន្ធផ្សព្វ ផ្សាយផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា៕

ជប៉ុនប្រកាសសហការជាមួយភាគីពាក់ព័ន្ធ ជំរុញការកាត់បន្ថយភាពតានតឹងកម្ពុជា-ថៃ ហើយប្រឆាំងនឹងសកម្មភាពណាមួយដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងឡើង

2025/12/23 09:43:59 am        978
លោក KITAMURA Toshihiro អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បាន ប្រកាសជំហររបស់ប្រទេសជប៉ុន បន្តសហការជាមួយភាគីពាក់ព័ន្ធ ជាពិសេសសហរដ្ឋអាមេរិក ដើម្បីជំរុញការកាត់បន្ថយភាពតានតឹងរវាង កម្ពុជា-ថៃ ហើយប្រឆាំងនឹងសកម្មភាពណាមួយដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងឡើង។យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន ពាក់ព័ន្ធនឹងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពព្រំដែនរវាងប្រទេសកម្ពុជា-ថៃ កាលពីថ្ងៃទី២២ ខែធ្នូ ម្សិលមិញថា បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនសូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពនៃការប៉ះទង្គិចយោធារវាងប្រទេសកម្ពុជា និងថៃបានកើនឡើងម្តងទៀត ចាប់តាំងពីខែធ្នូមក ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសក្នុងនោះរួមមានជនស៊ីវិល ជនភៀសសឹក ជាច្រើន រួមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសទាំងពីរ។អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា ក្នុងស្ថានភាពនេះ កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានត្រូវបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២២ ខែធ្នូ ហើយសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានត្រូវបានចេញផ្សាយដោយជំរុញឱ្យប្រទេសទាំងពីរចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់អំពើអរិភាព និងវិលត្រឡប់ទៅរកការសន្ទនាវិញ។ប្រទេសជប៉ុនសូមសម្តែងការគោរពយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន និងស្វាគមន៍ចំពោះជំហានវិជ្ជមាន ឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង។ ជប៉ុនក៏សម្តែងការគោរពយ៉ាងជ្រាលជ្រៅសារជាថ្មីម្តងទៀតចំពោះសហរដ្ឋអាម៉េរិក ដែលបានខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសន្តិភាព ក្នុងនោះមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមនៅទីក្រុងគូឡាឡាំពួរ។ អ្នកនាំពាក្យក្រសួងការបរទេស បញ្ជាក់ថារដ្ឋាភិបាលជប៉ុនតែងតែអំពាវនាវប្រទេសកម្ពុជា និងថៃនៅកម្រិតផ្សេងៗឱ្យមានការអត់ធ្មត់ជាអតិបរមា និងដំណោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា ហើយប្រឆាំងនឹងសកម្មភាពណាមួយដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងឡើង។ ជប៉ុនមានបំណងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការកាត់បន្ថយភាពតានតឹង ដោយសហការជាមួយប្រទេសពាក់ព័ន្ធនានា រួមទាំងសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសអាស៊ាន៕

ជនស៊ីវិលកម្ពុជាកើនឡើង២១នាក់បានស្លាប់ និងរងរបួស៨៣នាក់ ដោយសារទាហានឈ្លានថៃ បន្តបាញ់ប្រហារយ៉ាងកំរោល

2025/12/23 09:38:52 am        389
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា រហូត មកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ មានប្រជាជនស៊ីវិលកម្ពុជាចំនួន២១នាក់ហើយ ដែលបានបាត់បង់ ជីវិត និង៨៣នាក់រងរបួស ខណៈជាង៥០ម៉ឺននាក់បានកំពុងរត់ភៀសសឹកដោយសារទាហានឈ្លានពាន ថៃបន្តបាញ់ប្រហារយ៉ាងកំរោល ព្រៃផ្សៃ និងអមនុស្សធម៌បំផុត និងដោយមិនរើសគោលដៅនោះ។ តាមរយៈសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីបច្ចុប្បន្នភាពទាហានរបស់ឈ្លានពានថៃនោះ លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថា រហូតមកដល់ពេលនេះទាហានឈ្លានពានថៃ បានបន្ត បើកការបាញ់ប្រហារមកលើកន្លែងរស់នៅរបស់ជនស៊ីវិលកម្ពុជាជាច្រើនកន្លែងទៀតនៅខេត្តបាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ ខណៈខេត្តឧត្តរមានជ័យ និងព្រះវិហារក៏បានកំពុងបាញ់ផ្លោងយ៉ាងកំរោលចូល ផងដែរ ដោយរហូតមកដល់ពេលនេះមិនទាន់ឈប់នៅឡើយនោះទេ។ ក្នុងសន្និសីទសារព័ត៌មាននោះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានលើកឡើងផងដែរថា រហូតមកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥នេះ គឺមានរយៈពេល១៧ថ្ងៃហើយ ដែលទាហានឈ្លានពានថៃបានរំលោភកិច្ចព្រមព្រៀងទាំងឡាយជាមួយកម្ពុជា ដោយបន្តបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ យន្តហោះចម្បាំង ដ្រូន និងផ្សែងពុលជាដើម ដោយបានធ្វើឲ្យប៉ះពាល់ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស៊ីវិលរាប់រយខ្នង សាលារៀន មន្ទីរពេទ្យ វត្តអារាម ស្ពាន ផ្លូវថ្នល់ជាច្រើនកន្លែង រួមទាំងប្រាសាទបូរាណខ្មែរដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិជាដើម។ ជាងនេះទៅទៀតបានបណ្តាលឲ្យជនស៊ីវិលកម្ពុជាស្លាប់ និងរងរបួសជាច្រើនជាបន្តបន្ទាប់នោះ៕អត្ថបទ បាន ចក់ 

យោធាថៃបាញ់ផ្លោងចំនួន ២គ្រាប់ ក្នុងភូមិសាស្ត្រប៉ោយប៉ែត ១គ្រាប់ធ្លាក់នៅសង្កាត់អូរឬស្សី និង ១គ្រាប់ទៀត ធ្លាក់នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត

2025/12/23 08:39:07 am        329
ក្រសួងការពារជាតិកម្ពុជា៖ វេលាម៉ោង ៨:០១នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២គ្រាប់ ក្នុងភូមិសាស្ត្រប៉ោយប៉ែត ១គ្រាប់ធ្លាក់នៅសង្កាត់អូរឬស្សី និង ១គ្រាប់ទៀត ធ្លាក់នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ក្រសួងការពារជាតិកម្ពុជា ចាត់ទុកសកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ យ៉ាងណាក៏ដោយកងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ៕

គិតមកត្រឹមថ្ងៃនេះ អំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត,សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ចំនួន៣៦,២០០កញ្ចប់ ត្រូវបានចែកដល់ប្រជាពលរតាមជំរំភៀសសឹក

2025/12/22 09:56:31 pm        129
គិតមកត្រឹមថ្ងៃទី២២ ខែធ្នូឆ្នាំ២០២៥ អំណោយជារបស់របរប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន៣៦,២០០កញ្ចប់ ត្រូវបានចែកដល់ប្រជាពលរដ្ឋចំនួន ៣៦,២០០ គ្រួសារ តាមជំរុំភៀសសឹក និងកំពុងរៀបចំចែកជាបន្តបន្ទាប់ទៀត ក្នុងគោលដៅ ៤២,០០០ គ្រួសារ។ បងប្អូនប្រជាពលរដ្ឋ ដែលបានភៀសសឹកមកពីតាមបណ្តាខេត្តជាប់ព្រំដែន ខ្មែរ-សៀម ត្រូវបានទទួលការយកចិត្តទុកដាក់បំផុតពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងដោយមានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីអំណោយជាកញ្ចប់ ក៏មានអំណោយជាគ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ ផ្ដល់ឱ្យតាមរយៈអាជ្ញាធរទុកបន្តចែកជាបន្តបន្ទាប់ទៀត ក្នុងនោះរួមមាន កញ្ចប់អំណោយរបស់សម្ដេចតេជោ,ទឹកសុីអុីវ,ត្រីខ,មី,តង់,ធុងទឹក,ទឹកសៀង,ទឹកម្ទេស,ត្រីងៀត,អំបុក,កាពិឆា,ពងមាន់ស្ងារ,,សាច់ក្រក,ឆៃប៉ូវ,ខោទឹកនោមកូនក្មេង,ម្សៅទឹកដោះគោ,ដបទឹកដោះគោកូនក្មេង,ទឹកដោះគោជូរ,ស្ករគ្រាប់។សម្រាប់អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹក១គ្រួសាររួមមាន៖១-ថ្នាំដុសធ្មេញ២-ច្រាសដុសធ្មេញ៣-សាប៊ូដុំ៤-ប្រេងខ្យល់៥-ប្រេងកូឡា៦-អង្រឹង ៧-អាវភ្លៀង៨-ពិល៩-កន្សែងធំ១០-ក្រមា ១១-ធូបមូស ១២-ថ្នាំពេទ្យ (៤មុខ)១៣-ទឹកដោះគោ (២កំប៉ុង)១៤-នំលីលី ១៥-កន្ទេល ១៦-ម៉ុង១៧-ភួយ ១៨-សារ៉ុង១៩-សំឡីអនាម័យ២០-សាប៊ូម្សៅ២១-ខោអាវឈុត២២-អង្ករ២៣-ទឹកសុីវអុីវ២៤-មី២៥-ត្រីខ២៦-តង់២៧-ធុងទឹក៕

ក្រសួងពាណិជ្ជកម្ម បង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក

2025/12/22 08:13:46 pm        117
នាព្រឹកថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាជាតិគយ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី «និយាមនីតិវិធីប្រតិបត្តិសម្រាប់អនុវត្តវិធានការបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក» ក្រោមអធិបតីភាពរបស់ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ វេទិកាស្តីពី «និយាមនីតិវិធីប្រតិបត្តិសម្រាប់អនុវត្តវិធានការបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក» ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ក្រោមគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមរយៈការពង្រឹងនីតិវិធីចុះបញ្ជីគម្រោងវិនិយោគ ការពិនិត្យនិងសម្រេចលើបញ្ជីមេ ការផ្ទៀងផ្ទាត់អនុលោមភាពវិធានដើមកំណើតទំនិញ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ ក៏ដូចជាផ្ដល់ឱកាសសម្រាប់អ្នករៀបចំគោលនយោបាយ និងវិស័យឯកជន ដើម្បីពិភាក្សាអំពីប្រធានបទដែលមានសារៈសំខាន់ សំដៅពង្រឹង និងពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយសហរដ្ឋអាម៉េរិក រួមជាមួយនឹងការដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យឯកជនផងដែរ។គួរបញ្ជាក់ថា វេទិកានេះ មានការអញ្ជើញចូលរួមពី អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា, ឯកឧត្តមអគ្គលេខាធិការ នៃគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តមទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី, លោកប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីពីក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធជាច្រើនផ្សេងទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស៤នាក់ស្លាប់ និងមួយចំនួនរងរបួសបន្ទាប់ពីការវាយប្រហារដ៏ធំរបស់រុស្ស៊ីទូទាំងអ៊ុយក្រែន
06/02/2026 09:06 AM
លោក Trump ថា ការចរចាជាមួយអ៊ីរ៉ង់កំពុងដំណើរការយ៉ាងលឿន ទោះមានការគំរាមកំហែងពង្រីកសង្គ្រាមក៏ដោយ
06/02/2026 08:06 AM
ក្រសួងសេដ្ឋកិច្ចដាក់ឱ្យប្រើប្រាស់ជាកាតព្វកិច្ច​ ប្រព័ន្ធវិក្កយបតអឡិចត្រូនិកកម្ពុជាជំហានទី៤
06/02/2026 08:06 AM
ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM