ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា៖កិច្ចប្រជុំរដ្ឋមន្រ្ដីការទេសអាស៊ានជាលក្ខណៈនយោបាយ មិនមែនការកាត់សេចក្ដីទេ

2025/12/23 05:28:34 pm        145
ភ្នំពេញ ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបញ្ជាក់ថាទាំងកិច្ចប្រជុំទាំងលទ្ធផលនៃកិច្ចប្រជុំ កិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ គឺមានលក្ខណៈជានយោបាយ ដោយកិច្ចប្រជុំនេះ មិនមែនជាការកាត់សេចក្ដីដែលមានលក្ខណៈផ្លូវច្បាប់ដែលចាប់បង្ខំឱ្យភាគីម្ខាងៗត្រូវអនុវត្តតាមនោះទេ។ ​តាមរយៈកិច្ចសម្ភាសន៍នៅក្រោយបញ្ចប់កិច្ចប្រជុំ ប្រមុខការទូតកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សកម្ម និងការបន្តចូលរួមចំណែករបស់ប្រទេសម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងប្រទេសចិន ក្នុងការជំរុញដំណោះស្រាយដោយសន្តិវិធីសម្រាប់ចំពោះជម្លោះដែលកំពុងបន្តវិវត្តទៅមុខហើយក៏បានជំរុញឱ្យភាគីទាំងពីរវិលត្រឡប់ទៅរកការអនុវត្តភ្លាមៗពេញលេញ និងប្រកបទៅដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥។ឯកឧត្តមបានបញ្ជាក់ថា កិច្ចប្រជុំបានជំរុញឱ្យភាគីទាំងពីរគោរពគោលការណ៍នៃច្បាប់អន្តរជាតិ សន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាលចំពោះស្ថានការណ៍បច្ចប្បន្ន។ កិច្ចប្រជុំបានបញ្ចប់ដោយការចេញសេចក្តីប្រកាសរបស់ប្រធានអាស៊ាន ស្តីពីលទ្ធផលនៃកិច្ចពិភាក្សា របស់រដ្ឋមន្ត្រីទាំងអស់ ដែលកំណត់នូវបរិយាកាសសម្រាប់បន្តកិច្ចប្រឹងប្រែងបន្ថែមទៀត ដើម្បីធានាបាននូវបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ព្រមទាំងការប្តេជ្ញាចិត្តដោយស្មោះត្រង់ចំពោះ មាគ៌ានៃការកាត់បន្ថយភាពតានតឹង ការកសាងទំនុកចិត្ត និងការស្វែងរកសន្តិភាពចីរកាល។ឯកឧត្តមបានថ្លែងបញ្ជាក់ថា ទាំងកិច្ចប្រជុំទាំ ងលទ្ធផលនៃកិច្ចប្រជុំ គឺមានលក្ខណៈជានយោបាយ ដោយកិច្ចប្រជុំនេះ មិនមែនជាការកាត់សេចក្ដីដែលមានលក្ខណៈផ្លូវច្បាប់ដែលចាប់បង្ខំឱ្យភាគីម្ខាងៗត្រូវអនុវត្តតាមនោះទេ។ ក៏ប៉ុន្ដែការដែលកម្ពុជាបានស្នើដល់រដ្ឋមន្រ្ដីការទេសនានា អំពាវនាវឱ្យមានការឈប់បាញ់គ្នា ហើយកិច្ចប្រជុំបានគាំទ្រនោះ គឺជាសញ្ញាមួយបង្ហាញថា និន្នការរបស់អាស៊ានទាំងមូលគឺស្របនឹងគាំទ្រចំពោះជំហររបស់កម្ពុជា។ សូមបញ្ជាក់ថា ប្រទេសជាសមាជិកអាស៊ានបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃចំនួនអ្នកស្លាប់ និងរបួស ការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រជាជនភៀសសឹកទាំងសងខាងព្រំដែន បណ្តាលមកពី ជម្លោះកាន់តែធ្ងន់ធ្ងរ និងបានអំពាវនាវឱ្យប្រទេសទាំងពីរវិលត្រឡប់ទៅរកការសន្ទនា រួមទាំងតាមរយៈ យន្តការទ្វេភាគី និងការសម្របសម្រួលរបស់ប្រធានអាស៊ាន។ កិច្ចប្រជុំបានសង្កត់ធ្ងន់ថាជនស៊ីវិល ដែលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់គួរតែត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះ សម្បែងវិញដោយសុវត្ថិភាព ហើយទីតាំងសាសនា និងបេតិកភណ្ឌវប្បធម៌ត្រូវតែទទួលបាននូវការ ការពារមិនឱ្យរងការវាយប្រហារដោយអាវុធឡើយ៕

កិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេស​ទេសអាស៊ាន ប្រមុខការទូតកម្ពុជាស្នើរដ្ឋសមាជិក ជំរុញ និងគាំទ្រវិធានការចំនួនបីដើម្បីប្រទេសកម្ពុជា និងថៃអាចឈានទៅឈប់ប្រយុទ្ធគ្នា

2025/12/23 05:27:59 pm        182
ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបាន ស្នើសុំរដ្ឋសមាជិកអាស៊ានឯទៀតធ្វើការជំរុញ និងគាំទ្រវិធានការចំនួនបីដើម្បីប្រទេសកម្ពុជា និងថៃអាចឈានទៅឈប់ប្រយុទ្ធគ្នា។ ​ឯកឧត្តមបានថ្លែងថា នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបានគូសបញ្ជាក់អំពីវឌ្ឍនភាពដែលសម្រេចបានស្របតាមសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ ជាពិសេសពាក់ព័ន្ធនឹងការដកអាវុធធុនធ្ងន់ចេញពីព្រំដែន ការដោះមីនមនុស្សធម៌ និងការងារខ័ណ្ឌសីមាព្រំដែន ក្រោមក្របខ័ណ្ឌគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរនាពេលកន្លងទៅ។ នៅក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្នើសុំរដ្ឋសមាជិកអាស៊ានឯទៀតធ្វើការជំរុញនិងគាំទ្រវិធានការចំនួនបីរួមមាន៖ ទី១ ការបញ្ឈប់ជាបន្ទាន់នូវអរិភាពទាំងអស់ដោយភាគីទាំងពីរ ចាប់ផ្តើមពីម៉ោង ២២:០០ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងការគោរព និងអនុវត្តពេញលេញចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលសម្រេចបានក្រោមក្របខ័ណ្ឌនេះ។ទី២ ការកែសម្រួលកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរទៅកាន់ទី វាន់ទីតាំងដើម ដូចមុនពេលផ្ទុះ ឡើងនៃអរិភាព និងការវិលត្រឡប់ទៅកាន់ផ្ទះសម្បែង បន្តជីវភាពដូចមុនពេលផ្ទុះជម្លោះ របស់ប្រជាជនជនស៊ីវិលរស់នៅតំបន់ព្រំដែនដែលរងផលប៉ះពាល់ ប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការរារាំង។ទី៣ ការដោះស្រាយជម្លោះ រួមទាំងការកំណត់ខ័ណ្ឌសីមាព្រំដែន តែតាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែល មានស្រាប់រវាងកម្ពុជា និងថៃ រួមទាំងការបន្តអនុវត្តឡើងវិញជាបន្ទាន់នូវសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ។...... ប្រមុខការទូតកម្ពុជាស្នើរដ្ឋសមាជិកជំរុញ និងគាំទ្រវិធានវិធានការចំនួនបី ...........សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា គោលបំណងចម្បងរបស់កម្ពុជា គឺការបញ្ចប់នូវទុក្ខវេទនា របស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញបន្ថែមទៀត និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល។ ឯកឧត្តមបញ្ជាក់ជាថ្មីអំពី សារៈសំខាន់នៃការរក្សាភាពជឿជាក់ទៅលើអាស៊ាន ក្នុងនាមជាអង្គការតំបន់មួយដែលសម្រេចបាន ជោគជ័យបំផុតលើពិភពលោក ដោយមានសមត្ថភាពអាចជួយរដ្ឋសមាជិករបស់ខ្លួន ដោះស្រាយជម្លោះ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ រួមទាំងកាបដិសេធចំពោះការគំរាមកំហែង ឬការប្រើ ប្រាស់កម្លាំង៕

លោកបណ្ឌិត ហ៊ុយ រ៉េកុល ជួបពិក្សាការងារជាមួយមន្ត្រីទទួលបន្ទុកការងារសេដ្ឋកិច្ច នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា

2025/12/23 04:33:02 pm        127
ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត (ម.គ.ច) និងសហការី បានទទួលជួបជាមួយលោកស្រី Jamie Wu មន្ត្រីទទួលបន្ទុកការងារសេដ្ឋកិច្ច នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា និងសហការី ដើម្បីពិភាក្សាការងារ និងស្វាគមន៍មន្រ្តីទីប្រឹក្សាបច្ចេកទេសរបស់គម្រោងជំនួយបច្ចេកទេសរយៈពេលវែង (“LEAP Global” Long-term Exceptional Technical Assistance Project)។កិច្ចពិភាក្សាបានផ្តោត ជាពិសេសលើការងារ៖១. អង្កេតតាមដានជំងឺគ្រុនចាញ់ និងការឆ្លើយតបការរាតត្បាត (Malaria surveillance and response)២. ទប់ស្កាត់ការរីករាលដាលជំងឺគ្រុនចាញ់នាំចូល ដើម្បីកុំឱ្យមានការកើតជំងឺគ្រុនចាញ់ឡើងវិញ (Prevention of Re-establishment)៣. ត្រៀមខ្លួនទទួលវិញ្ញាបនបត្រកម្ពុជាគ្មានជំងឺគ្រុនចាញ់ ពីអង្គការសុខភាពពិភពលោក (WHO) នៅឆ្នាំ២០៣០។ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិ បានសង្ខេបពីវឌ្ឍនភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ ព្រមទាំងបានសំដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលតែងតែចូលរួមគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ប្រទេសកម្ពុជា ដើម្បីរួមគ្នាសម្រេចបាននូវគោលដៅ «កម្ពុជាគ្មានជំងឺគ្រុនចាញ់»៕អត្ថបទ រដ្ឋា

BREAKING NEWS | ម៉ោង ១៦:១០នាទី យោធាថៃ​បាន​បាញ់​ផ្លោង​ចូល​ទីតាំង​ប្រជាជន​ស៊ីវិល​កម្ពុជា​ចំនួន ១០គ្រាប់ ក្នុងភូមិសាស្រ្តក្បាលកោះ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

2025/12/23 04:27:00 pm        451
ក្រសួងការពារជាតិ នៅល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បាន​ជម្រាប​ជូន​នូវ​ស្ថាន​ការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ដែល យោធាថៃ​នៅ​តែ​បន្ត​ធ្វើសកម្ម​ភា​ព​បាញ់​ប្រហារ​ចូល​ទី​តាំង​ប្រជាជន​ស៊ីវិល​កម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រក្បាលកោះ សង្កាត់​អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ក្រសួងការពារជាតិបញ្ជាក់ថា នៅវេលាម៉ោង ១៦:១០នាទី យោធាថៃបានធ្វើការបាញ់ផ្លោង​ចូល​ទីតាំង​ប្រជាជន​ស៊ីវិលកម្ពុជាចំនួន១០គ្រាប់ ក្នុងភូមិសាស្រ្តក្បាលកោះ សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ ⏰ គិតមកដល់ម៉ោងនេះ ស្ថានការណ៍បានវិលមករកភាពស្ងប់ស្ងាត់ហើយ ប៉ុន្តែកងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។

ឯកឧត្តម សុខ សូកេន អរគុណវីរកងទ័ព និងកាយវិការដ៏សប្បុរស ចំពោះទឹកចិត្តស្នេហាជាតិ សាមគ្គីខែ្មរតែមួយ

2025/12/23 04:07:25 pm        354
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានដឹកនាំគណៈ​ប្រតិភូ​ក្រសួង​អធិការ​កិច្ច​ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលរួមមាន គ្រឿងឧបភោគបរិភោគ និង​សម្ភារៈ​ចាំ​បាច់នានា ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ដោយមានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប សម្រាប់​ជួយ​ដល់​បង​ប្អូន​ប្រជាព​លរដ្ឋ​ភៀស​សឹក​ដែល​បានជម្លៀសទៅកាន់ទី​សុវត្ថិភាព ព្រមទាំងប្រគល់ជូនកងទ័ព​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​សៀមរាប សម្រាប់​រួម​ចំណែក​គាំទ្រ​ដល់​វីរ​កងទ័​ព​ដ៏​អង់​អាច​ក្លាហា​ន​ក្នុង​ការ​ការ​ពារ​អធិប​តេយ្យ​ភាព និងបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់ថៃ។បេសកកម្មមនុស្សធម៌ និងការរួមចំណែកគាំទ្រដល់វីរកងទ័ពដ៏អង់អាចក្លាហាននេះ ក៏មាន​ការ​ចូល​រួម​បរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃក្រសួងអធិការកិច្ច សប្បុរសជននានា និង​ក្រុមហ៊ុនមួយចំនួនចូលរួមដែលបង្ហាញពី កាយវិការដ៏សប្បុរស និងទឹកចិត្តស្នេហាជាតិ ជា​សក្ខី​ភាព​នៃ​សាមគ្គីភាពរបស់ខ្មែរជួយខ្មែរ ក្នុងបុព្វហេតុការពារជាតិ និងជួយសង្គ្រោះប្រជាជន៕

ក្រសួងការពារជាតិ៖ ម៉ោង ១៥:២៥នាទី យោធាថៃបានធ្វើការបាញ់ជាច្រើនគ្រាប់ ចូលក្នុង​ភូមិសាស្រ្តសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

2025/12/23 03:51:01 pm        334
ក្រសួងការពារជាតិនារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នេះ បានឲ្យដឹងថា ​ស្ថាន​ការណ៍​នៅ​តាម​បន្ទាត់​ព្រំដែនកម្ពុជា-ថៃ ដែល​យោធាថៃ​នៅ​តែ​បន្ត​ធ្វើ​សកម្ម​ភាព​បាញ់​ប្រហារ​ចូល​ទីតាំង​ប្រជាជន​ស៊ីវិល​កម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ក្រសួងការពារជាតិបញ្ជាក់ថា នៅម៉ោង ១៥:២៥នាទី យោធាថៃបានធ្វើការបាញ់ជាច្រើនគ្រាប់ ចូលក្នុងភូមិសាស្រ្ត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ ⏰ គិតមកដល់ម៉ោងនេះ ស្ថានការណ៍បានវិលមករកភាពស្ងប់ស្ងាត់ហើយ ប៉ុន្តែកងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។

BREAKING NEWS | យោធាថៃបានបន្ត​ប្រើ​ប្រាស់​យន្តហោះចម្បាំង F-16 ទម្លាក់ចំនួន ៦គ្រាប់ នៅភូមិសាស្ត្រគោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

2025/12/23 03:43:57 pm        309
ក្រសួងការពារជាតិកម្ពុជា ជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី​ករណី​យោ​ធា​ថៃនៅតែបន្តធ្វើសកម្មភាពវាយប្រហារឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅ​យោធ​ភូមិ​ភាគ​ទី៤ ក្នុងភូមិសាស្រ្តគោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។ក្រសួងការពារជាតិ បញ្ជាក់ថា ចាប់ពីម៉ោង ១៤:៣០នាទី ដល់ម៉ោង ១៥:១០នាទី យោធាថៃ​បាន​ប្រើ​ប្រាស់​យន្ត​ហោះចម្បាំង F-16 ទម្លាក់ចំនួន ៦គ្រាប់នៅភូមិសាស្ត្រគោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។

ក្រសួងអប់រំ ពង្រឹងកិច្ចសហប្រតិបត្តិការ វិទ្យាស្ថានជាតិអប់រំពិសេស ជាមួយសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា

2025/12/23 03:12:11 pm        279
ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំវិទ្យាស្ថានជាតិអប់រំពិសេស ទៅបំពេញទស្សនកិច្ចនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងគោលបំណងចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបរិយាបន្នរវាង វិទ្យាស្ថានជាតិអប់រំពិសេសជាមួយ សាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា ការចូលរួមសិក្ខាសាលាអន្តរជាតិលើកទី៩ ស្តីពី ការអប់រំជនមានតម្រូវការពិសេស និងកម្មវិធីទស្សនកិច្ចការងារមួយចំនួនទៀត។ នៅថ្ងៃទី១៩ ខែធ្នូ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា បានរៀបចំធ្វើឡើងជាផ្លូវការណ៍ ដែលមាន ឯកឧត្តម សេរី ជំនះ តំណាងឱ្យក្រសួងអប់រំ យុវជន និងកីឡា និងភាគីជប៉ុនតំណាងដោយ លោកបណ្ឌិត Mitsuo Ochi ប្រធានសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា។ អនុស្សរណៈនេះ ផ្តោតលើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ការជួយពង្រឹងសមត្ថភាពគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំពិសេស ការបង្កើនសមត្ថភាពមន្រ្តីលើជំនាញសិក្សាស្រាវជ្រាវ ការកសាងបណ្តាញបណ្ណាល័យ ការប្រឹក្សាយោបល់ និងសេវាកម្មការងារសម្រាប់ជនមានពិការភាព ជាដើម។ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូ បានបន្តបំពេញបេសកកម្មតាមការអញ្ជើញភាគីជប៉ុន ដោយបានចូលរួមសិក្ខាសាលាអន្តរជាតិលើកទី៩ ស្តីពីការអប់រំជនមានតម្រូវការពិសេស ក្រោមប្រធានបទ “កសាងអនាគតនៃបរិយាបន្ន៖ ការអប់រំ ភាពចម្រុះ និងការគាំទ្រពីសហគមន៍ និងវប្បធម៌ចម្រុះ” ដែលបានរៀបចំឡើងដោយសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា និងវិទ្យាស្ថានជាតិសម្រាប់អប់រំជនមានតម្រូវការពិសេស នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ទីក្រុងហ៊ីរ៉ូស៊ីម៉ា។ សិក្ខាសាលានេះបានប្រមូលផ្តុំអ្នកជំនាញមកពីប្រទេសជប៉ុន ឥណ្ឌូនេស៊ី កម្ពុជា សាធារណៈរដ្ឋកូរ៉េ អូស្ត្រាលី និងសហរដ្ឋអាមេរិក ជាដើម។ ដើម្បីស្វែងយល់ពីការអប់រំបែបរួមបញ្ចូល សុខុមាលភាព ភាពចម្រុះវប្បធម៌ និងប្រព័ន្ធគាំទ្រផ្អែកលើសហគមន៍ពីទស្សនៈអន្តរកម្មនៃការសិក្សា អង្គសិក្ខាសាលាបានលើកឡើងអំពីនិន្នាការ និងបញ្ហាប្រឈមជាសកលនៃបរិយាបន្ន ព្រមទាំងបានណែនាំវិធីសាស្រ្តជាទ្រឹស្តី និងការអនុវត្តជាក់ស្តែងមួយចំនួនចំពោះសុខុមាលភាព និងយុត្តិធម៌សង្គម។ សូមគូសបញ្ជាក់ថា ក្រៅពីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងការចូលរួមសិក្ខាសាលាអន្តរជាតិលើកទី៩ គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា បានបន្តបំពេញទស្សនកិច្ចការងារមួយចំនួនទៀតតាមការអញ្ជើញរបស់ភាគីជប៉ុន មានជាអាទិ៍៖  - ទស្សនកិច្ចសិក្សា និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម Wakakusa En មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម Saijo និងមជ្ឈមណ្ឌល Momiji Welfare ទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលផ្តល់ឱកាសការងារសម្រាប់ជនមានតម្រូវការពិសេស។- ទស្សនកិច្ចសិក្សា និងពិភាក្សាការងារ ជាមួយលោកស្រីបណ្ឌិត Kawashima Yuko នាយិការងសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា និងលោកស្រីនាយិការបណ្ណាល័យសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា។- ទស្សនកិច្ចសិក្សាសាលាសម្រាប់សិស្សមានតម្រូវការពិសេស ចាប់ពីកម្រិតបឋមសិក្សាដល់វិទ្យាល័យ និងជួបពិភាក្សាការងារជាមួយតំណាងវិទ្យាស្ថានជាតិសម្រាប់អប់រំជនមានតម្រូវការពិសេស នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារ ចែករំលែកពីឧត្តមានុវត្តន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការការងារជាមួយវិទ្យាស្ថានជាតិអប់រំពិសេស។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយសមាគមនិស្សិតខ្មែរនៅតំបន់ហ៊ីរ៉ូស៊ីម៉ា (Cambodian Students Association in Hiroshima - CSAH) និងពិសារអាហារសាមគ្គី តាមការអញ្ជើញរបស់សមាគមនិស្សិតខ្មែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ប្រធានគណៈប្រតិភូ បានចែករំលែកអំពីសភាពការណ៍វិត្តន៍ថ្មីៗនៅក្នុងប្រទេសពាក់ព័ន្ធវិស័យអប់រំ ការពង្រឹងស្មារតីសាមគ្គីភាពនៃប្រជាជាតិខ្មែរគ្រប់ពេលវេលានិងគ្រប់កាលៈទេសៈ ជាពិសេសស្មារតីជនរួមជាតិខ្មែរ នៅជាមួយថ្នាក់ដឹកនាំ និងវីរយុទ្ធជនដ៏អង់អាចក្លាហាន ដែលកំពុងច្បាំងប្រឆាំងនឹងកងទ័ពសៀមឈ្លានពាន ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី៕

ក្រសួងឧស្សាហកម្មបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ លើនីតិវិធីចុះបញ្ជីតាមប្រព័ន្ធអនឡាញ (E-filing)

2025/12/23 02:49:44 pm        124
ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្សព្វផ្សាយពីនីតិវិធីចុះបញ្ជីតាមប្រព័ន្ធអនឡាញ (E-filing) ដើម្បីបង្កើនការ យល់ដឹងអំពីប្រព័ន្ធប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម ដែលជាជំហានសំខាន់មួយក្នុងការធានា និងពង្រឹងប្រព័ន្ធកម្មសិទ្ធិ បញ្ញាជាតិ ឱ្យមានប្រសិទ្ធភាព ស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថលដែលកំពុងរីកចម្រើន។​ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី "ការផ្សព្វផ្សាយនីតិវិធីចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្ម និង E-filing”និង "ប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម”នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នេះថា ការស្វែងយល់អំពីអត្ថប្រយោជន៍ នៃកិច្ចការពារ កម្មសិទ្ធិបញ្ញានៅកម្ពុជា នឹងផ្ដល់ផលប្រយោជន៍ ព្រមទាំងចំណេះដឹងគ្មានដែនកំណត់ ដល់តក្កករ សិប្បករ សហគ្រិន សហគ្រាសធុនតូច និងមធ្យមកម្ពុជាជាដើម ដែលកំពុងប្រកបរបរអាជីវកម្មរបស់ខ្លួន បានយល់ដឹងពីសារៈសំខាន់នៃកិច្ចការពារកម្មសិទ្ធិបញ្ញារបស់ខ្លួន និង យល់ដឹងពីនីតិវិធីក្នុងការដាក់ពាក្យសុំចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម ព្រមទាំងស្គាល់ពីរបៀបបើប្រាស់ប្រព័ន្ធ E-Filing បានត្រឹមត្រូវ ។ ការយល់ដឹងពីប្រព័ន្ធចុះបញ្ជីច្បាស់លាស់ សាមញ្ញ និងទំនើប ក្នុងការចុះបញ្ជីការពារសិទ្ធិបញ្ញា គឺជាមូលដ្ឋាន សម្រាប់ការច្នៃប្រឌិត ការបង្កើតផលិតផលថ្មីៗ និងការគាំទ្រអាជីវកម្មតូច មធ្យម និងធំទាំងអស់។ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា បញ្ហានេះក្រសួងបាននិងកំពុងបន្តអនុវត្តកិច្ចសហប្រតិបត្តិការ ជាមួយអង្គការកម្ម សិទ្ធិបញ្ញាពិភពលោក WIPO និងទទួលបានការគាំទ្រជំនួយបច្ចេកទេសជាបន្តបន្ទាប់ដូចជា៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មកម្មសិទ្ធិបញ្ញាជំនាន់ ទី៣ (IPAS3), ការអភិវឌ្ឍប្រព័ន្ធ IPAS4 ស្ដីពីការអភិវឌ្ឍធុរកិច្ច អង្គភាពកម្មសិទ្ធិបញ្ញានៅកម្ពុជា ដោយ upload ឯកសារប្រកាស- នីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ ទៅក្នុងប្រព័ន្ធ IPAS, ការប្រកាសដាក់ឱ្យប្រើប្រាស់ទិន្នន័យប្រកាសនីយប័ត្រ- តក្កកម្ម និងគំនូរឧស្សាហកម្ម លើគេហទំព័រនាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម និងការដាក់ឱ្យដំណើរការសេវាកម្មចុះបញ្ជីអនឡាញ សម្រាប់ ប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូលដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម កន្លងទៅថ្មីៗនេះ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍសេវាកម្មដាក់ឯកសារតាមអនឡាញ ចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្មបែបឌីជីថលូបនីយកម្ម សេវាសាធារណៈរបស់ក្រសួង ដើម្បីផ្ដល់ភាពងាយស្រួលជូនដល់អ្នកដាក់ពាក្យសុំ។លោកស្រី ឱ វណ្ណឌីម៉ា ប្រធាននាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម នៃអគ្គនាយកដ្ឋានឧស្សាហកម្ម លើកឡើងផងដែរថា សិក្ខាសាលា នេះត្រូវបានរៀបចំឡើងដោយមានបំណង ក្នុងការបង្កើនការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយជាជំហ៊ានៗ ដើម្បីពង្រីកចំណេះដឹង ទាក់ទង នឹងកម្មសិទ្ធិបញ្ញា ជាពិសេសការចុះបញ្ជី តក្កកម្ម គំនូរឧស្សាហកម្ម និងការប្រើប្រាស់ប្រព័ន្ធដំណើរការ E-Filing ដែលជាជំហ៊ានសំខាន់ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈ និងគាំទ្រការច្នៃប្រឌិតក្នុងវិស័យឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម និងការ ស្រាវជ្រាវ ច្នៃប្រឌិត នៅតាមសាកលវិទ្យាល័យជាដើម៕អត្ថបទ៖ សុន រ៉ាឌី

ស្តង់ដារ ISO 9001:2015 ជាចលករប្រកួតប្រជែងគន្លឹះ បង្កើតកាលានុវត្តភាពសម្រាប់ឧស្សាហកម្ម

2025/12/23 02:47:41 pm        128
ភ្នំពេញ ៖ ស្តង់ដារបានដើរតួយ៉ាងសំខាន់នៅក្នុងចរន្តពាណិជ្ជកម្មអន្តរជាតិ ក្នុងនោះស្តង់ដារ ISO 9001:2015 ស្តីពីប្រព័ន្ធគ្រប់គ្រងគុណ- ភាព ត្រូវបានប្រើជាចលករប្រកួតប្រជែងគន្លឹះ ដើម្បីបង្កើតកាលានុវត្តភាពសម្រាប់ឧស្សាហកម្ម អាជីវកម្មនាំចេញ ការចែកចាយ ការ ប្រកួតប្រជែង និងកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងអាជ្ញាធរពាក់ព័ន្ធ។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងសិក្ខាសាលា បញ្ជ្រាបយល់ដឹងពី ISO 9001:2015 និងបិទគម្រោងស្តីពីការបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកដឹកនាំសវនករសម្រាប់ប្រព័ន្ធគ្រប់ គ្រងគុណភាព នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះថា ស្តង់ដារបានដើរតួយ៉ាងសំខាន់ នៅក្នុងចរន្តពាណិជ្ជកម្មអន្តរជាតិ ហើយស្តង់ដារ ISO 9001:2015 ស្តីពីប្រព័ន្ធគ្រប់គ្រងគុណភាព ត្រូវបានប្រើជាចលករប្រកួតប្រជែងគន្លឹះ ដើម្បីបង្កើតកាលានុវត្តភាពសម្រាប់ ឧស្សាហកម្ម ការផលិត អាជីវកម្មនាំចេញ រួមទាំងអ្នកចែកចាយទំនិញ ឬផលិតផលនៅលើទីផ្សារ សម្រាប់ធ្វើការប្រកួតប្រជែង និង កសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងអាជ្ញាធរពាក់ព័ន្ធ។ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ស្តង់ដារ ISO 9001:2015 គឺបានផ្តោតទៅលើទំនួលខុសត្រូវ និងគណនេយ្យភាពស្ថាប័នទាំង មូល ចាប់ពីប្រធានអង្គភាព រហូតដល់បុគ្គលិក តាមច្រវាក់ផលិតកម្ម និងដំណើរការនីមួយៗ ដើម្បីធានាបាននូវផលិតផលសម្រេច ដែលអនុលោមទៅតាមស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងលក្ខខណ្ឌតម្រូវទីផ្សារពាក់ព័ន្ធ។ គម្រោងនេះបានបណ្តុះបណ្តាលអ្នក ជំនាញ ត្រូវបានវាយតម្លៃជាអន្តរជាតិ ពីស្ថាប័នវិជ្ជាជីវៈផ្នែកគុណភាព Chartered Quality Institute ដោយជោគជ័យ ក្នុងនោះមាន គ្រូបង្គោលចំនួន ១៥នាក់ ដែល ១០នាក់ មកពីប្រទេសកម្ពុជា, ២នាក់មកពីប្រទេសឡាវ និង៣នាក់មកពីមីយ៉ាន់ម៉ា ព្រមទាំងអ្នកដឹក នាំសវនករចំនួន ១០នាក់ ដែលមាន៧នាក់ជាជនជាតិខ្មែរ។ឯកឧត្តម ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា លើកឡើងផងដែរថា គម្រោងនេះបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការលើកកម្ពស់ប្រព័ន្ធគ្រប់គ្រងគុណភាព ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។ ចំណែកតាមរយៈការបណ្តុះបណ្តាលគ្រូ បង្គោល និងអ្នកដឹកនាំសវនករសម្រាប់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001: 2015 ដែលទទួលស្គាល់ជាអន្តរជាតិនេះ កម្ពុជាបាន កំពុងពង្រឹងសមត្ថភាពថ្នាក់ជាតិ និងតំបន់ ដើម្បីគាំទ្ររោងចក្រ-សហគ្រាស និងសិប្បកម្មនានា ក្នុងការអនុវត្តប្រព័ន្ធគ្រប់គ្រង គុណភាព ដែលបំពេញតាមតម្រូវការទីផ្សារអន្តរជាតិ។សូមបញ្ជាក់ថា គម្រោងបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកដឹកនាំសវនករ សម្រាប់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001: 2015 ត្រូវ បានបិទបញ្ចប់ដោយជោគជ័យ ដោយបានពង្រឹងសមត្ថភាពតំបន់ ផ្នែកប្រព័ន្ធគ្រប់គ្រងគុណភាពនៅក្នុងប្រទេសកម្ពុជា ឡាវ និង មីយ៉ាន់ម៉ា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ គម្រោងនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន សមាគម ធុរកិច្ច រោងចក្រ-សហគ្រាស ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដែលចូលរួមអនុវត្តស្តង់ដារ ISO 9001: 2015 សរុបប្រមាណ ១៥០ នាក់ អនុវត្តដោយវិទ្យាស្ថានស្តង់ដារកម្ពុជា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងគោលបំណងរួមចំណែក ដល់ការកសាងប្រព័ន្ធគ្រប់គ្រងគុណភាពកាន់តែរឹងមាំ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពសម្រាប់ប្រទេស មេគង្គ-ឡានឆាងទាំងបី៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM