ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

BREAKING NEWS | ម៉ោង ១៤:០៧នាទី យោធាថៃបានបាញ់ផ្លោងចំនួន ១គ្រាប់ទៀត ចូលភូមិសាស្ត្រភូមិស្ទឹងបត់ ក្រុងប៉ោយប៉ែត

2025/12/23 02:22:47 pm        247
ក្រសួងការពារជាតិបានឱ្យដឹង ពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី​ករណី​យោធា​ថៃ​នៅ​តែ​បន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥។ក្រសួងការពារជាតិ បញ្ជាក់ថា ម៉ោង ១៤:០៧នាទី យោធាថៃបានបន្តបាញ់ផ្លោងចំនួន ១គ្រាប់ ទៀតចូលភូមិសាស្ត្រ ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។ គួរបញ្ជាក់ថា ម៉ោង ១៣:៣៧នាទី រសៀលនេះ យោធាថៃបានបន្តបាញ់ផ្លោងចំនួន ៤គ្រាប់ចូលទីប្រជុំជនដែលមានប្រជាជនរស់នៅច្រើនកុះករ ក្នុងភូមិសាស្ត្រភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ។

ក្រសួងការពារជាតិ៖ ម៉ោង ១៣:៣៧នាទី យោធាថៃទើបបាញ់ផ្លោង ៤គ្រាប់ចូល ភូមិសាស្ត្រភូមិស្ទឹងបត់ ខេត្តបន្ទាយមានជ័យ

2025/12/23 02:14:09 pm        232
ក្រសួងការពារជាតិ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នេះបានឱ្យដឹងពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ៖ - ម៉ោង ១៣:៣៧នាទី យោធាថៃបានបន្តបាញ់ផ្លោងចំនួន ៤គ្រាប់ចូលទីប្រជុំជនដែលមានប្រជាជនរស់នៅច្រើនកុះករ ក្នុងភូមិសាស្ត្រភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ។  សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ ក្រសួងការពារជាតិ បានបញ្ជាក់ថា កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចុះត្រួតពិនិត្យដំណើរការជំរឿនមន្ត្រី បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានសិក្សាសាធារណៈ

2025/12/23 01:51:09 pm        326
នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការជំរឿនមន្ត្រីនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។ ការចុះត្រួតពិនិត្យដំណើរការជំរឿននេះ ធ្វើឡើងនៅទីតាំងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ក្រសួងមុខងារសាធារណៈ ជាសេនាធិការឱ្យរាជរដ្ឋាភិបាលនីតិកាលទី ៧ ទទួលខុសត្រូវលើកំណែទម្រង់រដ្ឋបាលសាធារណៈ។ ចាប់រាប់ពីដំណាក់កាលដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី ៧មកទល់បច្ចុប្បន្ន ក្រសួងមុខងារសាធារណៈ បានបំពេញការងារជាច្រើនជាបន្តបន្ទាប់។ ចាប់ផ្ដើមដំបូងដោយការកែលម្អរប្រព័ន្ធប្រឡងជ្រើសរើសមន្ត្រី ការវិភាគមុខងារ និងហេដ្ឋារចនាសម័្ពន្ធតាមក្រសួងស្ថាប័ន និងការងារបន្ទាប់ជាការធ្វើជំរឿនមន្ត្រីរាជការស៊ីវិល ដែលកំពុងអនុវត្តនាពេលនេះ។ការអនុវត្តការងារជំរឿនចាប់ផ្ដើមដំបូងនៅតាមក្រសួងស្ថាប័ន រួចបន្តការធ្វើជំរឿនគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក៏ដូចជាជំរឿនលើមន្ត្រីបម្រើការនៅតាមអង្គភាពសុខាភិបាលសាធារណៈ។ ជំរឿនគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក៏ដូចជាជំរឿនលើមន្ត្រីបម្រើការនៅតាមអង្គភាពសុខាភិបាលសាធារណៈ ចាប់ផ្ដើមនៅថ្ងៃដំណាលគ្នា ដោយផ្ដើមពីសាលារៀនស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និងអង្គភាពសុខាភិបាលសាធារណៈ ក្នុងមូលដ្ឋានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិចតុមុខ។ជាការតាមដានដំណើរការជំរឿន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យការងារជំរឿននៅទីតាំងវិទ្យាល័យព្រះស៊ីសុវត្ថិដោយផ្ទាល់ផងដែរ។ សម្រាប់ការចាប់ផ្ដើមដំណើរការជំរឿននេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ធ្លាប់បានលើកឡើងថា នេះជាការងារដែលនឹងប្រមូលទិន្នន័យមន្ត្រីជាក់ស្ដែងកាន់តែច្បាស់លាស់ និងមានការឯកភាពគ្នាពីរចនាសម័្ពន្ធ និងមន្ត្រីបម្រើការងារជាក់ស្ដែងនៅតាមអង្គភាព។ នេះជាទិន្នន័យមូលដ្ឋានសំខាន់សម្រាប់ឈានទៅការដោះស្រាយបញ្ហាខ្វះមន្ត្រីតាមរយៈការប្រឡងជ្រើសរើសដើម្បីទៅបំពេញបន្ថែមសម្រាប់វិស័យទាំងពីរឱ្យចំគោលដៅ។ នេះជាចំណែកដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាព និងលើកកម្ពស់សេវាសាធារណៈនៅមូលដ្ឋាន។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២៥នេះ ក្រសួងមុខងារសាធារណៈ ក៏បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ក៏ដូចជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីទៅបំពេញការខ្វះខាតមន្ត្រីផងដែរ។

ក្រុមការងារ និងបងប្អូនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តស្វាយធំ ស្រុកប្រាសាទបាគង បានរៀបចំលើករោងដើម្បីដាំដុះបន្លែសម្រាប់បំពេញតម្រូវការចាំបាច់ជាប្រចាំថ្ងៃ

2025/12/23 01:46:15 pm        287
កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងក្រុមការងារមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលស្រុក-ឃុំ និងបងប្អូនជនភៀសសឹកដែលស្នាក់នៅក្នុងភូមិសាស្រ្តឃុំកណ្តែក ចុះធ្វើសកម្មភាពលើករោង ដើម្បីដាំបន្លែសម្រាប់បំពេញតម្រូវការចាំបាច់ប្រចាំថ្ងៃ។សកម្មភាពនេះ គឺស្របតាមការផ្តួចផ្តើម និងបំផុសចលនារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដោយដាំបន្លែតាមផ្ទះ សាលារៀន វត្តអារ៉ាម និងសហគមន៍ និងអនុវត្តតាមអនុសាសន៍របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តអញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ

2025/12/23 01:43:25 pm        255
នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តអញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ដោយលោកជំទាវបណ្ឌិត ថែមទាំងនាំមកជាមួយនូវអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនវីរកងទ័ពដោយផ្ទាល់ ។ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមឱ្យវីរកងទ័ពឆាប់ជាសះស្បើយ និងមានកម្លាំងមាំមួនឡើងវិញ ។ តាមរយៈសកម្មភាពដ៏វិសេសវិសាលនេះ បានបង្ហាញយ៉ាងច្បាស់អំពីការគិតគូរ យកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាជូនវីរកងទ័ព ក៏ដូចជាការអរគុណវីរកងទ័ពសម្រាប់ភាពអង់អាចក្លាហាន និងការលះបង់ដើម្បីការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន ។

ប្រទេសបារាំងបានសម្រេចប្រសិទ្ធនាមសួនច្បារមួយកន្លែងនៅទីក្រុង Fère-en-Tardenois ថា «សួនច្បារ នរោត្តម សីហនុ»

2025/12/23 01:25:45 pm        431
យោងតាមការបង្ហោះផ្សាយរបស់ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសបារាំងបានសម្រេចប្រសិទ្ធនាមសួនច្បារមួយកន្លែងនៅទីក្រុង Fère-en-Tardenois ថា «សួនច្បារ នរោត្តម សីហនុ» ។ Fère-en-Tardenois ជាទីក្រុងប្រវត្តិសាស្ត្រនៃជំនួបចរចាជាលើកដំបូងរវាងព្រះករុណា ព្រះមហាវីរៈក្សត្រ នរោត្ដម សីហនុ ជាមួយសម្ដេចតេជោ ហ៊ុន សែន នៅឆ្នាំ 1987 ដែលនាំឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ 1991។ការប្រសិទ្ធនាមនេះ គឺជាការរម្លឹកដល់ចំណងមិត្តភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅរវាងប្រទេស កម្ពុជា និងឃុំ Fère-en-Tardenois ដែលជាទីតាំងនិមិត្តរូបនៃជំនួបចរចាជាលើកដំបូងនាឆ្នាំ១៩៨៧ រវាងព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលកាលនោះ ជា នាយករដ្ឋមន្ត្រីកម្ពុជា។ជំនួបជាប្រវត្តិសាស្ត្រនេះ គឺជាចំណុចចាប់ផ្តើមនៃដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួម ជាតិ ដែលនាំឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ កិច្ចព្រមព្រៀង នេះបានបើកនូវសករាជថ្មីនៃស្ថិរភាព និងការកសាងប្រទេសឡើងវិញសម្រាប់ប្រជាពលរដ្ឋខ្មែរ។ពិធីសម្ពោធសួនច្បារនេះជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៦ នៅឃុំ Fère-en-Tardenois ក្រោមអធិបតីភាពរបស់ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភាកម្ពុជា ក្នុងនាមជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះមហាក្សត្រ នាឱកាសនោះ។ស្ថានឯកអគ្គរាជទូតកម្ពុជា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងមានមោទនភាព ក្រៃលែងដែលឃើញការចងចាំចំពោះ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងប្រវត្តិសាស្ត្រសន្តិភាពរបស់ កម្ពុជា ត្រូវបានតម្កល់តម្លៃយ៉ាងខ្ពង់ខ្ពស់នៅលើទឹកដីបារាំង៕

ក្រសួងប្រៃសណីយ៍ណែនាំឱ្យបញ្ឈប់ការផ្សព្វផ្សាយ និងចែករំលែកមាតិកា​លើបណ្តាញ​សង្គម​ដែល​មាន​ប្រភព​ពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់

2025/12/23 01:06:57 pm        314
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែធ្នូនេះ បានចេញសេចក្ដីណែនាំដល់សាធារណៈជនឱ្យបញ្ឈប់ការផ្សព្វផ្សាយ និងចែករំលែកមាតិកាលើបណ្តាញសង្គមដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់ក្រសួងបានបញ្ជាក់ថា ក្នុងស្ថានការណ៍ដែលកំពុងបង្កឡើងដោយប្រទេសថៃមកលើអធិបតេយ្យភាព និងបូរណភាពកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ការចូលទៅបញ្ចេញមតិ (Comment) ចែករំលែក (Share) ឬចុចប្រតិកម្ម (React) នៅលើអត្ថបទ រូបថត រូបភាព វីដេអូ ឬសារទម្រង់ផ្សេងៗ ដែលជាមាតិកាតាមបណ្តាញសង្គមរបស់ប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់ (ព័ត៌មានក្លែងក្លាយ) គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយមាតិការបស់ថៃដោយមិនដឹងខ្លួន។ ក្រសួងប្រៃសណីយ៍ បន្ថែមថា ទង្វើខាងលើនេះ ធ្វើឱ្យព័ត៌មានក្លែងក្លាយ បាននិងកំពុងសាយភាយ ភូតកុហក ញុះញុង និងបំបាក់ស្មារតី ដែលអាចគ្របដណ្តប់លុបលើសច្ចភាពនៅតាម បណ្តាញផ្សព្វផ្សាយផ្លូវការរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងសារព័ត៌មានផ្លូវការរបស់កម្ពុជា។ ទន្ទឹមនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៃ ChatGPT និង Gemini បាននិងកំពុងទាញយកព័ត៌មានទាំងនោះទៅប្រើប្រាស់និងចែករំលែកកាន់តែច្រើន ដែលធ្វើឱ្យពិភពលោកយល់ច្រឡំថា ជាព័ត៌មានពិត ខណៈដែលព័ត៌មានទាំងនោះ កំពុងតែត្រូវបានប្រើប្រាស់ដើម្បីបិទបាំងទង្វើឈ្លានពានយ៉ាងកំរោល របស់ថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍ និងក្រសួងព័ត៌មាន សូមសាធារណជន បញ្ឈប់រាល់ការផ្សព្វផ្សាយបន្តនិងចែករំលែកមាតិកាដែល មានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់ ដោយត្រូវ៖១. រាយការណ៍បញ្ហា (Report) និងប្លុក (Block) ទំព័រហ្វេសប៊ុក (Facebook Page) ឬគណនីហ្វេសប៊ុក (Facebook Account) និងបណ្តាញសង្គមនានា ដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់។២. ចុចប្រតិកម្មកំហឹង (Angry/ ) លើអត្ថបទ មាតិកា និង/ឬព័ត៌មាន ដែលបាននិងកំពុងផ្សព្វផ្សាយយ៉ាងសកម្មលើទំព័រហ្វេសប៊ុក (Facebook Page) ឬគណនីហ្វេសប៊ុក (Facebook Account) ដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់។៣. ចំពោះអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ សូមលើកកម្ពស់ការយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ទន្ទឹមនេះដែរ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន សូមកោតសរសើរនិងលើកទឹកចិត្តដល់អ្នកផលិតមាតិកា និងសាធារណជនដែលស្រឡាញ់យុត្តិធម៌ និងសន្តិភាព សូមបន្តចូលរួមផលិតមាតិកានិងផ្សព្វផ្សាយ និងចែកចាយបន្តសំឡេងនិងសច្ចភាពរបស់កម្ពុជា ទៅកាន់សកលលោកតាមរយៈបណ្តាញសង្គមសំខាន់ៗផងដែរ។ ការចូលរួមចំណែកទាំងនេះ នឹងធ្វើឱ្យព័ត៌មានបំផ្លើស និងគ្មានសច្ចភាពរបស់ថៃបាត់បង់ប្រជាប្រិយភាពនៅលើបណ្តាញសង្គម ក៏ដូចជានៅលើបណ្តាញព័ត៌មានពិភពលោក។ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន សង្ឃឹមថា អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តីណែនាំនេះឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកម្ពស់ការផ្សាយព័ត៌មានពិត ប្រកបដោយគុណភាព ដើម្បីធានា ការផ្សព្វផ្សាយប្រកបដោយភាពទុកចិត្ត និងសុវត្ថិភាព៕

ឯកឧត្តម ហេង សួរ នាំយកអំណោយសប្បុរសធម៌ចែកជូនគ្រួសារភៀសសឹក និង​គ្រួសារ​វីរកងទ័ព​ជួរមុខជិត ៦០០គ្រួសារ នៅខេត្តកំពង់ចាម

2025/12/23 12:52:36 pm        203
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា និងសម្ភារគ្រឿងឧបភោគបរិភោគ ចែកជូនដល់គ្រួសារភៀសសឹកចំនួន ៥០៣ គ្រួសារ និងគ្រួសារវីរកងទ័ពជួរមុខចំនួន ៤៤ គ្រួសារ នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។នាឱកាសនេះ ក្នុងស្មារតីជួយគ្នា្នក្នុងគ្រាមានអាសន្ន ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» ដើម្បីឆ្លើយតបទៅនឹងការលំបាករបស់ប្រជាពលរដ្ឋ និងវីរកងទ័ព ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ។ អំណោយទាំងនេះគឺជាសន្តានចិត្តរួមគ្នាពីសំណាក់ថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ថ្នាក់ដឹកនាំសហជីព និងបងប្អូនកម្មករនិយោជិត ដើម្បីគាំទ្រសមរភូមិមុខ និងបង្ហាញពីកតញ្ញុតាធម៌ចំពោះវីរកងទ័ព ដែលកំពុងការពារទឹកដី។សម្រាប់គ្រួសារភៀសសឹកទទួលបានថវិកាចំនួន ៥០ ០០០ រៀលក្នុង១គ្រួសារ ព្រមទាំងអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីងៀត ទឹកបរិសុទ្ធ ភេសជ្ជៈ សម្ភារប្រើប្រាស់ (ខោ អាវ ប្រេងកូឡា) និងសម្ភារសិក្សាសម្រាប់កុមារ។ សម្រាប់គ្រួសារវីរកងទ័ពទទួលបានថវិកាចំនួន ៤០០ ០០០ រៀលក្នុង១គ្រួសារ ព្រមទាំងសម្ភារឧបភោគបរិភោគជាច្រើនផ្សេងទៀត ដើម្បីជួយសម្រួលដល់ទុក្ខលំបាករបស់ពួកគាត់។ជាមួយគ្នានេះ ក្នុងនាមរដ្ឋបាលខេត្ត និងតំណាងបងប្អូនជនភៀសសឹក ក៏ដូចជាគ្រួសារវីរកងទ័ព ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះទឹកចិត្តសប្បុរសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម សប្បុរសជន និងម្ចាស់ជំនួយទាំងអស់ ដែលបាននាំមកជាអំណោយសម្ភារ សម្រាប់ផ្តល់ជូនដល់ជនភៀសសឹក និងក្រុមគ្រួសារវីរកងទ័ពនាពេលនេះ៕

ក្រសួងការងារបើកវគ្គបណ្តុះបណ្តាលជំនាញដេរបន្ថែមផ្តល់ឱកាសការងារកាន់តែទូលំទូលាយដល់ពលរដ្ឋ

2025/12/23 11:54:24 am        255
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបើកវគ្គបណ្តុះបណ្តាលជំនាញដេរ ៧ថ្ងៃ ដោយឥតគិតថ្លៃទៅដល់ប្រជាពលរដ្ឋដែលមិនទាន់មានជំនាញ ជាពិសេសអតីតពលករត្រឡប់មកពីថៃដែលមានបំណងចង់ចូលបំពេញការងារក្នុងវិស័យកាត់ដេរ តែគ្មានបទពិសោធន៍ការងារ។លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៣ ខែធ្នូនេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្របសម្រួល និងផ្គូផ្គងការងារភ្លាមៗសម្រាប់អតីតពលករត្រឡប់មកពីថៃ ដែលសហការជាមួយរោងចក្រក្នុងវិស័យកាត់ដេរក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលចំនួន ៦ និងទទួលបានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។លោកអ្នកនាំពាក្យដដែលនេះ បានរៀបរាប់បន្តថា ប្រជាពលរដ្ឋ ក៏ដូចជាអតីតពលករត្រឡប់មកពីថៃ ដែលមានបំណងចង់ចូលបំពេញការងារក្នុងវិស័យកាត់ដេរ អាចមកចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញដេរ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដោយនឹងទទួលបានអត្ថប្រយោជន៍ ដូចជា៖ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ រយៈពេល ៧ថ្ងៃ, ទទួលបានការងារភ្លាមៗក្រោយពេលរៀនចប់, មានបន្ទប់ស្នាក់នៅ ទឹកភ្លើង ផ្ដល់ជូនអំឡុងពេលបណ្ដុះបណ្ដាល, ផ្ដល់មធ្យោបាយធ្វើដំណើរក្នុងអំឡុងពេលបណ្ដុះបណ្ដាល, ផ្ដល់ជូនអាហារថ្ងៃត្រង់ និងអាហារសម្រន់, អត្ថប្រយោជន៍ ប.ស.ស. និងអត្ថប្រយោជន៍ជាច្រើនទៀត នៅពេលចូលបម្រើការងារ។លោកបានឱ្យដឹងទៀតថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋខ្មែរនៅថៃដែលបានវិលត្រឡប់ចូលមកស្រុកកំណើតវិញ មានចំនួនជាង ៩០ម៉ឺននាក់។ អ្នកនាំពាក្យក្រសួងការងារបានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ គ្រោងរៀបចំរយៈពេល ៣ខែ ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយត្រូវរៀបចំជា ៦៦វគ្គ ដែលវគ្គនីមួយៗមានសិក្ខាកាម ៣៥នាក់ សម្រាប់ការបណ្ដុះបណ្ដាលរយៈពេល ៧ថ្ងៃជាប់គ្នាក្នុងមួយវគ្គ។សូមជម្រាបជូនទៀតថា ទាក់ទិននិងទៅនឹងលក្ខខណ្ឌ និងការចុះឈ្មោះដើម្បីរៀនជំនាញនេះបាន សិក្ខាកាមទាំងពីរភេទ ត្រូវមានអាយុចាប់ពី ១៨ ដល់ ៤៥ឆ្នាំ និងត្រូវមានអត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន។ ដោយឡែក ចំពោះអតីតពលកររស់នៅក្នុងខេត្តណាក៏ដោយ ក៏អាចចុះឈ្មោះបានដែរ គ្រាន់តែត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលនៅរោងចក្រកាត់ដេរស្ថិតក្នុងខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អង្ករចំនួន ១០០តោន, ទឹកបរិសុទ្ធ ១.០០០កេស និងភេសជ្ជៈផ្អែម ១.០០០កេស ជូនសាខាកាកបាទក្រហមខេត្តគោលដៅចំនួន៥ ដើម្បីចែកជូនជនភៀសសឹក

2025/12/23 11:46:11 am        377
នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អង្ករចំនួន ១០០តោន, ទឹកបរិសុទ្ធ ១.០០០កេស និងភេសជ្ជៈផ្អែម ១.០០០កេស ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តគោលដៅចំនួន៥ ដើម្បីចែកជូនប្រជាជនភៀសសឹកនៅតាមជំរំសុវត្ថិភាពក្នុងខេត្តនីមួយៗ។ខេត្តគោលដៅទាំង៥រួមមាន៖ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ដែលខេត្តនីមួយៗទទួលបាន អង្ករ ២០តោន, ទឹកសុទ្ធ ២០០កេស និងភេសជ្ជៈផ្អែម ២០០កេស។កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានឧបត្ថម្ភស្បៀង សម្ភារ និងថវិកា ដោយសទ្ធាជ្រះថ្លាដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយដល់ប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM